Author: អេបិល

  • កាន់តែក្ដៅគគុក “ខ្ទើយបារាំង” ចេញ Video Live ជេរត្មះដៀល ដេននី ក្វាន់ យ៉ាងចំអាសចំអូង

    កាន់តែក្ដៅគគុក “ខ្ទើយបារាំង” ចេញ Video Live ជេរត្មះដៀល ដេននី ក្វាន់ យ៉ាងចំអាសចំអូង

    នៅលើបណ្ដាញសង្គមហ្វេសប៊ុកប៉ុន្មានម៉ោងមុននេះបន្ដិច អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក និងជាអ្នកលក់អីវ៉ាន់គ្រឿងសម្អាងនៅលើអនឡាញដែលត្រូវបានគេបង្ហើបអត្តសញ្ញាណនៅក្នុងហ្វេសប៊ុកឈ្មោះថា Alex CoNan Real ដែលជាមនុស្សភេទទីបីបានធ្វើការជេរតបតទៅកាន់តារាស្រី ដេននី ក្វាន់ យ៉ាងគ្មានប្រណីថ្វីមាត់ ព្រមទាំងប្រើពាក្យសម្ដីអសុរោះចំអាសចំអូងត្មះដៀលតារាស្រីរូបនោះ ដោយមិនទុកកិត្តិយសឱ្យរូបនាងឡើយ។

    បើទោះបីជាមានចិត្តគំនិតជាស្រីក៏ពិតមែន តែរូបរាងកាយជាមនុស្សប្រុស ការប្រើប្រាស់ពាក្យសម្ដីផ្លែផ្កា ឌឺដង និងជេរត្មះដៀលចំពោះមនុស្សស្រីបែបនេះ គឺជារឿងមួយមិនសមរម្យទាល់តែសោះ និងសង្គមមិនអាចទទួលយកបានឡើយ​  ហេតុដូច្នេះហើយ បើមិត្តអ្នកអានចង់ដឹងថា បុរសភេទទីបីរូបនេះបានប្រើប្រាស់ពាក្យសម្ដីជេរត្មះដៀល តារាស្រី ដេននី ក្វាន់ យ៉ាងណាខ្លះនោះ សូមទស្សនាវីដេអូខាងក្រោមនេះដោយប្រើវិចារណញ្ញាណផង៖

  • មហាជនភ្ញាក់ផ្អើលចំពោះពាក្យសម្ដីត្មះដៀលរបស់តារាស្រី ដេននី ក្វាន់

    មហាជនភ្ញាក់ផ្អើលចំពោះពាក្យសម្ដីត្មះដៀលរបស់តារាស្រី ដេននី ក្វាន់

    តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់តារាស្រី ដេននី ក្វាន់ នៅថ្ងៃទី25 ខែមករា ឆ្នាំ2018 នេះ បានបង្ហោះសារដោយប្រើពាក្យពេចន៍អសុរោះជេរត្មះដៀលទៅកាន់អ្នកលក់ឡេ ដែលបណ្ដាលឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់មជ្ឈដ្ឋានមហាជនជាអ្នកគាំទ្រយ៉ាងខ្លាំង ជាពិសេសតារាស្រីរូបនេះបានប្រើពាក្យចំៗថា «មីសោភិនី» ទៀតផង។ តែដោយឡែកបើតាមការបង្ហើបឱ្យដឹងពីអ្នកលេងបណ្ដាញសង្គមនេះ គេបាននិយាយថា អ្នកដែលបានជេរដៀលប្រមាថតារាស្រីរូបនេះមុន និងមានការ Live Video ផ្ទាល់នៅលើហ្វេសប៊ុកផងនោះ គឺជាមនុស្សភេទទីបី(ខ្ទើយ) ដែលគេឱ្យងារថា “ខ្ទើយបារាំង”។

    តារាសម្ដែងស្រីសិចស៊ីរូបនេះបានធ្វើការបង្ហោះសារតបតទៅវិញថា «ចង់ផ្តាំទៅមីសោភិនីលក់ឡេ ដេកគុកព្រៃសហ្នឹងថា បើខ្លាំងចេញមុខមកនាង កុំបានតែពីក្រោយខ្នងយើង…។ នាងឯងកើតរោគច្រណែនទៀតហើយមែន? កុំច្រណែនយើងអីនាងអើយ ព្រោះវាសនាមនុស្សវាមិនដូចគ្នាទេ។  ប្រណាំងទូកប្រណាំងឡានគឺប្រណាំងបាន តែប្រណាំងនឹងព្រេងវាសនាគឺមិនបានទេ។ អាសូរនាងណាស់ ប្រឹងស្រែកក្តែងៗជេរគេ ដូចហែកសំពត់ តែមិនគិតពីខ្លួននាងសោះថា អស់សាច់ស៊ីទៅហើយ។  សោភិនីអើយសោភិនី ឈប់បានឈប់ទៅ បើទំនេរ យកពេលទៅដើរទាក់ប្រុស ឬទិញប្រុសមកភ្ជាប់ពាក្យទៀតទៅ»។

    មិនព្រមបន្ធូរដៃ ហើយកាន់តែក្ដៅស្លឹកត្រចៀកខ្លាំងទៀតផងនោះ តារាដែលធ្លាប់ជាប់បម្រាមរបស់ក្រសួងវប្បធម៌រូបនេះបានបន្ដទៀតថា «អូភ្លេច…តើអ្នកណាហ៊ានយក បើស៊ីប្រុសចុះយ៉ាងហ្នឹង យ៉ាប់ណាស់នាងសោភិនីនេះ លក់គ្រឿងក្រោមលែងចេញ មួម៉ៅជេរគេតែពីសតែពាសហ្មង។  ចង់ប្រាប់ថា គួរទៅឆែកគ្រឿងក្រោមផងណា ប្រហែលខ្ទេចខ្ទីអស់ហើយ គួរយកទៅជួសជុលទៅ ក្រែងប្រើការបានវិញខ្លះ ព្រោះអារបរលក់គ្រឿងក្រោមហ្នឹង មិនមែនគេចេះតែទិញទេណា ប្រយត្ន័គេលែងទិញ រកលុយលែងបានទៅ»។

    ស្របគ្នានោះដែរ មហាជនដែលជាអ្នកស្រឡាញ់ និងគាំទ្រតារាស្រីរូបនេះក៏បានបង្ហាញពីភាពភ្ញាក់ផ្អើល និងឃាត់ចិត្តតារាស្រីរូបនេះថា «ខ្ញុំពេញចិត្តនឹងសម្រស់​ សែនស្រស់ស្អាត ដូច្នេះធ្វើចិត្តឱ្យត្រជាក់​ ខ្លាចខូចសម្រស់ណា»  «ឈប់ទៅអូនណព្វ កុំខ្វល់ មាសសុទ្ធមិនខ្លាចភ្លើងទេអូន» «ចិត្តទូលាយឡើង ខន្តីទៅអូន ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់» «  ម្នាក់ហ្នឹងជេរបង ស៊ែពេញបារាំងហើយ គេថា បើបងឯងខ្លាំងជេចំឈ្មោះទៅ អាខ្ទើយបារាំងហ្នឹងហើយ»៕

  • ពាក្យពេចន៍របស់ ដួង ម៉ានិច ធ្វើឱ្យទស្សនិកជនក្ដុកក្ដួលក្នុងចិត្ត

    ពាក្យពេចន៍របស់ ដួង ម៉ានិច ធ្វើឱ្យទស្សនិកជនក្ដុកក្ដួលក្នុងចិត្ត

    តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី24 ខែមករា ឆ្នាំ2018 បានឱ្យដឹងថា តារាស្រី ដួង ម៉ានិច បានបង្ហោះរូបភាពជាច្រើនសន្លឹក និងសារដែលមានពាក្យពេចន៍ត្អួញត្អែររៀបរាប់ពីការតស៊ូនៅក្នុងជីវិតរបស់នាង ហើយតាមរយៈរូបភាពប៉ុន្មានសន្លឹកនោះបានស្ដែងឱ្យដឹងថា ជារូបភាពដែលផ្តិតចេញពីឈុតឆាកសម្តែងភាពយន្តដែលនាង ដួង ម៉ានិចជាតួអង្គកម្សត់ក្រីក្រម្នាក់ រស់នៅក្នុងខ្ទមកណ្ដាលព្រៃភ្នំ បិទបាំងជញ្ជាំង និងដំបូលដោយស្លឹកឈើព្រៃ អង្គុយ​លើ​ដុំ​ថ្ម​ មុខខ្ទមក្រោមពន្លឺភ្នក់ភ្លើង។

    ក្នុងសារប្រៀបធៀបជីវិតក្នុងសំណេរសុភាសិតបុរាណនោះ តារាសម្តែងនិយមសម្ញែងសម្រស់ដើមទ្រូងសិចស៊ីរូបនេះបានរៀបរាប់ថា «ប្រឹងដើរផង…រត់ផង..មុខឡើងដូចស្វា…កុំធ្វើជាមនុស្សដែលមានចិត្តចង្អៀត…កុំបៀតបៀនអ្នកដទៃ…ទឹកត្រជាក់ត្រីកុំ…ហ៊ានតែទឹកក្តៅងំ..ត្រីរត់រកទឹកត្រជាក់ហើយ ខឹខឹខឹខឹ! សូម្បីតែខ្ញុំហ្នឹងក៏រត់ដែរ..មិននៅទេ ខឹខឹខឹ….បេះដូង»។

    សូមជម្រាបបន្ថែមថា តារាសម្ដែងស្រីរាងល្អិត​រូបនេះ នាពេលបច្ចុប្បន្ននេះគេសង្កេតឃើញថា រូបនាងកាន់តែមានប្រជាប្រិយភាពខ្លាំងជាងមុនទៅទៀត ដោយសារតែកញ្ញាបានបង្ហាញវត្តមានជាញឹកញាប់នៅលើវិស័យសិល្ប: មិនថា ការសម្តែងខ្សែភាពយន្ត ការថតស្ប៉ត សម្អាងការផ្សេងៗ រហូតឡើងកូដទទួលបានការគាំទ្រពីទស្សនិកជន ទាំងក្នុងស្រុក និងក្រៅស្រុក ជាពិសេស គឺបងប្អូនខ្មែរដែលរស់នៅលើទឹកដីសហរដ្ឋអាមេរិកតែម្ដង៕

  • លោក Boy Pakorn និងកញ្ញា Preem Ranida ចាប់ដៃគ្នាលើកដំបូងក្នុងរឿងថ្មី

    លោក Boy Pakorn និងកញ្ញា Preem Ranida ចាប់ដៃគ្នាលើកដំបូងក្នុងរឿងថ្មី

    យោងតាមសារព័ត៌មាន Thaistarnews នៅថ្ងៃទី24 ខែមករា ឆ្នាំ2018នេះ បាន​ឱ្យដឹងថា តាមការបង្ហោះរបស់គណនីអ៊ីនស្តាក្រាម របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ 3 ថៃដែលមានឈ្មោះថា Ch3 Drama បានបញ្ជាក់ឱ្យដឹងថា តារាប្រុសរូបសង្ហាដោយសារពុកមាត់លោក Boy Pakorn និងតារាស្រីនាង Preem Ranida នឹងត្រូវចាប់ដៃគូគ្នាជាលើកដំបូងក្នុងការសម្តែងខ្សែភាពយន្តភាគថ្មីដែលមានចំណងជើងថា Plerng Naka។

    នៅក្នុងខ្សែភាពយន្តថ្មីមួយនេះនឹងមានការចូលរួមសម្តែងជាមួយលោក Aum Atichart និង Yard Yardthip ដែលជាតួឯកទីពីរ បន្ទាប់ពីលោក Boy Pakorn និង Preem Ranida។ គួរបញ្ជាក់ថា ខ្សែភាពយន្តភាគមួយនេះត្រូវបានផលិតដោយក្រុមហ៊ុនភាពយន្ត  Mind At Work New Scenario របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ3 និងត្រូវបានដឹកនាំសម្តែងដោយលោក PaaJaew Yuthana។ ចំណែកឯសាច់រឿងរបស់ខ្សែភាពយន្តនេះវិញ គឺនិយាយអំពីស្នេហាចាំជាតិរបស់នាង ណាគី។ ដូចនេះសូមប្រិយមិត្តទាំងអស់កុំភ្លេចរង់ចាំតាមដានទស្សនានាពេលខាងមុននេះ៕

  • សុភ័ក្រ កុសុម៉ា ត្រូវមិត្តរួមការងារសិល្បៈទម្លាយចរិតពិត

    សុភ័ក្រ កុសុម៉ា ត្រូវមិត្តរួមការងារសិល្បៈទម្លាយចរិតពិត

    តារាចម្រៀង និងជាពិធីការិនី កញ្ញា សុភ័ក្រ កុសុម៉ា មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា ប្រជាប្រិយភាពរបស់នាងហាក់កើនឡើងជាលំដាប់ ហើយមិនត្រឹមតែប៉ុណ្ណោះទេ គ្រប់កម្មវិធីតែងមានវត្តមានរបស់នាងរហូត ព្រមទាំងមានទស្សនិកជនជាច្រើនចូលចិត្តតាមដានជានិច្ចទៀតផង។ ទន្ទឹមនឹងនេះផងដែរ កញ្ញា សុភ័ក្រ កុសុម៉ា ក៏ត្រូវបានស្ថានីយទូរទស្សន៍ជាច្រើនប៉ុស្តិ៍ផ្សេងៗគ្នា ទាក់ទងនាងដើម្បីឱ្យទៅធ្វើជាពិធីការិនីក្នុងកម្មវិធីរបស់ពួកគេផងដែរ។ បច្ចុប្បន្ននេះ នាងតែងមានវត្តមាននៅស្ថានីយទូរទស្សន៍បាយ័ន និង​ My TV ។

    ស្របពេលដែលរាសីនៅក្នុងឆ្នាំថ្មីនេះកំពុងតែឡើងខ្ពស់នោះ ស្រាប់តែនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក ចន ច័ន្ទតារា ដែលជាប្អូនប្រុសរបស់អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសារទម្លាយពីអត្តចរិតពិតរបស់កញ្ញា សុភ័ក្រ កុសុម៉ា យ៉ាងចំៗដល់មជ្ឈដ្ឋានមហាជនបានដឹង។ លោកថា «ចរិតគួរឱ្យស្រឡាញ់ និងរួសរាយណាស់ ជាពិសេសចូលចិត្តធ្វើឱ្យមនុស្សជុំវិញខ្លួនសើចសប្បាយ ហើយក៏បានបន្សល់អនុស្សាវរីយ៍សម្រាប់ប្អូនស្រីរបស់បងឱ្យពួកគេចងចាំអស់មួយជីវិតដោយក្តីស្រឡាញ់ដែលចេញពីបេះដូងពិតប្រាកដ។ ចរិតស័ក្តិសមជាតារាល្បីមែន។ Love u sis ! SopheakKosoma»៕

  • តារាឯកប្រុសថៃ 5 ដួងដែលស្លៀកឈុតបុរាណសម និងស្រស់សង្ហាបំផុត

    តារាឯកប្រុសថៃ 5 ដួងដែលស្លៀកឈុតបុរាណសម និងស្រស់សង្ហាបំផុត

    តាមរយៈគេហទំព័រសារព័ត៌មាន Thaistarnews នៅថ្ងៃទី24 ខែមករា ឆ្នាំ2018 នេះបានចេញផ្សាយថា តារាឯកប្រុសដែលធ្លាប់បានសម្ដែងភាពយន្ដ និងរឿងភាគទូរទស្សន៍ថៃចំនួន 5 ដួង ត្រូវបានមហាជនមានការចាប់អារម្មណ៍ចំពោះរូបរាងស្រស់សង្ហា និងស័ក្ដិសមស្លៀកឈុតបុរាណថៃបានស្អាតបំផុត។ ជឿថា តារាថៃទាំង 5 ដួងនោះ ប្រិយមិត្តគ្រប់គ្នាច្បាស់ជាធ្លាប់ស្គាល់ពីមុនមក និងធ្លាប់បានទស្សនារឿងរបស់ពួកគេខ្លះៗរួចមកហើយមិនខាន។ ចង់ដឹងថា តើតារាឯកប្រុសថៃទាំង 5 ដួងនោះមាននរណាខ្លះ សូមអញ្ចើញទស្សនារូបភាពទាំងឡាយខាងក្រោមនេះ ៖

    1 . Noom Sornram


    2 . Nadech Kugimiya


    3 . Mario Maurer


    4 . Mark Prin


    5 . James Jirayu

  • តារាហូលីវូដ10 រូបដែលទទួលពានរង្វាន់ តារាសម្ដែងអន់បំផុត

    តារាហូលីវូដ10 រូបដែលទទួលពានរង្វាន់ តារាសម្ដែងអន់បំផុត

    តាមរយៈសារព័ត៌មាន Mthai ដែលបានចេញផ្សាយកាលពីថ្ងៃទី23 ខែមករា ម្សិលមិញនេះបានឱ្យដឹងថា តាមរយៈគណៈរៀបចំកម្មវិធី Golden Raspberry Awards បានបង្ហើបឱ្យដឹងពីឈ្មោះតារាហូលីវូដ10 រូប ដែលទទួលបានពានរង្វាន់ពិសេសជាងពានរង្វាន់ធំៗផ្សេងទៀតនោះ គឺពានរង្វាន់តារាសម្ដែងអន់បំផុតនៅក្នុងឆ្នាំ2017 ដែលគណៈកម្មការនឹងប្រកាសឈ្មោះបន្ទាប់ពីប្រកាសពានរង្វាន់តារាឆ្នើមរួច។ ចង់ដឹងថា តើតារាណាខ្លះដែលបានទទួលពានរង្វាន់ដ៏ពិសេសខុសគេនេះ សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៖

    1 .  Katherine Heigl សម្ដែងនៅក្នុងភាពយន្ដរឿង “Unforgettable”

    2 . Dakota Johnson សម្ដែងនៅក្នុងភាពយន្ដរឿង “Fifty Shades Darker”

    3 . Jennifer Lawrence  សម្ដែងនៅក្នុងភាពយន្ដរឿង “Mother!”

    4 . Tyler Perry សម្ដែងជាតួអង្គស្រីនៅក្នុងរឿង “BOO! 2: A Medea Halloween”

    5 . Emma Watson សម្ដែងនៅក្នុងភាពយន្ដរឿង “The Circle”

    6 . Tom Cruise  សម្ដែងនៅក្នុងភាពយន្ដរឿង “The Mummy”

    7 . Johnny Depp សម្ដែងនៅក្នុងភាពយន្ដរឿង  “Pirates of the Caribbean: Dead Men Tell No Tales”

    8 . Jamie Dornan សម្ដែងនៅក្នុងភាពយន្ដរឿង “Fifty Shades Darker”

    9 . Zac Efron សម្ដែងនៅក្នុងភាពយន្ដរឿង “Baywatch”

    10 . Mark Wahlberg សម្ដែងនៅក្នុងភាពយន្ដរឿង “Daddy’s Home 2” และ“Transformers: The Last Knight”

  • ករុណា ពេជ្រ ទុក្ខសោកខណៈឪពុកកំពុងឈឺធ្ងន់មិនទាន់ដឹងខ្លួន ក្នុងគ្រួសារកំពុងមានបញ្ហា

    ករុណា ពេជ្រ ទុក្ខសោកខណៈឪពុកកំពុងឈឺធ្ងន់មិនទាន់ដឹងខ្លួន ក្នុងគ្រួសារកំពុងមានបញ្ហា

    ដោយយោងតាមគណនីផ្ទាល់ខ្លូនរបស់តារាចម្រៀងប្រចាំផលិតកម្មថោនលោក ករុណា ពេជ្រ នៅពេលមុននេះបន្ដិច បានបង្ហោះសារដ៏វែងអន្លាយ ដែលបានរៀបរាប់ពីទុក្ខសោក និងបញ្ហាដែលកើតមាននៅក្នុងគ្រួសារ ខណៈដែលលោកកំពុងតែបារម្ភពីសុខទុក្ខ និងស្ថានភាពជំងឺរបស់ឪពុកលោក ដែលរហូតមកទល់ពេលនេះនៅមិនទាន់ដឹងខ្លួននៅឡើយ។ តារាចម្រៀងរូបនេះ បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល ដោយបានរៀបរាប់ដូចខាងក្រោមនេះថា៖

    – ជីវិតខ្ញុំសំណាងណាស់មែនទេ ដែលកើតមកមានឳពុកពីរ ម្តាយពីរ ???

    – បន្ទាប់ពីមានឳពុកពីរ ម្តាយពីរហើយ តែខ្ញុំបែរជាចាកចេញពីផ្ទះមកជ្រកកោនម្នាក់ឯង តស៊ូ សុំផ្ទះមិត្តភ័ក្តិជ្រក សុំបាយគេហូប សុំការងារគេធ្វើ … ដោយសារមូលហេតុអ្វី ? ឆ្លងកាត់គ្រប់ព្យុះភ្លៀងម្នាក់ឯងទម្រាំមានថ្ងៃនេះ ដោយសារការអាណិតស្រឡាញ់ពីមិត្តភ័ក្តិ និងការផ្តល់ឱកាសពីមនុស្សជាច្រើនជុំវិញខ្លួនទៅវិញ…. តើវាសំណាងណាស់មែនទេ..???

    – ខ្ញុំចេញតស៊ូម្នាក់ឯង តែពេលបានជោគជ័យ ខ្ញុំព្យាយាមយកអ្វីៗទាំងអស់នោះផ្តល់មកដល់គ្រួសារវិញ តើកន្លងមកនោះ មានអ្នកណាផ្តល់កម្លាំងចិត្តដល់ខ្ញុំទេ គឺមានតែប៉ាខ្ញុំម្នាក់គត់ដែលឱ្យតម្លៃកូនម្នាក់នេះ ទោះស្ថិតក្នុងសភាពបែបណា ក៏ប៉ានៅតែឱ្យកម្លាំងចិត្តដល់កូន ហើយជឿជាក់ថា កូនជាមនុស្សល្អ ទោះបីកូនដើរតែលតោលម្នាក់ឯងក៏ដោយ … ហើយមិនដែលលើកបុណ្យគុណជាមួយកូនម្នាក់នេះទេ…។

    – ដល់ពេលនេះ កូនដឹងថា ប៉ាគិតពីកូនបានប៉ាឈានដល់ដំណាក់កាលនេះ ដោយសារតែកូន កូនពិតស្តាយក្រោយណាស់ ដែលយករឿងនេះពិភាក្សាជាមួយប៉ា … សោកស្តាយបំផុត…!!!

    ឥឡូវនេះប៉ាមិនទាន់ដឹងខ្លួនផង ហេតុអីបានសម្តីបោះទៅបោះមករំលងខ្ញុំ និងប៉ាដែលកំពុងស្ថិតក្នុងសភាពបែបនេះ យកល្អរៀងៗខ្លួនទៅវិញ…??? អ្នកណាមានគុណខ្លះលើខ្ញុំ ចេញមកបង្ហាញមុខមក កុំនិយាយក្រោយខ្នងខ្ញុំ ហើយកុំឱ្យខ្ញុំដោះស្រាយទៀតដែលពេលនេះកំពុងមានរឿងប៉ា មិនទាន់បានធូរស្រាលផង … ខ្លាចខ្ញុំសប្បាយ និងខ្លាចខ្ញុំមានសេចក្តីសុខខ្លាំងណាស់មែនទេ…?

    កម្លាំងចិត្តក៏មានតិចតួច លុយក៏ចំណាយច្រើន ហើយមកបង្កើនបញ្ហាមកលើខ្ញុំទៀត …. ហើយសូមអ្នកទាំងអស់គ្នាកុំបាច់ភ័យព្រួយ រឿងចំណាយលើប៉ារបស់ខ្ញុំ ខ្ញុំមានលទ្ធភាពគ្រប់គ្រាន់ហើយ រឿងខ្ញុំ និងប៉ាខ្ញុំ ខ្ញុំមិនឱ្យអ្នកណាពិបាកទេ …. សូមកុំតែនិយាយពីគ្នា ចុះឡើងៗ នាំឱ្យមានតែរឿងដល់ខ្ញុំទៀតទៅបានហើយ…។

    ហើយចុងក្រោយ បើពុកម៉ែ បងប្អូន ពូមីង បានឮអ្វីពីគ្រួសារខ្ញុំ ថាអ្នកនេះល្អ អ្នកនោះអាក្រក់ សូមទុកវានៅត្រឹមពុកម៉ែបងប្អូនចុះ នោះបើស្រឡាញ់ខ្ញុំ… បើម៉ែទាំងសងខាងស្រឡាញ់កូន ឱ្យកូនសូមថា បើមានគេនិយាយថា ម៉ែនេះល្អ ថាម៉ែនោះអាក្រក់ សូមម៉ែប្រាប់គេនោះវិញថា ខ្ញុំអត់ចង់ដឹងឮពីខាងនោះទេ គឺចង់ដឹងរឿងសុខទុក្ខតែពីកូនម្នាក់គត់បានហើយ នោះបានអារម្មណ៍ស្ងប់ ហើយបញ្ឈប់ការនិយាយយកល្អ ឬច្រណែនគ្នា … សម្រាប់ខ្ញុំគឺ ម៉ែដូចគ្នា នេះគឺអ្វីដែលខ្ញុំសុំ។

    ខ្ញុំសូមបញ្ជាក់ថា : រាល់ថ្ងៃនេះ ខ្ញុំនឹងប៉ារបស់ខ្ញុំ មិនបានខ្ចីលុយពីអ្នកណាម្នាក់ ឬម្តាយរបស់ខ្ញុំណាមួយមករកស៊ី រកធ្វើការងារដោះស្រាយក្នុងគ្រួសារនោះឡើយ…ប៉ារបស់ខ្ញុំមានលុយ គាត់សល់ពីលក់ដី ចែកជាមួយម្តាយក្រោយរបស់ខ្ញុំ គឺ ជាង 200,000$ ( ម្ភៃម៉ឺនដុល្លារ ) ហើយគាត់ដកលុយធ្វើបុណ្យ និងទិញផ្ទះមួយល្វែងពីរជាន់ ថែមទាំងមិនដាក់ឈ្មោះខ្លួនគាត់ទេ គឺគាត់ដាក់ឈ្មោះឱ្យប្អូនស្រីខ្ញុំ និងខ្ញុំទៀត… ហើយថែមសល់លុយ គាត់រ៉ាប់រងថ្លៃបណ្ណាការឱ្យខ្ញុំទៀត ទោះបីខ្ញុំមិនព្រមឱ្យគាត់ចេញក៏ដោយ តែខ្ញុំចាំសម្តីគាត់ថា ក្នុងនាមគាត់ជាឳពុកត្រូវតែមានតួនាទីនេះ…។

    ដូច្នេះ ពេលនេះបើពុកម៉ែបងប្អូនឮគេដើរនិយាយថា ខ្ញុំ ឬប៉ាខ្ញុំជំពាក់លុយ ឬខ្ចីពីនេះពីនោះ …នោះមិនមែនជាការពិតទេ ខ្ញុំ និងប៉ាខ្ញុំមានសមត្ថភាពគ្រប់គ្រាន់ល្មមហើយ ដោយមិនចាំបាច់ខ្ចីពីអ្នកណាម្នាក់ទេ…?? តែបើមាន សូមប្រញាប់មកជួបខ្ញុំ ឥឡូវនេះ…។

    កុំគិតថា ខ្ញុំសំណាង ប៉ុន្តែគួរតែនាំសំណាងផ្លូវចិត្តដល់ខ្ញុំផង ពេលនេះខ្ញុំពិតជាមានកម្លាំងចិត្តខ្សោយណាស់…។ សង្ឃឹមថា មួយប្រយោគនេះអ្វីៗនឹងល្អប្រសើរ ព្រោះខ្ញុំពិតជាអត់មានពេលជួបម្តងម្នាក់ ហើយដើរនិយាយបញ្ជាក់ការពិតច្រើនដងទេ… សូមយកពេលនេះគិតតែពីប៉ាម្នាក់សិនបានហើយ…៕

  • នាង ផ្កាយព្រឹកថៃ បង្ហាញរូបភាពកាលពីវ័យកុមារ

    នាង ផ្កាយព្រឹកថៃ បង្ហាញរូបភាពកាលពីវ័យកុមារ

    តាមរយៈសារព័ត៌មាន Teenee ដែលបានចេញផ្សាយនៅថ្ងៃទី23 ខែមករា ឆ្នាំ2018នេះ បានឱ្យដឹងថា កាលពីវ័យកុមារភាពតារាស្រី កុប ស៊ុវៈណាន់ (ផ្កាយព្រឹក) ពិតជាមានសម្រស់ស្រស់ស្អាតមែនទែន សឺងតែអាចនិយាយបានថា ជាតារាឯកស្រីតាំងពីក្មេងមកទៅហើយ។ តែដោយឡែក តារាស្រីរូបនេះថែមទាំងបានបង្ហោះរូបភាពរបស់ខ្លួនឯងកាលពីនៅវ័យ​​កុមារី អមជាមួយរូបកូនស្រីរបស់អ្នកនាងទៀតផង ដែលសង្កេតមើលទៅគឺ មិនមានភាពខុសគ្នាច្រើនឡើយ ពោលគឺ ទាំងអ្នកម្ដាយ និងកូនស្រី មានទម្រង់មុខតែមួយដូចគ្នាបេះដាក់តែម្ដង។

    អ្នកនាង កុប ស៊ុវៈណាន់ បានបន្ថែមសារនៅលើរូបភាពនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមអ៊ីនស្តាក្រាមថា «រូបនេះ… នាងខ្ញុំកាលនៅវ័យក្មេង…កូនកុំទាន់អាលឆាប់ធំណាកូនស្រី ព្រោះលោកប៉ានៅមិនទាន់ម៉ាស្សាឱ្យកូននៅឡើយទេ…សុបិនល្អណាអ្នកទាំងអស់គ្នា!!!»។ ដើម្បីស្រាយចម្ងល់ សូមទស្សនារូបភាពទាំងឡាយនៅខាងក្រោមនេះទាំងអស់គ្នា៖

  • អស់ស្ទះ!!!  រឿង “ធ្មប់” គ្រាន់តែដាក់សម្ពោធភ្លាម អន្ទងវិញ្ញាណអ្នកទស្សនាពេញរោងកុន

    អស់ស្ទះ!!!  រឿង “ធ្មប់” គ្រាន់តែដាក់សម្ពោធភ្លាម អន្ទងវិញ្ញាណអ្នកទស្សនាពេញរោងកុន

    កាលពីថ្ងៃទី22 ខែមករា ឆ្នាំ2018 ម្សិលមិញ នៅក្នុងបរិវេណផ្សារទំនើបអ៊ីអនម៉ល នារោងភាពយន្ដ Major Cineplexបានរៀបចំកម្មវិធីដាក់សម្ពោធរឿង “ធ្មប់” ដែលជាវណ្ណកម្មថ្មីមួយទៀតរបស់ផលិតកម្មមាតុចក្រ ដែលបានប្រារព្ធធ្វើឡើងយ៉ាងភ្ញាក់ផ្អើលអស់ទាំងតារាសិល្ប: និងគ្រប់ស្រទាប់មហាជននៅពេលប្រកាសថ្ងៃចាក់បញ្ចាំង និងសម្ពោធជាផ្លូវការនេះ ដោយមានទស្សនិកជនចូលរួមយ៉ាងភ្លូកទឹកភ្លូកដីពេញវេទិកាសម្ពោធ។ ក្នុងពិធីនោះផលិតករ និងតួសម្ដែង មិនត្រឹមតែបង្ហាញឲ្យអ្នកជំនាន់ក្រោយបានស្គាល់ពីអរិយធម៌ក្នុងសម័យលង្វែកប៉ុណ្ណោះទេ តែនៅមានសិល្ប:បុរាណ 2ទៀត គឺល្ខោនស្បែកធំ និងសៀកខ្មែរបុរាណផងដែរ។

    លោក ហ៊ុយ យ៉ាឡេង ផលិតករខ្សែភាពយន្តរឿង «ធ្មប់» បានអះអាងថា ភាពយន្តមួយនេះបានរំលេចឡើងទាំងស្រុងពីអរិយធម៌ក្នុងសម័យលង្វែកទាំងការស្លៀកពាក់ ទំនៀមទម្លាប់ និងម៉ូដសក់ ដោយលោកច្រានចោលចំពោះការលើកឡើងថាភាពយន្តមួយនេះ បានចម្លងការស្លៀកពាក់ និងតុបតែងកាយតាមបែបថៃ។ មុនឈានដល់ការផលិត លោកមានប្រសាសន៍ថា លោកបានធ្វើការសិក្សាច្បាស់លាស់ណាស់ និងមានការឆ្លងយោបល់ពីនាយកដ្ឋានភាពយន្តទៀតផង ទើបលោកបញ្ជាក់ថា ទាំងការដេគ័រ និងការឆ្លុះបញ្ចាំងក្នុងសាច់រឿង គឺសុទ្ធតែរបៀបខ្មែរទាំងអស់។

    គួរបញ្ជាក់ផងដែរថា ផលិតកររូបនេះបានបន្ដថា មានការឆ្លុះបញ្ចាំងពីសិល្ប:ល្ខោនស្បែកធំ និងសៀកខ្មែរក្នុងសម័យបុរាណ ទើបលោកបានបង្ហាញសិល្ប:មួយនេះឡើងក្នុងពិធីសម្ពោធមុនកាត់ខ្សែបូ ដើម្បីឲ្យអ្នកគាំទ្របានដឹងថា ភាពយន្តរឿង «ធ្មប់» នេះ ក្រៅពីបង្ហាញពីជំនឿអាបធ្មប់ក្នុងសម័យបុរាណដែលបង្កប់ដោយឈុតឆាកញាប់ញ័រភ័យរន្ធត់ហើយ ក៏មិនភ្លេចឆ្លុះបញ្ចាំងពីវប្បធម៌ អរិយធម៌ក្នុងសម័យលង្វែករបស់ខ្មែរយើងផងដែរ។ ភាពយន្តនេះត្រូវបានប្រកាសថា នឹងលក់សំបុត្រជាផ្លូវការនៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃទី២៥ មករា តទៅ ដោយរំពឹងថានឹងបានទទួលជោគជ័យ។

    សូមបញ្ជាក់ថា ខ្សែភាពយន្តរឿង “ធ្មប់” នឹងត្រូវចាក់បញ្ចាំងផ្លូវការនៅថ្ងៃទី២៥ ខែមករាខាងមុខនេះ នៅគ្រប់រោងភាពយន្តទាំងអស់ក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប៕