Author: អេបិល

  • ភ្ញាក់ផ្អើល! ម៉េង កែវពេជ្ជតា បង្ហាញអក្សរសរសេរដៃ ស្អាតដូចបោះពុម្ព

    ភ្ញាក់ផ្អើល! ម៉េង កែវពេជ្ជតា បង្ហាញអក្សរសរសេរដៃ ស្អាតដូចបោះពុម្ព

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី1 ខែកុម្ភៈ ឆ្នាំ2018 នេះបានឱ្យដឹងថា រាជិនីសំឡេងមាស ម៉េង កែវពេជ្ជតា បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅពេលថ្មីៗនេះ ដែលគេមើលឃើញថា ជាអក្សរប៉ារ៉ូល(ទំនុកច្រៀង)ចម្រៀងបទ “ទឹកភ្នែកសំងាត់​” ដោយអ្នកស្រី​ សុង​ សេងហ៊ន ដែលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមិនធ្លាប់បានឃើញអក្សរដែលតារាស្រីរូបនេះសរសេរដោយផ្ទាល់ដៃនោះឡើយ ពោលគឺ ពិតជាកម្របានឃើញមែន។

    ដូចដែលធ្លាប់បានដឹងហើយថា រាជិនីសំឡេងមាសរូបនេះ មិនត្រឹមតែជាតារាចម្រៀងដែលមានទឹកដមសំឡេងពិរោះរណ្ដំបេះដូងនោះទេ អ្នកនាងក៏មានចំណេះដឹងផ្នែកអក្សរសាស្ត្រខ្មែរជ្រៅជ្រះផងដែរ។ អ្នកនាង ម៉េង កែវពេជ្ជតា បានបញ្ជាក់នៅលើហ្វេសប៊ុកថា «គ្រប់គ្នា​ថាអក្សរខ្ញុំដូចជាអក្សរមនុស្សប្រុស​? ដូចមែនឬ​? ទឹកភ្នែកសំងាត់​ ដោយអ្នកស្រី​ សុង​ សេងហ៊ន​ (​ស្រលាញ់ណាស់​)»។

    យ៉ាងណាមិញ អ្នកគាំទ្រជាច្រើននាក់បានលាន់មាត់សរសើអក្សរតារាស្រីរូបនេះថា «អក្សរស្អាតដូច​បោះពុម្ព» ខ្លះទៀតថា «សូមសរសើរ បងស្រីសរសេរអក្សរបានស្អាតណាស់ ហើយមានឃ្លា មានបន្ទាត់ និងល ល្អឥតខ្ចោះ។ អក្សរបងស្រី​សរសេ​រពិតជាដូចអក្សរមនុស្សប្រុសជាអ្នកសរសេរមែន! (ប្អូនសរសេរអក្សរមិនស្អាតដូចបងស្រីទេ (ប្អូនពិតជាខ្មាស់បងស្រីណាស់) ពីព្រោះប្អូនមិនបានរៀនសាលាល្អដូចបង និងមនុស្សគេឯទៀត) រូបជាមនុស្សស្រី តែសមត្ថភាពវិញជាបុរស ( មិនចាញ់បុរស )។ ប្អូនសូមសរសើរបងពិតមែន ហើយប្អូនសូមជូនពរបងឱ្យមានសុខភាពល្អ និងខិតខំបន្តទៀត ដើម្បីសិល្បៈខ្មែរយើងទាំងអស់គ្នា ។ love you sister , wish you all the best »៕

    ដើម្បីឱ្យកាន់តែជ្រាបច្បាស់បន្ថែមទៀត សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៖

  • កុល ដាវី បង្ហាញភាពសិចស៊ីនៅក្នុង MV ចម្រៀងរបស់ ខេម

    កុល ដាវី បង្ហាញភាពសិចស៊ីនៅក្នុង MV ចម្រៀងរបស់ ខេម

    តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់តារាស្រី កុល ដាវី នៅថ្ងៃទី1 ខែកុម្ភៈ ឆ្នាំ2018 នេះ គេមើលឃើញថា តារាសម្ដែងស្រីសិចស៊ីរូបនេះបានបង្ហាញភាពសិចស៊ីជាថ្មីម្ដងទៀតហើយនៅក្នុងការថតបទចម្រៀង MV ថ្មីជាមួយតារាចម្រៀងល្បីប្រចាំផលិតកម្មថោន គឺលោក ខេម ដែលនាងបានអះអាងថា នាងត្រូវសម្ដែងជាតួអង្គស្រីកាចឆ្នាស់។

    គួររំឭកបន្ដិចដែរថា កន្លងមក កុល ដាវី បាន​អះអាងថា នាង​មិន​ចង់​ស្លៀកពាក់​សិច​ស៊ី និង​សម្តែង​ឈុតឆាក​ស្នេហា​ទេ​ព្រោះ​មិន​ចង់​ឱ្យគូស្នេហ៍​អន់ចិត្ត  ព្រោះ​លោក សុខ រក្សា ជា​មនុស្ស​ប្រចណ្ឌខ្លាំង​គួរសម  ដែលបើ​គិត​មកដល់ពេលនេះ​តារា​ទាំងពីរ​បានរួម​រស់​ក្រោម​ដំបូលតែមួយ​ជាមួយ​គ្នាច្រើន​ឆ្នាំមក​ហើយ។ តែដោយឡែក នៅលើហ្វេសប៊ុករបស់តារាស្រីរូបនេះ គេឃើញមានរូបភាពជាច្រើនសន្លឹកដែលបង្ហាញឱ្យឃើញថា នាងមានសកម្មភាពឱបរឹតជាមួយតារាចម្រៀង ខេម និងមិនតែប៉ុណ្ណោះ នាងបានបញ្ចេញស្ទីលកាច់រាង និងបង្ហាញដើមទ្រូងដ៏សខ្ចីមូលក្លំរបស់នាងថែមទៀតផង។

    តារាស្រី​រូបនេះបានបញ្ជាក់ថា «តួអើយតួឆ្នាស់ លទ្ធផលមិនដែលបានល្អនឹងគេម៉េចទេ!»។ ដើម្បីឱ្យកាន់តែជាក់ច្បាស់ជាងនេះទៀតនោះ សូមទស្សនារូបភាពខាងក្រោមនេះ៖

  • តារាស្រី ស៊ីន សក្កដា បង្ហាញវត្តមាននៅក្នុងរឿង “ផ្កាស្រពោន”  2018

    តារាស្រី ស៊ីន សក្កដា បង្ហាញវត្តមាននៅក្នុងរឿង “ផ្កាស្រពោន”  2018

    ពិតជាគួរឱ្យភ្ញាក់ផ្អើលបំផុតនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់របស់តារាស្រី ស៊ីន សក្កដា ដែលបានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលស្ដែងឱ្យឃើញថា តារាស្រីរូបនេះកំពុងតែគ្រងតំណែងតួឯកស្រី នាង វិធាវី នៅក្នុងរឿង “ផ្កាស្រពោន” ឆ្នាំ2018 នេះ ដែលគ្រោងនឹងចាក់បញ្ចាំងនៅលើកញ្ចក់ស្ថានីយទូរទស្សន៍ CTN។

    សូមជម្រាបបន្ថែមថា សម្រាប់​រឿង​ “​ផ្កា​ស្រពោន​” នេះ កញ្ញា ស៊ិន សក្កដា បានសម្តែង​ជា​តួឯក​រួមជាមួយ​លោក ប៉ែន ភ័ក្ត្រ​សុធា​រិ​ទ្ធ ដែលគេ​រំពឹងថា ​រឿងនេះ​នឹង​កាន់តែធ្វើឱ្យ​ប្រជាប្រិយភាព​របស់​ស្រី​ស្អាត​ម្នាក់នេះ​លេចធ្លោឡើង​មួយកម្រិត​ទៀត ​ព្រោះ​ជា​រឿង​អក្សរសិល្ប៍​ខ្មែរ ​ដែល​បាន​បញ្ចូល​ក្នុង​កម្មវិធីសិក្សា។ ស្របគ្នានោះ ក៏មានការ​លើកឡើងដែរថា កញ្ញា ស៊ិន សក្កដា ពិតជា​ស័ក្តិសម​ក្នុងការ​សម្តែង​ជាតួនា​ង វិធា​វី ខ្លាំងណាស់ ព្រោះ​នាង​មាន​ទម្រង់មុខ​ស្លូតបូត ​សុភាព​ស៊ី​ជាមួយ​តួ​ស្រី​នៅក្នុង​សាច់រឿង។

    គួររំឭកផងដែរថា រឿងផ្កាស្រពោន គឺជាប្រលោមលោកដ៏មានប្រជាប្រិយ និងអមតៈមួយនៅប្រទេសកម្ពុជាតាំងពីសម័យមុន ហើយរឿងនេះក៏ត្រូវបានថតជាខ្សែភាពយន្តច្រើនដងរួចមកហើយផងដែរ។ ប្រលោមលោកដ៏មានប្រជាប្រិយនេះ គឺជាស្នាដៃដ៏ឆ្នើមរបស់កវីនិពន្ធ នូ ហាច ដែលបាននិពន្ធឡើងនៅព.ស.2490 ត្រូវនឹងគ.ស.1948៕

  • តោះ! មកស្គាល់ម្ចាស់បទ “ផ្សារកាប់គោ” និងប្រភពដើមរបស់បទ

    តោះ! មកស្គាល់ម្ចាស់បទ “ផ្សារកាប់គោ” និងប្រភពដើមរបស់បទ

    គេសង្កេតឃើញថា បច្ចុប្បន្ននេះមានការចាប់អារម្មណ៍ខ្លាំងចំពោះបទចម្រៀង “ផ្សារកាប់គោ” ដែលត្រូវបានច្រៀងឡើងដោយតារាចម្រៀងប្រចាំក្លិបរាត្រីមួយមានឈ្មោះថា ជូន ចន្ទទិត្យា ។ បទនេះផងដែរ កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង រហូតដល់តារាចម្រៀង និងកំប្លែងស្រីអ្នកនាង កាតុ បានលើកយកមកច្រៀងបន្ទរទៀតផង ដោយប្រើចំណងជើងថា  “ផ្សារកាប់គោ” ដដែល។ ដោយឡែក ថ្ងៃនេះគេហទំព័រ ឡារ៉ែន សូមនាំអារម្មណ៍របស់លោកអ្នកមកស្គាល់អំពីប្រភពដើមនៃបទចម្រៀងមួយនេះថា ពីមុនតើជាបទអ្វី? នរណាអ្នកជាអ្នកនិពន្ធ និងបង្កើតបទនេះឡើង?។

    បទចម្រៀង “ផ្សារកាប់គោ” ជាបទដែលចម្លងចេញពីលំនាំដើមរបស់បទដែលមានចំណងជើងថា “Pepito” ដែលបកស្រាយដោយក្រុមចម្រៀង Los Machucambos មានដើមកំណើតនៅប្រទេសបារាំង។ បើតាមប្រវត្ដិឯកសារបានបញ្ជាក់ថា ក្រុមចម្រៀងខាងលើនេះបានបង្កើត និងសម្ដែងជាលើកដំបូងនៅក្នុងប្រទេសបារាំង ក្នុងអំឡុងឆ្នាំ1959។ សមាជិកនៃក្រុមចម្រៀងដែលជាតន្ត្រីករលេងឧបករណ៍ភ្លេងហ្គីតារចំនួន 2 រូប រួមមានលោក  Rafaël Gayoso ជាជនជាតិអេស្ប៉ាញ និងលោក Milton Zapata ជាជនជាតិប៉េរូ ហើយមានតារាចម្រៀងស្រី អ្នកនាង Julia Cortes មកពីប្រទេស Costa Rica ជាអ្នកច្រៀង តែជាអកុសល ក្រុមចម្រៀងនេះនៅមិនទាន់បានបញ្ចេញអាល់ប៊ុមចម្រៀងដំបូងរបស់ខ្លួននៅឡើយផង ក៏ស្រាប់តែត្រូវធ្វើការផ្លាស់ប្ដូរសមាជិកក្រុម  ដោយលោក Milton Zapata ត្រូវបានជំនួសដោយលោក Romano Zanotti ជាជនជាតិអ៊ីតាលីវិញនៅក្នុងអំឡុងឆ្នាំ1960។

    បន្ទាប់ពីនោះមក អាល់ប៊ុមចម្រៀងដំបូងរបស់ក្រុមចម្រៀងមួយនេះក៏បានបញ្ចេញជាផ្លូវការ ដោយដាក់ឈ្មោះថា ” Pepito” នៅក្នុងអំឡុងឆ្នាំ1961 និងទទួលបានការគាំទ្រទូទាំងពិភពលោក ហើយបានប្រសិទ្ធនាមឱ្យថា ជា “កំពូលបទទី 1 របស់ពិភពលោក”។

    សូមជម្រាបបន្ថែមថា នៅក្នុងប្រទេសកម្ពុជាយើងឯនេះវិញ កាលពីដើមក៏ធ្លាប់បានយកលំនាំបទភ្លេងរបស់បទចម្រៀង “Pepito” នេះមកច្រៀងតាមផងដែរ ដោយបទដំបូងមានចំណងជើងថា “Capitol ឬបើបានរាំហើយ” បកស្រាយដោយលោកយាយ  រស់ សេរីសុទ្ធា បន្ទាប់មកទៀតក៏មានចេញជាបទប្រុសវិញម្ដង ដែលមានចំណងជើងថា “ផ្សារកាប់គោ” បកស្រាយដោយលោកតា មាស សាម៉ន។ ដោយឡែកនៅក្នុងអំឡុងឆ្នាំ 2017 – 2018 នេះ ចម្រៀងមួយបទនេះក៏ទទួលបានការចាប់អារម្មណ៍សាជាថ្មីម្ដងទៀត ដោយខាងផលិតកម្មថោនយកមកផលិតភ្លេងថ្មី ដោយប្រើប្រាស់ចំណងជើង និងអត្ថន័យដូចបទរបស់លោកតា មាស សាម៉ន ដដែល៕

    https://www.youtube.com/watch?v=vfKQiWn5MP4

  • បទចម្រៀងរបស់ សុវត្ថិ មុនីនាគ ចាក់ដោតអារម្មណ៍យុវវ័យខ្លាំង

    បទចម្រៀងរបស់ សុវត្ថិ មុនីនាគ ចាក់ដោតអារម្មណ៍យុវវ័យខ្លាំង

    បើតាមទំព័រយូធូបរបស់ផលិតកម្មរស្មីហង្សមាសនៅពេលថ្មីៗនេះ បានបញ្ចេញបទចម្រៀងទោលដំបូងរបស់តារាចម្រៀងថ្មីវ័យក្មេង គឺលោក សុវត្ថិ មុនីនាគ ដែលមានចំណងជើងថា «នឹករឿងខ្លះ» កាលពីថ្ងៃទី29 ខែមករា ឆ្នាំ2018 នេះ និងរហូតមកទល់ពេលនេះ ម៉ោងនេះមានអ្នកចូលទស្សនាដល់ទៅជាង 7 សែននាក់ហើយក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ។

    ជាមួយគ្នានេះដែរ គេសង្កេតឃើញមានអ្នកគាំទ្រស្រីៗជាច្រើននាក់បានចូលបញ្ចេញមតិនៅក្នុង Comment ខាងក្រោមវីដេអូចម្រៀងឈឺចាប់​នេះថា «ពីរោះណាស់ idol ចាំយូហើយ ដឹងទេ? ស្រឡាញ់ពួកបងណាស់ទាំងបីតែម្ដង Love idol»។ ខ្លះទៀតថា «សំឡេងពេលច្រៀងអង់គ្លេសដូច Justin bieber ច្រៀងខ្មែរក៏ពីរោះដែរ ពេញចិត្តបទនេះ»។ ជារួមនិយាយថា «សង្ឃឹម និងអាចជាJBស្រុកខ្មែរ»៕

    ចង់ដឹងថា បទដំបូងរបស់តារាចម្រៀង សុវត្ថិ មុនីនាគ ពីរោះរណ្ដំបេះដូងដល់កម្រិតណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖

  • កូនស្រីនាង អ៊ីត ត្រូវអ្នកលេងបណ្ដាញសង្គមរិះគន់ភាសាអង់គ្លេសយ៉ាងចាស់ដៃ

    កូនស្រីនាង អ៊ីត ត្រូវអ្នកលេងបណ្ដាញសង្គមរិះគន់ភាសាអង់គ្លេសយ៉ាងចាស់ដៃ

    តាមរយៈវីដេអូនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមយូធូប នៅថ្ងៃទី30 ខែមករា ឆ្នាំ2018 នេះ បានឱ្យដឹងថា កាលពីពេលថ្មីៗនេះកម្មវិធីប្រគំតន្រ្តីរបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍ CTN បានអញ្ជើញតារាចម្រៀងកិត្តិយសជាច្រើនដួង ព្រមទាំងឃើញមានវត្តមានកូនស្រីរបស់តារាកំប្លែងនាង អ៊ីត គឺកញ្ញា កាឆែត បានឡើងច្រៀងនៅលើឆាកតន្រ្តីនោះផងដែរ ដោយនាងបានច្រៀងទាំងបទចម្រៀងជាភាសាខ្មែរដែលមានចំណងជើងថា “ចូលមកជីវិតអូនធ្វើអ្វី បើគង់ចាកចេញ” និងបទអង់គ្លេសដែលមានចំណងជើងថា “Power Of Love” ទៀតផង។

    ដោយឡែក ខណៈដែលកំពុងបកស្រាយបទចម្រៀងភាសាអង់គ្លេសនោះ គេសង្កេតឃើញថា តារាស្រីវ័យក្មេងរូបនេះបានបញ្ចេញសមត្ថភាពច្រៀងយ៉ាងមានទេពកោសល្យ និងមានទំនុកចិត្ត ដូចជាតារាចម្រៀងអាជីពដូច្នោះដែរ។ មិនថាតែកន្លែងដែលត្រូវឡើងតុងខ្ពស់ ឬកន្លែងដែលត្រូវស្រែកដោយប្រើថាមពលខ្លាំងនោះទេ ពោលគឺកញ្ញា កាឆែត អាចធ្វើបានគ្រប់ជ្រុងជ្រោយ ទាំងការគ្រប់គ្រងសំឡេង និងការបង្ហាញពីទេពកោសល្យពីកំណើតរបស់ខ្លួនបានយ៉ាងល្អ។

    ប៉ុន្តែ ក្រុមអ្នកលេងបណ្ដាញសង្គមខាងលើមួយចំនួនបានបញ្ចេញការរិះគន់ចំពោះកញ្ញា កាឆែត យ៉ាងចាស់ដៃតែម្ដងដោយពួកគេបានលើកឡើងថា «បើការប្រើប្រាស់ភាសាអង់គ្លេសនៅស្ទើរអ៊ីចឹង ចាំបាច់ខំយកមកច្រៀងធ្វើអ្វី? សំឡេងដោយសំឡេង ច្រៀងខុសតុងបន្លំៗ ស្តាប់មិនយល់សោះ!»។ ឯខ្លះទៀតក៏បាននិយាយដែរថា «គាត់ច្រៀងបទ The power of love ស្តាប់អត់បានសោះ! បន្លំប៉ារ៉ូលស្ទើរតែទាំងអស់ និងច្រៀងខុសតុង… ម្តងចុះ ម្តងឡើង ចេះតែស្រែកៗ ឡើងឲ្យតែបានឮៗ។ មិនមែនបង្អាប់គាត់ទេ តែនិយាយតាមអ្វី ដែលមើលឃើញ!»។ កាន់តែពិសេសជាងនេះគឺ «ហេតុតែគេមានខ្សែ  អ្នកទៅប្រឡងច្រៀងពីរោះចង់ងាប់ អត់ជាប់! បែរជាមកឱ្យកូនតារាកំប្លែងច្រៀងទៅវិញ អត់ទាំងបានប្រឡងបន្ដិចផង»៕

    https://www.youtube.com/watch?v=iCsmbKhto2o&feature=youtu.be

  • រឿង “ធ្មប់” ល្អមើលដល់ថ្នាក់មានអ្នកគាំទ្រភ្លូកទឹកភ្លូកដី

    រឿង “ធ្មប់” ល្អមើលដល់ថ្នាក់មានអ្នកគាំទ្រភ្លូកទឹកភ្លូកដី

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី29 ខែមករា ឆ្នាំ2018 នេះ បានឱ្យដឹងថា បន្ទាប់ពីបានធ្វើការដាក់បញ្ចាំងជាផ្លូវការមិនទាន់បានប៉ុន្មានថ្ងៃផង កំពូលខ្សែភាពយន្ដខ្នាតធំរឿង “ធ្មប់” ស្រាប់តែទទួលបានទស្សនិកជនអ្នកគាំទ្រយ៉ាងច្រើនកុះករចូលទៅទស្សនាពេញៗគ្រប់រោងភាពយន្តតែម្ដង និងថែមទាំងគួរឱ្យកត់សម្គាល់ផងដែរថា ទស្សនិកជនដែលបានទស្សនារឿងបុរាណនាសម័យលង្វែកមួយនេះរួចហើយ សុទ្ធតែបានពោលពាក្យសរសើរមិនដាច់ពីមាត់ឡើយថា អត្ថន័យទាំងមូលនៃសាច់រឿង គឺមានការអប់រំ លាយឡំជាមួយភាពភ័យរន្ធត់ មន្ដអាគមអាបធ្មប់ និងកាន់តែពិសេសទៅទៀតនោះគឺ ការអប់រំសង្គមគ្រួសារឱ្យចេះស្រឡាញ់គ្នា ចេះសហការគា្ន និងចេះជួយយកអាសាគ្នាតែម្ដង។

    បើតាមរូបភាពជាច្រើនសន្លឹកដែលបានអណ្ដែតពាសពេញនៅលើបណ្ដាញទំនាក់ទំនងសង្គមខាងលើនេះ គេសង្កេតឃើញថា ភាពយន្ដខ្មែរមួយនេះ មានភាពល្អឯកជាងកាលពីជំនាន់រឿង “វិកលចរិត” ដែលអ្នកដឹកនាំរឿងធ្លាប់បានត្អូញត្អែរ​ដោយសឹងតែបាក់ទឹកចិត្តទៅហើយថា កាលនោះលោកធ្លាក់ខ្លួនរហូតដល់ថ្នាក់សល់តែកង់មួយគ្រឿងជិះ ដោយសារតែគ្មានអ្នកទស្សនារឿង “វិកលចរិត” នោះទៀតផង តែដោយឡែករឿង “ធ្មប់” នេះវិញ បានបង្ហាញពីសកម្មភាពបំបែកឯកទគ្គកម្មទីផ្សារភាពយន្ដខ្មែរពិតប្រាកដមែន ពោលគឺទទួលបានអ្នកគាំទ្រចូលទៅទស្សនាពេញៗរោងតែម្ដង។

    ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៖

  • ភ្ញាក់ផ្អើល!! សុគន្ធ ថេរ៉ាយុ កំពុងឈឺធ្ងន់ និងលុបចោលកម្មវិធីទាំងអស់

    ភ្ញាក់ផ្អើល!! សុគន្ធ ថេរ៉ាយុ កំពុងឈឺធ្ងន់ និងលុបចោលកម្មវិធីទាំងអស់

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាចម្រៀងប្រចាំផលិតកម្មថោន លោក សុគន្ធ ថេរ៉ាយុ នៅថ្ងៃទី29 ខែមករា ឆ្នាំ2018 នេះ បានឱ្យដឹងថា ខណៈនេះតារាចម្រៀងប្រុសរូបនេះកំពុងធ្លាក់ខ្លួនឈឺធ្ងន់ និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។

    ដោយឡែក រូបថតមួយសន្លឹក និងសារបញ្ជាក់ប្រាប់នៅលើហ្វេសប៊ុកផ្ទាល់របស់តារាប្រុសរូបនេះ បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយលោកនិយាយថា «សុំទោសម្ចាស់កម្មវិធីទាំងអស់ផង ខ្ញុំអត់ចង់ cancel កម្មវិធីទេ តែខ្ញុំពិតជាទៅលែងរួចមែន…»។

    គួរបញ្ជាក់ផងដែរថា ខណៈនេះសារព័ត៌មាន ឡារ៉ែន ពុំអាចទំនាក់ទំនងសុំការបំភ្លឺបន្ថែមពីតារាចម្រៀងរូបនេះតាមរយៈទូរស័ព្ទដៃរបស់លោកបានទេ តែក៏បានកត់សម្គាល់ដែរថា មានអ្នកគាំទ្រលោក សុគន្ធ ថេរ៉ាយុ  ជាច្រើននាក់ បានបួងសួងសុំឱ្យរូបលោកមានសេចក្ដីសុខ និងសូមឱ្យឆាប់ជាសះស្បើយពីជំងឺផងដែរ៕

  • មកស្គាល់តារាចម្រៀងខ្មែរ 7ដួង ដែលល្បីឈ្មោះក្នុងអំឡុងទសវត្សរ៍1990-2000

    មកស្គាល់តារាចម្រៀងខ្មែរ 7ដួង ដែលល្បីឈ្មោះក្នុងអំឡុងទសវត្សរ៍1990-2000

    តាមរយៈទំព័រហ្វេសប៊ុក Movie Star Research នៅថ្ងៃទី29 ខែមករា ឆ្នាំ2018 នេះបានឱ្យដឹងថា ការប្រមូលផ្តុំតារាជើងចាស់ប្រុសស្រីល្បីៗកាលពីទសវត្សរ៍ឆ្នាំ1990-2000 បន្ទាប់ពីពួកគាត់បានបាត់មុខពីពិភពសិល្បៈអស់ពេលដ៏យូរមក ឥឡូវនេះពួកគាត់បានវិលត្រឡប់មកកាន់វិថីសិល្បៈសាជាថ្មី និងមានវត្តមានម្ដងទៀតនៅក្នុងក្រុមតារាខ្មែរ Popular ដែលបានបង្កើត និងរៀបចំដោយអ្នកនាង ស៊ិន ឧត្ដមផល្លា រួមជាមួយអ្នកនាង ចិន្ដា រ៉ាវី។

    ចង់ដឹងថា តើមានតារាណាខ្លះនោះ សូមតាមដានបន្ត…។

    1- លោក ម៉េង ប៊ុនឡូ គឺជាតារាឯកប្រុសនៅក្នុងរឿង “ចៅពស់កេងកង”។ លោក ឡូ បានបាត់មុខមួយរយៈដោយសារតែលោកជាប់រវល់ជាមួយមុខរបរបើកស្ទូឌីយោ និងបង្កើតវង់ភ្លេង។

    2- កញ្ញា ឡាយ លក្ខិណា គឺជាតារាសម្ដែង តារាចម្រៀង និងជាពិធីការិនីដ៏ល្បីល្បាញក្នុងអំឡុងទសវត្សរ៍1990-2000  តែក្រោយមកបានបាត់មុខមួយរយៈយ៉ាងយូរពីពិភពសិល្បៈ ដោយសារតែកញ្ញាជាប់រវល់ជាមួយមុខជំនួញលក់សម្លៀកបំពាក់ តែបច្ចុប្បន្ននេះកញ្ញាបានវិលមកពិភពសិល្បៈវិញហើយ។

    3- លោក ព្រីង ច័ន្ទបុត្រ គឺជាតារាសម្តែងដ៏ល្បីល្បាញមួយរូបកាលពីទសវត្សរ៍ 2000 លោកគឺជាតួអង្គនាយ ពេជ្រ នៅក្នុងរឿង “ទុំទាវ” និងបានបាត់មុខពីពិភពសិល្បៈអស់មួយរយៈធំកាលពីពេលកន្លងមក។

    4- កញ្ញា ឡេង មុន្នីរចនា គឺជាតារាសម្តែង ពិធីការិនី និងជាតារាចម្រៀងយេៗដ៏ល្បីឈ្មោះមួយរូបកាលពីទសវត្សរ៍2000 រហូតមកដល់បច្ចុប្បន្នតារាស្រីរូបនេះបានបង្ហាញវត្តមានឡើងវិញនៅក្នុងក្រុមតារាខ្មែរ Popular ផងដែរ ។

    5- កញ្ញា គង់ ច័ន្ទសូរីយា គឺជាតារាចម្រៀងយេៗដ៏ល្បីឈ្មោះមួយដួងផងដែរក្នុងទសវត្សរ៍1990-2000 តែក្រោយមកបានបាត់មុខពីពិភពសិល្បៈអស់មួយរយៈ ដោយសារកញ្ញាជាប់រវល់ជាមួយមុខជំនួញលក់ផលិតផលគ្រឿងក្រអូប បច្ចុប្បន្ននេះកញ្ញាបានវិលត្រឡប់ចូលមកដើរលើវិថីសិល្បៈវិញហើយ។

    6- អ្នកនាង ចិន្ដា រ៉ាវី គឺជាតារាចម្រៀងដ៏ល្បីល្បាញម្នាក់នៅក្នុងក្រុម ស្រមោចក្រហម ក្នុងទសវត្សរ៍ឆ្នាំ 2000 អ្នកនាងបានផ្អាកពីសិល្បៈមួយរយៈ ដោយសារអ្នកនាងរវល់ជាមួយមុខជំនួញ ឥឡូវនេះអ្នកនាងបានវិលមកចូលពិភពសិល្បៈវិញហើយ។

    7- អ្នកនាង ស៊ិន ឧត្ដមផល្លា គឺជាតារាចម្រៀងខាងភាសាបរទេស តារារូបនេះបានបាត់មុខក្នុងពិភពសិល្បៈអស់រយៈពេលដ៏យូរ ព្រោះរវល់ជាមួយមុខរបរលក់សម្ភារបុណ្យ ឥឡូវនេះអ្នកនាងបានវិលត្រឡប់មកវិញហើយ ហើយអ្នកនាងក៏បានថតរឿងភាគជាបន្តបន្ទាប់ដែរ។ អ្នកនាងបានបង្កើតក្រុមតារាខ្មែរ Popular សម្រាប់ទទួលច្រៀងក្នុងកម្មវិធីមង្គលការ ជប់លៀង ខួបកំណើត និងកម្មវិធីខនសឺតជាដើម ដោយទទួលទាំង​ 25ខេត្ត-ក្រុង៕

  • សន ផល្លីកា បង្ហាញសកម្មភាព ក្រោយពីមានដំណឹងថា តាំងគភ៌

    សន ផល្លីកា បង្ហាញសកម្មភាព ក្រោយពីមានដំណឹងថា តាំងគភ៌

    ក្រោយពីមានលេចឮដំណឹងថា តារាចម្រៀងស្រីកញ្ញា សន ផល្លីកា កំពុងតែមានផ្ទៃពោះប្រមាណជាពី 7 ទៅ8ខែ និងទំហំគភ៌បានរីកយ៉ាងធំពេលជិតគ្រប់ខែហើយនោះ ស្រាប់តែថ្មីៗ​នេះ​នៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់ខ្លួន កញ្ញា សន ផល្លី​កា បាន​បង្ហោះ​រូបភាពជាច្រើនសន្លឹកដែលស្ដែងឱ្យឃើញពីសកម្មភាពក្រៅឆាកថត MV របស់បទចម្រៀង ​«​សប្បាយ​ចុះ​ ពេល​ខ្ញុំ​មិន​នៅ​» ដែលជាបទចម្រៀងថ្មីបស់នាង និងដឹកនាំសម្ដែងដោយ លោក Eco Vaksong បានបង្ហាញឱ្យឃើញថា ព័ត៌មានដែលបានចេញផ្សាយថា នាងកំពុងតាំងគភ៌នោះ គឺគ្រាន់តែជាដំណឹងលេចឮចចាមអារ៉ាមតែប៉ុណ្ណោះ។

    ប្រភពពីមិត្តសិល្បៈរួមទ្រនំជាមួយគ្នា បានបង្ហើបប្រាប់សារព័ត៌មានឡារ៉ែនថា តារាស្រី សន ផល្លីកា បានចូលច្រៀងវិញហើយ និងកំពុងថតបទចម្រៀងថ្មីៗត្រៀមចេញលក់នៅក្នុងពេលឆាប់ៗនេះ ហើយនាងរំពឹងថា បទថ្មីៗនឹងទទួលបានការគាំទ្រខ្លាំងពីអ្នកគាំទ្ររបស់នាងទៀតផង។

    គួររំឭកផងដែរថា កញ្ញា  សន ផល្លី​កា ធ្លាប់បានបកស្រាយពីបញ្ហាដែលបាន​បាត់​មុខ​ពី​ការ​ច្រៀង​នៅក្នុង​ផលិតកម្ម​ហង្ស​មាស​អស់​រយៈពេល​ជាច្រើន​ខែ​​ ដោយសារតែនាងមានបញ្ហាសុខភាព ជាពិសេស​ត្រូវ​វះ​យកដុំគីស្ត​នៅលើ​ដៃចេញ។ ទន្ទឹមនឹងនោះ តារាស្រីរូបនេះ ក៏បានចេញវីដេអូបកស្រាយបញ្ចប់ការសង្ស័យនេះផងដែរ កាន់តែជាក់ច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖