Author: អេបិល

  • អ៊ី វ៉ា ច្រានចោលព័ត៌មានចូលហង្សមាស និងថោន

    អ៊ី វ៉ា ច្រានចោលព័ត៌មានចូលហង្សមាស និងថោន

    កន្លងមកថ្មីនេះៗ ធ្លាប់មានលេចឮព័ត៌មានខ្សឹបខ្សៀវតៗគ្នាមកថា តារាចម្រៀងស្រីល្បីឈ្មោះនៅសាន់ដេនាង អ៊ី វ៉ា ត្រូវបានគេសង្ស័យថា បានស្ពាយបង្វេចដើរចេញពីផលិត​កម្មសាន់ដេទៅចូល​ហង្សមាសបាត់ទៅហើយ ព្រោះនាងបានចប់កុងត្រាជាមួយសាន់ដេហើយ ​ហើយតារាស្រីវ័យក្មេងរូបនេះត្រូវបានផលិតកម្មធំពីរចាប់អារម្មណ៍ និងកំពុងព្យាយាមអូសទាញមកធ្វើជាសមាជិកថ្មីរបស់ខ្លួនជាយូរមកហើយ។

    តារាចម្រៀងដែលមានប្រភពមកពីខេត្តកំពង់ស្ពឺរូបនេះធ្លាប់បានសារភាពថា ផលិតកម្មហង្សមាស​ និងថោន ​គឺពិត​ជាធ្លាប់បានទាក់ទងមកនាងប្រាកដមែន តែនាងកំពុងពិចារណាឱ្យបានច្បាស់លាស់ជាមុនសិនថា តើគួរតែទៅនៅផលិតកម្មណា? ហើយពេលនេះទោះជានាងមិនទាន់បានបន្ដកុងត្រាថ្មីជាមួយសាន់ដេនៅឡើយមែន ប៉ុន្ដែខាងផលិតកម្មសាន់ដេនៅតែចាត់ទុកនាងជាតារាម្នាក់ដែលគេចង់រក្សាទុក ហើយមានលក្ខខណ្ឌល្អៗដែលអាចឱ្យនាងនៅបន្ដបាន…(មែនហ្អេ៎ អ៊ីវ៉ា?)។

    យ៉ាងណាមិញថ្មីៗនេះ តារាចម្រៀងស្រីរូបនេះបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា «ខ្ញុំមិនមែនជាអ្នកចម្រៀងហង្សមាស ហើយក៏មិនបានចូលថោនដែរ នាងខ្ញុំមិន​ទាន់ចង់និយាយ​មុន​ទេ ព្រោះទោះជាចប់កុងត្រាជាមួយសាន់ដេមែន តែនាងខ្ញុំនៅតែជាអ្នកចម្រៀងរបស់សាន់ដេនៅឡើយ»។

    បើតាមមតិមហាជន គេបានមើលឃើញថា កញ្ញាអ៊ី វ៉ាមានកេរ្តិ៍ឈ្មោះល្បីរហូតមកដល់ពេលនេះគឺដោយសារបានផលិតកម្មសាន់ដេជាអ្នកបណ្ដុះបណ្ដាលសុទ្ធសាធ ហេតុនេះហើយបើអ្នកចម្រៀងរូបនេះចេញពីសាន់ដេទៅជ្រកទ្រនំហង្សមាសនោះ វាអាចនឹងប្រឈមមុខចំពោះគូប្រជែងជាច្រើន ព្រោះទ្រនំធំមួយនោះប្រជុំទៅដោយកំពូលតារាចម្រៀងមានសមត្ថភាពខ្លាំងៗជាងអ៊ីវ៉ាច្រើនណាស់។ (គិតឱ្យស្រួលណា៎ អ៊ី វ៉ា បេលនៅចាំជួយជាកម្លាំងចិត្ត ឌើ!)៕

  • ប៊ុត សីហា ត្រូវសមត្ថកិច្ចចាប់ខ្លួនករណីប្រើប្រាស់គ្រឿងញៀន

    ប៊ុត សីហា ត្រូវសមត្ថកិច្ចចាប់ខ្លួនករណីប្រើប្រាស់គ្រឿងញៀន

    នៅថ្ងៃម្សិលមិញនេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារតែម្ចាស់ពានរង្វាន់កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក  «The Voice Cambodia» រដូវកាលទី១ គឺលោក ប៊ុត សីហា ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនក្នុងករណីប្រើប្រាស់គ្រឿងញៀននៅសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    ប្រភពពីសារព័ត៌មានក្នុងស្រុកមួយបានឱ្យដឹងថា កម្លាំងនគរបាលពិតជាបានចាប់ខ្លូនលោក ប៊ុត សីហា ដែលជាម្ចាស់ជយលាភី «The Voice Cambodia» រដូវកាលទី១ របស់ស្ថានីយទូរទស្សន៍ ហង្សមាស ប្រាកដមែន នៅវេលាម៉ោងប្រមាណជា 5 និង30នាទីល្ងាច ថ្ងៃទី21 ខែកុម្ភៈ ឆ្នាំ2018 នៅពេលដែលរូបគេកំពុងទៅទិញគ្រឿងញៀនដើម្បីជក់ ស្ថិតនៅមុខសាលាបឋមសិក្សាពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជាមួយគ្នានេះ បន្ទាប់ពីបានសួរនាំរួចមក សមត្ថកិច្ចរកឃើញថា ប៊ុត សីហា គ្រាន់តែពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនប៉ុណ្ណោះ មន្រ្តីមានសមត្ថកិច្ចក៏បានចាត់ចែងឱ្យកម្លាំងជំនាញទាក់ទងទៅអាណាព្យាបាល និងក្រុមគ្រួសារ ដើម្បីមកធានាយកទៅធ្វើការអប់រំ និងដាក់នៅមណ្ឌលបន្សាបគ្រឿងញៀនជាបន្ត។

    សូមជម្រាបបន្ថែមថា តារាចម្រៀងរូបនេះទើបតែបានបង្ហាញវត្តមាននៅក្នុងពិភពសិល្បៈឡើងវិញ បន្ទាប់ពីបានបាត់មុខអស់មួយរយៈមក តែនៅមិនទាន់បានសាងប្រជាប្រិយភាពឡើងវិញផង ក៏ស្រាប់តែផ្ទុះរឿងអាស្រូវនេះឡើងទៀតតែម្ដង ធ្វើឱ្យអ្នកគាំទ្រ និងមហាជនទាំងឡាយមានក្ដីអស់សង្ឃឹមចំពោះរូបលោកជាខ្លាំង៕

  • ហ្អា៎?!  អាន គុណកូឡា ត្រឡប់ចូលផលិតកម្ម M វិញហើយហ្អេ៎?

    ហ្អា៎?!  អាន គុណកូឡា ត្រឡប់ចូលផលិតកម្ម M វិញហើយហ្អេ៎?

    តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ផលិតកម្ម M នៅថ្ងៃទី22 ខែកុម្ភៈ ឆ្នាំ2018នេះបានបង្ហោះវីដេអូចម្រៀង Original Song របស់តារាចម្រៀងប្រុស អាន គុណកូឡា ដែលមានចំណងជើងថា «ហត់» ដែលការបង្ហាញវត្តមានរបស់លោកនៅខណៈនេះបានបង្កឱ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្របពេលដែលលោកបានផ្អាកចេញបទចម្រៀងនៅក្នុងផលិតកម្មសាន់ដេ ដែលអ្នកគាំទ្របានរំពឹងទុក និងទស្សន៍ទាយថា លោកប្រហែលជាចូលទៅជ្រកក្នុងផលិតកម្មថោនម្ដងហើយមើលទៅ…តែខុសស្រឡះ គេបែរជាត្រឡប់ទៅចូលទ្រនំចាស់វិញសោះ។

    គួររំឭកផងដែរថា កន្លងមកមានសារព័ត៌មានជាច្រើនបានចេញផ្សាយថា លោក អាន គុនកូឡា កំពុងតែរៀបចំបង្វេច ត្រៀមដើរចេញពីសាន់ដេ ទៅរកផលិតកម្មថ្មីមួយទៀត តែមិនទាន់រកបាននៅឡើយ ព្រោះបច្ចុប្បន្ន មានតារាចម្រៀងគរជើងគ្នា ហើយម្នាក់ៗសុទ្ធតែមានសមត្ថភាពពិសេស នឹងចំណុចទាក់ទាញឱ្យមានការគាំទ្ររៀងៗខ្លួន។ ម្យ៉ាងលោកមិនសូវជាពេញចិត្តវត្តមាន ឆាយ វីរះយុទ្ធ ដែលកន្លងមកត្រូវបានគេនិយាយថា មិនសូវស៊ីខ្សែគ្នាទៀតផង ព្រោះមានការកាច់កុងគ្នា តាំងពីនៅផលិតកម្មចាស់ម្ល៉េះ។

    តែយ៉ាងណាមិញ ទន្ទឹមនឹងផលិតកម្ម  M មិនសូវជាមានតារាកំពូលៗផងនោះ មតិមហាជនបានគិតថា តារាប្រុស អាន គុណកូឡា អាចនឹងសំងំសាងប្រជាប្រិយភាពជាថ្មីឡើងវិញបាន ហើយក៏នឹងក្លាយជាអធិរាជប្រចាំផលិតកម្មនោះក៏អាចថាបានដែរ នរណាទៅដឹង? ព្រោះថា កាលពីអំឡុងឆ្នាំ 2008-2010 លោកធ្លាប់បានសាងភាពល្បីល្បាញជូនផលិតកម្មមួយនេះបានយ៉ាងជោគជ័យរួចមកហើយ។ លើកនេះ ការបង្ហាញបទចម្រៀង Original Song របស់លោក ក៏កំពុងតែអង្រួនដួងចិត្តមិត្តយុវវ័យឱ្យងាកមកគាំទ្រលោក និងផលិតកម្មនេះជាថ្មីម្ដងទៀតដែរ(បេលជូនពរឱ្យជោគជ័យម្ដងទៀតណា៎ប្រុសស្អាត)៕

  • រូបប៉ុន្មានសន្លឹករបស់ សុគន្ធ នីសា ស្អាតស្រស់ចាក់ដោតអារម្មណ៍ខ្លាំង

    រូបប៉ុន្មានសន្លឹករបស់ សុគន្ធ នីសា ស្អាតស្រស់ចាក់ដោតអារម្មណ៍ខ្លាំង

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី21 ខែកុម្ភៈ ឆ្នាំ2018 នេះ គេសង្កេតឃើញថា មានរូបថតជាច្រើនសន្លឹករបស់តារាស្រីរូបស្អាត សុគន្ធ នីសា ក្នុងឈុតសម្លៀកបំពាក់សម័យអាណានិគមបារាំងត្រូវបានបង្ហោះនៅលើគណនីហ្វេសប៊ុកមួយ បានធ្វើឱ្យប្រិយមិត្តអ្នកគាំទ្រមានការចាប់អារម្មណ៍ខ្លាំងបំផុត និងពោលពាក្យសរសើរមិនដាច់ពីមាត់ឡើយ ហើយរូបភាពទាំងនោះទៀតសោត គឺជាសកម្មភាពក្រៅឆាកនៃការសម្ដែងក្នុងរឿងភាគថ្មីរបស់ស្ថានីយទូរទស្សន៍ហង្សមាស គឺរឿង “រាជិនីភូមិគ្រឹះ”។

    គួររំឭកផងដែរថា កន្លងទៅធ្លាប់ធ្លាយដំណឹងថា តារាស្រីរូបឆោមស្រស់ស្អាតម្នាក់នេះមានអាការឃ្លានម្ជូរហើយ ដែលកើតឡើងពីការ​ចំអន់​របស់​ពិធី​ការិនី កែវ ចាន់​និមល។ ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​មួយ​នៅតាម​ខេត្ត​កាលពីពេល​ថ្មីៗ​នេះ​បន្ទាប់ពី សុគន្ធ នីសា ច្រៀង​ចប់ ​គេ​បានឃើញ​ពិធីករ-​ពិធី​ការិនី​ចេញមកនិយាយ​ជាធម្មតា។ តែ​ក្នុងនោះ កែវ ចាន់​និមល បាន​យក​ភេសជ្ជៈជូនដល់ សុគន្ធ នីសា ជាមួយនឹង​ការនិយាយ​ចំអន់​ថា ​ពេលនេះ នីសា ចាប់ផ្តើម​ចូលចិត្តអាហារ​ប្រភេទ​រសជាតិ​ជូរៗ​ហើយ ​ជាពិសេស​រសជាតិក្រូច​តែម្តង។ តារាចម្រៀង សុគន្ធ នីសា មិនបាន​ឆ្លើយតប​ទេ​ គ្រាន់តែ​សើច​តែប៉ុណ្ណោះ។ មានការ​និយាយ​ពី​សំណាក់​មហាជន​ថា ​ប្រសិន សុគន្ធ នីសា មាន​ដំណឹង​ល្អ​ដូច កែវ ចាន់​និមល ចំអន់​មែននោះ គឺ​ជា​រឿង​ល្អខ្លាំងណាស់ ​ព្រោះ​វ័យរបស់​នាង​ក៏ល្មម​ស័ក្តិសមនឹង​ការ​មាន​គភ៌ហើយដែរ៕

     

  • មាស សុខសោភា ធ្លាយដំណឹងចូលផលិតកម្មរស្មីហង្សមាស

    មាស សុខសោភា ធ្លាយដំណឹងចូលផលិតកម្មរស្មីហង្សមាស

    កំពូលតារាចម្រៀងស្រី មាស សុខសោភា ត្រូវបានគេបង្ហើបឱ្យដឹងថា រូបនាងជិតដល់ពេលបញ្ចប់កិច្ចសន្សាការងារជាមួយផលិតកម្មថោនហើយ ស្របគ្នានោះដែរ ក៏មានដំណឹងធ្លាយមកថា រូបនាងកំពុងតែប្រុងប្រៀបហក់ចូលទៅក្នុងទ្រនំផលិតកម្មរស្មីហង្សមាស ជាមួយអតីតមិត្តរួមទ្រនំក្នុងផលិតកម្ម CB ដូចជា ឆន សុវណ្ណរាជ ឱក សុគន្ធកញ្ញា និងខេមរៈ​​ សិរីមន្ដ ផងដែរ។

    ប្រភពដែលសារព័ត៌មាន ឡារ៉ែនទទួលបានៗឱ្យដឹងថា តាមរយៈប្រភពដែលស្និទ្ធស្នាលនឹងតារាស្រី មាស សុខសោភា បានអះអាងថា មាស សុខសោភា បានត្រៀមចុះកុងត្រាជាមួយនឹងផលិតកម្មហង្សមាសរួចហើយ ដោយនាងត្រូវបាន ខាងផលិតកម្មហង្សមាសពន្យារពេលដើម្បីឱ្យចម្រៀងរបស់នាងត្រូវចេញនៅក្រោយថ្ងៃបុណ្យចូលឆ្នាំខ្មែរ ព្រោះសព្វថ្ងៃ មាស សុខសោភា មានចម្រៀងមួយចំនួនដែលជាប្រភេទបទរាំវង់ រាំក្បាច់ និងកន្ទ្រឹមកំពុងសម្រុកថត និងសម្តែងផងសម្រាប់ធ្វើជាកាដូចុងក្រោយជូនផលិតកម្ម ថោន។

    បើតាមប្រភពដដែលបានបន្តទម្លាយទៀតថា អ្នកនាង មាស សុខសោភា ពិតជាបានចុះកុងត្រាជាមួយនឹងផលិតកម្មហង្សមាសពិតប្រាកដមែន ដោយខាងហង្សមាសបានព្យាយាមលាក់បាំងរឿងនេះមិនឱ្យធ្លាយចេញទៅក្រៅទេ ប៉ុន្តែរឿងនេះនៅតែលាក់មិនជិត។ ជាមួយគ្នានេះដែរ ខាងទស្សនិកជនជាច្រើនបានខ្សឹបប្រាប់ថា ហង្សមាសកំពុងតែប្រមូលផ្ដុំដោយតារាល្បីៗ តែយ៉ាងណាក៏មានតារាចម្រៀងក្នុងផលិតកម្មខ្លួនមួយចំនួនកំពុងតែត្រៀមដើរចេញដូចគ្នាដែរ ពេលចប់កុងត្រា ព្រោះមិនមានចម្រៀងច្រៀង និងក្រុមហ៊ុនហាក់មិនអើពើ។

    គួររំឭកផងដែរថា នៅអំឡុងឆ្នាំ 2008 មាស សុខសោភាធ្លាប់ធ្លាយដំណឹងថានឹងចូលទៅច្រៀងនៅក្នុងផលិតកម្មរស្មីហង្សមាសម្ដងរួចមកហើយ តែជាអកុសលដោយសារតែកាលនោះមានលេចរឿងអាស្រូវរវាងរូបនាង និងគូស្នេហ៍ ដែលបានសម្លាប់ប្រជាប្រិយភាពរបស់នាង ទើបបណ្ដាលឱ្យខាងផលិតកម្មធំមួយនេះសម្រេចមិនទទួលយកកញ្ញាវិញ ខណៈដែលពេលនោះនាងក៏បានងាកទៅចេញបទចម្រៀងនៅក្នុងផលិតកម្ម M ជំនួសវិញ ហើយព្យាយាមសាងប្រជាប្រិយភាព និងលាក់បាំងអំពីសាវតាពិតរបស់គូស្នេហ៍ ដែលសូម្បីតែឈ្មោះក៏គ្មានអ្នកសារព័ត៌មានណាម្នាក់បានដឹងដែរ។ យ៉ាងណាមិញ សារព័ត៌មាន ឡារ៉ែន ពុំអាចទំនាក់ទំនងសុំការបំភ្លឺបន្ថែមពីដំណឹងច្បាស់ការក្នុងរឿងចុះកិច្ចកុងត្រាជាមួយហង្សមាស ពីតារាស្រី មាស សុខសោភា បាននៅឡើយ៕

  • មិននឹកស្មានថា អ្នកគាំទ្រចំណាយពេលគូររូបកូនប្រុសលោក ព្រាប សុវត្ថិបានស្អាតដល់ម្លឹងសោះ?

    មិននឹកស្មានថា អ្នកគាំទ្រចំណាយពេលគូររូបកូនប្រុសលោក ព្រាប សុវត្ថិបានស្អាតដល់ម្លឹងសោះ?

    តាមការកត់សម្គាល់ គេសង្កេតឃើញថា កូនប្រុសកំពូលតារាចម្រៀង ព្រាប សុវត្ថិ ទាំង 3នាក់ដែលមាន សុវត្ថិ មុនីវណ្ណ សុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ ទើបចូលប្រឡូកនៅក្នុងពិភពសិល្បៈចម្រៀងមិនទាន់បានប៉ុន្មានខែផង ស្រាប់តែកំណើននៃអ្នកស្រឡាញ់គាំទ្រមានកាន់តែច្រើនឡើងៗយ៉ាងសន្ធឹកសន្ធាប់។ បទចម្រៀងនិពន្ធថ្មីរបស់ពួកគេ ដែលមានការសម្រិតសម្រាំងដោយគ្រូភ្លេងជំនាញៗនៅក្នុងផលិតកម្មរស្មីហង្សមាសនោះ ក៏ទទួលបានការទស្សនារាប់លាននាក់ផងដែរ ហាក់បីដូចជាមានប្រជាប្រិយភាពខ្លាំងជាងតារារៀមច្បងរួមទ្រនំតែមួយទៅទៀត។

    ដោយឡែក និយាយពីការបង្ហាញវត្តមានសម្ដែងតាមការប្រគំតន្រ្តីធំៗតាមបណ្ដាខេត្ត-ក្រុង អ្នកទាំង 3រូបនេះ ក៏ទទួលបានសំឡេងហ៊ោកញ្ច្រៀវលាន់រំពងពេញឆាក និងផ្អើលឈូឆរសុំថតរូបជាមួយពួកគេ​ពីសំណាក់អ្នកគាំទ្រផងដែរ។ រហូតដល់ថ្មីៗនេះ ការបង្ហាញពីក្ដីស្រឡាញ់ចំពោះតារាទាំងបីដួងនេះ នៅតែមានមិនចេះដាច់ ដោយនៅក្នុងនោះមានភាពភ្ញាក់ផ្អើលមួយទៀត ដោយសារតែអ្នកគាំទ្រម្នាក់បានចំណាយពេលផ្ទាល់ខ្លួន គូររូបគំនូររបស់តារារូបសង្ហាទាំងបីដួងនេះជារូបភាពអេឡិចត្រូនិក រួចបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គមអ៊ីនស្ដាក្រាម ដែលធ្វើឱ្យមានការកោតសសើរពីគំនិតច្នៃប្រឌិត និងភាពស្រស់ស្អាតនៃរូបភាពនោះទៀតផង។

    ដើម្បីឱ្យកាន់តែច្បាស់ សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៖

    #sovathNG #Ssv

    A post shared by Sovath NextGeneration Fan (@sovathnextgeneration) on

    #sovathNG #sovathfamily

    A post shared by Sovath NextGeneration Fan (@sovathnextgeneration) on

    #sovathNG #Smv

    A post shared by Sovath NextGeneration Fan (@sovathnextgeneration) on

  • នី រតនា បដិសេធកើតជំងឺតួឯក

    នី រតនា បដិសេធកើតជំងឺតួឯក

    ស្របពេលដែលកំពុងតែសម្ដែងរឿងភាគថ្មីរបស់ស្ថានីយទូរទស្សន៍ហង្សមាស លោក នី រតនា ជាម្ចាស់ពានកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodia Idol រដូវកាលទី1 កំពុងតែទទួលបានប្រជាប្រិយភាពខ្លាំង និងធ្វើឱ្យអ្នកគាំទ្រអន្ទះសារង់ចាំទស្សនាពីសមត្ថភាពសម្ដែងរឿងលើកដំបូងរបស់លោក ខណៈដែលលោកទទួលបានតំណែងជាតួឯកប្រុស។ ហើយរឿងភាគនេះ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះបានរំពឹងទុក និងជឿជាក់យ៉ាងមុតមាំថា លោកនឹងទទួលបានការស្រឡាញ់ និងគាំទ្រខ្លាំងពីសំណាក់មហាជនទាំងអស់ ដែលជាកម្លាំងជំរុញចិត្តមួយសម្រាប់បន្ដបោះជំហាននៅក្នុងវីថីសិល្បៈមួយនេះ។

    ស្របគ្នានោះដែរ ក៏មានព័ត៌មានខ្សឹបខ្សៀវមួយលេចចេញពីក្រុមការងារសិល្បៈថា តួឯកប្រុសនៅក្នុងរឿង “រាជបុត្រកង្កែប” រូបនេះកំពុងកើតជំងឺតួឯក និងបដិសេធមិនព្រមថតតួរាយរងឡើយ ខណៈពេលខ្លួនកំពុងតែឡើងកូដខ្លាំងនេះ។  ជុំវិញបញ្ហាខាងលើនេះ លោក នី រតនា បានប្រាប់អ្នកសារព័ត៌មានថា រូបលោកមិនបានកើតជំងឺតួឯកដូចគេថានោះទេ ពោលគឺរឿងអ្វីក៏ដោយ ឱ្យតែក្រុមហ៊ុន​ដាក់ឱ្យថត​គឺត្រូវតែថត ព្រោះនោះជាការងារ។ តារាប្រុសរូបសង្ហាម្នាក់នេះ បានបន្ដថា «អូហ៍! អត់ទេបង ខ្ញុំមិនធ្លាប់គិតទាល់សោះថា ទាល់តែធ្វើតួឯកបានថតនោះ តួអីក៏ខ្ញុំ​ថតបានដែរ មិនប្រកាន់ទេ»។

    ជាចុងក្រោយ ម្ចាស់បទល្បី “នារីក្នុងសុបិនបង គឺជាអូន” រូបនេះបានបញ្ជាក់បន្ថែមថា «និយាយទៅ ខ្ញុំជាតារាចម្រៀងមានកុងត្រាជាមួយផលិតកម្មហង្សមាស អ៊ីចឹងហើយបើខាងផលិតកម្មគាត់ដាក់ការងារអីឱ្យយើងធ្វើ គឺត្រូវធ្វើតាមហ្នឹងដែរ។ ខ្ញុំលេងជាតួអីក៏បានដែរ ឱ្យតែខាងហង្សមាសដាក់ឱ្យ។ ចំពោះរឿងដែល​ខ្ញុំកំពុង​តែថតរាល់​ថ្ងៃនេះ ​ខ្ញុំថតបាន 50 % ហើយ ខ្ញុំសង្ឃឹមថា រឿងនោះនឹងបន្ថែមកេរ្ដិ៍ឈ្មោះ និងប្រជាប្រិយភាពដល់រូបខ្ញុំទៀតមិនខាន ព្រោះថា សាច់រឿងល្អ រួមទាំងអ្នកដឹកនាំរឿងក៏ពូកែទៀតផង» ៕

  • រកឃើញក្រុមជើងឯកប្រចាំមណ្ឌលប៉ោយប៉ែតហើយ ក្រោយការប្រកួតដោយស្វិតស្វាញមួយថ្ងៃពេញ

    រកឃើញក្រុមជើងឯកប្រចាំមណ្ឌលប៉ោយប៉ែតហើយ ក្រោយការប្រកួតដោយស្វិតស្វាញមួយថ្ងៃពេញ

    ប៉ោយប៉ែត៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival 2018 ប្រចាំក្រុងប៉ោយប៉ែត ដែលជាមណ្ឌលទី៥នោះ បានរកឃើញម្ចាស់ជើងឯកហើយ ដោយបានទៅលើក្រុម Family FC (A) ក្រោយយកឈ្នះលើក្រុម Poipet Empire FC (A) ក្នុងលទ្ធផល 6-3។

    មុនឈានមកដល់វគ្គផ្ដាច់ព្រ័ត្រនេះ Family FC( A) បានយកឈ្នះលើក្រុម Samrong City ដោយលទ្ធផល 6-0។ ចំណែកឯក្រុម Poipet Empire បានយកឈ្នះលើក្រុម Family FC(B) ក្នុងលទ្ធផល 4-១។ ជាហេតុធ្វើឲ្យក្រុមចាញ់ទាំងពីរ គឺ Samrong City ត្រូវប្រកួតជាមួយក្រុម Family FC(B) ដើម្បីស្វែងរក លេខ៣ និង លេខ៤។ ជាលទ្ធផល ក្រុម Family FC(B) ដណ្តើមបានលេខ៣ ក្រោយឈ្នះ Samrong City ៤ ទល់និង ២។

    សម្រាប់រង្វាន់ក្រុមជើងឯកប្រចាំមណ្ឌលក្រុងប៉ោយប៉ែត Family FC( A) ទទួលបានប្រាក់រង្វាន់ ១ ០០០ ដុល្លារ និងស្រាបៀរថៃហ្គ័រ ១០កេស។

    ក្រុមជើងឯករង បានទៅលើក្រុម Poipet Empire FC (A) ប្រាក់រង្វាន់ ៧០០ដុល្លារ និងស្រាបៀរថៃហ្គ័រ ១០កេស។

    ក្រុមចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុម Family FC(B) ទទួលប្រាក់រង្វាន់ ៣៥០ដុល្លារ និងស្រាបៀរថៃហ្គ័រ ៥ កេស។

    ក្រុមចំណាត់ថ្នាក់លេខ៤បានទៅលើ Samrong City ទទួលប្រាក់រង្វាន់ ១៥០ដុល្លារ និងស្រាបៀរថៃហ្គ័រ ៥កេស ផងដែរ។

    ដោយឡែក សម្រាប់មណ្ឌលក្រុងប៉ោយប៉ែតដែលជាមណ្ឌលទី៥នេះ គណៈកម្មាធិការរៀបចំការប្រកួត យកតែ៣ក្រុមតែប៉ុណ្ណោះ ដើម្បីឲ្យទៅចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស នៅរាជធានីភ្នំពេញ ថ្ងៃ​ទី​១០​ និង​ទី​១១ ​មីនា​ ២០១៨​​ ខាង​មុខ​នេះ។ តែអ្វីដែលគួឲ្យគត់សម្គាល់គឺការប្រកួតដ៏ស្វិតស្វាញរយៈពេលពេញ១ថ្ងៃនេះប្រកបដោយភាពរីករាយ និង Fair Play ព្រោះការប្រកួតរបស់ក្រុមទាំង៥០នៅមណ្ឌលនេះ មិនមានការពិន័យកាតលឿង ឬក្រហមពីអាជ្ញាកណ្តាលនោះទេ។

    ចំពោះសកម្មភាពផ្សេងៗនៃព្រឹត្តិការណ៍ Tiger​ Street​ Football​ Festival​ ២០១៨​ ប្រចាំមណ្ឌលប៉ោយប៉ែត សូមចូលទៅកាន់ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH
    #TSFF2018

    សូម​ពិសា​ដោយ​ការទទួលខុសត្រូវ​

  • ប៉ោយប៉ែតជា​មណ្ឌល​ថ្មីនៃព្រឹត្តិការណ៍ Tiger Street Football Festival​​​ 2018 ​តែ​ការ​គាំទ្រ​មិនធម្មតាទេ

    ប៉ោយប៉ែតជា​មណ្ឌល​ថ្មីនៃព្រឹត្តិការណ៍ Tiger Street Football Festival​​​ 2018 ​តែ​ការ​គាំទ្រ​មិនធម្មតាទេ

    ប៉ោយប៉ែត៖ ប៉ោយប៉ែតគឺជាមណ្ឌលថ្មីមួយសម្រាប់ Tiger Street Football Festival​​​ 2018 ដែលកំពុងប្រកួតជម្រុះ ដោយ​មាន​ក្រុម​ចូលរួម​ដល់​៥០​ក្រុម​។ ចំពោះមណ្ឌលថ្មីមួយនេះ ត្រូវធ្វើការ​ប្រកួត​ត្រឹម​តែ​១​ថ្ងៃ​ប៉ុណ្ណោះ ​ដើម្បី​ស្វែង​រក​ក្រុមជើងខ្លាំងប្រចាំតំបន់​ចំនួន​៣​ក្រុម ដែលមានលទ្ធភាពបំបែកកញ្ចប់ថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ នឹងបន្តឡើង​ទៅ​លេង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​រាជ​ធានី​ភ្នំពេញ។

    ដោយឡែកសម្រាប់ការប្រកួតពិតជាស្វិតស្វាញ ​ដោយសារ​តែ​ក្រុមដាក់ពាក្យមានចំនួន​ច្រើន ​ដូច្នេះ ​ទើប​ក្រុមការងារបច្ចេកទេស បានកាត់បន្ថយរយៈពេលនៃការប្រកួត ដោយ​លេង​១​ប្រកួត​ត្រឹម​តែ​១០​នាទី​ប៉ុណ្ណោះ ​ទើប​អាច​ទាន់​ពេល​វេលា ខណៈ​ដែល​ការ​ប្រកួត​នៅ​មណ្ឌល​ផ្សេង​ប្រើ​ពេល​១​ប្រកួត​ដល់​ទៅ១២​នាទី។

    ទោះបីជាការប្រកួតមានរយៈពេលខ្លី និងមានភាពតានតឹងយ៉ាងណា តែក៏មានការបង្ហាញក្បាច់រាំដ៏ស្រស់ស្អាត និងមានស្តង់លេងហ្គេមកម្សាន្តដើម្បីឈ្នះវត្ថុអនុស្សាវរីយ៍ជាច្រើនពីស្រាបៀរថៃហ្គ័រទៀតផង។ អ្វីដែលគួឲ្យចាប់អារម្មណ៍នោះគឺអ្នកគាំទ្រនៅមណ្ឌលទី៥នេះមានច្រើនមិនចាញ់មណ្ឌលផ្សេងៗនោះទេ។

    សូមបញ្ជាក់ថា ចំពោះប្រាក់​រង្វាន់​សម្រាប់មណ្ឌល​ប៉ោយប៉ែត​នេះ​ ​ក្រុមចំណាត់​ថ្នាក់​លេខ​១​នឹង​ទទួល​បាន​ ១ ០០០​ដុល្លារ និងស្រាបៀរថៃហ្គ័រ១០កេស ​ក្រុម​លេខ​២​ទទួល​បាន ​៧០០​ដុល្លារ ស្រាបៀរថៃហ្គ័រ៥កេស និង​ក្រុម​លេខ​៣​ ទទួល​បាន​ ៣៥០​ដុល្លារ ​ស្រាបៀរថៃហ្គ័រ៥កេស និង​ក្រុម​លេខ​៤​ទទួល​បាន​១៥០​ដុល្លារ ស្រាបៀរថៃហ្គ័រ៥កេស។ តែចំពោះ​ក្រុម​បាន​លេខ​៤ ទទួល​បាន​ប្រាក់​រង្វាន់ ប៉ុន្តែ​មិន​អាច​ទៅ​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន​ទេ។

    សូមបន្តតាមដានទាំងអស់គ្នាថាតើក្រុមណាមានសមត្ថភាពក្លាយជាម្ចាស់ជើងប្រចាំមណ្ឌលប៉ោយប៉ែតនេះ?

    ចំពោះព័ត៌មាន​លម្អិត​បន្ថែមអំពី Tiger Street Football Festival 2018 ​ សូមចូលទៅកាន់ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH
    #TSFF2018

    សូម​ពិសា​ដោយ​ការទទួលខុសត្រូវ​

  • ភ្ញៀវទេសចរធ្វើដំណើរកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំចិនកើនឡើងជាង50%

    ភ្ញៀវទេសចរធ្វើដំណើរកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំចិនកើនឡើងជាង50%

    ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន ឆ្នាំ2018កន្លងទៅនេះ មានបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្តរជាតិបានធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាននានាទូទាំងប្រទេសមានចំនួនប្រមាណជាង 864,770នាក់ កើនឡើងប្រមាណ 54.56%។

    តាមរបាយការណ៍ក្រសួងទេសចរណ៍បានឱ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរជិត1លាននាក់នោះ មានទេសចរជាតិចំនួនប្រមាណ 744,140នាក់ កើនឡើងប្រមាណ 47.32% និងភ្ញៀវអន្តរជាតិមានចំនួនប្រមាណ 105,370នាក់ កើនឡើង93.59% ក្នុងនោះខេត្តគោលដៅសំខាន់ៗរួមមាន៖

    1 .សៀមរាប ទទួលបានភ្ញៀវទេសចរប្រមាណ 90,820នាក់ កើនឡើងប្រមាណ 13.93%។

    2 .ខេត្តព្រះសីហនុ ទទួលបានប្រមាណ 88,000នាក់ កើនឡើងប្រមាណ 6.50%។

    3 .ខេត្តកំពត ទទួលបានប្រមាណ 126,890នាក់ កើនឡើងប្រមាណ 51.64% (ក្នុងនោះទៅកម្សាន្តនៅរមណីយដ្ឋានបូកគោមានចំនួនប្រមាណ 69,700នាក់)។

    4 .ខេត្តកែប ទទួលបានប្រមាណ 105,000នាក់ កើនឡើងប្រមាណ 6.03%។

    5 .ខេត្តបាត់ដំបង ទទួលបានប្រមាណ 79,070នាក់ កើនឡើងប្រមាណ 94.35%។

    6 .រាជធានីភ្នំពេញ ទទួលបានប្រមាណ 52,840នាក់ កើនឡើងប្រមាណ 8.47%។

    7 .ខេត្តកោះកុង ទទួលបានប្រមាណ 54,850នាក់ កើនឡើងប្រមាណ 164%។

    8 .ខេត្តក្រចេះ ទទួលបានប្រមាណ 27,280នាក់ កើនឡើងប្រមាណ 7.91%។

    9 .ខេត្តរតនគិរី ទទួលបានប្រមាណ 19,790នាក់ កើនឡើងប្រមាណ 5.70%។

    10 .ខេត្តមណ្ឌលគិរី ទទួលបានប្រមាណ 17,370នាក់ កើនឡើងប្រមាណ 18.03%។

    11 .ខេត្តស្ទឹងត្រែង ទទួលបានប្រមាណ 15,250នាក់ កើនឡើងប្រមាណ 9.42%។

    12 .ខេត្តកំពង់ស្ពឺ ទទួលបានប្រមាណ 55,176នាក់ កើនឡើងប្រមាណ 4.20%។

    13 .ខេត្តឧត្តរមានជ័យ ទទួលបានប្រមាណ 1,050នាក់ កើនឡើងប្រមាណ 5.00%។

    14 .ខេត្តកំពង់ធំ ទទួលបានប្រមាណ 14,410នាក់ កើនឡើងប្រមាណ 258.80%។

    15 .ខេត្តបន្ទាយមានជ័យ ទទួលបានប្រមាណ 24,105នាក់ កើនឡើងប្រមាណ 94.11%។

    16 .ខេត្តស្វាយរៀង ទទួលបានប្រមាណ 1,799នាក់ កើនឡើងប្រមាណ 554.18%។

    17 .ខេត្តព្រៃវែង ទទួលបានប្រមាណ 4,070នាក់ កើនឡើងប្រមាណ 6.50%។

    18 .ខេត្តកំពង់ចាម ទទួលបានប្រមាណ 19,168នាក់ កើនឡើងប្រមាណ 6.50 %។

    19 .ខេត្តបៃលិន ទទួលបានប្រមាណ 10,348នាក់ កើនឡើងប្រមាណ 11.45%។

    20 .ខេត្តតាកែវ ទទួលបានប្រមាណ 10,450នាក់ កើនឡើងប្រមាណ 8.03%។

    21 .ខេត្តត្បូងឃ្មុំ ទទួលបានប្រមាណ 1,897នាក់ កើនឡើង ប្រមាណ 39,10%។

    22 .ខេត្តព្រះវិហារ ទទួលបានប្រមាណ 11,391នាក់ កើនឡើងប្រមាណ 18.33%។

    23 .ខេត្តកណ្តាល ទទួលបានប្រមាណ 59,298នាក់ កើនឡើងប្រមាណ 13.73%។

    24 .ខេត្តពោធិ៍សាត់ ទទួលបានប្រមាណ 16,615នាក់ កើនឡើងប្រមាណ 3,2%។

    25 .ខេត្តកំពង់ឆ្នាំង ទទួលបានប្រមាណ 4744នាក់ កើនឡើងប្រមាណ 654%។

    ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងឱ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាម ដែលទើបតែកន្លងផុតទៅនេះ នៅខេត្តជាប់ព្រំដែនវៀតណាម រួមមានខេត្តព្រៃវែង ស្វាយរៀង ក៏មានភ្ញៀវទេសចរជនជាតិវៀតណាមចូលមកលេងកម្សាន្តច្រើនដែរ ខណៈខេត្តជាប់ព្រំដែនថៃ រួមមានបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិនជាដើម ភ្ញៀវជនជាតិថៃក៏មានចូលមកកម្សាន្តច្រើនផងដែរ។ ដែលនេះបង្ហាញថា ប្រទេសជិតខាងក៏ពេញចិត្តមកលេងកម្សាន្តលើទឹកដីកម្ពុជាផងដែរ ដែលខុសកាលពីពេលមុន ភាគច្រើនពលរដ្ឋខ្មែរយើងទៅលេងប្រទេសជិតខាង។

    ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា តាមការសង្កេតមើលជាក់ស្តែង ប្រជាពលរដ្ឋមានភាពសប្បាយរីករាយយ៉ាងខ្លាំងជាមួយសុខសន្តិភាពពេញផ្ទៃប្រទេសដែលពួកគាត់មិនបានគិតអ្វីក្រៅតែពីខិតខំប្រកបរបររកទទួលទានធ្វើឱ្យជីវភាពកាន់តែធូរធារ និងដើរលេងកម្សាន្តសប្បាយ​​នោះទេ។ ដោយសារតែជីវភាពកាន់តែធូរធារនេះហើយទើបមានប្រជាពលរដ្ឋកម្ពុជា មួយចំនួនមិនត្រឹមតែដើរកម្សាន្តនៅក្នុងប្រទេសរបស់ខ្លួនប៉ុណ្ណោះទេ ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះពួកគាត់ថែមទៅដើរលេងកម្សាន្តនៅក្រៅប្រទេស រួមមានប្រទេសថៃ ម៉ាឡេស៊ី សិង្ហបុរី ចិន និងប្រទេសផ្សេងៗមួយចំនួនទៀតផង៕