Author: អេបិល

  • មុននឹងឱ្យគេទំនាក់ទំនង ទាល់តែយើងមានអត្តសញ្ញាណផ្ទាល់ខ្លួនល្អសិន

    មុននឹងឱ្យគេទំនាក់ទំនង ទាល់តែយើងមានអត្តសញ្ញាណផ្ទាល់ខ្លួនល្អសិន

    មិនថាតែការធ្វើពាណិជ្ជកម្ម ឬការធ្វើការងារអ្វីនោះទេ ការទំនាក់ទំនងជារឿងសំខាន់មួយដែលមនុស្សត្រូវគិតគូរ តែមនុស្សជាច្រើនហាក់ពិបាកក្នុងការបង្កើតទំនាក់ទំនងល្អពីមនុស្សទូទៅ។

    ពាក់ព័ន្ធនឹងបញ្ហានេះ លោក ឆាក់ សុជាតិ ម្ចាស់ក្រុមហ៊ុន សេដ្ឋីនី បានលើកឡើងថា ការទំនាក់ទំនងជារឿងសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់គ្នា ព្រោះថា​ អ្នកលក់ត្រូវការអតិថិជន និងទាក់ទងដៃគូពាណិជ្ជកម្មឱ្យបានច្រើន ហើយអ្នកធ្វើការងារក៏ត្រូវការពឹងពាក់គ្នាដើម្បីជួយឱ្យគម្រោងនីមួយៗដំណើរការទៅបានដោយរលូន តែមនុស្សមួយចំនួនធំហាក់មើលរំលងពីបញ្ហានេះ។

    លោក ឆាក់ សុជាតិ បាននិយាយថា៖ «​គន្លឹះសំខាន់ក្នុងការទំនាក់ទំនងល្អ គឺការកសាងអត្តសញ្ញាណ (Branding)ខ្លួនឯង ព្រោះថា មនុស្សគ្រប់គ្នានឹងចង់ទាក់ទងយើង បើគាត់ស្គាល់ថា យើងមានអ្វីឱ្យគាត់ ឬយើងមានចំណុចពិសេសអ្វីដែលគាត់ត្រូវទាក់ទង»។

    សហគ្រិនខាងលើបានលើកឡើងផងដែរថា មុននឹងគេទាក់ទងយើង លុះត្រាតែយើងមានអ្វីឱ្យគេទាក់ទងដែរ​។ ចំណុចនេះមិនមែនមានន័យថា ទាល់តែយើងមានទ្រព្យធនច្រើនទើបគេមកទាក់ទងនោះទេ តែយើងអាចអភិវឌ្ឍខ្លួនឯង ហើយកំណត់អត្តសញ្ញាណល្អរបស់ខ្លួនឯងតាមរយៈការប្រើប្រាស់ចំណុចពិសេស​នៃសក្តានុពលរបស់ខ្លួនឯង។ ប្រសិនបើយើងពូកែសរសេរ យើងត្រូវតែបង្ហាញថា យើងចេះសរសេរច្បាស់ ហើយមានលទ្ធភាពជួយគេផ្នែកសរសេរ ហើយប្រសិនបើយើងពូកែនិយាយ ឬពូកែបច្ចេកទេស យើងត្រូវអភិវឌ្ឍជំនាញនោះឱ្យអស់លទ្ធភាពដើម្បីបង្ហាញថា ​យើងពូកែលើផ្នែកនោះ។ នៅពេលដែលគេស្គាល់យើងច្បាស់ថា ជាមនុស្សដែលមានចំណុចលេចធ្លោត្រង់ណាមួយហើយ មនុស្សគ្រប់គ្នានឹងមករកយើង នៅពេលដែលគេត្រូវការជំនួយអំពីយើង។ ពេលនោះហើយ ជាពេលដែលយើងអាចប្រើសមត្ថភាពខ្លួនឯងដើម្បីទំនាក់ទំនង ឬដើម្បីបង្កើតសកម្មភាពការងារជាមួយគ្នាបានយ៉ាងល្អ ព្រោះយើងបានជួយដល់អ្នកដទៃ ដែលជាធម្មតាអ្នកនោះនឹងជួយយើងវិញនៅពេលដែលយើងត្រូវការគាត់៕

  • ម៉ាក់ សែនសូនីតា បញ្ចេញក្បាច់រាំ “PANAMA” យ៉ាងសិចស៊ី

    ម៉ាក់ សែនសូនីតា បញ្ចេញក្បាច់រាំ “PANAMA” យ៉ាងសិចស៊ី

    ថ្មីៗនេះ នៅលើបណ្ដាញសង្គម ហ្វេសប៊ុក របស់តារាស្រី ម៉ាក់ សែនសូនីតា បានបង្ហោះរូបភាពមួយចំនួន និងឃ្លីបវីដេអូបង្ហាញក្បាច់រាំតាមបទចម្រៀង “PANAMA” ដែលជាបទចម្រៀងកំពុងពេញនិយមបំផុតនៅក្នុងស្រទាប់យុវវ័យនាពេលបច្ចុប្បន្ននេះ។ នៅក្នុងឈុតប៊ីគីនីដ៏សិចស៊ីពណ៌ខ្មៅ បានធ្វើឱ្យតារាស្រីរូបនេះកាន់តែបង្ហាញពីដងខ្លួនដ៏តូចច្រឡឹង និងស្រឡូនសិចស៊ី ខណៈកំពុងពត់ពេនបញ្ជេញក្បាច់រាំផងនេះ កាន់តែធ្វើឱ្យសុខភាពបេះដូងបុរសៗទាំងចាស់ទាំងក្មេងទាំងឡាយលោតញាប់ញ័ររញ្ជួយសឹងតែធ្លាយចេញមកតាមមាត់ ព្រោះតែគ្នាន់ក្នាញ់នឹងក្បាច់រាំរបស់នាង។

    បើប្រិយមិត្តទាំងឡាយចង់ញាប់ញ័របេះដូងដែរនោះ សូមទស្សនាក្បាច់រាំ “PANAMA” របស់កញ្ញា ម៉ាក់ សែនសូនីតា នៅលើវាលខ្សាច់នាពេលថ្ងៃរៀបអស្ដង្គតទាំងអស់គ្នា ៖

  • ចន ច័ន្ទលក្ខិណា​ បារម្ភពីស្ថានភាពជំងឺម្ដាយ និងថ្ងៃមង្គលការប្អូនស្រីពៅ

    ចន ច័ន្ទលក្ខិណា​ បារម្ភពីស្ថានភាពជំងឺម្ដាយ និងថ្ងៃមង្គលការប្អូនស្រីពៅ

    នាពេលថ្មីៗនេះ តាមរយៈហ្វេសប៊ុករបស់តារាសម្តែង និងជាប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា បានឱ្យដឹងថា ម្ដាយរបស់អ្នកនាងកំពុងធ្លាក់ខ្លួនឈឺជាទម្ងន់ ជាក់ស្តែងក្នុងប៉ុន្មានខែចុងក្រោយនេះ ស្ថានភាពជំងឺរបស់អ្នកស្រី វណ្ណ ដានី ត្រូវជាម្ដាយអ្នកនាងដែលមានវ័យ 63ឆ្នាំហើយនោះ បានធ្វើទុក្ខខ្លាំងរហូតដល់ត្រូវទៅសម្រាកនៅមន្ទីរពេទ្យដើម្បីឲ្យគ្រូពេទ្យបានតាមដានជំងឺ។ បើតាមប្រភពដែលសារព័ត៌មាន ឡារ៉ែន ទទួលបាន គឺអ្នកនាង​ ចន ច័ន្ទលក្ខិណា បានបង្ហោះសារជូនពរម្តាយដោយរំលេចនូវក្តីបារម្ភលើបណ្តាញសង្គមហ្វេសប៊ុកថា “សូមជូនពរឱ្យម៉ាក់ឆាប់ជា ព្រោះជិតដល់ថ្ងៃការកូនស្រីពៅហើយ បើម៉ាក់ឈឺអត់មានអ្នកណាអង្គុយលើក្បាលកន្ទេលថ្ងៃរៀបការកូនស្រីទេ” ។

    រូបថតជាច្រើនសន្លឹកបានបង្ហាញឱ្យឃើញដែរថា ម្ដាយតារាស្រីរូបនេះ កំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីពេទ្យឯកជនមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ ក៏ប៉ុន្ដែយ៉ាងណាមិញ អ្នកស្រីក៏ទទួលបានភាពកក់ក្ដៅ និងការលើកទឹកចិត្ត ដោយក្ដីព្រួយបារម្ភពីសំណាក់កូនៗទាំងអស់ និងញាតិមិត្តដែលបានមកសួរសុខទុក្ខដល់មន្ទីរពេទ្យផ្ទាល់តែម្ដងដែរ។

    ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនារូបភាពទាំងអស់ខាងក្រោមនេះ៖

  • អ្នកលេងបណ្ដាញអ៊ីនស្ដាក្រាម ស៊ែររូបភាពនាយ ដូម ដែលបង្ហាញថា មានប្រមោយធំ

    អ្នកលេងបណ្ដាញអ៊ីនស្ដាក្រាម ស៊ែររូបភាពនាយ ដូម ដែលបង្ហាញថា មានប្រមោយធំ

    តាមរយៈប្រព័ន្ធទំនាក់ទំនងសង្គម អ៊ីនស្តាក្រាម នៅថ្ងៃទី21 ខែវិច្ឆិកា ឆ្នាំ 2017 នេះ បានបង្ហាញឱ្យឃើញ​រូបភាពប៉ុន្មានសន្លឹកដែលតារាសម្ដែងឯកប្រុស ដូម ប៉ាកន ឡាម បានបង្ហោះនៅលើអ៊ីនស្ដាក្រាមរបស់លោក។ ជារូបភាពដែលលោកកំពុងតែហាត់ប្រាណ ដោយការរត់ និងជិះកង់។ ក៏ប៉ុន្ដែ រូបភាពទាំងនេះ ត្រូវបានអ្នកលេងបណ្ដាញសង្គមខាងលើនេះ នាំគ្នាស៊ែរតៗគ្នា ថែមទាំងបានបង្អាប់ និងផ្ដោតសំខាន់ថា ប្រមោយរបស់លោក ដូម ពិតជាមានលក្ខណៈធំអស្ចារ្យគួរឱ្យស្រៀវស្រើបមែន ។

    ដោយឡែកនៅលើរូបភាពទាំងនេះ នាយ ដូម បានសរសេរសារបង្ហោះថា «នឹងចេញទៅរត់ជាមួយបងទូន បឌីស្ល៊ែម ទាំងអស់គ្នា» តែ ដើម្បីឱ្យកាន់តែជាក់ច្បាស់ថា ប្រមោយរបស់នាយ ដូម យើងពិតជាធំមែន ឬមិនមែននោះ សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៖

     

     

     

  • នារីម៉ូដែលចិនដើរបង្ហាញម៉ូដភ្លាត់ស្នៀត ក្នុងកម្មវិធី Victoria’s Secret

    នារីម៉ូដែលចិនដើរបង្ហាញម៉ូដភ្លាត់ស្នៀត ក្នុងកម្មវិធី Victoria’s Secret

    កាលពីថ្ងៃទី20 ខែវិច្ឆិកា ឆ្នាំ2017 តាមរយៈសារព័ត៌មាន​ AFP បានចេញផ្សាយឱ្យដឹងថា ទិដ្ឋភាពនៃការដើរបង្ហាញម៉ូដគ្រឿងអលង្ការលំដាប់ថ្នាក់ពិភពលោកនៅក្នុងកម្មវិធី Victoria’s Secret  ដែលប្រព្រឹត្តឡើងនាទីក្រុងសៀងហៃ ប្រទេស ចិនបានបង្កឱ្យកើតបរិយាកាសភ្ញាក់ផ្អើលដោយចៃដន្យមួយ។ ខណៈដែលកម្មវិធីកំពុងដំណើរការទៅយ៉ាងរលូន  រំពេចនោះស្រាប់តែមានភាពភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារតែមាននារីម៉ូដែលជនជាតិចិនមួយរូបបានដើរបង្ហាញម៉ូដ ហើយភ្លាត់ស្នៀតរអិលស្បែកជើងកែងចោតដួលទៅលើពីស្តដើរចំនួន 2 ដង និងស្ទើរតែក្រោកឡើងវិញមិនរួចទៀតផង។

    នារីម៉ូដែលជនជាតិចិននេះ ត្រូវបានគេស្គាល់ឈ្មោះថា មីង ស៊ី មានវ័យ 28 ឆ្នាំ។ នាងធ្លាប់បានអញ្ជើញចូលរួមកម្មវិធីដើរបង្ហាញម៉ូដជាមួយនឹងក្រុម Victoria’s Secret ចំនួន 5 លើករួចមកហើយ។ នេះជារឿងចៃដន្យមែនទែន ដែលនាងបានភ្លាត់ស្នៀតជាមួយស្បែកជើងកែងចោត ហើយរអិលដួលបោកខ្លួនផ្កាប់មុខនៅលើឆាកបែបនេះ ក៏ប៉ុន្ដែនាងបានប្រឹងក្រោកឈរឡើងវិញទាំងទឹកមុខញញឹមទៅកាន់ទស្សនិកជន ដើម្បីកែប្រែស្ថានការណ៍នៅពេលនោះឱ្យប្រសើឡើងវិញ។

    ដើម្បីឱ្យកាន់តែជាក់ច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖

    https://youtu.be/uhC_Yp7umLE

  • Selena Gomez ឡើងកូដជាតារាលេចធ្លោជាងគេនារាត្រី AMAs

    Selena Gomez ឡើងកូដជាតារាលេចធ្លោជាងគេនារាត្រី AMAs

    តាមរយៈសារព័ត៌មាន vogue ដែលបានចេញផ្សាយនៅថ្ងៃទី20 ខែវិច្ឆិកា ឆ្នាំ2017 នេះបានឱ្យដឹងថា រយៈពេលថ្មីៗនេះ គេសង្កេតឃើញថា កំពូលតារាចម្រៀងពន្លកថ្មីដូចជា Selena Gomez ត្រូវបានប្រិយមិត្តអ្នកគាំទ្រ ព្រមទាំងបណ្ដាអ្នកសារព័ត៌មានទាំងឡាយ កំពុងតែចាប់អារម្មណ៍ខ្លាំងជាងគេនៅក្នុងកម្មវិធីរាត្រី AMAs (American Music Awards) ។

    នៅក្នុងជំនួបជាមួយអ្នកគាំទ្រ និងអ្នកសារព័ត៌មាន Selena Gomez  បានប្ដូរស្ទីលសក់មកលេងពណ៌ទឹកមាសខ្ចី ស្លៀកឈុតសម្លៀកបំពាក់ស្បែកពណ៌ខ្មៅ បង្ហាញដងខ្លួនតូចច្រឡឹង និងភាពសិចស៊ីដ៏អស្ចារ្យរបស់នាងនៅលើកម្រាលព្រំក្រហមផងដែរ។ តារាចម្រៀងស្រីរូបនេះត្រូវបានអ្នកសារព័ត៌មាន និងអ្នកគាំទ្ររបស់នាងចោមរោមយ៉ាងណែនណាន់តាន់តាប់ព្រោះចង់ដឹង ចង់ឮរាល់ព័ត៌មានដែលទាក់ទងរវាងនាង និងJustin Bieber។ តែជាអកុសល នៅយប់នោះJustin Bieber មិនបានបង្ហាញខ្លួនចូលរួមជាមួយនាងឡើយ ហើយនាងបានត្រឹមតែបង្ហាញវត្តមាន និងថតរូបតែប៉ុណ្ណោះ  មិនបានបកស្រាយព័ត៌មានអ្វីទាំងអស់។

    គួរបញ្ជាក់ផងដែរថា ឈុតសម្លៀកបំពាក់ដែលតារាចម្រៀងស្រីម្នាក់នេះបានប្រើប្រាស់នៅក្នុងកម្មវិធីខាងលើនេះ គឺត្រូវបានរចនាតាមលំនាំស្ទីលឆ្នាំ1941 និងដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនារូបភាពរបស់ Selena Gomez ​និង បណ្ដាតារាល្បីៗទាំងឡាយដែលបានចូលរួមក្នុងកម្មវិធី American Music Awards ទាំងអស់ដូចខាងក្រោមនេះ៕

  • ក្រុមតារាចម្រៀង Original Song ត្រៀមប៉ះកំពូលតារាកូរ៉េ CL នៅកោះពេជ្រ

    ក្រុមតារាចម្រៀង Original Song ត្រៀមប៉ះកំពូលតារាកូរ៉េ CL នៅកោះពេជ្រ

    នៅព្រឹកថ្ងៃទី20 ខែវិច្ឆិកា ឆ្នាំ2017នេះ តាមរយៈសន្និសីទសារព៏ត៌មាននៅក្នុងបរិវេណអគារក្រុមហ៊ុន Smart បានឱ្យដឹងថា ក្រុមតារាចម្រៀង Original Song ជាច្រើនដួងរួមមានកញ្ញា Nikki Nikki , Small World  Small Band , លោក P-Sand , កញ្ញា ADda , លោក ថេណា , Bros La , ក្រុម SWSB  និងក្រុម Mustaches Band ….​នឹងប៉ះគ្នាជាលើកដំបូងជាមួយកំពូលតារាចម្រៀងកូរ៉េ កញ្ញា CL នៅលើឆាកប្រគំតន្រ្តីខ្នាតយក្សក្នុងបរិវេណកោះពេជ្រដែលនឹងប្រារព្ធឡើង នៅថ្ងៃទី9 ខែធ្នូ ខាងមុខនេះ។

    គួរបញ្ជាក់ផងដែរថា ការប្រគំតន្ត្រីខ្នាតអន្តរជាតិនេះត្រូវបានផ្តួចផ្ដើមជាពិសេសពីក្រុមហ៊ុន Smart សហការជាមួយ HD&S Media Group ដែលជាភ្នាក់ងារមួយមានឯកទេសជំនាញខាងរៀបចំផែនការក្នុងប្រព័ន្ធផ្សព្វផ្សាយ ផលិតភាពយន្ដ និងការគ្រប់គ្រងការប្រគំតន្ត្រី៕

     

  • ភរិយាស្ថាបនិកក្រុមហ៊ុន Snap Chart កំពុងតាំងគភ៌បុត្រដំបូង

    ភរិយាស្ថាបនិកក្រុមហ៊ុន Snap Chart កំពុងតាំងគភ៌បុត្រដំបូង

    តាមរយៈសារព័ត៌មាន Mthai ដែលបានចេញផ្សាយឱ្យដឹងនាពេលថ្មីៗនេះថា តារាស្រីល្បីឈ្មោះ Miranda Kerr កំពុងតែតាំងគភ៌បុត្រដំបូងជាមួយនឹងស្វាមីនាង គឺស្ថាបនិកក្រុមហ៊ុន Snap Chart Inc ជនជាតិរុស្ស៊ីលោក Evan Speigel។

    គួរំឭកផងដែរថា តារាស្រីវ័យ 36 ឆ្នាំរូបនេះ ធ្លាប់មានកូនប្រុសម្ដងរួចមកហើ់យជាមួយអតីតស្វាមីនាងគឺ តារាហូលីវូដរូបសង្ហា លោក Orlando Bloom តាំងពីឆ្នាំ2013 និងរហូតទល់ពេលនេះ កូនប្រុសនោះមានឈ្មោះថា Flynn Christopher Bloom មានអាយុ 4 ឆ្នាំហើយ ព្រមទាំងរស់នៅ និងស្ថិតក្រោមការមើលថែទាំ បីបាច់ពីសំណាក់នាង Miranda ផ្ទាល់។

    គួរបញ្ជាក់ផងដែរថា ក្រោយពីបានរៀបអាពាហ៍ពិពាហ៍កាលពីប៉ុន្មានខែមុនរួចមក បច្ចុប្បន្នតារាស្រីរូបនេះកំពុងតាំងគភ៌បុត្រដំបូងបាន 6 ខែហើយ និងមិនទាន់បានបញ្ជាក់បន្ថែមនៅឡើយថា ជាកូនស្រី ឬប្រុសនោះទេ៕

     

  • ពណ៌សក់របស់ក្រុមចម្រៀងប្រុស BTS ធ្វើឱ្យកក្រើកកម្មវិធី American Music Awards

    ពណ៌សក់របស់ក្រុមចម្រៀងប្រុស BTS ធ្វើឱ្យកក្រើកកម្មវិធី American Music Awards

    នៅព្រឹកថ្ងៃទី20 ខែវិច្ឆិកា ឆ្នាំ2017 នេះ តាមរយៈសារព័ត៌មាន Daily Mail បានចេញផ្សាយឱ្យដឹងថា ក្រុមតារាចម្រៀងប្រុសដ៏ល្បីរបស់ប្រទេសកូរ៉េខាងត្បូង BTS ត្រូវបានអញ្ជើញចូលរួមជាកិត្តិយសនៅក្នុងកម្មវិធី AMAs (American Music Awards) ដែលខណៈពេលបង្ហាញវត្តមានរបស់ពួកគេនៅក្នុងពិភពសិល្បៈហូលីវូដនោះ ពួកគេបានធ្វើឱ្យកម្មវិធីទាំងមូលមានភាពភ្ញាក់ផ្អើល និងកក្រើកជាខ្លាំងចំពោះការរចនាម៉ូដសម្លៀកបំពាក់ និងពណ៌សក់ចម្រុះគ្នាតែម្ដង។

    ក្រុមតារាចម្រៀងប្រុសខាងលើនេះបានធ្វើឱ្យការចូលរួមជាលើកដំបូងរបស់ពួកគេ ក្លាយជាទំព័រប្រវត្តិសាស្ត្រថ្មីនៅលើទឹកដីសហរដ្ឋអាមេរិក ព្រមទាំងបានសម្ដែងនូវបទចម្រៀងល្បីរបស់ពួកគេគឺបទ DNA។ បើតាមរយៈទស្សនាវដ្តី Vogue ក៏បានឱ្យដឹងផងដែរថា ឈុតសម្លៀកបំពាក់ដែលក្រុមចម្រៀងប្រុសមួយនេះបានលើកយកមកបង្ហាញនៅក្នុងកម្មវិធីខាងលើនោះ ត្រូវបានរចនាម៉ូដដោយលោក Anthony Vaccarello ដែលជាអ្នកជំនាញរចនាម៉ូដសម្លៀកបំពាក់ឈុតខ្មៅ បែបរ៉ុក ប្រចាំប្រ៊េនដ៍ល្បី Saint Laurent។

    សូមជម្រាបបន្ថែមថា ក្រុមចម្រៀង BTS បានចូលប្រឡូកនៅក្នុងសិល្បៈចម្រៀង​ Kpop នៅអំឡុងឆ្នាំ2013 ហើយទទួលបានប្រជាប្រិយភាព និងភាពជោគជ័យជាខ្លាំងរហូតមកដល់បច្ចុប្បន្ននេះផងដែរ៕

  • កូនស្រី Dwayne Johnson ទទួលតំណែងទូតសុឆន្ទៈភូគោលមាសពិភពលោក នៅក្នុងកម្មវីធី Golden Globe 2018!

    កូនស្រី Dwayne Johnson ទទួលតំណែងទូតសុឆន្ទៈភូគោលមាសពិភពលោក នៅក្នុងកម្មវីធី Golden Globe 2018!

    កាលពីពេលថ្មីៗនេះ កូនស្រីវ័យ 16 ឆ្នាំរបស់តារាសម្ដែងឯកប្រុស Dwayne Johnson ឬ The Rock  គឺនាង Simone Garcia Johnson បានទទួលតំណែងជាទូតសុឆន្ទៈភូគោលមាសពិភពលោក ដោយមានការសម្រេចចិត្តពីសមាគមអ្នកសារព៍័ត៌មានពិភពលោក ឬហៅថា HFPA ដែលជាអង្គការនាំមុខគេក្នុងការរៀបចំកម្មវិធី Golden Globe 2018!នេះ។

    ការដាក់ស្នើសុំឱ្យមានឈ្មោះកូនស្រី The Rock រូបនេះ គឺមានការជ្រោមជ្រែងពីសំណាក់ក្រុមអ្នកសារព័ត៌មាននៃតំបន់ប៉ែកខាងជើងសហរដ្ឋអាមេរិក ព្រមទាំងគ្រោងធ្វើឡើងនៅលើទឹកដី West Hollywood ផងដែរ។ គួររំឭកផងដែរថា នាង  Simone Garcia Johnson គឺជាកូនស្រីបង្កើតរបស់អ្នកស្រី Dany Garcia អតីតភរិយាលោក Dwayne Johnson ដែលបានលែងលះគ្នាជាច្រើនឆ្នាំមកហើយ។ នៅក្នុងជំនួបជាមួយអ្នកសារព័ត៌មាន តារាស្រីរាងតូចច្រលឹងរូបនេះ បានពោលប្រាប់អ្នកសារព័ត៌មានថា «នាងខ្ញុំធ្លាប់បានចូលរួមកម្មវិធីនេះជាមួយឪពុកម្ដាយតាំងពីឆ្នាំ2015 មកម្ល៉េះ ដូច្នោះហើយទើបនាងខ្ញុំទទួលបានបទពិសោធល្អៗជាច្រើន ព្រមទាំងសង្ឃឹមថា នាងខ្ញុំអាចធ្វើបាន ដោយសារមានការលើកទឹកចិត្ត និងគាំទ្រពីមនុស្សជាច្រើន»។

    សូមជម្រាបន្ថែមទៀតថា ទន្ទឹមនឹងមានតំណែងជាទូតសុឆន្ទៈភូគោលមាសពិភពលោក នៅក្នុងនោះក៏មានវត្តមានកូនស្រីរបស់តារាល្បីឈ្មោះលោក Sylvester Stallone ផងដែរ ដែលបានជាប់ជាកញ្ញាឯក Miss Golden Globe បានទៅលើនាង Sophia Stallone ​និង Scarlett Johansson ៕