Author: អេបិល

  • មាស សុខសោភា បង្ហាញកាយក្នុងឈុតប៊ីគីនី ធ្វើឱ្យប្រុសៗហូរឈាមច្រមុះទៀតហើយ…ហ៊ឺ

    មាស សុខសោភា បង្ហាញកាយក្នុងឈុតប៊ីគីនី ធ្វើឱ្យប្រុសៗហូរឈាមច្រមុះទៀតហើយ…ហ៊ឺ

    បើតាមរយៈបណ្ដាញសង្គម អ៊ីនស្តាក្រាម របស់កំពូលតារាចម្រៀងស្រី មាស សុខសោភា ដែលបានបង្ហោះរូបភាពជាច្រើនសន្លឹកបង្អួតរាងកាយក្នុងឈុតប៊ីគីនីពណ៌ខ្មៅ បញ្ចេញស្តាយល៍ថតបែបសិចស៊ីរោលរាល ដល់ថ្នាក់ធ្វើឱ្យមហាជន(ពិសេសប្រុសៗ) បានឃើញហើយទប់ទឹកមាត់(អូហូ!)សឹងតែមិនបាន និងថែមទាំងចង់ហូរឈាមច្រមុះទៀតផង។

    តាមរយៈរូបភាពជាច្រើនសន្លឹកនោះ គេឃើញតារាស្រីរូបនេះបានស្លៀកឈុតប៊ីគីនីពណ៌ខ្មៅ បង្ហាញដើមទ្រូងមូលក្លំ សាច់សខ្ចី កាច់ស្ទីលថតនៅក្នុងអាងហែលទឹក និងក្រោមដំណក់ទឹកធ្លាក់ ដែលមើលទៅសិចស៊ីបែបគួរឱ្យចង់នែបនិត្យបំផុត  ហើយក៏បានធ្វើឱ្យមហាជនងឿងឆ្ងល់ថា តើនាងកំពុងតែចង់ធ្វើអ្វីគេហ្នឹង?។

    បើតាមការទស្សន៍ទាយ ធ្វើឱ្យយើងស្មានដឹងថា តារាស្រីរូបនេះច្បាស់ជាកំពុងតែសម្ដែងនៅក្នុងបទចម្រៀងថ្មីរបស់នាងនៅក្នុងផលិតកម្ម Camtrax ដែលមានចំណងជើងថា «Don’t Go» មិនខាន។  ពិតណាស់ ជាទូទៅមហាជនគ្រប់គ្នាតែងសម្គាល់ឃើញថា វីដេអូចម្រៀងរបស់នាងនីមួយៗ គឺពិតជាប្លែកទៅតាមអត្ថន័យបទចម្រៀង ដែលមានបទខ្លះនាងត្រូវតុបតែងខ្លួនបែបសាមញ្ញ ចំណែកឯបទខ្លះទៀតវិញ នាងក៏តែងខ្លួនបែបទាន់សម័យក៏មាន។

    ដើម្បីឱ្យកាន់តែជាក់ច្បាស់(ដើម្បីបានហូរឈាមច្រមុះ)ថា តើតារាស្រីដែលអាចច្រៀងបទជាភាសាអង់គ្លេសបានពីរោះរូបនេះសិចស៊ីដល់កម្រិតណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ(និងសូមត្រៀមកន្សែងដៃទុកជូតទឹកមាត់ផង)៖

  • កញ្ញា ហាស់ ឌីជូរលីន ប្រកាសចូលសិល្បៈវិញ បន្ទាប់ពីបានជួបរឿងធំ…

    កញ្ញា ហាស់ ឌីជូរលីន ប្រកាសចូលសិល្បៈវិញ បន្ទាប់ពីបានជួបរឿងធំ…

    បន្ទាប់ពីមានរឿងហេតុអាក្រក់កើតឡើងនៅក្នុងជីវិត រហូតដល់ថ្នាក់លោតសម្លាប់ខ្លួនពីលើខុនដូកម្ពស់ 12ជាន់កាលពីអំឡុងឆ្នាំ2017 ​នោះមកធ្វើឱ្យតារាបង្ហាញម៉ូដ និងសម្ដែងស្រី ហាស់ ឌីជូរលីន បានបាត់មុខមួយរយៈធំចេញពីពិភពសិល្បៈ។

    គួររំឭកបន្ដិចសិនថា អតីតកញ្ញា​ឯក «Bridgestone» រូបនេះបានលោតពីជាន់ទី12 នៃអគារខុនដូ «កាហ្សា» នៅរសៀលថ្ងៃទី18 ខែឧសភា ឆ្នាំ2017 ដែលស្ថិតនៅតាមផ្លូវបេតុងក្រុម78 ភូមិ14 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ប៉ុន្តែពេលធ្លាក់ចុះមកបែរជាចំអាងទឹក បណ្តាលឱ្យរងរបួសធ្ងន់ ហើយត្រូវបានគេបញ្ជួនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត។ បន្ទាប់មកក៏លេចចេញដំណឹងមកថា ដោយសារនាងខូចចិត្តរឿងស្នេហាត្រីកោណ ជាហេតុបណ្ដាលឱ្យនាងសម្រេចចិត្តលោតសម្លាប់ខ្លួនបែបនេះ។

    តែយ៉ាងណាមិញ ក្រោយពេលដឹងខ្លួនភ្លាមនៅក្នុងមន្ទីរពេទ្យ តារាស្រីរូបនេះបានធ្វើការបកស្រាយតាមរយៈវីដេអូនៅក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនថា កាលនោះដោយសារតែមានការឆុងឆ្នាំ ក្រោយពីនាងបាន​ទៅចូលរួមបុណ្យសពមួយ។ នាងថា វាមិនប្រាកដថា មកពីឆុងឆ្នាំ ឬនៅទីនោះមានជើងកប ឬអ្វីនោះទេ តែវាមិនពាក់ព័ន្ធនឹងរឿងស្នេហាឡើយ ហើយនាងក៏មានកេរ្តិ៍ឈ្មោះកិត្តិយសដែរ មិនដល់ថ្នាក់ធ្វើរឿងបែបនោះឡើយ។ រឿងអាស្រូវមួយនេះបានធ្វើតារាស្រីវ័យក្មេងម្នាក់នេះផ្អាកពីការងារសិល្បៈអស់មួយរយៈ ដើម្បីរង់ចាំវេលាឱ្យមានរាសីឡើងវិញ។

    នៅថ្ងៃម្សិលមិញនេះ កញ្ញា ហាស់ ឌីជូរលីន បានថ្លែងប្រាប់អ្នកសារព័ត៌មាន ឡារ៉ែន​ ថា នាងបានវិលត្រឡប់មកសិល្បៈវិញហើយ ហើយរូបនាងផ្ទាល់ក៏បើកទទួលការងារសិល្បៈវិញដែរ ដូច្នោះហើយ នាងបានអំពាវនាវដល់បងប្អូនទាំងអស់ ដែលបានគាំទ្ររូបនាងពីមុនមក សូមជួយបន្ដគាំទ្ររូបនាងជាថ្មីម្ដងទៀត និងអរគុណរាល់ទឹកចិត្តស្រឡាញ់ ជាពិសេសចំពោះក្ដីបារម្ភចំពោះរូបនាងនាពេលកន្លងមកផងដែរ៕

     

    រូបថត៖ ស៊ីឡែន

  • ឯកអគ្គរដ្ឋទូតថ្មីតួកគីជំរុញឱ្យមានជើងហោះហើរត្រង់មកកម្ពុជា

    ឯកអគ្គរដ្ឋទូតថ្មីតួកគីជំរុញឱ្យមានជើងហោះហើរត្រង់មកកម្ពុជា

    ក្នុងគោលដៅផ្លាស់ប្តូរចរន្តភ្ញៀវទេសចរពីគ្នាទៅវិញទៅមកឱ្យកាន់តែប្រសើរឡើង ឯកអគ្គ​រដ្ឋទូត​ថ្មីតួកគីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោកជំទាវ អេយដា អុងលូ បានបញ្ជាក់ថា ក្នុងអាណត្តិការងារនៅកម្ពុជាលោកជំទាវនឹងជំរុញឱ្យមានជើងហោះហើរត្រង់មកកម្ពុជាឱ្យទាល់​តែ​បាន។

    ក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោកជំទាវបានមានប្រសាសន៍ថា ប្រទេសតួកគីជាប្រទេសដែលទទួលបានជោគជ័យក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ហើយដើម្បីឱ្យទំនាក់ទំនងទេសចរណ៍រវាងតួកគី និងកម្ពុជាមានភាពរីកចម្រើនល្អប្រសើរឡើងជាលំដាប់នោះ លោកស្រីនឹងពិភាក្សាជាមួយរដ្ឋាភិបាលតួកគីដើម្បីសម្រេចផែនការនេះ។

    នាឱកាសនោះដែរ ក្រសួងទេសចរណ៍កម្ពុជា និងតួកគីក៏នឹងខិតខំឱ្យមានការចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នាអំពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៅខែតុលា ឆ្នាំ2018 ខាងមុខនេះដែលក្នុងនោះក៏នឹងមានជំរុញការវិនិយោគ ការបណ្តុះបណ្តាល និងការហោះហើរត្រង់ពីតួកគីមកកាន់កម្ពុជាផងដែរ។

    ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីបានបញ្ជាក់ពីតំបន់ទេសចរណ៍ជាច្រើននៅកម្ពុជាដូចជា ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក និងប្រាសាទជាច្រើនកន្លែងផ្សេងទៀត តំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត តំបន់អេកូទេសចរណ៍ព្រៃកោងកាង តំបន់អារ៉ែង និងភូមិភាគឦសានជាដើម។ ឯកឧត្តមក៏បានគោរពអញ្ជើញលោកជំទាវឯកអគ្គរដ្ឋទូតទៅទស្សនាតំបន់ឆ្នេរសមុទ្រ តំបន់អេកូទេសចរណ៍នៅកម្ពុជាផងដែរ។

    សូមជម្រាបថា ជើងហោះហើរត្រង់ដែលប្រទេសតួកគីកំពុងហោះហើរបច្ចុប្បន្ននេះមានចំនួន 119ប្រទេស ឆ្ពោះទៅកាន់ទីក្រុងប្រមាណ 250ទីក្រុង ក្នុងនោះនៅតំបន់អាស៊ាន មានប្រទេសថៃ សិង្ហបុរី ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន និងឥណ្ឌូនេស៊ីហើយត្រៀមនឹងហោះត្រង់មកកម្ពុជានៅចុងឆ្នាំ2018នេះ៕

  • តារាសម្ដែងឯកប្រុស លន់ ធីលុច ក្លាយជាអ្នកតំណាងផលិតផលថែសម្ផស្សធំមួយនៅប្រទេសកម្ពុជា

    តារាសម្ដែងឯកប្រុស លន់ ធីលុច ក្លាយជាអ្នកតំណាងផលិតផលថែសម្ផស្សធំមួយនៅប្រទេសកម្ពុជា

    បន្ទាប់ពីបានជោគជ័យយ៉ាងខ្លាំងនៅលើវិថីសិល្បៈ តារាសម្ដែងឯកប្រុស លន់ ធីលុច នៅពេលថ្មីៗនេះ បានទទួលការងារបន្ថែមថ្មីមួយទៀត គឺជាអ្នកតំណាងផលិតផលថែសម្ផស្សធំមួយដែលមានឈ្មោះល្បីនៅក្នុងប្រទេសថៃ និងកំពុងចរាចរក្នុងទីផ្សារប្រទេសកម្ពុជាដែលមានឈ្មោះថា «LOOKPAT Collagen»។

    តារាសម្ដែងឯកប្រុសនៅក្នុងភាពយន្ដខ្នាតធំរឿង «ឆមាសចុងក្រោយ» រូបនេះ បានប្រាប់អ្នកសារព័ត៌មាន ឡារ៉ែន ថា លោកពិតជាមានក្ដីរំភើបណាស់ ស្របពេលដែលទទួលបានការគាំទ្រ និងមានកេរ្ដិ៍ឈ្មោះនៅក្នុងវិថីសិល្បៈបន្ទាប់ពីបានសាងស្នាដៃសម្ដែង និងបញ្ចេញទេពកោសល្យឱ្យមហាជនលោកបានស្គាល់កន្លងមកនោះ ទើបបានជាធ្វើឱ្យលោកមានភាពជោគជ័យទាំងសិល្បៈ និងការលក់ផលិតផលរក្សាសម្ផស្សផងដែរ។ លោកបន្ដថា «LOOKPAT Collagen» គឺជាវីតាមីនរក្សាសម្ផស្សសម្រាប់ស្បែក ដើម្បីឱ្យស្បែកសភ្លឺរលោង និងជាប្រេ៊នដ៍ធំល្បីឈ្មោះមួយនៅក្នុងប្រទេសថៃ ដែលមានតារាល្បីៗនៅក្នុងប្រទេសថៃបានប្រើប្រាស់ជាប្រចាំ ហើយលោកក៏មានកិត្តិយសបំផុត ដែលបានក្លាយជាអ្នកតំណាងផលិតផល ឬទូតសុឆន្ទៈនៃផលិតផលធំមួយនៅក្នុងប្រទេសកម្ពុជា។

    លោក ធីលុច ដែលជាតារាសម្ដែងប្រចាំផលិតកម្ម ភ្លេងរីខដ និងរស្មីហង្សមាសរូបនេះ បានបញ្ជាក់ប្រាប់បន្ថែមថា ដោយសារតែលោកជាសិល្បករមួយរូបនេះនៃព្រះរាជាណាចក្រកម្ពុជា ដូច្នោះហើយការថែរក្សាសម្ផស្សគឺជារឿងចាំបាច់មួយដែលមិនអាចរំលងបាន មិនថាតារាប្រុស ឬស្រីឡើយ ។ លោកបន្ដថា បច្ចុប្បន្ននេះ ផលិតផលរក្សាសម្ផស្សស្បែកមួយនេះ មានទីផ្សារខ្លាំងបំផុតនៅក្នុងប្រទេសកម្ពុជា រហូតដល់លក់ដាច់អស់ពីស្តុកគ្រប់ពេលយកមកដល់ ព្រោះថា មិនត្រឹមតែតារាល្បីៗនៅក្នុងស្រុកដែលបានប្រើប្រាស់នេះទេ សូម្បីតែមហាជនអ្នកគាំទ្រ ក៏បានបន្ដទំនាក់ទំនងយកទៅលក់បន្ដ និងប្រើប្រាស់ដូចគ្នាផងដែរ។

    ជាចុងក្រោយ តារាសម្ដែងវ័យក្មេងរូបនេះ បានបង្ហើបប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា នៅពេលឆាប់ៗខាងមុខនេះទៀត លោកគ្រោងនឹងចាប់ផ្ដើមរបរថ្មីមួយទៀតទន្ទឹមគ្នា គឺហាងលក់សម្លៀកបំពាក់ ដែលនាំចូលនូវសម្លៀកបំពាក់ម៉ាកល្បីៗពីបរទេស និងស្អាតៗមកបំពេញសេចក្ដីត្រូវការរបស់អតិថិជនលោកបន្ថែមទៀតផង៕

  • លោក Arsene Wenger សម្រេច​ចិត្ត​ចាក​ចេញ​ពី Arsenal នៅ​​ចុង​រដូវ​កាល​នេះ

    លោក Arsene Wenger សម្រេច​ចិត្ត​ចាក​ចេញ​ពី Arsenal នៅ​​ចុង​រដូវ​កាល​នេះ

    Thierry Henry អតីត​តារាឆ្នើម​របស់ Arsenal បាន​ចាត់​ទុក​កេរ​ដំណែល​របស់​លោក Arsene Wenger ជា «លទ្ធ​ផល​មិន​អាច​តាម​ស្មើ​បាន» បើ​ទោះ​បី​​ជួបនឹង​ភាព​ត្រដាប​ត្រដួស​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ក៏ដោយ ខណៈ​ដែល​អ្នក​ចាត់​ការ​ទូទៅ​រូប​នេះបានប្រកាស​កាលពី​ថ្ងៃ​សុក្រ​​ថា លោក​នឹង​ចាក​ចេញពី​តំណែង​របស់​លោក ក្រោយពី​ដឹក​នាំ​ក្លិប​របស់​ក្រប​ខ័ណ្ឌ Premier League បាន​រយៈពេល​ 22​ឆ្នាំ​។

    គ្រូបង្វឹក​វ័យ​ 68​ឆ្នាំ​រូបនេះបាន​ចូល​រួម​ជាមួយ​នឹងក្លិប Arsenal ក្នុង​ឆ្នាំ​1996 ក្នុង​នាម​ជា​គ្រូបង្វឹក​មិន​​​មាន​ភាពល្បីល្បាញម្នាក់ ប៉ុន្តែក្រោយ​មកត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​អ្នក​ចាត់​ការ​ទូទៅ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​​របស់​ក្លិប ក្រោយពី​បាន​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ Premier League 3លើក និង​ពាន FA Cup 7​លើក​​។ លោក Wenger ដែល​​បាន​ឈ្នះ​​ទាំង​ពានក្រប​ខ័ណ្ឌ Premier League និង​ពាន FA Cup ក្នុង​រដូវ​​កាល​ទី​1 ​របស់​លោក​នៅ​អង់គ្លេស​ ត្រូវ​បាន​ចាត់​ទុក​ថា ជា​​​អ្នក​មាន​គំនិត​ច្នៃ​ប្រឌិត​ម្នាក់ ​នៅ​ឆ្នាំ​ដំបូង​របស់​លោក ហើយ​ការ​ប៉ះ​ទង្គិច​គ្នា​របស់​លោក​ជាមួយ​នឹង​អតីត​អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លិប Manchester United លោក Alex Ferguson បានក្លាយ​ជា​​រឿង​ដ៏គួរ​ឱ្យ​ចង​ចាំ​មួយ​។

    លោក Wenger បាន​ឱ្យដឹង​ក្នុង​សេចក្តី​ប្រកាសមួយ​ដែល​​ត្រូវ​បាន​បង្ហោះ​​នៅលើ​គេហ​ទំ​ព័រ​របស់​ក្លិប​ថា៖ «ក្រោយពី​ការ​ពិចារ​ណា​យ៉ាង​យក​ចិត្ត​ទុក​ដាក់ និង​បន្ទាប់​ពី​ការ​ពិភាក្សា​ជាមួយ​នឹងក្លិប​នេះ ខ្ញុំ​មាន​អារម្មណ៍​ថា វា​ជា​ពេល​​វេលា​ដ៏​ត្រឹម​ត្រូវ​​សម្រាប់​ខ្ញុំ​ក្នុង​ការ​លា​លែង​ពី​តំណែង​នៅ​ចុង​រដូវកាល​នេះ​»​៕

    ប្រភពពី៖ Channel News Asia

  • សាន សុម៉ាលី បង្ហើបរឿងមួយពីក្រោយករណីប្អូនប្រុសជួបគ្រោះថ្នាក់ចរាចរណ៍

    សាន សុម៉ាលី បង្ហើបរឿងមួយពីក្រោយករណីប្អូនប្រុសជួបគ្រោះថ្នាក់ចរាចរណ៍

    នៅពេលថ្មីៗនេះ តារាសម្ដែងស្រី សាន សុម៉ាលី កំពុងតែជួបទុក្ខធំនៅក្នុងគ្រួសារ ដោយសារតែប្អូនប្រុសរបស់នាង បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃចូលឆ្នាំខ្មែរកន្លងទៅ ដែលដំបូងឡើយនាងបានទទួលដំណឹងថា ប្អូនប្រុសរបស់នាងបានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិតទៅហើយ តែដោយឡែកនាងមិនជឿ និងបានទៅដល់កន្លែងកើតហេតុភ្លាមៗ ក៏ស្រាប់តែឃើញប្អូននៅមានជីវិតនៅឡើយ ហើយក៏នាំប្អូនប្រុសទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យភ្លាមៗតែម្ដង។

    តារាសម្ដែងស្រីរូបនេះ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ចំពោះករណីប្អូនប្រុសរបស់នាងនេះ នាងសង្ស័យថា ជាអំពើឃាតកម្ម ច្រើនជាងគ្រោះថ្នាក់ចរាចរណ៍។ នាងបានបន្ដអះអាងថា ក្រោយពីបានបញ្ជូនប្អូនប្រុសទៅមន្ទីរពេទ្យ ក៏សង្កេតឃើញមានស្នាមគ្រាប់កំភ្លើងបាញ់ចំភ្លៅ និងបាក់ដៃ-ជើង ហើយព្រមទាំងរបួសខ្ទេចមុខ។ កញ្ញា សាន សុម៉ាលី  បានបង្ហើបប្រាប់អ្នកសារព័ត៌មានទៀតថា នៅថ្ងៃចូលឆ្នាំនោះ មានមិត្តភ័ក្ដិ និងតារារួមអាជីពមួយរូប បានទាក់ទងនាងសុំលេខទូរស័ព្ទប្អូនប្រុសនាង ដើម្បីទៅដើរលេង តែរូបនាងបានឱ្យលេខប៉ារបស់នាងជំនួសវិញ ដើម្បីទាក់ទងទៅកាន់ប្អូនប្រុសរបស់នាង។

    គួរបញ្ជាក់ផងដែរថា ដោយសារអាការរបស់ប្អូនប្រុសតារាស្រី សាន សុម៉ាលី មានអាការធ្ងន់ធ្ងរខ្លាំង ទើបតារាស្រីរូបនេះ បានយកប្អូនប្រុសទៅព្យាបាលនៅឯមន្ទីរពេទ្យខេត្ត សុរិន្ទ ប្រទេសថៃ បន្ដវិញ​ មកទល់ពេលនេះគេនៅមិនទាន់ដឹងថា ស្ថានភាពជំងឺបានធូរស្រាលហើយ ឬយ៉ាងណានៅឡើយទេ៕

  • វិស័យអចលនទ្រព្យរំពឹងថា នឹងកើនឡើងក្នុងរង្វង់ជាង8% ក្នុងឆ្នាំ2018

    វិស័យអចលនទ្រព្យរំពឹងថា នឹងកើនឡើងក្នុងរង្វង់ជាង8% ក្នុងឆ្នាំ2018

    យោងតាមរបាយការណ៍ស្តីពីក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឱ្យដឹងថា វិស័យអចលនទ្រព្យរំពឹងថា នឹងនៅតែមានកំណើនរឹងមាំ8.5% ក្នុងឆ្នាំ2018 ដែលមាននិន្នាការស្របគ្នានឹងវិស័យសំណង់។

    កំណើននេះនឹងត្រូវ​ទ្រទ្រង់ដោយការកើនឡើងនៃសកម្មភាពទិញ-លក់សំណង់អគារពាណិជ្ជកម្ម និងលំនៅឋានដែលមានតម្លៃទាប និងមធ្យមដែលប៉ះប៉ូវដល់ការថមថយនៃប្រតិបត្តិការទិញ-លក់ និងជួលលំនៅឋានតម្លៃខ្ពស់ ដោយសារកំណើនខ្លាំងនៃការផ្គត់ផ្គង់ធៀបនឹងតម្រូវការជាក់ស្តែង។

    ការរីកចម្រើនវិស័យសំណង់ជាមួយនឹងអត្រាកំណើនប្រមាណ16.7% ក្នុងឆ្នាំ2018 និង16.8% នៅក្នុងឆ្នាំ2019 ត្រូវបានឆ្លុះបញ្ចាំងតាមរយៈការបន្តងាកទៅរកប្រភេទគម្រោងសំណង់តម្លៃទាប និងមធ្យមដែលជួយប៉ះប៉ូវដល់កំណើនយឺតនៃប្រភេទសំណង់តម្លៃខ្ពស់។ ភាពរឹងមាំនៃវិស័យនេះត្រូវបានគាំទ្រដោយការអនុវត្តគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងភាពជឿជាក់ចំពោះការវិនិយោគ ដោយសារភាពរឹងមាំនៃកំណើនសេដ្ឋកិច្ចកម្ពុជា ទោះជាមានឥរិយាបថប្រុងប្រយ័ត្នពីសំណាក់វិនិយោគិនមួយចំនួនក្នុងឆ្នាំ2018 ដែលជាឆ្នាំបោះឆ្នោតក៏ដោយ៕

    central phnom penh city in cambodia
  • អ៊ុង និមល ត្រូវគេធ្វើឱ្យភ្ញាក់ផ្អើលនៅថ្ងៃខួបកំណើត

    អ៊ុង និមល ត្រូវគេធ្វើឱ្យភ្ញាក់ផ្អើលនៅថ្ងៃខួបកំណើត

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាស្រី អ៊ុង និមល កាលពីពេលថ្មីៗនេះបានបង្ហោះរូបភាពជាច្រើនសន្លឹក និងវីដេអូដែលបង្ហាញឱ្យឃើញថា មានតារាៗជាមិត្តរួមអាជីពជាច្រើននាក់បានពញ្ញាក់អារម្មណ៍តារាស្រីរូបនេះនាថ្ងៃខួបកំណើត តែអ្វីដែលប្លែកអារម្មណ៍ខ្លាំងបំផុតនោះគឺ ម្នាក់ៗសុទ្ធតែតុបតែងខ្លួន និងគ្រងឈុតសម្លៀកបំពាក់បុរាណខ្មែរនាសម័យលង្វែកមក surprise រូបនាងតែម្ដង។

    ក្នុងនោះដែរ លោក ចន ច័ន្ទតារា ដែលជាប្អូនប្រុសបង្កើតរបស់តារាសម្ដែងស្រី ចន ច័ន្ទលក្ខិណា បានរៀបរាប់ប្រាប់យ៉ាងដូច្នោះថា «Surprise BD Nat Nimol ក្នុងសម្លៀកបំពាក់បុរាណខ្មែរយើងសម័យដើម។ ទោះជាស្ថិតក្នុងយុគសម័យណាក៏ដោយ ក៏យើងខ្ញុំមិនដែលភ្លេច ព្រមទាំងចូលរួមអភិរក្ស និងលើកតម្កើងអ្វីដែលជាកេរដំណែលនៃវប្បធម៌ខ្មែរ សិល្បៈបុរាណក៏ដូចជាសម្លៀកបំពាក់បុរាណខ្មែរយើងដែរ។ ជូនពរឱ្យស្រីណាត់ ( អ៊ុង និមល) បានសម្រេចរាល់បំណងគ្រប់ប្រការ។ 🇰🇭 #យើងស្រឡាញ់សម្លៀកបំពាក់ខ្មែរ»។

    រីឯម្ចាស់ខួបកំណើតវិញ មិនត្រឹមតែរំភើប និងនឹកស្មានមិនដល់នោះទេ ថែមទាំងចំហមាត់ធ្លុង រកនិយាយមិនចេញទៀតផង នេះបើតាមរូបភាពជាក់ស្ដែងនៅក្នុងវីដេអូ។ កញ្ញា និមល បាននិយាយថា « Suprised ឯងបានសម្រេចមែន ជឿឡើងស្លុង សាហាវមែន group នេះសរសើរដល់ប៉ាវា Sunny Sokពូកែសម្ដែងណាស់។ ចង់ប្រាប់ថា អរគុណអ្នកទាំងអស់គ្នាសម្រាប់ការស្រឡាញ់មួយនេះ ហើយដែលតែងតែចងចាំថ្ងៃកំណើតរបស់ខ្ញុំ រំភើបណាស់ស្រឡាញ់អ្នកទាំងអស់គ្នា»៕ (អ៊ូយ គួរឱ្យរំភើបជំនួសណាស់ ស្រីណាត់ អ៊ើយ!​)

  • ម៉ា ដូណា និង Kaka KH នាំអំណោយ និងសម្ភារសិក្សាទៅជូនប្អូនៗកុមារនៅខេត្តកំពង់ស្ពឺ

    ម៉ា ដូណា និង Kaka KH នាំអំណោយ និងសម្ភារសិក្សាទៅជូនប្អូនៗកុមារនៅខេត្តកំពង់ស្ពឺ

    នៅថ្ងៃម្សិលមិញនេះ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាហ្វេសប៊ុកល្បីឈ្មោះ អ្នកនាង Kaka KH បានបង្ហោះរូបភាព និងធ្វើការ Live ជាវីដេអូដែលបង្ហាញឱ្យឃើញពីសកម្មភាពសប្បុរសធម៌របស់នាងជាមួយតារាកំប្លែង ពូកែវោហារផ្លែផ្កាចាក់ទឹកមិនលេច លោក ម៉ា ដូណា ក្នុងការនាំយកអំណោយជាសម្ភារសិក្សាដែលមានដូចជា ប៊ិច ខ្មៅដៃ សៀវភៅ ទឹកលុប ដែកឈាន និងទឹកប្រាក់បន្ដិចបន្ដួចទៅចែកជូនប្អូនៗកុមារា-កុមារីនៅក្នុងអនុវិទ្យាល័យ ភ្នំតូច ស្រុក​សំរោងទង ខេត្តកំពង់ស្ពឺ ។

    ដោយទឹកចិត្ត និងក្ដីស្រឡាញ់ចំពោះប្អូនៗដែលជាទំពាំងស្នងឫស្សីនៅក្នុងអនុវិទ្យាល័យ  ភ្នំតូច នោះ លោក ម៉ា ដូណា ដែលមានរហស្សនាមថា តារាមុខសេះ បានផ្ដាំផ្ញើពាក្យពេចន៍មួយចំនួនទៅកាន់ប្អូនៗថា អំណោយបន្ដិចបន្ដួចនេះជាការផ្ដួចផ្ដើមចេញពីទឹកចិត្តបងៗដែលមានបំណងចង់ឱ្យប្អូនៗខិតខំសិក្សារៀនសូត្រ ចៀសឱ្យផុតពីគ្រឿងញៀន ហើយចេះគោរពស្រឡាញ់គ្នាទៅវិញទៅមក និងចេះជួយយកអាសាគ្នា ព្រោះថា ប្អូនៗគឺជាទំពាំងដែលត្រូវស្នងសសរទ្រូងប្រទេសជាតិរបស់យើង។ ទោះជាយ៉ាងណាក៏ដោយ លោក ម៉ា ដូណា បានបញ្ជាក់ប្រាប់បន្ថែមទៀតថា «នៅថ្ងៃអនាគត បើប្អូនៗចង់មានការងារធ្វើ និងសម្រេចក្ដីបំណងដែលខ្លួនបានប្រាថ្នា លុះត្រាតែប្អូនៗទាំងអស់គ្នាខំរៀន ទើបអាចយកចំណេះនេះទៅប្រកបរបរចិញ្ចឹមជីវិតបាន ព្រោះថា ប្អូនៗម្នាក់ៗសុទ្ធតែមានក្ដីស្រមៃរៀងៗខ្លូន»៕

  • ក្រុមហ៊ុន LG បញ្ចេញម៉ាស៊ីនបោកសំលៀកបំពាក់ Smart Inverter កាន់តែឆ្លាតវៃដើម្បីធ្វើការបោកគក់កាន់តែមានប្រសិទ្ធិភាព

    ក្រុមហ៊ុន LG បញ្ចេញម៉ាស៊ីនបោកសំលៀកបំពាក់ Smart Inverter កាន់តែឆ្លាតវៃដើម្បីធ្វើការបោកគក់កាន់តែមានប្រសិទ្ធិភាព

    ក្រុមហ៊ុន LG បានបោះជំហានមួយទៀតឆ្ពោះទៅរកប្រសិទ្ធភាពថាមពល ដោយបង្ហាញម៉ាស៊ីនបោកគក់ដំណើរការបានយ៉ាងល្អគឺម៉ាស៊ីនបោក Smart Inverterទ្វារបើកខាងលើ ។

    ម៉ាស៊ីនបោកគក់នេះវាបំពាក់ដោយបច្ចេកវិទ្យា Smart Inverter ហើយវាមានលក្ខណៈពិសេសសំខាន់បីយ៉ាងនៃបច្ចេកវិទ្យាលាងសម្អាតគឺ – ការប្រើប្រាស់ថាមពលមានប្រសិទ្ធិភាព ដំណើរការល្អ និងភាពទុកចិត្ត។ វាក៏ត្រូវបានគេធ្វើតេស្តយ៉ាងល្អិតល្អន់ផងដែរពីស្ថាប័ន Verband der Elektrotechnik (VDE) ដែលជាសមាគមវិទ្យាសាស្ត្រ និងបច្ចេកទេសដែលមានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់។

    បច្ចេកវិទ្យា Smart Inverter របស់ក្រុមហ៊ុន LG ធ្វើអោយម៉ាស៊ីនបោកគក់ជួយសន្សំសំចៃអគ្គីសនីបាន 36ភាគរយ ធៀបនឹងផលិតផលមាស៊ីនបោកគក់របស់ក្រុមហ៊ុនផ្សេងទៀត។ ហើយវាក៏ដំណើរការបានស្ងាត់ល្អក្នុងកម្រិតសំលេងត្រឹមតែ 45dB តែប៉ុណ្ណោះ ដែលអាចប្រៀបធៀបទៅនឹងសំលេងទឹកហូរ រឺសំលេងសត្វយំនៅពេលព្រឹក។

    ម៉ាស៊ីនបោកគក់នេះក៏មានបច្ចេកវិទ្យា Smart Motion ផងដែរ ដែលប្រើចលនាខុសគ្នាបីប្រភេទគឺ ចលនារំញ័រ ចលនាបង្វិល និងចលនាយោលទៅមក – ដើម្បីការពារសម្លៀកបំពាក់កុំអោយទក់ម៉ត់ និង ខូចខាត។

    វាក៏ត្រូវបានបំពាក់ដោយបញ្ចេកវិទ្យា Turbo Drum ដែលមានចលនាបង្វិលទិសដៅបញ្ច្រាស់គ្នា ដើម្បីធ្វើអោយការបោកសម្លៀកបំពាក់សំអាតរួមគ្នាបានស្អាត។ និងបច្ចេកវិទ្យា Punch+3 ដែលបាញ់ដឹកបី កន្លែងដើម្បីលាងកំចាត់ដី, និង ស្នាមប្រឡាក់កខ្វក់ ផ្សេងទៀត។

    លើសពីនេះទៀតម៉ាស៊ីនបោកគក់ LG ត្រូវបានផ្សំឡើងដោយសារធាតុប្លាស្ទិកដែលជួយការពារម៉ាស៊ីនចេញពីធូលីដីសំណើម និង ការបំផ្លាញដោយសត្វល្អិតនិងកណ្តុរ។

    ទ្វាររបស់ម៉ាស៊ីនបោកមានសោភ័ណ្ឌភាព និងបិទជិតដើម្បីទប់ស្កាត់ការបិទទ្វារដោយត្រូវដៃរបស់អ្នកប្រើប្រាស់ ជាថាហេតុដោយរក្សាម្រាមដៃឱ្យមានសុវត្ថិភាពនៅពេលបិទនិងបើក ។

    ម៉ាស៊ីនបោកគក់ Smart Inverter  របស់ LG មានការធានលើម៉ូទ័ររហូតដល់ ១០ ឆ្នាំដែលផ្តល់ទំនុកចិត្តដល់ អតិថិជនគ្រប់រូប។

    អតិថិជនទាំងអស់អាចអញ្ជើញមកទស្សនានៅការដាក់តាំងបង្ហាញម៉ាស៊ីនបោកគក់ Smart Inverter  របស់ LG បាននៅគ្រប់ហាងលក់គ្រឿងអេឡិចត្រូនិចដែលជាអ្នកចែកចាយលក់បន្តរបស់ ក្រុមហ៊ុន G Gear និងហាង LG BrandShop គ្រប់សាខាទាំងអស់ ។

    ទំនាក់ទំនងបន្ថែម ទូរសព្ទលេខ 023 888 299​ https://ggear.com.kh/appliances/washing-machines/top-loader-washing-machines/