Author: អេបិល

  • ពិតជាកត្តញ្ញូមែន! ករុណា ពេជ្រ មើលថែឪពុកមិនដាច់ពីក្រសែភ្នែក

    ពិតជាកត្តញ្ញូមែន! ករុណា ពេជ្រ មើលថែឪពុកមិនដាច់ពីក្រសែភ្នែក

    បន្ទាប់ពីលោកឪពុករបស់តារាចម្រៀង ករុណា ពេជ្រ បានចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យជប៉ុនសាន់រ៉ាយភ្នំពេញ អស់រយៈពេលជាច្រើនថ្ងៃ និងមានការយកចិត្តទុកដាក់ជាខ្លាំងពីសំណាក់លោកគ្រូពេទ្យ-អ្នកគ្រូពេទ្យនៅទីនោះមួយរយៈមក ខណៈនេះស្ថានភាពជំងឺរបស់លោកឪពុកមានសភាពធូរស្បើយ និងអាចចេញមកខាងក្រៅមន្ទីរពេទ្យបានហើយ។

    តាមរយៈរូបភាពជាច្រើនសន្លឹកដែលបានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់តារាប្រុសរូបនេះ នៅថ្ងៃទី7 ខែកុម្ភៈ ឆ្នាំ 2018 នេះ​ បានបង្ហាញឱ្យឃើញពីភាពកត្តញ្ញូដឹងគុណចំពោះលោកឪពុក ដោយការយកចិត្តទុកដាក់មើលថែជំងឺទាំងក្នុងមន្ទីរពេទ្យ និងខាងក្រៅផងដែរ។ លោក ករុណា ពេជ្រ បានរៀបរាប់ពីលើរូបភាពឪពុកដែលកំពុងអង្គុយនៅលើរទេះរុញថា «អរុណសួស្តី …ហាត់ប្រាណពេលព្រឹកព្រលឹមជាមួយប៉ាខ្ញុំអត់..??»។

    តារាប្រុសរូបនេះក៏បានបញ្ជាក់ផងដែរថា លោកសូមអរគុណចំពោះលោកគ្រូពេទ្យ-អ្នកគ្រូពេទ្យ ដែលបានជួយសម្រួលគ្រប់បែបយ៉ាង និងយកចិត្តទុកដាក់ដល់ស្ថានភាពជំងឺឪពុករបស់លោក៕

  • មិនធម្មតាទេ! កុមារី រ៉ន ចាន់ឌីន និងកុមារា ឡុង លីគ័ង្គ  បង្ហោះរូបភាពសែលហ្វ៊ីជាមួយសម្ដេច ហ៊ុន សែន

    មិនធម្មតាទេ! កុមារី រ៉ន ចាន់ឌីន និងកុមារា ឡុង លីគ័ង្គ  បង្ហោះរូបភាពសែលហ្វ៊ីជាមួយសម្ដេច ហ៊ុន សែន

    បើតាមគណនីហ្វេសប៊ុករបស់ប្អូនស្រី  រ៉ន ចាន់ឌីន នៅពេលថ្មីនេះ បានឱ្យដឹងថា កាលពីថ្ងៃ5 ខែកុម្ភៈ ឆ្នាំ2018 នាងតូចក៏បានចូលរួមក្នុងពិធីមង្គលការមួយដែលមានថ្នាក់ដឹកនាំធំៗ និងមានកិត្តិយសចូលរួមផងដែរ ដែលនៅពេលនោះ សម្ដេច ហ៊ុន​ សែន ព្រមទាំងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដល់ភាពកក់ក្ដៅ និងអនុញ្ញាតឱ្យពួកគេបានថតរូបសែលហ្វ៊ីជាមួយ។ នាងតូច ចាន់ឌីន បានរៀបរាប់ថា «នាងខ្ញុំសូមថ្លែងអំណរគុណចំពោះសម្ដេចតា និងលោកជំទាវយាយ ដែលបានផ្ដល់ភាពកក់ក្ដៅ និងអាណិតស្រឡាញ់ចៅ សូមជូនពរដល់សម្ដេចតា នឹងលោកយាយជំទាវ មានអាយុយឺនយូរអង្វែងជាម្លប់នៃកូនចៅតទៅទៀត»។

    យ៉ាងណាមិញនៅក្នុងពិធីមង្គលការនោះដែរកុមារា ឡុង លីគ័ង្គ  ក៏បានចូលរួម និងបង្ហោះរូបថតជាច្រើនសន្លឹកនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនដែលបង្ហាញឱ្យឃើញពីការថតរូបសែលហ្វ៊ីជាមួយសម្ដេច ហ៊ុន​ សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀតផងដែរ។

    ដើម្បីឱ្យកាន់តែជាក់ច្បាស់នោះ សូមទស្សនារូបភាពទាំងឡាយខាងក្រោម៕

  • កុមារី សុខ សុជាតា ទទួលប្រាក់ឧបត្ថម្ភ 1,000ដុល្លារ ពីសម្ដេច ហ៊ុន សែន

    កុមារី សុខ សុជាតា ទទួលប្រាក់ឧបត្ថម្ភ 1,000ដុល្លារ ពីសម្ដេច ហ៊ុន សែន

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់អតីតបេក្ខភាពកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Kids Cambodia កុមារី សុខ សុជាតា នៅថ្ងៃទី7 ខែកុម្ភៈ ឆ្នាំ2018 នេះ បានឱ្យដឹងថា តារាចម្រៀងវ័យក្មេងរបស់ផលិតកម្មរស្មីហង្សមាសរូបនេះ បានចូលរួមច្រៀងនៅក្នុងកម្មវិធីមង្គលការមួយ​ ដែលមានការចូលរួមជាកិតិ្តយសពីសំណាក់ប្រមុខដឹកនាំ និងមន្ដ្រីធំៗជាច្រើន។

    ដោយឡែកតាមរយៈរូបភាពជាច្រើនសន្លឹករបស់នាងតូចរូបនេះ បានបង្ហាញឱ្យឃើញថា រូបនាងទទួលបានឱកាសល្អពី សម្តេចហ៊ុន សែន ព្រមទាំងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអនុញ្ញាតឱ្យនាងតូច រួមទាំងកុមារា ពេជ្រ ថៃ និងឡុង លីគ័ង្គ បានចូលជួបសំណេះសំណាលដោយផ្ទាល់ ព្រមទាំងបានឧបត្ថម្ភជាទឹកប្រាក់ក្នុងម្នាក់ 1ពាន់ដុល្លារទៀតផង។

    នាងតូចជាម្ចាស់បទ “ផ្កា” រូបនេះបានបង្ហោះសារនៅលើហ្វេសប៊ុកផ្ទាល់ថា «ចៅសូមអរគុណ លោកតាសម្ដេច និងលោកយាយជំទាវដែលបានឧបត្ថម្ភប្រាក់ចំនួន1,000ដុល្លារដល់ចៅ ក្នុងពីធីជប់លៀងមង្គលការកាលពីយប់មិញ ចៅសូមជូនពរលោកតាសម្ដេច និងលោកយាយជំទាវ មានសុខភាពល្អ កម្លាំងមាំមួន អាយុយឺនយូរ»៕

  • ទៀតហើយ!! កាឆែត កូនស្រីនាង អ៊ីត ត្រូវមហាជនរិះគន់ថា ច្រៀងភាសាថៃបន្លំៗ

    ទៀតហើយ!! កាឆែត កូនស្រីនាង អ៊ីត ត្រូវមហាជនរិះគន់ថា ច្រៀងភាសាថៃបន្លំៗ

    តាមរយៈបណ្ដាញសង្គមយូធូបនៅថ្ងៃទី7 ខែកុម្ភៈ ឆ្នាំ2018 នេះ បានឱ្យដឹងថា ថ្មីៗនេះមានការរិះគន់ចំពោកូនស្រី​តារា​កំប្លែង​នាង អ៊ីត ឈ្មោះ កាឆែត ដែលបានបង្ហាញវត្តមានច្រៀងនៅក្នុងកម្មវិធីប្រគំតន្រ្តីរបស់ស្ថានីយទូរទស្សន៍ MY TV  ដែលនាងបានបកស្រាយបទចម្រៀងជាភាសាខ្មែរលាយថៃ គឺបទ «អតីត»។

    ការិះគន់លើការច្រៀងបទជាភាសាអង់គ្លេសកាលពីពេលកន្លងទៅ​ថ្មីៗ​នេះ​មិនទាន់ទាំងរលត់បាត់ផង រូបនាងក៏ត្រូវរង​​ការរិះគន់​ថែមទៀត ហើយ​រឹតតែ​ខ្លាំង​ជា​ង​មុន​ទ្វេដងទៅទៀត ដោយសារតែ​ច្រៀង​បទ​ខ្មែរ​លាយ​ភាសា​ថៃ មាន​ចំណងជើង​ថា «​អតីត​» ដែល​មហាជន​បាន​និយាយថា ​ច្រៀង​ដូច​បន្លំៗ​ឱ្យតែបាន។ អ្នកខ្លះបានរិះគន់ថា «ច្រៀងបទថៃដូចឆ្គួត។ ច្រៀងបន្លំហើយធ្វើតុងមិនសមអីបន្តិច។ ច្រៀងបន្លំច្រីនឃ្លាខ្លំាងណាស់ប្អូន»។ តែទន្ទឹមនឹងមានការរិះគន់ធ្ងន់ៗនេះ ក៏មានមហាជនមួយចំនួនបានប្រើពាក្យលើកទឹកចិត្តផងដែរថា ចូរប្អួនស្រីខិតខំហ្វឹកហាត់បន្ថែមទៀត ព្រោះថា ប្អូននៅក្មេង និងមានឱកាសដុសខាត់ទេពកោសល្យបន្ថែមទៀត ដើម្បីបំពេញសេចក្ដីត្រូវការរបស់មហាជនជាអ្នកគាំទ្រ។

    តើ​ការរិះគន់ទាំងប៉ុន្មានរបស់មហាជនទៅលើកូនស្រី​តារា​កំប្លែង នាង​អ៊ីត គឺកញ្ញា កាឆែត នេះ ពិតជា​​ដូច​ការលើកឡើង​មែន ឬ​មិនមែននោះ សូមទស្សនា​វីដេអូ​ខាងក្រោមនេះ៖

    https://www.youtube.com/watch?v=8Vs7Q9qPOxc&t=415s

  • បាន មុន្នីល័ក្ខ កាន់តែល្បីខ្លាំងក្រោយ Cover បទចាស់ៗរបស់រៀមច្បង និងបរទេស

    បាន មុន្នីល័ក្ខ កាន់តែល្បីខ្លាំងក្រោយ Cover បទចាស់ៗរបស់រៀមច្បង និងបរទេស

    ពិតជាមិនធម្មតាឡើយ សម្រាប់ការប្រសោបយកភាពល្បីល្បាញក្នុងយុគសម័យ​​ដែលមានការប្រកួតប្រជែងខ្លាំងនាពេលបច្ចុប្បន្ននេះ ព្រោះតារាចម្រៀងចាស់ថ្មីគរដូចភ្នំ ឯបទចម្រៀងវិញស្ទើរតែរាប់លែងអស់ទៅហើយសម្រាប់បទកំពុងល្បីៗ ហើយសម្រាប់មិនល្បីវិញ គឺកុំនឹកដល់តែម្តង។

    ងាកមកកញ្ញា បាន មុន្នីល័ក្ខ វិញនោះ បទចម្រៀងនៅក្នុងទ្រនំហង្សមាសរបស់នាង ទោះបីជាពីរោះៗ និងចេញស្ទីលឡូយៗក្តី តែក៏ដូចជាមិនអាចហក់លោតជាមួយនឹងតារាផ្សេងទៀតដែលផលិតកម្ម​កំពុងលើកស្ទួយខ្លាំងបានឡើយ ហេតុដូច្នេះហើយទើបនាងហាក់ដូចជាមិនបង្អង់ដៃឡើយ ដោយងាក​ទៅច្រៀងបទ Cover បន្ថែម ដើម្បីបង្ហោះច្បាមយកប្រជាប្រិយភាពក្នុង Youtube និង Facebook ជាដើមវិញ។

    អ្វីដែលជាភាពវិជ្ជមាននោះ គឺនាងមិនខាតកម្លាំងឡើយ ព្រោះបទ Cover មួយណាក៏ដោយ ក៏ពីរោះរណ្តំចិត្ត ហើយបើនិយាយពីបទ Cover ពីភាសាថៃវិញ…ក៏មានអ្នកទស្សនារាប់​លាន​ Views ក្នុង Youtube ដែរ ដែលវាពិតជារឿងដ៏គួរឱ្យរីករាយខ្លាំងណាស់សម្រាប់នាង និងអ្នកគាំទ្រ​សំឡេងដ៏ផ្អែមមុតខុសប្លែកពីគេរបស់កញ្ញា បាន មុន្នីល័ក្ខ ម្នាក់នេះ។

    មិនទាន់អស់ទេ បទចាស់ៗក៏ត្រូវបាននាងយកមកច្រៀងជាថ្មី អមដោយសាច់ភ្លេងរណ្តំស្រាលៗ ដោយយកសំឡេងច្រៀងជាគោលដែលធ្វើឱ្យប្រជាប្រិយភាពរបស់នាងនឹងកាន់តែហក់លោតឡើង ជាពិសេសគឺការផ្តល់សិទ្ធិដល់ម្ចាស់ដើមយ៉ាងត្រឹមត្រូវ ធ្វើឲ្យនាងអាចបន្តការងារនេះដោយគ្មានបញ្ហាអ្វីនោះឡើយ។ បទថ្មីៗដែលបានយកមក Cover បន្ថែមមានដូចជាបទ “កុំស្ដាយចិត្តស្មោះ” របស់រាជិនីសំឡេងមាស ម៉េង កែវពេជ្ជតា៕

  • រ៉ូ​លីន ខ្លាចសត្វជីងចក់រហូតដល់លេចរបស់សំខាន់

    រ៉ូ​លីន ខ្លាចសត្វជីងចក់រហូតដល់លេចរបស់សំខាន់

    តាមរយៈបណ្ដាញសង្គមវីដេអូយូធូប នៅពេលថ្មីនេះៗពិតជាធ្វើឱ្យមានការភ្ញាក់ផ្អើលខ្លាំងមែនទែន នៅពេលដែលវិនាទីចុងក្រោយនៃការផ្ដល់បទសម្ភាសពីជីវិតពិតរបស់លោក ជួប ចាន់​កក្កដា ហៅ រ៉ូ​លីន ​ជាតារា​កិត្តិយស​ក្នុង​កម្មវិធី «​ស៊ី​អារម្មណ៍​» របស់​ស្ថានីយទូរទស្សន៍ PNN ត្រូវបានលោកពិធីករ ប៉ែន ចំរុង ពញ្ញាក់អារម្មណ៍ដោយការបន្លាចសត្វ​ជីងចក់​ ជាសត្វដែលតារាភេទទីបីរូបនេះខ្លាចជាងគេបំផុតនៅលើពិភពលោក។

    តាមរយៈវីដេអូនោះដែរ អ្នកនាង រ៉ូ​លីន បានបង្ហាញពីទេពកោសល្យកំប្លែងលេង ដោយធ្វើតាមសំណូមពររបស់លោកពិធីករ ក្នុងការត្រាប់សំឡេងតារាចម្រៀងស្រី និងនិយាយភាសាបរទេសជាច្រើនភាសាដែលមិនអាចប្រើការបានសោះឡើយ។ ហើយកាន់តែគួរឱ្យចាប់អារម្មណ៍ខ្លាំងទៀតនោះគឺ កាយវិការសិចស៊ីដ៏រោលរាលដែលតារារូបនេះបានសម្ដែងត្រាប់តាមជនជាតិជប៉ុនជូនប្រិយមិត្តទស្សនិកជនបានទស្សនាសើចសប្បាយ រួមជាមួយលោក ប៉ែន ចំរុង ផងដែរ។

    តែមិននឹកស្មានសោះថា វិនាទីចុងក្រោយនៃបទសម្ភាស តារាសំឡេងស្រី រូបប្រុសម្នាក់នេះ បានញញើត​ និងភ័យ​ខ្លាចសត្វជីងចក់រហូតដល់​ថ្នាក់​លោត​ជើង​ពីរ​ជើង​បី មិនប្រយ័ត្នក៏ធ្វើឱ្យលេចរបស់សំខាន់នៅចំកណ្ដាលអេក្រង់ទូរទស្សន៍តែម្ដង។ ចង់ដឹងថា ហេតុការណ៍ដ៏គួរឱ្យចាប់អារម្មណ៍នេះយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះបន្ថែមទៀត៖

    https://www.youtube.com/watch?v=wuRx39oJ96A&t=13s

  • ទស្សនារូបភាពសិចស៊ីកប់ៗរបស់តារាចម្រៀង Nikki Nikki

    ទស្សនារូបភាពសិចស៊ីកប់ៗរបស់តារាចម្រៀង Nikki Nikki

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមអ៊ីនស្ដាក្រាមរបស់តារាចម្រៀងស្រីវ័យក្មេងដែលនិយមច្រៀងចម្រៀងភាសាបរទេស Nikki Nikki នៅថ្ងៃទី6 ខែកុម្ភៈ ឆ្នាំ2018នេះ បាន​ឱ្យដឹងថា តារាស្រីរូបនេះបានបង្ហោះរូបភាពសិចស៊ីជាច្រើនសន្លឹក ទាំងនៅលើ Timeline និង Story ផងដែរ ដែលបង្ហាញឱ្យឃើញពីដំណើរកម្សាន្ដដ៏រីករាយនាពេលសម្រាកលម្ហែកាយនៅលើឆ្នេរសមុទ្រកោះបាលី ប្រទេស ឥណ្ឌូនេស៊ី ជាមួយបុរសបរទេសម្នាក់ដែលគេសង្កេតឃើញថា ទំនងជាគូស្នេហ៍របស់តារាស្រីរូបនេះ។

    គាត់ចូលចិត្តបបួលខ្ញុំទៅនេះទៅនោះរហូត! ពេលខ្លះខ្ញុំគិតថាវាអស់លុយច្រើន តែបើមិនដើរឲហើយខ្លាចថ្ងៃក្រោយគ្មានឱកាស។ ថ្ងៃក្រោយយើងអាចនឹងឈឺ រឺគ្មានកំលាំង គ្មានពេល គ្មានថវិកា។ ហេីយបេីមានកូនទៀតរឹតតែពិបាក។ ដូច្នេះទាន់មានការងារដែលស្រួល សុខភាពនៅល្អ ហេីយមានដៃគូដើរជាមួយ ខ្ញុំត្រូវតែបង្កើតភាពសប្បាយ និងអនុស្សាវរីយ៍ឲបានច្រើនសំរាប់ជីវិតរបស់ខ្ញុំ មិនថាជាមួយគាត់ មិត្តភក្ដិ រឺគ្រួសារ។

    A post shared by Nikki Nikki នីគីនីគី (@nikkinikkimusic) on

    ដោយឡែកបើតាមរូបភាពសិចស៊ីដែលតារាស្រីរូបនេះបានបង្ហោះ គេអាចមើលឃើញពីគល់ភ្លៅ ដើមទ្រូង សាច់ខ្នង និងជាពិសេស គឺតំបន់អាថ៌កំបាំងរបស់នាងបានយ៉ាងច្បាស់ៗ ដែលរូបនាងបានសម្ងែងរូបរាងកាយនៅពីមុខកាមេរ៉ាដោយភាពជឿជាក់ និងមានទេពកោសល្យយ៉ាងក្រៃលែង។ យ៉ាងណាមិញ ជាមួយរូបភាពដែលមហាជនសង្ស័យថា ជាគូស្នេហ៍របស់តារាស្រីរូបនេះ កញ្ញា Nikki Nikki បានសរសេរបញ្ជាក់ថា «គាត់ចូលចិត្តបបួលខ្ញុំទៅនេះទៅនោះរហូត! ពេលខ្លះខ្ញុំគិតថា វាអស់លុយច្រើន តែបើមិនដើរឱ្យហើយ ខ្លាចថ្ងៃក្រោយគ្មានឱកាស។ ថ្ងៃក្រោយយើងអាចនឹងឈឺ ឬគ្មានកម្លាំង គ្មានពេល គ្មានថវិកា ហើយបើមានកូនទៀតរឹតតែពិបាក។ ដូច្នេះទាន់មានការងារដែលស្រួល សុខភាពនៅល្អ ហើយមានដៃគូដើរជាមួយ ខ្ញុំត្រូវតែបង្កើតភាពសប្បាយ និងអនុស្សាវរីយ៍ឱ្យបានច្រើនសម្រាប់ជីវិតរបស់ខ្ញុំ មិនថាជាមួយគាត់ មិត្តភ័ក្ដិ ឬគ្រួសារនោះទេ»។

    ដើម្បីឱ្យកាន់តែជាក់ច្បាស់បន្ថែមទៀតនោះ សូមប្រិយមិត្តទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៖

    កាលពីក្មេងខ្ញុំស្អប់ពណ៌សំបុររបស់ខ្ញុំណាស់ គិតថាខ្លួនឯងមិនខ្ពស់ (ធ្លាប់គិតចង់ក្លាយជាអក្នបង្ហាញម៉ូដ) និងគិតថាមានរាងដែលមិនស្អាត។ ពេលធំឡើងលែងមានចាស់ៗបង្អាប់ លែងមានមិត្តភក្តិដែលចូលចិត្តសើចចំអក និងលែងមានមនុស្សប្រុសដែលស្រលាញ់ខ្ញុំមើលតែរូបរាង។ គ្រប់យាងគឺខុសពីមុនទាំងស្រុង! ធ្លាប់លួចស្រលាញ់ប្រុសៗកាលនៅរៀនច្រើន តែគេស្រលាញ់តែមិត្តភក្ដិស្អាតៗខ្ញុំ។ តែឥលូវខ្ញុំលែងតាមស្រលាញ់គេហើយ និងមានមិតភក្តិដែលមានសំដីល្អ ចេះលើកទឹកចិត្ត និងមិនក្បត់ខ្ញុំ។ ហើយរូបរាង និងពណ៌សំបុរវិញ (ដូចក្នុងរូបមួយនេះ) មិនអាក្រក់ដូចខ្ញុំធ្លាប់គិត និងដូចគេបង្អាប់នោះទេ។ Photo by @mattbaddley

    A post shared by Nikki Nikki នីគីនីគី (@nikkinikkimusic) on

  • អតីតអ្នកអានព័ត៌មានល្បីឈ្មោះរបស់ ទ.ទ.ក ទទួលមរណភាពហើយ

    អតីតអ្នកអានព័ត៌មានល្បីឈ្មោះរបស់ ទ.ទ.ក ទទួលមរណភាពហើយ

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី5 ខែកុម្ភៈ ឆ្នាំ2018នេះ បានឱ្យដឹងថា អតីតអ្នកអានព័ត៌មានអន្តរជាតិដ៏ល្បីឈ្មោះរបស់ស្ថានីយទូរទស្សន៍កម្ពុជា(ទទក)គឺ លោកស្រី រស់ សោភនី បានទទួលមរណភាពហើយនៅថ្ងៃម្សិលមិញនេះ នាវេលាម៉ោង12ថ្ងៃត្រង់ នៅក្នុងប្រទេសបារាំង ដោយសាររោគាពាធ។

    បើតាមគណនីរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មានបានបង្ហាញសំណេររំលែកទុក្ខយ៉ាងក្រៀមក្រំមួយនៅលើគណនីហ្វេសប៊ុកថា ៖ «យើង​ជា​មិត្ត​រួម​វិទ្យាល័យ​ ឥន្ទ្រទេវី​ ជាមួយ​គ្នា​នៅ​ទសវត្សរ៍​ 60​ យើង​ជា​សហសេវិក​លើ​សមរភូមិ​សតិអារម្មណ៍​ជា​មួយ​គ្នា​នៅ​ទសវត្សរ៍​ 80​ យើង​ជា​ក្រុម​តែមួយ​ក្រោយ​សម័យ​អ៊ុនតាក់​ ពេល​នេះ​លោកស្រី​ទៅរង់ចាំ​ពួកយើង​មុន​ យើង​​នឹង​ខិតខំ​បំពេញ​ទំហេង​ដ៏​ធំធេង​ដែល​លោក​ស្រី​បានទុកនៅទីនេះ​ ។ តែ​ពួកយើង​មិន​ឱ្យ​លោក​ស្រី​ខកចិត្ត​ឡើយ​ »។

    នៅក្នុងឱកាសដ៏មហាសែនសោកសៅនេះ សារព័ត៌មាន និងគេហទំព័រ ឡារ៉ែន សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ចំពោះក្រុមគ្រួសារលោកស្រី រស់ សោភនី  និងសូមឧទ្ទិសឱ្យវិញ្ញាណក្ខន្ធលោកស្រីបានអញ្ជើញទៅកាន់សុខគតិភពកុំបីអាក់ខានឡើយ៕

  • ករុណា ពេជ្រ និយាយពីក្រុមហ៊ុនទូរស័ព្ទសរសេរអក្សរខ្មែរខុស

    ករុណា ពេជ្រ និយាយពីក្រុមហ៊ុនទូរស័ព្ទសរសេរអក្សរខ្មែរខុស

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាចម្រៀងប្រចាំផលិតកម្មថោនលោក ករុណា ពេជ្រ នៅថ្ងៃទី5 ខែកុម្ភៈ ឆ្នាំ2018នេះ បានបង្ហោះរូបភាពមួយសន្លឹក ដែលស្ដែងឱ្យឃើញពីក្រុមហ៊ុនទូរស័ព្ទក្នុងស្រុកមួយបានសរសេរអក្សរខុសបច្ចេកទេស ដែលគេមើលឃើញហើយគួរឱ្យចង់សើចយ៉ាងខ្លាំង។

    ដោយឡែកតាមរយៈរូបភាពនោះ និងសារនៅលើហ្វេសប៊ុកតារាប្រុសរូបនេះបានសរសេរថា​ «លាហើយសៀមរាប …..ក្រុមហ៊ុន Metfone សរសេរអក្សរខុសបច្ចេកទេសហើយ ហាហាហា…ក្រឡាន ឈ្ងុយឆ្ងាញ់ មិនមែន ក្រឡាន ឆ្ងុយឆ្ងាញ់ ទេ ហាហាហា..»។

    គួរកត់សម្គាល់ផងដែរថា ដោយសារតែមានភាពមមាញឹកច្រើនជាមួយការងារនៅក្នុងខេត្តសៀមរាប ក្នុងការគ្រប់គ្រងជំនួញផ្សាររាត្រីកុងតឺន័រ ទើបធ្វើឱ្យតារាប្រុសរូបនេះឡើងចុះខេត្តសៀមរាប និងវិលមកភ្នំពេញវិញញឹកញាប់ ដើម្បីមើលថែរក្សាលោកឪពុកដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដែលខណៈនេះ លោកបានដឹងខ្លួនវិញហើយ៕

  • សុវត្ថិ មុនីវណ្ណ ភ្ញាក់ផ្អើលនៅពេលអ្នកគាំទ្រធ្វើរឿងមួយ…

    សុវត្ថិ មុនីវណ្ណ ភ្ញាក់ផ្អើលនៅពេលអ្នកគាំទ្រធ្វើរឿងមួយ…

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមអ៊ីនស្ដាក្រាមរបស់តារាចម្រៀងថ្មីវ័យក្មេងប្រចាំផលិតកម្ម រស្មីហង្សមាស លោកសុវត្ថិ មុនីវណ្ណ នៅថ្ងៃទី5 ខែកុម្ភៈ ឆ្នាំ2018នេះ បានបង្ហោះរូបភាពមួយសន្លឹកដែលអ្នកគាំទ្ររបស់តារាចម្រៀងរូបនេះបានផ្ញើរូបភាពស្នាមសាក់ឈ្មោះរបស់សុវត្ថិ មុនីវណ្ណមកកាន់រូបលោកផ្ទាល់ ដែលស្ដែងឱ្យឃើញពីទំហំនៃទឹកចិត្តស្រឡាញ់ចំពោះរូបលោកខ្លាំងដល់កម្រិតណា។

    លោក សុវត្ថិ មុនីវណ្ណ បានបញ្ជាក់នៅលើអ៊ីនស្ដាក្រាមរបស់លោកថា «sovathmonivann ខ្ញុំពិតជាអរគុណខ្លាំងណាស់ចំពោះការគាំទ្រ និងស្រឡាញ់មកលើរូបខ្ញុំ#imreallysuprisedandappreciate #tattoo#tattoofromfan»។ យ៉ាងណាមិញគួរបញ្ជាក់ផងដែរថា តាមរយៈ Comment នៅខាងក្រោមរូបភាពនេះគេបានសង្កេតឃើញថា ស្នាមសាក់ដែលបង្ហាញពីសេចក្ដីស្រឡាញ់មួយរបស់អ្នកគាំទ្រនោះ គឺជាស្នាកសាក់នៅលើដៃរបស់មនុស្សស្រីដែលមានគណនីអ៊ីនស្ដាក្រាមឈ្មោះថា “dhiidiinet” ឬមានឈ្មោះពិតថា ធីឌីនេត។

    សូមជម្រាបបន្ថែមថា តាមរយៈរូបស្នាមសាក់មួយនេះមើលទៅពិតជាមិនធម្មតាមែន ដែលសុវត្ថិ មុនីវណ្ណទើបតែហក់ចូលសិល្បៈមិនទាន់បានប៉ុន្មានផង ក៏ស្រាប់តែមានហ្វ៊ែនហ៊ានលះបង់ដោយការសាក់ឈ្មោះអាយដលរបស់ខ្លួននៅលើដៃបែបនេះទៅហើយ។ ដើម្បីឱ្យកាន់តែជាក់ច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖

    Thanks you 🙏🏻 for your everything #fans❤️

    A post shared by @ sovathmonivann on

    A post shared by @sovathmonivann on