Author: អេបិល

  • មិន​នឹកស្មានថា Domian Name របស់ Facebook មានតម្លៃ​ខ្ពស់​ដល់​ម្លឹ​ង​សោះ!!!

    មិន​នឹកស្មានថា Domian Name របស់ Facebook មានតម្លៃ​ខ្ពស់​ដល់​ម្លឹ​ង​សោះ!!!

    បច្ចុប្បន្ន អ្នកលេង Facebook មួយចំនួន មិនសូវ​ចាប់អារម្មណ៍​ថា Facebook មាន Domain ផ្ទាល់ខ្លួន​មួយទៀត​គឺ  fb.com  ពោលគឺ​ភាគច្រើន​ស្គាល់​ត្រឹមតែ  facebook.com  ប៉ុណ្ណោះ។

    តើ​លោក​អ្នកមាន​ដឹង​ទេ​ថា Domain Name « fb.com  និង  facbeook.com » មានតម្លៃ​ប៉ុន្មាន?

    យោងតាម​ការចេញផ្សាយ​របស់ Wikipedia បាន​ឲ្យ​ដឹងថា បណ្ដាញ​ទំនាក់ទំនង​សង្គម Facebook ដំបូង​ឡើង​គឺមាន​ឈ្មោះ « thefacebook.com » ប៉ុន្តែ​ក្រោយមក​នៅ​ឆ្នាំ 2005 លោក Mark Zuckerberg ដែលជា​សហ​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​នាពេល​បច្ចុប្បន្ន បានសម្រេច​ចិត្ត​ប្ដូរ ទៅប្រើ  facebook.com  វិញ ដោយ Domain name មួយ​នេះ ត្រូវបាន​ទិញ​ពី​ក្រុមហ៊ុន AboutFace ក្នុងតម្លៃ 20ម៉ឺន​ដុល្លារ​អាម​រិ​ក។ វា​ពិតជា​ថ្លៃ​ណាស់​មែន​ទេ? នៅ​មិនទាន់​ចប់​នោះទេ នៅ​ឆ្នាំ 2010 បណ្ដាញ​សង្គម​យក្ស​មួយ​នេះ បានសម្រេច​ចិត្ត​ទិញ Domain name មួយទៀត​គឺ « fb.com » ពី​ការិយាល័យ​សហព័ន្ធ​កសិកម្ម​របស់​អាមេរិក តែ​ស្ថាប័ន​ទាំងពីរ​នេះ បាន​លាក់​បំបាំង​នូវ​តម្លៃ រហូត​ក្រោយមក​បាន​បន្តិច ក៏មាន​ប្រភពព័ត៌មាន​ជាច្រើន​បាន​ទម្លាយ​ឲ្យ​ដឹងថា Facebook ទិញ  fb.com  ក្នុងតម្លៃ 8,5លាន​ដុល្លារ​អាមេរិក ខណៈដែល Domain name ទូទៅ​មានតម្លៃ​ចន្លោះ​ត្រឹមតែ 10 ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

    គួរបញ្ជាក់​ផងដែរ​ថា ពេលនេះ Facebook បាន​ក្លាយជា​បណ្ដាញ​សង្គម​ដែលមាន​អ្នកប្រើប្រាស់​ច្រើនជាងគេ​បំផុត​រហូតដល់​ជាង 2,1ពាន់​លាន​នាក់ ហើយក៏​ជា​បណ្ដាញ​សង្គម​ដែលមាន​ឥទ្ធិពល​ផងដែរ៕

  • គយគន់សម្រស់ Miss Universe តំណាងប្រទេសថៃ ក្នុងឈុតហែលទឹក

    គយគន់សម្រស់ Miss Universe តំណាងប្រទេសថៃ ក្នុងឈុតហែលទឹក

    បច្ចុប្បន្ននេះ អ្នកគាំទ្រកម្មវិធីប្រកួតប្រជែងបវរកញ្ញាលំដាប់អន្ដរជាតិ Miss Universe 2017 នៅក្នុងប្រទេសថៃ កំពុងតែជ្រួលច្របល់ជាមួយនឹងសម្រស់ ព្រមទាំងសមត្ថភាពរបស់ កញ្ញា ម៉ារីយ៉ា ភូនលើតឡាភ (มารีญา พูลเลิศลาภ ) ដែលជាបវរកញ្ញាចក្កវាឡតំណាងប្រទេសថៃ។ ថ្វីត្បិតតែនាងមិនបានគ្រងតំណែងម្ចាស់មកុដ Miss Universe 2017 ក្ដី តែនាងបានពាំនាំនូវមោទនភាពមួយសម្រាប់ប្រទេសថៃ ដោយសារនាងបានជាប់នៅក្នុងចំណោម Top 5។

    ដោយឡែកទាំងរូបសម្បត្តិ និងកិរិយានៅក្នុងដំណើរបង្ហាញម៉ូដឈុតហែលទឹកវិញ បវរកញ្ញារូបនេះក៏បានជាប់ជាបេក្ខនារីដែលលេចធ្លោជាងគេក្នុងចំណោមបវរកញ្ញាទាំង 5 នាក់នោះដែរ ដោយនាងគ្រងនូវឈុតប៊ីគីនីពណ៌ខ្មៅ។ កញ្ញា ម៉ារីយ៉ា ភូនលើតឡាភ គឺជាកូនកាត់ដែលជាប់សែស្រឡាយចិន និងបើតាមសារព័ត៌មាន Mthai ដែលធ្លាប់បានចេញផ្សាយកាលពីពេលថ្មីៗនេះបានឱ្យដឹងថា នាងទើបតែមានវ័យ 25ឆ្នាំ ហើយនាងបានបញ្ចប់ថ្នាក់មហាវិទ្យាល័យ ផ្នែកវិស្វកម្មអគ្គិសនី និងជាអតីតសាស្ត្រាចារ្យនៅសាលា American Tesol Institute ហើយនាងមានបងប្អូនភ្លោះប្រុស 1 នាក់ ផងដែរ។

    គួរបញ្ជាក់ផងដែរថា សមត្ថភាពពិសេសដែលធ្វើឱ្យនាង ម៉ារីយ៉ា មានភាពលេចធ្លោជាងគេ មិនមែនត្រឹមតែសម្រស់ប៉ុណ្ណោះទេ តែនាងអាចនិយាយបាន 5 ភាសា រួមមាន អង់គ្លេស ថៃ ស្វ៊ីស ចិន និងវៀតណាម។ ហើយក៏សូមរំឭកដែរថា កាលពីឆ្នាំកន្លងទៅ នាងធ្លាប់ត្រូវបានអញ្ជើញទៅកាន់សហរដ្ឋអាមេរិកមុនចូលប្រកួត ដើម្បីចូលរួមថតរូបបង្ហាញម៉ូដឱ្យទស្សនាវដ្តីល្បីឈ្មោះ Vogue Baeuty ផងដែរ។

    ដើម្បីឱ្យកាន់តែច្បាស់ថា តើរូបនាងរបស់តារារូបនេះ សិចស៊ីរោលរាលដល់កម្រិតណានោះ សូមទស្សនារូបភាពខាងក្រោមនេះ​៖

  • រកឃើញម្ចាស់មកុដ Miss Univers 2017 ហើយ

    រកឃើញម្ចាស់មកុដ Miss Univers 2017 ហើយ

    តាមរយៈគេហទំព័រសារព័ត៌មាន ENews ដែលបានចេញផ្សាយនៅថ្ងៃទី27 ខែវិច្ឆិកា ឆ្នាំ2017 មុននេះបន្ដិច បានឱ្យដឹងថា បវរកញ្ញាដែលបានគ្រងតំណែងជាម្ចាស់មកុដ Miss Universe ជំនាន់ទី 66 សម្រាប់ឆ្នាំ 2017 នេះ គឺបានទៅលើបវរកញ្ញាមកពីប្រទេសអាហ្វ្រិកខាងត្បូង កញ្ញា Demi-Leigh Nel-Peters។

    បវរកញ្ញារូបនេះមានវ័យ 22 ឆ្នាំ ទទួលបាននូវក្ដីពេញចិត្តយ៉ាងខ្លាំងពីសំណាក់មហាជនអ្នកគាំទ្រ ដែលចេញពីរូបសម្រស់ដ៏ស្រស់សោភា និងសមត្ថភាពពិសេសនៅក្នុងអំឡុងពេលប្រកួត។ នាងត្រូវបានឡើងទៅទទួលរង្វាន់ និងបំពាក់មកុដពីអតីតបវរកញ្ញាចក្កវាឡឆ្នាំ 2016 គឺកញ្ញា  Iris Mittenaere មកពីប្រទេសបារាំង ហើយកាលពីពេលថ្មីៗនេះ រូបនាងថែមទាំងបានឈ្នះការប្រកួតនៅក្នុងកម្មវិធីលំដាប់អន្ដរជាតិចំនួនពីររួចមកហើយទៀតផងគឺ  The Axis និង The Planet Hollywood ។

    គួរបញ្ជាក់ផងដែរថា បវរកញ្ញារូបនេះ បានសម្រេចជោគជ័យពិសេសទៅលើវគ្គបង្ហាញម៉ូដឈុតហែលទឹក និងឈុតរាត្រីសមោសរ ហើយកាន់តែពិសេសជាងនេះទៅទៀតនោះ គឺនាងបានឆ្លើយនឹងសំណួរបានល្អជាងគេ ដែលជាមូលហេតុទាក់ទាញចិត្តគណៈកម្មការ និងមហាជនឱ្យបោះឆ្នោតគាំទ្រ៕

  • អ៊ី វ៉ា ពន្លះ និងគំរាមបុរសបរិហារកេរ្តិ៍ថា នឹងធ្វើតាមច្បាប់

    អ៊ី វ៉ា ពន្លះ និងគំរាមបុរសបរិហារកេរ្តិ៍ថា នឹងធ្វើតាមច្បាប់

    បន្ទាប់ពីផ្ទុះដំណឹងដ៏គួរឱ្យក្តៅក្រហាយពាសពេញបណ្ដាញសង្គមហ្វេសប៊ុករួចមក តារាចម្រៀងស្រីប្រចាំផលិតកម្មសាន់ដេ កញ្ញា អ៊ី វ៉ា បានចេញសារពន្លះបុរសម្នាក់ដែលមានឈ្មោះហ្វេសប៊ុកថា ឆៃ ណាតូ ដែលបានសរសេរបរិហារកេរ្តិ៍នាងនៅលើហ្វេសប៊ុកយ៉ាងមិនប្រណីដៃឡើយ។

    កំហឹងដ៏សែនក្ដៅគគុកនេះ បានធ្វើឱ្យតារាស្រីរូបនេះចេញសារនៅលើហ្វេសប៊ុកដោយប្រកាសថា «ចង់ចូលគុកឬ? អាគុក!?! កុំមកនិយាយអង្វរសុំទោសថា មានគេលួចហែកអាខោនហ្វេសប៊ុកអីនោះ!។ បើអាគុកឯងមិនបានធ្វើទេ ចេញមុខមកបកស្រាយមកអាគុក! កុំសង្ឃឹមថា រួចខ្លួនឱ្យសោះណា៎អាដេកគុក!។ សុំទោសបងប្អូនទាំងអស់គ្នាដែលនាងខ្ញុំប្រើសម្ដីមិនសមរម្យ ព្រោះខឹងអាគុកហ្នឹងពេក ជួយស៊ែររកមុខអាគុកហ្នឹងឱ្យខ្ញុំផងបងប្អូន»។

    យ៉ាងណាមិញ ថ្មីនេះៗទៀត តារាស្រីកូនកាត់ចិនរូបនេះ ក៏បានបញ្ជាក់បន្ថែមថា «ដំណាក់កាលទី1 ទោះលោកឯងធ្វើខ្លួនឯង ឬមានអ្នកជួលឱ្យលោកឯងធ្វើក៏ដោយ បើលោកឯងមិនចេញ video សុំទោសជាសាធារណៈទេ ខ្ញុំនឹងធ្វើតាមច្បាប់»៕

  • អាពាហ៍ពិពាហ៍បងប្រុស តែ…វ៉ាន់ នីឡា អវត្តមានមិនបានចូលរួម

    អាពាហ៍ពិពាហ៍បងប្រុស តែ…វ៉ាន់ នីឡា អវត្តមានមិនបានចូលរួម

    នៅថ្ងៃអាពាហ៍ពិពាហ៍របស់កវីល្បីឈ្មោះលោក សុខ ជំនោរ ជាមួយភរិយាកញ្ញា ស្រី សុរង្សី កាលពីថ្ងៃទី26 ខែកញ្ញា ឆ្នាំ2017 នៅក្នុងរាជធានីភ្នំពេញ គេសង្កេតឃើញថា ពុំមានវត្តមានប្អូនស្រីសំណព្វចិត្តរបស់លោកគឺ កញ្ញា សុខ ចិន្ដា ឬមានឈ្មោះជាតារាចម្រៀងថា វ៉ាន់ នីឡា នោះចូលរួមអបអរសាទរចំពោះថ្ងៃល្អរបស់បងប្រុសខ្លួនឡើយ។

    តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់តារាស្រីរូបនេះបានឱ្យដឹងថា ខណៈនេះនាងកំពុងតែនៅក្នុងប្រទេសបារាំង ក្នុងការបើកដំណើរការរកស៊ីរបរថ្មីមួយនៅទីនោះ។ នាងបានរៀបរាប់សារជាអក្សរថា «នាងខ្ញុំសូមជម្រាបដំណឹងដល់បងប្អូនទាំងអស់គ្នា និងអតិថិជនទាំងអស់ឱ្យបានជ្រាបថា សម្រាប់ផលិតផលលាបមុខបំបាត់មុន គឺបើកទទួលការកុម្ម៉ង់ទិញជាធម្មតាណាចា៎ ប៉ុន្តែសូមអភ័យទោសចំពោះការយឺតយ៉ាវឆ្លើយតបសារ ព្រោះថាម៉ោងនៅប្រទេសបារាំងខុសគ្នាជាមួយម៉ោងនៅខ្មែរច្រើនដែរ»។ នៅក្នុងនោះនាងក៏បានបញ្ជាក់អំពីជំនួញថ្មី ដែលនាងកំពុងតែដំណើរការរកស៊ីនៅប្រទេសបារាំងថា «ហើយសម្រាប់ វ៉ាន់នីឡាផាប់ ( Vanilla pub ) គឺនឹងបើកដំណើរការជាធម្មតាឡើងវិញនៅថ្ងៃទី28.11.2017»។

    សូមជម្រាបបន្ថែមថា បើទោះបីជាតារាស្រីវ័យក្មេងរូបនេះមិនបានចូលរួមថ្ងៃពិសេសរបស់បងប្រុសនាងក្ដី​ ក៏ប៉ុន្ដែនាងបានជូនពរពីចម្ងាយថា « Congratulations to my brother and sister wedding day ។ អត់មានពាក្យអីនិយាយក្រៅពីពាក្យថា រំភើប នោះទេ។ Send my smile to u guys from distance»៕

  • ភ្ញាក់ផ្អើល!! ​បុរសម្នាក់ទម្លាយរឿងលើគ្រែជាមួយ អ៊ីវ៉ា និង លី អ៊ីវ៉ាធីណា

    ភ្ញាក់ផ្អើល!! ​បុរសម្នាក់ទម្លាយរឿងលើគ្រែជាមួយ អ៊ីវ៉ា និង លី អ៊ីវ៉ាធីណា

    តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក​នាពេលថ្មីៗនេះ មានបុរសម្នាក់បានចេញមុខមកទម្លាយថា ខ្លួនបាន​ដេកជាមួយតារា​ស្រី​ពីរ​ដួងជាសារធារណៈនៅលើបណ្ដាញសង្គម ដែលបណ្ដាលឱ្យមហាជនមានការភ្ញាក់ផ្អើល និងធ្វើឱ្យតារាស្រី​ទាំងពីរ​ដួង​នោះ​​ខឹងសម្បាយ៉ាងខ្លាំង។

    បុរសខាងលើមានគណនីហ្វេសប៊ុកឈ្មោះ ឆៃ​ ណាតូ បានបរិហាកេរ្ដិ៍តារាស្រីទាំងពីរដួងនោះថា «​ 41 41 ខ្ញុំបាទ​ឈ្មោះ ឆៃ ណាតូ សូមជម្រាបទៅដល់បងៗនៅក្នុងសង្គមហ្វេសប៊ុកទាំងអស់ឱ្យបានជ្រាបថា តារាស្រីទាំងពីរនាក់នេះ គឺកញ្ញា អ៊ី វ៉ា និងកញ្ញា ធីណា គឺជាស្រីកំណាន់លួចលាក់របស់ខ្ញុំបាទ ខ្ញុំបានស៊ីហ្ស៊ីន ( ព្រហ្មចារីយ៍) នាងអស់ហើយ បានចុ…នាងរួច​រាល់អស់ហើយបាទ និងនៅមានតារាស្រីស្អាតៗជាច្រើនទៀតដែលខ្ញុំបានស៊ីរួចរាល់ហើយ​ តែថ្ងៃនេះបង្ហាញតែ​ប៉ុណ្ណឹង​សិនបានហើយ 41 41»។

    គួរបញ្ជាក់ផងដែរថា គ្រាន់តែទទួលបានដំ​ណឹងដ៏ក្ដៅក្រហាយមួយនេះភ្លាម តារាស្រី លី អ៊ីវ៉ាធីណា បានចេញមុខ Live Video និងសរសេរនៅលើហ្វេសប៊ុកប្រកាសថា «​គិតថា រត់ចូលថៃហ្នឹង រួចខ្លួនឬអាក្អូន ហ៊ានធ្វើ ចាំបាច់ខ្លាចអីហ្អា៎?! ស្តាយណាស់! រត់ចូលថៃកាលពីម្សិលមិញ ទោះយ៉ាងណាក៏មិនអាចរួចខ្លួនបានយូរដែរ ចង់ដឹងណាស់ថា តើហែ្អងរត់​បាន​ប៉ុន្មាន?»៕

  • ស្តុកផ្តត់ផ្តង 4ដងនៅតែមិនគ្រាន់ កើន4ដងនៅតែលក់មិនគ្រប់ គិតត្រឹមថ្ងៃសម្ពោធផ្លូវការ HUAWEI nova 2i

    ស្តុកផ្តត់ផ្តង 4ដងនៅតែមិនគ្រាន់ កើន4ដងនៅតែលក់មិនគ្រប់ គិតត្រឹមថ្ងៃសម្ពោធផ្លូវការ HUAWEI nova 2i

    កាលពីថ្ងៃ 25 ខែ វិច្ឆិកា  ឆ្នាំ 2017  HUAWEI ដែលគឺជាក្រុមហ៊ុនស្មាតហ្វូនលំដាប់ពិភពលោក ដែលកំពុងឡើងកូដ និងទទួលបនាការពេញនិយមនៅទូទាំងពិភពលោក ក៍ដូចជានៅកម្ពុជាដែលទទួលបានចំណាត់ទី 2 ក្នុងបរិមាណលក់នាពេលថ្មីៗនេះ បានសម្ពោធជាផ្លូវការស៊េរីថ្មី HUAWEI nova 2i កក្រើកពេញអ៊ីអន ទាក់ចិត្ត ទាញអារម្មណ៍ អ្នកចូលរួមដ៍កក់កុញ ដោយមានការចូលរួមពីតារាល្បីៗ ដូចជារាជនីតារាសំលេងមាស មាស សុខសោភា អេដា តារាបង្ហាញម៉ូត ពីយ៉ា វេហ្គា ចាន់ គង្គារ សុផា លីនដា តារា facebook ហេង សុខវាសនា អ្នកសារព័ត៌មាន និងបណ្តា Fans របស់តារាល្បីៗ ជាមួយនឹងកម្មវិធីសប្បាយៗ ចូលរួមលេង Games ដោយសេរី ដើម្បីឈ្នះរង្វាន់អាវដ៍ច្រើនសន្ធឹកសន្ធាប់ សាកល្បងប្រើស្មាតហ្វូនស៊េរីថ្មីៗ nova 2i, Mate 10 Pro, Matebook X រួមទាំងការតាំងពិព័ណ៍ស្នាដៃជាងថតរូបអាជីពដ៍ស្អាតៗដែលថតដោយ HUAWEI nova 2i របស់ លោក Miller Snap លោក ឡាង សូលីឡា លោក Jack SJ ផងដែរ ។

    ”អាភ្នែក 4 ” រហ័សនាមថ្មីរបស់ស្មាតហ្វូនល្បឺដល់ក HUAWEI nova 2i ស៊េរីថ្មី ប្រល័យចិត្តយុវវ័យ ពោល គឺអតិថិជន អ្នកលក់ ម្ចាស់ហាងទូរសព្ទ័  ពោលគឺពេញចិត្តគ្រប់បែបយ៉ាងនូវអ្វីដែលស្មាតហ្វូនស៊េរីថ្មី  HUAWEI nova 2i មាន ។ Huawei nova 2i គឺជាកំពូលស្មាតហ្វូនស៊េរីថ្មីកាមេរ៉ា4 (ភ្លោះមុខ ភ្លោះក្រោយ) ដំបូងគេបង្អស់លើពិភពលោក ក្រោមរបកគំហើញថ្មី បច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុន Huawei ។ HUAWEI nova 2i ត្រូវបានរចនាឡើងជាមួយនឹងអេក្រង់ធំ ពេញចិត្ត ពេញភ្នែក ពេញគែម 5.9 អ៊ីញ (HUAWEI FullView Display) ច្បាស់ថ្លាឆ្វង់កម្រិត 2K (1080*2160) ងាយស្រួលក្នុងការទស្សនាភាពយន្ត តន្រី្ត យូធូប បណ្តាញសង្គម ពិសេស Live Facebook រឺ Video Calls ច្បាស់ រាងស្អាត ស្តើង ស្រាល ធន់ មាំ ងាយស្រួលកាន់ដោយដៃម្ខាង ជាមួយនឹងកាមេរ៉ាភ្លោះមុខ 13MP/2MP អាចថតរូបភាពច្បាស់ស្រស់ស្អាត Pro Mode ដែលល្អប្រើ មិនមែនល្អមើល ប្រើអស់ចិត្ត តែមិនអស់ថ្ម តម្លៃក៍លង់ កាមេរ៉ា4 ។

    កញ្ញា មាស សុខសោភា និងកញ្ញា អេដា លើកឡើងស្រដៀងគ្នាថា “លក្ខណៈពិសេស HUAWEI nova 2i អេក្រង់ច្បាស់ កាមេរ៉ាកប់ កាមេរ៉ា4 លង់ចិត្ត លង់ប្រាណ ទប់ចិត្តមិនបាន ទប់ប្រាណមិនហ្នឹង”។

    លោក ឡាង សូលីណា ដែលជាអ្នកថតរូបអាជីព និងគ្រូបង្រៀនថតរូបម្នាក់ បាននិយាយថា “HUAWEI nova 2i មានសមត្ថភាពកាមេរ៉ាភ្លោះមុខក្រោយ អាចផ្តិតយករូបភាពច្បាស់ស្រស់ស្អាត Pro Mode បែបសិល្បៈ Portrait, Wide Aperture, ថតរូបកំប្លែងៗបន្ថែម Effect, Bokeh ប្រហាក់ប្រហែលនឹងកាមេរ៉ាអាជីព បើធៀបនឹង ស្មាតហ្វូនម៉ាកដ៍ទៃគ្រាន់តែជាថតបានធម្មតាៗ លំៗ។ “

    លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សារ បានមានប្រសាសន៍ និងលើកឡើងពីលក្ខណៈពិសេសនិងការប្រៀបធៀបរវាង HUAWEI nova 2i ធៀបម៉ាកផ្សេងក្នុងតម្លៃប្រហាក់ប្រហែលដូចតទៅៈ

    • HUAWEI nova 2i ល្បឿនលឿនជាង ទំហំ RAM 4GB ទំហំក្នុងម៉ាស៊ីន 64GB (ម៉ាកផ្សេង 32GB)
    • HUAWEI nova 2i រូបរាងទាក់ទាញ ស្រោបលោហធាតុ ស្រាលជាង មាំជាង ធន់ជាង ស្តើងជាង (មិនមែនលំលំដូចម៉ាកផ្សេងតួរស្រោបជ័រ ងាយប្រឡាក់ពេលប៉ះដៃ និងងាយឆ្កូត)
    • HUAWEI nova 2i អាចប្រេី Twin apps ក្នុងម៉ាស៊ីនពីរោងចក្រ ពោលគឺប្រើកម្មវិធី Facebook / LINE/Messenger/QQ/WeChat ពីរក្នុងលើអេក្រង់តែមួយ ម៉ាកផ្សេងប្រើបានកម្មវិធីតិច និងដើរមិនរលូន

    ទស្សនាវីដេអូខាងក្រោម ដើម្បីយល់កាន់តែច្បាស់អំពីលក្ខណៈពិសេសៗ របស់ HUAWEI nova 2

    https://youtu.be/O_xUWeUqQ4o

    គួរកត់សំគាល់ថា ស្មាតហ្វូន Huawei ដែលកំពុងលក់ដាច់ខ្លាំង ឡើងកូដខ្លាំង រួមមាន Huawei P10/ P10Plus, Huawei nova 2i, Huawei Y7 Prime, Y6 II, Y5 II, Y3 II, Y3 2017 ជាមួយនឹងប្រូម៉ូសិនយក្ស គឺជាកម្មវិធី ថែមៗធំៗ ចាប់ពីថ្ងៃនេះ រហូតដល់​ថ្ងៃទី 31 ធ្នូ ឆ្នាំ 2017 ឫកាដូអស់ពីស្តុក ។

    គួរកត់សំគាល់ផងដែរថា កម្មវិធីសមេធ្ពាផ្លូវការនេះក៍បន្តរហូតដល់ថ្ងៃ 26 ខែ វិច្ឆិកា ផងដែរ ដែលបើកឱកាសអោយអតិថិជនសាកល្បងប្រើប្រាស់ស្មាតហ្វូនស៊េរីថ្មីៗ ដូចជា HUAWEI nova 2i, HUAWEI Mate 10 Pro, HUAWEI Matebook X, P10 / P10 Plus  កុំភ្លេចចូលរួមនិងតេស្តទាំងអស់គ្នា តោះ..៕

     

  • កវីល្បីឈ្មោះ សុខ ជំនោរ ចូលរោងការថ្ងៃនេះហើយ

    កវីល្បីឈ្មោះ សុខ ជំនោរ ចូលរោងការថ្ងៃនេះហើយ

    នៅថ្ងៃទី 26 ខែវិច្ឆិកា ឆ្នាំ2017នេះ គឺជាថ្ងៃរៀបអាពាហ៍ពិពាហ៍របស់កវីល្បីឈ្មោះ សុខ ជំនោរ និងភរិយា ស្រី សុរង្សី ដោយឡែកមុននេះបន្ដិច នៅលើបណ្ដាញសង្គម ហ្វេសប៊ុក របស់អ្នកទាំងពីរបានបង្ហោះរូបភាពជាច្រើនសន្លឹកបញ្ជាក់ថា ថ្ងៃនេះគឺជាថ្ងៃសិរីមង្គល ដែលពោពេញទៅដោយស្នាមញញឹម និងសេចក្ដីសុខបំផុតនៅក្នុងជីវិត។

    គួររំឭកផងដែរថា ​លោក​ សុខ ជំនោរ និងគូដណ្ដឹងកញ្ញា ស្រី សុ​រង្សី បានភ្ជាប់ពាក្យនៅថ្ងៃទី6 ខែសីហា ឆ្នាំ2017 ហើយនៅរសៀលថ្ងៃទី 26 ត្រូវបានគេបង្ហើបថា គូស្នេហ៍មួយគូនេះ ត្រៀមទទួលភ្ញៀវកិត្តិយសនៅកោះពេជ្រ ដែលមានវត្តមានចូលរួមពីសិល្បករ សិល្បការិនី និងញាត្តិមិត្តបងប្អូន មានចំនួនមិនតិចជាង១០០តុនោះទេ។ កាន់តែជាក់ច្បាស់សូមទស្សនារូបភាពទាំងឡាយ ខាងក្រោមនេះ៖

  • តារាចម្រៀងស្រី Miley Cyrus កំពុងតាំងគភ៌មែនឬ?

    តារាចម្រៀងស្រី Miley Cyrus កំពុងតាំងគភ៌មែនឬ?

    តាមរយៈសារព័ត៌មាន Mthai ដែលបានចេញផ្សាយនៅថ្ងៃទី24 ខែវិច្ឆិកា ឆ្នាំ2017 បានឱ្យដឹងថា កន្លងទៅថ្មីៗនេះ តារាចម្រៀងស្រី Miley Cyrus បានបង្ហោះរូបភាពពើងពោះនៅលើបណ្ដាញទំនាក់ទំនងសង្គមអ៊ីនស្តាក្រាមរបស់ខ្លួន ដែលបណ្ដាលឱ្យអ្នកគាំទ្ររបស់នាងមានមន្ទិលសង្ស័យថា នាងកំពុងតែមានផ្ទៃពោះជាមួយគូស្នេហ៍គឺ លោក Liam Hemsworth ដែលទើបតែបានរៀបអាពាហ៍ពិពាហ៍ស្ងាត់ៗជាមួយគ្នាកាលពីដើម 2017 នេះ។

    រូបថតមួយសន្លឹកនោះ ពោលគឺនាងចង់បញ្ជាក់ប្រាប់ថា ជិតដល់ថ្ងៃខួបកំណើតរបស់នាងហើយ។ ហើយនាងត្រៀមនឹងរៀបពិធីខួបកំណើតតូចមួយនៅក្នុងផ្ទះ ព្រមទាំងសរសេរនៅលើអ៊ីនស្ដាក្រាមថា «ជិតដល់ថ្ងៃខួបកំណើតហើយណា៎ ពិធីនេះនឹងពោរពេញទៅដោយអាហារ Tofurkey និងសេចក្ដីស្រឡាញ់ពីអ្នកទាំងអស់គ្នា #VeganTurkeyBaby »។

    យ៉ាងណាមិញ ថ្ងៃម្សិលមិញតារាស្រីរូបនេះបានចេញមុខបកស្រាយរឿងរូបភាពរបស់នាងដែលបានសង្ស័យថា តើនាងកំពុងមានផ្ទៃពោះពិតមែនឬ? ដោយនាងបានបញ្ជាក់ថា «មិនបានតាំងគភ៌ទេ នាងខ្ញុំគ្រាន់តែញ៉ាំ Tofurky ច្រើនពេកតែប៉ុណ្ណោះ និយាយអីអាក្រក់ស្ដាប់ម្ល៉េះ»៕

  • តារាស្រីហុងកុងល្បីឈ្មោះ ទម្លាយរឿងត្រូវគេបៀតបៀនផ្លូវភេទកាលពីអាយុ 4 ឆ្នាំ

    តារាស្រីហុងកុងល្បីឈ្មោះ ទម្លាយរឿងត្រូវគេបៀតបៀនផ្លូវភេទកាលពីអាយុ 4 ឆ្នាំ

    តាមរយៈសារព័ត៌មាន kenh14 ដែលបានចេញផ្សាយនៅថ្ងៃទី25 ខែវិច្ឆិកា ឆ្នាំ2017 ដោយបានដកស្រង់ព័ត៌មានក្ដៅមួយពីសារព័ត៌មានចិន Sina, iFeng, QQ បានឱ្យដឹងថា ថ្មីនេះៗរឿងដ៏សែនរន្ធត់មួយបានកើតឡើង ខណៈដែលតារាស្រីល្បីឈ្មោះរបស់ពិភពភាពយន្តហុងកុង​ នាង Yang Rong បានទម្លាយរឿងអាស្រូវរបស់ខ្លួនដែលធ្លាប់ត្រូវបានបុរសម្នាក់រំលោភបំពានផ្លូវភេទលើរូបនាងកាលពីនាងនៅអាយុ 4ឆ្នាំ។

    តារាស្រីរូបនេះបានរៀបរាប់ប្រាប់អ្នកសារព័ត៌មានចិនថា ម្ដាយរបស់នាងគឺជាកម្មការិនីរោងចក្រម្នាក់ ហើយនៅពេលខ្លះនាងតែងតែទៅកន្លែងធ្វើការជាមួយម្ដាយរបស់នាង ព្រោះថា នៅទីនេះមានក្រុមកុមារជាច្រើននាក់ដែលនិយមមកលេងនៅសួនច្បារក្នុងបរិវេណរោងចក្រនោះ ហើយនាងតែងតែចូលចិត្តរត់លេងជាមួយក្មេងៗនៅទីនោះ។ ថ្ងៃមួយ ស្រាប់តែមានបុរសម្នាក់ដែលនាងស្គាល់ថាជាអ្នកធ្វើការជាមួយម្ដាយនាងបានមកបបួលនាងទៅលេងនៅក្នុងបន្ទប់មួយដែលងងឹតគ្មានពន្លឺព្រះអាទិត្យឡើយ គឺមានតែគ្រែសម្រាប់ដេក និងពន្លឺព្រាលៗតែប៉ុណ្ណោះ។ ដំបូងឡើយបុរសនោះ បាននាំនាងប្រលែងលេងបែបក្មេងៗ លុះក្រោយមកក៏ចាប់ផ្ដើមថើបនាង រហូតដល់ថើបជើងរបស់នាង ហើយបន្ទាប់មកក៏ចាប់រំលោភនាងតែម្ដង។ ខណៈនោះ នាងនៅក្មេងណាស់មិនបានដឹងថា ទង្វើរបស់បុរសម្នាក់នោះបានរំលោភបំពានផ្លូវភេទឡើយ។

    តារាស្រីវ័យ 36 ឆ្នាំរូបនេះបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានបន្ដទៀតថា «សាមសិបឆ្នាំជាងបានកន្លងផុតទៅហើយ គ្មាននរណាម្នាក់នឹកឃើញរឿងនេះទៀតទេ វាត្រូវបានកប់យ៉ាងជ្រៅ និងលាក់យ៉ាងសម្ងាត់នៅក្នុងបេះដូងនាងខ្ញុំតែម្នាក់ប៉ុណ្ណោះ ហើយនាងខ្ញុំគិតថា មិនចង់ឱ្យនរណាដឹងទេ តែឥឡូវ វាមិនមែនជារឿងសម្ងាត់ដែលគួរឱ្យចងចាំទុកទៀតទេ»៕