Author: អេបិល

  • អាចារ្យធំ ពន្លះលោក ឡេង ណាវ៉ាត់ត្រា ម្ចាស់បទ “រាំបិទគូទ” ដាក់រូបក្របល្ខោនខោល

    អាចារ្យធំ ពន្លះលោក ឡេង ណាវ៉ាត់ត្រា ម្ចាស់បទ “រាំបិទគូទ” ដាក់រូបក្របល្ខោនខោល

    អាចារ្យធំ ដែលត្រូវបានមហាជនជាច្រើនស្គាល់រូបលោកថា ជាសិល្បករម្នាក់ដែលស្រឡាញ់ជាតិ និងថែរក្សាវប្បធម៌ខ្មែរ ហើយលោកបានខិតខំប្រឹងប្រែងធ្វើរឿងជាច្រើនដើម្បីឱ្យបងប្អូនងាកមកចូលរួមថែរក្សាកេរដំណែលពីដូនតាបន្សល់ទុកឱ្យទៀតផង។

    ដោយឡែកនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនាពេលថ្មីៗនេះ បទចម្រៀង «រាំបិទគូទ» ដែលទើបតែបង្ហោះថ្មីៗរបស់លោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ត្រូវបានលោកអាចារ្យធំរិះគន់យ៉ាងចាស់ដៃ និងបញ្ចេញប្រតិកម្មចំពោះការធ្វើឱ្យប៉ះពាល់តម្លៃវប្បធម៌ជាតិខ្មែរ ខណៈបទនោះ លោកបានដាក់រូបក្របវីដេអូ ( Cover ) មានលាយឡំជាមួយរូបល្ខោនខោល និងល្ខោនស្បែកធំ ដែលចំណងជើងបទចម្រៀង និងរូបភាពអាចបង្កឱ្យមានការភាន់ច្រឡំគ្នាពីទម្រង់នៃសិល្បៈបុរាណខ្មែរ។

    នៅក្នុងនោះដែរ លោក អាចារ្យធំ បានបញ្ចេញមតិប្រតិកម្មយ៉ាងចំៗថា «ខ្ញុំអាចារ្យធំ សូមប្រកាសជម្រាបដល់លោក ឡេង​ ណាវ៉ាត់ត្រា ម្ចាស់បទ “រាំបិទគូទ” (ដែលជាសិល្បករ និងមានគោរមងារជាឧកញ៉ាផងនោះ) សូមលោកមេត្តាជួយបំភ្លឺ រឿងបទថ្មីរបស់លោកមួយបទដែលមានចំណងជើងថា “រាំបិទគូទ” ដែលទើបបានបង្ហោះនៅក្នុង Page របស់លោក LengNavatraឡេង ណាវ៉ាត្រាផ្ទាល់ ជាបទញាក់កន្ត្រាក់សរសៃ (ឬក្មេងៗហៅថាបទបែកស្លុយ)នោះផងថា ហេតុអ្វីទើបមានការយករូបភាពទម្រង់សិល្បៈបុរាណខ្មែរ (ល្ខោនខោល-ល្ខោនស្បែក) មកកាត់តដាក់លាយឡំគ្នាក្នុង Background បទនេះទៅវិញ?! ដែលអាចនាំឱ្យមានការភាន់ច្រឡំដល់មហាជនអំពីទម្រង់សិល្បៈបុរាណដើមរបស់ខ្មែរ និងបទបែបបរទេសមួយនេះ»។

    អ្នកគាំទ្រសិល្បៈបុរាណ និងល្ខោនខោលខ្មែររូបនេះក៏បានបញ្ជាក់បន្ថែមដែរថា «ខ្ញុំសង្ឃឹមថា លោកនឹងយល់អំពីប្រតិកម្មរបស់ខ្ញុំ ហើយផ្ដល់ការបកស្រាយតាមការគួរ ដើម្បីរួមថែរក្សា អភិរក្ស ការពារ កេរមរតកជាតិទាំងអស់គ្នា ក្រោមឈ្មោះជាមនុស្សខ្មែរដែលរស់ជ្រកក្រោមដំបូលមេឃនៃវប្បធម៌ដូនតាខ្មែរតែមួយ។ សូមអរគុណ!»៕់

     

  • សារាយ សក្កណា ត្រឡប់ទៅរស់នៅសហរដ្ឋអាមេរិកវិញទាំងអាល័យ

    សារាយ សក្កណា ត្រឡប់ទៅរស់នៅសហរដ្ឋអាមេរិកវិញទាំងអាល័យ

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាស្រី សារាយ សក្កណា  កាលពីថ្ងៃទី11 ខែមីនា ឆ្នាំ2018ម្សិលមិញបានឱ្យដឹងថា តារាស្រីរូបនេះបានធ្វើដំណើរត្រឡប់ទៅរស់នៅសហរដ្ឋអាមេរិកជាមួយក្រុមគ្រួសារវិញហើយ ខណៈដែលប្រជាប្រិយភាពរបស់នាងកំពុងតែហក់ឡើងខ្ពស់ត្រដែតនៅក្នុងពិភពសិល្បៈជាថ្មីម្ដងទៀត។

    បើតាមការបង្ហោះសាររបស់មិត្តសំណព្វចិត្តរបស់តារាស្រីរូបនេះ គឺលោក ប៉ែន ចំរ៉ុង ដែលបានទៅចូលរួមជូនដំណើរនាងដល់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ហើយថែមទាំងជូនពររូបនាងផងថា «សូមជូនពរឱ្យប្អូនស្រី សារាយ សក្កណា និងក្រុមគ្រួសារត្រឡប់ទៅសហរដ្ធអាមេរិកវិញបានទទួលតែសេចក្ដីសុខសុវត្ថិភាព សុខសុភមង្គល គិតប្រាថ្នាអ្វីសូមឱ្យសម្រេចដូចប្រាថ្នា សង្ឃឹមបានជួបគ្នាលើកក្រោយទៀតក្នុងពេលឆាប់ៗ»។

    សូមជម្រាបបន្ថែមដែរថា ជាច្រើនខែមកហើយដែលអ្នកនាង សារាយ សក្កណា ចំណាយពេលវេលានៅក្នុងស្រុកខ្មែរដើម្បីបើកហាងរកស៊ីក៏ដូចជាថតរឿងថ្មី និងបានដើរលេងជួបជុំគ្រួសារទៅតាមបណ្តាខេត្ត-ក្រុងនានាតាមតំបន់កម្សាន្តជាច្រើន។ ជីវិតអ្នកនាងជាមួយស្វាមី និងកូនទាំងពីរ មានសេចក្ដីសុខសុភមង្គលខ្លាំងណាស់ ហើយអ្នកនាងនៅតែស្រស់ស្អាត មានមន្តស្នេហ៍គួរឱ្យទាក់ទាញចិត្តទស្សនិកជនជានិច្ច អ្នកគាំទ្រសង្ឃឹមថា អ្នកនាងនឹងវិលត្រឡប់មកកម្ពុជាវិញ ហើយនៅតែបម្រើអារម្មណ៍ទស្សនិកជនតាមរយៈទេពកោសល្យសម្ដែងរបស់អ្នកនាងជាបន្ដទៅទៀតផងដែរ៕

  • 10 សំណួរធ្វើឱ្យអ្នកគាំទ្របទបែកស្លុយចត់បាយ

    10 សំណួរធ្វើឱ្យអ្នកគាំទ្របទបែកស្លុយចត់បាយ

    ក្តីបារម្ភ និងអាណិតដល់សិល្បៈខ្មែរបុរាណ តារាចម្រៀង ខាត់ សុឃីម បាន​បញ្ចេញស្នាដៃ​បទចម្រៀង​ថ្មីដើម្បី​ក្រើន​រំលឹកដល់​ទស្សនិក​ជន​ពិសេស​ក្មេងៗជំនាន់​ក្រោយឲ្យ​ចាប់​អារម្មណ៍​និងបទ​ចម្រៀង​បុរាណ​និងប្រជាប្រិយ​ខ្មែរផង។ នាងក៏​បានបង្ហញ​អារម្មណ៍​ឈឺចាប់ខ្លាំង​ក្រោយពី​ស្នាដៃ​បទ​ចម្រៀងបុរាណ និងប្រពៃណី​មិនត្រូវ​បានគេ​យកចិត្ត​ទុកដាក់​ដូចបទ​សម័យ។ បទចម្រៀង​បែបបែកស្លុយ​ថ្មីៗ​ជាច្រើន​ពីគ្រប់​ផលិត​កម្ម​បានចាប់​ផ្តើម​សម្រុកចេញ​ផ្សព្វផ្សាយ​ជាបណ្តើរៗ​ហើយមុន​ពេលចូល​ឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ខិតជិត​មកដល់។

    ទន្ទឹងគ្នានឹងចេញរបស់អ្នកនាង ខាត់ សុឃីម បទ ” រងា ” ប្រភពពីអ្នកគាំទ្រសិល្បៈបុរាណខ្មែរ និងបទប្រពៃណីខ្មែរ បានពន្លះអ្នកគាំទ្របទចម្រៀងប្រភេទបែកស្លុយនៅក្នុងរដូវកាលចូលឆ្នាំប្រពៃណីខ្មែរនោះ ដោយបានចោទជាសំណួរទាំង 10 និងអង្វរកឱ្យកូនខ្មែរព្យាយាមប្រើវិចារណញ្ញាណឡើងវិញ ដែលសំណួរទាំងនោះមានដូចខាងក្រោមនេះ៖

    ខ្ញុំ [Mike Mike]មានរឿងចង់សុំពីបងប្អូនដែលជាជនជាតិខ្មែរ នឹងមានឈាមជ័រជាជនខ្មែរយើងទាំងអស់គ្នា ខ្ញុំសុំតែ 1000Share ទេជួយ ស៊ែសិល្បះបុរាណខ្មែរយើងអោយល្បីម្ដងមើល បានអត់ បានទេ? ។

    បទ#រងា [ បងស្រី ខាត់ សុឃីម]
    ខ្ញុំឆ្ងល់ ខ្ញុំសុំសួរបងប្អូនតាមត្រង់តែម្ដងថា៖
    ១.តើបងប្អូនទាំងគ្នាឈប់គាំទ្រសិល្បះបុរាណខ្មែរហើយតើមែនទេ?
    ២. ហេតុអ្វីបងប្អូនមិនងាកមកគាំទ្រសិល្បះបុរាណអោយបានច្រើនដូចបទបែកស្លុយទៅ ម៉េចធ្វើមិនបានចឹង?
    ៣. តើនៅចង់ស្ដាប់បទ នឹងចង្វាក់ រាំវង់ សារ៉ាវ៉ាន់ ឡាំលាវ បឡាំ បន្តទៀតទេ?
    ៤. តើបងប្អូនក្នុងបណ្ដាញសង្គមទាំងអស់គ្នាចេះឈឺចាប់អត់នៅពេលឃើញសិល្បះបុរាណខ្មែរដែលមានវ័យចំណាស់ យូរលង់ណាស់មកហើយ លេងមានអ្នកគាំទ្រដូចសម័យមុន?
    ៥. មានអារម្មណ៍បែបណាដែរនៅពេលឃើញចម្រៀងបរទេសវាយលុកខ្លាំងនៅលើទីផ្សារខ្លាំងជាងសិល្បះខេមរា?
    ៦.សួរថា ចេះឈឺចាប់អត់នៅពេលដែលបានឃើញជនជាតិគេពូកែខ្វាយខ្វល់នឹងចូលរួមថែរក្សាសិល្បះរបស់គេអោយពិភពលោកស្គាល់ជាង សិល្បះយើង?
    ៧. ហេតុអ្វីចូលចិត្តវប្បធម៌ បែកស្លុយខ្លាំងម្លេះ ?
    ៨. ធ្លាប់មានអារម្មណ៍នឹងការតាំងចិត្តថា នឹងចង់ថែក្សាវប្បធម៌ជាតិនឹងសិល្បះបុរាណខ្មែរឬទេបងប្អូន?
    ៩.ចេះឈឺចាប់ដែរឬអត់នៅពេលឃើញបទចម្រៀងសិល្បះបុរាណយើងមិនសូវមានអ្នកគាំទ្រ ហើយម្នាក់ៗងាកទៅរកតែបទបែកស្លុយបែបនឹង? មានឈឺចិត្តខ្លះទេ?
    ១០. ចុងក្រោយមិនសុំអ្វីទេ គឺសុំសំណូមពរបងប្អូនមិនថា ចាស់ ឬក្មេងបងប្អូន យុវវ័យទាំងអស់ សូមចែករំលែកនឹងជួយផ្សព្វផ្សាយនឹងជួយគាំទ្រ សិល្បះបុរាណខ្មែរយើងអោយបានច្រើនកុះករឡើងវិញ តើសុំប៉ុណ្ណឹងបានដែរឬអត់?

    ពីខ្ញុំ៚ [Officials Mike Mike]
    [ខ្ញុំស្រឡាញ់សិល្បះបុរាណខ្មែរ]

  • មិននឹកស្មានបវរកញ្ញាឯកកម្ពុជា ប៊ី សុធារី កាលពីនៅកុមារី មានសម្រស់បែបនេះសោះ..

    មិននឹកស្មានបវរកញ្ញាឯកកម្ពុជា ប៊ី សុធារី កាលពីនៅកុមារី មានសម្រស់បែបនេះសោះ..

    ដូចដែរអ្នកគាំទ្រទាំងអស់គ្នាបានស្គាលនា​រី​ដំបូង​តំណាងឱ្យ​ប្រទេស​កម្ពុជា​ចេញទៅ​ប្រកួតបង្អួតសម្រស់នៅក្នុង​កម្មវិធីប្រលងបវរកញ្ញាលំដាប់ថ្នាក់ពិភពលោក Miss Universe 2017 នៅលើ​ទឹកដី​សហរដ្ឋអាមេរិក​កាលពីពេល​កន្លងមកនេះ គឺនាង ប៊ី សុធារី ដែលនាងមានរូបឆោមលោមស្រស់ល្អឯកស័ក្ដសមជានារីខ្មែរ ទាំងកម្ពស់ខ្ពស់មិនចាញ់បរទេសឡើយ។

    នៅពេលនេះ គេហទំព័រឡារ៉ែន សូមបង្វែរអារម្មណ៍របស់ប្រិយមិត្តទាំងអស់គ្នាមកស្គាល់​អតីតកាល​របស់នាងវិញម្ដង កាលជា​កុមារី​ម្នាក់​នោះ បវរ​កញ្ញាឯក​កម្ពុជា ប៊ី សុធា​រី ក៏​ស្រស់ស្អាត​មិនធម្មតា​ដែរ ពោលគឺ​នាង​មាន​សាច់ឈាម​ទ្រលុកទ្រលន់ និង ឃ្យូ​ត​គួរឱ្យ​ស្រឡាញ់​ណាស់ ។ ដើម្បីឱ្យដឹងថា បវរ​កញ្ញាឯក​កម្ពុជា ប៊ី សុធា​រី កាលពី​នៅ​កុមារី​មាន​ភាព​គួរឱ្យ​ក្នាញ់ និងស្រឡាញ់​ប៉ុនណា សូម​ទស្សនា​រូបថត​ខាងក្រោម​នេះ ៖

  • ម៉ៃ សុគន្ធ ស្ងើចសរសើរអ្នកនាង ខាត់ សុឃីម ដាស់អារម្មណ៍យុវវ័យកូនខ្មែរតាមរយៈបទ ” រងា “

    ម៉ៃ សុគន្ធ ស្ងើចសរសើរអ្នកនាង ខាត់ សុឃីម ដាស់អារម្មណ៍យុវវ័យកូនខ្មែរតាមរយៈបទ ” រងា “

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសនៅពេលថ្មីៗនេះ បានឱ្យឃើញថា តារាចម្រៀងស្រីល្បីឈ្មោះខាងផ្នែកសិល្បៈបុរាណទាំងគ្រួសារគឺ អ្នកនាង ខាត់ សុឃីម បានបញ្ចេញបទចម្រៀងដាស់តឿនអារម្មណ៍មិត្តយុវវ័យសម័យថ្មីនេះ តាមរយៈបទមានចំណងជើងថា ” រងា ” ដែលជាបទមួយនេះស្ដែងឱ្យដឹងពីការទុកចោលមិនយកចិត្តទុកដាក់ចំពោះសិល្បៈបុរាណខ្មែរ ហើយនាំគ្នាសប្បាយជាមួយតែសិល្បៈបរទេសនិយម ភ្លេចកេរ្ដិ៍ដូនតា។ ហើយបទនោះទៀតសោទ គេក៏សង្កេតឃើញថា បង្ហោះមិនទាន់បានមួយថ្ងៃផង បងប្អូនមិត្តយុវវ័យខ្មែរគ្រប់រូបគាំទ្រយ៉ាងខ្លាំង និងពោលពាក្យសរសើរការនិពន្ធបទភ្លេង និងទំនុកច្រៀងបានយ៉ាងល្អឯក។

    បទដែលកំពុងតែចាក់ដោយអារម្មណ៍យុវវ័យមួយនេះ ត្រូវបានតារាប្រុសដែលមានរហ័សនាមជាបិតាកំពូលទើសគឺលោក ម៉ៃ សុគន្ធ ក៏បានស្ងើចសរសើរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះស្នាដៃផលិតរបស់អ្នកនាង ខាត់ សុឃីម ផងដែរ។ លោកបានសរសេរសារគាំទ្រនៅលើហ្វេសប៊ុកថា «ពិតជា រងារ មែន មួយបទនេះ សិល្បៈបុរាណខ្មែរកំពុងរងារ កណ្តោចកណ្តែង គ្រប់ស្ថានីយ៍ទូទស្សន៍ សឹងតែមានតែ បទស្ទាវ កម្មវិធីស្ទាវ យុវវ័យស្លុយ បាត់អស់ហើយ កម្មវិធី សំរាប់មនុស្សវ័យកណ្ដាល ចុះឯណាទៅពាក្យស្រឡាញ់វប្បធម៌បុរាណខ្មែរ (បើសិល្បៈបុរាណយើង យើងមិនព្រមថែរក្សា និង ផ្សព្វផ្សាយផង ចឹងទុកអោយគេយកទៅផ្សព្វផ្សាយជំនួសទៅ ) ។

    សួរថា បើTV មួយៗ សំរុកតែអារម្មណ៍ ស្ទាវ ចឹង មនុស្សវ័យកណ្តាល តើគាត់ត្រូវតែញាក់ញ័ររត់តាមស្ទាវស្លុយមែន!! ប្រើបានតែពេលរបស់នៅល្អ ដល់ចាស់ទៅ ទុកដូចឆ្កែកំបែកក្បាល ! សូមសរសើរអ្នកនាង ខាត់ សុឃីម ដោយស្មោះ រងារ ពិតជា រងារខ្លាំងណាស់ សួរថាសិល្បៈចាស់ តើគាត់ត្រូវធ្វើអី បើគ្មានកម្មវិធីសំរាប់គាត់ផង ខាត់ សុឃីម »។

    ចង់ដឹងថា បទចម្រៀង “រងា ” មួយបទនេះរណ្ដំទ័យាលោកអ្នកប៉ុណ្ណានោះ សូមទស្សនា និងស្ដាប់​ខាងក្រោមនេះ ៖

  • នៅ​ សូនីតា និយាយពីរឿងជាភរិយាលោក ខេមរៈ សិរីមន្ដ

    នៅ​ សូនីតា និយាយពីរឿងជាភរិយាលោក ខេមរៈ សិរីមន្ដ

    នៅពេលថ្មីកន្លងទៅនេះ មហាជនបានសង្ស័យចំពោះព័ត៌មានខ្សឹបខ្សៀវមួយ ដែលរូបថតមួយសន្លឹករបស់តារាស្រី នៅ​ សូនីតា និងលោក ខេមរៈ សិរីមន្ដ បានឈរក្រសោបកូនប្រុសពីរនាក់នោះ ធ្វើឱ្យមហាជនលោកសង្ស័យថា តារាស្រីរូបជាភរិយាស្ងាត់ៗរបស់តារាប្រុស ខេមរៈ សិរីមន្ដ។ ហើយមានមួយចំនួនទៀតបានបញ្ចេញមតិថា លោក ខេមរៈ សិរីមន្ដ មានប្រពន្ធនឹងកូនហើយ តាមការពិតគឺជាតារាស្រីរូបនេះសោះ។

    តែយ៉ាងណាក៏ដោយ បន្ទាប់ពីលេចឡើងនូវព័ត៌មាននេះភ្លាម តារាស្រីសាច់សខ្ចីរូបនេះ បានចេញការបកស្រាយនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសខ្លួន ដោយអះអាងថា នាងបានអញ្ចើញឱ្យសម្ដែង MV ចម្រៀងថ្មីរបស់លោក ខេមរៈ សិរីមន្ដ មានចំណងជើងថា «គ្មានអ្នកណាល្អជាងប្រពន្ធ»។ នៅក្នុងសារនោះ នាងសរសេរថា ៖ « អរគុណដែលបានចុះផ្សាយ ទាំងអស់នេះគឺជាកម្រងរូបថតដែលនាងខ្ញុំបានចូលរួមសម្តែងក្នុងបទ គ្មានអ្នកណាល្អជាងប្រពន្ធ របស់បង ខេមរះសិរីមន្ត ហើយនឹងត្រៀមចេញ MV ឆាប់ៗ ។ មានគ្រប់រូបភាពពីជីវិតប្តីប្រពន្ធ ដែលឆ្លុះបញ្ចាំងពីតថភាពនៃសង្គម»៕

  • ករុណា ពេជ្រ សោកស្ដាយមិនបាននៅរួមកម្មពិធីសូត្រមន្ដលើករាសី និងផ្ដុំធាតុជូនឪពុក

    ករុណា ពេជ្រ សោកស្ដាយមិនបាននៅរួមកម្មពិធីសូត្រមន្ដលើករាសី និងផ្ដុំធាតុជូនឪពុក

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក ករុណា ពេជ្រ នៅពេលថ្មីៗនេះ បានបង្ហោះសារសោកស្ដាយ ដែលលោកមិនបាននៅរួមពិធីសូត្រមន្ដលើករាសី និងផ្ដុំធាតុជូនឪពុករបស់លោក នៅពេលដែលកន្លងមក តារាប្រុសរូបបានយកចិត្តទុកដាក់ថែទាំជំងឺរបស់ឪពុកមិនដាច់ពីមួយជំហ៊ាន ទាំងនៅក្នុងមន្ទីពេទ្យ និងមកថែរក្សាជំងឺនៅផ្ទះក្ដី។

    លោក ករុណា ពេជ្រ បានបង្ហោះសារសោកស្ដាយថា « ថ្ងៃនេះ កូន និងបងប្អូន កូនក្មួយរបស់ប៉ា បានរៀបពិធីសូត្រមន្ត លើករាសីនិងផ្គុំធាតុជូនប៉ាហើយ…. តែកូនមិនបាននៅចប់កម្មវិធី តែកូនបានត្រឹមតែអុជធូប បួងសួង គោរពអញ្ជើញទេវតា វត្ថុសក្កិសិទ្ធ គ្រប់ទិសទី កុងម៉ា ជីដូន ជីតា ញាតិការ 7 សណ្តាន ចូលរួម ដឹងឮ ដើម្បីបើកពិធីនេះ តែប៉ុណ្ណោះ។ ហើយកូននឹងសង្ឃឹមថា ប៉ា នឹងឆាប់ជាដឹងខ្លួន បានឃើញពីដំណើរជីវិតកូនបន្តទៀត ណា…. កូនទៅសៀមរាបហើយណា ប៉ា..។ អរគុណ សេចក្តីស្រលាញ់ អ៊ុំ បងប្អូន ក្មួយ និង ចែ ទាំងអស់ ដែលបានចូលរួម និង បន្តពិធីនេះ..»។

    គួររំឭកផងដែរថា តារាប្រុសកត្តញ្ញូចំពោះឪពុករូបនេះ កន្លងមកបានបង្ហោះរូបភាពឱ្យឃើញពីសកម្មភាពដែលលោកបានមើលថែទាំឪពុកយ៉ាងកក់ក្ដៅ និងជាពិសេស លោកបាននាំឪពុកលោក ធ្វើលំហាត់ប្រាណរាល់ពេលព្រឹកព្រលឹមថែមទៀតផងដែរ៕

  • ខេម រំឭកគុណបុណ្យលោក យូ ឌីស្កូ មិនអាចបំភ្លេចបានរហូតដល់សព្វថ្ងៃ

    ខេម រំឭកគុណបុណ្យលោក យូ ឌីស្កូ មិនអាចបំភ្លេចបានរហូតដល់សព្វថ្ងៃ

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី 9 ខែមីនា ឆ្នាំ 2018 នេះ បានឱ្យដឹងថា តារាចម្រៀងប្រុសប្រចាំផលិតកម្ម ថោន គឺលោក ខេម បានចូលរួមជាមួយសមាគមសិល្បៈស័្មគ្រចិត្តជួយសង្គម ក្នុងការស្វែងរកមូលនិធិពីសប្បុរសជនទាំងឡាយ ដើម្បីជួយឧបត្ថម្ភការព្យាបាលជំងឺរបស់លោក យូ ឌីស្កូ ដែលកំពុងតែស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងន់។ លោក ខេម បានរៀបរាប់ពីប្រវត្តិជូជត់កាលពីឆ្នាំ 2007 នៅពេលរូបលោកទើបតែប្រឡងកម្មវិធីចម្រៀង Boy Band ជាប់ថ្មីៗ ហើយនៅពេលនោះផងដែរ ជាអកុសល លោកបានជួបគ្រោះថ្នាក់ចរាចរណ៍នៅម្ដុំស្ពានអាកាសក្បាលថ្នល់ ខណ្ឌ ច្បារអំពៅ។

    តារាចម្រៀងស្អករូបនេះ បានពោលពាក្យរៀបរាប់ទាំងអារម្មណ៍ក្ដុកក្តួត ប្រាប់ដល់មហាជន និងអំពាវនាវថា ៖ « កាលជាប់ជ័យលាភីដំបូងៗ ជីវភាពខ្ញុំពិតជាលំបាកណាស់ ខ្ញុំជួបប្រទះគ្រោះថ្នាក់ចរាចរណ៍ តែនៅពេលនោះ មានបងប្រុស យូ ឌីស្កូ បានទិញអាហារ និងមកសួរសុខទុក្ខខ្ញុំ មើលថែខ្ញុំផងដែរ។ ខ្ញុំទំពាអាហារមិនកើតទេ ទើបានជាគាត់បានទិញម៉ាស៊ីនទឹកក្រឡុក ដើម្បីឱ្យកិនក្រឡុកអាហារហូបបាន។ ទៀតសោទ ខណៈនោះ ខ្ញុំមិនទាន់មានកេរ្ដ៍ឈ្មោះល្បីល្បាញអ្វីឡើយ តែខ្ញុំពិតជារំភើប និងដឹងគុណបងប្រុសបំផុត ដែលបានជួយរូបខ្ញុំរហូតមក មិនអាចបំភ្លេចបាន »។

    លោកបន្ដថា កន្លងទៅលោកបានចូលរួមចំណែកជួយបងប្រុស យូ ឌីស្កូ ម្ដងរួចមកហើយ នៅពេលនេះ ក៏បានបន្ដជួយទៀត និងបានអំពាវនាវដល់បងប្អូនខ្មែរនៅក្នុងស្រុក និងបរទេស ព្រមទាំងសិល្បករទាំងអស់ សូមឱ្យជួយឧបត្ថម្ភដល់បងប្រុស និងធ្វើបុណ្យដោយការសង្គ្រោះ ព្យាបាលជំងឺរបស់បងប្រុសសិល្បៈកររៀមច្បងរូបនេះផងដែរ៕

  • គូស្វាមី-ភរិយា ទាំង15គូ ទទួលបានរង្វាន់ដំណើរកម្សាន្ត ក្រេបច័ន្ទទឹកឃ្មុំនៅកោះសាមុយពីស្រាបៀរ អាន់ឆ័រ

    គូស្វាមី-ភរិយា ទាំង15គូ ទទួលបានរង្វាន់ដំណើរកម្សាន្ត ក្រេបច័ន្ទទឹកឃ្មុំនៅកោះសាមុយពីស្រាបៀរ អាន់ឆ័រ

    ដូចទៅនឹងការរៀបចំ និងគ្រោងទុកនៃកម្មវិធីចាប់ឆ្នោតផ្ដល់រង្វាន់ដំណើរកម្សាន្តក្រេបច័ន្ទទឹកឃ្មុំនៅកោះសាមុយទៅដល់គូស្វាមី-ភរិយា ដែលជាវស្រាបៀរអាន់ឆ័រសម្រាប់ទទួលភ្ញៀវនៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍ ឆ្នាំ2018 នោះ នៅរសៀលថ្ងៃទី06 ខែមីនា ឆ្នាំ2018 កន្លងទៅនេះ ក្រុមហ៊ុន ស្រាបៀរអាន់ឆ៍រ បានប្រកាសប្រគល់រង្វាន់ដល់ដៃគូស្វាមី-ភរិយាទាំង15គូរួចរាល់ហើយ ក្រោមការចូលរួមពីសំណាក់លោក Roland Bala នាយកគ្រប់គ្រងទូទៅក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) រួមជាមួយអ្នកសារព័ត៌មានមកពីស្ថាប័នជាច្រើនធ្វើជាសាក្សីផងដែរ ។

    ថ្លែងនៅក្នុងពិធីប្រគល់រង្វាន់ លោក Roland Bala បានចូលរួមសម្ដែងនូវភាពរីករាយចំពោះគូស្វាមី-ភរិយា ដែលមានសំណាងបានឈ្នះរង្វាន់ដំណើរកម្សាន្តក្រេបច័ន្ទទឹកឃ្មុំនៅកោះសាមុយ ហើយក៏សូមថ្លែងអំណរគុណចំពោះការគាំទ្រ និងជឿទុកចិត្តមកលើស្រាបៀរ អាន់ឆ័រ ដែលមានរសជាតិឈ្ងុយឆ្ងាញ់លើសគេ មានគុណភាពខ្ពស់ស្របតាមស្ដងដារពិភពលោក។ ជាមួយគ្នានេះ លោកក៏បានផ្តាំផ្ញើទៅដល់អតិថិជនរបស់ខ្លួនទូទាំងប្រទេសផងដែរថា សូមបន្តគាំទ្រសា្របៀរអាន់ឆ័របន្តទៀត ហើយស្រាបៀរអាន់ឆ័រនៅតែបន្តផ្តល់នូវភាពរីករាយដល់លោកអ្នកជានិច្ច ។

    សូមពិសារដោយការទទួលខុសត្រូវ ….

     

     

     

  • មកស្គាល់អាត់ពីរ ដ៏សំខាន់ក្នុងវិស័យ​សិល្បៈ ដែលជួយឲ្យផលិតកម្ម និងទូរទស្សន៍ពីរល្បី

    មកស្គាល់អាត់ពីរ ដ៏សំខាន់ក្នុងវិស័យ​សិល្បៈ ដែលជួយឲ្យផលិតកម្ម និងទូរទស្សន៍ពីរល្បី

    បើយើងនិយាយពីឧកញ៉ាបួនរូប ដែលជើងខ្លាំង​ក្នុងវិស័យជំនួញ​ច្បាស់ជាប្រិយមិត្តជាច្រើនបានស្គាល់យ៉ាងច្បាស់ថា ពួកគាត់ជានរណា? ប៉ុន្តែបើនិយាយពី មនុស្សពីរនាក់ ក្នុងវិស័យ​​សិល្បៈ ដែលជាសន្លឹកអាត់ដ៏សំខាន់ មានមនុស្សតិ​ចតួច​ណាស់ ដែលបានស្គាល់ពួកគាត់ ។​

    ផលិតកម្មពីរដែលបានដើរយ៉ាងរលូនមកដល់បច្ចុប្បន្ននេះ មានអ្នកទស្សនិកជនជាច្រើនបានចាប់អារម្មណ៍ តែទៅលើអ្នកចម្រៀងប្រចាំទ្រនំនោះតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ផលិតករវិញមាន​អ្នកតាមដានសង្គមសិល្បៈតិចតួច បំផុត ដែលបានស្គាល់ ហើយពួកគាត់ជាមនុស្សយ៉ាងសំខាន់ធ្លាប់ជួយជ្រោមជ្រែង ទាំងផលិតកម្ម និងស្ថានីយ៍ទូរទស្សន៍ឱ្យល្បីល្បាញមកទល់សព្វថ្ងៃនេះ ។​

    និយាយពី អ្នកគ្រប់គ្រង​នៅក្នុងផលិតកម្មហង្សមាស មានទស្សនិកជនខ្លះទើបតែស្គាល់តែប៉ុណ្ណោះ ក្រោយព័ត៌មាន​ ថា​បុគ្គលរូបនេះមានទំនាក់ទំនង​ស្នេហានិងទន្ទឹងរងចាំតែថ្ងៃចូលរោងការជាមួយតារាចម្រៀង ឱក សុគន្ធកញ្ញា ។​
    លោក អ៊ឹង សុខលី បច្ចុប្បន្នទៅកាន់កាប់នៅស្ថានីយ៍ទូរទស្សន៍ហង្សមាស លោកជាគ្រប់ពេជ្រនិងជាសន្លឹកអាត់ដ៏សំខាន់ សម្រាប់ទូរទស្សន៍មួយនេះ ។ លោកជាមនុស្សតែម្នាក់គត់ ដែលធ្វើអោយ​ ផលិតកម្មហង្សមាស ឈរឈ្មោះល្បីល្បាញខ្ទរខ្ទារ តាមរយៈការគ្រប់គ្រងរបស់លោកយ៉ាង​សស្រាក់សស្រាំ ។​ បុគ្គលល្អជោគជ័យ ទៅណាក៏ជោគជ័យដែរ ទោះបីជាលោកផ្លាស់ទៅកាន់កាប់ស្ថានីយ៍ទូរទស្សន៍ហង្សមាស លោ ក៏នៅតែធ្វើឱ្យផលិតកម្មហង្សមាសល្បីដូចគ្នា ។

    ដោយឡែកបុគ្គលមួយរូបទៀត ដែលជាគ្រាប់ពេជ្រ និង សន្លឹកអាត់កើ ដ៏សំខាន់របស់ផលិតកម្មថោនវិញ គឺ លោក ប៊ុន រតនា កាលពីលោក គ្រប់គ្រងការផលិតនិងដឹកនាំ នៅផលិតកម្មថោន លោកបានធ្វើឱ្យផលិតកម្មនេះល្បីឈ្មោះខ្ទរខ្ទារ ដោយមានទស្សនិកជន​ទទួលស្គាល់តាមរយៈបទចម្រៀងដែលលោកផលិត ក្នុងនោះមានបទ «i Am Sorry» របស់ មាស សុខសោភា និង ករុណា ពេជ្រ ហើយនិងបទ «ឪពុកខ្ញុំជាប៉ូលិស​ចរាចរណ៍» នេះមិនរាប់ស្នាដៃជាច្រើនទៀតផង ស្ថិតក្រោមការផលិតរបស់លោក។​

    បុគ្គលរូបនេះ មិនខុសគ្នាប៉ុន្មានពី លោក អ៊ឹង សុខលី ដោយបច្ចុប្បន្នលោកបានផ្លាស់ទៅជានាយកគ្រប់គ្រងការផលិតកម្មវិធី នៅក្នុងស្ថានីយ៍ទូរទស្សន៍ ថោន ដោយបានបង្កើតកម្មវិធីល្បីៗជាច្រើន បង្កឱ្យទស្សនិកជន សើចរឹងថ្គាម ដូចជាកម្មវិធី ដូច្នឹងផង កម្មវិធី កំប្លែងហ្មងនិងកម្មវិធីជាច្រើនទៀតដែលត្រៀមវាយលុកទីផ្សារ​ខាងមុខ​។​

    ភាពដូចគ្នារវាងបុគ្គលរូបនេះ គឺត្រង់ថា ជាអ្នកធ្វើអោយចរន្តផលិតកម្មដើរយ៉ាងរលូនរួច​បន្ត ទៅធ្វើការងារក្នុងស្ថានីយ៍ទូរទស្សន៍ ដោយនៅតែជួយអោយទូរទស្សន៍ដែលពួកគាត់កំពុងធ្វើការល្បីល្បាញដូចគ្នា មិនចាញ់កាលនៅផលិតកម្ម ៕