Author: អេបិល

  • នៅចាំស្ត្រីសម្រាលកូនម្ដង បានភ្លោះ8នាក់ទេ? ពេលនេះពួកគេធំៗអស់ហើយ

    នៅចាំស្ត្រីសម្រាលកូនម្ដង បានភ្លោះ8នាក់ទេ? ពេលនេះពួកគេធំៗអស់ហើយ

    តាមរយៈសារព័ត៌មាន khaosod ដែលបានដកស្រង់ព័ត៌មានចេញពីគេហទំព័រ Daily Mail នៅថ្ងៃទី21 ខែធ្នូ ឆ្នាំ2017 បានចេញផ្សាយថា ស្ត្រីជនជាតិអាមេរិកមានឈ្មោះ Otto Mammoth ដែលប្រសូតបានបុត្រភ្លោះ 8 នាក់ដែលបង្កភាពភ្ញាក់ផ្អើលពាសពេញពិភពលោកនោះ ឥឡូវនេះកូនៗរបស់នាងបានធំៗឡើង និងប្រកបដោយសុខភាពល្អអស់ហើយ ហើយរូបគាត់ផ្ទាល់ក៏មានសេចក្ដីសុខនៅក្នុងជីវិតដែរ។ ដោយឡែក កាលពីឆ្នាំ 2009 អ្នកម្ដាយរូបនេះ ត្រូវធ្លាក់ខ្លួននៅក្នុងស្ថានភាពក្រលំបាកយ៉ាងខ្លាំង រហូតដល់គ្មានការងារធ្វើដើម្បីចិញ្ចឹមកូនៗទៀតផង។ សារព័ត៌មានអាមេរិកមួយធ្លាប់បានចេញផ្សាយថា ដោយសារតែគ្មានទឹកដោះគោឱ្យកូន 6 នាក់បៅ និងត្រូវបង់ថ្លៃចិញ្ចឹមកូននៅក្នុងកែវ 2 នាក់ទៀតនោះ គាត់ធ្លាប់គិតថា ចង់សម្លាប់ខ្លួន។

    អ្នកម្ដាយវ័យ 42 ឆ្នាំរូបនេះ បាន​ប្រាប់ពីការតស៊ូក្នុងការចិញ្ចឹមកូនៗថា  «នៅទីបំផុត ពេលនេះជីវិតត្រូវបានចាប់ផ្ដើមទំព័រថ្មី បញ្ហារឿងលុយកាក់ និងភាពតានតឹង ដែលត្រូវចិញ្ចឹមកូនទាំងអស់ 14 នាក់នោះ គឺត្រូវបានព្យាយាមរកដំណោះសា្រយបន្ដិចម្ដងៗ ដោយការចាប់ផ្ដើមពីអត់ឃ្លាន អត់ធ្មត់គ្រប់បែបយ៉ាងនៅក្នុងជីវិត»។ អ្នកស្រីក៏បានបន្ដប្រាប់ទៀតថា «ខ្ញុំធ្លាប់មានអារម្មណ៍តានតឹង និងពេលខ្លះវាបានសង្កត់ខ្ញុំជាប់មិនឱ្យក្រោកឡើង ហើយមិនចង់ឱ្យខ្ញុំមានជីវិតរស់បន្ដទៅមុខទៀតឡើយ។ ខ្ញុំមានអារម្មណ៍ថា ខ្លួនឯងមិនមានតម្លៃដូចជាមនុស្សទេដែលត្រូវបង្កើតកូនមកច្រើនយ៉ាងនេះ ក៏ប៉ុន្ដែក្ដីស្រឡាញ់ និងទឹកមុខរបស់កូនៗបានក្លាយជាកម្លាំងជំរុញចិត្តឱ្យខ្ញុំត្រូវតែតស៊ូ និងរស់នៅចិញ្ចឹមគ្រួសារឱ្យទាល់តែបាន។ អ្វីដែលខ្ញុំទទួលបានគុណតម្លៃមកវិញគឺ កិត្តិយសរបស់ខ្លួន និងធ្វើឱ្យកូនៗបានឃើញ និងចងចាំមេរៀនជីវិតមួយនេះ។ មានរឿងខ្លះ ខ្ញុំត្រូវបង្ខំចិត្តធ្វើអ្វីដែលខ្ញុំចង់ធ្វើទាល់តែសោះ ព្រោះខ្ញុំភ័យខ្លាចថា មិនអាចមើលថែរក្សាកូនៗឱ្យបានល្អ»។

    ស្ត្រីខាងលើនេះ ក៏បានបញ្ជាក់បន្ថែមផងដែរថា ខណៈនេះកូនៗរបស់នាងបានចម្រើនធំធាត់ឡើងហើយ កូនច្បងធំជាងគេឈ្មោះ Elijah អាយុ 16 ឆ្នាំ។ បន្ទាប់មកគឺ Amerahមានអាយុ 15 ឆ្នាំ , Joshua មានអាយុ 13 ឆ្នាំ, Aden អាយុ 11ឆ្នាំ និង Cali និងCaleមានអាយុ 10 ឆ្នាំ ហើយឈុតភ្លោះ 8 នាក់នោះគឺមានអាយុ 9 ឆ្នាំហើយ។ កូនៗទាំង 14 នាក់នេះ គឺជាបេះដូងរបស់នាងខ្ញុំ៕

  • ម្ដាយ Selena Gomez ប្រកាសស្អប់កូនស្រី ក្រោយទាក់ទង JB វិញ

    ម្ដាយ Selena Gomez ប្រកាសស្អប់កូនស្រី ក្រោយទាក់ទង JB វិញ

    តាមរយៈសារព័ត៌មាន Teenee នៅថ្ងៃទី21 ខែធ្នូ ឆ្នាំ2017 នេះ បានចេញផ្សាយថា តារាចម្រៀងប្រុស Justin Biber និងតារាចម្រៀងស្រី Selena Gomez ដែលធ្លាប់មានទំនាក់ទំនងស្នេហាជាមួយគ្នាកាលពីឆ្នាំ 2011 ហើយបានបែកផ្លូវគ្នានៅឆ្នាំ 2014 ប៉ុន្ដែធ្លាប់មានអ្នកបានឃើញអ្នកទាំងពីរប្រាប់ថា ពួកគេនៅតែលបទាក់ទងគ្នាម្ដងម្កាលដោយលួចលាក់នោះ ឥឡូវមានកាយវិការបង្ហាញឱ្យដឹងថា ពួកគេចង់ត្រឡប់មកជានាគ្នាវិញក្រោយពីបានបែកគ្នាអស់រយៈពេល 3 ឆ្នាំមកហើយនោះ។

    ខណៈនេះ អ្នកគាំទ្រតារាចម្រៀងទាំងពីរកំពុងតែសាទរចំពោះចំណងមេត្រីភាពដែលទើបត្រូវបានផ្សារភ្ជាប់គ្នាឡើងវិញ ក៏ប៉ុន្តែជាអកុសល អ្នកម្ដាយរបស់តារាស្រីខាងលើនេះ លោកស្រី Mandy Teefey បានផ្ដល់បទសម្ភាស និងប្រកាសប្រាប់សារព័ត៌មាន TMZ ថា លោកស្រី ស្អប់ និងមិនអាចអភ័យទោសចំពោះទង្វើរបស់កូនស្រី និងមិនព្រមទទួលយកតារាចម្រៀងប្រុស Justin Biber ឱ្យចូលមករស់នៅក្នុងក្រុមគ្រួសាររបស់លោកស្រីជាដាច់ខាត។ អស់រយៈពេលជាច្រើនឆ្នាំមកនេះ Justin Biber គឺជាមនុស្សបង្កបញ្ហានៅក្នុងសង្គមមករហូត ហើយបានធ្វើខុសច្បាប់ និងមិនគប្បីចំពោះក្រុមគ្រួសារលោកស្រីទេ។ ផ្ទុយទៅវិញ អ្នកម្ដាយរបស់តារាប្រុស Justin ក៏បានប្រាប់អ្នកសារព័ត៌មានវិញដែរថា គ្រួសារ Justin មានសេចក្ដីរីករាយបំផុតដែលកូនប្រុសបានត្រឡប់មកទាក់ទងជាមួយនាង Selena Gomez  ដែលបង្ហាញពីក្ដីស្នេហាស្មោះស្ម័គ្រ។

    គួរបញ្ជាក់ផងដែរថា ខណៈនេះស្ថានភាពជំងឺវះកាត់ក្រលៀនរបស់តារាស្រី Selena Gomez មានស្ថានភាពប្រសើរឡើងបន្ដិចហើយ តែក៏ត្រូវមកស្រងាកចិត្តយ៉ាងខ្លាំង ដែលនាងត្រូវម្ដាយបង្កើតប្រកាសក្ដែងៗថា ស្អប់កូនស្រីដែលត្រឡប់ទៅត្រូវគ្នាជាមួយកំពូលមនុស្សបង្កបញ្ហាដូចជា Justin Biber វិញ៕

  • ទម្លាយអាថ៌កំបាំង បុរសសង្ហារូបនេះមិនមែនជាឪពុកបង្កើតរបស់ទារកនេះទេ…

    ទម្លាយអាថ៌កំបាំង បុរសសង្ហារូបនេះមិនមែនជាឪពុកបង្កើតរបស់ទារកនេះទេ…

    នៅថ្ងៃទី19 ខែធ្នូ ឆ្នាំ2017នេះ នៅលើបណ្ដាញសង្គមអនឡាញមានការភ្ញាក់ផ្អើលជាខ្លាំង ដោយមានមនុស្សជាច្រើនបាននាំគ្នាបង្ហោះរូបភាពទារកទើបប្រសូតដែលមានទម្រង់មុខស្រស់សង្ហា និងគួរឱ្យស្រឡាញ់មួយយ៉ាងភ្លូកទឹកភ្លូកដី មិនថាតែនៅក្នុងប្រទេសកម្ពុជាយើងទេ សូម្បីតែនៅប្រទេស ថៃ វៀតណាម ហ្វីលីពីន និងឥណ្ឌូនេស៊ី ក៏មានការចាប់អារម្មណ៍ខ្លាំងចំពោះរូបភាពទារកនេះដែរ។ បើតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ “Joseph Virgil” ដែលត្រូវបានគេដឹងថា ជាគណនីមានទីតាំងនៅក្នុងទីក្រុង Zamboanga នៃប្រទេសហ្វីលីពីន បានបង្ហោះរូបភាពរបស់ទារកនេះ។ នេះបើការចេញផ្សាយរបស់សារព័ត៌មាន Teenee នៅថ្ងៃទី21 ខែធ្នូ ឆ្នាំ2017នេះ។

    មិនតែប៉ុណ្ណោះ ចំពោះរឿងនេះក៏មានការយល់ច្រឡំច្រើនថា បុរសដែលបីទារកដូចនៅក្នុងរូបដែលគ្រប់គ្នាបាននាំគ្នាបង្ហោះនោះ គឺជាឪពុកបង្កើតរបស់ទារក ដោយសារតែឃើញទម្រង់មុខរបស់លោកមានភាពស្រដៀងគ្នាទៅនឹងទារកនោះ។ ក៏ប៉ុន្ដែបើតាម គណនីហ្វេសប៊ុកខាងលើនេះ បានបញ្ជាក់ថា « Mr. Anton Tanjung ( បុរសសង្ហាដែលគ្រប់គ្នាផ្អើលថា ជាឪពុកបង្កើតរបស់ទារកដែលកើតមកសង្ហាភ្លាមនោះ ) មិនមែនជាឪពុកពិតប្រាកដរបស់ទារកឈ្មោះ Arsyaនេះទេ។ លោក Anton គ្រាន់តែជាវេជ្ជបណ្ឌិតរូបសង្ហាម្នាក់ដែលបានបង្កើតទារកនេះ ហើយមានទម្រង់មុខស្រដៀងគ្នាតែបុណ្ណោះ នេះបើតាមរូបភាពនៅលើអ៊ីនស្តាក្រាមរបស់លោក»។

    គួរបញ្ជាក់ផងដែរថា នៅមិនទាន់មានសារព័ត៌មានណាដែលអាចបញ្ជាក់ពីអត្តសញ្ញាណឪពុកម្ដាយពិតរបស់ទារកនេះនៅឡើយទេ។ ដើម្បីឱ្យច្បាស់បន្ថែមទៀត សូមប្រិយមិត្តទាំងអស់ទស្សនារូបភាពខាងក្រោមនេះ៖

  • នាទីសោកសៅ…អ្នកគាំទ្រ និងក្រុមគ្រួសារទ្រហោយំចង់ឃើញមុខសពជាលើកចុងក្រោយ

    នាទីសោកសៅ…អ្នកគាំទ្រ និងក្រុមគ្រួសារទ្រហោយំចង់ឃើញមុខសពជាលើកចុងក្រោយ

    នៅថ្ងៃទី21 ខែធ្នូ ឆ្នាំ 2017 វេលាម៉ោង 09.00 ព្រឹក តាមម៉ោងនៅប្រទេសកូរ៉េ គឺជាពេលដែលត្រូវដង្ហែសពរបស់តារាចម្រៀងប្រុស Kim Jonghyun ដែលជាអតីតសមាជិកក្រុមចម្រៀង SHINEE ដោយត្រូវឱ្យសមាជិករួមក្រុមចំនួន 4 រូបផ្សេងទៀតដូចជា  Lee Tae-min, Choi Min-ho, Onew និង Key ជាអ្នកដង្ហែក្ដារមឈូសចេញមកពីសាលបុណ្យទៅទីបញ្ចុះសព។

    បើតាមរយៈសារព័ត៌មាន Koreaboo នាព្រឹកថ្ងៃទី21នេះ បានឱ្យដឹងថា មានសមាជិកក្រុមគ្រួសារ និងបុគ្គលិករបស់ផលិតកម្ម SM ចំនួនជាង300 នាក់បានប្រមូលផ្តុំគ្នានៅមុខសាលបុណ្យសពរបស់តារាប្រុសខាងលើនេះ។ ខណៈដែលរថយន្តចាប់ផ្តើមបើកដង្ហែសពបានមកដល់ គេសង្កេតឃើញមានអ្នកគាំទ្រប្រហែល 1000 នាក់ បាននាំគ្នាឈូឆរប្រមូលផ្តុំគ្នា ដើម្បីបានឃើញមុខមាត់របស់ Jonghyun នាវិនាទីចុងក្រោយ ព្រមទាំងសម្ដែងទុក្ខសោកចំពោះ Idol ចម្រៀង Kpop រូបនេះផង ។

    គួរបញ្ជាក់ផងដែរថា គ្រាន់តែបងស្រីរបស់ Kim Jonghyun បាននាំមុខក្បួនដង្ហែសពចេញមកក្រៅភ្លាម សំឡេងស្រែកទ្រហោយំពីក្រុមគ្រួសារ មិត្តភ័ក្តិ និងអ្នកគាំទ្របានលាន់ឮឡើងយ៉ាងទ្រហឹងពេញនៅខាងមុខអគារ Asian Medical Center Funeral Hall តែម្ដង។ ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនារូបភាពក្បួនដង្ហែសពរបស់តារាប្រុស Kim Jonghyun ខាងក្រោមនេះ៖

  • ខែរងា បុរសសង្ហា Taeyang ប្រកាសរៀបការហើយ

    ខែរងា បុរសសង្ហា Taeyang ប្រកាសរៀបការហើយ

    តាមរយៈសារព័ត៌មាន Teenee ដែលបានចេញផ្សាយនៅពេលមុននេះបន្ដិចបានឱ្យដឹងថា បន្ទាប់ពីបានបង្ហាញមុខគូស្នេហ៍ឱ្យមហាជនបានដឹងរួចមកហើយ តារាចម្រៀងឯកប្រុសរបស់ក្រុមចម្រៀង BigBang លោក Taeyang ជាមួយតារាចម្រៀងស្រី Min Hyo-rin បានប្រកាសពីព័ត៌មានរៀបមង្គលការនៅក្នុងពេលឆាប់ៗនេះហើយ។

    ខាងអ្នកគ្រប់គ្រងតារាប្រុស Taeyang គឺផលិតកម្ម YG Entertainment ក៏បានអះអាងដែរថា តារាប្រុសរូបនេះគ្រោងនឹងត្រៀមចូលរោងការជាមួយកញ្ញា Min Hyo-rin នៅអំឡុងដើមខែកុម្ភៈ ឆ្នាំ 2018 ខាងមុខនេះ ទើបតម្រូវឱ្យខាងកូនកំលោះប្រញាប់រៀបចំពិធីមង្គលការឱ្យបានលឿនបំផុត មុនពេលលោកត្រូវចូលធ្វើបរិច្ចាគកិច្ចយោធាបម្រើជាតិ។ គួរបញ្ជាក់ផងដែរថា បន្ទាប់ពីប្រកាសដំណឹងនេះមក អ្នកគាំទ្ររបស់តារាទាំងពីរដួងនេះ ក៏បានទម្លាយរឿងអាថ៌កំបាំងមួយទៀតថា ពួកគេទាំងពីរមិនមែនទើបតែមានទំនាក់ទំនងស្នេហានឹងគ្នានោះទេ ការពិតពួកគេបានលួចរស់នៅជាមួយគ្នាយ៉ាងលាក់លៀមតាំងពីឆ្នាំ 2016 មកម្ល៉េះ។

    យ៉ាងណាមិញ ក៏មានការសម្ដែងក្ដីត្រេកអរសាទរពីសំណាក់អ្នកគាំទ្រចំពោះគូស្នេហ៍មួយគូនេះ ដោយបានលាន់មាត់ថា ពិតជាគូស្នេហ៍ដែលស័ក្ដិសមបំផុតទៀតផង៕

  • Gigi Hadid ថតបង្ហាញម៉ូដ ភ្លេចកោររោមក្លៀក

    Gigi Hadid ថតបង្ហាញម៉ូដ ភ្លេចកោររោមក្លៀក

    បើតាមរយៈសារព័ត៌មាន Teenee ដែលបានចេញផ្សាយនៅថ្ងៃទី20 ខែធ្នូ ឆ្នាំ 2017 នេះបានឱ្យដឹងថា តារាបង្ហាញម៉ូដស្រីល្បីឈ្មោះនាង Gigi Hadid បានចូលរួមក្នុងការងារថតរូបបង្ហាញម៉ូដសម្រាប់ឈុតសិចស៊ី ដែលត្រូវដាក់បង្ហាញលើក្របប្រតិទិនឆ្នាំ 2018 របស់ក្រុមហ៊ុន LOVE Advent  តែជាអកុសល​ នាងត្រូវបានអ្នកថតរូបបង្ហាញរូបភាពពិតដែលនាងមិនបានកោររោមក្លៀកឱ្យបានស្អាតមុនពេលមកថត ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្ដាញសង្គមធ្វីតធើរ។

    ជាងថតរូបបានសរសេរពាក្យលេងសើច និងទម្លាយឱ្យឃើញរូបភាពដែលមិនទាន់បានធ្វើការកែកុននោះថា «មានតែមនុស្សដែល Focus ខុសចំណុចប៉ុណ្ណោះ ដែលមើលមិនឃើញរោមវែងៗច្បាស់ៗនៅក្រោមក្លៀករបស់នាង»។ បន្ទាប់ពីបានធ្វើការកែកុនរូបភាពរួចមក គេសង្កេតឃើញថា តារាស្រីរូបនេះមានក្លៀកសស្អាត និងរាងកាយសិចស៊ីដូចធម្មជាតិពិតៗ តែនៅពេលដែលអ្នកបានឃើញរូបភាពពិតវិញនោះ ធានាថាអ្នកនឹងញីភ្នែកមិនឈប់ ហើយសឹងតែមិនជឿទៀតផង។

    ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៖

  • ក្រសួងប្រកាសហាមចាក់ផ្សាយបទចម្រៀង “គ្រូបង្រៀនស្រវឹងស្រា”  

    ក្រសួងប្រកាសហាមចាក់ផ្សាយបទចម្រៀង “គ្រូបង្រៀនស្រវឹងស្រា”  

    នៅថ្ងៃទី20 ខែធ្នូ ឆ្នាំ2017 នេះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា បន្ទាប់ពីមានការរិះគន់ពីសំណាក់បណ្ដាសារព័ត៌មាន និងមជ្ឈដ្ឋានមហាជនយ៉ាងចាស់ដៃ​ចំពោះបទចម្រៀង “គ្រូបង្រៀនស្រវឹងស្រា” របស់អ្នកចម្រៀង ចេន សាយចៃ ដែលជាការនិពន្ធរបស់លោក យឹម តាស្រង់​ នៅក្នុងផលិតកម្មថោនរួចមក ថ្មីៗនេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានប្រកាសហាមចាក់ផ្សាយបទចម្រៀងមួយនេះ ដោយអះអាងថា បទចម្រៀងនេះមានខ្លឹមសារបន្តុះបង្អាប់ និងប្រមាថចំពោះគ្រូបង្រៀនដែលជាមាតាបិតាទីពីររបស់កុមារៗ។

    ដើម្បីឱ្យបានជ្រាបច្បាស់ សូមអានសេចក្ដីប្រកាសហាមរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ខាងក្រោមនេះ៖

     

  • កំពូលតារាសម្ដែង លី តឺហួ ទទួលសញ្ញបត្រថ្នាក់បណ្ឌិត

    កំពូលតារាសម្ដែង លី តឺហួ ទទួលសញ្ញបត្រថ្នាក់បណ្ឌិត

    ដោយយោងតាមសារព័ត៌មាន Teenee ដែលបានចេញផ្សាយនៅថ្ងៃទី20 ខែធ្នូ ឆ្នាំ2017 នេះ បានឱ្យដឹងថា កំពូលតារាសម្ដែងរបស់ពិភពភាពយន្ដហុងកុង លោក លី តឺហួ  ឬមានឈ្មោះជាភាសាអង់គ្លេសថា Andy Lau បានបញ្ចប់ថ្នាក់បណ្ឌិតដោយជោគជ័យ ហើយមានអ្នកគាំទ្រជាច្រើនពាន់នាក់បានចូលរួមអបអរសាទរលោក នៅក្នុងបន្ទប់ទទួលសញ្ញាបត្រ។

    រូបថតជាច្រើនសន្លឹកដែលកំពូលតារាប្រុសរូបនេះទទួលបានសញ្ញាបត្រ ត្រូវបានបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គមផ្ទាល់របស់លោក ហើយមើលទៅហាក់ដូចជាមានភាពកំប្លុកកំប្លែងលាយឡំនៅក្នុងនោះបន្ដិចៗទៀតផង ដោយលោកបានសរសេរសារថា «មិនបាច់បារម្ភទេ ខ្ញុំប្រហែលនឹងមិននិយាយអ្វីទាំងអស់ សូមអរគុណ»។ យ៉ាងណាមិញតារាសម្ដែងជើងចាស់រូបនេះ បានផ្ដល់បទសម្ភាសជាមួយអ្នកសារព័ត៌មានថា «ដំបូងឡើយខ្ញុំមានអារម្មណ៍ថា រំភើបខ្លាំងណាស់ តែក៏មិនបានគិតអ្វីទាំងអស់។ ការណែនាំពីប្រវត្តិ និងកេរ្តិ៍ឈ្មោះរបស់ខ្ញុំ គឺវែងអន្លាយឆ្ងាយណាស់ ហើយចំណាយពេលយូរទៀតផង (ស៊ីម៉ោងច្រើន) ដូច្នេះហើយ ទើបសម្រេចចិត្តថា គ្រាន់តែរាក់ទាក់ និងនិយាយកំប្លែងលេងបន្ដិចទៅគឺគ្រប់គ្រាន់ហើយ តែសប្បាយចិត្តណាស់ដែលបានឃើញស្នាមញញឹមរបស់អ្នកទាំងអស់គ្នា មកកាន់ខ្ញុំ»។

    ទន្ទឹមនឹងនោះ តារាប្រុសរូបនេះក៏បានបញ្ជាក់បន្ថែមផងដែរថា រឿងតំណែងតួនាទី និងឋានៈជាបណ្ឌិតនេះ គឺមិនមានអ្វីសំខាន់សម្រាប់លោកឡើយ ព្រោះអ្វីដែលសំខាន់បំផុតនោះគឺ ការធ្វើជាគំរូដ៏ល្អសម្រាប់អ្នកដទៃ ដែលគេបានធ្វើតាមយើងទើបជាការប្រសើរជាង។ សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៕

  • CCTV បង្ហាញសកម្មភាពចុងក្រោយរបស់ Jonghyun មុនពេលធ្វើអត្តឃាត

    CCTV បង្ហាញសកម្មភាពចុងក្រោយរបស់ Jonghyun មុនពេលធ្វើអត្តឃាត

    បើតាមរយៈសារព័ត៌មាន koreaboo ដែលបានចេញផ្សាយនៅព្រឹកថ្ងៃទី 20 ខែធ្នូ ឆ្នាំ 2017 មុននេះបន្ដិចបានឱ្យដឹងថា សារព័ត៌មាន CCTV បានទម្លាយរូបភាពវីដេអូពីកាមេរ៉ាសុវត្ថិភាពដែលបានពីប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកូរ៉េ ដែលស្ដែងឱ្យឃើញពីសកម្មភាពចុងក្រោយរបស់តារាប្រុស Jonghyun មុនពេលធ្វើអត្តឃាត។ នៅក្នុងខ្សែវីដេអូនោះ លោក Jonghyun ត្រូវបានគេសង្កេតឃើញលោកកំពុងដើរក្នុងហាងលក់ទំនិញមួយ ហើយវីដេអូនេះត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍កូរ៉េ និងបណ្ដាញសារព័ត៌មានអនឡាញ។

    បើយោងតាមសម្ដីរបស់ម្ចាស់ហាងលក់ទំនិញបានបញ្ជាក់ឱ្យដឹងថា លោកឃើញតារាប្រុសរូបនេះទិញបារីមួយកញ្ចប់ សូដាមួយដប និងនំកញ្ចប់មួយចំនួន និងបានបញ្ជាក់ប្រាប់ថា លោកស្នាក់នៅអគារក្បែរនេះ។ ចំណែកឯសន្តិសុខដែលយាមនៅខាងក្រៅអគារស្នាក់នៅរបស់តារាប្រុសខាងលើនេះ ក៏បានបញ្ជាក់ប្រាប់ដែរថា លោកបានជួបនឹងតារាប្រុសរូបនេះ ហើយបាននិយាយគ្នាខ្លះដែរ។ លោកថា «បន្ទាប់ពីលោក Jonghyun បានចតរថយន្ដនៅចំណត B1 ជាន់ទី 1 រួចមក គាត់បានមកឈរយ៉ាងយូរនៅមុខហាងលក់ទំនិញ។ បន្ទាប់ពីបានធ្វើការ  checking in រួច គាត់ក៏បានដើរសំដៅទៅរថយន្ដគាត់វិញ ហើយបើកចេញទៅតាមផ្លូវខាងស្ដាំដៃ បើក​ចុះ​បើកឡើង និងរោទិ៍ម៉ាស៊ីនរថយន្ដ​ខ្លាំង​ៗ​។ ក្រោយមកគាត់​បាន​ជាន់​ហ្វ្រាំងអូស​កង់ពេញ​មួយ​ទំហឹង​ លាន់សំឡេងខ្ទរពេញអគារ ហើយមួយ​សន្ទុះ​ក្រោយ​មកទៀតក៏​ស្ងាត់ទៅ​វិញ រួច​រថយន្ដ​របស់​គាត់​ក៏​បើក​ចូល​មក​កន្លែង​ចត​វិញ»៕

    ដើម្បីឱ្យកាន់តែជាក់ច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖

  • សិល្បករកូរ៉េទាំងអស់ រំសាយការងារដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ Kim Jong-hyun

    សិល្បករកូរ៉េទាំងអស់ រំសាយការងារដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ Kim Jong-hyun

    តាមរយៈសារព័ត៌មាន koreaboo ចេញផ្សាយនៅថ្ងៃទី20 ខែធ្នូ ឆ្នាំ2017 បានឱ្យដឹងថា ចេញពីករណី Kim Jong-hyunតារាចម្រៀងប្រុសជាសមាជិកនៅក្នុងក្រុម SHINEE មានវ័យ 27 ឆ្នាំ បានធ្វើអត្តឃាតបញ្ចប់ជីវិតដោយខ្ទប់ដង្ហើមខ្លួនឯងជាមួយនឹងផ្សែងពុលមានសារធាតុ Carbon monoxide ហើយស្លាប់បាត់បង់ជីវិតនៅក្នុងផ្ទះសំណាក់មួយនៅក្នុងតំបន់ Cheongdam-dong នាទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដែលបណ្ដាលឱ្យមានអ្នកគាំទ្រកូរ៉េ និងទូទាំងពិភពលោកមានការតក់ស្លុត និងសោកសៅដែលបានបាត់បង់មនុស្សជាទីស្រឡាញ់របស់ពួកគេ។

    នៅទីបំផុត ក្រុមគ្រួសាររបស់តារាប្រុសរូបនេះ និងខាងផលិតកម្ម SM Entertainment បានរៀបចំពិធីបុណ្យសពនៅក្នុងអគារ Asan Medical Center Funeral Hall ដើម្បីឱ្យតារាកូរ៉េទាំងអស់ទូទាំងប្រទេស បានចូលទៅគោរពវិញ្ញាណក្ខន្ធសម្ដែងក្ដីអាឡោះអាល័យដល់រូប Jong-hyun នាវិនាទីចុងក្រោយ។ នៅក្នុងនោះគេសង្កេតឃើញមានក្រុមចម្រៀងជាច្រើនដូចជា តារានៅក្នុងផលិតកម្ម SM Entertainment  , BoA ,Kangta, Super Junior, Girls’ Generation, f(x), EXO, Red Velvet, NCT, BTS, IU,  F.T Island, Epik High, Block B, VIXX ដែលបានចំណាយពេលកំដរពិធីបុណ្យទាំងមូលទៀតផង។

    សូមជម្រាបបន្ថែមថា ខាងផលិតកម្ម SM Entertainment ក៏បានរៀបចំកន្លែងថ្មីមួយទៀតសម្រាប់ទទួលអ្នកគាំទ្ររបស់តារាប្រុសខាងលើនេះដើម្បីចូលទៅគោរពសពនៅក្នុងថ្ងៃទី19-20 ខែធ្នូ ឆ្នាំ2017 ចាប់ពីវេលាម៉ោង 12.00-18.00  តាមពេលវេលានៅក្នុងប្រទេសកូរ៉េខាងត្បូង។ គួរបញ្ជាក់ផងដែរថា ចំពោះការបើកគម្របមឈូសគឺតម្រូវឱ្យសមាជិកនៅក្នុងក្រុម SHINEE មានចំនួន 4 រូបផ្សេងទៀតដូចជា  Lee Tae-min, Choi Min-ho, Onew, Key ជាអ្នកបើក នៅថ្ងៃទី21 ខែធ្នូ ឆ្នាំ 2017 វេលាម៉ោង 09.00 ព្រឹក តាមម៉ោងនៅប្រទេសកូរ៉េ។

    គួរកត់សម្គាល់ផងដែរថា នាវិនាទីចុងក្រោយនេះ សិល្បករកូរ៉េទាំងអស់បានប្រកាសរំសាយការងាររបស់ខ្លួនទាំងអស់ ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ Kim Jong-hyun ដែលដូចជាការរំលែកទុក្ខដល់ក្រុមគ្រួសារតារាប្រុសរូបនេះផងដែរ។ សូមទស្សនាទិដ្ឋភាពនៅក្នុងពិធីបុណ្យសពតាមរយៈវីដេអូខាងក្រោមនេះ៕