Author: អេបិល

  • បងស្រី ដេននី ក្វាន់ បង្អួតរថយន្ដប្រណីត Land Cruiser 2018 តម្លៃរាប់ម៉ឺនដុល្លារ

    បងស្រី ដេននី ក្វាន់ បង្អួតរថយន្ដប្រណីត Land Cruiser 2018 តម្លៃរាប់ម៉ឺនដុល្លារ

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់បងស្រីអ្នកនាង ដេននី ក្វាន់  គឺអ្នកនាង ចោម ច័ន្ទ នៅថ្ងៃទី1 ខែមីនា ឆ្នាំ2018នេះ បានបង្ហោះរូបភាពជាច្រើនសន្លឹកដែលមហាជនមើលឃើញថា នាងទើបតែទិញរថយន្ដប្រណីតម៉ាក Land Cruiser 2018 ដែលមានតម្លៃថ្លៃដល់ទៅច្រើនម៉ឺនដុល្លារឯណោះ។

    បងស្រីតារាស្រីដែលនិយមពាក់គ្រឿងអលង្ការ និងមាសជ្រែកខ្លួនរូបនេះបានបង្ហើបឱ្យដឹងថា «សំណព្វមកដល់ឆាប់ៗ កំពុងឆ្លងកាត់សមុទ្រមករកម្ចាស់ស្រី ម្យ៉ាងតើ! ទិញថ្មីទាន់នៅ2018 មិនសំខាន់ទេលុយ តែអ្វីដែលសំខាន់ គឺចិត្តចង់ទិញថ្មី ម្ចាស់រវល់តែមកក្រៅប្រទេស»។

    អូហូ!..ពិតជាមិនធម្មតាមែន បន្ទាប់ពីការបង្ហោះរូបភាពរបស់អ្នកនាង ចោម ច័ន្ទ រួចហើយ មហាជនជាច្រើនមានការងឿងឆ្ងល់ថា តើអ្នកនាងបានលុយមកពីណា អីក៏ច្រើនសន្ធឹកសន្ធាប់យ៉ាងនេះ ព្រោះកន្លងមកសង្កេតឃើញអ្នកនាងគ្រាន់តែជាអ្នកលក់អីវ៉ាន់តាមអនឡាញសោះ តែឥឡូវស្រាប់តែឃើញមានគ្រឿងមាសពាក់ជ្រែកៗខ្លួនតែម្ដង។

    ដើម្បីឱ្យកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖

     

  • សុវត្ថិ មុនីវណ្ណ បញ្ចេញសមត្ថភាពលេងឧបករណ៍ភ្លេងទាក់ចិត្តអ្នកគាំទ្រនារីៗ

    សុវត្ថិ មុនីវណ្ណ បញ្ចេញសមត្ថភាពលេងឧបករណ៍ភ្លេងទាក់ចិត្តអ្នកគាំទ្រនារីៗ

    កន្លងមក តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក តារាចម្រៀងប្រុសវ័យក្មេង សុវត្ថិ មុនីវណ្ណ ធ្លាប់បានបង្ហាញទេពកោសល្យនៃការលេងឧបករណ៍ហ្គីតារនៅក្នុងវីដេអូខ្លីមួយដែលបានធ្វើឱ្យតារាប្រុសរូបនេះឡើងប្រជាប្រិយភាពយ៉ាងខ្លាំង និងមានអ្នកគាំទ្រជាសុភាពនារីជាច្រើនបានលង់មន្ដស្នេហ៍ចំពោះការបង្ហាញសមត្ថភាពនៅគ្រានេះ។

    ដោយឡែកនៅពេលថ្មីៗនេះ នៅលើបណ្ដាញសង្គមអ៊ីនស្ដាក្រាមរបស់លោក លោកក៏បានបង្ហាញពីសមត្ថភាពថ្មីមួយទៀតជូនប្រិយមិត្តអ្នកគាំទ្របានទស្សនាកម្សាន្ដ នោះគឺការបង្ហាញសមត្ថភាពលេងព្យ៉ាណូវិញម្ដង។ ដោយលោកបានលើកបទចម្រៀងជាភាសាអង់គ្លេសមកបកស្រាយ ដែលធ្វើឱ្យអ្នកគាំទ្រកាន់តែលង់នឹងសំឡេងរបស់លោកខ្លាំងឡើងទៀត ពោលគឺ តារាប្រុសរូបនេះមានសំឡេងដូចតារាចម្រៀងបរទេស Justin Biberអ៊ីចឹង (វ៉ាវ!)។

    គួររំឭកផងដែរថា កាលពេលធ្វើសន្និសីទសាព័ត៌មានស្វាគមន៍កំពូលតារាចម្រៀងថ្មីប្រចាំផលិតកម្មរស្មីហង្សមាសកន្លងទៅនោះ កូនប្រុសច្បងរបស់លោក ព្រាប សុវត្ថិរូបនេះ បានបញ្ជាក់ប្រាប់ថា លោកមានគម្រោងបង្ហាញស្នាដៃនិពន្ធបទចម្រៀងថ្មីជូនប្រិយមិត្តអ្នកគាំទ្រទាំងអស់បានស្ដាប់កម្សាន្ដ ព្រោះលោកមានសមត្ថភាពលេងឧបករណ៍តន្ត្រី ហើយលោកគ្រោងនឹងសហការជាមួយលោកគ្រូភ្លេងជំនាញៗប្រចាំផលិតកម្មផងដែរ។ លោកសង្ឃឹមថា ប្រិយមិត្តទាំងអស់នឹងទន្ទឹងរង់ចាំគាំទ្រស្នាដៃរបស់លោកជាមិនខាន៕

    Testing piano 🎹

    A post shared by @ sovathmonivann on

    A post shared by @sovathmonivann on

  • ឌុច លីដា មិនប្រកាន់ខ្លួន ឱ្យសម្ដែងជាតួអ្វីក៏បាន

    ឌុច លីដា មិនប្រកាន់ខ្លួន ឱ្យសម្ដែងជាតួអ្វីក៏បាន

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី28 ខែកុម្ភៈ ឆ្នាំ2018 នេះបានឱ្យដឹងថា តារាសម្ដែងស្រីល្បីឈ្មោះ ឌុច លីដា បានបង្ហោះរូបភាពជាច្រើនសន្លឹកដែលបង្ហាញពីឈុតឆាកសកម្មភាពក្រៅរឿង​នៃការថតរឿងភាគ «សមុទ្រទឹកភ្នែក» ដែលជាស្នាដៃផលិតរបស់ស្ថានីយទូរទស្សន៍ PNN។ ដោយឡែក អ្វីដែលប្រិយមិត្តបានមើលឃើញ និងភ្ញាក់ផ្អើលរហូតដល់ថ្នាក់ចំហមាត់ធ្លុងនោះគឺ តារាស្រីរូបនេះតម្រូវឱ្យផាត់មុខ និងតុបតែងកាយទៅជាយាយចាស់ម្នាក់ ដែលធ្វើឱ្យអ្នកគាំទ្រចំណាំនាងស្ទើរតែមិនបាន។

    តារាស្រីសម្បុរខ្មៅស្រអែមរូបនេះ បានបង្ហោះសារអមដោយរូបភាពថា «ក្នុងនាមជាតួសម្ដែង ខ្ញុំមិនដែលនិយាយពាក្យថា ខ្ញុំមិនអាចធ្វើបានទេនោះឡើយ ខ្ញុំមានតែពាក្យថា “ខ្ញុំនឹងព្យាយាមធ្វើឱ្យបានល្អ” មិនខ្លាចគេថា ឌុច លីដា LidaDuchធ្វើចាស់ទៅ អាក្រក់ណាស់នោះទេ តែសម្រាប់ខ្ញុំ ពិតជាសប្បាយចិត្តណាស់ ព្រោះខ្ញុំបានបទពិសោធថ្មីបន្ថែមទៀតពីការងារដែលខ្ញុំស្រឡាញ់» ។ ការពោលដូច្នោះ ហាក់បីដូចជានាងបានប្រាប់ទៅកាន់ប្អូនៗជំនាន់ក្រោយ និងមហាជនថា ជាតារាសម្ដែងស្រីម្នាក់ដែលអាចសាងកេរ្តិ៍ឈ្មោះបាន មានមនុស្សស្គាល់ពីទេពកោសល្យពិតរបស់ខ្លួន គឺមិនមែនជារឿងងាយទេ តែនាងបានព្យាយាមសម្ដែងគ្រប់បែបបទ ទៅតាមការកំណត់របស់អ្នកដឹកនាំរឿង និងសាច់រឿងទាំងមូល ដោយមិនពោលពាក្យប្រកាន់ខ្លួនអ្វីទាំងអស់ ពោលគឺ នាងអាចបត់បែនបានគ្រប់កាលៈទេសៈនៃការសម្ដែង៕

  • គង់ ចាន់ស្រីមុំ ធ្វើឱ្យអ្នកគាំទ្រអួលដើមកពេលបានឃើញផ្ទះកម្សត់

    គង់ ចាន់ស្រីមុំ ធ្វើឱ្យអ្នកគាំទ្រអួលដើមកពេលបានឃើញផ្ទះកម្សត់

    ពិតជាមានភាពភ្ញាក់ផ្អើលខ្លាំងមែន ខណៈដែលតារាស្រី គង់ ចាន់ស្រីមុំ និងស្វាមី គឺលោក គីម សីហា កំពុងតែជោគជ័យជាមួយជីវិតឯកជនក្នុងការគ្រប់គ្រងជំនួញរបស់ខ្លួន ហើយកំពុងតែត្រៀមបើកសាខាបន្ដបន្ទាប់តាមបណ្ដាខេត្តនានាផងដែរ។ ស្របគ្នានោះ នៅពេលដែលតារាស្រីរូបនេះបានបង្ហាញពីផ្ទះកម្សត់របស់ខ្លួន បានធ្វើឱ្យមហាជនទប់អារម្មណ៍មិនបាន និងអួលដើមកចង់ស្រក់ទឹកភ្នែក មិននឹកស្មានថា នាងអាចតស៊ូរហូតមានភាពជោគជ័យនៅក្នុងជីវិតដូចសព្វថ្ងៃឡើយ។

    ថៅកែស្រីវ័យក្មេងរូបនេះ បានបង្ហោះរូបភាពដែលមិនអាចភ្លេចបានពីផ្ទះឈើចាស់មានសភាពពុកផុយ បាក់បែក នៅឯស្រុកកំណើត ក្នុងទឹកដីខេត្តបាត់ដំបង។ ជាក់ស្ដែង រាល់ពេលមានកិច្ចការទៅខេត្តបាត់ដំបងម្ដងៗ ស្រីមុំ តែងតែឆ្លៀតពេលចូលមើលផ្ទះកំណើតចាស់នោះ មិនដែលភ្លេចឡើយ នេះបើតាមអត្ថន័យសារដែលភរិយា លោក សីហា បានបង្ហោះលើគណនីហ្វេសប៊ុករបស់ខ្លួន។

    ដោយក្នុងនោះ អ្នកនាងបានរៀបរាប់យ៉ាងវែងអន្លាយថា «ឱ្យតែមកលេងបាត់ដំបង ពេលណាក៏មិនភ្លេចមកមើលផ្ទះកំណើតរបស់ខ្ញុំដែរ ផ្ទះឈើតូចមួយនេះពោរពេញទៅដោយអនុស្សាវរីយ៍ជាច្រើនរបស់គ្រួសារខ្ញុំ។ ផ្ទះតូចពិតមែន តែមិនចង្អៀតទេ ផ្ទះនេះនៅរក្សារូបរាងដើមបានយ៉ាងល្អអស់រយៈពេល 30ឆ្នាំជាង តែពេលនេះបានផ្លាស់ប្តូរម្ចាស់ទៅហើយ…។ ខ្ញុំកើតនៅក្នុងផ្ទះឈើដ៏តូចមួយនេះពិតមែន តែលោកអ្នកមានគុណទាំងពីរ មិនដែលឱ្យខ្ញុំស្គាល់ពាក្យថាលំបាកម្តងណាឡើយ រស់នៅផ្ទះតូចតែមានរបស់ប្រើប្រាស់មិនចាញ់គេ លោកទាំងពីរមិនដែលឱ្យកូនៗខ្វះខាតឡើយ…»។

    នាងបានបញ្ជាក់បន្ថែមថា «ហើយខ្ញុំមានថ្ងៃនេះក៏ព្រោះតែលោកទាំងពីរ និងមនុស្សប្រុសដែលកំពុងឈរក្បែរខ្ញុំ តែងប្រដៅ និងផ្ដល់កម្លាំងចិត្តដល់ខ្ញុំជានិច្ច…។ ថ្ងៃណាមួយយើងទាំងពីរនាក់ និងធ្វើឱ្យផ្ទះតូចក្លាយទៅជាផ្ទះធំដូចក្នុងក្តីស្រមៃឱ្យបាន មិនថាពេលវេលាយូរប៉ុនណាក៏ដោយ (ឱ្យតែមានក្តីស្រមៃ ថ្ងៃណាមួយយើងនឹងបានទៅដល់គោលដៅ) »៕

  • រ៉ាប៊ី សម្ដែងក្ដីព្រួយបារម្ភចំពោះលោក ប៊ុត សីហា មុនចេញទៅសម្ដែងនៅអាមេរិក

    រ៉ាប៊ី សម្ដែងក្ដីព្រួយបារម្ភចំពោះលោក ប៊ុត សីហា មុនចេញទៅសម្ដែងនៅអាមេរិក

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមរបស់តារាចម្រៀងស្រីរូបស្រស់ រ៉ាប៊ី ជាតារាចម្រៀងប្រចាំផលិតកម្មថោននៅថ្ងៃទី 28 ខែកុម្ភៈ ឆ្នាំ2018 នេះ បានឱ្យដឹងថា ក្រោយពីលោក ប៊ុត សីហា ផ្ទុះរឿងអាស្រូវដែលពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀន និងត្រូវបានខាងស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជាបដិសេធផ្ដល់ទិដ្ឋាការឱ្យទៅសម្ដែងទីនោះរួចមក តារាស្រី រ៉ាប៊ី មានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំងខណៈដែលត្រូវបាត់បង់ដៃគូសម្ដែង និងច្រៀង។

    ដោយក្ដីព្រួយបារម្ភ តារាស្រីវ័យក្មេងរូបនេះ បានសរសេរបង្ហោះភ្ជាប់ជាមួយរូបថតរវាងនាងនឹងលោក ប៊ុត សីហា នៅលើបណ្តាញសង្គមហ្វេសប៊ុកថា «See you soon USA . តែបាត់ដៃគូទៅជាមួយខ្ញុំ មិនដឹងថាគាត់ជាមនុស្សយ៉ាងម៉េចទេ តែខ្ញុំមានអារម្មណ៍អាណិតគាត់ណាស់»។

    គួបញ្ជាក់ផងដែរថា ការខកខានដំណើរទៅកាន់ឯនាយសមុទ្រជាលើកដំបូងរបស់តារាចម្រៀង លោក ប៊ុត សីហា ក៏ព្រោះតែស្ថានទូតអាមេរិក ប្រចាំនៅប្រទេសកម្ពុជា បានសម្រេចផ្អាកការចេញវីសាឱ្យតារារូបនេះ បន្ទាប់ពីកើតមានរឿងរ៉ាវជុំវិញការចាប់ខ្លួនប៊ុត សីហាពាក់ព័ន្ធគ្រឿងញៀន៕

  • សាន ប៊ុនធឿន បង្ហើបឱ្យដឹងពីតារា និងឌីជេល្បីៗ មានប្រវត្តិប្រើថ្នាំញៀនមិនចាញ់ ប៊ុត សីហា

    សាន ប៊ុនធឿន បង្ហើបឱ្យដឹងពីតារា និងឌីជេល្បីៗ មានប្រវត្តិប្រើថ្នាំញៀនមិនចាញ់ ប៊ុត សីហា

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី28 ខែកុម្ភៈ ឆ្នាំ2018 នេះ បានឱ្យដឹងថា នៅពេលថ្មីៗកន្លងទៅនេះ លោក ប៊ុត សីហា បានធ្វើការ Live វិដេអូរៀបរាប់ពីករណីដែលខ្លួនត្រូវបានប៉ូលីសចាប់ខ្លួន ហើយអះអាងថា ខ្លួនគឺជាភ្នាក់ងារសម្ងាត់របស់ស្នងការនគរបាលជាតិក្នុងកិច្ចការបង្ក្រាបគ្រឿងញៀន។ ករណីនេះដែរលោក មាស រិទ្ធី ក៏បានធ្វើការឆ្លើយតបវិញថា ប៉ូលីសមិនអាចទៅយក ប៊ុត សីហាធ្វើជាជនបង្កប់នោះទេ ព្រោះ ប៊ុត សីហាគឺជាមនុស្សសាធារណៈ ជាតារាល្បីដែលមានគេស្គាល់ច្រើន។

    រឿងរ៉ាវរបស់លោក សីហា ចេះតែមានអ្នកចេញមុខមកវិភាគជាបន្ដបន្ទាប់មិនដាច់ ហើយនៅក្នុងនោះក៏មានលោក សាន ប៊ុនធឿន អ្នកកាសែតល្បីឈ្មោះម្នាក់ដែរ ដែលបានធ្វើការវិភាគថ្មីមួយទាក់ទងនឹងរឿងលោក ប៊ុត សីហា ដែលបានប្រកាសនិងអះអាងថា «ខ្លួនជាភ្នាក់ងារបង្កប់» នោះ ដោយបាននិយាយទាំងសង្កត់ធ្ងន់ទៅលើ ប៊ុត សីហា ថា «កុំព្យាយាមធ្វើការបកស្រាយអ្វីទៀតនោះទេ ព្រោះការពិតនៅតែជាការពិត!»។

    សូមជម្រាបបន្ថែមថា មិនត្រឹមតែប៉ុណ្នឹងទេ លោក សាន ប៊ុនធឿន ក៏បានបង្ហើបឱ្យដឹងពីប្រវត្តិតារា និងDJ ល្បីៗមួយចំនួនក៏កំពុងតែសេពគ្រឿងញៀននេះផងដែរ មិនចាញ់លោក ប៊ុត សីហា ប៉ុន្មានឡើយ។ លោកបានដាស់តឿនដល់តារាទាំងនោះថា សូមឱ្យភ្ញាក់ខ្លួនឡើងព្រោះថា បើថ្ងៃណាមួយជួបថ្ងៃស៊យ វាសនាគឺមិនខុសពីតារាមុនៗនោះទេ។

    ដើម្បីឱ្យកាន់តែជាក់ច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូរបស់លោក សាន ប៊ុនធឿន ខាងក្រោមនេះ៖

  • មិនទាន់ចប់ទេ…ម៉ៃ សុគន្ធ ផ្ដាំទៅ ប៊ុត សីហា៖  «មិនមែនគេចង់ជាន់យើងទេ  មកពីយើងបំផ្លាញខ្លួនឯង»

    មិនទាន់ចប់ទេ…ម៉ៃ សុគន្ធ ផ្ដាំទៅ ប៊ុត សីហា៖  «មិនមែនគេចង់ជាន់យើងទេ  មកពីយើងបំផ្លាញខ្លួនឯង»

    នាព្រឹកមិញនេះ ពីក​ម្ម​វិ​ធី​ផ្សាយ​ផ្ទា​ល់រ​ប​ស់​ហ​ង្ស​មា​ស​ ​លោ​ក​ ​មាស​ ​រិ​ទ្ធី​ ​បា​ន​ធ្វើ​អ​ធិ​ប្បា​យ​ជុំវិញករណីដែលលោក ប៊ុត សីហា ធ្វើការឡាយវីដេអូនៅលើហ្វេសប៊ុកផ្ទាល់ខ្លួន។

    ​តាមរយៈវីដេអូនោះ លោ​ក មាស​ ​រិ​ទ្ធី​ ​បា​ន​លើកឡើងថា​ ​ខ្ញុំ​គិ​ត​ថា​​ដើ​ម្បី​ឱ្យ​ម​ហា​ជន​​​ទុ​ក​ចិ​ត្ត និង​ជឿ​ជា​ក់​ ​​គ្រា​ន់​តែ​ឃើញ​ស​ក់​ក្បាលក៏ដឹងថាវា​យ៉ា​ងម៉េ​ច​ទៅ​​ហើ​យ ​អា​ហ្នឹ​ង​ទុ​ក​ឱ្យ​ប្រិ​យ​​មិ​ត្ត​ពិ​ចា​រ​ណា​​​ចុះ​ ​គ្មា​ន​អី​ទា​ក់​ទ​ង​គ្នា​ទេ​ ​គា​ត់​ត្រូ​វ​​​ទៅ​ទ្រ​នំ​ថ្មីផ្សេ​ង​ទៀ​ត​​។​ ​ ​ហើ​យទា​ក់​ទ​ង​នឹ​ង​រឿ​ង​​ថា ​ហ​ង្ស​មា​ស​ដឹ​​​ង​ថា​គា​ត់​​ប្រុ​ង​ទៅ​ថោ​ន​ ​ទើប​ធ្វើ​ឱ្យ​សី​ហា​​អា​ម៉ា​ស់​មុ​ខនោះ​ ​និ​យា​យ​មែន​ទែ​ន​ទៅ ​អ​ត់​ដឹ​ង​សោះ​ ​អ​​​ត់​​​ដឹ​​​ង​​​ថា​សីហា​​ទៅ​ថោ​ន​ទេ ​ប៉ុ​ន្តែ​គា​ត់​ទៅថោ​ន​ម៉េ​ចកើត ​បើ​គា​ត់​មា​ន​កុ​ង​ត្រា​​​ជា​មួ​យ​ហ​ង្ស​មា​ស? តើ​គា​ត់​ទៅ​ម៉េ​ច​ទៅ​?​ ​ហើ​យ​អ្ន​កខ្លះ​ទៀ​ត​ថា​ ​ជា​ល្បិ​ច​របស់ហ​ង្ស​មា​ស​ ​ហើយ​ជាល្បិ​ចយ៉ាង​ម៉េ​ច​ ​បើ​ហ​ង្ស​មា​ស​​ខំ​រើស​គា​​ត់​មក ​ដែ​ល​មានគេ​ទ​ទួល​ស្គា​ល់ហើយ​ ​ហើយបើ​យ​ក​គេ​មកនៅ​​ជាមួ​យហើយ​ធ្វើ​ល្បិ​ចអ៊ី​ចឹ​ង​ ​យ​ក​ម​ក​ធ្វើ​អី​?​​​ ។

    លោ​ក​ ​មា​ស​ ​រិ​ទ្ធី​ ​បាន​ប​​ន្ត​ថា​ ទា​​ក់​ទ​ង​ខា​ង​គា​ត់​ថា​ ​ជា​គិ​ញ​ស​ម្ងាត់​រ​ប​ស់​ស​ម​ត្ថ​កិ​ច្ច​ ​បើ​គិ​ញ​មែ​ន​ខា​ង​ស​ម​ត្ថ​កិច្ច​ចា​ប់​ធ្វើ​អី​​?​ ​មួ​យទៀ​ត​ថា ​អ​ត់​ឃើ​ញ​គេ​ថ​ត​ពេ​ល​ចា​ប់​នោះទេ ​ ​ពេ​ល​នោះ​ស​ម​ត្ថ​កិ​ច្ច​ចា​ប់​ពេ​ល​យ​ប់​ ​និ​ង​​​ចា​ប់​ភ្លា​ម​ៗ​តែ​ម្ត​ង​​ ​ដោ​យ​អ្ន​ក​សា​រ​ព័​ត៌​មា​ន​​យើ​ង​មិ​ន​បា​ន​ទៅ​ទា​ន់​​ ​តែស​ម​ត្ថ​កិ​ច្ច​គេ​ថ​តទុ​ក​ខ្លួ​ន​គេរួចទៅហើយ មិនមែនអត់រូបភាពទេ?។

    ហើយភ្លាមៗនោះដែរ ស្រាប់តែលោក ម៉ៃ សុគន្ធ បានបង្ហោះវីដេអូលោក មាស​ ​រិ​ទ្ធី និងរូបភាពលោកប៊ុត សីហា ព្រមទាំងសរសេរសារផ្ដាំផ្ញើទៅតារារូបនេះ និងយុវវ័យជំនាន់ក្រោយថា «មិនមែនគេចង់ជាន់យើងទេ មកពីយើងបំផ្លាញខ្លួនឯង ជាបុគ្គលសាធារណៈមួយរូប មិនឱ្យតម្លៃខ្លួនឯង និយាយមកជាន់ដានខ្លួនឯងហើយ គិញសម្ងាត់(វាមិនដែលគេប្រើគិញសម្ងាត់ជាបុគ្គលសាធារណៈទេ) សូមផ្តាំយុវវ័យទាំងអស់ សូមចៀសឱ្យឆ្ងាយពីគ្រឿងញៀន កុំជឿពាក្យលួងលោមថា ជក់ទៅសាច់ស្អាត រឺច្រៀងពីរោះឱ្យសោះ»៕

  • តារាប្រុសក្នុងរឿង  «ឆមាសចុងក្រោយ» និយាយពីរឿងឆាកស្រើបស្រាល

    តារាប្រុសក្នុងរឿង  «ឆមាសចុងក្រោយ» និយាយពីរឿងឆាកស្រើបស្រាល

    ជាវណ្ណកម្មថ្មីមួយរបស់ផលិតកម្ម កងចក្រ គឺរឿង «ឆមាសចុងក្រោយ ឬFinal Semester» បន្ទាប់ពីរឿង « Jailbreak ឬ​ការ​ពារ​ឧក្រិដ្ឋជន» ដែលធ្លាប់ទទួលបានពានរង្វាន់ភាពយន្ដឆ្នើមថ្នាក់ជាតិដល់ទៅ 5រង្វាន់នោះ នៅពេលនេះរឿងថ្មីសន្លាងមួយនេះ កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីបណ្ដាមជ្ឈដ្ឋានមហាជនខ្មែរ បន្ទាប់បានដាក់បង្ហាញខ្លួននៅឯប្រទេសចិនរួចមក។ នៅក្នុងរឿង «ឆមាសចុងក្រោយ ឬFinal Semester» នេះមានការចូលរួមសម្ដែងពីសំណាក់តារាៗវ័យក្មេងដែលមានទេពកោសល្យសម្ដែងដូចជា លោក Boncher Buth លោក ធី លុច កញ្ញា អា ជី និងតារាប្រុសស្រីស្អាតៗជាច្រើនដួងទៀត និងក្រោមស្នាដៃដឹកនាំសម្ដែងដោយលោក  ជីមី ហេនដឺសុន (Jimmy Henderson) ។

    ស្របជាមួយគ្នានោះដែរ តារាឯកប្រុសដែលលេចធ្លោក្នុងឈុតឆាកស្រើបស្រាល គឺលោក Boncher Buth បានថ្លែងប្រាប់អ្នកយកព័ត៌មានឡារ៉ែនថា នៅក្នុងផ្ទៃរឿងទាំងមូលនេះ លោកមិនបានដឹងពីសាច់រឿង និងប៉ារ៉ូលនិយាយជាមុនទេ ពោលគឺអ្នកដឹកនាំរឿងចង់បានការសម្ដែងដែលមានភាពជាក់ស្ដែង ត្រូវភ័យរន្ធត់ និងដំណើរស្វែងរកវិញ្ញាសាអាថ៌កំបាំងទាំងព្រឺព្រួចភ័យខ្លាច និយាយឱ្យខ្លី គឺត្រូវបង្កើតផ្ទៃរឿងភ្លាមៗពីអ្នកដឹកនាំ និងត្រូវសម្ដែងភ្លាមៗដោយមិនបានព្រាងទុកមុនឡើយ។

    តារាប្រុសរូបនេះបានបន្ដប្រាប់ថា «ចំពោះឈុតស្នេហារោលរាលនៅក្នុងរឿង ឆមាសចុងក្រោយ នេះវិញ ពិតជាធ្វើឱ្យទស្សនិកជនចំហមាត់ភ្លឹកជក់នឹងសាច់រឿង តែដោយឡែក រូបខ្ញុំផ្ទាល់វិញ គឺមិនបានដឹងខ្លួនមុនថានឹងត្រូវសម្ដែងបែបនេះដូចគ្នា គ្រាន់តែដឹងថា មានប្លង់បែបហ្នឹងក្នុងឈុតមួយ តែមិនដឹងថា ត្រូវមកសម្ដែងដល់កម្រិតហ្នឹងសោះ សូម្បីតែតួស្រីក៏មិនបានដឹងខ្លួនមុនដូចគ្នា»។ លោកប្រាប់ទៀតថា «មុនពេលសម្ដែងឈុតនេះ អ្នកដឹកនាំរឿងចេះតែចង់ឱ្យខ្ញុំ និងតួស្រីស្រឡាញ់គ្នាមុន ហើយឱ្យពួកយើងរៀនថើបគ្នាទៅវិញទៅមក ក៏ប៉ុន្ដែលុះដល់ពេលសម្ដែងមែនទែន ស្រាប់តែតួស្រីរត់បាត់ លែងហ៊ានសម្ដែង ព្រោះថា..មើលទៅនាងដូចជាអៀនខ្លាំងណាស់»។

    គួរបញ្ជាក់ផងដែរថា មួយឈុតដែលគួរឱ្យចាប់អារម្មណ៍ដូចពោលខាងលើនេះ ជាការសម្ដែងដែលមានការលំបាកក្នុងការដាក់អារម្មណ៍បញ្ចូលក្នុងតួអង្គខ្លាំងណាស់។ ដូច្នេះដើម្បីស្រាយចម្ងល់នេះ មានតែទស្សនិកជនទៅទស្សនាដោយផ្ទាល់តែម្ដងទេទើបដឹង។ សូមជម្រាបបន្ថែមថា រឿង «ឆមាសចុងក្រោយ ឬFinal Semester»  ជាប្រភេទរឿងភ័យរន្ធត់ និងព្រឺព្រួចបំផុតចំពោះដំណើរស្វែងរកវិញ្ញាសាប្រឡងដ៏អាថ៌កំបាំងនៅក្នុងសាលារៀន ដែលកូនសិស្សមួយក្រុមត្រូវប្រឡងបញ្ចប់ឆមាស និងទទួលបានឱកាសទៅសិក្សានៅសហរដ្ឋអាមេរិក​ តែជាអកុសលពួកគេត្រូវប្រឈមមុខជាមួយសេចក្ដីស្លាប់៕

  • ទៀតហើយ!! ម៉ៃ សុគន្ធ ចេញមុខរិះគន់ ប៊ុត សីហា និងទទូចឱ្យពិនិត្យទឹកនោម

    ទៀតហើយ!! ម៉ៃ សុគន្ធ ចេញមុខរិះគន់ ប៊ុត សីហា និងទទូចឱ្យពិនិត្យទឹកនោម

    នៅព្រឹកថ្ងៃម្សិលមិញនេះ តារាចម្រៀង និងជាម្ចាស់ពាន The Voive Cambodia រដូវកាលទី1 គឺលោក ប៊ុត សីហា បានធ្វើការ Live Video ផ្ទាល់បន្ទាប់ពីលោកបានធ្វើដំណើរចេញពីស្ថានទូត​អាមេរិកប្រចាំប្រទេសកម្ពុជាទាំងខកចិត្តដោយសារ​ត្រូវបានខាងស្ថានទូតបដិសេធផ្ដល់ទិដ្ឋាការជូន ក្រោយពេលលោកបានផ្ទុះរឿងអាស្រូវដែលជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន។ ហើយក្នុងនោះដែរ តារារូបនេះបានអះអាងថា លោកពិតជាត្រូវបានសមត្ថកិច្ចចាប់ខ្លួនមែន ប៉ុន្តែ​ក្នុងនោះលោកគឺជា​ភ្នាក់ងារបង្កប់របស់​សមត្ថកិច្ចដែលបន្លំខ្លួនចូលទៅក្នុងចំណោមអ្នក​ប្រើប្រាស់គ្រឿងញៀនតែប៉ុណ្ណោះ។

    តែយ៉ាងណាមិញ បន្ទាប់ពីលោក ប៊ុត សីហា បានលើកឡើងយ៉ាងដូច្នោះហើយ ភ្លាមៗស្រាប់តែ តារាប្រុសមានរហស្សនាមថាជាតារាកំពូលខាងរិះគន់ លោក ម៉ៃ សុគន្ធ បានចេញមករិះគន់លោក សីហា និងទទូចឱ្យលោកធ្វើការពិនិត្យទឹកនោមដើម្បីបញ្ជាក់ការពិត ប្រសិនបើជាមាសសុទ្ធមិនខ្លាចភ្លើងមែននោះ ។ លោក សុគន្ធ បានសរសេរនៅលើហ្វេសប៊ុកថា «មិនកាន់ជើងខាងណាទេ បើយើងប្រាកដថាខ្លួនមាសសុទ្ធមែន ពិនិត្យទឹកនោម និងឈាមទៅ ច្បាស់ជាដឹងហើយថា ជក់ ឬមិនជក់នោះ?។  អូ! ឈប់សិន ទង្វើមិនល្អ បើកបរ បើកឡាន Live Video Facebook អ៊ីចឹង គិតមើលទៅសមដែរទេ? (នេះហើយវាស្តែងពីអត្តចរិត )»។  តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះរឿងរ៉ាវនេះ? ៕

  • ស្ថានទូត​អាមេរិកបដិសេធផ្ដល់ទិដ្ឋាការដល់តារាចម្រៀង ប៊ុត សីហា

    ស្ថានទូត​អាមេរិកបដិសេធផ្ដល់ទិដ្ឋាការដល់តារាចម្រៀង ប៊ុត សីហា

    នៅព្រឹកថ្ងៃទី​26 ខែកុម្ភៈ ឆ្នាំ2018 នេះតារាចម្រៀង និងជាម្ចាស់ពាន The Voive Cambodia រដូវកាលទី1 គឺលោក ប៊ុត សីហា បានធ្វើដំណើរទៅស្ថានទូត​អាមេរិកប្រចាំប្រទេសកម្ពុជាដើម្បីស្នើសុំទិដ្ឋាការ(Visa)ទៅសម្ដែងនៅលើទឹកសហរដ្ឋអាមេរិក តែជាអកុសលតារាប្រុសរូបនេះត្រូវបានខាងស្ថានទូតបដិសេធផ្ដល់ទិដ្ឋាការជូន ក្រោយពេលលោកបានផ្ទុះនូវរឿងអាស្រូវដែលជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន។ នៅក្នុងនោះដែរ លោក សីហា បានធ្វើការ Live Video នៅលើហ្វេសប៊ុកផ្ទាល់ភ្លាមៗ ដោយអះអាងថា ការមិនផ្តល់វិសា​ឱ្យលោកនោះព្រោះតែរឿងព័ត៌មានអាស្រូវ និងការផ្សាយព័ត៌មានមិនច្បាស់ការ។​

    តាមរយៈ Video Live លោកបាននិយាយថា «ខាងស្ថានទូត​អាមេរិកមិនព្រមផ្តល់វីសា​ឱ្យលោកទេ ដែលជាហេតុ​ធ្វើឱ្យលោកក្តៅចិត្តយ៉ាងខ្លាំង។ ដោយសារតែការចុះផ្សាយព័ត៌មាននាពេលកន្លងមក ធ្វើឱ្យពាក់ព័ន្ធដល់រឿងការមិនទទួលបានវីសា​ទៅអាមេរិក»។ លោកថា រឿងទាំងអស់ សុទ្ធតែមានការយល់ច្រឡំ ទើបធ្វើឱ្យខកខានបែបនេះ។

    តារាចម្រៀងប្រុសរូបនេះបានបញ្ជាក់ថា លោកពិតជាត្រូវបានសមត្ថកិច្ចចាប់ខ្លួនមែន ប៉ុន្តែ​ក្នុងនោះលោកគឺជា​ភ្នាក់ងារបង្កប់របស់​សមត្ថកិច្ចដែលបន្លំខ្លួនចូលទៅក្នុងចំណោមអ្នក​ប្រើប្រាស់គ្រឿងញៀនតែប៉ុណ្ណោះ។ លោកបានអះអាងទៀតថា អ្នករស់នៅជិតខាងផ្ទះចាស់របស់លោកដែលបានលក់បាត់ទៅហើយនោះបានផ្ដល់ព័ត៌មាននេះទៅកាន់អ្នកសារព័ត៌មានក្នុងស្រុកមួយ ដែលធ្វើឱ្យមានការយល់ច្រឡំ និងចេញផ្សាយពីរូបលោកថា បានប្រើប្រាស់គ្រឿងញឿន។ តែយ៉ាងណាក្ដី លោកបន្ដថា ខាងមេកោយរបស់លោកដែលជាមន្ត្រីធំនៃនាយកដ្ឋានបង្រ្កាបគ្រឿងញៀននោះបានស្នើសុំឱ្យកែព័ត៌មានជាថ្មីឡើងវិញ ហើយខាងសារព័ត៌មាននោះក៏បានកែរួចរាល់ហើយដែរ។

    តែជាចុងក្រោយ ដោយសារតែមានព័ត៌មានមិនច្បាស់ការចេះតែចេញផ្សាយជាបន្ដបន្ទាប់ជាច្រើននោះ ទើបជាហេតុបណ្ដាលឱ្យលោករងគ្រោះដោយសាររឿងភាន់ច្រឡំនេះ ហើយខកខានមិនបានធ្វើដំណើរទៅសហរដ្ឋអាមេរិក ដែលលោកសួរថា «តើនរណាជាអ្នកទទួលខុសត្រូវក្នុងរឿងនេះ?»៕