Author: អេបិល

  • សាកល្បងទាយមើលថា រូបថតរបស់កំពូលតារាចម្រៀង ព្រាប​ សុវត្ថិ ស្ថិតក្នុងសម័យណា?

    សាកល្បងទាយមើលថា រូបថតរបស់កំពូលតារាចម្រៀង ព្រាប​ សុវត្ថិ ស្ថិតក្នុងសម័យណា?

    ប៉ុន្មានម៉ោងមុននេះបន្ដិច កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសគឺលោក ព្រាប​ សុវត្ថិ បានបង្ហោះរូបភាពមួយសន្លឹកក្នុងឯកសណ្ឋានសម្លៀកបំពាក់បុរាណខ្មែរ ដែលលោកចង់ឱ្យអ្នកគាំទ្ររបស់លោកសាកល្បងធ្វើការទស្សទាយ ថាតើ សម្លៀកបំណាក់មួយឈុតនេះ ស្ថិតនៅក្នុងសម័យកាលណាមួយ?

    ជាការពិតណាស់ គ្រាន់តែបានឃើញការផ្លាស់ប្ដូរស្ទាយ៍បែបនេះ ក៏អាចមើលដឹងថាស្ថិតនៅក្នុងសម័យកាលណាដែរ ជាមួយគ្នានោះ អ្នកគាំទ្របានបញ្ចេញមតិថា « សម័យអណានិគមនិយមបារាំង » តែចម្លែកចិត្តបំផុតគឺ នាសម័យកាលនោះមានទូរសព្ទដៃ ViVo V9។ អ្នកខ្លះទៀតបាន Comment បែបកំប្លែងលេងសើចថា « បើមិនខុសទេបានស្លៀកក្នុងខែ កុម្ភៈ ឬ មិនា ឆ្នាំ 2018 ព្រោះបងឯងកើតក្រោយសម័យដែលនាំគ្នាគេ comment ផង អីចឹងចាំបាច់សួរហាហាហា …..ព្រាបសុវត្តិ style 2018 » ។ ខ្លះទៀតថា « dol ស្លៀកពាក់បែបណាស្ទាយបែប ណាគឺសមទាំងអស់ស្រលាញ់ណាស់ តារាក្នុងដួងចិត្តគាំទ្រ!លុះក្ស័យ »។

    ចុះចំពោះប្រិយមិត្តរបស់គេហទំព័រ ឡារ៉ែន វិញ យល់ឃើញយ៉ាងណាដែរ តើដឹងទេថា សម្លៀកបំពាក់របស់លោក ព្រាប​ សុវត្ថិ ស្ថិតក្នុងសម័យណា? ( តែសូមខ្សិបប្រាប់ថា ស្រដៀងនឹងលោកម្ចាស់សម័យបារាំង ​…ហាហា ) ។ សូមទស្សនារូបខាងក្រោមនេះ៖

  • អ្នកនាង ចោម ចាន់ បង្ហាញសកម្មភាពសប្បុរធម៌គួរឱ្យសរសើរ

    អ្នកនាង ចោម ចាន់ បង្ហាញសកម្មភាពសប្បុរធម៌គួរឱ្យសរសើរ

    កន្លងមកតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់បងស្រីអ្នកនាង ដេននី ក្វាន់ គឺអ្នកនាង ចោម ចាន់ បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលស្ដែងឱ្យដឹងថា អ្នកនាង និងក្រុមគ្រួសារបានត្រៀមយកអំណោយបន្ដិចបន្ដួចដែលមានរួម អង្ករ ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង មី និងប៊ីចេង ទៅចែកជូនបងប្អូនជនពិកា ក្មេងកំព្រា និងចាស់ជរាមានជីវភាពខ្វះខាតនៅក្នុងខេត្តកំពង់ធំ ដែលទឹកចិត្តសប្បុរសធម៌នេះ ធ្វើឱ្យមហាជនអ្នកគាំទ្រអ្នកនាង ស្ងើចសរសើរយ៉ាងខ្លាំង។

    ស្របគ្នានេះដែរ នៅថ្ងៃម្សិលមិញនេះអ្នកនាង ចោម ចាន់ បានបង្ហាញសកម្មភាពសប្បុធម៌ពិតៗ និងបញ្ជាក់នៅលើហ្វេសប៊ុកផ្ទាល់ខ្លួនថា « ថ្ងៃនេះបាននាំជំនួយជូនចាស់ៗនិងជនពិកា និងក្មេងកំព្រា និងអ្នកទីទាល់ក្រ ចំនួន30គ្រួសារ ជាថិវិកានាងខ្ញុំផ្ទាល់ ចែកបុណ្យដល់ណប់ចិត្តផង ភូមិស្វាយម្សៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ អរគុណសំរាប់ប្អូន ឆាយលៀង បានចូលរួម ។ 20 .3. 2018 (រួមគ្នាសាងអំពើល្អ ) »។

    គួរបញ្ជាក់ផងដែរថា បើទោះបីជាអ្នកនាង ចោម ចាន់ និយមបង្ហាញរូបភាពសិចស៊ីរោលរាលនៅលើហ្វេសប៊ុករបស់ខ្លួនក្ដី ក៏ប៉ុន្ដែ ក៏មានមហាជនជាច្រើននាក់សរសើរពីទឹកចិត្តសប្បុរធម៌របស់អ្នកនាង និងមានក្ដីសង្ឃឹមថា អ្នកនាងនៅតែបន្ដបង្ហាញសកម្មភាពល្អជួយសង្គមជាតិបែបនេះជារៀងរហូត៕

  • អ៊ឹម ជីវ៉ា អំពាវនាវឱ្យយុវជនខ្មែរថែរក្សាល្បែងប្រជាប្រិយខ្មែរ

    អ៊ឹម ជីវ៉ា អំពាវនាវឱ្យយុវជនខ្មែរថែរក្សាល្បែងប្រជាប្រិយខ្មែរ

    ល្បែង​ប្រជាប្រិយខ្មែរមាន​ប្រវត្តិ​ផ្សារ​ភ្ជាប់​ជាមួយប្រពៃណី​វប្បធម៌ ក៏ដូច​ជា​ជីវ​ភាព​​រស់នៅរបស់ប្រជាជនខ្មែរ​ជា​យូរលង់ណាស់មកហើយ ហើយ​​បើ​តាម​ការ​បញ្ជាក់ពី​អ្នកប្រវត្តិសាស្រ្ត និង​សាស្រ្តា​​ចារ្យ​ខាងវប្បធម៌បានបង្ហាញ​ថា ល្បែង​ប្រជាប្រិយ​ខ្មែរ ដូចជា បោះ អង្គញ់ លាក់​​កន្សែង ស្តេចចង់ ទាញ​ព្រ័ត្រ ក្រុង​មេ​មាន់ វាយ​ក្អម ចោល​ឈូង ឆ្មា​ចាប់​​កណ្តុរ ដណ្តើម​ស្លឹកឈើ ពង្រត់​កូន​ក្រមុំ ចាប់​កូន​​ខ្លែង ។ល។ និងបានដើរតួនាទី​យ៉ាង​សំខាន់ក្នុងការផ្សារ​ភ្ជាប់ទំនាក់ទំនងសង្គម មិត្តភាព និងសេ្នហា ក្នុងឱកាស​​បុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​ ប៉ុន្តែ​នៅក្នុងរយៈ​ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ល្បែង​ប្រជាប្រិយខ្មែរ ត្រូវបានគេ​មើល​​ឃើញថា បានធ្លាក់ចុះ មិន សំបូរ​អ្នក​លេងទំាងនៅមុន និងអំឡុង​ពេល​ចូល​ឆ្នាំខ្មែរ​ប្រពៃណី​​ជាតិ ។

    នៅក្នុងនោះដែរ តារាសម្ដែង និងច្រៀង លោក អ៊ឹម ជីវ៉ា ក៏បានបង្ហោះសារអំពាវនាវឱ្យបងប្អូនប្រជាពលខ្មែរ ជាពិសេសគឺយុវជនទាំងអស់ រួមគ្នាដើម្បីថែរក្សាល្បែងប្រជាប្រិយខ្មែរ ដែលសង្កេតឃើញថា បច្ចុប្បន្នយុវជនមិនសូវនិយមលេងដូចមុនទៀតហើយ។ នៅក្នុងសាររបស់លោក បានសរសេររៀបរាប់ថា « Shareមួយផងកូនខ្មែរ  ល្បែងប្រជាប្រិយខ្មែរនិងត្រូវបាត់បង់បើកូនខ្មែរមិនចូលរួមជួយថែរក្សា។ នាពេលបច្ចុប្បន្នយើងសង្កេតឃើញថា យុវវ័យជាច្រើនមិនសូវចាប់អារម្មណ៍លេងល្បែងប្រជាប្រិយខ្មែរទេ បែជាចូលចិត្តយកវប្បធម៌គេមកលេងពេលចូលឆ្នាំខ្មែរដូចជាជះទឹក និងប៉ាតម្សៅទៅវិញ ។

    បើយើងក្រឡេកមកមើលល្បែងប្រជាប្រិយខ្មែរ ដូចជា ចោលឈូង បោះអង្គុញ់ លាក់កន្សែង លាក់កូនខ្លែង វ៉ៃក្អម ដណ្តើមស្លឹកឈើ លោតប៉ាវ .ល. មិនត្រូវបានគេយកមកថតតាមកម្មវិធីទូរទស្សន៍នានាឡើយ គឺមានតែទូរទស្សន៍មួយចំនួនតូចតែប៉ុណ្ណោះដែលថតមកផ្សព្វផ្សាយអំពីល្បែងប្រជាប្រិយខ្មែរ ក្រៅពីនោះឃើញថតតែរាំនិងច្រៀង បើមើលទៅវាហាក់បីដូចជាកំពុងត្រូវបានគេមិនគាំទ្រ ឬបាត់បង់បន្តិចម្តងហើយ ។

    ខ្ញុំសូមសំណូមពរដល់យុវវ័យខ្មែរមួយចំនួនជួយថែរក្សាល្បែងប្រជាប្រិយខ្មែរយើងផង កុំឱ្យទាល់តែគេលួចអស់ គេស្នើដាក់ជាសម្បត្តិបេតិកភណ្ឌជាតិគេ បាននាំគ្នាមកធ្វើផ្អើលឈូឆរនោះគឺជាការដែលខុសឆ្គងបំផុត ដូចពាក្យខ្មែរតែងតែនិយាយថា កុំចាំគោបាត់ទើបធ្វើរបង ឬកុំធ្វើអ្វីក្រោយព្រឹត្តិការណ៍កើតឡើងអោយសោះ។

    តែកន្លងមកយើងក៏ឃើញការរៀបចំដ៏ល្អបំផុតរបស់ ស.ស.យ.ក ដែលបានរៀបចំនូវព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅខេត្តសៀមរាប ដែលបំផុសស្មារតីយុវវជនអោយចូលរួមកម្សាន្តសប្បាយរីករាយ ក្នុងនោះក៏មានការរៀបចំអោយមានការលេងល្បែងប្រជាប្រិយជាច្រើននៅខាងមុខប្រាសាទអង្គរតូច និងល្បែងរបាំដែលជាវប្បធម៌ឍប្រពៃណីខ្មែរ ជាច្រើនទៀតនៅតាមប្រាសាទនានាជាច្រើននៅលើទឹកដីនៃខេត្តសៀមរាប ដើម្បីបង្ហាញដល់ភ្ញៀវជាតិនិងអន្តរជាតិលើពិភពលោក អោយបានឃើញអោយបានស្គាល់ថាអ្វីដែលជារបស់ខ្មែរពិតប្រាកដ តួយ៉ាងក្នុងឆ្នាំនះក៏មានការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តទៀតដែរ ក្រោមការដឹកនាំដោយបងប្រុស ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក នេះគឺជាគំរូដ៏ល្អបំផុតរបស់កូនខ្មែរជំនាន់ក្រោយ»៕

  • មកស្ដាប់បទល្បីរបស់តារាស្រីរ៉ុកឃែនខេនរ៉ូលខ្មែរ អ្នកនាង តាក់ ចន្ធី

    មកស្ដាប់បទល្បីរបស់តារាស្រីរ៉ុកឃែនខេនរ៉ូលខ្មែរ អ្នកនាង តាក់ ចន្ធី

    បន្ទាប់ពីទទួលបានដំណឹងមរណភាពរបស់តារាចម្រៀងស្រីរ៉ុកឃែនខេនរ៉ូលខ្មែរ អ្នកនាង តាក់ ចន្ធី បានធ្វើឱ្យមហាជនមានសេចក្ដីសោកសង្រេង និងទុក្ខសោកជាខ្លាំង ដែលបានបាត់បង់អ្នកមានទេពកោសល្យកម្រ ហើយបានសាងកេរ្ថិ៍ឈ្មោះល្បីរន្ធឺពេញសាកលលោក។

    នៅក្នុងនោះលោក អាចារ្យធំ នគររាជ បានក៏ចូលរួមរំលែកទុក្ខដ៏គ្រៀមក្រំចំពោះតារាស្រីរូបនេះថា « បើនាងចង់ងាប់ម្ដេចមិនងាប់តែឯងទៅ នាងមកផ្ដាច់ជីវិតបងស្រី ចន្ធី ធ្វើអី្វ???) ខ្ញុំពិតជាសោកស្ដាយណាស់បងអើយ បងជាអ្នកសិល្បៈដ៏មានទេពកោសល! មានបេះដូងមនុស្សធម៌! បងត្រូវចិញ្ចឹមមួយគ្រួសារ #Channthy Cha Cha #នាងត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ (សំដៅលើជនបង្កហេតុ ) »។

    នៅក្នុងនោះដែរ លោក អាចារ្យធំ បានបង្ហាញបទចម្រៀងដែលច្រៀងដោយ អ្នកនាង តាក់ ចន្ធី ដែលមានចំណងជើងថា « Have Visa No Have Rice » ដែលជាបទល្បីរន្ធឺនៅឯបរទេស។ ចង់ដឹងថា មួយបទនេះរណ្ដំចិត្តកម្រិតណានោះ សូមស្ដាប់ទាំងអស់គ្នា៖

  • ប៉ុប ពី ត្អូញត្អែពីជីវិតរងការមើលងាយមើលថោក និងរិះគន់សព្វគ្រប់

    ប៉ុប ពី ត្អូញត្អែពីជីវិតរងការមើលងាយមើលថោក និងរិះគន់សព្វគ្រប់

    នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាសម្ដែងនារីភេទទី 3 នាង ប៉ុប ពី បានបង្ហោះរូបភាពកាលពីវ័យកុមារភាព និងបង្ហាញអារម្មណ៍រងគ្រោះដោយសារការមើលងាយមើលថោក រិះគន់សព្វគ្រប់បែបយ៉ាងមកលើរូបនាង តាមរយៈសារប៉ុន្មានឃ្លាដ៏សែនក្ដុកក្ដួលនៅក្នុងអារម្មណ៍។

    តារាស្រីភេទទី 3 ដែលនិយមបង្ហាញដើមទ្រូងមូលក្លំនៅលើហ្វេសប៊ុករបស់ខ្លួន បានលើកឡើងពីអារម្មណ៍រងការប្រមាថមកលើរូបខ្លួននិងដិតដាមក្នុងចិត្តជាច្រើនឆ្នាំមកហើយថា « ពីក្មេងប្រុសម្នាក់ដែលមនុស្សភាគច្រើនគេមើលងាយ មិនឱ្យតម្លៃរើសអើង មានវិប្បត្តិក្នុងជិវិត លួចយំម្នាក់ឯង តូចចិត្តនឹងសម្តីគេមើលងាយមើលថោក ថាជាខ្ទើយ »

    ជាការពិតណាស់ ដូចដែល ប៉ុប ពី ធ្លាប់បានលើកឡើងដែរថា បំណងប្រាថ្នារបស់នាង គឺចង់ធ្វើជាមនុស្សស្រីពេញលក្ខណៈ ដូច្នេះមានតែខិតខំតស៊ូ ដើម្បីបំពេញបំណងរបស់ខ្លួន ដោយប្រើវិធីសាស្រ្ត កែសម្ផស្ស និងអាចទ្រាំបានការឈឺចាប់ទាំងអស់ តាមរយៈការប្ដូរភេទ ខណៈនាងត្រឹមជាភេទទី៣ ដែលគ្រប់គ្នាហៅថា ខ្ទើយក្តី ប៉ុន្តែនៅតែមានទស្សនិកជនគាំទ្រច្រើន ជាងអ្នកមើលងាយ។

    គួរបញ្ជាក់ផងដែរថា មានអ្នកគាំទ្រជាច្រើនបានអានសាររបស់នាង  ប៉ុប ពី ហើយចាក់ដោតនៅក្នុងអារម្មណ៍ខ្លាំងរហូតដល់ស្រស់ទឹកភ្នែកនោះ បានពោលពាក្យសរសើរជារួមថា « ការតស៊ូរបស់បងស្រីនៅក្នុងជីវិត បាននាំមកនូវសេចក្ដីសុខ និងរីកចម្រើន។ កុំឱ្យសម្តីអ្នកដទៃមកគ្រប់គ្រងលើជីវិតបង ព្រោះអ្នកទាំងនោះពុំមែនជាអាណាព្យាបាលបងនោះទេ ស្រលាញ់ខ្លួនឯងឲ្យច្រើនៗ ធ្វើទង្វើល្អៗតាមដែលអាចធ្វើបាន ពេញចិត្តនូវអ្វីដែលខ្លួនអ្នកមានពេលនេះ ធ្វើចិត្តឲ្យសប្បាយៗ» ៕

  • មកដឹងពីប្រវត្តិកំសត់របស់តារាចម្រៀងរ៉ុកឃែនខេនរ៉ូល តាក់​ ចន្ធី មុនពេលមរណភាព

    មកដឹងពីប្រវត្តិកំសត់របស់តារាចម្រៀងរ៉ុកឃែនខេនរ៉ូល តាក់​ ចន្ធី មុនពេលមរណភាព

    ពិតជាសោកសង្រែងបំផុត ដែលកម្ពុជាត្រូវបានបាត់បង់តារាចម្រៀងស្ទាយរ៉ុកឃែនខេនរ៉ូល ដែលមានប្រជាប្រិយភាពខ្លាំងបំផុតនៅលើឆាកអន្ដរជាតិគឺអ្នកនាង តាក់ ចន្ធី បានទទួលមរណភាពកាលពីរាត្រីថ្ងៃម្សិលមិញនេះ ។  អវសាន្តនៃជីវិតតារាចម្រៀងរ៉ុកឃែនខេនរ៉ូលខ្មែរដែលមានកំណើតលើទឹកដីស្រុកកំពង់ត្របែកខេត្តព្រៃវែងរូបនេះ បណ្តាល​មកពីគ្រោះថ្នាក់ចរា​ចរណ៍ យប់ថ្ងៃទី19 ខែមីនា ឆ្នាំ នៅចំនុចស្តុបទន្លេបាសាក់ ផ្លូវម៉ៅសេនទុង សង្កាត់ទួលទំពូង1 ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយបង្ករថយន្តម៉ាក ព្រុសជិះឡើងលឿនមកប៉ុក តូកង់បី pass app បណ្តាលឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងម្នាក់និងស្លាប់ម្នាក់ ដែលគេស្គាល់អត្តសញ្ញាណជាតារាចម្រៀងល្បីឈ្មោះអ្នកនាង តាក់ ចន្ធី ។

    តារាចម្រៀងវ័យ 21 ឆ្នាំ និង​ជា​តារា​ចម្រៀង​រ៉ុកឃែនរ៉ូល​ពេញ​និយម​ម្នាក់ ក្នុង​នោះ​បើ​ទោះ​បី ក្នុង​ស្រុក មិន​សូវ​មាន​អ្នក​ស្គាល់​ច្រើន ប៉ុន្តែ​អ្នក​នាង​មាន​ការ​ពេញ​និយម​ខ្លាំង​នៅ​បរទេស ពិសេស​ប្រទេស​បារាំង ដែល​​អ្នក​នាង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​សំណាក់​ភ្ញៀវ​អន្តរជាតិ ហើយ​នោះ ជា​ហេតុ​ដែល​អ្នក​នាង​ជា​រឿយ​ៗ ត្រូវ​បាន​ទទួល​ការ​អញ្ជើញ​ទៅ​ចេញ​ច្រៀង​នៅ​ក្រៅ​ប្រទេស​ជា​ញឹកញាប់។

    ប្រវត្តិរូបកំសត់របស់តារាស្រីរូបនេះ ពោលគឺអ្នកនាង មានជីវភាពតោកយ៉ាក នៅក្រោមអម្រែកជីវិតលើបង្គងគ្រួសារ នាងត្រូវបានដើរតួសំខាន់ ជាម្តាយ ជាមេគ្រប់គ្រងនិងផ្គត់ផ្គង់គ្រួសារ ហើយជាស្នាក់ក្នុងបន្ទប់ជួលជាមួយបងប្អូនរហូតដល់8នាក់។ អនិច្ចារ្យចំពោះអ្នកនាង តាក់ ចន្ធី បានត្រូវលាពីលោកនេះទាំងរលត់ឱកាស មើលមុខបងប្អូនដែលកំពុងស្ថិតក្នុងជីវភាពដ៏សែនលំបាកនេះ៕

  • អីយ៉ា ! គង់ ចាន់ស្រីមុំ ពោះធំហើយនៅតែតែងឈុតបុរាណខ្មែរបានស្រស់ស្អាតទៀត

    អីយ៉ា ! គង់ ចាន់ស្រីមុំ ពោះធំហើយនៅតែតែងឈុតបុរាណខ្មែរបានស្រស់ស្អាតទៀត

    មិនសរសើរមិនបានឡើយ បើសិនជាមិនបានទស្សនារូបភាពជាច្រើនសន្លឹកនេះហើយ ប្រិយមិត្តទាំងអស់គ្នាជាក់ជាស្ដាយក្រោយមិនខាន ព្រោះថា អ្នកនាង គង់ ចាន់ស្រីមុំ កំពុងតែពពោះបាន 23 សប្ដាហ៍ហើយ និងសភាពពោះក៏ធំផងដែរ។ តែនិយាយពីការរក្សាសម្រស់វិញ អ្នកនាងពិតជាស្រស់ស្អាតខ្លាំងណាស់ ហើយជាពិសេសនេះ គឺការបង្ហាញឈុតប្រពៃណីបុរាណខ្មែរ ដែលអ្នកនាងកំពុងតែមានពោះពង្ស។

    ថ្មីៗនេះ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់អ្នកនាង គង់ ចាន់​ស្រីមុំ បានបង្ហោះរូបភាពជាមួយស្វាមី ក្នុងឈុតសម្លៀកបំពាក់បុរាណខ្មែរ ដែលគេមើលឃើញមានភាពអលង្ការបំផុត ហើយបានរៀបរាប់ថា « ចង់មានរូបភាព​ ពពោះក្នុងឈុតប្រពីណៃណាស់​ ពេលនេះបានដូចបំណងហើយ​ អូនពពោះកូនស្រី​ ពេលនេះមានអាយុ​ ២៣​ សប្តាហ៍ហើយ តើយើងទាំងបីនាក់នៅក្នុងឈុតប្រពៃណីមួយនេះស្រស់ស្អាតអត់ចា៎ »។ ចម្លើយពីគាំទ្ររាប់ពាន់នាក់ពោលសរសើរមិនដាច់ពីមាត់ថា « ស្រស់ស្អាតខ្លាំងណាស់ »។

    ជឿជាក់ថា ប្រិយមិត្តទន្ទឹងចាំទស្សនាខ្លាំងហើយមែនទេ ? កុំឱ្យខាតពេលយូរ សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះទាំងអស់គ្នា ៖

  • ញាក់សាច់ ! តារាម៉ូដែលថៃ​នាង Jessie Vard បង្ហាញក្បាច់រាំ « មាន់ស្រែ » សិចស៊ីរោលរាល

    ញាក់សាច់ ! តារាម៉ូដែលថៃ​នាង Jessie Vard បង្ហាញក្បាច់រាំ « មាន់ស្រែ » សិចស៊ីរោលរាល

    ពិតជាកួរឱ្យភ្ញាក់ផ្អើលបំផុតដែលបទចម្រៀង « មាន់ស្រែ » របស់តារាចម្រៀងស្រី រ៉ា ប៊ី ប្រចាំផលិតកម្មថោន មានភាពល្បីរន្ធឺដល់បណ្ដាប្រជិតខាងរួមមានទាំង ថៃ និងវៀតណាម។ ដោយឡែកថ្មីនេះៗ គេបានឃើញតារាម៉ូដែលកូនកាត់ថៃ និងជនជាតិអៀឡង់ គឺនាង Jessie Vard បានបង្ហាញក្បាច់រាំក្នុងបទចម្រៀង « មាន់ស្រែ » ក្នុងឈុតសម្លៀកបំពាក់សិចស៊ីបំផុត ដែលធ្វើអោយអ្នកទស្សនាស្ទើរឈាមច្រមុះ អត់ទ្រាំមិនបាននឹងសម្រស់របស់នាង។

    គួរបញ្ជាក់ផងដែរថា បទ «មាន់ស្រែ» កំពុងទទួលបានភាពពេញនិយមជាច្រើនពីយុវវ័យបច្ចុប្បន្ន ម៉ោងនេះពេលនេះមានអ្នកចូលទស្សនារាប់លានដង ជាងនេះទៅទៀតនោះថែមទាំងបង្កភាពល្បីល្បាញដល់ប្រទេសថៃ ដោយកន្លងទៅនេះមានហ្វេនបាល់ទាត់របស់ថៃយកទៅរាំ Cover ផងដែរ។ បទនេះទៀតសោទ ជាស្នាដៃនិពន្ធទំនុកច្រៀង ដោយ សយ រតនា និងនិពន្ធបទភ្លេង លាង ស៊ានលីន ដែលបានធ្វើឲ្យបទចម្រៀងមួយបទនេះ មានភាពទាក់ទាញ គួរឲ្យចាប់អារម្មណ៍ ជាមួយស្ទាយថ្មី។ តោះមកទស្សនាក្បាច់រាំបទ “មាន់ស្រែ” របស់ Jessie Vard នៅក្នុងវិដេអូខាងក្រោមទាំងអស់គ្នា៖

  • បងស្រី ដេននី ក្វាន់​ មានទឹកចិត្តសប្បុរសធម៌យកអំណោចទៅជូនក្មេងកំព្រា និងជនពិកា

    បងស្រី ដេននី ក្វាន់​ មានទឹកចិត្តសប្បុរសធម៌យកអំណោចទៅជូនក្មេងកំព្រា និងជនពិកា

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់បងស្រីអ្នកនាង ដេននី ក្វាន់ គឺអ្នកនាង ចោម ចាន់ នៅពេលថ្មីៗនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលស្ដែងឱ្យដឹងថា អ្នកនាង និងក្រុមគ្រួសារបានត្រៀមយកអំណោយបន្ដិចបន្ដួចដែលមានរួម អង្ករ ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង មី និងប៊ីចេង ទៅចែកជូនបងប្អូនជនពិកា ក្មេងកំព្រា និងចាស់ជរាមានជីវភាពខ្វះខាតនៅក្នុងខេត្តកំពង់ធំ ដែលទឹកចិត្តសប្បុរសធម៌នេះ ធ្វើឱ្យមហាជនអ្នកគាំទ្រអ្នកនាង ស្ងើចសរសើរយ៉ាងខ្លាំង។

    អ្នកនាង ចោម ចាន់ បានបញ្ជាក់នៅលើហ្វេសប៊ុកផ្ទាល់ខ្លួនថា « ត្រៀមហើយៗសម្រាប់យកទៅជូន លោកតា លោកយាយ ព្រមទាំងក្មេងកំព្រា និងជនពិកាដែរមានជីវភាព ទីទាល់ក្រចំនួន30គ្រួសារនៅខេត្តកំពង់ធំ។ នេះជាថវិកា នាងខ្ញុំផ្ទាល់ខ្លួន នរណាខ្លះចង់ចូលរួម?? (ចង់ប្រាប់ថាអំពើល្អគឺមិនសាបសូន្យឡើយ ) »។ សូមជម្រាបបន្ថែមថា កន្លងមក អ្ននាង ដេននី ក្វាន់ និងអ្នកនាងផ្ទាល់ ក៏បានយកអំណោយជាច្រើនច្រើនសន្លឹកសន្លាប់ ទៅចែកជូនបងប្អូនប្រជាពលរដ្ឋខ្មែរ និងកុមារតូចៗ រួមមានសម្ភារសិក្សា និងកង់ និងថវិកាមួយចំនួនជូនដល់ប្អូនៗកុមារទីទាល់ក្រនៅក្នុងឃុំអង្គរ ស្រុកមេសាង ខេត្តព្រៃវែងផងដែរ៕

  • « កង្កែបពាក់មួក » បទថ្មី ពេជ្រ សោភា ច្នៃពីបទយីកេនិងចម្រៀងកុមារ

    « កង្កែបពាក់មួក » បទថ្មី ពេជ្រ សោភា ច្នៃពីបទយីកេនិងចម្រៀងកុមារ

    នៅពេលថ្មីនេះ នៅលើគណនីយូធូបរបស់ផលិតកម្មរស្មីហង្សមាស បានបង្ហោះបទចម្រៀងថ្មីរបស់អ្នកនាង ពេជ្រ សោភា ដែលមានចំណងជើងថា « កង្កែបពាក់មួក » ដែលស្ដែងឱ្យគេបានដឹងថា បទចម្រៀងថ្មីសម្រាប់អបអរសាទរបុណ្យចូលឆ្នាំប្រពៃណីខ្មែរមួយបទនេះ មានការច្នៃប្រឌិតបទភ្លេងពីរបញ្ចូលគ្នារវាងបទយីកេ និងបទចម្រៀងកុមារ។ បទមានលំនាំយីកេខ្មែរគឺមានចំណងជើងថា « បទ កាទ្រឹមបហេរ » និងបទកុមារមានចំណងជើងថា « អក្សរ ក កុក » ដែលបទទាំងពីរនេះមានដាក់បញ្ចូលនៅក្នុងកម្មវិធីសិក្សាថ្នាក់បឋមសិក្សា  ហើយអ្នកនាងក៏បានយកមកច្នៃបញ្ជូលគ្នា បង្កើតបានជាបទថ្មីនោះឡើង។

    សូមជម្រាបបន្ថែមថា កាលពីឆ្នាំមុនៗកន្លងទៅ តារាចម្រៀងស្រី ពេជ្រ សោភា ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដាក់បម្រាមមិនឱ្យចាក់បទចម្រៀងរបស់អ្នកនាងជាច្រើនបទ ដែលសុទ្ធសឹងជាបទមានជាប់កម្មសិទ្ធបញ្ញា ដែលនៅក្នុងនោះរួមមានបទ « ស្អាតជានិច្ច » និងបទ « កាច់ចង្កេះ » ដែលមានជាប់កម្មសិទ្ធបញ្ញាបទដើម « តាក់ទីងណឹងៗ » ។ តែយ៉ាងណាមិញ បទថ្មី  « កង្កែបពាក់មួក » ក៏កំពុងតែទទួលបានការគាំទ្រខ្លាំងដែរ រហូតមកទល់ពេលនេះ មានអ្នកគាំទ្រចូលទស្សនាជាច្រើនពាន់នាក់ហើយ។ ដើម្បីឱ្យដឹងកាន់តែច្បាស់ថា « កង្កែបពាក់មួក » មានភាពកំប្លុកកំប្លែងសើចសប្បាយ និងរួមបញ្ជូលភ្លេងខ្មែរពីរោះរណ្ដំយ៉ាងណានោះ សូមស្ដាប់ និងទស្ស​នាវីដេអូខាងក្រោមនេះ៖