Author: អេបិល

  • Ceres ប្រមូលទិញកីឡាករឆ្នើម 5រូបពីលីកកំពូលរបស់ថៃ ត្រៀមបំបាក់ក្រុមស្វាយរៀង ល្ងាចនេះ

    Ceres ប្រមូលទិញកីឡាករឆ្នើម 5រូបពីលីកកំពូលរបស់ថៃ ត្រៀមបំបាក់ក្រុមស្វាយរៀង ល្ងាចនេះ

    មុននឹងឈានដល់ការប្រកួតពានរង្វាន់ AFC CUP 2020 ជើងទី1 របស់ខ្លួនទល់ជាមួយនឹងក្លិបព្រះខ័នរាជស្វាយរៀង នាពេលល្ងាចនេះ ក្រុមជើងឯកលីកកំពូលរបស់ហ្វីលីពីន បានបង្ហាញសមាសភាពកីឡាករសញ្ជាតិហ្វីលីពីនចំនួន 5រូបដែលខ្លួនទើបតែទិញមកពីក្លិបនានាក្នុងលីកកំពូលរបស់ថៃ។

    កីឡាករទាំង 5រូបនោះមានដូចជា ខ្សែប្រយុទ្ធ Manny Ott ( ផ្ទេរពី Ratchaburi Mitr Phol FC ), ខ្សែការពារ Joshua Dutosme ( ផ្ទេរពី Sukhothai FC ), ខ្សែប្រយុទ្ធ Mark Hartmann ( ផ្ទេរពី Ratchaburi Mitr Phol FC ), ខ្សែប្រយុទ្ធ Hikaru Minegishi ( Pattaya United FC ) រួមទាំងកីឡាករម្នាក់ទៀតផ្ទេរពីក្លិបក្នុងលីក Kaya FC-Iloilo

    គួរបញ្ជាក់ដែរថា Ceres Negros ស្ថិតនៅក្នុងពូល G ជាមួយម្ចាស់ជើងឯកលីកកំពូលកម្ពុជា គឺព្រះខ័នរាជស្វាយរៀង, ម្ចាស់ជើងឯកលីកកំពូលឥណ្ឌូនេស៊ី ( Bali United ) និងក្រុមលេខ3 លីកកំពូលវៀតណាម Than Quang Ninh


  • អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា ទទួលបានការសាទរយ៉ាងកក់ក្តៅពីសំណាក់អ្នកគាំទ្រប្រេស៊ីល

    អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា ទទួលបានការសាទរយ៉ាងកក់ក្តៅពីសំណាក់អ្នកគាំទ្រប្រេស៊ីល

    អតីតកីឡាករខ្សែប្រយុទ្ធជម្រើសជាតិជប៉ុន Keisuke Honda បានបង្ហាញខ្លួនក្នុងពិធីប្រកាសបង្ហាញមុខជាផ្លូវការចំពោះអ្នកគាំទ្ររបស់ក្លិប Botafogo F.R នៅកីឡដ្ឋាន Estadio Olimpico Nilton Santos ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅបំផុតពីសំណាក់អ្នកចូលរួមច្រើនដល់ទៅ 13,000នាក់។

    កីឡាករ​វ័យ​ 33​ឆ្នាំ​​ បាន​និយាយ​ក្នុង​សន្និសីទកាសែត​​ក្នុង​ការ​បង្ហាញ​ខ្លួន​ដំបូង​នៅ​កីឡដ្ឋាន Nilton Santos Stadium របស់​ក្លិប Botafogo ថា លោក​បាន​បដិសេធ​ក្លិប​នៅ​អឺរ៉ុប ​និង​អាស៊ី​ជា​ច្រើន បន្ទាប់មកបាន​​សម្រេច​ចិត្ត​មកនៅជាមួយ​ក្រុម​ដែល​ស្ថិត​ក្នុង​ទីក្រុង Rio de Janeiro នេះ គឺដោយ​សារ​អ្នក​គាំទ្រ។

    1. គួរបញ្ជាក់ដែរថា ការដែលទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅជាទីបំផុតបែបនេះ លោកបានសង្កត់ធ្ងន់ថា មិនដែលជួបរឿងបែបនេះឡើយ សូម្បីតែពេលនៅជាមួយ AC Milan ជាទីដែលរូបលោកបានចំណាយពេលលេងពីឆ្នាំ2014-2017 ដែលមានអ្នកគាំទ្រច្រើនដូចគ្នា តែក៏មិនដល់ថ្នាក់នេះដែរ៕


  • ល្ងាចនេះ ព្រះខ័នរាជស្វាយរៀង តតាំងដោយកម្លាំងចិត្តជាមួយនឹងក្រុមខ្លាំងជាងគេប្រចាំតំបន់អាស៊ី

    ល្ងាចនេះ ព្រះខ័នរាជស្វាយរៀង តតាំងដោយកម្លាំងចិត្តជាមួយនឹងក្រុមខ្លាំងជាងគេប្រចាំតំបន់អាស៊ី

    នេះជាការចាប់ផ្តើមដ៏ធំមួយរបស់ក្លិបព្រះខ័នរាជស្វាយរៀង សម្រាប់យុទ្ធនាការ AFC Cup ឆ្នាំ2020 នៅក្នុងពូល G ស្របពេលដែលក្លិបមួយនេះនឹងត្រូវធ្វើការប្រកួតជាមួយក្រុមម្ចាស់ជើងឯកលីកកំពូលរបស់ប្រទេសហ្វីលីពីន Ceres–Negros FC នាល្ងាចនេះ វេលាម៉ោង6 និង 30នាទីល្ងាចម៉ោងនៅកម្ពុជានៅកីឡដ្ឋាន Rizal Memorial Stadium ខណៈដែលពួកគេ គឺជាជើងឯកនៃលីកកំពូលរបស់ហ្វីលីពីនសម្រាប់ឆ្នាំ2019 នេះ (ក្រុមល្អផ្ដាច់គេប្រចាំបាល់ទាត់ហ្វីលីពីន) និងជាក្រុមអាស៊ីអាគ្នេយ៍មួយដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេនៅក្នុងសហព័ន្ធបាល់ទាត់ AFC, រួមទាំងពានរង្វាន់ AFC Champions League ផងដែរ។

    Ceres Negros FC ជាក្រុមជើងឯកលីកកំពូលហ្វីលីពីនដល់ទៅ 3សម័យកាលជាប់គ្នា (ឆ្នាំ2017, 2018 និង2019) និងជើងឯក Copa Paulino Alcantara (2019)។ មិនតែប៉ុណ្ណោះពួកគេក៏ជាជើងឯកនៃពានរង្វាន់ PFF National Men’s Club Championship (ឆ្នាំ 2012-13 និង2013-14) និងជាជើងឯកពានរង្វាន់ United Football League (ឆ្នាំ2015)ទៀតផង។

    គួរបញ្ជាក់ផងដែរថា ចំពោះក្រុមមួយនេះ ធ្លាប់បានចូលរួមនៅក្នុងការប្រកួតពានរង្វាន់ AFC Champions League ជាច្រើនលើកផងដែរ (តែបានត្រឹមវគ្គជម្រុះ), ហើយក៏ធ្លាប់ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFC Cup ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះផងដែរ៕


     

  • អ្នកនាំពាក្យក្រសួងអប់រំថា ​បើមានករណីគ្រូយកលុយសិស្ស គ្រាន់តែជូនដំណឹងភ្លាម នឹងចាត់ការជូនជាបន្ទាន់

    អ្នកនាំពាក្យក្រសួងអប់រំថា ​បើមានករណីគ្រូយកលុយសិស្ស គ្រាន់តែជូនដំណឹងភ្លាម នឹងចាត់ការជូនជាបន្ទាន់

    អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ឌី ខាំបូលី បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន​នៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលថា ប្រសិនបើមាន​ឃើញករណីគ្រូបង្រៀនយកលុយពីសិស្ស អាណាព្យាបាល និង​អ្នកសារព័ត៌មានអាចទំនាក់ទំនងទៅអ្នកនាំពាក្យ និងក្រសួងដើម្បីឱ្យក្រសួងប្រមូលព័ត៌មានដើម្បីចាត់វិធានការបន្ទាន់ភ្លាមៗតែម្ដង។ 

    ឯកឧត្តមបានបន្ថែមផងដែរថា ជាគោលការណ៍ក្រសួងអប់រំ យុវជន និងកីឡា មិនអនុញ្ញាតឱ្យ​មានការយកថ្លៃសិក្សាពីសិស្សនៅតាមសាលារៀននោះទេ។ ហេតុនេះការយកប្រាក់ពីសិស្ស ជារឿងមួយដែលមិនត្រឹមត្រូវ ដែលក្រសួងនឹងចាត់វិធានការបន្ទាន់ ប្រសិនបើមានករណីបែបនេះកើតឡើង។ ឯកឧត្តមបញ្ជាក់ថា បុគ្គលិកអប់រំមានរហូតដល់ទៅជាង 12ម៉ឺននាក់ ហេតុនេះ​អាចមានបុគ្គលមួយចំនួនតូច​ ពីសាលាខ្លះមានករណីមិនប្រក្រតីបែបនេះ តែដើម្បីជាវិធីសាស្រ្តដោះស្រាយយើងគួរចូលរួមសហការ និងរាយការណ៍មកក្រសួងដើម្បីរួមគ្នាលុបបំបាត់បញ្ហាទាំងអស់នេះ៕


     

  • CPL ជឿជាក់ថា អចលនទ្រព្យនឹងរីកចម្រើនទៅជាទីក្រុងទំនើប វៃឆ្លាត

    CPL ជឿជាក់ថា អចលនទ្រព្យនឹងរីកចម្រើនទៅជាទីក្រុងទំនើប វៃឆ្លាត

    ការអភិវឌ្ឍ​ទីក្រុង​រណបសំខាន់​ចំនួន​6 ​នៅ​រាជ​ធានី​ភ្នំពេញដែល​រាជ​រដ្ឋា​ភិបាល​កម្ពុជា​បាន​អនុញ្ញាតឱ្យ​សាង​សង់​នា​ពេល​កន្លង​មក ត្រូវបានអ្នកវិនិយោគវិស័យអចលនទ្រព្យកត់សម្គាល់ថា នឹងក្លាយជាទីក្រុង​រណបបែប​វៃឆ្លាតនាពេលអនាគត​ ដោយទីតាំងនៅ​ក្នុងសង្កាត់​ជ្រោយ​ចង្វារ ខណ្ឌ​ឫស្សីកែវនឹងទទួលបានការលេច​​មុខមាត់ខ្លាំងជាងគេក្នុង​គម្រោងដែលបានចាប់ផ្តើមមានសកម្មភាពនាពេលថ្មីៗនេះ របស់ OCIC ដែលបានផ្តល់សិទ្ធិផ្តាច់មុខដល់ក្រុមហ៊ុនCPL ក្នុងការលក់អគារ The Legacy ។


    លោកឧកញ៉ា ចេង ខេង​ អគ្គ​នាយក​ក្រុមហ៊ុន​អចលនទ្រព្យ CPL ខេមបូឌា  បានមានប្រសាសន៍ឱ្យដឹងថា៖«គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប ​ដែល​ទទួលបាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​នា​ពេល​នេះ ​មានសកម្ម​ភាព​វិនិយោគ​ក៏​ល្អ ​ដំណើរ​ការ​ទិញ​-លក់​ក៏​ល្អ ដែល​ផ្តោតលើ​តម្រូវ​ការ​អតិថិជន​ខុសៗ​គ្នា។ ប៉ុន្តែគម្រោង​ The Legacy បានលេច​ចេញ​​ជា​​រូប​រាង​ឡើង​ហើយ និងសាងសង់បានរួចរាល់ប្រមាណ 90% នៅលើទឹកដីទីក្រុងរណបជ្រោយចង្វារ ហើយគ្រោងនឹងបញ្ចប់នៅខែមេសាខាងមុខ»

    នៅក្នុងដំណើរទស្សនកិច្ចនាំអតិថិជនទៅកាន់អគារ The Legacy ដើម្បីមើលអំពីដំណើរការនៃការសាងសង់អគារនេះកាលពីថ្ងៃទី9-2-20​20 រួមមានPartner លោក លោកស្រី លោកឧកញ៉ា ​លោកជំទាវ និងអតិថិជនជាច្រើននាក់ បានចូលរួមពិនិត្យអគារកម្ពស់ 21ជាន់នេះ និងបានស្វែងយល់ពីអគារដំបូងរបស់ OCIC ក្នុងតំបន់នេះដែលនឹងមានការច្នៃប្រឌិតបែបទំនើបទាន់សម័យ និងវៃឆ្លាត ​រួមទាំងការស្ថិតនៅក្នុងទីតាំងល្អ និងក្នុងតំបន់ដែលមានអាកាសធាតុល្អបរិសុទ្ធ ដោយមានទន្លេ មេគង្គ និងទន្លេបាសាក់ អមសងខាង ធ្វើឱ្យបរិយាកាសជុំវិញមានផាសុកភាព។


    លោក​ឧកញ៉ា ​ចេ​ង ខេ​ង បាន​ប្រសាសន៍ថ្លែង​អំណរគុណ​ដល់​អ្នកឧកញ៉ា ពុង ឃាវ​សែ ដែល​ជា​ម្ចាស់​គម្រោងអគារ The Legacy​នេះ ដែល​បាន​ផ្តល់​ទំនុកចិត្ត​ដល់​ក្រុមហ៊ុន CPL ឱ្យធ្វើ​ការ​លក់​ផ្តាច់មុខ ហើយ​លោក​ឧកញ៉ា​បានប្តេជ្ញា​ថា នឹងធ្វើ​ឱ្យ​គម្រោង​នេះ​ជោគជ័យ​នៅ​ក្នុង​រយៈពេល​ខ្លី ដោយសារ​តែ​វា​ស្ថិត​នៅ​ក្នុងប្លង់ទី​ក្រុង​រណប​ជ្រោយចង្វារ ដែល​កំពុង​តែ​មានការ​អភិវឌ្ឍ​ខ្លាំង ដូច្នេះ​ លោក​ជឿជាក់​ថា មិន​ដល់ ​3​ខែ​ទេ ក្រុមហ៊ុន​អចលនទ្រព្យ CPL របស់លោក ​អាចនឹង​លក់ដាច់​ចំនួន 11ជាន់នៃអគារកម្ពស់ 21ជាន់នេះ ​ជាមិន​ខាន​»​​។

    លោក​ឧកញ៉ា​បានបន្ត​ថា៖«ហេតុដែល​ខ្ញុំ​មានការ​ជឿជាក់​ខ្លាំង ​ចំពោះ​ការ​លក់​អគារ The Legacy យ៉ាង​ដូច្នេះ​ គឺ​ព្រោះតែទីតាំង​នៃ​អគារ​នេះល្អ ​ដែល​អំណោយផល​ដល់​ការ​រស់នៅ និង​ធ្វើ​អាជីវកម្មខ្លាំង​ណាស់ ហើយខ្ញុំក៏ចង់ឱ្យលោកអ្នកមករស់នៅក្នុងអគារដែលមានការចាប់អារម្មណ៍លំដាប់ស្តង់ដាពិភពលោកនេះដែរ ដោយសារតែអគារនេះមានការច្នៃប្រឌិតបែបទំនើបទាន់សម័យ និងវៃឆ្លាត ជាការសម្រិតសម្រាំងរបស់​ក្រុមហ៊ុន OCIC និងមានអ្នកជំនាញមកពីប្រទេសអ៊ីស្រាអែលចូលរួមផ្តល់គម្រោងនៃការបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាសម្រាប់អគារទាំងមូលផងដែរ»។ 

    លោក​ឧកញ៉ា ​ចេ​ង ខេ​ង បានបញ្ជាក់ថា អគារ​ពាណិជ្ជកម្ម The Legacy មាន​លក្ខណៈ​ល្អច្រើន​សម្រាប់​អ្នក​​ចាប់ផ្តើម​អាជីវកម្ម​ផ្ទាល់ខ្លួន​ដំបូង​ ដែលវាមិន​ខុស​ពី​អគារ​ពាណិជ្ជកម្ម​ដទៃ​​ទៀត​ទេ ដែលរួម​មាន​ការ​គ្រប់គ្រង​អចលនវត្ថុ សេវាកម្ម​កក់​សំបុត្រ​ផ្សេង​ៗ សេវាកម្ម​បដិសណ្ឋារកិច្ច សេវាកម្ម​រដ្ឋបាល សេវាកម្ម​រត់ការផ្ទេរសិទ្ធិ និង​បង់ពន្ធ​អចលនវត្ថុ សេវាកម្ម​បោះពុម្ព ​រួម​នឹងការ​ផ្សា​ភ្ជាប់​ទំនាក់ទំនង​អ្នកជំនាញ​លើ​វិស័យផ្សេងៗ ដូចជាជំនាញ​ផ្នែក​បច្ចេកវិទ្យា ​លើ​វិស័យ​កសិកម្ម  អ្នកជំនាញ​ផ្នែក​ហិរញ្ញ​​វត្ថុ​ជាដើម ​ដែល​អាច​ផ្តល់​ប្រឹក្សា​ ដើម្បី​ជួយ​ដល់​អាជីវកម្មអាច​ឱ្យ​ដំណើរការ​ទៅ​បាន​​។

    សូមបញ្ជាក់ដែរថា ដោយមានចក្ខុវិស័យច្បាស់លាស់ក្រុមហ៊ុន CPLបានកំណត់គោលដៅ ជាក់​​​លាក់​​​មួយថា សម្រាប់​ជាន់ទី19 នៃអគារ​ពាណិជ្ជកម្ម The Legacy នៅពេលសាងសង់​រួចរាល់ 100% ​នៅ​ខែមេសា ឆ្នាំ​2020 ខាង​មុខ​នេះ ក្នុង​នាម​ជា​អគារ​ខ្ពស់​ដែល​បាន​សាងសង់​រួចរាល់​មុនគេ​លើ​ទឹកដី​ក្រុង​រណប​ជ្រោយចង្វារ និងទុកសម្រាប់ធ្វើជាការិយាល័យពាណិជ្ជកម្មអ៊ីស្រាអែល-កម្ពុជាក្នុងកិច្ចការពាណិជ្ជកម្ម៕


  • សិល្បករគ្រួសារតារាកម្ពុជា និងសប្បុរសជន រួមគ្នាចែករំលែកក្ដីស្រឡាញ់ និងនាំអំណោយជូនដល់កុមារកំព្រា

    សិល្បករគ្រួសារតារាកម្ពុជា និងសប្បុរសជន រួមគ្នាចែករំលែកក្ដីស្រឡាញ់ និងនាំអំណោយជូនដល់កុមារកំព្រា

    ពិតជាមានក្ដីរំភើបឥតឧបមា ខណៈបានឃើញទឹកចិត្តរបស់សិល្បករពីក្រុមគ្រួសារតារាកម្ពុជា និងក្រុមសប្បុរសជនតែបៃតងថេនសៃ រួមគ្នានាំក្ដីស្រឡាញ់និងអំណោយដែលមានដូចជា មានភេសជ្ជៈតែបៃតងជិត៣០កេស ទឹកសុទ្ធជាច្រើនកេស មីសរុបជាង១០កេស ត្រីចសរុបជាង២កេសធំ អង្ករ៦បេ ទឹកត្រីទឹកស៊ីអ៊ីវ សំលៀកបំពាក់ នំណី និងថវិកាសរុបជិត៣លានរៀល ជូនដល់សមាគមក្មេងកំព្រាស្នាមញញឹមនៃក្ដីសង្ឃឹមរបស់កុមារ។

    លោក ទួន ប៉ូលី អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនតែបៃតងថេនសៃ បានថ្លែងបញ្ជាក់ថា នេះជាលើកទី១ ដែលក្រុុមហ៊ុនសហការជាមួយក្រុមសិល្បករគ្រួសារតារាកម្ពុជា ហើយឃើញតារាសិល្បៈទាំងនេះ រួមគ្នាទិញជាសម្ភារៈ និង គ្រឿងឧបភោគបរិភោគបរិភោគជាច្រើនទៀត ធ្វើឱ្យជំនួយនៅក្នុងថ្ងៃនោះមានកម្រិតធំ។ លោកប្រកាសជំហរថា នឹងបន្តសហការជាមួយគ្រួសារតារាកម្ពុជា ឱ្យបានច្រើន ដើម្បីការងារសង្គម។ ក្នុងនោះលោក ក៏បានប្រកាសផ្ដល់ម៉ាស៊ីនចម្រោះទឹកស្អាត អំពូលសុឡាបំភ្លឺផ្លូវចូលសម្រាប់ក្មេងៗ និងប្រកាសផ្ដល់ក្នុងមួយខែ១៥០០ដុល្លារ ដើម្បីបំពេញកង្វះខាតផ្នែកម្ហូបអាហាររបស់សមាគមផងដែរ។

    លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ថ្លែងថា អំណោយដែលបានប្រគល់ជូននេះមានចំនួន៣ផ្នែក មួយផ្នែកជាការចូលរួមរបស់ក្រុមហ៊ុនតែបៃតងថេនសៃ មួយផ្នែកជាការគៀរគរ និងការបរិច្ចាគផ្ទាល់ពីតារាសិល្បៈរបស់់គ្រួសារតារាកម្ពុជា និង មួយផ្នែកទៀត គឺជាការផ្ដល់ដោយលោកឧកញ៉ាបណ្ឌិត គាង សេង ប្រធានក្រុមហ៊ុនគាងសេង ដែលជួយជាផ្ទាំងសុឡាបំភ្លឺផ្លូវ ថវិកា១លានរៀល និងសន្យារកជំនួយជូនក្នុងមួយខែ១៥០០ដុល្លារ ផ្គត់ផ្គង់ថ្លៃម្ហូប និងតម្រូវការ ទើបធ្វើអោយជំនួយដែលយកទៅប្រគល់ជូននោះមានចំនួនច្រើន។ លោកក៏ថ្លែងអំណរគុណយ៉ាងពិសេសចំពោះម្ចាស់ជំនួយ និងតារាសិល្បៈផងដែរ ដែលមិនត្រឹមតែលះបង់ពេលវេលា និងលុយកាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្កភាពរីករាយដល់ក្មេងៗយ៉ាងជិតស្និទ្ធិ មុនទិវារនៃក្ដីស្រលាញ់មកដល់នោះផង៕

  • លោកសាស្រ្តចារ្យ ចាន់ សារិន ស្រាយបំភ្លឺរឿង “អន្ទាក់ស្នេហ៍” ក្រោយរិះគន់ថាចម្លងពីថៃ

    លោកសាស្រ្តចារ្យ ចាន់ សារិន ស្រាយបំភ្លឺរឿង “អន្ទាក់ស្នេហ៍” ក្រោយរិះគន់ថាចម្លងពីថៃ

    ភាពយន្តខ្មែររឿង “អន្ទាក់ស្នេហ៍” ត្រូវបានអ្នកទស្សនាភាពយន្តមួយចំនួនរិះគន់ ថាបានចម្លងសាច់រឿង ស្នាមរបួសចាស់ ឬ The Scar របស់ប្រទេសថៃ និងបានអះអាងថា វីដេអូខ្លីនៃរឿងទាំងពីរ មានលក្ខណៈដូចគ្នាស្ទើតែទាំងស្រុង។

    លោកសាស្រ្តចារ្យ ចាន់ សារិន ផ្នែកល្ខោនយីកេ នៃសាលាមធ្យមសិក្សាសិល្បៈ ដែលជាកវីនិព្ធ រឿង “អន្ទាក់ស្នេហ៍” សូមលើកបញ្ជាក់សាធារណៈជនជ្រាបថា រឿង “អន្ទាក់ស្នេហ៍” ជាសិល្ប៍សាស្រ្ត អត្ថបទនិពន្ធ នាថកថា របស់លោកដែលប្រើពេលគិតប្រមូលពីសាច់រឿងពិត របស់ ចាស់ទុំ ក្នុងស្រុកភូមិរបស់លោក ធ្លាប់រស់នៅកាលពីយុវជនជំទង មកសរសេរឡើង អស់រយៈពេល ១ ឆ្នាំ និងរៀបជាអត្ថបទភាពយន្តជិត ១ឆ្នាំទៀត។

    ភាពយន្តអន្ទាក់ស្នេហ៍ ទៀបសោត ឆ្លុះបញ្ចាំងពីស្នេហាស្មោះស្ម័គ្រ នៃគូសង្សារស្រុកស្រែ ដែលមានម្តាយជាអ្នកបំបែក ដើម្បីមាសប្រាក់របស់ចាស់ព្រើមួយរូប ដែលខ្វះសិលធម៌ និងមានចិត្តគំនិតកំណាញ់ស្វិត ល្បិចកល អាវ៉ាសែ ដើម្បីបោកយកនារីក្មេងមកជាគូអនាគតរបស់ខ្លួន។ លោកសាស្រ្តចារ្យ ចាន់ សារិន ដែលមានវ័យជាង ៥០ ឆ្នាំ បន្តថា សាច់រឿងនេះមានពិតក្នុងសម័យកាលលោកសាស្រ្តចារ្យនៅវ័យជាង ២០ ឆ្នាំ ដែលកាលនោះកម្ពុជាទើបតែមានសន្តិភាព ឆ្លងផុតពីរបបខ្មែរក្រហម។

    តម្លៃនៃសាច់រឿងនេះ ឆ្លុះបញ្ជាំងពី កិច្ចកាតញូតាធម៌របស់កូនស្រីជូនដល់ម្តាយ សេចក្តីស្នេហាស្មោះស្ម័គ្រ ដោយហ៊ានលះបង់សេចក្តីសុខផ្ទាល់ខ្លួនដើម្បីដូរនឹងសេចក្តីសុខរបស់មនុស្សជាទីស្រលាញ់ និងចុងក្រោយជាការកែប្រែភាពអវិជ្ជមានរបស់មនុស្សចាស់ដែលខូចខិត។ នេះបើតាមការបញ្ជាក់របស់ សាស្រ្តចារ្យ ចាន់ សារិន កវីនិពន្ធខ្មែរម្ចាស់ពាន់រង្វាន់អក្សរសិល្ប៍ខ្មែរឆ្នាំ ២០០១ និង ២០០២។

    ដោយហេតុថា មានប្រិយមិត្តរបស់រោងភាពយន្តជាច្រើន មានចម្ងល់ នឹងលើកឡើងបញ្ជាក់ពីការប្រើប្រាស់ប្លង់ថត ដូចគ្នា ទេសភាពដូចគ្នាមកបញ្ជាក់ ជាអំណះអំណាងថាភាពយន្តខ្មែរមួយនេះបានលួចចម្លងសាច់រឿងដើម “របួសចាស់” របស់ប្រទេសថៃ វាជាការជៀសមិនផុតឡើយ នេះបើតាមការលើកឡើងរបស់លោកសាស្ត្រចារ្យ។

    រូបលោកបន្តទៀតថា ជាក់ស្ដែង ស្នេហារបស់ក្រមុំកម្លោះស្រុកស្រែកាលនោះ គឺមិនលើសពីក្នុងទឹកបឹង មានឈូក មានព្រលឹត មានវាលស្រែ និងមាន ខ្ទោមអ្នកតាជាសាក្សីឡើយ។ ដូចនេះការប្រៀបធៀបដោយយកប្លង់ថត ប្រហាក់ប្រហែល មកបញ្ជាក់ វាឥតមានអ្វីខុសទេ តែបើយើងបើកចិត្តឱ្យទូលាយ ហើយគិតបន្តិចថា តើកម្លោះក្រមុំស្រុកស្រែ បើស្រលាញ់គ្នា កន្លែងណាទៀតដែលសាកសមជាងនេះ ហើយថាតើ ស្រុកស្រែខ្មែរ និងស្រុកស្រែនៃប្រទេសថៃខុសគ្នាប៉ុនណា?

    ទេសភាពដ៏ត្រកាលនៃស្រុកស្រែរបស់ខ្មែរ គិតមិនទាន់បាត់បង់សម្រស់នៅឡើយទេ ការថតជាន់ប្លង់នៃរឿងចាស់ វាតែងកើតឡើង ពិសេសអំបូររឿងស្នេហាស្រុកស្រែបែបនេះ តែថា គុណភាពនៃសាច់រឿង ពិតជាទាក់ភ្នែកទស្សនិកជនហើយទើបធ្វើឱ្យអ្នករឮកដល់រឿងចាស់ថែមទៀត។

    យ៉ាងណាមិញ ទាំងផលិតករ អ្នកដឹកនាំរឿង និងក្រុមការងារជាខ្មែរទាំងអស់ ពិសេសអ្នកនិពន្ធរឿង “អន្ទាក់ស្នេហ៍” សង្ឃឹមថា អ្នកគាំទ្រកុនខ្មែរទាំងអស់ នឹងសាកល្បងទស្សនារឿងមួយនេះដើម្បីឈ្វេងយល់ពីភាពខុសគ្នានៃសាច់រឿងទាំងពីរ។

    ក្រុមការងារក៏សូមមេត្តាសុំចិត្តប្រិយមិត្ត កុំទាន់អាល់រិះគន់ជាន់ពន្លិចភាពយន្តខ្មែរ មុនមិនទាន់បានទស្សនាពេញលេញ និងសូមកុំទាន់វាយតម្លៃរូបភាពវប្បធម៌របស់ខ្លួនថាជារបស់អ្នកដទៃ ហើយអ្វីដែលល្អថាជាគេ ហើយអ្វីដែលមិនល្អថាជាយើង ព្រោះថាយើងជាខ្មែរដូចគ្នា។ សូមផ្តល់តម្លៃ និងគោរពគ្នាទៅវិញទៅមកឱ្យស័ក្តសមជាខ្មែរអ្នកស្នេហាជាតិពិត៕

  • តារាចម្រៀង សម្បត្តិ ដេវីត ចេញការបកស្រាយករណីស្ត្រីម្នាក់ចោទថាបោកប្រាស់យកលុយស្វាមីរបស់នាង

    តារាចម្រៀង សម្បត្តិ ដេវីត ចេញការបកស្រាយករណីស្ត្រីម្នាក់ចោទថាបោកប្រាស់យកលុយស្វាមីរបស់នាង

    តារាចម្រៀងពន្លកថ្មីលោក សម្បត្តិ ដេវីត បានធ្វើឱ្យមហាជនទាំងក្នុង និងក្រៅសិល្បៈមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីនារីម្នាក់មានហ្វេសប៊ុកឈ្មោះ Ah Rath Love ចេញមុខទម្លាយរឿងអាស្រូវថាលោក បោកប្រាស់យកលុយស្វាមីរបស់នាង អស់ជិត២ម៉ឺនដុល្លារយកមកបើកហាងលក់សម្លៀកបំពាក់បុរសនារីមួយកន្លែងនៅម្ដុំស្ទឹងមានជ័យ។

    ទាក់ទងការលើកឡើងរបស់នារីឈ្មោះ Ah Rath Love នេះដែរ ម្ចាស់បទ« ច្រលំ » រូបនេះក៏បាន​ឱ្យដឹងថា មិនមែនជាការពិតឡើយ គ្រប់យ៉ាងលោក នឹងបកស្រាយឱ្យពុកម៉ែបងប្អូនបានដឹងក្នុងពេលឆាប់ៗនេះថាការពិតវាយ៉ាងណានោះ។ លោកថា« ខ្ញុំមិនសុខចិត្តទេព្រោះគាត់បង្ហោះនេះធ្វើឲ្យប៉ះពាល់កេរ្តិ៍ឈ្មោះខ្ញុំខ្លាំងណាស់ តែពេលនេះខ្ញុំសុំមិននិយាយអ្វីច្រើនទេ តែតិចទៀតខ្ញុំនឹងបកស្រាយឱ្យពុកម៉ែបងប្អូនបានដឹង ដើម្បីយកភាពស្អាតស្អំរបស់ខ្ញុំមកវិញ»។

    សូមរំឭកបញ្ជាក់ថា នារីដែលមានហ្វេសប៊ុកឈ្មោះ Ah Rath Love នោះបានបង្ហោះសារនៅលើហ្វេសប៊ុកថា៖”ខ្ញុំទ្រាំលែងបានហើយ មើលមុខឱ្យហើយបងប្អូន ហាងដែលបានមកពីការជញ្ជក់ញើសឈាមប្ដីប្រពន្ធខ្ញុំ។ បោកប្ដីខ្ញុំឡើងអស់ពីខ្លួន ហ្នឹងហើយមិត្តល្អដែលប្ដីខ្ញុំគាត់ជឿទុកចិត្តស្មើនឹងបងបង្កើត។ ទឹកប្រាក់ដែលប្ដីខ្ញុំវេពីកូរ៉េទៅ ៦២២០ ដុល្លារ និង ១០២០០ ដុល្លារទៀត។ សរុបទាំងអស់១៦៤២០ ដុល្លារ ហើយមកនិយាយថា កម្លាំងញើសឈាមរបស់អ្នកឯងមុខអ្នកឯងវាក្រាស់អស់និយាយហ្មង”៕

  • ទទួលយកកំពូលរសជាតិនៃបទពិសោធន៍លើសពីការមើលឃើញ និងការកម្សាន្តដ៏មហាអស្ចារ្យចេញពីស្តេចកំពូលទូរទស្សន៍ សាមសុង QLED 8K (Q900)!

    ទទួលយកកំពូលរសជាតិនៃបទពិសោធន៍លើសពីការមើលឃើញ និងការកម្សាន្តដ៏មហាអស្ចារ្យចេញពីស្តេចកំពូលទូរទស្សន៍ សាមសុង QLED 8K (Q900)!

    (ភ្នំពេញ) ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០៖  ទូរទស្សន៍កាលពីមុនឱ្យតែមើលឃើញ និងឮសំឡេងគឺបានហើយប៉ុន្តែបច្ចុប្បន្ននេះបើទោះបីជាពេលវេលារត់លឿនប៉ុណ្ណាក៏នៅតែរត់មិនទាន់ជាមួយនឹងបច្ចេកវិទ្យាដែលនឹកស្មានមិនដល់របស់ក្រុមហ៊ុន សាមសុង ដែរ! ជាក់ស្តែងសម្រាប់ស្តេចកំពូលទូរទស្សន៍ សាមសុង QLED 8K (Q900) លោកអ្នកប្រាកដជាទទួលបាននូវអ្វីដែលអស្ចារ្យជាទីបំផុតលើសពីការមើលឃើញ និងការកម្សាន្តរបស់លោកអ្នក!

    ទាំងរូបរាង, រចនាបទ, កម្រិតពណ៌, ពន្លឺ, និងសំឡេង គឺពិតជាអាចនាំអារម្មណ៍របស់អ្នកដែលកំពុងទស្សនាឱ្យស្លុង និងស្ថិតក្នុងពិភពមួយដែលល្អ និងស្រស់ស្អាតលើសពីធម្មជាតិ! ជាមួយនឹងភាពអស្ចារ្យទាំងអស់នេះហើយទើបបានធ្វើឱ្យ QLED 8K (Q900) ក្លាយជាស្តេចកំពូលទូរទស្សន៍ដ៏ឆ្លាតវៃបំផុតគ្មានគូប្រៀបក្នុងពិភពលោក! ខាងក្រោមនេះគឺជាចំណុចខ្លាំង និងមានតែមួយរបស់ស្តេចកំពូលទូរទស្សន៍ សាមសុង QLED 8K (Q900)៖

    * Perfect Visual Display

    ទោះជាស្ថិតក្នុងស្ថានភាពពន្លឺបែបណាក៏ដោយក៏ទូរទស្សន៍ សាមសុង QLED 8K (Q900) នៅតែមានគុណភាពខ្ពស់ក្នុងការបង្ហាញកម្រិតពណ៌យ៉ាងស្អាតត្រជាក់ភ្នែកសម្រាប់លោកអ្នកជានិច្ចជាមួយនឹងគ្រាប់ពន្លឺ Quantum Processor 8K ដែលជួយឱ្យកម្រិតពណ៌ និងកម្រិតរូបភាព និងពន្លឺមានភាពកាន់តែច្បាស់បានយ៉ាងត្រឹមត្រូវឥតខ្ចោះបំផុតក្នុងកម្រិត 8K
    ពិតៗតែម្តង!

    * Ambient Mode (Super Magical Screen)

    ក្រៅពីការទស្សនា និងកម្សាន្តនេះគឺជា Tips ឬ Bonus នៃស្តេចកំពូលទូរទស្សន៍ក្នុងលោកដោយអាចឱ្យលោកអ្នកផ្លាស់ប្តូរទូរទស្សន៍របស់អ្នកទៅជាស៊ុមរូបថតស៊ីគ្នាទៅនឹងជញ្ជាំងរំលេចចេញជាផ្ទាំងគំនូរដែលអាចបន្ថែមឲ្យបរិវេណនៃជញ្ជាំងក្នុងគេហដ្ឋានរបស់លោកអ្នកកាន់តែស្រស់ស្អាត និងទាក់ទាញបំផុតសម្រាប់លម្អគេហដ្ឋាន!

    * One Invisible Connection

    ជាដុំដែលអាចតភ្ជាប់ទៅកាន់ទូរទស្សន៍ ឬឧបករណ៍ផ្សេងៗបានយ៉ាងងាយស្រួលដោយមិនធ្វើឱ្យមានភាពរញ៉េរញ៉ៃឡើយបើទោះបីជាដាក់លើតុ ឬតម្លើងចាប់ជាប់នឹងជញ្ជាំងក៏ដោយ។

    * No gap wall-mount (Q Style)

    គឺជាបច្ចេកវិទ្យាដែលអាចភ្ជាប់ទូរទស្សន៍ទៅនឹងជញ្ជាំងបានយ៉ាងល្អឥតខ្ចោះស្ទើតែគ្មានចន្លោះធ្វើឱ្យបន្ទប់ និងបរិវេណក្នុងគេហដ្ឋានរបស់លោកអ្នកមើលទៅកាន់តែល្អឥតខ្ចោះ!

    * Real 8K Resolution

    គឺជាបច្ចេកវិទ្យាចុងក្រោយដែលធ្វើឱ្យរូបភាពនៅតែម៉ដ្ឋ និងមិនបែក ឬព្រាលឡើយទោះបីជាលោកអ្នកដាក់ភ្នែកសម្លឹងមើលជិត ឬជាប់នឹងអេក្រង់ក៏ដោយ!

    * 8K AI Upscaling

    មិនថារូបភាពរបស់លោកអ្នកស្ថិតក្នុងកម្រិត 1080 ឬ 4K នោះទេក៏ QLED 8K (Q900)  នៅតែអាចដុសខាត់ និងបង្ហាញចេញមកវិញក្នុងកម្រិត 8K ដូច Footage 8K ដើមបានផងដែរ!

    * Quantum HDR 4000

    ធ្វើឱ្យកម្រិត HDR (High Dynamic Range) លោតរហូតដល់ 4000 ដែលអាចធ្វើឱ្យរូបភាពដែលបញ្ចេញមកកាន់តែច្បាស់ កាន់តែលម្អិតជាទីបំផុត (Super Details) !

    * Air Play Connection

    អាចឱ្យកម្មវិធី Airplay របស់ IOS ក្នុងទូរស័ព្ទ ឬ ឧបករណ៍ដទៃទៀតបង្ហាញទៅកាន់អេក្រង់ដ៏ធំ ភ្លឺច្បាស់ត្រជាក់ភ្នែកបានយ៉ាងងាយស្រួលផងដែរ។

    លោកអ្នកអាចរកជាវបាននៅតាមហាងចែកចាយផលិតផល សាមសុង ដូចជា៖ ស៊ុនស៊ីម៉ិចកូ, KLD 3, ផ្សារទំនើប AEON,  K4 និងហាងលក់គ្រឿងអេឡិចត្រូនិក សាមសុង នានា ក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែមសូមសាកសួរដោយផ្ទាល់តាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 !

  • លឿនមែនទែន!! «កុមារី ២៥ ឆ្នាំ វគ្គ៣» ប្រកាសត្រៀមចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះហើយ

    លឿនមែនទែន!! «កុមារី ២៥ ឆ្នាំ វគ្គ៣» ប្រកាសត្រៀមចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះហើយ

    ដូចប្រិយមិត្តជាច្រើនបានជ្រាបមកហើយថា ខ្សែភាពយន្ត​រឿង «កុមារី២៥ឆ្នាំ» បានបញ្ចេញជាលើកដំបូងនៅឆ្នាំ២០១២ ហើយបន្ទាប់ពីជោគជ័យនៅក្នុងការបញ្ជាំងដោយមានការគាំទ្រយ៉ាងខ្លាំងក្លានោះ រឿង «កុមារី២៥ឆ្នាំ វគ្គ២» ក៏បានបញ្ចេញជាថ្មីនៅឆ្នាំ២០១៣។ ក្រោយពីសម្រុកថតអស់រយៈពេលប៉ុន្មានខែមកនេះ «កុមារី ២៥ ឆ្នាំ វគ្គ៣» ស្រាប់តែប្រកាសចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខនេះហើយ។

    តាមរយៈទំព័រផេកភាពយន្តរឿង «កុមារី ២៥ឆ្នាំ»បានឱ្យដឹងថា ភាពយន្តខ្នាតធំបែបកំប្លែង សើចចុកពោះប្រចាំឆ្នាំ ២០២០ នេះគឺរឿង «កុមារី ២៥ ឆ្នាំ វគ្គ៣»ដែលជាស្នាដៃនិពន្ធ និង ដឹកនាំរឿងដោយអ្នកស្រី ពាន់ ភួងបុប្ផា រួមសម្តែងដោយ ញ៉ែម សុគន្ធ និង នី មុល្លិកា រួមទាំងតារាកំប្លែងល្បីៗមួយចំនួនទៀតផង។ ជាពិសេសភាពយន្តនេះត្រូវបានសហការផលិតរួមគ្នារវាងផលិតកម្ម កងចក្រភីកឈ័រ និង ផលិតកម្ម អិមស៊ីអិនវីភីកឈ័រ។ ត្រៀមចាក់បញ្ចាំងឆាប់ៗនេះ នៅគ្រប់រោងភាពយន្តក្នុងព្រះរាជាណាចក្រកម្ពុជា។

    សូមជម្រាបថាភាយន្តនេះមិនទាន់មានវីដេអូ Trailer ចាក់បង្ហាញដល់​ទស្សនិកជននៅឡើយទេ តែប្រិយមិត្តជាច្រើន​ទាយទុកមុន​ថារឿង «កុមារី ២៥ឆ្នាំ» វគ្គចុងក្រោយនេះ នឹងធ្វើ​ឱ្យ​ពួកគេផ្ទុះសំណើច​ក្អាកក្អាយ ហ៊ោរកញ្ជៀវពេញ​រោងភាពយន្ត​មិនខាន។ យោង​​តាម​ផេកហ្វេសប៊ុក​រឿង «កុមារី ២៥ឆ្នាំ» បង្ហោះ​កាលពីចុងឆ្នាំ ២០១៩ បានបង្ហើបតិចៗ​ថា​ភាពយន្តនេះ​ត្រៀមនឹង​ចាក់​បញ្ចាំង នាពេលឆាប់ៗ​ខាងមុខនេះគ្រប់​រោងភាពយន្តនៅក្នុងស្រុកខ្មែរ។ ចង់ដឹងថា​ក្នុងវគ្គចុងក្រោយនេះ នឹងមានអ្វីប្លែកខ្លះ? រង់ចាំទស្សនា​ទាំងគ្នា៕