Author: អេបិល

  • អតីត Miss Thailand World បង្ហាញរូបភាពសិចស៊ីដូចអាយុនៅជាង 20 ឆ្នាំ​ តែតាមពិត…

    អតីត Miss Thailand World បង្ហាញរូបភាពសិចស៊ីដូចអាយុនៅជាង 20 ឆ្នាំ​ តែតាមពិត…

    តាមរយៈសារព័ត៌មាន Khaosod ដែលបានចេញផ្សាយនៅថ្ងៃទី17 ខែមករា ឆ្នាំ2018 នេះ បានឱ្យដឹងថា ថ្មីៗនេះអតីត Miss Thailand World ឆ្នាំ1990 អ្នកនាង លូកតាន ឆៈលោមជិត បានបញ្ចេញរូបភាពសិចស៊ីជាច្រើនសន្លឹកនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងអ៊ីនស្តាក្រាមរបស់នាង ដែលបង្ហាញឱ្យឃើញពីការថែរក្សាសម្រស់ និងសុខភាពរបស់នាង ដែលជាមូលហេតុធ្វើឱ្យនាងនៅតែមានសម្រស់ក្មេងជាងវ័យដដែល។

    តារាវ័យ 47 ឆ្នាំរូបនេះ ត្រូវបានបណ្ដាអ្នកគាំទ្រកោតសរសើរថា បើទោះបីជានាងមានវ័យរាងជ្រេបន្ដិចក៏ពិតមែន តែភាពសិចស៊ី និងភាពទាក់ទាញរបស់នាងនៅតែមាន មិនចាញ់តារាក្មេងៗឡើយ ហើយក៏មានអ្នកតាមដាននាងនៅលើបណ្ដាញទំនាក់ទំនងសង្គមជាច្រើនទៀតផង។ គួរំឭកផងដែរថា តារាបង្ហាញម៉ូដ និងសម្ដែងស្រីរូបនេះ ធ្លាប់ជាអតីតបេក្ខភាពប្រឡងកម្មវិធី បវរកញ្ញា  Miss Thailand World ជាប់ចំណាត់ថ្នាក់លេខ 3 ប្រចាំឆ្នាំ1990 ។

    បើមិត្តអ្នកអានចង់ដឹងថា តើភាពស្រស់ស្អាត និងសិចស៊ីរបស់តារាស្រីរូបនេះ មានភាពទាក់ទាញប៉ុនណានោះ សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៖

  • ទេព បូព្រឹក្ស ទារកាដូមួយនេះពី G-Devith នាថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់

    ទេព បូព្រឹក្ស ទារកាដូមួយនេះពី G-Devith នាថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់

    តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់តារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ទេព បូព្រឹក្ស  នៅពេលថ្មីៗនេះបានឱ្យឃើញថា ភាពផ្អែមល្ហែមជាមួយនឹងគូស្នេហ៍កាន់តែស្អិតល្មួតឡើងៗ បង្ហាញឱ្យមហាជនទូទៅបានដឹងនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក។

    បន្ទាប់ពីបានបង្ហាញពីកាដូថ្មីៗជាច្រើនហូរហែនាថ្ងៃខួបកំណើតដែលអ្នកទាំងពីរបានជូនគ្នាទៅវិញទៅមកដូចជា រថយន្ដប្រណីតប្រ​ភេ​ទ​ M​U​S​T​A​N​​G​ និងទូរស័ព្ទដៃមួយគ្រឿង​ម៉ាក Iphone X តម្លៃ​ជាង 1ពាន់​ដុល្លារហើយនោះ​ ស្រាប់តែថ្មីៗនេះទៀត តារាស្រីរូបនេះបានបង្ហោះសារទារកាដូថ្មីមួយទៀតពីគូស្នេហ៍នាថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ នៅថ្ងៃទី14 ខែកុម្ភៈ ខាងមុខនេះ។

    ផ្ដើមចេញពីលោក ងួន ចាន់ដេវីត បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកទៅកាន់កញ្ញា ទេព បូព្រឹក្ស ដោយបង្ហើបថា លោកស្រឡាញ់ និងចង់បានទូរស័ព្ទដៃទំនើបម៉ាក Huawei Mate 10 Pro ពីកញ្ញា ទេព បូព្រឹក្ស។ បន្ទាប់បានឃើញសាររបស់តារាចម្រៀងប្រុសរូបនេះរួចហើយ កញ្ញា បូព្រឹក្ស ក៏បានតបទៅវិញថា «Okay បានចាស! ​តែដល់ថ្ងៃទី14/02​ ខ្ញុំសុំ​ Huawei មួយ​វិញដែរ ពណ៌អីក៏បាន​ hehehheheh….»៕

  • អូហូ!!  Miley Cyrus និងគូស្នេហ៍ផ្អែមល្ហែមគ្នាដល់ម្លឹងហ្ន៎!

    អូហូ!!  Miley Cyrus និងគូស្នេហ៍ផ្អែមល្ហែមគ្នាដល់ម្លឹងហ្ន៎!

    តាមរយៈសារព័ត៌មាន kenh 14 ដែលបានចេញផ្សាយនៅថ្ងៃទី16 ខែមករា ឆ្នាំ2018 មុននេះ​បន្ដិច បានឱ្យដឹងថា តារាចម្រៀងស្រី Miley Cyrus និងគូស្នេហ៍ Liam Hemsworth បានទម្លាយរូបភាពផ្អែមល្ហែម ខណៈដែលនាងបានធ្វើដំណើរកម្សាន្ដទៅកាន់ផ្ទះខាងប្រុសនៅក្នុងទីក្រុង Byron Bay ប្រទេសអូស្ត្រាលី។ តារាស្រីរូបនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើបណ្ដាញសង្គមធ្វីតធើរ ដែលស្ដែងឱ្យឃើញពីភាពសប្បាយរីករាយនាថ្ងៃចុងសប្ដាហ៍របស់នាងនៅលើឆ្នេរខ្សាច់ដ៏សក្បុស។ គេសង្កេតឃើញថា អ្នកទាំងពីរពិតជាស្រឡាញ់គ្នាយ៉ាងផ្អែមល្ហែមណាស់ ក្នុងនោះដែរ អ្នកគាំទ្របានរំពឹងទុកថា​ សេចក្ដីស្នេហារបស់តារាចម្រៀងរូបនេះនឹងមានអត្ថន័យជ្រាលជ្រៅដូចបទចម្រៀងដែលនាងទើបតែបញ្ចេញមកកាលពីពេលថ្មីនេះផងដែរ។

    ចង់ដឹងថា តារាស្រី Miley Cyrus និងគូស្នេហ៍ Liam Hemsworth ផ្អែមល្ហែមនឹងគ្នាដល់កម្រិតណានោះ សូមទស្សនារូបភាពខាងក្រោមនេះ៖

  • ម្ចាស់បទ “Zombie” ទទួលមរណភាពដោយមិនដឹងមូលហេតុ

    ម្ចាស់បទ “Zombie” ទទួលមរណភាពដោយមិនដឹងមូលហេតុ

    នៅថ្ងៃទី15 ខែមករា ឆ្នាំ2018  សារព័ត៌មាន AP បានចេញផ្សាយពីហេតុការណ៍ដ៏គួរឱ្យរន្ធត់ និងសោកសៅបំផុតនៅក្នុងពិភពសិល្បៈតន្ត្រីពិភពលោកដោយសារតារាស្រីអ្នកច្រៀងនាំមុខក្រុមចម្រៀង The Cranberry ដែលមានឈ្មោះថា Dolores Orion Dan បានស្លាប់បាត់បង់ជីវិតយ៉ាងទាន់ហន់ក្នុងវ័យ 46​ឆ្នាំ និងជាម្ចាស់បទ “Zombie” ដ៏ល្បីល្បាញ។

    សារព័ត៌មានដដែលបានអះអាងថា អ្នកនាំពាក្យរបស់តារាស្រី Orion Dan បានរៀបរាប់ថា តារាចម្រៀងរូបនេះបានបាត់បង់ជីវិតនៅក្នុងសណ្ឋាគារមួយកន្លែងនៅក្នុងទីក្រុងឡុងដ៍ តែនៅមិនទាន់មានការប្រកាសពីមូលហេតុពិតប្រាកដនៃការស្លាប់នៅឡើយទេ  ខណៈដែលក្រុមគ្រួសារ និងមិត្តសម្លាញ់របស់នាងបានប្រាប់ថា មរណភាពនេះអាចបណ្ដាលមកពីរឿងផ្ទាល់ខ្លួនរបស់តារាស្រីរូបនេះ។ អ្នកនាំពាក្យដដែលនេះបានបន្ដទៀតថា «យើងទទួលបានដំណឹងថា នាងបានបាត់បង់ជីវិតក្នុងអំឡុងពេលដែលនាងទៅសម្ដែងនៅទីក្រុងឡុងដ៍ តែយ៉ាងណា យើងនៅមិនទាន់ទទួលបានព័ត៌មានលម្អិតទេ»។

    គួរបញ្ជាក់ផងដែរថា ការស្លាប់របស់តារាស្រីល្បីឈ្មោះវ័យ 46 ឆ្នាំនេះ ត្រូវបានមជ្ឈដ្ឋានមហាជនសង្ស័យថា បណ្ដាលមកពីបញ្ហាសុខភាពរបស់នាង ព្រោះថា នៅអំឡុងឆ្នាំ 2017 តារាស្រីខាងលើនេះ មានគម្រោងប្រគំតន្ត្រីទេសចរណ៍ទៅតាមបណ្ដាតំបន់ជាច្រើននៅក្នុងសហរដ្ឋអាមេរិក សភាពអឺរ៉ុប និងចក្រភពអង់គ្លេស ផងដែរ។

    គួររំឭកដែរថា Orion Dan បានចូលប្រឡូកនៅក្នុងពិភពសិល្បៈតន្រ្តី និងចម្រៀងជាក្រុមធំនៅឆ្នាំ1998 ដែលមានសមាជិកក្រុមដូចជា Noel Hogan, Mike Hogan, Fergal Lawler, និង Niel Quinn ក្រោយមកក៏បន្ថែម Quinn Split នៅឆ្នាំ1990 ម្នាក់ទៀត។

    សូមជម្រាបបន្ថែមថា ក្រុមតន្ត្រី និងចម្រៀង The Cranberry បានសម្រេចចិត្តបំបែកក្រុមម្ដងហើយនៅអំឡុងឆ្នាំ 2003 តែនៅឆ្នាំ 2009 ក៏សម្រេចផ្សះផ្សាគ្នាវិញ ហើយបានផលិតបទចម្រៀងទាំងអស់ 7 អាល់ប៊ុម៕

  • កក្រើកពិភពសិល្បៈថៃ តារាស្រី កុប ស៊ុវៈណាន់ ប៉ះ ផ្លយ ឈើម៉ានយ៍

    កក្រើកពិភពសិល្បៈថៃ តារាស្រី កុប ស៊ុវៈណាន់ ប៉ះ ផ្លយ ឈើម៉ានយ៍

    តាមរយៈសារព័ត៌មានថៃ TNews ដែលបានចេញផ្សាយនៅថ្ងៃទី16 ខែមករា ឆ្នាំ2018 នេះបានឱ្យដឹងថា នាទីនេះពិតជាល្បីល្បាញមិនធម្មតាទេ ព្រោះទទួលបានព័ត៌មានមកថា កំពូលតារាស្រីឆ្នាស់កាចឆ្នើម 2 ដួងគឺ  កុប ស៊ុវៈណាន់(ផ្កាយព្រឹក) និងតារាឯកស្រីរូបស្រស់ ផ្លយ ឈើម៉ានយ៍ បានប៉ះគា្នជាលើកដំបូងនៅក្នុងរឿងភាគទូរទស្សន៍ថ្មីរបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ 7 គឺរឿង  “ปมรักอาฆาตแค้น” ។ ប្រភពពីអ្នកនៅក្នុងចង្កោមសិល្បៈបានបង្ហើបថា អត្ថបទសម្ដែងរឿង បានធ្លាក់ទៅដល់ដៃរបស់តារាស្រីទាំងពីរដួងនេះរៀបរយហើយ ដូច្នេះយើងនៅរង់ចាំមើលថា តើនឹងមានភាពកក្រើកបែបណាខ្លះទៅ?

    គួរបញ្ជាក់ផងដែរថា ការវិលត្រឡប់មកកាន់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ 7​ជាថ្មីម្ដងទៀតរបស់តារាស្រី ផ្លយ ឈើម៉ានយ៍ ក៏ព្រោះតែនាងបានបញ្ចប់កុងត្រាជាមួយស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ 3 រួចស្រេចហើយ។ តែយ៉ាងណាមិញ តារាស្រីរូបនេះ ក៏នៅតែបន្ដសម្ដែងជាមួយស្ថានីយទូរទស្សន៍ដទៃទៀតដែរ ដូចជា ប៉ុស្តិ៍លេខ1 និង GMM និងប៉ុស្តិ៍លេខ 25 ជាដើម។ ចំណែកឯតារាស្រី កុប ស៊ុវៈណាន់ វិញ បន្ទាប់ពីត្រូវបានស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ 7 អញ្ចើញឱ្យសម្ដែងរឿង “ទឹកច្រោះខ្សាច់” រួចមក ចំពោះរឿងថ្មីនេះ គឺជារឿងភាគទី 2 របស់នាងហើយដែលត្រូវបានគេអញ្ចើញជាថ្មីម្ដងទៀត ដោយពុំមានចុះកិច្ចកុងត្រាជាមួយស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ 7 ឡើយ៕

  • តារាស្រីកូរ៉េដេកស្លាប់នៅក្នុងអគារ…ប៉ូលិសអះអាងថាប្រើប្រាស់គ្រឿងញៀន

    តារាស្រីកូរ៉េដេកស្លាប់នៅក្នុងអគារ…ប៉ូលិសអះអាងថាប្រើប្រាស់គ្រឿងញៀន

    តាមរយៈសារព័ត៌មាន MBN បានចេញផ្សាយនៅថ្ងៃទី16 ខែមករា ឆ្នាំ2018 នេះបានឱ្យដឹងថា តារាស្រីកូរ៉េដែលមិនត្រូវបានបង្ហើបឱ្យដឹងពីអត្តសញ្ញាណម្នាក់ បានដេកស្លាប់នៅក្នុងអគារ Nonhyeon-dong ក្នុងទីក្រុងសេអ៊ូល​ ដោយប៉ូលិសបានសន្និដ្ឋានថា ការស្លាប់នេះកើតឡើងនៅវេលាម៉ោង7 និង25នាទីយប់ថ្ងៃម្សិលមិញ ដោយអះអាងថា តារាស្រីរូបនេះបានប្រើប្រាស់គ្រឿងញៀន ហើយគាំងបេះដូងស្លាប់នៅក្នុងបន្ទប់ភ្លាមៗតែម្ដង។ នេះបើតាមរបាយការណ៍របស់អ្នកយកព័ត៌មាន Gil Ki-moo Reporter។

    តារាស្រីខាងលើនេះមានវ័យ 30 ឆ្នាំ បានប្រើប្រាស់គ្រឿងញៀនជាមួយនឹងក្រុមស្ត្រី 4 នាក់ រួមជាមួយបុរសម្នាក់ទៀត។ ខណៈដែលពួកគេកំពុងតែជក់ថ្នាំញៀនយ៉ាងសប្បាយ រំពេចនោះស្រាប់តែបុរសដែលនៅក្នុងក្រុម បានឃើញនាងមានសភាពដកដង្ហើមមិនរួច ទំនងជាស្ទះខ្យល់ រួចហើយក៏គាំងបេះដូងស្លាប់ភ្លាមៗនៅក្នុងបន្ទប់តែម្ដង។ ក្រោយមកទើបស្ត្រី 4 នាក់ខាងលើទូរស័ព្ទទៅប្ដឹងប៉ូលិសនៅក្នុងតំបន់តែម្ដង។ គួរបញ្ជាក់ផងដែរថា ប៉ូលិសបានធ្វើការឃាត់ខ្លួនក្រុមអ្នកប្រើប្រាស់គ្រឿងញៀនខាងលើ និងធ្វើការស៊ើបអង្កេតពីករណីស្លាប់របស់តារាស្រីខាងលើនេះជាបន្ត៕

  • តារាចម្រៀង Taeyang បង្ហើបពីប្រាក់ចំណូល 47.6 លានដុល្លារក្នុង 1ឆ្នាំ

    តារាចម្រៀង Taeyang បង្ហើបពីប្រាក់ចំណូល 47.6 លានដុល្លារក្នុង 1ឆ្នាំ

    តាមរយៈគេហទំព័រសារព័ត៌មាន Allkpop ដែលបានចេញផ្សាយនៅថ្ងៃទី16 ខែមករា ឆ្នាំ2018 បានឱ្យដឹងថា តារាចម្រៀង Taeyang បានជាប់នៅក្នុងលេខរៀងទី 8 នៃក្រុមអ្នកវិនិយោគអចលនទ្រព្យ ដែលពេលថ្មីៗនេះ​លោកបានទិញផ្ទះប្រណីតមួយកន្លែងនៅក្នុងទីក្រុង សេអ៊ូល ក្នុងតម្លៃ 4 លានដុល្លារ សម្រាប់ត្រៀមរស់នៅជាមួយនឹងគូដណ្ដឹងរបស់លោកគឺកញ្ញា Min Hyo Rin។

    គួបញ្ជាក់ផងដែរថា នៅក្នុងអំឡុងនៃរដូវកាលប្រគំតន្ត្រី តារាចម្រៀងរូបនេះបានបង្ហើបឱ្យដឹងដែរថា លោកអាចរកចំណូលបាន 47.6 លានដុល្លារសហរដ្ឋអាមេរិកក្នុង 1ឆ្នាំៗ។ យ៉ាងណាមិញ បន្ថែមពីការរកចំណូលបានពីសិល្បៈហើយនោះ តារាប្រុសខាងលើនេះនៅរកចំណូលបានបន្ថែមពីការជួលអគារជារៀងរាល់ខែក្នុងតម្លៃ  28,000 ដុល្លារសហរដ្ឋអាមេរិកទៀតផង។

    គួររំឭកផងដែរថា ខាងអ្នកគ្រប់គ្រងតារាប្រុស Taeyang គឺផលិតកម្ម YG Entertainment ក៏បានអះអាងដែរថា តារាប្រុសរូបនេះគ្រោងនឹងត្រៀមចូលរោងការជាមួយកញ្ញា Min Hyo-rin នៅអំឡុងដើមខែកុម្ភៈ ឆ្នាំ2018 ខាងមុខនេះ ទើបតម្រូវឱ្យខាងកូនកំលោះប្រញាប់រៀបចំពិធីមង្គលការឱ្យបានលឿនបំផុត មុនពេលលោកត្រូវចូលធ្វើបរិច្ចាគកិច្ចយោធាបម្រើជាតិ៕

  • បាន មុន្នីលក្ខណ៍ អ្នកគាំទ្រជនជាតិថៃសរសើមិនដាច់ពីមាត់

    បាន មុន្នីលក្ខណ៍ អ្នកគាំទ្រជនជាតិថៃសរសើមិនដាច់ពីមាត់

    ជឿថា បងប្អូនខ្មែរភាគច្រើនមិនដែលឮ ឬឃើញកញ្ញា បាន មុន្នីលក្ខណ៍ អតីតបេក្ខនារី​វគ្គ Live Show មួយរូបនៃកម្មវិធី The Voice Cambodia រដូវកាលទី១ បកស្រាយបទចម្រៀងជា​ភាសាថៃនោះឡើយ ដោយយើងធ្លាប់តែឮនាងច្រៀងតែបទខ្មែរ ដូចជាបទ “ផ្គរប៉ៃលិន” ដែលនាង​យកទៅច្រៀងប្រឡងប៉ុណ្ណោះឯង ដែលវាពិតជាពិរោះរណ្តំចិត្តមែនទែន តែក៏មិនអាចទាញប្រជាប្រិយភាពពីតារា​ចម្រៀងក្នុងទ្រនំហង្សមាសរាប់សិបនាក់ទៀតដែលខ្លាំងៗជាងនាងនោះបានដែរ។

    ប្រហែលជាដូច្នេះហើយ ទើបមួយរយៈចុងក្រោយនេះ ចម្រៀងCover ជាភាសាថៃតាមបែបមនោសញ្ចេតនាគោកៗ ត្រូវបានបញ្ចេញក្នុង Youtube និង Facebook ច្រើនគួរសម ដោយនាងបានលើកយកបទកំពុងល្បីៗរបស់ថៃ ដែលមានចំណងជើងថា “យ៉ាកប៉េនឃុនរ៉ាក់ ទែ ម៉ៃយ៉ាកប៉េនឈូ” ដែលសំនៀងដើមគឺតារាថៃ តាក់កៈទែន ឈុនលៈដា និងបទដទៃទៀតជាច្រើន។ អ្វីដែលពិសេសនោះ គឺយើងមិនអាចមើលរំលងសមត្ថភាពច្រៀងជាភាសាថៃ និងបច្ចេកទេស​ប្រើសំឡេងរបស់នាងបានឡើយដែលក្នុងមួយបទរបស់ បាន មុន្នីលក្ខណ៍ មានអ្នកចូលទស្សនាដល់ខ្ទង់លាន Views ឯណោះ  និងថែមទាំងកោតសរសើរថា នាងច្រៀងភាសាថៃបានច្បាស់ល្អ ថែមទាំងជាកូនកាត់ថៃទៀតផង។ នៅក្រោមវីដេអូបទនេះ គឺពោរពេញ​ដោយពាក្យស្ងើចសរសើរ​ទាំងជនជាតិខ្មែរ និងជនជាតិថៃផងដែរ។ ចង់ដឹងថា រសជាតិនៃសំនៀងថៃ​របស់ បាន មុន្នីលក្ខណ៍ រណ្តំបេះដូង និងគ្រលួចអារម្មណ៍យ៉ាងណា សូមទស្សនា៖

    https://www.youtube.com/watch?v=9QS2vzNcZ_Q

  • លាង​ សុផាឡែន ធ្វើឱ្យទស្សនិកជនអត់ទ្រាំចាំទស្សនារឿង “ធ្មប់” សឹងតែមិនបាន

    លាង​ សុផាឡែន ធ្វើឱ្យទស្សនិកជនអត់ទ្រាំចាំទស្សនារឿង “ធ្មប់” សឹងតែមិនបាន

    តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់លោក មាតុចក្រ ដែលបានបញ្ចេញបទចម្រៀង “ធ្មប់-Ost Song The Witch 2018” នាអំឡុងពេលថ្មីៗនេះ គេសង្កេតឃើញថា សម្ទុះនៃការគាំទ្រ និងភាពអន្ទះសាចង់ទស្សនាខ្សែភាពយន្តខ្នាតធំប្រចាំឆ្នាំ 2018 មួយនេះកាន់តែកើនឡើង។ ដោយឡែកបទចម្រៀង “ធ្មប់” ដែលបានបកស្រាយដោយតារាចម្រៀងស្រី លាង​ សុផាឡែន ក្រោមស្នាដៃនិពន្ធរបស់លោក ស្វាយ លីម៉េង នាខណៈម៉ោងនេះ ពេលនេះកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង និងមានអ្នកចូលទស្សនាបានរហូតទៅដល់ជាង 5 ម៉ឺនដងហើយ។

    សូមជម្រាបបន្ថែមថា កញ្ញា លាង​ សុផាឡែន មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា នាងមិនសូវមានបទចម្រៀង ឬចេញបទថ្មីនៅក្នុងផលិតកម្ម Pleng Record នោះទេ ជាហេតុធ្វើឱ្យមជ្ឈដ្ឋានមហាជនអ្នកគាំទ្ររូបនាងទន្ទឹងរង់ចាំនូវបទចម្រៀងរបស់នាងអស់រយៈពេលជាយូរមកហើយ។ ស្របពេលដែលតារាស្រីរូបនេះបានចេញបទចម្រៀងនៅក្នុងខ្សែភាពយន្តខ្នាតធំរឿង “ធ្មប់” នេះមក ក៏បានបង្កជាភាពភ្ញាក់ផ្អើលដល់ទស្សនិកជន និងលាន់មាត់សរសើរថា នាងមានបច្ចេកទេសការប្រើប្រាស់សំឡេងច្រៀងបានយ៉ាងប្រសើរបំផុត ព្រោះថា បទនេះភាគច្រើនត្រូវប្រើសំឡេងច្រៀងច្រើនតុង និងច្រើនទំនុក។

     

    គួរបញ្ជាក់ផងដែរថា បទចម្រៀង “ធ្មប់-Ost Song The Witch 2018” មានអត្ថន័យជ្រាលជ្រៅ ប្រសិនបើប្រិយមិត្តទស្សនិកជនបានទស្សនាឱ្យដល់ទីបញ្ចប់នោះ នឹងបានដឹងពីអត្ថន័យខ្លឹមសារ និងការបកស្រាយនៅនាទីចុងក្រោយ គឺនាទី​ទី 3.44 វិនាទីចុងក្រោយនៃចម្រៀងនោះតែម្ដង។​​ គួររំឭកផងដែរថា ខ្សែភាពយន្ដខ្នាតធំប្រចាំឆ្នាំ 2018 រឿង “ធ្មប់” នេះនឹងធ្វើការដាក់បញ្ចាំងចាប់ពីថ្ងៃទី 25 ខែមករា ឆ្នាំ2018 ខាងមុខនេះតទៅហើយ ក្រោមស្នាដៃដឹកនាំរឿងរបស់អ្នកដឹកនាំរឿងល្បីគឺរឿង “ខ្មោចដើមចេកជ្វា” និងរឿង “វិកលចរិត”។

    សូមរីករាយកម្សាន្ដស្ដាប់បទ ” ធ្មប់ ” បកស្រាយដោយកញ្ញា លាង​ សុផាឡែន ខាងក្រោមនេះ៖

  • មិនធម្មតាទេ!!  យាយសំ យាយសយ ឡូយកប់ជាមួយឈុតយោធា

    មិនធម្មតាទេ!!  យាយសំ យាយសយ ឡូយកប់ជាមួយឈុតយោធា

    តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី15 ខែមករា ឆ្នាំ 2018នេះ តារាហ្វេសប៊ុកវ័យចំណាស់កំពុងតែមានប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្ននេះគឺ លោកយាយ សំ និងលោកយាយ សយ បានបង្ហាញវត្តមានចូលរួមនៅក្នុងកម្មវិធីការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ប្រចាំឆ្នាំ 2018 ដែលបានប្រារព្ធធ្វើឡើងនៅក្នុងបរិវេណទឹកដីកោះពេជ្រនោះ លោកយាយទាំងពីរបានបង្ហាញខ្លួនក្នុងឈុតទាហានយ៉ាងហំហានស្វាហាប់ និងធ្វើឱ្យមានការភ្ញាក់ផ្អើ់លពេញបណ្ដាញសង្គមតែម្ដង។

    សូមជម្រាបបន្ថែមថា កន្លងមកលោកអ្នកធ្លាប់តែបានឃើញពីការសម្ដែងយ៉ាងក្រមិចក្រមើមរបស់តារាវ័យចំណាស់ទាំងពីរដួងនេះ តាមរយៈវីដេអូសំណើចជាច្រើនដែលបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងយូធូប តែដោយឡែកការបង្ហាញវត្តមានដោយផ្ទាល់កាលពីថ្ងៃម្សិលមិញនេះ គេសង្កេតឃើញថា មានអ្នកគាំទ្រជាច្រើននាក់បានសុំលោកយាយថតរូបជាមួយក្នុងឯកសណ្ឋានឈុតយោធាយ៉ាងភ្លូកទឹកភ្លូកដី ដែលសបញ្ជាក់ឱ្យឃើញថា ប្រជាប្រិយភាពរបស់លោកយាយកំពុងតែឡើងកូដខ្លាំងមែនទែនហើយ។

    ដើម្បីឱ្យកាន់តែជាក់ច្បាស់ថា សម្រស់លោកយាយ សំ និងលោកយាយ សយ ពេលស្លៀកឯកសណ្ឋានយោធាមានសម្រស់បែបណានោះ សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៖