Author: អេបិល

  • អីយ៉ា! Yoona លេងម៉ូដសក់ខ្លី សម្រស់កាន់តែស្អាត និងក្មេងជាងមុន

    អីយ៉ា! Yoona លេងម៉ូដសក់ខ្លី សម្រស់កាន់តែស្អាត និងក្មេងជាងមុន

    នៅថ្ងៃទី25 ខែកញ្ញា ឆ្នាំ2017 បើតាមប្រភពពីសារព័ត៌មាន Kenh14 បានឱ្យដឹងថា តារាសម្ដែងស្រី Yoona បានបង្ហាញវត្តមានក្នុងការចូលរួមកម្មវិធីបង្ហាញម៉ូដសម្លៀកបំពាក់ប្រ៊េនដ៍ល្បីម៉ាក Dress Garden នៅក្នុងបរិវេណអគារ Cheong damdong នៃទីក្រុងសេអ៊ូល ។

    ក្នុងនាមជាអ្នកតំណាងសម្លៀកបំពាក់ប្រ៊េនដ៍ល្បីមួយនេះ តារាស្រីរូបនេះបានបង្ហាញម៉ូដសក់ខ្លីដ៏ស្រស់ស្អាតឱ្យសាធារណជនបានឃើញ និងបានទទួលការកោតសរសើរមិនដាច់ពីមាត់ពីអ្នកទស្សនាពីសម្រស់ដែលមើលទៅឃើញក្មេងជាងវ័យរបស់នាងទៀតផង។

    ដើម្បីឱ្យកាន់តែឃើញច្បាស់ សូមទស្សនារូបភាពទាំងឡាយខាងក្រោម៖

  • ទស្សនាទិដ្ឋភាពនៃទីក្រុងឌូបៃ ថតដោយជើងឯកឆ្នើមនៃកម្មវិធីប្រកួតថតរូប Huawei

    ទស្សនាទិដ្ឋភាពនៃទីក្រុងឌូបៃ ថតដោយជើងឯកឆ្នើមនៃកម្មវិធីប្រកួតថតរូប Huawei

    ភ្នំពេញ៖ ទីបំផុត​ក្រុមហ៊ុន Huawei​ ស្មាតហ្វូនធំជាងគេលំដាប់ពិភពលោកលេខ 2 និងជាម្ចាស់តំណែងលេខ 1 លើប្រាក់ចំណេញ ពី​ប្រព័ន្ធ​ប្រតិ​បត្តិ​ការ Android ស្មាតហ្វូន បានផ្តល់ដំណើរកម្សាន្តពិសេសទៅឌួបៃ ដល់ម្ចាស់ជ័យលាភី នៃកម្មវិធីប្រកួតថតរូប Huawei វគ្គ 3 ដូច​ការ​សន្យា។

    cof

    លោក សេង លូន (Lun Ramio) ជាបេក្ខជនដែលទទួលបានចំណាត់ថ្នាក់លេខ១ ពីកម្មវិធីប្រកួតថតរូប Huawei រដូវកាលទី 3 បានឱ្យដឹងថា៖ “វាការចងចាំ 1​ ដែលខ្ញុំមិនអាចបំភ្លេចបានឡើយ អរគុណដល់ក្រុមហ៊ុន Huawei Mobile KH ដែលបានផ្តល់​រង្វាន់​ធំដែល​មិនធ្លាប់​មានពីមុនមកគឺដំណើរកម្សាន្ត ទៅលេងប្រទេសឌូប៉ៃ”។  ក្រៅពីនេះ លោក​ លូន ក៏បានសម្តែង ចំណាប់អារម្មណ៍ផ្ទាល់ខ្លួន​​ទាក់ទង​ទៅ​នឹងកំពូលស្មាតហ្វូន Huawei P10 & P10Plus ថា៖

    ១). ប្រើបច្ចេកទេស កាម៉េរា ភ្លោះមុនគេបង្អស់ ដែលបានបំពាក់ដោយកែវឡេន Leica ធ្វើអោយរូបថត ច្បាស់ដិតល្អ មិនថាថតនៅ កន្លែងបែបណា ក៏Huawei P10 P10Plus នៅតែធ្វើបានល្អជាង Brand ដទៃ។

    cof

    (២).ទាក់ទងទៅនឹងកម្មវិធី ងាយស្រួលប្រើប្រាស់ ហើយមុខងារកាមេរ៉ា ពិសេសៗលើសគេ Pro mode ងាយស្រួលប្រើ ដូចកាមេរ៉ា អាជីព ជាពិសេសគឺមុខងារ Monochrome, Wide Aperture or Portrait mode ធ្វើបានល្អដូចកាម៉េរាអាជីពផងដែរ។ ថែមពីនេះទៀតក៏មានថតជា File Raw ផងដែរ ដែលធ្វើឲ្យរូបភាពទូលំទូលាយក្នុងការយកមកកែប្រែបន្ថែមទៀតផង។

    cof

    (៣). រចនាបទទាន់សម័យ កំលាំងម៉ាស៊ីនខ្លាំង ថ្មកាន់បានយូរ ជាពិសេស Huawei P10 & P10 Plus បានប្រើប្រាស់មុខងារ សាកថ្មបានលឿន ហើយមានតម្លៃសមរម្យជាងគេ។ មូលហេតុដែលខ្ញុំប្រើ Huawei P10 Plus ព្រោះ វាងាយស្រួលប្រើ មានមុខងារកាមេរ៉ាដូចកាមេរ៉ាអាជីព ដែល មាន Huawei ក្នុងហោប៉ៅដូចជាមានម៉ាស៊ីនថតអាជីព តាមខ្លួនអញ្ចឹង។

    cof

    តោះកុំឲ្យខាតពេលយូរ អញ្ជើញទៅទស្សនា ទិដ្ឋភាពនៃទីក្រុងឌូបៃ ដែលផ្តិតចេញពីកំពូលស្មាតហ្វូន Huawei P10 Plus ដោយ ជើងឯក ថតរូបឆ្នើម លោក សេង លូន (Lun Ramio) ទាំងអស់គ្នា៖

    គួររំលឹកថា ក្រោយ​ការ​ជម្រុះ​ដ៏​ស្វិតស្វាញ​អស់​រយៈពេល​ជាង​ 11 សបា្តហ៍ ​​ក្នុងចំណោមអ្នកចូលរួមចុះឈ្មោះប្រកួតថតរូប ប្រមាណជាង 600 នាក់ដំបូង ទូទាំង​ប្រទេស ​ ពេលនេះ ក្រុមហ៊ុន​ Huawei​ បាន​រក​ឃើញម្ចាស់​ជ័យ​លា​ភី​ ៣រូប ចុងក្រោយ​ ដែល​ពោរពេញ​ដោយ​សមត្ថភាព​ និង​ភាព​ច្នៃប្រឌិត​តាម​រយៈ​ ការ​ថតរូប​ចេញពី​ស្មាតហ្វូន Huawei ក្រោមប្រធានបទ “ប្រជាជនកម្ពុជា (People of Cambodia)”។

    លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សារ Huawei ប្រចាំប្រទេសកម្ពុជាបានបញ្ជាក់ថា កម្មវិធី ថតរូប HuaweiProContestIII មានរយៈពេល 11 សប្តាហ៍ ធ្វើឡើងជាពិសេសសម្រាប់អតិថិជន និងអ្នកគាំទ្រ ដែលតែងតែជឿជាក់ទៅលើស្មាតហ្វូនរបស់ Huawei គ្រប់ម៉ូដែល ។ ក្រុមហ៊ុនតែងតែ បង្កើតកម្មវិធីប្លែកៗ ដើម្បី ផ្តល់ការសប្បាយ និងរង្វាន់ពិតៗជូនដល់អ្នកប្រើប្រាស់ជានិច្ច។

    cof

    “​Huawei​ សូម​ចូលរួម​អបអរសាទរ​ និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​បេក្ខជន​ទាំងអស់​ ដែល​បាន​ចូលរួម​ក្នុង​ការ​ប្រកួត​របស់​យើង​តាំងពី​ដើម​រហូតដល់វគ្គផ្តាច់ព្រាត់ ហើយ​អ្វី​ដែល​ពិសេស​នោះ​គឺ​ ការ​ជឿជាក់​របស់​លោក​អ្នក​ ក្នុង​ការ​ជ្រើសរើស​ យក​ស្មា​ត​ហ្វូ​ន​ Huawei​ ​ ធ្វើ​ជា​ដៃគូ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំថ្ងៃ​”​។​

    ដូចធ្លាប់បានសន្យា ក្រុមហ៊ុនHuawei បានផ្តល់រង្វាន់ ដំណើរកម្សាន្ត ដ៏អស្ចារ្យ មិនធ្លាប់មានពីមុន ទៅកាន់ប្រទេសឌូបៃ សម្រាប់ម្ចាស់ជ័យលេខ១, Huawei P10 សម្រាប់ជ័យលាភីលេខ២, Huawei GR5 2017 សម្រាប់ជ័យលាភីលេខ 3 ហើយសម្រាប់បេក្ខជនជើងខ្លាំង ទំាង៧រូប​­ដែលពុំទទួលបានជ័យជំនះ ក៏ទទួលបាន រង្វាន់រួមមាន​ Power Bank (5,000mAh), Selfie Stick, Connector (Type B/Type C with wire) ម្នាក់មួយឈុត ហើយជាពិសេស អ្នកទាំង១០រួប ក៏នឹងទទួលបាន​លិខិតសរសើរ (Certificate Award) ពីក្រុមហ៊ុន Huawei ចំនួនម្នាក់មួយ”។

    cof
    cof
    cof
    dav
    dav
    cof

    កម្មវិធីប្រកួតថតរូប HuaweiProContestIII នេះ ក្រុមហ៊ុន Huawei បានសហការជាមួយក្រុមហ៊ុន ដូចជា Sabay, Khmer Note, Electronic World, AEON Major Cineplex Cinema Powered by Cellcard, Kingtel (Mobile Wifi) និង TOUS les JOURS ដើម្បីញ៉ាំងអោយការប្រកួត នេះកាន់តែគគ្រឹកគគ្រេងជាងមុន៕

    cof
    cof
  • ចំណុចសំខាន់ៗនៅលើរថយន្តដែលអ្នកមិនគួរមើលរំលងមុនពេលធ្វើដំណើរផ្លូវឆ្ងាយ

    ចំណុចសំខាន់ៗនៅលើរថយន្តដែលអ្នកមិនគួរមើលរំលងមុនពេលធ្វើដំណើរផ្លូវឆ្ងាយ

    ក្នុងការធ្វើដំណើរផ្លូវឆ្ងាយៗតើលោកអ្នកត្រៀមខ្លួនហើយឬនៅសម្រាប់ដំណើរកម្សាន្ត ដើម្បីបញ្ជៀសរាល់បញ្ហាទាំងឡាយដែលអាចនឹងកើតឡើងក្នុងពេលធ្វើដំណើរ? ជាការពិតអ្នកគួរតែនាំយករថយន្តរបស់អ្នកទៅធ្វើការត្រួតពិនិត្យជាមុនសិនមុននឹងចេញដំណើរកម្សាន្តផ្លូវឆ្ងាយ។ តើមានចំណុចអ្វីខ្លះដែលអ្នកគួរត្រួតពិនិត្យមុនពេលដំណើរ?

    ចំពោះរឿងនេះ អ្នកជំនាញផ្នែកជួសជុលរថយន្តនៃក្រុមហ៊ុន Ford បានឱ្យដឹងថា មុននឹងធ្វើដំណើរចេញខេត្តឆ្ងាយៗ អ្នកប្រើប្រាស់ថយន្តគួរតែត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តឱ្យបានយ៉ាងតិច  3 ចំណុចជាមុនសិន ដើម្បីចៀសវាកើតមានបញ្ហាផ្សេងៗពេលបើកបរ។

    ត្រួតពិនិត្យភ្លើងរថយន្ត

    អ្វីដែលងាយស្រួលបំផុតនិងចាំបាច់បំផុតដែលអ្នកគួរពិនិត្យលើរថយន្តរបស់អ្នកគឺប្រព័ន្ធភ្លើងបំភ្លឺរបស់រថយន្ត។ អ្នកត្រូវតែប្រាកដថាប្រព័ន្ធភ្លើងបំភ្លឺរបស់រថយន្តទាំងខាងមុខ និងខាងក្រោយដំណើរការធម្មតាពេលដែលអ្នកបើកបរ ពីព្រោះវាមានសារៈសំខាន់ណាស់ជាពិសេសនៅពេលអ្នកធ្វើដំណើរកម្សាន្តផ្លូវឆ្ងាយទៅខេត្តនានាជាដើម។

    ត្រួតពិនិត្យសភាពរបស់កង់រថយន្ត

    តើអ្នកបានត្រួតពិនិត្យសំបកកង់រថយន្តរបស់អ្នកហើយរឺនៅ? ទាំងនេះជាចំណុចដែលអ្នកគួរតែត្រួតពិនិត្យនៅលើកង់រថយន្តមុនពេលចេញដំណើរ៖ សម្ពាធខ្យល់កង់ សំនឹកកង់ អាយុកាលនៃកង់រថយន្ត និងសភាពរបស់កង់សាគួរផងដែរ។ អ្នកគួរពិនិត្យសម្ពាធខ្យល់កង់រថយន្តជាប្រចាំរួមជាមួយនឹងស្ថានភាពរបស់កង់ផងដែរ។តើកង់សាគួររបស់អ្នកអាចប្រើប្រាស់បានដែររឺទេ? តើនៅលើសំបកកង់រថយន្តអ្នកមានស្នាម ឬរងការខូចខាតដែររឺទេ? តើក្រឡានៅលើសំបកកង់របស់អ្នកមានសភាពសឹក ឬចាស់ដែររឺទេ? បើដូច្នេះ តើអ្នកគួរតែប្ដូរសំបកកង់ថ្មីរឺយ៉ាងណា។ ហេតុនេះហើយ អ្នកគួរតែយករថយ្តទៅយានដ្ឋានត្រួតពិនិត្យសំបកង់មុនពេលធ្វើដំណើរកម្សាន្ត។

    ត្រួតពិនិត្យកម្រិតប្រេងម៉ាស៊ីនផ្សេងៗ

    កម្រិតទឹកនិងប្រេងម៉ាស៊ីនផ្សេងៗនៅក្នុងរថយន្តគួរតែត្រួតពិនិត្យឲ្យបានត្រឹមត្រូវដើម្បីជៀសវាងបញ្ហាផ្សេងៗដែលអាចកើតមាននៅពេលកំពុងបើកបរ ដូចជា កម្រិតប្រេងម៉ាស៊ីន ប្រេងចង្កូត ប្រេងប្រអប់លេខ ប្រេងហ្វ្រាំង ធុងទឹក ទឹកលាងកញ្ចក់ខាងមុខ​ បូករួមទាំងខ្សែរពាននិងទុយោរផងដែរ។ អ្នកគួរតែយករថយន្តទៅយានដ្ឋានដើម្បីត្រួតពិនិត្យទៅលើចំណុចទាំងនេះឱ្យបានត្រឹមត្រូវដើម្បីជៀសវាងហានិភ័យផ្សេងៗ។

    ត្រួតពិនិត្យអាគុយ

    ប្រសិនបើអាគុយរថយន្តរបស់អ្នកប្រើប្រាស់រយៈពេលយូរមកហើយ អ្នកគួរត្រួតពិនិត្យឡើងវិញជាមុនសិនមុននឹងចេញដំណើរ។ អ្នកអាចពិនិត្យមើលស្នាមប្រេះខូចខាត ឬការហៀរទឹកចេញពីអាគុយ ប្រសិនបើប្រទះឃើញកត្តាទាំងនេះអ្នកគួរតែយករថយន្តទៅយានដ្ឋានដើម្បីប្ដូរអាគុយថ្មីជាបន្ទាន់។

    ចំពោះការត្រួតពិនិត្យលក្ខណៈខាងលើ ម្ចាស់យានយន្ដគួរតែស្វែងរកយានដា្ធនជួសជុលរថយន្តដែលមានជំនាញច្បាស់លាស់ និងមានឧបករណ៍ទំនើបៗក្នុងការជួសជុល ហើយអ្នកប្រិយមិត្តទាំងអស់ក៏អាចទៅទទួលសេវាកម្មពីយានដា្ធនជួសជុលរថយន្ត Ford ផ្ទាល់ទាំង 3 ទីតាំង​ – ទីតាំងទី 1 តាមបណ្ដោយផ្លូវមហាវិថីព្រះមុនីរង្ស ក្បែរស្ថានទូតវៀតណាម, ទីតាំងទី 2 តាមបណ្ដោយផ្លូវទៅអាកាសយានដ្ឋានភ្នំពេញជិតស្ថានីយ៍ប្រេងតូតាល់ និងទីតាំងទី 3 ខេត្តសៀមរាប ផ្លូវជាតិលេខ 6 ៕

  • ការទិញ iPhone គ្មានការធានាពី Apple ផ្ដល់គុណវិបត្តិអ្វីខ្លះ?

    ការទិញ iPhone គ្មានការធានាពី Apple ផ្ដល់គុណវិបត្តិអ្វីខ្លះ?

    ទោះបីជាកម្ពុជា ចាប់ផ្ដើមមានក្រុមហ៊ុននាំចូល និងចែកចាយផលិតផល Apple ធានាជាផ្លូវការពីរោងចក្រហើយក្ដី ប៉ុន្ដែអ្នកប្រើប្រាស់ភាគច្រើន ហាក់នៅមិនទាន់យល់ច្បាស់ពីអត្ថប្រយោជន៍ និងគាំទ្រផលិតផលទាំងនោះច្រើនប៉ុន្មានទេ។ ដោយអ្នកប្រើខ្លះ នៅតែនិយមគាំទ្រផលិតតាមហាងដែលនាំចូលដោយឈ្មួញដែលមានតម្លៃមិនប្រាកដប្រជា មិនមានប្រភពច្បាស់លាស់ គ្មានការធានាជាលក្ខណៈស្តង់ដាពី Apple ដែលនាំឱ្យខាត់ប្រយោជន៍ និងផ្ដល់គុណវិបត្តិមួយចំនួន។

    ការទិញផលិតផលទាំងនោះ អាចប៉ះចំផលិតផលដែលត្រូវបានគេវេចខ្ចប់សាថ្មី ឬត្រូវទិញចំផលិតដែលត្រូវបានគេផ្លាស់ប្ដូរ កាស ឆ្នាំងសាកថ្ម (Original Accessories) ដាក់របស់ចម្លងពីចិនជាដើម។ តាមការឱ្យពីម្ចាស់ហាង លក់ទូរស័ព្ទមួយនៅរាជាធានីភ្នំពេញ សូមមិនបញ្ចេញឈ្មោះបានឱ្យដឹងថា កន្លងមកហាង លោកធ្លាប់ទទួលលក់ទូរស័ព្ទ iPhone, iPad, iPod និងផលិតផលជាច្រើនទៀតគ្មានការធានា ដោយនាំចូលដោយឈ្មួញនាំចូលក្រៅផ្លូវការ។ ប៉ុន្តែលោកមិនដឹងថា ផលិតទាំងនោះមានការបង់ពន្ធគយត្រឹមត្រូវ ឬយ៉ាងណាទេ។ លោកបន្ដថា ការលក់ផលិតគ្មានការធានាកន្លងមក ហាងលោកជួបបញ្ហាញច្រើនគួរសម ខណៈអតិថិជនទិញប្រើមិនទាន់បានប៉ុន្មានផង ស្រាប់តែជួបបញ្ហាដែលនាំឱ្យ មានការអន់ចិត្តពីភ្ញៀវ ថាហាងលោកលក់ផលិតផលមិនល្អ ហើយត្រូវដូរថ្មីជូនករណីទើបទិញថ្មីៗ ជាដើម។

    ទីផ្សារទូរស័ព្ទកម្ពុជាកំពុងច្របូកច្របល់គ្នាចំពោះការលក់ផលិតផលផ្លូវការ និង​មិនផ្លូវការ។ ចំពោះការលក់ផលិតផលមិនផ្លូវការ ​បានធ្វើឱ្យបាត់បង់ចំណូលជាតិ និងធ្វើឱ្យអ្នកវិនិយោគស្របច្បាប់អស់ជំនឿ និងខាតបង់ប្រាក់កាក់។ ការចរាចរណ៍ផលិតផលមិនផ្លូវការកាន់តែច្រើន វាបានបង្កការលំបាក និងគ្រោះថ្នាក់ដល់អិថិជនដែលជាអ្នកប្រើប្រាស់ផ្ទាល់។ ដោយ​សារតែចង់បានចំណេញច្រើនពីការលក់ផលិតផលមិនផ្លូវការ និងគេចពន្ធនោះ អ្នកលក់មួយចំនួនធំ​បានព្យាយាមប្រើនូវវិធីសាស្រ្ត និងការក្លែងបន្លំមួយចំនួនចំពោះអតិថិជនរបស់ខ្លួន។ ជាឧទាហរណ៍ការទិញផលិតផលរបស់ Apple ដែលគ្មានការធានាពីរោងចក្រ និងក្រុមហ៊ុននាំចូលស្រប់ច្បាប់ ប្រើប្រាស់អាចនឹងទទួលបាននូវបញ្ហាមួយចំនួនដូចជា៖

    • តម្លៃលក់ឡើងចុះអាស្រ័យលើមាត់អ្នកលក់ មិនមានការកំណត់ច្បាស់លាស់
    • ការលក់ផលិតផលក្លែងក្លាយក្នុងប្រអប់
    • ការផ្លាស់ប្តូរដូចជា កាស ឆ្នាំងសាក ខ្សែក្នុងប្រអប់ដោយដាក់ជំនួសរបស់ចម្លងពីចិន
    • ការផ្លាស់ប្តូរគ្រឿងបន្លាស់របស់ទូរស័ព្ទផ្ទាល់
    • ការលក់ផលិតផលដែលបាន Activated​​ ហើយ ឬផលិតផលមួយទឹកតែកុហកថាជាផលិតផលថ្មី
    • លក់ផលិតផលដែលជាប់ iCloud
    • ការយកផលិតផលចាស់មកតំឡើងថ្មី សំបកថ្មី ប្រអប់ថ្មី និងកាស ឆ្នាំសាក ខ្សែរបស់យ៉ាៗ
    • ផលិតផលមួយទឹកដែលកំពុងមានចរាចរណ៍នៅកម្ពុជា គឺមានច្រើនប្រភេទដំឡើងនៅក្នុងស្រុក​​  តំឡើង​នៅក្រៅស្រុក ដោយដាក់គ្រឿងបន្លាស់មួយទឹក​ ឬ​របស់យ៉ាៗ ដែលគ្មានការធានាត្រឹមត្រូវ
    • ការហែកប្រអប់ថ្មីដោយយក Original Accessories លក់ដោយឡែក
    • ការបំប៉ោងព័ត៌មានថាជា Original 100%​ ពី Apple និងបញ្ចុះបញ្ចូលឱ្យអតិថិជនថែមលុយពី $20-$50​ ដើម្បីទទួលបានការធានាពី Apple ជា Global ឬកុហកថាមានធានានៅហុងកុង ឬ សាំងហ្គាពួ

    ដើម្បីចៀសវាងបញ្ហាទាំងនេះ ប្រិយមិត្តត្រូវស្វែងយល់ឱ្យច្បាស់មុនសម្រេចចិត្តទិញផលិតផល iPhone, iPad ឬ ផលិតផលApple និមួយៗ ព្រោះវាអាចជា ការចំណាយដោយឥតប្រយោជន៍ និងសូមសួររកការធានាដែលត្រឹមត្រូវរយៈពេលមួយឆ្នាំពី Apple និងមានបិទសញ្ញា ឬ Seal ពីរោងចក្រ ឬដៃគូអាជីវកម្មរបស់ Apple​ (i.e. Falcon Tech) ជាដើម។

    ចំពោះការប្រើប្រាស់ផលិតផលដែលមិនស្របច្បាប់ ឬគេចពន្ធប្រៀបដូចជាយើងកំពុងលើកទឹកចិត្ត និងជំរុញឱ្យមានការលក់ និងចរាចរណ៍ផលិតផលខុសច្បាប់ដែលជាចំណែកធំធ្វើឱ្យខាតបង់ចំណូលជាតិ​ ហើយក៏កំពុងយកជីវិតខ្លួនឯងផ្ទាល់ទៅប្រថុយនឹងផលិតផលដែលគ្មានការធានាគុណភាពត្រឹមត្រូវដូច្នោះដែរ៕

  • ធ្លាយ​វីដេអូ អាំ ផាត់​រា​ផា បណ្ដើរ​សង្សារ​ប្រុស​ជា​ទាយាទ​គ្រឿង​ពេជ្រ

    ធ្លាយ​វីដេអូ អាំ ផាត់​រា​ផា បណ្ដើរ​សង្សារ​ប្រុស​ជា​ទាយាទ​គ្រឿង​ពេជ្រ

    នៅ​ថ្ងៃ​ដែល​កំពូល​តារា​សម្ដែង​ជួរមុខ​នាង  អាំ ផាត់​រា​ផា ទទួល​ការងារ​ថ្មី​គឺជា អ្នកតំណាង​ផលិតផល​ទូរស័ព្ទដៃ​ម៉ាក VIVO V7+ នាង​បាន​ចេញមុខ​បកស្រាយ​រឿង​សង្សារ​ថ្មី​របស់​នាង ខណៈ​បណ្ដើរគ្នា​នៅក្នុង​ហាង​មួយកន្លែង ដែល​ត្រូវ​អ្នកគាំទ្រ​ថត​វីដេអូ​បាន ហើយ​ទម្លាយ​ចេញ​មកជា​សាធារណៈ។

    តារា​ស្រី​រូបនេះ បានត្រឹមតែ​ឆ្លើយថា បុរស​នៅក្នុង​វីដេអូ​នោះ​គ្រាន់តែ​ជា​អ្នកគាំទ្រ​របស់​នាង​តែប៉ុណ្ណោះ ការប្រាស្រ័យ​ទាក់ទង​ល្អ​នឹង​ក៏​ជា​រឿង​ធម្មតា ហើយ​នឹងមាន​សេចក្ដីសុខ​ជាមួយ​អ្នកគាំទ្រ។ ក៏ប៉ុន្ដែ​បើតាម​សារព័ត៌មាន​ថៃ​នានា បានចេញ​ផ្សាយ​នៅលើ​គេហទំព័រ​របស់ខ្លួន​នេះ បានឱ្យដឹងថា បុរស​ដែល អាំ ផាត់​រា​ផា បាន​បណ្ដើរ​យ៉ាង​មាន​សេចក្ដីសុខ​ជាមួយគ្នា​នោះ​មាន​ឈ្មោះថា  ហៃ​សូ ហ្វ្លុ​ក គឺជា​ទាយាទ​គ្រឿង​ពេជ្រ​ពាន់​លាន នៅ​ប្រទេស​ថៃ។

    គួរបញ្ជាក់​ផងដែរ​ថា កំលោះ​សង្ហារ​ម្នាក់នេះ គឺជា​អ្នក​ស្នង​តំណែង​របស់​ក្រុ​ហ៊ុន​ពេជ្រ​ដ៏​ធំ​មួយ​មាន​ឈ្មោះថា ជេ​ម​ស៍ ផា​វី​លលា​ន គ្រី​អេ​ហ្សឹ​ន ចំកាត់ ដែល​មានមុខ​ជំនួញ​ខាង​ចែកចាយ​គ្រឿង​ពេជ្រ និង​គ្រឿងអលង្ការ​ដ៏​ធំជាងគេ​នៅ​ប្រទេស​ថៃ ផងដែរ៕

     

  • មិនទាន់រៀបការផង Kylie Jenner តាំង​គភ៌​ដំបូង​ជាមួយ Travis Scott

    មិនទាន់រៀបការផង Kylie Jenner តាំង​គភ៌​ដំបូង​ជាមួយ Travis Scott

    ជា​ប្រធានបទ​ក្ដៅគគុក​មួយទៀត​ហើយ​ស​ម្រា​ប់​តារា​ហូលីវូត​ដូចជា នាង Kylie Jenner កំពុង​តាំង​គភ៌​ដំបូង​ជាមួយនឹង​សង្សារ​ប្រុស​របស់​នាង គឺ​តារាចម្រៀង​រ៉េ​បលោក Travis Scott  មាន​វ័យ 25ឆ្នាំ បន្ទាប់ពី​អ្នក​ទាំង​ពីរបាន​ទាក់ទង​គ្នា​អស់​រយៈពេល 5 ខែ​តែប៉ុណ្ណោះ។

    បន្ទាប់ពី​សារព័ត៌មាន People បានចេញ​ផ្សាយ​ថា នៅ​អម្លុងពេល​ពីរ​សបា្ដហ៍​ក​ន្ល​ង​ទៅនេះ តារា​ស្រី Kylie Jenner បានប្រកាស​ប្រាប់​ក្រុមគ្រួសារ​របស់​នាង​ថា នាង​កំពុង​តាំង​គភ៌​ដំបូង​ជា​សង្សារ​ប្រុស​របស់​នាង Travis Scott តែ​យ៉ាងណាមិញ គ្រួសារ​របស់​នាង​មិនបាន​សប្បាយចិត្ត​ចំពោះ​ដំណឹង​នេះឡើយ ដោយសារតែ ពួកគេ​គិតថា តារា​ស្រី​វ័យ 20 ឆ្នាំ​រូបនេះ​នៅ​វ័យក្មេង​ខ្លាំងណាស់ មិនទាន់​ស័​ក្ដ​សម​នឹងមាន​បុត្រ​នៅពេល​នេះឡើយ។

    គួរ​រំលឹក​ផងដែរ​ថា តារា​ស្រី Kylie Jenner ចាប់ផ្ដើម​មាន​ទំនាក់ទំនង​ជាមួយ Travis Scott ក្រោយពី​នាង​បាន​បែក​គ្នា​ជាមួយ​អតីត​មិត្ត​ប្រុស Tyga នៅ​អម្លុង​ខែមេសា៕

  • តោះមើល ​កញ្ញា ​Catherine​ គណៈ​កម្មការ ​Cambodian​ Net​ Idol​ បញ្ចេញ​ភាព​សិចស៊ី​​ម្ដង​មើល៍​

    តោះមើល ​កញ្ញា ​Catherine​ គណៈ​កម្មការ ​Cambodian​ Net​ Idol​ បញ្ចេញ​ភាព​សិចស៊ី​​ម្ដង​មើល៍​

    លោកអ្នកធ្លាប់តែឃើញកញ្ញា Catherine តាមរយៈវិដេអូឃ្លីបជាច្រើននៅលើទំព័រ Facebook Page : A Dose of Cath ក្នុងការបញ្ចេញមតិ ការបកសា្រយពីបញ្ហា និងប្រធានបទជាច្រើនដ៏គួរឱ្យទាក់ទាញ។ ថ្មីៗនេះ នាងបានទទួលការថ្មីក្នុងការធ្វើជាគណៈកម្មការកម្មវិធីប្រលងCambodian Net Idol ដើម្បីស្វែងរកអ្នកដែលមានទេពកោសល្យ ហើយនឹងក្លាយខ្លួនទៅជា Idolនៅក្នុងប្រទេសកម្ពុជាផងដែរ។

    ក្នុងវិដូអូរបស់ Catherine  អ្នកធ្លាប់តែឃើញនាង ស្លៀកពាក់បែបសាមញ្ញៗ គ្មានអ្វីឆើតឆាយ និងតុបតែងខ្លួនប្រកបដោយគ្រឿងអលង្ការដូចជាតារាល្បីៗនានាឡើយ តែយ៉ាងភាពសិចស៊ីរបស់នាងនៅតែមាន គ្រាន់តែមានអ្នកគាំទ្រភាគតិចបំផុត ទើបបានឃើញ។ នៅក្នុង Facebook និងInstagram របស់កញ្ញា បានបង្ហោះរូបភាពសិចស៊ី នៅលើឆ្នេរសមុទ្រប៉ុន្មានសន្លឹកផងដែរ ប្រសិនបើបុរសៗបានឃើញហើយធានាលាន់មាត់ជាមិនខានថា ដូចជានារីកូនកាត់បរទេសម្លេះ។ ដើម្បីឱ្យជាក់ច្បាស់ តោះ មកមើលរូបភាពសិចស៊ីរបស់នាងនៅខាងក្រោមនេះ៖

  • ចុមកើតថីហ្នឹង !! សុគន្ធ នីសា និង សុគន្ធ ថេរ៉ាយុ និយាយពាក្យក្នុងចិត្តដូចគ្នា

    ចុមកើតថីហ្នឹង !! សុគន្ធ នីសា និង សុគន្ធ ថេរ៉ាយុ និយាយពាក្យក្នុងចិត្តដូចគ្នា

    មុននេះបន្ដិច តារាចម្រៀងស្រីនៅផលិតកម្ម រស្មីហង្សមាស កញ្ញា សុគន្ធ នីសា បានចេញសារនៅក្នុងចិត្ត ស្ដែងបង្ហាញពីអារម្មណ៍ Drama បន្ដិចនៅលើបណ្ដាញទំនាក់ទំនងសង្គម Instagram ក៏ស្របពេលគ្នានោះដែល ស្រាប់តែតារាចម្រៀងនៅផលិតកម្ម ថោន ឬ​ទីក្រុង ភាពយន្ដ លោក សុគន្ធ ថេរ៉ាយុ ក៏បានចេញសារ និងពាក្យពេចន៍ដូចគ្នាទៅនឹងតារាស្រី សុគន្ធ ថេរ៉ាយុ នៅលើបណ្ដាញសង្គម ហ្វេសប៊ុក របស់ខ្លួន។

    អ្នកទាំងពីរបានសរសេរសារព្រមគ្នាថា «មិនតូចចិត្តនឹងវាសនាខ្លួនឯង មិនច្រណែននឹងសុភមង្គលគេ ព្រោះមនុស្សយើងសំណាងមិនដូចគ្នា ទ្រាំទទួលអ្វីដែលជាវាសនាយើងទៅ សប្បាយ សប្បាយ »

    ការបញ្ចេញសារដូចគ្នានេះ បណ្ដាលឱ្យមហាជនអ្នកគាំទ្រងឿងឆ្ងល់ថា គឺជាអ្វីឱ្យពិតប្រាកដទៅ ជាឆាកល្ខោន Drama copy អ្នកណាចម្លងតាមអ្នកណា អ្នកណាម្ចាស់ដើម ឬមួយក៏ជាការលេងហ្គេមទេ…… តើជាអ្វីឱ្យពិតប្រាកដទៅ? ៕

    កាន់តែជាក់ច្បាស់សូមទស្សនារូបភាពទាំងឡាយនេះ៖

  • ក្រុមសមាជិក Big Bang សម្រេចចិត្តចូលជាកងទ័ពព្រមគ្នា

    ក្រុមសមាជិក Big Bang សម្រេចចិត្តចូលជាកងទ័ពព្រមគ្នា

    នៅព្រឹកថ្ងៃទី 21 ខែកញ្ញា ឆ្នាំ 2107 បើតាមសារព័ត៌មានកូរ៉េ និងជប៉ុន ដូចជា Sankei Sportsនិង Daily Sports បានចេញផ្សាយឱ្យដឹងថា សមាជិកក្រុមចម្រៀង Big Bang មានដូចជា G-Dragon , Taeyang , Daesung និង Seungri បានមូលមតិគ្នាជាឯកឆន្ទ ក្នុងការចូលរួមជាកងទ័ព នៅក្នុងថ្ងៃតែមួយ បើទោះបីជា តារាចម្រៀង TOP មានរឿងអាស្រូវនៅក្នុងជួរទ័ពក៏ដោយ។

    គួររំលឹកផងដែរថា មានការកំណត់ច្បាប់ចូលបម្រើទ័ពជាពិសេសមួយរបស់ប្រទេសកូរ៉េ ក្រោយពីកើតរឿងអាស្រូវរបស់តារាចម្រៀង TOP ដោយធ្វើការផ្អាកមិនឱ្យតារាៗ ចូលរួមបម្រើទ័ពនៅក្នុងឆ្នាំនេះឡើយ ក៏ប៉ុន្ដថ្មីនេះ ស្រាប់តែក្រុមតារាចម្រៀងខាងលើបានប្រកាសខ្លួនថា និងចូលរួមបម្រើទ័ពជាក្រុមព្រមគ្នាតែម្ដង។ ព័ត៌មានមួយនេះ ត្រូវបានប្រកាសឡើង ខណៈដែលលោកDaesung ជាសមាជិកក្រុមចម្រៀង Big Bang បានពោលនៅក្នុងថ្ងៃប្រគំតន្រ្តីនៅប្រទេស ជប៉ុន ថា ” បន្ទាប់ពីបានសម្រេចចិត្ត ធ្វើការផ្សព្វផ្សាយនៅក្នុងឆ្នាំនេះហើយ ខ្ញុំគឺមិនអាចរំលងការងារមួយ ដែលជាជម្រើសដ៏ល្អទីបំផុតក្រុមចម្រៀង Big Bang ក្នុងការចាប់ផ្ដើមជាថ្មី គឺការចូលបម្រើទ័ព ” ។

    គួរបញ្ជាក់ផងដែរថា ដោយសារការប្រើប្រាស់ថ្នាំញៀន ប្រភេទកញ្ឆា ដែលតារាចម្រៀង TOPបានប្រពិត្តកន្លងមក បានធ្វើឱ្យក្រុមចម្រៀងខាងលើនេះ អាប់ឱនឈ្មោះជាខ្លាំង ដូច្នោះហើយបានជាសមាជិកក្រុមទាំងអស់ សម្រេចចិត្តចូលបម្រើទ័ពទាំងអស់គ្នា ដើម្បីសាងកេរ្តិ៍ល្អឡើងវិញផងដែរ៕

  • អ៊ីចឹងសោះ !! បានជាតារាស្រី ត្រចៀកកាំ មានវីឡាប្រណិតនៅប្រទេស បារាំង

    អ៊ីចឹងសោះ !! បានជាតារាស្រី ត្រចៀកកាំ មានវីឡាប្រណិតនៅប្រទេស បារាំង

    ត្រចៀកកាំ ឬអ្នកនាង Zhao Wei បានឃ្លាតឆ្ងាយពីវង្វង់សិល្បៈភាពយន្ដអស់រយៈពេលជាច្រើនឆ្នាំហើយ អ្នកនាងមិនត្រឹមតែជាតារាសម្ដែងស្រីដែលប្រកបទៅដោយសមត្ថភាព និងទេពកោសល្យខ្ពស់នោះទេ អ្នកនាងក៏ជាអ្នកដឹកនាំរឿងល្បីឈ្មោះម្នាក់ផងដែរ។ មួយរយៈក្រោយនេះ អ្នកនាង ត្រចៀកកាំ បានទៅរួមរស់ជាមួយស្វាមីអ្នកនាង នៅឯប្រទេស បារាំង ព្រមទាំងមានកសិដ្ឋានចំការទំពាំបាយជូរដ៏ធំមួយទៀតផង ។

    ដោយសម្លឹងមើលឃើញការពេញនិយមគាំទ្រចំពោះស្រាទំពាំងបាយជូរ របស់ប្រទេស បារាំង តារាស្រីរូបនេះ ក៏ទទួលបានភាពជោគជ័យពីការផលិតស្រាទំពាំងបាយជូរនៅទីនោះជាមួយស្វាមីរបស់នាង ហើយថែមទាំងបើកហាងលក់ស្រាទំពាំងបាយជូរសុទ្ធមួយកន្លែង ដែលមានឈ្មោះថា “Trieu Vy” ជាឈ្មោះឈ្មោះបន្សំពី ព្រះនាមរបស់ព្រះមហាក្សត្របារាំងទី 13 គឺព្រះអង្គម្ចាស់Louis XIII ដែលទ្រង់មានទ្រព្យសម្បត្តិ ដីធ្លីមហាសាល នាសម័យកាលនោះ។

    គួរបញ្ជាក់ផងដែរថា លុះដល់ថ្មីៗនេះ តារាស្រី Zhao Wei បានបញ្ចេញរូបភាពប៉ុន្មានសន្លឹកនៅលើបណ្ដាញទំនាក់ទំនងសង្គម ដែលរំលេចពីសកម្មភាពនៅក្នុងពីឲ្យរោងចក្រផលិតស្រាទំពាំងបាយជូរខ្នាតតូចរបស់នាង ព្រមទាំងវីឡាប្រណិតថ្មីមួយទៀតដ៏ស្អាតស្កឹមស្កៃនៅក្នុងប្រទេស​ បារាំង ដែលបានបញ្ជាក់ពីមូលហេតុនៃការបាត់មុខពីសិល្បៈរបស់អ្នកនាង៕