Author: អេបិល

  • បេក្ខភាព​លេចធ្លោជាងគេ ជា ភ័ក្ដណា បែរជាចាកចេញពីវគ្គ Live Show មុនគេ

    បេក្ខភាព​លេចធ្លោជាងគេ ជា ភ័ក្ដណា បែរជាចាកចេញពីវគ្គ Live Show មុនគេ

    តាមរយៈការផ្សាយផ្ទាល់កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 3 នៅក្នុងវគ្គ Live Show សបា្ដហ៍ទី 1 នេះ បានបញ្ជប់ទៅយ៉ាងរលូនកាលពីរាត្រីថ្ងៃទី 9 ខែកុម្ភៈ ឆ្នាំ 2018 នេះ ដែលនៅក្នុងនោះការប្រកាសលទ្ធផលសំឡេងសារគាំទ្រ បេក្ខភាពប្រឡង ជា ភ័ក្ដណា ទទួលបានសំឡេងបោះឆ្នោតគាំទ្រតិចជាងគេ។

    ដោយសង្កេតឃើញថា កម្មវិធីប្រឡងមួយមានលក្ខខណ្ឌពិសេសមួយក្នុងការឱ្យគណៈកម្មការធ្វើការ Save ឬមិន Save ចំពោះបេក្ខភាពប្រឡងដែលទទួលបានសំឡេងសារតិចជាងគេ។ ដោយឡែកកញ្ញា ជា ភ័ក្ដណា ត្រូវបានកម្មវិធីអនុញ្ញាតិឱ្យបញ្ចេញសមត្ថភាពច្រៀងជាលើកទី 2 ហើយក៏ទទួលបានសំឡេងហ៊ូរកញ្ច្រៀវ និងសំឡេងស្រែកគាំទ្ររូបនាង លាន់រន្ធឺពេញស្ទូឌីយូផ្សាយផ្ទាល់តែម្ដង។ តែជាអកុសល កាតសម្រេចចិត្ត និងវិនិច្ឆ័យយ៉ាងសុក្រិត និងយុត្តិធម៌ពីសំណាក់គណៈកម្មការទាំងបួន បានផ្ដល់លទ្ធផលជូនបេក្ខនារីរូបនេះគឺ « មិនអាចបន្ដទៅវគ្គ Live Show សបា្ដហ៍បន្ទាប់បានទេ »។

    គួររំឭកផងដែរថា បេក្ខភាព​ ជា ភ័ក្ដណា ត្រូវបានមហាជនអ្នកគាំទ្រកត់សម្គាល់ឃើញពីសមត្ថភាពលេចធ្លោ និងមានទឹកដមសំឡេងច្រៀងពីរោះរណ្ដំបេះដូងជាងគេ ចាប់តាំងពីវគ្គដំបូងនៃកម្មវិធី ដែលនាងបានបកស្រាយបទចម្រៀងមានចំណងជើងថា « ដំបូលរហែក » លុះដល់វគ្គបន្ដបន្ទាប់ទៀត បេក្ខនារីរូបនេះនៅតែបន្ដធ្វើបានល្អដដែល។ យ៉ាងណាមិញ មហាជនក៏បានកត់សម្គាល់ឃើញពីការបញ្ចេញសមត្ថភាពរបស់ ជា ភ័ក្ដណា យប់មិញនេះ នាងហាក់បីដូចជាធ្វើមិនសូវបានល្អដូចសព្វមួយដងឡើយ អាចបណ្ដាលមកពីបញ្ហាសុខភាពក៏ថាបានដែរ៕

    https://youtu.be/jSEmv9l7LPU

    https://www.youtube.com/watch?v=L04CBVVHVM8

     

  • ម្ចាស់បទ “អតីត” ចាប់ដៃគូថ្មីជាមួយតារាមច្រៀង ប៉ែន សារ៉ាវ

    ម្ចាស់បទ “អតីត” ចាប់ដៃគូថ្មីជាមួយតារាមច្រៀង ប៉ែន សារ៉ាវ

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមរបស់ម្ចាស់បទ «អតីត» លោក Shutter បានចាប់ដៃគូចម្រៀងថ្មីជាមួយតារាចម្រៀងប្រុស លោក ប៉ែន សារ៉ាវ ដែលទើបតែបញ្ចេញចម្រៀងថ្មីមួយបទ មានចំណងជើងថា «Waiting for Valentine’s Day»។

    គួររំឮកផងដែរថា បទចម្រៀង «Waiting for Valentine’s Day» ជាបទ original របស់លោក Shutter ដែលបានត្រូវបានយកមកផលិតនិងកែច្នៃសាច់ភ្លេងជាថ្មីឡើងវិញ និងចម្រៀងរួមគ្នាជាមួយអតីសមាជិកក្រុមចម្រៀង BoyBand លោក ប៉ែន សារ៉ាវ ។ សូមជម្រាបថាអត្ថន័យបទភ្លេងថ្មី និងអ្នកចម្រៀងមានទឹកដមសំនៀងពីរោះ ច្រៀងលួងលោមធ្វើឲ្យអ្នកស្ដាប់មានអារម្មណ៍ល្អ ជាពិសេសការបញ្ចូលមនោសញ្ចេតនាបែបសប្បាយៗ ធ្វើឲ្យអ្នកស្ដាប់ កាន់តែមានអារម្មណ៍រីករាយទៅតាមចង្វាក់ភ្លេងផងដែរ។

    ដើម្បីឱ្យកាន់តែជាក់ច្បាស់បន្ថែមទៀតនោះ សូមទស្សនានិងស្ដាប់វីដេអូចម្រៀងខាងក្រោមនេះ៖

  • ឆាយ វីរៈយុទ្ធ ទទួលកាដូពិសេសពីក្រុមហ៊ុនរថយន្តប្រណីតសេរីទំនើបម៉ាក Chevrolet

    ឆាយ វីរៈយុទ្ធ ទទួលកាដូពិសេសពីក្រុមហ៊ុនរថយន្តប្រណីតសេរីទំនើបម៉ាក Chevrolet

    ថ្មីនេះតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាចម្រៀងល្បីរបស់ផលិតកម្មសាន់ដេ លោក ឆាយ វីរៈយុទ្ធ នៅថ្ងៃទី 10 ខែកុម្ភៈ ឆ្នាំ 2018 បានឱ្យដឹងថា តារាចម្រៀងប្រុសរូបនេះ ត្រូវបានក្រុមហ៊ុនរថយន្តប្រណីតអាមេរិកម៉ាក Chevrolet ជ្រើសរើសតាំងទូតសុឆន្ទៈ ប្រចាំនៅប្រទេសកម្ពុជា ហើយលោកទទួលបានកាដូរថយន្តប្រណីតសេរីទំនើបម៉ាក Chevrolet ឆ្នាំ 2017 ដែលមានតម្លៃដល់ទៅជិត7ម៉ឺនដុល្លារ។

    គួរបញ្ជាក់ផងដែរថា តារាចម្រៀងសាន់ដេ និងជាកូនប្រសារថៅកែ​ស្រូវអង្ក​នៅទឹក​ដីខេត្ត​​កំពុងចាមរូបនេះ បានប្រាប់ឱ្យដឹងថា «ការសម្រេចចិត្ត​ទទួលយកធ្វើ​ជាតំណាង​ផ្សព្វផ្សាយ​រថយន្តអាមេរិកម៉ាកChevrolet ក៏ព្រោះ Chevrolet ជាក្រុមហ៊ុងរថយន្តយក្សមួយក្នុងពិភពលោក ដែល​គេ​ស្គាល់គ្រប់គ្នា ហើយសូម្បីតែក្នុងវិស័យបាល់ទាត់វិញ ក៏ជាម្ចាស់ឧបត្ថមក្លឹបយក្សដែរ»៕

     

  • ម្ដាយតារាចម្រៀង ស៊ូ ស៊ីរិកា ទទួលមរណភាព

    ម្ដាយតារាចម្រៀង ស៊ូ ស៊ីរិកា ទទួលមរណភាព

    ពិតជាភ្ញាក់ផ្អើលណាស់ ដែលតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាចម្រៀងស្រីប្រចាំផលិតកម្មថោនកញ្ញា ស៊ូ ស៊ីរិកា នៅថ្ងៃទី 9 ខែកុម្ភៈ ឆ្នាំ 2018 នេះ បានបង្ហោះឱ្យដឹងថា នាងកំពុងជួប​ទុក្ខ​ធំ​​ដោយ​អ្នក​​ម្ដាយ​របស់​នាង​​​​ទទួលមរណភាពកាល​ពី​​យប់​ម្សិលមិញ​នេះ។

    ទន្ទឹមនឹងនោះ កញ្ញា ស៊ូ ស៊ីរិកា បានសរសេរថា « កូនសុំទោសអ្នកម្តាយដ៍កំសត់របស់កូន..ម៉ាក់ឈឺណាស់មែនទេ??ពេលនេះម៉ាក់លែងឈឺទៀតហើយ ម៉ាក់បានគេងលក់ស្រួលហើយ…កូនសូមឱ្យម៉ាក់ទៅអោយបានសុខ អាយុវែងកុំឱ្យអាយុខ្លីដូចជាតិនេះទៀត កើតជាតិណា សូមធ្វើកូនម៉ាក់រហូតណាម៉ាក់ កូនស្រលាញ់ម៉ាក់ខ្លាំងបំផុត »។

    ពីសារព័ត៌មានឡារ៉ែន រួមជាមួយអ្នកគាំទ្រទាំងអស់ សូមចូលរួមរំលែកទុកចំពោះក្រុមគ្រួសាររបស់តារាចម្រៀង ស៊ូ ស៊ីរិកា និងសូមឱ្យវិញ្ញាណក្ខន្ធអ្នកម្ដាយនាង បានអញ្ជើញទៅកាន់សុខគិតភព៕

  • មិនធម្មតាមែន! ក្រុមរាំ នាយ ចឺម រាំឡើងបាក់ឆាកតែម្ដង

    មិនធម្មតាមែន! ក្រុមរាំ នាយ ចឺម រាំឡើងបាក់ឆាកតែម្ដង

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី 9 ខែកុម្ភៈ ឆ្នាំ 2018 នេះ បានឱ្យដឹងថា តារាកំប្លែង នាយចឺម កាន់តែមានប្រជាប្រិយភាពកាន់តែខ្លាំងឡើង បន្ទាប់ពីលោកបានប្រែក្លាយខ្លួនទៅជាតារាចម្រៀង។ បច្ចុប្បន្ននេះ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេរូននេះ បានបង្ហាញក្បាច់រាំប្លែកៗធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់។ ​លើសពីនេះដែរ តាមរយៈបទចម្រៀងថ្មីរបស់តារារូបនេះ កំពុងតែឡើងកូដខ្លាំង និងធ្វើឱ្យលោកតែងតែមានវត្តមាននៅក្នុងការឆាកតន្ត្រីនានាទាំងនៅតាមខេត្តនិងរាជធានីភ្នំពេញផងដែរ។

    ស្របគ្នានេះដែរ ថ្មីនេះៗ នាយ ចឺម បានទៅសម្ដែងចម្រៀងនៅតាមបណ្ដាខេត្ត ដែលមានទស្សនិកជនចូលរួមទស្សនាផ្ទាល់យ៉ាងច្រើនកុះករ។ ដោយនៅក្នុងនោះ លោកបានបកស្រាយនូវចម្រៀងមួយបទចំណងជើងថា «សិស្សល្អស្តាប់ម៉ែសិស្សពូកែស្តាប់គ្រូ» ជាបទកន្ត្រាក់អារម្មណ៍ដែលបានបង្ហាញក្បាច់រាំអមដោយក្រុមរាំរបស់លោក ។ កំពុងតែទន្រាំជើងរាំ​សុខ​ៗ​ ​ក៏ស្រាប់តែភ្លាត់ស្នៀតបា​ក់​ឆា​ក​ត​ន្ត្រី ហើយផុងខ្លួនចុះទៅក្រោមយ៉ា​ង​ដូ​ច្នោះ ធ្វើអោយមានការភ្ងាក់ផ្អើលយ៉ាងខ្លាំង ។ ដើម្បីឱ្យកានើតែជាក់ច្បាស់ទៀត សូមទស្សនាវីដេអូខាងក្រោមនេះ៖

    https://youtu.be/7adfVwbzgWI

  • ឈិត សុវណ្ណបញ្ញា រៀបចំពិធីបុណ្យ​គំរប់​ខួបគម្រប់ 10 ឆ្នាំរបស់អ្នកម្ដាយ

    ឈិត សុវណ្ណបញ្ញា រៀបចំពិធីបុណ្យ​គំរប់​ខួបគម្រប់ 10 ឆ្នាំរបស់អ្នកម្ដាយ

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាចម្រៀងស្រី ឈិត សុវណ្ណបញ្ញា នៅថ្ងៃទី 9 ខែកុម្ភៈ ឆ្នាំ 2018 នេះ បានបង្ហោះរូបភាពជាច្រើនសន្លឹកដែលដឹងថា កញ្ញាបានរៀបចំពិធីសូត្រមន្ដ និងឧទ្ទិសកុសលជូនចំពោះមាតា ដែលបានទទួលរមណភាពអស់រយៈកាល 10 ឆ្នាំហើយ។

    ​ដោយឡែកពិធីបុណ្យ​គំរប់​ខួប 10 ឆ្នាំ របស់អ្នកម្ដាយកញ្ញា ឈិ​ត សុវណ្ណ​បញ្ញា រៀបចំឡើង​សាម​ញ្ញា ភាគច្រើន​នាង​អញ្ជើញ​តែ​ក្រុមគ្រួសារ​ប៉ុណ្ណោះ​ចូលរួម ។ តារាស្រីក្នុងផលិតកម្មថោនរូបនេះ បានរៀបរាប់ថា « ថ្ងៃនេះ​ជា​ថ្ងៃ​បុណ្យខួប​គំរប់ ១០ ឆ្នាំ​របស់​អ្នក​ម្តាយ​ជាទី​ស្រឡាញ់​របស់​នាង​ខ្ញុំ សូម​ជូន​មគ្គផល​ដល់​បងប្អូន​ទាំងអស់គ្នា​ផង​ណា » ។ យ៉ាងណាមិញ គេមើលឃើញតារាស្រីរូបនេះតុបតែងខ្លួនក្នុងស្លៀកពាក់សាមញ្ញបំផុត ហើយនាងនៅតែស្រស់ស្អាត ។

    ដើម្បីឱ្យកាន់តែជ្រាបច្បាស់បន្ថែមទៀតនោះ សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៖

  • កញ្ញា Adda ត្រៀមសម្ពោធហាង សាឡន នៅម្ដុំទួលគោក

    កញ្ញា Adda ត្រៀមសម្ពោធហាង សាឡន នៅម្ដុំទួលគោក

    តាមរយៈការបង្ហោះនៅលើហ្វេសប៊ុកនៅពេលថ្មីនេះៗ ពិតជាភ្ញាក់ផ្អើលណាស់ ដែលតារាចម្រៀង Original Song កញ្ញា Adda កំពុងតែឡើងកូដយ៉ាងខ្លាំង ខណៈដែលទើបត្រប់មកពីធ្វើដំណើរកម្សាន្ដនៅបរទេសវិញ តារាស្រីរូបនេះបានបង្ហោះពីគម្រោងបើកមុខរបបមួយ ដែលជាបំណងប្រាថ្នាជាយូរណាស់មកហើយ។

    ស្របពេលដែល​ការងារ​សិល្បៈ​កំពុង​រលូន​ទៅមុខ​ដោយ​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ផុសផុល​ពី​សំណាក់​មហាជន ថ្មីៗ​នេះ​ម្ចាស់បទ ” ពីរនាក់បានហើយ ” ស្រាប់តែ​បង្ហើប​ពី​ដំណឹង​ត្រៀម​សម្ពោធ​ហាង សាឡ​ន ផ្ទាល់ខ្លួន​មួយកន្លែង​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ដែលមាន​ទីតាំងនៅ​ទួលគោក ក្រោយ​អតីត​មន្ទីរពេទ្យ​រ៉ូយ៉ាល់​រតនៈ ។​ កញ្ញា Adda បានរៀបរាប់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា «ជំរាបសួរចា ថ្ងៃនេះមានដំណឹងល្អជំរាបជូន ដោយសារមានការគាំទ្រពីបងប្អូនទាំងអស់គ្នា ទើបធ្វើឱ្យនាងខ្ញុំបានទទួលជោគជ័យយ៉ាងច្រើន ហើយក្នុងឆ្នាំថ្មីនេះនាងខ្ញុំបានសំរេចក្តីប្រាថ្នាមួយទៀតហើយ គឺនាងខ្ញុំនឹងសម្ភោធជាផ្លូវការនូវ Salon ថ្មីរបស់នាងខ្ញុំនៅពេលឆាប់ៗខាងមុខនេះដែលមានទីទាំងនៅទួលគោក ក្រោយអតីតមន្ទីរពេទ្យរ៉ូយ៉ាល់រតន: ហើយយើងនឹងចាប់ជ្រើសរើសជាងសំរាប់ច្រើនផ្នែកផងដែរ »៕

  • អីយ៉ា! ឱក សុគន្ធកញ្ញា បញ្ចេញរូបភាពស្និទ្ធស្នាលជាមួយគូស្នេហ៍ហើយតើ!

    អីយ៉ា! ឱក សុគន្ធកញ្ញា បញ្ចេញរូបភាពស្និទ្ធស្នាលជាមួយគូស្នេហ៍ហើយតើ!

    តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់តារាស្រី ឱក សុគន្ធកញ្ញា កាលពីពេលថ្មីៗនេះបានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលរូបកញ្ញាផ្ទាល់បានចូលរួមពិធីមង្គលការមួយ និងបានបណ្ដើរគ្នាជាមួយគូស្នេហ៍យ៉ាងត្រសងនៅក្នុងពិធីនោះ។ ដោយឡែករូបភាពប៉ុន្មានសន្លឹកនោះគេមើលឃើញថា រូបកញ្ញាជាមួយនឹងលោក អ៊ឺង សុខលី មានភាពស្និទ្ធស្នាលនឹងគ្នាមែនទែន ដែលហាក់បីដូចជាអ្នកទាំងពីរចង់ឱ្យមហាជនបានដឹងថា ពួកគេនឹងមានដំណឹងល្អនាពេលឆាប់ៗនេះ។

    ស្របគ្នានោះដែរ បើទោះបីជានៅមិនទាន់មានការបកស្រាយច្បាស់ការណាមួយចេញពីមាត់របស់តារាស្រី ឱក សុគន្ធកញ្ញា ក៏ដោយ តែសកម្មភាពដែលស្ដែងឱ្យឃើញនៅលើបណ្ដាញសង្គមហ្វេសប៊ុកបានធ្វើឱ្យអ្នកគាំទ្រ និងមហាជនគ្រប់រូបយល់ឃើញថា នាង និងប្អូនប្រុសថៅកែហង្សមាស គឺពិតជាគូស្នេហ៍នឹងគ្នាមែនហើយ។ មានមិត្តរួមសិល្បៈម្នាក់បានចូលទៅ comment នៅខាងក្រោមរូបដែលបានបង្ហោះនោះថា «ជិតដល់ថ្ងៃអ្នកបង្ហោះហើយ » ពោលគឺ ជិតដល់ថ្ងៃដែលតារាស្រីរូបនេះត្រូវចូលរោងការហើយ។

    គួររំឭកផងដែរថា កន្លងមកធ្លាប់លេចឮព័ត៌មានមកថា ពួកគេទាំងពីរបានភ្ជាប់ពាក្យជាមួយគ្នាតាំងពីខែឧសភា ឆ្នាំ2017 ម៉្លេះ គឺបានន័យថា គ្មានអ្វីត្រូវលាក់លៀមតទៅទៀតឡើយ ព្រោះថា ពេលនេះពួកគេគឺជាគូដណ្តឹងគ្នាស្របច្បាប់ទៅហើយ៕

  • អីយ៉ា! ប្រាសា​ទ​ ​ដា​វី​ន លេងស្ទីលជិះលើស្មា ចន​ ​អា​ឡិ​ច​ដា​ហ្វី នៅក្នុងអាងទឹកតែម្ដង

    អីយ៉ា! ប្រាសា​ទ​ ​ដា​វី​ន លេងស្ទីលជិះលើស្មា ចន​ ​អា​ឡិ​ច​ដា​ហ្វី នៅក្នុងអាងទឹកតែម្ដង

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាបង្ហាញម៉ូដ និងសម្ដែងប្រុស ​លោ​ក​ ​ចន​ ​អា​ឡិ​ច​ដា​ហ្វី​ ​ត្រូ​វ​ជាប្អូ​ន​ប្រុ​ស​លោ​ក​ ​ច​ន ​អា​ឡិ​ច​​​ហ្សូ​រ៉ា​ ​នោះ ​បា​ន​ប​ង្ហា​ញ​រូ​ប​ភា​ព​ដ៏គួរឱ្យញាក់​សា​ច់​ពី​រ​ស​ន្លឹ​ក​ ​ដែលថតជា​មួ​យ​អ្នកនាង ​ប្រាសា​ទ​ ​ដា​វី​ន​ ​តា​រាស្រី​ខ្មែ​រ​​ខណៈកំពុងស្និទ្ធស្នាលគ្នានៅក្នុងអាងហែលទឹកមួយកន្លែង។​​​

    ដោយឡែក​រូ​បថ​ត​ពី​រ​ស​ន្លឹ​ក​នេះត្រូវបាន​គេមើលឃើញថា តារា​ស្រី​ ប្រា​សា​ទ​ ​ដា​វី​ន​ កំពុង​ជិះ​ពី​លើស្មារបស់តួ​ប្រុ​ស​ ​ច​ន ​អា​ឡិ​ច​ដា​ហ្វី​ ​ក្នុ​ង​ឈុ​ត​​​ប៊ី​គី​នីដ៏សែនសិចស៊ី។ បើទោះជាអ្នកនាងជាស្រីមេម៉ាយកូនមួយក្តី ក៏អ្នកនាងនៅតែមានរូបរាងស្អាតស្រឡូនមិនចាញ់ក្រមុំៗឡើយ នេះក៏ព្រោះតែអ្នកនាងបានហាត់យោហ្គាដែលជាកីឡាកាយវប្បកម្មថ្មីសម្រាប់នារីៗ។

    ដើម្បីឱ្យកាន់តែជាក់ច្បាស់បន្ថែមទៀតនោះ សូមប្រិយមិត្ត​ទ​ស្ស​នា​រូ​បភា​ព​​ខា​ង​ក្រោ​ម​នេះ​៖​​

  • អ្នកគាំទ្រភ្ញាក់ផ្អើល ខណៈឃើញអ្នកនាង គង់ សុជាតិ សម្រាកព្យាបាលនៅប្រទេសថៃ

    អ្នកគាំទ្រភ្ញាក់ផ្អើល ខណៈឃើញអ្នកនាង គង់ សុជាតិ សម្រាកព្យាបាលនៅប្រទេសថៃ

    បើតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក ជា វិបុល នាពេលថ្មីៗនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹកដែលបង្ហាញឱ្យឃើញថា ភរិយារបស់លោកគឺ អ្នកនាង គង់ សុជាតិ កំពុងតែសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យថៃ ដោយរូបភាពរបស់អ្នកនាងដែលកំពុងអង្គុយនៅលើរទេះរុញនោះ បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង។

    បើតាមសំណេរនៅលើហ្វេសប៊ុក លោក ជា វិបុល បាន​អះអាងថា​ ភរិយា​របស់លោក​ គឺអ្នកនា​ង គង់ សុជាតិ ទើប​ដឹងខ្លួន​បន្ទាប់ពី​គេ​ចាក់​ថ្នាំ​សន្លប់​ដើម្បីធ្វើ​សុង​ក្រពះរួច។ ប៉ុន្តែ​ពេលនេះ​មិនមាន​បញ្ហា​អ្វី​ទេ គ្រាន់តែ​វេជ្ជបណ្ឌិត​ឱ្យ​អ្នកនាង​តម​កាហ្វេ តែ អាហារជូរ និងហឹរ។

    មាន​ការជូន​ពរ​ឱ្យអ្នកនាង គង់ សុជាតិ ឆាប់​មាន​សុខភាព​ល្អឡើង​វិញពីបណ្ដាអ្នកគាំទ្រជាច្រើន  និងមានការ​សរសើរផងដែរ​ថា ​ទោះជា​មានការ​ងារ​រវល់យ៉ាងណាក៏ដោយ ​តែ​លោក ជា វិបុល ក៏នៅតែ​ឆ្លៀត​ចំណាយពេល​ជូន​ភរិយា​ទៅពិនិត្យសុខភាព​នៅ​មន្ទីរពេទ្យទៀត នេះបានពិតជា​ស្វាមី​ល្អ​មែន។

    សូមជម្រាបបន្ថែមថា លោក វិបុល បានបញ្ជាក់ពីមន្ទីរពេទ្យដែលអ្នកនាង គង់ សុជាតិ បានទៅសម្រាកព្យបាលនៅប្រទេសថៃនោះគឺ មន្ទីរពេទ្យ Phyathai 1 Hospital ៕