Author: អេបិល

  • Arsenal លត់ BATE Borisov ចាស់​ដៃ ខណៈ Marseille ទៅ​វគ្គ​បន្ត

    Arsenal លត់ BATE Borisov ចាស់​ដៃ ខណៈ Marseille ទៅ​វគ្គ​បន្ត

    ខ្សែ​បម្រើ​ Jack Wilshere បានក្លាយ​ជា​​​តា​រាឆ្នើម ខណៈ​ដែលក្រុម Arsenal បានលត់ក្រុម BATE Borisov យ៉ាង​ចាស់​ដៃក្នុងលទ្ធផល 6-០ នាកីឡដ្ឋាន Emirates ក្នុង​ការ​ប្រកួត​ជុំ​ចុងក្រោយនៃពូល​ក្នុងក្រប​ខ័ណ្ឌ Europa League របស់​ពួក​គេកាលពីថ្ងៃព្រហស្បតិ៍ ស្រប​ពេល​ដែលក្រុម Marseille បានកក់​កៅអី​របស់​ពួកគេ ក្នុង​វគ្គ​32​ក្រុមចុងក្រោយ​។

    លោក Arsene Wenger បានធ្វើការផ្លាស់​ប្តូរកីឡាករទាំង​11នាក់​ចំពោះក្រុម​ដែលបាន​ចាញ់ក្រុម Manchester United កាលពី​ចុង​សប្តាហ៍មុន ប៉ុន្តែក្នុង​ជម្រើស​​ទី​2​របស់គ្រូបង្វឹកសញ្ជាតិ​បារាំង​រូបនេះ បាន​បង្ហាញពី​ទម្រង់លេង​យ៉ាង​ល្អ ដើម្បី​ជួយ​ឲ្យលោក​កត់ត្រា​​ជ័យជម្នះ​ជាលើក​ទី​700របស់​លោក​ក្នុងនាម​ជា​អ្នក​ចាត់ការ​ទូទៅ​ Arsenal​។ ក្រោយ​ពី​ខ្សែ​ការ​ពារ​ដែល​រ​ង​ការ​រំខានដោយ​បញ្ហា​របួស Mathieu Debuchy​ បានរក​គ្រាប់បាល់​បើក​ឆាកនៅ​នាទីទី​11 តាមរយៈការ​ស៊ុតបាល់បញ្ចូលទី​​ជា​លើក​ទី​1​របស់គេ​​ក្នុងរយៈពេល​1082ថ្ងៃ​ ហើយ​ខ្សែ​ប្រយុទ្ធ Theo Walcott បាន​បន្ថែម​1​គ្រាប់​ទៀត​នៅ​នាទីទី​37​​។

    បន្ទាប់មក នៅរយៈពេល ​2នាទី​ចុងក្រោយ​នៃ​តង់​ទី​1 Wilshere​ បាន​បញ្ចប់​ការមិនអាច​រក​គ្រាប់បាល់​បញ្ចូល​ទី​របស់គេ​សម្រាប់ក្រុម Arsenal ចាប់​តាំងពីថ្ងៃ​​ចុងក្រោយនៃក្រប​ខ័ណ្ឌ Premier League រដូវ​កាលឆ្នាំ​2014-2015 តែម្តង​។ ការ​ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួន​ឯង​1​​គ្រាប់ពី​សំណាក់ខ្សែការ​ពារ Denis Polyakov បាន​ជួយ​ឲ្យក្រុម Arsenal នាំមុខ4-០ នៅ​ដើម​តង់​ទី​2 មុនពេល​ខ្សែ​ប្រយុទ្ធ Olivier Giroud​ បាន​រក​​គ្រាប់​បាល់​ទី​6​របស់គេ​នៅ​រដូវកាលនេះ ពី​ការ​ស៊ុតបាល់​ប៉េណាល់ទី ហើយ Mohamed Elneny​ បានបំពេញ​ជ័យជម្នះ​ដ៏​ធំ​​សម្រាប់​ក្រុមខ្លួន​នៅរយៈពេល​16នាទីចុងក្រោយ​តែម្តង​។

    Wilshere បានប្រាប់​ទូរ​ទស្សន៍ BT Sport ថា៖ «វា​ជា​រឿង​ដែល​ធូរ​ស្រាល​បន្តិច​ដែល​ខ្ញុំ​បាន​រកគ្រាប់​បាល់​បញ្ចូល​ទី​។ វាជា​គ្រាប់បាល់​1គ្រាប់ក្នុង​ចំណោម​ការប្រកួត​ទាំង​នោះ ប៉ុន្តែ វាមិនមាន​ន័យ​អ្វីឡើយ ពី​ព្រោះ​យើង​បាន​ឈរ​លេខ​1ក្នុងពូលស្រេចទៅ​ហើយ​»​៕

    ប្រភពពី៖ Sport24

  • Ronaldo ឈ្នះពាន Ballon d’Or ជាលើក​ទី​5 ដើម្បី​តាមស្មើកំណត់ត្រា​របស់ Messi

    Ronaldo ឈ្នះពាន Ballon d’Or ជាលើក​ទី​5 ដើម្បី​តាមស្មើកំណត់ត្រា​របស់ Messi

    ខ្សែប្រយុទ្ធ Cristiano Ronaldo បាន​តាម​ស្មើកំណត់ត្រា​របស់ខ្សែ​ប្រយុទ្ធ Lionel Messi ​តាមរយៈ​ការឈ្នះ​ពាន​​រង្វាន់​មាស Ballon d’Or ជា​លើក​ទី​5 ក្នុង​កម្មវិធីមួយក្នុង​ទីក្រុង​ប៉ា​រីស​។

    Ronaldo​ បាន​ជួយ​ឲ្យក្រុម Real Madrid ឈ្នះពាន​ក្រប​ខ័ណ្ឌ Champions League ជាលើក​ទី​12 ខែមិថុនា តាមរយៈការ​ស៊ុត​បាល់បញ្ចូល​ទី​3​គ្រាប់ នៅ​ពេល​ប្រកួត​ជាមួយនឹងក្រុម Bayern Munich និង Atletico Madrid ក្នុង​វគ្គ​8ក្រុមចុងក្រោយ និង​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ ក៏ដូច​ជា​បានស៊ុត​បាល់បញ្ចូលទី​2​គ្រាប់ ក្នុង​ពេលក្រុមខ្លួន​យកឈ្នះ Juventus 4-1 ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​។ Messi ដែល​​ទើប​តែ​បាន​ចុះហត្ថលេខាលើកុង​ត្រា​ថ្មីមួយនៅឯ​ក្លិប Barcelona រហូត​ដល់ឆ្នាំ​2021​នោះ បាន​បញ្ចប់​​ក្នុង​ចំណាត់ថ្នាក់​លេខ​2 សម្រាប់​រយៈពេល​2​ឆ្នាំ​ជាប់​ៗ​គ្នា បើទោះ​បី​បច្ចុប្បន្ន​បានរកគ្រាប់បាល់បញ្ចូល​ទី​ច្រើន​ជាង Ronaldo ចំនួន​3​គ្រាប់​ ក្រោយពីយុទ្ធនាការយៈពេល1​ឆ្នាំ​ក៏ដោយ​។ ដោយឡែក កីឡាករ​មានតម្លៃខ្លួន​ខ្ពស់​ជាង​គេ​បំផុត​ក្នុងពិភព​លោក Neymar បាន​ស្ថិតក្នុង​ចំណាត់ថ្នាក់លេខ​3 ជាលើក​ទី​2ក្នុងរយៈពេល​3​ឆ្នាំ​​។ Ronaldo បាន​បន្ថែម​ពាន Ballon d’Or ឆ្នាំ​2017 ពីលើពាន​បាល់​មាស​ដែល​រូប​គេ​ធ្លាប់បាន​ឈ្នះកាលពីឆ្នាំ​2008, 2013, 2014 និងឆ្នាំ​2016 ហើយ Messi គឺ​ជា​កីឡាករ​តែម្នាក់​ទៀតគត់​ដែល​​ឈ្នះពាន​នេះ​បើ​គិត​ចាប់​តាំងពីឆ្នាំ​2009​។

    Ronaldo បាន​​និយាយ​​ក្នុង​​កម្ម​វិធី​មួយ​នៅ​ឯ​​ប៉ម Eiffel Tower ក្នុង​ទីក្រុង​ប៉ា​រីស ថា៖ «ពិតណាស់ ខ្ញុំ​មាន​អារម្មណ៍​រីក​រាយ ហើយនេះ​ជា​ពេល​វេលា​ដ៏អស្ចារ្យ​ក្នុង​អាជីព​របស់​ខ្ញុំ​​។ នេះ​គឺ​ជា​​អ្វី​ដែល​ខ្ញុំ​សម្លឹង​​ចង់​ឈ្នះ​ជា​រៀង​រាល់​ឆ្នាំ​»​។ Ronaldo បានបន្ថែម​ទៀត​ថា៖ «ពាន​រង្វាន់​ជា​ច្រើន​ដែល​ត្រូវ​បាន​ឈ្នះ​កាលពីឆ្នាំ​មុន បាន​ជួយ​ឲ្យក្រុម​ឈ្នះពាន​រង្វាន់​នេះ​។ សូម​ថ្លែង​អំណរ​គុណ​ដល់​មិត្ត​រួមក្រុម Real Madrid ហើយខ្ញុំ​ចង់​ថ្លែង​អំណរ​គុណ​ដល់អ្នកផ្សេង​ទៀត​ដែល​បាន​​ជួយឱ្យ​​​ខ្ញុំ​ឈាន​ដល់កម្រិតនេះ​»​​៕

    ប្រភព​ពី៖ Sky Sports

  • ទម្លាយរូបភាពកាលពីកុមារីរបស់តារាចម្រៀង IU ដ៏គួរឱ្យក្នាញ់

    ទម្លាយរូបភាពកាលពីកុមារីរបស់តារាចម្រៀង IU ដ៏គួរឱ្យក្នាញ់

    តាមរយៈសារព័ត៌មាន koreaboo នៅថ្ងៃទី7 ខែធ្នូ ឆ្នាំ2017 មុននេះបន្ដិចបានឱ្យដឹងថា មានអ្នកគាំទ្រជាច្រើននាក់បានទទូចទាមទារចង់ឃើញរូបថតកាលពីវ័យកុមាររបស់កំពូលតារាចម្រៀង Kpop នាង IU ទើបនៅពេលថ្មីៗនេះតារាចម្រៀងស្រីរូបនេះបានទម្លាយរូបថតរបស់ខ្លួនចេញមកជាច្រើនសន្លឹកនៅលើបណ្ដាញទំនាក់ទំនងសង្គម អ៊ីនស្តាក្រាម របស់ខ្លួន។ នាងបានបង្ហោះរូបនាងកាលពីទើបតែចេះតោងឈរ និងរៀនដើរតិចៗ​ ដែលមើលទៅគួរឱ្យឃ្នាន់ក្នាញ់ និងគួរឱ្យស្រឡាញ់ខ្លាំងបំផុត។

    គួរបញ្ជាក់ផងដែរថា នៅពេលដែលអ្នកគាំទ្របានទស្សនារូបថតកាលពីក្មេងរបស់នាងហើយនោះ គ្រប់គ្នាមានភាពភ្ញាក់ផ្អើល ហើយលាន់មាត់សរសើរនាងមិនដាច់ពីមាត់ថា «នៅពេលបានមើលឃើញរូបកាលពីក្មេងរបស់នាងហើយ យើងគិតថា នាងមានរូបសម្ផស្សស្រស់ស្អាត ហើយមានលក្ខណៈធម្មជាតិ 100% មិនកែសម្ផស្សក៏ស្អាតដែរ» ។ ដូចដែលបានដឹងហើយថា ប្រទេសកូរ៉េ គឺជាប្រទេសមួយដែលល្បីខាងផ្នែកកែសម្ផស្សស្រស់ស្អាតជាងគេនៅលើពិភពលោកនេះ។

    ដើម្បីឱ្យកាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពកាលពីកុមារភាពរបស់តារាចម្រៀងស្រី IU ខាងក្រោមនេះ ៖

  • ស្រាបៀរ Heineken ប្រគល់រង្វាន់ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរ Heineken ឆ្នាំ​ 2016-2017

    ស្រាបៀរ Heineken ប្រគល់រង្វាន់ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរ Heineken ឆ្នាំ​ 2016-2017

    រាជធានីភ្នំពេញ៖ កាលពី​​ថ្ងៃទី​ 05 ​ខែធ្នូ ឆ្នាំ​​2017 ស្រាបៀរ Heineken ដែលជាស្រាបៀរគុណភាពលំដាប់ថ្នាក់ អន្ដរជាតិដែលឈានមុខគេលើពិភពលោកបានរៀបចំកម្មវិធីប្រគល់រង្វាន់ជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរ Heineken ក្នុង​កម្មពិធីអាពាហ៍​ពិ​ពា​ហ៍​​របស់ស្រាបៀរ Heineken ​ ឆ្នាំ 2016-2017។ កម្មវិធីពិសេសត្រូវបានធ្វើឡើងនៅទីតាំងរោងចក្រផលិតស្រាបៀរកម្ពុជា (CBL) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុន ក្រុមការងារស្រាបៀរ Heineken គូស្វាមីភរិយាដែលឈ្នះរង្វាន់ និងអ្នកសារព័ត៌មានជាច្រើន។

    រង្វាន់ដែលស្រាបៀរ Heineken ​ប្រគល់ជូនដល់ស្វាមីភរិយាថ្មីចំនួនពីរគូដែលបានឈ្នះពីកម្មវិធីចាប់រង្វាន់កាលពី​​ថ្ងៃទី​ ​16 ​ខែវិច្ឆិកា​ ឆ្នាំ​​2017 នៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Heineken រួមមានរង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំនៅ ទីក្រុងញូវយ៉ក រួមជាមួយនឹងការស្នាក់នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ 5  ចំនួនពីររង្វាន់។

    កម្មវិធីប្រគល់រង្វាន់នេះបានរៀបចំឡើងក្នុងគោលបំណងថ្លែងអំណរគុណ និងបង្ហាញពីការ​យកចិត្តទុកដាក់ខ្ពស់​ចំពោះគូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរ Heineken សម្រាប់​ពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។

    លោក​ អ៊ុំ សុបញ្ញា និងអ្នកស្រី ទិត្យ ច័ន្ទមីនា ដែលបានឈ្នះរង្វាន់ពីកម្មពិធីអាពាហ៍​ពិ​ពា​ហ៍​​របស់ស្រាបៀរ Heineken បានមានប្រសាសន៍ទាំងក្តីរំភើបរីករាយថា ពួកគាត់ទាំងពីរបានសប្បាយចិត្តខ្លាំងណាស់ដែលបានឈ្នះរង្វាន់ពិសេសនេះ ហើយបញ្ជាក់អះអាងថា  ស្រាបៀរ Heineken ពិតជាបានប្រគល់រង្វាន់ជូនពួកគាត់ទាំងពីរមែន។

    សម្រាប់រដូវកាលអាពាហ៍ពិពាហ៍ ឆ្នាំ 2017-2018 ខាងមុខនេះ ស្រាបៀរ Heineken នឹងផ្តល់ជូនរង្វាន់កាន់អស្ចារ្យជាមុនគឺ ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំទៅកាន់ទីក្រុង Amsterdam និង​​​រង្វាន់ជាច្រើនទៀត។​

    ប្រសិនបើអ្នកត្រូវការព័ត៌មានបន្ថែមសូមទូរស័ព្ទមកលេខ 011​ 22​​2 400/011 333 500

    រីករាយជាមួយស្រាបៀរ Heineken ក្នុងថ្ងៃដ៏វិសេសវិសាលរបស់អ្នក​  នឹងឈ្នះ​រង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំនៅទីក្រុង Amsterdam​​ ទទួលយកបទពិសោធន៍ដំណើរកម្សាន្តដ៏ល្អឯក។

    Heineken – Open Your World

    ពិសាដោយការទទួលខុសត្រូវ៕

     

  • Sweet អ្វីម៉្លេះមួយគូនេះ!!  សូម្បីទៅក្រេបទឹកឃ្មុំក៏…

    Sweet អ្វីម៉្លេះមួយគូនេះ!!  សូម្បីទៅក្រេបទឹកឃ្មុំក៏…

    នៅថ្ងៃទី7 ខែធ្នូ ឆ្នាំ2017 មុននេះបន្ដិចនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ភរិយាកវីនិពន្ធ សុខ ជំនោរ បានបង្ហោះរូបភាពជាច្រើនសន្លឹកដែលបង្ហាញឱ្យឃើញពីដំណើរទៅក្រេបច័ន្ទទឹកឃ្មុំយ៉ាងផ្អែមល្ហែម។ ដោយឡែករូបភាពជាច្រើនសន្លឹកនៅលើគណនីអ្នកនាង​ រង្សី ភរិយាលោក ជំនោរ បានធ្វើឱ្យ​បណ្ដាមជ្ឈដ្ឋានមហាជនមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ហើយរំភើបជំនួសអ្នកទាំងពីរទៀតផង។

    មួយសន្លឹករបស់ ជំនោររង្សី ( ឈ្មោះបន្សំរវាងលោក សុខ ជំនោរ និងអ្នកនាង ស្រី សុរង្សី ) បានបង្ហាញពីកាយវិការក្របួចមាត់ដាក់គ្នា ស្ទើរតែថើបជញ្ជក់មាត់គ្នាទៅហើយ ដូច្នេះសូមប្រិយមិត្តមើលទៅ ច្បាស់ជាឃើញថា គូស្នេហ៍មួយគូនេះ Sweet ខ្លាំងប៉ុនណាមិនខាន។ សូមកុំប៉ប្រិចភ្នែកណា៎!  ដើម្បីឱ្យឃើញកាន់តែជាក់ច្បាស់ តាមរយៈរូបភាពទាំងឡាយខាងក្រោមនេះ៖

     

  • គយគន់សម្រស់បវរកញ្ញាទេសចរណ៍អន្ដរជាតិ តំណាងប្រទេសកម្ពុជា

    គយគន់សម្រស់បវរកញ្ញាទេសចរណ៍អន្ដរជាតិ តំណាងប្រទេសកម្ពុជា

    នៅថ្ងៃទី7 ខែធ្នូ ឆ្នាំ2017នេះ តាមរយៈបណ្ដាញហ្វេសប៊ុករបស់ Miss Cambodia ដែលបានបង្ហោះនាពេលថ្មីនេះបានឱ្យដឹងថា កម្មវិធីប្រកួតបវរកញ្ញាទេសចរណ៍អន្ដរជាតិ ឬ  Miss Tourism International 2017 លើកទី 20 នេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី6 ខែធ្នូកន្លងមកនេះនៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ហើយអ្វីដែលពិសេសនេះគឺ បេក្ខភាពតំណាងប្រទេសកម្ពុជាយើងបានទៅចូលរួមបង្ហាញនូវឈុតតំណាងជាតិដែលបានខិតខំច្នៃពីផ្ទាំងគំនូរយ៉ាងផ្ចិតផ្ចង់បំផុត។ ក្នុងការបង្ហាញជូននេះ កញ្ញា គឹម ស្រីកែវ គឺជាបវរកញ្ញាទេសចរណ៍តំណាងប្រទេសកម្ពុជា ដែលមានរូបឆោមស្រស់ស្អាតបែបនារីខ្មែរពិតៗ។

    គួររំឭកផងដែរថា នៅក្នុងជំនួបជាមួយអ្នកសារព័ត៌មាននៅក្នុងបរិវេណសណ្ឋាគារណាហ្កាវើល បវរកញ្ញារូបនេះធ្លាប់បានលើកឡើងថា «ដោយសារតែនាងខ្ញុំជាបវរកញ្ញាទេសចរណ៍ នាងខ្ញុំនឹងផ្សព្វផ្សាយពីតំបន់ទេសចរណ៍នៅកម្ពុជាទៅកាន់ពិភពលោក ជាពិសេសគឺ ប្រាសាទអង្គរវត្តទៅកាន់ពិភពលោកឱ្យបានស្គាល់»។ នាងបន្ដថា រូបនាងផ្ទាល់មិនសូវមានក្ដីរំពឹងទុកខ្ពស់ក្នុងការប្រកួតនោះទេ ព្រោះនេះជាបទពិសោធលើកទីមួយដែលទៅប្រកួតលើឆាកអន្ដរជាតិ ក៏ប៉ុន្ដែអ្វីដែលនាងបានព្យាយាមប្ដេជ្ញាចិត្តនោះគឺ នាងសន្យាថា នឹងខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្តរបស់នាងដើម្បីដណ្ដើមយកជ័យលាភីឱ្យទាល់តែបាន។

    ចង់ដឹងថា សម្រស់ និងឈុតទេសចរណ៍ប្រចាំជាតិកម្ពុជា ដែលបង្ហាញនៅលើឆាកបវរកញ្ញាទេសចរណ៍អន្ដរជាតិ ស្រស់ស្អាតដល់កម្រិតណានោះ សូមគយគន់រូបភាពនៅខាងក្រោម៖

  • Inverter ភ្លោះ របស់ LG (Dual Inverter Compressor) ដំបូងគេបង្អស់ដែលមានការធានារយៈពេល 10 ឆ្នាំ

    Inverter ភ្លោះ របស់ LG (Dual Inverter Compressor) ដំបូងគេបង្អស់ដែលមានការធានារយៈពេល 10 ឆ្នាំ

    Inverter ភ្លោះរបស់ LG (Dual Inverter Compressor) ជាដំណោះស្រាយដ៏ល្អក្នុងការកាត់បន្ថយសំឡេងរំខាន ឆាប់ត្រជាក់ ដំណើរការបានយូរអង្វែង និងស្ងៀមស្ងាត់។ អ្វីដែលកាន់តែពិសេសនោះគឺការធានារយះពេល១០​ឆ្នាំដំបូងគេបង្អស់សម្រាប់កុំប្រេសសឺ (Compressor) របស់ម៉ាស៊ីនត្រជាក់។់

    ក្រៅពីមុខងារពិសេសពីរ​គឺ សន្សំសំចៃភ្លើង និង ឆាប់ត្រជាក់ នៅក្នុងនោះម៉ាស៊ីនត្រជាក់ Dual inverter របស់ LG ក៏មានមុខងារពិសេសបន្ថែមផ្សេងទៀតដូចជា៖

    Hi Cool

    ម៉ាស៊ីនត្រជាក់ LG ជាមួយបច្ចេកវិទ្យា Hi Cool ផ្តល់ភាពត្រជាក់បានភ្លាមៗនៅពេលដែលលោកអ្នកបើកដំណើរការវា។ ដោយអ្នកគ្រាន់តែចុចនៅលើប៊ូតុងបើកភ្លាមអ្នកនិងមានអារម្មណ៏ត្រជាក់ដូចនៅក្នុង Himalayas (ភ្នំដែលត្រជាក់ជាងគេក្នុងពិភពលោក)។

    បច្ចេកវិទ្យាMonsoon Comfort

    បច្ចេកវិទ្យា Monsoon Comfort សម្របភាពត្រជាក់អោយស្របទៅនិងបរិយាកាស​ និងធាតុអាកាសខាងក្រៅ។ បើប្រៀបធៀបទៅនិងម៉ាស៊ីនត្រជាក់ធម្មតា បច្ចេកវិទ្យា Monsoon Comfort មានគុណសម្បត្តិយ៉ាងច្រើនដោយវាអាចជួយរក្សាភាពត្រជាក់មិនអោយហួសកំរិតនៅពេលដែលធាតុអាកាសត្រជាក់ខ្លាំង ដែលជាលទ្ធផលជួយសន្សំសំចៃភ្លើងបានរហូតដល់ទៅ 36.4%

    ការសម្អាតដោយស្វ័យប្រវត្ត (Auto Clean)

    Auto Clean មានមុខងារសម្ងួតកញ្ច្រែងសើមដើម្បីការពារបាក់តេរីតាមរុន្ធដង្ហើមរបស់វា។

    Sleep Mode

    នៅពេលដែល sleep mode ដាក់ដំណើរការ microprocessor របស់ម៉ាស៊ីនត្រជាក់ LG និងធ្វើការផ្លាស់ប្តូរដោយស្វយ័ប្រវត្តិនូវ​សីតុណ្ហភាពនៅក្នុងបន្ទប់អោយស្របទៅនិងរាងកាយរបស់អ្នកអំឡុងពេលកំពុងគេង ដូច្នោះវាបង្កើតនូវបរិយាកាសដ៍មានផាសុខភាពសម្រាប់ពេលគេង និងជួយសន្សំសម្ចៃថាមពលភ្លើងផងដែរ។

    អតិថិជនទាំងអស់អាចមកទស្សនាការដាក់តាំងផលិតផលសេរ៊ីថ្មីទាំងនេះដែលមានស្រាប់នៅគ្រប់សាខា LG Brand Shop ទាំងអស់។ ពត៏មានបន្ថែមសូមសូមទំនាក់ទំនងមកកាន់លេខ 023 222 699 ៕

     

  • ធនាគារជាតិហាមមិនឱ្យប្រើប្រាស់រូបិយវត្ថុ Crypto Currency នៅកម្ពុជា

    ធនាគារជាតិហាមមិនឱ្យប្រើប្រាស់រូបិយវត្ថុ Crypto Currency នៅកម្ពុជា

    ធនាគារជាតិនៃកម្ពុជា (NBC) បានចេញសេចក្តីប្រកាសថ្មីមួយ ហាមមិនឱ្យចរាចររូបិយវត្ថុ Crypto Currency នៅលើទីផ្សារក្នុងប្រទេសកម្ពុជា ដោយសារតែចៀសវាងកុំឱ្យមានហានិភ័យទៅដល់សាធារណជន។

    ខ្លឹមសារនៃសេចក្តីជូនដំណឹង ដែលបានជម្រាបទៅដល់គ្រប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ បានលើកឡើងថាធនាគារជាតិនៃកម្ពុជាបានពិនិត្យឃើញថា បច្ចុប្បន្នមានការចរាចរ ទិញ លក់ ទូទាត់ ផ្សព្វផ្សាយ រូបិយវត្ថុ Crypto (Crypto Currency) ដូចជា BitCoin និងឧបករណ៍អេឡិចត្រូនិកប្រហាក់ប្រហែលគ្នា ដោយមិនមានច្បាប់អនុញ្ញាត និងមិនមានការទទួលស្គាល់ពីធនាគារជាតិនៃកម្ពុជា។

    ការផ្សព្វផ្សាយ និងការធ្វើប្រតិបត្តិការទាំងនេះ អាចបង្កហានិភ័យដល់សាធារណជន និងជាមធ្យោបាយសម្រាប់ការលាងសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងទីផ្សារងងឹត ដោយសារអ្នកប្រើប្រាស់ និងវិនិយោគិនមួយចំនួនមិនមានការយល់ដឹងពីរូបិយវត្ថុ Crypto Currencies ដែលងាយឆបោក។ លោកជំទាវ ជា សេរី អគ្គនាយិកាបច្ចេកទេសធនាគារជាតិនៃកម្ពុជា មានប្រសាសន៍នៅក្នុងសន្និសីទម៉ាក្រូសេដ្ឋកិច្ចលើកទី4 កាលពីសប្តាហ៍មុននេះថា ថ្មីៗនេះធនាគារជាតិនៃកម្ពុជាបានទទួលព័ត៌មានមួយចំនួន ដែលបានចរាចររូបិយវត្ថុ Crypto Currency ហើយបានផ្តល់ឈ្មោះប្លែកៗគ្នា ដូចជា Bit Coin បន្ទាប់មកទៀតក៏មានក្រុមហ៊ុនមួយចំនួន កំពុងតែបំផុសបំផុលឱ្យប្រជាជនទិញយក។

    លោកជំទាវបញ្ជាក់ថា ធនាគារជាតិកម្ពុជាមិនគាំទ្ររូបិយវត្ថុ Crypto Currency ដែលមិនទទួលស្គាល់ដោយរដ្ឋាភិបាល ហើយបើសិនជាមានការបំផុសបំផុល ឱ្យប្រើប្រាស់ណាមួយ សូមកុំជឿតាមការបំផុសបំផុលរបស់គេ ព្រោះរូបិយវត្ថុប្រភេទនេះមិនអាចប្តូរយកប្រាក់សុទ្ធនៅធនាគារជាតិបានឡើយ៕

  • ឱក សុគន្ធកញ្ញា ៖ «បើស្រឡាញ់ ឱក សុគន្ធកញ្ញា  ត្រូវពាក់មួកសុវត្ថិភាពរាល់ពេលធ្វើដំណើរ»

    ឱក សុគន្ធកញ្ញា ៖ «បើស្រឡាញ់ ឱក សុគន្ធកញ្ញា  ត្រូវពាក់មួកសុវត្ថិភាពរាល់ពេលធ្វើដំណើរ»

    នៅព្រឹកថ្ងៃទី7 ខែធ្នូ ឆ្នាំ2017 កំពូលតារាចម្រៀងស្រី ដែលមានប្រជាប្រិភាពខ្លាំងបំផុត ព្រមទាំងមានអ្នកគាំទ្រជាច្រើននាក់ និងជារាជិនីតារាចម្រៀងនៅក្នុងទ្រនំរស្មីហង្សមាស គឺកញ្ញា ឱក សុគន្ធកញ្ញា បានបង្ហាញវត្តមានចូលរួមចែកមួកសុវត្ថិភាពដល់ប្អូនៗសិស្សានុសិស្សនៅវិទ្យាល័យ ព្រះស៊ីសុវត្ថិ ក្នុងនាមជាអ្នកតំណាងផលិតផលទូរស័ព្ទដៃឆ្លាតវៃSamsung។

    នៅក្នុងជំនួបជាមួយប្អូនៗសិស្សានុសិស្ស និងផ្ដល់កិច្ចសំណេះសំណាល តារាស្រីរូបនេះ មិនមានអ្វីផ្ដាំផ្ញើច្រើនពេកនោះទេ តែមានសារខ្លីមួយដែលអត្ថន័យជ្រាលជ្រៅ និងផ្ដល់ការទូន្មានក្រើនរំឭកក្នុងការការពារអាយុជិវិតឱ្យរួចផុតពីគ្រោះថ្នាក់ចរាចរណ៍។ កញ្ញា បានពោលថា «ការពាក់មួកសុវត្ថិភាពខណៈពេលធ្វើដំណើរ គឺពិតជាមានសារៈសំខាន់បំផុត ក្នុងការការពារអាយុជីវិតប្អូនៗ ព្រោះថា វាអាចការពារក្បាល និងចង្កាបានល្អ និងរួចផុតពីការបាត់បង់អាយុជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍»។

    ជាចុងក្រោយតារាស្រីដ៏មានប្រជាប្រិយភាពរូបនេះបានបញ្ជាក់ដែរថា «ប្អូនៗទាំងអស់មានឪពុកម្ដាយ និងសាច់ញាតិបងប្អូនដែលនៅចាំព្រួយបារម្ភ និងផ្ដល់ក្ដីស្រឡាញ់ជូនប្អូនៗគ្រប់ពេលវេលា ហើយកាន់តែពិសេសជាងនេះទៅទៀតនេះ គឺបងស្រី ឱក សុគន្ធកញ្ញា  ម្នាក់នេះផ្ទាល់តែម្ដង ដែលស្រឡាញ់ប្អូនៗទាំងអស់គ្នាខ្លាំងអស់ពីបេះដូង ដូច្នោះហើយបើស្រឡាញ់បងស្រី  ឱក សុគន្ធកញ្ញា  ត្រូវពាក់មួកសុវត្ថិភាពគ្រប់ពេលវេលាទាំងអស់គ្នាណា៎»។ បន្ទាប់មកប្អូនៗសិស្សានុសិស្សបានផ្ដល់សំឡេងហ៊ោកញ្ជ្រៀវជាការគាំទ្រសម្ដីតារាស្រីរូបនេះយ៉ាងលាន់ឮពាសពេញបរិវេណវិទ្យាល័យ ព្រះស៊ីសុវត្ថិ តែម្ដង៕

  • Ronaldo ត្រូវ​បានរំពឹង​ថា នឹង​ឈ្នះ​ពាន​​បាល់មាស Ballon d’Or ជាលើក​ទី​5​នៅថ្ងៃនេះ

    Ronaldo ត្រូវ​បានរំពឹង​ថា នឹង​ឈ្នះ​ពាន​​បាល់មាស Ballon d’Or ជាលើក​ទី​5​នៅថ្ងៃនេះ

    ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​​តាមស្មើ​កំណត់ត្រា​របស់​តា​រា​ឆ្នើម Lionel Messi នៅថ្ងៃ​ព្រហស្បតិ៍នេះ តាមរយៈ​ការឈ្នះពាន​រង្វាន់បាល់​​មាស Ballon d’Or ជាលើកទី​5 ក្រោយ​ពី​ត្រូវបាន​ទទួល​ស្គាល់​ពី​សមិទ្ធផលក្នុងការ​ជួយ​ឲ្យក្រុម Real Madrid ឈ្នះ​ទាំង​ពានក្នុងក្រប​ខ័ណ្ឌ La Liga និង Champions League កាល​ពី​រដូវកាលមុន​។

    ​ខ្សែ​ប្រយុទ្ធ Messi វ័យ​3០​ឆ្នាំ​របស់ក្លិប Barcelona បាន​ឈ្នះ​ពាន​កិត្តិយសនេះ ចាប់ពី​ឆ្នាំ​2009 ដល់​ឆ្នាំ​2012 និង​ក្នុងឆ្នាំ​2015​។ ដោយឡែក ខ្សែ​ប្រយទ្ធអន្តរ​ជាតិ​ព័រ​ទុយហ្គាល់ ដែលមាន​វ័យ​32​ឆ្នាំ បាន​​ឈ្នះពានកីឡាករ​ឆ្នើម​​មួយនេះ ក្នុងឆ្នាំ​2008, 2013, 2014 និងឆ្នាំ​2016​។ Ronaldo ដែល​​បាន​ធ្វើការ​​អភិវឌ្ឍ​ទេព​កោសល្យ​របស់​ខ្លួន​ក្រោមការ​​បង្វឹក​យ៉ាងយក​ចិត្តទុក​របស់​អតីត​គ្រូបង្វឹក​របស់ក្លិប Manchester United លោក Alex Ferguson ​នោះ បាន​ឈ្នះពាន​ Ballon d’Or ជាលើក​ទី​4របស់​គេ ក្រោយ​ពី​បាន​ជួប​រដូវកាល​​ដែល​មិន​អាច​បំភ្លេច​បានមួយតាមរយៈ​ការ​ជួយ​ឲ្យក្រុម​ Real លើកពាន Champions League មុនពេល​ជួយ​ឲ្យក្រុម​ជម្រើស​ជាតិ​របស់​គេ​ឈ្នះពាន Euro ឆ្នាំ​2016 ក្នុង​​ទីក្រុង​ប៉ារីស​។

    ពាន​រង្វាន់​របស់​ទស្សនា​វដ្តី France Football មួយ​នេះ ត្រូវ​បាន​កាត់​សេចក្តីដោយ​សំឡេង​ឆ្នោត​របស់​ក្រុម​អ្នក​យក​ព័ត៌​មានកីឡា​ ដែលមាន​ចំនួន​173សំឡេង​ក្នុង​ឆ្នាំ​2016 ដោយ​អ្នកយកព័ត៌មានម្នាក់​ៗ​ត្រូវ​ជ្រើស​រើសកីឡាករ​ចំនួន​5​នាក់ ពី​បញ្ជីមួយ​ដែលមាន​កីឡាករ​30នាក់​​៕

    ប្រភពពី៖ Sky Sports