Author: អេបិល

  • ពុទ្ធោ! វិរៈសិល្បៈករកំប្លែង នាយ វីតាមីនសេ ទទួលមរណភាពហើយ

    ពុទ្ធោ! វិរៈសិល្បៈករកំប្លែង នាយ វីតាមីនសេ ទទួលមរណភាពហើយ

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក សារព័ត៌មាន ឡារ៉ែន​ ទទួលបានដំណឹងថា វិរៈសិល្បៈករកំប្លែង លោក ម៉ៅ សាមឿន ហៅ នាយវីតាមីនសេ បានទទួលមរណភាពហើយ នៅវេលាម៉ោងជាង 12 យប់ ឈានចូលថ្ងៃទី30 ខែមីនា ឆ្នាំ2018 នេះបើតាមសម្ដីអ្នកនាង ប៉េង ប៉ោង បានអះអាងប្រាប់។

    យ៉ាងណាមិញនៅមុននេះបន្តិចកូនប្រុសរបស់ នាយវីតាមីនសេ បានប្រកាសពីរឿងគួរឲ្យរន្ធត់ និងសោកស្តាយបំផុតដោយ តារាកំប្លែងជើងចាស់ វីតាមីនសេ ទទួលមរណភាពនៅអាធ្រាត្យថ្ងៃទី29 ខែមីនា។ ដោយកូនប្រុសរបស់លោក វីតាមីនសេ បានសរសេរសារទាំងទុក្ខសោកថា«លោកប៉ាទៅចោលកូនៗហើយ កូនស្រលាញ់លោកប៉ាស្នាមញញឹមដែលលោកប៉ាធ្លាប់មានអោយកូន កូនលែងបានឃើញទៀតហើយ»។

    គួរបញ្ជាក់ផងដែរថាក្រោយពី ​ វីតាមីនសេ មានជំងឺលើសឈាម និងទឹកនោមផ្អែម ស្ថានភាពជម្ងឺហាក់មិនធូរស្រាលឡើយ គឺកាន់តែធ្វើទុក្ខខ្លាំង ដោយនៅមុនពេលដែលទទួលមរណភាព ក្រុមគ្រួសារបានបញ្ជូនចេញពីមន្ទីរពេទ្យ និងធ្វើពិធីទទួលព្រះធម៌ ព្រោះក្រុមគ្រូពេទ្យមិនអាចបង្ហាញនូវលទ្ធផល និងមានតែប្រាប់ឲ្យក្រុមគ្រួសារត្រៀមចិត្ត។ ជំនួសមុខជូនក្រុមការងារសារព័ត៌មាន ឡារ៉ែន សូមចូលរួមរំលែកទុក្ខយ៉ាងគ្រៀមក្រំដល់ក្រុមគ្រួសារលោកពូ វីតាមីនសេ ផងដែរ៕

  • ក្ដៅស្លឹកត្រច្រៀក!! ម៉ុក អានីត ចេញមុខប្រតិកម្មព័ត៌មានមានផ្ទៃពោះ 5 ខែជាមួយបុរសចំណាស់នៅ កាណាដា

    ក្ដៅស្លឹកត្រច្រៀក!! ម៉ុក អានីត ចេញមុខប្រតិកម្មព័ត៌មានមានផ្ទៃពោះ 5 ខែជាមួយបុរសចំណាស់នៅ កាណាដា

    ថ្មីៗនេះ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក​ កំពុងតែមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលព័ត៌មានសុះសាយអំពីអតីតតារាចម្រៀងស្រីនៅផលិតកម្ម រ៉ុក កញ្ញា ម៉ុក​ អានីត ត្រូវបានគេទម្លាយថា រូបនាង និងលោក ខេវិន រ៉ុក ត្រូវបានលោក លោក ឃុន ដេវីត បានបោកប្រាស់ឱ្យទៅច្រៀងនៅប្រទេស កាណាដា ហើយតាមពិតបុរសរូបនេះក៏បានកេងប្រវ័ញ្ញកម្លាំងពលកម្មរបស់ពួកគ មិនត្រឹមតែប៉ុណ្ណោះទេ លោកបានបង្ខាំងកញ្ញា ម៉ុក អានីត ទុករួមភេទ រហូតធ្វើឲ្យនាងមានផ្ទៃពោះ ៥ខែទៀតផង។ ហើយថែមទាំងមានការចេញផ្សាយទៀតថា ដោយការទ្រាំនឹងភាពឈឺចាប់មិនបាន ម៉ុក អានីត បានដាក់ពាក្យបណ្តឹងទៅតុលាការកាណាដាពីបទបង្ខាំងមនុស្សខុសច្បាប់ទុកបម្រើផ្លូវភេទផងដែរ។

    ពាក់ព័ន្ធករណីធ្លាយព័ត៌មានបែបនេះមក តារាចម្រៀងស្រីខាងលើនេះបានចេញមុខប្រតិកម្ម និងឆ្លើយតបប្រាប់មហាជនជាសារនៅលើហ្វេសប៊ុកនាងថា « លោកជាអ្នកសារពត៏បែបណា? មានវិជ្ជាជីវៈពិតប្រកដអត់? បានរៀនសូត្រចំណេះដឹងទូទៅដល់កម្រិតណាដែរ ហេតុអីបានជាហ៊ានយកសំណេរបស់តាចាស់វិកលចរិកសរសេរជាភាសាសត្វតិឆ្ឆានបែបនេះ យកមកចុះផ្សាយដោយគ្មានការពិចារណាហេតុផលនឹងគ្មានមូលដ្ឋានច្បាស់លាស់អ៊ីចឹង តើពួកលោកឯងមានខួរក្បាលជាមនុស្ស ឬជាសត្វធាតុ???

    នេះជាកិត្តិយសរបស់មនុស្សស្រីណាលោក ឬក៏ពួកលោកឯងគ្មានម្ដាយប្រពន្ធកូនជាស្រីទេ បើគ្រាន់តែពួកលោកចង់ឱ្យព័ត៌មាន ឬ page របស់ពួកលោកគេចូល Views ច្រើនដើម្បីជាប្រយោជន៏ផ្ទាល់ខ្លួនពួកលោក សូមគិតឡើងវិញ ពួកលោកកំពុងធ្វើឱ្យតម្លៃស្រ្តីរបស់ជាតិសាស្រ្តខ្លួនឯងធ្លាក់ចុះដោយមិនដឹងខ្លួន ពួកលោកឯងមានបានសួរខ្ញុំមួយមាត់ទេ តាចាស់ម្នាក់នេះ នាងខ្ញុំមិនដែលបានជួបមុខផ្ទាល់សូម្បីតែ1នាទី ហើយពួកខ្ញុំក៏បានប្ដឹងមែន ប្ដឹងពីបទបរិហាកេរ្ត៏ យករូបពួកខ្ញុំទៅ Post សរសេរផ្ដេសផ្ដាស់គ្មានការអនុញ្ញាតិពីខ្ញុំសោះ។ ច្បាប់គឺច្បាប់ណាលោកមិនមែនស្រេចតែពួកអស់លោកសរសេរតាមតែចិត្តទេ។ ពួកលោកស្គាល់និយមន័យ ប្រធាននិងសមាគមឬនៅ???

    បើប្រធានសមាគមខ្មែរនៅកាណាដាជាមនុស្សធន់នឹង លោកជឿទេ ជាតាចាស់ម្នាក់សរសេរអង់គ្លេសមិនច្បាស់ បារាំងក៏មិនត្រូវ រឺឯភាសាខ្មែរខ្លួនឯងយកមកសរសេរសុទ្ធតែភាសាអសីលធម៌ អវិជ្ជា គ្មានខួរក្បាលជាមនុស្សទាល់តែសោះ ហើយតាំងខ្លួនឯងថាជាប្រធានសមាគមខ្មែរនៅកាដាណាទៀត ធ្វើឱ្យសង្គមខ្មែរធ្លាក់ចុះ ធ្វើឱ្យជាតិសាស្រ្តដ៏ទៃគេមើលងាយសាស្រ្តខ្លួនឯង។ តើប្រជាពលរដ្ឋខ្មែរនៅកាណាដាគ្មានមនុស្សចេះដឹងទេឬយ៉ាងណា បានយកមនុស្សធន់នឹងជាប្រធានសមាគមខ្មែរ បើតាមខ្ញុំដឹងតាចាស់ម្នាក់នេះអត់ការងារធ្វើហើយដេកឱ្យរដ្ឋចិញ្ចឹម(ស៊ីលុយរដ្ឋ)យូរហើយ »។

    នាងបានបន្ដបញ្ជាក់ពីអត្តសញ្ញាណ​បុរសចំណាស់ ឃុន ដេវីត ទៀតថា « ចាត់តាំងខ្លួនឯង បោះត្រាខ្លួនឯង ស៊ីញ៉េម្នាក់ឯង គ្មានរណាម្នាក់គេទទួលស្គាល់ទេ (បើតាមប្រជាពលរដ្ឋនៅទីក្រុង Montreal ប្រាប់ខ្ញុំផ្ទាល់មាត់) បោកប្រាស់និយាយកុហុសបំផុសពត៌មានមិនពិតចេះតែសរសេរតាមនឹងឃើញទាំងដឹងថាខ្លួនបំពានលើច្បាប់។ រឿងនេះវាអយុត្តិធម៌ណាស់សម្រាប់មនុស្សស្រីដូចនាងខ្ញុំ ហើយចាំមើលតើច្បាប់នៅកាណាដាយ៉ាងមិចវិញ។
    សូមផ្ដាំទៅលោកជានាយកនិពន្ធពត៌មាន មេត្តាកែសំរួលអត្ថបទលោកឡើងវិញតាមការគួរ បើមិនដូឆ្នេះទេ ពួកខ្ញុំនឹងវិធានការតាមច្បាប់»៕

  • អ្នកនាង ទូច ស្រីល័ក្ខ បញ្ចេញ Original Song ទាំងសម្រក់ទឹកភ្នែក

    អ្នកនាង ទូច ស្រីល័ក្ខ បញ្ចេញ Original Song ទាំងសម្រក់ទឹកភ្នែក

    អ្នកនាង ទូច ស្រីល័ក្ខ ដែលយើងពិតជាបានស្គាល់ថារូបនាង គឺជាតារាសម្ដែង ក៏ជាតារាបង្ហាញម៉ូតមួយរូបដែលពោរពេញទៅដោយសមត្ថភាព នឹងទទួលបានការគាំទ្រជាខ្លាំងពីសំណាក់ទស្សនិកជនគ្រប់ស្រទាប់វណ្ណៈ។ ជាការពិតណាស់ អ្នកនាង​ ទូច ស្រីល័ក្ខ ថ្វីត្បិតតែរៀបការរួចហើយក៏ដោយ តែរូបនាង នៅតែបន្ដការងារសិល្បៈរបស់ខ្លួន ដដែល នឹងកាន់តែមានសន្ទុះនៃការគាំទ្ររឹតតែខ្លាំង។ យ៉ាងណាមិញនៅមួយរយៈចុងក្រោយនេះតារាស្រីរូបនេះ ក៏បានបញ្ចេញនូវបទចម្រៀង Original Song ជាច្រើនដែលធ្វើការបកស្រាយដោយរូបនាងផ្ទាល់។

    ជាក់ស្ដែង នៅប៉ុន្មានមុននេះអ្នកនាង ទូច ស្រីល័ក្ខ បានបង្ហាញនូវបទថ្មីរបស់ខ្លួននៅក្នុងគណនីហ្វេសប៊ុក ដែលនាងសម្ដែង និងចម្រៀងផ្ទាល់នៅក្នុងវីដេអូចម្រៀង ទាំងសម្រក់ទឹកភ្នែកលាយលំជាមួយមនោសញ្ចេតនាថែមទឪតផងដែរ។ នៅក្នុងនោះតារាស្រីរូបនេះ ក៏បានបង្ហោះសារអមជាមួយថា « បទថ្មីរបស់ខ្ញុំសម្រាប់បងប្អូនទាំងអស់គ្នាមិនទាន់ហើយមួយរយភាគរយទេ គ្រាន់តែជាការចាប់ផ្ដើមថ្មីនៅអត្ថន័យអប់រំថ្មីមួយទៀត គាំទ្រផងបងប្អូនណា ព្រោះជាស្នារដៃកូនខ្មែរយើង ថ្មី ៗ ក្តៅ ៗ សង្ឃឹមថាបងប្អូននិងចូលចិត្ត ” តើនរណាខ្លះមានព្រោះតែល្បែង ? ” »។

    ចង់ដឹងថា អត្ថរស និងអត្ថន័យបែបណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖

  • អតីតតួឯកប្រុសក្នុងរឿង «ទុំទាវ» លោក ស៊ុក សុភា ទទួលបានសញ្ជាតិអូស្រ្ដាលីពេញសិទ្ធ

    អតីតតួឯកប្រុសក្នុងរឿង «ទុំទាវ» លោក ស៊ុក សុភា ទទួលបានសញ្ជាតិអូស្រ្ដាលីពេញសិទ្ធ

    តាមរយៈបណ្ដាញទំនាក់ទំនងសង្កមហ្វេសប៊ុកនៅថ្ងៃទី 28 ខែមីនា ឆ្នាំ 2018 នេះ ទទួលបានដំណឹងច្បាស់ការណ៍ថា អតីតតារាសម្ដែងមានកេរ្ដិ៍ឈ្មោះល្បីល្បាញ លោក ស៊ុក សុភា ទទួលបានសញ្ជាតិអូស្រ្ដាលីពេញសិទ្ធរស់នៅប្រទេស អូស្ត្រាលី ទៅហើយ ក្រោយពេលរស់នៅទីនោះ រយៈពេលប្រមាណជិត6ឆ្នាំ ដែលធ្វើឱ្យរូបលោករំភើបរកមាននឹកស្មានមិនដល់ ។

    អតីតតារាសម្ដែងនៅក្នុងរឿង ទុំទាវ​ រូបនេះ បន្ទាប់ពីរៀបការ សាងគ្រួសារ ជាមួយអានិកជន មេម៉ាយកូន2នាក់ នៅឯប្រទេសអូស្រ្ដាលី រួចមក គេសម្គាល់ឃើញថា លោករស់នៅទីនោះយ៉ាងមានក្ដីសុខ ពោរពេញដោយភាពរីករាយ សុភមង្គលពេញៗដៃ មិនខ្វល់ខ្វាយវិស័យសិល្បៈទៀតនោះទេ។

    សូមជម្រាបផងដែរថា ភរិយារបស់លោក ស៊ុក សុភា ត្រូវបានគេស្គាល់ មានឈ្មោះ លុយ រីម៉ា ហៅ ហ្សារីណា ដែលបានរៀបការសាងគ្រួសារជាមួយគ្នា កាលពីថ្ងៃទី22 ខែមិថុនា ឆ្នាំ 2012កន្លងទៅ។ បន្ទាប់ពីរៀបការរួច លោក ស៊ុក សុភា បានដឹកដៃភរិយាដ៏ស្រស់ស្អាត ទៅបង្កើតគ្រួសារប្រកបដោយសុភមង្គល ព្រមទាំងខិតខំធ្វើការ ដោយមិនបានគិតគូចំពោះអាជីពសិល្បៈ ពោលគឺលោកហាក់ឃ្លាតចាកឆ្ងាយខ្លួនទាំងស្រុង ពីពិភពសិល្បៈ សូម្បីតែមកបង្ហាញខ្លួន ក្នុងចង្កោមអ្នកសិល្បៈ នៅស្រុកកំណើត ក៏មិនធ្លាប់ដែរ ៕

  • លោកតា វិចទ័រ បង្រៀនកូនចៅឱ្យចេះធ្វើរឿងមួយនេះ……ទើបមានអ្នកគាំទ្រច្រើន

    លោកតា វិចទ័រ បង្រៀនកូនចៅឱ្យចេះធ្វើរឿងមួយនេះ……ទើបមានអ្នកគាំទ្រច្រើន

    ដូចដែរប្រិយមិត្តធ្លាប់បានស្គាល់ហើយថា លោក សុវណ្ណ រិទ្ធី ហៅលោកតា វិចទ័រ ដែលជាអ្នកដឹកនាំ និងជាអ្នកនិពន្ធរឿងកំប្លែងអោយក្រុមកំប្លែងនាយ ពែកមី និងធ្លាប់ទទួលបានប្រជាប្រិយ ព្រមទាំងភាពជោគជ័យដឹកនាំកម្មវិធីកម្សាន្ដជាច្រើនកាន់តែខ្លាំងឡើងៗ ។ អ្នកដឹកនាំកម្មវិធីរូបនេះ មិនត្រឹមតែមានកូនស្រីមានរូបឆោមស្រស់សោភានោះទេ លោកនៅមានកូនប្រុសរូបស្រស់សង្ហារមួយរូបនេះ ដែលលោកតែងតែបង្ហាញឱ្យមហាជនលោកបានស្គាល់តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក។

    បើនិយាយពីសម្រស់កូនៗរបស់លោកវិញក៏មិនណយដែរ ដូចជាកញ្ញា វ៉ាន់ នីឡា ជាដើម ដែលនាងមានទម្រង់មុខស្រស់ស្អាត និយាយពីសាច់សខ្ចីមែនទែន ។​ ចំណែកឯកូនប្រុសពៅរបស់លោកវិញ មើលទៅពិតជាមានរូបរាង និងមុខមាត់ស្អាតមិនចាញ់បង នីឡានោះទេ។ ក្ដីស្រឡាញ់របស់លោកចំណោះភរិយា និងកូនៗ លោកតែងតែបង្អួតប្រាប់អ្នកគាំទ្រឱ្យបានដឹងដូចគ្នា ទន្ទឹមនឹងនោះថ្មីៗនេះ លោកបានបង្ហោះសារប៉ុន្មានឃ្លា ដែលធ្វើឱ្យអ្នកគាំទ្រអានហើយចាក់ដោតអារម្មណ៍មែនទែ។

    សារនោះបានរៀបរាប់ថា ៖ « ផ្តល់ត្រឹមភាពញញឹមក៏បានដែរកូន! ទោះយើងមិនផ្តល់អ្វីជាដុំកំភួនឱ្យអ្នកដែលនៅជុំវិញខ្លួនយើងក៏ដោយ។ ឧ. ប្រសិនបើសន្តិសុខម្នាក់ជួយសារេឡានឱ្យកូន ពេលកូនចុះពីលើឡាន កូនផ្តល់ត្រឹមភាពញញឹម ដល់គាត់ក៏គាត់សប្បាយចិត្តដែរ» ៕

  • សុខ ជំនោរ លាតត្រដាងពីប្រព័ន្ធតុលាការ និងច្បាប់នៅស្រុកខ្មែរ

    សុខ ជំនោរ លាតត្រដាងពីប្រព័ន្ធតុលាការ និងច្បាប់នៅស្រុកខ្មែរ

    នៅថ្ងៃម្សិលនេះ មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលអតីតគូស្នេហ៍របស់កញ្ញា វ៉ាន នីឡា បានទម្លាយរូបភាពរបស់ខ្លួនជាមួយគូស្នេហ៍ថ្មី និងប្រាប់ពីគម្រោងចូលរោងការនៅលើបណ្ដាញសង្គមហ្វេសប៊ុក។ តារាស្រីរូបនេះ ក៏បានបង្ហាញសារខកចិត្តចំពោះប្រព័ន្ធតុលាការនៅកម្ពុជា និង បានអះអាងប្រាប់ដល់មហាជនដែរថា ប្រពន្ធ័ច្បាប់តុលាការស្រុកខ្មែរគ្មានភាពយុត្តិធម៌សម្រាប់ប្រជារាស្រ្តឡើយ នាងខ្ញុំមិនទាន់បានទទួលភាពយុត្តិធម៌ស្អីទេ ។

    ពាក់ព័ន្ធរឿងអតីត​គូស្នេហ៍​របស់​ កញ្ញា វ៉ា​ន់ នី​ឡា ដែល​គេ​ស្គាល់​ថា ជា​កូន​មន្ត្រី​ថ្នាក់ខ្ពស់​មួយ​រូប​នៅ​ក្រសួង​មហាផ្ទៃ ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​សាលដីកា​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន​1​ឆ្នាំ​ពី​បទ​ហិង្សា​ដោយ​ចេតនា និង​ចែកចាយ​រូបភាពអាក្រាតកាយរបស់នាងកាលពី​អំឡុង​ឆ្នាំ​2017 ប៉ុន្តែបន្ទាប់​ពី​សាលក្រម​ត្រូវ​បាន​ប្រកាស​នោះ​ លោក​គុយ សិទ្ធិ​សក្តិ នៅ​តែ​បន្ត​នៅ​ក្រៅ​ឃុំ​នៅឡើយ ហើយបន្ទាប់​ពី​រឿងរ៉ាវ​ត្រូវ​បាន​ស្ងប់ស្ងាត់​មួយរយៈ។ ថ្មីនេះ​ លោក​កុយ សិទ្ធិ​សក្តិ បាន​បង្ហាញ​រូបភាព​ថត Pre wedding​ នៅ​ទីលាន​នៃ​ប្រាសាទអង្គរវត្ត ជាមួយ​គូ​ដណ្តឹង​របស់​ខ្លួន និង​បាន​បញ្ជាក់​ថា ពួក​គេ​នឹង​ត្រៀម​ចូល​រោងការ​នា​ពេល​ខាង​មុខ​នេះ ​ខណៈសាលដីកា​របស់​តុលាការ​មិនដឹង​អនុវត្ត​ដល់​កម្រិត​ណា​នោះ​ឡើយ ។

    ទន្ទឹមនឹងកើតមានរឿងនេះដែរ លោក សុខ ជំនោរ ជាអ្នកនិពន្ធ និងដឹកនាំសម្ដែង ត្រូវជាបងប្រុសកញ្ញា វ៉ាន់ នីឡា តែងតែបង្ហោះសារមិនពេញចិត្ត នៅលើគណនីរបស់ខ្លួនម្ដងហើយ ម្ដងទៀត ជាក់ស្ដែងនៅមុននេះបន្តិច ដោយបានរៀបរាប់ដូច្នោះថា « ខ្ញុំសូមលាតត្រដាងពីភាពខ្សោយ នៃច្បាប់ និងតុលាការដែលគ្មានសិទ្ធិនិងការអនុវត្តន៍ច្បាប់ដល់ប្រជាជនសាមញ្ញ។ ពេលនេះជនត្រូវចោទកំពុងនោមលើច្បាប់ដែលមានតែលើបបូរមាត់។ ពួកអស់លោកនឹងគ្មានបានការគោរពនិងជឿជាក់ដោយបេះដូងពីប្រជាជនទេ។ មេធាវីធ្លាប់ពន្យល់មកយើងខ្ញុំថា នីតិវិធីច្បាល់ទាល់តែអ៊ីចេះ ទាល់តែអ៊ីចុះ ត្រូវរង់ចាំទាល់តែ15ថ្ងៃនេះ 15ថ្ងៃនោះ ចុងបញ្ចប់ …សូន្យ។ តែយើងខ្ញុំនៅតែ បើកភ្នែកមើល ច្បាប់នៃសង្គមមួយនេះ រហូត…….។ សូមបងប្អូនជួយShareបើគាំទ្រឲ្យចាប់ជនត្រូវរូបនេះចោទ!!!!! មកផ្តន្ទាទោសនោះ »៕

  • ផ្ទុះការសង្ស័យ បុរសផ្អែមល្ហែមជាមួយ សាន សុម៉ាលី នៅក្នុងរូបជាគូស្នេហ៍ថ្មី

    ផ្ទុះការសង្ស័យ បុរសផ្អែមល្ហែមជាមួយ សាន សុម៉ាលី នៅក្នុងរូបជាគូស្នេហ៍ថ្មី

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាសម្ដែងស្រីនិយមតែបញ្ចេញដើមទ្រូង សាន សុម៉ាលី គេសង្កេតឃើញថា នាងបង្ហោះរូបភាពមួយសន្លឹក ដែលបានបង្ហាញឱ្យភាពឱ្យថើបយ៉ាងផ្អែមល្ហែមជាមួយបុរសម្នាក់ ហាក់បីដូចជា នាងនឹងបុរសម្នាក់នោះកំពុងតែបង្កាត់ភ្លើងស្នេហ៍ថ្មី ។ ដោយឡែកមួយរយៈកាលមុនផងដែរតារាស្រីរូបនេះ មិនបានបង្ហាញមុខគូស្នេហ៍ថ្មីនេះទេ ភាគច្រើននាងនិយមបង្ហាញភាពសិចស៊ីនិងអារម្មណ៍មិនសូវសប្បាយ​ចិត្ត ហើយច្រើនតែបង្ហោះសារក្រៀមក្រមជារឿយៗ ក្រោយពីនាងបានបាត់បង់ស្នេហាចែកផ្លូវគ្នាជាមួយ ប្រុស ខួច ដែលធ្លាប់មានទំនាក់ទំនងស៊ីជម្រៅនឹងគ្នា តែមិនសូវចុះសម្រុងគ្នាប៉ុន្មាន។

    តែថ្មីៗនេះស្រាប់តែតារាសាច់ខ្ចីរូបនេះធ្វើឲ្យមហាជនភ្ញាក់ផ្អើលនិងងឿងឆ្ងល់ជាខ្លាំង ដោយឃើញនាងបង្ហោះរូបថតតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកតែពីរនាក់បុរសសង្ហាយ៉ាងផ្អែមល្ហែមដូចគូរស្នហ៍។ តើក្នុងន័យបែបណាវិញ បើ​តារាស្រីរូបនេះបានរៀបរាប់យ៉ាងផ្អែមល្ហែមថា « គាត់ជាអ្នកណា តែគ្រាន់តែដឹងថាសួរញមរាល់ព្រឹក​ញាំបាយ​នៅគេងនៅ» ។

    គួរបញ្ចាក់ផងដែរថា បើតាមការឆ្លើយតប Comment របស់មហាជនដែលបានចោទសួរនាងពីបុរសខាងលើនេះ នាងបានត្រឹមតែអះអាងថា « បុរសនោះជាស្រីដូចគ្នា » តែនាងមិនបានបញ្ចាក់ពីសាវតាពិតរបស់បុរសនោះឡើយ ពោលគឺ លាក់ទុកសិន៕

  • ក្រោយព្រមានប្ដឹង នារីជេរកញ្ញា ដេននី ក្វាន់ កប់ៗមាត់ ចេញមុខសុំទោសជាសាធារណៈ

    ក្រោយព្រមានប្ដឹង នារីជេរកញ្ញា ដេននី ក្វាន់ កប់ៗមាត់ ចេញមុខសុំទោសជាសាធារណៈ

    កន្លងទៅថ្មីនេះ មានភាពភ្ញាក់ផ្អើលពេញបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកយ៉ាងកក្រើក ដោយសារតែ តារាសម្ដែងស្រីសិចស៊ី ដេននី ក្វាន់ ត្រូវនារីលេងហ្វេសប៊ុកម្នាក់ចូលមក Comment តិះដៀលឌឺដងដាក់នាង និងប្រើពាក្យអសុរោះជេរដល់ម្ដាយនាងយ៉ាងកប់ៗមាត់ ខណៈដែលតារាស្រីរូបនេះកំពុងតែ Live Video នៅលើហ្វេសប៊ុកខ្លួន។ នៅពេលនេះ នារីម្នាក់ដែលមានឈ្មោះគណនីហ្វេសប៊ុក Oun Pich New ចេញមកធ្វើការសុំទោសចំពោះតារាស្រីរូបនេះ ជាសាធារណៈហើយ។

    នាង Oun Pich New បានរៀបរាប់ថា «នាងខ្ញុំជាម្ចាស់ Account Oun Pich New ថ្ងៃនេះនាងខ្ញុំសុំចេញ Clip សុំទោសបងស្រីចោម ចាន់ នឹងបងស្រីដេននី ក្វាន់ ជាសាធារណៈ ដែលកាលពីថ្ងៃមុនខ្ញុំបាន ខមមិន ( Comment ) ពាក្យមិនសមរម្យទៅកាន់បងស្រី ព្រោះតែខ្ញុំគិតមិនដល់ឆេវឆាវមួយពេល មិនបានគិតវែងឆ្ងាយ ទើបមានរឿងដល់ថ្នាក់នេះ ប្អូនសន្យាថាថ្ងៃក្រោយមកប្អូនធ្វើអ្វីមួយនឹងគិតឱ្យបានវែងឆ្ងាយនឹងមិនតាមអារម្មណ៍ឆេវឆាវទៀតទេ
    បងក៏ជាអ្នកធ្វើបុណ្យដែរ ចឹងប្អូនសង្ឃឹមថាបងនឹងលើកលែងទោសឱ្យប្អូន មនុស្សណាក៏ធ្លាប់ខុសដែរតែសំខាន់គឺចេះកែប្រែ ចឹងប្អូនដឹងខុសហើយ ចុងក្រោយប្អូនសុំទោសបង ហើយក៏អរគុណបងផងដែរ ដែលប្រើពាក្យសំដីល្អៗមកកាន់ប្អូន »។

    កញ្ញា ដេននី ក្វាន់ ក៏បានឆ្លើយតបទៅកាន់នារីខាងលើនេះវិញថា « សម្រាប់ខ្ញុំមិនបញ្ហាទេ ឱ្យតែខុសហើយចេះកែ…Ok ខ្ញុំទទួលការសុំទោសពីប្អូនស្រី សង្ឃឹមថាប្អូននឹងមិនធ្វើបែបនឹងជាលើកទីពីរទៀតទេ ហើយនេះជាគំរូសម្រាប់អ្នកផ្សេងទៀតដែលមិនចូលចិត្តខ្ញុំ សូមទុកក្នុងចិត្តទៅ កុំចូលខមមិនជេរជាសាធរណៈអ៊ីចឹងទៀត ព្រោះមនុស្សដូចខ្ញុំមិនដែលចេះទៅបង្កជម្លោះជាមួយអ្នកណាមុនទេ…ខ្ញុំធ្វើនេះជាមួយប្អូនស្រីម្នាក់នេះគឺវៃមួយព្រមានមួយរយ ដើម្បីកុំឱ្យអ្នកក្រោយយកគំរូតាមទៀត. Facebook យើងគួរតែលេងឱ្យមានប្រយោជន៏សម្រាប់ខ្លួនយើងនឹងសង្គម មិនមែនសម្រាប់ជេរគ្នានោះទេ»៕

  • អានហើយស្រក់ទឹកភ្នែក អនិច្ចាអ្នកសិល្បៈរបាំបុរាណខ្មែរណាស់

    អានហើយស្រក់ទឹកភ្នែក អនិច្ចាអ្នកសិល្បៈរបាំបុរាណខ្មែរណាស់

    បើតាមតម្រាខ្មែរពីបុរាណបានឱ្យដឹងថា ជនជាតិខ្មែរមាន ពូជពង្ស ទំនៀមទំលាប់ ប្រពៃណី វប្បម៌ អរិយធម៌ ល្អល្អះ ដែលគួរឱ្យបរទេសកោតស្ញប់ស្ញែងពីភាពអស្ចារ្យដែលខ្មែរយើងមាន។ ក្នុងនោះ របាំបុរាណខ្មែរ ក៏ជាដួងព្រលឹងរបស់ដូនតាខ្មែរ បានបង្កើត និងថែរក្សាតាំងដើមរៀងមក ដោយសារតែភាពទំនើបនិយម និងមានការហូរចូលពីវប្បធម៌បរទេស ទើបបណ្ដាលឱ្យកូនខ្មែរមួយចំនួនមិនសូវនិយមទស្សនារបាំបុរាណខ្មែរឡើយ។ ការសម្ដែងទៀតសោត ក៏មិនសូវទទួលបានកំរៃ និងមានទីផ្សារសិល្បៈធំ ដូចសិល្បៈសម័យនោះឡើយ។

    ការព្រងើយកណ្តើយនឹងអ្វីដែលខ្លួនមានបែបនេះហើយ ទើបបានជាពេលថ្មីៗនេះ អ្នករបាំបុរាណម្នាក់ ដែលបានបង្ហោះសារនៅលើទំព័រហ្វេសប៊ុក « របាំខ្មែរ » បង្ហាញពីទុក្ខលំបាក ក្ដីបារម្ភ និងសេចក្ដីអំពាវនាវពីមហាជនឱ្យបានយល់ ក៏ដូចជាជ្រាបដឹងពីសភាពសព្វថ្ងៃនៃអ្នករបាំបុរាណ ។ សារដ៏មានអត្ថន័យនោះ បានលើកឡើងថា «គ្មានសិល្បករប្រទេសណា កំសត់ជាងសិល្បករ របាំបុរាណខ្មែរទេ មិនត្រឹមតែឱ្យតំលៃថោកទេ ហើយថែមទាំងគ្មានកិត្តិយសទៀត ។ ម្នាក់ៗផុសពេញហ្វេសបុកព្រោងព្រាត ថាខ្លួនស្រលាញ់សិល្បៈបុរាណខ្មែរណាស់ ចង់ថែរក្សា ចង់អភិរក្ស ចង់ផ្សព្វផ្សាយអោយគេស្គាល់ តែនៅពេលដែលមានកម្មវិធីម្តងៗជួលរបាំរកតែតំលៃថោក ហើយតថ្លៃដូចផ្សារត្រី។

    បន្ទប់ផ្លាស់សំលៀកបំពាក់សំរាប់អ្នករបាំមិនសំខាន់ទេ ផ្លាស់កន្លែងណាក៏បានដែរឱ្យតែតែងខ្លួនបាន មិនថាឡើយបន្ទប់ទឹក ពីព្រោះបន្ទប់ម៉ាស៊ីនត្រជាក់ទុកអោយតារាចំរៀងសម័យតែងខ្លួនអស់ហើយ ។ ម្ហូបអាហារម្ចាស់កម្មវិធីមិនអោយហូបទេ ពីព្រោះថាវាថ្លៃ អ្នកសិល្បៈបុរាណដូចពួកយើងមិនសមនឹងហូបវាទេ រាំចប់ហូបបាយផ្ទះរៀងៗខ្លួនទៅ ។ អនិច្ចាណាស់អ្នកសិល្បៈរបាំបុរាណខ្មែរ បន្តិចទៀតលែងមានអ្នកស្នងទើបដឹងថាបាត់បង់ ហើយសូមឈប់ពោលពាក្យថា គេជាចោរលួចទៀតទៅ យើងខ្លួនឯងទេ ដែលគ្មានសមត្ថភាពថែរក្សាអរិយធម៌មរតកវប្បធម៌ដ៏ផូរផង់នេះអោយនៅរស់រានបាននោះ»៕

  • វ៉ាន់ នីឡា ចេញមុខនិយាយពីរឿងប្រព័ន្ធតុលាការស្រុកខ្មែរ ក្រោយអតីតគូស្នេហ៍ទម្លាយរូបថតជិតចូលរោងការ

    វ៉ាន់ នីឡា ចេញមុខនិយាយពីរឿងប្រព័ន្ធតុលាការស្រុកខ្មែរ ក្រោយអតីតគូស្នេហ៍ទម្លាយរូបថតជិតចូលរោងការ

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាស្រី វ៉ាន់​ នីឡា ឬមានឈ្មោះពិត សុខ ចិន្តា នៅថ្ងៃទី 27 ខែមីនា ឆ្នាំ 2018 នេះ បានបង្ហោះសារអមដោយជាមួយរូបភាពជាច្រើនសន្លឹក ដែលស្ដែងពីអារម្មណ៍មិនពេញចិត្តចំពោះប្រព័ន្ធតុលាការនៅក្នុងប្រទេសកម្ពុជា ខណៈក្រោយពេលអតីតគូស្នេហ៍បានបង្ហោះរូបភាពថត Pre-wedding និងជិតដល់ពេលចូលរោងការនោះ បានបណ្ដាលឱ្យមានភាពភ្ញាក់ផ្អើលពេញបណ្ដាញសង្គម ដែលរូបនាងផ្ទាល់បានអះអាងថា នាងនៅមិនទាន់បានទទួលភាពយុត្តិធម៌នៅឡើយទេ។

    កញ្ញា វ៉ាន់ នីឡា បានបង្ហោះសារប្រកបដោយភាពឈឺចាប់ថា « ហ្នឹងហើយបងប្អូនទាំងអស់គ្នា មើលទៅណា៎ ប្រពន្ធ័ច្បាប់តុលាការស្រុកខ្មែរ ខ្ញុំមិនទាន់បានទទួលភាពយុត្តិធម៌ស្អីទេ បងបងសារព័ត៌មានកុំយល់ច្រលំ ភាពយុត្តិធម៌សម្រាប់ខ្ញុំមានត្រឹមតែក្រដាសប្រកាសសាលក្រមក្លែងក្លាយដែលគ្មានប្រសិទ្ធភាពតែមួយសន្លឹកប៉ុណ្ណោះ ហើយក៏គ្មានខាងតុលាកាមួយរូបណាអើពើនិងរកដំណោះស្រាយឱ្យខ្ញុំចេញជារូបជារាងទៅតាមសេចក្តីប្រកាសសាលក្រមនោះដែរ »។

    សេចក្ដីឈឺចាប់ និងការទទូចទាមទាររកយុត្តិធម៌ បានបណ្ដាលនារីម្នាក់នេះ ហ៊ានបញ្ជាក់យ៉ាងដូច្នោះ « ខ្ញុំសូមជម្រាបថា ខ្ញុំអត់បានឈឺចុកចាប់នឹងរឿងដែលអាមនុស្សពាលនឹងវារៀបការទេ តែខ្ញុំឈឺដែលមនុស្សដែលត្រូវជាប់ទោសវាបែជារួចខ្លួនសប្បាយរីករាយក្អាកក្អាយ មិនតែប៉ុណ្ណោះថែមទាំងប្រកាសក្តែងៗរៀបការទាំងវាមិនទាន់ចេញមុខដោះស្រាយរឿងក្តីចប់សព្វគ្រប់។ ស្រុកខ្មែរគ្មានភាពយុត្តិធម៌សម្រាប់ប្រជារាស្រ្តឡើយ គ្នាគេ ឱ្យចាំ »។ ការទទូចរបស់តារាស្រីរូបនេះ បានធ្វើឱ្យមហាជនខ្មែរសង្រេងចិត្តជាខ្លាំង និងអាណិតដល់នាងជាអ្នករងគ្រោះ៕