Author: អេបិល

  • អាចារ្យធំ ពន្លះអ្នកលេងហ្វេសប៊ុកម្នាក់ Live Video ជេរគ្នាផ្អើលព្រាតពេញនគរខ្មែរ

    អាចារ្យធំ ពន្លះអ្នកលេងហ្វេសប៊ុកម្នាក់ Live Video ជេរគ្នាផ្អើលព្រាតពេញនគរខ្មែរ

    នៅពេលថ្មីៗនេះ លើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកកំពុងតែមានភាពកក្រើក និងភ្ញាក់ផ្អើលបំផុត ដែលអ្នកលេងហ្វេសប៊ុកម្នាក់មានគណនីឈ្មោះ Alex CoNan Real បានធ្វើការ Live វីដេអូជេរដោយសម្ដីចម្អេះចម្អះ រហូតដល់មានកូនខ្មែររាប់សិបពាន់នាក់ចូលទៅទស្សនាការ Live ផ្ទាល់នេះ ។

    ទន្ទឹមនឹងការហួសចិត្ត អ្នកស្នេហា និងអភិរក្សសិល្បៈបុរាណខ្មែរ អាចារ្យធំ នគររាជ បានសម្ដែងការហួសចិត្ត និងពន្លះចំៗនៅលើគណនីផ្ទាល់របស់លោកថា « ច្បាស់ហើយថា សង្គមនេះរើមិនរួចពី លិច និង លង់ ឯវំ៚
    រឿងជាតិគ្មានអ្នកខ្វល់ទេ តែបើរឿងជេរចំតិតអ៊ុត។ អញចេះជេរដែរ តែអញជេរពួកអាភ្លេចជាតិ! ភ្លេចវប្បធម៌! .. »។

    គួរបញ្ជាក់ផងដែរ មានការអាក់អន់ស្រពន់ចិត្តសោកស្ដាយយ៉ាងខ្លាំង ខណៈដែលមាន Page មួយចំនួនបានធ្វើការ Live វិដេអូផ្សព្វផ្សាយពីវប្បធម៌ខ្មែរ បែរជាគ្មានអ្នកចូលមើលទាល់តែសោះ ហើយងាកមកពេញនិយមរឿងដែលមានមិនប្រយោជន៍ចំពោះសង្គមជាតិវិញ។ នេះបើតាមសម្ដីការលើកឡើងរបស់អ្នកលេងបណ្ដាញសង្គមបានបញ្ចេញមតិខាងក្រោមរូបភាពរបស់ លោក អាចារ្យធំ។

    តើចំពោះប្រិយមិត្តទាំងឡាយគ្នាយល់យ៉ាងណាដែរចំពោះករណីខាងលើនេះ ?

  • ម៉ៃ សុគន្ធ រិះគន់បទចម្រៀងរបស់ក្មេងខ្មែរ

    ម៉ៃ សុគន្ធ រិះគន់បទចម្រៀងរបស់ក្មេងខ្មែរ

    ក្រោយពេលដែលក្មេងខ្មែរបានបង្ហោះចម្រៀងសម្រាប់ស្វាគមន៍កម្មវិធីបុណ្យភូមិ ដែលមានចំណងជើងថា « កំឡោះទាំងបី » ក៏ទទួលបានការគាំទ្រស្នាដៃយ៉ាងភ្លូកទឹកភ្លូកដី ដោយពោលសរសើរថា ទាំងពីរោះ និងមានអត្ថន័យ ។ ក៏ប៉ុន្ដែ ដោយឡែក ថ្មីៗនេះ តារាចម្រៀង ម៉ៃ សុគន្ធ បានបង្ហោះរូប និងសាររិះគន់ MV ចម្រៀងខាងលើនេះយ៉ាងចាស់ដៃទៅវិញ។

    នៅក្នុងសារ និងរូបភាពមានគូររង្វង់ក្រហម បានបញ្ជាក់ថា​« មិនដឹងថា ក្មេងទាំង2នាក់ហ្នឹង បទគាត់ចង្វាក់អីអោយប្រាកដវៃ hip hop មិនចំម hip hop តែបើថា សារ៉ាវ៉ាន់ មិនចំមសារ៉ាវ៉ាន់ រាំវង់ក៏មិនចំ ថាម៉ាឌីហ្សុនក៏មិនត្រូវ ចង្វាក់អីទៅណ៎ ប្រាប់ផងអ្នកដឹង Original Song សម័យនេះ ខ្មែរអើយខ្មែរ អូភ្លេច បើកបរអត់ពាក់មួកសុវត្តិភាពជិះគ្នាបីនាក់ទៀត »៕

  • សុខ សុម៉ាវត្តី និយាយរឿងឈុតរបស់សិស្សនៃវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីវត្តភ្នំ

    សុខ សុម៉ាវត្តី និយាយរឿងឈុតរបស់សិស្សនៃវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីវត្តភ្នំ

    បន្ទាប់ពីមហាជនអ្នកលេងហ្វេសប៊ុក បាននាំគ្នារិះគន់ចំពោះសិស្សនុសិស្សនៃវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីវត្តភ្នំ នាំគ្នាស្លៀកសម្លៀកបំពាក់ឈុតបុរាណថៃ ហើយអះអាងថាខ្លួនស្លៀកឈុតបុរាណខ្មែរសម័យលង្វែកនោះ បានធ្វើឱ្យភ្ញាក់ផ្អើអស់បណ្ដាញសង្គមហ្វេសប៊ុក។ មតិភាគច្រើនបានលើកឡើងថា ខ្មែរមួយចំនួនតូចនេះប្រហែលជាឈ្លក់វង្វេងមើលរឿងថៃពេកទេដឹង បានជាមិនស្គាល់សំលៀកបំពាក់សៀម ហើយពោលថាជារបស់ខ្មែរទៅវិញ។

    យ៉ាងណាមិញតារាស្រី សុខ សុម៉ាវត្តី បានស្ដែងចំណាប់អារម្មណ៍នៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា «ខុសខ្លះត្រូវខ្លះលើកលែងគ្នាទៅហើយប្រាប់ទៅថាវាខុសកន្លែងណាត្រូវខុសកន្លែងណា សំខាន់កុំបំបាក់ទឹកចិត្តក្មេងទោះយ៉ាងណាក៏គ្នាលើកយករបស់សំខាន់ដែលបំភ្លេចត្រលប់មកវិញដែរ មិនដូចអ្នកខ្លះបានតែរិះគន់ហៃអើតែមិនបានជួយអី មិននិយាយច្រើនសុំនិយាយតែមួយម៉ាត់ « ខ្មែរលួចបច្ចុប្បន្ន សៀមប្លន់អតីតកាល » សង្ឃឹមថាអ្នកទាំងអស់គ្នាយល់ហើយខំការពារអតីតកាលយើងត្រលប់មកវិញ» ៕

  • សាន ផា​និត ប្រដៅជនជាប់ចោទ ឡាយ វណ្ណៈ នៅលើបណ្ដាញសង្គមហ្វេសប៊ុក

    សាន ផា​និត ប្រដៅជនជាប់ចោទ ឡាយ វណ្ណៈ នៅលើបណ្ដាញសង្គមហ្វេសប៊ុក

    កាលពីម្សិលមិញ អតីតតារាចម្រៀងដែលធ្លាប់មានកេរ្ដិ៍ឈ្មោះល្បីកាលពីទសវត្សរ៍ឆ្នាំ 90 លោក សាន ផានិត បានបង្ហោះរូប ព្រមទាំងសារនិយាយស្ដីថាឱ្យ លោក ឡាយ វណ្ណៈ ក្រោយមានការឃុំខ្លួន ដោយមិនប្រណីមាត់ថា «ពេលដែលអ្នកនៅមានជីវិតល្អ ជាបុគ្គលសាធារណៈ នៅមានពេលវេលាច្រើនធ្វើរឿងដែលត្រឹមត្រូវ កុំពុលនឹងលុយ នឹងអំណាច ចំណាយសប្បាយតែលើស្រីស្អាត និងនៅឆ្ងាយពីអ្នកក្រ និងគ្រួសារខ្លាំងពេក យើងមិនដឹងថា តើនឹងមានអ្វីកើតឡើងនៅថ្ងៃស្អែកសម្រាប់យើងឡើយ យ៉ាងហោចណាស់ក៏អ្នកនៅសល់រូបថតល្អៗ ទុកផូស្តក្នុងហ្វេសប៊ុក ទុកជាទ្រព្យដល់កូនៗ និងសង្គមជាតិផង ឥឡូវឃើញទេ? ថ្ងៃនេះអ្នកមានបញ្ហារឿងស្រី អ្នកផ្សេងទៀតដែលអ្នកធ្លាប់ឱ្យលុយ និងបក្ខពួកបូសក្លៀកគេនៅណា៎? ទីបំផុតមានតែប្រពន្ធកូន និងម្តាយឪពុក ដែលអ្នកតែងតែកុហកគាត់រហូតមកប៉ុណ្ណោះ ដែលកំពុងគិតដល់អ្នក ហើយមិនបោះបង់ អូ! នៅមានទៀត គីពលរដ្ផរបស់អ្នក បើអ្នកជាមេខេត្តដ៏ល្អកន្លងមក»៕

     

  • « នាំប្រពន្ធដើរលេង » សួន ពិសិដ្ឋ ដឹកដៃកញ្ញា អេដា បង្ហាញពីចង្វាក់ភ្លេងប្រជាប្រិយខ្មែរ

    « នាំប្រពន្ធដើរលេង » សួន ពិសិដ្ឋ ដឹកដៃកញ្ញា អេដា បង្ហាញពីចង្វាក់ភ្លេងប្រជាប្រិយខ្មែរ

    នៅពេលថ្មីៗនេះ តារាចម្រៀង Original Song កញ្ញា អេដា រួមគ្នាជាមួយលោក សួន ពិសិដ្ឋ បានផលិត និងសម្រិតសម្រាំងស្នាដៃនិពន្ធបទភ្លេងថ្មី ដែលមានចំណងជើងថា « នាំប្រពន្ធដើរលេង » ដែលបានស្ដែងឱ្យអ្នកគាំទ្របានឃើញពីការច្នៃប្រឌិតឧបករណ៍ភ្លេងបុរាណខ្មែរ និងភ្លេងសម័យរួមបញ្ចូលគ្នា ។ ទន្ទឹមនឹងការសាទរអំណរទទួលទេវតាឆ្នាំថ្មី ឆ្នាំច សំរិទ្ធិស័ក ព.ស 2562 គ.ស 2018 តារាចម្រៀងទាំងពីរដួងនេះ បានរំពឹងទុកថា ចម្រៀងចង្វាក់ប្រជាប្រិយប្រពៃណីខ្មែរមួយនេះ និងអង្រួនដួងចិត្តមហាជនគ្រប់ស្រទាប់វណ្ណៈ បានរាំចម្រៀងលេងសប្បាយទៅតាមគ្រប់ខេត្តក្រុង។

    លោក សួន ពិសិដ្ឋ អ្នកនិពន្ធបទភ្លេងក៏បានលើកឡើងថា « ឆ្នាំនេះនាំប្រពន្ធដើរលេងសិនបានៗ! សាងគុណសម្បត្តិឱ្យច្រើនវិញទើបបានខ្លាចប្រពន្ធទារលែង! ។ បទថ្មីរបស់ខ្ញុំជាមួយកញ្ញាអេដា (ADDA ANGEL MUSIC ) សម្រាប់ចូលរួមឱកាសបុណ្យចូលឆ្នាំខ្មែរឆ្នាំថ្មី2018យើងនេះ! សាច់រឿងទំនុកច្រៀងកញ្ញាអេដានិងខ្ញុំតាក់តែងឡើងរួមគ្នា ចំពោះបទភ្លេងលក្ខណៈប្រពៃណីខ្មែរយើង ខ្ញុំតែងនិពន្ធជាចង្វាក់ សារ៉ាវ៉ាន់ តាលុង ម៉ាឌីស្សុន ល្បាយលាយជាមួយ ចាប៉ីដងវែង ទ្រ ខ្លុយ ស្គដៃ ស្គយីកេ និងឆៃយ៉ាំទម្រង់ខ្មែរ។ អរគុណបងប្អូនសម្រាប់ការគាំទ្រខ្ញុំទាំងពីរនាក់និងប្រពៃណីវប្បធម៌ខ្មែរយើង»។

    ជាមួយគ្នានោះដែរ កញ្ញា អេដា ក៏បានបន្ថែមថា « បទថ្មីពី នាងខ្ញុំ និង បងសួន ពិសិដ្ឋ សហការគ្នាជាលើកដំបូង តោះរាំចង្វាក់ តាលុង ទាំងអស់គ្នា អរគុណសំរាប់ការគាំទ្រ ចា! »។ ចង់ដឹងថា ​បទ « នាំប្រពន្ធដើរលេង » ជាចង្វាក់តាលុងឆ្នាំ 2018 នេះ រណ្ដំចិត្តប៉ុនណានោះ សូមទស្សនា និងរាំកម្សាន្ដជាមួយវីដេអូខាងក្រោមនេះ៖

    https://www.youtube.com/watch?v=w2eYhgcvtv8&feature=share

  • មិនធ្លាប់មានអ្នកណាដឹងឡើយ អ្នកស្រី ចេវ សុវឌ្ឍនា ដែលរងអំពើឃាតកម្ម ធ្លាប់ជាតារាបង្ហាញម៉ូដទស្សនាវដ្ដី ឡារ៉ែន កាលពី10ឆ្នាំមុន

    មិនធ្លាប់មានអ្នកណាដឹងឡើយ អ្នកស្រី ចេវ សុវឌ្ឍនា ដែលរងអំពើឃាតកម្ម ធ្លាប់ជាតារាបង្ហាញម៉ូដទស្សនាវដ្ដី ឡារ៉ែន កាលពី10ឆ្នាំមុន

    បន្ទាប់ពីសារព័ត៌មានក្នុងស្រុកជាច្រើនបានចេញផ្សាយព័ត៌មាន ស្រ្តីស្រស់សោភាវ័យ 36 ឆ្នាំមួយរូប បានសម្រេចចិត្តចងកបញ្ចប់ជីវិតរបស់ខ្លួននៅក្នុងផ្ទះជួលក្នុងភូមិផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវកាលពីពេលថ្មីៗនោះ ក្រោយមក ស្រ្តីរូបនោះត្រូវបានគេដឹងថា នាងមានឈ្មោះ «ចេវ សុវឌ្ឍនា» ជាស្រ្តីមេម៉ាយមានកូន 3នាក់ តែនៅមានរូបសម្ផស្សស្រស់ស្អាត និងមានមនុស្សជាច្រើនមិនសូវបានដឹងអំពីប្រវត្តិរបស់ស្រ្តីមេម៉ាយរូបស្រស់ដ៏អភ័ព្វម្នាក់នេះប៉ុន្មានឡើយ។

    ដោយសារតែកាលពីនៅក្មេង អ្នកស្រី ចេវ សុវឌ្ឍនា មានរូបសម្ផស្សស្រស់សោភានោះ អ្នកស្រីធ្លាប់បានចូលប្រឡូកនៅក្នុងវិស័យបង្ហាញម៉ូដកាលពីឆ្នាំ 2008 ក្នុងនាមជាតារាបង្ហាញម៉ូដសម្លៀកបំពាក់សម័យ ដោយធ្លាប់បានចូលរួមថតរូបបង្ហាញម៉ូដឱ្យខាងក្រុមហ៊ុនទស្សនាវដ្តី ឡារ៉ែន ដ៏ល្បីល្បាញក្នុងអំឡុងឆ្នាំ 2008 ដែលកាលនោះអ្នកស្រីនៅមានវ័យត្រឹមតែជាងម្ភៃឆ្នាំប៉ុណ្ណោះ ហើយនៅពេលនោះផងដែរ អ្នកស្រីថែមទាំងបានថតរូបបង្ហាញម៉ូដ និងធ្វើការរួមគ្នាជាមួយនិងសិល្បការិនីល្បីឈ្មោះមួយរូបទៀតគឺ អ្នកនាង គង់ ច័ន្ទស្រីមុំ ទៀតផង ដែលអាចនិយាយបានថា នៅពេលនោះអ្នកទាំងពីរសុទ្ធតែជាតារាបង្ហាញម៉ូដរូបស្រស់សោភាទាំងពីរនាក់។ តែមួយរយៈក្រោយមក ដោយសារតែអ្នកស្រីមានគ្រួសារ និងមមាញឹកក្នុងការមើលថែទាំបុត្រធីតា ទើបជាហេតុបណ្ដាលឱ្យអ្នកស្រីបាត់មុខពីវិស័យមួយនេះយ៉ាងគួរឱ្យសោកស្ដាយ រហូតដល់សឺងតែលែងមាននរណាម្នាក់អាចចំណាំ ឬនឹកដល់រូបអ្នកស្រីទៀតឡើយ ។

    ដោយសារធ្លាប់បានរួមការងារជាមួយគ្នាកាលពីឆ្នាំ 2008 (កាលនោះទស្សនាវដ្តី ឡារ៉ែនទើបតែចេញផ្សាយបានត្រឹមលេខទី 4 ប៉ុណ្ណោះ) ក្រុមការងាររបស់ទស្សនាវដ្តី ឡារ៉ែនបានកត់សម្គាល់ថា អ្នកស្រីគឺជានារីម្នាក់ដែលមានរូបរាង និងមុខមាត់ស្រស់សោភា និងមានចរិតនិស្ស័យរួសរាយគួរឱ្យចង់រាប់អានបំផុត។

    ក្នុងឱកាសដ៏សែនសោកសង្រេងនេះ ក្រុមហ៊ុនទស្សនាវដ្ដី ឡារ៉ែន សូមសម្ដែងនូវក្ដីសោកស្ដាយ និងសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់អ្នកស្រី និងសូមឧទ្ទិសឱ្យវិញ្ញាណក្ខន្ធរបស់អ្នកស្រីបានទៅកាន់សុគតិភពកុំបីខានឱ្យសោះ៕

    ដើម្បីជាការរំឭកនូវអនុស្សាវរីយ៍ដែលបានរួមការងារជាមួយ ខាងក្រោមនេះគឺជារូបភាពអតីតតារាបង្ហាញម៉ូដ អ្នកស្រី ចេវ សុវឌ្ឍនា ដែលបានថតបង្ហាញម៉ូដសម្លៀកបំពាក់សម័យឱ្យទស្សនាវដ្តី ឡារ៉ែនកាលពីឆ្នាំ 2008៖

  • ឆុំ វត្តី ត្រូវគូស្នេហ៍ពញ្ញាក់អារម្មណ៍នៅថ្ងៃខួបកំណើតដល់ទៅ 2 ដង

    ឆុំ វត្តី ត្រូវគូស្នេហ៍ពញ្ញាក់អារម្មណ៍នៅថ្ងៃខួបកំណើតដល់ទៅ 2 ដង

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាស្រី ឆុំ វត្តី នៅពេលថ្មីៗនេះ បានឱ្យដឹងថា បុរសជាគូស្នេហ៍របស់នាង បានបង្កភាពភ្ញាក់ផ្អើលយ៉ាងផ្អែមល្ហែមចំពោះរូបនាង នាឱកាសថ្ងៃខួបកំណើតដល់ទៅពីរដងឯណោះ ដែលធ្វើឱ្យនាងរំភើប និយាយលែងចេញ។

    មួយរយៈកាលចុងក្រោយនេះ តារាសម្ដែងស្រី ឆុំ វត្តី កំពុងតែមានប្រជាប្រិយភាពខ្លាំងឡើងៗតាមរយៈការសម្ដែងរឿងភាគតាមបណ្ដាស្ថានីយទូរទស្សន៍នានា តែកន្លងមកនាងមិនបានបង្ហាញ ឬបង្ហើបពីដំណឹងបុរសជាគូស្នេហ៍របស់នាងឡើយ បើទោះបីជាបង្ហោះរូបនៅលើហ្វេសប៊ុក ក៏បាននូវការបិទបាំងផងដែរ។ តែដោយឡែក ការបើកចំហគូស្នេហ៍របស់តារាល្បីៗជាច្រើនបានចូលរោងការ និងប្រកាសឱ្យមហាជនបានដឹងនោះ បានជំរុញចិត្តឱ្យតារាស្រីធ្លាប់សម្ដែងរឿង « ហ្លួងព្រះស្ដេចកន » រូបនេះ បង្ហាញមុខគូស្នេហ៍ ដោយមិនភ័យខ្លាចធ្លាក់ប្រជាប្រិយភាព។

    ការបង្កភាពភ្ញាក់ផ្អើលនៅក្នុងថ្ងៃខួបកំណើតនាង ថ្ងៃម្សិលមិញនេះ បុរសជាគូស្នេហ៍បានជូនកាដូជាគ្រឿងអលង្ការមាស ជាខ្សែជើង ធ្វើឱ្យនាងរំភើបហើយនិយាយមិនចេញ ញាប់ញ័របេះដូង ។ បុរសជាគូស្នេហ៍ក៏កាន់តែបង្ហាញពីភក្ដីភាព និងក្ដីស្រឡាញ់ស្មោះស្ម័គ្រ ដោយព្រមបំពាក់ខ្សែជើងឱ្យរូបនាង មើលទៅគួរឱ្យរំភើបជំនួស។ ដើម្បីបានឃើញពីសកម្មភាពផ្អែមល្ហែមរវាង តារាសម្ដែងស្រី ឆុំ វត្តី និងគូស្នេហ៍ សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៖

  • ស្ងាត់ៗ!! កញ្ញា ស៊ុន ស្រីពេជ្រ បង្កាត់ភ្លើងស្នេហ៍ថ្មីបុរសសង្ហាមិនចាញ់តួកុន

    ស្ងាត់ៗ!! កញ្ញា ស៊ុន ស្រីពេជ្រ បង្កាត់ភ្លើងស្នេហ៍ថ្មីបុរសសង្ហាមិនចាញ់តួកុន

    នៅពេលថ្មីៗនេះ មហាជនជាច្រើនបានទន្ទឹងចាំផ្លូវចំពោះការចេញបទចម្រៀងចូលឆ្នាំរបស់តារាចម្រៀងបែបមនោសញ្ចេតនា គឺ​កញ្ញា ស៊ុន ស្រីពេជ្រ ដែលជាកូនស្រីរបស់តារាកំប្លែងនាយ សង់ ស៊ីស ហៅ​តា​ស៊ីស នៅក្នុងផលិតកម្មចម្រៀងថោន ហាក់បីដូចជាស្ងប់ស្ងាត់ និងមិនមានចេញបទភ្លូកទឹកភ្លូកដីដូចតារាចម្រៀងដទៃរួមផលិតកម្ម។

    តែដោយឡែក ស្រាប់តែនៅថ្ងៃទី 3 ខែមេសា នេះ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានទម្លាយរូបតារាស្រី ស៊ុន ស្រីពេជ្រ ដែលគេមើលឃើញថាកំពុងលួចបង្កាត់ភ្លើងស្នេហាជាមួយនឹងបុរសម្នាក់ ដែលកញ្ញាមិនធ្លាប់បង្ហាញមុខមាត់ពិតរបស់គូស្នេហ៍ពីមុនឡើយ បើទោះបីវ័យកាន់តែជ្រេហើយក៏ដោយ តែស្រី ពេជ្រ កំពុងស្និទ្ធស្នាលជាមួយកំឡោះគូស្នេហ៍នេះ មានសម្រស់នៅក្មេងស្រស់សង្ហា មិនចាញ់តារាសម្ដែងនោះទេ។

    ពិតជាភ្ញាក់ផ្អើលបំផុតបង្ហោះរូបភាពស្និតស្នាលក្នុងដំណើរកម្សាន្ដនៅឯក្រៅប្រទេស និងក្នុងស្រុកជាមួយនឹងបុរសម្នាក់ដែលមានរូបរាងសង្ហា រាងខ្ពស់ស្រលះ ទម្រង់មុខកូនកាត់ចិន ស្បែកសថ្លា បានធ្វើមហាជនជាច្រើនបានសរសើរថា កញ្ញា ស៊ុន ស្រីពេជ្រ មិនត្រឹមតែពូកែច្រៀងទេ ថែមទាំងពូកែរើសដៃគូស្នេហាទៀតផង មើលចុះសង្ហាណាស់។

    ដើម្បីឱ្យកាន់តែច្បាស់ សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ ៖

  • ព្រះសង្ឃមួយអង្គពន្លះបទចម្រៀង ពេជ្រ សោភា « បីឆ្កែចូលរាំ » ថាជាមនុស្សឆ្កួត

    ព្រះសង្ឃមួយអង្គពន្លះបទចម្រៀង ពេជ្រ សោភា « បីឆ្កែចូលរាំ » ថាជាមនុស្សឆ្កួត

    នៅថ្ងៃទី 1 ខែមេសា ឆ្នាំ 2018 នេះ មានគណនីហ្វេសប៊ុកមួយបានបង្ហោះវីដេអូ និងរូបភាពដែលស្ដែងឱ្យគេឃើញពីព្រះសង្ឃមួយអង្គ មិនបានបញ្ចេញព្រះនាមច្បាស់ បានពន្លះតារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា ដែលបានចេញបទចម្រៀង « បីឆ្កែចូលរាំ » នោះជាមនុស្សឆ្កួត ដោយព្រះសង្ឃអង្គនេះ បានអះអាងពីរឿងទាល់តែស្ត្រីមានអត្តចរឹតវិកលមិនគ្រប់ទឹក ទើបបានជាបីឆ្កែចូលទៅរាំអីចឹង។

    ខណៈកំពុងទេសនានៅក្នុងគេហដ្ឋានពុទ្ធបរិស័ទមួយកន្លែង ព្រះសង្ឃអង្គនោះ បានមានពុទ្ធដិកាសង្កត់ធ្ងន់ៗចំៗថា​« បើគេកំពុងតែរាំសប្បាយគ្រប់គ្នា ហើយឯងបីឆ្កែចូលរាំ តើជាមនុស្សជាដែរឬអត់? មានតែមនុស្សឆ្កួត បានធ្វើបែបហ្នឹង គិតពិចារណាមើលផង » ។ មិនតែបានរិះគន់អំពីបទ « បីឆ្កែចូលរាំ » នោះទេ កាលពីឆ្នាំមុន តារាស្រី ពេជ្រ សោភា ក៏បានចេញបទចម្រៀង « ឆ្កែរត់បុកប៉ោត » ក៏ត្រូវព្រះសង្ឃមួយអង្គនេះ ពន្លះថា ជាមនុស្សឆ្កួតដូចគ្នាផងដែរ។

    ស្របគ្នានោះដែរ អ្នកគាំទ្រ និងអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើននាក់ បានបញ្ចេញមតិប្រតិកម្មតបតទៅកាន់ព្រះសង្ឃអង្គនោះថា « ព្រះពុទ្ធសាសនាឥលូវ ភ្លាវអស់ហើយ ដោយសារបុគ្គលសង្ឃមួយចំនួនប្រព្រឹត្តខុសធម៌វិន័យ ដ៏អីចឹងប្រជាពលរដ្ឋខ្មែរលែងមានជំនឿហើយនិងប៉ះពាល់ដល់សង្ឃដែលល្អៗទៀត តេជគុណចង់ល្បីទេសនាប្លែក មិនទេសនាពីគុណឳពុកម្តាយ ទៅចេះវែកញែករឿងបីឆ្កែចូលរាំអីណា»។ ខ្លះទៀតបានលើកឡើងថា « មិនមែនលោកសង្ឃទេ មើលឫកវា យីគេនិមន្តឱ្យទៅសូត្រធម៌បែរជាទៅរិះគន់រឿងគេច្រៀង ច្រណែននិងឆ្កែមែន អាត្រងោលនេះធ្វើខូចសង្ឃគេអស់ហើយ គេបទឆ្កែព្រោះឆ្នាំច ហើយគេបីឆ្កែថាគេឆ្កួត អីចឹងអ្នកចិញ្ចឹមឆ្កែសុទ្ធតែឆ្កួត ហើយអ្នកលោកដែលយកឆ្កែមកនិយាយក៏វាឆ្កួតជាង ឆ្កែទៀត យីអាត្រងោល ហើយបងប្អូនជួយស្តាប់សម្តីលោកនេះ ស្រែកលឺៗដូចយូគោមបាតវត្ត យីអាត្រងោល ជួយshareអោយវាឃើញផង »៕

    ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

  • កញ្ញា ម៉ុក អានីត និងលោក ខេវិន ចេញវីដេអូបកស្រាយផ្ទាល់ពីករណីប្រធានសមាគមខ្មែរនៅកាណាដា

    កញ្ញា ម៉ុក អានីត និងលោក ខេវិន ចេញវីដេអូបកស្រាយផ្ទាល់ពីករណីប្រធានសមាគមខ្មែរនៅកាណាដា

    ក្រោយពីកញ្ញា ម៉ុក អានីត និងលោក​ ខេវិន ទទួលបានការអនុញ្ញាតិពីព្រះរាជអាជ្ញានិងយោបល់មេធារីដើម្បីចេញមុខបកស្រាយជុំវិញរឿងបទបរិហារកេរ្ត៏នឹងបង្ខូចកេរ្ត៏ឈ្មោះ ថ្មីនេះៗ តារាចម្រៀងទាំងពីរដួងនេះ បានចេញវីដេអូនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេស លាតត្រដាងការពិតពីបុរសជាប្រធានសមាគមខ្មែរនៅកាណាដាលោក ឃុន ដេវិត ឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរបានជ្រាបដឹងពីដំណើរហេតុដែលបានកើតឡើង ។

    ក្រោយពេលផ្ទុះរឿងបរិហាកេរ្ដិ៍ខ្មាសរបស់កញ្ញា ម៉ុក អានីត ដែលត្រូវបានលោក ឃុន ដេវិត ឬមានឈ្មោះ ទន់ ពូន បានបង្ហោះនៅលើបណ្ដាញហ្វេសប៊ុករួចមក តារាស្រីរូបនេះ បានដាក់ពាក្យបណ្ដឹងនៅកាន់សមត្ថិកិច្ច និងផ្ដល់សិទ្ធិជូនមេធាវីដើម្បីដោះស្រាយរឿងនោះទៅតាមនិតិវិធីច្បាប់។ យ៉ាងណាមិញ លោក ខេវិន បានសង្កត់ធ្ងន់នៅលើហ្វេសប៊ុកផ្ទាល់ខ្លួនថា​ « នេះឬលោកប្រធានសមាគមល្បីក្នុងFacebook? សរសេលើអត្ថបទ Account របស់ខ្លួនឯងអសិលធម៌បែបនឹង អត្តអន់ជាងសត្វឆ្កែតិឆ្ឆានទៅទៀត ហើយអួតលើកតម្កើនខ្លួនឯងខ្ពស់ពេកហើយនេះទទួលយកអត់បានទេ តើឪពុកម្ដាយលោកឯងបានប្រដៅលោកឯងអត់???បានជាមើលងាយមនុស្សីដល់ថ្នាក់និង។ នេះសរបញ្ចក់ឱ្យឃើញពីចរិកដ៏ថោកទាបបំផុតខ្វះសុជិវៈធម៌គ្មានការអប់រំគ្មានម៉ែឪប្រដៅ ចាស់ហើយនៅភ្លីភ្លើទៀត ក្រែងតាកណ្ដុលធ្លាក់ឯងកើតពីមនុស្សស្រីដែរ ឬក៏កើតដូចស៊ិនអូខុង អត់មានម៉ែមានឪនឹងគេ បានជាហ៊ានប្រមាថមនុស្សីដល់ថ្នាក់នឹង កុំលាបពណ៏គេយកឈ្មោះប្រធានសមាគមន៏គេល្អពិតប្រកដជួយសង្គមទៅជាន់ឈ្លីធ្វើឱ្យមហាជនគេច្រឡំព្រោះតាកណ្ដុលធ្លាក់ទឹកឯងសោះ »។

    លោក បន្ដបញ្ជាក់បន្ថែមទៀតថា « ប្រធានសមាគមល្អពិតប្រាកដ គេបើកសមាគមដើម្បីជួយខ្មែរលើកតម្កើនជាតិនឹងពូជសាសន៍ខ្លួនឯង មិនមែនដូចតាឯងបោះឆ្នោតមា្នក់ឯង ជាប់ម្នាក់ឯង ចាត់តាំងខ្លួនឯង ស៊ីញ៉េម្នាក់ ហើយសម្មត់ថាខ្លួនជាប្រធានសង្គមខ្មែរកាដាណា ជាឈ្លើងជាចៃសង្គមទើបត្រឹមត្រូវជាង ត្រៀមខ្លួនឱ្យហើយទៅ ឈប់អោយគេអង្វរអោយពួកខ្ញុំដកពាក្យបណ្ដឹងទៀតទៅ No way No way
    ចាស់ចំណាស់ហ្នឹងហ៊ាន Selfie ខ្លួនឯងហើយសរសេរពាក្យភាសាបាតផ្សារ posted ឱ្យគេមើលខ្លាចគេគិតថាខ្លួនឯងមិនមែនឆ្កែ ជួយ Share ឱ្យតានឹងល្បីនឹងពីភពលោកបានឃើញទង្វើដ៏លាមកថោបទាបបំផុតរបស់តាហ្នឹង(The Guy very crook man) »។

    ខាងក្រោមនេះ គឺជាវីដេអូបកស្រាយផ្ទាល់របស់កញ្ញា ម៉ុក អានីត និងលោក ខេវិន ដែលបានលាតត្រដាងរឿងពិតជូនមហាជនបានជ្រាបដឹង ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖