Author: អេបិល

  • ទស្សនាកម្រងរូបភាពត្រៀមអាពាហ៍ពិពាហ៍របស់ Song Joong Ki និង Song HyeKyo

    ទស្សនាកម្រងរូបភាពត្រៀមអាពាហ៍ពិពាហ៍របស់ Song Joong Ki និង Song HyeKyo

    តាមរយៈសារព័ត៌មាន koreaboo បានចេញផ្សាយថ្មីៗនេះបានឱ្យដឹងថា ប៉ុន្មានថ្ងៃនេះស្រាប់តែមានរឿងភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់អ្នកគាំទ្រ Song Joong Ki និង Song HyeKyo ខណៈដែលគូស្នេហ៍មួយគូនេះបានទម្លាយកម្រងរូបភាពត្រៀមអាពាហ៍ពិពាហ៍(Prewedding)ចេញមកពីអាល់ប៊ុម “Holy photoshop”។ ពិធីមង្គលការរបស់តារាទាំងពីរដួងនេះនឹងប្រព្រឹត្តទៅនៅក្នុងសណ្ឋាគារប្រណីត  Shilla Hotel ក្នុងប្រទេសកូរ៉េ ហើយអ្នកទាំងពីរកំពុងតែក្លាយទៅជាគូស្នេហ៍ដែលមានឥទ្ធិពលជាងគេនៅក្នុងចង្កោមគូស្នេហ៍ក្នុងពិភពសិល្បៈកូរ៉េ។

    គួរបញ្ជាក់ផងដែរថា ខាងផលិតកម្ម Blossom Entertainment បានអះអាងថា តារាចម្រៀងស្រី OckJoo Hyun នឹងច្រៀងចម្រៀងបើកកម្មវិធីជាផ្លូវការនៅក្នុងពិធីអាពាហ៍ពិពាហ៍ខាងមុខនេះ។ ទោះជាយ៉ាងណាក៏ដោយ ក្រៅពីរឿងមួយនេះហើយ ព័ត៌មានលម្អិតផ្សេងទៀត ដែលទាក់ទងនឹងអាពាហ៍ពិពាហ៍របស់គូស្នេហ៍ Song Joong Ki និង Song HyeKyo នឹងត្រូវបានបញ្ជាក់បន្ថែមនាពេលខាងមុខដែលជិតមកដល់ឆាប់ៗខាងមុខនេះ ព្រមជាមួយវិស្សមកាលក្រេបច័ន្ទទឹកឃ្មុំផងដែរ៕

  • សពអ្នកនាង កែវ សូរិយា បូជានៅវត្តឫស្សីស្រស់ និងធ្វើបុណ្យ 7 ថ្ងៃនៅស្រុកកំណើត

    សពអ្នកនាង កែវ សូរិយា បូជានៅវត្តឫស្សីស្រស់ និងធ្វើបុណ្យ 7 ថ្ងៃនៅស្រុកកំណើត

    អតីតតារាសម្តែងសិចស៊ី កែវ សុរិយា  និងមានឈ្មោះពិតថា ​វ៉ា នួន​សុភា មានវ័យ 29 ឆ្នាំបានទទួលមរណភាព ដោយសារចងក​សម្លាប់ខ្លួននៅគេហដ្ឋានរបស់នាង នៅថ្ងៃទី22 ខែតុលា ឆ្នាំ2017 ដោយខណៈពេលថ្មីៗនេះ ក្រុមគ្រួសាររបស់នាង​បានសម្រេចបូជានៅរសៀលថ្ងៃទី23 ខែតុលា ឆ្នាំ2017ម្សិលមិញ នៅវត្តឫស្សីស្រស់ ទល់មុខវត្តនិរោធ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ។

    បើតាម Facebook របស់ លោក អ៊ឹម​ ជីវ៉ា បានបញ្ជាក់ឱ្យដឹងផងដែរថា “នៅរសៀលថ្ងៃនេះខ្ញុំបាទ អ៊ឹម ជីវ៉ា ក្នុងនាមជាក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ និងតំណាងឱ្យលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បាននាំយកបច្ច័យមកចូលរួមពិធីបុណ្យសពអតីតតារាសម្តែង កែវ សុរិយា ដែលទទួលមរណភាពដោយធ្វើអត្តឃាតខ្លួនឯង សពរបស់អ្នក កែវ សូរិយា បានបូជានៅវត្តឫស្សីស្រស់ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយពុំមានវត្តមានសិល្បករចូលរួមឡើយ ព្រោះពិធីបូជាសពត្រូវធ្វើឡើងបន្ទាន់ពេក រីឯបុណ្យ7ថ្ងៃ និងប្រារព្ធធ្វើនៅស្រុកកំណើតគឺទីរួមខេត្តកំពង់ចាម” ៕

  • អ្នកនាង ពេជ្រ សោភា ចេញមុខអំពាវនាវដល់លោកឧកញ៉ា ហុង ពីវ

    អ្នកនាង ពេជ្រ សោភា ចេញមុខអំពាវនាវដល់លោកឧកញ៉ា ហុង ពីវ

    នៅពេលថ្មីៗនេះ ដោយបានឃើញពីស្ថានភាពគ្រួសារម្តាយសាន ស្រីឡៃ ដែលមិនអាចរកចំណូលបានសម្រាប់បង់រំលស់ឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពិភពថ្មី តារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា បានចេញមុខអំពាវនាវដល់លោកឧកញ៉ា ហុង ពីវ ផ្ទាល់តែម្តងជំនួសមុខឱ្យក្រុមគ្រួសារអ្នកនាងសាន ស្រីឡៃ ក្នុងការសុំការយោគយល់ និងសុំក្ដីអាណិតមេត្តាពីសំណាក់លោកឧកញ៉ាដើម្បីឱ្យលោកយល់ព្រមទទួលទិញឡានរបស់ស្រីឡៃវិញក្នុងក្ដីអនុគ្រោះបើទោះបីជាក្នុងតម្លៃតិចតួចណាមួយក្ដី។

    ការអំពាវនាវនេះតារាចម្រៀងស្រីពេជ្រសោភាបាននិយាយនៅក្នុងវីដេអូLive ផ្ទាល់បន្ទាប់ពីបានរៀបចំពិធីបុណ្យ 7 ថ្ងៃរបស់អតីតកូនក្រុមដែលទទួលមរណភាពនេះដោយបានលើកឡើងថា “សូមលោកឧកញ៉ាមេត្តាទទួលទិញយកឡានវិញផង ព្រោះថា សាន ស្រីឡៃគាត់បានស្លាប់ហើយ ហើយក្រុមគ្រួសាររបស់គាត់គ្មានលទ្ធភាពបង់ប្រាក់ទៅឲ្យក្រុមហ៊ុនឡើយ ដូច្នេះសូមលោកឧកញ៉ាមេត្តាយោគយល់ និងព្រមទទួលទិញយកឡានវិញផង ទោះក្នុងតម្លៃណាមួយក៏ដោយ”។

    យ៉ាងណាមិញតារាស្រីរូបនេះក៏បានបញ្ជាក់ផងដែរថា ប្រភេទរថយន្ដរបស់អ្នកនាងសាន ស្រីឡៃ គឺ Luxes Rx300 ហើយអ្នកនាងក៏បានបន្ដបញ្ជាក់ទៀតថា “ឡានដែលស្រីឡៃជិះគឺនាងបង់រំលស់ទេ ហើយពេលនេះម្ដាយគាត់គ្មានលទ្ធភាពបង់បន្តទេ សូមមេត្តាជួយshare ឱ្យលោកឧកញ៉ាបានមើលឃើញផង និងសង្ឃឹមថា គាត់នឹងជួយដល់គ្រួសារសានស្រីឡៃ។ ដោយក្ដីគោរព”៕

  • អតីតតារាសម្ដែងសិចស៊ីសាច់សខ្ចី កែវ សូរិយា ធ្វើអត្តឃាតក្នុងផ្ទះជួល

    អតីតតារាសម្ដែងសិចស៊ីសាច់សខ្ចី កែវ សូរិយា ធ្វើអត្តឃាតក្នុងផ្ទះជួល

    មរណភាពមួយទៀតដ៏ភ្ញាក់ផ្អើលនៅលើបណ្ដាញសង្គម Facebook នៅថ្ងៃទី 23 ខែតុលា ឆ្នាំ2017 នេះ ប្រភពដែលសារព័ត៌មានឡារ៉ែន ទទួលបាន គឺបានឱ្យដឹងថា អតីតតារាសម្ដែងសិចស៊ី មានសាច់សខ្ចីដូចបណ្ដូលចេក មានឈ្មោះថា កែវ សូរិយា និងមានឈ្មោះពិត ​វ៉ា នួន​សុភា មានវ័យ 29 ឆ្នាំបានធ្វើអត្តឃាតដោយចងកនឹងក្រម៉ាព័ណ៌ក្រហម លាយលឿង នៅក្នុងបន្ទប់ផ្ទះជួល នៅក្នុងបុរីមួយកន្លែង នៅម្ដុំសង្កាត់ និរោធ ខណ្ឌ ច្បារអំពៅ រាជធាភ្នំពេញ នាល្ងាចថ្ងៃទី 22 ខែ តុលា ឆ្នាំ2017 ថ្មីៗនេះ។

    ប្រភពដដែរបានឱ្យដឹងផងដែរថា តារាស្រីរូបនេះ បានចងកសម្លាប់ខ្លួន នៅវេលាម៉ោង 16 :00 នាទី ថ្ងៃទី 22 លុះ​ដល់​វេលា​ម៉ោង៤ ទៀបភ្លឺ ថ្ងៃទី23 ខែតុលា ​ទើបមានអ្នកបម្រើបានប្រទះឃើញ អ្នកនាងចងកនៅនឹងចម្រឹងបង្អួចនៅក្នុងបន្ទប់គេង បន្ទាប់មកក៏បានបញ្ជូនដំណឹងនេះ ទៅប្រាប់សន្ដិសុខ និងរាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗតែម្ដង។ មិនតែប៉ុណ្ណោះ ប្រភពដដែរនេះ ក៏បានបញ្ជាក់ទៀតថា អ្នកនាង កែវ សូរិយា បានប៉ុនប៉ងធ្វើអត្តឃាតដោយលេបថ្នាំម្ដងរួចមកហើយ ក៏ប៉ុន្ដែសំណាងល្អមិនស្លាប់ ព្រោះមានត្រូវបានបងប្អូនអ្នកនាង ជួយសង្គ្រោះបញ្ជួនទៅមន្ទីរពេទ្យជោរ៉ៃ ។

    គួរបញ្ជាក់ផងដែរថា តារាស្រីខាងលើនេះ ក្រៅពីជាអតីតតារាសម្ដែងហើយ អ្នកនាងមានមុខរបរជាអ្នកលក់ឡេលាយ ហើយអ្នកនាងមានវិបត្តិផ្លូវចិត្ត បន្ទាប់ពីលែងលះជាមួយស្វាមីដែលមានមុខងារជាមន្រ្តីយោធា ព្រមទាំងមានកូនស្រីចំនួន 2 នាក់ដែលបានទៅរស់នៅខាងស្វាមីអ្នកនាង។ សពអ្នកនាងបច្ចុប្បន្ននេះ ត្រូវ​បាន​​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណីព្រះពុទ្ធសាសនា៕

     

  • យល់ដឹងពី«តំបន់ប្រើប្រាស់ច្រើន»

    យល់ដឹងពី«តំបន់ប្រើប្រាស់ច្រើន»

    អ្នកដែលនិយមដើរកម្សាន្ដតាមតំបន់ធម្មជាតិ ឬតំបន់អេកូទេសចរណ៍មិនប្រាកដថា ពួកគាត់នឹងយល់ដឹងអំពីតំបន់ធម្មជាតិទាំងអស់ដែរ ថ្ងៃនេះឡារ៉ែនសូមណែនាំមិត្ដអ្នកអាន និងភ្ញៀវទេសចរទាំងអស់ឱ្យបានស្គាល់និយមន័យនៃ«តំបន់ប្រើប្រាស់ច្រើន»  ដែលជាតំបន់មួយក្នុងចំណោមតំបន់ការពារធម្មជាតិទាំង 8។

    «តំបន់ប្រើប្រាស់ច្រើន» សំដៅដល់តំបន់ក្នុងដែនដីគោក និងដែនទឹក ដែលក្នុងនោះមាន​សម្បូរ​ដោយប្រព័ន្ធធម្មជាតិ ដែលពុំទាន់រងការបំផ្លិចបំផ្លាញ និងតម្រូវឱ្យមានសកម្មភាពគ្រប់គ្រង ដើម្បី​ធានាការ​ការពារ ការថែទាំធនធានជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ី សម្រាប់រយៈពេលយូរអង្វែងដែលអាច​ផ្តល់​ផលិតផល និងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់​តាម​តម្រូវ​ការ​របស់​សហគមន៍។

    តំបន់ប្រើប្រាស់ច្រើន ចំនួន3តំបន់ ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យចុះថ្ងៃទី1 ខែវិច្ឆិកា ឆ្នាំ​1993 និងទីតាំងចំនួន2តំបន់ទៀតត្រូវបានបង្កើតឡើងដោយអនុក្រឹត្យក្នុងឆ្នាំ2016។ តំបន់ប្រើ​ប្រាស់​ច្រើនទាំង5តំបន់ គ្របដណ្តប់នៅលើផ្ទៃដីសរុបចំនួន409,669ហិកតា ដែលស្មើ​នឹង2​,3%​ នៃផ្ទៃដីប្រទេសស្ថិតនៅក្នុងខេត្តសៀមរាប កោះកុង បាត់ដំបង កំពង់ធំ កំពង់ឆ្នាំង ប៉ៃលិន ពោធិ៍សាត់ ត្បូងឃ្មុំ និងខេត្តព្រះសីហនុ។

    តំបន់ប្រើប្រាស់ច្រើន ទាំង 5 នោះមាន៖

    1. ដងពែង ស្ថិតនៅក្នុងខេត្តកោះកុង ដែលមានផ្ទៃក្រឡា 27,700​ហិកតា ចេញដោយព្រះរាជក្រឹត្យថ្ងៃទី1 វិច្ឆិកា ឆ្នាំ1993។
    2. សំឡូត ស្ថិតនៅក្នុងខេត្តប៉ៃលិន និងបាត់ដំបងដែល​មាន​ផ្ទៃក្រឡា 60,000​ ចេញដោយរាជក្រឹត្យថ្ងៃទី1 វិច្ឆិកា ឆ្នាំ1993។
    3. ទន្លេសាប ស្ថិតក្នុង​ទីតាំង​ខេត្តកំពង់​ធំ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងសៀមរាប ដែលមានផ្ទៃក្រឡា​ 316,250 ចេញដោយព្រះរាជក្រឹត្យ ថ្ងៃទី1 វិច្ឆិកា ឆ្នាំ1993។
    4. ពញាក្រែក ស្ថិតនៅទីតាំង ខេត្តត្បូងឃ្មុំ ដែល​មាន​ផ្ទៃក្រឡា​199ហិកតា ចេញ​ដោយ​អនុក្រឹត្យ ចុះថ្ងៃទី9 ឧសភា ឆ្នាំ2016។
    5. ព្រែកទឹកសាបក្បាលឆាយ ស្ថិតនៅក្នុងខេត្តព្រះសីហនុ ដែលមានផ្ទៃក្រឡា5,520ហិកតា ចេញដោយអនុក្រឹត្យ ចុះថ្ងៃទី5 មិថុនា ឆ្នាំ2016។

    តំបន់ការពារធម្មជាតិត្រូវបានចែកចេញជា8តំបន់មាន៖ តំបន់​ឧទ្យាន​ជាតិ តំបន់​ដែនជម្រកសត្វព្រៃ តំបន់ការពារទេសភាព តំបន់​ប្រើប្រាស់​ច្រើន តំបន់​រាម​សារ តំបន់​ស្នូល​នៃ​ឋបនីយ​ជីវ​មណ្ឌល តំបន់​បេ​តិកភ​ណ្ឌ​ធម្មជាតិ តំបន់​ឧទ្យាន​ជាតិ​សមុទ្រ៕

  • Trailer រឿង “ធ្មប់” ទាក់ទាញឱ្យចង់ទស្សនាខ្លាំងណាស់

    Trailer រឿង “ធ្មប់” ទាក់ទាញឱ្យចង់ទស្សនាខ្លាំងណាស់

    តាមរយៈ Facebook របស់ផលិតកម្ម មាតុចក្រ បានបង្ហោះ Trailer រឿង “ធ្មប់” ដែលជាការនិពន្ធ និងដឹកនាំរឿងដោយស្នាដៃកូនខ្មែរដែលធ្លាប់បានឆ្លងកាត់ និងទទួលបានបទពិសោធពីអន្ដរជាតិជាច្រើន ខណៈនេះគេសង្កេតឃើញថា មានទស្សនិកជនទន្ទឺងរង់ចាំ និងអន្ទះសាចង់ទស្សនារឿងមួយនេះយ៉ាងខ្លាំង។

    គួររំឭកផងដែរថា លោក យ៉ា ឡេង ធ្លាប់បានប្រាប់សារព័ត៌មានឡារ៉ែនកន្លងទៅថា រឿង “ធ្មប់” គឺនិពន្ធដោយរូបលោកផ្ទាល់ ជាមួយលោក ស្វាយ លីម៉េង ហើយមានតួអង្គសំខាន់ៗ ដូចជា កញ្ញា ហ៊ិន ចាន់នីរ័ត្ន សម្ដែងជាតួនាង លក្ខ ប្រពន្ធសេដ្ឋី លោក លឹម រដ្ឋា សម្ដែងជាតួអង្គ ទេពពង្ស និងរូបលោកផ្ទាល់សម្ដែងជា រាជ (សេដ្ឋី) ។ គួរបញ្ជាក់ផងដែរថា រឿង “ធ្មប់” នេះបានចំណាយទុនអស់ច្រើនជាង 5 ម៉ឺនដុល្លារហើយ ដោយបានសហការជាមួយផលិតករក្នុងស្រុក និងវិនិយោគិនដែលស្រឡាញ់ការផលិតភាពយន្ដ បានចូលរួមជាដៃគូផលិតផងដែរ៕

  • ខ្លឹម ស្រីគា សម្រក់ទឹកភ្នែកព្រោះរឿងមួយ…

    ខ្លឹម ស្រីគា សម្រក់ទឹកភ្នែកព្រោះរឿងមួយ…

    ទន្ទឹមនឹងមានការគាំទ្រ កញ្ញា ខ្លឹម ស្រីគា ដែលជាបេក្ខភាពតំណាង  Miss Grand Cambodia បានបង្ហាញឈុត “ទេវីក្រុងកម្ពុជាធិបតី” យ៉ាងស្រស់សោភា ព្រមទាំងក្បាច់រាំប្រពៃណីខ្មែរ ដែលធ្វើឱ្យទស្សនិកជនទូទាំងពិភពលោកទះដៃគាំទ្រចំពោះភាពទន់ភ្លន់របស់នាងនៅលើឆាកអន្ដរជាតិ Miss Grand International នៅប្រទេសវៀតណាមរួចមក  ស្រាប់តែថ្មីៗនេះបវរកញ្ញា ខ្លឹម ស្រីគា បានសម្រក់ទឹកភ្នែកយ៉ាងគួរអាណិតនៅចំពោះមុខសាធារណជន ហើយថែមទាំងលើកដៃសំពះសុំទោសអ្នកគាំទ្រកម្ពុជាទាំងអស់ទៀតផង។ តើមានរឿងអ្វីកើតឡើងចំពោះបេក្ខនារីរូបនេះ…?។

    ក្នុងកិច្ចសម្ភាសបេក្ខភាពបវរកញ្ញាទាំង 25 ដែលតំណាងឲ្យជាតិសាសន៍ខុសៗគ្នាលើពិភពលោក ក្នុងកម្មវិធី Miss Grand International 2017 ដែលប្រារព្ធឡើងនៅកោះត្រល់ នាប្រទេសវៀតណាម ខណៈពេលបង្ហាញចំណាប់អារម្មណ៍របស់បេក្ខភាពរបស់ប្រទេសនីមួយៗ  បវរកញ្ញារាងខ្ពស់ស្រឡះ សម្បុរស្រអែមស្រស់ ខ្លឹម ស្រីគា បេក្ខភាព Miss Grand Cambodia នៅពេលផ្តល់កិច្ចសម្ភាសចប់ នាងក៏បានឡាយហ្វ៍វីដេអូភ្លាមៗ ដោយពោលទាំងអារម្មណ៍ភិតភ័យ អួលដើមក គួបផ្សំនឹងទឹកភ្នែករលីងរលោងចំពោះអ្នកគាំទ្រថា “សូមទោសផង ខ្ញុំនិយាយភាសាអង់គ្លេសមិនបានល្អ ប៉ុន្តែនាងខ្ញុំនឹងខំព្យាយាម ខំប្រឹងរហូតឲ្យបានជោគជ័យត្រឡប់ទៅប្រទេសកម្ពុជាយើងវិញ” ។

    គួរបញ្ជាក់ផងដែរថា បេក្ខភាព Miss Grand Cambodia ដែលមហាជនអ្នកគាំទ្រជនជាតិខ្មែរកំពុងដាក់ការរំពឹងថានឹងនាំភាពជោគជ័យដើម្បីមុខមាត់ប្រទេសជាតិរូបនេះ នាងបានផ្ញើសារចុងក្រោយ បង្ហាញពីការដឹងគុណ និងថ្លែងអំណរអរគុណដល់បងប្អូនខ្មែរគ្រប់រូបដែលបានបោះឆ្នោតឲ្យ រហូតជាប់មកដល់វគ្គនេះ និងសូមឲ្យបងប្អូនខ្មែរយើងជួយបន្តការបោះឆ្នោតគាំទ្រថែមទៀត ដើម្បីឲ្យរូបនាងមានឱកាសនាំភាពជោគជ័យមកជូនប្រទេសកម្ពុជាយើង៕

  • លោក ជា វិបុល និង ភរិយា គង់ សុជាតិ ឆ្លងផុតទុក្ខធំហើយ

    លោក ជា វិបុល និង ភរិយា គង់ សុជាតិ ឆ្លងផុតទុក្ខធំហើយ

    ថ្មីនេះ តាមរយៈ Facebook Page របស់ពិធីករដ៏ល្បីប្រចាំស្ថានីយទូរទស្សន៍ហង្សមាស លោក ជា វិបុល បានបង្ហោះរូបភាពប៉ុន្មានសន្លឹកនៅក្នុងមន្ទីរពេទ្យ ដែលបង្ហាញឱ្យឃើញថា កូនស្រីរបស់លោកកំពុងតែមានជំងឺ និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។

    បន្ទាប់ពីបានរៀបអាពាហ៍ពិពាហ៍អស់រយៈពេលជាង 5 ឆ្នាំមក លោក ជា វិបុល និង ភរិយា គង់ សុជាតិ ទទួលបានកូនស្រីដ៏ស្រស់ស្អាត និងគួរឱ្យស្រឡាញ់ម្នាក់មានឈ្មោះថា “ដូរី ” ។ ប៉ុន្តែកាលពីពេលថ្មីៗនេះ ពិធីករដ៏ល្បី ជា វិបុល បានបង្ហោះសារបង្ហាញពីក្ដីព្រួយបារម្ភកូនស្រីដែលទើបតែមានអាយុ11ខែ នាងតូច ដូរី ថា  “ដូរី ឈឺ 6ថ្ងៃហើយ ថ្ងៃនេះបានធូរច្រើនហើយ ដោយមានជំងឺគ្រុនឈាមកម្រិតស្រាល ដែលកំពុងគេងសម្រាកព្យាបាលនៅមន្ទីរពេទ្យ”។

    គួរបញ្ជាក់ផងដែរថា ទន្ទឹមនឹងការព្រួយបារម្ភនេះ បណ្ដាអ្នកគាំទ្រជាច្រើនមានការឈឺឆ្អាលយ៉ាងខ្លាំង ដោយសម្តែងការអាណិតអាសូរ រួមទាំងផ្ញើសារជូនពរឲ្យឆាប់បានជាសះស្បើយគ្រប់ៗគ្នា៕

  • តោះ!! មកដឹងពីវិធីដែលតារាកូរ៉េល្បីៗ ត្រូវការ និងទិញស្រោមអនាម័យ

    តោះ!! មកដឹងពីវិធីដែលតារាកូរ៉េល្បីៗ ត្រូវការ និងទិញស្រោមអនាម័យ

    តាមរយៈសារព័ត៌មាន Koreaboo ដែលបានចេញផ្សាយនៅថ្ងៃទី21 ខែតុលា ឆ្នាំ2017នេះ បានឱ្យដឹងថា នៅក្នុងបទសម្ភាសមួយជាមួយតារាល្បីៗរបស់ប្រទេសកូរ៉េក្នុងវគ្គពិសេសមួយ មហាជនតែងមានចម្ងល់ថា នៅពេលដែលតារាកូរ៉េល្បីៗទាំងនោះចង់ទិញ ឬត្រូវការស្រោមអនាម័យ តើពួកគេនឹងធ្វើដូចម្ដេច? បើពួកគេជាមនុស្សដែលស្ថិតក្នុងក្រសែភ្នែករបស់មហាជន និងមានការអៀនខ្មាសខ្លាំងក្នុងការបើកចំហរឿងទិញរបស់បែបនោះ ព្រោះថា រឿងនេះវាជារឿងអាថ៌កំបាំងផ្ទាល់ខ្លួនរបស់តារានីមួយៗ។

    ពិធីករ Sung Shi Kyung បានសួរសំនួរចាក់ដោតមួយនេះទៅកាន់ក្រុមចម្រៀងល្បី MBLAQ’s G.O ថា “តើ Idol នឹងធ្វើយ៉ាងណា បើត្រូវការ ឬចង់ទិញស្រោមអនាម័យ?”។ រំពេចភ្លាមៗនោះ G.O បានផ្ទុះសំណើច និងភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលបានឮសំណួរបែបនោះ។ គេបានតបទៅវិញទាំងអារម្មណ៍អស់សំណើចថា “ពួកយើងតែងតែស្នើសុំមិត្តភ័ក្ដិពួកយើង ឬក៏មនុស្សដែលនៅក្បែរខ្លួនយើងឱ្យគេជួយទិញឱ្យ ឬទៅយកស្រោមអនាម័យមកឱ្យយើង”។

    និងជាចុងបញ្ចប់ពិធីកររូបនោះ បានសួរមួយសំនួរចុងក្រោយទៀតថា “តើលោកបានប្រើវាលើកដំបូងនៅពេលណា?”។ ពេលនេះស្ថានការណ៍កាន់តែតានតឹងហើយចំពោះ MBLAQ’s G.O  ប៉ុន្ដែគេបានតបទៅវិញថា ជាទូទៅបើតាមដឹង តារាគ្រប់រូបបានប្រើប្រាស់ស្រោមអនាម័យនៅពេលពួកគេមានការងារធ្វើ មានប្រាក់ចំណូលត្រឹមត្រូវហើយ៕

     

  • ម៉ៃ ដាវីកា សម្ដែងវីដេអូចម្រៀង Kpop ជាលើកដំបូងជាមួយតារាល្បី

    ម៉ៃ ដាវីកា សម្ដែងវីដេអូចម្រៀង Kpop ជាលើកដំបូងជាមួយតារាល្បី

    នៅថ្ងៃទី21 ខែតុលា ឆ្នាំ2017 តាមរយៈសារព័ត៌មាន All Kpop បានចេញផ្សាយឱ្យដឹងថា ខណៈនេះ តារាសម្ដែងស្រីជួរមុខនាង ម៉ៃ ដាវីកា របស់ប្រទេសថៃ កំពុងតែសហការការងារជាមួយប្រទេសកូរ៉េ ក្នុងការសម្ដែងវីដេអូចម្រៀងជាមួយតារាចម្រៀងកូរ៉េនាង ALi ដែលគ្រោងនឹងបញ្ចេញជាផ្លូវការនៅអំឡុងខែវិច្ឆិកា នេះ។ នេះជាការវិលត្រឡប់មកសិល្បៈ Kpopជាថ្មីម្ដងទៀតរបស់តារាចម្រៀង ALi ក្នុងគ្រប់ខួបទី 11 ឆ្នាំនៃការចេញបទចម្រៀងទោលរបស់នាង។

    គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ នៅមិនទាន់មានការបញ្ជាក់អំពីចំណងជើងបទចម្រៀង និងអាល់ប៊ុមរបស់តារាស្រីខាងលើនេះនៅឡើយទេ គ្រាន់តែនាងបានបង្ហើបថា បទចម្រៀងមនោសញ្ចេតនាស៊ីជម្រៅមួយនេះ នឹងបង្កប់សាច់រឿងដែលធានាថា ធ្វើឱ្យអ្នកគាំទ្រទាំងអស់ ទាំងថៃ និងកូរ៉េ មានភាពភ្ញាក់ផ្អើលបំផុត និងមិនធ្លាប់បានឃើញនូវបទពិសោធថ្មីមួយនេះ៕