Author: អេបិល

  • គណនីហ្វេសប៊ុកមួយបន្តហែករឿង ដែន សក្កដា ស្រលាញ់ភេទដូចគ្នា

    គណនីហ្វេសប៊ុកមួយបន្តហែករឿង ដែន សក្កដា ស្រលាញ់ភេទដូចគ្នា

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅពេលថ្មីៗនេះ បានឱ្យដឹងថា បន្ទាប់ពីសារព័ត៌មានក្នុងស្រុកមួយបានចេញផ្សាយថា តារាសម្ដែងប្រុស ដែន សក្កដា ត្រូវបានគេទម្លាយប្រវត្តិជាបុរសលក់ខ្លួន និងម៉ាស្សានៅប្រទេសថៃ មុនពេលដែលលោកឈានជើងចូលសិល្បៈ ហើយបានសាងកេរ្ដិ៍ឈ្មោះក្នុងការសម្ដែង។

    កន្លងទៅបានភ្លាមៗតារាសម្ដែងប្រុសរូបនេះ បានចេញមុខប្រតិកម្មបកស្រាយចំពោះរឿងនេះថា អ្វីដែលប្រភពប្រាប់នោះជារឿងមិនពិតនោះទេ ព្រោះថាលោក មាន​បងប្អូន​និងបងប្រុសបងស្រីធ្វើការធំៗក្នុរាជការ ហើយម្យ៉ាងវិញទៀត មាន​ផ្ទះនៅថៃ បើមិនជឿទេចាំខ្ញុំនាំទៅមើល ។ លោកអះអាងថា ការលើកឡើងនោះជារឿងមិនពិតទាល់តែសោះ តែបើរឿងនេះពិតលោកពិតជាសប្បាយចិត្ត ហើយសមត្ថភាពខ្ញុំប៉ុណ្ណឹងដែរ ឲ្យទៅលក់ខ្លួនម៉េចកើតទៅ? នោះជាទង្វើរឿងសម្អុយ​កេរ្តិ៍ឈ្មោះរបស់លោក ។​

    តែដោយឡែក នៅពេលថ្មីនេះៗ ស្រាប់តែគណនីមួយនៅលើហ្វេសប៊ុក មានឈ្មោះ Bozz Ya Smile បានទម្លាយរឿងរបស់លោក និងប្រវត្តិស្រឡាញ់ប្រុសដូចគ្នារបស់លោក ចេញមកបន្ថែមគ្មានសេសសល់ទៀត ដែលបណ្ដាលឱ្យមានការភ្ញាក់ផ្អើលកាន់តែខ្លាំងឡើង។ គណនីមិនច្បាស់ការណ៍បានសរសេរថា « ពិនណាស់លោកសក្កដា ពិនសំដែងទាំងក្នុងសាច់រឿងនិងជីវិតពិត។ លោកច្រានចោលនូវព័ត៌មាន ដែលថា លោកជាប្រុសស្រលាញ់ភេទដូចគ្នា និងមិនមែនជាប្រុសលក់ខ្លួននៅថៃ(លក់ខ្លួនអោយប្រុស) កាលពីមុន។ តែខ្ញុំចង់ប្រាប់លោកថា លើលោកនេះគ្មានអាថ៌កំបាំងទេ មានមនុស្សជាច្រើនណាស់បានដឹងនូវជីវះប្រវត្តិដែលស្អុយកខ្វក់របស់លោក បើលោក ទទួលស្គាល់ហើយធ្វើអោយមនុស្សគ្រប់គ្នាគេអាណិតវិញនោះ វាប្រសើរជាង។

    អីក៏ឡូយម្លេះលោក មានបងប្អូនប្រុសស្រីសុទ្ធតែធ្វើការធំក្នុងមន្ត្រីរាជការ បើចឹងមែននោះម៉េចក៏ក្រដល់ថ្នាក់ជួលផ្ទះគេនៅ ហើយមិនមានលុយទៅទិញផ្ទះនៅ ផ្ទាល់ខ្លួន? ហើយបងប្អូនលោកនិង ឈ្មោះអី? នៅក្រសួងមួយណា? ហើយកាន់តំណែងអី? ជួយប្រាប់ផង ហើយលោកថាមានផ្ទះនៅថៃ ផ្ទះនៅកន្លែងណានៃស្រុកថៃ? បើតាមចរឹកតារាហេងស៊យ និងលក់ខ្លួនដូចលោកនេះ ប្រាកដជាបង្ហោះអួតគេងាប់ហើយ។ ហាហា……….

    ហើយចុះលោកម៉េចក៏មិនបកស្រាយផងរឿងស្រលាញ់ភេទដូចគ្នានិង? រឺក៏លោកទទួលស្គាល់ហើយថាលោកជាខ្ទើយ? ហាហា…….

    ខ្ញុំជ្រេញចរឹកលោកខ្ទើយឯងណាស់ លោកខ្ទើយលក់ខ្លួន។ លោកគួរតែដឹងគុណតារាសំដែងជើងចាស់មួយរូបនោះទៅដែលបានទៅរកប្រុសប៉ះចំកន្លែងលោកលក់ខ្លួន និងយកលោកមកដុសលាងនៅខ្មែរវិញហើយនាំលោកចូលក្នុងពិភពសិល្បះ បើមិនចឹងទេលោកឡូវនេះប្រហែលក្លាយជាប្រុសលក់ខ្លួនមួយជីវិតហើយ។
    ហើយខ្ញុំនៅដឹងទៀតថាលោកសព្វថ្ងៃនេះ មានបុរសពោះម៉ាយកូនពីរចិញ្ចឹម ដែលមានស្រុកកំនើតនៅខេត្តបាត់ដំបង បុរសនោះ ឈ្មោះប៉ែន វឌ្ឍនះ បើកផ្ទះវេលុយ e-money និងបញ្ញើទៅតាមខេត្ត ដែលមានអាស័យដ្ឋាននៅទល់មុខផ្សារឃ្លាំងរំសេវ។ ហើយមិត្តភ័ក្កជិតដិតលោកឯងក៏បាន ប្រាប់ថាលោក ប៉ែន វឌ្ឍនះ ចេញចូលផ្ទះលោកឡើងដូចជាប្តីប្រពន្ធទៅហើយ រយះពេលជាងបីឆ្នាំនេះ ដោយមានការទទួលស្គាល់ពីក្រុមគ្រួសាររបស់លោកផ្ទាល់»។

    តើរឿងប្រទាក់ក្រឡារបស់តារាសម្ដែងប្រុសរូបនេះ ទៅជាយ៉ាងណាវិញនោះ សារព័ត៌មាន ឡារ៉ែន កំពុងព្យាយាមទាក់ទងលោក ដែន សក្កដា សុំការបំភ្លឺបន្ថែមទៀត ៕

     

  • G-Devith និង ទេព បូព្រឹក្ស ពាំនាំល្ខោនខោល និងរបាំគោះត្រឡោកសម្ដែងយ៉ាងកក្រើកឆាកតន្ត្រី

    G-Devith និង ទេព បូព្រឹក្ស ពាំនាំល្ខោនខោល និងរបាំគោះត្រឡោកសម្ដែងយ៉ាងកក្រើកឆាកតន្ត្រី

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅពេលថ្មីៗនេះ បានឱ្យឃើញថា តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក G-Devith និងកញ្ញា ទេព បូព្រឹក្ស បានបង្ហាញវត្តមាន និងការសម្ដែងពិសេសនៅលើឆាកប្រគំតន្ត្រីរបស់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍បាយន្ដ ដែលបាននាំបទចម្រៀងមានចំណងជើងថា « មើលក្បាច់អូននែ! » មកសម្ដែងបញ្ចូលគ្នាជាមួយការម្ដែងល្ខោនខោល និងរបាំគោះត្រឡោក បានធ្វើឱ្យអ្នកគាំទ្រពេញចិត្ត រំភើបចំពោះទស្សនីយភាពពិសេសនេះរហូតដល់ស្រែកហ៊ូរកញ្ជៀកលាន់ពេញឆាកតែម្ដង។

    លោក G-Devith បានរៀបរាប់នៅលើបណ្ដាញទំនាក់ទំនងហ្វេសប៊ុកលោកថា « សិល្បះបុរាណ ក៏ជាកល្យាណមិត្ត និងសិល្បះសម័យ សូមចូលរួមលើកស្ទួយដោយចិត្តនិងបេះដូង ជាជាងការ share និង comment វាយតម្លៃ
    ការច្របាច់បញ្ចូលមួយនេះសម្រាប់ អ្នកគាំទ្រជាទីស្រឡាញ់.. ស្រឡាញ់បងប្អូនទាំងអស់គ្នា សូមចូលរួមលើកទឹកចិត្តនឹងថែរក្សាទាំងអស់គ្នា ចែករំលែកក្តីស្រឡាញ់ផងបាទ »។

    ដោយឡែកខាងកញ្ញា ទេព បូព្រឹក្ស ឯណេះវិញក៏បានរៀបរាប់ដែរថា​ « ពួកយើងមានមោទកភាព 🇰🇭 ដែលបានបងៗខាង សិល្បៈ​បុរាណខ្មែរ ចូល​រួម​គ្នាបង្កើតភាព​​រស់រវើករវាង សិល្បៈ​បុរាណ និងសម័យ​​ យើ​រួមគ្នាលើឆាកតែមួយ សិល្បៈទាំងពីរ ត្រូវដើរទន្ទឹមគ្នា រវាងបុរាយនិងសម័យ…សង្ឈឹមថាពុកម៉ែ បងប្អូន គ្រាំទ្រ សិល្បៈខ្មែរ យើងទាំងអស់គ្នា យើងអភិរក្ស​សិល្បៈ​បុរាណ យើង​អភិវឌ្ឍន៍សិល្បៈសម័យ »៕

  • ប៉ុន្មានសន្លឹករបស់នាយ ព្រែក និងគូស្នេហ៍សមគ្នាឥតខ្ចោះ

    ប៉ុន្មានសន្លឹករបស់នាយ ព្រែក និងគូស្នេហ៍សមគ្នាឥតខ្ចោះ

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ពិធីករប្រចាំស្ថានីយទូរទស្សន៍ MY TV និងជាតារាកំប្លែងវ័យក្មេង នាយ ព្រែក បានបង្ហោះរូបភាពជាមួយគូដណ្ដឹងយ៉ាងស្រស់សោភា នាឱកាសចូលរួមពិធីមង្គលការមួយ ដែលអ្នកគាំទ្រ បានលាន់មាត់ថា មួយសន្លឹកនេះ អ្នកទាំងពីរពិតជាស័ក្តសមគ្នាណាស់ ស្អាតទាំងគូតែម្ដង។ កន្លងមក នាយ ព្រែក តែងតែបង្អួតភាពផ្អែមល្ហែម និងស្និលស្នាលជាមួយសំណព្វចិត្តលោកឱ្យមហាជនអ្នកគាំទ្របានឃើញ ពីចំណងស្នេហ៍ស្អិតរមួតដូចស្ករតាំងម៉ែនេះ។

    ជាក់ស្ដែង​ថ្មីៗ​នេះ គូស្នេហ៍​វ័យក្មេង​មួយគូ​ខាងលើ បាន​បណ្ដើរគ្នា​ទៅ​ចូលរួម​មង្គលការ​មួយ​យ៉ាង​ត្រសង​នៅ​ខេត្តកំពង់ចាម ទោះបីជា​គូ​ដណ្ដឹង នាយ​ព្រែក មិនមែនជា​អ្នកសិល្បៈ​ក៏ពិតមែន តែ​នាង​មាន​រូប​សម្រស់​ស្រស់ស្អាត ស៊ី​វិ​ល័យ​មិន​ចាញ់​តារា​ប៉ុន្មាន​ទេ ធ្វើឱ្យក្រសែភ្នែកជាច្រើនបានសម្លឹងនិងចាប់អារម្មណ៍មកលើរូបនាង និងនាយ ព្រែក ផ្ទាល់តែម្ដង។ ជាទូទៅអ្នកគាំទ្របានពោលសរសើរពីរូប​សម្រស់​អនាគត​កូនប្រសា យាយ​យ៉យ រូបនេះ ពិតជា​ស្រស់ស្អាត សមសួន លេចធ្លោ​គួរឱ្យ​ស្រឡាញ់​ជាមួយ​ឈុត​ពណ៌​ទឹក​សណ្ដែក​ខ្ចី​របស់​នាង ។

    គួរបញ្ជាក់ផងដែរ តារា​កំប្លែង​វ័យក្មេង នាយ​ព្រែក បាន​ភ្ជាប់ពាក្យ​ជាមួយ​កូនស្រី​អ្នក​ខេត្តកំពង់ចាម​កញ្ញា ជា ស្រី​តី អស់​រយៈពេល​យូរ​គួរសម​ដែរ​ហើយ ប៉ុន្ដែ​មកដល់ពេលនេះ គូស្នេហ៍​វ័យក្មេង​មួយគូ​នេះ​នៅ​មិនទាន់​លេចឮ​ដំណឹង​ចូល​រោងការ​នៅឡើយទេ៕

  • ប្រធានសមាគមខ្មែរកាណាដាលោក ឃុន ដេវីត ត្រូវបានឃាត់ខ្លួនក្នុងបណ្ដឹងតារាស្រី ម៉ុក អានីត

    ប្រធានសមាគមខ្មែរកាណាដាលោក ឃុន ដេវីត ត្រូវបានឃាត់ខ្លួនក្នុងបណ្ដឹងតារាស្រី ម៉ុក អានីត

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាចម្រៀងស្រី ម៉ុក អានីត នៅពេលថ្មីៗនេះ បានឱ្យដឹងថា មានប្រភពមួយទម្លាយថាប្រធានសមាគមខ្មែរកាណាដាលោក ឃុន ដេវីត ពេលនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនិងបណ្តឹង របស់តារាចម្រៀងផលិតកម្មប៊ិកមែន កញ្ញា ម៉ុក អានីត។

    បើយោងតាមសាមីខ្លួនកញ្ញា ម៉ុក អានីត បានសរសេរបញ្ជាក់ នៅលើហ្វេសប៊ុកថា «ខ្ញុំ ម៉ុក អានីត និងលោក ខេវិន កំពង់រងចាំសុំអនុញ្ញាតិយោបល់ពីប៉ូលិស និងចង្អុលបង្ហាញពីព្រះរាជអាជ្ញា ជុំវិញរឿងករណីនេះ ដើម្បីសុំការបកស្រាយទៅមហាជន ព្រោះជនល្មើសត្រូវបានចាប់ខ្លួនព្រឹកម្សិលមិញហើយ»។ ដោយឡែក លោក ខេវិន ក៏បានបញ្ជាក់បន្ថែមនៅលើហ្វេសប៊ុកយ៉ាងដូច្នោះថា « សួស្ដីបងប្អូនក្នុង Facebook ទាំងអស់គ្នាពួកខ្ញុំទាំងពីរទើបទទួលបានការអនុញ្ញាតិពីព្រះរាជអាជ្ញានិងយោបល់មេធារី ដើម្បីចេញមុខបកស្រាយជុំវិញរឿងបទបរិហារកេរ្ត៏នឹងបង្ខូចកេរ្ត៏ឈ្មោះ ខ្ញុំបាទខេវិន នឹង ម៉ុក អានីត ពីសំណាក់ឈ្លើងសង្គម ទន់ ពូន ហៅ ឃុន ដេវិត ពួកខ្ញុំនិង Live ក្នុងពេលឆាប់ៗនេះសូមបងប្អូនជួយSharesអោយបានច្រើនជូនជាព័ត៏មាន សូមអរគុណ»។

    គួរបញ្ជាក់ផងដែរថា នាពេលនេះ គណនីហ្វេសប៊ុករបស់លោក ឃុន ដេវីត បានអះអាងថា គណនីនេះត្រូវបានជនអណាមិកបន្លំហែកចូលប្រើប្រាស់ ក៏ប៉ុន្ដែមុនពេលធ្វើការប្រកាសខ្លួនបែបនេះ លោក ឃុន ដេវីត ក៏ធ្លាប់បានបង្ហោះសាររៀបរាប់អះអាងពាក់ព័ន្ធជាមួយករណីកញ្ញា ម៉ុក អានីត និងលោក ខេវិន ក្រោយផ្ទុះព័ត៌មានឡើងថា « តាំងនាមសហគមន៍ខ្មែរ Canada, រីករាយដែលបានធានាកូនខ្មែរ 34នាក់ មករស់នៅលើដី Canada មានអនាគតល្អ តែគួរឲ្យសោកស្ដាយ ចុងក្រោយនេះប៉ះក្រពើ 2 ដែលបានមកដល់ហើយរត់គេចបាត់ ថែមទាំងប្រឌិតរឿងភរ ចោទថា ខ្ញុំបង្ខំនាង ម៉ុក អានីត ឲ្យមក..ការពិតអា ខេវិន បោកឲ្យខ្ញុំយកមក.. ខ្លួនឯងពោះធំ 5ខែហើយ។ មេធាវី សួ ថា ? បើប្រាកដបង្ខំឲ្យមក.. ម៉េចក៏ភើ្លមកអីចឹង? មេចមិន block Facebooks, ម៉េចមិនប្ដឹងទូតថា នាងមកនេះគឺដើម្បីឲ្យគេ…? ឥឡូវ វាប្ដឹងខ្ញុំឡើងតុលាការ។ មកពីវាបានសិទ្ធិនៅបណ្ដាះអាសន្ន។ កុំអាលអរពេលតុលាការឃើញថាភរ បំពានលើ sponsor គឺដឹងថា យ៉ាងម៉េចហើយ ឲ្យវាសប្បាយសិនចុះ ស៊ីលុយរាល់ខែ 1000ដុល្លារ បាន lawyer free, ទៅពេទ្យ free ហើយលួចធ្វើការយកលុយសុទ្ធទៀត»៕

  • ម៉ុក អានីត សុំការបញ្ចាក់គូរសញ្ញាក្រហមលើរូបនាងដើម្បីបញ្ចាក់ពីអ្វី?

    ម៉ុក អានីត សុំការបញ្ចាក់គូរសញ្ញាក្រហមលើរូបនាងដើម្បីបញ្ចាក់ពីអ្វី?

    បន្ទាប់ពីចេញមុខបកស្រាយនៅលើគណនីហ្វេសប៊ុកពាក់ព័ន្ធជាមួយរឿង លោក ឃុន ដេវីត បានបោកប្រាស់តារាចម្រៀងស្រី ម៉ុក អានីត ឱ្យទៅច្រៀងនៅប្រទេស កាណាដា និងបានកេងប្រវ័ញ្ញកម្លាំងពលកម្មរបស់នាង និងមិត្តភក្ដ មិនត្រឹមតែប៉ុណ្ណោះទេ ក៏បានបង្ខាំងកញ្ញា ម៉ុក អានីត ទុករួមភេទ រហូតធ្វើឲ្យនាងមានផ្ទៃពោះ 5 ខែទៀតផងនោះ អតីតតារាចម្រៀងស្រីនៅផលិតកម្ម រ៉ុក រូបនេះនៅតែមិនទាន់អស់ចិត្តជាមួយនឹងបណ្ដាអ្នកសារព័ត៌មានមួយថែមទៀត ដែលបានចេញផ្សាយពីរូបនាង និងមានការសុំបញ្ជាក់ពី រង្វង់ក្រហមដែលបានគូរលើរូបនាង តើជាសញ្ញាអ្វី ? មានសេចក្ដីដូចម្ដេច ?

    តារាស្រីរូបនេះ បានសរសេរសារនៅលើហ្វេសប៊ុករបស់ខ្លួនថា «ខ្ញុំនឹងសុំឱ្យនាយកនិពន្ធPage dailyreport.media បំភ្លឺរឿងករៈណីបន្ថែមមួយទៀត ហេតុអីយករូបនាងខ្ញុំទៅគូរសញ្ញាក្រហមដើម្បីបញ្ចាក់ពីអ្វី??? នាងខ្ញុំជាជនល្មើស ជាឧក្រិតជន ជនសង្ស័យ ឬរូបនឹងបានស្លាប់បាត់បង់ជីវិតហើយ នេះជាការប្រមាថថ្មីមួយទៀត មកលើរូបនាងខ្ញុំ។ ឋិតក្នុងពេលប៉ូលិសកំពុងសួរចម្លើយជនល្មើស តាមការណែនាំរបស់សម្ថតកិច្ច លោកឱ្យនាងខ្ញុំដាក់ពាក្យប្ដឹងមួយទៀត ដើម្បីមានការស៊ើបអង្កេតទៅ Page dailyreport media ថាតើនរណាជាអ្នកផ្ដល់ពត៏មាននឹងរូបថតគូសសញ្ញាក្រហមបន្ថែមលើរូបនាងខ្ញុំ សូមបងប្អូនជួយShares ដើម្បីអោយម្ចាស់Page បកស្រាយបំភ្លឺ ។ ចង់ប្រាប់ថាកុំកេញចំណេញប្រយោជន៏នៅពេលដែលនាងខ្ញុំកំពុងមានបញ្ហា។ មួយនៅក្នុងទ្រុងហើយតើមានប៉ុន្មានអ្នកទៀតនៅពីក្រោយករៈណីនេះ »។

    ម្យ៉ាងវិញទៀត លោក ខេវិន រ៉ុក ដែលត្រូវជាអតីតមិត្តរួមទ្រនំ និងគេបានដឹងថាជាប់ពាក់ព័ន្ធករណីទៅច្រៀងនៅកាណាដាជាមួយបញ្ហាតារាស្រីខាងលើនេះ ក៏បានរៀបរាប់សុំការបញ្ជាក់ផងដែរថា « គូររង្វង់ក្រហមនឹងមានន័យយ៉ាងមិចអស់លោក??? គាត់ឆបោកគេឬ ជនសង្ស័យ??? បើមិនជួយចូកចែកុំបន្ថែមព្រោះតែមហិឆ្ឆិតាខ្លួនឯង រៀនប្រើខួរខ្លះទៅ គេគ្មានកិត្តិយស ឬមិនស្មើយើង ប្រហែល ម៉ុក អានីត គេមិនសូវស្គាល់ហើយ » ។

    យ៉ាងណាមិញ ខាងស្ថាប័នសារព័ត៌មានខាងលើនេះបានអះអាងដូច្នេះថា « ផ្អែកលើការបកស្រាយពី រស់ ម៉ូនីកា ក្រោយប្រតិកម្មព័ត៌មានមួយ ដោយបានផ្ញើរូបមកកាន់ Dailyreport កាលពីយប់ថ្ងៃទី​28 ខែមីនា ចង់ជម្រះមន្ទីលសង្ស័យ ប៉ុន្តែ​អ្នកនាង រស់ ម៉ូនីកា បានគូសរង្វង់ក្រហមដើម្បីបញ្ជាក់ថា មួយណា ម៉ុក អានីត និងមួយណា រស់ ម៉ូនីកា តែប៉ុណ្ណោះ រួច​ក៏បានផ្ញើមកកាន់ស្ថាប័នយើងខ្ញុំ។ ការគូសរង្វង់ក្រហមពីម្ចាស់ដើម រស់ ម៉ូនីកា នេះ មិនមែន​សំដៅទៅលើថា កញ្ញាជា​ជនសង្ស័យ ឬឧក្រិដជន ឬប្រមាថជីវិត ដូចការលើកឡើងនោះទេ ។ សុំកញ្ញា ម៉ុក អានីត ទទួល នូវ​ការស្រាយបញ្ជាក់ពីស្ថាប័នយើងខ្ញុំ »៕

  • កំពុងល្បីកប់ « រាំស្កុប »របស់​ យូរី ត្រូវក្រសួងហាមមិនឱ្យចាក់ផ្សាយ

    កំពុងល្បីកប់ « រាំស្កុប »របស់​ យូរី ត្រូវក្រសួងហាមមិនឱ្យចាក់ផ្សាយ

    នៅពេលថ្មីៗនេះ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសមានភាពភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលបទចម្រៀងកំពុងតែទទួលប្រជាប្រិយភាពរបស់តារាចម្រៀងស្រី យូរី គឺបទមានចំណងជើងថា « រាំស្កុប » ត្រូវបានក្រសួងព័ត៌មានចេញលិខិតថ្លែងការណ៍មក ប្រកាសហាមមិនឱ្យចាក់ផ្សាយនូវបទចម្រៀងរបស់តារាស្រីរូបនោះនៅលើស្ថានីយទូរទស្សន៍ និងទូរទស្សន៍អនឡាញគ្រប់ប្រភេទ។

    នៅក្នុងសេចក្ដីបញ្ជាក់របស់លិខិតដែលចេញដោយរដ្ឋមន្ដ្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់ថា វីដេអូបទ « រាំស្កុប » បានប្រើស្លាកសញ្ញា Logo របស់មន្ទីរពេទ្យកាល់ម៉ែត្រដោយគ្មានការអនុញ្ញាតិ ដោយមានបង្ហាញនៅក្នុងឈុតសម្ដែងនៃបទចម្រៀងនេះ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់មន្ទីពេទ្យ និងទឹកចិត្តបំពេញការងារវិជ្ជាជីវៈរបស់បុគ្គលិកនៃមន្ទីរពេទ្យកាល់ម៉ែត្រ។

    គួររំឭកផងដែរថា វីដេអូចម្រៀងរបស់កញ្ញាបទ « រាំស្កុប » កន្លងមកក៏ធ្លាប់ជួបបញ្ហាកម្មសិទ្ធបញ្ញាផងដែរ ដោយឈុតមួយនៃបទនេះ បានចម្លងប្លង់របស់ក្រុមការងារភ្លើងគុប ដោយគ្មានការអនុញ្ញាតិដូចគ្នា ហើយនៅពេលថ្មីនេះ ក៏បានជួយបញ្ហាដូចពោលខាងលើថែមទៀត៕

    https://www.youtube.com/watch?v=q-o15T93kGM

  • « ស្រលាញ់អូន​ស្លៀកខោរឹប» របស់លោក សុវត្ថិ មុនីវណ្ណ រងការរិះគន់ខ្លាំងថា ចម្លងស្ទាយគេ

    « ស្រលាញ់អូន​ស្លៀកខោរឹប» របស់លោក សុវត្ថិ មុនីវណ្ណ រងការរិះគន់ខ្លាំងថា ចម្លងស្ទាយគេ

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថ្មី!នេះ គេមើលឃើញថា ក្រោយពីចេញបទ « ក្បាច់កង្កែប» របស់កូនប្រុសទាំងបីរបស់កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ដែលកំពុងតែទាញបានប្រជាប្រិយភាពផងនោះ ស្រាប់តែថ្មីនេះទទួលរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជន ថាបទថ្មី របស់លោក សុវត្ថិ មុនីវណ្ណ លួចចម្លងស្ទាយពីគេមក។ ទន្ទឹមជាមួយបទចម្រៀងដែលកំពុងពេញនិយមខ្លាំងជាពិសេសស្រទាប់យុវវ័យបទ « ស្រលាញ់អូន​ស្លៀកខោរហែក» ស្រាប់តែតារាពន្លកថ្មី សុវត្ថិ មុនីវណ្ណបានចេញបទស្រដៀងហ្នឹងដែរបទ « ស្រលាញ់អូន​ស្លៀកខោរឹប» ធ្វើឲ្យមហាជនមួយចំនួនរិះគន់យ៉ាងចាស់ដៃថាកាឡៃពីគេ នេះជាលើកទីពីរហើយដែល​កូន​ប្រុសច្បងលោកព្រាប សុវត្ថិភាពរងការរិះគន់។

    ជាមួយនេះ អ្នកលេងបណ្ដាញទំនាក់ទំនងសង្គមបានរិះគ​ន់ចំពោះបទ « ស្រលាញ់អូន​ស្លៀកខោរឹប» របស់លោក សុវត្ថិ មុនីវណ្ណ ថា « ចំណងជើង​ស្រដៀង​ បទ​ភ្លេង​ក៏ស្រដៀងទៀត​មិនចេះនិពន្ធ​ឲ្យ​ប្លែក​សោះ? គេល្បីតាមគេកប់ »។ ខ្លះទៀតថា « ចម្លងភ្លេងសឹងតែទាំងអស់តែបានកាឡៃយោង​ ហើយច្រៀងស្រដៀងគ្នាទៀត​ ឥឡូវមិនដឹងគិតយ៉ាងម៉េចទេ​ កូនខ្មែរចម្លងបទគ្នាឯងប្រៀបដូច​ ខ្មែរសម្លាប់គ្នាឯងអីចឹង »។ ចំពោះការប្រតិកម្មខាងលើនេះ នៅមិនទាន់មានការបកស្រាយច្បាស់ការណ៍ណាមួយចេញពីផលិតកម្មរស្មីហង្សមាស និងលោក សុវត្ថិ មុនីវណ្ណ នៅឡើយទេ។

    តើប្រិយមិត្តទាំងអស់គ្នាយល់យ៉ាងណារវាងបទទាំងពីរខាងលើនេះ មានភាពស្រដៀង និងប្រហាក់ប្រហែលគ្នាយ៉ាងនោះ សូមស្ដាប់ និងទស្សនាវីដេអូខាងក្រោមនេះ៖

    https://www.youtube.com/watch?v=fAq4vmLRGVg

  • ចាប សក្កណា និង លីន សោម៉ា សម្រក់ទឹកភ្នែកដើរចេញពីកម្មវិធី Cambodian Idol

    ចាប សក្កណា និង លីន សោម៉ា សម្រក់ទឹកភ្នែកដើរចេញពីកម្មវិធី Cambodian Idol

    កាលពីរាត្រីយប់មិញនេះ មហាជនអ្នកគាំទ្របានភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលបេក្ខជន ចាប សក្កណា និងបេក្ខនារី លីន សោម៉ា ដែលធ្លាប់ជាបេក្ខភាពមានសំឡេងល្អ និងអាចប្រើប្រាស់សំឡេងរហូតដល់តុងខ្ពស់ ហើយលេចធ្លោជាងគេនោះ បានចាកចេញពីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី 3 ទាំងសម្រក់ទឹកភ្នែក។

    ជាក់ស្ដែងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 3 វគ្គ Live Show បានឈានដល់សប្ដាហ៍ពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយនៅក្នុងនោះតម្រូវឱ្យមានត្រឹមបេក្ខភាពចំនួន 4 រូបប៉ុណ្ណោះដែលអាចបន្ដដំណើរទៅកាន់វគ្គផ្ដាច់ព្រាត់បាន។ ជាមួយគ្នានោះដែរ ក្នុងសប្តាហ៍នេះនៅមានបេក្ខជនទាំងអស់ 6រូប ដែលបានប្រកួតប្រជែងដោយបកស្រាយបទចម្រៀងលើវិញ្ញាសារ « ចម្រៀងធ្លាប់ស្ដាប់ តែមិនធ្លាបើច្រៀងពីមុនមក »។

    សូមជម្រាបដែរថា ជាលទ្ធផលយ៉ាងសុគ្រិតពីការបោះឆ្នោតផ្ញើសារគាំទ្រពីសំណាក់មហាជន បេក្ខភាព លីន សោម៉ា និង ចាប សក្ខណា ទទួលបានសារតិចជាងគេ ហើយត្រូវបានចាកចេញពីកម្មវិធីមិនអាចបន្តទៅដណ្តើមពាន Cambodian Idol នៅសប្តាហ៍ក្រោយបានឡើយ។ យ៉ាងណាមិញបេក្ខជនចំនួន4 រូបដែលនឹងត្រូវប្រកួតប្រជែង នៅវគ្គផ្តាច់ព្រ័ត្រមាន លោក សៀក ញញឹម, កញ្ញា ឈៀង សុវណ្ណារី, លោក គ្រី ថៃពៅ និងកញ្ញា ចែម ស្រីល័ក្ខ៕

  • សម្ដីចុងក្រោយលោកតា វីតាមីនសេ ផ្ដាំទៅកូនចៅ

    សម្ដីចុងក្រោយលោកតា វីតាមីនសេ ផ្ដាំទៅកូនចៅ

    តារាកំប្លែងជើងចាស់ លោក មាស សាមឿន ហៅលោកតា វីតាមីនសេ បានទទួលមរណភាព ក្នុងអាយុ 69ឆ្នាំ ដោយរោគាពាធ នាអាធ្រាត្យថ្ងៃទី 29 ឈានចូល 30 ខែមីនា ឆ្នាំ 2018 នេះ ដែលដំណឹងនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្ររូបលោកតា កើតក្ដីសោកសង្រេង និងទុក្ខសោកយ៉ាងគ្រៀមក្រំ ខណៈបាត់បង់វិរៈសិល្បករកំប្លែងរូបនេះជារៀងរហូត។

    សូមជម្រាបផងដែរថា អ្នកនាងប៉េងប៉ោង បានប្រាប់ពីស្ថានភាពលោកតាមុនពេលមរណៈថា ក្រុមគ្រូពេទ្យមិនហ៊ានបញ្ជាក់លទ្ធផលពីអាការៈជំងឺរបស់ឪពុករបស់នាងទេ តែបានឱ្យក្រុមគ្រួសារត្រៀមចិត្តទុកជាមុន ព្រោះជំងឺឪពុកនាងបានវិវត្តកាន់តែធ្ងន់ធ្ងរ ។ កូនស្រីរបស់លោក គឺអ្នកនាង ប៉េង ប៉ោង បានអះអាងទាំងទឹកភ្នែកថា លោកវីតាមីនសេ បានធ្លាក់ក្នុងដំណាក់កាលមួយ គួរឱ្យព្រួយបារម្ភ បន្ទាប់ពីលោកមិនអាចទទួលទានអ្វីបាន និងមិនដឹងខ្លួន ដែលតម្រូវឲ្យគ្រូពេទ្យដាក់អុកស៊ីហ្សែន ។ ក្រោយពីគ្រូពេទ្យ បានជួយអស់លទ្ធិភាពហើយនោះ កាលពីវេលាម៉ោង5 ល្ងាចថ្ងៃទី29ខែមីនា នេះដែរនាយ វីតាមីនសេ ត្រូវបានក្រុមគ្រូពេទ្យកាល់ម៉ែត្របានអនុញ្ញាត្តិឲ្យក្រុមគ្រួសារដឹកមកផ្ទះវិញ និមន្ដព្រះសង្ឃបាំងត្រកូលនិងសង្ឈទាន លុះដល់កណ្ដាលអាធ្រាត្យលោកតាក៏បានលាចាកលោកទៅហើយ។

    គួរបញ្ជាក់ផងដែរថា បណ្តាំចុងក្រោយ​ដែល នាយវីតាមីនសេ បាននិយាយប្រាប់កូនៗ មុនលោកចែកឋាននោះ លោកបាននិយាយថា «ចង់ឲ្យកូនៗ​ក្លាយជាមនុស្សល្អ» ។ យ៉ាងណាមិញ មកទល់ពេលនេះម៉ោងនេះ គេសង្កេតឃើញថា មានសិល្បករ សិល្បការិនី ជាច្រើនរូបបានចូលរួមពិធីបុណ្យសព្វរបស់លោកតា វីតាមីនសេ និងរំលែកទុក្ខចំពោះគ្រួសារសពផងដែរ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធរបស់លោក បានអញ្ចើញទៅកាន់សុខគតិភព៕

  • ទស្សនាឈុតសកម្មភាពក្រៅឆាកថតបទ « មាន់ស្រែបន្លែស្រស់ »​ អ្នកនឹងរឿងពិសេសមួយ…

    ទស្សនាឈុតសកម្មភាពក្រៅឆាកថតបទ « មាន់ស្រែបន្លែស្រស់ »​ អ្នកនឹងរឿងពិសេសមួយ…

    ថ្មីៗនេះ តាមរយៈបណ្ដាញទំនាក់ទំនងសង្កមហ្វេសប៊ុករបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានបង្ហោះវីដេអូស្ដែងពីសកម្មភាពក្រៅឆាកនៃការថតវីដេអូចម្រៀង « មាន់ស្រែបន្លែស្រស់ »​ កំពុងតែទាក់ទាញក្រសែភ្នែកមហាជនខ្លាំងមែនទែន ជាឈុតពិសេសឈុតមួយដែលកំពូលតារាចម្រៀងបន្លំថើបកញ្ញា ប៉ាច គីមមួយ។

    បទចម្រៀងថ្មីនេះ ក៏មានការតុងតែងខ្លួនបែបសម័យបារាំង ធ្វើឱ្យមហាជនលោកចាប់អារម្មណ៍ខ្លាំងបំផុត និងជាពិសេសមានការចូលរួមសម្ដែងដោយតារាល្បីៗដូចជា ស្រីស្អាត ប៉ាច គីមមួយ នាយក្រឹម នាងព្រលឹត យាយអឿន និងតារាកិត្តិយសជាច្រើនដួង។ កាន់តែពិសេសជាងនេះទៅទៀត អ្នកគាំទ្រទាំងអស់បានលាន់មាត់ថា លោក ព្រាប សុវត្ថិ បានបន្លំថើបស្រីស្អាតកញ្ញា ប៉ាច គីមមួយ ជាច្រើនដង ទម្រាំតែថតត្រូវ រហូតដល់អ្នកនៅជុំវិញបរិវេណថតនោះ ស្រែកហូរកញ្ច្រៀវតែម្ដង។

    គួររំឭកផងដែរថា កាលពីឆ្នាំកន្លងទៅកំពូលតារាចម្រៀងរូបនេះ មានទទួលបានប្រជាប្រិយភាពខ្លាំងចំពោះបទចម្រៀងសម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរយើង សង្កេតឃើញមានផ្ទុះខ្លាំងជាមួយបទ«រាំអីចេះ» ដែលនៅគ្រប់​ទីវត្តអារ៉ាម​ទាំង​អស់ត្រូវបានចាក់បន្លឺឡើងគ្រប់ទិសគ្រប់ទី និងបទមានសន្ទុះបន្ទាប់គឺបទ« រាំកូរណាស់ចែរ»។ តែដោយឡែកសម្រាប់​ឆ្នាំ2018 នេះគេនៅមិនទាន់អាចសន្និដ្ឋានបានទេថា បទចម្រៀងរបស់លោកព្រាប សុវត្ថិ អាចវ៉ាបទតារា​ចម្រៀង​ប្រុសៗទាំងឡាយបានទៀតឬយ៉ាងណា ប៉ុន្ដែគេចាប់អារម្មណ៏ថាបទ« មាន់ស្រែបន្លែស្រស់» នេះ នៅទើបចេញជា Audio នោះ ក៏មានការចាប់អារម្មណ៏ច្រើនបាត់ទៅហើយ។

    ចង់ដឹងថា សកម្មភាពថត MV « មាន់ស្រែបន្លែស្រស់ » លោក ព្រាប សុវត្ថិ បន្លំថើប ប៉ាច គីមមួយ ប៉ុន្មានដងនោះ សូមទស្សនាវីដេអូខាងក្រោម៖