Author: អេបិល

  • បុរសម្នាក់បម្រើការងារជាមន្ត្រីរាជការនៅរដ្ឋសភា មានសំណាងបានឈ្នះរង្វាន់២០លានរៀល ពីថ្នាំដុសធ្មេញ ផ្កាឈូក២

    បុរសម្នាក់បម្រើការងារជាមន្ត្រីរាជការនៅរដ្ឋសភា មានសំណាងបានឈ្នះរង្វាន់២០លានរៀល ពីថ្នាំដុសធ្មេញ ផ្កាឈូក២

    ភ្នំពេញ ៖ បុរសម្នាក់មានឈ្មោះ ថុល ប៊ុនឈុន អាយុ ២៨ឆ្នាំ បច្ចុប្បន្នជាមានមុខរបរជាមន្ត្រីរាជការ បម្រើការងារនៅរដ្ឋសភា មានសំណាងបានឈ្នះរង្វាន់ធំនូវចំនួនទឹកប្រាក់ ២០ លានរៀលពីថ្នាំដុសធ្មេញ ដកបួឃូ សញ្ញាផ្កាឈូក២ ។

    ថ្លែងប្រាប់ក្រុមការងារដែលចុះប្រគល់រង្វាន់ដល់លំនៅដ្ឋានស្ថិតនៅផ្ទះលេខ ៥ (ង) ផ្លូវបេតុង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ លោក ថុល ប៊ុនឈុន បានប្រាប់ឱ្យដឹងថា ថ្នាំដុសធ្មេញផ្កាឈូក២ រូបលោក និងក្រុមគ្រួសារតែងប្រើប្រាស់ជាប្រចាំ ព្រោះវាអាចព្យាបាលជំងឺអញ្ចាញធ្មេញ ជួយធ្វើឱ្យធ្មេញសស្អាត និងបំបាត់ក្លិនមាត់បានយ៉ាងល្អ។ ប៉ុន្តែកាលពីពេលកន្លងទៅនេះ នៅពេលប្រើអស់លោកក៏ទៅយកថ្នាំដុសធ្មេញផ្កាឈូក២ដែលគ្រួសារជាអ្នកលក់ផ្ទាល់ មកប្រើដូចសព្វដង លុះពេលហែកប្រអប់ ហើយកោសស្ទីកគ័រក្នុងប្រអប់ក៏ឃើញមានរង្វាន់២០លានរៀលតែម្ដង។ ភ្លាមនោះលោកពិតជាមានអារម្មណ៍រំភើបសប្បាយចិត្តយ៉ាងខ្លាំង ហើយក៏ប្រាប់ភរិយាឱ្យដឹង និងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅក្នុងប្រអប់តែម្ដង។

    លោកបានបញ្ជាក់ទៀតថា ក្រោយពេលទទួលបានប្រាក់រង្វាន់ធំ ២០លានរៀល នេះ លោកនឹងប្រគល់ជូនគ្រួសារ ដើម្បីយកទៅពង្រីកអាជីវកម្មគ្រួសារបន្ថែម និងទិញថ្នាំដុសធ្មេញផ្កាឈូក២មកលក់ឱ្យកាន់តែច្រើនបន្ថែមទៀត។

    គួរបញ្ជាក់ផងដែរថា ថ្នាំដុសធ្មេញ ដកបួឃូ ផ្កាឈូក២ មានរង្វាន់ធំនូវចំនួនទឹកប្រាក់ ២០លានរៀល រហូតដល់៥០រង្វាន់ ម៉ូតូ HONDA Dream ចំនួន៥០គ្រឿង ទូរស័ព្ទ i-Phone ចំនួន៥០គ្រឿង រួមជាមួយនឹងរង្វាន់ថ្នាំដុសធ្មេញផ្កាឈូក២រាប់លានប្រអប់ទៀត។ សូមព្យាយាមណា…ម្ចាស់រង្វាន់ធំ២០លានរៀលបន្ទាប់ អាចជារូបអ្នក…។ ថ្នាំដុសធ្មេញ ដកបួឃូ ផ្កាឈូក២ ជាឱសថសម្រាប់ព្យាបាល និងថែទាំសុខភាពមាត់ធ្មេញ ៕

  • កម្មវិធីរំឭកស្នាព្រះហស្ថសម្តេចរាជបុត្រី​ ព្រះរៀម​ នរោត្តម​ បុប្ផាទេវី « អប្សរា​ » បើកឱ្យទស្សនាដោយសេរី

    កម្មវិធីរំឭកស្នាព្រះហស្ថសម្តេចរាជបុត្រី​ ព្រះរៀម​ នរោត្តម​ បុប្ផាទេវី « អប្សរា​ » បើកឱ្យទស្សនាដោយសេរី

    បើតាមការបង្ហើបរបស់ក្រុមព្រះសូរិយាបានឱ្យដឹងថា នៅថ្ងៃទី២៤​ ខែមីនា​ ឆ្នាំ២០២០​ ខាងមុខនេះ​ក្រុមព្រះសុរិយានិងរៀបចំកម្មវិធីពិសេសមួយ​ឈ្មោះថា​ « អប្សរា​ » ដោយមានការបញ្ចាំងខ្សែភាពយន្តខ្មែរបីរឿង​ ផលិតក្នុងទសវត្សឆ្នាំ៦០និង៧០​ ក្រសាលដោយសម្តេចរាជបុត្រី​ ព្រះរៀម​ នរោត្តមបុប្ផាទេវី​ ទេពនាថវដ្តីឯកកម្ពុជា រួមទាំងការដាក់តាំងពិព័រណ៍គំនូរឌីជីថលព្រះឆាយាលក្ខណ៍សម្តេចព្រះរៀម​ ដែលគូរថ្មីស្នាដៃកូនខ្មែរ​នៃក្រុមព្រះសុរិយា។ ដែលកម្មវិធីនេះបើកឱ្យចូលរួមដោយ​ឥតគិតថ្លៃ​ ពេញមួយថ្ងៃតែម្ដង។

    គួររំឭកបន្តិចដែរថា កាលពីព្រឹកថ្ងៃទី១៩​ ខែកុម្ភៈ​ ឆ្នាំ២០២០​ កន្លងមកក៏មានកម្មវិធីឆ្លងព្រះពិធីបុណ្យគម្រប់១០០ថ្ងៃ​នៃយាងសោយព្រះពិរាល័យនៃព្រះសពសម្តេចរាជបុត្រី​ ព្រះរៀម​ នរោត្តម​ បុប្ផាទេវី​ ។ ក៏មានការថ្វាយព្រះកុសលដ៏ខ្ពង់ខ្ពស់តាមលំអានព្រះពុទ្ធសាសនាថ្វាយចំពោះដួងព្រះវិញ្ញាណក្ខន្ធសម្តេចព្រះរៀម​ ស្តេចយាងគង់ក្នុងព្រះបរមសុខគតិភពកុំបីឃ្លៀងឃ្លាត។ ក៏មានការបួងសួងសូមសម្តេចរាជបុត្រី ព្រះរៀមព្រះមេត្តាប្រោសព្រំពរជ័យ ដល់របាំព្រះរាជទ្រព្យឱ្យទទួលបានភាពរុងរឿង ល្បីល្បាញពេញសាកលលោកផងដែរ៕

    សូមកុំភ្លេចចូលរួមទាំងអស់គ្នានៅសាលមជ្ឍមណ្ឌលសហប្រតិបត្តកា កម្ពុជា- កូរ៉េ CKCC ឱ្យបានច្រេីនកុះករ!

  • សណ្ឋាគារ ពូលូវ៉ៃ និងអាផាតមិន (Poulo Wai Hotel and Apartment) ចាប់ផ្តើមបើកដំណើរការហើយ ទីតាំងនៅកណ្តាលទីក្រុងភ្នំពេញ

    សណ្ឋាគារ ពូលូវ៉ៃ និងអាផាតមិន (Poulo Wai Hotel and Apartment) ចាប់ផ្តើមបើកដំណើរការហើយ ទីតាំងនៅកណ្តាលទីក្រុងភ្នំពេញ

    សណ្ឋាគារ ពូលូវ៉ៃ និងអាផាតមិន បានប្រកាសបើកសម្ពោធសណ្ឋាគារដ៏ប្រណីតថ្មីមួយនៅរាជធានីភ្នំពេញ ដែលជារាជធានីនៃប្រទេសកម្ពុជា កាលពីថ្ងៃទី20 ខែកុម្ភៈ ឆ្នាំ2020នកន្លងទៅនេះ។ សណ្ឋាគារ ពូលូវ៉ៃ និងអាផាតមិន ទីបំផុតបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់នូវសេវាកម្មដ៏ល្អដល់ភ្ញៀវគ្រប់ជាតិសាសន៍។

    សណ្ឋាគារ ពូលូវ៉ៃ និងអាផាតមិន មានទីតាំងស្ថិតនៅអគារលេខ 71 ផ្លូវឧកញ៉ាកេត (ផ្លូវ174) សង្កាត់ផ្សារថ្មី 3 រាជធានីភ្នំពេញ ក្នុងតំបន់ដែលងាយស្រួល និងមានបរិយាកាសរស់នៅល្អបំផុតក្នុងរាជធានីភ្នំពេញ។ ព័ទ្ធជុំវិញដោយអគារបែបសម័យអាណានិគមនិយមបារាំងនៅទីក្រុងភ្នំពេញ សណ្ឋាគារ ពូលូវ៉ៃ និងអាផាតមិន មានទីតាំងដ៏ល្អ មានភាពងាយស្រួល និងស្ថិតនៅលើផ្លូវដែលមានភាពស្ងប់ស្ងាត់។ ស្ថិតនៅលើផ្លូវសំខាន់នៃរាជធានី និងនៅក្នុងតំបន់អាជីវកម្មតូចធំ ធ្វើឱ្យសណ្ឋាគារ ពូលូវ៉ៃ និងអាផាតមិន ក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកទេសចរជាតិ និងអន្តរជាតិ ដោយចំណាយពេលត្រឹមតែ45នាទីប៉ុណ្ណោះ ធ្វើដំណើរដោយតាក់ស៊ីពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងដើរចម្ងាយ5-15នាទីពីចំណុចសំខាន់ៗនៃទីក្រុងភ្នំពេញ ដូចជា ផ្សារថ្មី និងព្រះបរមរាជវាំងជាដើម។

    សណ្ឋាគារ ពូលូវ៉ៃ និងអាផាតមិន មានបន្ទប់ដ៏ប្រណីតចំនួន165បន្ទប់ មានបន្ទប់ខាងមុខជាកញ្ចក់ និងក្រាលដោយឈើ។ បន្ទប់ទាំងអស់មានពន្លឺភ្លឺ មានខ្យល់អាកាសល្អ ត្រូវបានរៀបចំ និងស្អាតដោយយកចិត្តទុកដាក់បំផុត អ្នកអាចមើលឃើញទេសភាពនៅរាជធានីភ្នំពេញ និងទេសភាពនៃទន្លេចតុមុខ ដោយបន្ទប់នីមួយៗមានទំហំចាប់ពី26ម៉ែត្រការ៉េដល់132ម៉ែត្រការ៉េ។ បន្ទប់ចំនួន165បន្ទប់នេះ រួមមានបន្ទប់ Deluxe, បន្ទប់ Landmark, បន្ទប់ Executive suites, បន្ទប់សម្រាប់គ្រួសារ, បន្ទប់ Poulo Wai Grand Suite និងអាផាតមិន ហើយបន្ទប់ទាំងអស់ត្រូវបានរចនាឡើងសម្រាប់ភ្ញៀវទេសចរ និងអ្នកជំនួញគ្រប់លំដាប់ថ្នាក់។

    នៅពេលដែលអ្នកចូលមកដល់បន្ទប់ជាលើកដំបូង អ្នកនឹងត្រូវបានស្វាគមន៍ដោយភាពឆើតឆាយ និងភាពស្ងប់ស្ងាត់នៃបន្ទប់ ដោយមានពន្លឺ និងមានខ្យល់អាកាសបរិសុទ្ធ ជាមួយនឹងក្រណាត់ទេសឯក និងខ្នើយដ៏ទន់ល្មើយ។ គ្រប់បន្ទប់នៃសណ្ឋាគារ ពូលូវ៉ៃ និងអាផាតមិន ធានាបាននូវការសម្រាកដ៏ស្កប់ស្កល់នៅលើគ្រែប្រវែង2.2ម៉ែត្រ។ មិនថាអ្នកមកតែម្នាក់ឯង ឬមកជាលក្ខណៈគ្រួសារ ឬមកជាលក្ខណៈប្តីប្រពន្ធ ឬមកធ្វើការ ឬធ្វើជំនួញ ដែលត្រូវការស្នាក់នៅក្នុងអាផាតមិនយូរថ្ងៃ យូរខែនោះទេ បន្ទប់ទាំងអស់របស់សណ្ឋាគារ ពូលូវ៉ៃ និងអាផាតមិន គឺជាជម្រើសដ៏ល្អរបស់អ្នក។ បន្ទប់មានភាពធំទូលាយ និងក្រាលដោយឈើដ៏ស្រស់ស្អាត និងបំពាក់ដោយរបស់ប្រើប្រាស់ជាច្រើន ដែលអ្នកត្រូវការសម្រាប់ការស្នាក់នៅប្រកបដោយផាសុកភាពនៅក្នុងរាជធានីភ្នំពេញ។ បន្ទប់នីមួយៗមានអាងត្រាំទឹក និងទឹកផ្កាឈូកសម្រាប់ងូតទឹកដាច់ដោយឡែកពីគ្នា មានទូរទស្សន៍ Smart TV អេក្រង់ធំត្រជាក់ភ្នែក43អ៊ីង ដែលអាចភ្ជាប់ជាមួយ Wi-Fi បាន និងរីករាយជាមួយការប្រើ Wi-Fi ល្បឿនលឿនជាទីពេញចិត្ត។

    នៅសណ្ឋាគារ ពូលូវ៉ៃ និងអាផាតមិន មានភោជនីយដ្ឋានចំនួន2 គឺភោជនីយដ្ឋាន ពូលូវ៉ៃ ដែលបម្រើអាហារប៊ូហ្វេបែបអន្តរជាតិសម្រាប់អាហារពេលព្រឹក ពេលថ្ងៃត្រង់ និងពេលល្ងាច។ អាហារប៊ូហ្វេដ៏ឈ្ងុយឆ្ងាញ់នេះមានមុខម្ហូបក្នុងស្រុក និងក្រៅស្រុកជាច្រើនតម្រូវតាមចំណង់ចំណូលចិត្តរបស់ភ្ញៀវជាតិ និងអន្តរជាតិគ្រប់ជាតិសាសន៍។ ចំណែកនៅជាន់ដំបូលនៃសណ្ឋាគារគឺមានភោជនីយដ្ឋាន និងស្កាយបារ White Lounge ដែលបម្រើអាហារ និងស្រាក្រឡុកដ៏ពិសេស មានការច្នៃប្រឌិតខ្ពស់។ ស្កាយបារ៍នេះបានក្លាយជាកន្លែងដែលភ្ញៀវចូលចិត្តបំផុត ដោយសារតែបរិយាកាសដ៏ល្អបរិសុទ្ធ អាចមើលទេសភាពទីក្រុងភ្នំពេញទាំងមូល និងអមដោយតន្ត្រីដ៏អន្លង់អន្លូច។

    អាងហែលទឹកដ៏ធំរបស់សណ្ឋាគារ ពូលូវ៉ៃ និងអាផាតមិន មានលក្ខណៈពិសេស ជាទឹកប្រៃ ដែលជួយដល់សុខភាពស្បែក និងមានចាហ្គូហ្សី អាចឱ្យភ្ញៀវទាំងអស់គយគន់ទេសភាពនៃទីក្រុងបណ្តើរ ហែលទឹកលេងបណ្តើរ។ នៅជាប់នឹងអាងហែលទឹក ក៏មានបារ៍តូចមួយ ដើម្បីបម្រើអាហារ និងភេសជ្ជៈដល់ភ្ញៀវទាំងអស់ផងដែរ។ សណ្ឋាគារ ពូលូវ៉ៃ និងអាផាតមិន ផ្តល់ជូនអតិថិជននូវមជ្ឈមណ្ឌលហាត់ប្រាណដ៏ទំនើប អមដោយគ្រូបង្វឹកដ៏ជំនាញ និងស្ប៉ាលំដាប់អន្តរជាតិ។

    សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការកក់ទុកមុន សូមទំនាក់ទំនងមកលេខទូរស័ព្ទ 023 211​666 ឬ អ៊ីម៉ែល [email protected] ឬ ទំនាក់ទំនង: +855 77 696 888 អ៊ីម៉ែល [email protected]

  • កំពូលភាពយន្ដឈ្នះពានអូស្ការ Parasite រងការរិះគន់ពីលោក ដូណាល់ត្រាំ និងរងការចោទប្រកាន់ចម្លងស្នាដៃពីរឿងឥណ្ឌា

    កំពូលភាពយន្ដឈ្នះពានអូស្ការ Parasite រងការរិះគន់ពីលោក ដូណាល់ត្រាំ និងរងការចោទប្រកាន់ចម្លងស្នាដៃពីរឿងឥណ្ឌា

    យោងតាមសារព័ត៌មានបរទេសឱ្យដឹងថា ប៉ារ៉ាសិត ( Parasite ) បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយកាលពីដើមខែនេះ ដោយក្លាយជាខ្សែភាពយន្តភាសាបរទេសដំបូងគេដែលទទួលបានពានរង្វាន់ «រូបភាពល្អបំផុត (Best Picture) » ក្នុងកម្មវិធី Academy Awards 2020។ ខ្សែភាពយន្តនេះទទួលបានពានរង្វាន់អូស្ការចំនួន ៤ រួមមាន Best International feature film, Best original screenplay, Best directing, និងពានចុងក្រោយគេបង្អស់គឺ Best Picture នេះឯង។ ជាមួយគ្នានោះដែរ អ្នកគាំទ្រទូទាំងពិភពលោកភាគច្រើនបានកោតសរសើរពីខ្សែភាពយន្តនិងអ្នកដឹកនាំរឿងគឺលោក Bong Joon Ho ដែលមានស្នាដៃឆ្នើមដណ្ដើមបានពានរង្វាន់ច្រើនបំផុត។

    ស្របពេលដែលភាពយន្ដល្បីរន្ទឺនេះទទួលបានការកោតសរសេរច្រើន ស្រាប់តែប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ត្រាំ ចេញសម្ដីរិះគន់ចំពោះ អូស្ការ ដែលបានប្រគល់ពានដល់ភាពយន្ដរបស់កូរ៉េខាងត្បូង ។ លោកបាននិយាយថា « និយាយអ៊ីចឹង..តើពានរង្វាន់ Academy Awardsឆ្នាំនេះអាក្រក់ប៉ុណ្ណាទៅ ? អ្នកទទួលពានគឺភាពយន្ដរបស់កូរ៉េខាងត្បូង ? តើជាស្អីទៅ? យើងមានបញ្ហាគ្រប់គ្រាន់ជាមួយប្រទេសកូរ៉េខាងត្បូងពាក់ព័ន្ធពាណិជ្ជកម្ម តើភាពយន្តដែលល្អបំផុតប្រចាំឆ្នាំទៅកាន់ពួកគេ? តើវាល្អទេ? ខ្ញុំមិនយល់? អ្នកដឹងទេ? ខ្ញុំកំពុងស្វែងរកចំនួនអ្នកចូលចិត្ត (Like) ដូចជាការបោះឆ្នោតរឿង Gone With the Wind ដែលអាចឱ្យចំនួន Like។ តើអាចធ្វើបានទេ? រឿង Sunset Boulevard និងមានរឿងជាច្រើនទៀត ។ តែចុងក្រោយប្រកាស the winner is កូរ៉េខាងត្បូង។ ខ្ញុំបានគិតថា វាជាភាពយន្ដបរទេសល្អបំផុត Best foreign movie។ តែទេ..តើមិនធ្លាប់មានពីមុនមកឬយ៉ាងណា? »។

    សូមជម្រាបថា ភាពយន្ដ ប៉ារ៉ាសិត ឬ Parasite ក៏កំពុងរងការរិះគន់ថាចម្លងស្នាដៃពីភាពយន្ដឥណ្ឌរឿង «Minsara Kanna» ដោយចោទប្រកាន់ថា កូរ៉េខាងត្បូងថារំលោភកម្មសិទ្ធិបញ្ញា។ ផលិតករឥណ្ឌាលោក P.L Thenappan ជាអ្នកផលិតរឿង «Minsara Kanna» ក៏បានអះអាងថា «ខ្ញុំបានទស្សនារឿង Parasite របស់កូរ៉េខាងត្បូង ហើយខ្ញុំមានអារម្មណ៍ថា ពួកគេបានលួចចម្លងខ្សែភាពយន្ត Minasara Kanna។ ខ្ញុំក៏បាននិយាយជាមួយមេធាវីអន្តរជាតិ ហើយពិចារណាពីការដាក់ពាក្យបណ្តឹង ប្រឆាំងនឹងអ្នកផលិតរឿង Parasite ឆាប់ៗនេះ»។ តែយ៉ាងណាមិញផលិតករឥណ្ឌារូបនេះ មិនបានបញ្ជាក់ទេ ថារឿង Parasite បានរំលោភកម្មសិទ្ធិបញ្ញាត្រង់ចំណុចណាខ្លះនោះទេ។

    រហូតមកទល់ពេល​ គេនៅមិនទាន់ឃើញមានការបកស្រាយរបស់អ្នកដឹកនាំរឿងលោក Bong Joon Ho នៅឡើយទេ។ ឆ្លើយតបនឹងបញ្ហានេះ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមហ៊ុនផលិតរឿង «Parasite» CJ Entertainment បានផ្តល់បទសម្ភាសន៍ជាមួយកាសែត Maeil Business Newspaper’s Star Today ដោយលើកឡើងថា «ពួកយើងមិនមានការយល់ដឹងច្រើន ពីកម្មសិទ្ធិបញ្ញារបស់ភាពយន្តក្នុងប្រទេសឥណ្ឌាទេ។ មកទល់នឹងពេលនេះពួកយើងមិនទាន់ទទួលបានព័ត៌មានណាមួយជុំវិញបញ្ហានេះនៅឡើយទេ»៕

    https://youtu.be/Jt-zWaYKPRA

  • ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ដែលអតិថិជនរង់ចាំនិងចង់បានបំផុតនោះមានលក់ក្នុងទីផ្សារកម្ពុជាហើយ!!

    ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ដែលអតិថិជនរង់ចាំនិងចង់បានបំផុតនោះមានលក់ក្នុងទីផ្សារកម្ពុជាហើយ!!

    (ភ្នំពេញ) ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០៖ សាមសុង Wind-FreeTM Premiumម៉ាស៊ីនត្រជាក់ដំបូងគេបង្អស់ដែលភ្ជាប់មកជាមួយបចេ្ចកវិទ្យាAI ដ៏វៃឆ្លាតបំផុតដែលធ្វើឲ្យអតិថិជនទាំងអស់ទទួលបាននៅភាពងាយស្រួលប្រកបដោយផាសុកភាព គ្មានខ្យល់រំខាន  ត្រជាក់ដូចធម្មជាតិជាមួយរន្ធបញ្ចាញខ្យល់ដល់ទៅ23000រន្ធ ទំនើប ទាន់សម័យ និងធ្វើឱ្យការរស់នៅប្រចាំថ្ងៃរបស់លោកអ្នកកាន់តែអស្ចារ្យ!

    តើម៉ាស៊ីនត្រជាក់ដ៏វៃឆ្លាត និងទំនើបនេះមានចំណុចពិសេសអស្ចារ្យអ្វីខ្លះចឹងសូមអានចំណុចពិសេសៗទាំងអស់គ្នា!!!

    * AI Comforting Cooling

    គឺជាប្រព័ន្ធវិភាគថ្មីដែលផ្តល់ភាពត្រជាក់តាមតម្រូវការរបស់អ្នកប្រើប្រាស់ដែលធ្លាប់ប្រើ! មានន័យថាបច្ចេកវិទ្យាមួយនេះគឺប្រៀបបាននឹងខួរក្បាលអេឡិចត្រូនិចមួយដែលធ្វើការចំណាំទុកនូវកម្រិតសីតុណ្ហភាពដែលអ្នកតែងតែកំណត់ប្រើរាល់ថ្ងៃ! ហើយអ្វីដែលកាន់តែពិសេសបំផុតនោះគឺវាមានភាពវៃឆ្លាតបំផុតត្រង់ថាបើក្នុងបន្ទប់ ឬក្នុងគេហដ្ឋានរបស់យើងមានបន្ថែមមនុស្សច្រើនជាងមុននោះ AI នឹងធ្វើការវិភាគដោយបត់បែនទៅតាមសម្មកភាព និងសម្របតាមស្ថានភាពនៃបរិយាកាសជាក់ស្តែងដោយផ្តល់ជូនភាពត្រជាក់បានត្រឹមត្រូវ និងមានផាសុកភាពបំផុត! និយាយទៅមុខងារនៃបច្ចេកវិទ្យានេះគឺឆ្លាតលើសអ្វីដែលយើងនឹកស្មានមិនដល់!

    * Motion Detector Sensor

    បច្ចេកវិទ្យានេះវិញគឺធ្វើឱ្យអ្នកមានអារម្មណ៍ត្រជាក់ស្រួលខ្លួនកាន់តែមានប្រសិទ្ធភាពដោយស្វ័យប្រវត្តិយោងទៅតាមចលនារបស់អ្នកដោយធ្វើការបញ្ចេញខ្យល់ត្រជាក់មកប៉ះដោយផ្ទាល់ ឬដោយប្រយោលទៅតាមតម្រូវការនៃការចង់បានរបស់អ្នក! ដូច្នេះលោកអ្នកនឹងទទួលបានការសន្សំសំចៃកាន់តែខ្ពស់បន្ថែមទៀតដោយវាធ្វើការវិភាគ និងចាប់យកវត្តមានរបស់មនុស្សហើយវានឹងធ្វើការបិទ ឬបើកម៉ាស៊ីនដោយប្រវត្តិ! បែបនេះមិនបាច់បារម្ភរឿងភ្លេចបិទម៉ាស៊ីនត្រជាក់ទៀតទេ! ឡូយនោះ…ឡូយ!!

    * Wind-FreeTM technology

    ជាបច្ចេកវិទ្យាដែលផ្តល់ខ្យល់ត្រជាក់មិនប៉ះផ្ទាល់នឹងរាងកាយ ធ្វើឱ្យុអ្នកស្រួលខ្លួន និងល្អសម្រាប់សុខភាពដោយវាធ្វើការបញ្ចេញខ្យល់ត្រជាក់តាមរន្ធទាំង 23,000 ដោយស្វ័យប្រវត្តិជាមួយប្រព័ន្ធ AI! អ្វីដែលពិសេសដែលអតិថិជនចង់បានបំផុតនោះគឺជួយសន្សំសំចៃបានរហូតដល់ 77 %! អ៊ីចឹងមិនបាច់បារម្ភរឿងវិកយប័ត្រភ្លើងទៀតទេ! ម៉េចដែរប៉ុននឹង? អែមអត់?

    សូមបញ្ជាក់ថាម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ថ្មីនេះគឺមានលក់ក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាយើងហើយ! ដូច្នេះអតិថិជនទាំងអស់ដែលកំពុងទន្ទឹងរង់ចាំ និងចង់បានបំផុតនោះគឺអាចរកជាវបានតាមបណ្តាហាងទំនើប និងដេប៉ូចែកចាយផលិតផល សាមសុង ទូទាំងប្រទេសបាន! សម្រាប់ព័ត៌មានបន្ថែមលោកអ្នកក៏អាចទំនាក់ទំនងមកកាន់លេខ៖ 1800 203 232 !!

  • តួល្បីល្ខោននិយាយ “ថៅកែចិត្តចោរ” បង្ហាញរសជាតិសម្ដែងថ្មីក្នុងភាពយន្ដ “អន្ទាក់ស្នេហ៍” និងទម្លាយប្រវត្តិកម្សត់

    តួល្បីល្ខោននិយាយ “ថៅកែចិត្តចោរ” បង្ហាញរសជាតិសម្ដែងថ្មីក្នុងភាពយន្ដ “អន្ទាក់ស្នេហ៍” និងទម្លាយប្រវត្តិកម្សត់

    លោកគ្រូ អន សុភៈ សិល្បករសម្ដែងជើងចាស់ជាតួអង្គ តាចន ក្នុងរឿង “អន្ទាក់ស្នេហ៍” ជាព្រឹទ្ធាចារ្យ បង្ហាតបង្រៀនផ្នែកល្ខោននិយាយ មានតួនាទីក្នុងវិស័យអប់រំ និងធ្លាប់សម្ដែងជាតួអង្គ “ថៅកែចិត្តចោរ” ថែមទៀតផង។ ការសម្ដែង និង ការរៀបចំអត្តចារិកក្នុងភាពយន្ត “អន្ទាក់ស្នេហ៍” គឺជាតួអង្គចាស់ព្រើ ខ្វះសីលធម៌ និងមានល្បិចគួរឱ្យខ្លាចមិនចាញ់ តួ “ថៅកែចិត្តចោរ” ទេ។

    ក្រោយពីបានទស្សនារឿង “អន្ទាក់ស្នេហ៍” ហើយមានប្រិយមិត្តជាច្រើនពេញចិត្តនឹងការសម្ដែងរបស់លោកគ្រូ អន សុភៈ ដែលសម្ដែងជាតួតាចន ដែលជាក់ស្តែងលោកគ្រូ ក៏ជាអ្នកដឹកនាំរឿងល្ខោន អ្នកនិពន្ធ និងមានប្រវត្តិតស៊ូក្នុងវិស័យសិល្បៈជាច្រើនឆ្នាំ តាំងតែពីលោករួចរស់ពីសម័យខ្មែរក្រហមមក។

    លោកគ្រូ អន សុភៈ រំឭកឡើងថា រូបលោកប្រឈមនឹងការបាត់បង់ជីវិតជាច្រើនលើកច្រើនសារក្នុងសម័យខ្មែរក្រហម ដោយសារបញ្ហាសុខភាព និងការស្រែកឈ្លាន គ្មានអ្នកថែរក្សា។ ក្រោយរួចពីសម័យនោះ រូបលោកបានបាត់បង់សមាជិតគ្រួសារអស់ ហើយគ្មានទីពឹង តែដោយលោកមានប្រវត្តិរៀនសូត្រផ្នែកសិល្បៈល្ខោននិយាយ និងមានទេពកោសល្យ រូបលោក ត្រូវបាន លោកព្រឹទ្ធាចារ្យ ឆេង ផុន ដែលធ្លាប់ជារដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលចិញ្ចឹមទុកដូចកូនបង្កើត។

    សិល្បករជើងចាស់រូបនេះ បន្តស្នាដៃសម្ដែងសិល្បៈ និងរៀនសូត្រតាមគន្លងការអប់រំរបស់ ព្រឹទ្ធាចារ្យ ឆេង ផុន ហើយបានទទួលឱកាសជាបន្តបន្ទាប់ទៅរៀននៅបរទេសផ្នែកសិល្បៈដឹកនាំរឿង និងល្ខោននៅប្រទេសអភិវឌ្ឍនខៅលោកខាងលិច ហើយក៏ត្រឡប់មកស្រុកខ្មែរវិញ សិល្បកររូបនេះចាប់ផ្ដើមមានជំងឺជាប់ខ្លួន ដែលពិបាកក្នុងព្យាបាល តែរូបលោកនៅតែព្យាយាមក្នុងការងារជាអ្នកនិពន្ធ អត្ថបទ និងបង្រៀនដល់ សិស្សនិសិ្សតផ្នែកសិល្បល្ខោននិយាយនេះ។

    ជំងឺរបស់លោកគ្រូ អន សុភៈ ស្ទើរតែឆក់យកអាយុជីវិតរបស់លោកគ្រូ តែដោយការជួយជ្រោមជ្រែងពី លោកព្រឹទ្ធាចារ្យ ឆេង ផុន និងគ្រួសារ បានធានាព្យាបាលរូបលោករហូតដល់ជាសះស្បើយ។ រូបលោកក៏មានជីវិតបន្តការងារក្នុងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងបម្រើក្នុងវិស័យសិល្បជាសិល្បករសម្ដែងល្ខោននិយាយ និងជាគ្រូបង្ហាត់បង្រៀនល្ខោននិយាយ រហូតមកដល់បច្ចុប្បន្ន។ ហើយថ្មីៗនេះ លោកគ្រូ អន សុភៈ ជាតារាសម្ដែងជើងចាស់ ដ៏ជំនាញម្នាក់ក្នុងវិស័យសិល្បៈទី៧នេះ លោកគ្រូ ក៏មានកិតិ្តនាមយ៉ាងល្បីសម្ដែងជាតួ ថៅកែចិត្តចោរ ក្នុងរឿង ល្ខោននិយាយ “ថៅកែចិត្តចោរ” ហើយរូបលោកក៏ជាតួអង្គក្នុងរឿង “អន្ទាក់ស្នេហ៍” ដែលកំពុងបញ្ចាំងគ្រប់រោងភាពយន្ត៕

  • ចម្រៀង « ស្នេហ៍ឆ្លងវេហាស៍» ម៉ា ច័ន្ទបញ្ញា និងតារាថៃ បកស្រាយពិតជាពីរោះរណ្ដំចិត្ត

    ចម្រៀង « ស្នេហ៍ឆ្លងវេហាស៍» ម៉ា ច័ន្ទបញ្ញា និងតារាថៃ បកស្រាយពិតជាពីរោះរណ្ដំចិត្ត

    តារាចម្រៀងស្រស់សង្ហារ លោក ម៉ា ច័ន្ទបញ្ញា ស្រាប់តែបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីមួយដោយច្រៀងរួមគ្នាជាមួយតារាចម្រៀងមកពីព្រះរាជាណាចក្រថៃ។ អ្វីដែលធ្វើឱ្យតារាចម្រៀងរូបនេះរំភើបខ្លាំងនោះគឺឱកាសនៃការច្រៀងថ្វាយព្រះមហាក្សត្រកម្ពុជាព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី។

    តារាប្រុសរូបនេះបានរៀបរាប់ឱ្យដឹងថា លោកមានកិត្តិយសជាទីបំផុត ដែលត្រូវបានស្ថានទូតថៃផ្ដល់កិត្តិយសជាអ្នកចម្រៀងខ្មែរតែម្នាក់គត់ក្នុងកម្មវិធីដ៏មានអត្ថន័យនេះ។ «ស្នេហ៍ឆ្លងវេហាស៍» ច្រៀងជាពីរភាសារួមគ្នា ជាមួយអ្នកចម្រៀងថៃនិងក្រុមតន្ត្រី Big Band ថៃដ៏ល្បីពីបាំងកក រៀបចំដោយស្ថានទូតថៃនៅកម្ពុជា ក្នុងកម្មវិធី Meldoies of Friendship លើកទី៧០ រវាងទំនាកទំនងកម្ពុជាថៃ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៃយើង។ ក្រៅពីការបកស្រាយចម្រៀង បញ្ញា បានបង្ហាញនូវសារសម្លៀកបំពាក់ កែច្នៃ ពីជំនាន់បារាំងដល់ សារព័ត៌មានក្នុងស្រុក និងសារព័ត៌មានថៃបានស្គាល់ ពីក្បិនជាតិ ហើយមានថ្នាក់ដឹកនាំខ្មែរ ថៃជាច្រើន បានចូលមកថ្លែងពីសេចក្ដីពេញចិត្តជាច្រើនពីការសម្ដែងនេះ។

    កញ្ញា Phatchalarwaree Damrongthamrprasert បានបង្ហាញអារម្មណ៍រំភើបក្នុងឱកាសធ្វើដំណើរមកច្រៀងលើវេទិការប្រគំតន្ត្រីលើកដំបូងនៅកម្ពុជា ហើយនាងពិតជាមានអារម្មណ៍កក់ក្តៅដែលទទួលបានការស្វាគមន៍ពីអ្នករៀបចំកម្មវិធី ហើយក៏រំភើបដែលបានចាប់ដៃគូច្រៀងរួមជាមួយលោក ម៉ា ច័ន្ទបញ្ញា​ ដើម្បីច្រៀងបទចម្រៀងថ្វាយព្រះមហាក្សត្រកម្ពុជាព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី។ កញ្ញា បានសរសើរពីសមត្ថភាពច្រៀង និងភាពរួសរាយរាក់ទាក់របស់តារាចម្រៀងកម្ពុជា គឺលោក ម៉ា ច័ន្ទបញ្ញា ហើយនេះគឺជាលើកដំបូងផងដែរដែលកញ្ញា បានចាប់ដៃគូច្រៀងជាមួយតារាចម្រៀងកម្ពុជា និងជាបទចម្រៀងដ៏មានប្រជាប្រិយរបស់ប្រទេសទាំងពីរ។ កញ្ញា រំពឹងថានឹងទទួលបានឱកាសជាថ្មីម្តងទៀតនាឱកាសក្រោយ។

    រីករាយទស្សនាវីដេអូខាងក្រោមនេះដូចតទៅ៖


  • កៀកទេសកាលចូលឆ្នាំថ្មីប្រពៃណីខ្មែរ គន់ រៀមរតនៈ ហៅចែរ៉ូហ្សា វាយឡុកទីផ្សារលក់ហូលផាមួងបុរាណខ្មែរ

    កៀកទេសកាលចូលឆ្នាំថ្មីប្រពៃណីខ្មែរ គន់ រៀមរតនៈ ហៅចែរ៉ូហ្សា វាយឡុកទីផ្សារលក់ហូលផាមួងបុរាណខ្មែរ

    អ្នកគាំទ្រសុទ្ធតែភ្ញាក់ផ្អើល ដែលលោក គន់ រៀមរតនៈ ហៅចែរ៉ូហ្សា ត្រូវបានមើលថាហាក់មានភាពលេចធ្លោយ៉ាងខ្លាំងនៅដើមឆ្នាំ2020នេះ ដោយសារតែតារារូបនេះទទួលថតរឿងភាគទូរទស្សន៍ដល់ទៅ ២រឿងព្រមៗគ្នាគឺមានរឿង «ព្រហ្មលិខិតដុះស្លាប»របស់ទូរទស្សន៍Town Full HDTV និពន្វដេាយកវីវ័យក្មេង សេាម ដូរ៉េ ដឹកនាំសម្ដែងដេាយ វ៉ាត លីម៉េង និងរឿង «មនុស្សទី៣ »របស់ផលិត LD Production ត្រៀមបញ្ចាំងនៅលើទូរទស្សន៍ PNN។

    ពិតជាគួរឱ្យគត់សម្គាល់ និងសរសើរចំពោះតារាសម្តែងភេទទី៣ គន់ រៀមរតនៈ ហៅចែរ៉ូហ្សា ដោយរូបនាងតែងតែមានការព្យាយាមតស៊ូខ្លាំងក្នុងដំណើរជីវិត តាំងពីនៅដីស្រែរហូតមករស់នៅលំបាកវេទនាជាមួយអ្នកក្រុង ទាំងខំធ្វើការផងរៀនផង និងប្រឡូកក្នុងវីថីសិល្បៈផង។ ទោះបីជាប្រវត្តិជីវិតកម្សត់កម្រយ៉ាងណាក៏ដោយ តារាមួយដួងនេះនៅតែប្រឹងប្រែងមករហូត។ ជាក់ស្ដែងថ្មីៗ ចែរ៉ូហ្សា បានផលិតផលហូលផាមួងបុរាណខ្មែរ ដែលមានម៉ូដគោមស្អាតៗ យកមកលក់នៅលើទីផ្សារ ដើម្បីឱ្យទាន់ទេសកាលចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលកៀកនឹងមកដល់នាពេលខាងមុខនេះតែម្ដង។

    ចែរ៉ូហ្សា បានអះអាងថា ទាំងក្បូរក្បាច់ រចនាផ្កាគេាមនិងព័ណហូលគឺមានភាពប្រណីតតាមលំនាំខ្មែរបុរាណ វាពិតជាស្រស់ស្អាតគ្មានគូប្រៀប និងបញ្ចាក់ពីភាពថ្លៃថ្នូរ សុីវិល័យ ឧត្ដុង្គឧត្ដមភាពរបស់អ្នកប្រេីប្រាស់ ដែរចូរចិត្តស្រលាញ់ប្រពៃណីសិល្បៈវប្បធម៌ខ្មែរដ៍រ៉ុងរឿងផូផង់មួយនេះ។ នាងក៏បានប្រាប់បន្ដទៀតថា ហូល ផាមួង សារ៉ុងសូត្រ ក្រមាសូត្រខ្មែរគ្រប់ប្រភេទ គឺលក់បោះដុំនិងរាយនៅតំលៃសមរម្យ អាចទំនាក់ទំនងលេខនាងដោយផ្ទាល់ 011 686879 / 010 686879 ៕

  • ប៉ុន្មានសន្លឹករបស់បវរកញ្ញា ប៉ុន សុរ៉ាវត្តី អ្នកគាំទ្រលាន់មាត់ថាមានសម្រស់ដូច ដាញ់ ម៉ូលីកា

    ប៉ុន្មានសន្លឹករបស់បវរកញ្ញា ប៉ុន សុរ៉ាវត្តី អ្នកគាំទ្រលាន់មាត់ថាមានសម្រស់ដូច ដាញ់ ម៉ូលីកា

    ក្រោយពីបានពាក់មកុដបវរកញ្ញាភពផែនដីប្រចាំឆ្នាំ ២០២០រួចមក បវរកញ្ញា ប៉ុន សុរ៉ាវត្តី ត្រូវបានម្ចាស់សម្អាងការជាច្រើនទាក់ទងឱ្យបង្ហាញម៉ូដ ក៏ប៉ុន្ដែអ្វីដែលមហាជនកំពុងតែចាប់អារម្មណ៍ខ្លាំងជាងគេនោះគឺ រូបភាពជាច្រើនសន្លឹករបស់បវរកញ្ញាវ័យក្មេងរូបនេះ ត្រូវបានអ្នកគាំទ្រលាន់មាត់ថា មានមុខមាត់ដូចតារាសម្ដែងស្រីល្បីឈ្មោះ អ្នកនាង ដាញ់ ម៉ូលីកា ។

    កញ្ញា ប៉ុន សុរ៉ាវត្តី ដែលទទួលបានជយលាភីលេខ១និងគ្រងមកុដបវរកញ្ញាឯកភពផែនដីឆ្នាំ២០២០ គឺមានភាពវាងវៃជាងគេ ទាំងដំណើរ និងបុគ្គលិកលក្ខណៈផ្សេងៗទៀត បូករួមជាមួយភាពក្លាហានមានចេញពី ក្នុងខ្លួនមិនត្រឹមតែស្អាតនោះតែម្យ៉ាងទេ។ នាងមានកម្ពស់១៧០សង់ទីម៉ែត្រ និងមានរូបសម្រស់ស្រស់ស្អាតទាក់ទាញក្រសែភ្នែកមហាជនច្រើនថែមទៀតផង។ ថ្មីនេះ នាងបានគ្រងឈុតសម្អាងមួយ យ៉ាងលេចធ្លោសម្រស់មិនសរសើរមិនបានតែម្ដង ជាពិសេសនៅពេលដែលឈុតរបស់សម្អាងការនោះ សុទ្ធតែជាម៉ូតប្រពៃណីកែច្នៃ ដែលជួយអោយរូបសម្រស់របស់នាងកាន់តែអណ្ដែតឡើង។

    ម្នាក់ៗសរសើរថា បវរកញ្ញាវ័យ២៥ឆ្នាំរូបនេះ ពិតជាស្អាតមែនទែន ជាពិសេសអ្នកលេងហ្វេសប៊ុកភាគច្រើនសុទ្ធតែលាន់មាត់ថា នាងស័ក្ដសមជាមួយការបង្អួតឈុតប្រពៃណី ព្រោះសម្រស់របស់នាងជាមួយនឹងឈុតសម្អាងប្រៀបបានដូចសម្រស់ស្រីខ្មែរអង្គរពិតៗតែម្ដង។ កុំឱ្យខាតពេលយូរ សូមទស្សនារូបភាពបវរកញ្ញា ប៉ុន សុរ៉ាវត្តី ខាងក្រោមនេះ៖

  • ថៅកែផលិតកម្មកកាឡាក់ស៊ីណាវ៉ាត្រា ត្រៀមបើដំណើរការផ្សារកសិផល​ធម្មជាតិ

    ថៅកែផលិតកម្មកកាឡាក់ស៊ីណាវ៉ាត្រា ត្រៀមបើដំណើរការផ្សារកសិផល​ធម្មជាតិ

    ដោយសម្លឹងឃើញការថែទាំសុខភាពតាមរយៈការទទួលទានបន្លែផ្លែឈើធម្មជាតិគ្មានជាតិគីមី ថៅកែផលិតកម្មកាឡាក់ស៊ីណាវ៉ាត្រា គឺលោកឧកញ៉ា ឡេង ណាវ៉ាត្រា ត្រៀមបើក​ដំណើរ​ការ​សាក​ល្បងផ្សារ​ទំនើប​​លក់​តែ​កសិផល​ធម្មជាតិ ដើម្បីជួយដល់កសិករខ្មែរ និងបង្កើន​ការ​ដាំដុះ​បន្លែ​ផ្លែ​ឈើ​ធម្មជាតិឱ្យបានច្រើន។ នៅ​ថ្ងៃ​ទី​១៥ ខែ មិនា ឆ្នាំ ២០២០ ផ្សារ​មួយ​​នេះនឹង​បើក​ដំណើរ​ការ​សាក​ល្បង ដែល​តាំង​​ផ្សារ​គឺ​នៅ​កណ្ដាល​ Olympia តែ​ម្ដង។

    ​លោកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា ផ្សារ​យើង​​ធ្វើ​ខុស​គេ យើង​​លក់​តែ​កសិផល​ធម្មជាតិ​ខ្មែរ​ទេ ផលិតផល​​នាំ​ចូល​ពី​ក្រៅ​ប្រទេស​អត់​ទទួល​លក់​ទេ មុន​ដាក់​លក់​យើង​សុទ្ធតែ ធ្វើតេស្ត​ជា​មុន​សិន បញ្ជាក់​ថា គ្មាន​ជាតិ​គីមី ទើប​អាច​យក​មក​ដាក់​លក់​ក្នុង​ផ្សារ​បាន ហើយ​បើ​ក្រុម​កសិករ​ជា​មួយ​ណា ដាំ​យក​មក​លក់​ឱ្យយើង ពិនិត្យ​ឃើញ​មាន​ជាតិ​គីមី យើង​ឈប់​ទទួល​ទិញ​​ពី​ពួក​គាត់​យក​មក​លក់​ហើយ យើង​គិត​លើ​សុខភាព​ជា​ធំ។ លោកក៏បានអះអាងដែរថា ផ្សារបន្លែងធម្មជាតិនេះមិន​មែន​ធ្វើ​តែ​១​ទីតាំង ឬ ២​ទីតាំង​ឡើយ​ផ្សារ​មួយ​នេះ គ្រោង​ពង្រីក​រហូត​ដល់​ទៅ​២៥០​ សាខា​ទូទាំង​ប្រទេស​ឯណោះ ដែល​ជំហ៊ាន​ដំបូង គឺ​សម្រុក​ធ្វើ​នៅ​ភ្នំពេញ នឹង ខេត្ត សៀមរាប ក្នុង​នោះ​ស្ទើរ​គ្រប់ បុរី ក៏​ដូច​ជា ទីប្រជុំជន​ធំៗ នឹង​មាន​វត្តមាន “ផ្សារ​កសិផល​ធម្មជាតិ ឡេង ណាវ៉ាត្រា” គ្រប់​ទីកន្លែង ។

    យ៉ាងណាមិញ គេក៏មើលឃើញថា តារាចម្រៀងស្រីនៅក្នុងផលិតកម្មកកាឡាក់ស៊ីណាវ៉ាត្រា កញ្ញា តន់ ចន្ទសីម៉ា ម្ចាស់បទ « ឡានសារ៉ែន » បានបញ្ចេញរូបភាពគាំទ្រកសិផល​ធម្មជាតិគ្មានជាតិគីមីដាំដុះដោយដៃកសិករខ្មែរយើង និងត្រៀមបញ្ចេញស្ពតគាំទ្របន្លែធម្មជាតិផងដែរ។ សូមទស្សនារូបភាពខាងក្រោម ៖