Author: អេបិល

  • ម៉ៃ ដាវីកា កាន់តែស្អាត និងសិចស៊ី ពេលស្លៀកឈុតស្លឹកចេក

    ម៉ៃ ដាវីកា កាន់តែស្អាត និងសិចស៊ី ពេលស្លៀកឈុតស្លឹកចេក

    តាមរយៈសារព័ត៌មាន Khaosod ដែលចេញផ្សាយនៅថ្ងៃទី5 ខែមករា ឆ្នាំ2018 នេះ បានឱ្យដឹងថា គ្រាន់តែបើកទំព័រឆ្នាំថ្មី 2018 ភ្លាម តារាឯកស្រីល្បីឈ្មោះ ម៉ៃ ដាវីកា បានបង្ហាញម៉ូដឈុតថ្មីឱ្យទស្សនិកជនជាអ្នកគាំទ្រនាងភ្ញាក់ផ្អើល និងនៅតែនឹករឭកដល់នាងភ្លាមៗដែរ។ តារាស្រីរូបនេះបានបង្ហោះរូបភាពប្លែកៗជាច្រើនសន្លឹកនៅលើបណ្ដាញទំនាក់ទំនងសង្គមអ៊ីនស្ដាក្រាម ជាមួយនឹងហ្វេសស្សិនឈុតស្រទាប់ស្លឹកចេក ព្រមទាំងពាក់សក់រញ៉េរញ៉ៃ មើលទៅឱ្យដូចជាតួសម្ដែងនៅក្នុងរឿងនិទាន តាហ្សង់។

    ជាមួយគ្នានោះដែរ តារាស្រីរូបនេះបានរៀបរាប់នៅលើអ៊ីនស្ដាក្រាមថា «“#davikacalendar2018 ថ្ងៃនេះសូមមកជួយគាំទ្រនៅហាង @misstarcafe ម្ដងមើល ធានាថានឹងមានភាពភ្ញាក់ផ្អើលជាមិនខាន»។ យ៉ាងណាមិញ មួយឈុតរបស់ ម៉ៃ ដាវីកានេះ ពិតជាត្រូវលាន់មាត់ថា ទាំងស្អាត និងសិចស៊ី បញ្ចេញសាច់សខ្ចីពេញៗភ្នែកតែម្ដង ដូច្នេះដើម្បីឱ្យបានជាក់ច្បាស់បន្ថែម សូមទស្សនារូបភាពខាងក្រោមនេះ៖

  • Trailer រឿង” ធ្មប់ ” កំពុងអង្រួនដួងចិត្តទស្សនិកជនឱ្យលស់ព្រលឹង

    Trailer រឿង” ធ្មប់ ” កំពុងអង្រួនដួងចិត្តទស្សនិកជនឱ្យលស់ព្រលឹង

    ភាព​យន្ត​ខ្នាត​ធំ​ ប្រភេទរឿងបែបបុរាណខ្មែរដែលបានបង្ហាញអំពីមន្ដអាគម អូមអាម ព្រាយអាបធ្មប់​ ដែលមានការចូលរួមសម្ដែងដោយពិធី​ការិនីល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជាគឺ​ កញ្ញាហ៊ិន ចាន់នីរ័ត្ន និងដឹកនាំការសម្ដែងពីលោក ហ៊ុយ យ៉ាឡេង ​គឺរឿង ធ្មប់ បាន​ចេញ​ Trailer រឿងពេញជាផ្លូវការហើយ​។

    ​ផ្ទៃរឿងទាំងមូលបានស្ដែងឱ្យឃើញពី​ជីវភាព​ និង​ការ​រស់​នៅ​របស់​ប្រជាជន​ខ្មែរ​ក្នុង​សម័យ​​លង្វែក ជាពិសេសេគឺជំនឿរបស់ខ្មែរយើងនាសម័យកាលនោះ ដែលពួកគេជឿទៅលើមន្ដអាគមគាថា  វិញ្ញាណអាបធ្មប់លាយឡំជាមួយអាថ័នខ្មែរបុរាណ ដែលធ្វើឱ្យផ្ទៃរឿងទាំងមូលមានភាព​ភ័យ​រន្ធត់​ និងលស់ព្រលឹង​។

    ជាមួយគ្នានោះដែរ រឿង ​”ធ្មប់​” ត្រៀម​នឹង​​ដាក់​បញ្ចាំង​នៅ​តាមរោង​ភាព​យន្ត​ទំនើប​ៗ​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​​​​នៅ​ថ្ងៃទី25 ខែ​មករា ឆ្នាំ2018នេះ​ ហើយទិដ្ឋភាព​​ក្នុង​រឿង​នេះ​ គឺត្រូវបានចំណាយរយៈពេល​ថតអស់ជាងមួយខែ​នៅទឹកដីខេត្ត​កំពង់ធំ​​ទាំង​អស់។  គួររំឭកផងដែរថា លោក យ៉ាឡេង ធ្លាប់បានប្រាប់សារព័ត៌មានឡារ៉ែនកន្លងទៅថា រឿង “ធ្មប់” គឺនិពន្ធដោយរូបលោកផ្ទាល់ជាមួយលោក ស្វាយ លីម៉េង ហើយមានតួអង្គសំខាន់ៗ ដូចជា កញ្ញា ហ៊ិន ចាន់នីរ័ត្ន សម្ដែងជាតួនាង លក្ខ ប្រពន្ធសេដ្ឋី លោក លឹម រដ្ឋា សម្ដែងជាតួអង្គ ទេពពង្ស និងរូបលោកផ្ទាល់សម្ដែងជា រាជ (សេដ្ឋី)។ គួរបញ្ជាក់ផងដែរថា រឿង “ធ្មប់” នេះបានចំណាយទុនអស់ច្រើនជាង 5 ម៉ឺនដុល្លារហើយ ដោយបានសហការជាមួយផលិតករក្នុងស្រុក និងវិនិយោគិនដែលស្រឡាញ់ការផលិតភាពយន្ដដែលបានចូលរួមជាដៃគូផលិតផងដែរ៕

    ទស្សនា​ Trailer រឿង​ “ធ្មប់​” មុន​ថ្ងៃ​ដាក់​បញ្ចាំង​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា​៖​

     

  • តារាឯកស្រី Paris Hilton បញ្ចេញឃ្លិបវីដេអូមិត្តប្រុសជូនចិញ្ចៀនពេជ្រសុំរៀបការ

    តារាឯកស្រី Paris Hilton បញ្ចេញឃ្លិបវីដេអូមិត្តប្រុសជូនចិញ្ចៀនពេជ្រសុំរៀបការ

    តាមរយៈសារព័ត៌មាន Mthai ដែលចេញផ្សាយនៅពេលមុននេះបន្ដិច បានឱ្យដឹងថា តារាឯកស្រី Paris Hilton បានបញ្ចេញឃ្លិបវីដេអូមិត្តប្រុសរបស់នាងសុំនាងរៀបការនៅលើភ្នំដែលគ្របដណ្ដប់ដោយកម្រាលព្រឹលទឹកកក ជាមួយចិញ្ចៀនពេជ្រទំហំ 20 ការ៉ាត់ នៅលើបណ្ដាញសង្គមធ្វីតធើរ បណ្ដាលឱ្យអ្នកគាំទ្ររូបនាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

    នៅថ្ងៃទី2 ខែមករា កន្លងទៅថ្មីៗនេះ លោក Chris Zylka បាននាំ Paris Hilton  ជាមិត្តស្រី ធ្វើដំណើរកម្សាន្តនៅកាន់តំបន់ភ្នំ  Aspen រដ្ឋ Colorado សហរដ្ឋអាមេរិក ហើយបានរៀបចំគម្រោងសុំនាងរៀបការនៅទីនោះ ធ្វើឱ្យតារាស្រីរូបនេះដែលមិនបានដឹងខ្លួនជាមុន ទៅជាញ័រដៃញ័រជើង ទន់ជង្គន់ ខណៈបានឃើញមិត្តប្រុសជូនចិញ្ចៀនពេជ្រទំហំ 20 ការ៉ាត់នៅនឹងមុខនាង។ នាងបានរៀបរាប់នៅលើធ្វីតធើរថា «នេះជាពេលវេលាដ៏សែនរ៉ូមែនទិកបំផុតនៅក្នុងឆាកជីវិត»៕

    The most romantic moment of my life! 😍💎 #Engaged 👰🏼

    A post shared by Paris Hilton (@parishilton) on

  • ភាពយន្ដថ្មីរបស់ Mr Been ត្រៀមវាយលុកទីផ្សារភាពយន្ដក្នុងឆ្នាំ 2018

    ភាពយន្ដថ្មីរបស់ Mr Been ត្រៀមវាយលុកទីផ្សារភាពយន្ដក្នុងឆ្នាំ 2018

    តាមរយៈសារព័ត៌មាន Mthai ដែលចេញផ្សាយនៅថ្ងៃទី4 ខែមករា ឆ្នាំ2017 បានឱ្យដឹងថា នៅទីបំផុតការដាក់បញ្ជាំងរឿងថ្មីរបស់កំពូលតារាកំប្លែង Mr. Been ត្រូវបានប្រកាសជាផ្លូវការហើ់យ ដោយខ្សែភាពយន្ដថ្មីនេះមានចំណងជើងថា “Johnny English 3” ដែលជាវគ្គបន្តពីវគ្គមុន ដែលជាការបកស្រាយអាថ៌កំបាំងរបស់ភ្នាក់ងារសម្ងាត់ Johnny English ក្នុងការការពារពិភពលោក។

    ​បើតាមការអះអាងរបស់គេហទំព័រ comingsoon.net បានចេញផ្សាយថា ភាពយន្ដខ្នាតធំថ្មីៗដែលត្រៀមវាយលុក និងដណ្ដើមទីផ្សារភាពយន្ដប្រចាំឆ្នាំ 2018 នេះ មានរឿង  “Johnny English 3” ដែលគ្រោងនឹងដាក់បញ្ជាំងនៅថ្ងៃទី20 ខែកញ្ញា ឆ្នាំ2018 និងខ្សែភាពយន្ដធំៗចំនួន 2ទៀតគឺ Robin Hood និងThe House with a Clock in its Walls ដែលត្រៀមបញ្ជាំងនៅថ្ងៃទី12 ខែតុលា ឆ្នាំ2018 នេះដែរ។ ខ្សែភាពយន្ដខាងលើនេះ មានការចូលរួមសម្ដែងពីកំពូលតារាកំប្លែង Rowan Atkinson ឬ Mr. Been និងមាន David Kerr ជាអ្នកដឹកនាំរឿងដ៏ល្បីល្បាញបំផុតនៅក្នុងយុគសម័យនេះ៕

     

  • ករុណា ពេជ្រ បារម្ភពីស្ថានភាពជំងឺរបស់ឪពុកមុនថ្ងៃមង្គលរបស់ខ្លួន

    ករុណា ពេជ្រ បារម្ភពីស្ថានភាពជំងឺរបស់ឪពុកមុនថ្ងៃមង្គលរបស់ខ្លួន

    តាមរយៈរូបភាពនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់តារាចម្រៀងប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ  ដែលបានបង្ហោះឱ្យដឹងពីស្ថានភាពជំងឺរបស់ឪពុកខ្លួន បានឱ្យដឹងថា ខណៈនេះឪពុកលោកកំពុងតែសម្រាកព្យាបាលនៅលើគ្រែក្នុងមន្ទីពេទ្យជប៉ុន ក្នុងរាជធានីភ្នំពេញនៅឡើយ ព្រមទាំងបានបង្ហាញពីក្ដីបារម្ភយ៉ាងខ្លាំង ព្រោះថា តារារូបនេះចង់ឱ្យលោកឪពុកមានវត្តមាននៅក្នុងថ្ងៃចូលរោងការរបស់លោក។  

    ជាក់ស្ដែងណាស់កាលពីថ្ងៃម្សិលមិញនេះដែរ មានរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយកើតឡើង ដោយសារតែឪពុកជាទីស្រឡាញ់របស់តារាចម្រៀង ករុណា ពេជ្រ  បានចូលមន្ទីរពេទ្យសង្គ្រោះបន្ទាន់ភ្លាមៗ ធ្វើឲ្យមហាជន និងមិត្តរួមអាជីព នាំគ្នាសាកសួរពីស្ថានភាព ព្រមទាំងជូនពរឲ្យឪពុករបស់តារាប្រុសរូបនេះឆាប់ជាសះស្បើយទៀតផង។

    ជាមួយគ្នានោះដែរ ករុណា ពេជ្រ បានបង្ហោះសារដ៏សែនក្ដុកក្ដួលមួយ ជាមួយរូបភាពឪពុកកំពុងសម្រាកនៅលើគ្រែ ដែលមើលឃើញហើយគួរឱ្យសោកសៅយ៉ាងខ្លាំងថា៖ «អារម្មណ៍មួយនេះ ទឹកភ្នែកមិនដឹងខ្លួន សូមទេវតាជួយថែរក្សា ប៉ាខ្ញុំផង គាត់ចង់ឃើញកូនគាត់ចូលរោងការខ្លាំងណាស់ កូនមានលទ្ធភាព តែចង់ឱ្យប៉ាតស៊ូ មានកម្លាំងកាយ និងកម្លាំងចិត្តដើម្បីជម្នះជំងឺនេះ»៕

  • ភ្ញាក់ផ្អើល! អ្នកលេងហ្វេសប៊ុកចំណាស់ជេរតារាស្រី អាំ ផាត់ឆារ៉ាផា ខ្លាំងកប់ៗ បណ្ដាលឱ្យអ្នកគាំទ្រផ្ទុះកំហឹង

    ភ្ញាក់ផ្អើល! អ្នកលេងហ្វេសប៊ុកចំណាស់ជេរតារាស្រី អាំ ផាត់ឆារ៉ាផា ខ្លាំងកប់ៗ បណ្ដាលឱ្យអ្នកគាំទ្រផ្ទុះកំហឹង

    តាមរយៈសារព័ត៌មាន khaosod ដែលចេញផ្សាយនៅថ្ងៃទី4 ខែមករា ឆ្នាំ2018នេះ បានឱ្យដឹងថា អ្នកលេងហ្វេសប៊ុកវ័យចំណាស់ល្បីឈ្មោះម្នាក់ដែលមានមុខមាត់អាក្រក់ឈ្មោះ “លីណាចាំង” និងត្រូវបានគេស្គាល់ថា ជាកំពូលមនុស្សពូកែជេរ និងរិះគន់នៅក្នុងប្រទេសថៃនោះ នៅពេលថ្មីៗនេះ អ្នកស្រីបានចេញមុខតាមការ Live Video ជេរកំពូលតារាស្រី អាំ ផាត់ឆារ៉ាផា ខ្លាំងៗដោយសារតែរឿងតម្រង់ជួរឈរចាំទិញផាត់ថៃ នៅតូបលក់អាហារ ប្រៈទូភី។

    លីណាចាំង បានជេរកំពូលតារាស្រីរូបនេះថា «មនុស្សវាល្ងង់ហ្នឹងណា បានជាទៅឈរតម្រង់ជួរទាំងរយៗនាក់  មី អាំ ផាត់ឆារ៉ាផា នេះក៏ល្ងង់ដែរ ធ្វើដល់ Super Star ហើយនៅតែល្ងង់ទៅឈរតម្រង់ជួរចាំទិញទៀត។ យើងឯនេះទេ ទើបមានវាសនាល្អជាង ប្ដីទិញមកឱ្យស៊ី មិនចាំបាច់ទៅឈរតម្រង់ជួរចាំទិញទេ អ៊ីចឹងហើយបានជា មី អាំ ធ្វើដល់ Super Star ហើយ នៅតែមិនទាន់មានប្ដីទៀត  មកពីវាល្ងង់!»។

    គួរបញ្ជាក់ផងដែរថា គ្រាន់តែបញ្ចប់ការ Live ហើយភ្លាម វីដេអូនេះត្រូវបានចែករំលែកតៗគ្នា រហូតដល់អ្នកគាំទ្ររបស់ អាំ ផាត់ឆារ៉ាផា ចូលធ្វើការ Comment និង Live Video យ៉ាងក្ដៅស្លឹកត្រចៀក ជេរតបតទៅ លីណាចាំង វិញយ៉ាងភ្លូកទឹកភ្លូកដីតែម្ដង៕

  • កំពូលអ្នករកលុយ Youtube ល្បីម្នាក់ ចេញមុខសូមទោស

    កំពូលអ្នករកលុយ Youtube ល្បីម្នាក់ ចេញមុខសូមទោស

    ដោយយោងតាមសារព័ត៌មាន Teenee ដែលបានចេញផ្សាយនៅថ្ងៃទី4 ខែមករា ឆ្នាំ2018នេះ បានដកស្រង់ព័ត៌មាន ABC News បានឱ្យដឹងថា កំពូលអ្នកលេងបណ្ដាញសង្គមយូធូប (Youtube) ល្បីម្នាក់ដែលអាចរកចំណូលបានពីគណនីយូធូបរាប់ម៉ឺនដុល្លារ មានឈ្មោះថា Logan Paul មានវ័យ 22 ឆ្នាំ បានចេញមុខសូមទោសជាសាធារណៈទៅកាន់មហាជន បន្ទាប់ពីលោកបានបង្ហោះវីដេអូចុងក្រោយមួយ បង្ហាញពីការសើចចំអក មើលងាយប្រមាថដល់សាកសពក្រុមមនុស្សធ្វើអត្តឃាតនៅក្នុងព្រៃដ៏អាណោចអាធ័មមួយ គឺព្រៃអត្តឃាត អាអូឃិងៈហារៈ នៅក្នុងតំបន់ភ្នំហ្វូជិ ប្រទេសជប៉ុន។

    ក្រោយពីវីដេអូនោះត្រូវបានបង្ហោះឡើង ភ្លាមៗនោះក៏ទទួលបានអ្នកចូលទស្សនារាប់ពាន់ រាប់ម៉ឺននាក់ ប៉ុន្តែជាអកុសល កំពូលអ្នករកលុយពីយូធូបម្នាក់នេះ ត្រូវបានមហាជនសម្ដែងមតិរិះគន់នៅខាងក្រោមវីដេអូថា លោកមិនគោរពដល់វិញ្ញាណក្ខន្ធមនុស្សដែលបានធ្វើអត្តឃាតយ៉ាងអាណោចអាធ័មនៅក្នុងព្រៃ និងថែមទាំងសើចចំអក កំប្លែងលេងសើចគ្មានសុជីវធម៌ មើលងាយប្រមាថដល់សេចក្ដីទុក្ខសោករបស់សាកសព។ ដូច្នេះហើយ ក្រោយរងការិះគន់ បុរសវ័យ 22 ឆ្នាំខាងលើនេះ ត្រូវបានគេដកហូតការងារជាច្រើនកន្លែង និងលែងអនុញ្ញាតឱ្យរកលុយនៅលើយូធូបជាបន្ដទៀត ដែលជាហេតុបណ្ដាលឱ្យលោកបាត់បង់ប្រាក់ចំណួលអស់រាប់ម៉ឺនដុល្លារនៅក្នុងមួយខែៗ។

    វីដេអូសូមទោសរបស់បុរសនេះ បានរៀបរាប់ថា ខ្លួនមិនធ្លាប់ត្រូវគេជេរប្រមាថរិះគន់យ៉ាងចាស់ដៃបែបនេះពីមុនទេ ព្រោះលោកក៏មិនធ្លាប់ធ្វើរឿងខុសឆ្គងបែបនេះពីមុនមកដូចគ្នាដែរ ក្ដីអស់សង្ឃឹម និងការរអៀសខ្លួនបានធ្វើឱ្យលោកដឹងពីកំហុសខ្លួនជាខ្លាំង ហើយលោកក៏ជាមនុស្សម្នាក់ព្រមទទួលកំហុសមួយនេះដែរ។

    គួរបញ្ជាក់ផងដែរថា ព្រៃអត្តឃាត អាអូឃិងៈហារៈ ដែលស្ថិតនៅតំបន់ភ្នំ ហ្វូជិ ប្រទេសជប៉ុន គឺជាព្រៃ ឬជាកន្លែងមួយសម្រាប់មនុស្ស និងក្រុមមនុស្សដែលមានបំណងចង់ស្លាប់មកធ្វើអត្តឃាតបញ្ចប់ជីវិត និងបញ្ហារបស់ខ្លួន ហើយក៏ជាទីកន្លែងបញ្ចប់ជីវិតដ៏ពេញនិយម និងល្បីល្បាញមួយនៅក្នុងប្រទេសជប៉ុន រហូតបានក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរ ដែលចង់ដឹង នឹងចង់ឃើញពីភាពភ័យខ្លាចនៅក្នុងព្រៃនេះទៀតផង។ នៅខាងមុខផ្លូវទៅកាន់ព្រៃមរណៈមួយនេះ ក៏មានការបិទបដាណែនាំ និងដាស់តឿនដល់មនុស្សដែលសម្រេចចិត្តគិតខ្លីថា «សូមទៅពិគ្រោះជាមួយគ្រូពេទ្យផ្លូវចិត្តជាមុនសិន មុនសម្រេចចិត្តមកធ្វើអត្តឃាតនៅទីនេះ»៕

  • ម្ដាយអ្នកនាង សារ៉ាយ សក្ខណា ត្រូវរឹបរថយន្ដឡិចស៊ីស 470 ពាក់ព័ន្ធនឹងលុយ3 ម៉ឺនដុល្លារ

    ម្ដាយអ្នកនាង សារ៉ាយ សក្ខណា ត្រូវរឹបរថយន្ដឡិចស៊ីស 470 ពាក់ព័ន្ធនឹងលុយ3 ម៉ឺនដុល្លារ

    នៅរសៀលថ្ងៃទី3 ខែមករា ឆ្នាំ 2018 មុននេះបន្ដិច ម្ដាយរបស់តារាស្រី សារ៉ាយ សក្ខណា ត្រូវបានមន្ត្រីប៉ូលិសតុលាការសាលាដំបូងរាជធានីភ្នំពេញ រឹបអូសតម្កល់ទុករថយន្ដឡិចស៊ីស 470 សេរ៊ីថ្មី ព័ណ៌ទឹកប្រាក់ ស្លាកកលេខ 2AJ 5488 ដោយសារ ជាប់ពាក់ព័ន្ធនឹងរឿងលុយបំណុល 3ម៉ឺនដុល្លារ។ រហូតមកទល់នឹងម៉ោងនេះ រថយន្តរបស់អ្នកស្រី ផាន់ សម្ផស្ស ដែលជាម្ដាយរបស់ តារាសម្ដែង សារ៉ាយ សក្ខណា ត្រូវបានតុលាការឃាត់ទុក ខណៈអ្នកស្រី បានបើករថយន្តមកឲ្យតុលាការតម្កល់ទុកដោយផ្ទាល់តែម្ដង ហើយពេលនេះមិនទាន់សុំការបកស្រាយនៅឡើយទេ។

    ប្រភពពីមន្ត្រីប៉ូលិសតុលាការសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឱ្យដឹងថា « រថយន្តរបស់អ្នកស្រី សម្ផស្ស ម្ដាយអ្នកនាង សារ៉ាយ សក្ខណា ត្រូវបានតុលាការរឹបអូសតាមបណ្ដឹងរបស់ អ្នកស្រី ឃុត ស្រីមុំ បន្ទាប់ពីអ្នកស្រីខ្ចីលុយចំនួន 3ម៉ឺនដុល្លារ ហើយមិនសងទាំងដើម និងការប្រាក់ មកទល់នឹងឈានដល់ការរឹបអូសនេះ»។

    ប្រភពដដែលបានថ្លែងបន្តថា «អ្នកស្រីសម្ផស្ស បានយករថយន្តដែល បានបង់រំលោះនៅឃ្លាំងរថយន្ត យីហោ A5 យកមកបញ្ចាំអ្នកស្រី ឃុត ស្រីមុំ កាលពី 1ឆ្នាំមុន តែដោយមានការយោគយល់ អ្នកស្រី ឃុត ស្រីមុំ ម្ចាស់ចងការប្រាក់ ក៏បានប្រគល់រថយន្តឲ្យយកមកប្រើមួយរយៈ។ អ្នកស្រី មិនបានបង់ការប្រាក់ និងមិនដោះស្រាយបំណុលរយៈពេលយូរមកហើយ ទើបឈានដល់ការដាក់បណ្ដឹង ហើយដោយមានការតវ៉ា ទើបឈានដល់ការស្នើឲ្យតុលាការរឹបអូស យករថយន្តរបស់អ្នកស្រី មកតម្កល់ទុកនៅតុលាការ នៅរសៀលថ្ងៃទី3 មករានេះ»៕

  • មកទៀតហើយ!!  ឈុតប៊ីគីនីរបស់ សូរ្យ អេនណា ធ្វើឱ្យបុរសៗព្រឺសម្បុរ

    មកទៀតហើយ!!  ឈុតប៊ីគីនីរបស់ សូរ្យ អេនណា ធ្វើឱ្យបុរសៗព្រឺសម្បុរ

    កាលពីថ្ងៃទី2 ខែមករា ឆ្នាំ2018 ម្សិលមិញនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់តារាបង្ហាញម៉ូដស្រីកញ្ញា សូរ្យ អេនណា បានបង្ហោះរូបនាងធ្វើដំណើរកម្សាន្ដនៅលើឆ្នេរសមុទ្រ ថែមទាំងបង្ហាញពីសម្រស់រាងកាយដ៏សិចស៊ី បញ្ចេញសាច់ដើមទ្រូង និងសាច់គល់ភ្លៅ នៅក្រោមកំដៅថ្ងៃ លើកោះភូកេត ប្រទេសថៃ នាថ្ងៃឆ្លងឆ្នាំសកល។ រូបថតជាច្រើនសន្លឹកដែលសុទ្ធសឺងតែស្លៀកឈុតប៊ីគីនីបានបង្ហាញឱ្យដឹងថា តារាស្រីរូបនេះកំពុងតែត្រូវប៉ាន់ខ្លាំង ដោយមហាជនសង្កេតឃើញថា ទំហំដើមទ្រូងមានលក្ខណៈមូលក្លំធំជាងមុន ដែលជាហុងស៊ុយមួយក្នុងការឈោងចាប់យកទីផ្សារសិល្បៈ ឱ្យកាន់តែខ្ពស់ឡើង។

    ជាមួយរូបថតសិចស៊ីជាច្រើនសន្លឹកនោះ សូរ្យ អេនណា បានរៀបរាប់ថា «ខ្ញុំសូមផ្ញើសេចក្តីស្រឡាញ់ជូនដល់អ្នកទាំងអស់គ្នា និងអរគុណអស់ពីជម្រៅបេះដូងរបស់ខ្ញុំ។ ខ្ញុំត្រៀមរួចជាស្រេចហើយសម្រាប់ឆ្នាំ2018 ចុះអ្នកវិញ?»។ មិនតែប៉ុណ្ណោះនាងបានបន្ដថា «ខ្ញុំគ្រាន់តែចង់ធ្វើដំណើរផ្សងព្រេងបន្ថែមទៀត គឺពោពេញទៅដោយថាមពលល្អ ដែលផ្សារភ្ជាប់ជាមួយប្រជាជន និងស្វែងយល់ពីការរីកចម្រើនថ្មីមួយ»។ សារដែលបានបង្កប់អត្ថន័យដ៏ជ្រាលជ្រៅនេះ បានស្ដែងឱ្យឃើញថា តារាស្រីរូបនេះប្រាកដជាមានផែនការជីវិតថ្មី នៅក្នុងឆ្នាំ2018នេះហើយ។ ដូច្នេះដើម្បីឱ្យកាន់តែជ្រាបច្បាស់ថា សូរ្យ អេនណា សិចស៊ីដល់កម្រិតណានោះ សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៖

  • យ៉ែម សំអូន សម្ញែងវីឡាប្រណីតសម្រាប់ឆ្នាំ2018

    យ៉ែម សំអូន សម្ញែងវីឡាប្រណីតសម្រាប់ឆ្នាំ2018

    គ្រាន់តែឆ្លងឆ្នាំសកលហើយភ្លាម ថ្មីៗនេះស្រាប់តែតារាចម្រៀងចាស់វស្សាលោក យ៉ែម សំអូន បានបង្ហោះរូបភាពជាច្រើនសន្លឹកដែលស្ដែងឱ្យដឹងថា បានទិញផ្ទះវីឡាប្រណីតដ៏ធំស្កឹមស្កៃមួយខ្នងនៅក្នុងរាជធានីភ្នំពេញ។ បច្ចុប្បន្ននេះ គេសង្កេតឃើញថា តារាប្រុសរូបនេះហាក់ដូចជាកំពុងតែមានភាពមមាញឹកខ្លាំងជាមួយនឹងការងារសិល្បៈ ក៏ដូចជាច្រៀងនៅតាមពិធីមង្គលការជាដើម។ បំណងប្រាថ្នារបស់លោកពេលនេះគឺបានសម្រេចហើយ ដោយគ្រាន់តែបើកឆាកចូលឆ្នាំថ្មីភ្លាម តារាប្រុសរូបនេះបានបើកឆាកទិញផ្ទះវីឡាធំមួយភ្លែតដែរ គឺជាអ្វីដែលលោកប្រាថ្នា និងជាក្ដីស្រមៃដែលបានសម្រេចព្រោះតែការខិតខំ។

    លោក យ៉ែម សំអូន បានរៀបរាប់នៅលើគណនីរបស់លោកថា «ថ្ងៃនេះខ្ញុំបានសម្រេចក្ដីស្រមៃរបស់ខ្លួនឯងដែលបានរង់ចាំមកជាយូរហើយ តែបើគ្រាន់តែគិតស្រមៃនោះវាមិនអាចក្លាយជាការពិតបានឡើយ គឺវាកើតចេញពីការតាំងចិត្ត ភាពអំណត់ ការអត់ធ្មត់ ឆន្ទៈ ការប្រឈមគ្រប់បញ្ហា ទាំងមនុស្សជុំវិញខ្លួន និងមិត្តភាពក្លែងក្លាយ ប៉ុន្តែទោះជាយ៉ាងណា ក៏ខ្ញុំនៅតែញញឹម បើទោះជាមានរឿងដែលដឹងជាច្រើនចំពោះមនុស្សនៅជុំវិញខ្លួន គិតអ្វី ធ្វើអ្វីដាក់ខ្ញុំក៏ដោយ ក៏ខ្ញុំនៅតែញញឹម ពេលខ្លះលួចសសើរខ្លួនឯងដែរ ដែលអាចធ្វើបានដោយមិនខ្វល់ពីការសសើរបោកប្រាស់ពីមិត្តភាពក្លែងក្លាយ និងមនុស្សនៅជុំវិញខ្លួនមួយចំនួន វាជាកាពិតនៃជ្រុងមួយរបស់ជីវិត (ញើសឈាមរបស់ខ្ញុំ) សម្រាប់ដើមឆ្នាំថ្មី2018»៕