Author: អេបិល

  • ម៉ៃ សុគន្ធ នៅតាមឌឺដងផ្លែផ្កាដាក់តារាចម្រៀង ខេមរៈ សិរីមន្ដ ឥតល្ហែតែម្ដង..

    ម៉ៃ សុគន្ធ នៅតាមឌឺដងផ្លែផ្កាដាក់តារាចម្រៀង ខេមរៈ សិរីមន្ដ ឥតល្ហែតែម្ដង..

    នាពេលថ្មីៗនេះលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាប្រុសដែលមានរហស្សនាម «កំពូលទើស»​នៅក្នុងពិភពសិល្បៈគឺលោក ម៉ៃ សុគន្ធ បានបង្ហោះរូបភាពជាច្រើនសន្លឹករបស់កំពូលតារាចម្រៀងប្រុសនៅក្នុងផលិតកម្មរស្មីហង្សមាស លោក ខេមរៈ សិរីមន្ដ ដែលគេមើលឃើញថា ម៉ៃ សុគន្ធ បានឌឺដងផ្លែផ្កាឱ្យសិរីមន្តចំពោះរឿងស្បែកជើងកែងចោត ហើយប្រដូចទៅនឹងសមាជិកក្រុមតារាបង្ហាញម៉ូដ The King Of CatWalk ដែលជាក្រុមបង្ហាញម៉ូដភេទទី 3 សាច់ដុំធំៗនៅប្រទេសហ្វីលីពីន មានគម្រោងមកកាន់ប្រទេសកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ។

    លោក ម៉ៃ សុគន្ធ បានសរសេរសារដៀមដាមផ្លែផ្កាថា « អេអាវ៉ា អាចាណយ មានពីរបីរយពាក់ស្បែកជើងកែងចោត ស្បែកជើងដែលអូនប្រាថ្នាចាស្ទីនកូពី!! ចង់ខ្ពស់យកអាស្បែកជើងពណ៌ស របស់ Sinonloresca មកពាក់មក ដឹងតែខ្ពស់កប់ហ្មង!!! បង្ហាញកម្ពស់ពិតមក ស្មានថាដើមត្នោត តាមពិតលេងកែងសោះ សមអើយសម ស្បែកខ្ញុំនេះស្អាតមែន»។ សូមជម្រាបបន្ថែមថា លោក SinonLoresca ត្រូវបានអ្នកនិយមលេងបណ្ដាញសង្គមបានដាក់នាមហៅថា The King Of Catwalk ដោយសារតែជារឿយៗ តារាម៉ូដែលរូបនេះ តែងតែ​ដើរបង្ហាញម៉ូដបញ្ចេញសាច់ដុំធំៗ រួមជាមួយនឹងស្បែកជើងកែងខ្ពស់ៗនៅតាមសាធារណៈ ដោយទទួលបានការចាប់អារម្មណ៍ជាខ្លាំង។

    ភ្ជាប់ជាមួយរឿងលោក SinonLoresca នៅពេលថ្មីៗនេះ បើតាមការបង្ហោះនៅក្នុង Page ផ្លូវការរបស់ក្រុមបង្ហាញម៉ូដបុរសភេទទី3 សាច់ដុំធំៗ  «The King of Catwalk» បានឱ្យដឹងថា ពួកគេនឹងធ្វើដំណើរ​មកជួបអ្នកគាំទ្រ និងបង្ហាញម៉ូដនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី18 ខែឧសភា ឆ្នាំ2018 នេះ បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងជោគជ័យពីប្រទេស ហ្វីលីពីន និងវៀតណាម។

    គួរបញ្ជាក់ផងដែរថា ការបង្ហាញនៅក្នុងប្រទេសវៀតណាមកាលពីថ្ងៃទី2 ខែឧសភា ឆ្នាំ 2018 កន្លងទៅថ្មីៗនេះ តារាប្រុសភេទទី3 ល្បីល្បាញទូទាំងពិភពលោកមួយនេះ បានទាក់យកចិត្តប្រិយមិត្តអ្នកគាំទ្រវៀតណាមឱ្យជក់ចិត្តដិតអារម្មណ៍ជាមួយស្នាដៃច្នៃម៉ូដសហសម័យ និងទំនើបកម្ម ដែលមានការរចនាយ៉ាងប្រណីតបង្ហាញជូននៅលើផ្លូវសាធារណៈទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី៕

  • មិនទាន់ចប់ទេ!! ឯម រៀម អាងថា មានឯកសាររឿងអប្សរាប្រុស

    មិនទាន់ចប់ទេ!! ឯម រៀម អាងថា មានឯកសាររឿងអប្សរាប្រុស

    បន្ទាប់ពីមានការបដិសេធ និងច្រានចោលចំពោះការបកស្រាយរបស់ ឯម រៀម ពីសំណាក់មគ្គុទេសក៍ទេសចរណ៍ម្នាក់នៅក្នុងខេត្តសៀមរាប ដែលបានអះអាងថា លោកជាមគ្គុទេសក៍ទេសចរណ៍ភាសាអង់គ្លេសតំបន់សៀមរាប និងប្រកបមុខរបរនេះជាង 10ឆ្នាំហើយ មិនដែលមាន និងមិនដែលឮថា របាំអប្សរាមានមនុស្សប្រុសឡើយនៅក្នុងប្រវត្តិ និងវប្បធម៌ខ្មែរ។ លោកថា សូមប្រកែកមិនទទួលយកជាដាច់ខាត។  ប្រវត្តិស្ត្រីរបាំអប្សរាកើតទ្បើងពីរឿងកូរសមុទ្រទឹកដោះគឺសុទ្ធតែជាស្រីរបាំ បើសិនត្រូវការឯកសារលោកនឹងបង្ហោះឱ្យមើលច្បាស់នឹងភ្នែកម្ដងទៀត។

    មគ្គុទេសក៍ទេសចរណ៍រូបនេះបានលើកឡើងជារួមថា ប្រសិនបើខ្លួនយើងជាភេទទីបី ឬហៅថាចេក ឬខ្ទើយ ដែលមិនដឹងខ្យល់អីអំពីវប្បធម៌ខ្មែរនោះ សូមកុំធ្វើឱ្យវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរខូចលំនាំឱ្យសោះ និងកុំធ្វើឱ្យយុវជន-យុវនារីសម័យក្រោយទៅឆ្កួតជាមួយនឹងពួកលោកឯងមួយក្ដាប់តូចហ្នឹងឱ្យសោះ សូមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមេត្តាពិនិត្យលើពាក្យថា របាំអប្សរា ឬល្ខោនព្រះរាជទ្រព្យ (The Khmer Royal ballet Dance)ផង។

    តែយ៉ាងណាមិញ លោកបណ្ឌិតច្នៃម៉ូដ ឯម រៀម បានតបតវិញតាមរយៈសំណេរនៅលើហ្វេសប៊ុកខ្លួនចំពោះព័ត៌មាននេះថា «ម្នាក់ៗឥឡូវតាំងខ្លួនជាអ្នកប្រវត្តិសាស្ត្រ និងជាអ្នកវិភាគនៃសិល្បៈខ្មែរ ចាប់តាំងមានអប្សរាប្រុស ហើយពូកែណាស់ខាងគោរព និងស្រឡាញ់វប្បធម៏ខ្មែរបុរាណជ្រុលនិយម តែត្រង់ខ្លួនឯងយករូបអង្គរវត្ត និងរូបព្រះភ័ក្ត្រជ័យវរ័្មនទី7 ព្រីនលើមួកធ្វើជាអាជីកម្ម អត់គិតទេ ហើយស្រែកក្តែងៗថា ជាការផ្សព្វផ្សាយវប្បធម៌ខ្មែរ។ មានមគ្គុទេសក៍ទេសចរណ៍កើតទុក្ខមិនសុខចិត្តរឿងអប្សរាប្រុស ឥឡូវលោកល្បីហើយ គួរតែអរគុណ ឯម រៀម។ ហើយសូមលោកដែលជាមគ្គុទេសក៍ទេសចរណ៍សិក្សាបន្ថែមទៀតអំពីអប្សរាប្រុស និងតួនាទីបុរសនាសម័យអង្គរ»។

    មិនទាន់ចប់ទេ! លោកបានបន្ដទៀតថា «ម្នាក់ៗគិតថា បុរសនៅសមយ័អង្គរធ្វើតែចម្បាំង ខ្ញុំមានឯកសារអប្សរាប្រុសបានមកពីមគ្គុទេសក៍ទេសចរណ៍ម្នាក់ដូចលោកដែរ ហើយបើចង់ចូលក្រសួង មិនមែនតែ ឯម រៀម ម្នាក់ឯងទេ គឺទាំងអស់គ្នា ទាំងអ្នកគាំទ្រ និងទាំងអ្នកមិនគាំទ្រ។ ហើយអ្នកដែលជេរប្រមាថអប្សរាប្រុសថា ជាអប្សរាចេក ឬអប្សរាខ្ទើយ គឺជាភាសា មិនគប្បីដល់ព្រលឹងបុព្វបុរស ព្រោះគ្រប់សម័យកាល គឺមានអ្នករបាំដែលជាបុរស។ គេថាបើមិនជឿកុំប្រមាថ»។

    គួរបញ្ជាក់ផងដែរថា ប្រសិនបើពិតដូចជាលោក ឯម រៀម ថាមានឯកសារ «អប្សរាប្រុស» ដូចដែលបានអះអាងទៅបញ្ជាក់នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមែននោះ មហាជនទាំងអស់ច្បាស់ជាគាំទ្រឱ្យលោកទម្លាយឯកសារចេញមក ហើយប្រាប់មហាជនថា នោះជាសេចក្ដីពិត មិនប្រឌិត គេនឹងរង់ចាំមើលព្រមទាំងទទួលយកការបកស្រាយជាក់លាក់ទៀតផង៕

  • នី រតនា សម្ញែងភាពផ្អែមល្ហែមជាមួយគូដណ្ដឹង ធ្វើឱ្យនារីៗឯទៀត ចង់តែ…

    នី រតនា សម្ញែងភាពផ្អែមល្ហែមជាមួយគូដណ្ដឹង ធ្វើឱ្យនារីៗឯទៀត ចង់តែ…

    ហៃយ៉ូយ៉ា! គ្រាន់តែកំលោះសង្ហា សំឡេងផ្អែមក្រអួនក្រអៅ នី រតនា ភ្ជាប់ពាក្យជាមួយស្រីស្អាត ហេង សុវណ្ណភក្ដិណា ជាថៅកែស្រីគ្រឿងសម្អាងល្បីឈ្មោះភ្លាម ស្រាប់តែអ្នកគាំទ្រនារីៗទាំងឡាយនាំគ្នាអាឡោះអាល័យ នឹកស្ដាយកំលោះរូបស្រស់សង្ហាម្នាក់នេះតែម្ដង  ព្រោះបន្ទាប់ពីបានភ្ជាប់ពាក្យរួចរាល់ហើយ គេមើលឃើញថា ប្រជាប្រិយភាពរបស់តារាចម្រៀងប្រុសប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះកាន់តែឡើងខ្ពស់ជាងមុន រួមទាំងគូដណ្ដឹងផងដែរ រហូតនៅពេលថ្មីៗនេះ អ្នកទាំងពីរថែមទាំងឧស្សាហ៍បង្ហាញមុខសាសងគ្នាផ្អែមល្ហែមតាមរយៈការ Live Video លក់ផលិតផលនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកទៀតផង។

    ទន្ទឹមនឹងការចាប់អារម្មណ៍ពីរឿងរ៉ាវស្នេហាអូនបងរបស់លោក នី រតនា ជាមួយគូស្នេហ៍ពីសំណាក់អ្នកគាំទ្រនោះ ស្រាប់តែនៅប៉ុន្មានម៉ោងមុននេះបន្ដិច គេបានឃើញម្ចាស់ពានកម្មវិធី Cambodian Idol រដូវកាលទី 1 បង្ហោះសារស្វ៊ីតៗ ជាងទឹកឃ្មុំខែចេត្រទៅទៀតថា «ដំណើរជីវិតប្ដីប្រពន្ធ មិនមែនមួយថ្ងៃ មួយខែ ឬក៏មួយឆ្នាំនោះទេ គឺមួយជីវិត! មួយជីវិតដែលយើងត្រូវរួមដំណើរជាមួយគ្នា មិនថាមានទុក្ខ ឬក៏សុខនោះទេ ទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ គឺមិនត្រូវបោះបង់គ្នាឡើយ! ដូច្នេះការជ្រើសរើសគូជីវិត គឺត្រូវតែមើលលើចិត្តគំនិត និងចរិតមារយាទ មិនមែនមើលលើទ្រព្យសម្បត្តិគេទេ» (ឱ លោកអ៊ើយលោក!! ផ្អែមអីផ្អែមយ៉ាងនេះ មិនអាណិតបេលខ្លះទេហ្អី? ហាសៗហា…)។

    ក្រឡេកទៅមើលខាងគូស្នេហ៍របស់លោកវិញម្ដង៖ ឆ្លើយតបនឹងសារដ៏ផ្អែមត្រជាក់ស្អំបេះដូងនោះ ស្រីស្អាតជាគូស្នេហ៍បានតបសារវិញថា «How to keep the relationship strong? You love me and I love you that’s all» មានន័យថា “តើធ្វើដូចម្ដេចដើម្បីរក្សាចំណងស្នេហ៍ឱ្យបានរឹងមាំ? គឺបងស្រឡាញ់អូន ហើយអូនស្រឡាញ់បង តែប៉ុណ្ណឹង”។ (ពិតមិនអាណិត ពិតមិនអាសូរអ្នកនៅ Single សោះហ្ន៎…ហ្អ៎កនារីៗយើង ឆាប់ៗរកគូស្នេហ៍ទៅ!)៕

  • បានរកឃើញក្រុមជ័យលាភីនៃកម្មវិធីកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិដំបូងបង្អស់របស់ស្រាបៀរអាន់ឆ័រ

    បានរកឃើញក្រុមជ័យលាភីនៃកម្មវិធីកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិដំបូងបង្អស់របស់ស្រាបៀរអាន់ឆ័រ

    ភ្នំពេញ៖ ព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិដំបូងបង្អស់របស់ស្រាបៀរអាន់ឆ័រដែលមានឈ្មោះថា International Beach Volleyball 2-Star FIVB World Tour បានឈានដំណាក់កាលចុងក្រោយដ៏រំភើបរីករាយក្រៃលែងបំផុតកាលពីថ្ងៃទីអាទិត្យទី ៦ ខែឧសភា នៅមុខសាលមហោស្រពកោះពេជ្រ ដោយមានការចូលរួមទស្សនាពីមិត្តអ្នកគាំទ្ររាប់ពាន់នាក់។

    បន្ទាប់ពីការប្រកួតយ៉ាងខ្លាំងក្លាដែលបានកើតឡើងចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែឧសភា រវាងក្រុមកីឡាករអន្តរជាតិចំនួន ២៩ ក្រុមមកពីបណ្តាប្រទេស ១៧ ប្រទេសដូចជា អូស្ត្រាលី កាណាដា ដាណឺម៉ាក អាល្លឺម៉ង់ ក្រិក ជប៉ុន ណូវែលហ្សីឡង់ រុស្ស៊ី ស៊ុយអែដ និងបណ្តាប្រទេសជាច្រើនទៀត គេបានរកឃើញក្រុមជ័យលាភក្នុងវគ្គផ្តាច់ព្រ័ត្រគឺក្រុមជើងឯកបានទៅលើក្រុមអាល្លឺម៉ង់អាល្លឺម៉ង់ (Behlen/Schneider)ទទួលបានមេដាយមាស។  ក្រុមជើងឯករងបានទៅលើក្រុមជប៉ុន (Mizoe/Hashimoto) ទទួលបានមេដាយប្រាក់ និងក្រុមចំណាត់ថ្នាក់លេខ ៣ បានទៅលើក្រុមរុស្ស៊ី (Dabizha/Mastikova) ដែលទទួលបានមេដាយសំរឹទ្ធ។ ក្រុមទទួលជ័យលាភីទាំងបីក្រុមនេះមានសិទ្ធិលេងសម្រាប់វគ្គផ្តាច់ព្រ័ត្រក្នុងក្របខ័ណ្ឌ FIVB World Tour  ​ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិចដើម្បីឈានរកទៅជើង​ឯកពិភពលោក។

    បន្ទាប់ពីកម្មវិធីប្រកួតនេះ មានការប្រគុំតន្រ្តីរបស់ស្រាបៀរអាន់ឆ័រដោយមានការអញ្ជើញចូលរួមពីតារាល្បីល្បាញអន្តរជាតិ កញ្ញា ភាមា (Pia Mia) កំពូលតារាចម្រៀងស្រីដ៏ល្បីប្រចាំសហរដ្ឋអាមេរិក ព្រមទាំងតារាល្បីៗប្រចាំព្រះរាជាណាចកម្ពុជាជាច្រើនរូបមានដូចជា កញ្ញា ឱក សុគន្ធកញ្ញា លោក ខេមរៈ សេរីមន្ត លោក នីកូ លោក ឆន សុវណ្ណរាជ អ្នកនាង សុគន្ធ នីសា អ្នកនាង សុខ ស្រីនាង កញ្ញា ទេព បូព្រឹក្ស កញ្ញា សួស វីហ្សា  អ្នកនាង ពេជ្រ សោភា កញ្ញា វី ឌីណែត លោក ស្តិប (Step) លោក ជី ដេវីត។.

    សូមជម្រាបថា នេះជាព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្ដរជាតិលើកទីមួយដែលប្រារព្ធឡើងនៅក្នុងព្រះរាជាណាចកម្ពុជាដែលរៀបចំឡើងដោយស្រាបៀរអាន់ឆ័រក្រោមកិច្ចសហការជាមួយនឹងសហព័ន្ធកីឡាបាល់ទះអន្តរជាតិ (FIVB)  ក្រសួងអប់រំយុវជន និងកីឡា និងសហព័ន្ធកីឡាបាល់ទះកម្ពុជា។ កម្មវិធី International Beach Volleyball 2-Star FIVB World Tour គឺជាផ្នែកមួយនៃកម្មវិធី Anchor International Beach Volleyball Carnival 2018 របស់ស្រាបៀរអាន់ឆ័រដែលបានចាប់ផ្តើមពីថ្ងៃទី ២៤ ខែមីនារហូតដល់ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០១៨ នៅខេត្តក្រុងធំចំនួនប្រាំបីរួមមានខេត្តកំពង់ស្ពឺ ព្រះសីហនុ បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម រាជធានីភ្នំពេញ រតនគិរី និងសៀមរាប។

    ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិនេះ សូមចូលមើលទំព័រហេ្វសបុករបស់ស្រាបៀរអាន់ឆ័រ៖ https://www.facebook.com/AnchorBeerKH/ ។​

    ពិសាស្រាបៀរអាន់ឆ័ដោយការទទួលខុសត្រូវ៕

  • រោងភាពយន្ត Prime Cineplex សម្ពោធសាខាថ្មី ផ្តល់ឱកាសទស្សនាដោយសេរី និងតម្លៃសំបុត្រចាប់ពី $1.5 រហូតដល់ចុងខែនេះ

    រោងភាពយន្ត Prime Cineplex សម្ពោធសាខាថ្មី ផ្តល់ឱកាសទស្សនាដោយសេរី និងតម្លៃសំបុត្រចាប់ពី $1.5 រហូតដល់ចុងខែនេះ

    ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី ០៦ ឧសភា ឆ្នាំ ២០១៨ ម្សិលមិញនេះ រោងភាពយន្តស្តង់ដារប្រទេសកូរ៉េ Prime Cineplex បានបើកសម្ពោធ សាខាមួយបន្ថែមទៀត នៅ​ឯ​ផ្សារទំនើប Atrium ជាន់ទី៣ និងជាន់ទី៤ នៅក្នុងបុរីវិមានភ្នំពេញ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង​នៃកងយោធពល​​ខេមរភូមិន្ទ លោក លី ជុនហូ នាយកប្រតិបត្តិ Prime Cineplex កម្ពុជា លោក William អ្នកគ្រប់គ្រងទូទៅប្រចាំក្រុមហ៊ុន SUSUSI ALOE VERA វត្តមានភ្ញៀវកិត្តិយស​ និងបងប្អូនអ្នកសារព័ត៌មានជាច្រើនរូបទៀត។

    នៅក្នុងកម្មវិធីសម្ពោធរោងភាពយន្តទំនើប Prime Cineplex សាខាថ្មីនេះ ក៏មានការចូលរួមពីតារាចម្រៀង លោក G-David ក្រុមចម្រៀងស្រី 4Nix និងក្រុមចម្រៀងប្រុស Onetop ផងដែរ។

    គួរបញ្ជាក់ថា ដោយសារតែមានការគាំទ្រ នូវរោងភាពយន្ត Prime Cineplex​ សាខាទី១ ដែលបានបើកសម្ពោធកាលពីថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០១៧ ស្ថិតនៅក្នុងផ្សារទំនើបសុវណ្ណា ជាមួយរោងបញ្ចាំងធំៗចំនួន៥ ដែលសុទ្ធសឹងតែបំពាក់ទៅដោយឧបករណ៍ទំនើប និងបច្ចេកវិទ្យាចុងក្រោយគេបង្អស់នោះ ទើបកាលពីថ្មីៗនេះ  Prime Cineplex និង SUSUSI ALOE VERA ដែលជាទឹកប្រទាលកន្ទុយក្រពើនាំចូលពីប្រទេសថៃ១០០% សហការគ្នារៀបចំកម្មវិធីសម្ពោធសាខាថ្មីនេះឡើងតែម្តង។

    រោងភាពយន្ត Prime Cineplex គឺជារោងភាពយន្តដែលដំណើរការឡើងស្របទៅតាមស្តង់ដាររោងភាពយន្តក្នុងប្រទេសកូរ៉េ ដែលមានផាសុខភាព រូបភាពច្បាស់ល្អ បំពាក់ដោយប្រព័ន្ធសម្លេង កម្រិត 7.1 គ្រប់ Hall និងមានប្រភេទសាលជាច្រើនជម្រើសសម្រាប់លោកអ្នកដួចជា៖

    -សាល VIP កៅអីអាចបត់សារ៉េ និងមានកន្លែងសាកថ្មទូរស័ព្ទ

    -សាល Premium ATMOS​ បំពាក់ដោយបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ Dobly ជាមួយកៅអីទាន់ល្មើយ

    -សាល គ្រួសារ លោកអ្នកអាចរីករាយទស្សនាជាលក្ខណ ដៃគួរ ឫ មិត្តភ័ក្ត្រ ដោយកៅអីសាឡុងធំទូលាយដាច់ដោយឡែកពីគ្នា

    ដោយក្នុងនោះ គ្រប់សាលទាំងអស់ អាចទស្សនាបានទាំងប្រភេទ 2D និង 3D តែម្តង។

    ដើម្បីអបអរការដំណើរសាខាថ្មី ទស្សនិកជនអាចចូលរួមទស្សនាភាពយន្តដោយសេរី រយះពេល3ថ្ងៃ ចាប់ពីថ្ងៃទី ០7 ដល់ ០9 ឧសភា សម្រាប់ភាពយន្តល្បីដែលទទួលបានការគាំទ្រជាច្រើនពីសំណាក់ទស្សនិកជនកន្លងមក។ រីឯភាពយន្តថ្មីៗ លោកអ្នកគ្រាន់តែចំនាយពី$2ឡើងក៏អាចទស្សនាបានដែរ ដែលមានតែមួយគត់នៅប្រ៉ាមស៊ីនេផ្លិច បុរីវិមានភ្នំពេញ ដែលមានទីតាំង ស្ថិតនៅក្នុងផ្សារទំនើប Atrium ជាន់ទី៣ និងជាន់ទី៤ នៅក្នុងបុរីវិមានភ្នំពេញ ផ្លូវលេខ ៥៩៨ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ ភ្នំពេញ៕​

  • កំពុងតែថតកម្មវិធី «ឆ្ងាញ់ទេ?» សុខៗ ស្រាប់តែ…ចង់ដាក់មេផាយ!

    កំពុងតែថតកម្មវិធី «ឆ្ងាញ់ទេ?» សុខៗ ស្រាប់តែ…ចង់ដាក់មេផាយ!

    ដូចដែលលោកអ្នកបានដឹងហើយថា កម្មវិធីដ៏ល្បីល្បាញមួយដែលផលិតឡើងដោយគំនិតច្នៃប្រឌិតរបស់កូនខ្មែររបស់ប៉ុស្តិ៍ទូរទស្សន៍ថោន គឺកម្មវិធី «ឆ្ងាញ់ទេ?» នោះ មានតារាគោលៗដែលជាពិធីការិនីចំនួន 2នាក់ គឺអ្នកនាង កាតុ និងកញ្ញា រ៉ូលីន រួមជាមួយក្រុមការងារ និងលោក ករុណា ពេជ្រ និងថែមទាំងបានអញ្ចើញតារាកិត្តិយសមួយដួងទៀតធ្វើដំណើរចុះទៅតាមតំបន់ភូមិស្រុកនៅតាមបណ្ដាខេត្ត-ក្រុងនានាដើម្បីផ្ដិតយកទស្សនីយភាពនៃការចម្អិនម្ហូបអាហារខ្មែរប្លែកៗប្រចាំតំបន់ ជូនពុកម៉ែបងប្អូនទស្សនិកជនបានទស្សនាកម្សាន្ដសប្បាយមុនពេលទទួលទានអាហារថ្ងៃត្រង់។

    ដោយឡែកនៅសប្ដាហ៍ថ្មីនេះ កញ្ញា នៅ សូនីតា គឺជាតារាកិត្តិយសដែលបានរួមដំណើរជាមួយកញ្ញា រ៉ូលីន អ្នកនាង កាតុ និងលោក ករុណា ពេជ្រ។ នៅថ្ងៃនោះ ខណៈពេលកំពុងថតកម្មវិធីធ្វើម្ហូប ដែលបានពញ្ញាក់អារម្មណ៍ប្រជាពលរដ្ឋនៅតាមទីជនបទនោះ ស្រាប់តែពួកគេបានជួបនឹងរឿងមួយដ៏ស្ទើរមិនគួរឱ្យជឿ និងធ្វើឱ្យភ័យស្លន់ស្លោស្លេកមុខ រកកល់រត់ផាស់ក្រញាំគ្រប់ៗគ្នាតែម្ដង។

    តាមរយៈវីដេអូដែលបានបង្ហោះនៅលើបណ្ដាញសង្គម គេមើលឃើញថា នៅពេលដែលក្រុមការងារកំពុងតែដំណើរការថតសុខៗ ក៏ស្រាប់តែលោកអ៊ំម្ចាស់ផ្ទះដែលមិនដឹងជាស្រវឹង ឬក៏ខឹងរឿងអ្វីឡើយនោះ បានស្រែកវ៉ាស់មួយទំហឹងឡើងថា «ពួកហែ្អងឆាប់ចេញពីផ្ទះអញភ្លាម!!»។

    គ្រាន់តែឮសំឡេងស្រែកបែបហ្នឹងភ្លាម កញ្ញា នៅ សូនីតា ស្រាប់តែស្លេកមុខងាំង…ហើយអ្នកនាង កាតុ វិញស្រាប់តែស្លន់ស្លោរញីរញ័រខ្លាំង…ទម្លាក់គ្រឿងគ្រៅសម្លចោល ប្រុងដាក់មេផាយចោលស្បែកជើងយកប្រាសអាយ៉ូសតែម្ដង(អូ My God!!)

    តែយ៉ាងណាក៏ដោយ ហេតុការណ៍ដ៏សែនលោះព្រលឹងមួយនេះ មិនបានបង្កជារឿងហេតុអ្វីធំដុំនោះទេ ព្រោះក្រោយពីអ៊ំម្ចាស់ផ្ទះដែលជាប្តី បានស្រែកហើយ ក៏ដើរចេញទៅក្រៅបាត់ទៅ ឯក្រុមការងារយើងក៏បន្តការថតរបស់ពួកគេ រហូតដល់ចប់ដោយមិនមានបញ្ហាអ្វីទៀតឡើយ(គ្រាន់រាងស្រៀវៗ ខ្លាចអ៊ំប្រុសម្ចាស់ផ្ទះនោះត្រឡប់មកម្ដងទៀត ប៉ុណ្ណឹងឯង អូ៎យ…)។

    ដើម្បីឱ្យបានឃើញច្បាស់ថា តើទឹកមុខកញ្ញា នៅ សូនីតា កញ្ញា រ៉ូលីន អ្នកនាង កាតុ និងលោកករុណា ពេជ្រ មានសភាពបែបណាខ្លះពេលជួបស្ថានការណ៍បែបនោះ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

    https://youtu.be/mpM8-kkvrfU

  • Giggs ជឿជាក់ថា លោក Ferguson នឹង​ជា​សះ​ស្បើយ​យ៉ាង​ឆាប់​​រហ័ស

    Giggs ជឿជាក់ថា លោក Ferguson នឹង​ជា​សះ​ស្បើយ​យ៉ាង​ឆាប់​​រហ័ស

    កីឡាករ​ប្រកប​ដោយ​ភាព​ជោគ​ជ័យ​បំផុត​​ Ryan Giggs របស់​ក្លិប Manchester United បាន​ដឹកនាំ​ឱ្យ​​មាន​ការធ្វើ​សារ​ជូន​ពរ​ជាច្រើន​មួយ​ផ្សេង​ទៀត ពី​ពិភព​កីឡា​បាល់​ទាត់​សម្រាប់​អតីត​អ្នក​ចាត់​ការ​ទូទៅ​របស់​​ពួកគេ​ គឺ​លោក Alex Ferguson ក្រោយពី​បុរស​សញ្ជាតិ​ស្កុត​លែន​ម្នាក់នេះ​ទទួល​ការ​វះ​កាត់​ខួរក្បាល​។

    ខណៈ​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា ជា​អ្នក​ចាត់​ការ​ទូ​ទៅ​ដ៏មាន​ភាព​ជោគ​ជ័យ​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​នៃ​កីឡា​បាល់​ទាត់​ចក្រ​ភព​អង់គ្លេស លោក Ferguson វ័យ​ 76​ឆ្នាំ បាន​​ឈ្នះ​ពាន​សរុប​ 38ពាន ក្នុង​រយៈពេល​ 26​ឆ្នាំ​ ក្នុងនាម​ជា​គ្រូបង្វឹក​របស់​ក្លិប Man United ក្នុងនោះ​រាប់​បញ្ចូល​ទាំង​ការ​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ Premier League ចំនួន​ 13​លើក និង​ពាន Champions League 2លើក​ផងដែរ មុន​ពេល​ចូល​និវត្តន៍​ក្នុងឆ្នាំ​2013​។ Man United មិន​បាន​ផ្តល់​ព័ត៌​មាន​ថ្មី​ៗទាក់​ទង​នឹង​ស្ថាន​ភាព​របស់​លោក Ferguson ទៀតឡើយ បន្ទាប់ពី​បាន​បញ្ជាក់​ថា ដំណើរ​ការ​នៃ​ការ​វះកាត់​សាច់​ដុះ​ក្នុង​ខួរ​ក្បាល​ កាល​ពី​ថ្ងៃ​សៅរ៍ បាន​ដំណើរ​ការ​យ៉ាងល្អ ប៉ុន្តែចាំ​បាច់​ត្រូវ​តែ​មាន​ការ​ថែ​ទាំ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ អំឡុង​ពេល​លោក​សម្រាក​ព្យា​បាលក្រោយវះ​កាត់​។

    លោក Giggs ដែល​បច្ចុប្បន្នជា​គ្រូបង្វឹកនៃក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​វេលស៍ គឺ​ជា​សមាជិក​របស់​ក្រុម​របស់​លោក Ferguson ដែល​បាន​ឈ្នះ​ពាន​ 13លើកក្នុង​ការលេងអាជីព​​រយៈ​ពេល​ 24​ឆ្នាំ​របស់​គាត់​ នា​កីឡដ្ឋាន Old Trafford​។ Giggs បាន​ប្រាប់​ទូរ​ទស្សន៍ BBC ថា៖ «បច្ចុប្បន្ន គឺ​ជា​ពេលវេលា​នៃ​ការ​ជូន​ពរ និង​សង្ឃឹម​ថាគាត់​អាច​ជា​សះ​ស្បើយ​យ៉ាង​ឆាប់​រហ័ស​។ គាត់​មាន​ឥទ្ធិ​ពល​ដ៏ធំ​បំផុត​​ក្នុង​អាជីព​របស់​ខ្ញុំ ទាំង​នៅ​លើ​ទីលាន និងក្រៅ​​ទីលាន​»​៕

    ប្រភពពី៖ Channel News Asia

  • Neymar នឹង​បង្ហាញ​វត្ត​មាន​ក្នុងការ​ប្រកួត​​ពាន French Cup វគ្គផ្តាច់​ព្រ័ត្រ​រាត្រីនេះ

    Neymar នឹង​បង្ហាញ​វត្ត​មាន​ក្នុងការ​ប្រកួត​​ពាន French Cup វគ្គផ្តាច់​ព្រ័ត្រ​រាត្រីនេះ

    Neymar នឹង​មាន​​វត្តមាន​ក្នុងការ​ប្រកួត​ពាន French Cup វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​រាត្រីនេះ រវាងក្រុម Paris Saint-Germain និង Les Herbiers​។ នេះ​បើយោង​តាម​ការ​ប្រកាស​របស់ Thiago Silva ប្រធានក្រុម​នៃក្រុម PSG​។

    ក្នុង​សន្និ​សីទ​សារ​ព័ត៌​មានមួយ​កាល​ពី​ថ្ងៃ​ចន្ទ នៅមុន​ពេល​ការ​ប្រកួត​នេះ Silva បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​ថា៖ «រូប​​គេ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ទាំង​ស្រុង ប៉ុន្តែបាន​និយាយ​ថា រូបគេមិនអាច​ហ្វឹកហាត់​ជាមួយនឹង​ពួក​យើង​បាន​ឡើយ​។ រូប​គេ​នឹង​មាន​វត្ត​មាន​ដើម្បី​គាំទ្រពួក​​យើងនៅ​ថ្ងៃ​ស្អែក​នេះ នា​កីឡដ្ឋាន Stade de France ហើយ​ខ្ញុំ​គិត​ថា រូប​គេ​នឹង​មាន​ការ​រីក​រាយ​»​។ Neymar បាន​វិលទៅកាន់​ទីក្រុង​ប៉ា​រីស កាល​ពីថ្ងៃ​សុក្រ ដើម្បី​បន្ត​ការ​សម្រាក​ព្យា​បាល​របស់​គេ រយៈពេល​ 2ខែ ក្រោយពី​​ទទួល​បាន​ការ​វះ​កាត់​ប្រអប់​ជើង​របស់​គេ នៅក្នុង​ប្រទេស​ប្រេស៊ីល​។

    រូប​គេ​ប្រហែល​មិន​អាច​ចូល​លេង​ឱ្យក្រុម PSG ម្តង​ទៀត​ឡើយ​នៅ​រដូវកាលនេះ ខណៈ​ដែល​ការ​ផ្តោត​អារម្មណ៍​របស់​គេ​នា​ពេល​បច្ចុប្បន្ន​គឺ​ទៅលើ​ការ​ត្រៀម​លក្ខណៈ​ឱ្យ​ទាន់​ពេល​សម្រាប់​យុទ្ធ​នា​ការ World Cup ជាមួយ​នឹងក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ប្រេស៊ីល នា​ខែ​មិថុនា និង​កក្កដា​​។ Silva បាន​បន្ថែមទៀត​ថា៖ «Neymar កំពុង​តែ​មាន​សុខ​ភាពល្អ​។ វា​ពិត​ណាស់ រូប​គេ​កំពុង​តែ​សម្រាកព្យា​បាល​។ គេ​ចាប់​ផ្តើម​ហ្វឹក​ហាត់​រួច​ជា​ស្រេច​ក្នុង​ក្លិប​ហាត់​ប្រាណ​»​។ PSG គឺ​ជា​ក្រុមមានក្តី​សង្ឃឹមច្រើន​ក្នុងការ​ឈ្នះពាន ក្នុង​ពេល​ប៉ះ​ជាមួយ​នឹងក្រុម Les Herbiers នៅ​រាត្រី​នេះ ក្រោយពី​បាន​ឈ្នះពានក្រប​ខ័ណ្ឌ Ligue 1 និង​ពាន League Cup រួច​មកហើយ​នៅ​រដូវ​កាល​នេះ​​។ ការ​ប្រកួតនេះ​នឹង​ចាប់​ផ្តើម​នៅម៉ោង​ 2:05ទៀប​ភ្លឺ​៕

    ប្រភព​ពី៖ Channel News Asia

  • រំភើបចិត្តណាស់!! សម្ដេច ហ៊ុន សែន សរសើរពីប្រវត្តិតស៊ូរបស់សិល្បករ ឡេង ណាវ៉ាត់ត្រា

    រំភើបចិត្តណាស់!! សម្ដេច ហ៊ុន សែន សរសើរពីប្រវត្តិតស៊ូរបស់សិល្បករ ឡេង ណាវ៉ាត់ត្រា

    មិនគួរឱ្យជឿឡើយថា នៅក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូប្រមាណជាង 3ពាន់នាក់ នៅសាលមហោស្រពកោះពេជ្រកាលពីពេលថ្មីៗនេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃព្រះរាជាណាចក្រកម្ពុជា បានលើកយកឈ្មោះលោក ឡេង ណាវ៉ាត់ត្រា ដែលជាតារាចម្រៀង និងម្ចាស់ផលិតកម្ម Galaxy ដែលបានក្លាយជាម្ចាស់បុរី មកសរសើរជាសាធារណៈ។

    នេះចាត់ទុកថាជារឿងកម្រមួយដែលប្រមុខរដ្ឋាភិបាលលើកឈ្មោះអ្នកសិល្បៈជោគជ័យមួយរូប យកមកសរសើរនៅក្នុងវេទិកាសាធារណៈបែបនេះ។ តាមរយៈវីដេអូនៅលើគណនីផ្លូវការរបស់សម្ដេច  ហ៊ុន សែន ត្រូវបានគេមើលឃើញពីការលើកឡើងនូវឈ្មោះតារាចម្រៀងដែលទើបវិវឌ្ឍខ្លួនក្លាយជាឧកញ៉ាវ័យក្មេងដ៏លេចធ្លោ។ ខណៈពេលនោះសម្ដេចក៏បានសួររកលោក ឡេង ណាវ៉ាត់ត្រា ហើយក៏បានប្រកាសឡើង រហូតដល់មន្ត្រីក្រោមឱវាទស្រែកបន្ទរឡើងថា«ឡេង ណាវ៉ាត់ត្រាៗ!!»។

    តាមរយៈវីដេអូដែលបានផ្សាយផ្ទាល់ពីជំនួបសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូក្នុងរាជធានីភ្នំពេញនៅក្នុងសាលមហោស្រពកោះពេជ្រ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានពោលសរសើរ លោកឡេង ណាវ៉ាត់ត្រា ម្ដងហើយម្ដងទៀតនៅក្នុងឱកាសនោះ ដោយបានទាំងអះអាងថា សម្ដេចបានទូរស័ព្ទទៅលោក ឡេង ណាវ៉ាត់ត្រា ដោយផ្ទាល់នៅពេលដឹងថា លោក ណាវ៉ាត់ត្រាមានបំណងជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ ជាមួយគ្នានោះសម្ដេចតេជោក៏បានសម្ដែងនូវការរំភើបចិត្តចំពោះតារាចម្រៀងរូបនេះ ដោយបានបញ្ជាក់ថា អ្នកដែលមានការតស៊ូ និងមានគំនិតបែបនេះ គឺត្រូវតែជួយបំផុស និងលើកទឹកចិត្ត។

    ចំណែកឯលោកឡេង ណាវ៉ាត់ត្រា វិញបានប្រាប់អ្នកសារព័ត៌មានទាំងអស់វិញថា លោកមានក្ដីរំភើបចិត្តយ៉ាងខ្លាំងដែលការតស៊ូរបស់លោកត្រូវបានប្រមុខដឹកនាំកំពូល គឺសម្ដេចនាយករដ្ឋមន្ត្រីទទួលស្គាល់ និងបានលើកយកឈ្មោះរបស់លោកមកប្រកាសនៅក្នុងពិធី នេះគឺជាមោទនភាពរបស់លោកយ៉ាងខ្លាំង ចាប់់តាំងពីលោកបានបញ្ចប់ការងារជាពលករនៅក្នុងប្រទេសកូរ៉េ ហើយបានត្រឡប់មករស់នៅប្រទេសកំណើតវិញ។ លោកបន្ដថា «ការលើកសរសើររបស់សម្ដេចគឺជាកម្លាំងចិត្តដ៏ធំមួយក្នុងជីវិតរបស់ខ្ញុំ ហើយខ្ញុំនឹងរួមចំណែកក្នុងការវិនិយោគលើគម្រោងបុរី និងជួយដល់សង្គមឱ្យកាន់តែច្រើនបន្ថែមទៀតផងដែរ និងចែករំលែកបទពិសោធតស៊ូដល់ក្រុមពលករជាច្រើនផ្សេងទៀត»។

    គួរបញ្ជាក់ថាមកទល់ពេលបច្ចុប្បន្ននេះ តារាចម្រៀង តារាសម្ដែង និងជាឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត់ត្រា ទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងទីផ្សារលក់គម្រោងសង់បុរី ដោយបានពង្រីកទីតាំងពីមួយទៅមួយនារយៈពេលចុងក្រោយនេះ។ យ៉ាងណាមិញ លោកក៏បានបញ្ជាក់ប្រាប់ដែរថា លោកមិនអាចដកខ្លួនចេញពីសិល្បៈ និងការងារសង្គមបានទេ ទើបលោកនៅតែបន្តផលិតចម្រៀងក្នុងផលិតកម្ម Galaxy និងរួមចំណែកជួយសង្គមឱ្យបានច្រើនតទៅទៀត រួមទាំងបរិច្ចាគជួយដល់កាកបាទក្រហមកម្ពុជា និងមន្ទីរពេទ្យគន្ធបុប្ផាផងដែរ៕

  • អាចទេ…ដែលលោក ព្រាប សុវត្ថិ ច្រៀងជាមួយ មាស សុខសោភា ជាការបើកឱកាសឱ្យនាងចូលហង្សមាស??

    អាចទេ…ដែលលោក ព្រាប សុវត្ថិ ច្រៀងជាមួយ មាស សុខសោភា ជាការបើកឱកាសឱ្យនាងចូលហង្សមាស??

    មិនចង់និយាយទេ តែបើនិយាយហើយ គឺទប់ចិត្តមិនបានតែម្ដង ព្រោះស្របពេលដែលកំពូលតារាចម្រៀងដ៏ល្បីល្បាញមួយដួង គឺលោកព្រាប សុវត្ថិ កំពូលតារាចម្រៀងបុរស ប្រចាំផលិតកម្មរស្មីហង្សមាស ដែលមានឈ្មោះល្បីល្បាញអស់រយៈពេល 20ឆ្នាំជាងមកហើយនោះ ងាកមកចាប់ដៃគូចម្រៀងជាមួយនឹងនាងមាស សុខសោភា ជាកំពូលតារាចម្រៀងប្រចាំផលិតកម្មថោន នៅក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍មួយ។ អូហូ!!!! ពិតជាស័ក្ដិសមគ្នាឥតខ្ចោះតែម្ដង ទាំងបច្ចេកទេសការប្រើសំឡេងច្រៀង ការផ្ដោះផ្ដង កាយវិការស៊ីចង្វាក់គ្នា។ និយាយទៅ មិនឱ្យសរសើរ គឺមិនបានតែម្ដង(ហាស ហាស ហា!)។

    ជាការពិតណាស់ប្រិយមិត្តរបស់សារព័ត៌មាន ឡារ៉ែន ជាទីគោរព! កំពូលតារាចម្រៀងទាំងពីរដួងពិតជាកម្រនឹងមានឱកាសសម្ដែង ឬបកស្រាយបទចម្រៀងរួមគ្នាជូនទស្សនិកជនបានទស្សនាណាស់ មិនថាតាមប៉ុស្តិ៍ទូរទស្សន៍ ឬក្នុងកម្មវិធីប្រគំតន្ត្រីធំៗ ឬសូម្បីតែកម្មវិធីប្រពៃណីក្នុងពិធីបុណ្យជាតិធំៗក៏ដោយ នោះក៏ព្រោះតែអ្នកទាំងពីរជ្រកក្រោមផលិតកម្មខុសគ្នា ដែលសុទ្ធសឹងតែជាផលិតកម្មធំនៅកម្ពុជា ទើបធ្វើឱ្យអ្នកទាំងពីរមមាញឹកនឹងការងាររៀងៗខ្លួន។ តែដោយឡែក ម្ចាស់កម្មវិធីអាពាហ៍ពិពាហ៍មួយនេះ បានអញ្ចើញឱ្យអ្នកទាំងពីរមកប៉ះគ្នានៅលើឆាក ដែលជាការទន្ទឹងរង់ចាំជាយូរមកហើយរបស់មហាជនអ្នកគាំទ្រ ធ្វើឱ្យការបញ្ចេញសមត្ថភាពច្រៀងរបស់អ្នកទាំងពីរ ក្លាយជាវេទិកាមួយអង្រួនដួងចិត្តយ៉ាងញាប់ញ័រ ព្រឺសម្បុរទៅតាមបទចម្រៀង ដែលមានចំណងជើងថា «ភ័ព្វសំណាង» ខណៈច្រៀងរួមគ្នា។

    ពិតជាមិនធម្មតាមែន ហើយកាន់តែអស្ចារ្យខ្លាំងណាស់ ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលស្ងើចសរសើរមិនដាច់ពីមាត់ចំពោះសំឡេងដ៏ក្រអួនក្រអៅរបស់អ្នកទាំងពីរដែលបានលើកយកចម្រៀងមរតកដើមមួយបទនេះមកច្រៀងរួមគ្នាលើឆាកតន្រ្តីអាពាហ៍ពិពាហ៍ ដោយសារមានការសំណូមពរពីកូនកំលោះក្រមុំ ឱ្យបង្ហើរទឹកដមសំនៀងរបស់កំពូលតារាចម្រៀងទាំងពីរដ៏សែនពីរោះ និងលន្លង់លន្លោច។ គួរជម្រាបផងដែរ ការចាប់ដៃគូរវាងកំពូលតារាចម្រៀងទាំងពីរនេះ ក៏បានធ្វើឱ្យកើតការសង្ស័យពីអ្នកគាំទ្រដែរថា តិចលោអ្នកនាង មាស សុខសោភា ទៅជួបគ្នាជាមួយលោក ព្រាប សុវត្ថិ ក្នុងពេលឆាប់ៗនេះទេដឹង? ឬមួយនេះជាការបើកទំព័រថ្មីក្នុងទ្រនំរួមគ្នាទេដឹង?។

    នេះអាចជាតម្រុយមួយក៏ថាបានដែរ ព្រោះថា កន្លងមក សុខសោភាយើងក៏ធ្លាប់លេចឮព័ត៌មានថា នឹងចូលហង្សមាសជាច្រើនដងណាស់មកហើយ បើទោះនាងខំបដិសេធយ៉ាងណាក៏ដោយ។

    ដើម្បីឱ្យកាន់តែជ្រាបច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោម៖