Author: អេបិល

  • អ្នកណាគេឱ្យរថយន្ដប្រណីតឡិចស៊ីស LX 570 ខ្ទង់ម៉ឺនដុល្លារទៅ ពៅ លីដា?

    អ្នកណាគេឱ្យរថយន្ដប្រណីតឡិចស៊ីស LX 570 ខ្ទង់ម៉ឺនដុល្លារទៅ ពៅ លីដា?

    អ៊ូយ…ពិតជាភ្ញាក់ផ្អើលមែនទែន នៅពេលដែលស្រីស្អាត ពៅ លីដា បង្ហោះរូបភាពជាច្រើនសន្លឹកនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលបង្ហាញឱ្យឃើញថា នាងបានទទួលកាដូរថយន្ដប្រណីតថ្មីសន្លាង គឺឡិចស៊ីស LX 570 ដែលគេដឹងថាមានតម្លៃដល់ទៅជាង 20ម៉ឺនដុល្លារសហរដ្ឋអាមេរិកឯណោះ! ។ តើស្រីស្អាតម្នាក់នេះបានកាដូពីអ្នកណាគេអ៊ីចេះ? តោះ យើងមកតាមដានទាំងអស់គ្នា…។

    តារាឯកស្រីល្បីឈ្មោះរូបនេះ បានបញ្ជាក់នៅលើហ្វេសប៊ុករបស់ខ្លួនថា «កូនសូមអរគុណណាស់ លោកពុក អ្នកម្តាយ ដែលបានរួមចិត្តគ្នាទិញកាដូដ៏មានតម្លៃជាទីបំផុតឱ្យកូន នៅក្នុងឆ្នាំ2018នេះ កូនសប្បាយចិត្តខ្លះណាស់(ចុំ…ការពិតប៉ាម៉ាក់ឱ្យសោះ បេលខំតែប្រហោងពោះ)។ តាំងពីដើមមក រហូតមកដល់ពេលនេះលោកទាំងពីរតែងតែបំពេញបំណងកូនរហូតមិនដែលនិយាយថា ទេ សូម្បីមួយម៉ាត់! មានតែប្រើពាក្យថា កូនចាំបន្តិចសិនណា៎ ប៉ុណ្ណោះ។ កូនស្រឡាញ់លោកទាំងពីរខ្លាំងណាស់ កូនសូមជូនពរឱ្យលោកអ្នកមានគុណទាំងពីរ មានសុខភាពល្អ មាំមួននឹងមានតែជ័យជម្នះគ្រប់យ៉ាងទាំងអស់ មានអាយុយឺនយូរ ធ្វើជាម្លប់ឱ្យកូនបានជ្រកជារៀងរហូត»។

    គ្រាន់តែអានសាររបស់តារាស្រីរូបនេះចប់ បេលមានអារម្មណ៍ក្ដុកក្ដួលនៅក្នុងបេះដូងយ៉ាងខ្លាំង នេះដោយសារតែភាពកតញ្ញូដឹងគុណមាតាបិតា ទើបតារាស្រីសម្បុរស្រអែមរូបស្រស់ម្នាក់នេះទទួលកាដូជាទីគាប់ចិត្តបែបនេះ។ គួរបញ្ជាក់ផងដែរថា ថ្មីៗនេះតារាសម្ដែងស្រី ពៅ លីដា ទទួលបានការងារសម្ដែងជាច្រើនរឿង ដែលជាហេតុធ្វើឱ្យនាងកាន់តែមមាញឹកជាមួយការងារសិល្បៈ និងសម្ងំកើបលុយមួយក្ឌាំងទៀតហើយ…៕

  • ឆៃលី ដាឡែន បង្ហោះសារបញ្ឆិតបញ្ឆៀង៖ «ទោះអ្នកឯងដើរប្រាប់គេថាខ្ញុំអាក្រក់​ ក៏គេមិនជឿដែរ»

    ឆៃលី ដាឡែន បង្ហោះសារបញ្ឆិតបញ្ឆៀង៖ «ទោះអ្នកឯងដើរប្រាប់គេថាខ្ញុំអាក្រក់​ ក៏គេមិនជឿដែរ»

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅពេលថ្មីៗនេះ តារាចម្រៀង និងសម្ដែងស្រី ឆៃលី ដាឡែន បានបង្ហោះសារឌឺដងបញ្ឆិតបញ្ឆៀង និយាយពីកម្មផលទៅកាន់បុគ្គលដែលបានធ្វើ់អាក្រក់មកលើរូបនាង ដោយមិនបញ្ចេញឈ្មោះ ហើយផ្ដោតសំខាន់ចំពោះទង្វើល្អ និងការសងគុណ។ តារាស្រីរូបនេះ បានបញ្ជាក់ប្រាប់ពីបញ្ហាឱ្យមហាជនបានដឹងចំៗ ខណៈដែលមើលទៅនាងហាក់ដូចជាកំពុងតែឈឺចាប់នឹងរឿងអ្វីមួយ។

    អ្នកនាង ឆៃលី ដាឡែន បានបង្ហោះរូបមានទឹកមុខស្រងូតស្រងាត់ និងបានសរសេរទម្លាយពីអារម្មណ៍ដែលមាននៅក្នុងចិត្តថា «អ្នកមើលមកខ្ញុំអាក្រក់​ អ្នកមិនដែលមើលមកខ្ញុំក្នុងផ្លូវល្អទេ​ មួយជីវិតខ្ញុំ ទោះខ្ញុំធ្វើល្អនឹងអ្នកឯងដល់ងាប់ទៀតក៏នៅតែអាក្រក់ដែរក្នុងកែវភ្នែកអ្នកឯងនោះ​ ទោះអ្នកឯងដើរប្រាប់គេថាខ្ញុំអាក្រក់​ ក៏គេមិនជឿដែរ​ ថ្ងៃណាមួយទង្វើអ្នកឯងធ្វើ គេនឹងដឹងថាអ្នកណាអាក្រក់ពិតប្រាកដ»។

    អ្នកនាង ឆៃលី ដាឡែន បានបញ្ជាក់ទៀតថា «ខ្ញុំធ្វើបុណ្យជាមួយអ្នកទាំងប៉ុន្មានសុំឱ្យបុណ្យនោះនាំឱ្យខ្ញុំជួបតែអ្វីដែលល្អ ហើយទង្វើអ្នកឯងសងគុណខ្ញុំទាំងប៉ុន្មាន ឱ្យអ្នកឯងទទួលកម្មគ្មានថ្ងៃឈប់​ លើសអ្វីដែលអ្នកឯងធ្វើដាក់ខ្ញុំទៅទៀត​  ធ្វើបុណ្យពិតជាបានទោសមែន​ តែខ្ញុំជឿលើបុណ្យ​ ធ្វើបុណ្យបានបុណ្យ​ ធ្វើអាក្រក់នឹងទទួលផលអាក្រក់​ ឆាប់ៗនេះ»៕

  • ដួង ម៉ានិច ឡើងផ្ទះ​ប្រណីតថ្មីនៅបុរីបុ​រី​ប៉េ​ង​ហួ​ត​បឹ​ង​ស្នោរតម្លៃជាង 10 ម៉ឺនដុល្លារ

    ដួង ម៉ានិច ឡើងផ្ទះ​ប្រណីតថ្មីនៅបុរីបុ​រី​ប៉េ​ង​ហួ​ត​បឹ​ង​ស្នោរតម្លៃជាង 10 ម៉ឺនដុល្លារ

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅពេលថ្មីៗនេះ បានឱ្យដឹងថា តា​រាសម្ដែងស្រី ដួង ម៉ានិច បានរៀបចំក​ម្ម​វិ​ធី​ឡើ​ង​​ផ្ទះ​ថ្មីរ​ប​ស់​នា​ង​នៅ​ថ្ងៃ​ទី​23 ខែ​​កុម្ភៈ​ ​ឆ្នាំ​​​2018​ ​ដែ​ល​ធ្វើ​ឡើ​ង​នៅ​ក្នុងបុ​រី​ប៉េ​ង​ហួ​ត​បឹ​ង​ស្នោ​រដែលមានរាប់សែន​នដុ​ល្លា​រ​​​សហរដ្ឋអា​មេ​រិ​ក​ ​និងមានការចូលរួមពីតារាល្បីៗនៅក្នុងចង្កោមសិល្បៈ និងភ្ញៀវកិត្តយសអ្នកមុខអ្នកការជាច្រើននាក់ផងដែរ។

    គួរកត់សម្គាល់ដែរថា តារាសម្ដែងស្រី ដួង ម៉ានិច កាន់តែមានប្រជាប្រិយភាពខ្លាំងជាងមុនទៅទៀត ដោយសារតែកញ្ញាបានបង្ហាញវត្តមានជាញឹកញាប់នៅលើវិស័យសិល្ប: មិនថាតែការសម្តែងខ្សែភាពយន្ត ការថតស្ប៉ត សម្អាងការផ្សេងៗ ឡើងកូដរហូតទទួលបានការគាំទ្រពីទស្សនិកជនទាំងក្នុងស្រុក និងក្រៅស្រុកយ៉ាងច្រើន ជាពិសេសគឺបងប្អូនខ្មែរដែលរស់នៅលើទឹកដីសហរដ្ឋអាមេរិកតែម្ដង។ ទន្ទឹមនឹង​រាសីឡើ​ង​ខ្ព​ស់ត្រ​ដែ​ត​មានហុងស៊ុយនេះ មតិមហាជនបានឆ្ងល់ថា តើតារាស្រីរូបនេះ មានលុយមកពីណា ខណៈដែលនាងបានប្រកាសជំហរខ្លួនថា នាងមិនទទួលការឧបត្ថមពីអ្នកណាម្នាក់ឡើយ។

    សូមជម្រាបបន្ថែមថា ដួង ម៉ានិច្ច បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃឡើងផ្ទះថ្មីរបស់ខ្លួនថា សម្រាប់ផ្ទះថ្មីមួយនេះ មានតម្លៃ 10 ម៉ឺនដុល្លារ ដែលថវិកាទាំងខំសន្សំបានពីសិល្បៈ ក្រោយប្រលូកជាច្រើនឆ្នាំមកនេះ ៕

  • ឆុំ វ​ត្តី និយាយពីរឿងសម្ដែងដំបូងជាមួយអ្នកនាង អម្ពរ ទេវី  

    ឆុំ វ​ត្តី និយាយពីរឿងសម្ដែងដំបូងជាមួយអ្នកនាង អម្ពរ ទេវី  

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាស្រី ឆុំ វ​ត្ដី នៅថ្ងៃទី 24 ខែកុម្ភៈ ឆ្នាំ 2018 នេះ បានឱ្យដឹងថា តារាស្រីរូបនេះបានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយនឹងតារារៀមច្បងជាច្រើនដួង ដែលនាងបានទទួលសម្ដែងរឿងភាគថ្មីមួយទៀតមានចំណងជើងថា « ម្ចាស់ក្រោលដំរី » ។

    តាមរយៈរូបភាពដែលបានបង្ហោះនោះ គេមើលឃើញថា តារាស្រី ឆុំ វ​ត្តី បានបង្ហាញភាពស្និទ្ធស្នាល និងគោរពស្រឡាញ់តារាស្រីរៀមច្បងខ្លាំងមែនទែន នោះគឺ អ្នកនាង អម្ពរ ទេវី  នាងថែមទាំងបានរៀបរាប់ប្រាប់ថា « ទី​បំផុតខ្ញុំបានជួបនឹងសំដែងជាមួយរៀមច្បងនឹង​ជា​ Idol របស់ខ្ញុំ​ហើយ​ សូមកុំភ្លេចរង់ចាំទស្សនា​ក្នុងពេលឆាប់ៗនេះ..រឿង (ម្ចាស់ក្រោលដំរី) »។ តារាសម្បុរស្រអែមរូបនេះបានបន្ថែមថា «នៅតូចធ្លាប់តែមើលគាត់ ចង់ថតធ្វើតួដូចគាត់ ឥលូវបានថតរឿងថ្មីជាមួយគាត់ហើយ គាត់នៅតែក្មេងឯងខ្ញុំវិញចាស់ជិតប៉ុនគាត់ហើយ  ប្រជ្រុយខុសគ្នាមួយលើមួយក្រោមតើ….Idol របស់ខ្ញុំ »។

    សូមជម្រាបបន្ថែមថា ក្រោយបានត្រឡប់​មកដល់​ស្រុក​ខ្មែរ​កាលពី​ខែមករា​ភ្លាម​តារា​សម្តែង​ជើងចាស់ អម្ពរ ទេវី បាន​សម្រុក​ថត​រឿង​ភាគ​ដំបូង​របស់​ទូរទស្សន៍​ស៊ី​ធី​អិនដែលមាន​ចំណងជើង​ថា «​ឆន្ទា​» ។ អ្វីដែល​កត់សម្គាល់​ថត​រឿង​ភាគ​មួយ​នេះ​មិនទាន់​ចប​ស្រួលបួល​ផង អម្ពរ ទេវី បាន​ថត​រឿង​ទី​ពីរ​ដែលបាន​ក្រុង​ពាលី​កាលពី​ថ្ងៃទី 22 នៅ​ខេត្តបាត់ដំបង ។ ក្រៅពី​អ្នកនាង អម្ពរ ទេវី ក៏មាន​ការចូលរួម​សម្តែង​ពី​សំណាក់​ដៃគូ​ដ៏​សក្តិសម​របស់ អ្នកនាង​គឺ​លោក ទេព រិ​ន​ដា​រ៉ូ ។ សម្រាប់​តួឯក​គឺ​លោក អ៊ុន សិទ្ធា និង ស្រី​ស្អាត ឆុំ វ​ត្តី ។​ ក្រៅពីនេះក៏មានការចូលរួមសម្តែងពីសំណាក់តារាល្បីៗជាច្រើនដែលមានដូចជាលោក ជា សំណាង និង នាងអ៊ីត ជាដើម ៕

  • កំពុងតែថត MV « ផ្សារកាប់​គោ»  ស្រាប់តែជនជាតិចិនសុំចូលរាំ និងសម្ដែងជាមួយអ្នកនាង កាតុ

    កំពុងតែថត MV « ផ្សារកាប់​គោ»  ស្រាប់តែជនជាតិចិនសុំចូលរាំ និងសម្ដែងជាមួយអ្នកនាង កាតុ

    ថ្មីៗនេះផលិតកម្មថោន បានចេញថត MV សម្រាប់បទចម្រៀ​ងមួ​យមាន​ចំណង​ជើ​ងថា « ផ្សារកាប់​គោ» ដែលបកស្រាយដោយអ្នកនាង កាតុ កំពុងតែទ​ទួលបា​នកា​រ​​ចាប់​អារម្មណ៍ជាខ្លាំង។ ជាពិសេសថ្មីៗនេះនៅលើគណនីហ្វេសប៊ុកឈ្មោះ Pheakdy Ey បានបង្ហោះវីដេអូមួ​យគួឲ្យភ្ញាក់ផ្អើលយ៉ាង​ខ្លាំងនូវសកម្ម​ភាពអ្នកនាង កាតុ កំពុងរាំតែមាននារីជា​ជន​ជា​តិបរទេសចិន 2 រូប បានធ្វើការរាំជាមួយ ដែលធ្វើឱ្យភ្ញាក់ផ្អើលពេញបណ្ដាញទំនាក់ទំនងសង្គមហ្វេសបុក។

    ដោយភ្ជាប់ជាមួយ​សារនិងវីដេអូ ប្រភពដដែរនេះបានសរសេរបញ្ជាក់ផងដែរថា«កំពុងតែថត MVថ្មីរបស់បងតុស្រាប់តែនារីជនជាតិចិនពីរនាក់មកឃើញក្បាច់រាំ និងបទភ្លេងពីរោះក៏​សុំ​រាំលេងកម្សាន្ដជាមួយបងតុដែរ »។ សូមជម្រាបបន្ថែមថា ទបចម្រៀង « ផ្សារកាប់​គោ» នេះ មានការចូលសម្ដែងពីសំណាក់តារាកំប្លែងនិងសម្ដែងល្បីៗ ព្រមទាំងមានការតុបតែងខ្លួនដូចនៅក្នុងអំឡុងសម័យទសវត្សរ៍ទី 80-90 ផងដែរ៕

  • បទចម្រៀងរបស់កូនស្រីខ្មែរកាត់បរទេស Autumn Allen កំពុងចាក់ដោតអារម្មណ៍យុវវ័យខ្លាំង

    បទចម្រៀងរបស់កូនស្រីខ្មែរកាត់បរទេស Autumn Allen កំពុងចាក់ដោតអារម្មណ៍យុវវ័យខ្លាំង

    ជឿថាប្រិយមិត្តទាំងអស់ច្បាស់ជានៅចាំក្មេងស្រីកូនខ្មែរកាត់បរទេសគឺ នាង Autumn Allen ដែលធ្លាប់សាងឈ្មោះល្បីល្បាញតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកដោយការបកស្រាយចម្រៀងកញ្ញា មាស សុខសោភា និងធ្លាប់បានឡើងប្រលងចម្រៀងនៅស្ថានីយទូរទស្សន៍ MYTV សព្វថ្ងៃនេះ តារាស្រីវ័យក្មេងរូបនេះ បានទៅបន្ដការសិក្សា និងរស់នៅលើទឹកដីសហរដ្ឋអាមេរិក។ តែយ៉ាងណាមិញនាងនៅតែបន្ដបម្រើអារម្មណ៍របស់ប្រិយមិត្តអ្នកគាំទ្រ ដោយការច្រៀងចម្រៀងជាភាសាខ្មែរដដែរ។

    កន្លងទៅក្មេងស្រីវ័យ 14 ឆ្នាំរូបនេះ បានប្រាប់អ្នកសារព័ត៌មានថា ទោះបីជានាងរស់នៅសហរដ្ឋអាមេរិក តែនាងនៅតែស្រឡាញ់វប្បធម៌ និងម្ហូបរបស់ប្រទេសកម្ពុជា ដែលមិនអាចបំភ្លេចបានឡើយ។ នាងពោលថា នាងមានការលំបាកច្រើនក្នុងការបែងចែកពេលវេលាក្នុងការសិក្សា និងហ្វឹកហាត់ច្រៀង ហើយដោយឡែក ថ្មីៗនេះ រូបនាងបានបញ្ចេញបទចម្រៀងថ្មីៗនៅលើបណ្ដាញសង្គមយូធូប នៅក្នុងនោះមានបទចម្រៀងដែលមានចំណងថា « ត្រូវចេះស្រឡាញ់ខ្លួនឯង » កំពុងតែចាក់ដោតអារម្មណ៍យុវវ័យខ្លាំង ព្រោះថា ទាំងសាច់ភ្លេង និងអត្ថន័យទំនុកច្រៀង គឺល្អប្រសើរមានទឹកដៃផលិតបំផុត ដែលស្ដាប់ហើយចង់ស្ដាប់ទៀត។ ទន្ទឹមនឹងនោះ នាង Autumn Allen បានប្រាប់អ្នកសារព័ត៌មានបន្ថែមទៀតថា « សព្វថ្ងៃនេះ ខ្ញុំកំពុងតែរៀនច្រៀងច្រើនភាសា ដែលមានដូចជា អង់គ្លេស ខ្មែរ និងចិន »។

    ចង់ដឹងថា បទ « ត្រូវចេះស្រឡាញ់ខ្លួនឯង » របស់នាង Autumn Allen ទាក់ទាញដល់កម្រិតណានោះ សូមទស្សនា និងស្ដាប់បទវីដេអូខាងក្រោមនេះ៖

  • មាស សុខសោភា ចេញមុខបកស្រាយនិងច្រាណចោលព័ត៌មានចូលទៅហង្សមាស

    មាស សុខសោភា ចេញមុខបកស្រាយនិងច្រាណចោលព័ត៌មានចូលទៅហង្សមាស

    តាមរយៈបណ្ដាញទំនាក់ទំនងហ្វេសប៊ុករបស់តារាស្រី មាស សុខសោភា ជាតារាចម្រៀងប្រចាំផលិតកម្មថោននៅថ្ងៃទី 23 ខែកុម្ភៈ ឆ្នាំ 2018 នេះ បានឱ្យដឹងថា តារាស្រីរូបនេះ បានចេញមុខបកស្រាយចំពោះព័ត៌មានដែលបានសុះសាយថា រូបកញ្ញាបានបញ្ចប់កុងត្រាកិច្ចសន្យាជាមួយផលិតកម្មថោន ហើយត្រៀមវិចបង្វេចចូលទៅផលិតកម្មធំគឺ រស្មីហង្សមាស នោះគឺ តារាចម្រៀងរូបនេះបានធ្វើការបដិសេធ និងច្រាណចោលរាល់ព័ត៌ដែលបានចេញមក ដែលធ្វើមហាជនមានការងឿងឆ្ងល់ រួមទាំងខាងផលិតកម្មសាមីខ្លួនផ្ទាល់ មានប្រិតកម្មខ្លាំងលើរូបនាង។

    មាស សុខសោភា បានចេញមុខប្រាប់អ្នកសារព័ត៌មានក្នុងស្រុកទាំងអស់នៅក្នុង Video Live ផ្ទាល់ដោយពោលពាក្យថា « នាងខ្ញុំមានភាពភ្ញាក់ផ្អើលណាស់ ខណៈដែលទើបត្រឡប់មកពីសម្ដែងនៅបរទេស ហើយលេចឡើងនូវព័ត៌មានបែបនេះ ទាំងរូបនាងខ្ញុំផ្ទាល់មិនបានដឹងអ្វីទាំងអស់។ នាងខ្ញុំសូមជម្រាបប្រាប់បងប្អូនទាំងអស់ថា រាល់ព័ត៌មានទាំងនោះគឺមិនមែនជាការពិតទេ ហើយការចេញផ្សាយដែលរំលងការពិតពីសាមីខ្លួនបែបនេះ គឺបានបណ្ដាលឱ្យខាងផលិតកម្មថោនមានប្រតិកម្មមកលើរូបនាងខ្ញុំ ដែលជាការបង្កភាពមិនល្អរវាងទំនាក់ទំនងក្រុមការងារផលិតកម្មថោន និងនាងខ្ញុំ »។

    យ៉ាងណាមិញ តារាស្រីសំឡេងផ្អែមរណ្ដំបេះដូងទស្សនិកជនរូបនេះ បានបន្ដបន្ថែមថា ដោយរូបនាងមានភាពមមារញឹកច្រើនជាមួយការងារ ទើបបានជានាងនៅសម្ងំស្ងៀមសិន មិនមែនចង់បង្វែងដានទេ តែរវល់ខ្លាំងទើបនៅមិនទាន់មានពេលធ្វើវីដេអូចេញមុខបកស្រាយផ្ទាល់ពីបញ្ហានេះ។ តែយ៉ាងណាមិញ នាងបានអំពាវនាវដល់បងៗអ្នកសារព័ត៌មានថា សូមធ្វើការសម្ភាសន៍រូបនាងជាមុនសិន ចាំសម្រេចចេញផ្សាយពីព័ត៌មានរបស់នាង។ ដើម្បីឱ្យកាន់តែជាក់ច្បាស់បន្ថែមសូមទស្សនាវីដេអូចេញមុខបកស្រាយរបស់តារាស្រី មាស សុខសោភា ខាងក្រោមនេះ ៖

  • តារាចម្រៀងក្នុងក្លិបរាត្រី ត្រូវភ្លើងឆេះរាងកាយ ទទួលមរណភាពហើយ

    តារាចម្រៀងក្នុងក្លិបរាត្រី ត្រូវភ្លើងឆេះរាងកាយ ទទួលមរណភាពហើយ

    លោក ប៊ូ ចាន់ណាក់ គឺជាតារាចម្រៀងឆ្នើមមួយរូបប្រចាំក្លិបកម្សាន្ត LV និងធ្លាប់ជាអតីតមិត្តច្រៀងរួមក្លិបជាតារាចម្រៀងស្រី ឈួរ ស្រីរ័ត្ន ហើយត្រូវបានអ្នករស់នៅក្នុងក្រុងព្រះសីហនុស្គាល់ច្រើន ព្រោះតែលោកមានសម្លេងពិរោះនេះ បានលាចាកលោកនេះទៅហើយ។ ​បុរស​រ​ងគ្រោះ​យ៉ា​ង​ធ្ង​ន់​ធ្ង​រ​ក្នុ​ង​ហេ​តុ​កា​រ​ណ៍​ឆេះ​ក្លិ​ប ​L​​V ​នៅ​កំ​ព​ង់​សោ​ម​នារាត្រីរំលង​អធ្រាត្រម្សិលមិញ ​ត្រូ​វ​បា​ន​ប​ញ្ចូ​ន​ទៅ​កា​ន់​ម​ន្ទី​រពេ​ទ្យ​នៅ​ក្នុ​ង​ប្រ​ទេ​ស​វៀ​ត​ណា​ម​ ​ប៉ុន្តែ​ល​ទ្ធ​ផ​ល​ចុ​ង​ក្រោ​យ​​​គឺ​​​គាត់​បា​ន​ទ​ទួ​ល​ម​រ​ណៈ​ភា​ព​ហើ​យ​​។​​​

    ជនរងគ្រោះ លោក ប៊ូ ចាន់ណាក់ ហៅ វេហា ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យក្នុងព្រះរាជធានីភ្នំពេញ បន្ទាប់មកក៏បញ្ជូនបន្តទៅព្យាបាលនៅប្រទេសវៀតណាម ប៉ុន្តែពិតជាគួរឲ្យសោកស្តាយណាស់ រូបលោកបានទទួលមរណភាពហើយ នាវេលាម៉ោង 3ទៀបភ្លឺ ថ្ងៃ23ខែកុម្ភៈ នេះ។

    សូមរំឭកដែរថា នៅរាត្រី 21 ខែកុម្ភៈ ឆ្នាំ2018 វេលាម៉ោង11 និង 40 នាទី អណ្តាលភ្លើងបានឆាបឆេះ ក្លិបកម្សាន្ត LV ដែលមានទីតាំងនៅស្ថិតនៅភូមិ 3 សង្កាត់ 4 ក្រុងព្រះសីហនុ បណ្តាលឲ្យអ្នកចម្រៀងប្រចាំក្លិប​ LV រូបនេះ រងរបួសធ្ងន់ធ្ងរ ដោយត្រូវភ្លើងឆាបឆេះសុខសាច់ពេញរាងកាយ ខណៈពេលដែលលោកកំពុងបំពេញការងារនៅក្នុងក្លឹបកម្សាន្តខាងលើ៕

  • ឈុតប៊ីគីនី 2 សន្លឹករបស់ ទឹម រដ្ឋា ធ្វើឱ្យបុរសៗព្រឺសម្បុរ

    ឈុតប៊ីគីនី 2 សន្លឹករបស់ ទឹម រដ្ឋា ធ្វើឱ្យបុរសៗព្រឺសម្បុរ

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមអ៊ីនស្ដាក្រាមរបស់អ្នកនាង ទឹម រដ្ឋា នៅថ្ងៃទី 23 ខែកុម្ភៈ ឆ្នាំ2018 នេះបានបង្ហោះរូបភាពសិចស៊ីក្នុងឈុតប៊ីគីនីជាច្រើនសន្លឹក និងតាមរយៈរូបភាពទាំងនេះបានធ្វើឱ្យប្រុសៗមួយចំនួនដែលបានឃើញហើយខំសម្លឹងស្ទើរតែជ្រុះគ្រាប់ភ្នែក។

    ទោះ​យ៉ាង​នេះ​ក្ដី នៅ​លើ IG ផ្ទាល់​ខ្លួន​របស់​នាង គេ​ទើប​ឃើញ​នាង បញ្ចេញ​រូបភាព​ស្លៀក​ប៊ីគីនី​សិចស៊ី​គួរ​ឲ្យ​ចង់​គយ​គន់​របស់​នាង។ ជាក់​ស្ដែង​អ្នក​គាំទ្រ​នាង​ជា​ច្រើន​បាន​ពោល​សរសើរ​ពី​រាង​កាយ​សិចស៊ី​របស់​នាង​ទៀត​ផង។ គួររំឮកផងដែរថា ពាក់ព័ន្ធជាមួយករណីបង្ហាញដងខ្លួនសិចស៊ី និងការសម្ដែងអាក្រាតកាយដូចជា តារាស្រី ឌុច លីដា នៅក្នុងរឿង ” នារីវេទមន្ដ ” នោះ តារាស្រីរូបនេះធ្លាប់បានប្រកាសថា « សំរាប់​នាង​ខ្ញុំ​ផ្ទាល់​ដូច​ជា​មិន​មាន​អ្វី​​ត្រូ​វ​ខ្លាចផង​បង​ ប្រសិន​បើ​សាច់​រឿង​ឲ្យ​ខ្ញុំ​សម្តែង​ដូច​ លីដា។ ព្រោះ​ទី​មួយ ​ខ្ញុំ​ជឿ​ជាក់លើ​ខ្លួន​ឯង​ក្នុង​ការ​សម្តែង ទីពីរ ​ខ្ញុំ​ជឿជាក់​ទៅ​លើ​បច្ចេក​ទេស​ថត​គាត់​មិន​ធ្វើ​ឲ្យ​យើង​ខូច​កេរ្ត៍​ឈ្មោះ​នោះទេ និង​ទីបី ត្រូវ​មាន​ហេតុ​ផល​​សមរម្យមុន​ពេល​ថត​​ហ្នឹង​​​ថា​រឿង​ ហ្នឹង​វា​យ៉ាង​ម៉េច​ »។

    ចង់ដឹងថា រូបរាងអ្នកនាង ទឹម រដ្ឋា បង្ហាញភាពសិចស៊ីដល់កម្រិតណានេះ សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៖

  • ហៃយ៉ា!! ករុណា ពេជ្រ ច្រឡោតចំពោះព័ត៌មាន មាស សុខសោភា ចូលហង្សមាស

    ហៃយ៉ា!! ករុណា ពេជ្រ ច្រឡោតចំពោះព័ត៌មាន មាស សុខសោភា ចូលហង្សមាស

    ថ្មីនេះៗ បន្ទាប់ពីលេចឮឡើងនូវព័ត៌មានថា មាស សុខសោភា តារាចម្រៀងស្រីប្រចាំផលិតកម្មថោន បានដោះដៃពីទ្រនំ ចាស់ ហើយទៅចុះកុងត្រាថ្មីជាមួយផលិតកម្មហង្សមាសនោះ ភ្លាមៗស្រាប់តែអ្នកគ្រប់គ្រងផលិតកម្មថោនលោក ករុណា ពេជ្រ បានចេញមកលោតច្រឡោតតោតតូង(ដូចម៉ុងសាយ) និងពន្លះអ្នកសារព័ត៌មានញ៉ែតៗម៉ារយៗនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ខ្លួនតែម្ដង។

    តារាប្រុសមានតំណែងធំនៅក្នុងផលិតកម្មរូបនេះ បានរៀបរាប់នៅលើហ្វេសប៊ុករបស់ខ្លួនថា  «សូមសរសើរ…នេះបានចំជាសារព័ត៌មានផស់គេមែន មានជំនាញពិតប្រាកដ…សម្ភាសអ្នកណា ដាក់ឈ្មោះអ្នកហ្នឹង អ៊ីចឹងបានឡូយ…សារព័ត៌មានដែលអត់ជំនាញ និងអត់ច្បាស់ការ គឺតែងតែសរសេរថា តាមពាក្យចចាមអារ៉ាម  តាមប្រភពស្និទ្ធ  តាមរយៈបុគ្គលិកដែលមានតួនាទីធំ…ល និងល។ សម័យនេះហើយនៅសល់សារព័ត៌មានអ៊ីចឹងទៀតឬ…hmmmmmmmmm…»។ លោកបានបញ្ជាក់នៅខាងក្រោមសារព័ត៌មានមួយថា «បងប្រុសកញ្ញា មាស សុខសោភា បានបញ្ជាក់ហើយថា ប្អូនស្រីគាត់អត់បានទៅណាទេ»(ឮ?!)។

    សូមជម្រាបបន្ថែមថា លោក មាស សុខរតនៈ បងប្រុសបង្កើតមាស សុខសោភា បានច្រានចោលដំណឹងនេះដោយបកស្រាយប្រាប់​អ្នកសារព័ត៌មានថា «ខ្ញុំ ​និង​ប្អូន​ស្រី​បាន​​ផុត​កុង​ត្រា​នៅ​ថោន​​មែន​ ហើយ​មិន​​ចាំ​បាច់​ចុះ​កុង​ត្រា​តទៀត​ក៏​បាន​ដែរ​​ ព្រោះ​យើង​ធ្វើ​ការ​​​​នៅ​ថោន​ដោយ​ក្ដី​ស្រឡាញ់​ពេញ​បេះ​ដូង​ ដូច្នេះ​កុង​ត្រា​​​មិន​សំខាន់​ទេ។ បើ​សិន​ជា​យើង​ធ្វើ​ការនៅ​​កន្លែង​ណា​មួយ​ដែលផ្ដល់​ស្នាម​ញញឹម​ និង​ភាព​រីករាយ​ដល់​យើង​ហើយនោះ មាន​រឿង​អ្វី​ដែលយើង​ត្រូវ​ដើរ​ចេញ?!​»៕ ​