Author: អេបិល

  • ម៉េង កែវពេជ្ជតា ផ្ទុះសង្គ្រាមពាក្យសម្ដីជាមួយ ចន ច័ន្ទលក្ខិណា

    ម៉េង កែវពេជ្ជតា ផ្ទុះសង្គ្រាមពាក្យសម្ដីជាមួយ ចន ច័ន្ទលក្ខិណា

    ព័ត៌មានក្ដៅគគុកថ្មីមួយទៀតហើយ! យោងតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់អ្នកនាង ម៉េង កែវពេជ្ជតា បានឱ្យដឹងថា បន្ទាប់ពីតារាចម្រៀង អ្នកនាង ម៉េង កែវពេជ្ជតា បានចេញសាររិះគន់ចំៗ ចំពោះបញ្ហាព័ត៌មានដែលបានចេញផ្សាយថា « ទ្រាំមិនបាន! អ្នកនាង ម៉េង កែវពេជ្ជតា លេងប្រលះទាំងព្រលឹមរឿងលុយថ្មី» ដែលបានស៊ែរ និងត្រូវបានគេដឹងប្រភពមកពី Facebook Page ប្រធានសមាគមសិល្បៈស័្មគ្រចិត្តជួយសង្គម ពោលគឺជារបស់អ្នកនាង ចន ច័ន្ទលក្ខិណា នោះ ភា្លមៗស្រាប់តែមានជម្លោះគ្នាយ៉ាងក្ដៅសាច់ រហូតដល់ថ្នាក់មិនអាចផ្សះផ្សារ និងបណ្ដាលឱ្យមានការបង្ហោះសារផ្ទុះសង្គ្រាមជាសាធារណ:តែម្ដង។ ខាងក្រោមនេះជាសារដែលបានបង្ហោះដោយអ្នកនាង ម៉េង កែវពេជ្ជតា: ចង់ដឹងថាផ្ទៃរឿងទាំងមូលយ៉ាងណានោះ សូមមេត្តាអានពីដើមដល់ចប់នៅខាងក្រោមនេះ៖

    សូមអធ្យាស្រ័យជួយអានអោយចប់​ ទើបដឹងសាច់រឿងចុងក្រោយ​ 
    😬
    🙏
    មិនអោយមហាជនរិះគន់ពិភពសិល្បៈថារញ៉េរញ៉ៃម្តេចបាន​ បើសូម្បីតែប្រធានសមាគមសិល្បៈក៍តាមបំផ្លាញ​អ្នក​សិល្បៈគ្នាឯងដែរ​ (​ sic ) ដើរឈ្លោះស្ទើរមួយប្រទេស​ ។ មានតែអញ​ ។ លូកដៃតាំងពីរឿងកំបុិកកំប៉ុក​រហូតដល់រឿង​នយោបាយ​ខុសជំនាញ ។ ផ្អែមក្រៅដំបៅក្នុង​ ជំនាញចាក់រុក​បង្កើតបក្សពួកនិយម​ គ្មានគំនិត​បង្រួបបង្រួមក្នុងនាមខ្លួនជាប្រធាន​សោះ យកចរិតនៅផ្ទះមកដឹកនាំ​ មិនដែលថាខ្លួនឯងខុសម្តង​ គ្មានទំនួលខុសត្រូវ​ ខឹងគេនិយាយចំចំនុចមិនតបនឹងមុខទេ​ រត់ទៅកៀងគរបក្សពួកអោយជួយជេរពីចម្ងាយ​ និងខំកាយយករឿងផ្សេងទាំងមិនពិតមក​បញ្ឈឺ​ ។​ អសីលធម៌ជេរបញ្ចោរ​យកតែឈ្នះ​ ហើយថ្មីៗនេះទើបតែជេរប៉ះដល់សិទ្ធបុគ្គលប្តីប្រពន្ធអ្នក​មានឋានៈកំពូល​ វិះតែនឹងបានជាប់ខ្នោះជាប់គុកច្រវ៉ាក់ទៅហើយបើកុំតែរត់ទៅលុត​ជង្គង់ទាំងភ្នែកនៅកញ្ចឹងករ​ ក្រាបសំពះសូមទោស​គេទាន់​ ។ សរុបទៅអ្វីដែលគាត់ធ្វើ សុទ្ធតែជារឿងគ្មានប្រយោជន៍អ្វីប៉ុនចុងក្រចកដល់សង្គម​ និងសិល្បៈសោះ​ ផ្ទុយទៅវិញបានត្រឹមតែធ្វើអោយពិភពសិល្បៈជួប​តែភាពថោកទាបឆ្អាបស្អុយ​ អត់តម្លៃអាចឈានទៅរកការអស់ជំនឿ​ និងរលត់​រលាយកេរ្ត៍ឈ្មោះសមាគម​សិល្បៈនៅអនាគត​ ដ៏ខ្លីខាងមុខ​ប៉ុណ្ណោះ ។ តើចរិតអ្នកដឹកនាំ​សិល្បៈ​គេធ្វើដូចឬ ?​ ឥឡូវគាត់ងាកមក​បំផ្លាញខ្ញុំទៀតហើយ ។ ជួយគិត​មើល​បងប្អូន​ ខ្ញុំនិយាយតែខ្ញុំ ឆ្ងល់រឿងលុយជារឿងធម្មតាអត់ប៉ះពាល់ដល់នរណាសោះ​ ស្រាប់តែគាត់មកលាបពណ៌អោយខ្ញុំទៅជារឿងផ្សេងឯណាឆ្កុយ​ ។ សាហាវ ! ម៉េច​ ឃើញខ្ញុំនៅតែឯង​ គិតថាខ្ញុំនេះងាយយក​មក​លេងសើចឬយ៉ាងម៉េច​ ? ចង់មានរឿងខ្លាំងណាស់មែនទេ​ ? សំអុយឈ្មោះខ្ញុំរាប់ឆ្នាំហើយ នៅមិនទាន់គ្រប់ទៀត​ ជាតិណាទើបឈប់​ ? ឬទាល់តែមនុស្សទាំងលោកនេះគេព្រួតគ្នាស្តោះទឹកមាត់ដាក់មុខ​ទើបអ្នក​ស្វាង​ ? ខ្ញុំនិយាយពីស្អី​ អ្នកដឹង​ខ្លួនហើយ​ ហើយកុំគិតថានៅសម្ងំប្រមូលពាក្យខ្ញុំទៅសន្សំរឿងដើម្បីរៀបគំរោងមកប្តឹងផ្តល់ដូចនាងធ្លាប់ធ្វើដាក់គេអោយសោះ​ កុំអី​ សូមអង្វរ​ ខ្ញុំគ្មានខ្នងដូច​អ្នកទេ​ ខ្ញុំខ្លាច..😂 តែសូម​អ្នកប្រើខួរក្បាលល្អពិចារណាពីស្នាដៃខ្លួនអោយច្បាស់​ ថាតើការនិយាយមួល​បង្កាច់ខ្ញុំអញ្ចឹង ភស្តុតាងប៉ុណ្ណឹង​ សាក្សីក៍មានច្រើន​ តើអ្នកឬក៍ខ្ញុំដែលត្រូវប្តឹង​ ? អ្នកត្អូញប្រាប់គេថាខ្លួនជាជនរងគ្រោះ​ តែអ្នកមាន​ដែលបានទាក់ទងមកខ្ញុំដើម្បីបំភ្លឺទេ​បើពិតជាត្រឹមត្រូវ​ ? អត់ទេ​ តែបែជាទៅបង្ហោះពាក្យដៀមដាមហូរហែរ​ដូចថែមសាំងលើភ្លើង​ ​តើសម្តីថ្លោសៗរបស់អ្នកនោះសមទេថានាងជាជនរងគ្រោះ​ ? តើត្រង់ណាដែល​អ្នកថានាងមិនដឹងរឿង​ ?​ នរណាជឿ​ ? ​កុំភ្លេចពាក្យលែបខាយវ៉ៃផ្លែរបស់អ្នក​ដែលបាន​បង្ហោះ​ទាំងប៉ុន្មាន​វានឹងចូលជាមួយពាក្យបណ្តឹង​ដែរ​ហើយ​ទោះជាអ្នកខំលុបចេញក៍ដោយ​ក៍គ្រប់គ្នានៅមាន​ដែរ ។ កុំបាច់ឆ្លើយដាក់អ្នកផ្សេង​ ព្រោះទោះជាយ៉ាងណា​ ក្នុងនាមអ្នកជាប្រធាន​ និងជាម្ចាស់​ Page ម្ចាស់​ website អ្នកត្រូវតែទទួលខុសត្រូវ​ជាដាច់ខាត​ក្នុងរឿង​នេះ ! បើចិត្តកូនស្រី​ កុំលេងរត់ ! ! សូមអធ្យាស្រ័យបងប្អូន​ ខ្ញុំមិនចង់ទេរឿងឈ្លោះ​ ពិសេសជាមួយអ្នកសិល្បៈ​ ខ្ញុំរិតតែមិនដែលមាន​ ប៉ុន្តែរឿងនេះ​ នាងបំពានខ្ញុំមុន​ ទាំងដែលខ្ញុំតែងស្រលាញ់នាង​ ការពារនាងពេលត្រូវគេជេរប្រមាថ​ ។ តែនាងលបត្របាក់ខ្ញុំឥតល្ហែរ​ ។ ធ្លាប់អហោ​សិកម្មអោយច្រើនហើយ​ ប៉ុន្តែលើកនេះ​អត់ទេ​ត្រូវតែប្រាប់អោយគេដឹងខ្លាចបើខ្ញុំមានរឿងអី​ ឬត្រូវបាត់បង់ការងារ​ ក៍ព្រោះតែពួកគេហ្នឹង ព្រោះពួកគេមួលបង្កាច់បំណងសម្លាប់ខ្ញុំទាំង​រស់ណាបងប្អូន​ ចេតនាចង់អោយខ្ញុំ​មានទោស​ពីបទ​ប្រមាថព្រះមហាក្ស័ត្រ​ ប្រមាថស្ថាប័ណ្ណជាតិ​ និងប្រមាថប្រាក់រៀលខ្មែរ​ ។​ គេចង់អោយខ្ញុំត្រូវថ្នាក់លើអាក់អន់ចិត្ត​ទាំងយល់​ច្រលំ​ដូចលើកមុនៗ​ ដើម្បីបំបាត់ប្រជាប្រិយភាពខ្ញុំ​ បន្ថយការងារខ្ញុំ​ តើឱយខ្ញុំព្រងើយមិនឆ្លើយម៉េចនឹងបាន ? ហើយតើក្នុងគ្រាដែលខ្ញុំខំតស៊ូទាំងបងទាំងប្អូន​ទាំងកូនក្មួយមួយត្រកូលប្រឹងបង្កើនស្នាដៃជួយជ្រោងសិល្បៈ​ដើម្បីមុខមាត់ជាតិ និងមិនដែលលើកដៃសំពះសុំលុយមួយរៀលពីអ្នកណា​ សូម្បីសមាគមសិល្បៈអ្នកនាង​ ចន​ ច័ន្ទ​ នេះ​ ក៍មិនដែលផ្តល់កិត្តយសស្អីអោយក្រុមគ្រួសារខ្ញុំដែរ​ តែទៅជាអ្នកនាងប្រធានសមាគមសិល្បៈ​ដែលមាននាទីជួយថែអ្នកសិល្បៈនេះប្រើគតិអវិជ្ជាមកបំផ្លាញចង់ផ្តាច់ពូជអ្នកសិល្បៈទៅវិញ​ តើបងប្អូនគិតថាគាត់ធ្វើនេះត្រឹមត្រូវដែរទេ​ ? បែបនេះគេអាចហៅប្រធានសមាគមនេះថាជាជនបំផ្លាញធនធានវប្បធម៌បានទេ​ ? ហើយអាចហៅបានទេថាជាដង្កូវក្នុងសាច់​ ? តើគេគួរ​មានទោសកម្រិតណា​ ? សូមបងប្អូនអានហើយពិចារណា​ និងផ្តល់ខមិនយុត្តិធម៌​ខ្ញុំផង 🙏​ ។
    …​……….សូមជំរាបបងប្អូនថា​ website មួយឈ្មោះ​ Dara News (​ តារាញូស៍​ )របស់សមាគមសិល្បៈដែលគេស្គាល់ថា​អ្នកនាង​ ចន​ ច័ន្ទលក្ខិណាជាប្រធាន​នោះ​ បានShare យក​ Status របស់ខ្ញុំ​មកផ្សាយបន្ត​ ហើយ​Page សមាគមសិល្បៈរបស់អ្នកនាងចន​ ច័ន្ទលក្ខិណាដដែលនេះក៍យកមកផុសលើគណនីគាត់​ដែរ ប៉ុន្តែពួកគេមិនបានរក្សាភាពដើមអោយខ្ញុំទេ​ គឺគេបានបន្ថែមរូបលុយខ្មែរ​ ក្រដាស១០០០រៀល​ដែលមានព្រះឆាយា​ល័ក្ស​ព្រះមហាវិរៈក្ស័ត្រដល់ទៅពីរសន្លឹក​ ព្រមទាំងបានថែមល្បោយរោយម្ទេសជាពាក្យថា​ “​ ទាំងព្រលឹមហ្មង​ ៖​ ម៉េង​ កែវពេជ្ជតាព្រលះធនាគារជាតិយ៉ាងចាស់ដៃរឿងលុយថ្មី​ ..”​ ពាក្យរបស់គាត់ទាំងនេះ​ ប្រាសចាកឆ្ងាយពីអត្ថន័យនិងបំណងខ្ញុំដែលបង្ហោះ​ក្នុង​ Statusខ្ញុំទាំងស្រុង​ ធ្វើអោយមជ្ឈដ្ឋានខ្លះ​ បិះនឹងយល់ច្រលំមកលើខ្ញុំ​ ដូច្នេះហើយ​ ទើបខ្ញុំត្រូវតែចេញមកពន្យល់​ ។ ហើយសារនេះ​ ខ្ញុំសរសេរគ្មានបំណងចង់អោយនាងសូមទោស​ស្អីទេ​ ព្រោះដឹងហើយថា​នាង គ្មានទំនួលខុសត្រូវស្ទើរតែគ្រប់រឿង​ ដូច្នេះខ្ញុំមិនរង់ចាំទេ​ គ្រាន់តែខ្ញុំចង់ជំរាបដល់មហាជន​អោយបានដឹងពីអ្នកនៅពីក្រោយរឿងនេះថាជាទេពអប្សរចិត្តព្រាយ​ហ្នឹងហើយ ។ ហើយក៍ចង់ជំរាបដល់ស្ថាប័ណ្ណដែលពាក់ព័ន្ធដែរ​ សូមលោកមេត្តាកុំយល់ខុសលើនាងខ្ញុំ​ រឿងនេះគឺខាងពួកគេអ្នកធ្វើទេ បើចង់ស្អប់ឬស្រលាញ់ចង់ហៅទៅហូបតែចត់ម្តងទៀត​ សូមលោកហៅពួកគាត់ទៅ​ នាងខ្ញុំមិនពាក់ព័ន្ធឡើយ​សូមអរគុណ​ ។ សេចក្តីគួរពុំគួរសូមចូលរួមមតិដោយថ្លៃថ្នូរ​ ។ ជូនពរជោគជ័យនិរន្តន៕

  • តារាស្រី Jannine Weigel រងការរិះគន់បទថ្មីយ៉ាងពេញទំហឹង

    តារាស្រី Jannine Weigel រងការរិះគន់បទថ្មីយ៉ាងពេញទំហឹង

    តាមការចេញផ្សាយរបស់គេហទំព័រព័ត៌មាន khaosod នៅថ្ងៃទី29 ខែវិច្ឆិកា ឆ្នាំ2017 មុននេះបន្ដិចបានឱ្យដឹងថា តារាស្រី ផ្លយ ឈុមភូ ឬមានឈ្មោះពិតថា Jannine Weigel ដែលជាតារាចម្រៀងមានប្រជាប្រិយភាពខ្លាំងក្លាខាងផ្នែកច្រៀង Cover Song និង Original Song បានចេញបទចម្រៀងថ្មីមួយដែលបានបង្ហោះនៅលើបណ្ដាញសង្គមយូធូប គឺបទមានចំណងជើងថា « Strangled Love » បកស្រាយជាភាសាអង់គ្លេស។

    ទីបំផុត តារាស្រីរូបនេះត្រូវបានអ្នកគាំទ្រនាងចូលទៅរិះគន់យ៉ាងចាស់ដៃ ដោយមិនប្រណីថ្វីមាត់នៅក្នុងបណ្ដាញទំនាក់ទំនងសង្គមអ៊ីនស្តាក្រាមរបស់នាង ចំពោះការផាត់មុខបែប Cute Cute! និងមើលទៅដូចជាតុត្តកា ព្រោះថា ដំបូងឡើយនាងគឺជានារីសុភាពរម្យទម ស្រស់ស្អាត គួរឱ្យស្រឡាញ់ ប៉ុន្ដែនៅក្នុងបទចម្រៀងមួយនេះ នាងបានប្រែក្លាយជានារីសិចស៊ី បញ្ចេញដើមទ្រូង ពោលគឺបានក្លាយជាមនុស្សពីរនាក់ផ្សេងពីគ្នាដាច់។

    គួរបញ្ជាក់ផងដែរថា អ្នកគាំទ្រខ្លះបានបញ្ចេញមតិរិះគន់ថា «នាងធំហើយហេតុម្ដេចតែងខ្លួនដូច្នោះ ធ្វើដូចជាតុក្កតា?។ អាយុមិនស័ក្ដិសមនឹងការតែងខ្លួន…។និង ផ្លយ ដែលសុភាពស្រស់ស្អាតរម្យទមនោះបាត់ទៅណាហើយ…?»  ជាដើម៕

  • អ្នកនិពន្ធវ័យក្មេងបោះជំហានពី ជំរុញការអាន ទៅជាការសរសេរ

    អ្នកនិពន្ធវ័យក្មេងបោះជំហានពី ជំរុញការអាន ទៅជាការសរសេរ

    បង្កើនទម្លាប់នៃការអានដល់ប្រជាជនខ្មែរ ជាប្រធានបទដែលកំពុងតែមានការចាប់អារម្មណ៍ក្នុងចំណោមយុវវ័យ ដែល​នាពេលថ្មីៗនេះមានយុវជនជាច្រើន​បានចាប់ផ្តើម​បង្កើតក្រុមការងារ​ឡើងដើម្បីជួយជំរុញឱ្យប្រទេសកម្ពុជា​ចាប់ផ្តើមអានឱ្យបានច្រើនឡើង។ នៅពេលថ្មីៗនេះ យុវជនមួយក្រុមបានចាប់ផ្តើម​ឈានមួយជំហានទៀតទៅកាន់​ការអភិវឌ្ឍ​សមត្ថភាពសំណេរដល់អ្នកនិពន្ធវ័យក្មេងនៅកម្ពុជា។

    លោក លី តារា អ្នកនិពន្ធ និង​ជា​ស្ថាបនិក​នៃក្រុមអ្នកនិពន្ធវ័យក្មេង CYA បានលើកឡើងថា ក្រុមរបស់លោក​បង្កើតឡើងដើម្បីជំរុញវប្បធម៌នៃការអាន និងការសរសេរនៅកម្ពុជា។ ក្រៅពីនេះ លោកក៏មានបំណងចង់សម្រេចក្តីស្រមៃរបស់យុវជនដែលចង់ក្លាយជាអ្នកនិពន្ធឱ្យក្លាយជាការពិត តាមរយៈការជំរុញឱ្យមានសមត្ថភាពសរសេរ និង​បោះពុម្ពផ្សាយជាសាធារណៈ។ មួយវិញទៀត ក្រុមអ្នកនិពន្ធវ័យក្មេង ក៏ចង់ឱ្យយុវជនមាន​ទម្លាប់ក្នុងការចែករំលែកគំនិតរបស់ខ្លួនជាសាធារណៈ​តាមរយៈសំណេររបស់ខ្លួន។

    លោក លី តារា បាននិយាយថា៖ «​ជា​គោលបំណងសំខាន់របស់ក្រុមអ្នកនិពន្ធវ័យក្មេង គឺបង្កើតសៀវភៅឱ្យបាន 111ចំណងជើង ដែលខណៈពេលនេះ យើងបានបោះពុម្ពផ្សាយចំនួន 6ចំណងជើង​រួចមកហើយ ហើយសៀវភៅចំនួនប្រមាណ 1,000ក្បាល នឹងត្រូវចែកដោយឥតគិតថ្លៃក្នុងថ្ងៃពិព័រណ៍សៀវភៅខាងមុខនេះ»។

    ស្ថាបនិក និងជាប្រធានក្រុមអ្នកនិពន្ធខាងលើបានលើកឡើងផងដែរថា ដើម្បីជំរុញឱ្យសមាជិកមានសមត្ថភាព​ក្នុងការបោះពុម្ពផ្សាយសៀវភៅរបស់ខ្លួន​ប្រកបដោយតម្លៃពិតប្រាកដ ក្រុមរបស់លោក​បានផ្តល់ជំនួយ 5យ៉ាងដល់ពួកគេ គឺ ៖

    ដំណាក់កាលទី1 លោក​មានធនធានមនុស្សក្នុងការបណ្តុះបណ្តាល​ និងណែនាំពួកគាត់ពីបច្ចេកទេសក្នុងការសរសេរឱ្យបានត្រឹមត្រូវ មុននឹងចាប់ផ្តើមសរសេរ។

    បន្ទាប់មក ដំណាក់កាលទី2 នៅពេលដែលគាត់​កំពុងសរសេរគឺ យើងមាន​ជំនួយក្នុងការស្វែងរក​អ្នកណែនាំដើម្បីធានាថា សៀវភៅនឹងស្របទៅតាមស្ថានភាពជាក់ស្តែង និងមានតម្លៃអប់រំត្រឹមត្រូវ។

    ដំណាក់កាលទី 3 គឺនៅពេលដែលគាត់សរសេរចប់ យើងនឹងជួយស្វែងរកបណ្ណាធិការ ដើម្បីកែតម្រូវឯកសាររបស់គាត់ឱ្យបានត្រឹមត្រូវ។

    ហើយដំណាក់កាលទី4 គឺ យើងជួយពួកគាត់សម្រួលដល់ការងារបច្ចេកទេសក្នុងការរចនា និងបោះពុម្ពសៀវភៅឱ្យមានសោភ័ណភាព និងដំណាក់កាលចុងក្រោយគឺយើងជួយអ្នកនិពន្ធក្នុងការធ្វើទីផ្សារ​ ឬលក់សៀវភៅ ជាមួយនឹងការសម្ពោធសៀវភៅ​ដែលគាត់បានបោះពុម្ពផ្សាយនោះ៕

  • លោក Klopp សន្យាមិន​បោះ​បង់ក្តី​សង្ឃឹម​នៃការ​ប្រជែង​​ពាន មុន​ប៉ះ Stoke រាត្រីនេះ

    លោក Klopp សន្យាមិន​បោះ​បង់ក្តី​សង្ឃឹម​នៃការ​ប្រជែង​​ពាន មុន​ប៉ះ Stoke រាត្រីនេះ

    លោក Jurgen Klopp អ្នក​ចាត់​​ការ​ទូទៅ​របស់ក្រុម Liverpool កំពុង​តែ​បដិ​សេធក្នុងការ​ទទួលស្គាល់​ថា ក្រុម​របស់​លោក​ធ្លាក់​ចេញពីការ​ប្រជែង​ពាន​ក្រប​ខ័ណ្ឌ Premier League ប៉ុន្តែ បាន​ទទួលស្គាល់ថា មិនមាន​ក្រុម​ណា​អាច​តាម​​ទាន់ក្រុម Manchester City ឡើយ ប្រសិន​បើ​ពួកគេ​មិនធ្លាក់​​ទម្រង់លេង​ទេនោះ​។

    កាលពី​ចុង​សប្តាហ៍មុន លោក Mauricio Pochettino គ្រូ​បង្វឹក​របស់ក្រុម Tottenham Hotspur បាន​និយាយ​ថា ក្រុម​របស់​លោក​មិនអាច​តាម​ទាន់ក្រុម Man City ដែល​កំពុងតែនាំមុខ​13ពិន្ទុ​ដាច់​លើក្រុម​របស់​លោកបានឡើយ ប៉ុន្តែ​លោក Klopp ដែលក្រុម​របស់​លោក​កំពុង​តែ​ដេញតាម​ពីក្រោយក្រុម Spurs 1ពិន្ទុនោះ មិនគិត​បែបនោះឡើយ​។ នៅ​​ឯ​ទីលានហ្វឹកហាត់ Melwood របស់ក្រុម Liverpool លោក Klopp បាន​ឲ្យ​ដឹង​កាលពីថ្ងៃអង្គារ​ថា៖ «យើង​កំពុង​​តែ​ស្ថិត​ក្បែរក្នុង​ការ​ប្រជែង​ដណ្តើម​ពាន​​»​។

    គ្រូបង្វឹក​រូបនេះ​បានប​ន្ត​ថា៖ «ពួកគេ​បាន​យកឈ្នះ​លើក្រុម Huddersfield ហើយ​នៅ​ពេលដែល​ពួកគេ​បន្ត​ឈ្នះ មិនមានក្រុមណា​មាន​ឱកាសឡើយ​។ ប្រសិន​បើ​ពួកគេ​ឈប់​ទទួល​ជ័យជម្នះ ហើយក្រុមរ​បស់​​យើង​​បាន​ជួប​ពេល​វេលា​ដ៏ល្អ​មួយនោះ​ វា​អាច​ទៅ​រួច​ដែល​យើងអាច​តាម​ទាន់​ពួកគេ​»​​​។ លោក Klopp បានបន្ថែម​ទៀត​ថា៖ «យើង​ចង់​ទទួល​​បាន​​3​ពិន្ទុ​សម្រាប់ការ​​ប្រកួត​បន្ទាប់ ហើយ​បន្ទាប់​មក ទទួល​បាន​3​ពិន្ទុទៀត ពីព្រោះ​ប្រសិនបើ​​ពួកគេ​ជួបភាព​ត្រដាប​ត្រដួស យើង​ត្រូវ​តែ​​ស្ថិតក្នុងចំ​ណុច​នោះ​»​។ Liverpool នឹង​សម្លឹង​រក​ការ​បន្ត​ការ​មិន​ស្គាល់​ចាញ់​របស់ពួកគេ​​​ឲ្យ​បានច្រើន​ជាង​6​លើក ក្នុង​រាល់​យុទ្ធនាការ​ទាំង​អស់ នៅលើ​ទឹក​ដីក្រុម Stoke City នៅ​រាត្រីនេះ ដែល​ជា​កន្លែង​ពួកគេ​ដណ្តើម​បាន​ជ័យជម្នះ​3លើកពី​ការ​​ធ្វើដំណើរ​ទៅ​ប្រកួត​ទាំង​3​លើកចុងក្រោយ​របស់​ពួក​គេ​​។ ការ​​ប្រកួតនេះនឹង​ចាប់ផ្តើមនៅម៉ោង​3​ទៀបភ្លឺ​៕

    ប្រភព​ពី៖ The Straits Times

  • រូបភាពសិចស៊ីប៉ុន្មានសន្លឹករបស់ ប៊ី សុធារី ធ្វើឱ្យបុរសៗទប់ចិត្តសឹងតែមិនបាន

    រូបភាពសិចស៊ីប៉ុន្មានសន្លឹករបស់ ប៊ី សុធារី ធ្វើឱ្យបុរសៗទប់ចិត្តសឹងតែមិនបាន

    បើទោះបីជាការប្រកួតប្រជែងនៅក្នុងកម្មវិធីប្រឡងបវរកញ្ញាចក្កវាឡ ឬ Miss Universe 2017 បានបញ្ចប់ទៅហើយមែន តែការចងចាំពីបេក្ខភាពបវរកញ្ញា ប៊ី សុធារី ដែលជាតំណាងរបស់ប្រទេសកម្ពុជា និងជាបេក្ខនារីដំបូងគេរបស់កម្ពុជាដែលបានទៅបង្ហាញខ្លួននៅលើវេទិកាលំដាប់ពិភពលោកលើកទី66ម្នាក់នេះ នៅតែស្ថិតនៅក្នុងដួងចិត្ត អារម្មណ៍ និងកែវភ្នែករបស់មហាជនអ្នកគាំទ្រជនជាតិខ្មែរគ្រប់រូបជានិច្ច។

    តាមរយៈការប្រកួតកន្លងមក លោកអ្នកធ្លាប់តែបានឃើញបវរកញ្ញារូបនេះស្លៀកឈុតសម្លៀកបំពាក់រម្យទម ប្រពៃណី ឈុតតំណាងជាតិ និងឈុតរ៉ូបវែងៗជិតៗជាដើម ប៉ុន្ដែដោយឡែកនៅពេលដែលនាងស្លៀកឈុតហែលទឺកម្ដងវិញនោះ ធ្វើឱ្យរូបនាងកាន់តែស្រស់ស្អាត និងមានដងខ្លួនសិចស៊ីបំផុត រហូតដល់ធ្វើឱ្យបុរសៗដែលបានឃើញរូបនាងហើយ ស្ទើរតែទប់ចិត្តមិនបាន ចង់តែមើលហើយមើលទៀត មិនចង់ងាកចេញ។ តើសម្រស់របស់កញ្ញា  ប៊ី សុធារី ក្នុងឈុតហែលទឹក សិចស៊ីដល់កម្រិតណានោះ សូមប្រិយមិត្តទាំងអស់ទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៖

  • Bella Hadid និង Kendall Jenner ស្លៀកឈុតប៊ីគីនីយ៉ាងសិចស៊ីរោលរាល

    Bella Hadid និង Kendall Jenner ស្លៀកឈុតប៊ីគីនីយ៉ាងសិចស៊ីរោលរាល

    តាមរយៈគេហទំព័រព័ត៌មាន kenh14 ដែលបានចេញផ្សាយនៅព្រឹកថ្ងៃទី29 ខែវិច្ឆិកា ឆ្នាំ2017 បានឱ្យដឹងថា នៅពេលថ្មីៗនេះ កំពូលតារាបង្ហាញម៉ូដពីររូបនៅហូលីវូដ គឺនាង Bella Hadid និង Kendall Jenner  បានបង្ហោះរូបភាពសិចស៊ីរោលរាលរបស់ពួកនាងក្នុងឈុតប៊ីគីនីស្ដើងៗចងខ្សែ នៅលើបណ្ដាញសង្គមអ៊ីនស្តាក្រាម ខណៈដែលនាងបានដើរកម្សាន្ដនៅលើឆ្នេរសមុទ្រ Bahamas នៅថ្ងៃដែលពួកនាងបានចូលរួមកម្មវិធីខួបកំណើតរបស់តារាស្រី Hailey Baldwin កាលពីថ្ងៃទី21 កន្លងទៅថ្មីៗនេះ។

    បើទោះបីជារដូវក្ដៅបានកន្លងហួសទៅហើយក្ដី ក៏កំពូលតារាបង្ហាញម៉ូដពីរដួងនេះនៅតែបង្កើតអារម្មណ៍ Hot នៅលើបណ្ដាញសង្គមអ៊ីនស្តាក្រាមរបស់ពួកនាងឥតឈប់ឈរជាមួយនឹងឈុតប៊ីគីនីស្ដើងៗ ដងខ្លួនស្រឡូនៗ និងជាពិសេសបង្ហាញឥរិយាបថសិចស៊ីរោលរាលបំផុតតាមរយៈរូបថតនាង។

    ដើម្បីកុំឱ្យប្រិយមិត្តមានមន្ទិលច្រើន សូមទស្សនារូបភាពជាច្រើនសន្លឹកខាងក្រោមនេះទាំងអស់គ្នា៖

     

  • អតីតសមាជិកចម្រៀង SNSD នាង  Taeyeon បានជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់

    អតីតសមាជិកចម្រៀង SNSD នាង  Taeyeon បានជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់

    តាមរយៈការចេញផ្សាយរបស់គេហទំព័រព័ត៌មាន Kenh 14 ដែលបានចេញផ្សាយនៅថ្ងៃទី29 ខែវិច្ឆិកា ឆ្នាំ2017 មុននេះបន្ដិចបានឱ្យដឹងថា នាថ្ងៃទី28 ម្សិលមិញនេះ តារាស្រីល្បីឈ្មោះ Taeyeon ដែលជាអតីតសមាជិកក្រុមចម្រៀង SNSD បានជួបប្រទះគ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់មួយ ខណៈដែលនាងបានបើករថយន្តចេញពីកម្មវិធីប្រគំតន្រ្តីមួយនៅម្ដុំតំបន់ Gangnam ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។

    បើតាមសារព័ត៌មានកូរ៉េមួយនេះបានអះអាងថា នាង Taeyeon បានបើករថយន្ដប្រណីតម៉ាក Mercedes Benz របស់នាងនៅលើផ្លូវល្បឿនលឿនទី 3 ដោយល្បឿនលឿនហើយក៏បានជ្រុលទៅបុករថយន្ដ Taxi មួយគ្រឿងពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឱ្យរថយន្តតាក់ស៊ីនោះរងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ ហើយភ្លាមៗនោះ រថយន្តតាក់ស៊ីនោះក៏បានជ្រុល​ទៅបុករថយន្ដនៅខាងមុខ 3 គ្រឿងបន្ដទៀតដែរ។ ក្រោយកើតហេតុភ្លាមៗ តារាស្រីរូបនេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យយ៉ាងបន្ទាន់តាមរយៈរថយន្ដសង្គ្រោះ​នៅវេលាម៉ោង 8 និង10 នាទីយប់ ។

    គួរបញ្ជាក់ផងដែរថា អ្នកបើករថយន្ដតាក់ស៊ី និងអ្នកដំណើរ 2នាក់ទៀតក៏បានរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដូចគ្នាដែរ៕

     

  • នារីម្នាក់និយាយពីរឿងស្នេហា 6 ឆ្នាំ របស់ខ្លួនចំពោះ អាឡិច ហ្សូរ៉ា

    នារីម្នាក់និយាយពីរឿងស្នេហា 6 ឆ្នាំ របស់ខ្លួនចំពោះ អាឡិច ហ្សូរ៉ា

    កាលពីពេលថ្មីៗនេះ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ស្រាប់តែមាននារីម្នាក់ដែលមានឈ្មោះថា Yaya Saya​ បានបង្ហោះសាររៀបរាប់អំពីសេចក្ដីស្រឡាញ់របស់នាងចំពោះតារាសម្ដែងប្រុស អាឡិច ហ្សូរ៉ា យ៉ាងក្បោះក្បាយ។ មិនតែប៉ុណ្ណោះ នាងថែមទាំងបានបញ្ជាក់ប្រាប់មហាជនផងដែរថា នាងពិតជាមានចិត្តស្រឡាញ់តារាប្រុសរូបនេះ អស់រយៈពេល6 ឆ្នាំមកហើយ តែជាអកុសល នាងបានត្រឹមតែលាក់ទុកនៅក្នុងចិត្តតែប៉ុណ្ណោះ។

    នារីវ័យក្មេងរូបនេះ បានសរសេរសារនៅលើហ្វេសប៊ុកយ៉ាងដូច្នោះថា «ស្រឡាញ់បង មិនដែលគិតថាបងស្អាតយ៉ាងណា មានប៉ុនណា ឡូយប៉ុនណា តែចិត្តដែលស្រឡាញ់បងមកជិត6ឆ្នាំនេះ គឺគិតតែម្យ៉ាងគត់ថា បងជាមនុស្សល្អ មិនចង់បានអ្វី ចង់ត្រឹមតែឃើញបងជាមនុស្សម្នាក់មានចរិតល្អ សប្បាយចិត្តពេលឃើញបងជោគជ័យ ទោះមុខបងអាក្រក់យ៉ាងណា ក្រយ៉ាងណា ក៏ភ្នែកនេះមើលឃើញបងសង្ហាដដែល Love U Forever B Alexora John »។

    បើ៍ទោះបីជាមានគេបកស្រាយថា នាងគ្រាន់តែបង្ហាញពីទឹកចិត្តស្រឡាញ់បែបបងប្អូនយ៉ាងណាក្ដី ក៏ប៉ុន្ដែមានមហាជនជាច្រើន ដែលគេបានគិតចំពោះតារាប្រុសរូបនេះថា លោកពិតជាមានទំនាក់ទំនងស្នេហាជាមួយនាងហើយ បានជានារីម្នាក់បង្ហើបប្រាប់ថា “ស្រឡាញ់បង” ដល់ទៅ 6 ឆ្នាំបែបនេះ។

    គួរបញ្ជាក់ឱ្យដឹងផងដែរថា មួយរយៈពេលថ្មីៗនេះ ត្រូវបានគេសង្កេតឃើញថា តារាប្រុស អាឡិច ហ្សូរ៉ា គឺមានភាពជិតស្និទ្ធ និងមើលទៅផ្អែមល្ហែមខ្លាំងបំផុតជាមួយ កញ្ញា ឌី សូនីតា តែម្នាក់ប៉ុណ្ណោះ៕

  • វែកមុខម្ចាស់បទ «ទឹកភ្នែក​ប្រុសសង្ហា» ដែលមិនមែនជាកូនប្រុស ព្រាប សុវត្ថិ

    វែកមុខម្ចាស់បទ «ទឹកភ្នែក​ប្រុសសង្ហា» ដែលមិនមែនជាកូនប្រុស ព្រាប សុវត្ថិ

    បើលោកអ្នកចូលទៅទស្សនាបទ «ទឹកភ្នែក​ប្រុសសង្ហា» នៅក្នុងបណ្ដាញសង្គមយូធូប នោះអ្នកនឹងបានឃើញថា ភាគច្រើនបទចម្រៀងមួយនេះ មានសុទ្ធសឹងតែរូបថតកូនប្រុសច្បងរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលមានឈ្មោះថា សុវត្ថិ មុនីវណ្ណ អមដោយឡូហ្គោផលិតកម្មរស្មីហង្សមាស ដែលជាមូលហេតុបណ្ដាលឱ្យមហាជនគិតថា ផលិតកម្មហង្សមាស កំពុងតែផលិតបទចម្រៀង និងចាប់អារម្មណ៍ជាខ្លាំងចំពោះកូនប្រុស ព្រាប សុវត្ថិ។

    ជាការពិតណាស់បទចម្រៀង «ទឹកភ្នែកប្រុសសង្ហា» មួយនេះ គឺមិនមែនជាការបកស្រាយរបស់លោក សុវត្ថិ មុន្នីវណ្ណ នោះទេ និងរឹតតែមិនមែនជាការបកស្រាយរបស់ នាយ ចឺម ទៀត ហើយថែមទាំងមិនមែនជាការចម្លងចេញពីតារាចម្រៀងល្បីក្នុងស្រុករូបណាទាំងអស់។ ពោលគឺ ជាការបកស្រាយដោយតារាចម្រៀង  អែន ភី (N​​ phy) ដែលជាម្ចាស់បទពិតប្រាកដ ហើយបទចម្រៀងមួយនេះត្រូវបានបង្ហោះនៅក្នុងបណ្ដាញសង្គមយូធូបជាផ្លូវការរបស់ផលិតកម្ម One Production Official តាំងពីថ្ងៃទី14 ខែកញ្ញា ឆ្នាំ2017 មកម្ល៉េះ។

     

    ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនាវីដេអូចម្រៀងខាងក្រោមនេះ៖

    https://www.youtube.com/watch?v=Z1VMMyT7N8E

     

  • តារាកូរ៉េ 7 នាក់ដែលមានរឿងអាស្រូវខ្លាំងបំផុត ស្ទើរតែបំផ្លាញជីវិតពួកគេ

    តារាកូរ៉េ 7 នាក់ដែលមានរឿងអាស្រូវខ្លាំងបំផុត ស្ទើរតែបំផ្លាញជីវិតពួកគេ

    តាមរយៈសារព័ត៌មានកូរ៉េ Koreaboo ដែលបានចេញផ្សាយនៅថ្ងៃទី28 ខែវិច្ឆិកា ឆ្នាំ2017 នេះ បានឱ្យដឹងថា មានតារាកូរ៉េ 7 ដួង ដែលមានរឿងអាស្រូវខ្លាំងបំផុត ហើយរឿងនោះស្ទើរតែសម្លាប់ប្រជាប្រិយភាពរបស់ពួកគេទៀតផង តែជាសំណាងល្អ ពួកគេនៅតែអាចទាក់ទាញចិត្តអ្នកគាំទ្របានមកវិញ និងមានតែពេលវេលាប៉ុណ្ណោះដែលអាចលុបរឿងរ៉ាវទាំងនោះបាន។

    1. IU

    ក្នុងអំឡូងឆ្នាំ 2013 តារាចម្រៀងស្រី IU ត្រូវបានរងគ្រោះដោយសារតែមានគេទម្លាយរឿងអាស្រូវរបស់នាង ដែលគ្រោងនឹងរៀបអាពាហ៍ពិពាហ៍មួយបុរសម្នាក់ក្នុងក្រុមចម្រៀងល្បីមួយ ដែលធ្វើឱ្យប្រជាប្រិយភាពរបស់នាងបានធ្លាក់ចុះភ្លាមៗ។​ តែយ៉ាងណាមិញ តារាស្រីរូបនេះបានចាត់វិធានការ ធ្វើការស៊ើបអង្កេតវែកមុខជនដែលបញ្ចេញព័ត៌មាននោះ និងបម្រុងនឹងចាប់គេដាក់គុកទៀតផង។

    1. Han Seungyeon

    ក្នុងអំឡុងឆ្នាំ2013ដូចគ្នា នាង Han Seungyeon ត្រូវបានទម្លាយរឿងអាស្រូវថា ដើម្បីឱ្យអាជីពរបស់នាងបានលេចធ្លោ និងល្អប្រសើរឡើងនោះ នាងបានបោកប្រាស់អ្នកគ្រប់គ្រង និងអ្នកចាត់ការនៅក្នុងចង្កោមសិល្បៈ ដែលសូម្បីតែម្ដាយឪពុករបស់នាងក៏បានដឹងរឿងនេះដែរ។ រឿងនេះបានធ្វើឱ្យនាងធ្លាក់ចុះប្រជាប្រិយភាពយ៉ាងខ្លាំង និងរហូតមកដល់ពេលនេះគេពុំទាន់ឃើញមានដំណោះស្រាយអ្វីលើបញ្ហានេះនៅឡើយ។

    1. Sulli

    អំឡុងឆ្នាំ2014 តារាស្រីល្បីឈ្មោះ Sulli បានបែកធ្លាយព័ត៌មានមួយថា នាងបានលបលួចទៅចូលគ្លីនិកសម្ភពឯកជនមួយកន្លែង ព្រមទាំងមានការបញ្ជាក់ប្រាប់ទៀតថា នាងមានអាការចាញ់កូនខ្លាំងទៀតផង។ បន្ទាប់មក ព័ត៌មានមួយនេះ កាន់តែផ្ទុះខ្លាំងឡើង និងបានដុតកម្ដៅនាង Sulli ឱ្យបាត់បង់ប្រជាប្រិយស្ទើរតែទាំងស្រុង។

    1. Park Bom

    តារាចម្រៀងស្រី Park Bom ដែលជាអតីតសមាជិកក្រុមចម្រៀងស្រី 2NE1 ត្រូវបានរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកគាំទ្រថា នាងជាតារាប្លាស្ទិក ពោលគឺនាងបានកែសម្ផស្សជាច្រើនដង ហើយថែមទាំងបែកធ្លាយរឿងដែលនាងបានប្រើប្រាស់ថ្នាំញៀនប្រភេទកញ្ឆា ដែលជាទង្វើខុសច្បាប់របស់ផលិតកម្ម YG ទៀតផង។

    1. Jang Hyunseung និង HyunA

    ក្នុងអំឡុងឆ្នាំ2014 មានការអះអាងមួយបានបញ្ជាក់ចេញពីផលិតកម្ម Cube Entertainment ជាផ្លូវការថា នាង HyunAកំពុងមានផ្ទៃពោះជាមួយនឹងតារាប្រុស Jang Hyunseung ហើយថែមទាំងទទួលបានការមើលថែទាំយ៉ាងមានសុវត្ថិភាពទៀតផង។ តែក្រោយមកក៏បានលេចធ្លាយរឿងពិតឡើងថា នោះគ្រាន់តែជារឿងប្រឌិតឡើងរបស់ក្រុមហ៊ុនប៉ុណ្ណោះ​។

    1. Rain

    កាលពីខែវិច្ឆិកា ឆ្នាំ2014 រូបភាពអាក្រាតកាយរបស់កំពូលតារាសម្ដែង និងចម្រៀង Rain បានបែកធ្លាយចេញមកក្រៅពាសពេញបណ្ដាញទំនាក់ទំនងសង្គមអនឡាញ ដោយសារតែរូបភាពទាំងនោះមាននៅក្នុងទូរស័ព្ទដៃរបស់តារាស្រី  Kim Taehee ដែលជាភរិយារបស់លោកបច្ចុប្បន្នហ្នឹងឯង ដែលកាលនោះនាងបានធ្វើឱ្យជ្រុះបាត់ទូរស័ព្ទមួយនោះ។

    1. Suho

    តារាប្រុសរូបនេះ ត្រូវបានអ្នកសារព័ត៌មានទម្លាយរឿងអាថ៌កំបាំងរបស់លោកថា ឪពុករបស់លោកគឺជាមន្ត្រីមួយរូបនៅក្នុងជួររដ្ឋាភិបាលនិយមជប៉ុន ដែលជាហេតុបណ្ដាលឱ្យអ្នកគាំទ្រជនជាតិកូរ៉េស្អប់រូបលោក និងឪពុកលោក៕