Author: អេបិល

  • អេន ប៊ី ចេញមុខបកស្រាយក្រោយត្រូវនារីម្នាក់ទម្លាយរឿងលើគ្រែ

    អេន ប៊ី ចេញមុខបកស្រាយក្រោយត្រូវនារីម្នាក់ទម្លាយរឿងលើគ្រែ

    តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃម្សិលមិញនេះ បានឱ្យដឹងថា តារាសម្តែង លោក អេនប៊ី នៅមិនស្ងៀមនោះទេ ក្រោយពីលេចលឺព័ត៏មានមិនល្អ សម្រាប់រូបលោក និងនារីម្នាក់នោះ។

    ពិធីកររូបសង្ហា VJ អេនប៊ី ដែលជាពិធីករប្រចាំស្ថានីយទូរទស្សន៍ CTN បានរងនូវការចោទប្រកាន់ពីស្រ្តីម្នាក់ត្រូវបានគេស្គាល់ថាមានវ័យប្រហែល 30 ឆ្នាំប្រកាសនៅលើគណនីយផ្ទាល់ខ្លួនថា ជាម៉ូវចាស់របស់នាង ដោយមួយយប់ 3 ទៅ 5 ដងឯណោះ ប៉ុន្តែរឿងនេះត្រូវបានលោក អេនប៊ី បានចេញមុខបដិសេធក្នុងការផ្តល់បទសម្ភាសជាមួយវីដេអូ Live ជាមួយអ្នកសារព័ត៌មានថា ពុំមែនជារឿងពិតឡើយ។

    លោក អេនប៊ី បានធ្វើការបកស្រាយតបថា “គេមកសុំខ្ញុំថត ខ្ញុំក៏អត់ដឹងថាគាត់យកទៅបង្ហោះអីញ្ជឹងដែរ.. ខ្ញុំអត់យល់ថាគាត់គិតយ៉ាងម៉េច ?”។ តារាសម្តែងរូបនោះ ពិតជាការខកចិត្តជាខ្លាំង ដែលនារីម្នាក់គាត់យករូបគាត់មកបង្ហោះបែបនេះ ហើយថែមទាំងសរសេរ ពាក្យខ្លាំងៗចឹងទៀត។ លោកអះអាងថា «ប្រសិនខ្ញុំជាម៉ូវចាស់ (រួមភេទ) របស់គាត់ តើគាត់ស្គាល់លេខទូរស័ព្ទខ្ញុំទេ? បើស្គាល់លេខខ្ញុំត្រឹមតែ3ខ្ទង់ខ្ញុំទទួលស្គាល់ថារឿងនោះជារឿងពិតភ្លាម»។

    សូមបញ្ជាក់ផងដែរថា នារីដែលបានថតជាមួយលោក អេនប៊ី ក៏បានបង្ហោះ Status នៅក្នុងខមិននាងថា នាងមានតែគណនីពីរតែប៉ុណ្ណោះ ដែលមានឈ្មោះ Lina Chae ជាគណនីចាស់ និងមួយទៀត Ah Vy kean Svay ៕

  • សម្រាលហើយ! កូនប្រុសទី 2 របស់ ជា វណ្ណា​រិ​ទ្ធ ឃ្យូ​ដ​គួរឱ្យ​ស្រឡាញ់

    សម្រាលហើយ! កូនប្រុសទី 2 របស់ ជា វណ្ណា​រិ​ទ្ធ ឃ្យូ​ដ​គួរឱ្យ​ស្រឡាញ់

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ពិធីករស្រស់សង្ហារប្រចាំស្ថានីយទូរទស្សន៍បាយន្ដ លោក ជា វណ្ណា​រិ​ទ្ធ នៅ​ព្រឹក​ថ្ងៃទី23 ខែ មីនា ឆ្នាំ 2018 នេះ បានបង្ហោះរូបភាពជាច្រើនសន្លឹកដែលមើលឃើញថា ភរិយាលោកបាន​សម្រាល​បុត្រប្រុសដ៏​គួរឱ្យ​ស្រឡាញ់​ម្នាក់ទៀត​ដោយ​សុវត្ថិភាព​ហើយ ក្រោយពីបានពពោះអស់រយៈពេល 9 ខែ 10 ថ្ងៃ ហើយក៏បានបង្កឱ្យអ្នកគាំទ្រ​ជាច្រើន​រំភើបអារម្មណ៍ជំនួសលោក ខណៈដែលបានឃើញមុខមាត់អូនតូចដ៏គួរឱ្យស្រឡាញ់នេះ ។​

    លោក ជា វណ្ណា​រិ​ទ្ធ បានបញ្ជាក់នៅលើហ្វេសប៊ុកថា ស្វាគមន៍សមាជិកថ្មីរបស់ខ្ញុំ កូន Fair Newborn មានឈ្មោះថា ជា ភិរក្សរិទ្ធ ( Chea Phiraekrith ) កើតនៅថ្ងៃសុក្រ ទី 23.03.2018 ត្រូវនឹងថ្ងៃទី ៧កើត ខែផល្គុន ឆ្នាំរកា នព្វសក ព.ស ២៥៦១ នៅពេលាម៉ោង 10​ព្រឹក ទម្ងន់ 2,890 ក្រាម។ ​​បុត្រដំបូងរបស់ពួកគេ​ទាំងពីរ​នាក់ ​គឺ អូន​ហ្វេម ជាកូន​ប្រុស​ដ៏​គួរឱ្យ​ស្រឡាញ់​ម្នាក់​មាន​អាយុ​ជាង 2 ខួប​រួចមកហើយ។ រឿង​ដែល​មហាជន​កត់សម្គាល់​ជាង​នេះ អូន​ហ្វែ​រ បុត្រប្រុស​ទី 2 របស់​តារា​សម្ដែង​រូប​សង្ហា ជា វណ្ណា​រិ​ទ្ធ ពិតជា​មានមុខមាត់​ស្រស់​សង្ហា ឃ្យូ​ដ​គួរឱ្យ​ក្នាញ់​មិន​ចាញ់​បងប្រុស​របស់គេ​គឺ អូន​ហ្វេម ប៉ុន្មាន​ទេ ។​

    ដើម្បីឱ្យកាន់តែច្បាស់ពី​បុត្រប្រុស​ទី2 របស់​ពិធីករ ជា វណ្ណា​រិ​ទ្ធ ដែល​ទើប​សម្រាល​នៅមុននេះ មានមុខមាត់​ឃ្យូ​ដ​គួរឱ្យ​ស្រឡាញ់​យ៉ាងណា សូម​ទស្សនា​កម្រង​រូបភាព​ខាងក្រោមនេះ ៖

  • អីយ៉ា! សុខ ស្រីនាង លេងស្ទាយតែងខ្លួនបែបនេះ អ្នកគាំទ្រមើលសឹងតែមិនស្គាល់

    អីយ៉ា! សុខ ស្រីនាង លេងស្ទាយតែងខ្លួនបែបនេះ អ្នកគាំទ្រមើលសឹងតែមិនស្គាល់

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា សុខ ស្រីនាង នៅពេលថ្មីៗនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលធ្វើឱ្យអ្នកគាំទ្រចំណាំនាងសឹងតែមិនបាន ដោយសារសម្រស់ និងការប្ដូរស្ទាយបែបយុវវ័យរបស់នាង ស្រស់ស្អាតខ្លាំងណាស់ ​មើលទៅកាន់តែក្មេងជាងវ័យ។

    ដោយឡែកតារាចម្រៀងរូបនេះតែងខ្លួនយ៉ាងសាមញ្ញ និងពាក់វ៉ែនតា បែបស្រគត់ស្រគំ ស័ក្ដសមជាមួយកិរិយាស្លូតបូត ចរឹតរម្យទុំ ពិតជាគួរឱ្យស្រឡាញ់ខ្លាំងណាស់ រហូតដល់អ្នកគាំទ្រពោលសរសើរថា ស្អាតមិនចាញ់តារាកូរ៉េឡើយ។

    គួររំឭកថាក្រោយពី​ចែកផ្លូវ​គ្នា​ជាមួយ​ស្វាមី គឺ​លោក ស៊ី សុវត្ថិ គេសង្កេតឃើញថា អ្នក​មេម៉ាយ​ចាយរាង សុខ ស្រី​នាង​ សម្រស់របស់​នាង​កាន់តែ​ស្រស់ស្អាត​ជាង​នៅ​ក្រមុំ រហូត​ធ្វើ​ឲ្យ​កន្លង់​ជាច្រើន​តាម​សុំ​ស្នេហ៍​រូបនាង​ផងដែរ​តែនាងតែងបដិសេធដោយនិយាយថាពេលនេះនាងមិនទាន់ចង់គិតដល់រឿងនេះទេ ព្រោះមិនចង់បែកអារម្មណ៍ពិសេសការងារកំពុងតែឈានទៅរកភាពរីកចម្រើនជាលំដាប់ ។​ នាងទទួលស្គាល់ដែរថារឿងគូអនាគតក៏នាងគិតដែរតែចាំពេលណាការងារនាងទទួលជោគជ័យនិងមានកេរ្តិ៍ឈ្មោះល្បីខ្លាំងសិន ៕

  • ស៊ឹម ថៃណា ប្រកាសលក់វីឡាបន្ទាន់ ដើម្បីព្យាបាលជំងឺម្ដាយ

    ស៊ឹម ថៃណា ប្រកាសលក់វីឡាបន្ទាន់ ដើម្បីព្យាបាលជំងឺម្ដាយ

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាចម្រៀងសិចស៊ី កញ្ញា ស៊ឹម ថៃណា នៅថ្ងទី 23 ខែមីនា ឆ្នាំ 2018 នេះបានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលនាងបានប្រកាសថា រូបនាងបានសម្រេចប្រកាស ដាក់លក់ផ្ទះវីឡាបន្ទាន់ក្នុងតម្លៃមួយអាចចរចាគ្នាបាន។ កាលពីគ្រាកន្លងមកថា ម្តាយរបស់នាងបានធ្លាក់ខ្លួនឈឺធ្ងន់ មានរយៈពេលយូរខែមកហើយ ដោយក្នុងនោះជាប្រចាំ នាងនិងក្រុមគ្រួសារ តែងបញ្ចូនគាត់ទៅសង្គ្រោះ នៅមន្ទីរពេទ្យស្ទើររៀងរាល់ខែ ព្រោះជំងឺរបស់ម្តាយនាង ត្រូវការផ្លាស់ប្តូរ និងលាងឈាមជាប្រចាំ ដោយសារជំងឺក្រលៀន។

    កញ្ញា ស៊ីម ថៃណា បានបញ្ជាក់ថា «ដោយសារស្ថានភាពជំងឺម្តាយនាងខ្ញុំត្រូវការចំណាយប្រាក់ដ៏ច្រើន​ ដើម្បីព្យាបាលបន្ត​ ដូច្នេះនាងខ្ញុំត្រូវការលក់ផ្ទះបន្ទាន់​ ជាប្រភេទវីឡាភ្លោះប្រភេទ​ Twin A ទីតាំងស្ថិតនៅក្នុងបុរីដឹផ្លរ៉ា​
    តំលៃអាចឆាតមកក្នុងហ្វេសបុកនាងខ្ញុំផ្ទាល់ ឫទំនាក់ទំនងតាមលេខទូរស័ព្ទ​ 012497576​ ឫ​ 089333435 » ៕

    កញ្ញា ស៊ឹម ថៃណា បានប្រាប់អ្នកសារព័ត៌មានថា បានជានាងសម្រេចចិត្តលក់ផ្ទះជាបន្ទាន់នេះ ព្រោះថា ស្ថានភាពជំងឺរបស់ម្ដាតនាងកាន់តែធ្ងន់ធ្ងរ និងត្រូវការលាងឈាម 1 ទៅ 2 ដងនៅក្នុងមួយសប្ដាហ៍ ព្រមទាំងត្រូវការចំណាយលើថ្លៃព្យាបាលនៅមន្ទីរពេទ្យជាប្រចាំទៀត ទើបដោយភាពខ្វះខ្វាត និងអស់លទ្ធភាព នាងសម្រេចចិត្តបែបនេះតែម្ដងទៅ។ ដោយក្ដីសង្ឃឹម និងមើលឃើញពីភាពកត្តញ្ញូរបស់តារាស្រីរូបនេះ អ្នកគាំទ្រគ្រប់រូបបានបួងសួង សូមឱ្យអ្នកមា្ដយរបស់ កញ្ញា ស៊ឹម ថៃណា ឆាប់បានជាសះស្បើយ៕

  • ពិធីករសង្ហា VJ Anbe ត្រូវនារីម្នាក់ទម្លាយរឿងលើគ្រែយ៉ាងរោលរាល

    ពិធីករសង្ហា VJ Anbe ត្រូវនារីម្នាក់ទម្លាយរឿងលើគ្រែយ៉ាងរោលរាល

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី 23 ខែមីនា ឆ្នាំ 2018 នេះ បានឱ្យដឹងថា តារាសម្ដែង និងជាពិធីករនៅស្ថានីយទូរទស្សន៍ CTN គឺលោក VJ Anbe ត្រូវបាននារីម្នាក់ជាអ្នកលេងបណ្ដាញទំនាក់ទំនងសង្គមហ្វេស ទម្លាយរឿងអាស្រូវរបស់ខ្លួន និងលាតត្រដាងរឿងស្នេហ៍នៅលើគ្រែយ៉ាងរោលរាលជាសាធារណៈ ដែលជាហេតុបង្កឱ្យមហាជនអ្នកគាំទ្រ និងសិល្បៈករធ្លាប់ស្គាល់លោកកន្លងមក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

    នារីម្នាក់នោះមានឈ្មោះគណនីហ្វេសប៊ុក Lina Chae និងមានគណនីចាស់មួយទៀតមានឈ្មោះ Ah Vy Kean Svay បានបង្ហោះរូបនាងជាមួយលោក Anbe យ៉ាងស្និទស្នាលជាមួយគ្នា ហើយបានសរសេរសារនៅលើរូបភាពថា « ឱ្យតែបានទៅដេកជាមួយប្រុស ញញឹមបិទមាត់មិនជិតទេ ខ្ញុំដឹងតែពីស្រួលហើយបានលុយមិនខ្វល់ »។ កាន់តែហួសចិត្តទៀតនោះ នាងបានទម្លាយសារនិងរូបភាពដោយមិនមានភាពអៀនខ្មាសឡើយថា « យប់នេះ បានទៀតហើយ ជួបម៉ូយចាស់ 3 ទៅ 5 ដងបានព្រម »។

    ជាការពិតណាស់ ជុំវិញករណីខាងលើនេះ មហាជនអ្នកគាំទ្រមានការសង្ស័យថា គណនីដែលមានពោលខាងលើនេះ បានអាចគណនីក្លែងក្លាយ ឬ មានជនមិនស្គាល់មុខចង់ធ្វើបានរូបនាង និង VJ សង្ហារូបនេះ ។ តែយ៉ាងណាមិញ នៅមិនទាន់មានការបកស្រាយជាផ្លូវការណ៍ណាមួយចេញពីមាត់របស់លោក Anbe នៅឡើយទេ។ ក៏ប៉ុន្តែ សាមីខ្លួន​ម្ចាស់គណនីស្រីខាងលើបាន ចេញបដិសេធដោយលើកហេតុផលជាច្រើនថា គណនីនោះជាគណនីចាស់ ហើយត្រូវបានជនខិលខូច Hack យកទៅប្រើប្រាស់ដើម្បីបង្ខូច​កេរ្តិ៍ឈ្មោះនាងតែប៉ុណ្ណោះ ៕

  • ម៉្យាងដែរតើ! ឃុនភីម៉ឺន រ៉េបបទ « មាន់ស្រែ » របស់ រ៉ា ប៊ី ( មានវីដេអូ )

    ម៉្យាងដែរតើ! ឃុនភីម៉ឺន រ៉េបបទ « មាន់ស្រែ » របស់ រ៉ា ប៊ី ( មានវីដេអូ )

    រឿងភាគ « បុព្វេសន្និវាស » របស់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ 3 ថៃ កំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ដោយសារតែមានអ្នកគាំទ្រច្រើននៅតែបន្តតាមដានសាច់រឿងមួយនេះ ខណៈពេលដែលមានការចូលរួមសម្ដែងតួឯកប្រុសស្រីគឺលោក Pope thanawat និងនាង Bella ranee ។ នៅក្នុងនោះដែរ ប្រទេសកម្ពុជាយើងនេះ ក៏មានអ្នកគាំទ្ររឿងភាគមួយនេះមិនតិចនាក់ផងដែរ។

    ថ្មីៗនេះ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក មានភាពភ្ញាក់ផ្អើលមែនទែន ដែលអ្នកគាំទ្ររឿង « បុព្វេសន្និវាស » នៅក្នុងប្រទេសថៃបានយកចម្រៀង « មាន់ស្រែ » របស់តារាចម្រៀងស្រីល្បីឈ្មោះប្រចាំផលិតកម្មថោន កញ្ញា រ៉ា ប៊ី មក Remix ជាមួយនឹងពាក្យសម្ដីរបស់ ឃុនភីម៉ឺន ដែលសម្ដែងដោយលោក Pope thanawat ។ នេះអាចសញ្ចាក់ឱ្យបានដឹងថា នៅក្នុងប្រទេសថៃកំពុងតែនិយមបទចម្រៀងនេះខ្លាំងក្លា ចង់ដឹងថា ការបញ្ជូលគ្នារវាងសាច់ភ្លេងបទ « មាន់ស្រែ » និង រឿង « បុព្វេសន្និវាស » ឡូយកប់ដល់កម្រិតណានោះ សូមស្ដាប់ និងទស្សនាវីដេអូខាងក្រោមនេះ ៖

  • អ៊ី វ៉ា បង្ហាញសកម្មភាពការងារនៅសាន់ដេ បើទោះមានដំណឹងចេញទៅថោន

    អ៊ី វ៉ា បង្ហាញសកម្មភាពការងារនៅសាន់ដេ បើទោះមានដំណឹងចេញទៅថោន

    មួយរយៈចុងក្រោយនេះ រមែងមានលេចឮព័ត៌មានខ្សឹបខ្សៀវតៗគ្នានៅតែមិនចេះចប់មិនចេះហើយមកថា តារាចម្រៀងស្រីល្បីឈ្មោះនៅសាន់ដេនាង អ៊ី វ៉ា នៅតែមានការសង្ស័យថា បានស្ពាយបង្វេចដើរចេញពីផលិត​កម្មសាន់ដេទៅចូល​ផលិតកម្មថោនបាត់ទៅហើយ ព្រោះនាងបានចប់កុងត្រាជាមួយសាន់ដេហើយ ​ខណៈកន្លងមកទៀតធ្លាប់ធ្លាយដំណឹងតារាស្រីវ័យក្មេងរូបនេះត្រូវបានផលិតកម្មធំពីរចាប់អារម្មណ៍ និងកំពុងព្យាយាមអូសទាញមកធ្វើជាសមាជិកថ្មីរបស់ខ្លួនជាយូរមកហើយ។

    យ៉ាងណាមិញ ក៏មានការបកស្រាយបញ្ចប់ចម្ងល់ពីតារាស្រីរូបនេះដូចគ្នា ក៏ប៉ុន្ដែមហាបែរជាគិតថា ការបកស្រាយរបស់ អ៊ី វ៉ា មិននិយាយ​ឱ្យចំៗនេះឡើយ ពោលគឺនាងនៅតែពង្វៀងដានមហាជនអ្នកគាំទ្រ។ ពេលថ្មីៗនេះ តារាស្រី អ៊ីវ៉ា បានបង្ហោះពីសកម្មភាពកំពុងថតបទចម្រៀងត្រៀមអបអរចូលឆ្នាំថ្មីប្រពៃណីជាតិ ជាមួយតារាចម្រៀងរៀមច្បងមួយចំនួន ដូចជាកញ្ញា សុខ ពិសី, ឆាយ វីរៈយុទ្ធ, មាស សាលី និង សុខ រក្សា ជាដើម។ គោលបំណងរបស់តារាស្រីរូបនេះ នៅតែចង់បង្ហាញថា នាងនិងមិនចាកចេញពីសាន់ដេ ទេ។

    សូមជម្រាបបន្ថែមថា សារចុងក្រោយនៅលើហ្វេសប៊ុករបស់នាង បានសរសេរថា « ច្បាស់ជាងខ្លួនខ្ញុំទៀតណ៎..អ្វីក៏អាចផ្លាស់ប្ដូរបានដែរ។ ទៅមុខត្រឡប់ក្រោយ ត្រឡប់ក្រោយទៅមុខ ទិសដៅក្រឡាប់ចាក់ អាចនិងឆ្ងល់ តែនិងយល់ ពេលដឹងពីអត្ថន័យ »។ តើការពោលបែបនេះ អាចបញ្ជាក់បានទេថា អ៊ី វ៉ា នៅក្រាញននៀលនៅសាន់ដេឬយ៉ាងណា? ការពិតនៅតែជាការពិត មានតែប្រិយមិត្តទាំងអស់បន្ដតាមដានព័ត៌មាននេះជាបន្ដបន្ទាប់ទៀត៕

  • ផ្ទុះការិះគន់ឈុតសម្លៀកបំពាក់កាន់ទុក្ខក្នុងពិធីបុណ្យសព ក្នុងរឿង «បិសាចគួរឱ្យស្រឡាញ់​»

    ផ្ទុះការិះគន់ឈុតសម្លៀកបំពាក់កាន់ទុក្ខក្នុងពិធីបុណ្យសព ក្នុងរឿង «បិសាចគួរឱ្យស្រឡាញ់​»

    ទន្ទឹមនឹងការដាក់បញ្ជាំងរឿងភាគថ្មីរបស់ស្ថានីយទូរទស្សន៍ហង្សមាស ក៏ទទួលបានអ្នកគាំទ្រជាច្រើនលាន់មាត់ពោលសរសើរថា ពិតជាល្អមើល ដោយរឿងនេះ លាយឈុតឆាកជាច្រើន ទាំងមានខ្មោច និងឈុតកំប្លែងជាដើម។ រឿងភាគថ្មីនោះគឺរឿង «បិសាចគួរឱ្យស្រឡាញ់​» ដែលចូលរួមដោយកំពូលតារាចម្រៀងល្បីជាច្រើនរូប ដូចជា អ្នកនាង ពេជ្រ សោភា កញ្ញា ហ្សាណា លោក Step អ្នកនាង ខាត់ សុឃីម និង តារាសម្តែងល្បីៗជាច្រើនដួងទៀត។

    យ៉ាងណាមិញ ថ្មីៗនេះនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកស្រាប់ផ្ទុះមតិ រិះគន់ លើឈុតសំលៀកបំពាក់ក្នុងពិធីបុណ្យសពនៅក្នុងប្លង់មួយ នៃសាច់រឿងនោះ។ ជាក់ស្ដែងតាមរយះគណនី Facebook របស់បុរសម្នាក់បាន Post រូបភាពមួយសន្លឹក ដែលតួអង្គក្នុងសាច់រឿងស្លៀកជាឈុតសំលៀកបំពាក់ពណ៍ខ្មៅ ដើម្បីកាន់ទុក្ខ ក្នុងពិធីបុណ្យសព ដោយលើកឡើងថា “បើតាមខ្ញុំដឹង និងជីដូនរបស់ខ្ញុំបានប្រាប់ថា សម្លៀកបំពាក់ដែលត្រូវស្លៀក ក្នុងពិធីបុណ្យសព ប្រពៃណីជាតិខ្មែរ គឺអាវព៌ណស និងខោឬសំពត់ព៌ណខ្មៅ។ ចំនែកសម្លៀកឈុតព៌ណខ្មៅទាំងអាវនិងខោឬសំពត់នេះ ជាសម្លៀកបំពាក់ប្រពៃណីរបស់ថៃទេ។ ភាពយន្តមួយៗតែងបង្ហាញនូវវប្បធ៌មមួយ ដល់ពិភពលោក ឱ្យគេស្គាល់ ថាខ្លួនជាអ្នកណា”។

    គួរបញ្ជាក់ផងដែរថា ស្របគ្នានេះដែរ អ្នកលេងហ្វេសប៊ុកជាច្រើននាក់បានបង្ហាញភ័ស្ដុតាង និងលើកអំណះអំណាងលើគំនូរបុរាណខ្មែរដែលមាននៅក្នុងព្រះវិហារ ដែលបង្ហាញឱ្យឃើញថា ខ្មែរមានប្រពៃណីស្លៀកឈុត ស ក្នុងការធ្វើបុណ្យសព និងកាន់ទុក្ខផងដែរ៕

  • នាយ ចឺម សម្រេចក្ដីប្រាថ្នាសង់វីឡាជូនឪពុកម្ដាយ បុកគ្រិះអស់ជាង 14 ម៉ឺនដុល្លារអាម៉េរិក

    នាយ ចឺម សម្រេចក្ដីប្រាថ្នាសង់វីឡាជូនឪពុកម្ដាយ បុកគ្រិះអស់ជាង 14 ម៉ឺនដុល្លារអាម៉េរិក

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី22 ខែមីនា ឆ្នាំ 2018នេះ នាយ ចឺម អតីតអ្នកកំប្លែងក្រុមនាយ ពែកមី និងជាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ បានបង្ហោះរូបជាច្រើនសន្លឹកនៅលើគណនីផ្ទាល់ខ្លួន ដែលស្ដែងឱ្យដឹងថា លោក និងក្រុមគ្រួសារកំពុងរៀបចំពីធីសូត្រមន្ដ ក្រុងពាលីបុកគ្រិះសង់វីឡាថ្មី ដែលមានទីតាំងស្ថិតនៅឃុំមហាឫស្ស៊ី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយចំណាយទឹកប្រាក់បុកគ្រិះអស់ជាង 14 ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

    ជាការពិតណាស់ កន្លងមកតារាប្រុសរូបនេះធ្លាប់បានលើកឡើងថា « ក្តីប្រាថ្នាធំមួយ ក្នុងជីវិតនៅលីវរបស់ខ្ញុំ គឺសង់ផ្ទះអោយឪពុកម្តាយនៅស្រុកកំណើត ឱ្យបានស្អាត ឱ្យពួកគាត់រស់នៅ នោះទើបខ្ញុំចាប់ផ្តើមគិតរឿងជីវិតបន្តទៀត »។ យ៉ាងណាមិញ គេសង្កេតឃើញថា លោកតែនៅមិនទាន់បានបង្ហាញតម្រុយជីវិតខ្លួននោះយ៉ាងណាទេ ក្រៅពីបង្ហាញការបរិយាយលើរូបភាពដំបូងនៃការដំណើរការសាងសង់វីឡាថា « វីឡាដែលធ្វើនេះជាប្រភេ​ទ​វិឡាកូនកាត់ ពីរសន្លឹក ដោយជាងម៉ៅការក្នុងទំហំទឹកប្រាក់ 14 ម៉ឺនដុល្លារអាម៉េរិក ។ ដោយផ្ទះបុកគ្រឹះក្រុងពាលី នៅឃុំមហាឫស្ស៊ី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលជាស្រុកកំណើតរបស់ខ្ញុំ »។

    គួរបញ្ជាក់ផងដែរថា ការបង្ហើបប្រាប់ពីតម្លៃខាងលើនេះ គឺត្រឹមតែជាងម៉ៅការធ្វើនោះទេ ខ្ទង់ចំណាយសរុបអស់ប៉ុន្មានបន្ថែមទៀតនោះ លោកនៅអាចបញ្ជាក់ឱ្យដឹងច្បាស់នៅឡើយបានទេ ដូច្នោះហើយមានតែរងចាំមើលតាមដានស្ថានភាពជាក់ស្ដែងជាបន្ដទៀត ចំពោះព័ត៌មានបន្ថែម គេហទំព័រឡារ៉ែន ធ្វើបន្ដជម្រាបជូនប្រិយមិត្តជាបន្ដទៀត៕

  • ភ្ញាក់ផ្អើល ! ជនជាតិកូរ៉េច្រៀងចម្រៀងរាំវង់ខ្មែរ និងបង្ហាញក្បាច់រាំល្វត់ល្វន់

    ភ្ញាក់ផ្អើល ! ជនជាតិកូរ៉េច្រៀងចម្រៀងរាំវង់ខ្មែរ និងបង្ហាញក្បាច់រាំល្វត់ល្វន់

    នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាពេលថ្មីៗនេះ កំពុងមានភាពភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលបានឃើញក្រុមចម្រៀងជាពួករបស់ប្រទេសកូរ៉េ បានលើកបទចម្រៀងខ្មែរយកមកច្រៀង និងរាំយ៉ាងសប្បាយរីករាយ។ ពួកគេបានច្រៀងបទចម្រៀងមានចំណងជើងថា « គន់មើលកង្ហារត្រូវខ្យល់ » ដែលជាប្រភេទបទចង្វាក់រាំវង់។ បើទោះបីជាការបកស្រាយមានសំនៀងមិនសូវច្បាស់ តាមបែបសំនៀងកូរ៉េ តែយ៉ាងណាមិញ ក៏ស្ដែងឱ្យឃើញពីសមត្ថិភាពទេពកោសល្យ និងការច្នៃប្រឌិតនូវអារម្មណ៍ប្លែកម៉្យាងនៃការរួមចំណែកការគាំទ្រចម្រៀងខ្មែរផងដែរ។

    អ្នកលេងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកម្នាក់បានបង្ហើបឱ្យដឹងថា វីដេអូ ជាវីដេអូនៅក្នុងព្រឹត្តិការណ៍​រឹត​ចំណង​សាម​គ្គី​ភាពរវាង​­កម្ពុជា​-កូរ៉េ​កាល​ពី​ឆ្នាំ2011 ​របស់​មជ្ឍមណ្ឌល​កិច្ច​សហ​ប្រតិបត្តិការ​ក­ម្ពុជា-កូរ៉េ “CKCC” ដើម្បីស្វាគមន៍ចំណងមិត្តភាពខ្មែរនិងកូរ៉េ ចំពោះការគោរពនឺងផ្តល់កិតិ្តយសឱ្យគ្នាកាន់តែស្អិតរមួត។ ចង់ដឹងថា ការបកស្រាយចម្រៀង « គន់មើលកង្ហារត្រូវខ្យល់ » ដោយជនជាតិកូរ៉េ ពីរោះរណ្ដំដល់កម្រិតណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖