Author: អេបិល

  • ស្ថាបនិក​ទស្សនា​វ​ដ្តី Play Boy ទទួលមរណភាព​ហើយ

    ស្ថាបនិក​ទស្សនា​វ​ដ្តី Play Boy ទទួលមរណភាព​ហើយ

    លោក Hugh Hefner ដែលជា​ស្ថាបនិក​ទស្សនា​វ​ដ្តី​អាសអាភាស​ដ៏​ល្បីល្បាញ Play Boy បានធ្វើ​មរណកាល​ហើយ​នៅ​អាយុ 91 ឆ្នាំ   នេះ​បើតាម​រយៈ​ក្រុមហ៊ុន Playboy Enterprises Inc ដែល​បាន​អះអាង​ប្រាប់​សារព័ត៌មាន​បរទេស​នៅ​ថ្ងៃ28 ខែកញ្ញា ឆ្នាំ2017 នេះ​ថា  ស្ថាបនិក និង​នាយក​ក្រុមហ៊ុន​ទស្សនាវដ្ដី​ស្រី​ស្រាត​ដ៏​ល្បីល្បាញ​រូបនេះ​បាន​ចូល​មរណកាល​នៅក្នុង​គេហដ្ឋាន ដោយសារ​រោគាពាធ។

    គួរ​រំឭក​ផងដែរ​ថា លោក Hugh Hefner បាន​បង្កើត​ទស្សនា​វ​ដ្តី​នេះ​នៅ​ក្នុងផ្ទះ​របស់ខ្លួន​ជា​លើកដំបូង​នៅ​ឆ្នាំ1953 រហូតដល់​ទស្សនា​វ​ដ្តី​នេះ​មាន​ភាពល្បីល្បាញ និង​បាន​ក្លាយជា​ក្រុមហ៊ុន​ធំ​មួយ ដែល​បាន​ថតរូប​ភាព​ស្រី​ស្រាត​សិច​ស៊ី និង​អាសអាភាស​ចំនួន​រាប់លាន​ក្បាល និង​លក់ដាច់​អស់ 7 លាន​ក្បាល​ក្នុងមួយខែ។

    គួរបញ្ជាក់​ផងដែរ​ថា ដំណឹង​ដ៏​គួរឱ្យ​សោកសៅ​នេះ បានប្រកាសភ្លាមៗតាមរយៈ​ស្ថានីយ​ព័ត៌មាន BBC Breaking News មុននេះ​បន្ដិច​ផងដែរ៕

  • ស្ងាត់ៗ ពេជ្រ សូលីកា វិលចូលសិល្បៈវិញ

    ស្ងាត់ៗ ពេជ្រ សូលីកា វិលចូលសិល្បៈវិញ

    នៅរាត្រីថ្ងៃទី27 ខែកញ្ញា ឆ្នាំ2017នេះ ស្ងាត់ៗ ស្រាប់តែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង ដោយសារតែការវិលចូលពិភពសិល្បៈវិញរបស់តារាស្រី ពេជ្រ សូលីកា តាមរយៈការបង្ហោះបទចម្រៀងថ្មីមួយបទរបស់នាង ដែលមានចំណងជើងថា “លាក់បាំង” ដែលជាការបកស្រាយរួមគ្នាជាមួយតារាអតីតដៃគូចម្រៀងនៅផលិតកម្ម M  គឺលោក នីកូ។ សូមបញ្ជាក់ថា បទចម្រៀង original song  “លាក់បាំង” នេះជាស្នាដៃនិពន្ធរបស់លោក Noly ។

    គួរបញ្ជាក់ផងដែរ សព្វថ្ងៃ ពេជ្រ សូលីកា គឺជាថៅកែស្រីរូបស្រស់ក្នុងហាង “បាយអូនអ៊ូក” ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ទោះបីជានាងមិនបានស្ថិតក្នុងពិភពសិល្បៈក្ដី ក៏អតីតតារាចម្រៀងផលិតកម្ម M រូបនេះ នៅតែមានសម្រស់ស្រស់ស្អាត និងក្មេងជាងវ័យដូចមុនដដែល៕

     

  • ទស្សនាសម្រស់តារាចូលរួមឡើងវីឡាថ្មីរបស់ ថន លក្ខិណា

    ទស្សនាសម្រស់តារាចូលរួមឡើងវីឡាថ្មីរបស់ ថន លក្ខិណា

    កាលពីរាត្រីថ្ងៃពុធ ទី27 ខែកញ្ញា ឆ្នាំ2017 ម្សិលមិញ កញ្ញា ថន លក្ខិណា បានរៀបចំពិធីឡើងផ្ទះវីឡាថ្មីនៅក្នុងបុរី ដឹស្តារ ជូមីរ៉ាហ៏ ដែលមានទីតាំងនៅ​ភូមិ​ព្រែក​លៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយ​ចង្វារ នៅ​ទល់មុខ​សាលា​កសិកម្ម​ព្រែកលៀប។ តារាស្រីរូបស្រស់ម្នាក់នេះបានរៀបចំកម្មវិធីយ៉ាងអធិកអធមដោយមានការអញ្ជើញចូលរួមពីតារាចម្រៀង តារាសម្ដែងល្បីឈ្មោះស្រីប្រុសជាច្រើនដួងដើម្បីអបអរសាទរចំពោះពិធីការិនីដ៏មានប្រជាប្រិយរូបនេះ។

    គួរឱ្យកត់សម្គាល់ដែរថា ក្នុងកម្មវិធីដ៏សែនសប្បាយរីករាយនោះ គេសង្កេតឃើញថា តារាល្បីឈ្មោះម្នាក់ៗសុទ្ធសឹងតែមានសម្រស់ស្រស់ស្អាតមិនចាញ់គ្នាប៉ុន្មានឡើយ ជាពិសេសវត្តមានរបស់តារាសម្ដែងដូចជា កញ្ញា ជីជី កញ្ញា គាត សុវណ្ណាឡាង កញ្ញា វ៉ាន់ នីឡា កញ្ញា ពៅ លីដា កញ្ញា ឆុំ វត្តី កញ្ញា ប៉ុប ពី លោក គន់ រៀមរតនៈ លោក កុយ ស៊ីឌឿន លោក ឈុន សុវណ្ណភក្ដី លោក ភឹម តារាវិបុល ជាដើម ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺកញ្ញា លក្ខិណា សាមីខ្លួនផ្ទាល់បានបង្ហាញខ្លួនជាមួយនឹងរ៉ូបពណ៌ទឹកមាសដ៏ភ្លឺ និងស័ក្តិសមឥតខ្ចោះដើម្បីជាការទទួលយកសិរីមង្គលសួស្តី ហុងស៊ុយហេងៗតាមបែបក្បួនចិនបុរាណទៀតផង។ ដើម្បីឱ្យកាន់តែជាក់ច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖

  • សូមចូលរួមត្រេកអរផងណា៎ VJ ANo !

    សូមចូលរួមត្រេកអរផងណា៎ VJ ANo !

    បន្ទាប់ពីវិលចូលពិភពសិល្បៈវិញបានជិតមួយឆ្នាំក្រោយមក ស្រាប់តែថ្មីៗនេះនៅក្នុងគណនីបណ្ដាញសង្គម អ៊ីនស្ដាក្រាម ដែលមានឈ្មោះថា VJ_ano_168 របស់ពិធីការិនី និងតារាសម្តែងរូបនេះបានបង្ហោះរូបភាពមួយស្លឹក ដែលបង្ហាញពីរូបភាពអេកូឃើញទារកនៅក្នុងផ្ទៃរបស់អ្នកនាង។

    អ្នកនាង សួន ភក្ដី ឬ វីជេ អាណូ បានបង្ហោះរូបថតមួយសន្លឹកដោយមានសារបញ្ជាក់ថា បច្ចុប្បននេះ នាងកំពុងតាំងគភ៌កូនប្រុស។ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖

  • បែកធ្លាយរូបនាងខ្ញុងសែនព្រេនជាមួយគូស្នេហ៍

    បែកធ្លាយរូបនាងខ្ញុងសែនព្រេនជាមួយគូស្នេហ៍

    នៅថ្ងៃទី27 ខែកញ្ញា ឆ្នាំ2017 នេះគេហទំព័រសារព័ត៌មានក្នុងស្រុកមួយ បានចេញផ្សាយថា អ្នកនាង ស្រេង សុគន្ធដា ហៅខ្ញុង ​បាន​សម្រេច​ចិត្ត​សែន​ព្រេន ក្រាបផ្ទឹម​ជាមួយគូស្នេហ៍សុំ​គ្នា​ធ្វើ​ជា​ប្ដី​ប្រពន្ធនៅ​មុខ​ចាស់ទុំ​ទាំង​សង​ខាង តាំង​ពី​ថ្ងៃ​ទី30 ខែសីហា ឆ្នាំ2017 កន្លងមកយ៉ាងស្ងាត់ៗ មិនឱ្យមហាជនបានដឹងឡើយ។

    តែដោយឡែក ថ្មីៗនេះ ស្រាប់តែលេចចេញនូវរូបភាពប៉ុន្មានសន្លឹកដែលអ្នកនាងខ្ញុងបានក្រាបសំពះផ្ទឹមជាមួយ​តារា​កំប្លែង​ នាយ​កៃដ ដោយអ្នកនាងបានអះអាងប្រាប់សារព័ត៌មានខាងលើថា “នាយ​​កៃដធ្លាប់​មាន​ប្រពន្ធ និង​មាន​កូន​ប្រុស​ម្នាក់​អាយុប្រហែល​4ឆ្នាំ”។ ហើយបើតាម​ការ​​រៀបរាប់​របស់​តារាកំប្លែងស្រីរូបនេះ បានឱ្យដឹងទៀតថា «នាយ​កៃដទើបតែ​លែងលះ​ប្រពន្ធដាច់ស្រេច​ជាង​5ខែ​នេះ​ទេ ដោយ​នាយ​កៃដតាម​ស្រឡាញ់​រូបនាង​យូរហើយ និង​ដោយឃើញ​ថា នាយបាន​លែង​លះ​ប្រពន្ធ​ដាច់ស្រេចហើយ និង​មិន​ជំពាក់ជំពិននឹង​ស្រី​ណា​ផ្សេង​ទៀត គួបផ្សំនឹង​​ខ្លួនក៏​​មិន​ចង់​នៅ​មេម៉ាយ​យូរ​ពេក ត្បិត​អី​​​ទ្រាំ​​ធ្វើ​ជា​ស្ត្រី​មេម៉ាយ​៧ឆ្នាំ​មក​ហើយផងដែរនោះ ក៏​សម្រេច​ចិត្ត​ជ្រើសរើស​នាយ​កៃដ​ជាគូអនាគត​តែ​ម្ដង​ទៅ»។

    គួរបញ្ជាក់ផងដែរ អ្នកនាងខ្ញុង និង នាយកៃដ បានទាក់ទងស្នេហាគ្នាអស់រយៈពេលជាង 2 ឆ្នាំមកហើយ បន្ទាប់ពីអ្នកនាងបានក្លាយជាតារាកំប្លែងរបស់ក្រុមកំប្លែង CTN ហើយដែលបានជួបគ្នា ព្រមទាំងកាន់តែមានទំនាក់ទំនងស៊ីជម្រៅនោះ ដោយសារតែខណៈនោះមានការបង្កើត និងពង្រីកក្រុមកំប្លែងថ្មី ដោយបានកោះហៅអតីតក្រុមអ្នកមានសមត្ថភាពដែលធ្លាប់បានឆ្លងកាត់ការប្រឡងកាលពីពេលមុនៗ មកចូលរួមក្នុងក្រុមថ្មីនោះហ្នឹងឯង៕

  • ទេព បូព្រឹក្ស ប្រតិកម្មរឿងផ្ទុះជម្លោះជាមួយតារារួមទ្រនំ

    ទេព បូព្រឹក្ស ប្រតិកម្មរឿងផ្ទុះជម្លោះជាមួយតារារួមទ្រនំ

    ថ្មីៗនេះគេហទំព័រក្នុងស្រុកមួយបានបង្ហោះព័ត៌មានថា តារាចម្រៀងស្រី ទេព បូព្រឹក្សកំពុងមានជម្លោះជាមួយតារារួមទ្រនំផលិតកម្មរស្មីហង្សមាស គឺ​លោក ណុ​ប​ ​បា​​យ៉ារិ​ទ្ធ​​ ​និ​ង ​កញ្ញា សុ​គ​​ន្ធ​ ​និ​សា​ ​ដែ​ល​ជា​​​តា​រា​រៀ​មច្ប​​ង​រ​ប​ស់​ខ្លួ​ន​​​។​

    គេហទំព័រដដែលនោះបានបង្ហើបឱ្យដឹងទៀតថា តារាស្រីពូកែខាងក្បាច់រាំរូបនេះបានចូលទៅហក់លោតក្នុងទ្រនំហង្សមាសក៏ដោយសារតែ ណុ​ប​ ​បា​​យ៉ារិ​ទ្ធ ដែលស្រឡាញ់រាប់អាននាងដូចជាប្អូនស្រីនោះដែរ ហើយជម្លោះនាងនឹងសុ​គ​​ន្ធ​ ​និ​សា គឺដោយសារតែការនិយាយមិនល្អពីអ្នកគាំទ្រ និងតារារៀមច្បង។ ក៏ប៉ុន្ដែយ៉ាងណាក៏ដោយ តារាស្រីរូបនេះបានបញ្ចេញប្រតិកម្ម និងបានបកស្រាយភ្លាមៗតែម្ដងចំពោះព័ត៌មានដ៏ក្ដៅមួយនេះ។ នាងបានប្រាប់សារព័ត៌មានក្នុងស្រុកនោះថា «តើការ​រស់​នៅដែ​លមា​នសេ​ចក្តីសុ​ខសុ​ភម​ង្គល​រៀង​ៗខ្លួ​ន វា​ពិបាក​ណាស់​មែន​ទេ បាន​ជាម​នុស្ស​មួយ​ចំនួន​នៅ​មិន​សុខ​ ចូល​ចិត្ត​តែ​បង្កើត​បញ្ហា​ដល់​អ្នក​ដទៃ​ម្តងហើយម្តងទៀត…ហេតុអ្វី?! ឬដើម្បីប្រយោជន៍ផ្ទាល់ខ្លួន?»។ កញ្ញា ទេពបូព្រឹក្ស បាន​លើកឡើង​ទៀតថា «អ្នកដែលសាកល្បងយកចិត្តគេ មកដាក់ចិត្តខ្លួនឯងទេ? ធ្លាប់​គិត​ថា ​វាហួស​ហេតុ​ពេក​ទេ?»។

    យ៉ាងណាក្ដី ការបញ្ចេញអារម្មណ៍ឆ្លើយតបដ៏ក្ដៅគគុក និងមានបំណងចង់វែកមុខអ្នកបញ្ចេញព័ត៌មានផងនោះ ដៃគូ G-Devith ថ្មីរូបនេះ បានបញ្ជាក់​បន្ថែមថា «ប្រាប់តាមត្រង់ទៅ​ចុះថា នា​ងខ្ញុំ​ហត់នឹង​បក​ស្រាយ  ​ហត់​នឹង​ចិ​ត្ត​មនុស្សដែល គិតតែពីប្រយោជន៍ខ្លួនឯងដូចសព្វថ្ងៃនេះហើយ តើសេច​ក្តីសុ​ខរ​ប​ស់អ្ន​កគឺកា​របំ​ផ្លាញ​អ្ន​កដ​ទៃ​មែ​ន​ទេ?»៕

  • យូ ឌីស្កូ ត្រូវការឈាមប្រភេទ AB + បន្ទាន់!

    យូ ឌីស្កូ ត្រូវការឈាមប្រភេទ AB + បន្ទាន់!

    បន្ទាប់ពី លោក យូ ឌីស្កូ ចូលសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ នៅ​មុននេះបន្ដិច អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ​ បាន​ធ្វើ​ការ​អំពាវនាវ​នៅ​ក្នុង​បណ្តាញសង្គម Facebook សុំ​ឲ្យ​សិល្បករ-សិល្បការិនី​ខ្មែរ ​ជួយ​ទៅ​បរិច្ចាគឈាម​ដើម្បី​ជួយ​សង្គ្រោះ​លោក យូ ឌីស្កូ តារាសម្តែងដែល​កំពុង​មាន​ជំងឺធ្ងន់​ធ្ងរ សម្រាកព្យាបាល​នៅឯ​មន្ទី​រពេ​ទ្យ​ព្រះកេតុមាលា និង​ត្រូវ​ការឈាម​ជាចាំបាច់ និងបន្ទាន់​។

    បើតាមការបង្ហោះសាររបស់ អ្នកនាង ចន ច័ន្ទលក្ខិណា  បានបញ្ជាក់ឱ្យដឹងបន្ថែមថា «គាត់កំពុងលាងឈាម!!! គាត់មានបញ្ហាក្រលៀន ទឹកនោមប្រៃ និងឈាមសឡើងខ្ពស់  ពេលនេះគាត់ត្រូវការឈាមប្រភេទ AB + ដែលជាប្រភេទឈាមដ៏កម្រ និងពិបាករក ។ នាងខ្ញុំសូមអរគុណបងប្អូនយើងមួយចំនួនដែលបានបរិច្ចាគដល់លោក យូ ឌីស្កូ » ៕

     

     

  • វិធីចំណាំមុខបុត្រភ្លោះរបស់ ឈុំភូ អារីយ៉ា ដើម្បីកុំឱ្យច្រឡំគ្នា

    វិធីចំណាំមុខបុត្រភ្លោះរបស់ ឈុំភូ អារីយ៉ា ដើម្បីកុំឱ្យច្រឡំគ្នា

    បើតាមគេហទំព័រ khaohit នៅថ្ងៃទី26 ខែកញ្ញា ឆ្នាំ2017នេះ បានឱ្យដឹងថា បុត្រភ្លោះរបស់តារាសម្ដែងស្រីលំដាប់ជួរមុខ របស់ប្រទេសថៃ អ្នកនាង ឈុំភូ អារីយ៉ា គឺអូនតូចសាយហ្វា និងអូនតូចផាយុ បានក្លាយជាទីចាប់អារម្មណ៍ខ្លាំងបំផុតរបស់មជ្ឈដ្ឋានមហាជនអ្នកគាំទ្រ។ ថ្ងៃនេះយើងនាំគ្នាមកស្គាល់ពីវិធីសង្កេតចំណាំទម្រង់មុខរបស់ក្មេងតូចទាំងពីរ ដែលអ្នកណាបានដឹងហើយ នឹងលែងមើលច្រឡំថា ណាមួយសាយហ្វា ណាមួយផាយុ ទៀតហើយ។

    បើទោះបីជាក្មេងប្រុសតូចទាំងពីរជាកូនភ្លោះដែលមានមុខដូចគ្នាក៏ដោយ ប៉ុន្ដែក៏នៅមានផ្នែកមួយចំនួននៃទម្រង់មុខបានបែងចែកយ៉ាងច្បាស់ថា មានចំណុចដូចម្ដាយ និងចំណុចដូចឪពុក ហើយជាពិសេសទៀតនេះ គឺដូចទៅនឹងទម្លាប់នៃឥរិយាបថគេងរបស់ឪពុកម្ដាយតែម្ដង។ បើតាមការបៀបធៀបរូបខាងក្រោមនេះ គេសង្កេតឃើញថា អូនតូចផាយុ គឺមានទម្រង់មុខ និងបបូរមាត់ ព្រមទាំងឥរិយាបថគេងដូចនឹងទៅនឹងលោកឪពុករបស់គេគឺ ណត់ វិសៈរុត ។ រីឯអូនតូចសាយហ្វា គឺមានទម្រង់មុខដូចតារាស្រី ឈុំភូ អារីយ៉ា កាលនៅពីក្មេងបេះបិទតែម្តង៕

    ដើម្បីកាន់តែជាក់ច្បាស់បន្ថែមទៀតនោះ សូមទស្សនារូបបៀបធៀបខាងក្រោមទាំងអស់នេះ៖

     

  • តារាថៃណាខ្លះ ជំនាញលេងហ្គេម និងលេងជក់រហូតដល់ដាច់បាយ?

    តារាថៃណាខ្លះ ជំនាញលេងហ្គេម និងលេងជក់រហូតដល់ដាច់បាយ?

    ប្រសិនបើឱ្យនិយាយពីរឿងតារាលេងហ្គេមវិញនោះ គេហទំព័រ​ ឡារ៉ែន សូមជម្រាបថា មានតារាថៃ 7ដួង ដែលមានភាពស្ទាត់ជំនាញខ្លាំងបំផុតខាងការលេងហ្គេម និងលេងជក់រហូតដល់ដាច់បាយដាច់ទឹកក៏មានដែរ  ព្រោះតែសប្បាយជក់ចិត្ត និងជាការលំហែអារម្មណ៍ក្រោយពីមមាញឹកនឹងការងារ ដែលក្រុមតារាៗទាំងនោះបានបង្ហើបប្រាប់ថា ការលេងហ្គេម គឺធ្វើឱ្យមានភាពសប្បាយ និងមានសមត្ថភាពខាងបញ្ញារៀងៗខ្លួន។ តើមិត្តអ្នកអានចង់ដឹងទេថា តារា 7ដួងនោះ មានតារាណាខ្លះ សូមទស្សនាខាងក្រោមនេះជាបន្ត៖

    1.DJ ផ្លាគុង គឺ​ជា​កំពូល​អ្នក​លេង​ហ្គេម​តែ​ម្ដង  គឺ​ថា ​ហ្គេម​អី​ក៏​ចេះ​លេង​ដែរ!!

    2.គ្រូបង្វឹក Stamp អៈភីវ៉ាត់ ញៀន​ហ្គេម​ដល់​ថ្នាក់​សូម្បី​តែ​ថ្ងៃ​រៀបការ​ក៏​រៀប​ចំ Zone ទុក​លេង​ហ្គេម​ដែរ។

    3.កំពូលតារាសម្ដែង អាំ ផាត់ឆារ៉ាផា ចូលចិត្ត​លេង​ហ្គេម​ Dota 2 និង​លេង​ជា​ប្រចាំ​ទៀត​ផង។

    4.តារាស្រីវ័យក្មេង Bebeចូលចិត្ត​លេង​ហ្គេម Disney Infinity Seven knights និង Dota 2។

    5.តារា​ចម្រៀង Cutto Lipta ចូលចិត្ត​លេង​ហ្គេម Dota 2,Starcraft និង Command & Conquer។

    6.តារា​សម្ដែងប្រុសវ័យក្មេង Bank Hormones ពូកែលេង​ហ្គេមប្រភេទ PalyStation 4 ដូច​ជា fifa, Call of Duty និង Gta។

    7.ពិធីការិនី និងជា​តារា​សម្ដែង មេយ៍ ភីមឆៈណាត ជំនាញ​ហ្គេម Dota2 និង​ PalyStation 4៕

  • ឡូយណាស់!!  តារាចម្រៀង Seungri បើកហាងលក់គុយទាវនៅទីក្រុងហាណូយ

    ឡូយណាស់!!  តារាចម្រៀង Seungri បើកហាងលក់គុយទាវនៅទីក្រុងហាណូយ

    តារាចម្រៀងកូរ៉េ លោក Seungri សមាជិកក្រុមចម្រៀង Big Bang បានធ្វើដំណើរមកដល់ប្រទេសវៀតណាមនៅថ្ងៃទី 26 ខែកញ្ញា ឆ្នាំ2017  ដើម្បីបង្ហាញខ្លួននៅក្នុងហាងលក់ទំនិញមួយកន្លែងដ៏គួរឱ្យភ្ញាក់ផ្អើល  ដោយសារតែតារាចម្រៀងរូបនេះបានមកបើកសម្ពោធអាជីវកម្មផ្ទាល់ខ្លួនមួយគឺ ហាងលក់គុយទាវ ដែលមានឈ្មោះថា Denis Do ហើយកំពុងតែក្លាយជាហាងល្បីឈ្មោះមួយនៅក្នុងប្រទេសវៀតណាមនេះទៀតផង។ នេះបើតាមសារព័ត៌មាន Kenh 14 ដែលបានចេញផ្សាយថ្មីៗនេះ។

    ស្របគ្នានោះដែរ តារាចម្រៀងរូបនេះបានបង្ហោះរូបភាពនៅលើបណ្ដាញសង្គម អ៊ីនស្តាក្រាម របស់ខ្លួនដើម្បីប្រកាសឱ្យអ្នកគាំទ្ររបស់លោកទាំងអស់រង់ចាំជួបជុំគ្នានៅក្នុងហាងគុយទាវខាងលើនោះជាមុនទៀតផង។ លោកបានបញ្ជាក់ប្រាប់អ្នកគាំទ្រថា នៅថ្ងៃទី26 ខែកញ្ញានេះ លោកនឹងមានការជួបជុំទទួលទានអាហារថ្ងៃត្រង់រួមគ្នានៅក្នុងទីក្រុង Myung dong ហើយគ្រោងនឹងបន្ដទៅជួបអ្នកគាំទ្រនៅទីក្រុង Bupyeong នៅថ្ងៃទី27។

    គួរបញ្ជាក់ផងដែរថា ហាងគុយទាវមួយនេះទទួលបានការគាំទ្រ និងសហការបើកអាជីវកម្មនៅទីក្រុងហាណូយនេះ ពីសំណាក់តារាចម្រៀងស្រី Yoona (SNSD)  និងតារាសម្ដែង Jung Woo Sung ផងដែរ៕