Author: អេបិល

  • ឆាយ វិរៈយុទ្ធ សម្ញែងរថយន្ដប្រណីតតម្លៃរាប់ម៉ឺនដុល្លារ

    ឆាយ វិរៈយុទ្ធ សម្ញែងរថយន្ដប្រណីតតម្លៃរាប់ម៉ឺនដុល្លារ

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី5 ខែកុម្ភៈ ឆ្នាំ 2018 នេះបានឱ្យដឹងថា តារាចម្រៀងប្រុសប្រចាំទ្រនំសាន់ដេ គឺលោក ឆាយ វិរៈយុទ្ធ បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលអមជាមួយរថយន្ដប្រណីតថ្មីសន្លាងពណ៌ខ្មៅ ដោយលោកបានចោទជាសំណួរទៅកាន់ប្រិយមិត្តអ្នកគាំទ្រថា «ប្រិយមិត្ត! អាចទាយបានទេនៅខាងក្រោយខ្នងខ្ញុំនេះជារថយន្តម៉ាកអ្វី?»។

    ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាចម្រៀងរូបនេះមានភាពមមាញឹកជាមួយការសម្ដែងតន្ត្រីតាមខេត្តច្រើន ហើយស្របពេលកំពុងតែឡើងកូដនេះ គេបានដឹងថា រថយន្តប្រណីតដែលតារាប្រុសកំពុងតែសម្ញែងដាក់អ្នកគាំទ្រនៅលើហ្វេសប៊ុកនោះ គឺជារថយន្ដម៉ាក Chevrolet ដែលមានតម្លៃរាប់ម៉ឺនដុល្លារឯណោះ។ សូមជម្រាបជូនបន្ថែមថា បន្ទាប់ពីតារាចម្រៀងប្រុសរូបនេះបានរៀបអាពាហ៍ពិពាហ៍រួចមក គេសង្កេតឃើញថាលោកហាក់ដូចជាកាក់កបណាស់នឹងរបរបន្ថែមនៅផ្ទះ ក្រៅពីអាជីពជាតារាចម្រៀង ពោលគឺការរកស៊ីបានរីកដុះដាលចម្រុងចម្រើនឥតឈប់ឈរតែម្តង៕

  • ទស្សនាសម្រស់តារាស្រី ទឹម រដ្ឋា តែងឈុតបុរាណខ្មែរនៅក្នុងរឿង “ កូនពស់កេងកង “

    ទស្សនាសម្រស់តារាស្រី ទឹម រដ្ឋា តែងឈុតបុរាណខ្មែរនៅក្នុងរឿង “ កូនពស់កេងកង “

    បើតាមគណនីលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាស្រី ទឹម រដ្ឋា នៅថ្ងៃទី 3 ខែកុម្ភៈ ឆ្នាំ 2018 នេះ បានឱ្យដឹងថា រូបភាពជាច្រើនសន្លឹកដែលបានបង្ហោះនៅលើគណនីផ្ទាល់របស់តារាស្រីរូបនេះ បានស្ដែងឱ្យឃើញពីសកម្មភាពក្រៅឆាក និងការតែងឈុតបុរាណខ្មែរនៅក្នុងរឿង “ កូនពស់កេងកង “ ។

    ស្របគ្នានោះដែរ គេសង្កេតឃើញថា តារាស្រីរូបនេះ ខណៈដែលតែងឈុតបុរាណខ្មែរ នាងមានសម្រស់ស្រស់ស្អាត ស័ក្ដសមជានារីខ្មែរពិតៗ ដែលធ្វើឱ្យអ្នកគាំទ្រស្ញើចសរសើរនាងពុំដាច់ពីមាត់ឡើយ ពោលគឺ សម្រស់នាងពិតជាស្រស់ស្អាតដាច់គេ ដូចជាទេពធីតា។ សូមជម្រាបបន្ថែមថា រឿង “ កូនពស់កេងកង “ ជាវណ្ណកម្មរឿងភាគថ្មីរបស់ស្ថានីយទូរទស្សន៍ហង្សមាស ក្រោមស្នាដៃដឹកនាំសម្ដែងរឿងដោយលោក ហ្វៃ សំអាង និងរួមមានតារាល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជាជាច្រើនរូបទៀតចូលរួមសម្ដែង។

    ចង់ឃើញពីសកម្មភាពប្លែក និងជាក់ច្បាស់ពីសម្រស់តារាស្រី ទឹម រដ្ឋា មានភាពស្រស់ស្អាតបែបណានោះ សូមប្រិយមិត្តទាំងអស់ទស្សនារូបភាពទាំងឡាយខាងក្រោមនេះ​៖

  • គណនីហ្វេសប៊ុករបស់ ឆន សុវណ្ណរាជ ត្រូវបានជនអនាមឹកហែកយក

    គណនីហ្វេសប៊ុករបស់ ឆន សុវណ្ណរាជ ត្រូវបានជនអនាមឹកហែកយក

    ពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំងនៅថ្ងៃទី 2 ខែកុម្ភៈ ឆ្នាំ 2018 បានឱ្យដឹងថា គណនីលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសលោក ឆន សុវណ្ណរាជ ត្រូវបានជនអនាមឹកហែកយក ដោយមិនអាចការពារបាន។ នេះបើតាមការអះអាងរបស់តារាចម្រៀងរូបនេះ នៅលើគណនី អ៊ីនស្តាក្រាម ក្នុងពេលថ្មីៗនេះ។

    នៅក្នុងនោះ លោក ឆន សុវណ្ណរាជ បញ្ជាក់ប្រកាសអះអាងថា « ថ្ងៃះនេះ Account Facebook របស់ខ្ញុំត្រូវបានអ្នកជំនាញខាង Facebook និង ជំនាញខាងIT ម្នាក់បាន Hake និង Blockចោលយកទៅបានសម្រេច ទោះបីជាខ្ញុំខំការពារដោយប្រព័ន្ធសុវត្តិភាពនិងព្យាយាមទាញយកមកវិញយ៉ាងណាក៏ដោយ នេះជាពត៌មានមួយផ្តល់ជូនបងប្អូនមិត្តភ័ក្តនិងមិត្តអ្នកគាំទ្រទាំងអស់ជ្រាបជាព័ត៌មាន ។ សូមអរគុណ Account Facebook ថ្មីរបស់ខ្ញុំនឹងមានក្នុងពេលឆាប់ៗនេះ»៕

    ថ្ងៃះនេះ Account Facebook របស់ខ្ញុំត្រូវបានអ្នកជំនាញខាងFacebook និង ជំនាញខាងIT ម្នាក់បានHake និង Blockចោលយកទៅបានសំរេចទោះបីជាខ្ញុំខំការពារដោយប្រព័ន្ធសុវត្តិភាពនិងព្យាយាមទាញយកមកវិញយ៉ាងណាក៏ដោយនេះជាពត៌មានមួយផ្តល់ជូនបងប្អូនមិត្តភ័ក្តនិងមិត្តអ្នកគាំទ្រទាំងអស់ជ្រាបជាពត៌មានសូមអរគុណ Account Facebook ថ្មីរបស់ខ្ញុំនឹងមានក្នុងពេលឆាប់ៗនេះ

    A post shared by Chhorn Sovannareach (@chhornsovannareach) on

  • នីកូ ចូលហង្សមាសភ្លាម កក្រើកភ្លាម !

    នីកូ ចូលហង្សមាសភ្លាម កក្រើកភ្លាម !

    ដោយយោងតាមទំព័រគណនីយូធូបផ្លូវការរបស់ផលិតកម្មរស្មីហង្សមាស នៅថ្ងៃទី 2 ខែកុម្ភៈ ឆ្នាំ 2018 នេះ បានឱ្យដឹងថា ផលិតកម្មធំប្រចាំព្រះរាជាណាចក្រកម្ពុជាមួយនេះ បានប្រកាស្វាគមន៍វត្តមានគ្រួសារហង្សមាសថ្មី គឺកំពូលតារាចម្រៀងរូបសង្ហាលោក នីកូ ដែលធ្វើឱ្យមជ្ឈដ្ឋានមហាអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង និងភ្លាមៗ បទចម្រៀងថ្មីរបស់លោកនៅក្នុងផលិតកម្មរស្មីហង្សមាសមានក្រោមចំណងជើង «ថ្ងៃបែកគ្នា»។

    សូមជម្រាបបន្ថែមថា ផលិតកម្មរស្មីហង្សមាសបានសរសេរបញ្ជាក់ថា សួរស្តីប្រិយមិត្ត! តើមានអ្វីភ្ញាក់ផ្អើលថ្ងៃនេះ? សូមស្វាគមន៍តារាចម្រៀងថ្មីមកកាន់គ្រួសារហង្សមាស! ស្វាគមន៍លោក នីកូ!។ បទ «ថ្ងៃបែកគ្នា» ជាស្នាដៃនិពន្ធទំនុកច្រៀង និង Melody ដោយបងប្អូនរបស់តារាប្រុសរូបនេះ គឺលោក អ៊ីនុ និងនិពន្ធបទភ្លេង និងសម្រួលតន្ត្រដោយលោកគ្រូ មាស សុគន្ធ។

    ចង់ដឹងថា បទនេះរណ្ដំបេះដូងដល់កម្រិតណានោះ តោះ! ស្ដាប់ទាំងអស់គ្នាខាងក្រោម៖

  • ភ្ញាក់ផ្អើល!! វ៉ាង ស្រីណូ បញ្ចេញរថយន្ដប្រណិតពីរគ្រឿងតម្លៃជាងរាប់ម៉ឺនដុល្លារ

    ភ្ញាក់ផ្អើល!! វ៉ាង ស្រីណូ បញ្ចេញរថយន្ដប្រណិតពីរគ្រឿងតម្លៃជាងរាប់ម៉ឺនដុល្លារ

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី2 ខែកុម្ភៈ ឆ្នាំ2018 តារាសម្ដែង និងចម្រៀង វ៉ាង ស្រីណូ បានបង្អួតរថយន្តប្រណិតពីរគ្រឿងព្រមគ្នា នៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលមានម៉ាក Lexus 570 និងម៉ាក Mercedes ដ៏ថ្មីសន្លាងគួរឱ្យស្ញប់ស្ញែង។

    តាមការសង្កេតឃើញកន្លងមកតារាស្រីរូបនេះ ជិះរថយន្តទំនើបម៉ាក Range Rover តម្លៃជិត10ម៉ឺនដុល្លារ ប៉ុន្តែអ្វីដែលកំពុងទាញបានការចាប់អារម្មណ៍ខ្លាំងទាំងក្នុងនិងក្រៅសង្គមសិល្បៈនោះគឺ មើលទៅជីវិតរបស់នាងពេលនេះហ៊ឺហាមិនចាញ់ជំទាវទ្រព្យស្តុកមួយចំនួនទេ ដែលក្រៅពីមានរថយន្តទំនើបតម្លៃរាប់សែនដុល្លារ នាងរស់នៅក្នុងទ្រនំវីឡាដ៏ធំស្កឹមស្កៃនៅបុរីប៉េងហួត បឹងស្នោ ទៀត។ មិនត្រឹមតែប៉ុណ្ណោះ នាងក៏ឧស្សាហ៍ទៅលំហែកាយនៅឯក្រៅប្រទេសជាញឹកញាប់ផងដែរ និងទិញរបស់ប្រើប្រាស់សុទ្ធតែម៉ាកល្បីៗថ្លៃៗ យ៉ាងស៊ីវិល័យ។

    យ៉ាងណា ទន្ទឹមនឹងនោះក៏មានពាក្យខ្សឹបខ្សៀវសួរដេញដោលគ្នាថា តើស្រីណូ បានលុយពីណាច្រើនម៉្លេះបានសម្ញែងភាពហ៊ឺហាបានឆាប់រហ័សបែបនេះ ខណៈដែលគេគ្រាន់តែដឹងថា នាងលែងខ្វល់ពីអាជីពសិល្បៈប្រាក់ល្អិត ងាកទៅលក់ផលិតផលតាមអនឡាញបន្តិចបន្តួច៕

  • ប៊ុត សីហា ចូលផលិតកម្មថោន

    ប៊ុត សីហា ចូលផលិតកម្មថោន

    លោក ប៊ុត សីហា ត្រូវបាន​ប្រជាជន​ទូទាំងប្រទេស រហូត​ធ្លាយ​ចេញទៅ​ដែនដី​ឯនាយសមុទ្រ​បាន​ស្គាល់ និង​ដឹង​ឮថា ជា​ម្ចាស់​ជ័យលាភី The Voice Cambodia រដូវ​កាល​ទីមួយ តាមរយៈ​កម្មវិធី​ប្រកួត​ជ្រើសរើស​រក​អ្នកមាន​សំឡេង​ពីរោះ​លំដាប់​ពិភពលោក ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​ហង្ស​មាស។ ប៉ុន្តែ​អ្វីដែល​ជាការ​គួរឱ្យ​ងឿងឆ្ងល់​នោះ​គឺ​បន្ទាប់ពី​ក្លាយជា​ម្ចាស់​ពាន និង​មានឱកាស​បានចេញ​បទ​ចម្រៀង​ត្រឹម​ប៉ុន្មាន​បទ ពេលនេះ​មុខមាត់​របស់​តារាចម្រៀង​រូបនេះ​ហាក់​ត្រូវបាន​គេ​ភ្លេច​បាត់ទៅហើយ ព្រោះ​កុំថាឡើយ​មិនមាន​បទ​ចម្រៀង​ថ្មី​ចេញ​ចរាចរណ៍​នៅលើ​ទីផ្សារ សូម្បីតែ​ការ​លេចមុខ​នៅលើ​ឆាក​ប្រគំ​តន្ត្រី​កម្សាន្ដ​ប្រចាំ​សប្ដាហ៍ ឬ​កម្មវិធី​តន្ត្រី​ទេសចរណ៍​នៅតាម​បណ្តា​ខេត្ត​ក្រុង​នានា ដែល​ក្រុមហ៊ុន​ហង្ស​មាស​ផ្ទាល់​កំពុង​រៀបចំ​យ៉ាង​គគ្រឹកគគ្រេង​នោះ ក៏​គ្មាន​វត្តមាន​របស់លោក​នោះដែរ។

    ស្របទៅនឹង​ចម្ងល់ និង​ការលើកឡើង​ខាងលើនេះ នៅមិនទាន់មានការបកស្រាយជាផ្លូវការយ៉ាងណាផង ក៏ស្រាប់មានភាពភ្ញាក់មួយទៀតបានកើតឡើងផងដែរ ដោយជាក់ស្តែងនៅពេលថ្មីៗនេះ លោក ប៊ុត សីហា ត្រូវបានមហាជនទូទៅសង្កេតឃើញរូបភាពជាមួយតារាចម្រៀងនៅក្នុងផលិតកម្មថោន ជាហេតុធ្វើឱ្យកើតការសង្ស័យថាតារាចម្រៀងរូបនេះកំពុងតែពិភាក្សាគ្នា ពីរឿងចូលផលិតកម្មថោន។ នេះបើតាមរូភាពតារាចម្រៀងស្រីរូបស្រស់ រ៉ាប៊ី ដែលជាតារាចម្រៀងក្នុងផលិតកម្មថោន បានបង្ហោះ អមជាមួយក្រដាសឯកសារប៉ុន្មានសន្លឹកនៅលើតុនោះផងដែរ។

    ប្រភពបន្ថែមទៀត ក៏បានលើកឡើងថា តារាចម្រៀងរូបបានជួបចចារជាមួយអ្នកគ្រប់គ្រងផលិតកម្មថោនពិតមែន តែដោយឡែកជាលទ្ធផលបែបណានោះ ទាល់តែប្រិយមិត្តតាមដានទាំងអស់គ្នា។ គួរបញ្ជាក់ផងដែរថា ខណៈនេះសារព័ត៌មាន ឡារ៉ែន ពុំអាចទំនាក់ទំនងសុំការបំភ្លឺបន្ថែមពីតារាចម្រៀងរូបនេះតាមរយៈទូរស័ព្ទដៃរបស់លោកបាននៅឡើយទេ៕

  • អីយ៉ា !! បុត្រភ្លោះស្រី លាភ និង នាយ​ក្រឹម​មានមុខមាត់​គួរឱ្យ​ស្រឡាញ់ម្លេះ

    អីយ៉ា !! បុត្រភ្លោះស្រី លាភ និង នាយ​ក្រឹម​មានមុខមាត់​គួរឱ្យ​ស្រឡាញ់ម្លេះ

    តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី 2 ខែកុម្ភៈ ឆ្នាំ 2018 នេះបានឱ្យដឹងថា បន្ទាប់ពីមានព័ត៌មានការ​រិៈ​គន់​ជាច្រើន​ពី​សំណាក់​មហាជន​អំពីទំនាក់ទំនងតារា​កំប្លែង​នាយក្រឹម និងស្រីលាភ ដែលបានប្រសូតបុត្រភ្លោះកន្លងមកនេះ គេសង្កេតឃើញថា អ្នកទាំងពីរ​ហាក់​មិន​ខ្វល់ខ្វាយ​អ្វី​ឡើយ និងផ្ទុយទៅវិញគឺ កាន់តែសប្បាយចិត្តជាមួយបុត្រភ្លោះ​ទាំងពីរ​កាន់ដែល​មានមុខ​មាត់​ស្រស់ស្អាត​គួរឱ្យ​ក្នាញ់ ជាពិសេសគឺមានទម្រង់មុខដូចនាយ ក្រឹម តែម្ដង។

    ថ្មីៗនេះតារាកំប្លែងទាំងពីរបានបង្ហោះរូបនៅលើបណ្ដាញសង្គមហ្វេសប៊ុក ជារូបថត​កូនភ្លោះ​ទាំងពីរ​ជា​សាធារណៈ​ដល់​អ្នកគាំទ្រ​ផងដែរ។ ដោយឡែកគេសង្កេតឃើញ លោកឪពុកបុត្រភ្លោះ បានបីត្រកងថ្នាក់ថ្នមបុត្ររបស់ខ្លួនដោយទឹកមុខស្រស់ញញឹម និងសប្បាយរីករាយ រួមជាមួយអ្នកម្ដាយផងដែរ ពោលគឺ សូម្បីតែអ្នកនាង​លាភ ក៏​នាយ​ក្រឹម មើលថែ​យ៉ាងកក់ក្ដៅមិនឱ្យ​ទាស់ចិត្ត​ដែរ។ ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៖

  • នៅ សុនិតា ពន្លះអាចារ្យវត្តមិនប្រណីថ្វីមាត់នៅលើហ្វេសប៊ុក

    នៅ សុនិតា ពន្លះអាចារ្យវត្តមិនប្រណីថ្វីមាត់នៅលើហ្វេសប៊ុក

    តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី 2 ខែកុម្ភៈ ឆ្នាំ 2018 នេះបានឱ្យដឹងថា តារាសម្ដែងនិងបង្ហាញម៉ូដ កញ្ញា នៅ សុនិតា កំពុងតែជួបទុក្ខក្រៀមក្រំនៅក្នុងវង្វង់គ្រួសារ ដោយសារតែលោក ពូកំសត់របស់តារាស្រីរូបនេះ បានទទួលមរណភាពកាលពីថ្ងៃម្សិលមិញនេះ។ កាលពីប៉ុន្មានម៉ោងមុននេះ សុនិតា បានលើកឡើងថា «លោកពូកំសត់ទៅចោលពួកយើងហើយ…សូមជាតិក្រោយកុំអាយុខ្លីដូចជាតិនេះ» ។

    ភ្លាមៗនៃថ្ងៃបុណ្យសព តារាស្រីវ័យ 26 ឆ្នាំរូបនេះ បានពន្លះអាចារ្យវត្តដោយមិនប្រណីថ្វីមាត់នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលមិនព្រមអើពើចំពោះអ្នកក្រខ្សត់ ពោលគឺ អាចារ្យសម្លឹងឃើញលុយច្រើនជាងការជួយអាស្រ័យប្រជាពលរដ្ឋ ដោយនាងបានពន្លះថា « កំសត់ខ្លាំងណាស់.. ថ្មើរនេះហើយមិនទាន់ឃើញអាចារ្យមកទៀត ខ្លាចណាស់ អាចារ្យកាលីប អញ្ចើញតាំងពីម៉ោង3 រហូតដល់ម៉ោង 9យប់ អត់ទាន់ឃើញម្នាក់ អ្នកក្រទឹកមាត់វាមិនប្រៃចឹងហើយ សុំជាតិក្រោយកុំអោយពូកំសត់ដូចជាតិនេះទៀត។ ពូអស់កម្មហើយ ពូទៅឱ្យបានសុគតិភព សុំខមាទោសឱ្យក្មួយផង។ គាត់ខ្សត់ណាស់….»៕

  • គង់ ចាន់ស្រីមុំ បញ្ចេញសាច់ក្បាលពោះកំពុងតាំងគភ៌នៅតែស្រស់ស្អាត

    គង់ ចាន់ស្រីមុំ បញ្ចេញសាច់ក្បាលពោះកំពុងតាំងគភ៌នៅតែស្រស់ស្អាត

    តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់តារាស្រី គង់ ចាន់ស្រីមុំ នៅថ្ងៃទី1 ខែកុម្ភៈ ឆ្នាំ2018 នេះបានបង្ហោះរូបភាពបញ្ចេញសាច់ក្បាលពោះដ៏ស្រស់ស្អាត ខណៈដែលអ្នកនាងកំពុងពពោះប្រមាណជាជាង 4 ខែហើយ។

    ជាទូទៅដូចដែលប្រិយមិត្តទាំងអស់គ្នាបានដឹងហើយថា តារាស្រីរូបនេះកាលពីមិនទាន់មានស្វាមី នាងពិតជាមានរូបសម្ផស្ស​ស្រស់ស្អាតខ្លាំងណាស់ និងបានទាក់ទាញចិត្តបុរសៗជាច្រើននាក់ឱ្យលង់ក្នុងសម្រស់របស់អ្នកនាងទៀតផង ហើយបើទោះជាពេលនេះ អ្នកនាងមានស្វាមីហើយក្ដី ក៏អ្នកនាងនៅតែថែរក្សាសម្រស់បានស្អាតដដែល។ ដោយឡែក ខណៈដែលកំពុងតែពពោះកូនដំបូងនេះ អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហោះរូបភាពបញ្ចេញសាច់ក្បាលពោះ ឱ្យមហាជនអ្នកគាំទ្របានទស្សនាពីសាច់ក្បាលពោះដ៏សខ្ចីម៉ដ្ឋរលោង និងនៅតែមានភាពសិចស៊ីស្រស់ស្អាតរហូត។

    យ៉ាងណាមិញ អ្នកនាង គង់ ចាន់ស្រីមុំ បានរៀបរាប់ក្នុងសារនូវពាក្យមួយឃ្លាថា «i can’t wait to see u , i already love u.» ដែលស្ដែងឱ្យដឹងថា នាងមានក្ដីរំភើប និងអន្ទះសាជាខ្លាំងក្នុងការរង់ចាំថ្ងៃដែលបុត្រសម្លាញ់នឹងបានឃើញពន្លឺព្រះអាទិត្យ។ ដូច្នេះកុំបង្អង់យូរ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

  • ទោះវរល់យ៉ាងណា ខេមរៈ សេរីមន្ដ មិនភ្លេចធ្វើបុណ្យសាងកុសលជាមួយគ្រួសារ

    ទោះវរល់យ៉ាងណា ខេមរៈ សេរីមន្ដ មិនភ្លេចធ្វើបុណ្យសាងកុសលជាមួយគ្រួសារ

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី1 ខែកុម្ភៈនេះបានឱ្យដឹងថា បើទោះបីជាមួយរយៈក្រោយៗនេះតារាចម្រៀងប្រុសរូបសង្ហា និងជាម្ចាស់បទ “ស្ទឹងសែនបងអើយ” កំពុងតែកក្រើក និងទាក់ទាញអារម្មណ៍ទស្សនិកជនខ្លាំងបំផុត និងមានភាពមមាញឹកជាមួយនឹងការងារសិល្បៈខ្លាំងយ៉ាងណាក៏ដោយ ក៏លោក ខេមរៈ សេរីមន្ដ មិនភ្លេចរឿងធ្វើបុណ្យសាងកុសលឡើយ។

    ជាក់ស្ដែងកាលពីថ្ងៃម្សិលមិញនេះ គឺជាថ្ងៃបុណ្យមាឃបូជា លោក ខេមរៈ សេរីមន្ដ បានឆ្លៀតពេលដ៏រវល់របស់ខ្លួននាំក្រុមគ្រួសារទៅធ្វើបុណ្យនៅឯវត្ត ដោយក្នុងនោះលោកក៏បានបង្ហោះរូបប៉ុន្មានសន្លឹកនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនដែរ ព្រមជាមួយនឹងសារអមថា៖”មាឃបូជាជូនបុណ្យបងប្អូនទាំងអស់គ្នា”។ ដោយឡែក ការបង្ហាញវត្តមាននៅទីតាមទីវត្តអារ៉ាមរបស់តារាចម្រៀងរូបនេះ គេឃើញមានអ្នកគាំទ្រតាមដង្ហែរូបលោក ព្រមទាំងសុំថតរូបជាមួយមិនចេះដាច់ឡើយ។

    គួរបញ្ជាក់ផងដែរថា ចាប់តាំងពីលោក ខេមរៈ សេរីមន្ដ ផ្លាស់មកចូលនៅក្នុងផលិតកម្មរស្មីហង្សមាសមក ត្រូវបានគេកត់សម្គាល់ឃើញថា លោកមានការកើនឡើងនៃសម្ទុះការគាំទ្រជាខ្លាំងពីសំណាក់ទស្សនិកជន។ ហើយលោកតែងតែចេញបទចម្រៀងថ្មីៗមកបំពេញចិត្តអ្នកគាំទ្ររបស់ខ្លួន ក៏ដូចជាការបង្ហាញស្ទីលប្លែកៗជាច្រើនទៀតផង៕