Author: អេបិល

  • CIMB បើក​ការ​ប្រកួតជួញដូរ​ភាគហ៊ុន​ប្រចាំ​តំបន់​អាស៊ាន​លើក​ទី៨ប្រាក់​រង្វាន់​៤ម៉ឺនដុលារ និង​ដំណើរ​កម្សាន្ដ​ទៅជប៉ុន

    CIMB បើក​ការ​ប្រកួតជួញដូរ​ភាគហ៊ុន​ប្រចាំ​តំបន់​អាស៊ាន​លើក​ទី៨ប្រាក់​រង្វាន់​៤ម៉ឺនដុលារ និង​ដំណើរ​កម្សាន្ដ​ទៅជប៉ុន

    ភ្នំពេញៈ កម្មវិធីប្រកួតជួញដូរភាគហ៊ុនស៊ីអាយអិមប៊ី ប្រចាំតំបន់អាស៊ាន ឆ្នាំ២០១៧ ត្រឡប់មក សារជាថ្មី ជាមួយ នឹង​ប្រាក់រង្វាន់សរុប 40,000ដុល្លារអាមេរិក និងដំណើរកម្សាន្តទៅកាន់ផ្សារភាគហ៊ុនទីក្រុងតូក្យូ ប្រទេសជប៉ុន សម្រាប់ជ័យលាភីឆ្នាំនេះ។

    កម្មវិធីប្រកួតជួញដូរភាគហ៊ុនស៊ីអាយអិមប៊ី ប្រចាំតំបន់អាស៊ាន (CIMB ASEAN Stock Challenge) បានត្រឡប់មកវិញ ក្នុងឆ្នាំទី៨ ដែលនិស្សិតសាកលវិទ្យាល័យ នៅក្នុងប្រទេសកម្ពុជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ និងប្រទេសប្រ៊ុយណេ អាចចុះឈ្មោះចូលរួមប្រកួតបាន។

    ការ​ប្រកួតជួញដូរភាគហ៊ុនស៊ីអាយអិមប៊ី ប្រចាំតំបន់អាស៊ាន ឆ្នាំ២០១៧​ មានប្រាក់រង្វាន់សរុប 40,000​ដុល្លារអាមេរិក ហើយវគ្គផ្តាច់ព្រ័ត្រប្រចាំតំបន់ នឹងត្រូវធ្វើឡើងនៅទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី ខណៈដែលក្រុមជើងឯកថ្នាក់តំបន់ នឹងបានធ្វើដំណើរកម្សាន្តទៅកាន់ផ្សារភាគហ៊ុនទីក្រុងតូក្យូ ប្រទេសជប៉ុន។

     បេក្ខជនប្រឡង នឹងធ្វើការប្រកួតប្រជែងទៅលើជំនាញវិនិយោគរបស់ខ្លួន ផ្អែកលើពេលវេលាជាក់ស្តែងនៃផ្សារ​ភាគហ៊ុន ដែលពួកគេអាចជួញដូរនៅលើទីផ្សារភាគហ៊ុនធំៗទាំង៥ ក្នុងតំបន់ រួមមាន​ផ្សារភាគហ៊ុន​ប៊ូរសាម៉ាឡេស៊ី (Bursa Malaysia) ផ្សារភាគហ៊ុន​ឥណ្ឌូណេស៊ី (IDX) ​ផ្សារភាគហ៊ុន​​សិង្ហបុរី​ (SGX) ​ផ្សារភាគហ៊ុន​​ថៃ (SET) និងផ្សារភាគហ៊ុន​​ហុងកុង (HKEx)។ កម្មវិធីប្រកួតជួញដូរភាគហ៊ុនស៊ីអាយអិមប៊ី ប្រចាំតំបន់អាស៊ាន ក្នុងឆ្នាំនេះ គឺកាន់តែពិសេសពីឆ្នាំមុន ដោយបាននាំយកនូវកម្មវិធី Mobile App ថ្មី ដែលផ្តល់ភាពងាយស្រួល ដល់ក្រុមប្រកួត ក្នុងការវិភាគទិន្នន័យ និងការជួញដូរភាគហ៊ុន។

    Dato’ Hamidah Naziadin ប្រធាននាយិកាប្រតិបត្តិធនធានមនុស្ស របស់ CIMB Group បានឲ្យដឹងថា៖ «ស៊ីអាយអិមប៊ី តែងតែបន្តលើកកម្ពស់ការអភិវឌ្ឍយុវជន ក្នុងតំបន់អាស៊ាន ហើយកម្មវិធីកម្មវិធីប្រកួតជួញដូរភាគហ៊ុនស៊ីអាយអិមប៊ី លើកទី៨នេះ នឹងកាន់តែពិសេស ដោយបេក្ខជនប្រឡង នឹងត្រូវមានភាពច្នៃប្រឌិត និងការប្រកួតប្រជែងខ្ពស់ ដើម្បីក្លាយជាជើងឯកថ្នាក់តំបន់។ ហើយកម្មវិធីឆ្នាំនេះអនុញ្ញាតឲ្យក្រុមប្រឡង ប្រកួតប្រជែង ដោយប្រើប្រាស់កម្មវិធី Mobile ហើយជួយឲ្យពួកគេ បង្កើតការវិភាគទិន្នន័យលម្អិត ដើម្បីព្យាករណ៍ការប្រែប្រួលតម្លៃបានកាន់តែប្រសើរ»។

    សម្រាប់ថ្នាក់ជាតិ បេក្ខជនប្រឡងត្រូវប្រកួតប្រជែងគ្នា នៅតាមប្រទេសរៀងៗខ្លួន ចាប់ពីថ្ងៃ៩ ដល់ថ្ងៃទី២៧ ខែតុលា ជាមួយសាច់ប្រាក់សរុប ៨០ ០០០ដុល្លារអាមេរិក សម្រាប់ការជួញដូរ។ ហើយបីក្រុមដែលទទួលបានផលចំណេញវិនិយោគច្រើនជាងគេ នៅពេលបញ្ចប់ការជួញដូរ នឹងត្រូវយកមកធ្វើការសម្រេចជាចុងក្រោយ ផ្អែកលើសំណេរយុទ្ធសាស្រ្តរបស់ពួកគេ។

    ក្រុមដែលមានសំណេរយុទ្ធសាស្រ្តល្អបំផុត នឹងក្លាយជាម្ចាស់ជើងឯកថ្នាក់ជាតិ ក្នុងប្រទេសរបស់ខ្លួន។ ក្រុមជើងឯក​​ចំណាត់​ថ្នាក់​លេខ​១ នឹងទទួល​បានប្រាក់រង្វាន់​ ៨០០ ដុល្លារ​អាមេរិក ចំណាត់​ថ្នាក់​លេខ​២ ទទួល​បាន ៥០០ ដុល្លារ​អាមេរិក ​និង​ចំណាត់​ថ្នាក់​លេខ​៣ ទទួល​បាន​ ៤០០ដុល្លារអាមេរិក។

    ក្រុមជើងឯកមកពីប្រទេសទាំង៥ នឹងមកប្រកួតគ្នាក្នុងប្រទេសឥណ្ឌូនេស៊ី ដើម្បីដណ្តើមជើងឯកថ្នាក់តំបន់។​ តាមរយៈលក្ខខណ្ឌនៃការប្រឡង ក្រុមនីមួយៗនឹងទទួលបានប្រវត្តិទិន្នន័យនៃផ្សារភាគហ៊ុនទាំង៥ ដើម្បីវិភាគ និងជ្រើសរើសភាគហ៊ុនមួយ ដែលគិតថាអាចទទួលបានការចំណេញច្រើនបំផុត។

    បន្ទាប់មក ក្រុមប្រឡងត្រូវធ្វើបទបង្ហាញអំពីយុទ្ធសាស្រ្តរបស់ខ្លួន មុនពេលគណៈកម្មការ សម្រេចជ្រើសរើស​ក្រុមជើងឯក។ជាលទ្ធផល ក្រុមជើងឯកនឹងបានធ្វើដំណើរកម្សាន្ត ទៅកាន់ផ្សារភាគហ៊ុនតូក្យូ ប្រទេសជប៉ុន ជាមួយប្រាក់រង្វាន់ ១២ ០០០ដុល្លារអាមេរិក ហើយក្រុមជើងឯករងទទួលបាន ៨ ០០០ដុល្លារអាមេរិក ក្រុមលេខ៣ ទទួលបាន ៥ ០០០ដុល្លារអាមេរិក ក្រុមលេខ៤ ទទួលបាន ២ ៥០០ដុល្លារអាមេរិក និងក្រុមលេខ៥ ទទួលបាន ១ ៥០០ដុល្លារអាមេរិក។

    កម្មវិធីប្រកួតជួញដូរភាគហ៊ុនស៊ីអាយអិមប៊ី ប្រចាំតំបន់អាស៊ានឆ្នាំនេះ បានសហការជាមួយក្រសួងអប់រំ​ឧត្តមសិក្សាម៉ាឡេស៊ី និងក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីជាដើម។ ហើយក្នុងឆ្នាំមុននេះដែរ ក្រុមជើងឯក​ថ្នាក់ជាតិរបស់កម្ពុជា គឺក្រុម The Visionary ដណ្តើមបានជ័យលាភីលេខ៤ នៃកម្មវិធីប្រកួតតំបន់អាស៊ាននេះ។

    ក្រុមទាំងអស់អាចចុះឈ្មោះអនឡាញតាមរយៈ https://stockchallenge.itradecimb.com ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៩ ខែកញ្ញា ២០១៧។

  • គន្លឹះសំខាន់ៗក្នុងការចាប់ផ្តើមអាជីវកម្មដោយជោគជ័យ និង អោយមាននិរន្តរភាព

    គន្លឹះសំខាន់ៗក្នុងការចាប់ផ្តើមអាជីវកម្មដោយជោគជ័យ និង អោយមាននិរន្តរភាព

    ក្នុងខែកញ្ញានេះពិតពិសេសហើយសំខាន់ដែលលោកអ្នកមិនអាចអាក់ខាន់បានសម្រាប់អ្នកដែលមានបំណងចង់ធ្វើអាជីវកម្ម ក៏ដូចជាពង្រីកអាជីវកម្មរបស់ខ្លួន ផាកកាហ្វេ និងវិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំ​ បានអញ្ជើញវាគ្មិនកិត្តិយសដែលមានបទពិសោធន៌ច្រើនក្នុងអាជីវកម្មគឺ Mr. Kouch Pheng as a President Advanced Glory Logistics (Cambodia) co., ltd (Elected President of YEAC) និង Mr. Song Saran as a CEO Amru Rice (Cambodia) Co., Ltd លោកទាំងពីរនឹងធ្វើការពិភាក្សារលើប្រធានបទ “គន្លឺះចាប់ផ្តើមអាជីវកម្មដោយជោគជ័យ និង អោយមាននិរន្តរភាព?”​  ដែរនឹងមានការចូលរួមសម្របសម្រួលពីលោករឹទ្ធ ប៉ុនរត្ន័ ដែលជានាយកផ្នែករដ្ឋបាល និង ធនធានមនុស្សរបស់ផាកកាហ្វេ។

    កម្មវិធីនេះនឹងត្រូវប្រព្រឹត្តទៅនៅផាកកាហ្វេសាខាផ្លូវបឹងកេងកងត្រសក់ផ្អែម ​ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៧ វេលា​ម៉ោង ០៥:៣០នាទី ល្ងាចតទៅ។

    គួររំលឹកផងដែរថា ផាកកាហ្វេសហការណ៍ជាមួយវិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំបានរៀបចំកម្មវិធីសន្ទរនាពាណិជ្ជកម្មនេះដែលមានរយៈពេលពេញមួយឆ្នាំ២០១៧។ កម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងគោលដៅមួយដែលមិនមែនស្វែងរកប្រាក់ចំណេញឡើយ តែគឺជាកម្មវិធីមួយដែលអាចជួយពង្រឹកគំនិតល្អៗសម្រាប់សហគ្រិនភាពក្នុងស្រុក ហើយអនុញ្ញាតអោយលោកអ្នកដែលមានបំណងស្វែងយល់ពីអាជីវកម្មអាចចូលរួមបានដោយចំណាយតិចតូចបំផុត។​ កម្មវិធីនេះផងដែរ ក៏ទទួលបានការគាំទ្រពី ស្ថាប័នដែលមានអ្នកជំនាញខាងចំរុះវិស័យក្នុងប្រតិបត្តិការអាជីវកម្មផ្សេង ដូចជា៖ ក្លឹបអ្នកវិនិយោគកម្ពុជា (CIC)  សមាគមសហគ្រិនវ័យក្មេងកម្ពុជា(YEAC) សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(C.V.E.A) និង JCI កម្ពុជា និងម្ចាស់ឧបត្ថម្ភកម្មវិធីធំៗមួយចំនួនទៀត។

    ដូចនេះកុំភ្លេចចូលរួមទាំងអស់គ្នា បើលោកអ្នកចង់ស្វែងយល់អំពី៖

    ១. ហេតុអ្វីត្រូវស​ម្រេចចិត្ត​ធ្វើអាជីវកម្ម?

    ២. អ្វីជាដើមទុនចំបងក្នុងការ​ធ្វើអាជីវកម្ម? រកទុន​នោះតាមវិធីណា?

    ៣. យុទ្ធសាស្ត្រនិងតិកនិកក្នុងការ​ដោះស្រាយបញ្ហាប្រឈមនីមួយៗក្នុងដំ​ណើរការអាជីវកម្ម។

    ៤. តើ​ត្រូវពិនិត្យ និង​ធ្វើយ៉ាងណាដើម្បី​ដើរ​អោយទាន់បរិបទទីផ្សារ?​

    ៥. តើអាជីវកម្មថ្មី​ថ្មោងអាចរីកចំ​រើនបានយ៉ាងដូច​ម្តេច?

    ៦. តើយុទ្ធសាស្រ្តអ្វីដែរអនុញ្ញាត​អោយក្រុមហ៊ុនមួយរីកចំ​រើនខ្លាំង​ទៅមុខ?

    ៧. ស្រាយចម្ងល់​ផ្សេ​ងៗតាមរយៈការជ​ជែក​វែ​ក​ញែក​ប​ន្ថែមជាមួយវាគ្មិននិងអ្នកចូលរួមជាច្រើន​ទៀត។

    តម្លៃសំបុត្រ ១៥ដុល្លារ

    ទំនាក់ទំនង ០៧៧​ ៦៧​៦ ៤២៣/ ០១២ ២៣២ ៨២៣

    ***បញ្ជាក់តំលៃសំបុត្រនេះមានការរួមបញ្ចូលជាមួយនឹង Cocktail Networking រួចជាស្រាច់។

    សម្រាប់ការចុះឈ្មោះចូលរួមកម្មវិធីនេះ​ចូលទៅកាន់ Link:  https://goo.gl/7ogioV

  • សារព័ត៌មានថៃច្រឡំក្មួយស្រី ដេនី ក្វាន់ដែលមានមុខមាត់ដូចតារាថៃល្បីឈ្មោះថា ជាជនជាតិវៀតណាម

    សារព័ត៌មានថៃច្រឡំក្មួយស្រី ដេនី ក្វាន់ដែលមានមុខមាត់ដូចតារាថៃល្បីឈ្មោះថា ជាជនជាតិវៀតណាម

    ក្មេងស្រីដែលមានឈ្មោះ  Fan Nila ដែលជាក្មួយស្រីរបស់តារាសម្ដែងស្រី ដេនី ក្វាន់ បានធ្វើឱ្យបណ្ដាញ Facebook កក្រើកល្បីរន្ធឺថា នាងតូចរូបនេះមានមុខមាត់ស្រដៀងទៅនឹងតារាស្រីថៃល្បីឈ្មោះកញ្ញា យ៉ាយ៉ា ឧរ៉ាត់ស្យា បន្ទាប់ពីនាងតូចរូបនេះបានបញ្ចេញសមត្ថភាព និងក្បាច់រាំ និងការតែងកាយបែបឈុតបុរាណខ្មែរ។

    នាងតូច Fan Nila បានសាងភាពល្បីល្បាញរហូតដល់សារព័ត៌មានថៃ​បានចាប់អារម្មណ៍ពីរូបសម្រស់របស់នាង ដែលទោះជាមើលពីជ្រុងណា ក៏មានទម្រង់មុខដូចទៅនឹង យ៉ាយ៉ា ឧរ៉ាត់ស្យា បេះបិទតែម្តង ប៉ុន្ដែជាអកុសល បណ្ដាគេហទំព័រសារព័ត៌មានថៃ​បានសរសេរថា នាងតូចរូបនេះជាជនជាតិវៀតណាម មិនមែនជាជនជាតិកម្ពុជាឡើយ។

    គួរបញ្ជាក់ផងដែរថា សារព័ត៌មានថៃបានចេញផ្សាយក្រោមអត្ថន័យទាំងស្រុងថា “​រឿងរ៉ាវមួយនេះ ចែដាន់ (ឈ្មោះអ្នកសារព័ត៌មានថៃ ) ប្រចាំគេហទំព័រព័ត៌មាន Khiad noi ចង់ប្រាប់ថា នាងតូចម្នាក់នេះមានមុខមាត់ដូច “យ៉ាយ៉ា ឧរ៉ាត់ស្យា” ខ្លាំងណាស់ មិនថាមើលពីជ្រុងណាក៏ដូចទាំងអស់  នេះនាងនៅមិនទាន់ធំស្រួលបួលផង មើលទៅដូចប៉ុណ្ណឹងទៅហើយ ចុះបើសិនធំពេញក្រមុំទៀតនោះ ប្រហែលជាដូចបេះបិទតែម្ដងហើយមើលទៅ។ នៅលើប្រព័ន្ធបណ្ដាញអនឡាញ មានការ Share បន្តគ្នាច្រើនណាស់ ជារូបភាពនាងតូចវៀតណាមម្នាក់នេះ មានមុខមាត់គួរឱ្យស្រឡាញ់ និងមុខដូចតារាស្រីល្បីឈ្មោះរបស់ថៃយើងមែនទែន  ដូច្នេះថ្ងៃនេះមិនអាចឱ្យរំលងបានទេ នាងខ្ញុំសូមយករូបនាងតូចម្នាក់នោះមកចែកជូនទស្សនាដូចខាងក្រោម”៕

     

     

     

  • បទ​ចម្រៀង “ធ្វើ​ចឹ​ង​ធ្វើ​អី?” Step មហាជន​រិះគន់ថា ភ្លាវ​មែនទែន!

    បទ​ចម្រៀង “ធ្វើ​ចឹ​ង​ធ្វើ​អី?” Step មហាជន​រិះគន់ថា ភ្លាវ​មែនទែន!

    បន្ទាប់ពី​ផ្ទុះ​នូវ​ការរិះគន់​ឌឺដង​ផ្លែផ្កា​ពាក្យសម្ដី​ឱ្យ​គ្នា​តាមរយៈ​ចម្រៀង​រ៉េ​ប ដែល​បានធ្វើឱ្យ​កក្រើក​បណ្ដាញ​សង្គម Facebook ក្នុងអំឡុងពេល​ប៉ុន្មាន​ថ្ងៃនេះ មាន​តារាចម្រៀង​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស​ពីរ​ដួង​ហើយ​ដែល​បានចេញ​បទ​ចម្រៀង​រ៉េ​ប​ឌឺដង​ដាក់គ្នា​ទៅកាន់ ក្មេង​ខ្មែរ និង ខ្មែរ​មួយជីវិត គឺ​លោក G-Devith និង Vid Cooler តែថ្មីៗនេះ ស្រាប់តែ លោក Step តារាចម្រៀង​ដែលជា​ដៃគូ​អ្នកនាង ពេជ្រ សោភា បានចេញ​មួយ​បទ​ដែរ ក្នុង​គោលបំណង​បង្រួបបង្រួម​គ្នា​តាមរយៈ​បទ​បែក​ស្លុយ​ទៅវិញ។

    មាន​មហាជន​ជាច្រើន​ដែល​បាន​ស្ដាប់​បទ​របស់លោក Step  “ធ្វើ​ចឹ​ង​ធ្វើ​អី?” រួចហើយ បាន​ចូលទៅ​រិះគន់ចំៗថា កំពូល​ភ្លាវ! ឡើង​វ៉​ល់! និង​ចម្រៀង​ស្ដាប់​មិន​យល់! ជាដើម។ នៅក្នុង​នោះដែរ អ្នក​រិះគន់​ម្នាក់​បានសរសេរថា ” ម៉េច​បាន​អ៊ីចឹង? ពេល​បង​ច្រៀង​ចេញមក បង​មានបាន​ស្ដាប់​ចម្រៀង​បងអត់?! ចម្រៀង​ស្អី​គេ​ហ្នឹង?! ចង់​និយាយ​ពី​អាគុយ​ម៉ា​កអី? និយាយ​ស្ដាប់​គ្មាន​ចូល​ត្រចៀក​បន្តិច​សោះ! កំពុងតែ​ស្រឡាញ់​ព្រោះ​គិតថា ជា​អ្នកចេះដឹង តែ​ឥឡូវនេះ​ចាប់ផ្ដើម​ស្អប់​បាត់ទៅហើយ  មិនគួរ​បង​យក​រឿង​អ៊ីចឹង​មក​ដាក់ខ្លួន​សោះ ចេញមក​ភ្លាវ​តែឯង​អ៊ីចឹង​បង!!” នេះ​បើតាម​ការសម្រួល​សម្ដីរ​បស់​អ្នក​រិះគន់​ឈ្មោះ លីន​ដា លីន​ដា។

    គួរបញ្ជាក់​ផងដែរ​ថា ការចេញ​ភ្លេង 3 ស្ទីល​ក្នុង​បទ​ចម្រៀងតែមួយៗនេះ បានធ្វើឱ្យ​មហាជន​ជា​អ្នកគាំទ្រ​របស់លោក Step  មិន​ពេញចិត្ត​ចំពោះ​ទង្វើ​ដែល​យក​ខ្លួន​ទៅ​ពាក់ព័ន្ធ​រឿង​តិះដៀល​គ្នា​ពេញ​បណ្ដាញ Facebook មួយ​នេះឡើយ ៕

  • ហ្អា៎!! ឪពុកកំពូលកីឡាករបាល់ទាត់ Neymar មានស្នេហ៍លួចលាក់ជាមួយតារាសិច Playboy?!

    ហ្អា៎!! ឪពុកកំពូលកីឡាករបាល់ទាត់ Neymar មានស្នេហ៍លួចលាក់ជាមួយតារាសិច Playboy?!

    ពាក្យចចាមអារាមបានលេចឮទៀតហើយថា ឪពុករបស់កំពូលកីឡាករបាល់ទាត់លំដាប់ពិភពលោក Neymar កំពុងមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយកំពូលតារាសិចរបស់ទស្សនាវដ្តី និងភាពយន្ដ Playboy គឺនាង Franciely Freduzeski ព្រមទាំងបានរួមនែបនិត្យនឹងគ្នាជាញឹកញាប់ទៀតផង។ នេះបើតាមសារព័តមាន Sport Daily បានចេញផ្សាយថ្មីៗនេះ។

    តាមរយៈការអះអាងរបស់ក្រុមសារព័ត៌មានកីឡាអន្ដរជាតិបានឱ្យដឹងថា ឪពុក Neymar និងស្រីកំណាន់ខាងលើ បានចូលរួមលើកទឹកចិត្ត Neymar  នៅក្នុងការប្រកួតជម្រុះ World Cup ដែលក្រុមប្រេស៊ីល រកបាន 2-0 នៅក្នុងទីលានប្រកួតក្នុងកីឡដ្ឋាន Ecuador កាលពីសប្ដាហ៍មុននេះ ហើយជាងនេះទៅទៀត កំពូលតារាសិចរូបនេះថែមទាំងបានចូលរួមកម្មវិធីរបស់ Neymar កាលពីខែមិថុនា ទៀតផង។

    គួរបញ្ជាក់ផងដែរថា ខណៈដែល Neymar បានធ្វើដំណើរទៅទីក្រុងបារីស មានប្រភពច្បាស់ការណ៍មួយបានអះអាងថាឪពុករបស់គេ បានបណ្ដើរតារាសិចស្រីរូបនេះចេញពីព្រលានយន្ដហោះ ហើយបានបណ្ដើរគ្នានៅតាមទីសាធារណៈទៀតផង។ តែទោះជាយ៉ាងណា មិនទាន់មានការអះអាងជាផ្លូវការណាមួយពីឪពុករបស់កំពូលកីឡាករល្បីឈ្មោះរូបនេះនៅឡើយទេ៕

  • រ៉េត ស៊ូហ្សាណា ច្រានចោលព័ត៌មានចាកចេញពីរស្មីហង្សមាស

    រ៉េត ស៊ូហ្សាណា ច្រានចោលព័ត៌មានចាកចេញពីរស្មីហង្សមាស

    បន្ទាប់ពីមានដំណឹងលេចឮថា តារាចម្រៀងស្រីវ័យក្មេងនៅទ្រនំរស្មីហង្សមាស កញ្ញា រ៉េត ស៊ូហ្សាណា នឹងចាកចេញពីផលិតកម្មនេះ ដែលបានធ្វើឱ្យអ្នកគាំទ្រផ្អើលឈូឆរព្រោះតែព័ត៌មានមិនពិតនោះ កាលពីថ្ងៃម្សិលមិញនេះ តារាចម្រៀងស្រីរូបនេះ បានចេញមុខធ្វើការបកស្រាយបញ្ជាក់តាមរយៈ Facebook Page របស់នាងផ្ទាល់។

    រ៉េត ស៊ូហ្សាណា បានសរសេរការបកស្រាយមួយចំនួន ដែលនៅលើបទចម្រៀងរបស់នាងដែលមានចំណងជើងថា “ឈប់” គឺជាការបញ្ជាក់អត្ថន័យដល់សារព័ត៌មានដែលបានចេញផ្សាយព័ត៌មានពីរូបនាង ដោយមិនបានធ្វើការសម្ភាសនាងជាមុន។ នាងតូចរូបនេះបានរៀបរាប់ថា “នាងខ្ញុំសូមជំរាបសួរពុកម៉ែ បងប្អូនទូទាំងប្រទេសទាំងអស់ ជាពិសេសបងៗអ្នកសារព័ត៌មានទាំងអស់ដែលបានចុះផ្សាយថា នាងខ្ញុំនឹងចាកចេញពីក្រុមហ៊ុនរស្មីហង្សមាស ដោយមិនបានសម្ភាសនាងខ្ញុំ និងក្រុមគ្រួសារនាងខ្ញុំនោះ នាងខ្ញុំចង់ជម្រាបបងប្អូនថា ព័ត៌មាននេៈគ្រាន់តែជាព័ត៌មានក្លែងក្លាយ និងមិនពិតទេ សង្ឃឹមថា បងប្អូនកុំយល់ច្រឡំ នាងខ្ញុំនៅមានបទចម្រៀងជាច្រើនទៀតដែលនឹងត្រូវចេញ”។

    រ៉េត ស៊ូហ្សាណា ក៏បានបញ្ជាក់បន្ថែមទៀតដែរថា “ក្នុងពេលឆាប់ៗនេះ ហើយនាងខ្ញុំក៏នឹងបានសម្តែងនៅក្នុងរឿងភាគរបស់ទូរទស្សន៍ហង្សមាសផងដែរ គឺចង់បញ្ជាក់ថា នាងខ្ញុំនៅតែបន្តលើវិថីសិល្បៈមួយនេះក្នុងក្រុមហ៊ុនរស្មីហង្សមាស។ អរគុណចំពោៈការស្រឡាញ់ និងគាំទ្ររូបនាងខ្ញុំ”៕

     

  • Fan Bing bing ស្រក់ទឹកភ្នែកនៅថ្ងៃខួបកំណើត

    Fan Bing bing ស្រក់ទឹកភ្នែកនៅថ្ងៃខួបកំណើត

    បើតាមសារព័ត៌មាន kenh14 បានចេញផ្សាយនៅថ្ងៃទី16 ខែកញ្ញា ឆ្នាំ2017នេះ បានឱ្យដឹងថា រាជិនីសម្រស់ Fan Bing bing បានស្រក់ទឹកភ្នែកនៅថ្ងៃខួបកំណើតគម្រប់អាយុ 36 ឆ្នាំ ដោយសារតែសង្សាររបស់នាងបានជូនចិញ្ចៀនភ្ជាប់ពាក្យដល់នាងនៅក្នុងថ្ងៃដ៏ពិសេសនោះ។

    ហើយតាមរយៈរូបភាពទាំងឡាយ ដែលបានបង្ហោះនៅលើបណ្ដាញសង្គម ដោយលោក Ly Than  ជាសង្សាររបស់ Fan Bing bing បានសរសេរពាក្យផ្អែមល្ហែមទៅកាន់នាងតែ 4 ម៉ាត់គត់ថា “We forever” ដែលបង្ហាញពីសក្ខីភាពស្មោះស្នេហ៍របស់លោកទៅកាន់តារាស្រីរូបនេះ ដូច្នេះដើម្បីឱ្យកាន់តែជាក់ច្បាស់សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៖

     

     

  • កៅ សីហា ចេញពាក្យរិះគន់តារាចម្រៀង “ខ្មែរមួយជីវិត”

    កៅ សីហា ចេញពាក្យរិះគន់តារាចម្រៀង “ខ្មែរមួយជីវិត”

    ថ្មីៗនេះ អ្នកដឹកនាំបទចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក កៅ សីហា បានចេញពាក្យរិះគន់ចំពោះការចេញបទរ៉េប បែបពាក្យអាសគ្រាមភាសា ក្នុងការឌឺដងផ្លែផ្កាមិនសមរម្យដាក់គ្នា ដោយគ្មានការអនុញ្ញាតពីក្រសួងវប្បធម៌ និង ក្រសួងព័ត៌មាន ដែលសំដៅដល់ការច្រៀងរ៉េបរបស់តារាចម្រៀងរ៉េប Original Song  ខ្មែរមួយជីវិត។

    លោក សីហា​ បានសរសេរនៅលើ Facebook របស់លោកថា “តើការចេញបទរ៉េប បែបពាក្យអាសគ្រាមភាសា ដែលមានពាក្យអសុរោះវាចា ឌឺដងផ្លែផ្កាមិនសមរម្យទាំងនេះ មានការអនុញ្ញាតពីក្រសួងវប្បធម៌ ឬក្រសួងព័ត៌មានដែរទេ? វាហាក់ជាន់ឈ្លីសង្គមសិល្បៈខ្មែរ ហើយដៀលមើលថោកសិល្បករខ្មែរពេកហើយ ដែលអ្នកឯងរ៉េបស្រែកថា ពួកសិល្បករខ្មែរ លក់ក្ដិត លក់ក្ដ ឲ្យឧកញ៉ា លោកជំទាវនោះ! ហើយប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរក្នុងសង្គម របស់លោកឧកញ៉ា ឯកឧត្តម លោកជំទាវ ដែលលោកឯងរ៉េបដៀលពាក់ព័ន្ធនោះទៀតផង”។

    នៅក្នុងនោះដែរ អ្នកដឹកនាំបទចម្រៀងរូបនេះបានបន្ដទៀតថា “ពាក្យអសុរោះរបស់លោកឯង ដឹងទេថា ក្រោយពេលបង្ហោះជាសាធារណៈហើយ តើនឹងមានមហាជនអាយុប៉ុន្មានខ្លះយកមកស្ដាប់? តើសីលធម៌សង្គមធ្លុះធ្លាយកម្រិតណាតាមរយៈស្នាដៃ ពាក្យពេចន៍របស់លោកឯងរ៉េបហ្នឹង? ហាឡើងមកប្រដៅ បង្រៀនកូនខ្មែរ ដែលខ្លួនជាបញ្ញវ័ន្តរ៉េប ឲ្យកូនខ្មែរស្គាល់អ្វីដែលហៅថារ៉េប! អ៊ីចឹងរ៉េបគឺជាការជេរម្រ៉ាយគ្នា រ៉េបគឺជាការដៀលជាន់ពន្លិចសិល្បៈ និងសិល្បករខ្មែរឬ? កុំយកពាក្យថាគ្រាមភាសាមកប្រើឲ្យសោះ! ហើយលោកឯងមានបានគិតទេថា ការរ៉េបរបស់លោកឯង វាបានធ្វើឲ្យធ្លាក់ចុះសីលធម៌ សេចក្ដីថ្លៃថ្នូរក្នុងសង្គមនោះ? សូមប្រើសិទ្ធិជាបុគ្គលរ៉េបត្រឹមបុគ្គលបានហើយ កុំថែមថយប៉ះពាល់ស្ថាប័នគេផ្សេង លើសប្រធានបទហើយ លោកបញ្ញវ័ន្តរ៉េបអើយ!” ៕

     

  • កូនស្រី Angelina Jolie សង្ស័យតែជា Tomboy

    កូនស្រី Angelina Jolie សង្ស័យតែជា Tomboy

    បើតាមសារព័ត៌មាន kenh14 បានចេញផ្សាយឱ្យដឹងថា អ្នកនាង Angelina Jolie មានកូនស្រីចំនួន 3 នាក់ មាន Zahara, Shiloh និង Vivienne ហើយមានកូនប្រុសចំនួន 3 នាក់ទៀតរួមមាន Maddox, Pax និង Knox ក៏ប៉ុន្ដែសារព័ត៌មានបានសរសេរថា ឥឡូវនេះអ្នកនាងមានកូនប្រុសដល់ទៅ 4 នាក់ហើយ ដោយតែកូនស្រីរបស់អ្នកនាងម្នាក់ឈ្មោះ Shiloh បានកាត់សក់ខ្លី និងមានស្ទីលតុបតែងខ្លួនដូចជាមនុស្សប្រុសអ៊ីចឹង។

    នាងតូច Shiloh ត្រូវបានមជ្ឈដ្ឋានមហាជនសង្ស័យ និងគិតមកមើលលើរូបរាងនាងថាជា Tomboys ដែលជាមនុស្សស្រីតែងខ្លួនធ្វើជាប្រុស ហើយស្ថិតនៅក្នុងប្រភេទក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា LGBT។ គួរបញ្ជាក់ផងដែរថា ក្នុងចំណោមកូនរបស់អ្នកនាង Angelina Jolie ដែលមានកូនស្រី 3 នាក់នោះ គឺមានតែនាងតូចម្នាក់នេះទេ ដែលតែងតែតុបតែងខ្លួនដូចមនុស្សប្រុស។

    គួបញ្ជាក់ផងដែរថា នៅក្នុងរាត្រីសម្ពោធរឿង “First They Killed My Father” នៅក្នុងទីក្រុងញូវយ៉ក នាងតូច Shiloh មានអាប្បកិរិយាដូចជាក្មេងប្រុស ធ្វើមហាជនគិតថា អ្នកនាង Angelina Jolie មានកូនប្រុស 5 នាក់ ដោយសារតែនាងតូច Vivienne ក៏ត្រូវបានម្ដាយខ្លូនតុបតែងខ្លូនឱ្យដូចក្មេងប្រុសដែរ៕

  • ឌុច សោភា លេចមុខជាថ្មី​ក្រោយបាត់មុខអស់ 3ឆ្នាំហើយ

    ឌុច សោភា លេចមុខជាថ្មី​ក្រោយបាត់មុខអស់ 3ឆ្នាំហើយ

    ការបង្ហាញវត្តមានជាថ្មីរបស់តារាសម្ដែង ឌុច សោភា តាមរយៈវីដេអូចម្រៀងរបស់ផលិតកម្ម រស្មីហង្សមាស បានបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង។ បើតាមគណនី Youtube របស់រស្មីហង្សមាសបានបញ្ចេញនូវបទចម្រៀងដែលមានចំណងជើងថា “ចង់ចាកចេញពីទីនេះ” ដែលជាការបកស្រាយដោយកំពូលតារាចម្រៀង ឱក សុគ្ធកញ្ញា និងនិពន្ធដោយកវីល្បីឈ្មោះ សុខ ចាន់ផល ជាពិសេសមានវត្តមានសម្ដែងដោយអ្នកនាង ឌុច សោភា ផងដែរ។

    ការបាត់មុខពីវិដេអូចម្រៀងរបស់រស្មីហង្សមាស អស់រយៈពេល 3 ឆ្នាំមកនេះ អ្នកនាង ឌុច សោភា ក៏ហាក់បីដូចជាបាត់មុខពីពិភពសិល្បៈខ្មែរដូចគ្នាដែរ ដោយគេសង្កេតឃើញថា អ្នកនាងមិនមានសម្ដែងរឿង ឬវីដេអូចម្រៀង MV ណាមួយឡើយ។ គួបញ្ជាក់ផងដែរថា បទចម្រៀងដែលតារាស្រីរូបនេះបានសម្ដែងចុងក្រោយគេមុនពេលបាត់មុខនោះ គឺបទ “Call មកបង ម្ដេចសុំលេខគេ” របស់ផលិតកម្មរស្មីហង្សមាស កាលពីឆ្នាំ 2014 ដែលជាច្រៀងដោយលោក ព្រាប សុវត្ថិ ហើយក៏ជាបទដែលនិពន្ធទំនុកច្រៀងដោយលោក សុខ ចាន់ផល ដដែល។

    យ៉ាងក៏ដោយ ទើបតែនៅថ្ងៃទី14 ខែកញ្ញាម្សិលមិញនេះទេ គេឃើញមានវត្តមានជាថ្មីរបស់តារាស្រីខាងលើនេះនៅក្នុងបទចម្រៀង “ចង់ចាកចេញពីទីនេះ” របស់ផលិតកម្មរស្មីហង្សមាស ដូច្នោះហើយទើបធ្វើឱ្យមហាជនកាន់តែមានចម្ងល់ទៀតថា តើ ឌុច សោភា អាចនឹងបាត់មុខសាជាថ្មីទៀតទេ បន្ទាប់ពីសម្ដែងបទចម្រៀងដែលសរសេរដោយលោក សុខ ចាន់ផលលើកនេះរួច ?៕

    https://www.youtube.com/watch?v=8hyr3v89w_A