Author: អេបិល

  • យក់ ដួងតារា គ្មានទីផ្សារសិល្បៈរហូតដល់ថ្នាក់បង្ហោះសារបែបនេះ….

    យក់ ដួងតារា គ្មានទីផ្សារសិល្បៈរហូតដល់ថ្នាក់បង្ហោះសារបែបនេះ….

    គួរឱ្យសង្រែងបំផុតដែល តារាប្រុស យក់ ដួងតារា ជាតារាចម្រៀងបែបចម្រៀងប្រពៃណី កន្រ្តឹម មនោសញ្ចេតនា ប្រចាំផលិតកម្មរស្មីហង្សមាស ត្រូវបានគេសង្កេតឃើញថា លោកពុំសូវជាមានទីផ្សារសិល្បៈដូចជាតារាចម្រៀងសម័យ ឬតារាជំនាន់ថ្មីនោះទេ ពោលគឺ លោកមិនសូវមានវត្តមានអញ្ចើញឱ្យច្រៀងតាមរយៈការប្រគំតន្រ្តីធំៗឡើយ។ បទចម្រៀងរបស់លោកទៀតសោទ ក៏មានសូវជាមានចេញគគ្រឹកគគ្រែងភ្លូកទឹកភ្លូកដីផងដែរ គេរមែងឃើញមានតែនៅក្នុងអំឡុងពេលចូលឆ្នាំតែប៉ុណ្ណោះ ឬរដូវបុណ្យធំៗជាដើម ។ ថ្មីៗនេះ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក បានបង្ហោះសាររៀបរាប់ពីអារម្មណ៍ពិត និងជីវិតនៃការតស៊ូនៅក្នុងវីថីសិល្បៈដ៏ជូរចត់នេះ ។

    អតីតបេក្ខភាពប្រឡងកម្មវិធីកំពូលតារាចម្រៀង I am a singer Cambodia រូបនេះ បានរៀបរាប់ថា « ជីវិតពិតជាប្រែប្រួលទៅតាមពេលវេលាមែន​! ពេលនេះខ្ញុំធ្នាក់ខ្លួនដើរលេងល្ខោនមួយយប់ដប់ពីរមុឺន​រៀល ព្រោះតែមិនសូវមានឱកាសដូចក្មេងៗដែលទើបនឹងឡើងមកក្រោយ​ៗ ម្យា៉ងឯងចាស់ហើយ​ ក្មេងៗគេឡើង​មកជាន់ឯងលិចបាត់ងើបលែងរួច ព្រោះក្មេងៗគេចេះច្រើនជំនាញ​ ដូចជាខាងយុវវ័យក៏គេចេះច្រៀង​ ខាងបុរាណក៏គេចេះច្រៀង​ ខាងកន្ទ្រឹមក៏គេចេះច្រៀង​ ដូច្នេះសេដ្ឋកិច្ចទីផ្សារផ្នែកវិស័យលើសិល្បះចំរៀងមួយនេះត្រូវបានក្មេងៗទាញស្រូបយកស្ទើរតែទាំងស្រុង​ »។

    លោកបានបញ្ជាក់ទាំងអារម្មណ៍ក្ដុកក្ដួលទៀតថា « រីឯអ្នកចំរៀងចាស់ៗវិញ​ ខ្លះនៅមានមុខ​ ខ្លះក៏បាត់មុខ​ ខ្លះក៏ទៅដាំជី​ ដាំស្លឹកគ្រៃ​ ចិញ្ចឹមមាន់ចិញ្ចឹមទា​ ព្រោះតែបាត់បង់ឱកាស​ ចំណេះដឹងនឹងទេពកោសល្យដែលមាន​ តិទៀតនឹងត្រូវស្លាប់ទៅតាមម្ចាស់ដែរហើយ​ ព្រោះតែមិនសូវមានអ្នកអើពើនិងផ្តល់តម្លៃអោយ។ (បើដើរទៅមុខ​ ក៏គួរតែងាកមើលក្រោយខ្លះផង) »៕

  • ពេជ្រ សោភា មិនខ្លាចពាក្យរិះគន់

    ពេជ្រ សោភា មិនខ្លាចពាក្យរិះគន់

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាស្រីល្បីឈ្មោះ ពេជ្រ សោភា នៅពេលថ្មីនេះ បានបង្ហោះសារចាក់ដោតអារម្មណ៍យ៉ាងខ្លាំង ដែលស្ដែងឱ្យគេឃើញថា អ្នកនាងជាមនុស្សម្នាក់មានទំនួលខុសត្រូវ មិនខ្លាចចំពោះពាក្យរិះគន់ទាំងអស់ ព្រោះអ្នកនាងអះអាងថា « ម៉េចគិតថាមនុស្សម្នាក់ៗធ្វើត្រូវគ្រប់រឿងមែន? »។

    យ៉ាងណាមិញ ការបង្ហោះសារមួយនេះបានធ្វើឱ្យមហាជនលោកងឿងឆ្ងល់ថា នេះអាចជាការតបត ឬប្រតិកម្មចំពោះមតិរិះគន់នូវចង្វាក់បែកស្លុយឬយ៉ាងណា? ព្រោះថា អ្នកនាងក៏មានចំណែកមួយនៃការផលិតបទបែបចង្វាក់ស្លុយ ហើយលាយលំចង្វាក់ភ្លេងប្រពៃណីខ្មែរផងដែរ។ ក្នុងសារនោះបានបញ្ជាក់ថា « ធ្វើជាមនុស្សហេតុអីត្រូវខ្លាចពាក្យរិះគន់ ។ ម៉េចគិតថាមនុស្សម្នាក់ៗធ្វើត្រូវគ្រប់រឿងមែន? ខ្ញុំខុសគេ បើគេថាយើងត្រូវមើលខ្លួនឯង កន្លែងណាមិនល្អកែទៅ ត្រូវទេ?»។

    គួរបញ្ជាក់ផងដែរថា សារព័ត៌មានឡារ៉ែន នៅពុំអាចទាក់ទងតារាស្រីរូបនេះ សុំការបញ្ជាក់បន្ថែមអំពីសារចាក់ដោតអារម្មណ៍មួយបាននៅឡើយទេ។ យ៉ាងណាមិញ បទចម្រៀង « បីឆ្កែចូលរាំ » របស់អ្នកនាង ពេជ្រ សោភា កំពុងតែទទួលបានប្រជាប្រិយភាពខ្លាំងពិតមែន មកទល់ពេលនេះ មានអ្នកចូលទស្សនារាល់លាននាក់ហើយ៕

  • អីយ៉ា! ខេមរៈ សិរីមន្ដ សម្ញែងរថយន្ដ Rolls Royce តម្លៃរាប់សែនដុល្លារ

    អីយ៉ា! ខេមរៈ សិរីមន្ដ សម្ញែងរថយន្ដ Rolls Royce តម្លៃរាប់សែនដុល្លារ

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកប៉ុន្មានម៉ោងមុននេះ បានឱ្យឃើញពីគណនីហ្វេសបុកមួយឈ្មោះ មន្តស្នេហ៍ ដែលតែងតែបង្ហោះព័ត៌មានទាក់ទង់នឹង តារាចម្រៀង ខេមរៈ សេរីមន្ត បានបង្ហាញវីដេអូមួយនៃសកម្មភាពរបស់ សេរីមន្ត ស្លៀកពាក់យ៉ាងឡូយ ចុះពីកំពូលរថយន្តទំនើប Rolls Royce ពណ៌សដែលមានតម្លៃកប់ក្តោង ។

    ហើយអ្វីដែលកាន់តែចាប់អារម្មណ៍ទៀតនោះគឺ គ្រាន់តែ លោក ខេមរៈ សេរីមន្ត ចុះពីឡានភ្លាម ក៏មានបុរសម្នាក់ស្ទុះយកអាវធំ មកគ្របឲ្យតែម្តង។ ទោះបីជាយ៉ាង គឺមិនទាន់ដឹងថាតើនេះគ្រាន់តែឈុតនៃការសម្តែង ឬក៏ជាជីវិតឯកជនរបស់លោកឡើយ ប៉ុន្តែតាមមតិភាគច្រើនរបស់មហាជន គិតថាវាគ្រាន់តែការសម្តែងតែប៉ុណ្ណោះ៕

    ជាក់ស្ដែងសូមមើលវីដេអូខាងក្រោម៖

  • ម៉ៃ សុគន្ធ រិះគន់ ខេមរៈ សិរីមន្ដ ជាគំរូមិនល្អ

    ម៉ៃ សុគន្ធ រិះគន់ ខេមរៈ សិរីមន្ដ ជាគំរូមិនល្អ

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី17 ខែមីនា ឆ្នាំ2018 នេះបានឱ្យដឹងថា លោក ម៉ៃ សុគន្ធ ដែលត្រូវបានប្រិយមិត្តអ្នកគាំទ្រដាក់រហស្សនាមឱ្យថា តារាកំពូលទើស បានបង្ហោះសារអមដោយរូបភាពជាច្រើនសន្លឹក ស្ដែងពីការិះគន់បទចម្រៀងរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ដ ដែលមានចំណងជើងថា « រាំក្បាច់ក្ងោក» បានបង្ហាញការសម្ដែងបែបបែកស្លុយ ខោអាវរហែកៗ ទៅប្រៀបផ្ទឹមជាមួយកំពូលតារាចម្រៀងស្រីឡាវ ដែលបានបង្ហាញពីសម្លៀកបំពាក់ប្រពៃណីបុរាណជនជាតិឡាវ។

    អមដោយវីដេអូលោក ខេមរៈ សិរីមន្ដ និងរូបភាពបែបស្លុយៗ លោក ម៉ៃ​ សុគន្ធ បានពន្លះដោយសារនៅលើហ្វេសប៊ុកថា « មើលកំពូលកំពូលតារាចំរៀងឡាវនិងខ្មែរទៅ សមណាស់ដែលគេ ស៊ីដាច់យកបទរាំវង់មួយទៅ ដាក់ចូលអង្គការយូណែស្កូ ជាបេតិកភ័ណ្ឌពិភពលោក ឯអែងវិញមួយឆ្នាំនាំគ្នាចេញតែបែកស្លុយ ស្លៀកខោអាយះខោអាហែក តិចទៀតយកអាម៉ូតនឹងទៅដាក់ចូល យូណែស្កូដែរហើយ។ នេះហើយជាគំរូដ៏មហាសែនល្អដល់យុវវ័យ ហើយកុំខឹងវាថាមេចបានវាចឹង គឺមកពីកំពូលតារា…….នេះហើយអ្នកនាំ (ឡាវរាំទន់ភ្លន់ណាស់ តែមិនមែនល្ងង់ទេណា) ហាហាហា ក្បាច់ក្ងោក ស្លុយ »៕

  • ទីបំផុត MV ”ផ្សារកាប់គោ” របស់អ្នកនាង កាតុ ចេញវីដេអូពេញហើយ

    ទីបំផុត MV ”ផ្សារកាប់គោ” របស់អ្នកនាង កាតុ ចេញវីដេអូពេញហើយ

    ប្រិយមិត្តប្រាកដជាបានស្គាល់បទចម្រៀងដែលមានចំនងជើងថា “ផ្សារកាប់គោ” ហើយមែនទេ ព្រោះបទចម្រៀងមួយនេះកំពុងតែទទួលការចាប់អារម្មណ៍ខ្លាំង ហើយក៏ជាស្នាដៃប្លែកមួយទៀតរបស់ផលិតកម្មថោន ច្រៀងដោយអ្នកនាង កាតុ ទៀតផង។

    ដោយឡែកនៅទីបំផុតបទចម្រៀង”ផ្សារកាប់គោ” ដែលធ្លាប់ល្បីល្បាញនៅពេញបណ្ដាញសង្គមហ្វេសប៊ុក នៅពេលនេះត្រូវបានផលិតកម្មថោនបង្ហោះវីដេអូជាផ្លូវការហើយ នៅថ្ងៃទី 16 ខែមីនា ឆ្នាំ 2018 ដែលស្ដែងឱ្យឃើញនូវស្ទាយរៀបចំខ្លួនបែបសម័យទស្សវត្សទី80 ។ រហូតមកទល់ពេលនេះ គឺមានអ្នកចូលទស្សនារាប់ពាន់ដង ក្នុងវីដេអូនោះទៀតសោទក៏មានចូលរួមសម្ដែងពីជនបរទេសផងដែរ។ តើពិតដូចជាពោលខាងលើដែរឬទេ? ដើម្បីឱ្យបានជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

  • ទម្លាយរូបពិតសា្វមីរបស់អ្នកនាង ឈិត សុជាតា

    ទម្លាយរូបពិតសា្វមីរបស់អ្នកនាង ឈិត សុជាតា

    កន្លងមកតារាសម្ដែងស្រីសាច់សខ្ចីចរឹតរម្យទុំអ្នកនាង ឈិត សុជាតា ក្រោយរៀបអាពាហ៍ពិពាហ៍រៀប អ្នកនាងបានបង្ហាញតែមុខមាត់របស់កូនភ្លោះអ្នកនាងតែប៉ុណ្ណោះ ទាំងព្យាយាមបិទបាំងមុខរបស់ស្វាមី ។ ដោយឡែក ថ្មីនេះ តារាស្រីរូបនេះ ក្លាហ៊ានបង្ហោះរូបថតស្វាមីរបស់ខ្លួនជាច្រើនចន្លឹកនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ខ្លួន ​ ឱ្យមហាជនបានស្គាល់មុខ និងទទួលស្គាល់យករូបលោកផងដែរ។

    ការពញ្ញាក់អារម្មណ៍និងបង្ហាញមុខលើកនេះ ពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង ព្រោះដើម្បីរក្សាប្រជាប្រិយភាពទើបអ្នកនាងមិនបើកបង្ហាញមុខមាត់ស្វាមី ឬ សម្បីតែបង្ហោះនៅតាមប្រព័ន្ធអ៊ីនធឺណែត ក៏គ្មានសម្បីតែមួយសន្លឹក។ យ៉ាងណាមិញ ឈិត សុជាតា នៅតែមានសម្រស់ស្រស់ស្អាត ក្រោមការថ្នាក់ថ្នម មើលថែ និង ក្ដីស្រឡាញ់ពីសំណាក់ស្វាមី។

    តាមរយៈ​រូបថត​ប៉ុន្មាន​សន្លឹក​ដែល​តារា​សម្តែង​ស្រី​សាច់​សខ្ចី និង​ម្ចាស់​ស្រី​នៃ​ក្រុមហ៊ុន​ទេសចរណ៍​ឈ្មោះ STA អ្នកនាង ឈិត សុជាតា បាន​បង្ហោះ​ស្វាមីដែលគេមើលឃើញថាជាបុរស​មាឌ​ធំ សម្បុរ​ស្រអែម ដែល​និយម​រក្សាទុក​ពុកមាត់ និង​ពុកចង្កា ឲ្យ​សម​ជា​លក្ខណ​សម្បត្តិ​បុរស​ពិត​នោះ តែ​ក៏​គ្រាន់​បើ​ជាង​កាល​ពី​មុន ដែល​នាង​មិន​ហ៊ាន​ទម្លាយ​នូវ​រូបរាង​ពិត។

    គួរបញ្ជាក់ថា បច្ចុប្បន្ន អតីតតារាសម្ដែង ឈិន សុជាតា បានផ្អាកពីវិស័យសិល្បៈ ដោយងាកមកចាប់អាជីព ជាអ្នកជំនួញលក់ទំនិញតាមអនឡាញ ទៅវិញ។ ក្រៅពីមើលថែទាំកូនភ្លោះប្រុសស្រីទាំងពីរនាក់ អ្នកនាងក៏ជានាយិកា នៅក្នុងក្រុមហ៊ុនទេសចរណ៍អេសធីអេផងដែរ៕

  • ឡូយកប់ ! ក្រុមរាំថៃរាំ Cover បទ « មាន់ស្រែ »

    ឡូយកប់ ! ក្រុមរាំថៃរាំ Cover បទ « មាន់ស្រែ »

    បទថ្មី “មាន់ស្រែ” ច្រៀងដោយ​ តារាចម្រៀងប្រចាំផលិតកម្មថោន កញ្ញា រ៉ាប៊ី កំពុងអង្រួនជើងមហាជនអ្នកគាំទ្រឱ្យរាំលេងកម្សាន្ដ ដោយមើលឃើញថា ទាំងបទភ្លេង និងទស្សនីយភាពនៃបទចម្រៀងថ្មីនេះ នឹងធ្វើឲ្យទស្សនិកជនប្លែកភ្នែក និងបានរីករាយ ឡើងរាំលេងកម្សាន្ត តាមចង្វាក់ភ្លេង ។ ដោយឡែកបទចម្រៀង មាន់ស្រែ ជាស្នាដៃនិពន្ធទំនុកច្រើង ដោយ សយ រតនា និងនិពន្ធបទភ្លេង លាង ស៊ានលីន ដែលបានធ្វើឲ្យបទចម្រៀងមួយបទនេះ មានភាពទាក់ទាញ គួរឲ្យចាប់អារម្មណ៍ ជាមួយស្ទាយថ្មី រួមជាមួយវីដេអូ​ កម្រិតច្បាស់ត្រជាក់ភ្នែកផងដែរ។

    ស្របគ្នានេះដែរ សង្កេតឃើញបទ «មាន់ស្រែ» កំពុងទទួលបានភាពពេញនិយមជាច្រើនពីយុវវ័យបច្ចុប្បន្ន ម៉ោងនេះពេលនេះមានអ្នកចូលទស្សនារាប់លានដង ជាងនេះទៅទៀតនោះថែមទាំងបង្កភាពល្បីល្បាញដល់ប្រទេសថៃ ដោយកន្លងទៅនេះមានហ្វេនបាល់ទាត់របស់ថៃយកទៅរាំ Cover ផងដែរ។ ជាក់ស្ដែងថ្មីៗ នេះ បទ «មាន់ស្រែ» របស់ រ៉ាប៊ី ក៏ត្រូវបានថៃយកទៅរាំ Cover ជាក្រុមបង្ហោះក្នុងយូធូបមានឈ្មោះថា TheinnerStudio ហើយមានអ្នកចូលទស្សនាមិនចេះតិចដងឡើយ។ ដើម្បីឱ្យកាន់តែជាក់ច្បាស់តោះទស្សនាទាំងអស់គ្នា៖

    https://www.youtube.com/watch?v=IS1hE3wWjEg&feature=youtu.be

    https://www.youtube.com/watch?v=2ItXvbutSaY

     

  • រំជួលចិត្ត !! ដេននី ក្វាន់ អរគុណចំពោះពាក្យប្រមាថ បានកែប្រែជីវិតនាងឱ្យចេះតស៊ូ

    រំជួលចិត្ត !! ដេននី ក្វាន់ អរគុណចំពោះពាក្យប្រមាថ បានកែប្រែជីវិតនាងឱ្យចេះតស៊ូ

    ពិតជារឿងដែលគួរឱ្យភ្ញាក់ផ្អើលបំផុត ខណៈតារាសម្ដែងស្រីសិចស៊ីដែលទើបតែរួចពីបម្រាមរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈគឺ អ្នកនាង ដេននីក្វាន់ បានបង្ហោះសាររំជួលចិត្តមួយ ដែលប្រាប់ដល់មហាជនឱ្យបានដឹងថា ​ដែល​កន្លងមក​តែង​ទទួលរងនូវនិយាយ​ពាក្យមាក់ងាយ​ និង​រិះគន់​មិនសូវ​ឲ្យ​តម្លៃ​មក​លើ​ខ្លួន​នាងរហូត​ធ្វើ​ឲ្យ​ការឈឺចាប់​ខ្លាំង​ ហើយនាងបានប្រែក្លាយ​ជីវិត​នាង​មាន​ជម្រើស​ដើរ​រហូត​មក​ទល់​ពេល​សព្វ​ថ្ងៃនេះ។

    កញ្ញា ដេ​ន​នី ក្វាន់ បានសរសេរថា «​អរគុណ​ចំពោះ​ការ​មើល​ងាយ​របស់​អ្នក​…​ដែល​ដៀល​ថា​ខ្ញុំ​មិន​ស្មើ​​រោមជើង​អ្នក​…។ អរគុណ​ខ្លាំង​ណាស់​ចំពោះ​ពាក្យ​មួយ​នេះ ​ព្រោះតែ​ពាក្យ​មួយ​នេះ​ហើយ​ធ្វើ​អោយ​ខ្ញុំ​ក្រោកឈរ​តស៊ូ​មកដល់​ចំណុច​នេះ​…»។ គួរបញ្ជាក់ផងដែរថា តារា​សម្តែង​រូប​ស្រស់​សាច់​សខ្ចី​កញ្ញា ដេ​ន​នី ក្វាន់ បាន​និយាយ​បន្តថា «​ខ្ញុំ​ចង់អោយ​អ្នក​ចាំ​ទុក​ក្នុង​ខួរ​អ្នក​ថា​កុំ​មោទនភាព​លើ​ខ្លួនឯង​ពេក ​ពេលដែល​អ្នក​ជោគជ័យ​នៅថ្ងៃនេះ​ ព្រោះ​ថ្ងៃស្អែក​មិន​ប្រាកដ​នោះទេ​ថា​អ្នកទទួលបាន​ជោគជ័យ​… ធ្វើជា​មនុស្ស​កុំ​មើលងាយ​មនុស្ស​មនុស្ស​ខ្ញុំ​ធ្វើ​អ្វី​គឺមាន​គោលដៅ​ច្បាស់ណាស់មិនថាការងារឬស្នេហា! »៕

  • ញាក់សាច់! ដួង ម៉ានិច សិចស៊ីសំដិលថ្ងៃ

    ញាក់សាច់! ដួង ម៉ានិច សិចស៊ីសំដិលថ្ងៃ

    ជឿថាអ្នកតាមដានបណ្ដាញទំនាក់ទំនងសង្គមអ៊ីនស្ដាក្រាម អាចមើលឃើញបានយ៉ាងជាក់ស្ដែងនូវកាយវិកា និងករិយាសម្ញែងសាច់ដ៏សខ្ចីរបស់តារាស្រី ដួង ម៉ានិច កំពុងសំដិលខ្លួននៅក្រោមពន្លឺថ្ងៃយ៉ាងជជើលឥតក្រែង។
    ​ជាមួយ​ការថត​សម្ញែង​រូបភាព​សិច​ស៊ី​ស្រើបស្រាល​បង្អួត​ភ្នែក​មហាជន​ដោយ​មិន​ខ្លាច​ការរិះគន់​ណា​នោះ តារាស្រីរូបនេះ បញ្ចេញឈុត​ប៊ី​គី​នី​សិចស៊ី ដែលធ្វើឱ្យបុរសៗអាចឈាមចម្រុះបាន។

    ទន្ទឹមនឹងការបង្ហាញរូបភាពសិចស៊ីបែបនេះ កន្លងមកតារាស្រីឡើងកូដរូបនេះ ធ្លាប់បានបង្ហោះរូបភាពក្នុងឈុតប៊ីគីនីព័ណ៌ខ្មៅនៅមាត់អាងហែលទឹកជាច្រើនសន្លឹកផងដែរ។ រាងរបស់នាងស្អាតមិនធម្មតាពិតមែន ដែលជាទីចាប់អារម្មណ៍របស់កំឡោះៗជាអ្នកគាំទ្ររូបនាង។ ចង់ដឹងថា ម្ដងនេះ ដួង ម៉ា​និច សិចស៊ីដល់កម្រិតណានោះ សូមទស្សនារូបភាពខាងក្រោមនេះ៖

  • នោះៗ ! អស់ទ្រាំ ម៉េង កែវពេជ្ជតា ស្នើ​ឱ្យក្រសួង​ធម្មការ​មាន​ចំណាត់ការ​លើ​ព្រះ​តេជគុណ ​ឡុង ចន្ថា

    នោះៗ ! អស់ទ្រាំ ម៉េង កែវពេជ្ជតា ស្នើ​ឱ្យក្រសួង​ធម្មការ​មាន​ចំណាត់ការ​លើ​ព្រះ​តេជគុណ ​ឡុង ចន្ថា

    ដោយគេសង្កេតឃើញថា បន្ទាប់ពី​ផ្ទុះ​សង្គ្រោះ​ពាក្យសម្តី​រវាង​កំពូល​តារា​ចម្រៀង​រាជនីសំឡេងមាសអ្នកនាង ម៉េង កែវពេជ្ជតា និង​ព្រះ​តេជគុណ ឡុង ចន្ថា កាន់តែបញ្ឆេះឡើងៗ បណ្ដាឱ្យកក្រើកពេញបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក រហូតដល់មានមហាជនជាច្រើនយល់ស្របតាមគំនិតតារាស្រីរូបនេះ និងរិះគន់ព្រះតេជគុណយ៉ាងពេញទំហឹង។

    ដោយឡែក ព្រះ​តេជគុណ ឡុង ចន្ថា បាន​ប្រតិកម្ម​ឆ្លើយតប​ចំពោះ​ការរិះគន់​ដោយ​មិន​សំចៃមាត់​របស់​អ្នកនាង ម៉េង កែវពេជ្ជតា ដោយ​ព្រះ​តេជគុណ​ចាត់ទុកថា​ ការរិះគន់​នេះ​ជា​ការ​ឈ្នានីស​ដល់​ព្រះ​តេជគុណ។ ជាថ្មី​ម្តង​ទៀត​អ្នកនាង ម៉េង កែវពេជ្ជតា ​​​​បាន​លេង​យ៉ាង​ចាស់ដៃ​ ដោយ​ស្នើ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ត្រូវ​មាន​ចំណាត់ការ​លើ​ករណី​ព្រះ​តេជគុណ ឡុង ចន្ថា។

    ភ្ជាប់​ជាមួយ​វីដេអូ​របស់​ព្រះ​តេជគុណ ឡុង ចន្ថា រាជនីសំឡេងរូបនេះបានបង្ហោះសារនៅលើហ្វេសប៊ុកខ្លួនទទូចទាមទាររកចំណាត់ការក្ដៅៗថា« ច្បាស់ៗ​ប៉ុណ្ណឹង​ហើយ តើ​ក្រសួង​លោក​អាច​ធ្វើ​ការ​បាន​ឬ​នៅ ?​ណែនាំ​អោយ​ឈប់​ ព្រមាន​ផ្សឹក ឬ​ផ្សឹក​តែម្តង? ​រស់​ក្រោម​ម្លប់​សាសនា​ តែ​បំផ្លាញ​សាសនា។ មាក់ងាយ​សូម្បី​ម្តាយ​ឯង​ប្រមាថ​ជីវិត​គេ​ពេញៗ​មាត់​ យក​វេទិកា​ទេសនា​ជា​កន្លែង​បញ្ចេញ​កំហឹង កន្លែង​ហែកហួរ កន្លែង​និយាយ​ដើម កន្លែង​អួត»។ ផងដែរនោះ ​ក៏​មាន​អ្នក​គាំទ្រ​ជាច្រើន​បាន​គាំទ្រ​សម្តី​របស់​អ្នកនាង ម៉េង កែវពេជ្ជតា ព្រមជាមួយ​ការរិះគន់​ធ្ងន់​ដល់​ព្រះអង្គ​ ឡុង ចន្ថា ផង​ដែរ​ ចំពោះ​ករណី​មួយ​នេះជាខ្លាំង៕