Author: អេបិល

  • ម៉ៃ សុគន្ធ រិះគន់ ខេមរៈ សិរីមន្ដ តែលទ្ធផល ត្រូវរបស់គេវិញឡើងកប់

    ម៉ៃ សុគន្ធ រិះគន់ ខេមរៈ សិរីមន្ដ តែលទ្ធផល ត្រូវរបស់គេវិញឡើងកប់

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី20 ខែកុម្ភៈ ឆ្នាំ2018 នេះបានឱ្យដឹងថា  លោក ម៉ៃ សុគន្ធ ដែលត្រូវបានប្រិយមិត្តអ្នកគាំទ្រដាក់រហស្សនាមឱ្យថា តារាកំពូលទើស បានបង្ហោះសារអមដោយរូបភាពជាច្រើនសន្លឹក ស្ដែងពីការិះគន់ម៉ូដសក់របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ដ ដោយប្រដូចទៅនឹងម៉ូដក្បាលសត្វបង្កួយ។

    តារាឯកខាងទើសរូបនេះបានសរសេរសារថា «សក់ម៉ូដក្បាលបង្កួយដែលអូនប្រាថ្នា ចាស្ទីនកូពី មកទៀតហើយ តោះ អ្នកណាFan ចាស្ទីនកូពី កាត់តាម!» អមមកជាមួយរូបភាពម៉ូដសក់របស់លោក ខេមរៈ សិរីមន្ដ។ តែទោះបីការរិះគន់នេះ ត្រូវបានលើកឡើង និងធ្វើឱ្យភ្ញាក់ផ្អើលនៅលើហ្វេសប៊ុកយ៉ាងក៏ដោយ ក៏ប៉ុន្ដែផ្ទុយទៅវិញ ម៉ៃ សុគន្ធ បានត្រឹមតែទទួលការស្ដីបន្ទោសពីសំណាក់អ្នកលេងហ្វេសប៊ុកវិញតែប៉ុណ្ណោះ។

    ស្រមគ្នានោះ ប្រភពគណនីមួយបានបញ្ចេញមតិនៅខាងក្រោមរូបថា «ខ្ញុំមិនមែនកាន់ជើងទៅលើបុគ្គលមួយណានោះទេ…! ព្រោះគេធ្វើអី រឿងហ្នឹងជាសិទ្ធិរបស់គេ…! ប៉ុន្តែមានបុគ្គលខ្លះរិះគន់អ្នកដទៃដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ហើយខ្ញុំចង់សួរថា ធ្វើអ៊ីចឹងធ្វើអី ខ្ញុំអត់យល់…?»។ ខ្លះទៀតបានពន្លះលោក ម៉ៃ សុគន្ធ ថា  «លោកឯងហ្នឹងស្អី? អីក៏ពូកែទើសគេម្ល៉េះ? បើមិនដឹងខ្លួនមកពីគ្មានអ្នកប្រាប់ ខ្ញុំប្រាប់លោកឯងទៅចុះ គឺមិនបានមួយចំណិតគេទេ ហើយក៏វាមិនបានល្បីដោយសារអាដើរទើសគេនឹងដែរ…យល់? ខ្ញុំមិនបានលើកមួយទម្លាក់មួយនោះទេ គឺភ្នែក និងត្រចៀកខ្ញុំមើលឃើញ និងស្ដាប់ឮអ៊ីចឹង ការងារសិល្បៈគេល្អ អត្តចរិតគេល្អ បូកបញ្ចូលគ្នាទៅ គឺគេឡើងដល់ចំណុចកំពូលហើយ ពិន្ទុគេបាន10 ងាកមកលោកឯងវិញបានស្អីខ្លះ? ការងារសិល្បៈសូន្យ អត្តចរិតក៏អន់គឺសូន្យ 0+0= ក្រោមសូន្យទៅទៀត ខ្ញុំប្រាប់ឱ្យដឹង…»។ អូហូ! ពិតជាមិនធម្មតាមែន(ពិតជាត្រូវចិត្តបេលមែន!) ដើម្បីកាន់តែជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖

     

  • លេចតម្រុយថា ពេជ្រ សូលីកា ទៅហង្សមាស?

    លេចតម្រុយថា ពេជ្រ សូលីកា ទៅហង្សមាស?

    បើទោះបីជាមិនសូវលេចមុខមាត់នៅក្នុងពិភពសិល្បៈមែន តែតារាស្រី  ពេជ្រ សូលីកា ក៏នៅតែទទួលបានការស្រឡាញ់និងគាំទ្រពីសំណាក់មជ្ឈដ្ឋានមហាជនដដែលដែរចា៎ស។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមអ៊ីនស្ដាក្រាមរបស់ស្រីស្អាតរូបនេះ  គេឃើញមានរូបភាពជាច្រើនសន្លឹកដែលនាងបានធ្វើដំណើរទៅកម្សាន្ដនៅប្រទេសជប៉ុន ដែលសម្រស់របស់នាងស្រស់ស្អាតមិនចាញ់តារាបរទេសប៉ុន្មានឡើយ(ប្រាប់ឱ្យដឹងទៅ!)។ លើសពីនេះរូបនាងក៏មានការកាក់កបពីមុខរបររកស៊ីរបស់ខ្លួនទៀតផង គឺនាងបានបើកហាងលក់បាយផ្ទាល់ខ្លួនដែលទទួលបានការគាំទ្រយ៉ាងខ្លាំង។

    ទោះបីជាការវិលចូលវិស័យសិល្បៈវិញនៅមិនទាន់ទទួលបានការជោគជ័យខ្លាំងមែន តែអ្នកគាំទ្ររូបនាងនៅតែបន្ដទទូចចង់ឃើញនាងសម្ដែង និងច្រៀងច្រើនដូចមុនដដែល។ ពាក់ព័ន្ធនឹងតម្រុយថានឹងទៅហង្សមាស ខណៈដែលដៃគូចម្រៀងរបស់នាងគឺ លោក នីកូ បានចូលច្រៀងនៅក្នុងផលិតកម្មរស្មីហង្សមាសហើយបន្ទាប់ពីបានបញ្ចេញបទចម្រៀង “លាក់បាំង” រួមគ្នាហើយនោះ អ្នកគាំទ្ររបស់អ្នកទាំងពីរនៅតែបន្ដសង្ស័យ និងបានគិតថា អតីតតារាចម្រៀងស្រីនៅក្នុងផលិតកម្ម M រូបនេះមានឱកាសចូលទៅជ្រកក្នុងទ្រនំធំខាងសិល្បៈកម្សាន្ដមួយនេះរួមគ្នា។

    តែយ៉ាងណាមិញ តាមប្រភពពីអ្នកជិតដិតបំផុតជាមួយផលិតកម្មរស្មីហង្សមាស បានបង្ហើបឱ្យដឹងថា «ហង្សមាសនៅ​តែចាប់​អារម្មណ៍​លើស្រីស្អាតរូបនេះអ៊ីចឹង(ព្រោះរូបសម្ផស្សស្អាត)ហើយថា បើសូលីកាចូលថតភាពយន្ដ​ នឹងល្បីល្បាញជា​ថ្មី​មិន​ខាន។ តែហង្សមាសគ្មានគម្រោងយកនាង សូលីកា ចូលធ្វើជាអ្នកចម្រៀងសាជាថ្មីឡើយ ព្រោះថា ពេលនេះតារា​ចម្រៀង​ដែលមាននៅក្នុងដៃហង្សមាស គឺមានសមត្ថភាពខ្លាំងជាងសូលីកាច្រើនណាស់ អ៊ីចឹងគេខ្លាចយក សូលីកា​ ទៅជាន់ដានចាស់»៕

    🍂🍁🌳🌲

    A post shared by Cambodia Actress🇰🇭🍣 (@pich_solikah) on

    Red Girl on train 🚊 ❤

    A post shared by Cambodia Actress🇰🇭🍣 (@pich_solikah) on

    🎿⛷🏂

    A post shared by Cambodia Actress🇰🇭🍣 (@pich_solikah) on

  • អ៊ូយ…រូបថតឈុតប៊ីគីនីរបស់ តូតា ធ្វើឱ្យប្រុសៗឈាមច្រមុះទៀតហើយ

    អ៊ូយ…រូបថតឈុតប៊ីគីនីរបស់ តូតា ធ្វើឱ្យប្រុសៗឈាមច្រមុះទៀតហើយ

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមអ៊ីនស្ដាក្រាមរបស់តារាស្រីបបូរមាត់សិចស៊ី ម៉ាក់ សែនសូនីតា ឬតូតា បានបង្ហោះរូបភាពជាច្រើនសន្លឹកក្នុងឈុតប៊ីគីនីពណ៌ទឹកប៊ិចស្រស់ ដែលនាងបានធ្វើដំណើរទេសចរណ៍កម្សាន្ដទៅកាន់តំបន់ភ្នំ និងឆ្នេរសមុទ្រ Coron ខេត្ត Palawan ប្រទេសហ្វីលីពីនជាមួយគូស្នេហ៍ និងក្រុមគ្រួសារនាង។

    ដោយឡែកការបង្អួតពីសម្រស់ និងរូបរាងដ៏សិចស៊ីរបស់តារាស្រីរូបនេះបានធ្វើឱ្យមហាជនជាអ្នកគាំទ្រលាន់មាត់​សរសើរនាងនៅក្នុង Comment ជាច្រើនថា តូតា ពិតជាស្រស់ស្អាត​មិន​ចាញ់​តារា​បរទេស​ប៉ុន្មាន​ឡើយ(ហ៊ឹស!) និងមានបុរសៗ​មិនតិច​នាក់ទេ​ដែល​ក្នក់ក្នាញ់​នឹងសម្រស់​របស់​តារា​ស្រីរូបនេះ តែគួរឱ្យស្តាយណាស់ នាងមានគូស្នេហ៍រួចហើយ(ស្រឡះសាធុ!)។ កន្លងទៅ តូ​តា ធ្លាប់​បានប្រាប់ថា ​នាង​មិន​ខ្វល់​ចំពោះ​ការ​រិៈ​គន់​ទេ ​ព្រោះ​នាង​តុបតែង​ខ្លួន​សិច​ស៊ី​តែ​ក្នុងកម្មវិធី​ក្រៅ​សិល្បៈប៉ុណ្ណោះ ។

    ដើម្បីឱ្យកាន់តែជ្រាបច្បាស់បន្ថែមទៀត សូមទស្សនារូបភាពតារាស្រី  តូតា ស្លៀកឈុតប៊ីគីនីសិចស៊ី ទាំងអស់ខាងក្រោមនេះ៖

    ⛰🌥💙

    A post shared by ម៉ាកសែនសូនីតា (TOTA) ❤ (@maksensonita) on

  • គង់ សុជាតិ និងស្វាមី ផ្អែមល្ហែមអ្វីម្ល៉េះទេ ព្រះអ៊ើយ!

    គង់ សុជាតិ និងស្វាមី ផ្អែមល្ហែមអ្វីម្ល៉េះទេ ព្រះអ៊ើយ!

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមអ៊ីនស្ដាក្រាមរបស់ពិធីការិនីល្បីឈ្មោះ គង់ សុជាតិ នៅថ្ងៃទី20 ខែកុម្ភៈ ឆ្នាំ2018 នេះបានបង្ហោះរូបភាពជាច្រើនសន្លឹកដែលស្ដែងឱ្យឃើញពីភាពផ្អែមល្ហែមរវាងអ្នកនាង និងស្វាមីនាថ្ងៃសម្រាកលម្ហែកាយនៅលើឆ្នេរឯករាជ្យនៃទឹកដីខេត្តព្រះសីហនុ។

    បន្ទាប់ពីបានសម្រាកព្យាបាលខ្លួននៅប្រទេសថៃ កាលពីប៉ុន្មានសប្ដាហ៍កន្លងមក គេសង្កេតឃើញថា អ្នកនាង គង់ សុជាតិ មានសភាពធូរស្បើយឡើងវិញច្រើន ព្រមទាំងទទួលបានការថ្នាក់ថ្នម និងយកចិត្តទុកដាក់យ៉ាងកក់ក្ដៅពីលោក ជា វិបុល ដែលជាឧត្តមស្វាមី(ច្រណែនណាស់លោកអ៊ើយ!)។ ទោះជាមមាញឹកយ៉ាងណា ក៏ស្វាមីអ្នកនាង គង់ សុជាតិ នៅតែកំដរភរិយាមកកម្សាន្ដ សម្រាកលម្ហែនាឆ្នេរសមុទ្រ ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធដើម្បីបំប៉នសុខភាពដែរ។ ពិធីការិនីសម្រស់មិនផ្លាស់ប្ដូររូបនេះ បានរៀបរាប់នៅលើអ៊ីនស្ដាក្រាមរបស់ខ្លួនថា «អរុណសួស្តីបងប្អូនមិត្តភ័ក្តិទាំងអស់គ្នា ពីឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងខ្យល់អាកាសដ៏ត្រជាក់នាពេលព្រឹកព្រលឹម #bolcheattrip»។

    ចង់ដឹងថា តើអ្នកនាង គង់ សុជាតិ និងលោក ជា វិបុល ផ្អែមល្ហែមនឹងគ្នាគួរឱ្យច្រណែនដល់កម្រិតណានោះ សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះចុះ(ហ៊ឺស!)៖

    Happy at the beach 🏝 🏖 #pokpakfamily #vibolsocheattrip @kongsocheat

    A post shared by Chea vibol (@cheavibol) on

    Good morning from the beach. #bolcheattrip @kongsocheat

    A post shared by Chea vibol (@cheavibol) on

    #vibolsocheattrip #pokpakfamily @cheavibol 🏊🏊‍♀️

    A post shared by Kongsocheat (@kongsocheat) on

  • ឌូង ហ្សូរីដា ធ្វើបុណ្យសាងកុសល ក្រោយត្រូវគេលាបពណ៌ថាជាម៉ែយ៉ែម

    ឌូង ហ្សូរីដា ធ្វើបុណ្យសាងកុសល ក្រោយត្រូវគេលាបពណ៌ថាជាម៉ែយ៉ែម

    កាលពីថ្មីៗកន្លងទៅនេះ ស្រាប់តែស្ងាត់ៗក៏ផ្ទុះនូវព័ត៌មានក្ដៅពេញបណ្ដាញទំនាក់ទំនងសង្គមហ្វេសថា តារាស្រី និងជាពិធីការិនីស្រគត់ស្រគំកញ្ញា ឌួង ហ្សូរីដា ជាម៉ែយ៉ែមនាំស្រីៗឱ្យលោក ហ៊ុន ម៉ានី ជាហេតុបណ្ដាលឱ្យអ្នកគាំទ្រ និងអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកភ្ញាក់ផ្អើលនឹងដំណឹងនេះយ៉ាងខ្លាំង។ រហូតមកទល់ពេលនេះ នៅមិនទាន់មានការបកស្រាយច្បាស់ការណ៍ណាមួយដោយផ្ទាល់មាត់ចេញពីតារាស្រីរូបនេះនៅលើឡើយទេ។

    នាពេលថ្មីៗនេះកញ្ញា ឌួង ហ្សូរីដា បានបង្ហោះសារ និងរូបភាពជាច្រើននៅថ្ងៃបុណ្យចូលឆ្នាំចិនកន្លងទៅនេះ ដែលស្ដែងឱ្យមហាជនបានឃើញពីសកម្មភាពរៀបចំបោសសម្អាតចេតិយរបស់ឪពុក ធ្វើបុណ្យប្រលែងសត្វស្លាប ព្រមទាំងសាងកុសលជាមួយអ្នកម្ដាយ ដោយបានសរសេរសារអះអាងថា រូបនាងត្រូវគេលាបព័ណ៌ ប្រឌិតរឿងមួយនោះឡើង។

    នៅក្នុងសំណេរនៅលើហ្វេសប៊ុករបស់ពិធីការិនីរូបនេះ បានរៀបរាប់ថា « 16-02-2018 : ឆ្លៀតពេលគេឈប់សំរាកមកធ្វើបុណ្យ បោសសំអាតផ្ទះរបស់លោកពុក ប្រលែងជីវិតចាប 3ទ្រុង ប្រហែល 100ចាប អោយមានសេរីភាព ។ វាជាសេចក្តីផ្លូវចិត្តនៃក្រុមគ្រួសារតូចមួយនេះ ហើយក៏សូមអហោសិកម្មអោយមនុស្សបាបមួយចំនួនដែលតែងតែបង្ករឿងលាបព៌ណដល់គេឯងផង អាណិតតគ្នាដែលមិនមានឱកាសយកពេលទំនេរដើរធ្វើបុណ្យ ដាក់ទាន សាងសង់ ជួយអ្នកទីទាល់ក្រ ទោះបីតិចតួចក្តី ដូចពួកយើង។ សូមជូនបុណ្យដល់អ្នកទាំងអស់គ្នា អោយសុខភាពល្អ សំណាងល្អ ជោគជ័យរាល់គ្រប់ភារកិច្ច»។

    ចុងក្រោយ តារាស្រីស្រស់បែបធម្មជាតិរូបនេះបានបញ្ជាក់ថា « គិតល្អ គិតវិជ្ជមាន អោយបានច្រើន នោះជីវិតនឹងឃ្លាតចាកពីសេចក្តីក្តៅក្រហាយ ហើយជួបតែសុខៗៗៗៗទាំងកាយ និង ចិត្តណាចាស៎ » ៕

  • ផ្ទុះបាត់! សន្ទុះគាំទ្ររឿង «ជ័យគ្រតឆ្នាំ​2018» លើសការរំពឹងទុកភ្លូកទឹកភ្លូកដី

    ផ្ទុះបាត់! សន្ទុះគាំទ្ររឿង «ជ័យគ្រតឆ្នាំ​2018» លើសការរំពឹងទុកភ្លូកទឹកភ្លូកដី

    ក្រោយពីបញ្ចេញនូវកម្មវិធី​ កំប្លែងហ្មង ជាមួយរឿង «ជ័យគ្រតឆ្នាំ2018» នៅរាត្រីថ្ងៃទី​18 ខែកុម្ភៈ ឆ្នាំ​2018 គេសង្កេត​ឃើញថារឿងនេះមានសន្ទុះគាំទ្រខ្លាំង​ ទាំងអ្នកនៅក្នុងស្រុក និងក្រៅស្រុក  ដែលជាចំនួនលើសការរំពឹងទុក ។​

    នេះគឺជាកម្មវិ​ធី​ទី​​2​ ​រ​ប​ស់​ស្ថា​នី​យ៍​ទូ​រ​ទ​ស្ស​ន៍​ថោ​ន ​(​T​o​w​n​ ​F​u​l​l ​H​D​T​​V​)​ ​ដោយ​ក​ម្ម​វិ​ធី​ទី​​​១​នោះ​មា​ន​ឈ្មោះ​ថា ​«​ដូ​ច្នឹ​ង​ផ​ង​!​»​ ​កំ​ពុ​ង​ទ​ទួ​​លបានការគាំទ្រខ្លាំងពីសំណាក់​ទស្សនិកជន​ទាំងក្នុងស្រុក និងក្រៅស្រុក ដោយសើច​រហូត​ចង់រឹងថ្គាម។​

    «ជ័យគ្រតឆ្នាំ2018» គ្រាន់តែដាក់បញ្ចាំងជាផ្លូវការ វេ​​លា​​​ម៉ោ​​​ង​​​7ដល់ 8 យ​ប់ ម្សិលមិញនេះ មានអ្នកមើលលើ បណ្តាញសង្គមហ្វេសប៊ុកណែនណាន់តាន់តាប់ ដោយម្នាក់ៗសរសើរថាល្អមើល សើចហើយសើចទៀត​ ជាមួយចំនួនអ្នកមើល លើអនឡាញ​ រហូតដល់ទៅ 2200 នាក់ មើល​ក្នុងមួយវិនាទី(ពេលកំពុងចាក់ផ្សាយលើហ្វេសប៊ុក)​ ។​ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ Naren Smile បានសរសេរថា «ល្អមើលណាស់ ស្រលាញ់ថោនណាស់»  និង​គណនីហ្វេសប៊ុកផ្សេងៗទៀត បានសរសើរថា ល្អមើលណាស់ ដោយអ្នកខ្លះភ្ជាប់មកជាមួយនិម្មិតសញ្ញា​សើច បញ្ជាក់ថា​ ផ្ទុះសំណើច​ហើយ​ជាមួយ ជ័យគ្រត​2018 ។​ ក្រៅពីនេះអ្នកតាមដាននៅក្នុងស្រុក  ក្នុងនោះមានខ្មែរនៅក្រៅប្រទេស ក៏បានតាមដាន រឿងបែបព្រេងទិទាន ដោយថត​ចេញជារូបរាងបែបទំនើបកម្ម ក៏សរសើរថាល្អមើល ។​

    លោក ប៊ុន រតនា នាយកគ្រប់គ្រង​ការផលិតកម្មវិធីស្ថានីយ៍ទូរទស្សន៍ថោន (Town Full HD TV) បានបញ្ចេញ Status នៅលើគណនីហ្វេសប៊ុករបស់លោកថា «​​ ​ខ្លាំ​ង​បា​ត់​!​ ​រឿ​ង​:​ ​“​ជ័យ​គ្រ​ត​2​0​1​8​” ​មា​ន​អ្ន​ក​ទ​ស្ស​នា ​2​.​2​K​ ​V​i​e​w​ ពេ​ល​កំ​ពុ​ង​ផ្សា​យ​ ​សូ​ម​អ​រ​គុ​ណ​ប​ងប្អូ​ន​ដែ​ល​គាំ​ទ្រ​ខា​ង​ក្រោ​ម​ជា​មតិ​រ​ប​ស់​ប​ងប្អូ​ន​ដែ​​ល​គាំ​ទ្រ​ទាំ​ងក្នុ​ង​និ​ង​ក្រៅ​ប្រ​ទេ​ស​ ​​​ក​ម្មវិ​ធី​:​ ​“​កំ​ប្លែ​ង​ម៉​ង​”​ ៕​

    ទស្សនា​រឿង «ជ័យគ្រត2018» ដូចខាងក្រោមនេះ៖

  • អ្នកស្រី អ៊ឺង លួង បង្ហាញភាពស្និទ្ធស្នាលដ៏គួរឱ្យភ្ញាក់ផ្អើលជាមួយអ្នកនាង Angelina Jolie នៅលើកម្រាលព្រំក្រហម

    អ្នកស្រី អ៊ឺង លួង បង្ហាញភាពស្និទ្ធស្នាលដ៏គួរឱ្យភ្ញាក់ផ្អើលជាមួយអ្នកនាង Angelina Jolie នៅលើកម្រាលព្រំក្រហម

    បើតាមការចេញផ្សាយរបស់សារព័ត៌មាននៃចក្រភពអង់គ្លេស Daily Mail នៅថ្ងៃទី19 ខែកុម្ភៈ ឆ្នាំ2018 នេះបានឱ្យដឹងថា អ្នកនិពន្ធជនជាតិខ្មែររស់នៅលើទឹកដីសហរដ្ឋអាមេរិក និងជាសកម្មជនសិទ្ធិមនុស្សពិភពលោក គឺអ្នកស្រី  អ៊ឺង លួង បានបណ្ដើរគ្នាជាមួយកំពូលតារាសម្ដែង Angelina Jolie ដោយបង្ហាញពីភាពស្និទ្ធស្នាលបំផុតរបស់អ្នកទាំងពីរនៅលើកម្រាលព្រំក្រហម ក្នុងការទទួលពានរង្វាន់ភាពយន្ដប្រើប្រាស់ភាសាបរទេសបានល្អបំផុត នៅក្នុងកម្មវិធីមហោស្រពភាពយន្ដ BAFTAs 2018 ។

    អ្នកនិពន្ធរឿង “ដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ” រូបនេះ បានបង្ហាញកាយវិការផ្អៀងផ្អងកៀកកើយគ្នាជាមួយអ្នកនាង  Angelina Jolie នៅចំពោះមុខពន្លឺភ្លើងកាមេរ៉ារបស់បណ្ដាអ្នកសារព័ត៌មានអន្ដរជាតិ។ ហើយកាន់តែគួរឱ្យភ្ញាក់ផ្អើលជាងនោះទៀតនោះគឺ តារាស្រីជាម្ចាស់ពានរង្វាន់អូស្កាដ៏ច្រើនរង្វាន់រូបនេះបានប្រឡែងលេងសើចជាមួយអ្នកស្រី អ៊ឺង លួង ដោយបានបញ្ចេញកាយវិការដូចជាមនុស្សស្និទ្ធស្នាលនឹងគ្នាយូរណាស់មកហើយ ដោយមិនចាប់អារម្មណ៍ពីក្រសែភ្នែករបស់ភ្ញៀវកិត្តិយស និងទស្សនិកជនឡើយ។

    គួរបញ្ជាក់ផងដែរថា អ្នកទាំងពីរបានបណ្ដើរគ្នាយ៉ាងត្រសងនៅក្នុងកម្មវិធីទាំងមូល ព្រមទាំងឡើងទទួលពានរង្វាន់រួមគ្នាទៀតផង ធ្វើឱ្យតារាល្បីៗ និងភ្ញៀវកិត្តិយសដែលចូលរួមនៅក្នុងកម្មវិធីទាំងមូល មានការចាប់អារម្មណ៍ខ្លាំងចំពោះទំនាក់ទំនងដ៏សែនល្អរបស់អ្នកទាំងពីរនេះ៕

     

  • ថ្ងៃឈប់សម្រាក ឆាយ វិរៈយុទ្ធ នាំភរិយាទៅដើរលេងនៅប្រទេសជប៉ុន

    ថ្ងៃឈប់សម្រាក ឆាយ វិរៈយុទ្ធ នាំភរិយាទៅដើរលេងនៅប្រទេសជប៉ុន

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់អ្នកនាង សែ ចាន់ឌី ភរិយារបស់តារាចម្រៀងប្រចាំផលិតកម្មសាន់ដេលោក ឆាយ វិរៈយុទ្ធ នៅថ្ងៃទី19 ខែកុម្ភៈ ឆ្នាំ2018 នេះបានឱ្យដឹងថា នេះគឺជាលើកដំបូងហើយដែលស្វាមីបានដឹកដៃអ្នកនាងធ្វើដំណើរទៅកម្សាន្ដនៅបរទេស ក្រោយពីបានចាប់ដៃគ្នាភ្ជាប់ស្ពានមេត្រីអស់រយៈពេលជិត 1ឆ្នាំរួចមក។

    កន្លងមកគេកត់សម្គាល់ឃើញថា ប្ដីប្រពន្ធមួយគូនេះមានភាពផ្អែមល្ហែមនឹងគ្នាខ្លាំងណាស់ ហើយតែងនាំគ្នាធ្វើដំណើរទៅកម្សាន្ដនៅតាមតំបន់រមណីយដ្ឋានធម្មជាតិនានានៅក្នុងប្រទេសកម្ពុជា។ តែដោយឡែករូបភាពដែលបានបង្ហោះនៅលើហ្វេសប៊ុករបស់ភរិយាលោក ឆាយ វិរៈយុទ្ធ នាពេលថ្មីៗនេះបានស្ដែងឱ្យឃើញថា អ្នកទាំងពីរបានធ្វើដំណើរទៅកម្សាន្ដ និងក្រេបច័ន្ទទឺកឃ្មុំនៅតំបន់ភ្នំហ្វ៊ូជិ ប្រទេសជប៉ុន។ អ្នកនាង សែ ចាន់ឌី បានរៀបរាប់ថា «ក្នុង​ខែ​កុម្ភៈ​នេះ​​មិន​មាន​​​ផ្កា​សា​គូរ៉ា​រីក​ច្រើន​ទេ ​ប៉ុន្តែ​វា​មាន​ព្រិល​ធ្លាក់​ ខ្ញុំ​ចង់​ទៅ​មើល​វា​ ការ​ពិត​ ខ្ញុំ ​និង​បង​ យើង​រវល់​ដូច​គ្នា​ តែយើង​ចង់ទៅ ​ទាល់​តែ​ឆ្លៀត​ តាំង​ពី​រៀប​ការ​ជិត​មួយ​ឆ្នាំ​មកហើយ ​មិន​ទាន់​បាន​ទៅ​ណា​មួយ​ដង​ផង​» ។

    គួររំឭកផងដែរថា កន្លងមកលោក ឆាយ វិរៈយុទ្ធ ធ្លាប់បានបង្ហើបប្រាប់ពីបំណងប្រាថ្នាចង់បានបុត្រស្នងត្រកូលឱ្យបានឆាប់ តែរហូតមកទល់ពេលនេះ ភរិយានៅមិនទាន់បានបង្ហាញអាការថា ឃ្លានម្ជូរនៅឡើយទេ តែយ៉ាងណាក៏ដោយ ឆាយ វីរៈយុទ្ធ រំពឹងថា ភរិយា​នឹងមាន​បុត្រនាពេលឆាប់ៗខាងមុខនេះតាមបំណងប្រាថ្នារបស់ពួកគេទាំងពីរមិនខាន ហើយប្រសិនបើមានដំណឹងល្អពិតមែននោះ លោករំពឹងចង់ទទួលបានបុត្រភ្លោះតែម្ដង ក៏កាន់តែសប្បាយចិត្តទៅទៀត៕

  • ហុយៗ! ចន ច័ន្ទលក្ខិណា ព្រមានទម្លាយរូប និងវីដេអូសិចរបស់អ្នកលេងហ្វេសប៊ុកប្រុសម្នាក់

    ហុយៗ! ចន ច័ន្ទលក្ខិណា ព្រមានទម្លាយរូប និងវីដេអូសិចរបស់អ្នកលេងហ្វេសប៊ុកប្រុសម្នាក់

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា នៅពេលថ្មីៗនេះ បានឱ្យដឹងថា អ្នកត្រូវបានអ្នកលេងបណ្ដាញសង្គមបុរសម្នាក់សរសេរសាររិះគន់នាងចំៗ ដោយមិនប្រណីថ្វីមាត់ និងជេតិះដៀលប្រើពាក្យអសុរោះ ទាំងខ្លូនជាបុរសសោះ។

    ផ្ដើមចេញពីអ្នកលេងហ្វេសប៊ុកនោះមានឈ្មោះគណនីថា ” Jetra Ananda Kong ” បានសរសេរសាររិះគន់ថាអ្នកនាង ចន ច័ន្ទលក្ខិណា ថា « អានcomment ហើយចុកឈាមទេនាងច័ន្ទ? ច័ន្ទមិនប្រកុយ នាងតារាពូកែតែខាងអុជអាលឈ្នានីស​ ទៅដល់ត្រង់ណាគេស្អប់ត្រង់ហ្នឹង សមណាស់ដែលជាប់ឈ្មោះទេពអប្សរចិត្តព្រាយ​ មានតែគេជេរ​ គេស្អប់​ គេខ្ពើមរអើម​ ។ នាងតារាមិនដែលល្បី​ មិនដែលមានហ្វេន​ នាងតារាពូជឈ្នានីស​ មួយជាតិដល់ងាប់ទៅវិញ​ ដើរតែឈ្នានីសឆ្កិះឆ្កៀលអ្នកដទៃ​។ ឆ្ងាញ់ត្រង់គេសុខចិត្តចំណាយលើស្រីតាំងក្នុងទូ ក៏មិនចំណាយទៅមើលនាងបីសាចដង្កូវរុកគួនក្នុងពិភពសិល្បះម្នាក់នេះដែរ។ ថ្ងៃក្រោយសល់តែឈ្មោះមហាអាស្រូវក្នុងសិល្បៈ​ អូយ! ចុកចាប់ »។

    មិនបង្អង់យូរ អ្នកនាង ចន ច័ន្ទលក្ខិណា បុរសជាអ្នកលេងហ្វេសប៊ុកនោះវិញថា « បើខ្ញុំជាមនុស្សអាក្រក់ម៉្លេះសមរូបសិចអាក្រាតរបស់អ្នកនិងប្រុសៗមួយចំនួនបែកធ្លាយតាំងពីយូរហើយ តែខ្ញុំមិនធ្វើបែបនោះឡើយ តែកុំតាមខាំដូចឆ្កែឆ្កួតពេក បើគេឈប់តតាំងហើយសូមស្ងាត់ទៅ ប្រយ័ត្នកាន់បាត្រអោយអាត្មា សិចតាម video call អីៗណឹង ក៏មានដែរ ហើយកុំស្មានថាបុរសៗផ្សេងទៀតគេនៅស្ងៀម ខ្ញុំបានពីគេទេណា ប្រយ័ត្នម៉ាក់ៗឃើញម៉ាក់ៗគាំងបេះដូង »។

    តែយ៉ាងណាមិញ ប្រភពពីគណនីហ្វេសប៊ុកខាងលើនោះ នៅតែមិនឈប់តសម្ដីឡើយ លោកបានបង្ហោះសារបន្ថែមការតបតទៅវិញថា « ផ្តាំទៅមីតារាក្តិតរលួយដែលត្រូវគេស្អប់ជេរដេញក្បាលចេញពីកូរ៉េម្នាក់ហ្នឹងផង បើវាចង់បញ្ចេញរូបភាពអាក្រាតស្អី​ អោយវាបញ្ចេញបញ្ជីរាយនាមឈ្មោះប្រុសដែលធ្លាប់ដេកជាមួយវាផង​។ ជាពិសេសអាប្រុសមេធាវីដែលធ្លាប់ធ្លាយថាដេកជាមួយគ្នារហូតដល់បាក់គ្រែភីង! មីតារាសំគីស​ មីស៊ីប្រុសចងចង្កោម នាងឯងកុំមកចង់តំឡើងធ្មង់ដាក់អញ។ ក្លាហានអើតក្បាលមករករឿងស្អីតែអញ? ចុះនាងឯងមិនខ្លាំងដាក់បងប្អូននៅកូរ៉េផងទៅ​ មីតារាគេឃើញមុខដេញក្បាល? ទៅដល់ណាគេដេញក្បាលដល់នោះ​ នៅមិនព្រមចេះខ្មាស​ មុខសែនក្រាស់​ ឈប់បានឈប់ទៅ​ មីតារាប៉ិនសន្សំរឿង​ មីតួឈ្នានីសអត់កំណើត។ បានតែស៊ីបាតជើងកណ្តាលមុខទេនាងឯង! »៕

  • ពោះធំហើយ! គង់ ចាន់ស្រីមុំ នៅតែសិចស៊ីស្អាតកប់

    ពោះធំហើយ! គង់ ចាន់ស្រីមុំ នៅតែសិចស៊ីស្អាតកប់

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាស្រី គង់ ចាន់ស្រីមុំ នៅថ្ងៃទី 17 ខែកុម្ភៈ ឆ្នាំ 2018 បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅក្នុងថ្ងៃចូលឆ្នាំប្រពៃណីចិន គេសង្កេតឃើញតារាស្រីរូបនេះ បង្ហាញម៉ូដរ៉ូបព័ណ៌ក្រហមលេងស្ទាយកាច់រាងសិចស៊ី បើទោះបីជារូបនាងកំពុងតែពរពោះធំយ៉ាងណាក៏ដោយ ។ អ្នកនាងនៅតែនិយមស្លៀកសំលៀកបំពាក់បែបស៊ីវិល័យសិចស៊ី មិនចាញ់អ្នកនៅលើលីវប៉ុន្មាននោះទេ ធ្វើឲ្យមហាជនឃើញហើយកោតសរសើររាងដ៏ស្រស់ស្អាតរបស់អ្នកនាងយ៉ាងខ្លាំង។

    សូមជម្រាបបន្ថែមថា ប្រិយមិត្តទាំងអស់គ្នាបានដឹងហើយថា តារាស្រីរូបនេះកាលពីមិនទាន់មានស្វាមី នាងពិតជាមានរូបសម្ផស្ស​ស្រស់ស្អាតខ្លាំងណាស់ និងបានទាក់ទាញចិត្តបុរសៗជាច្រើននាក់ឱ្យលង់ក្នុងសម្រស់របស់អ្នកនាងទៀតផង ហើយបើទោះជាពេលនេះ អ្នកនាងមានស្វាមីហើយក្ដី ក៏អ្នកនាងនៅតែថែរក្សាសម្រស់បានស្អាតដដែល។ ដោយឡែក ខណៈដែលកំពុងតែពពោះកូនដំបូងបាន 4 ខែ​នេះ អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហោះរូបភាពបញ្ចេញសាច់ក្បាលពោះ និងរូបរាងសិចស៊ី ឱ្យមហាជនអ្នកគាំទ្របានទស្សនាពីសាច់ក្បាលពោះដ៏សខ្ចីម៉ដ្ឋរលោង និងនៅតែមានភាពសិចស៊ីស្រស់ស្អាតរហូត៕