Author: អេបិល

  • ចៅខ្មែរ និងសិល្បកររួមគ្នាបរិច្ចាគប្រាក់ជួយ Ben Davis អ្នក​អភិរក្សព្រៃឈើនៅកម្ពុជា

    ចៅខ្មែរ និងសិល្បកររួមគ្នាបរិច្ចាគប្រាក់ជួយ Ben Davis អ្នក​អភិរក្សព្រៃឈើនៅកម្ពុជា

    លោក​អ្នក​ប្រហែលជា​បាន​ស្គាល់​ហើយ លោក Ben Davis អ្នក​អភិរក្ស​និយម​ជនជាតិ​អា​មេ​រិ​ក ដែល​សុខចិត្ត​បោះបង់​វណ្ណៈ ទ្រព្យសម្បត្តិ និង​សាច់ញាតិ​បងប្អូន​នៅ​ប្រទេស​កំណើត​របស់​ខ្លួន មក​ធ្វើការ​នៅ​អង្គការ​អភិរក្ស​ព្រៃឈើ​នៅ​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៩៩២ មក​ម្ល៉េះ​។ បន្ទាប់​មក​លោក​ក៏​ស្ម័គ្រចិត្ត​រស់នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក ខេត្តព្រះវិហារ ដើម្បី​ថែរក្សា​ព្រៃ​ឈើ និង​សត្វព្រៃ​ដែល​បាន​និង​កំពុង​យារ​យី​ពី​សំណាក់​ជនខិលខូច​មួយ​ចំនួន​ដែល​ជា​អ្នកស្រុក​រស់នៅ​ក្នុង​តំបន់​នោះ​ពី​ឆ្នាំ​២០១២ រហូត​បច្ចុប្បន្ន​។

    ថ្មីៗនេះ ក្នុង​ន័យ​ជួយ​លើកទឹកចិត្ត ក៏​ដូច​ជា​ថ្លែងអំណរគុណ​ទៅ​ដល់​លោក Ben Davis ដែល​ចំណាយពេល​យ៉ាងច្រើន​រស់នៅ​ក្នុង​តំបន់​ភ្នំ​ត្នោត​-​ភ្នំ​ពក​នេះ ការពារ​ព្រៃឈើ និង​ដើម្បី​​បញ្ជ្រៀប​ព័ត៌មាន​ឱ្យ​បងប្អូន​ក្នុង​តំបន់ ក៏​ដូច​ជា​ទូ​ទាំង​ប្រទេស​បានដឹង​ពីសារ​ប្រយោជន៍​ព្រៃឈើ តារាសម្ដែងចៅខ្មែរបានប្រកាសនៅលើហ្វេសប៊ុកខ្លួនថា «តាមរយៈបុរសវប្បធម៌ជាទីគោរពគឺបង អាចារ្យធំ នគររាជ និង បង Tan Kimsour ខ្ញុំ នឹងបរិច្ចាគទឹកប្រាក់ 500$ ជូន Mr Ben បុរសជាទីគោរព ដែរបូជាញើសឈាមការពារព្រៃឈើដោយគ្មានប្រាក់ខែ គ្មានជំនួយសំណង ថែមទាំងចាកចោលមាតុភូមិកំណើតមករស់នៅកម្ពុជាដើម្បីព្រៃឈើរបស់យើង។ ខ្ញំបាទ សង្ឃឹមថាមហាគ្រួសារខ្មែរ និង គាំទ្រ ហើយស៊ែវីដេអូនេះបន្តដើម្បីអោយសប្បុជនផ្សេងទៀតបានចូលរួមបន្តរផង:pray:
    :heart:You are my hero :heart: »។

    សូមជម្រាបបន្ថែមថាលោក Ben Davis បានជាប់ចិត្តនឹងព្រៃឈើនៅកម្ពុជា ហើយបានមករស់នៅប្រទេសកម្ពុជាទាំងភរិយា និងកូន ដោយផ្ញើជីវិតក្នុងតំបន់ព្រៃឡង់នៅកម្ពុជា ប្រមាណ៣០ឆ្នាំ​មកហើយ​​។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោក និង គ្រួសារពុះពារការពារបទល្មើសព្រៃឈើ និងតស៊ូរស់នៅយ៉ាងលំបាកក្នុងព្រៃដ៏ជ្រៅនៅខេត្តព្រះវិហារ។ លោក និង គ្រួសារ កំពុងស្វះស្វែងរកជំនួយដោយលោក អាចារ្យធំ និង លោក តាន់ គីមសួរ៕

  • វណ្ណា វត្តី រំលេចបទថ្មី «បាត់ដំបងស្រុកកំណើតខ្ញុំ» រំឭកប្រវត្តិតស៊ូ

    វណ្ណា វត្តី រំលេចបទថ្មី «បាត់ដំបងស្រុកកំណើតខ្ញុំ» រំឭកប្រវត្តិតស៊ូ

    មានការកោតសរសើរយ៉ាងខ្លាំង បន្ទាប់ពីកញ្ញា វណ្ណា វត្តី តារាចម្រៀង ចេញបទចម្រៀងក្រោមចំណងជើងថា”បាត់ដំបងស្រុកកំណើតខ្ញុំ”។ អ្វីដែលគួរអោយភ្ញាក់ផ្អើល គឺនាងបានទម្លាយពីអាថ៌កំបាំងដែលនាំអោយនាងសម្រេចចិត្តចេញបទចម្រៀងមួយនេះ។

    កញ្ញា វណ្ណា វត្តី បានឱ្យដឹងថា នាងមានស្រុកកំណើត ចេញពីខេត្តបាត់ដំបង ជាទីតាំងស្រឡាញ់បំផុត រវាងនាងនិងក្រុមគ្រួសារ។ យ៉ាងណា ព្រោះតែកម្រិតជីវភាពរស់នៅ ទើបត្រូវបានចាកចេញពី ដីកំណើត មកស់នៅរកស៊ីតស៊ូ នៅទីក្រុងសុីវិល័យ។ ព្រោះតែអារម្មណ៏ដល់នឹក ដីចាស់ ទើបខំសរសេរទំនុកច្រៀងថ្មីតាំងពីអាយុ៩ឆ្នាំ។ ទើបយកលំនាំបទលោកសុិន សុីសាមុត មកច្រៀងដោយសារស្រឡាញ់ ។ ប្រសិនបើខុសឆ្គងម្តេចម្តា សូមអធ្យាស្រ័យ ទុកជាមុនផង។

    គួរបញ្ជាក់ថា កញ្ញា វណ្ណា វត្តី ក្រៅពីចេះច្រៀង នាងក៏ជាតារាសម្តែង មានសមត្ថភាពគួរសម។ ព្រោះតែស្រឡាញ់សិល្បៈ នាងតែងចំណាយ ប្រាក់ផ្ទួលខ្លួន យកទៅផលិតម្រៀង ចេញលើបណ្តាយសង្គម។ ស្រីស្រស់រូបនេះ ក៏លេចធ្លោក្នងការតុបតែងកាយ ខើចលើខើចក្រោយ រហូតជាប់ឈ្មោះ ជាតារាសិចសុីម្នាក់ដែរ។

    https://youtu.be/yQOq1QbFwjo

     

  • ពេជ្រ ថៃ ចេញវីដេអូបកស្រាយ ករណីត្រូវក្មេងទំនើងវាយតប់លើរូបខ្លួន

    ពេជ្រ ថៃ ចេញវីដេអូបកស្រាយ ករណីត្រូវក្មេងទំនើងវាយតប់លើរូបខ្លួន

    នៅថ្ងៃម្សិលមិញនេះ មានរឿងគួរឲ្យភ្ញាក់ផ្អើលមួយកើតឡើងចំពោះតារាចម្រៀងវ័យក្មេងប្រចាំផលិតកម្ម រស្មីហង្សមាស និងជាម្ចាស់ពាន The Voice Kid Cambodia រដូវកាលទី១ ពេជ្រ ថៃ ត្រូវបានក្រុមក្មេងៗវាយចំរូបខ្លួន ខណៈមិនដឹងរឿងអ្វីសោះ។ នៅក្នុងវីដេអូដែលបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកគេមើលឃើញថា តារាប្រុសវ័យក្មេងរូបនេះ ហាក់ដូចជាខឹងសម្បារ​យ៉ាងខ្លាំង ខណៈត្រូវក្មេងសិស្សក្នុងសាលាវាយតប់មើលលើរូបខ្លួន។

    ប៉ុន្មានម៉ោងមុននេះបន្ដិច ពេជ្រ ថៃ បានចេញវីដេអូបកស្រាយថា ករណីដែលខ្លួនត្រូវគេវាយនោះបានកើតឡើងកាលពីថ្ងៃសៅរ៍ ព្រឹកម៉ោង៩ នៅ វិទ្យាល័យមោងឬស្សី ខេត្តបាត់ដំបង មិនមែននៅវិទ្យាល័យទូលស្វាយព្រៃឡើយ ដោយសារតែពេលនេះ ពេជ្រ ថៃ បានមករស់នៅខេត្តបាត់ដំបងវិញ។ ពេជ្រ ថៃ បានបកស្រាយថា ខ្លួនពុំដែលមានជម្លោះអ្វីជាមួយនឹងនរណាឡើយ ដោយថ្ងៃនោះកំពុងអង្គុយលេងជាមួយនឹងមិត្តភក្តិក្នុងថ្នាក់រៀន ក៏ស្រាប់តែមានក្រុមក្មេងទំនើងប្រមាណជា២០នាក់ចូលមកដល់ក្នុងថ្នាក់ ដោយ ពេជ្រ ថៃ ថាក្រុមនោះឃើញអ្នកណាគឺវាយអ្នកនោះផ្អើលពេញថ្នាក់តែម្តង។

    យ៉ាងណាមិញ ពេជ្រ ថៃ ក៏បានបញ្ជាក់ថា ក្មេងដែលបានវាយមកលើខ្លួនខ្ញុំនោះ ជាសិស្សម្នាក់ដែលធ្លាប់ ជាសិស្សដែលរៀនពូកែ តែមិនដឹងជាមូលហេតុអ្វី បានជាសិស្សម្នាក់នោះមានចិត្តមកវាយដំលើខ្ញុំ បែបនេះ។ នៅថ្ងៃច័ន្ទនេះខ្លួននឹងដាក់ពាក្យបណ្តឹង ក្នុងហេតុផលការពារខ្លួននៅថ្ងៃក្រោយ និងចង់ដឹងថាមូលហេតុអ្វីបានជាត្រូវក្មេងទំនើងវាយ៕

  • ខុន ស៊ីចាន់ ត្រៀមប៉ះជើងឯកចំបាប់ឥណ្ឌូនេស៊ី លើសង្វៀន ONE Championship

    ខុន ស៊ីចាន់ ត្រៀមប៉ះជើងឯកចំបាប់ឥណ្ឌូនេស៊ី លើសង្វៀន ONE Championship

    ខុន ស៊ីចាន់ កីឡាករ​​មាន​​បទ​ពិសោធ​​នៅ​សង្វៀន​គុន​ចម្រុះ​ថ្នាក់​ជាតិ​ និង​អន្តរជាតិ​ ONE Championship ត្រូវបានសង្វៀន ONE ចាប់គូឱ្យឡើងប្រកួតសាជាថ្មីតំណាងឱ្យកម្ពុជាម្តងទៀតហើយ នាដើមឆ្នាំ2020នេះ។

    កីឡាកររូបនេះនឹងត្រូវឡើងប្រកួតលើ​សង្វៀន ONE Championship ទល់ជាមួយនឹងកីឡាករជើងខ្លាំងចំបាប់ជម្រើសជាតិឥណ្ឌូនេស៊ី Eko Roni Saputra នៅ​ថ្ងៃសុក្រ ទី7 ខែកុម្ភៈនេះ ក្នុងកម្មវិធី ONE: WARRIOR’S CODE ដែលធ្វើឡើងនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។

    គួរបញ្ជាក់ផងដែរថា ស៊ីចាន់ មានកំណត់ត្រាឈ្នះ3 និងចាញ់ 5លើក​ នៅសង្វៀនគុនចម្រុះ ស្របពេល Saputra មានកំណត់ត្រាឈ្នះ 1លើក និងចាញ់ 1លើក លើសង្វៀន ONE Championship កន្លងមកដូចគ្នា៕


  • អ្នកចាំទីលេខ1 របស់ថៃ ផ្ទេរទៅលេងនៅលីកកំពូលជប៉ុន

    អ្នកចាំទីលេខ1 របស់ថៃ ផ្ទេរទៅលេងនៅលីកកំពូលជប៉ុន

    កាលពីពេលថ្មីៗនេះ ក្លិបបាល់ទាត់លីកកំពូលរបស់ប្រទេសជប៉ុន Consadole Sapporo បានប្រកាសអំពីការផ្ទេរយកកីឡាករអ្នកចាំទីជម្រើសជាតិថៃម្នាក់ទៅកាន់ក្លិបរបស់ខ្លួន សម្រាប់រដូវកាល2020 ខាងមុខនេះ។

    អ្នក​ចាំ​ទី​លេខ1 ជម្រើស​ជាតិ​ថៃ Kawin Thamsatchanan សម្រេច​ទៅ​ចូលរួម​ជាមួយ​ក្លិប​ Consadole Sapporo ក្នុង​ក្របខ័ណ្ឌ​ J.League ក្នុងលក្ខខណ្ឌ​​ខ្ចី​ជើង​ 2​ឆ្នាំ​ពី​ក្លិប​នៅ​លីក​ទី​2 របស់​បែលហ្ស៊ិក​ OH Leuven

    គួរបញ្ជាក់ផងដែរថា អ្នកចាំទី Kawin Thamsatchanan គឺជាអ្នកចាំទីដៃទី1 របស់ថៃអស់រយៈពេលជាង 15ឆ្នាំមកហើយ ដោយបានចូលលេងឱ្យក្រុមជម្រើសជាតិថៃ ចាប់តាំងពីឆ្នាំ2006 មកម្ល៉េះ៕

     


     

  • Xiaomi ក្រៅ​ពីលក់​ស្មាតហ្វូនហើយ ​នៅ​មាន​ជំនួញ​លក់​រថយន្ត​ ដែលមាន​គេ​កុម្ម៉ង់​មុន 140គ្រឿង​ហើយ​

    Xiaomi ក្រៅ​ពីលក់​ស្មាតហ្វូនហើយ ​នៅ​មាន​ជំនួញ​លក់​រថយន្ត​ ដែលមាន​គេ​កុម្ម៉ង់​មុន 140គ្រឿង​ហើយ​

    ថ្មីៗ​នេះ Xiaomi ​បាន​ប្រកាស​បង្ហាញរថយន្ត​ប្រភេទ SUV គឺ Bestune T77 Xiaomi Edition ដែល​មាន​បំពាក់​ឱ្យ​ប្រើប្រាស់នូវ​មុខងារ​ឆ្លាតវៃ XiaoAI ជា​ពិសេស​តែ​ម្តង។ ក្រុមហ៊ុនបច្ចេកវិទ្យារបស់​ប្រទេស​ចិន Xiaomi មួយនេះ ក្រៅ​ពី​ប្រឡូក​ក្នុង​វិស័យ​ស្មាតហ្វូន កុំព្យូទ័រ និង​គ្រឿង​បរិក្ខារអេឡិចត្រូនិក​​ប្រើប្រាស់នៅ​ក្នុង​គេហដ្ឋានហើយ ក្រុមហ៊ុននេះ​ក៏​បាន​ចូលរួម​ក្នុង​វិស័យ​ផលិត​យានយន្ត​​ផងដែរ។

    ចំពោះបច្ចេកវិទ្យា XiaoAI វិញ នឹងជួយ​ឱ្យអ្នក​បើកបរ​អាច​ដាក់​គោលដៅ​ធ្វើ​ដំណើរ​លើ​ដង​វិថី ឆ្លើយតប​នឹងសំណួរ​ផ្សេងៗ​ទាក់ទិន​នឹង​ចរាចរណ៍ ក៏​ដូច​ជា​ភ្ជាប់​ទៅ​នឹង​ការ​បញ្ជា​បិទ​បើក​ឧបករណ៍​គ្រឿង​បរិក្ខារ​ផ្សេងៗ​នៅ​ឯ​គេហដ្ឋានបាន​តាម​រយៈ​មុខងារ Smart Home System ផងដែរ។

    ឧទាហរណ៍៖ ​ប្រសិន​អ្នក​ភ្លេច​បិទ​ម៉ាស៊ីន​ត្រជាក់​នៅ​ឯ​ផ្ទះ ហើយ​ប្រើប្រាស់​ម៉ាស៊ីន​ត្រជាក់​របស់ Xiaomi នោះ​អ្នក​​អាច​បញ្ជាបិទ​ពី​ចម្ងាយ​ក្នុង​ពេល​ធ្វើ​ដំណើរក្នុង​រថយន្តបាន​។ ​កម្លាំង​ម៉ាស៊ីន​រថយន្ត​ Bestune T77 Xiaomi Edition មាន​បំពាក់​នូវ​ម៉ាស៊ីន Turbocharged ​ចំណុះ 1.2លីត្រ អាច​ផលិត​កម្លាំង​បាន 143សេះ ​មាន​ប្រអប់​លេខ​ 2​ប្រភេទ​ជា MT និង AMT។

    បច្ចុប្បន្ន​រថយន្ត​នេះ​កំពុង​ស្ថិត​ក្នុង​គម្រោង​អភិវឌ្ឍន៍ ​និង​ផលិត​បន្ថែម។ ចំពោះ​តម្លៃវិញ ​មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​នៅ​ឡើយ តែ​ចំពោះ​ការ​កុម្ម៉ង់​ទិញ ឥឡូវ​មាន​ដល់​ទៅ 140គ្រឿង​ទុក​ជា​មុនរួចជាស្រេច​ហើយ៕

  • Galaxy S20 លក់​នៅ​កូរ៉េ RAM 12GB មានតម្លៃដល់ទៅ 1,000ដុល្លារ

    Galaxy S20 លក់​នៅ​កូរ៉េ RAM 12GB មានតម្លៃដល់ទៅ 1,000ដុល្លារ

    ​សម្រាប់​ទីផ្សារនៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង Samsung នឹង​ប្រកាស​ចេញ​ Galaxy S20 នៅ​​សប្ដាហ៍​ក្រោយនេះឯង។ ថ្មីៗ​នេះអ្នកគាំទ្រផលិតផលរបស់ Samsung ​បានដឹង​​ពី​តម្លៃ ​និង​ពេល​វេលា​ចេញ​លក់​​របស់​ស្មាតហ្វូន​ថ្មី​នេះ​សឹងតែ​អស់​ទៅ​ហើយ។

    Samsung នឹង​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ​នៅ​ថ្ងៃ​ទី14 ខែ​កុម្ភៈខាងមុខ​ ជា​មួយ​នឹង​​ការ​ចេញ​លក់នៅ​លើ​ទីផ្សារ​នៅ​ថ្ងៃ​ទី6 ខែ​មីនា។ ទោះជា​មិន​ទាន់​បង្ហាញពីលក្ខណសម្បត្តិច្បាស់​លាស់​ក៏ដោយ ប៉ុន្តែ​គេ​អាច​ដឹង​ពី​សមត្ថភាពនៃកាមេរ៉ាទាំង 4គ្រាប់​របស់​ស្មាតហ្វូននេះ​ខ្លះៗ​ហើយ​ គឺ​ជា​ប្រភេទលេនស៍​ល្អ។

    Galaxy S20 មាន​តម្លៃ​ចាប់​ពី 1.25លាន​វ៉ុន​(ប្រមាណ 1,052ដុល្លារ)។ ​ប្រភេទ Galaxy S20+ ​មាន​តម្លៃ 1.37លាន​វ៉ុន(ប្រមាណ 1,137ដុល្លារ)។ 

    ចំណែក Galaxy S20 ម៉ូដែល Ultra វិញ​ គឺមានតម្លៃ 1.6លាន​វ៉ុន(ប្រមាណ 1,350ដុល្លារ) ប៉ុន្តែ​មិន​មែនមាន​មេម៉ូរីត្រឹមតែ 128GB ដូច​ 2​ប្រភេទ​ខាង​លើ​នោះ​ទេ គឺ​មាន​ទំហំ​ដល់ទៅ 256GB ឯណោះ។ តម្លៃ​ទាំង​នេះ ​គឺ​សម្រាប់​ប្រភេទ​ដែល​មាន​ RAM ទំហំ 12GB ដែល​វា​អាច​ជា​ជម្រើស RAM តែ​ 1គត់​នៃ​ត្រកូល S20 នេះ៕


  • ទាំងពូកែ..ទាំងស្រស់ស្អាត ជីមមី ចែករំលែកសារជីវិតទៅកាន់អ្នកគាំទ្របង្កប់អត្ថន័យល្អៗ

    ទាំងពូកែ..ទាំងស្រស់ស្អាត ជីមមី ចែករំលែកសារជីវិតទៅកាន់អ្នកគាំទ្របង្កប់អត្ថន័យល្អៗ

    កន្លងមកតារាស្រីស្អាត ជីមមី ធ្លាប់បង្ហើបប្រាប់មហាជនថា ខ្លួនឆ្លងកាត់បទពិសោធន៍ជីវិតច្រើន រហូតមានពេលខ្លះបាក់ទឹកចិត្តដល់ថ្នាក់ចង់សម្លាប់ខ្លួន។ ជីម មី ថា អំឡុង​ពេល​​អាយុ​១៨​ឆ្នាំ​គឺ​ជា​វ័យ​មួយ​ដែល​នារី​ៗ មាន​រូប​​ឆោម​ស្រស់​ស្អាត​ និង​ពោពេញ​ដោយ​មន្ត​ស្នេហ៍​ តែ​នាង ខុស​គេ​ព្រោះ​វ័យ​នេះ​​ផ្ទៃ​មុខ​ទាំង​មូល​ឡើង​សុទ្ធ​តែ​មុន​​​រក​កន្លែង​ណា​ឃើញ​​ស្អាត​ពុំ​ឃើញ ហើយ​កម្ពស់​វិញ​មិន​សម​ជា​នារី​ភេទ​។ឯ​ការ​រៀន​សូត្រ​នាង ទៀត​សោត​រៀន​មិន​ពូកែ​​ពិសេស​​គឺ​មុខ​វិជ្ជា​គណិតវិទ្យា​តែ​​នេះ​តែ​ម្ដង​រហូត​ដល់​ថ្នាក់​ធ្វើ​ឲ្យ​​ស្រី​ស្អាត​រូប​នេះ​បាក់​ទឹក​ចិត្ត​​គិត​ខ្លី​ចង់​សម្លាប់​ខ្លួន។

    ​អស់​មួយ​រយៈ​ក្រោយ​ពី​សួរ​នាងខ្លួន​ឯង​ថា “តើ​ខ្ញុំ​រស់​នៅ​ដើម្បី​អ្នក​ណា​​?” ពេល​នោះ​នាង ក៏​បាន​ឆ្លើយ​តប​​ទៅ​ខ្លួន​ឯង​វិញ​ថា រស់​នៅ​ដើម្បី​ខ្លួន​ឯង​ដូច្នេះ​ត្រូវ​ធ្វើ​អ្វី​ដែល​ខ្លួន​ពេញ​ចិត្ត​កុំ​បណ្ដោយ​ឱ្យ​ពេល​វេលា​​ឱ្យ​កន្លង​ផុត​​ទៅ​ទាំង​ឥត​ប្រយោជន៍។ ការចែករំលែកនូវបទពីសោធន៍ក្នុងជីវិតរបស់ខ្លួននាង ព្រមទាំងផ្ដល់ជាគំនិតល្អៗទៅ​ដល់អ្នកគាំទ្រនៅលើបណ្ដាញសង្គម ក៏កាន់តែធ្វើឱ្យតារាស្រី ជីមមី ទទួលបានការគាំទ្រស្រឡាញ់ពេញចិត្តពេញថ្លើម ជាពិសេសទាំងពូកែ ទាំងស្រស់ស្អាត ថែមទាំងមានអ្វីដែលល្អៗចែកជូនទៅអ្នកដទៃទៀត។ ថ្មីៗនេះ នាងបានចែករំលែកសារមួយដ៏មានន័យទៅកាន់អ្នកគាំទ្រថា ៖

    កំណត់ស្តង់ដាស្នេហាដែលមានគុណភាពគឺជាការស្វែងរកបុរសម្នាក់ដែល:
    – ខ្លាំងគ្រប់គ្រាន់នឹងដឹកនាំ
    – មានសមត្ថភាពគ្រប់គ្រាន់នឹងផ្តល់ឱ្យ
    – ក្លាហានគ្រប់គ្រាន់នឹងការពារ
    – ចាស់ទុំគ្រប់គ្រាន់នឹងដឹកដៃយើងឆ្លងកាត់ឧបសគ្គ។

    ស្រលាញ់ខ្លួនឯងឱ្យគ្រប់គ្រាន់នឹង:
    – កាត់មនុស្សអត់បានការចេញពីជីវិត
    – ដើរចេញពីកន្លែងដែលគេមិនឱ្យតំលៃ
    – កំនត់ស្តង់ដាស្នេហាដែលមានគុណភាព
    – ជ្រើសរើសទទួលតែអាកប្បកិរិយាល្អនិងការគោរពពីអ្នកដទៃ
    – អត់ឱនឱ្យខ្លួនឯងនិងដើរទៅមុខបន្ត
    – ជ្រើសរើសធ្វើតែការងារណាដែលខ្លួនស្រលាញ់
    ត្រូវចាំថាលើកលោកនេះគ្មាននណារម្នាក់ត្រូវបានតែងតាំងអោយមានសិទ្ធិមើលងាយយើងនោះទេ។

    នាងជាមនុស្សម្នាក់ដែលនាំយកពន្លឺចូលមកជីវិតអ្នកពេលអ្នកកំពុងជួបភាពងងឹតសូន្យសុង។
    នាងមិនចូលចិត្តសាងបញ្ហា តែនាងចូលចិត្តដោះស្រាយ។
    នាងចូលមកក្នុងជីវិតអ្នកហើយផ្តល់នូវភាពកក់ក្តៅពេលដែលអ្នកកំពុងរងារ។
    នាងជំរុញអ្នកឱ្យក្លាយជាមនុសល្អជាងអ្នកពីម្សិលមិញ។
    នាងប្រាប់អ្នកពីភាពអស្ចារ្យនិងតំលៃក្នុងខ្លួនអ្នកដែលអ្នកដទៃមើលមិនឃើញ។
    ពេលដែលជីវិតអ្នកមានឧបសគ្គហើយមនុស្សគ្រប់គ្នាដើរចេញអស់អ្នកនឹងឃើញមានតែនាងម្នាក់ដែលមិនទៅណាហើយញញឹមមកកាន់អ្នករួចនិយាយថា: តិចទៀតគ្រប់យ៉ាងនឹងប្រសើរ បងពូកែយ៉ាងនេះគ្មានអ្វីបំបាក់បងបានទេ។
    ជួបហើយនៅនារីប្រភេទនោះ? បើជួបហើយថែនាងអោយបានល្អណា។
    ព្រោះនាងមានចំនុចអាក្រក់មួយ បើអ្នកបណ្តោយឱ្យនាងដើរចេញនាងនឹងមិនត្រលប់មកវិញទេ។

  • ទទួលបានសេរីភាពនៃការបោកគក់ និងជីវិតកាន់តែងាយស្រួលបំផុតជាមួយម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung AddWashTM ថ្មី !

    ទទួលបានសេរីភាពនៃការបោកគក់ និងជីវិតកាន់តែងាយស្រួលបំផុតជាមួយម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung AddWashTM ថ្មី !

    (ភ្នំពេញ) ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ ២០២០៖ សម័យ AI ទៅហើយ…ហេតុអ្វីទ្រាំរួញឈឺដៃ ឈឺខ្លួន និងចំណាយពេលស្ទើរតែពេញមួយថ្ងៃក្នុងការបោកគក់ទៀត? ប្រាកដណាស់ជាមួយនឹងម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung AddWashTM ថ្មី ជួយសម្អាតស្នាមប្រឡាក់បានស្អាតល្អ និងលឿនបំផុត! ដូច្នេះលោកអ្នក និងគ្រួសារដ៏ឆ្លាតវៃសម័យថ្មីនឹងមានពេលវេលាគ្រប់គ្រាន់ដើម្បីបំពេញការងារសំខាន់បានដោយរីករាយ និងមានទំនុកចិត្តបំផុត! មិនថាស្នាមប្រឡាក់ដែលស្ថិតនៅជាប់សម្លៀកបំពាក់យ៉ាងណានោះទេក៏ម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung AddWash អាចជម្រះស្នាមប្រឡាក់ បានយ៉ាងមានប្រសិទ្ធភាព និងបានយ៉ាងលឿនក្នុងរយៈពេលមិនដល់៥០នាទីផង! ឡូយអត់?

    ចង់ដឹងអត់ថាតើមានអ្វីពិសេស និងទំនើបអស្ចារ្យខ្លះទៅបានជាធ្វើឱ្យម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung AddWashTM ថ្មី នេះស័ក្តិសមនឹងគ្រួសារក៏ដូចជាស្ត្រីមេផ្ទះទៅហ្ន៎? ខ្ញុំហ៊ានធានាថាគ្រាន់តែ ៤ ចំណុចខាងក្រោមនេះគឺអាចឱ្យលោកអ្នកធ្វើការសម្រេចចិត្តដោយភាពជឿជាក់ក្នុងការជ្រើសរើសយកម៉ាស៊ីនបោកសម្លៀកបំពាក់នេះ៖

    * ទ្វារបន្ថែម AddWash

    គឺជាទ្វាតូចមួយដែលបានបំពាក់បន្ថែម ហើយវាមានតួនាទីក្នុងការជួយសម្រួលក្នុងការបន្ថែមខោអាវដែលភ្លេច ឬលោកអ្នកគ្រាន់តែចង់ថែមខោអាវនៅចន្លោះប្រតិបត្តិការណាមួយក៏បានគ្រប់ដំណាក់កាលពេលម៉ាស៊ីនកំពុងដំណើរការដោយគ្មានបញ្ហារអាក់រអួលឡើយ។

    * បំពាក់បច្ចេកវិទ្យាវៃឆ្លាត Q-rator

    ជួយឱ្យលោកអ្នកអាចបញ្ជា និងតាមដានបញ្ហានានាតាមរយៈស្មាតហ្វូនបានយ៉ាងងាយស្រួលបំផុតដូចជា៖ កំណត់ការបោកគក់, កំណត់ចំណាំមុខងារប្រើញឹកញាប់, បង្ហាញពេលវេលាដែលត្រូវលាងសម្អាតធុង និងតម្រង, តាមដានថាមពលជាដើម…។

    * បច្ចេកវិទ្យាបំលែងសាប៊ូទៅជាពពុះសាប៊ូ (Eco BubbleTM)

    ជាបច្ចេកវិទ្យាចុងក្រោយរបស់ សាមសុង ក្នុងការធ្វើឱ្យសាប៊ូទឹក ឬម្សៅសាប៊ូបោកគក់ក្លាយជាពពុះសុទ្ធទាំងអស់ហើយជ្រាបចូលសាច់ក្រណាត់សម្លៀកបំពាក់បានយ៉ាងល្អបំផុតដោយមិនបន្សល់កំណកសាប៊ូនៅលើសម្លៀកបំពាក់ និងមិនរួញខ្ញីវខ្ញូវឡើយ។

    * បច្ចេកវិទ្យា Digital Inverter

    អ្នកជំនាញជួយសន្សំសំចៃថាមពលបំផុត និងធ្វើឱ្យម៉ាស៊ីនស្ងាត់មិនមានសំឡេងរំខានដោយមានការធានាជូនរហូតដល់ 11 ឆ្នាំ!!

    ចង់ជ្រាបឲ្យកាន់តែច្បាស់សូមអញ្ជើញទៅទស្សនាដោយផ្ទាល់នៅតាមបណ្តាហាងទំនើបសាមសុង និងដេប៉ូចែកចាយរបស់សាមសុងណាមួយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 ឬទស្សនាតាម YouTube: https://youtu.be/vzqCinAzrYU ដើម្បីទទួលបានការបោកគក់កាន់តែទំនើប និងងាយស្រួល!

  • ក្លិបក្រសួងការពារជាតិ ប្រកាសឈ្មោះថ្មីសម្រាប់រដូវកាល2020

    ក្លិបក្រសួងការពារជាតិ ប្រកាសឈ្មោះថ្មីសម្រាប់រដូវកាល2020

    ក្លិបបាល់ទាត់ក្រសួងការពារជាតិ នៅថ្ងៃទី4 ខែកុម្ភៈ បានសម្រេចប្រកាសប្ដូរឈ្មោះថ្មីចាប់ពីរដូវកាល2020 នេះតទៅ នៅសម្រាប់ការប្រើប្រាស់នៃលីកកំពូលកម្ពុជា ក៏ដូចជាពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ដែរ។

    ដោយ​ក្រសួង​ការពារ​ជាតិ ​បាន​​ប្ដូរ​ឈ្មោះ​របស់​ខ្លួន​ទៅ​ជា “​សមាគម​កីឡា​បាល់ទាត់​កង​យោធពល​ខេមរភូមិន្ទ” ​វិញ​ ​ចាប់​ពី​ថ្ងៃ​ទី​31 ​ខែ​មករា ​ឆ្នាំ​2020​ត​ទៅ។

    ក្រៅពីការផ្លាស់ប្ដូរឈ្មោះ ក្លិបមួយនេះក៏មានការកែសម្រួលស្លាកសញ្ញា ( Logo ) របស់ក្លិបខ្លះផងដែរ ដោយមានបន្ថែមឈ្មោះ Tiffy Army ដែលជាឈ្មោះម្ចាស់ឧបត្ថម្ភដ៏ធំរបស់ក្លិបនៅខាងក្រោមផងដែរ៕