Author: អេបិល

  • ភាពយន្តខ្នាតធំ «អ្នកស្នងអគារ» ប្រមូលផ្ដុំតារាល្បីក្រុងពាលីលើអាគារចំណាស់

    ភាពយន្តខ្នាតធំ «អ្នកស្នងអគារ» ប្រមូលផ្ដុំតារាល្បីក្រុងពាលីលើអាគារចំណាស់

    វណ្ណកម្មថ្មីរបស់ផលិតកម្មកងចក្របានធ្វើឱ្យ​មហាជនជាច្រើនទន្ទឹងចាំ និង ចាប់អារម្មណ៍ខ្លាំងចំពោះភាពយន្ដបែបរន្ធត់នេះមានចំណងជើងថា «អ្នកស្នងអគារ» និងបានរៀបចំពិធីក្រុងពាលីលើអាគារចំណាស់មួយនៅជិតផ្សារតាប៉ាង និង រោងកុនលុច្ស ត្រូវបានគេជ្រើសជាទីតាំងសម្រាប់ថតភាពយន្តទាំងមូល កាលពីព្រឹកថ្ងៃទី16 ខែកុម្ភៈ ឆ្នាំ2020 នេះ។

    រឿង«អ្នកស្នងអគារ» មានតារាសម្តែងល្បីៗពីអន្ដរជាតិ និងកម្ពុជារួមគ្នាដូចជា មានលោក យូសុីហុីកូ ហូ សូដា អ្នកនាងថន ថាណែត ស្វែង សុជាតា លោករស់ មុនី្ន និងកុមារីម៉ានីកា និងសហផលិតករ លោកនេត ឥន្ទនរាសុទ្ឋីដេ្ឋព ជាសហនិពន្ឋដឹកនាំ ជាមួយអ្នកនាង ជា សុខយូ សហការផលិតដោយ ផលិតកម្មកងចក្រភីកឈ័រ និងក្រុមហ៊ុនវេស្ទិចមីឌាលីមីតធីត។ ក្រោយពីឆ្លងកាត់ការធ្វើតេស្តជាច្រើនដំណាក់កាលមក ខាងផលិតកម្មបានសម្រេចយកលោក “Yoshihiko Hosoda” និង អ្នកនាង “ថន ថាណែត” ជាតួអង្គធំនៅក្នុងភាពយន្តខ្នាតធំរឿង អ្នកស្នងអគារ ។

    លោក “Yoshihiko Hosoda” គឺជាតារាភាពយន្តជនជាតិជប៉ុនមួយរូប ដែលបានសម្តែងនៅក្នុងភាពយន្តរបស់ប្រទេសជប៉ុន និង ទទួលបានការគាំទ្រជាច្រើនពីទស្សនិកជន មិនថាភាពយន្តភាគ ឬ ភាពយន្តខ្នាតធំនោះឡើយ។ ភាពយន្តដែលធ្វើឲ្យលោកទទួលបានប្រជាប្រិយភាពជាងគេមានដូចជា Peers (2019), Musashi (2019) និង ភាពយន្តបែបវិទ្យាសាស្ត្រ Ultraman X the movie (2016) ជាដើម។

    ចំណែកតួឯកស្រីវិញគឺជាតារាភាពយន្តខ្មែរមានឈ្មោះថា “ថន ថាណែត”។ គាត់ត្រូវបានទស្សនិកជនកោតសរសើរពីសមត្ថភាពនៃការសម្តែងក្នុងខ្សែភាពយន្តខ្នាតធំខ្មែរ រឿងចងពៀរ (The Spell, 2018) ភាពយន្តបរទេសរឿង The Gate (2014) និង ភាពយន្តអប់រំជាច្រើនទៀត។ ជាពិសេសរូបគាត់ក៏ធ្លាប់ទទួលបានពានរង្វាន់ផ្នែកសម្តែងពីមហោស្រពភាពយន្តអន្តរជាតិរបស់កម្ពុជាទៀតផង។

    យ៉ាងណាមិញ អ្នកដឹកនាំរឿងក៏រំពឹងទុកភាពជោគជ័យ និងជឿថា ទស្សនិកជនទាំងអស់ច្បាស់ជាបានស្គាល់ ហើយក៏ធ្លាប់បានទស្សនាការសម្តែងដ៏បុិនប្រសប់របស់ពួកគាត់ទាំងពីររួចមកហើយដែរនៅក្នុងភាពយន្តធំៗជាច្រើន។ ដូច្នេះកុំខកខានឱ្យសោះណា!

  • ផលិតករល្បីឈ្មោះលោក អ៊ិន សុភិន សម្រេចផែនការទាំង ៣​ នៅលើទឹកដីសហរដ្ឋអាមេរិក

    ផលិតករល្បីឈ្មោះលោក អ៊ិន សុភិន សម្រេចផែនការទាំង ៣​ នៅលើទឹកដីសហរដ្ឋអាមេរិក

    ថ្មីៗនេះផលិតករល្បីឈ្មោះលោក អ៊ិន សុភិន បានប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា លោកបានសម្រេចផែនការធំៗចំនួន៣ព្រមគ្នាគឺ ទី១៖ គឺមកចចារជាមួយដៃគូពាណិជ្ជកម្មក្នុងអាជីវកម្មដឹកជញ្ជូនដែលជាក្រុមហ៊ុនក្រៅសិល្បៈរបស់លោក។ ទី២៖ ដើម្បីយកប័ណ្ណសរសើរមកប្រគល់ជូនតារាសម្ដែង លោក យស បូវណ្ណៈ ដែលត្រូវបានមហោស្រពភាពយន្តអន្តរជាតិនៅទីក្រុងម៉ាកាវ កន្លងទៅប្រគល់ពានឱ្យ និង ទី៣៖ គឺដើម្បីយកបែបបទឯកសារមកឆ្លងជាមួយគណកម្មការមហោស្រពភាពយន្តអាស៊ីអន្តរជាតិ នៅសហរដ្ឋអាមេរិក ដើម្បីយកភាពយន្តមួយចំនួនរបស់មហាហង្ស ទៅប្រកួតប្រកួតប្រជែងនៅអាមេរិក នាពេលខាងមុខ។

    លោក អ៊ិន សុភិន បញ្ជាក់ថា ក្នុងចំណោមគោលបំណងទាំង៣ លោកបានសម្រេចរួចរាល់អស់ហើយ ដោយលោក យស បូវណ្ណៈ មិនត្រឹមតែបានទទួលប័ណ្ណសរសើរ ដែលមានឈ្មោះរបស់ខ្លួន ដែលបានពីមហោស្រពភាពយន្តនៅម៉ាកាវប៉ុណ្ណោះទេ តែក៏បានយកពានដែលពានរួមតម្កល់ទុកសម្រាប់ក្រុមហ៊ុន យកទៅឱ្យលោកបានថតទុកជាអនុស្សាវរីយ៍ ព្រោះតែលោកមិនអាចទៅទទួលនៅក្នុងទីក្រុងម៉ាកាវនាពេលជាប់នោះផង។

    យ៉ាងណាមិញ សម្រាប់ការចរចាជុំវិញការដាក់ភាពយន្តចូលប្រកួតនៅក្នុងមហោស្រពភាពយន្តអន្តរជាតិនៅសហរដ្ឋអាមេរិក ក៏សម្រេចផងដែរ បន្ទាប់ពីការជជែកយ៉ាងលម្អិតរបស់លោកជាមួយថ្នាក់ដឹកនាំមហោស្រព គឺបានឯកភាពគ្នា និងសម្របសម្រួលគ្នាលើលក្ខណ្ឌជាច្រើន គ្មានការខ្វែងគំនិតគ្នា។ យ៉ាងណាមិញលោកនៅមិនទាន់បង្ហើបនៅឡើយទេ ថាលោកនឹងជ្រើសភាពយន្តខ្លាំងៗរបស់មហាហង្សណាខ្លះ ចូលរួមក្នុងមហោស្រពនៅអាមេរិកនោះ៕

  • អបអរសាទរ…! ដល់ក្រុមទាំង 10 ដែលបានជាប់ទៅកាន់វគ្គផ្តាច់ព្រ័ត្រពីកម្មវិធី Samsung Awesome Challenge ជាមួយ OMG

    អបអរសាទរ…! ដល់ក្រុមទាំង 10 ដែលបានជាប់ទៅកាន់វគ្គផ្តាច់ព្រ័ត្រពីកម្មវិធី Samsung Awesome Challenge ជាមួយ OMG

    (ភ្នំពេញ) ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២០៖ គិតចាប់ពីថ្ងៃទី ២៤ ខែមករា ​ឆ្នាំ​២០២០ នៃការបើកការប្រកួតក្បាច់រាំបែប​ K-POP ក្នុងកម្មវិធី Samsung Awesome Challenge ជាមួយ OMG កម្ពុជា រួចមកយើងឃើញមានការចូលរួម និងគាំទ្រជាច្រើនក្រុមជាពិសេសគឺយុវវ័យដែលគាំទ្រស្មាតហ្វូនជំនាន់ថ្មីស៊េរីចុងក្រោយ Samsung Galaxy A51 និង​ A71 តែម្តង! ឆ្លងកាត់តាមការដាក់ពិន្ទុយ៉ាងសុក្រឹតពីគណៈកម្មការជាច្រើនរូបយើងបានរកឃើញអ្នកឈ្នះចំនួន ១០ ក្រុម ចុងក្រោយហើយ!

    សូមរំឭកផងដែរថារង្វាន់ដែលទទួលបានរួមមានដូចជា៖

    – ជ័យលាភីលេខ ១ ៖ ឈ្នះដំណើរកម្សាន្តទៅចូលរួមការប្រគំតន្ត្រី K-POP នៅបរទេស (ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការកំណត់ពេលវេលា និងទីតាំងប្រទេសនោះ)

    – ជ័យលាភីលេខ ២ ៖ ទូរស័ព្ទ Galaxy A51 ចំនួន 1 គ្រឿង សម្រាប់រាល់សមាជិកគ្រប់រូប!

    – ជ័យលាភីលេខ ៣​ ៖ ទូរទស្សន៍ Samsung TV32” ចំនួន 1 គ្រឿង សម្រាប់រាល់សមាជិកគ្រប់រូប!

    – ជ័យលាភីលេខ ៤ ដល់លេខ ១០​ ៖ ឆ្នាំងសាក Samsung Wireless Battery Pack   ចំនួន 1 គ្រឿង សម្រាប់រាល់សមាជិកគ្រប់រូប!

    ចង់ដឹងណាស់ថាតើក្រុមណាខ្លះទៅដែលទទួលបានជ័យលាភីក្នុងវគ្គផ្តាច់ព្រ័ត្រនេះ! ដូច្នេះសូមចូលរួមអបអរសាទរដល់ក្រុមជ័យលាភីទាំង​១០ ក្រុម៖

    No. FB NameGroup NameMember
    1Phor Phor Kim(Solo dance)Solo
    2EmpressEmpress5
    3Nitatwinsister2
    4ReonceReonce4
    5EmperorEmperor5
    6Raksa HaroEYES WINK Dance Crew2
    7MjM-앰제앰MjM-앰제앰5
    8RNBRNB4
    9Keven TongTzar_DanceCrew5
    10TheOne DanceCrewTheOne DanceCrew4

     

    បញ្ជាក់៖

    *​ រាល់រង្វាន់ទាំងអស់មិនអាចប្តូរជាទឹកប្រាក់បានទេ!

    * រង្វាន់ទាំងអស់មិនអាចផ្ទេរឱ្យអ្នកដទៃបានឡើយ!

    *សមាជិកក្រុមដែលនឹងចូលរួមវគ្គផ្តាច់ព្រ័ត្រ ត្រូវមានចំនួនដូចនៅក្នុងវីដេអូ Dance Awesome ដែលបានផុសចុះឈ្មោះ

    * ក្រុមហ៊ុន សាមសុង រក្សាសិទ្ធិក្នុងការកែប្រែកម្មវិធីដោយពុំចាំបាច់ជូនដំណឹងជាមុន

    * លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

  • ថ្ងៃទី4 ថ្ងៃចុងក្រោយនៃកម្មវិធី Malaysia Mega Familiarisation Tour Programme (Mega Fam) 2020

    ថ្ងៃទី4 ថ្ងៃចុងក្រោយនៃកម្មវិធី Malaysia Mega Familiarisation Tour Programme (Mega Fam) 2020

    ថ្ងៃទី14 ខែកុម្ភៈ ឆ្នាំ2020 នៅទីក្រុងសាបា, ប្រទេសម៉ាឡេស៊ី៖ នៅថ្ងៃបញ្ចប់នៃកម្មវិធី Malaysia Mega Familiarisation Tour Programme (Mega Fam) ឆ្នាំ2020 អ្នកសារព័ត៌មានទាំង12ប្រទេស បានបន្តដំណើរទស្សនកិច្ចទៅកាន់កន្លែងជិះទូកលេងនៅតាមទន្លេ Kiulu (ថ្នាក់ល្បាក់ទឹកសម្រាប់ជិះទូក Rafting កម្រិតទី1 និងទី2) ដែលមានឈ្មោះថា Riverbug ជាកន្លែងលេងជិះទូកបណ្តែតតាមកម្លាំងទឹកហូរដ៏ល្បីនៅសាបា ប្រទេសម៉ាឡេស៊ី ហើយកីឡាជិះទូកបណ្តែកទឹកនេះ គឺជាកីឡាលេងជាក្រុមដ៏ល្អសម្រាប់ដំណើរកម្សាន្តបែបផ្សងព្រេង និងកំពុងទទួលការពេញនិយមជាខ្លាំង។


    កន្លែងលេងបណ្តែតទូក និងជិះទូកតាមបណ្តោយទន្លេ ដែលមានល្បាប់ទឹកកម្រិតទី1 និងទី2 នៅ Riverbug គឺស័ក្តិសមសម្រាប់អ្នកដែលចាប់ផ្តើមលេងកីឡានេះជាលើកដំបូង ឬអ្នកមកជាលក្ខលៈគ្រួសារ មានក្មេង មានចាស់។ កន្លែងនេះពិតជាល្អសម្រាប់អ្នកស្វែងរកភាពរំភើបចិត្តក្នុងការផ្សងព្រេង ដោយជិះទូកខ្យល់បណ្តែតទឹក បានទាំងគយគន់ទេសភាពផង បានទាំងបញ្ចេញកម្លាំងកម្តៅសាច់ដុំផង ព្រមទាំងបានស្គាល់ និងស្វែងយល់ពីការប្រឈមនឹងឧបសគ្គនានាដែលមាននៅចំពោះមុខផងដែរ។ ការជិះទូក Rafting នៅ Riverbug មានរយៈចម្ងាយរហូតដល់ទៅ15គីឡូម៉ែត្រ ដោយអ៊ុំទូករយៈពេលប្រហែល 1ម៉ោង 30នាទី (ជាពិសេសនៅពេលកម្ពស់ទឹកឡើងខ្ពស់) ដែលកន្លែងនេះបានផ្តល់នូវបទពិសោធជិះទូកខ្យល់លើទឹកថ្លាឆ្វេងដ៏វែងជាងគេនៅទីក្រុងសាបា។ អ្នកអាចមានពេលវេលារីករាយជាមួយនឹងធម្មជាតិ និងបានបន្ធូរអារម្មណ៍របស់អ្នកជាមួយនឹងទេសភាពដ៏ស្រស់ស្អាតគួរឱ្យទាក់ទាញ ដែលអ្នកបានឃើញនៅតាមដងទន្លេ Kiulu។

    បន្ទាប់ពីស្រស់ស្រូបអាហារពេលថ្ងៃត្រង់ដ៏ឆ្ងាញ់ពិសាបែបអាហារតាមតំបន់នៅកន្លែងជិះទូក Riverbug រួច អ្នកសារព័ត៌មានទាំងអស់ក៏បានទៅដើរផ្សារសិប្បកម្មធ្វើដោយដៃមួយកន្លែងនៅក្នុងទីក្រុងសាបា ដែលប្រជាជននៅទីនេះឱ្យឈ្មោះថា “ផ្សារជនជាតិហ្វីលីពីន” (Filipinos’ Market / Handicraft Market) ដើម្បីដើរទស្សនា និងទិញរបស់អនុស្សាវរីយ៍ធ្វើដោយដៃរបស់ប្រជាជននៅទីនោះ ផលិតផលនៅទីនេះមានដូចជា ខោអាវ កាបូបស្ពាយ កាបូបយួរ កាបូបកាន់ដៃ គ្រឿងអលង្ការ គ្រឿងធ្វើពីគុជខ្យង និងរបស់អនុស្សាវរីយ៍ជាច្រើនទៀត។

    ចំណែកនាពេលល្ងាចក៏មានកម្មវិធីជប់លៀងជូនដំណើរអ្នកសារព័ត៌មានពីតាមបណ្តាប្រទេសផ្សេងៗផងដែរ បន្ទាប់ពីចប់កម្មវិធី Mega Fam ឆ្នាំ2020 ប្រកបដោយភាពជោគជ័យ ពេញដោយភាពសប្បាយរីករាយ និងការចងចាំដ៏ល្អមិនអាចបំភ្លេចបាន ដែលកម្មវិធីនេះរៀបចំឡើងដោយក្រសួងទេសចរណ៍នៃប្រទេសម៉ាឡាស៊ី  សហការជាមួយនឹង “បាតាដំណើរកម្សាន្តបែបផ្សងពេញ (PATA ADVENTURE TRAVEL)” ដោយមានការចូលរួម និងឡើងថ្លែងសន្ទរកថាបើកកម្មវិធី ដោយលោកជំទាវ YB Datuk Christina Liew ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ វប្បធម៌ និងបរិស្ថាន ប្រចាំសាបាផងដែរ៕

    ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងសាបា ប្រទេសម៉ាឡាស៊ី រយៈពេល4ថ្ងៃត្រូវបានបញ្ចប់ទៅដោយការចងចាំដ៏ល្អ និងភាពសប្បាយរីករាយក្រៃលែង ក្នុងការមកស្គាល់ពីវប្បធម៌ ភាពរីកចម្រើន និងទីកន្លែងដើរលេងកម្សាន្តបែបផ្សងព្រងនៅតំបន់ដ៏ល្បីឈ្មោះរបស់ប្រទេសម៉ាឡាស៊ី ព្រមទាំងបានដោះដូរចំណេះដឹង និងការប្រាស្រ័យទាក់ទងរវាងអ្នកសារព័ត៌មាននៃប្រទេសផ្សេងៗដែលបានមកចូលរួមនៅក្នុងកម្មវិធី Mega Fam ឆ្នាំ2020 នេះផងដែរ។

    អរគុណ! ក្រសួងទេសចរណ៍នៃប្រទេសម៉ាឡេស៊ី (Tourism Malaysia) ដែលបានអញ្ជើញអ្នកសារព័ត៌មានពី La Reine Media ទៅចូលរួមនៅក្នុងកម្មវិធី Mega Fam ជារៀងរាល់ឆ្នាំ៕

     

     

  • លោក សួស សងវាចា រៀបរាប់ពីស្ថាភាពដុនដាបនៃជំងឺប្រចាំកាយ

    លោក សួស សងវាចា រៀបរាប់ពីស្ថាភាពដុនដាបនៃជំងឺប្រចាំកាយ

    ខណៈប៉ុន្មានម៉ោងនេះ អីតីតតារាចម្រៀងល្បីឈ្មោះលោក សួស សងវាចា បានបង្ហោះរូបភាពនិងសារឱ្យដឹងថា លោកកាន់តែធ្លាក់ក្នុងសភាពធ្ងន់ធ្ងរ ជំងឺរុករានរាងកាយ។ លោករៀបរាប់ថា ដៃកាន់ឈើច្រត់ខំសង្កត់ចិត្ត ពេលនេះស្គាល់មិត្តពិតហើយរូបខ្ញុំ មិត្តខ្លះរាប់អានពេលយើងសុខុម មិត្តដ៏ឧត្តមខ្ញុំស្គាល់ពេលនេះ”។

    លោក សួស សងវាចា បច្ចុប្បន្ននេមានវ័យ៥២ឆ្នាំ បច្ចុប្បន្នកំពុង​សម្រាក​ក្នុង​លំ​នៅដ្ឋានមួយកន្លែង ស្ថិត​​នៅ​ភូមិ​ព្រៃ​ទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដោយលោកបានធ្លាក់ខ្លួនឈឺពិការមួយចំហៀងខ្លួនរយៈពេល៥ឆ្នាំហើយ ដោយសព្វថ្ងៃនេះគ្មានចំនូលផ្គត់ផ្គង់គ្រួសារ មានតែរបរលក់ដូរតិចតួចនៅមុខផ្ទះជាប់បំណុលធនាគារ មានកូនបីនាក់នៅក្នុង​បន្ទុកកំពុងសិក្សា។ គិត​មកទល់​ពេល​បច្ចុប្បន្ន​នេះ ​មាន​រយៈពេល​ជាច្រើន​ឆ្នាំ​ហើយ​ ដែល​លោក​បាន​បាត់បង់​សមត្ថភាព​ចេញ​ច្រៀង​លើ​វិស័យ​សិល្បៈ។ ស្ថានភាព​ជំងឺ​របស់លោករហូតមកដល់​ពេលនេះ ​គឺ​នៅ​តែ​បន្ត​ការ​ព្យាបាល​ប្រចាំខែ​ ពោល​គឺ​រយៈពេល​១​ខែ​ លោក​ត្រូវ​ទៅ​ជួប​ក្រុមគ្រូពេទ្យ​ម្តង​ដើម្បី​តាមដាន​ពី​ជំងឺ​ប្រចាំ​កាយ​។ ដោយសារ​មូលហេតុ​នេះហើយ ​ទើប​ធ្វើ​ឲ្យ​លោក​ជួប​ការ​លំបាក​សម្រាប់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ក្នុង​គ្រួសារ​រហូត​ស្ទើរ​គ្មាន​មិត្តភ័ក្ដិ​ណា​រាប់រក​ដូច​គ្រា​ដែល​លោក​នៅ​មាន​លទ្ធភាព​ចេញ​ច្រៀង​។​

    ក្រោយពី សួស សងវាចា បានបង្ហោះសារបែបនេះមានមហាជនជាច្រើនសម្តែងក្តីអាណិតអាសូរលោកជាពន់ពេក និងជូនពរតារាចម្រៀងរូបនេះឆាប់ជាសះស្បើយ៕

  • ចូលដល់ថ្ងៃទី3 នៃកម្មវិធី Malaysia Mega Familiarisation Tour Programme (Mega Fam) 2020 ម្តង

    ចូលដល់ថ្ងៃទី3 នៃកម្មវិធី Malaysia Mega Familiarisation Tour Programme (Mega Fam) 2020 ម្តង

    ថ្ងៃទី13 ខែកុម្ភៈ ឆ្នាំ2020 នៅទីក្រុងសាបា, ប្រទេសម៉ាឡេស៊ី៖ ថ្ងៃទី13នេះ ចូលមកដល់កម្មវិធី Malaysia Mega Familiarisation Tour Programme (Mega Fam) ឆ្នាំ2020 ថ្ងៃទី3ហើយ សម្រាប់កម្មវិធីដែលខាងក្រសួងទេសចរណ៍ប្រទេសម៉ាឡាស៊ី បានរៀបចំសម្រាប់អ្នកសារព័ត៌មានទាំង12ប្រទេសគឺមានជាបន្តបន្ទាប់ និងប្លែកៗជានិច្ច សម្រាប់ថ្ងៃទី3នៃកម្មវិធីនេះ គឺជាកម្មវិធីសន្និសីទសារព័ត៌មាន ដែលធ្វើឡើងនៅសាលប៉ាស៊ីហ្វិក នៃសណ្ឋាគារ Pacific Sutera រយៈពេលមួយព្រឹកពេញ ក្រោមអធិបតីភាព ឯកឧត្តម YB Datuk Mohamaddin bin Ketapi រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ (MOTAC) ប្រទេសម៉ាឡេស៊ី និងលោកបណ្ឌិត Mario Hardy, នាយក​ប្រតិបត្តិនៃ PATA ព្រមទាំងវាគ្មិនកិត្តិយសជាច្រើនរូបទៀតមានដូចជា លោក Raj Gyawali, ស្ថាបនិកក្រុមហ៊ុន Socialtours និងលោកស្រី Natasha Martin អ្នកជំនាញផ្នែកទេសចរបែបផ្សងព្រេង ក្រោមប្រធានបទ “ទេសចរណ៍បែបផ្សងព្រេង”, លោក Irshad Mubarak ម្ចាស់ Junglewalla Tours ក្រោមប្រធានបទ “តើអ្នកណាជាភ្ញៀវទេសចរបែបផ្សងព្រេងរបស់យើង?”, លោកស្រី Jessica Yew សហស្ថាបនិក និងជានាយកក្រុមហ៊ុន Sticky Rice Travel ក្រោមប្រធានបទ “ការបង្កើតដំណើរផ្សងព្រេងដែលមានអត្ថន័យ”, Graham Harper នាយកក្រុមហ៊ុន Sustainability & Social Responsibility, PATA ក្រោមប្រធានបទ “បទពិសោធន៍ជាមួយសត្វដំរី ប្រកបដោយនិរន្តរភាព” និងលោក Paul Pruangkarn នាយកទំនាក់ទំនង និងកិច្ចការខាងក្រៅរបស់PATA ក្រោមប្រធានបទ “សេចក្តីផ្តើមនៃការសម្របសម្រួលគ្នា” ព្រមទាំងវាគ្មិនជាច្រើនទៀត។

    បន្ទាប់មកនៅពេលថ្ងៃ ក្រុមអ្នកសារព័ត៌មានទាំងអស់ក៏ត្រូវបាននាំទៅទស្សនានៅភូមិវប្បធម៌ ដែលមានឈ្មោះថា Mari Mari មានន័យថា “មក មក!”។ នៅក្នុងភូមិវប្បធម៌ Mari Mari អ្នកនឹងត្រូវបានគេណែនាំឱ្យស្គាល់ផ្ទះប្រពៃណីផ្សេងៗរបស់សហគមន៍ជនជាតិដើមសាបាហាន គឺមានចំនួន5ផ្ទះខុសៗគ្នា មានផ្ទះ Bajau, ផ្ទះLundayeh, ផ្ទះ Murut, ផ្ទះ Rungus និងផ្ទះ Dusun ដែលត្រូវបានសាងសង់ឡើងដោយកូនចៅនៃកុលសម្ពន្ធទាំង5នេះ។ ដើម្បីទទួលបានបទពិសោធនៃវប្បធម៌រស់នៅរបស់ជនជាតិដើមទាំង5 គឺត្រូវពិនិត្យមើលផ្ទះរបស់ពួកគេនៅក្នុងភូមិ ដែលពួកគេមានទម្លាប់រស់នៅប្រចាំថ្ងៃបែបជនជាតិដើមសាបាហាន មានលក្ខណៈធម្មតា និងស្និតស្នាលជាមួយនឹងធម្មជាតិ។ ការផ្លុំបាញ់ដោយប្រើឫស្សី ដើម្បីបរបាញ់សត្វ ការបង្កាត់ឱ្យភ្លើងឆេះបែបធម្មជាតិ ដោយប្រើដើមឫស្សី ការធ្វើរូបសាក់ និងស្វែងយល់ពីភាពអាថ៌កំបាំងរបស់ពួកគេ។ អ្នកទស្សនាក៏អាចមានឱកាស ដើម្បីរៀនធ្វើម្ហូបបែបប្រពៃណីរបស់ Sabahan ពីក្រុមជនជាតិនីមួយៗផងដែរ។

    ដំណើរទស្សនកិច្ចទៅកាន់ភូមិវប្បធម៌ម៉ារី ម៉ារី បានក្លាយជាដំណើរកម្សាន្តស្វែងយល់ពីវប្បធម៌ថ្មីៗពេញមួយជីវិត! សូមមើល ភ្លក់ និងទទួលយកអារម្មណ៍ពីជីវិតអ្នកភូមិរបស់សាបា ម៉ារីម៉ារី! មកមក ទៅភូមិវប្បធម៌ម៉ារី ម៉ារី ទាំងអស់គ្នា!

    ចំណែកនៅពេលល្ងាច អ្នកសារព័ត៌មានអន្តរជាតិទាំងអស់ក៏ទទួលបាននូវកិត្តិយសយ៉ាងធំធេងក្នុងការទទួលទានអាហារពេលល្ងាចជួបជុំគ្នាជាមួយថ្នាក់ដឹកនាំរបស់ក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ (MOTAC) របស់ប្រទេសម៉ាឡេស៊ី ថ្នាក់ដឹកនាំរបស់ PATA ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនទៀត ជាមួយនឹងការស្វាគមន៍យ៉ាងកក់​ក្តៅ​ នៅឯសណ្ឋាគារ Marriot, Kota Kinabalu៕

     

     

  • អាការតារាចម្រៀង មាស សៀវប៉ាយ កាន់តែធ្ងន់ធ្ងរសម្រេចដឹកទៅព្យាបាលនៅវៀតណាម ទាំងខ្វះខាតថវិកា

    អាការតារាចម្រៀង មាស សៀវប៉ាយ កាន់តែធ្ងន់ធ្ងរសម្រេចដឹកទៅព្យាបាលនៅវៀតណាម ទាំងខ្វះខាតថវិកា

    ក្រុមគ្រួសារនិង គ្រួសារតារាកម្ពុជា បានសម្រេចបញ្ជូនតារាសម្ដែង មាស សៀវប៉ាយ ដែលនៅតែសន្លប់ស្ដូកស្ដឹងមិនទាន់ដឹងខ្លួន ក្រោយគ្រោះថ្នាក់ផ្នែកក្បាលធ្ងន់ធ្ងរ ទៅព្យាបាលនៅក្នុងប្រទេសវៀតណាម នៅមន្ទីរពេទ្យជោរី ក្នុងទីក្រុងហូជីមិញ នៅថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០២០ នេះ។ យ៉ាងណាមិញលទ្ធភាពនៃការចេញទៅ គឺស្ថិតក្នុងសភាពភ័យបារម្ភ ពីការព្យាបាលនៅឡើយទេ ដោយសារតែគ្រួសាររបស់ជនរងគ្រោះ ត្រូវពឹងទាំងស្រុងតែលើកម្លាំងបរិច្ចាគ របស់សប្បុរសជនក្នុងពេលបន្តបន្ទាប់។

    ដោយសារតែគ្រួសារទាំងមូល​​ គឺមិនមានលទ្ធភាព ម្យ៉ាងឪពុករបស់លោក ក៏ឈឺមិនមានសុខភាពផង។ យ៉ាងណាមិញក្រោយការពន្យល់ និង សម្អាងលើកម្លាំងសប្បុរសធម៌ ក្រោមការជ្រោមជ្រែងរបស់គ្រួសារតារាកម្ពុជា គ្រួសាររបស់លោកសម្រេចចិត្តបញ្ជូនចេញ។ ការសម្របសម្រួលត្រូវបានចាត់ចែងរៀបរយអស់ហើយ ដោយគ្រួសារជនរងគ្រោះ មានជំនួយក្នុងដៃពីខាងក្លិប QK និង ពីសប្បុរសជននានាប្រមាណ២ពាន់ដុល្លារ ក្នុងការចេញទៅ ខណៈដែលគ្រួសារតារាកម្ពុជា មានជំនួយប្រមាណជាង១ពាន់ដុល្លារផ្សេងទៀត ដើម្បីជួយពីក្រោយ។

    លោក ផាត់ តារារដ្ឋ ជាប្រធានគ្រួសារតារាកម្ពុជា នឹងបន្តរ៉ៃអង្គាស និងបំផុសជួយដល់តារារូបនេះ ឲ្យអស់លទ្ធភាព បន្ទាប់ពីលោកនៅតែមានសភាពមិនទាន់ដឹងខ្លួន ក្រោយចូលសម្រាកនៅក្នុងមន្ទីរពេទ្យក្នុងស្រុក។ ​មាស សៀវប៉ាយ ត្រូវបានបញ្ជូនចេញទៅវៀតណាម ក្រោយរកបានជំនួយសរុប ពីគ្រប់ទីប្រមាណជាង៣ពាន់ដុល្លារ តែយើងមិនអាចទុកឲ្យសភាពជំងឺនេះ នៅតែធ្ងន់បែបនេះបានទេ យ៉ាងហោចណាស់ប្រសិនបើគ្រួសារតារាកម្ពុជា អស់លទ្ធភាពក្នុងការអំពាវនាវ និងបំផុសពីកង្វះខាតនេះ បានចប់ចុងចប់ដើម ក៏អាចឲ្យមាស សៀវប៉ាយ ផ្ទាល់គាត់អស់ចិត្ត ចំពោះការជួយសង្គ្រោះដែរ ។ លោកថាកម្លាំងសាមគ្គី របស់សប្បុរសជននឹងជួយឲ្យ លោក មាស សៀវប៉ាយ ទទួលបានការជ្រោមជ្រែងរហូត​​ ស្របគ្នាដែលខាងមន្ទីរពេទ្យរុស្ស៊ី ក៏បានបញ្ជាក់ហើយថា លោកមិនមានឈាមកកនៅក្នុងលលាដ៍ ដែលតម្រូវឲ្យវះកាត់នោះ។

    លោកថាគ្រួសារគ្រួសារតារាកម្ពុជា ធ្លាប់បានធ្វើសកម្មភាពរ៉ៃលុយ និងបំផុសពីទុក្ខលំបាករបស់សិល្បៈបែបនេះ ច្រើននាក់មកហើយ ធ្វើឲ្យសប្បុរសជនគ្រប់ទិសទីចុះជួយព្រមគ្នា ទើបលោកជឿថា កម្លាំងនៃការបំផុសជួយលោក មាស សៀវប៉ាយ លើកនេះ គឺពិតមិនអត់សប្បុរសជនដែលមានទឹកចិត្តជួយ រហូតដល់ស្ថានភាពជម្ងឺរបស់លោកមានសង្ឃឹម៕

  • កំពូលស្មាតហ្វូនកាមេរ៉ា Galaxy S20 Ultra និង Galaxy S20+អាចកម្ម៉ង់បាន នៅថ្ងៃនេះហើយ!!!

    កំពូលស្មាតហ្វូនកាមេរ៉ា Galaxy S20 Ultra និង Galaxy S20+អាចកម្ម៉ង់បាន នៅថ្ងៃនេះហើយ!!!

    ធ្វើស្រែទាន់ក្តៅដី…Pre-Orderកំពូលស្មាតហ្វូនកាមេរ៉ា Galaxy S20 Ultra និង Galaxy S20+ ទាន់ក្តៅចិត្ត!

    (ភ្នំពេញ) ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២០៖ ពិតជារហ័សទាន់ចិត្តមែន! បន្ទាប់ពីការដាក់បង្ហាញរូបរាងកាលពីម្សិលមិញរួចមកឥឡូវនេះក្រុមហ៊ុនសាមសុង ក៏បានបំពេញតាមសំណូមពរដោយប្រញាប់ប្រញាល់បើកឱ្យអតិថិជនដែលកំពុងតែរង់ចាំយ៉ាងអន្ទះសារ និងច្រើនលើសលុបក្នុងប្រទេសកម្ពុជាយើងធ្វើការកម្ម៉ង់ទុកមុនបាន (Pre-Order) ចាប់ពីថ្ងៃនេះរហូតដល់ ថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ ២០២០ ជាមួយនឹងការថែមយ៉ាងអស្ចារ្យបំផុតដែលពុំធ្លាប់មាន៖

    1.កាសឥតខ្សែជំនាន់ថ្មី Samsung Galaxy Buds+

    ២.ចុះតម្លៃ50% ពេលប្តូរអេក្រង់នៅពេលបែកឬបាក់ដោយប្រការណាមួយដែលមានសុពលភាព 3ខែចាប់ពីថ្ងៃទិញទូរស័ព្ទ

    ៣.កញ្ចប់smart ធំហ្មង52សប្តាហ៏រួមជាមួយលេខពិសេសដែលមានតម្លៃរហូតដល់$129

    គួររំលឹកផងដែរថា សមត្ថភាពពិសេសបំផុតរបស់កំពូលទូរស័ព្ទដៃ Galaxy S20 Ultra និង Galaxy S20+ នោះគឺបច្ចេកវិទ្យាកាមេរ៉ាចុងក្រោយបង្អស់ ដែលមានសមត្ថភាពអាចZoom បានដល់ 100 ដង ( Space zoom 100X) និងអាចថតវីដេអូបានដល់កម្រិត 8K ហើយអាចទាញយករូបភាពក្នុងវីដេអូមកប្រើបានដែលមានទំហំរូបភាពបានដល់ 33MP!!មុខងារដ៏ឆ្នើមនេះបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់មនុស្សជំនាន់ថ្មីដែលចូលចិត្តផ្តិតយករាល់សកម្មភាពសំខាន់ៗក្នុងជីវិតរស់នៅរបស់ពួកគេនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

    Galaxy S20 Ultra និង Galaxy S20+ នឹងផ្តល់ជូននូវបទពិសោធន៍ស្មាតហ្វូន ដែលធ្វើឲ្យជីវិតរបស់អ្នកប្រើប្រាស់កាន់តែទំនើប ងាយស្រួល ផ្សារភ្ជាប់ រីករាយជាមួយការចែករំលែកនូវបទពិសោធន៍ជាមួយអ្នកជុំវិញ និងពិភពលោក។

    សម្រាប់ប្រទេសកម្ពុជា Galaxy S20 Ultra មានជម្រើសផ្តល់ជូន 2 ពណ៌៖ ពណ៌ខ្មៅ និងប្រាក់ រីឯ Galaxy S20+ មានជម្រើស ៣ ពណ៌៖ ពណ៌ខ្មៅ ខៀវ និងប្រាក់។ សម្រាប់តម្លៃផ្តល់ជូន៖

    –  Galaxy S20 Ultra = $1,269

    –  Galaxy S20+  = $ 1,049

    សាកស្រមៃមើល? ពេលដែលបានចាប់កាន់ស្តេចកំពូលស្មាតហ្វូន Galaxy ជំនាន់ថ្មីនេះមុនគេហើយទទួលបានការថែមជូនដ៏ពិសេសអស្ចារ្យដែលពុំធ្លាប់មានបន្ថែមទៀតមិនដឹងឡូយយ៉ាងណាទេ!! ដូច្នេះនៅចំាអីទៀត…? សូមប្រញាប់រួសរាន់អញ្ជើញទៅហាងដែលមានស្លាកសញ្ញា

    (Pre-order) ឬហាងដែលនៅជិតលោកអ្នកបំផុតឥឡូវនេះភ្លាមទៅណា៎! ស្រួលមិនស្រួលទៅមិនទាន់ដាច់ស្តុកកម្ម៉ង់អត់បានណា៎!! សម្រាប់ព័ត៌មានបន្ថែមសូមសាកសួរដោយផ្ទាល់តាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 !

    * លក្ខខ័ណ្ឌផ្សេងៗត្រូវបានអនុវត្ត!

  • ពិធីករ សន សុវណ្ណារ៉ា​ ប្រកាសមិនចោលសិល្បៈបើទោះមុខជំនួញខ្លួនកំពុងជោគជ័យខ្លាំង

    ពិធីករ សន សុវណ្ណារ៉ា​ ប្រកាសមិនចោលសិល្បៈបើទោះមុខជំនួញខ្លួនកំពុងជោគជ័យខ្លាំង

    ពិធីករ និងជាតារាសម្តែងសាច់ទ្រលុកទ្រលុន លោក សន សុវណ្ណារ៉ា ប្រកាសថា ខ្លួននឹងមិនបោះបង់ចោលវិស័យសិល្បៈឡើយ បើទោះបីពេលនេះកំពុងមមាញឹកខ្លាំងជាមួយក្រុមហ៊ុនផ្ទាល់ខ្លួនយ៉ាងណាក៏ដោយ។

    មិនខុសពីតារាសម្តែងទូទៅដែលតែងមានអាជីវកម្មផ្ទាល់ខ្លួន ក្រៅពីអាជីពក្នុងរង្វង់សិល្បៈ លោក សន សុវណ្ណារ៉ា ដែលគ្រប់គ្នាស្គាល់ថាជា ពិធីករ និងជាតារាសម្តែងសាច់ទ្រលុកទ្រលុន ក៏កំពុងមមាញឹកខ្លាំងនិងក្រុមហ៊ុនដែលជាអាជីវកម្មផ្ទាល់របស់លោកដូចគ្នា។ ដោយក្រុមហ៊ុនរបស់ពីធីកររូបនេះ ឈ្មោះថា RA Group ជាក្រុមហ៊ុនពិធីការ ទទួលរៀបចំគ្រប់កម្មវិធី ពិសេសពិធីផ្លូវការ ដែលមានរៀបចំជាប្រភេទបដិសណ្ឋារកិច្ច។ ត្បិតកំពុងរវល់ហើយមមាញឹកខ្លាំងជាមួយអាជីវកម្មយ៉ាងណាក្តី ក៏ពិធីកររូបនេះគ្មានបំណងបោះបង់អាជីពសិល្បៈនោះឡើយ ព្រោះតែវិថីសិល្បៈទើបធ្វើឱ្យលោក​មានថ្ងៃនេះ។ ដូច្នេះ ទោះយ៉ាងណាក៏លោកមិនបោះបង់ឡើយ។​

    នេះបើតាមការបញ្ជាក់អះអាងរបស់លោក លោក សន សុវណ្ណារ៉ា ខណៈលោកកំពុងធ្វើជាពិធីករ ក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ពាណិជ្ជកម្មថៃឆ្នាំ២០២០ ដែលទើបប្រារព្ធចប់សព្វគ្រប់កាលពីពេលថ្មីៗនេះ។ លោកថា សម្រាប់ការងារសិល្បៈ សព្វថ្ងៃខ្លួនកំពុងមានទីផ្សារខ្ពស់លើអាជីពជាពិធីករ ឯកម្មវិធីតាមប៉ុស្តនានាគឺមួយៗប៉ុណ្ណោះ ចំណែកសម្រាប់ទីផ្សារការសម្តែងវិញមិនស្ងាត់នោះទេ គឺលោកតែងមានផលិតករទាក់ទងមកដើម្បីរួមសម្តែងជាមួយគ្នា ប៉ុន្តែលោកពុំសូវបានទទួលនោះឡើយ ព្រោះរាល់ភាពយន្តដែលទទួលថតត្រូវចំណាយពេលយូរ ហើយលោកមិនមានពេលវលាគ្រប់គ្រាន់។ បង្ហើបបន្ថែមប្រាប់អ្នកសារពត៌មាន សុវណ្ណារ៉ា ថា ថ្មីៗទើបមានផលិតករទំនាក់ទំនងមកលោក ហើយក៏កំពុងស្ថិតក្នុងការចរចារ តែសម្រាប់ជាក់ស្តែងអាចទទួលការងារនោះបានឬយ៉ាងណាលោកនៅពុំទាន់អាចបញ្ជាក់បាននៅឡើយ៕

  • ឡូយអស់ទាស់!! នីកូ យកក្រមាខ្មែរច្នៃម៉ូដរំលេចស្ទាយ៍ថ្មីក្នុងMVចម្រៀង «ទៅត្រង់ »

    ឡូយអស់ទាស់!! នីកូ យកក្រមាខ្មែរច្នៃម៉ូដរំលេចស្ទាយ៍ថ្មីក្នុងMVចម្រៀង «ទៅត្រង់ »

    តារាចម្រៀង នីកូ បានបញ្ចេញបទចម្រៀងថ្មីមានចំណងជើងថា «ទៅត្រង់ » ជាប្រភេទបទញាក់រាំកន្ទ្រាក់អារម្មណ៍ត្រៀមសម្រាប់ទេសកាលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលកៀកមកដល់ខាងមុខនេះហើយ។ កាន់តែប្លែកអារម្មណ៍ក្រៅពីសាច់ភ្លេង MVបទចម្រៀងក៏ប្រមូលផ្ដុំដោយតារាស្រីស្អាតជាច្រើនដួងមកសម្ដែងរួមគ្នាទៀតផង។

    មិនខុសពីបទ « Like មួយ » មួយបទថ្មីនេះគេជឿថាពិតជាធ្វើហ្វេនៗបានស្ដាប់ហើយពិតជាទប់អារម្មណ៍មិនរាំ មិនបាន ទាំងអត្ថន័យបទចម្រៀង បូករួមសាច់ភ្លេងស្ដាប់ហើយពិតជាពីរោះខ្លាំង។ តែអ្វីដែលកាន់តែចាប់អារម្មណ៍ក្នុងបទចម្រៀងមួយបទនេះ គឺ លោកយកភ្លេងខ្មែរមក ច្នៃជាមួយភ្លេងសម័យ និង​ក្បាច់រាំពិតជាកប់ខ្លាំង ហើយការតុបតែងខ្លួនវិញ លោកយក ក្រមាខ្មែរ មកច្នៃជាសម្លៀកបំពាក់ មើលទៅពិតជាស្រស់សង្ហាខ្លាំង៕

    កុំឱ្យខាតពេលយូរ សូមទស្សនាវីដេអូខាងក្រោមនេះ៖