Author: អេបិល

  • កម្រងរូបថត Pre-Wedding គូស្នេហ៍តារាប្រុសពីរដួង ធ្វើឱ្យមហាជន (ស្រីៗ) ស្លុតអារម្មណ៍

    កម្រងរូបថត Pre-Wedding គូស្នេហ៍តារាប្រុសពីរដួង ធ្វើឱ្យមហាជន (ស្រីៗ) ស្លុតអារម្មណ៍

    កាលពីពេលថ្មីៗនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុកបានភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះកម្រងរូបភាព Pre-Wedding រវាងបុរសស្រឡាញ់បុរស ដែលគេសង្កេតឃើញមានតារាប្រុសរូបរាងសង្ហា គឺម តារា ដែលធ្លាប់បានបង្ហាញមុខនៅក្នុងកម្មវិធី ប្រហុក TV និង បទចម្រៀងមួយចំនួនរបស់លោក ឆាយ វិរៈយុទ្ធ​ បានថតប្រលែងគ្នាយ៉ាងស្និទ្ធស្នាលផ្អែមល្ហែមក្នុងលក្ខណៈជាគូស្នេហាប្រុសនឹងប្រុស ហើយស្ទើរតែឈានទៅដល់ឈុតថើបមាត់គ្នាទៀតផងជាមួយតារាប្រុសរូបរាងសង្ហាមុខមាត់កូនកាត់ចិនលោក ជា លាងឆេ។

    សូមជម្រាបថា កម្រងរូបថតជាច្រើនសន្លឹកនេះ ថ្វីដ្បិតតែជាគំនិតនៃសិល្បៈក្នុងការថតរូបបំផុសគំនិតចំពោះគូស្នេហ៍ស្រឡាញ់ភេទដូចគ្នា និងមានបំណងចង់ថតរូប Pre-Wedding  បែបនេះក្ដី ប៉ុន្ដទាំងរូបថត និងសារខ្លីមួយដ៏មានន័យខ្លឹមសារដែលបានបង្ហោះនៅលើហ្វេសប៊ុកនោះ ត្រូវបានមហាជនគេយល់ឃើញថា តារាទាំងពីរដួងកំពុងតែមានទំនាក់ទំនងភេទដូចគ្នាប្រាកដណាស់ ព្រោះថា សារនោះបានសរសេរថា «Congratulations ប្រាឌើ លាងឆេ ដែលទីបំផុតបានយល់ច្បាស់ពីខ្លួនឯង!» បានធ្វើឱ្យអ្នកគាំទ្រជាសុភាពនារីទាំងឡាយស្រងាកចិត្ត និងស្លុតអារម្មណ៍ជាខ្លាំង៕

  • ចន ច័ន្ទលក្ខិណា ខកខានមិនបានចូលរួមពិធីមង្គលការរបស់ សុគន្ធ នីសា

    ចន ច័ន្ទលក្ខិណា ខកខានមិនបានចូលរួមពិធីមង្គលការរបស់ សុគន្ធ នីសា

    នៅថ្ងៃទី1 ខែធ្នូ ឆ្នាំ 2017 នេះ ប្រធានសមាគមសិល្បករខ្មែរ និងជាតារាសម្ដែងល្បីឈ្មោះ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសារសុំទោសចំពោះតារាស្រី សុគន្ធ នីសា ដែលខកខានមិនបានមកចូលរួមពិធីរៀបអាពាហ៍ពិពាហ៍របស់នាង ដោយសារតែមានធុរៈសំខាន់នៅប្រទេសថៃ។

    តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះរូបថតបន្ដនៅក្នុងពិធីកាត់សក់លើកសិរីមង្គលរបស់ នីសា ព្រមទាំងអមដោយសារដ៏មានន័យថា « Congratulations អូន SreyToch Pit Pit​ (គណនី សុគន្ធ នីសា) បងសុំទោសអូនដែលបងមិនបានចូលរួម ព្រោះបងត្រូវទៅមើលការងារនៅប្រទេសថៃ បងពិតជាចង់ចូលរួមណាស់ តែការងារបងចាំបាច់ខ្លាំងណាស់។ បងសូមជូនពរអូនឱ្យជួបប្រទះតែសេចក្តីសុខ សុភមង្គល និង ឆាប់មានបុត្រណា៎។ អូនស្អាតទាំង 2 នាក់អ៊ីចឹង កូនមកដឹងតែស្អាតហ្ម៎ង !!! Love u » ៕

     

  • នារីម្នាក់កែសម្ផស្ស 50 ដង ប្រាថ្នាមានសម្រស់ដូច Angelina Jolie

    នារីម្នាក់កែសម្ផស្ស 50 ដង ប្រាថ្នាមានសម្រស់ដូច Angelina Jolie

    បើតាមការចេញផ្សាយរបស់សារព័ត៌មាន The Mirror កាលពីថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2017 បានឱ្យដឹងថា នារីជនជាតិអ៊ីរ៉ង់ម្នាក់បានធ្វើការវះកាត់កែសម្ផស្សចំនួន 50 ដង ហើយបានសម្រកទម្ងន់នៅត្រឹម 40 គីឡូក្រាម ដើម្បីសម្រេចបំណងប្រាថ្នាដែលចង់មានរូបសម្ផស្សដូចកំពូលតារាសម្ដែងស្រីល្បីឈ្មោះ Angelina Jolie ។

    នារីម្នាក់នេះត្រូវបានគេស្គាល់ឈ្មោះថា Sahar Tamarah  មានអាយុ 19 ឆ្នាំ ជាជនជាតិអ៊ឺរ៉ង់ មកពីទីក្រុងតេអេរ៉ង់  បានសម្រេចចិត្តធ្វើការវះកាត់កែសម្ផស្សផ្ទៃមុខ ដោយឆ្លងកាត់មុខកាំបិតរបស់គ្រូពេទ្យចំនួន 50 ដងរួចមកហើយក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ ដើម្បីឱ្យមានទម្រង់ផ្ទៃមុខរបស់ខ្លួនដូចកំពូលតារាល្បីឈ្មោះ Angelina Jolie។ នារីរូបនេះត្រូវស៊ូទ្រាំបង្អត់អាហារដើម្បីសម្រកទម្ងន់ខ្លួនឯងឱ្យនៅសល់ត្រឹមតែ 40 គីឡូ ដែលអាចឱ្យអ្នកឯទៀតចាប់អារម្មណ៍បែរមកតាមមើលនាងដែលមានរូបរាងដូចគ្នាបេះបិទទៅនឹងតារាស្រីល្បីឈ្មោះ Angelina Jolie ។

    គួរបញ្ជាក់ផងដែរថា រឿងមួយនេះបានក្លាយទៅជាប្រធានបទក្ដៅនៅលើសង្គមអនឡាញយើងនេះ ហើយថែមទាំងមានអ្នកលេងបណ្ដាញសង្គមជាច្រើននាក់បាននិយាយថា នារីជនជាតិអ៊ីរ៉ង់រូបនេះចាប់ផ្ដើមមានរូបរាងដូច  Angelina Jolie ហើយ គ្រាន់តែនៅមានទម្រង់មុខផតចូលក្នុងខ្លាំងបន្តិចប៉ុណ្ណោះ៕

    Nemibakhshamet..!❤️

    A post shared by سحرتبر..!👾✌🏻 (@sahartabar_official) on

    Nemibakhshamet..!❤️

    A post shared by سحرتبر..!👾✌🏻 (@sahartabar_official) on

  • គយគន់សម្រស់ សុគន្ធ នីសា ក្នុងថ្ងៃអាពាហ៍ពិពាហ៍ជាមួយលោក ចៅ សម្បត្តិ

    គយគន់សម្រស់ សុគន្ធ នីសា ក្នុងថ្ងៃអាពាហ៍ពិពាហ៍ជាមួយលោក ចៅ សម្បត្តិ

    នៅថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2017 គឺជាថ្ងៃរៀបចំពិធីសូត្រមន្តចូលរោងការរបស់កូនក្រមុំជាតារាចម្រៀងស្រីប្រចាំទ្រនំរស្មីហង្សមាសកញ្ញា សុគន្ធ នីសា  ឬមានឈ្មោះពិតថា ប៉ុង សុគន្ធា ជាមួយនឹងកូនកំលោះលោក ចៅ សម្បត្តិ ដែលមានការចូលរួមអបអរសាទរពីសំណាក់មិត្តភ័ក្តិសិល្បករ និងញាតិមិត្តជាច្រើន។ ជាពិសេសរូបថតប៉ុន្មានសន្លឹកដែលបង្ហោះនៅលើបណ្ដាញសង្គម ហ្វេសប៊ុក ដែលបង្ហាញពីថ្ងៃសូត្រមន្តចូលរោងការ គេសង្គេតឃើញនាងមានទឹកមុខស្រស់ញញឹម អរសប្បាយរីករាយជាមួយភ្ញៀវកិត្តិយស ហើយកាន់តែពិសេសជាងនេះទៅទៀតនោះ គឺនាងបានបញ្ជេញនូវស្នាមញញឹមដ៏ស្រស់ស្អាត ដែលស្ទើតែរលាយផែនដីទៅកាន់ស្វាមីរបស់នាងខណៈសំពះផ្ទឹម ដែលស្វាមីរបស់នាងក៏ញញឹមតបវិញសឹងតែបិទមាត់មិនជិតផងដែរ។

    គួរបញ្ជាក់ផងដែរថា នៅល្ងាចថ្ងៃទី1 ខែធ្នូ ឆ្នាំ2017នេះ ពិធីរៀបអាពាហ៍ពិពាហ៍របស់តារាស្រីរូបនេះនឹងត្រៀមទទួលភ្ញៀវកិត្តយសនៅក្នុងបរិវេណសណ្ឋាគារលំដាប់ផ្កាប្រាំ សូហ្វីតែល ភូគីត្រា​ ដែលនៅក្នុងនោះ​ក៏នឹងមានវត្តមានភ្ញៀវកិត្តិយសដែលជាមន្ត្រីរាជការ អ្នកមានមុខមាត់ក្នុងសង្គម អ្នកជំនួញធំៗ​ ជាពិសេសគឺ អ្នកសិល្បៈចូលរួមដែលសរុបទាំងអស់មិនក្រោម 1,000 នាក់ឡើយ៕

  • ករុណា ពេជ្រ ខកខានមិនបានចូលរួមមង្គលការ សុគន្ធ នីសា

    ករុណា ពេជ្រ ខកខានមិនបានចូលរួមមង្គលការ សុគន្ធ នីសា

    នៅល្ងាចថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2017នេះ ដែលគេដឹងថា ជាថ្ងៃចូលរោងការរបស់តារាឯកស្រីប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា សុគន្ធ នីសា និងបុរសអាណិកជនខ្មែររស់នៅអាមេរិក លោក សាំបា ហើយគ្រោងនឹងទទួលភ្ញៀវកិត្តិយសនៅក្នុងបរិវេណសណ្ឋាគារលំដាប់ផ្កាប្រាំ សូហ្វីតែល ភូគីត្រា នៅថ្ងៃទី1 ខែធ្នូ ឆ្នាំ2017 ស្អែកនេះទៀតផងនោះ ដោយឡែកអតីតមិត្តរួមផលិតកម្មថោន ដែលមានការស្និទ្ធស្នាលនឹងគ្នាខ្លាំងបំផុតគឺ លោក ករុណា ពេជ្រ បែរជាត្រូវខកខានមិនបានចូលរួមនៅក្នុងថ្ងៃសំខាន់របស់តារាស្រីរូបនេះទៅវិញ។

    លោក ករុណា ពេជ្រ បានបញ្ជាក់តាមរយៈសារនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនថា «ចូលរួមអបអរ នីសា និង បងប្រុស សម្រាប់ថ្ងៃមង្គលជ័យ 01.12 . 2017 ជូនពរ បងប្រុស និងនីសា ចាប់ដៃគ្នាជួបតែសេចក្តីសុខសុភមង្គលជារៀងរហូត។ Sorry ដែលខ្ញុំមិនបានចូលរួមថ្ងៃពិសេសរបស់មិត្តល្អ និង បងប្រុសដ៏ល្អ ដោយសារមានការងារត្រូវបំពេញនៅខេត្ត សៀមរាប..។ ដូច្នេះខ្ញុំមានតែបាច់ផ្កាកុលាប 168 ទង ជូនពរឱ្យស្រឡាញ់គ្នារហូតដល់ 168 ឆ្នាំ និងទឹកប្រាក់ 168$ តំណាងលាភជ័យ ចាប់ដៃគ្នាហេង ហេង រកលុយបានច្រើនៗ រហូត រហូត និងរហូត….»៕

  • Yaya Saya បញ្ជាក់ទំនាក់ទំនងស្នេហា 6 ឆ្នាំជាមួយ អេឡិច ហ្សូរ៉ា

    Yaya Saya បញ្ជាក់ទំនាក់ទំនងស្នេហា 6 ឆ្នាំជាមួយ អេឡិច ហ្សូរ៉ា

    បន្ទាប់ពីគេហទំព័រសារព័ត៌មាន ឡារ៉ែន បានចេញផ្សាយអំពីទំនាក់ទំនងស្នេហារបស់នារីម្នាក់ដែលជាម្ចាស់គណនីឈ្មោះ Yaya Saya​  អស់រយៈពេល 6 ឆ្នាំជាមួយនឹងតារាប្រុស អេឡិច ហ្សូរ៉ា រួចមក មិនបានប៉ុន្មានថ្ងៃផងនោះ នារីរូបនេះបានធ្វើការឆ្លើយតបតាមរយៈសារអេត្រូនិកនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ក្ដីស្រឡាញ់រយៈពេល6ឆ្នាំរវាងរូបនាងជាមួយតារាប្រុសល្បីឈ្មោះរូបនេះគឺ គ្រាន់តែក្នុងន័យបងប្អូនតែប៉ុណ្ណោះ។

    នៅក្នុងសារដដែលនោះផងដែរ សាមីខ្លួនដែលជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Yaya Saya​ បានអះអាងយ៉ាងដូច្នេះថា «ចំពោះរឿងហ្នឹង ខ្ញុំសូមឆ្លើយថា វាជារឿងពិតមែនដែលខ្ញុំស្រឡាញ់បងហ្សូរ៉ាជិត6ឆ្នាំមកហើយនោះ តែខ្ញុំស្រឡាញ់គាត់មិនមែនក្នុងលក្ខណៈស្នេហាអូនបងអីទេ ខ្ញុំស្រឡាញ់គាត់ទុកដូចបងប្រុសខ្ញុំបង្កើតអ៊ីចឹង មិនមានអ្វីលើសពីបងប្អូនទេ»។ នាងបានបន្ដបញ្ចាក់បន្ថែមទៀតថា «ខ្ញុំមកថ្ងៃនេះគ្រាន់តែចង់បកស្រាយប៉ុណ្ណឹងទេ កុំឲ្យមានការយល់ច្រឡំរវាងខ្ញុំនឹងបងហ្សូរ៉ា គឺត្រឹមបងប្រុសនិងប្អូនស្រីតែប៉ុណ្ណោះ អត់មានអ្វីលើសពីហ្នឹងទេ»៕

  • នាយក្រឹមត្រូវកូនប្រុសបង្កើតរបស់ខ្លួនចោទថា ជាមនុស្សក្បត់

    នាយក្រឹមត្រូវកូនប្រុសបង្កើតរបស់ខ្លួនចោទថា ជាមនុស្សក្បត់

    បន្ទាប់ពីសារព័ត៌មានក្នុងស្រុកមួយបានទម្លាយរឿ​ង​រ៉ា​វ​ ​នា​ង​លា​ភ ប្រពន្ធចុងនាយក្រឹម​ ឬលោក អ៊ូ ប៊ុណ្ណារ៉ាត់ ប្រសូត​បានកូ​ន​ភ្លោះ​រួចមក ព័ត៌មាននេះបានក្លាយជារឿងអាស្រូវមួយដែលគេកំពុងនាំគ្នានិយាយនៅក្នុង​ពិ​ភ​ព​សិ​ល្បៈ​ ​ហើយក៏ជាហេតុបណ្ដាលឱ្យប្រ​ពន្ធ​ដើ​ម​ ​និ​ង​កូ​ន​ៗរបស់​លោ​ក(នាយក្រឹម)​ហួ​ស​ចិ​ត្ត​ចំពោះរូបលោកទៀតផង ដោយថ្មីនេះៗកូនប្រុសរបស់តារាកំប្លែងជើងចាស់រូបនេះបានទម្លាយសារនៅក្នុងចិត្ត ពន្លះឪពុករបស់ខ្លួនយ៉ាងពេញទំហឹងចំពោះភាពត្រេកត្រអាលនឹងតំណក់ឈាមថ្មីរបស់ឪពុកខ្លួន និងប្រពន្ធចុង។

    លោ​ក​ ​អ៊ូ​ ​ដា​នីញ៉ែ​ល​រ័​ត្ន​មុ​ន្នី​ បានពន្លះឪពុកខ្លួនតាមរយៈសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា «ខ្ញុំធ្លាប់មានមោទនភាព ដែលមានបុរសដ៏មានទេពកោសល្យម្នាក់ធ្វើជាឪពុកខ្ញុំ ប៉ុន្តែឥឡូវនេះខ្ញុំស្ទើរតែមិនដឹងថា តើត្រូវមានអារម្មណ៍ដូចម្តេចជាមួយគាត់។ មិនមែនត្រឹមតែការចាកចេញ​ពីផ្ទះប៉ុណ្ណោះទេ ប៉ុន្តែគាត់ថែមទាំងបានធ្វើទង្វើល្មើសច្បាប់ប្រទេសកម្ពុជាទៀតផង។ គាត់គួរតែសន្សំលុយ 5,000ដុល្លារដែលចំណាយលើសហាយរបស់គាត់ដើម្បីបង្កើតកូនមួយ និងជាមូលហេតុធ្វើឲ្យគ្រួសារខ្ញុំព្រាត់ប្រាសនោះ មកសង្គ្រោះខ្ញុំវិញ។ ហើយគាត់កំពុងសើច និងផឹកស៊ីនៅពេលដឹងថា ខ្ញុំអាចនឹងត្រូវស្លាប់»។

    យ៉ាងណាមិញកូនប្រុសរបស់នាយក្រឹមម្នាក់នេះក៏បានសរសេរធ្ងន់ៗទៀតថា «ខ្ញុំមិនច្បាស់ឡើយថា តើគាត់ជាមនុស្សប្រភេទណាទេនៅពេលនេះ ប៉ុន្តែគាត់​មិនមែនជាឪពុកខ្ញុំទៀតទេ។ ខ្ញុំឆ្អែតឆ្អន់ហើយ ចំពោះរឿងរ៉ាវដ៏ឥតកេរ្តិ៍ខ្មាសបែបនេះ។ ខ្ញុំសង្ឃឹមថាគាត់ (នាយក្រឹម)នឹងរស់នៅបានយូរ ដើម្បីមើលថែទាំកូនចង្រៃទាំងពីរនាក់នោះរហូតដល់ចាស់…។ មនុស្សក្បត់ដ៏អាក្រក់!!»៕

  • ទ្រាំលែងបាន! ចន ច័ន្ទលក្ខិណា តបទៅ ម៉េង កែវពេជ្ជតា វិញបែបនេះ…

    ទ្រាំលែងបាន! ចន ច័ន្ទលក្ខិណា តបទៅ ម៉េង កែវពេជ្ជតា វិញបែបនេះ…

    បន្ទាប់ពីអ្នកនាង ម៉េង កែវពេជ្ជតា បានពង្រាយសារដ៏វែងអន្លាយនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន ដែលបង្ហាញពីការដៀមដាម ទិតៀន ប្រមាថ និងចំអកដ៏ក្ដៅគគុកទៅលើអ្នកនាង ចន ច័ន្ទលក្ខិណាប្រធានសមាគមសិល្បករខ្មែរនោះ នៅពេលថ្មីៗនេះ ស្រាប់តែគេឃើញមានការតបតរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ទៅកាន់តារាចម្រៀងជើងចាស់រូបនេះវិញដូចខាងក្រោមនេះ..។

    តាមរយៈហ្វេសប៊ុករបស់អ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរយ៉ាងដូច្នេះថា «សុំទោសណា រឿងដែលបងពេជ្ជតាចង់និយាយ ទុកឱ្យគាត់និយាយទៅ ព្រោះជាមាត់របស់គាត់ ឱ្យគាត់និយាយតែឯងទៅ អ្នកណាចោទអី គិតអីក៏តាមចិត្ត បើគាត់ចង់ឈ្លោះ ឱ្យគាត់ឈ្លោះតែឯងទៅ ហើយខ្ញុំបង្ហោះនេះក៏គ្មានពាក់ព័ន្ធនឹងអ្នកណាដែរ មិនបាច់ប្រាប់ទេ ខ្ញុំដឹង! គ្រាន់តែគេទុកឱ្យគាត់ឆ្កួតតែឯងចុះ»។

    តាមរយៈសារខាងលើនេះដែរ បានធ្វើឱ្យអ្នកដែលតាមដានរឿងនេះយល់ថា ការសរសេរសារប៉ុន្មានឃ្លារបស់អ្នកនាង ចន ច័ន្ទលិក្ខណា ប្រហែលជាមិនមែនមានន័យថា នាងសុខចិត្តចុះចាញ់មិនព្រមតបតជាមួយអ្នកនាង ម៉េង កែវពេជ្ជតា នោះទេ  តែផ្ទុយទៅវិញគឺនាងគ្រាន់តែចង់រក្សាកិត្តិយសរបស់ខ្លួនក្នុងនាមជាប្រធានសមាគមសិល្បករខ្មែរ ដែលគ្រប់គ្រងលើសិល្បករខ្មែរតែប៉ុណ្ណោះ៕

  • តារាកំប្លែងជើងចាស់នាយ កុយ និយាយពីរឿងផ្ទុះសង្គ្រាមពាក្យសម្ដីរវាង ម៉េង កែវពេជ្ជតា និងចន ច័ន្ទលក្ខិណា

    តារាកំប្លែងជើងចាស់នាយ កុយ និយាយពីរឿងផ្ទុះសង្គ្រាមពាក្យសម្ដីរវាង ម៉េង កែវពេជ្ជតា និងចន ច័ន្ទលក្ខិណា

    ក្រោយពីអ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះសារពន្លះប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម និងជាប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា យ៉ាងវែងអន្លាយដោយមិនប្រណីថ្វីមិត្តនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករួចមក កាលពីថ្ងៃម្សិលមិញនេះ តារារៀមច្បង និងជាតារាកំប្លែងដ៏មានប្រជាប្រិយលោកពូ កុយ បានចេញមុខផ្សះផ្សាចំពោះរឿងនេះ។

    ប្រភពដែលសារព័ត៌មានឡារ៉ែនទទួលបាន បានបញ្ជាក់ឱ្យដឹងថា លោកពូ កុយ មានប្រសាសន៍ថា «បើនិយាយពីការចូលសិល្បៈ ខ្ញុំជាង30ឆ្នាំហើយ អ៊ីចឹងអាចនិយាយបានថា ខ្ញុំគឺជារៀមច្បង ឬជាវីរៈសិល្បករម្នាក់ដែរ ហើយខ្ញុំសូមសំណូមពរឲ្យប្អូនៗសិល្បករយើង កុំឈ្លោះគ្នាបង្ហោះលើ Facebook អី នាំឲ្យមហាជនគេវាយតម្លៃថា អ្នកសិល្បៈយើងមិនចេះចាប់ដៃគ្នាធ្វើការ គិតតែពីឈ្លោះគ្នា ច្រណែនឈ្នានីសគ្នា អ៊ីចឹងមិនល្អទេ គេឲ្យតម្លៃយើងទាបណាស់។ ខ្ញុំមិនដឹងថា ប្អូនម៉េង កែវពេជ្ជតា និងចន ច័ន្ទលក្ខិណា ម្នាក់ណាខុសឬត្រូវទេចំពោះរឿងនេះ ព្រោះខ្ញុំមិនទាន់បានដឹងច្បាស់ អត់ទាន់បានឃើញសារគេបង្ហោះ ដោយសារខ្ញុំរវល់ពេក។ ប៉ុន្ដែមួយរយៈនេះ ខ្ញុំសង្កេតឃើញប្រធានសមាគមសិល្បករខ្មែរ អ្នកនាងចន ច័ន្ទលក្ខិណាហ្នឹង ចាប់តាំងពីគាត់ក្លាយជាប្រធានមក គឺគាត់ជួយសិល្បករខ្មែរយើងបានច្រើនដែរ គឺឲ្យតែមានតារាណាម្នាក់មានបញ្ហា គាត់ចុះទៅភ្លាម ទោះជាតិចក្ដី ច្រើនក្ដី គាត់ជួយជាហូរហែ ហើយលោកហេង ឡុង គាត់ក៏ជ្រោមជ្រែងណាស់ដែរ គឺនៅពីក្រោយចន ច័ន្ទលក្ខិណា»។

    តារាកំប្លែងជើងចាស់បានបន្ថែមទៀតថា «ខ្ញុំសូមឲ្យសិល្បករខ្មែរយើងទាំងអស់ទ្រាំសិន កុំអាលវាយតម្លៃគាត់ (ចន ច័ន្ទលក្ខិណា) មើលការដឹកនាំរបស់គាត់សិនទៅ ហើយបើគាត់ដឹកនាំមិនកើតទេ គឺឲ្យគាត់កាន់តែ1អាណត្តិបានហើយ យើងអាចបោះឆ្នោតទម្លាក់វិញបានតើ! ឥឡូវខ្ញុំឃើញគាត់ខ្នះខ្នែងធ្វើការឲ្យតារាៗនៅសមាគមសិល្បករខ្មែរយើងណាស់។ ដើម្បីសម្គាល់ជាសមាជិក ក្នុង1ឆ្នាំ ម្នាក់ៗបង់20ដុល្លារ តែពេលនរណាម្នាក់ឈឺទៅពិនិត្យនៅពេទ្យណា មានកាតហ្នឹង គឺគេមានការចុះតម្លៃឱ្យច្រើនណាស់ អ៊ីចឹងខ្ញុំឃើញថា ចន ច័ន្ទលក្ខិណា គាត់ធ្វើការជួយអ្នកសិល្បៈយើងច្រើនដែរមួយរយៈនេះ។ ក្នុងនាមខ្ញុំជាសិល្បករខ្មែរជើងចាស់ម្នាក់ ខ្ញុំសំណូមពរឲ្យប្អូនពេជ្ជតា និងចន ច័ន្ទលក្ខិណាចាប់ដៃគ្នាវិញ គឺអាចនិយាយគ្នាបានតើ! កុំឈ្លោះទាស់ទែងគ្នា បង្ហោះអ៊ីចឹង មិនល្អទេ ព្រោះអាហ្នឹងធ្វើឲ្យសិល្បៈយើងកាន់តែធ្លាក់ចុះទៅថែមទៀតជាមិនខាន បើយើងអត់ចេះស្រឡាញ់គ្នា សាមគ្គីគ្នាទេនោះ»៕

     

     

  • បុរសម្នាក់ទម្លាយរឿងពិតរបស់នារីមុខអាក្រក់ម្នាក់ មុនពេលទៅកែសម្ផស្សនៅកូរ៉េ

    បុរសម្នាក់ទម្លាយរឿងពិតរបស់នារីមុខអាក្រក់ម្នាក់ មុនពេលទៅកែសម្ផស្សនៅកូរ៉េ

    បើតាមរយៈសារព័ត៌មាន khaosod ដែលបានចេញផ្សាយនៅថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2017 នេះបានឱ្យដឹងថា បេក្ខនារីដែលបានចូលរួមក្នុងកម្មវិធី Let Me In Thailand រដូវកាលទី3 មានឈ្មោះថា “ជុបជីប” កំពុងក្លាយជាប្រធានបទក្ដៅ ដែលត្រូវបានគេចោទប្រកាន់ថា តើនាងកំពុងបោកប្រាស់ទស្សនិកជន ឬយ៉ាងណា ? តើនាងពិតជាមានមុខអាក្រក់ពីមុនមែនឬ? ខណៈដែលមានបុរសម្នាក់បានទម្លាយរឿងរ៉ាវអតីតកាលពិតរបស់នាងចេញមកធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង។

    បុរសម្នាក់នោះត្រូវបានគេស្គាល់ថា ជាអ្នករស់នៅជិតខាងនាងតាំងពីតូច ព្រមទាំងជាសិស្សប្អូនរៀនសាលាជាមួយគ្នាទៀតផង។ លោកបានទម្លាយរឿងអតីតកាលពិតៗរបស់នាង “ជុបជីប” ប្រាប់ក្រុមការងារកម្មវិធីខាងលើថា « នាងពិតជាមានមុខមាត់អាក្រក់ណាស់  ឃើញពេលណាគួរខ្លាច និងចង់តែរត់ចេញពីនាង»។ ជាមួយគ្នានោះ ក្រុមការងារក៏បានធ្វើការពិសោធដោយឱ្យបុរសម្នាក់នោះបានមើលរូបរាង និងមុខមាត់របស់បេក្ខនារី “ជុបជីប” ក្រោយពីបានធ្វើការកែសម្ផស្សរួច។ អ្វីដែលសឹងមិនគួរឱ្យជឿនោះគឺ លោកមើលនាងមិនស្គាល់ហើយភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលបានឃើញភាពផ្លាស់ប្ដូរទាំងរូបរាង និងរូបសម្ផស្សរបស់នាងក្រោយត្រឡប់មកពីប្រទេសកូរ៉េវិញ ពោលគឺនាងស្អាតជាងតារាភាពយន្តទៅទៀត និងគ្មាននរណាម្នាក់ចំណាំនាងបានឡើយ។

    គួរបញ្ជាក់ផងដែរថា នេះមិនមែនជាការបោកប្រាស់របស់នាង  “ជុបជីប”  ឬក្រុមការងារកម្មវិធី Let Me In Thailand នេះទេ តែតាមការពិតទៅក្រុមការងារបានសម្ភាសប្រវត្តិដ៏កម្សត់របស់បេក្ខនារីខាងលើ និងបានដឹងពីរឿងរ៉ាវ 5 រឿងរបស់នាងគឺ ឪពុកម្ដាយនាងបានចែកផ្លូវគ្នា , ក្ដីសុបិនចង់រៀនឱ្យចប់ , ចង់ប្រឡូកក្នុងវិស័យសិល្បៈ , មានបំណងក្លាយជាគ្រូបង្រៀន និង ប្រាថ្នាមានសម្រស់ស្អាតដូចតារាភាពយន្តរហូតដល់បុរសៗភ្ញាក់ផ្អើល។ ទាំងអស់នេះហើយ ជាមូលហេតុដែលធ្វើឱ្យនាងបានជាប់ចូលរួមក្នុងកម្មវិធីនេះ ព្រមទាំងបានទៅកែសម្ផស្សនៅប្រទេសកូរ៉េទៀតផង៕

    https://youtu.be/lTq4nWlaBcU