Author: អេបិល

  • រ៉ូលីន ប្រកាសឈប់ថតរឿងដុំហើយ

    រ៉ូលីន ប្រកាសឈប់ថតរឿងដុំហើយ

    ថ្មីៗកន្លងទៅនេះ តារាចម្រៀងសំឡេងពីរ ប្រុសក៏បាន ស្រីក៏បាន អ្នកនាង រ៉ូលីន ទើបតែបានសម្ដែងភាពយន្ដខ្នាតធំមួយ ដែលបានដាក់បញ្ចាំងនៅលើផ្ទាំងសំពត់សក្នុងរោងភាពយន្តទូទាំងរាជធានីភ្នំពេញដែលមានចំណងជើងថា «ចង្វាក់បេះដូង» ។ រឿងនេះជាខ្សែភាពយន្តខ្មែរដែលនិយាយអំពីនិស្ស័យ និងពាក្យថា មួយប៉ប្រិចភ្នែកក៏អាចកើតជាស្នេហាបានដែរ ដែល រ៉ូលីន សម្តែងជាមិត្តភ័ក្តិស្និទ្ធស្នាលជាមួយតួឯក កញ្ញា ខៀវ លីលី។ ក្នុងរឿងនោះ រ៉ូលីន ត្រូវបុរសសង្ហាម្នាក់ឈ្មោះ មករា មកទាក់ទងសុំស្នេហ៍ ហើយថែមទាំងសុំនាងរៀបការជាមួយទៀតផង។ តែយ៉ាងណាមិញ អ្នកនាងបានបង្ហើបប្រាប់អ្នកសារព័ត៌មាន ឡារ៉ែនថា នោះគឺជាលើកចុងក្រោយរបស់នាងហើយ។ តើមានរឿងអ្វីកើតឡើងទៅ?

    អ្នកនាង រ៉ូលីន ដែលបានចូលរួមនៅក្នុងកម្មវិធីសម្ពោធក្លិបកម្សាន្ដរាត្រីមួយកន្លែងនៅចំកណ្ដាលរាជធានីភ្នំពេញបានផ្ដល់កិត្តិយសធ្វើកិច្ចសម្ភាសន៍ផ្ទាល់ជាមួយអ្នកសារព័ត៌មាន ឡារ៉ែនថា «កន្លងទៅថ្មីៗនេះ នាងខ្ញុំបានសម្ដែងរឿងដុំមួយ ដែលមានចំណងជើងថា «ចង្វាក់បេះដូង» ហើយរឿងនេះ ក៏ជារឿងចុងក្រោយរបស់នាងខ្ញុំដែរ។ នាងខ្ញុំលែងទទួលថតភាពយន្ដទៀតហើយ»។ នាងបន្ដថា ដោយសារតែរឿងនេះជារឿងរបស់មិត្តភ័ក្ដិស្គាល់គ្នា គេអញ្ជើញ សុំឱ្យជួយថតរឿងមួយនេះទើបមិនអាចប្រកែកបាន តែតទៅមុខទៀត លែងទទួលទីផ្សារភាពយន្ដទៀតទេ ព្រោះថា មានការងារមមាញឹកច្រើនណាស់។

    គួរបញ្ជាក់ផងដែរថា ការងារសិល្បៈរបស់តារាភេទទី 3 រូបនេះ គេសង្កេតឃើញមានតែធ្វើជាពិធីករ-ពិធីការិនី នៅតាមបណ្ដាញស្ថានីយទូរទស្សន៍ និងកម្មវិធីធំៗ និងជាតារាចម្រៀងនៅក្នុងផលិតកម្មថោន ហើយកំពុងតែមានប្រជាប្រិយភាពជាងគេនោះគឺនៅក្នុងកម្មវិធី «ឆ្ងាញ់ទេ?» ដែលជាកម្មវិធីចម្អិនម្ហូបអាហារប្លែកៗឆ្ងាញ់ៗនៅតាមតំបន់ភូមិស្រុកនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

     

  • មាស សុខសោភា បកស្រាយ ៖​ រូបភាពសិចស៊ី គ្រាន់តែជាសិល្បៈនៃការថតរូបប៉ុណ្ណោះ

    មាស សុខសោភា បកស្រាយ ៖​ រូបភាពសិចស៊ី គ្រាន់តែជាសិល្បៈនៃការថតរូបប៉ុណ្ណោះ

    កាលពីពេលកន្លងទៅថ្មីៗនេះ កំពូលតារាចម្រៀងស្រីប្រចាំផលិតកម្មថោន និង Camtrax Music គឺអ្នកនាង មាស សុខសោភា បានបង្ហាញវត្តមានចូលរួមក្នុងកម្មវិធីសម្ពោធភោជនីយដ្ឋាន និងក្លិបកម្សាន្ដរាត្រីមួយនៅចំកណ្ដាលរាជធានីភ្នំពេញតែម្ដងគឺ Blanc Restaurant and Lounge ដែលនៅក្នុងឱកាសនោះដែរ អ្នកនាងបានផ្ដល់បទសម្ភាសជាមួយសារព័ត៌មាន ឡារ៉ែន ជុំវិញករណីបង្ហាញរូបភាពសិចស៊ីកន្លងមកនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលធ្វើឱ្យមហាជន និងអ្នកសិល្បៈជាច្រើនមានភាពភ្ញាក់ផ្អើលជាខ្លាំង។

    កន្លងមកបណ្ដាអ្នកលេងហ្វេសប៊ុកជាច្រើនបាននាំគ្នាលាន់មាត់សរសើរថា មាស សុខសោភា ពិតជាស្អាត និងថែមទាំងច្រៀងពីរោះទៀតផង ធ្វើឱ្យពួកគេមានការស្រឡាញ់ពេញចិត្តជាខ្លាំង។ តែក៏មានអ្នកខ្លះបង្ហាញពីទស្សនៈមិនចូលចិត្តដែរដោយអ្នកខ្លះបានលើកឡើងថា អីក៏សិចស៊ីម្ល៉េះ  ខ្លះថា «ដល់ក! ហើយខោតារា» ខ្លះទៀតថា «ឱ្យតែតារាដឹងតែត្រូវបញ្ចេញដើមទ្រូងតែហ្មង»។ រហូតដល់មានអ្នកសិល្បៈ និងជាអ្នកជំនួញខ្លះទៀតដែលជាបុរសបានចេញមុខជំនួសគូស្នេហ៍ធ្វើការរិះគន់ចំពោះភាពសិចស៊ីរបស់តារាស្រី មាស សុខសោភា ថា «ហេតុអ្វីក៏ក្រសួងមិនបានអើពើចំពោះភាពសិចស៊ីរបស់នាងខ្លះផង»។

    ជុំវិញករណីមួយនេះ កំពូលតារាចម្រៀង និងរាជិនីសំឡេងផ្អែមស្រទន់រូបនេះបានប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា រូបភាពសិចស៊ីដែលបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកនោះ គឺគ្រាន់តែជាសិល្បៈនៃការថតរូបតែប៉ុណ្ណោះ នាងគ្មានបំណងអ្វីផ្សេងក្រៅពីនោះទេ ព្រោះត្រូវថតស្ព៉តផលិតផល មិនមែនចេះតែសិចស៊ីមិនត្រូវពេលវេលានោះទេ។ អ្នកនាងបន្ដថា «មានប្រិយមិត្តអ្នកគាំទ្រខ្លះ ស្រឡាញ់ចូលចិត្តភាពស្រគត់ស្រគំ អ្នកខ្លះទៀតស្រឡាញ់បែបសិចស៊ីរាងឡួយបន្ដិចទៅ ដូច្នេះហើយនាងខ្ញុំចង់បំពេញចិត្តអ្នកគាំទ្រ ក៏មានទាំងសិចស៊ីបន្ដិចទៅ ប្រពៃណីខ្លះទៅ ស្រគត់ស្រគំខ្លះដែរទៅ។ ហើយការដែលស្លៀកសិចស៊ី គឺមានតាមកាលៈទេសៈ នាងខ្ញុំក៏មិនអាចស្លៀកសិចស៊ីខ្លាំងឡើងឆាក ឬចូលរួមតាមកម្មវិធីធំៗ អី្វនោះដែរ ពោលគឺតាមពេលវេលាសមរម្យណាមួយតែប៉ុណ្ណោះ»។

    គួរបញ្ជាក់ផងដែរថា តារាចម្រៀងស្រីរូបនេះបានអំពាវនាវឱ្យអ្នកគាំទ្ររបស់នាងបានដឹង និងយល់ពីការពិតនៃការបកស្រាយរបស់នាង ហើយមេត្តាជួយគាំទ្ររូបនាងជាបន្ដទៅមុខទៀត ព្រោះថា នាពេលថ្មីៗនេះ អ្នកនាង  មាស សុខសោភា បានត្រៀមបទចម្រៀងស្នាដៃនិពន្ធថ្មីជាច្រើនបទ សម្រាប់បំពេរអារម្មណ៍អ្នកគាំទ្រទាំងអស់គ្នាហើយ៕

  • កក្រើកទៀតហើយ!! ក្លឹបកម្សាន្ដទាន់សម័យកណ្ដាលក្រុងភ្នំពេញ Blanc Restaurant and Lounge បើកសម្ពោធ និងដំណើរការហើយ

    កក្រើកទៀតហើយ!! ក្លឹបកម្សាន្ដទាន់សម័យកណ្ដាលក្រុងភ្នំពេញ Blanc Restaurant and Lounge បើកសម្ពោធ និងដំណើរការហើយ

    នៅរាត្រីថ្ងៃទី 19 ខែ ឧសភា ឆ្នាំ 2018នេះ ភោជនីយដ្ឋាន Blanc Restaurant and Lounge បានរៀបចំពិធីបើកសម្ពោធមុខមាត់ថ្មី ដែលមានទីតាំងស្ថិតនៅលើបណ្ដោយផ្លូវ 90 សង្កាត់ វត្តភ្នំ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ពោលគឺស្ថិតនៅខាងក្រោយ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។ កាន់តែពិសេស និងធ្វើឱ្យកម្មវិធីទាំងមូលមានភាពកក្រើកញាប់ញ័រអារម្មណ៍ថែមទៀតនោះ គឺមានកំពូលតារាចម្រៀងល្បីៗដែលអញ្ជើញមកពីផលិតកម្មថោន រួមមាន អ្នកនាង មាស សុខសោភា និងកញ្ញា រ៉ូ​ លីន បានបង្កបរិយាកាសសប្បាយរីករាយ រហូតដល់ភ្ញៀវកិត្តិយសចូលរួមកម្មវិធីទាំងមូលមិនចង់ត្រឡប់ទៅផ្ទះវិញឡើយ។

    លោក វ៉ាន់ សាន ( Vann San ) ម្ចាស់ភោជនីយដ្ឋាន Blanc Restaurant and Lounge បានប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា លោកពិតជាមានក្ដីសោមនស្សយ៉ាងខ្លាំង នៅពេលដែលបានឃើញភ្ញៀវកិត្តិយសអញ្ជើញចូលរួមយ៉ាងច្រើនកុះករ និងពិសាអាហារនៅក្នុងកម្មវិធីបើកសម្ពោធមុខមាត់ថ្មីនៃភោជនីយដ្ឋាន និងក្លឹបកម្សាន្ដ Blanc ។ លោក បន្ដថា « នៅក្នុងរាត្រីនេះទាំងមូល មានកម្មវិធីពិសេសៗជាច្រើនដែលបានផ្ដល់ជូនអតិថិជន និងជាភ្ញៀវកិត្តិយស ដោយមានការចាប់រង្វាន់ជាច្រើនសន្ធឹកសន្ធាប់ ហើយរង្វាន់ធំជាងគេនោះគឺ ទូរស័ព្ទដៃ IPhone 8 »។ ម្ចាស់ក្លឹបកម្សាន្ដវ័យក្មេងរូបនេះ ក៏បានប្រាប់បន្ថែមថា ភោជនីយដ្ឋាន Blanc Restaurant and Lounge ជាភោជនីយដ្ឋាន មានបម្រើសេវាកម្មមុខម្ហូប ឈ្ងុយឆ្ងាញ់ និងមានអនាម័យ ជាពិសេសទីតាំងធំទូលាយ បំពាក់ដោយ ម៉ាស៊ីនត្រជាក់ ដែលមានក្រុមតន្ត្រី ពេញនិយម សក្កិសមបំផុត ក្នុងការបង្កើតបរិយាកាស ជួបជុំសប្បាយរីករាយ ក៏ដូចជាទទួលរៀបចំកម្មវិធី ខួបកំណើត និងបន្ទប់ខារ៉ាអូខេ គ្រួសារ បន្ទប់ VIP ព្រមទាំងកម្មវិធីផ្សេងៗ ជាពិសេស មានការផ្តល់ជូន ប្រម៉ូសិនពិសេស ដោយបានបញ្ចុះតម្លៃ រហូតដល់ 30% គ្រប់កម្មវិធីជួបជុំ ចាប់ពីថ្ងៃបើកសម្ពោធ រហូតដល់បំណាច់ខែឧសភានេះ។

    គួរបញ្ជាក់ផងដែរថា ដោយសារតែកន្លងមកអតិថិជនមានការគាំទ្រចំពោះអាហារនៅក្នុងភោជនីយដ្ឋាន ជាពិសេសគឺរសជាតិ ក្ដាមប្រៃ ដែលមានឱជារសឆ្ងាញ់ពិសេស និងមានការសរសើរមិនដាច់ពីមាត់ រហូតដល់មុខម្ហូបមួយមុខនេះ បានក្លាយម្ហូបប្រចាំហាងតែម្ដង។ ក្រៅពីការទទួលទានអាហារ និងភេសជ្ជៈជាមួយក្រុមគ្រួសារ មិត្តភក្ដិ យ៉ាងសប្បាយរីករាយហើយនោះ Blanc Restaurant and Lounge ក៏មានការប្រគំតន្ដ្រី និងមានការចូលរួមពីវត្តមានតារាល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា រង់ចាំបម្រើអារម្មណ៍ប្រិយមិត្តអតិថិជនទាំងអស់គ្នាផងដែរ៕

  • នោះ!! អត្តសញ្ញាណជនសង្ស័យប៉ងធ្វើឃាតប្អូននាយ ពែក មី ត្រូវបង្ហាញជាបឋម

    នោះ!! អត្តសញ្ញាណជនសង្ស័យប៉ងធ្វើឃាតប្អូននាយ ពែក មី ត្រូវបង្ហាញជាបឋម

    បើតាមរយៈគណនីហ្វេសប៊ុកដែលមានឈ្មោះថា Heng Loong ដែលមានរូបភាពលោក ហេង ឡុង​ នៅក្នុងប្រូហ្វាល បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលលោកបានអះអាងថា ជាអត្តសញ្ញាណជនសង្ស័យដែលប៉ងធ្វើឃាតប្អូននាយ ពែក មី ត្រូវបង្ហាញជាបឋម។

    ប្រភពខាងលើដដែលនេះ បានសរសេរថា «សុំស៊ែរឱ្យអាមេឃាតករម្នាក់1 មក…។ លោកឯងអាងស្អី? អាមួយនេះសាហាវជាងប៉ុលពតទៀត​ វាសុទ្ធតែចង់យកក្បាលគេមកធ្វើកំណល់ឡាន​វា ចាំមើលមានអ្នកធំណាមកកាងអាមេឃាតករឯង​ ហើយបើអាមួយនេះរត់បាត់ គឺអាជ្ញាធរអសមត្ថភាពហើយ​ ស្រុកខ្មែរបើមានមនុស្សបែបនេះតែពីរបីនាក់ងាប់ប្រជាជនអស់ហើយ​ វាប៉ូលិសខណ្ឌឬស្សីកែវ អ៊ីចឹងបានចំណាត់ការលើវាយឺតម៉េស»។

    គួររំឭកផងដែរថា តាមសម្ដីលោក ពែក មី បានរៀបរាប់នៅលើហ្វេសប៊ុកថា «នៅយប់ថ្ងៃទី10 ខែឧសភា ឆ្នាំ2018នេះ ឃាតករជិះឡានដេញបុកប្អូនប្រុសខ្ញុំ សូមបងប្អូនជួយស៊ែរវីដេអូនេះឱ្យឃាតករបានឃើញផង យើងខ្ញុំបានដាក់ពាក្យបណ្តឹងហើយ មកដល់ថ្ងៃនេះសមត្ថកិច្ចខណ្ឌឫស្សីកែវ មិនទាន់ហៅឃាតករមកដោះស្រាយបានទេ»។ សូមបញ្ជាក់បន្ថែមថា ខណៈនេះប្អូនប្រុសនាយ ពែក មី កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេស វៀតណាម ៕

  • អ្នកនាង ម៉ៅ ស៊ីណាត រន្ធត់ចិត្ត និងខ្នះខ្នែងមើលថែទាំស្វាមីជួបគ្រោះថ្នាក់ចរាចរណ៍

    អ្នកនាង ម៉ៅ ស៊ីណាត រន្ធត់ចិត្ត និងខ្នះខ្នែងមើលថែទាំស្វាមីជួបគ្រោះថ្នាក់ចរាចរណ៍

    កាលពីរាត្រីថ្ងៃទី20 ខែឧសភា ឆ្នាំ2018 ស្វាមីរបស់តារាចម្រៀង អ្នកនាង ម៉ៅ ស៊ីណាត បានទទួលរងគ្រោះថ្នាក់ចរាចរណ៍ ហើយត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ ព្រះកេតុមាលា។ នេះបើតាមគណនីហ្វេសប៊ុករបស់តារាចម្រៀងស្រីរូបនេះ ដែលគេមើលឃើញថា អ្នកនាងពិតជាមានក្ដីរន្ធត់ចិត្ត និងមិនដាច់អាល័យចំពោះស្វាមីអ្នកនាងឡើយ ពោលគឺ អ្នកនាងបានខ្នះខ្នែងមើលថែរក្សា និងអង្គុយកំដរស្វាមីនៅក្នុងមន្ទីរពេទ្យមួយយប់ទល់ភ្លឺតែម្ដង។

    គួរបញ្ជាក់ផងដែរថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណជា 10យប់នៅម្ដុំចំណុចអូឌឹម ជិតទីតាំងបម្រើការរបស់ស្វាមីអ្នកនាង ម៉ៅ ស៊ីណាត ដោយលោក វិសាល ត្រូវបានគេឃើញជិះម៉ូតូត្រឡប់មកផ្ទះ ហើយ​ក៏បាន​បុកគ្នាពេញទំហឹងជាមួយនឹងរ៉ឺម៉កម៉ូតូកង់3 ដែលបត់​ទាំង​​ទទឹងទិស​ ដែលបណ្ដាលឱ្យស្វាមីអ្នកនាង ម៉ៅ ស៊ីណាត ដួលបោកក្បាលបែករយះ និងត្រូវបានក្រុមគ្រូពេទ្យអះអាងថា លោកត្រូវប្រឈមនឹងការបាក់ឆ្អឹងខាងក្នុងមួយចំនួន ឯ​​រ៉ឺម៉កកង់បីនោះរត់បាត់ស្រមោល។

    លោកត្រូវបានអ្នកនាង ម៉ៅ ស៊ីណាត បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃ ប៉ុន្តែត្រូវបានបញ្ជូនចេញនៅប៉ុន្មានម៉ោងក្រោយ ដោយសារតែស្វាមីអ្នកនាង ម៉ៅ ស៊ីណាត មានក្របខ័ណ្ឌជាទាហាន ហើយត្រូវបានគេស្នើឱ្យទៅព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា ដែលត្រូវគេស្គាល់ថាជាពេទ្យទាហានវិញ៕

  • ប្អូនប្រុសនាយ ពែក មី ត្រូវឃាតករជិះឡានដេញបុករបួសធ្ងន់ធ្ងរកំពុងសម្រាកព្យាបាល

    ប្អូនប្រុសនាយ ពែក មី ត្រូវឃាតករជិះឡានដេញបុករបួសធ្ងន់ធ្ងរកំពុងសម្រាកព្យាបាល

    មុននេះបន្ដិច តារាកំប្លែងប្រចាំស្ថានីយទូរទស្សន៍ CTN គឺ នាយ ពែក មី បានបង្ហោះរូបភាពជាច្រើនសន្លឹក និងវីដេអូខ្លី ដែលលោកបាននិយាយ និងស្ដែងឱ្យដឹងថា ប្អូនប្រុសរបស់នាយ ត្រូវបានឃាតករចិត្តឃោឃៅ បើករថយន្ដដេញបុក រហូតដល់ប្អូនប្រុសភ័យស្លន់ស្លោ និងរងរបួសយ៉ាងធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ តែជាអកុសល ដោយសារតែសម្រាកព្យាបាលអស់រយៈពេលជាង 9 ថ្ងៃហើយ នៅមិនទាន់បានធូរស្បើយ ហើយកាន់តែមានអាការៈខ្លាំងជាងមុន រហូតដល់ក្អួតចេញឈាមនោះ ទើបតារាកំប្លែងរូបនេះ សម្រេចចិត្តចង់បញ្ចូនប្អូនប្រុសទៅព្យាបាលនៅប្រទេស វៀតណាម។

    លោក ពែក មី បានរៀបរាប់នៅលើហ្វេសប៊ុកថា « នៅយប់ថ្ងៃទី10ខែឧសភា ឆ្នាំ2018នេះ ឃាតកជិះឡានដេញបុកប្អូនប្រុសខ្ញុំ សូមបងប្អូនជួយស៊ែរវីដេអូនេះ ឱ្យឃាតករបានឃើញផង យើងខ្ញុំបានដាក់ពាកក្យបណ្តឹងហើយ មកដល់ថ្ងៃនេះសមត្ថកិច្ចខណ្ឌ ឫស្សីកែវ មិនទាន់ហៅឃាតករមកដោះស្រាយបានទេ»។ គួរបញ្ជាក់ផងដែរថា នាយ ពែក មី បានអំពាវនាវដល់មន្ត្រីសមត្ថកិច្ចខណ្ឌ ឫស្សីកែវ មេត្តាជួយមានវិធានការណ៍ឱ្យបានលឿនជាងនេះ ដើម្បីជួយរកយុត្តិធម៌ និងដំណោះស្រាយជូនក្រុមគ្រួសារលោក។ ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនាវីដេអូ នាយ ពាក់ មី ខាងក្រោមនេះ៖

  • នោះ!!  តន់ ច័ន្ទសីមា ប្រតិកម្មយ៉ាងខ្លាំងចំពោះសារព័ត៌មានក្នុងស្រុកផ្សាយព័ត៌មានមិនពិតពីនាង

    នោះ!!  តន់ ច័ន្ទសីមា ប្រតិកម្មយ៉ាងខ្លាំងចំពោះសារព័ត៌មានក្នុងស្រុកផ្សាយព័ត៌មានមិនពិតពីនាង

    នៅពេលថ្មីៗនេះ តារាចម្រៀងស្រីវ័យក្មេង តន់ ច័ន្ទ សីមា បានចេញវីដេអូនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក រិះគន់ចំៗយ៉ាងខ្លាំងចំពោះគេហទំព័រសារព័ត៌មានក្នុងស្រុក ដែលបានចេញផ្សាយមិនពិតពីនាង ដោយបានសរសេរថា នាងស្រវឹងហើយបើករថយន្ដបុកគេ និងជ្រុលទៅបុករបងវត្តបន្ដទៀត នោះបើតាមសម្ដីតារាស្រីរូបនេះ បាននិយាយនៅក្នុងវីដេអូ។ យ៉ាងណាមិញ នាងក៏បានបកស្រាយពីហេតុការណ៍ច្បាស់លាស់ នាថ្ងៃកើតហេតុគ្រោះថ្នាក់ចរាចរណ៍នោះ។

    គួររំឭកផផងដែរថា ក្រោយពេលកើតហេតុភ្លាមៗ តារាចម្រៀងស្រីរូបនេះបានប្រាប់ ប្រាប់សមត្ថកិច្ច និងអ្នកសារព័ត៌មានថា ខ្លួន និងមិត្តភ័ក្តិជាច្រើននាក់ទៀត ទើបតែចេញពីពិធីខួបកំណើតបានបើករថយន្ត Lexus ខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ284 ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនល្មម និងបានបើកឆ្លងកាត់ផ្លូវលេខ173 តែបំពានស្លាកសញ្ញាចរាចរណ៍ ក៏ត្រូវរថយន្ត Camryពណ៌ក្រហម ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ173 ទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿនមកបុក ទើបមិនទាមទារសំណង ហើយភាគីខាងរថយន្ត Camry វិញ ក៏មិនចង់មានរឿងវែងឆ្ងាយដែរ ទើបយល់ព្រមបញ្ចប់រឿងនៅមុខសមត្ថកិច្ចតែម្ដងទៅ។

    ចង់ដឹងថា តារាស្រី តន់ ច័ន្ទសីមា ចេញមុខបកស្រាយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កើតឡើងយ៉ាងណានោះ សូមស្ដាប់ និងទស្សនាវីដេអូខាងក្រោមនេះ៖

  • លោក ខេមរៈ​ សិរីមន្ដ ធ្វើរឿងរំភើបចិត្តមួយដល់នាយ ក្ដឹប រហូតលាន់មាត់ថា…

    លោក ខេមរៈ​ សិរីមន្ដ ធ្វើរឿងរំភើបចិត្តមួយដល់នាយ ក្ដឹប រហូតលាន់មាត់ថា…

    ដូចដែលលោកអ្នកបានស្គាល់ហើយថា លោក ចាន់ សំណាង ហៅ ឌី ជេក្តឹប ជាតារាចម្រៀងរ៉េប និងជាអ្នកនិពន្ធមួយរូប ដែលទទួលបានការគាំទ្រខ្លាំងតាមរយៈ « រាំអ៊ីចេះ »កាលពីឆ្នាំមុន និងមានបទចម្រៀងល្បីៗជាច្រើនបទទៀត ដែលលោកបាននិពន្ធឱ្យកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ លោក ខេមរៈ​ សិរីមន្ដ កញ្ញា ឱក សុគន្ធកញ្ញា លោក និងអ្នកនាង មាស សុខសោភា បានច្រៀងបទចម្រៀងជាស្នាដៃរបស់លោក។ តែមួយរយៈចុងក្រោយនេះ សង្កេតឃើញលោកហាក់បីដូចជាមានជំងឺបាក់ទឹកចិត្តជាខ្លាំងជាមួយអាជីពសិល្បៈដែលខ្លួនបានប្រឡូកអស់ពេលជាង9ឆ្នាំមកនេះ។

    ឌី ជេក្តឹប រមែងបង្ហាញឥរិយាថបប្លែកៗ ប្រៀ​​បមនុស្សបែកសតិ តាមរយៈវីដេអូនៅលើគណនីហ្វេសប៊ុករបស់លោក រហូតដល់ថ្នាក់មហាជនគិតថា លោកជាបុរសកំពូលដ្រាម៉ា ស៊ីអារម្មណ៍ណាស់។ តែនៅពេលថ្មីៗនេះ ស្រាប់តែវត្តមានកំពូលតារាចម្រៀងនៅទ្រនំហង្សមាសលោក ខេមរៈ សិរីមន្ត ស្កាត់ទៅ​ជួបឌីជេល្បីមួយរូបនេះ ដើម្បីលើកទឹកចិត្ត និងវិលត្រឡប់មកធ្វើការរួមគ្នាជាថ្មីម្ដងទៀតវិញ ដោយ ក្ដឹប បានអះអាងថា លោក​ សិរីមន្ដ ជាបុគ្គលមុនគេបង្អស់ដែលផ្ដល់តម្លៃ និងកត្តិយសចំពោះស្នាដៃនិពន្ធរបស់លោក។

    នាយ ក្ដឹប បានរៀបរាប់ថា​« អរុណសួស្ដីស្នាមញញឹមថ្មីលើសពីក្ដីស្រម៉ៃ! បងមន្ត! ហេតុអ្វីបងបង្ហាញខ្លួនពេលនេះចឹង? តើបងអត់ខ្លាចខូចខាតកិត្តិយសដោយសារប្អូនទេអី? បានជាហ៊ានមកលើកទឹកចិត្តប្អូនដល់ថ្នាក់នេះ
    បងដឹងទេថាវត្តមានរបស់បងបានធ្វើឲ្យក្ដីស្រម៉ៃរបស់លោកប៉ាប្អូនបានសម្រេចហើយ ។ មិនគួរណាបុគ្គលដែលផ្ដល់តំលៃនិងកិត្តិយសដល់ស្នាដៃនិពន្ធរបស់ប្អូនមុនគេបង្អស់គឺជាបងអ៊ីចឹងសោះ (ពិតជាមិនខុសពីការរំពឹងទុករបស់ប្អូនមែន)។ នាយបន្ដបញ្ជាក់ទៀតថា « អ៊ីចឹង! តើអោយខ្ញុំគេចទៅងាប់នៅណាកើត (បើទេវតាឱកាសបានបង្ហាញវត្តមានហើយហ្នឹង) ។ ដូច្នេះ! ដល់វគ្គចម្រៀង230បទ កំណត់កម្មសិទ្ធិបញ្ញាលើថ្នាលស្នាដៃរបស់អ្នកនិពន្ធខ្មែរ (ដែលប្អូនតស៊ូ 9ឆ្នាំឡើងចង់ឆ្គួតមែនទែនម្ដងៗហើយ)»៕

  • រំភើបចិត្ត!! ខណៈឃើញតារាចម្រៀង ប៊ុត សីហា ងាកមកចូលរួមកិច្ចការសង្គម

    រំភើបចិត្ត!! ខណៈឃើញតារាចម្រៀង ប៊ុត សីហា ងាកមកចូលរួមកិច្ចការសង្គម

    នៅពេលថ្មីនេះ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក លោក ប៊ុត សីហា បានមើលឃើញថា មានតារាចម្រៀងប្រុសស្រី​ល្បី​ឈ្មោះ​ជាច្រើន​នឹងបង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​ជួប​ជុំសំណេះ​សំណាល​សាក​សួរសុខ​ទុក្ខ និងរួម​គ្នា​ធ្វើ​សកម្មភាព​សង្គម​មួយ​ចំនួនទៀត​ជាមួយ​ក្មេងៗ​នៅសាលា​ដូងស្ថិត​នៅលើ​ភ្នំគិរីរម្យ។ នៅក្នុងនោះលោក ប៊ុត សីហា បានចូលរួមកិច្ចការជាមួយ​អង្គការ IKARE និងក្រោម​ការ​ចូល​រួមស្ម័គ្រ​ចិត្ត និងបរិច្ចាក​ថវិការ​ផ្ទាល់ខ្លួន​ពីសំណាក់​សិល្បករ​ដើម្បីសម្រួល​ទុកលំបាក​របស់​ក្មេងៗ​ដែលរស់​នៅតំបន់​នោះ។

    លោក ប៊ុត​ សីហា បានសរសេរប្រកាសប្រាប់មហាជនកាលពីថ្ងៃម្សិលមិញនៅលើហ្វេសប៊ុកខ្លួនថា « សួរស្តីពុកម៉ែបងប្អូន! តោះស្អែកជួបគ្នាម៉ោង7ព្រឹកនៅរង្វង់មូលចោមចៅ ហើយជុំគ្នាចេញតែម្តង។ បងប្អូនមិនបានទៅបើមានអីចូលរួមយកមកខ្ញុំ សីហា ចាំយកទៅ មានទឹកសុទ្ធក៏យកបាយ1ប្រអប់ក៏យក ត្រីខកំប៉ុង មីកញ្ចប់ ត្រីសាច់ សៀវភៅ សម្ភារៈផ្សេងៗ អ្វីក៏ដោយឱ្យតែយកមកខ្ញុំយកទៅចែកក្មេងៗនៅលើភ្នំទាំងអស់។ តោះស៊ែមួយៗជួបគ្នាណាគិរីរម្យស្អែក។ អ្នកណាមានអត់ស្អែកដល់ហើយ ហើយត្រូវការបន្ទះសូឡាជាច្រើនចាំបាច់ណាស់។ អូខេ! កម្មវិធីសប្បុរសធម៌មិនដែលសូវបានធ្វើទេ (លូវចូលរួមជាមួយIKARE ) ម្តងកុំខ្វល់សំខាន់វគ្គសប្បាយហើយ»។

    គួបញ្ជាក់ផងដែរថា កម្មវិធីសប្បុរសធម៌នេះសង្កេតឃើញមានតារាចម្រៀងដួងនឹងបង្ហាញ​វត្តមាន ធ្វើការងារ​សង្គម​មួយចំនួន​មាន​ដូចជា លោក ប៊ុត សីហា , លោក ដួង វីរៈសិទ្ធិ, កញ្ញា នាង គន្ធា, លោក នាង សុគន្ធ, លោក យឹម យន ជាដើម។ លោក ប៊ុត សីហា​ បានបញ្ជាក់​លើគណនីយ​ផ្ទាល់ខ្លួន​បន្ថែម ដោយ​ស្នើឲ្យមាន​ការចូល​រួម​ពីសំណាក់​សប្បុរស​ជនដើម្បី​ជួយ​ជាសម្ភារៈ អាហារ ជួយ​ដល់កុមារ​ដែល​កំពុងសិក្សា​នៅ​តំបន់​នោះ និងកំពុង​ប្រឈម​នឹងការ​ខ្វះខាត។ កម្មវិធី​ជួបជុំ​នេះក៏​នឹងធ្វើការ​ប្រមូលថវិកា​ដើម្បីទិញ​ជាផ្ទាំង​បន្ទះសូឡា​សម្រាប់​ផ្គត់ផ្គង់​ចរន្ត​អគ្គីសនី​នៅក្នុង​សាលា​ផងដែរ៕

  • ងាកមកមើលរូបពិធីករ-ពិធីការិនីល្បីៗសម័យទើបចូលប្រឡូកសិល្បៈដំបូងៗ

    ងាកមកមើលរូបពិធីករ-ពិធីការិនីល្បីៗសម័យទើបចូលប្រឡូកសិល្បៈដំបូងៗ

    សឹងតែមើលមិនស្គាល់!…សិល្បករ-សិល្បការិនី ជាច្រើនដែលកំពុងប្រឡូកក្នុងវិស័យសិល្បៈនាពេលបច្ចុប្បន្ននេះ មានរូបសម្ផស្សស្រស់សោភា ស្អាតសង្ហាខ្លាំងមែនទែន។  មិនតែប៉ុណ្ណោះទេ ពួកគេថែមទាំងបានប្រកួតប្រជែងគ្នាដណ្តើមយកប្រជាប្រិយភាព និងការគាំទ្រពីសំណាក់មហាជនជាច្រើនដើម្បីឱ្យខ្លួនបានឈរក្នុងជួរមុខលើពិភពសិល្បៈខ្មែរមួយនេះទៀតផង។

    បើទោះជាមានតារាក្មេងៗ ដែលមានជំនាញខាងសម្តែង និងអាចធ្វើជាពិធីករ ពិធីការិនីបានបង្ហាញខ្លួនជាច្រើននាក់យ៉ាងណាក្តី ក៏ប៉ុន្តែតារាជើងចាស់ទាំង 13រូបខាងក្រោមនេះ នៅតែអាចរក្សាបាននូវការគាំទ្រដដែល ហើយថែមទាំងកាន់តែទទួលបានការគាំទ្រកាន់តែខ្លាំងឡើងទៀតផង។ តែបើបែរទៅមើលរូបសម្រស់របស់សិល្បករ-សិល្បការិនី ទាំង 13ដួងរបស់យើងកាលពីចូលប្រឡូកសិល្បៈដំបូងៗវិញនោះ នឹងធ្វើឱ្យអ្នកប្លែកអារម្មណ៍ ហើយនឹកស្មានមិនដល់ឡើយ។

    ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនារូបភាពទាំងអស់នេះ៖