Author: អេបិល

  • តារាសម្ដែងភេទទី៣ ភី សម័យ ជួបគ្រោះថ្នាក់ចរាចរណ៍បាក់ដៃ

    តារាសម្ដែងភេទទី៣ ភី សម័យ ជួបគ្រោះថ្នាក់ចរាចរណ៍បាក់ដៃ

    នៅយប់ថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០២០ នៅវេលាម៉ោង២ចូលថ្ងៃទី២០ តារាសម្ដែងភេទទី៣ កញ្ញា ភី សម័យ បានជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករថយន្ត បណ្ដាលឱ្យគៀបបាក់ដៃភ្លាម ដោយគ្រូពេទ្យតម្រូវឱ្យធ្វើការវះកាត់។ នាងជាតារាម្នាក់ទៀតហើយ ដែលមានគ្រោះថ្នាក់នៅដើមឆ្នាំ ២០២០នេះ ខណៈដែលគ្រោះថ្នាក់នោះបើទោះជាមិនធ្ងន់ធ្ងរ ក៏ជារឿងគ្រោះអាក្រក់មួយ។

    កញ្ញា ភី សម័យ បានប្រាប់អ្នកសារព័ត៌មានក្រោយការប៉ះទង្គិចថា បន្ទាប់ពីចេញពីខួបកំណើត កញ្ញាក៏ត្រូវមិត្តភ័ក្ដិបញ្ជិះរថយន្តយកទៅញាំអីបន្ត ហើយនៅវេលាម៉ោង២យប់ នៅពេលត្រលប់មកទៅផ្ទះវិញ ក៏មានរថយន្តមួយគ្រឿងបើកគៀហើយរត់។ ម្ចាស់រថយន្តក៏ខឹងហើយដេញតាម បន្ទាប់មកក៏ភ្លាត់ស្នៀតបណ្ដាលឱ្យគ្រោះថ្នាក់ដោយបុកគូទរថយន្តបង្កហេតុនៅពេលរថយន្តនោះជាន់ហ្វ្រាំងពេលជួបរថយន្តមួយផ្សេងទៀត នៅចំណុចស្ដុបបូកគោ។

    នាងថាក្រោយពេលថតឆ្អឹង គឺដៃខាងធ្វេងរបស់នាងត្រូវបានបាក់ ហើយពេទ្យថាមានតែជម្រើសមួយគត់គឺវះកាត់ ដោយពេទ្យតម្រូវឱ្យនាងវះកាត់នៅថ្ងៃទី២១ កុម្ភៈ ទាំងមិនទាន់ដឹងថាត្រូវចំណាយប៉ុន្មាន។ កញ្ញា ភី សម័យ សម្ដែងការសោកស្ដាយ ដែលមិត្តភក្តិរបស់នាងដែលជាម្ចាស់រថយន្តឆេវឆាវមួយពេល បណ្ដាលឱ្យខូចខាតធ្ងន់ធ្ងរទងផ្នែកខាងមុខរបស់រថយន្ត និងបណ្ដាលឱ្យគ្រោះថ្នាក់។ នាងក៏ប្រកាសផ្អាកការងារដែលនាងបានទទួលក្នុងអំឡុងពេលគ្រោះថ្នាក់នេះ រហូតដល់នាងអាចធ្វើការបានផងដែរ៕

  • តួប្រុសក្នុងរឿង « The Blue Hour » ទម្លាយអារម្មណ៍ភ័យខ្លាចក្រោយត្រូវគំរាមសម្លាប់

    តួប្រុសក្នុងរឿង « The Blue Hour » ទម្លាយអារម្មណ៍ភ័យខ្លាចក្រោយត្រូវគំរាមសម្លាប់

    តួប្រុសល្បីឈ្មោះក្នុងភាពយន្ដខ្នាតធំរឿង « The Blue Hour » លោក កាន់ អាន់ថៈផាន់ បានផ្ដល់បទសម្ភាសន៍ពីអារម្មណ៍រន្ធត់ភ័យខ្លាចបំផុត នៅពេលដែលលោកត្រូវគេគំរាមសម្លាប់ ដោយមានមនុស្សមិនស្គាល់មុខពិតបង្ហោះរូបកាំភ្លើងហើយថេកមកឱ្យលោក។ សារដែលថេកនោះបានសរសេរគំរាមសម្លាប់ទាំងយប់ថា នឹងបាញ់ឱ្យស្លាប់តៃហោងតែម្ដង រហូតដល់លោកសម្រេចចិត្តទៅដាក់ពាក្យបណ្ដឹងនៅពេលព្រឹកឡើង។

    សារថេកទាំងស្រុងនៅលើបណ្ដាញសង្គមធ្វីតតឺបានរៀបរាប់ថា «ប្រសិនបើយើងបានជួប យើងនឹងយកកាំភ្លើងបាញ់ឯងឱ្យស្លាប់តៃហោងទាំងអស់ » ។ តារាសម្ដែងរូបស្រស់វ័យ ២៦ឆ្នាំរូបនេះបានអះអាងថា លោកតក់ស្លុតក្នុងចិត្តយ៉ាងខ្លាំង ខណៈដែលជួបស្ថានការណ៍នៅក្នុងពេលនោះ កំពុងតែមានព័ត៌មានផ្ទុះពីការបាញ់ប្រហារមកប្រជាជន ទើបបណ្ដាលឱ្យលោកភ័យរន្ធត់អស់ពេញមួយយប់ នឹងបានសម្រេចចិត្តដាក់ពាក្យបណ្ដឹងនៅពេលព្រឹកឡើង បន្ទាប់ពីលោកបានប្រាប់អ្នកកាន់អ្នកគ្រប់គ្រងរបស់លោក។

    លោកបន្ដថា ក្រោយពីបានឃើញសារនោះហើយ លោកក៏មិនបានឆ្លើយតប ឬលេងសារជាមួយអ្នកណាទាំងអស់ ។ ហេតុការណ៍បែបនេះគឺជាលោកដំបូងហើយដែលលោកបានជួបប្រទះក្នុងជិវិត។ លោកថា លោកទទួលស្គាល់ថាខ្លួនភ័យខ្លាចបំផុត ទើបសម្រេចចិត្តប្ដឹងប៉ូលីសភ្លាម ។ លោកថា នេះមិនមែនជាសាររបស់អ្នកមហាជនអ្នកគាំទ្រនោះទេ គឺជាសារជនអណាមិកដែលមិនស្គាល់មុខ ហើយគំរាមសម្លាប់លោកពិតៗ។ ក៏ប៉ុន្ដែ លោកក៏បានទទួលសារលើកទឹកចិត្តជាច្រើនពីអ្នកគាំទ្រផងដែរ ទើបលោកមានកម្លាំងចិត្តបន្ដការងាររបស់ដល់ថ្ងៃទទួលពានរង្វាន់ក្នុងកម្មវិធី LineTv Award 2020 នេះ៕

  • តារាសម្ដែងចិនហុងកុង Koo Tin Lok ប្រកាសបរិច្ចាគម៉ាសអនាម័យ ២ ម៉ឺនម៉ាស

    តារាសម្ដែងចិនហុងកុង Koo Tin Lok ប្រកាសបរិច្ចាគម៉ាសអនាម័យ ២ ម៉ឺនម៉ាស

    តាមរយៈសារព័ត៌មានចិនបានចេញផ្សាយនៅពេលមុននេះបន្ដិចឱ្យដឹងថា បន្ទាប់ពីម៉ាសអនាម័យចាប់ផ្ដើមខ្វះខាតនៅលើទីផ្សារ ភ្លាមៗស្រាប់តែតារាសម្ដែងចិនហុងកុងមានឈ្មោះល្បីល្បាញ លោក Koo Tin Lok បានប្រកាសលូកដៃជួយសង្គមតាមរយៈការបវិច្ចាគម៉ាសអនាម័យចំនួន ២ ម៉ឺនម៉ាស។

    លោក Koo Tin Lok ដែលជាតារាសម្ដែងចិនហុងកុងវ័យ ៤៩ ឆ្នាំ បានធ្វើការបវិច្ចាគម៉ាសអនាម័យដល់ប្រជាជនហុងកុង ដើម្បីការពារការឆ្លងរីករាលដាលនៃវីរ៉ុស Covid-19។ ទង្វើសប្បុរសធម៌របស់លោក បានធ្វើបន្ទាប់ពីលោកទទួលបានដំណឹងថា ម៉ាសអនាម័យនៅលើទីផ្សារកំពុងខ្វះខាត រហូតដល់មានមនុស្សជាច្រើននាក់ចាប់ផ្តើមប្រើម៉ាសដដែលៗដោយមិនផ្លាស់ប្ដូរ។ ជាក់ស្ដែងដូចជា តារាសម្ដែងចិនហុងកុងវ័យ ៦៦ ឆ្នាំ អ្នកស្រី អេនជីលីណា លូ បានប្រើក្រដាស់ជូតមាត់ ២ សន្លឹកទ្រាប់បន្ថែមពីក្នុងម៉ាសអនាម័យ ដើម្បីការពារកុំឱ្យប្រឡាក់ម៉ាសនិងខ្ជះខ្ជាយម៉ាសកាន់តែច្រើន និងតម្លៃម៉ាសក៏កំពុងតែឡើងថ្លៃផងដែរ។

    ក្រៅពីប្រកាសបរិច្ចាគម៉ាសអនាម័យ ២ ម៉ឺនម៉ាសហើយនោះ តារាសម្ដែងប្រុសរូបនេះ ក៏បានបរិច្ចាគប្រាក់ចំនួន ១០ លានយ័នបន្ថែមទៀត ទៅកាន់រោងចក្រផលិតម៉ាសនៅក្នុងទីក្រុង វូហាន ដើម្បីរួមចំណែកការប្រយុទ្ធប្រឆាំងវីរ៉ុស Covid-19 ដែលកំពុងរាតត្បាលពិភពលោក៕

  • តោះ! មកមើលចំណុចផ្លាស់ប្តូរថ្មីរបស់រថយន្ត Ford Ranger Wildtrak​ ​2020

    តោះ! មកមើលចំណុចផ្លាស់ប្តូរថ្មីរបស់រថយន្ត Ford Ranger Wildtrak​ ​2020

    សម្រាប់អ្នកដែលនិយមជិះរថយន្ត Pickup ប្រាកដជាស្គាល់រថយន្ត Ford Ranger នេះហើយ ដោយសារភាពធន់ រឹងមាំ និងទំនើបមិនចាញ់រថយន្ត SUV នោះឡើយ។ កត្តានេះបានធ្វើឲ្យ   រថយន្ត Pickup មួយនេះទទួលបានប្រជាប្រិយភាពមិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ នៅក្រៅប្រទេសក៏ទទួលបានការពេញនិយមយ៉ាងច្រើនកុះករដែរ។  យ៉ាងណាមិញ Ford Ranger 2020 ក៏បានមកដល់ប្រទេសកម្ពុជា ហើយរថយន្តដែលកំពុងចរាចរណ៍លើដងផ្លូវក៏មានចំនួនច្រើនគួរឲ្យកត់សំគាល់ផងដែរ។​ សម្រាប់ឆ្នាំ 2020 នេះក្រុមហ៊ុន Ford បានធ្វើការកែច្នៃប៉ុន្មានចំណុចថ្មីៗ នៅលើ Ford Ranger រួមមានដូចជា៖

    1. ចង្កៀងខាងមុខប្រើចង្កៀងគុជ LED រាងជ្រុង (High Performance Bi-LED Projector Headlights) ដែលប្រើភ្លើងព៌ណស ធ្វើឲ្យកម្រិតពន្លឺរបស់ភ្លើងកូដភ្លឺច្បាស់ជាងមុនដល់ទៅ 17% រីឯភ្លើងហ្វាវិញគឺភ្លឺជាងមុនដល់ទៅ 20%
    2. យ៉ាន់កង់ធ្វើពីដែកអាលុយមីញ៉ូមគុណភាពខ្ពស់ និងបានរចនាថ្មីបែបស្ព័រកាន់តែស្រស់ស្អាត និងទាក់ទាញ
    3. មានបំពាក់ជាមួយរន្ធ USB នៅក្បែរកញ្ចក់មើលក្រោយ ដែលអាចឲ្យអ្នកសាកទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិចផ្សេងៗបានផងដែរ កាន់តែពិសេសសម្រាប់អ្នកដែលចង់តកាមេរ៉ាសុវត្ថិភាពដើម្បីថតរូបភាពចរាចរណ៍ខាងមុខរថយន្ត ក៏អាចយកខ្សែកាមេរ៉ាមកដោតជាមួយរន្ធ USB នេះផ្ទាល់ ដោយពុំចាំបាច់បន្លាយខ្សែតាមកញ្ចក់រថយន្តដែលមើលទៅរញ៉េរញៃ និងគ្មានសណ្ដាប់ធ្នាប់ទៀតនោះទេ
    4. បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មី និងអេក្រង់ Touchscreen 8 អ៊ីញ មានភាពរស់រវើកជាងមុន កាន់តែផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់ដូចជា ការស្ដាប់វិទ្យុ តន្ត្រី និងការកំសាន្តនានា

    ក្រៅពីនេះ Ford Ranger 2020 ក៏នៅមានភ្ជាប់មកជាមួយនូវប្រព័ន្ធសុវត្ថិភាពដែលមាននៅលើម៉ូដែល 2019 ដូចគ្នា មានដូចជាប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ (Pre-Collision Assist) និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ (Autonomous Emergency Braking) ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លង (Lane Keeping System) ប្រព័ន្ធបន្ថយល្បឿននិងរក្សាគំលាតសុវត្ថិភាពដោយស្វ័យប្រវត្តិ (Adaptive Cruise Control) ប្រព័ន្ធផ្ដល់សញ្ញាដល់អ្នកបើកបរឲ្យឈប់សំរាកពេលមានអារម្មណ៍ងងុយគេង (Driver Alert System) ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តិ (Parallel Parking Assist) ប្រព័ន្ធទប់រថយន្តកុំឲ្យរអិលថយក្រោយពេលឡើងចំណោត (Hill Launch Assist) និងប្រព័ន្ធទប់លំនឹងរថយន្តពេលចុះចំណោត​ (Hill Descent Control) និងបច្ចេកវិទ្យាទំនើបៗជាច្រើនទៀត។

    ម្យ៉ាងទៀត រាល់ការទិញរថយន្ត Ford ពីក្រុមហ៊ុន Ford ផ្ទាល់លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនរួមមានដូចជាទទួលបានការធានាពីក្រុមហ៊ុនផ្ទាល់រហូតដល់ទៅ 3 ឆ្នាំ ឬ 100,000km ដែលកាលពីមុនត្រឹមតែ 3 ឆ្នាំ ឬ 60,000km តែប៉ុណ្ណោះ ហើយក្រុមហ៊ុនក៏មានសេវាជួសជុលចល័ត 24ម៉ោង គ្រប់ខេត្តក្រុងផងដែរ។ ក្រៅពីនេះក្រុមហ៊ុនក៏មានផ្ដល់សេវាកម្មប្ដូររថយន្តចាស់យករថយន្តថ្មី ដោយទិញចូលរថយន្តមួយទឹកពីអតិថិជនដែលមានបំណងប្ដូររថយន្ត Ford ម៉ូដែលថ្មី រីឯការបង់រំលោះរថយន្តវិញក៏មានលក្ខណៈងាយស្រួល មិនស្មុគស្មាញ និងឆាប់រហ័សផងដែរ។

    បើចង់ដឹងច្បាស់សូមទស្សនា Video ខាងក្រោម៖

    https://www.facebook.com/FordCambodia/videos/855759038218356/

  • មជ្ឈមណ្ឌលភាសា Aii & សាលារៀន AIS ​ទទួលមហាជនចូលទស្សនាយ៉ាងច្រើនកុះករ

    មជ្ឈមណ្ឌលភាសា Aii & សាលារៀន AIS ​ទទួលមហាជនចូលទស្សនាយ៉ាងច្រើនកុះករ

    ចាប់ពីព្រឹកព្រលឹម រហូតដល់​រសៀលថ្ងៃ​ទី១៥ និងព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ នេះ អ្នកអាណាព្យាបាលសិស្ស សិស្សានុសិស្ស និងសាធារណជន បានចូលទស្សនាយ៉ាងច្រើនកុះករ និងដោយសេរីនៅក្នុងបរិវេណមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ សាខាផ្សារថ្មី និងសាខាជ្រោយចង្វារ​។

    បើតាមលោកស្រី លឹម យ៉ា ដែល​បាននាំកូន​​ចូលទស្សនានៅក្នុងបរិវេណមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ការផ្ដល់ឱកាសដល់អាណាព្យាបាលសិស្ស និងមហាជនទស្សនាដោយសេរីនេះ ​ពិតជា​មានសារៈសំខាន់បំផុតសម្រាប់សាធារណជន ជាពិសេស​ដល់អាណាព្យាបាលសិស្ស ដែលកំពុងជ្រើសរើសសាលាសម្រាប់កូនៗសិក្សាឱ្យបានត្រឹមត្រូវ ព្រោះការជ្រើសខុស នោះកូនៗនឹងខូចអនាគត តែបើជ្រើសត្រូវ នោះការសិក្សារបស់កូនៗនឹងទទួលបានជោគជ័យ។

    លោកស្រីបន្តថា មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង មិនត្រឹមល្អទាំងគុណភាព វិន័យ និងសេវាកម្មប៉ុណ្ណោះទេ ថែមទាំងមានបរិវេណធំទូលាយ ​បរិស្ថានល្អស្អាត មានហេដ្ឋារចនាសម្ពន្ធ​ត្រឹមត្រូវ ដែលសមស្របតាមស្ដង់ដារជាតិ និងអន្តរជាតិ និងមានលោកគ្រូ អ្នកគ្រូ ទទួលស្វាគមន៍ និងផ្ដល់ភាពកក់ក្ដៅបាន​យ៉ាងល្អ។

    ស្រដៀងគ្នានេះ លោកស្រី អេង ឈុនអ៊ី ដែលមានកូនកំពុងសិក្សានៅមជ្ឈមណ្ឌល និងសាលារៀននេះស្រាប់ បានអះអាងប្រាប់អ្នកសារព័ត៌មានថា ការចូលទស្សនានេះ គឺក្នុងគោលបំណង​ចូល​ទស្សនានូវហេដ្ឋារចនាសម្ពន្ធ​ បរិស្ថានអគារសិក្សា កម្មវិធីសិក្សា  មជ្ឈមណ្ឌលសុខភាពសិស្ស សេវាកម្មថែទាំសុខភាព ភាពរីកចម្រើនរបស់សាលា បណ្ណាល័យ បន្ទប់សិក្សា សម្ភារសិក្សា សម្ភារឧបទេស និងបន្ទប់សិក្សាជាដើម។

    លោកស្រីបន្ថែមថា កម្មវិធីនេះ ពិតជាល្អ និងមានអត្ថប្រយោជន៍សម្រាប់លោកស្រី និងកូនៗរបស់លោកស្រី ​ហើយលោកស្រីក៏ចង់ឃើញគណៈគ្រប់គ្រងនៃគ្រឹះស្ថានអប់រំនេះ បន្តផ្ដល់ឱកាសដល់អ្នកអាណាព្យាបាលសិស្ស សិស្សានុសិស្ស និងមហាជនចូលទស្សនាជាបន្តបន្ទាប់​បន្ថែមទៀត។

    ទាក់ទិនបញ្ហានេះ បើតាមលោក សោម ចាន់ណា នាយកចាងហ្វាងនៃសាលារៀន AIS សាខាជ្រោយចង្វារ បានឱ្យដឹងថា មជ្ឈមណ្ឌល និងសាលារៀន នឹងបន្តបង្កើតកម្មវិធីនេះជារៀងរាល់ឆ្នាំ ដើម្បីផ្ដល់ឱកាសដល់សាធារណជនបានចូលទស្សនាដោយសេរី ជាពិសេស បានដឹងពីកម្មវិធីសិក្សា បរិវេណសាលា បន្ទប់សិក្សា ហេដ្ឋារចនាសម្ពន្ធជាដើម។

    ចំពោះការបើកឱកាសដល់សាធារណជនចូលទស្សនាដោយសេរីនេះ លោក ប៉ាំង លាងស៊ីម នាយកចាងហ្វាង សាលារៀន AIS សាខាផ្សារថ្មី បានឱ្យដឹងថា នេះជាលើកទី១ហើយ ដែលមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង បង្កើតឡើង ដើម្បីជាប្រយោជន៍ដល់សិស្សានុសិស្ស និងអាណាព្យាបាលសិស្ស ក្នុងការសម្រេចជ្រើសរើសសាលា សម្រាប់កូនៗ​ឱ្យបានត្រឹមត្រូវ​។

    សូមជម្រាបថា មជ្ឈមណ្ឌលភាសា អេ អាយ អាយ ជាគ្រឹះស្ថាន​អប់រំ​បណ្ដុះ​បណ្ដាល​ភាសាអង់គ្លេស ចិន និង​ភាសាថៃ ឈានមុខ​គេនៅ​កម្ពុជា។ សាលារៀន អន្តរទ្វីប អាមេរិកាំង ជាគ្រឹះស្ថាន​អប់រំ ដែល​ផ្ដោតសំខាន់​ទៅលើ​ចំណេះ​ដឹងទូទៅ​ចាប់​ពីថ្នាក់​ក្រោម​មត្តេយ្យ​សិក្សា រហូត​ដល់​វិទ្យាល័យ ដោយ​ផ្ដោត​ទៅលើ​គុណភាព វិន័យ និង​សេវាកម្មល្អ។​

    បច្ចុប្បន្ន មជ្ឈមណ្ឌលភាសា អេ អាយ អាយ និង​សាលារៀន អន្តរទ្វីប អាមេរិកាំង មាន៦សាខា​ធំៗ​នៅ​ក្នុង​រាជធានី​ភ្នំពេញ។ ក្នុងនោះ​មានដូចជា មជ្ឈមណ្ឌលភាសា អេ អាយ អាយ និង​សាលារៀន អន្តរទ្វីប អាមេរិកាំង សាខា​ម៉ៅសេទុង ទួលគោក ចាក់អង្រែ ចោមចៅ ផ្សារថ្មី និង​មជ្ឈមណ្ឌលភាសា អេ អាយ អាយ និង​សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ៕

  • នៅចាំអីទៀត…សល់តែ ១ សប្តាហ៍ទៀតទេណា៎! ប្រញាប់កម៉្មង់ Samsung Galaxy S20+ | S20 Ultra ប្រើឱ្យបានមុនគេភ្លាមទៅ!

    នៅចាំអីទៀត…សល់តែ ១ សប្តាហ៍ទៀតទេណា៎! ប្រញាប់កម៉្មង់ Samsung Galaxy S20+ | S20 Ultra ប្រើឱ្យបានមុនគេភ្លាមទៅ!

    (ភ្នំពេញ) ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២០៖ កក្រើកនោះកក្រើក… ល្បីនោះល្បី… មិនមែនតែកម្ពុជាយើងទេគឺទូទាំងពិភពលោកតែម្តង! ហើយបើនិយាយពីទីផ្សារ និងអ្នកនិយមគាំទ្រក្នុងព្រះរាជាណាចក្រកម្ពុជាវិញសឹងតែមិនបាច់និយាយ…គឺថាម្នាក់ៗសុទ្ធតែរំជើបរំជួល និងទប់ចិត្តមិនបានជាមួយស្តេចកំពូលស្មាតហ្វូន Samsung Galaxy S20+ និង S20 Ultra នេះខ្លាំងណាស់ជាពិសេសគឺការវិវត្តន៍ថ្មីនៃកាមេរ៉ា កម្រិត 108 មេហ្គាភិចសែល ដែលអាច Zoom បាន100 ដង និងថតវីដេអូបានកម្រិត 8K តែម្តង! ញាក់សាច់…ចង់បានអីទៀត? តែប៉ុណ្ណេះគឺកប់បាត់ទៅហើយ!! អូហ៎…! តែមិនទាន់អស់ទេ នៅមាន ESIM ទៀត គឺពិសេសណាស់ម្តងនេះ យើងអាចថែម memory ក្រៅបានរហូតដល់ 1T ហើយនៅតែប្រើSIM បានពីរដដែល ដោយយើង Activate ESIM! !

    កម្មវិធី Pre-Order នឹងបញ្ចប់នៅ ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះហើយជាមួយនឹងការថែមជូនដ៏ពិសេសអស្ចារ្យដូចជា៖

    * កាសឥតខ្សែជំនាន់ថ្មី Samsung Galaxy Buds+

    * បញ្ចុះតម្លៃ ៥០% ពេលប្តូរអេក្រង់នៅពេលបែក ឬបាក់ដោយប្រការណាមួយ (មានសុពលភាព ៣ ខែ រាប់ពីថ្ងៃទិញទូរស័ព្ទ)

    * កញ្ចប់ Smart ធំហ្មង ៥២ សប្តាហ៍ រួមជាមួយលេខពិសេសដែលមានតម្លៃរហូតដល់ ១២៩ ដុល្លារ ពីក្រុមហ៊ុន Smart Axiata!

    ខាងក្រោមនេះគឺជាលក្ខណៈពិសេស និងតម្លៃនៃ Samsung Galaxy S20+ និង S20 Ultra ៖

    * Galaxy S20+

    – តម្លៃ 1,049 ដុល្លារ

    – Ram: 8GB

    – Rom: 128GB

    – ពណ៌៖ ខ្មៅ, ប្រផេះ, និងខៀវ

    * Galaxy S20 Ultra

    – តម្លៃ 1,269 ដុល្លារ

    – Ram: 12GB

    – Rom: 128GB

    – ពណ៌៖ ខ្មៅ, ប្រផេះ

    ប្រញាប់ឡើង…! ចំនួនមានកំណត់! ការផ្តល់ជូននេះនៅសល់តែ ៧ ថ្ងៃទៀតប៉ុណ្ណោះ! សូមអញ្ជើញទៅហាងដែលមានស្លាកសញ្ញា Pre-Order នេះ!

    បញ្ជាក់៖ អតិថិជនទាំងអស់តម្រូវឱ្យធ្វើការកក់ប្រាក់ចំនួន 59 ដុល្លារ! សម្រាប់កាលបរិច្ឆេទនៃការទទួលទូរស័ព្ទគឺចាប់ពីថ្ងៃទី 3-5 ខែមីនា ឆ្នាំ ២០២០!

    សម្រាប់ព័ត៌មានបន្ថែមសូមសាកសួរដោយផ្ទាល់តាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 !

    * លក្ខខ័ណ្ឌផ្សេងៗត្រូវបានអនុវត្ត!

  • ប្លែកខុសគេ!! ផលិតករភាពយន្ដ « អន្ទាក់ស្នេហ៍ » រំលេចរបាំហោមរោងបែបយីកេក្នុងថ្ងៃសម្ពោធ

    ប្លែកខុសគេ!! ផលិតករភាពយន្ដ « អន្ទាក់ស្នេហ៍ » រំលេចរបាំហោមរោងបែបយីកេក្នុងថ្ងៃសម្ពោធ

    វណ្ណថ្មីរបស់ផលិតកម្ម Space SP ភាពយន្ដខ្នាតធំមានចំណងជើងថា « អន្ទាក់ស្នេហ៍ » បានដាក់ប្រកាសសម្ពោធថ្ងៃចាក់បញ្ចាំងហើយ ដែលពិធីក្រុងពាលីមុនថ្ងៃបញ្ចាំងធ្វើនៅបរិវេណរោងភាពយន្ដ Major Cineplex អ៊ីអន២ នៅរាត្រីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ 2020 នេះ។ ភាពយន្ដនេះរួមសម្ដែងដោយ បុរសសាច់ដុំខ្ពស់សង្ហាលោក សន ពិសិដ្ឋ និងតួឯកស្រីអ្នកនាង សុខ សោម៉ាវត្តី ដែលត្រៀមបញ្ចាំងនៅថ្ងៃទី ២០ ខែកុម្ភៈ នេះហើយ។

    ភាពយន្ដមនោសញ្ចេតនាស្រុកស្រែមួយនេះ ត្រូវបានតំណាលពី បុរសចំណាស់ម្នាក់ដែលមានទ្រព្យស្តុកស្តម្ភបានឈ្លក់វង្វេងជាមួយនារីស្រស់ស្អាតវ័យក្មេងម្នាក់ដែលមានគូស្នេហ៍រួចទៅហើយ ដោយមិនខ្លាចការរិះគន់គាត់ប្រើអំណាចល្បិចនិងយុទ្ធសាស្ត្រគ្រប់យ៉ាងដើម្បីបំបែកពួកគេទាំង២នាក់។ តែសម្បថសច្ចាររបស់គូស្នេហ៍មួយគូនេះ អាចបំបែកឧបសគ្គបានឬយ៉ាងណា? បើតាមសម្ដីរបស់លោក សន ពិសិដ្ឋ តួឯកប្រុសបានអះអាងថា លោកមានអារម្មណ៍រំភើបយ៉ាងខ្លាំង ដែលភាពយន្តមួយនេះ ត្រូវបានប្រកាសដាក់លក់សំបុត្រ ខណៈដែលលោកប្រាប់ថា នៅគឺជាស្នាដៃថ្មីដែលខ្លួនសម្ដែង ជាមួយអ្នកនាង សុខ សោមាវត្តី ហើយបង្ហាញពីរ៉ូមេទិកនៃស្នេហាយុវវ័យ។ លោកថាក្នុងរឿងទាំងមូលមានបង្កប់ឈប់អប់រំ ច្រើនជាងបង្ហាញពីស្នេហារោលរាល ទើបលោករំពឹងយ៉ាងខ្លាំងថានឹងកន្ត្រាក់អ្នកទស្សនា ជាពិសេសគឺយុវវ័យបានច្រើន។

    ពីសម្ដីលោក វ៉ន ប៊ុនស៊ីម ដែលជាផលិតករ និងអ្នកដឹកនាំរឿង “អន្ទាក់ស្នេហ៍” ក៏បានអះអាងថា នេះជារឿងស្នាដៃកូនខ្មែរសុទ្ធសាធ ដោយពុំមានការចម្លងពីសាច់រឿងមកពីណានោះទេ។ នេះក៏ជាស្នាដៃរបស់ផលិតកម្ម Space SP របស់លោក ដែលបានសម្រិតសម្រាំង និងចំណាយច្រើនគួរសម ដើម្បីឱ្យរឿងទាំងមូលមានប្លង់ល្អៗ បង្ហាញពីទេសភាពស្អាតៗនៅក្នុងប្រទេសកម្ពុជា។ លោករំពឹងពីភាពជោគជ័យ ថ្វីដ្បិតតែភាពយន្តនេះ មិនផ្ដោតលើឈុតភ័យរន្ធត់ និងកំប្លែងទាំងស្រុង។ នៅក្នុងពិធីសម្ពោធ លោកក៏សប្បាយចិត្តផងដែរ ដែលមានផលិតករ និងតួសម្ដែង ចូលរួមអបអរ ខណៈដែលលោកក៏បានរំលេចរបាំហោមរោងបែបយីកេ ឱ្យភ្ញៀវកិត្តិយសចាប់អារម្មណ៍។

    សូមទស្សនារូបភាពសកម្មភាពថ្ងៃសម្ពោធភាពយន្ដ« អន្ទាក់ស្នេហ៍ »ខាងក្រោមនេះ៖

  • ក្រុមហ៊ុន វី-អេស.អិល (V-STARLIGHT (Cambodia) Group Co.,Ltd) ចំណាយលុយជិត10ម៉ឺនដុល្លារ ដើម្បីជូនជាកាដូ និងប្រគល់ពានជូនតំណាងចែកចាយឆ្នើមប្រចាំក្រុមហ៊ុន VSLទូទាំងប្រទេសកម្ពុជា

    ក្រុមហ៊ុន វី-អេស.អិល (V-STARLIGHT (Cambodia) Group Co.,Ltd) ចំណាយលុយជិត10ម៉ឺនដុល្លារ ដើម្បីជូនជាកាដូ និងប្រគល់ពានជូនតំណាងចែកចាយឆ្នើមប្រចាំក្រុមហ៊ុន VSLទូទាំងប្រទេសកម្ពុជា

    ពិតជាអស្ចារ្យណាស់ក្រុមហ៊ុន VSL Group បានចែកកាដូជូនតំណាងចែកចាយឆ្នើមរបស់ខ្លួនក្នុងម្នាក់បានខ្សែកមាស1ដំឡឹង រួមទាំងម៉ូតូ និងទឹកប្រាក់ 2,000$ ព្រមទាំងសំបុត្រយន្តហោះម្នាក់ចំនួន2សន្លឹក ចិញ្ចៀនពេជ្រ ចិញ្ចៀនមាស និងរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលមិនធ្លាប់មានពីមុនមក ក្រុមហ៊ុនបានចំណាយទឹកប្រាក់សរុបជិត10ម៉ឺនដុល្លារ ដើម្បីជួបជុំតំណាងចែកចាយទូទាំងប្រទេស និងសម្ពោធជាផ្លូវការផលិតផលថ្មីម៉ាក2MEផងដែរ។

    ក្រុមហ៊ុន VSL Group បានចំណាយលុយជិត10ម៉ឺនដុល្លារ ដើម្បីរៀបចំពិធីជប់លៀងនៃភាពជោគជ័យរបស់ក្រុមហ៊ុនខ្លួននៅលើទីផ្សារ បន្ទាប់ពីបានបង្កើតឡើងរយៈពេលជាង1ឆ្នាំ ដែលមានសមាជិកលក់បន្តរហូតដល់ទៅជិត10,000នាក់។ សម្រាប់ការជួបជុំប្រចាំឆ្នាំដ៏ធំជាមួយតំណាងចែកចាយឆ្នើមផលិតផលអាហារបំប៉ន និងគ្រឿងសម្អាងរបស់ក្រុមហ៊ុន VSL ទូទាំងប្រទេស បានធ្វើឡើងកាលពីល្ងាច ថ្ងៃទី28 ខែវិច្ឆិកា ឆ្នាំ2019 នៅភោជនីយដ្ឋានទន្លេបាសាក់2  ក្នុងខណ្ឌចំការមន  រាជធានីភ្នំពេញ ដោយមានការចូលរួមជាកិត្តិយសពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ម សំ នៃកងយោធពលខេមរៈភូមិន្ទ, លោកឧកញ៉ា វុឹក ជួ, លោក  វុឹក សុផល និងលោកស្រី ញ៉ែត លក្ខណា (LA Na)អគ្គនាយកាក្រុមហ៊ុន VSL Group និង កញ្ញា ហ៊ិន ចាន់នីរ័ត្ន កញ្ញា មាន សូនីតា លោក ខាត់ វ៉ៃហាំង និងតារាល្បីៗជាច្រើន
    ទៀត ព្រម-ទាំងមានការអញ្ជើញចូលរួមពីតំណាងម្ចាស់ប្រេ៊នដ៍ជាច្រើននាក់មកពីបរទេសផងដែរ។

    លោកស្រី ញ៉ែត លក្ខណា (LA Na) អគ្គនាយិកាក្រុមហ៊ុន VSL បានឱ្យដឹងថា ក្រៅពីការជួបជុំ តំណាងចែកចាយទូទាំង
    ប្រទេស និងការអបអរពីភាពជោគជ័យលើទីផ្សារបណ្តាញអនឡាញសម្រាប់ក្រុមហ៊ុន VSL កម្មវិធីនេះក៏មានការចែករង្វាន់ និងប្រគល់ប័ណ្ណសរសើរដល់តំណាងចែកចាយឆ្នើមរបស់ក្រុមហ៊ុនទូទាំងប្រទេស និងមានការចាប់ឆ្នោតរង្វាន់ជាច្រើនផងដែរ ហើយអ្វីដែលពិសេសនោះ គឺបានភ្ជាប់ជាមួយនឹងកម្មវិធីសម្ពោធផលិតផលថ្មី ដែលមានស្លាកសញ្ញា 2ME ដែលបាននាំចូលផ្តាច់មុខពីមន្ទីរពេទ្យជំនាញផ្នែកស្បែកនៅប្រទេសថៃ និងការចុះហត្ថលេខារវាងក្រុមហ៊ុន VSL ជាមួយម្ចាស់ភាគហ៊ុនថ្មី គឺអ្នកនាង សុខ សោម៉ាវត្តី ដែលជាតារាសម្តែងដ៏ល្បីប្រចាំប្រទេសកម្ពុជា និងជាពិធីការិនីនៅស្ថានីយ៍ទូរទស្សន៍ផងដែរ៕

  • ក្រុមបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A នៅតែបន្តគ្រងតំណាងជើងឯកប្រចាំមណ្ឌលនៃព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020

    ក្រុមបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A នៅតែបន្តគ្រងតំណាងជើងឯកប្រចាំមណ្ឌលនៃព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020

    ខេត្តកំពត៖ ព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020 មណ្ឌលខេត្តកំពត ដែលជាមណ្ឌលទី៦ គឺបានរកឃើញក្រុមជើងឯកប្រចាំមណ្ឌល ដោយទទួលបានប្រាក់រង្វាន់១៥០០ដុល្លារហើយ គឺក្រុមបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A បន្ទាប់ពីដំណើរការប្រកួតយ៉ាងស្វិតស្វាញ់អស់រយៈពេល២ថ្ងៃនៅទីលានបាល់ទាត់ដងព្រែកខេត្តកំពត។ ទម្រាំក្លាយជាជើងឯកប្រចាំមណ្ឌលកំពត ក្រុមបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A បានទម្លាក់ក្រុមខ្លាំងជាបន្តបន្ទាប់រហូតឡើងដល់វគ្គផ្តាច់ព្រ័ត្រនៅល្ងាចថ្ងៃអាទិត្យ បានបន្តយកឈ្នះក្រុមបាល់ទាត់ក្តាមថ្ម B ដោយលទ្ធផល៣ទល់១ ក្លាយជាជើងឯកប្រចាំមណ្ឌលខេត្តកំពត។

    ជុំវិញការបន្តគ្រងតំណាងជើងឯកមណ្ឌលខេត្តជាប់មាត់សមុទ្រជាបន្ត លោក លំ តាំង ប្រធានក្រុមបាល់ទាត់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A បានថ្លែងបញ្ជាក់ថា កត្តាដែលជម្រុញឲ្យក្រុមខ្លួននៅតែរក្សាបានតំណែងជើងឯកជាបន្តបន្ទាប់នេះ ក៏ព្រោះតែក្រុមយើងបានលេងសហការគ្នាបានយ៉ាងល្អ ទាំងទម្រង់លេង និងសាមគ្គីភាពក្នុងក្រុមបានល្អទើបធ្វើឲ្យក្រុមអាចដណ្តើមបានតំណែងជើងឯកប្រចាំមណ្ឌលឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រជាបន្តទៀតនៅរាជធានីភ្នំពេញ។ ប្រធានក្រុមរូបនេះ ជឿជាក់ថា ប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ដែលជាការប្រកួតដណ្តើមប្រាក់រង្វាន់ច្រើនក្រុមរបស់ខ្លួន នឹងនៅតែបន្តគ្រង់តំណែងជើងឯកថ្នាក់ជាតិជាលើកទី២ ពិសេសបានជួបការលេងផ្លាស់ប្តូរបទពិសោធន៍ជាមួយតារាបាល់ទាត់ពិភពលោក គឺ លោក Rio Ferdinand

    សម្រាប់មណ្ឌលខេត្តកំពត ដែលជាមណ្ឌលទី៦នេះ គឺត្រូវចំរាញ់ជ្រើសរើសក្រុមខ្លាំងចំនួន៦ឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញនៅថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមិនា ឆ្នាំ២០២០ ហើយក្រុមទាំង៦ដែលឈ្នះកៅអីឡើងទៅនោះ មាន អគ្គស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A ជើងឯកប្រចាំមណ្ឌល ក្រុមក្តាមថ្ម B ជើងឯករង ក្រុមបាល់ទាត់ Jack sport A ចំណាត់ថ្នាក់លេខ៣ ក្រុម Texas LT ចំណាត់ថ្នាក់លេខ៤ ក្រុមបាល់ទាត់ Osakho FC B ចំណាត់ថ្នាក់លេខ៥ និងក្រុមបាល់ទាត់ ស្នងការដ្ឋាន នគរបាលខេត្តកំពត (C) ចំណាត់លេខ៦។

    សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Tiger Street Football 2020 មណ្ឌលទី៦​ មានខេត្តចូលរួមចំនួន៤ មានដូចជា ព្រះសីហនុ កែប កោះកុង និងកំពតម្ចាស់ផ្ទះសរុបក្រុមចូលរួមចំនួន៦០ក្រុម។ បន្ទាប់ពីមណ្ឌលកំពត នឹងបន្តទៅមណ្ឌលទី៧គឺ មណ្ឌលខេត្តតាកែវ ដែលមាន៣ ខេត្តចូលរួមគឺ ព្រៃវែង ស្វាយរៀង និងតាកែវម្ចាស់ផ្ទះ ដោយធ្វើការប្រកួតនៅថ្ងៃទី២២ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នំា២០២០។ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH.

    ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។

    ពិសាដោយការទទួលខុសត្រូវ៕

  • ព្រឹត្តិការណ៍ Tiger Street Football 2020 សម្រាំងយក៦ក្រុមឡើងទៅប្រកួតផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ

    ព្រឹត្តិការណ៍ Tiger Street Football 2020 សម្រាំងយក៦ក្រុមឡើងទៅប្រកួតផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ

    ខេត្តកំពត៖ ការប្រកួតបាល់ទាត់ Tiger Street Football 2020 មណ្ឌលខេត្តកំពត ដែលជាមណ្ឌលទី៦ បានដំណើរការប្រកួតជាផ្លូវការហើយ នាព្រឹកថ្ងៃទី១៥ ​ខែកុម្ភៈ នៅដងព្រែកខេត្តកំពត ដោយមានក្រុមចូលប្រកួតប្រជែងចំនួន៦០ក្រុម។

    លោក ទុយ វិច្ឆិកា ប្រធានបច្ចេកទេសរៀបចំព្រឹត្តិការណ៍ Tiger Street Football 2020 បានលើកឡើងថា លោកពិតជាសប្បាយចិត្តណាស់ដែលខេត្តកំពតទទួលធ្វើជាម្ចាស់ Tiger Street Football 2020 ហើយការទទួលលើកទី១នេះ​គឺបានគៀងគរក្រុមនៅខេត្ត កំពតផ្ទាល់ចូលរួមប្រកួតបានជាច្រើនក្រុម ខណៈដែល៧លើកកន្លងមកដែលក្រុមខេត្តកំពត នាំក្រុមទៅលេងនៅខេត្តផ្សេង គឺមានក្រុមចូលរួមតិចតួចបំផុតទាំងនេះសបញ្ជាក់ឲ្យឃើញថា វិស័យបាល់ទាត់នៅកំពតកំពុងតែរីកចំរើននឹងផុសផុលខ្លាំងឡើង។ ទន្ទឹមជាមួយគ្នានេះដែរ ក្នុងនាមលោកជាប្រធានក្រុមបច្ចេកទេសនៃព្រឹត្តិការណ៍ Tiger Street Football 2020 លោក បានក្រើនរំលឹកដល់ក្រុមចូលរួមទាំងអស់គោរពនៅពេលវេលាឲ្យបានត្រឹមត្រូវ ពិសេសគោរពនៅគោលការយុត្តិធម៍ទាំងអស់គ្នា ដើម្បីឲ្យការប្រកួតដំណើរការទៅដោយរលូន នឹងជោគជ័យ។​

    តំណាងក្រុមហ៊ុនស្រាបៀរ Tiger (CBL) មានប្រសាសន៍ថា  Tiger Street Football  បានបង្កើតឡើង គឺដើម្បីផ្តល់ឱកាសដល់កីឡាករកម្ពុជាទូទាំងប្រទេសបានចូលរួមប្រកួតបញ្ចេញនូវទេពកោសល្យ ដែលខិតខំហ្វឹកហាត់ ដើម្បីឈានឆ្ពោះទៅរកភាពជោគជ័យលើអាជីពបាល់ទាត់ដែលខ្លួនស្រលាញ់។ ជាមួយគ្នានោះ តំណាងក្រុមហ៊ុនរូបនោះ ក៏បានផ្តាំផ្ញើរក្រុមចូលរួមទាំងអស់សូមប្រឹងប្រែងប្រកួតឲ្យអស់ពីលទ្ធភាព ដើម្បីដណ្តើមបានកៅអីឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ។

    Tiger Street Football ៧លើកកន្លងមកយើងរៀបចំនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ប៉ុន្តែឆ្នាំទី៨នេះយើងផ្លាស់ប្តូរមកខេត្តកំពតវិញម្តង សង្ឈឹមជឿជាក់ថា ព្រឹត្តិការណ៍នេះ នឹងទាក់ទាញបានអ្នកទស្សនាច្រើនលើសពីមណ្ឌលខេត្តព្រះសីហនុដែលធ្លាប់រៀបចំកន្លងមក។ ដោយមណ្ឌលខេត្តកំពត មានខេត្តជាប់មាត់សមុទ្រចូលរួមចំនួន៤ គឺកំពតម្ចាស់ផ្ទះ ព្រះសីហនុ កោះកុង និង ខេត្តកែប សរុបមានក្រុមចូលរួមចំនួន៦០ក្រុម ដោយរយៈពេលប្រកួតចំនួន២ថ្ងៃ គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចំរាញ់ជ្រើសរើសយក៦ក្រុមឡើងមកប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមិនា ឆ្នាំ២០២០។​ ហើយក្រុមដែលទទួលបានថវិកាលើកទឹកចិត្តគឺមានតែ៤ក្រុមប៉ុណ្ណោះ គឺក្រុមជើងឯកប្រចាំមណ្ឌលទទួលបានថវិកា១៥០០ដុល្លារ ក្រុមជាប់ជជាជើងឯករងទទួលបានថវិកា១០០០ដុល្លារ ក្រុមចំណាត់លេខ៣ទទួលបានថវិកា៥០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៤ទទួលបានថវិកា២០០ដុល្លារ និង២ក្រុមទៀត គឺក្រុមលេខ៥ និងលេខ៦ឈ្នះបានឱកាសឡើងទៅវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញមានឱកាសជួបផ្ទាល់ជាមួយ លោក Rio Ferdinand តារាបាល់ទាត់ពិភពលោក។

    សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់មណ្ឌលទី៦ខេត្តកំពតនេះ នឹងចូលដល់មណ្ឌលទី៧ គឺមណ្ឌលខេត្តតាកែវ ដែលមានខេត្តចូលរួមចំនួន៣ខេត្ត មានខេត្តតាកែវ ព្រៃវែង និងស្វាយរៀង ប្រកួត ថ្ងៃទី២២ និងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០។ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH

    ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។

    ពិសាដោយការទទួលខុសត្រូវ៕