Author: អេបិល

  • អ៊ឺហ៊ឺ… សេង សូណា ហ៊ានបង្ហាញភាពសិចស៊ីដល់ថ្នាក់ហ្នឹងហ្ន៎?!

    អ៊ឺហ៊ឺ… សេង សូណា ហ៊ានបង្ហាញភាពសិចស៊ីដល់ថ្នាក់ហ្នឹងហ្ន៎?!

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅពេលថ្មីៗនេះ គេបានមើលឃើញថា តារាសម្ដែងស្រីសិចស៊ី សេង សូណា បានបង្ហោះរូបភាពសិចស៊ីរបស់ខ្លួនជាច្រើនសន្លឹក ដែលបង្ហាញពីសកម្មភាពក្រៅឆាកនៃការសម្ដែង តែយ៉ាងណាក្ដី នាងហាក់បីដូចជាមិនខ្លាចរងនូវការរិះគន់ចំពោះការបង្ហាញភាពសិចស៊ីរបស់នាងឡើយ។ ដោយឡែក រូបភាពទាំងអស់នោះ គេមើលឃើញថា តារាស្រីសិចស៊ីរូបនេះបានបញ្ចេញដើមទ្រូង និងសាច់ភ្លៅដ៏សទ្រលុកទ្រលន់ ខណ:ដែលមហាជន(ពិសេសប្រុសៗ)បានឃើញហើយសុទ្ធតែលាន់មាត់ថា តារាស្រីរូបនេះ ពេលកាន់តែមើលកៀកៗទៅ គឺហាក់ដូចជាមនុស្សម្នាក់ផ្សេងទៅវិញ។

    មិនភ័យខ្លាចពីចំណាត់ការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងកាន់តែមិនខ្លាចពីសម្ដីមហាជនទៅទៀត នាង សេង សូណា បានបញ្ជាក់​ប្រាប់ពីភាពសិចស៊ីរបស់នាងថា «សិចស៊ីប៉ុណ្ណឹងដូចជាមិនស្អាតទេមើលទៅ ចង់សិចស៊ីជាងហ្នឹងបានស្អាតមើលទៅ មែនទេបងៗ?​»។ អូហូ! ទាំងកាយវិការ និងឈុតប៊ីគីនីខើចលើខើចក្រោម មើលទៅក្ដៅខ្លួនប៉ុនហ្នឹងហើយ នាងនៅតែប្រាប់ថា សិចស៊ីមិនទាន់ស្អាតទៀត តើចង់សិចស៊ីដល់កម្រិតណាទៅហ្ន៎?(បេលចង់ដឹងណាស់!)។

    ដូច្នេះ ដើម្បីកុំឱ្យប្រិយមិត្តទន្ទឹង និងសង្ស័យច្រើន សូមទស្សនារូបភាព និងកាយវិការសិចស៊ីរបស់ សេង សូណា ទាំងអស់នេះតែម្ដង៖

  • សួស វីសា ក្ដៅស្លឹកត្រចៀករឿងល្បីថាដណ្ដើមតំណែងតារាស្រីពី ឱក សុគន្ធកញ្ញា នៅហង្សមាស

    សួស វីសា ក្ដៅស្លឹកត្រចៀករឿងល្បីថាដណ្ដើមតំណែងតារាស្រីពី ឱក សុគន្ធកញ្ញា នៅហង្សមាស

    បន្ទាប់ពីសារព័ត៌មានក្នុងស្រុកមួយបានចេញផ្សាយពីរឿងដែលតារាស្រីនៅក្នុងផលិតកម្មរស្មីហង្សមាស គឺកញ្ញា សួស វីសា បានប្រជែងយកតំណែងចម្រៀងស្រីលេខ 2 ពីតារាស្រីជើងខ្លាំងរួមទ្រនំដូចជា ឱក សុគន្ធកញ្ញា ពេជ្រ សោភា ជាដើមរួចមកនោះ ដំណឹងនេះបានធ្វើឱ្យតារាចម្រៀងស្រីរូបនេះប្រញាប់បញ្ចេញវីដេអូបកស្រាយ និងនិយាយរៀបរាប់រឿងពិតប្រាប់ទៅកាន់តារារៀមច្បង និងបណ្ដាអ្នកគាំទ្ររបស់នាង រួមទាំងតារាស្រីទាំងពីរដួងនោះផងដែរ។

    សួស វីសា បានលើកឡើងថា នាងស្រឡាញ់គោរពតារាស្រី ឱក សុគន្ធកញ្ញា និងពេជ្រ សោភា ដូចជាតារារៀមច្បង និងជាអាយដលម្នាក់នៅក្នុងដួងចិត្តដែរ ព្រោះថា តាំងពីនាងនៅជាកុមារីមា្នក់ ដែលមិនទាន់បានចូលប្រឡូកនៅក្នុងពិភពសិល្បៈ នាងបានស្រឡាញ់រៀមច្បងទាំងពីររួចទៅហើយ និងព្រមទាំងរៀនសូត្រតាមទៀតផង។ បើទោះបីជានាងមានប្រភពចេញមកពីសាលារចនា ដូចជាតារាស្រី ឱក សុគន្ធកញ្ញា ក៏ពិតមែន តែនាងបានបញ្ចាក់ប្រាប់ថា នាងគ្មានបំណងប្រជែង ឬដណ្ដើមការងារ ឬតំណែងល្បីអីពីបងស្រី កញ្ញា នោះទេ។

    នាងបានប្រាប់បន្ថែមថា នាងអាចមានជីវភាពដូចសព្វថ្ងៃនេះ ក៏ព្រោះតែហង្សមាស ដែលជាអ្នកជួយជ្រោមជ្រែង និងលើកស្ទួយនាង ដូច្នោះហើយតារាជើងចាស់នៅហង្សមាសទាំងអស់ នាងស្រឡាញ់គោរពដូចជាចាស់ទុំរៀមច្បង ហើយតារាក្រោយៗ គឺស្រឡាញ់ដូចមិត្តរួមការងារ នាងគ្មានពេលវេលាឯណាមកគិតរឿងប្រជែងគ្នានោះទេ ដូច្នេះដើម្បីឱ្យកាន់តែជាក់ច្បាស់ឡើងនោះ សូមមិត្តអ្នកនាំគ្នាទស្សនាវីដេអូដែលតារាស្រីរូបនេះធ្វើការបកស្រាយដូចខាងក្រោមនេះ ៖

  • អីយ៉ូយ!!  ស្រីស្អាត ជា ម៉ារី បង្ហាញភាពសិចស៊ីឱ្យបុរសៗញាប់ញ័រទៀតហើយ

    អីយ៉ូយ!!  ស្រីស្អាត ជា ម៉ារី បង្ហាញភាពសិចស៊ីឱ្យបុរសៗញាប់ញ័រទៀតហើយ

    ​តាមរយៈរូបភាពដែលបានបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាស្រី ជា ម៉ារី ជាច្រើនសន្លឹកនោះ គេកត់សម្គាល់ឃើញថា ឥឡូវនេះតារាស្រីរូបនេះហាក់បីដូចជាមានដើមទ្រូងធំទ្រលុកទ្រលន់ជាងមុន ហើយភាពសិចស៊ីរបស់នាងនៅតែលេចធ្លោជាងគេដូចមុនដដែល បើទោះបីជាការងារសិល្បៈមួយរយៈចុងក្រោយនេះ មិនសូវមានវត្តមានរបស់នាងក្ដី។

    កញ្ញា ជា ម៉ារី គឺជាតារាបង្ហាញម៉ូដស្រីមួយរូប ដែលចូលចិត្តបង្ហោះរូបភាព បង្អួតសាច់ និងរាងកាយដ៏ស្រឡូនសិចស៊ី នៅក្នុងបណ្តាញសង្គម ដែលតែងតែធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល ជាពិសេស គឺបុរសៗតែងសរសើរពីសម្រស់របស់នាងមិនដាច់ពីមាត់។ ជាក់ស្ដែង បើក្រឡេកមកមើលរូបថតទាំងប៉ុន្មានសន្លឹកនេះរបស់ កញ្ញា ជា ម៉ារី វិញ ឃើញថាការស្លៀកពាក់ដូចជាមិនសូវជាបិទបាំងសាច់ប៉ុន្មានឡើយ តាំងពីចុងជើង រហូតដល់សក់ក្បាល គឺបង្ហាញសម្រស់ស្ទើរតែគ្រប់កន្លែង និងកន្លុកកន្លៀត នាំឱ្យប្រិយមិត្ត ជាពិសេស កន្លង់ៗ និងព្រានៗជាច្រើនមានការជ្រួលជ្រើមក្នុងអារម្មណ៍ជាខ្លាំង។

    គួរបញ្ជាក់ផងដែរថា នេះប្រហែលជារឿងធម្មតា ឬជាទម្លាប់ទៅហើយ សម្រាប់តារាសម្ថែងរូបនេះ ព្រោះនេះគឺជាចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗ ឬក៏អាចនិយាយបានថា វាជាវិធីដើម្បីទាមទារចំណាប់អារម្មណ៍ពីសំណាក់មហាជនគ្រប់វ័យ ជាពិសេសគឺបុរសៗតែម្តង។

    ចង់ដឹងថា តារាស្រីខាងលើនេះ សិចស៊ីដល់កម្រិតណានោះ សូមទស្សនារូបភាពខាងក្រោម៖

  • មកមើលកម្រងរូបភាពកូនស្រីទី 2 របស់តារាចម្រៀង កែវ វាសនា ទើបសម្រាល គួរឱ្យស្រឡាញ់ប៉ុនណា!

    មកមើលកម្រងរូបភាពកូនស្រីទី 2 របស់តារាចម្រៀង កែវ វាសនា ទើបសម្រាល គួរឱ្យស្រឡាញ់ប៉ុនណា!

    នៅថ្ងៃម្សិលមិញនេះ តារាចម្រៀង កែវ វាសនា បានធ្វើឱ្យមហាជនទន្ទឹងចាំមើលមុខមាត់ដ៏គួរឱ្យស្រឡាញ់របស់នាងតូច ស្នា ឈីអ៊ីង ដែលជាកូនស្រីទី 2 របស់លោក។ ខណៈនេះ ទាំងភរិយា និងកូនស្រីរបស់តារាចម្រៀងរូបនេះបានឆ្លងផុតដំណាក់កាលព្រួយបារម្ភ និងបានសុខសប្បាយទាំងម្ដាយ និងកូនហើយ។

    ភរិយាលោក កែវ វាសនា បានសរសេរសារថា «សួស្តីយាយតាអ៊ុំពូមីង ស្វាគមន៍សមាជិកថ្មី ស្នា ឈីអ៊ីង កើតថ្ងៃទី23 ខែមេសា ឆ្នាំ2018 ម៉ោង10 និង21នាទី ទម្ងន់ 3គីឡូ4ខាំកន្លះ»។ យ៉ាងណាមិញរូបភាពដែលបានបង្ហោះជាច្រើនសន្លឹកបានធ្វើឱ្យគេមើលឃើញថា ភរិយាលោកពិតជាបានសម្រាលកូនស្រីដ៏​គួរឱ្យ​ស្រឡាញ់​ម្នាក់ទៀត​ដោយ​សុវត្ថិភាពមែន​ហើយ ក្រោយពីបានពពោះអស់រយៈពេល9 ខែ 10ថ្ងៃ ហើយក៏បានបង្កឱ្យអ្នកគាំទ្រ​ជាច្រើន​រំភើបអារម្មណ៍ជំនួសលោក ខណៈដែលបានឃើញមុខមាត់នាងតូចដ៏គួរឱ្យស្រឡាញ់នេះរួចមក។​

    ចង់ដឹងថា តើកូនស្រី​ទី2 របស់​តារាចម្រៀង កែវ វាសនា ដែល​ទើប​ប្រសូតកាលពីយប់មិញ​នេះ មានមុខមាត់​ឃ្យូ​ដ​គួរឱ្យ​ស្រឡាញ់​ប៉ុនណា សូម​ទស្សនា​កម្រង​រូបភាព​ខាងក្រោមនេះ៖

  • គូស្នេហ៍របស់ ដេននី ក្វាន់ ចេញមុខប្រតិកម្មចំពោះភាពសិចស៊ីរបស់ មាស សុខសោភា ដែលក្រសួងមិនអើពើ

    គូស្នេហ៍របស់ ដេននី ក្វាន់ ចេញមុខប្រតិកម្មចំពោះភាពសិចស៊ីរបស់ មាស សុខសោភា ដែលក្រសួងមិនអើពើ

    ជាញឹកញយណាស់ដែលកំពូលតារាចម្រៀងស្រីប្រចាំផលិតកម្មថោន និង Camtrax កញ្ញា មាស សុខសោភា បង្ហាញភាពសិចស៊ីតាមរយៈរូបថតជាច្រើនសន្លឹកនៅលើបណ្ដាញទំនាក់ទំនងសង្គម និងថែមទាំងឃើញមាននៅក្នុងវីដេអូចម្រៀងទៀតផង។ តែដោយឡែក មានមតិជាច្រើនបានលើកឡើងថា ហេតុអ្វីបានជាតារាស្រីរូបនេះមិនជាប់ការព្រមាន ឬត្រូវបានហាមឃាត់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដូចតារាស្រី ដេននី ក្វាន់ ដែលធ្លាប់បានបង្ហាញភាពសិចស៊ីនៅលើបណ្ដាញសង្គមដែរ តែបែរជាជាប់បម្រាមថតរយៈពេល 1ឆ្នាំទៅវិញ?។

    នៅពេលថ្មីៗនេះ ស្រាប់តែគូស្នេហ៍របស់ ដេននី ក្វាន់ គឺលោក ចាន់ មករា បាននិយាយឡើងថា​ អ​​យុត្តិ​ធ​ម៌ណាស់​​!​ ​មិន​ស្មើភា​​​ព​គ្នា​ ​ឬ​ក្រ​សួ​ង​វ​ប្ប​ធ​ម៌​មើ​ល​មិន​ឃើញ​ ​​​ធ្វើ​ជា​ម្តា​យ-​ឪ​ពុ​ក​ ​ម្តេ​ច​ស្រ​ឡាញ់​កូ​ន​លម្អៀ​ង ​ដា​ក់​ពិ​ន័យ​កូ​​នមិ​ន​ដូ​ច​គ្នា​?​។​ ​

    ​ចំ​ណែ​ក​តា​រា​​ផ្សេ​ង​ៗ​ទៀត ​មិ​ន​ថា​ស្រី​ ​ឬ​ប្រុ​ស​នោះ​ទេ​ ​លើស​ពី​ស៊ិ​ច​ស៊ី​ ​P​h​o​t​o​ ​S​t​i​l​l​ ​ទៅ​ទៀ​ត​ ​និងថែ​មទាំ​ង​ថ​ត​ ​M​V​ ​បែ​ប​អា​ស​អា​ភា​សទៀតផង​ ​​តែ​នៅតែ​​គ្មា​ន​ប្រ​តិ​ក​ម្មអី​ពី​ក្រ​សួ​ង​ គឺ​ស្ងា​ត់​ឈឹ​ង​តែម្ដង​។​​ ចំ​ណែ​ក​ក​​រ​ណី​ ​ដេ​ន​នី​ ក្វា​ន់ ​ថ​ត​ល​ក្ខ​​ណៈល​ក់ផ​លិ​ត​ផ​ល​​ ​និ​ង​ដំ​ណើរ​​កម្សាន្ដ​តា​​ម​ស​មុ​ទ្រ​ជាល​ក្ខ​ណៈឯ​ក​ជ​នសោះ​ បែរ​ជាហៅទៅ​​ព្រ​មាន​​ពី​រ​ដ​ង​ ​​ថែម​​ទាំ​ង​បិ​ទ​​ទីផ្សា​​រសិ​ល្បៈមួ​យ​ឆ្នាំ​​ពេ​ញ​ទៀត​។​ ខ្ញុំ​​និយា​​យ​នេះមិន​មែ​ន​ក្នុ​​ង​ន័​យ​កា​ន់​ជើ​ង​ ​ឬ​​ជា​ន់​ព​ន្លិ​ច​ន​រណា​​​​ម្នាក់​ទេ​ ​តែ​​នេះ​ឃើញ​ផ្ទា​​ល់​ភ្នែ​ក​ស្រ​ស់ៗ​ ​​គឺ​ក្រ​​សួ​ង​វ​ប្ប​ធ​ម៌​ ​និ​ង​​វិ​ចិ​ត្រ​សិ​ល្បៈ​ ​លម្អៀ​ង​ ​ឬ​ព្រិ​លភ្នែ​ក​ ​ឬក៏​អ​ត់​មា​ន​សេ​វា​ ​i​n​t​​er​​n​e​t មើល?។​

    គួរបញ្ជាក់ផងដែរថា ចំពោះលើកឡើងរបស់គូស្នេហ៍ ដេននី ក្វាន់ នេះ សារព័ត៌មានឡារ៉ែន នៅខណៈនេះមិនទាន់អាចសុំការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបាននៅឡើយទេ៕

  • សាន សុម៉ាលី បន្ដនិយាយរឿងលោក ជា ស្រួច និងករណីប្អូនប្រុសគ្រោះថ្នាក់ចរាចរណ៍

    សាន សុម៉ាលី បន្ដនិយាយរឿងលោក ជា ស្រួច និងករណីប្អូនប្រុសគ្រោះថ្នាក់ចរាចរណ៍

    បន្ទាប់ពីតារាសម្ដែងសិចស៊ី​ កញ្ញា សាន សុម៉ាលី បានអះអាងប្រាប់អ្នកសារព័ត៌មានថា ករណីប្អូនប្រុសគ្រោះថ្នាក់ចរាចរណ៍មានជាប់ទាក់ទងជាមួយលោក ជា ស្រួច ដោយសារតែអតីតអ្នកប្រដាល់រូបនេះ បានទាក់ទងប្អូនប្រុសនាងទៅដើរលេងជាមួយគ្នា ហើយដល់ពេលមានគ្រោះថ្នាក់ បែរជាទាក់ទងមិនបាននោះ មិនយូរប៉ុន្មាន លោក ជា ស្រួច បានបង្ហោះសារបង្ហាញពីភាពស្អាតស្អំរបស់ខ្លួននៅលើបណ្ដាញទំនាក់ទំនងហ្វេសប៊ុក។

    លោក ជា ស្រួច ជាសរសេរថាយ៉ាងដូច្នេះថា « ជំរាបសួ សម្តេចទ្រង់ ឯកឧត្តម និងលោកជំទាវ ព្រមទាំងពុកម៉ែបងប្អូនជាទីគោរព អំពីខ្ញុំបាទ ថ្ងៃនេះខ្ញុំបាទសូមបកស្រាយពីបទពាក់ព័ន្ធជាមួយ សាន សុម៉ាលី។ ដំបូងប៉ាសាន សុម៉ាលី ហៅខ្ញុំទៅលេងអូរស្មាច់ ថ្ងៃចូលឆ្នាំចុងក្រោយ ហើយការរាប់អានរវាងខ្ញុំជាមួយ សាន សុម៉ាលី ជាង30ឆ្នាំ ហើយតាំងពីឪពុកម្តាយខ្ញុំនៅរស់ រហូតដល់គាត់ស្លាប់ មិនសមមកនិយាយរឿងមិនពិត សូម្បីតែទៅហ្នឹង ថាទៅជាមួយខ្ញុំ តាមពិតខ្ញុំទៅម្នាក់ឯងគត់ ។ ពេលប្អូនគ្រោះថ្នាក់ចរាចរណ៍ និយាយថា គេវាយបាក់ជើង បាក់ដៃ ហើយពេលកើតរឿងថា តេខ្ញុំមិនចូល តាមពិតនិយាយគ្នាសោះ ហើយចង់សួរថា និយាយមិនពិត ប្រាប់សារព័ត៌មានបែបនេៈ បានន័យថាចង់ចោទខ្ញុំមែនទេ? សូមផ្តាំថា! កុំយកភាសាស្រវឹងមកនិយាយបំផ្លាញកិត្តិយសខ្ញុំ ប្រយ័ត្នបកវិញកុំថាប្អូនចិត្តអាក្រក់ ព្រោះស្រុកយើងមានច្បាប់ណាបង»។

    តែទោះជាយ៉ាងណាក្ដី កញ្ញា សាន សុម៉ាលី នៅតែបន្ដអះអាងថា រឿងករណីប្អូនប្រុសគ្រោះថ្នាក់ចរាចរណ៍ ដែលនាងបង្ហាញការសង្ស័យប្រាប់អ្នកសារព័ត៌មានថា ជាអំពើឃាតកម្មនោះ មានជាប់ពាក់ព័ន្ធជាមួយអតីតអ្នកប្រដាល់ខាងលើដដែល។ សូមអានសម្ដីពិតរបស់តារាស្រីរូបនេះ ដែលបានសរសេរនៅលើហ្វេសប៊ុកយ៉ាងដូច្នេះ «បងស្រួចអាចនិយាយម្តងទៀត ខ្ញុំមិនបានអង្គុយផឹកជាមួយបងសូម្បីតែមួយដង ម្នាក់នៅស្រុក ម្នាក់នៅភ្នំពេញ ហេតុអី្វបានបងនិយាយថាខ្ញុំស្រវឹង បងបង្ហោះថា បងមិនដឹងរឿងហ្នឹង ចុះពេលប្អូនខ្ញុំមានបញ្ហា បងនិយាយថាបងមិនដឹង តែគាត់បានទៅជាមួយបងតែបីនាក់ ហើយខ្ញុំមិនបានហៅមកលេងទេ តែបងសុំលេខប៉ាខ្ញុំហើយក៏ឱ្យ ដោយសារតែការរាប់អាន និងទុកចិត្តបង ហើយហេតុអ្វីក៏បងដឹងថាប្អូនខ្ញុំមានបញ្ហា ហេតុអ្វីក៏បានទុកប្អូនឱ្យប្អូនឈឺតែម្នាក់ឯង ហើយបងបបួលទៅដើរលេងបីនាក់ ស្រាប់តែគាត់មកវិញតែពីរនាក់ ហ្នឹងឬពាក្យសំដីថារាប់អានគ្នា 30ឆ្នាំ?»។

    តារាសម្ដែងខាងលើ បន្តទៀតថា «បងប្អូនជួយគិតមើល បើបងស្រួចរាប់អានគ្រួសារខ្ញុំ 30ឆ្នាំ ហេតុអ្វីបងសុខចិត្តឱ្យក្មួយដេកងាប់តែម្នាក់ឯង ហើយនិយាយថាដើររកពេញហ្នឹង តែមិត្តភ័ក្តិម្នាក់ថា ឃើញតែបងស្រួចឆ្លើយថាដើររក។ ខ្ញុំមិនសង្យ័យមានន័យចម្លែក បើពេលប៉ារកឃើញហើយ គាត់ទាំងភ័យតក់ស្លុត ហេតុអ្វីគាត់ឆ្លើយថា ប្រញាប់ទៅការគេ ហើយប៉ាបានប្រាប់គាត់ថាឱ្យយកក្មួយទៅពេទ្យផង ហើយទាំងមិនយកខោអាវ ដែលបោកអ៊ុត ហើយទៅឡើងលឿន ហ្នឹងហើយ ដែលហៅថា ការរាប់អាន និយាយចេញពីមាត់បង បើបងជាមនុស្សល្អមែន ខ្ញុំសង្ឃឹមថាបងនឹងចេញមុខមកបកស្រាយនៅមុខផ្លូវច្បាប់»។

    គួរបញ្ជាក់ផងដែរថា ប្អូនប្រុសរបស់តារាស្រីរូបនេះ កំពុងនៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត សុរិន្ទ ប្រទេសថៃ ហើយ សាន សុម៉ាលី ក៏បានបួងសួងដល់ម្ចាស់ទឹកម្ចាស់ដីឱ្យជួយបំភ្លឺផ្លូវថា «សូមបារមីលោកតាថង ជួយឱ្យកូនចៅសុខសប្បាយតាមផ្លូវ ហើយមនុស្សអាក្រក់ឆាប់ចូលគុក»៕

  • ឈីន រតនៈ ទម្លាយរឿងពិតក្រោយសកម្មភាពថតចម្រៀងជាមួយសត្វពស់ថ្លាន់

    ឈីន រតនៈ ទម្លាយរឿងពិតក្រោយសកម្មភាពថតចម្រៀងជាមួយសត្វពស់ថ្លាន់

    ពិតជាដូចជាមហាជនបានទស្សនាមកហើយពីបទចម្រៀងមានចំណងជើងថា «សង្សារស្អាតជ្រុល» របស់តារាចម្រៀងស្រី ឈីន រតនៈ នៅក្នុងផលិតកម្មរស្មីហង្សមាស ដែលមួយបទនេះតម្រូវឱ្យតារាស្រីរូបនេះរៀបចំខ្លួន និងស្ទីលសម្ដែងបែបរ៉ក់ មើលទៅរាងកាចៗ រហូតដល់អ្នកដឹកនាំសម្ដែង លោក កៅ សីហា បានតម្រូវឱ្យនាងសម្ដែងឈុតប្រឡែងលេងជាមួយសត្វពស់ថ្លាន់ទម្ងន់ជាង 100 គីឡូថែមទៀតផង ដើម្បីឱ្យមើលទៅឃើញកាន់តែសាហាវទាក់ទាញទៅតាមបទចម្រៀង។

    បើតាមសម្ដីពិតរបស់តារាស្រីវ័យក្មេងរូបនេះបានឱ្យដឹងថា «នេះជាឈុតក្នងបទ «សង្សារស្អាតជ្រុល» ដែលជាបទចម្រៀង ROCK និងសង្ឃឹមថាបងប្អូន និងមិត្តយុវវ័យទាំងអស់គ្នាច្បាស់ជាពេញចិត្ត ស្រឡាញ់ និងគាំទ្រ MV មួយនេះមិនខាន ហើយថ្ងៃនេះនាងខ្ញុំគ្រាន់តែចង់និយាយអំពីផលវិបាកតែមួយចំណុចគត់ដែលធ្វើឱ្យខ្ញុំភ័យខ្លាចចុះញ៉មក្នុងការថតបទចម្រៀងមួយបទនេះតែម្ដង…នោះគឺអ្នកដឹកនាំតម្រូវឱ្យថតជាមួយនឹងពស់ថ្លាន់ ដែលវាមានទម្ងន់ជាង100គីឡូឯណោះ»។

    នាងបានបន្ដបញ្ចាក់ពីអារម្មណ៍ពិតប្រាប់មហាជនឱ្យដឹងទៀតថា «ខ្ញុំខ្លាច ខ្ញុំរេរា ខ្ញុំអត់ហ៊ាន ខ្ញុំភ័យ យំផងស្រែកផង ព្រោះតែមិនហ៊ានទៅជិតវា  តែចុងក្រោយអ្វីដែលខ្ញុំតាំងចិត្តថា អាចថតជាមួយវាបាននោះគឺ ដោយសារតែអ្នកគាំទ្រ ព្រោះចង់ឱ្យទាំងអស់គ្នាបានប្លែកភ្នែក និងប្លែកអារម្មណ៍ជាមួយនឹងបទចម្រៀងមួយបទនេះ ហើយក៏សូមអរគុណដល់បងប្រុស កៅ សីហា ដែលគាត់បានប្រឹងប្រែង និងខំសម្រិតសម្រាំងរកនូវអ្វីដែលថ្មីៗ ក៏ដូចជាដឹកនាំនៅបទចម្រៀងមួយបទនេះបានយ៉ាងល្អដែរ អរគុណដល់បងៗក្រុមការងារទាំងអស់គ្នាដូចគ្នា» នេះបើតាមការជម្រាបបន្ថែមរបស់ កញ្ញា ឈីន រតនៈ៕

    https://www.youtube.com/watch?v=1U8jRh64Gq8

  • ដំណឹងល្អ កែវ វាសនា ជិតបានឃើញមុខកូនស្រីទី 2 ហើយ

    ដំណឹងល្អ កែវ វាសនា ជិតបានឃើញមុខកូនស្រីទី 2 ហើយ

    បើតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក កែវ វាសនា មុននេះបន្ដិច បានបង្ហោះរូបភាពមួយសន្លឹកដែលបង្ហាញឱ្យឃើញថា ភរិយារបស់លោកគឺ អ្នកនាង ឈីឈី  កំពុងតែគេងសម្រាកនៅក្នុងមន្ទីរពេទ្យ ដើម្បីត្រៀមប្រសូតកូនស្រីទី 2 ដែលរូបភាពមួយសន្លឹកនោះបានធ្វើឱ្យមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងកំពុងទន្ទឹងចាំមើលមុខកូនស្រីរបស់តារាចម្រៀងរូបនេះផងដែរ។

    បើតាមសំណេរនៅលើហ្វេសប៊ុក លោក កែវ វាសនា បាន​សរសេររៀបរាប់ថា «ជិតដល់ម៉ោងបានជួបមុខ ឈី អ៊ីង ហើយ សូមឱ្យសំណាងល្អទាំងប្រពន្ធ និងកូន»។ មកទល់ពេលនេះ ក្ដីបារម្ភរបស់តារាប្រុសរូបនេះ ក៏ដូចជាមហាជនអ្នកគាំទ្រដែរបានបួងសួងសូមឱ្យព្រះជាម្ចាស់តាមថែរក្សាភរិយាលោករហូតដល់ពេលសម្រាលហើយ។

    ក៏ដូចគ្នានេះដែរ មាន​ការជូន​ពរ​ឱ្យអ្នកនាង ឈីឈី  ព្រមទាំងបុត្រីមាន​សុខភាព​ល្អពីបណ្ដាអ្នកគាំទ្រជាច្រើន  និងមានការ​សរសើរផងដែរ​ថា ​ទោះជា​មានការ​ងារ​រវល់យ៉ាងណាក៏ដោយ ​តែ​លោក កែវ វាសនា ក៏នៅតែ​ចំណាយពេល​នៅក្បែរមើលថែទាំភរិយាមិនឱ្យដាច់ពីក្រសែភ្នែកឡើយ នេះបានពិតជា​ស្វាមី​ល្អ​មែន៕

  • លោក Wenger ថា អ្នក​គាំទ្រ​របស់ Arsenal បានកម្ទេច​កេរិ៍្ត​ឈ្មោះ​​របស់​​ក្លិប

    លោក Wenger ថា អ្នក​គាំទ្រ​របស់ Arsenal បានកម្ទេច​កេរិ៍្ត​ឈ្មោះ​​របស់​​ក្លិប

    លោក Arsene Wenger បាន​ទទួល​​ស្គាល់​ថា អ្នក​គាំទ្រ​​ដែល​បង្កើត​យុទ្ធ​នា​ការ​​ដើម្បី​ធ្វើ​ឱ្យ​​អ្នក​ចាត់​ការ​ទូទៅ​ចាក​ចេញ បាន​បង្កើត​ឱ្យ​មាន «បរិយា​កាស​ដ៏​ឈឺ​ចាប់មួយ» ដែល​កំពុង​តែ​កម្ទេច​កេរិ៍្ត​ឈ្មោះ​របស់ Arsenal ទូទាំង​​ពិភព​លោក​។

    ការ​លើក​ឡើង​បែបនេះ​​ត្រូវ​បាន​​ធ្វើ​ឡើង ក្រោយពីក្រុម Arsenal បាន​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាងល្អ​ដើម្បី​ផ្តួល​ក្រុម West Ham យ៉ាង​រាបដូចកន្ទេល​ក្នុង​លទ្ធផល 4-1 នា​កីឡដ្ឋាន Emirates កាល​ពីថ្ងៃ​អាទិត្យ​។ ខណៈ​ពេលនិយាយ​ជាលើក​ទី​1 ​ពី​ការ​សម្រេច​​ចិត្ត​របស់​គេ​ដើម្បី​​រជ្ជ​កាល​របស់​លោក​ជាមួយ​នឹង​ក្លិប​នៅ​ចុង​រដូវ​កាល​នេះ លោក Wenger បាន​បញ្ជាក់​យ៉ាង​​ច្បាស់​ថា លោក​​មិន​បាន​ចូល​និវត្តន៍ពី​កីឡា​បាល់​ទាត់​ឡើយ និង​ចង់​បន្ត​ធ្វើ​ការ​ងារ​ក្នុង​កីឡា​បាល់​ទាត់ បើ​ទោះ​បី​វា​នឹង​ក្លាយ​ជា​រឿង​ដ៏​រំ​ជួល​ចិត្ត​សម្រាប់​រូប​លោក​ក្នុង​ការ​ដឹក​នាំ​ក្លិប​អង់គ្លេសមួយ​ផ្សេង​ទៀត​ក៏ដោយ​។

    គ្រូបង្វឹក​សញ្ជាតិ​បារាំង​វ័យ​ 68​ឆ្នាំ​រូបនេះ បាន​​ឱ្យ​ដឹង​ថា៖ «ខ្ញុំ​ជឿជាក់​ថា ក្លិប​នេះត្រូវ​បាន​គេ​គោ​រព​ទូ​ទាំង​ពិភព​លោក ពោល​គឺ ច្រើន​ជាង​គេ​ក្នុង​ប្រទេស​អង់គ្លេស ហើយ​អ្នក​គាំទ្រ​របស់​យើងមិន​បាន​ផ្តល់​​រូប​ភាព​នៃ​សាម​គ្គី​​ភាព​ដែលខ្ញុំ​ចង់​បាន​ឡើយ​។ នោះ​គឺ​ជា​រឿង​ដ៏​ឈឺ​ចាប់មួយ ពី​ព្រោះ​ខ្ញុំ​មាន​អារម្មណ៍​ថា ក្លិប​នេះ​ត្រូវ​បាន​គេ​គោរ​ព​ទូ​ទាំងពិភព​លោក ហើយ​សរុបមក កេរិ៍្ត​ឈ្មោះ​ដែល​យើង​ត្រូវបាន​ផ្តល់​​​ឱ្យ​ពី​ក្លិប​របស់​យើង មិ​នដូច​អ្វី​ដែល​បង្ហាញ​ និង​មិនមែន​ជា​អ្វី​ដែលខ្ញុំ​​ចូលចិត្ត​ឡើយ​»​៕

    ប្រភព​ពី៖ The Guardian

  • បញ្ញា សិទ្ធ សម្រក់ទឹកភ្នែក…ភ្ញាក់ផ្អើលពេញពិភពសិល្បៈ

    បញ្ញា សិទ្ធ សម្រក់ទឹកភ្នែក…ភ្ញាក់ផ្អើលពេញពិភពសិល្បៈ

    កាលពីពេលថ្មីៗនេះ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាប្រុស បញ្ញា សិទ្ធ បានបង្ហោះរូបភាពហូរទឹកភ្នែកមួយសន្លឹក និងសារត្អូញត្អែរពីជីវិតពិតរបស់លោក ដែលស្ដែងឱ្យមហាជនមើលឃើញថា ខណៈនេះលោកកំពុងតែមានបញ្ហា និងពិបាកចិត្តយ៉ាងខ្លាំងរហូតដល់ស្រក់ទឹកភ្នែក(ហ៊ឺៗ បេលអាណិតណាស់)។

    នៅក្នុងសារនោះបានរៀបរាប់ថា «ខ្ញុំអស់កម្លាំងណាស់ គ្មានអ្នកនៅក្បែខ្ញុំទេ ម្នាក់ឯងជាង12 ឆ្នាំហើយ ខ្ញុំចង់សម្រាក»។ ការបញ្ចេញពីអារម្មណ៍ដែលបង្ហាញតាមរយៈសំណេររៀបរាប់បែបនេះ បានបណ្ដាលឱ្យមានការភ្ញាក់ផ្អើលដល់បណ្ដាអ្នកសិល្បៈរួមអាជីព និងមជ្ឈដ្ឋានមហាជនជាច្រើន។ ក្នុងនោះដែរ លោក ប៉ែន ចំរ៉ុង ក៏បានឃើញ និងនិយាយលើកទឹកចិត្តដល់តារាប្រុសរូបនេះថា «ស៊ូៗឡើងប្អូនប្រុស ជូតទឹកភ្នែកហើយប្រឹងប្រែងបន្តទៀត ជីវិតនេះគ្មានអ្វីអស្ចារ្យទេ គេធ្វើបានយើងក៏ធ្វើបានដែរ តោះ! កុំទម្រន់ទោរទន់តាមឧបសគ្គអី ទៅមុខទៀត!»។ រីឯកញ្ញា នី មុន្នីនាថ ក៏បានប្រាប់ទៅកាន់ បញ្ញា សិទ្ធ ដែរថា «កុំ​គិត​ច្រើន​ណា៎​ ត្រូវ​រឹងប៉ឹង»(ឯបេលវិញចង់ប្រាប់ថា អ្នកណាៗក៏គេពិបាកដែរ តែគេស៊ូ)។

    គួរសម្គាល់ផងដែរថា មានតារារួមអាជីពជាច្រើនបានលើកទឹកចិត្តដល់តារាប្រុសរូបនេះ ឱ្យក្រោកឈរឡើងចេញពីបញ្ហា និងឧបសគ្គដែលលោកកំពុងតែប្រឈមមុខ តែយ៉ាងណាមិញ ក៏មានអ្នកគាំទ្រជាច្រើននាក់ទៀត បានចូលទៅផ្ដល់កម្លាំងចិត្តដែរ ក្នុងនោះមានអ្នកគាំទ្រម្នាក់ឈ្មោះ “PisethFeelingood” បាននិយាយពាក្យចាក់ដោតអារម្មណ៍ទៅកាន់បញ្ញា សិទ្ធដែរថា «បងមានអ្វីគ្រប់យ៉ាងដែលមនុស្សដូចខ្ញុំមិនដែលមាន មានការងារល្អ បើបងរវល់តែនៅទន់ជ្រាយ តើនរណាជាអ្នកឱ្យកម្លាំងចិត្តយើង? ខ្ញុំអត់មានឱពុក មានម្ដាយចាស់ ខ្លួនឯងធ្វើការយ៉ាងលំបាក តែខ្ញុំនៅស៊ូ ខ្ញុំធ្វើដើម្បីម្ដាយខ្ញុំ ព្រោះគាត់ជាក្ដីសង្ឃឹមតែមួយគត់ដែលខ្ញុំមាន ស៊ូតែម្យ៉ាងគត់ និងគិតថាធ្វើដើម្បីគាត់ គឺគាត់ចង់ឃើញបងញញឹម»(Yes! បេលឱ្យមេដៃមួយ)។ សូមជម្រាបបន្ថែមថា មកទល់ពេលនេះសារព័ត៌មាន ឡារ៉ែនកំពុងព្យាយាមសុំការបំភ្លឺបន្ថែមពី លោក បញ្ញា សិទ្ធ ដើម្បីជម្រាបពីមូលហេតុពិតប្រាប់ដល់ប្រិយមិត្តអ្នកគាំទ្រ៕