Author: អេបិល

  • សុខ រក្សា គ្រោងចូលរោងការជាមួយ កុល ដាវី ចុងឆ្នាំ 2018 នេះ

    សុខ រក្សា គ្រោងចូលរោងការជាមួយ កុល ដាវី ចុងឆ្នាំ 2018 នេះ

    អស់រយៈពេលជាង 5 ឆ្នាំមកហើយដែលតារាស្រីចាយរាងសិចស៊ីកញ្ញា កុល ដាវី និងលោក សុខ រក្សា បានរស់នៅជាមួយគ្នាដូច​ប្តី​ប្រពន្ធ​ស្របច្បាប់​ទៅ​ហើយ ដោយសារ​តែគេសង្កេតឃើញអ្នកទាំងពីរ​ទៅ​ដល់​ទីណា​ឃើញមាន​​វត្តមាន​ទាំង​គូព្រមគ្នាតែ​ម្តង​ ខណៈ​ដំណឹង​ភ្ជាប់ពាក្យ និង​​​ដំណឹង​ដឹកដៃ​គ្នា​ចូលរោងការ​ស្ថិត​ក្នុង​ភាព​ស្ងាត់ជ្រងំ​ ក៏ប៉ុន្ដែ ទាំងអ្នកសិល្បៈ និងមហាជនអ្នកគាំទ្រ សុទ្ធតែបានដឹងអំពីទំនាក់ទំនងរបស់ពួកគេ។

    ថ្មីៗនេះប្រភពដែលទទួលបាន បានឱ្យដឹងថា តារាចម្រៀងប្រុស និងជាម្ចាស់បទ ” សំបុត្រស្នេហាក្នុងកន្ត្រកកង់ ” លោក សុខ រក្សា វិញ ធ្លាប់បានបង្ហើបប្រាប់អ្នកសារព័ត៌មានថា « បច្ចុប្បន្ននេះ លោកមាន​ផ្ទះប្រណីត 2 ល្វែងនិងមានរថយន្ដ​សមរម្យជិះ​ ទើប​គិត​គ្រោងចូលរោងការនៅចុងឆ្នាំ2018 នេះហើយព្រោះថា ខ្ញុំនិងដាវីស្រលាញ់គ្នាគឺជាស្នេហាពិត ​មិនមែនលេង​សើច​ទេ​ហើយអ្នកសិល្បះណាក៏បានដឹងរឿងរបស់ពួកយើងដែរ »។

    យ៉ាងណាមិញ តារាចាយសម្រស់សិចស៊ីកញ្ញា កុល ដាវី បានបញ្ជាក់ប្រាប់បន្ថែមថា « ពិធីមង្គលការនោះគឺពិតជាជិតដល់ពេលឆាប់ៗនេះមែន តែមិន​ទាន់​កំ​ណត់ពេលវេលាពិតប្រាកដទេ ហើយថ្ងៃរៀបការនាងខ្ញុំគឺធ្វើដោយចំហរ​ដោយហៅអ្នកសារ​ព័តមាន​ទាំងអស់ឲ្យ​ចូលរួម​»៕​

  • MV ចម្រៀង ” បើអាច ” សម្ដែងដោយ មាន សុនីតា ចាក់ដោតចិត្តយុវវ័យខ្លាំង

    MV ចម្រៀង ” បើអាច ” សម្ដែងដោយ មាន សុនីតា ចាក់ដោតចិត្តយុវវ័យខ្លាំង

    បើតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី 16 ​ខែកុម្ភៈ ឆ្នាំ 2018 នេះ បានឱ្យដឹងថា បទចម្រៀងដែលមានចំណងជើងថា ” បើអាច ” របស់ក្រុមច្រៀង ក្រុមតូច ដែលមានការចូលរួមសម្ដែងពីតារាសម្ដែង បង្ហាញម៉ូដស្រី និងជារាជនីក្រម៉ា គឺកញ្ញា មាន សុនីតា នៅពេលនេះ បានចេញជាវីដេអូចម្រៀងពេញហើយ ក្នុងការបំពេញបំណងមិត្តយុវវ័យដែលបានទន្ទឹងរង់ចាំទស្សនាអស់រយៈជាយូរ។

    តារាស្រីរូបនេះ​ បានរៀបរាប់ថា « សម្រាប់អត្ថន័យនៃបទចម្រៀងនេះគឺ ចាក់ដោតអារម្មណ៍មែនទែន ។ នាងខ្ញុំមានអារម្មណ៍រំភើបសប្បាយចិត្តជាខ្លាំង ដែលបានសម្ដែងនៅក្នុងបទចម្រៀងនេះ ព្រោះថា នាងខ្ញុំបានរង់ចាំអស់រយៈពេលជាង 2 ឆ្នាំហើយ ទើបបានចេញថត ហើយស្រឡាញ់បទមួយនេះមែនទែន»។ កាន់តែពិសេស តារាស្រីសំឡេងស្រួយរូបនេះ បានបន្ថែមថា «សម្រាប់ពាក្យពេចន៍ដែលនិយាយទៅកាន់សង្សារចាស់គឺ ជានិស្ស័យទើបបណ្ដាលឱ្យបានជួបគ្នា តែវាគ្រាន់តែជាអតីតកាលតែប៉ុណ្ណោះ អ្វីដែលត្រូវទទួលយកគឺបច្ចុប្បន្ន ដែលយើងរស់នៅជាមួយសង្គម និងមនុស្សជុំវិញខ្លួន ជាពិសេសគឺ មនុស្សដែលយើងស្រឡាញ់»។

    ចង់ដឹងថា ផ្ទៃរឿងទាំងមូលដែលស្ដែងតាមរយៈបទចម្រៀងមួយនេះ មានន័យ និងចាក់ដោតអារម្មណ៍ប្រិយមិត្តយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖

  • ញាក់សាច់! ដួង ម៉ានិច បង្ហាញសាច់ខ្នងដោយមិនពាក់អាវក្នុង

    ញាក់សាច់! ដួង ម៉ានិច បង្ហាញសាច់ខ្នងដោយមិនពាក់អាវក្នុង

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាស្រី ដួង ម៉ានិច នៅថ្ងៃទី 16 ខែកុម្ភៈ ឆ្នាំ 2018 នេះបានឱ្យឃើញថា តារាស្រីរូបនេះបានបង្ហោះរូបភាពជាច្រើនសន្លឹកនាឱកាសថ្ងៃសែន ចូលឆ្នាំប្រពៃណីបងប្អូនជនជាតិចិន ដែលរូបនាងបង្ហាញឱ្យឃើញពីឈុតរ៉ូបព័ណ៌ខៀវចាស់ និងបញ្ចេញសាច់ខ្នងឱ្យមហាជនបានទស្សនាកម្សាន្ដផងដែរ។

    កានតែពិសេជាងនេះទៅទៀត តាមរយៈរូបភាពដែលបានបង្ហាញ គេអាចមើលឃើញយ៉ាងច្បាស់ថា តារាស្រីរូបនេះពុំមានពាក់អាវក្នុងនេះទេ ហើយឈរកាច់រាងនៅខាងមុខតុកញ្ចក់ ពោលនាងចង់បង្ហាញពីភាពសិចស៊ីរបស់នាង និងស្រស់ដ៏ស្រស់ស្អាតជាការទាក់ទាញចិត្តបុរសៗ។ ដួង ម៉ានិច បានសរសេរនៅខាងលើរូបភាពរបស់នាងថា «​ កូនខ្មែរ100% ថ្ងែគេដើរលេង ថ្ងែគេឈប់ ខ្ញុំនៅតែថតរឿង ចង់និយាយថាអត់អីទេ ..»៕

    ដើម្បីឱ្យកាន់តែជាក់ច្បាស់បន្ថែមទៀតសូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៖

  • អីយ៉ា!  សួស វី​សា និង ថ​មមី គ្រោងរៀបការនៅក្នុងឆ្នាំ 2018 មែន?

    អីយ៉ា!  សួស វី​សា និង ថ​មមី គ្រោងរៀបការនៅក្នុងឆ្នាំ 2018 មែន?

    កន្លងមកព័ត៌មានដែលត្រូវបានគេទម្លាយពីរឿងកញ្ញា សួស វីសា លួចបង្កាត់ភ្លើងស្នេហាជាមួយប្រុសក្មេងថមមី ធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍ខ្លាំង និងបានធ្វើឱ្យតារាស្រីរូបនេះភ័យបះសក់ច្រូង ថែមទាំងចេញមុខមកបកស្រាយបដិសេធពីរឿងរ៉ាវស្នេហារបស់ខ្លូនភ្លាមៗ ដោយមិនបង្អង់យូរឡើយ។

    គួររំឭកផងដែរថា កន្លងមកតារាចម្រៀងស្រីនៅក្នុងផលិតកម្មរស្មីហង្សមាសរូបនេះ ធ្លាប់ធ្វើការបដិសេធថា «ចង់ប្រាប់រឿងមួយដល់អ្នកគាំទ្រនឹងស្រឡាញ់ចូលចិត្តខ្ញុំទាំងអស់ឱ្យបានដឹងថា រឿងនេះ ខ្ញុំចង់ជម្រាប និងបញ្ជាក់ឱ្យច្បាស់ជាយូរមកហើយ។ ខ្ញុំសូមជម្រាបដល់បណ្តាអ្នកគាំទ្រខ្ញុំទាំងអស់ និងបងៗសារព័ត៌មានថា ខ្ញុំ សួស វីសា ជាមួយប្អូនប្រុស ថមមី គ្មានទំនាក់ទំនងស្នេហាអ្វីទេ»។

    តែនៅពេលថ្មីៗនេះ បើតាមប្រភពដែលសារព័ត៌មានឡារ៉ែនទទួលបាន ត្រូវគេបង្ហើបឱ្យដឹងថា ការពិត សួស វី​សា និង ថ​មមី ពិតជា​ស្រឡាញ់គ្នា​មែនទែន តែដោយសារ​មួយរយៈ​ពេលមុន​អ្នក​ទាំងពីរ​ឈ្លះ​គ្នា​ទើប សួស វី​សា ប្រកាសថា មិនបាន​ស្រឡាញ់គ្នា​ជាមួយ ថ​មមី ដើម្បី​កុំឱ្យ​មានការ​យល់ច្រឡំ ។ នៅក្នុងឆ្នាំថ្មី 2018 នេះ អ្នក​ទាំងពីរ​បាន​ផ្សះផ្សា​ស្នេហា​គ្នា​ឡើងវិញ​ហើយ ដូច្នេះហើយ​ទើប​ឃើញ​អ្នក​ទាំងពីរ​បណ្តើរគ្នាយ៉ាងល្អូកល្អើននឹងគ្នា​ទៅណា​មក​ណា​ផ្អែមល្ហែមដូច​មុន ។ សូម្បីតែ​លោក ថ​មមី ផ្ទាល់​ក៏បាន​បង្ហើប​ប្រាប់ថា​ពី​គម្រោង​រៀបការ​របស់ខ្លួន​នៅក្នុង​ឆាប់ៗ​ខាងមុខ​ផងដែរ ពីព្រោះ​អ្នក​ទាំង​ពីរបាន​ត្រូវ​រូ​វ​គ្នា​ដូចដើម ក្រោយពី​ឈ្លះ​គ្នា​មួយរយៈ ។​ គួរបញ្ជាក់ផងដែរថា ដំណឹងល្អរបស់អ្នកពីរអាចនឹងមានឡើងនៅក្នុងពេលឆាប់ៗខាងមុខ៕

  • សុ​ភ័​ក្រ កុ​សុ​ម៉ា ទម្លាយរឿងក្នុងចិត្តនិយាយពី ឱក សុគន្ធ​កញ្ញា

    សុ​ភ័​ក្រ កុ​សុ​ម៉ា ទម្លាយរឿងក្នុងចិត្តនិយាយពី ឱក សុគន្ធ​កញ្ញា

    តាមរយៈបណ្ដញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាស្រីសម្បុរស្រអែមកញ្ញា សុ​ភ័​ក្រ កុ​សុ​ម៉ា នៅថ្ងៃទី 16 ខែកុម្ភៈ ឆ្នាំ 2018 នេះ បានឱ្យដឹងថា តារាស្រីរូបនេះមិនត្រឹមតែជាតារាចម្រៀងដែលមានសំឡេងត្រាប់តាមអ្នកនាង យក់ ថិតរដ្ឋា នោះទេ នៅក្នុងនោះ នាងក៏បានប្រាប់មហាជនៀផងដែរថា នាងពិតជាស្រឡាញ់និងគាំទ្រ តារាស្រីល្បីឈ្មោះនៅក្នុងផលិតកម្មរស្មីហង្សមាស គឺកញ្ញា ឱក សុគន្ធ​កញ្ញា ដែលចាត់ទុកថា ជាកំពូលតារាចម្រៀងនៅក្នុងដួងចិត្តរបស់នាង និងប្រិយមិត្តស្រទាប់យុវវ័យផងដែរ។

    ថ្មីៗនេះ ​សុ​ភ័​ក្រ កុ​សុ​ម៉ា បាន​បញ្ចេញ​សារទម្លាយរឿងក្នុងចិត្តដែលនិយាយរៀបរាប់ពី ឱក សុគន្ធ​កញ្ញា ព្រមជាមួយ​រូបថត​ប៉ុន្មាន​សន្លឹក ថត​ជាមួយគណៈកម្មការកម្មវិធីប្រលងចម្រៀងលំដាប់ពីភពលោកធំៗ ដោយបង្ហោះ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​កថា «​និយាយ​ទៅ​អាយ​ដល​គួរឱ្យ​ស្រឡាញ់ គួរឱ្យ​គោរព​ខ្លាំង អង្គុយ​ជិត​ដាក់​ដៃ​លើ​ភ្លៅ​ទៀត អូយ​ម្ចាស់​ស្នេហ៍​» ។ ទោះបីជា​ពេលនេះ តារា​ស្រី​សម្បុរ​ស្រអែម​ស្រស់ សុ​ភ័​ក្រ កុ​សុ​ម៉ា មានឈ្មោះ​បោះ​សំឡេង​ក្នុង​វិស័យ​សិល្បៈ​យ៉ាងណាក្ដី ប៉ុន្ដែ​នាង​នៅតែ​កោតស្ញប់ស្ញែង​ចំពោះ សុគន្ធ​កញ្ញា និង ចាត់ទុក​កំពូល​តារាចម្រៀង​ស្រី​ដួង​នេះ​ជា idol ថែមទៀត ។

    សូមជម្រាបបន្ថែមថា ប្រិជាប្រិយភាពរបស់តារាស្រីរូបស្រស់រូបនេះ កាន់ឡើងកូដរហូតដោយសារតែ កញ្ញាពូកែកំប្លុកកំប្លែង និងធ្វើឱ្យមហាជនផ្ទុះសំណើចជាមួយសំដីចាក់ទឹកមិនលេចរបស់នាង ដែលជាហេតុធ្វើឱ្យស្ថានីយទូរទស្សន៍នានាចាប់អារម្មណ៍ចំពោះរូបនាង និងចង់បាននាងធ្វើជាពិធីការិនីក្នុងកម្មវិធីធំៗផងដែរ៕

  • ផ្អែមដល់ម្លឹង! ឆាយ វិរៈយុទ្ធ ធ្វើរឿងរំភើបចិត្តមួយសម្រាប់ភរិយាកាលពីម្សិលមិញ…

    ផ្អែមដល់ម្លឹង! ឆាយ វិរៈយុទ្ធ ធ្វើរឿងរំភើបចិត្តមួយសម្រាប់ភរិយាកាលពីម្សិលមិញ…

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាចម្រៀងប្រុសប្រចាំផលិតកម្មសាន់ដេ គឺលោក ឆាយ វិរៈយុទ្ធ ​បានបង្ហោះរូបភាពជាច្រើនសន្លឹក និងបង្ហាញពីក្ដីស្រឡាញ់ដ៏រំជួលចិត្តចំពោះភរិយា​របស់លោក កាលពីថ្ងៃទី14 ខែកុម្ភៈ ឆ្នាំ2018 ម្សិលមិញនេះ។

    តារាចម្រៀងប្រុសដែលទើបតែដូរមកជិះថយន្ដទំនើប Chevrolet ម៉ាកTrailblazer តម្លៃជិត 7ម៉ឺនដុល្លារូបនេះ បានធ្វើឱ្យមហាជនកាន់តែភ្ញាក់ផ្អើលខ្លាំងថែមទៀត ដោយការបង្ហាញពីភាពស្មោះស្ម័គ្រចំពោះស្នេហានៅចំពោះមុខភរិយា ដោយបានសច្ចាថា «ខ្ញុំប្តេជ្ញាចិត្តក្នុងការបើកបរដោយសុវតិ្ថភាពជាមួយរថយន្ត Chevrolet ដើម្បីសង្គមជាតិ គ្រួសារ និងមនុស្សជាទីស្រឡាញ់ Happy Valentine’s Day»។

    គួរបញ្ជាក់ផងដែរថា កន្លងមកលោកចង់បានបុត្រស្នងត្រកូលឱ្យបានឆាប់ តែរហូតមកទល់ពេលនេះ ភរិយានៅមិនទាន់បានបង្ហាញអាការថា ឃ្លានម្ជូរនៅឡើយទេ តែយ៉ាងណាក៏ដោយ ឆាយ វីរៈយុទ្ធ រំពឹងថា ភរិយា​នឹងមាន​បុត្រនាពេលឆាប់ៗខាងមុខនេះតាមបំណងប្រាថ្នារបស់ពួកគេទាំងពីរ ហើយប្រសិនបើមានដំណឹងល្អពិតមែននោះ លោករំពឹងចង់ទទួលបានបុត្រភ្លោះតែម្ដង ក៏កាន់តែសប្បាយចិត្តទៅទៀត៕

  • លាង សុផាឡែន សម្រេចចុះកិច្ចកុងត្រាជាមួយផលិតកម្មរស្មីហង្សមាស 5ឆ្នាំ បន្ដទៀត

    លាង សុផាឡែន សម្រេចចុះកិច្ចកុងត្រាជាមួយផលិតកម្មរស្មីហង្សមាស 5ឆ្នាំ បន្ដទៀត

    តាមរយៈកិច្ចសម្ភាសន៍ជាមួយគេហទំព័រព័ត៌មានក្នុងស្រុកកាលពីពេលថ្មីនេះៗ បានឱ្យដឹងថា តារាសម្រៀងស្រីមានឈ្មោះល្បី ពូកែប្រើប្រាស់សំឡេងតុងខ្ពស់គឺ កញ្ញា លាង សុផាឡែន នៅពេលថ្មីៗនេះបានសម្រេចចិត្តចុះកិច្ចកុងត្រា បន្ដកិច្ចសន្យាការងាររយៈពេល 5ឆ្នាំបន្ដទៀតជាមួយក្រុមហ៊ុនហង្សមាសក្នុងនាមជាតារាចម្រៀងប្រចាំផលិតកម្ម។ បើទោះបីជា មួយរយៈចុងក្រោយនេះ មានសភាពស្ងប់ស្ងាត់ក្នុងការបញ្ចេញបទចម្រៀងរបស់នាងក្ដី តែម្ចាស់បទ “ជីវិតគ្រួសារ” មួយនេះសប្បាយចិត្តណាស់ដែលខាងផលិតកម្មនៅតែពេញចិត្តពេញថ្លើមចំពោះការខិតខំប្រឹងធ្វើការងាររបស់នាង។

    តារាស្រីរូបនេះបានរៀបរាប់ថា «នាងខ្ញុំទើបនឹងបន្ដកុងត្រា 5ឆ្នាំទៀតជាមួយនឹងផលិតកម្មដដែល។ រយៈពេល  5ឆ្នាំនេះ នាងខ្ញុំទទួលបានការពេញចិត្តជាច្រើនចំពោះការងារដែលទទួលបាន។ បច្ចុប្បន្នផលិតកម្មហង្សមាសមានសមាជិកចម្រៀងច្រើន ដូច្នោះហើយការចេញបទចម្រៀងសម្រាប់តារារួមដំបូល គឺអាចមានភាពយឺតយ៉ាវខ្លះៗទៅតាមដំណាក់កាល»។ ស្របពេលកំពុងតែឡើងកូដយ៉ាងខ្លាំងនេះ តារាស្រីរូបនេះក៏បានបង្ហើបប្រាប់បន្ថែមទៀតថា នាងមានគម្រោងទៅសម្ដែងនៅលើទឹកដីសហរដ្ឋអាមេរិកដែលមានការគាំទ្រ និងជ្រោមជ្រែងពីបងប្អូនខ្មែរដែលរស់នៅទីនោះផងដែរ។

    សូមជម្រាបបន្ថែមថា ដោយចង់បំពេញបំណងបងប្អូនខ្មែរដែលរស់នៅលើទឹកដីសហរដ្ឋអាមេរិក ខណៈនេះតារាស្រីប្រចាំផលិតកម្មភ្លេងរីខតដ៍រូបនេះកំពុងតែរៀបចំឯកសារ និងស្នើសុំទិដ្ឋាការពីស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជាផងដែរ៕

  • ទីបំផុតបានដឹងពីភេទរបស់កូនក្នុងផ្ទៃ គង់ ចាន់ស្រីមុំ ហើយ

    ទីបំផុតបានដឹងពីភេទរបស់កូនក្នុងផ្ទៃ គង់ ចាន់ស្រីមុំ ហើយ

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី15 ខែកុម្ភៈ ឆ្នាំ2018នេះបានឱ្យដឹងថា នៅទីបំផុតតារាស្រី  គង់ ចាន់ស្រីមុំ បានបង្ហើបប្រាប់មហាជនជាអ្នកគាំទ្រថា កាដូឆ្នាំថ្មីដែលនាងទទួលបានក្នុងឆ្នាំនេះ និងពិសេសបំផុតនោះគឺ ព្រះនាងតូច ដែលស្ដែងឱ្យដឹងថា កូននៅក្នុងផ្ទៃរបស់អ្នកនាង គឺជាកូនស្រី។

    យ៉ាងណាមិញ អ្នកនាងបានសរសេរបញ្ជាក់នៅលើហ្វេសប៊ុករបស់ខ្លួនថា «ថ្ងៃនេះគម្រប់ខួប 10ឆ្នាំ valentine ជាមួយប្តីសំឡាញ់​ ហើយឆ្នាំនេះយើងទទួលបានកាដូដ៏ពិសេសពីទេវតា គឺព្រះនាងតូច ចា៎​!»។  ​មកទល់ពេលនេះ​កូន​ក្នុង​ផ្ទៃ​របស់ គង់ ច័ន្ទ​ស្រីមុំ មាន​វ័យ 17 សប្តាហ៍​ហើយ នាង​បាន​រង់ចាំ​មើល​លទ្ធផល​យ៉ាង​អន្ទះសា​ក្នុង​ចិត្ត តែទីបំផុត​លទ្ធ​ផលដែលបានមក​ក្រោយពី​ទៅ​ពិ​និត្យ​អេកូហើយ​ឃើញថា កូន​ក្នុង​ផ្ទៃ​ គឺជា​កូនស្រី ដែលរឹតតែ​ធ្វើឱ្យអ្នកនាង គង់ ច័ន​ស្រីមុំ រំភើបចិត្ត​កាន់តែខ្លាំងឡើង។​

    គួរបញ្ជាក់ផងដែរថា បើទោះបីជាតារាស្រីរូបនេះកំពុងតែពពោះ 17 សប្ដាហ៍ហើយក្ដី តែគេកត់សម្គាល់ឃើញថា ការងា​រ​រកស៊ីរបស់អ្នកនាងនៅតែបន្ដដំណើរការដូចដើម សឹងតែ​រក​ពេលវេលា​សម្រាកគ្មាន តែ​ស្វាមី​របស់​អ្នកនាង​មិន​ចង់ឱ្យអ្នក​នាង​ធ្វើ​ការងារ​អ្វី​ទាំងអស់ សំខាន់​គឺ ​ថែរក្សា​សុខភាព​កូន​នៅក្នុង​ផ្ទៃឱ្យ​បានល្អ​បំផុត ៕

  • ថ្ងៃបុណ្យនៃក្ដីស្រឡាញ់ សុខ ជំនោរ ដឹកដៃភរិយាកម្សាន្ដនៅប្រទេសកូរ៉េ

    ថ្ងៃបុណ្យនៃក្ដីស្រឡាញ់ សុខ ជំនោរ ដឹកដៃភរិយាកម្សាន្ដនៅប្រទេសកូរ៉េ

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់កវីនិពន្ធលោក សុខ ជំនោរ បានបង្ហោះរូបភាពផ្អែមល្ហែមជាមួយភរិយាជាច្រើនសន្លឹក នៅទី 14 ខែកុម្ភៈ ឆ្នាំ 2018 នេះ ដែលត្រូវនឹងថ្ងៃបុណ្យក្ដីស្រឡាញ់ ឬ Valentine’s Day ។ ដោយឡែករូបភាពជាច្រើនសន្លឹកនោះបានស្ដែងឱ្យឃើញថា ​ទោះ​រវល់​នៅក្នុង​ការងារ​ក៏ដោយ​តែកវីរូបនេះមិន​ភ្លេច​ដឹក​ដៃ​ភរិយា​ទៅ​ដើរ​កម្សាន្ត​នៅ​ប្រទេស​កូរ៉េនៅ​ថ្ងៃទី 14 កុម្ភៈនោះដែរ ។

    គួររំឮកផងដែរថា ​ក្រោយពី​រៀបអាពាហ៍ពិពាហ៍​ភ្លាម​លោក សុខ ជំនោរ និង ភរិយា​បាននាំគ្នា​ទៅ​ក្រេប​ទឹកឃ្មុំ​នៅ​ប្រទេស​ចិន​ ហើយ​ពេលនេះអ្នកទាំងពីរក៏បានបង្ហាញរូបភាពផ្អែមល្ហែមនឹងគ្នាបង្អួតមហាជនអ្នកគាំទ្រផងដែរ។ រហូតមកទល់ពេលនេះ ភរិយារបស់លោក សុខ ជំនោរ នៅមិនទាន់មានដំណឹងឃ្លាន​ម្ជូរ​នៅឡើយ​ទេ នោះក៏ដោយសារតែរូបលោកផ្ទាល់មមារញឹកនិងការងារពេកក៏អាចថាបានដែរ តែយ៉ាងណាមិញ ភាពផ្អែមល្ហែមរបស់លោក និងភរិយា នៅតែមានរាល់ថ្ងៃ និងអណ្ដែតឡើងនៅលើហ្វេសប៊ុកថែមទៀតផង។

    ចង់ដឹងថា ដំណើរកម្សាន្ដទៅប្រទេស កូរ៉េ របស់កវីរូបនេះ និងភរិយា មានភាពផ្អែមល្ហែមដល់កម្រិតណានោះ សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៖

  • អ្នកលេងបណ្ដាញសង្គមម្នាក់ចេញមុខរិះគន់បទ ” ផឹកស៊ីហាមរត់ ” មុនថ្ងៃចូលឆ្នាំប្រពៃណីចិន

    អ្នកលេងបណ្ដាញសង្គមម្នាក់ចេញមុខរិះគន់បទ ” ផឹកស៊ីហាមរត់ ” មុនថ្ងៃចូលឆ្នាំប្រពៃណីចិន

    កៀកជិតមកដល់ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីបងប្អូនជនជាតិចិន ដែលនៅក្នុងប្រទេសកម្ពុជាក៏មានប្រជាជនជាប់សែស្រឡាយចិន បានចូលរួមត្រេកអរ និងសាទរចំពោះពិធីបុណ្យមួយនេះផងដែរនោះ ស្រាប់តែពេលថ្មីៗនេះ មានអ្នកលេងបណ្ដាញសង្គមម្នាក់ បានបង្ហោះសារ​​​​​​​​​​​​​​​​​​​​​រិះគន់បទចម្រៀង ” ផឹកស៊ីហាមរត់ ” ដែលជាការបកស្រាយដោយតារាចម្រៀង ខេម ក្រោមស្នាដៃនិពន្ធរបស់លោក យឹម តាស្រង់ ថា បទចម្រៀងនេះមានអត្ថន័យ​និងបណ្ដុះគំនិតឱ្យក្មេងៗជំនាន់ក្រោយចេះផឹកស៊ី។

    អ្នកលេងបណ្ដាញសង្គមម្នាក់នោះបានលើកឡើងថា « ខ្ញុំក៏ជាអ្នកចេះផឹកស្រាបន្តិចបន្តួចម្នាក់ដែរ ! ប៉ុន្ដែ ខ្ញុំដូចជាមិនស្រួលចិត្តសោះ នៅពេលដែលអ្នកនិពន្ធចម្រៀង និងអ្នកច្រៀង តែងច្រៀងពីរឿងផឹកស៊ី ដែលមិនសូវមានបង្គប់នូវអត្ថន័យអប់រំពីការពិសារគ្រឿងស្រវឹង តែបែរជាបណ្ដុះគំនិតឲ្យចូលចិត្តផឹកស៊ីថែមទៀត។ បើសិនជាសម្រាប់តែយើងជាមនុស្សចាស់មានស្មារតី គំនិតពិចារណាត្រឹមត្រូវ វាមិនជាបញ្ហាទេ តែចម្រៀងមានការផ្សាយចេញទូលំទូលាយណាស់ ទាំងក្មេង ទាំងចាស់អាចស្ដាប់បាន។ ដូច្នេះ ពេលក្មេងៗស្ដាប់បទចម្រៀងចឹងៗហើយ គ្នាអាចនឹងដិតដាមនឹងអារម្មណ៍ កាន់តែចង់សាក ចង់ដឹង ពីរឿងផឹកស៊ីនេះ ទាំងខ្លួននៅក្មេងខ្ចី។ ដូច្នេះ បើសិនជាអាចសូមបងៗអ្នកនិពន្ធចម្រៀង និងច្រៀងចម្រៀង ពិសេសខាងក្រសួងព័ត៌មាន និងក្រសួងវប្បធម៌វិចិត្រសិល្បៈ គួរតែគិតពិចារណាឡើងវិញចំពោះរឿងនេះ! »។

    យ៉ាងណាមិញគួរកត់សម្គាល់ផងដែរថា បច្ចុប្បន្នយុវវ័យសម័យថ្មី បាននិយមប្រើប្រាស់ពាក្យមួយឃ្លាថា « ផឹករត់ៗ រស់បានយូរ ផឹកស៊ូៗ រស់បានខ្លី » នៅពេលដែលពួកបានមានឱកាសជួបជុំគ្នា និងនិយាយលេងសើចដាក់គ្នាទៅវិញទៅមកផងដែរ។ សូមជម្រាបបន្ថែមថា បទចម្រៀងនេះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម យូធូ ក្នុងគណនីផ្ទាល់របស់លោក យឹម តាស្រង់ ដោយមានចំណងជើងថា ” ហាមរត់ ” នៅថ្ងៃទី 18 ខែមីនា ឆ្នាំ 2017 កន្លងទៅ៕