Author: អេបិល

  • ទ្រាំមិនបាន!!  ដេននី ក្វាន់ ឆ្លើយតបទៅកាន់អ្នកនាង ម៉េង កែវពេជ្ជតា

    ទ្រាំមិនបាន!!  ដេននី ក្វាន់ ឆ្លើយតបទៅកាន់អ្នកនាង ម៉េង កែវពេជ្ជតា

    ដោយហេតុបានឃើញសារដ៏វែងអន្លាយរបស់តារាចម្រៀងជើងចាស់អ្នកនាង ម៉េង កែវពេជ្ជតា ដែលបានរំឭកដល់មីអូនបីសាចអាក្រាតកាយគីមី ដែលសំដៅដល់ ដេននី ក្វាន់នោះ ទ្រាំមិនបានតារាស្រីរូបនេះបានចេញសារឆ្លើយតបទៅតារាចម្រៀងខាងលើវិញ ដោយក្ដីគោរពជូន និងសុំទោស។

    ដេននី ក្វាន់ បានរៀបរាប់ថា «មួយជីវិតនេះមិនចេះរមាស់រឿងអ្នកណាទេ..តែកុំឆ្កឹះរឿងខ្ញុំមកទៀត បើអាចចាំទុកក្នុងអំបែងខួរខ្លះក៏ល្អដែរណារៀមច្បង ព្រោះពេលខ្លះអ្នកដែលសុំទោសមុនមិនមែនសុទ្ធតែជាអ្នកខុសនោះទេ ខ្ញុំស៊ូចាញ់ជាព្រះតែក៏មិនចង់ឈ្នះហើយមានឈ្មោះជាមារដែរ…ពាក្យសុំទោសក៏គ្មានលើកទីពីរទៀតដែរ…កុំរំពឹងខ្ពស់ពេកអ្នកបង ហើយក៏កុំមោទនភាពគិតថាខ្លួននិយាយអីក៏ត្រូវ និយាយអីក៏គេគាំទ្ររហូតនោះ មនុស្សគេចេះបែងចែកអាក្រក់ល្អ ស ខ្មៅ មិនមែនចេះតែហៃអើតាមអ្នកបងទេ…»។

    តារាស្រីរូបនេះ បានបន្តបញ្ជាក់ថា «សូមយកពេលអ្នកបងទៅច្រៀងបំពេរកូនបងចុះ ខ្ញុំអត់មានពេលឈ្លោះជាមួយមនុស្សមានអំនួតដូចអ្នកបងទេ ខ្ញុំក៏មិនសូវទំនេរសរសេរផ្លែផ្កាដែរ ព្រោះខួរក្បាលខ្ញុំមានតែរឿងរកស៊ី គឺគិតថាម៉េចរកលុយចិញ្ចឹមក្រពះ មិនទំនេរកំដរទេ…បញ្ជាក់ ឈប់មកដុតភ្លើងជាមួយខ្ញុំទៀតនិយាយឱ្យចំ គឺដុតមិនឆេះទេព្រោះប្អូនត្រជាក់មិនដូច បងជាមនុស្សឈើគូសប៉ះឆេះប៉ះឆេះនោះទេ Bye »៕

     

  • មាស សុខសោភា លើកពានកំពូលតារាចម្រៀងឆ្នើមប្រចាំឆ្នាំ2017

    មាស សុខសោភា លើកពានកំពូលតារាចម្រៀងឆ្នើមប្រចាំឆ្នាំ2017

    តាមរយៈគណនីហ្វេសប៊ុកកំពូលតារាចម្រៀងប្រចាំផលិតកម្មថោន កញ្ញា មាស សុខសោភា បានឱ្យដឹងថា ថ្មីៗនេះបទចម្រៀងរបស់កញ្ញាកំពុងឆក់បានបេះដូងអ្នកគាំទ្រំាទាំងចាស់ទាំងក្មេង គ្រប់ស្រទាប់កាន់តែខ្លាំងឡើងៗ រហូតទទួលបានពាន់រង្វាន់ “កំពូលតារាចម្រៀងឆ្នើមប្រចាំឆ្នាំ2017” ពីវិទ្យុ RNG នារសៀលថ្ងៃទី27 ធ្នូឆ្នាំ2017។

    មាស សុខសោភា លើកឡើងថា “នាងខ្ញុំពិតជារំភើប និងសប្បាយចិត្តយ៉ាងខ្លាំងចំពោះពានរង្វាន់មួយនេះ ពីព្រោះវាកើតចេញពីក្តីស្រឡាញ់ និងការចូលចិត្តរបស់ពុកម៉ែបងប្អូន! »។ អ្នកនាងបានបន្តទៀតថា «ថ្មីៗនេះនាងខ្ញុំ មាស សុខសោភា គឺជាតារាចម្រៀងរូប ដែលបានដាក់ពានអាណាចក្រតារា និងរ៉ូបជាទីស្រឡាញ់របស់នាងខ្ញុំបង្ហាញជាសាធារណៈនៅភោជនីយដ្ឋានលំដាប់ពិភពលោក Hard Rock ភ្នំពេញ»។

    គួរបញ្ជាក់ផងដែរថា បទល្បីៗដែលកំពុងចាក់ដោតអារម្មណ៍របស់អ្នកគាំទ្រកញ្ញាមាស សុខសោភា រួមមាន មេឃកំពុងភ្លៀងហើយ, ម្នាក់ឯងមិនស្លាប់ទេ,Stop, Dance and Smile, ហើយនិងថ្មីៗនេះគឺបទ You are The only one, និង Friday Night។ ក្រៅពីតារាស្រីរូបនេះ នៅមានតារាចម្រៀងជាច្រើនរូបទៀត ដែលទទួលបានពានរង្វាន់បទល្បីៗ ដូចជា លោក ឆាយ វិរៈយុទ្ធ លោក Hak ក្រុមចម្រៀងក្មេងខ្មែរ និងតារាចម្រៀង Original Song ជាច្រើនទៀត ដូច្នេះដើម្បីឱ្យកាន់តែជាក់ច្បាស់បន្ថែម សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៕

  • មិនទាន់ចប់ទេ!! អ្នកនាង ម៉េង កែវពេជ្ជតា ជូនកាដូពិសេសទៅ អ្នកនាង ចន ច័ន្ទលក្ខិណា និង ដេននី ក្វាន់ ក្នុងឆ្នាំថ្មី

    មិនទាន់ចប់ទេ!! អ្នកនាង ម៉េង កែវពេជ្ជតា ជូនកាដូពិសេសទៅ អ្នកនាង ចន ច័ន្ទលក្ខិណា និង ដេននី ក្វាន់ ក្នុងឆ្នាំថ្មី

    នៅមិនទាន់ចប់ទេ សង្គ្រាមពាក្យសម្ដី ឌឺដង ផ្លែផ្កា ដៀមដាមគ្នាហូរហែនៅលើបណ្ដាញសង្គមហ្វេសប៊ុករវាងអ្នកនាង ម៉េង កែវពេជ្ជតា និងប្រធានសមាគមអ្នកសិល្បៈ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្កភាពភ្ញាក់ផ្អើលពេញឱ្យមហាជនអ្នកគាំទ្រតាមដាននៅលើបណ្តាញសង្គម។ ក្រោយពីស្ងប់ស្ងាត់មួយរយៈ នៅថ្ងៃម្សិលមិញនេះក៏បានផ្ទុះឡើងជាថ្មីដែលអ្នកនាង ម៉េង កែវពេជ្ជតា បានសម្ដែងអារម្មណ៍ខឹងសម្បា និងជូនកាដូពិសេស ជាសារដ៏វែងអន្លាយជូនចំពោះអ្នកនាង ចន ច័ន្ទលក្ខិណា ជាពិសេសក៏បានរំលឹកនូវរឿងរ៉ាវជាមួយនឹងកញ្ញា ដេននី ក្វាន់។ សូមប្រិយមិត្ត អានឱ្យចប់ទើបដឹងរឿង៖

    ដើមឈើចង់ស្ងប់​ តែខ្យល់មិនព្រមឈប់​!!

    …ដោយសារបានទទួលពាក្យពីបងៗ​ និងហ្វ៊ែនៗដែលសុំឱ្យខ្ញុំដកចិត្តចេញពីរឿងនេះ​ទើបខ្ញុំនៅស្ងៀម​ និងមិនដែលរំឭកសូម្បីម្តង​តាំងពីយូរហើយ។ មិនមែនខ្ញុំខុស​ មិនមែនខ្ញុំខ្លាចទេ​ តែនេះព្រោះតែខ្ញុំគោរពពួកគាត់ជាថ្នាក់ដឹកនាំ​ ជារៀមច្បង​ ជាគ្រូ​ ជាគ្រួសារ ជាមិត្ត​ និងជាទស្សនិកជនរបស់ខ្ញុំ​។ ប៉ុន្តែ​យើងឈប់ដើរ ក៍មិនប្រាកដថាឆ្កែឈប់ព្រុសដែរ!​ ​នាង​នៅតែតាមខាំអង្កៀមចំអកមិនដកមាត់​ ចោទដាក់កំហុសអស់ពីរឿងមួយចូលរឿងមួយទាំងគ្មានត្រូវអីបន្តិច​។ រោគ​រមាស់ក្នុងរបស់នាងមិនអាចជួយទប់ចិត្តច្រណែនឈ្នានីសដែល​នាងធ្លាប់មានជាយូរមកបានទេ​។ នាងជាមនុស្សទំពា​បណ្តើរ​ និយាយបណ្តើរ​ ។ មាត់​ស្រែកថាគ្មានពេលឈ្លោះ តែបើខឹងនឹងអ្នកណាឃើញសរសេរផង​ Live ផងរាប់ម៉ោង​។ នាងថាមិនចេះជេរ​ តែភាសាដែល​បង្ហោះ​ពីរោះលក្ខណៈជំនាញបញ្ចោរ9​ ​និងចូលចិត្តបង្កសង្គ្រាមច្បាស់ចែស​។ នាងថា យើងពូកែជេរ​ យើងទទួលក៍បាន​ ព្រោះយើងជេរត្រូវ មានគេគាំទ្រ​ច្រើន​ ។ តែភាសាជេរម៉ារៀល​ ម៉ារៀលរបស់នាងវិញ​គឺមានតែមនុស្សចរិតម៉ារៀលម៉ារៀលដូចគ្នាទេដែលអបអរនោះ ព្រោះគ្រាន់តែហាមាត់ជេររួច គេចងក្របួចសក់វ៉ៃខ្នោះអូសក្បាលញាត់គុក​ភ្លាម។ ទាំងសាហាវ ទាំងស្អុយរលួយថោកទាប​បានមួយចប់ មើលទៅល្អលើសឋានៈប្រធានសមាគមទៅទៀត​ តែ​អន់ជាងស្រីពេស្យាទៅវិញ​។

    នាងអផ្សុកហើយ ព្រោះមិនសូវ​មានការងារ​ល្អធ្វើ​ ហើយឮថា ពេលលែងលះប្តីមុននាងមិនយកកូន​ទេគឺទុកឱ្យអតីត​ប្តីដែលជាមនុស្សប្រុសទទួល​មើលកូនស្រី​ ឯនាងជាម្តាយបែជាមិនរវល់ពីអារម្មណ៍កូនគិតតែសប្បាយខ្លួនឯង​!? ចេះធ្វើទៅកើត​!! បាន​! បើអផ្សុកយើងកំដរនាង​! តែមិនកំដរឈ្លោះ ព្រោះអត់​ទំនេរ​ ការងារខ្ញុំច្រើន​ដែល​ត្រូវទទួលខុសត្រូវ​ ពេលវេលារកលុយចិញ្ចឹមកូន​រៀន​ និងថែទាំគ្រួសារ​ បង្កើតស្នាដៃសិល្បៈក្នុងត្រកូលរបស់ខ្ញុំ​មានតម្លៃណាស់​។ ប៉ុន្តែបានជាអ៊ីចឹងទៅហើយខ្ញុំក៍ចង់​ Clear អោយស្អាតមុន​ដាច់ឆ្នាំ​ដើម្បីបញ្ចប់ភាពចង្រៃដែលស្រីនិស្ស័យពិសដូចជានាងប្រឹងលាបពណ៌ និងចង់ប្រាប់ទាំងអស់គ្នាផងដែរថា​ ទោះខ្ញុំខំអត់ធន់តាមអ្នក​ទាំងអស់គ្នា ក៍នាងនៅតែបន្ត​ក្តិចខ្ញាំខ្ញុំមិនឈប់​ ដូច្នេះសូមជួយដឹង​ និងពិចារណាផង​ នូវរាល់កាយវិការ​ និងសម្តីអ្នក​ស្រីប៉ាធានសមាគមរូបនេះថាថ្លៃថ្នូរខ្លាំងប៉ុណ្ណា​? អ្នកណាបំពានអ្នកណា​?។ ចំណាស់នាងទៅហើយ​នៅតែធ្វើចរិតដូចកូនឆ្កែចូលចិត្តខាំ​កកេរហែកកកាយពង្រាយលាមកគ្រប់កន្លែង​ឱ្យថ្នាក់លើគាត់តាមកើបជូតលាងមិនឈ្នះ​ តើនេះនាងចង់ជួយថ្នាក់លើ​ ឬក៍បំផ្លាញថ្នាក់លើឱ្យគេដៀល​ប្រមាថ​គាត់​ ? បើនាងជាកូនចៅល្អ​ យល់ដឹងថាមេខំប្រឹងដើម្បីជាតិ​ ដើម្បីទាំងអស់គ្នា​ ម្តេចក៍នាងមិនខំធ្វើល្អដែរទៅ​? ម្តេចក៍នាងប្រកាន់យកតែចិត្តឫស្យាបំផ្លិចបំផ្លាញនេះមកធ្វើអី​? មិនចេះប្រមូលផ្តុំក្នុងនាមខ្លួនជាតំណាងអ្នកសិល្បៈដែលគេខំបោះឆ្នោតឱ្យសោះ។ ​ គ្មានចំណេះដឹងខ្ពស់ វាមធ្យមទេ​ តែខ្សោយការអប់រំទាំងក្នុងសង្គម​ និងក្នុងគ្រួសារ​ទៅទៀត​។​ មិនដឹងធ្វើអីឱ្យរីកចម្រើន​ក្នុងសហគមរបស់ខ្លួន​ ម្ង៉ៃៗផ្តុំក្បាលគ្នាស៊ីតែត្រាវ​ រាវរករឿងអ្នកនេះអ្នកនោះមកជជែកហែកអុជអាលស្រែក​ហ៊ោសប្បាយក្នុងវង់ស៊ីផឹក​។

    ប្រអប់ទ្រូងមានតែដុំអគ្គី​ វក់វីតែនឹងកាមកិលេ​ស​លោភលន់មិនប្រមាណ​ មិនដឹងថាប្រឹងយកទៅណា​ធ្វើបុណ្យអួតកាមេរ៉ា​ ពេលចប់កាលណាបញ្ចោរគ្មានញញើត​មាត់ ខ្លាំងជាងឯងទៅទៀត​  ធ្វើដល់ជាប្រធានមិនយល់ពីគោលការណ៍បង្រួបបង្រួម​ទេ តែពូកែណាស់ខាងផ្គុំភាពអាប់ឱនឱ្យអ្នក​សិល្បៈដូចគ្នា​។ កាន់អំណាច​ មិនចេះប្រើអំណាច​! គ្មានអ្នកគោរពខ្លាចមួយ​គ្រាប់សោះ កុំថាឡើយហ្វ៊ែនៗពីក្រៅ​ លើកលែងតែមនុស្សទាល់ច្រកមិនប៉ុន្មាននាក់ដែលចង់តោងល្បីដើម្បីក្រពះប៉ុណ្ណោះ​។ សារនេះចង់ដាស់សតិនាងប៉ាធានឱ្យដឹងខ្លួនផងទៅ​ថា បើនាងមិនកែប្រែពីឥឡូវនេះ​ទេ ថ្ងៃណាអន្សាមកដល់​ ដុំអគ្គីដែលនាងចូលចិត្តរក្សាទុកក្នុងទ្រូងនេះវានឹងឆាបឆេះខ្លួននាងឱ្យរលួយរលាយអស់​គ្មានសល់​ ពេលនោះទោះព្រះអង្គណាជួយមិនបាន​ដែរ​! កុំភ្លេចអំពើបាប​ និងភាពឈឺចាប់ដែលនាងសាងឱ្យគេច្រើនណាស់នៅជុំវិញខ្លួន​នាង​។

    ក៍ចង់រំលឹកទៅមីអូនបិសាចអាក្រាតកាយគីមីម្នាក់នោះដែរ​ថា កុំព្រហើនភ្លេចកំណើតឱ្យ​សោះ​ ពាក្យសន្យាដែល​នាងខំពឹងគេឯងអស់លុយទាំងខ្ទាស់មកសម្របសម្រួលសូមទោសពីយើងទាំងស្លន់ស្លោ​នោះ​ នាងនៅមិនទាន់បានមកបំពេញនៅឡើយទេ​ ដែលយើងក៏មិនទាមទារដែរ ព្រោះខ្ជិលឃើញមុខនាងផង​ ប៉ុន្តែសូមកុំថែមសាំងថែមភ្លើងជេរយើងទាំងដែលយើងមិនបានធ្វើស្អីនាងឱ្យសោះ​ ក្រែងមិនដេកផ្ទះត្រឹម5ឆ្នាំ​ អាចដេកយូរដល់មួយជីវិតក៍អាចថាបាន​។

    សូមស្លេះសិន​ ថ្ងៃនេះលើកយកតួអង្គច្រណែនព្យាបាទពីរនេះមកនិយាយ​បានហើយ ឯតួស្រីព្យាបាទពូកែលាក់ពុតធ្វើឆ្កួតធ្វើជាម្នាក់ទៀតទុកសិន​ ព្រោះចង់ឱ្យឱកាសគេកែខ្លួនដែរ ធ្វើម៉េចបើគ្នាជ្រុលជាពួនហើយ​មិនដែលហ៊ានអើតក្បាលមកទេ​ ដូច្នេះមិនចង់ដេញឆ្កែឱ្យទល់ជញ្ជាំងឡើយ តែបើគាត់ក្លាហានចេញមុខ​មកតតាំងពេលណាយើងរីករាយទទួលស្វាគមន៍គាត់ឱ្យបានសមរម្យ​។ សូមអរគុណការអាន​ តែបើបងៗពត៌មានយកចែកចាយ​ សូមមេត្តាកុំបន្ថែមបន្ថយអី​ ហើ​យសូមអធ្យាស្រ័យបើវែងពេក​។ សូមអរគុណ​ដល់ថ្នាក់ដឹកនាំ​ លោកគ្រូអ្នកគ្រូ​ រៀមច្បង​ មិត្ត​ និងក្រុមហ្វ៊ែនៗ​ ដែលបានផ្តល់កម្លាំងចិត្ត​ និងជួយបញ្ចៀសកំហឹងឱ្យខ្ញុំ​  សូមគោរពជូនពរលោកអ្នក​ប្រកបដោយក្តីសុខ​ និងមានជ័យជម្នះឈ្នះមារសត្រូវគ្រប់ទិសទី​។ ដោយក្តីគោរពអំពីនាងខ្ញុំ​ និងក្រុមគ្រួសារ​ ម៉េង។ ២៧​ ធ្នូ​ ២០១៧៕

  • ទស្សនាភាពខុសប្លែកនៃសម្រស់តារាហូលីវូដល្បីៗកាលពីឆ្នាំ 2007 និង 2017

    ទស្សនាភាពខុសប្លែកនៃសម្រស់តារាហូលីវូដល្បីៗកាលពីឆ្នាំ 2007 និង 2017

    តាមរយៈគេហទំព័រ Petmaya បានបង្ហាញឱ្យឃើញថា តើអ្នកធ្លាប់គិតថា ក្នុងរយៈពេល 10 ឆ្នាំ មនុស្សយើងមានការផ្លាស់ប្ដូរច្រើនដល់កម្រិតណាដែរឬទេ? ពិតណាស់ មនុស្សជាច្រើនធ្លាប់ថតរូបទុកកាលពី 10 ឆ្នាំមុន ហើយនៅពេលដែលពួកគេយកមើលឡើងវិញ ស្រាប់តែមានសភាពស្លុតអារម្មណ៍ ក្ដុកក្ដួលក្នុងចិត្ត ព្រោះថា អ្នកខ្លះមានសម្រស់ចាស់ជាងមុន ហើយខ្លះទៀតក៏មានភាពខុសប្លែកច្រើន ឯអ្នកខ្លះក៏មិនសូវជាខុសប្លែកអីប៉ុន្មានដែរ ល និងល។ តែដោយឡែកសម្រាប់តារាល្បីៗរបស់ហូលីវូដវិញ រយៈពេល10 ឆ្នាំមិនបានធ្វើឱ្យរូបសម្ផស្សរបស់ពួកគេបាត់បង់ ឬខូតខាតឡើយ មិនតែប៉ុណ្ណោះពួកគេបែរជាកាន់តែមានរូបសម្រស់ស្អាតជាងមុន ហើយថែមទាំងក្មេងជាងវ័យទៀតផង។

    ខាងក្រោមនេះ គឺជាតារាល្បីៗ 25 ដួង ដែលបានរក្សាសម្រស់ឱ្យនៅក្មេងជាងវ័យដដែល បើទោះជារយៈពេលបានកន្លងទៅ 10 ហើយក៏ដោយ។ តើតារាទាំងនោះជានរណាខ្លះ សូមទស្សនារូបភាពទាំងឡាយខាងក្រោម ៖

    Zac Efron

    Emmas Stone

    Anna Kendrick

    Reese Witherspoon

    Ryan Gosling

    Dwayne Johnson

    Scarlett Johansson

    Meryl Streep

    Nicole Kidman

    Idris, Elba

    Chris Evans

    Tom Hanks

    Halle Berry

    Benedict Cumberbatch

    Michelle Williams

    Brad Pitt

    Charlize Theron

    Matt Damon

    Kate Lanes

    Denzel Washington

    Rachel McAdams

    Gwyneth Paltrow

    Kate Winslet

    George Clooney

    Emma Watson

  • មើលសកម្មភាពចាប់ប្លង់ថតក្នុងបទ “Beautiful Art” របស់តារាចម្រៀង Nikki Nikki

    មើលសកម្មភាពចាប់ប្លង់ថតក្នុងបទ “Beautiful Art” របស់តារាចម្រៀង Nikki Nikki

    បទចម្រៀង “Beautiful Art” របស់តារាចម្រៀង Original Song គឺកញ្ញា Nikki Nikki កំពុងតែអង្រួនដួងចិត្តមិត្តយុវវ៍យ ឱ្យស្លុងអារម្មណ៍ទៅតាមសាច់រឿង និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅ។ វីដេអូចម្រៀងមួយនេះបានបង្កប់នូវអត្ថន័យដ៏ស៊ីជម្រៅ ដែលស្ដែងឱ្យឃើញពីការរំលោភបំពាន បៀតបៀនរាងកាយ និងសិទ្ធិសេរីភាពរបស់នារី ហើយក៏លាយឡំជាមួយស្នេហាដ៏រោលរាល និងទឹកភ្នែកនៅក្រោមដំណក់ទឹកភ្លៀង ដែលមានការចូលរួមសម្ដែងដោយសិល្បការិនីរូបស្រស់សោភាជាច្រើននាក់រួមគ្នា ដូចជា កញ្ញាឌុច លីដា, ប្រាសាទ ដាវីន, ទឹម រដ្ឋា, គួយ ចន័្ទដានិច និង ហៃ គឹមហេង ជាដើម។

    ចំពោះបទចម្រៀងនេះដែរ ត្រូវបានមហាជនអ្នកគាំទ្រស្ញើចសរសើរមិនដាច់ពីមាត់ថា ទាំងការថត ទាំងការរៀបចំប្លង់ថតសាច់រឿង ការប្រើប្រាស់កាមេរ៉ា ការរចនាម៉ូដសម្លៀកបំពាក់ ​និងការផាត់មុខ មានលក្ខណៈស្ដង់ដាទាំងអស់ ដែលប្លែកខុសពីវីដេអូចម្រៀងដែលផលិតក្នុងស្រុកមុនៗ។ តើលោកអ្នកចង់ដឹងពីគន្លឹះនៃការថតMVរបស់បទចម្រៀងនេះទេ បើចង់ដឹង សូមទស្សនាវីដេអូខាងក្រោមនេះ៖

  • រូបភាព 9 សន្លឹករបស់តារាចម្រៀង Girl’s Day Yura បង្ហាញ…គួរឱ្យទាក់ទាញបំផុត

    រូបភាព 9 សន្លឹករបស់តារាចម្រៀង Girl’s Day Yura បង្ហាញ…គួរឱ្យទាក់ទាញបំផុត

    តាមរយៈសារព័ត៌មាន koreaboo ដែលបានចេញផ្សាយនៅថ្ងៃទី27 ខែធ្នូ ឆ្នាំ2017 នេះ បានឱ្យដឹងថា តារាចម្រៀងស្រីវ័យក្មេង Girl’s Day Yura ដែលជាម្ចាស់បទល្បីបំផុត “I’ll be yours” បានបង្ហាញវត្តមាននៅក្នុងកម្មវិធីបង្ហាញម៉ូដមួយ ដែលធ្វើឱ្យមហាជនជាអ្នកគាំទ្រចាប់អារម្មណ៍លើរូ​បនាងជាខ្លាំង ដោយសារតែនាងបានបង្ហាញឈុតរ៉ូបប្រណីតបែប Luxury ដែលឆ្លុះឃើញសាច់ដ៏សខ្ចីរបស់នាង និងបង្ហាញឱ្យឃើញតំបន់ពិសេសៗលើរាងកាយយ៉ាងទាក់ទាញបំផុត។

    នាងបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ឈុតមួយនេះមានការរចនាយ៉ាងប្រណីតបំផុត ដែលនាងមិនងាយបង្ហាញឱ្យអ្នកណាបានឃើញនៅតាមកម្មវិធីនានានោះទេ ប៉ុន្ដែចំពោះកម្មវិធីបង្ហាញម៉ូដមួយនេះ នាងបានប្រាប់ថា មួយឈុតនេះ គឺពិតជាស័ក្ដិសម ហើយស៊ីគ្នាជាមួយកម្រាលព្រំព័ណ៌ក្រហម។ ចង់ដឹងថាតារាស្រីរូបនេះ ទាក់ទាញដល់កម្រិតណា សូមទស្សនារូបភាពខាងក្រោមនេះ៖

  • តុលាការសម្រេចបិទរឿងក្ដីរបស់ Michael Jackson បៀតបៀនផ្លូវភេទអ្នករាំរបស់ខ្លួន

    តុលាការសម្រេចបិទរឿងក្ដីរបស់ Michael Jackson បៀតបៀនផ្លូវភេទអ្នករាំរបស់ខ្លួន

    បើតាមការចេញផ្សាយរបស់សារព័ត៌មាន Teenee ​នៅពេលថ្មីៗនេះបានឱ្យដឹងថា បន្ទាប់ពីអធិរាជចម្រៀងប៉ប់លោក Michael Jackson ធ្លាប់ត្រូវបាន​ចោទប្រកាន់ថា លោកបានប្រព្រឹត្តបទល្មើសបំពានលើផ្លូវភេទអ្នករាំរបស់ខ្លួនគឺ លោក Wade Robson នោះ នៅទីបំផុតតុលាការបានសម្រេចបិទរឿងក្ដីនេះទាំងស្រុងហើយ ដោយអះអាងថា អ្នករាំប្រុសរូបនេះមានចេតនារកផលប្រយោជន៍ដោយខ្លួនឯង។

    តុលាការកំពូល Santa Monica Court បានបិទសំណុំរឿងដែលលោក Wade Robson បានដាក់ពាក្យប្ដឹងកំពូលតារាចម្រៀងខាងលើនេះ ដោយបានប្ដឹងថា លោកត្រូវតារាចម្រៀង Michael Jackson លួងលោមបៀតបៀន និងបំពានលើផ្លូវភេទរបស់លោក នៅអំឡុងឆ្នាំ 1990-1997។ ដោយសារតែតុលាការបានមើលឃើញថា មរតកទ្រព្យសម្បត្តិរបស់ Michael Jackson  មិនត្រូវបានប្រគល់ និងបានទទួលខុសត្រូវចំពោះរឿងក្ដីនេះរួចហើយ ព្រោះថាអ្នករាំរូបនេះ ធ្លាប់បានធ្វើការបំភ្លឺនៅតុលាការកាលពីឆ្នាំ 2005 ថា “Michael មិនធ្លាប់បានលួងលោម និងបំពានផ្លូវភេទ ឬធ្វើទង្វើអាក្រក់លើរូបលោកសូម្បីតែបន្ដិចឡើយ” ប៉ុន្ដែនៅពេលតារាចម្រៀងប្រុសរូបនេះបានទទួលមរណភាពភ្លាម លោក Wade Robson បែរជាក្រឡាស់សម្ដី ហើយប្ដឹងទាមទារមរតក ដោយលើកឡើងថា  Michael Jackson បានបៀតបៀនកេរ្តិ៍ខ្មាសលោកនៅពេលដែលលោកនៅក្មេងវ័យ។

    គួរបញ្ជាក់ផងដែរ ការប្រកាសសាលដីកាចុងក្រោយនេះ តុលាការបានសម្រេចបិទសំណុំរឿងនេះ ហើយអ្នករាំប្រុសរូបនោះក៏មិនបានទទួលទ្រព្យសម្បត្តិរបស់អធិរាជចម្រៀងប៉ប់លោក Michael Jackson ជាសំណងដែរ៕

  • Katy Perry និង Taylor Swift បង្កើតទំនាក់ទំនងស្និទ្ធស្នាលឡើងវិញហើយ

    Katy Perry និង Taylor Swift បង្កើតទំនាក់ទំនងស្និទ្ធស្នាលឡើងវិញហើយ

    តាមរយៈសារព័ត៌មាន Teenee ដែលបានចេញផ្សាយនៅថ្ងៃទី27 ខែធ្នូ ឆ្នាំ2017 នេះ បានឱ្យដឹងថា ព័ត៌មានមួយនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលចំពោះអ្នកគាំទ្ររបស់តារាចម្រៀងស្រី Katy Perry និង Taylor Swift យ៉ាងខ្លាំង ដោយសារអ្នកទាំងពីរបានបង្ហាញរូបភាពឱបថើបគ្នា ប្រលែងគ្នាលេងល្អូកល្អិន បង្កើតស្នាមញញឹមរីករាយជាមួយគ្នាឡើងវិញហើយ។

    បើតាមការចេញផ្សាយរបស់សារព័ត៌មាន E!Newsបានអះអាងថា មិនត្រឹមតែសាងមេត្រីភាពនឹងគ្នាទេ ប៉ុន្ដែនាង Katy Perry បានបញ្ចេញបទចម្រៀងថ្មីរបស់នាងមានចំណងជើងថា End Game ដែលបានបង្ហាញឱ្យឃើញថា អ្នកទាំងពីរមិនមែនសត្រូវនឹងគ្នាដូចមុនទៀតទេ។

    កាលពីសបា្តហ៍មុន Katy Perry មិនបានបញ្ជាក់ឱ្យច្បាស់ពីវីដេអូបទចម្រៀង End Game ទៅកាន់ Taylor Swift  ឡើយ ក៏ប៉ុន្ដែអ្នកគាំទ្រនាង បានអះអាងថា អ្នកទាំងពីរពិតជាបានត្រូវគ្នាវិញហើយ មិនមានសង្គ្រាមពាក្យសម្ដី និងបទចម្រៀងឌឺដងដាក់គ្នាដូចមុនទៀតទេ។ គួររំឭកផងដែរថា មុនពេលផ្សះផ្សាគ្នាវិញ តារាស្រី Katy Perry បានពោលពាក្យសុំទោសទៅ Taylor Swift ថា “ខ្ញុំត្រៀមខ្លួនរួចជាស្រេចក្នុងការអត់ឱន និងសូមទោសនូវអ្វីដែលខ្ញុំបានធ្វើ ហើយខ្ញុំរំពឹងទុកថា នាង (Taylor ) ក៏នឹងធ្វើដូចដែលខ្ញុំបានធ្វើនេះដែរ នេះជាក្ដីសង្ឃឹមដែលខ្ញុំចង់បានពីនាងវិញ ។ ខ្ញុំគិតថា នាងជាតារាចម្រៀងស្រីដ៏ល្អបំផុត ប្រសិនបើពួកយើងទាំងពីរអាចសម្របសម្រួលគ្នាក្នុងនាមជានារីដូចគ្នានោះ រាល់ជម្លោះរំខានទាំងឡាយ អាចនឹងប្រសើរឡើងវិញ ព្រោះអ្នករាល់គ្នាគិតថា យ៉ាងណាក៏ដោយ ក៏ពួកយើងអាចដោះស្រាយវាបានដែរ” ៕

     

  • ការពិតអ៊ីចឹងសោះ!!  បេក្ខភាព លីន សោម៉ា ធ្លាប់លើកពានផ្កាយរះនៅក្នុងសួន

    ការពិតអ៊ីចឹងសោះ!!  បេក្ខភាព លីន សោម៉ា ធ្លាប់លើកពានផ្កាយរះនៅក្នុងសួន

    ស្របពេលដែលកំពុងតែមានការចាប់អារម្មណ៍ពីមហាជនចំពោះបេក្ខភាព លីន សោម៉ា ដែលជាបេក្ខនារីមានវ័យ 16 ឆ្នាំមកពីខេត្ត ត្បូងឃ្មុំ ដែលបានចូលរួមប្រកួតក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 3 ដែលបានបកស្រាយបទចម្រៀងប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅគឺបទ “មេឃកំពុងភ្លៀងហើយ” សំនៀងដើមរបស់កញ្ញា មាស សុខសោភា នោះ ហើយបេក្ខនារីរូបនេះ ទទួលបាននូវការពេញចិត្តពីគណៈកម្មការយ៉ាងខ្លាំង ដោយសារតែនាងមានវ័យនៅក្មេង ក៏ប៉ុន្ដែមានសមត្ថភាពការប្រើប្រាស់សំឡេងដូចជាសិល្បករអាជីព ហើយនាងទទួលបានសំបុត្រ និងការពេញចិត្តឱ្យជាប់ពីគណៈកម្មការទាំង 4 រូប ដែលអាចបន្ដទៅវគ្គខាងមុខទៀតបានដោយជោគជ័យ។

    គួរបញ្ជាក់ផងដែរ បើក្រឡេកទៅមើលអតីតកាលរបស់បេក្ខនារីរូបនេះវិញ គឺកាន់តែធ្វើឱ្យប្រិយមិត្តអ្នកគាំទ្ររបស់នាងមានការភ្ញាក់ផ្អើល និងនឹកស្មានមិនដល់សោះឡើយថា ការពិតនាងតូច លីន សោម៉ា គឺជា​ម្ចាស់​ជ័យលាភី​កម្មវិធី​ផ្កាយ​រះ​ក្នុង​សួន​​របស់​ស្ថានីយ​ទូរទស្សន៍​អប្សរា។ ហេតុ​ដូច្នេះ​ហើយ ទើបការទស្សន៍ទាយរបស់លោក ណុប បាយ៉ារិទ្ធិ ពិតជាមិនខុសមែន ព្រោះ​ថា​ប្អូន​ស្រី​អាច​ក្លាយ​ជា​តារា​ចម្រៀង​ល្បី​ឈ្មោះ​មួយ​រូប​នៅ​ថ្ងៃ​អនាគត ដោយសារតែនាងមានបទពិសោធស្រាប់ និងជាតារារះមួយដួង ដែលបានបង្កប់ខ្លួនចូលមកប្រឡងជាថ្មីម្ដងទៀត។

    ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖

    https://youtu.be/LX3Ju5lY_MA

  • ចង់ដឹងទេថា ពេលឡើងឆាកម្ដងៗ ពេជ្រ ថៃ ទទួលបានតម្លៃខ្លួនប៉ុន្មាន?

    ចង់ដឹងទេថា ពេលឡើងឆាកម្ដងៗ ពេជ្រ ថៃ ទទួលបានតម្លៃខ្លួនប៉ុន្មាន?

    ថ្មីៗនេះ តារាចម្រៀងវ័យក្មេង ពេជ្រ ថៃ ដែលជាម្ចាស់ពាន The Voice’s Kid Cambodia រដូវកាលទីមួយ កំពុងតែទាក់ទាញយកប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់ពុកម៉ែបងប្អូននៅតាមបណ្ដាខេត្ត និងរាជធានីភ្នំពេញ ដែលបានគាំទ្រចំពោះភាពក្រមិចក្រមើម និងពូកែវោហារស័ព្ទកំប្លុកកំប្លែងនៅលើឆាក ដើម្បីកំដរអារម្មណ៍ទស្សនិកជន។

    បន្ទាប់ពីទទួលរងនូវការរិះគន់ និងទទូចទាមទារឱ្យមានការដកហូតពាន The Voice’s Kid Cambodia ដែលជាការបែកគំនិតរបស់តារាចម្រៀង Copy លោក ម៉ៃ សុគន្ធ កាលពីពេលកន្លងមកនោះ  រឿងនោះហាក់បីដូចជាកាន់តែជួយជំរុញឱ្យកុមារារូបនេះទទួលបានក្ដីអាណិតអាសូរ និងក្ដីស្រឡាញ់កាន់តែខ្លាំងឡើង និងកាន់តែឡើងកូដ កើនប្រជាប្រិយភាព ពីទស្សនិកជនអ្នកគាំទ្រទៅវិញ ធ្វើឱ្យកុមារ ពេជ្រ ថៃ ទទួលបានការគាំទ្រ និងទទួលបានឱកាសអញ្ជើញឱ្យឡើងសម្ដែងនៅលើឆាកជាច្រើនកម្មវិធីទាំងតាមបណ្ដាខេត្ត-ក្រុង និងរាជធានី។

    ចំណែកឯតម្លៃខ្លួនពិត(ថ្លៃឈ្នួល)នៅពេលឡើងសម្ដែងរបស់តារាប្រុសវ័យក្មេងរូបនេះម្ដងៗ ត្រូវបានប្រភពច្បាស់ការបង្ហើបប្រាប់អ្នកយកព័ត៌មានគេហទំព័រ ឡារ៉ែនថា ក្មេងប្រុសរូបនេះមានតម្លៃខ្លួនមិនចាញ់តារាចម្រៀងល្បីៗប៉ុន្មានទេ នៅពេលទទួលបានកម្មវិធីសម្ដែងម្ដងៗ តម្លៃខ្លួនរបស់ ពេជ្រ ថៃ ត្រូវបានអ្នកគ្រប់គ្រងកំណត់ចាប់ពី 800 ទៅ 1,200 ដុលា្លរចំពោះនៅក្នុងរាជធានី តែបើចេញទៅតាមបណ្ដាខេត្តឆ្ងាយៗវិញ កុមារារូបនេះអាចទទួលបានតម្លៃខ្លួនរហូតដល់ 1000 ឬ 1200 ដុល្លារ ដែលតម្លៃនេះសឹងតែប្រហែលតារាល្បីៗ ដែលឈរឈ្មោះយូរឆ្នាំក្នុងពិភពសិល្បៈទៀតផង៕