Author: អេបិល

  • Song Joong Ki និង Song Hye Kyo បង្ហាញធៀបការហើយ

    Song Joong Ki និង Song Hye Kyo បង្ហាញធៀបការហើយ

    នៅថ្ងៃទី14 ខែតុលា ឆ្នាំ2017 សារព័ត៌មាន kenh14 បានចេញផ្សាយឱ្យដឹងថា នៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់កូរ៉េ អ្នកគាំទ្រគូស្នេហ៍ថ្មោងថ្មីរវាង Song Joong Ki និង Song Hye Kyo បានបង្ហោះរូបភាពមួយសន្លឹកដែលបង្ហាញអំពីធៀបអាពាហ៍ពិពាហ៍(សំបុត្រការ)របស់តារាទាំងពីរដួងនេះ ដោយនៅលើធៀបការនេះមានឈ្មោះរបស់អ្នកទាំងពីរផងដែរ។

    យ៉ាងណាមិញ នៅលើរូបភាពមួយសន្លឹកនេះ អ្នកគាំទ្របានអះអាងយ៉ាងដូច្នេះថា “នេះគឺជាធៀបការដ៏ប្រណីតរបស់ Song Joong Ki និង Song Hye Kyo” ។ គួរបញ្ជាក់ផងដែរថា ថ្ងៃកំណត់នៃការរៀបអាពាហ៍ពិពាហ៍របស់តារាពីរដួងខាងលើនេះ គ្រោងនឹងប្រពឹត្តទៅនៅថ្ងៃទី31 ខែតុលា ឆ្នាំ2107 ពោលគឺចំថ្ងៃបុណ្យ Halloween ជាថ្ងៃបុណ្យបរទេសតែម្ដងនៅក្នុងបរិវេណសណ្ឋាគារ Shilla Hotel Seoul ដែលធ្លាប់មានតារាកូរ៉េជាច្រើនគូរួចមកហើយបានមករៀបចំពិធីមង្គលការនៅទីនេះ ដូចជា Jang Dong Gun, Go So Young, Kwon Sang Woo, Son Tae Young, Jeon Ji Hyun និងប្តីរបស់នាង Choi Jun Hyuk, Hwang Jung Eum និង Lee Young Don ជាដើម៕

  • សាទរ Miss Grand កម្ពុជាជោគជ័យ បានសំឡេងឆោ្នតជិត100 ភាគរយហើយ!

    សាទរ Miss Grand កម្ពុជាជោគជ័យ បានសំឡេងឆោ្នតជិត100 ភាគរយហើយ!

    ពិតជាគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់ដែល Miss Grand កម្ពុជា និងហ្វីលីពីន​កំពុងតែទទួលបានការគាំទ្រ Like និងShare នៅលើបណ្ដាញសង្គម Facebook យ៉ាងប្រកៀកប្រកិតគ្នាខ្លាំងមែនទែន ហើយនៅក្នុងនោះដែរ កាលពីថ្ងៃទី13 ខែតុលាឆ្នាំ2017 តារាចម្រៀងស្រីពេជ្រ សោភាក៏បានចូលរួមអំពាវនាវឱ្យអ្នកគាំទ្រនាង និងបងប្អូនរួមជាតិខ្មែរទាំងអស់ជួយគ្នាបោះឆ្នោតគាំទ្របវរកញ្ញា Miss Grand កម្ពុជា កញ្ញា ខ្លឹម ស្រីគា ដែលបានគ្រងឈុត “ទេវីក្រុងកម្ពុជាធិបតី” និងកំពុងតែទទួលបានជោគជ័យក្នុងការគាំទ្រនៅលើវេទិកាអន្ដរជាតិ Miss Grand International 2017 ដែលកំពុងប្រារព្ធធ្វើឡើងនៅក្នុងប្រទេសវៀតណាម។

    ចំពោះការបោះឆ្នោតនៅលើបណ្ដាញប្រព័ន្ធអេឡិចត្រូនិកវិញ យើងសង្កេតឃើញថា Miss Grand កម្ពុជា គឺស្ថិតនៅលើលំដាប់ថ្នាក់ទី1 កំពូលគេបំផុត ហើយបើគិតចាប់ម៉ោងនេះទៅ ពេលនេះកម្ពុជាទទួលបានសំឡេងបោះឆ្នោតគាំទ្រ 41,550 សំឡេង គិតជាភាគរយនៃការបោះឆ្នោតគឺបាន 84% ហើយ។ កម្លាំងចិត្តដែលប្រជាជនកម្ពុជាបានចូលរួមបោះឆ្នោតឱ្យកញ្ញាខ្លឹម ស្រីគា ពិតជាគួរឱ្យស្ងប់ស្ងែង និងមានមោទនភាពខ្លាំងណាស់។ ប្រសិនបើលោកអ្នកចង់បោះឆ្នោតគាំទ្រកញ្ញាខ្លឹម ស្រីគា បេក្ខភាពតំណាង Miss Grand កម្ពុជាឱ្យទទួលបានជ័យជម្នះនៅក្នុងឆ្នាំនេះ លោកអ្នកគ្រាន់តែចុចលើ Link ខាងក្រោ​មនេះរួចជ្រើសរើសយកពាក្យថា Cambodia  បន្ទាប់មកចុចពាក្យVote ជាការស្រេច៕

    ចុចដើម្បីបោះឆ្នោត

    [Vote] Miss International 2017: Who should win?

  • បវរកញ្ញា Miss Grand Wales ចម្លងឈុតរបស់តារាម៉ូដែល Alessandra Ambrosio

    បវរកញ្ញា Miss Grand Wales ចម្លងឈុតរបស់តារាម៉ូដែល Alessandra Ambrosio

    តាមរយៈសារព័ត៌មាន kenh14 បានចេញផ្សាយនៅថ្ងៃទី 13 ខែ តុលា ឆ្នាំ2017 ឱ្យដឹងថា ការប្រកួតក្នុងវគ្គឈុតប្រចាំជាតិរបស់បណ្ដាប្រទេសនីមួយៗ ដែលបរវកញ្ញា Miss Grand បានពាំនាំយកមកប្រកួតនៅក្នុងរាត្រីយប់មិញនេះ គេបានកត់សម្គាល់ឃើញថា ឈុតរបស់បរវកញ្ញា Miss Grand Wales ដែលបានដើរបង្ហាញដោយបវរកញ្ញា Nadia Suliman មានភាពស្រដៀងទៅនឹងឈុត Victoria’s Secret ដែលត្រូវបានបង្ហាញដោយនាង Alessandra Ambrosio  នៅក្នុងកម្មវិធី Fashion Show 2012 ជាហេតុបណ្ដាលឱ្យអ្នករចនាម៉ូដ និងមហាជនគិតថា បវរកញ្ញាប្រចាំប្រទេសខាងលើនេះបានយកឈុតចម្លងមកប្រកួត។

    គួបញ្ជាក់ផងដែរថា ឈុត Victoria’s Secret បានដាក់បង្ហាញកាលពីឆ្នាំ2012នោះ ត្រូវបានរចនាម៉ូដដោយគ្រាប់ត្បូងចំរុះពណ៌ចំនួន 5200គ្រាប់ ហើយមានភាពដូចគ្នាទៅនឹងឈុតរបស់ Miss Grand Wales ក៏ប៉ុន្ដែខុសគ្នាបន្ដិចត្រង់ពណ៌ដិតរបស់ឈុតតែប៉ុណ្ណោះ៕

  • ឈុត “ទេវីក្រុងកម្ពុជាធិបតី” ធ្វើឱ្យកក្រើកវេទិកា Miss Grand International

    ឈុត “ទេវីក្រុងកម្ពុជាធិបតី” ធ្វើឱ្យកក្រើកវេទិកា Miss Grand International

    នៅរាត្រីថ្ងៃទី12 ខែតុលា ឆ្នាំ 2107 ការប្រកួត Miss Grand International 2017 បានប្រព្រឹត្តយ៉ាងកក្រើកនៅប្រទេសវៀតណាម ហើយនេះក្នុងវគ្គប្រកួតឈុតប្រពៃណីប្រចាំជាតិសាស្ត្រដ៏ស្អាតបំផុត។ នៅក្នុងនេះដែរ មានបវរកញ្ញា Miss Grand ដែលមកពីបណ្ដាលប្រទេសជាច្រើនបានចូលរួម សុទ្ធសឹងតែពាំនាំឈុតមកប្រកួតយ៉ាងស្រស់សោភា ព្រមទាំងប្រកបដោយគ្រឿងអលង្កាយ៉ាងភ្លឺចិញ្ចាច ។

    ដោយឡែកខាងប្រទេសកម្ពុជាយើងវិញ កញ្ញា ខ្លឹម ស្រីគា ជាតំណាង  Miss Grand Cambodia ក៏បានបង្ហាញឈុត “ទេវីក្រុងកម្ពុជាធិបតី” យ៉ាងស្រស់សោភា ព្រមទាំងមានទំនុកចិត្តក្នុងការដើរបង្ហាញម៉ូដ អមដោយស្នាមញញឹមដែលស័ក្ដសមជានារីខ្មែរអង្គរពិតៗ។ មិនត្រឹមតែប៉ុណ្ណោះ ខណៈដែល Miss Grand Cambodia រូបនេះបានចេញមកបង្ហាញឈុតហើយ នាងក៏បានបញ្ចេញសមត្ថភាពពិសេសមួយទៀតសម្ដែងជូនមហាជនបានភ្ញាក់ផ្អើល គឺក្បាច់រាំប្រពៃណីខ្មែរ ដែលទស្សនិកជនទូទាំងពិភពលោក ទះដៃគាំទ្រចំពោះភាពទន់ភ្លន់នៃក្បាច់រាំរបស់នាង។

    ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនាវីដេអូ និងរូបភាពទាំងឡាយខាងក្រោមនេះ៖

     

  • មូលហេតុដែលស្រីស្អាត ជីជី មិនព្រមយកប្ដី…

    មូលហេតុដែលស្រីស្អាត ជីជី មិនព្រមយកប្ដី…

    ពិតជាគួរឱ្យភ្ញាក់ផ្អើលបំផុតដែលពិធីការិនី និងជាតារាសម្ដែងស្រីរូបស្អាតកញ្ញា ពេជ្រ សូលីដា ហៅ ជីជី មិនដែលធ្លាប់បង្ហើបប្រាប់ពីទំនាក់ទំនងស្នេហារបស់នាងជាមួយបុរសណាម្នាក់ឡើយ បើទោះបីជាកន្លងមកធ្លាប់មានព័ត៌មានថា នាងតែង​ព្យាយាម​លាក់បាំង​រឿង​រ៉ាវស្នេហាជាមួយបុរសសម្បុរស មុខដូចកូនចិនដែលជាអតីត Freshy Boy និង​ជាមិត្តរួមការងារទៀត និងមហាជនថែមទាំង​ឧស្សាហ៍​ឃើញពួកគេ​ទាំងពីរនាក់បណ្តើរគ្នាទៀតផងក៏ដោយនោះ ស្រាប់តែថ្មីៗនេះ នាងបានទម្លាយប្រាប់ពីមូលហេតុពិតដែលនាងមិនព្រមយកប្ដី​។

    ថ្មីៗនេះ តារាស្រីរូបនេះបានបញ្ចេញអារម្មណ៍ពិតតាមរយៈរូបភាពប្លែកៗជាច្រើនសន្លឹក និងវីដេអូប្រុសស្រឡាញ់ប្រុស នៅលើគណនី Facebook របស់នាងផ្ទាល់ ដែលធ្វើឱ្យអ្នកគាំទ្រនាងបានយល់ពីអារម្មណ៍ពិតរបស់នាងនៅក្នុងពេលនេះ តាមរយៈការបញ្ចេញសារខ្លីមួយឃ្លាថា «អាដែងនែ…កុំ​ឆ្ងល់​ថា ម៉េចបានជាមិនទាន់យកប្ដី» ។ ដើម្បីកាន់តែជាក់ច្បាស់សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៕

  • ស្វាមីអ្នកស្រី ហ៊ឹម ស៊ីវន ចង់ឲ្យអ្នកស្រីសម្រាកពីការងារសិល្បៈ

    ស្វាមីអ្នកស្រី ហ៊ឹម ស៊ីវន ចង់ឲ្យអ្នកស្រីសម្រាកពីការងារសិល្បៈ

    ខណៈកំពុងតែផ្ទុះនូវការរិះគន់ចំពោះអ្នកស្រី ហ៊ឹម ស៊ីវន ដែលមហាជនបានរិះគន់អ្នកស្រីថា ក្នុងនាមជាគណៈកម្មការ និងជាសិល្បការិនីជើងចាស់ មិនគួរណាពោលពាក្យសម្ដីធ្ងន់ៗ និងបំបាក់ទឹកចិត្តចំពោះបេក្ខនារី សុខ វិសាល មកពីខេត្តសៀមរាបដែលបានបកស្រាយបទចម្រៀង “រាត្រីសេកុង” នោះសោះ។ ភ្លាមៗនោះ អ្នកស្រីមិនបានចេញមុខបកស្រាយ ឬផ្ដល់បទសម្ភាសណាមួយឡើយ ពោលគឺមានតែតារាចម្រៀងស្រី អ្នកនាង ម៉េង កែវពេជ្ជតា ប៉ុណ្ណោះដែលបានចេញមុខបកស្រាយជំនួសទៅវិញ។

    ស្ថានការណ៍ស្ងប់ស្ងាត់អស់មួយរយៈហើយ  តែថ្មីៗនេះស្រាប់តែអ្នកស្រី ហ៊ឹម ស៊ីវន ទម្លាយរឿងដែលនឹកស្មានមិនដល់មួយ ប្រាប់ទៅកាន់មហាជនវិញតែម្ដង។ ប្រភពដែលសារព័ត៌មានឡារ៉ែនទទួលបាន គឺអ្នកស្រី ហ៊ឹម ស៊ីវន  បានប្រាប់ឱ្យដឹងផងដែរថា ស្វាមីអ្នកស្រី ដែលជាមន្ត្រីរាជការកំពុងតែបម្រើការនៅក្នុងស្ថាប័នរបស់ក្រសួងមួយនោះ មិនចង់ឲ្យភរិយារបស់លោកប្រឡូកក្នុងវិស័យសិល្បៈនេះបន្ដទៀតទេ ព្រោះថា បើគិតពីជីវភាពគ្រួសាររបស់លោកវិញ គឺមិនពិបាកដល់ថ្នាក់ឱ្យប្រពន្ធចេញទៅច្រៀងរាំ ដើម្បីរកចំណូលមកផ្គត់ផ្គង់ជីវភាពគ្រួសារនោះទេ។ យ៉ាងណាមិញ ​អ្នកស្រីក៏បានបញ្ជាក់ប្រាប់ទៅមហាជនបន្ថែមទៀតដែរថា “ពោលគឺស្វាមីខ្ញុំចង់ឲ្យខ្ញុំឈប់សម្រាកពីការងារសិល្បៈតែម្ដង ប៉ុន្តែដោយសារទឹកចិត្តដែលស្រឡាញ់វិស័យសិល្បៈ ទើបខ្ញុំមិនចង់បោះបង់ចោល ហើយនៅតែបន្តដើរលើវិថីនេះទៀត”។

    គួបញ្ជាក់ផងដែរថា ការលើកឡើងរបស់តារាជើងចាស់រូបនេះ ទំនងជាកើតឡើងពីចិត្តស្រឡាញ់វិស័យសិល្បៈខ្មែរ និងគ្រាន់តែមានគោលបំណងចង់ជួយបង្ហាត់បង្រៀន និងណែនាំដល់កូនចៅជំនាន់ក្រោយ ឱ្យចេះស្រឡាញ់ និងបន្ដថែរក្សាកេរដំណែលខ្មែរមួយនេះតែប៉ុណ្ណោះ ពុំមានចិត្តគិតពេបជ្រាយ ឬបញ្ឈឺចិត្តដល់បេក្ខជនណាម្នាក់ឡើយ៕

  • ស្រីស្អាត 2 នាក់ ក្រោយបែកពីក្រុម Girls’ Generation ភ្លាម តម្លៃខ្លួនឡើងភ្លែតតែម្ដង!

    ស្រីស្អាត 2 នាក់ ក្រោយបែកពីក្រុម Girls’ Generation ភ្លាម តម្លៃខ្លួនឡើងភ្លែតតែម្ដង!

    ដោយយោងតាមសារព័ត៌មាន Sports Donga នៅថ្ងៃព្រហស្បតិ៍ ទី12 ខែតុលា ឆ្នាំ2017នេះ បានចេញផ្សាយឱ្យដឹងថា តារាស្រី 2 ដួងកំពុងតែក្លាយជាប្រធានបទក្ដៅនៅក្នុងពិភពសិល្បៈកូរ៉េ KPOP គឺនាង Sooyoung និងនាង Seohyunបន្ទាប់ពីបានចាកចេញពីក្រុមចម្រៀង Girls’ Generation មិនទាន់បានប៉ុន្មានថ្ងៃផង​ តម្លៃខ្លួនរបស់ស្រីស្អាតទាំងពីរស្រាប់តែឡើងខ្ពស់ទ្វេដងភ្លាមៗតែម្ដង ហើយបានក្លាយជាតារាលំដាប់កំពូលទៀតផង។

    មូលហេតុដែលតារាស្រី 2 ដួងនេះឡើងកូដភ្លាមៗបែបនេះ សារព័ត៌មានខាងលើបានអះអាងយ៉ាងដូច្នេះថា Sooyoung និង Seohyun កំពុងត្រូវបានក្រុមហ៊ុនផលិតកម្ម និងក្រុមហ៊ុនផលិតផលប្រ៊េនដ៍ៗធំៗជាច្រើនប្រកួតប្រជែងដេញថ្លៃលើតម្លៃខ្លួនរបស់ពួកនាង ក្នុងគោលបំណងចង់ឱ្យពួកនាងចុះកិច្ចសន្យា និងធ្វើការជាមួយក្រុមហ៊ុនរបស់ខ្លួន។ តែទោះជាយ៉ាងណា ក៏ស្រីស្អាតទាំង 2 នៅតែមិនទាន់ហ៊ានសម្រេចចិត្តថា តើគួរចុះកុងត្រាជាមួយក្រុមហ៊ុនណានៅឡើយទេ បើទោះបីជាក្រុមហ៊ុននោះជាក្រុមហ៊ុនប្រ៊េនដ៍ធំ ល្បីខ្លាំង និងហ៊ានចាយប្រាក់ច្រើនប៉ុនណាក៏ដោយ៕

     

     

     

  • លោក បារ៉ាក់ អូបាម៉ា និងភរិយា ទាមទារយុត្តិធម៌ដល់ស្ត្រីរងគ្រោះពីផលិតករ Harvey Weinstein

    លោក បារ៉ាក់ អូបាម៉ា និងភរិយា ទាមទារយុត្តិធម៌ដល់ស្ត្រីរងគ្រោះពីផលិតករ Harvey Weinstein

    អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា និងភរិយាលោកស្រី Michelle បាននិយាយថា ពួកយើងស្អប់ខ្ពើមបំផុតចំពោះទង្វើរបស់អ្នកផលិតខ្សែភាពយន្ត និងអ្នកផលិតកម្មវិធីលោក Harvey Weinstein ដែលបានបំពានផ្លូវភេទរបស់តារាស្រីៗ។

    កាលពីថ្ងៃអង្គារ ទី10 ខែតុលា ឆ្នាំ2017 សារព័ត៌មាន New Yorker បានចេញផ្សាយថា មន្ត្រីពាក់ព័ន្ធចំពោះបញ្ហាមួយនេះ នឹងបើកការស៊ើបអង្កេតលើករណីតារាស្រី 3 ដួង ដែលបានចេញមុខអះអាងថា ពួកនាងត្រូវបានរងការរំលោភបំពានផ្លូវភេទពីលោក Harvey Weinstein ក្នុងអំឡុងពេល 10 ខែខាងមុខ។

    ហើយថ្មីៗនេះ បើតាមសារព័ត៌មាន independent បានផ្សាយថា លោកបារ៉ាក់ អូបាម៉ា និងភរិយាបានចេញមុខយ៉ាងពេញទំហឹងនៅក្នុងរឿងនេះ ដោយបានលើកឡើងថា “ភរិយាខ្ញុំ និងរូបខ្ញុំផ្ទាល់មានការខ្ពើមរអើមចំពោះទង្វើដ៏អាក្រក់របស់ Harvey Weinstein នេះណាស់។ បុរសនេះបានបន្ទាបបន្ថោក និងធ្វើឱ្យខូចខាតតម្លៃស្រ្តី  ហេតុនេះគាត់ត្រូវតែបានថ្កោលទោស និងទទួលខុសត្រូវចំពោះមុខច្បាប់ដោយមិនគិតពីទ្រព្យសម្បត្តិ ឬឋានៈគាត់ទេ”។

    គួបញ្ជាក់ផងដែរថា លោក អូបាម៉ា បានទាមទាររកយុតិ្តធម៌ និងទទូចបន្ថែមថា “យើងគួរសាទរចំពោះភាពក្លាហានរបស់នារីដែលបានចេញមុខមកនិយាយរឿងនេះទាំងក្ដីឈឺចាប់លាក់ទុកនៅក្នុងចិត្តយ៉ាងគ្រាំគ្រា ហើយយើងទាំងអស់គ្នាត្រូវតែកសាងវប្បធម៌មួយ ដែលជាការរួមចំណែកផ្តល់សិទ្ធិអំណាចដល់ក្មេងស្រី និងការបង្រៀនកូនចៅរបស់យើង ឱ្យមានការគោរព និងឱ្យតម្លៃដល់ស្ត្រីឱ្យបានខ្លាំង” ៕

     

  • Angelina Jolie និងGwyneth Paltrow ធ្លាប់រងការរំលោភបំពានផ្លូវភេទជាទម្ងន់

    Angelina Jolie និងGwyneth Paltrow ធ្លាប់រងការរំលោភបំពានផ្លូវភេទជាទម្ងន់

    នៅថ្ងៃទី11 ខែតុលា ឆ្នាំ2017 សារព័ត៌មាន BBC បានចេញផ្សាយឱ្យដឹងថា អ្នកនាង Angelina Jolie និងអ្នកនាង Gwyneth Paltrow ដែលជាតារាសម្ដែងល្បីប្រចាំហូលីវូដ បានចេញមកសារភាពថា ពួកអ្នកនាង និងស្ត្រីជាច្រើនរូបទៀតសុទ្ធតែធ្លាប់រងការបំពានផ្លូវភេទយ៉ាងធ្ងន់ធ្ងរពីអ្នកផលិតកម្មវិធីម្នាក់ដែលមានឈ្មោះថា Harvey Weinstein។

    អ្នកនាង Angelina Jolie បានហែកស្បែកមុខបុរសចំណាស់ម្នាក់នេះថា “នាងខ្ញុំធ្លាប់មានបទពិសោធអាក្រក់ៗជាមួយនឹងអ្នកផលិតកម្មវិធី Harvey Weinstein នៅអំឡុងពេលដែលនាងខ្ញុំនៅជាយុវវ័យនៅឡើយ ទើបនាងខ្ញុំបានសម្រេចចិត្តមិនបន្ដធ្វើការងារជាមួយនឹងគាត់ទៀត ព្រមទាំងបានដាស់តឿនដល់អ្នកផ្សេងៗទៀត មិនឱ្យចូលរួមការងារជាមួយបុរសចំណាស់ម្នាក់នេះ។ ការធ្វើបែបនេះដាក់ស្ត្រីភេទ គឺជារឿងរំលោភបំពានសុទ្ធសាធ នឹងមិនអាចលើកលែងទោសឱ្យបានឡើយ”។

    យ៉ាងណាមិញ មិនមែនមានតែតារាស្រី Angelina Jolie តែម្នាក់នោះទេដែលបានចេញមកបកស្រាយរឿងរបស់អ្នកផលិតកម្មវិធីរោគចិត្តមួយនេះ តែនៅមានអ្នកនាង Gwyneth Paltrow ដែលបានរៀបរាប់ដោយមិនលាក់បាំងប្រាប់អ្នកសារព័ត៌មាន BBC ថា “នៅពេលនោះនាងខ្ញុំនៅក្មេងពេក ហើយទើបតែបានចុះកិច្ចសន្យាជាមួយគាត់ នៅពេលនោះនាងខ្ញុំមានអារម្មណ៍ភ័យខ្លាចណាស់។ ខណៈនោះ នាងខ្ញុំក៏បានប្រាប់ដល់ Brad Pitt ផងដែរ ព្រោះពួកយើងនៅទាក់ទងគ្នានៅឡើយ ។ ហើយគាត់បានចេញមុខការពារនាងខ្ញុំពី Harvey Weinstein ដែរ។ ទោះយ៉ាងនោះក៏ដោយ ក្រោយកើតហេតុ នាងខ្ញុំបានគិតថា គាត់គង់តែនឹងបណ្ដេញខ្ញុំចេញដូចតែគ្នាទេ”។

    គួរបញ្ជាក់ផងដែរថា បើទោះមានការអះអាងពីនារីរងគ្រោះដោយការរំលោភបំពានផ្លូវភេទជាច្រើននាក់ដោយសារលោក Harvey Weinstein ក៏ដោយ ក៏ប៉ុន្ដែរហូតមកទល់ពេលនេះ បុរសចំណាស់រូបនេះនៅតែអះអាងប្រាប់អ្នកសារព័ត៌មានថា លោកត្រូវបានគេចោទទាំងបំពាន និងប្រឌិតរឿងដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះរបស់លោក៕

     

  • អ្នកគាំទ្រតារាចម្រៀងក្រុម EXO ធ្វើអត្តឃាតក្រោយដឹងថា Idol ខ្លួនមានសង្សារហើយ!

    អ្នកគាំទ្រតារាចម្រៀងក្រុម EXO ធ្វើអត្តឃាតក្រោយដឹងថា Idol ខ្លួនមានសង្សារហើយ!

    បើតាមប្រភពសារព័ត៌មានថៃ entertain.teenee ដែលចេញផ្សាយមុននេះបន្ដិច បានឱ្យដឹងថា ក្រោយពីតារាចម្រៀង Luhan នៃក្រុមតារាចម្រៀង EXO បានប្រកាសកាលពីពេលមុននេះនៅលើបណ្ដាញសង្គមរបស់ខ្លួនថា ខណៈនេះលោកកំពុងតែមានទំនាក់ទំនងស្នេហាជាមួយតារាស្រីវ័យក្មេងអាយុ 17 ឆ្នាំ ជាជនជាតិចិននោះ  ភ្លាមៗនោះ ស្រាប់តែស្រីស្អាតអ្នកគាំទ្រម្នាក់មានឈ្មោះ គួន សៀវថុង អាយុ 20 ឆ្នាំបានសម្រេចចិត្តធ្វើអត្តឃាតដោយអារកដៃខ្លួនឯងនៅក្នុងបន្ទប់របស់ខ្លួនលើអគារខ្ពស់មួយ ព្រមទាំងបង្ហោះជាសាធារណៈទៀតផង។

    គួរបញ្ជាក់ផងដែរថា នៅទីបំផុតដំណឹងដ៏សែនរន្ធត់មួយនេះបានក្លាយជារឿងដ៏គួរឱ្យតក់ស្លត់មួយ និងក្លាយជាប្រធានបទក្ដៅនៅលើបណ្ដាញទំនាក់ទំនង weibo ដែលប្រជាជនចិននិយមប្រើប្រាស់  ព្រោះថាពួកគេគិត ថាអាចនឹងមាននារីៗអ្នកគាំទ្រ Luhan ជាច្រើននាក់ទៀតធ្វើអត្តឃាតជាបន្ដបន្ទាប់ ដោយសារតែភាពអស់សង្ឃឹមក្នុងក្ដីស្នេហារបស់ខ្លួនចំពោះ Luhan ៕