Author: អេបិល

  • តារាស្រី « ចាំងគីម​» អ្នកនាង អុី យ៉ុងអេ ប្រកាសបរិច្ចាគប្រាក់ក្នុងយុទ្ធនាការទប់ស្កាត់វីរ៉ុស Covid-19

    តារាស្រី « ចាំងគីម​» អ្នកនាង អុី យ៉ុងអេ ប្រកាសបរិច្ចាគប្រាក់ក្នុងយុទ្ធនាការទប់ស្កាត់វីរ៉ុស Covid-19

    តាមរយៈសារព័ត៌មានកូរ៉េដែលបានចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២០ នេះឱ្យដឹងថា សកម្មភាពសប្បុរសធម៌របស់តារាស្រីល្បីឈ្មោះក្នុងរឿង « ចាំងគីម​» គឺអ្នកនាង អុី យ៉ុងអេ តែងតែបង្ហាញឱ្យមហាជនបានឃើញ និងចាប់អារម្មណ៍ចូលរួមបេសកម្មមនុស្សធម៌ជាមួយអ្នកនាង។ ជាក់ស្ដែងថ្មីៗនេះ តារាស្រីរូបនេះ បានប្រកាសបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ៥០ លានវ៉ុន នៅក្នុងយុទ្ធនាការប្រឆាំងនិងទប់ស្កាត់វីរ៉ុស Covid-19 ជាមួយរដ្ឋាភិបាលកូរ៉េខាងជើង ។

    ទំហំទឹកប្រាក់ ៥០ លានវ៉ុននេះ អ្នកនាង អុី យ៉ុងអេ បានប្រាប់អ្នកសារព័ត៌មានកូរ៉េខាងត្បូងថា ជាការរួមចំណែកជួយសង្គ្រោះនិងឧបត្ថម្ភដល់ក្រុមគ្រួសារអ្នកជំងឺមានផ្ទុកវីរ៉ុស Covid-19 ក្នុងទីក្រុង ដេកូ ប្រទេសកូរ៉េខាងត្បូង ខណៈដែលវីរ៉ុសកាចសាហាវមួយនេះកំពុងរាតត្បាតពាសពេញទីក្រុងយ៉ាងខ្លាំងក្លា។ អ្នកនាងបានរំពឹងថា ប្រជាជននៅក្នុងទីក្រុង ដេកូ អាចនឹងតស៊ូ យកឈ្នះលើវីរ៉ុស Covid-19 នេះបានតាមរយៈការប្រុងប្រយ័ត្ន និងថែរក្សាសុខភាពតាមការណែនាំរបស់ក្រុមគ្រូពេទ្យជំនាញ។

    សូមជម្រាបផងដែរថា មិនត្រឹមតែបង្ហាញក្ដីបារម្ភនិងយកចិត្តទុកដាក់ចំពោះប្រជាជនកូរ៉េខាងត្បូងនោះទេ តារាស្រីវ័យ ៤៩ ឆ្នាំរូបនេះ បានបង្ហោះឃ្លីបវីដេអូខ្លីមួយនៅលើបណ្ដាញសង្គ​មអនឡាញន៍ ដោយផ្ញើសារជាការលើកទឹកចិត្តទៅកាន់ជនជាតិចិនទាំងអស់ ដែលកំពុងប្រឈមជាមួយវីរ៉ុសដ៏សាហាវនេះ ។ គួរបញ្ជាក់បន្ថែមថា រហូតមកទល់ព្រឹកថ្ងៃនេះ សារព័ត៌មានកូរ៉េបានអះអាងថា ចំនួនអ្នកឆ្លងវីរ៉ុស Covid-19 បានកើនឡើងដល់ ១១៤៦ ករណីហើយ ដោយក្នុងនោះអ្នកជំងឺ ១១នាក់បានបាត់បង់ជីវិត៕

  • គ្រួសារសម័យថ្មីដ៏ឆ្លាតវៃត្រូវតែជ្រើសយកទូទឹកកក Samsung Side By Side!

    គ្រួសារសម័យថ្មីដ៏ឆ្លាតវៃត្រូវតែជ្រើសយកទូទឹកកក Samsung Side By Side!

    (ភ្នំពេញ) ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នំាំ ២០២០៖ មិនថាស្ត្រីមេផ្ទះ ឬមេគ្រួសារនោះទេគឺតែងតែប្រាថ្នាចង់បាននូវការរស់នៅមួយដែលប្រកបដោយសុខុមាលភាព និងភាពងាយស្រួល! ដូច្នេះហេតុអ្វីត្រូវចាំបាច់ត្រូវចំណាយពេលវេលាដ៏សំខាន់ និងមានតម្លៃទៅផ្សារទិញម្ហូប បន្លែ ផ្លែឈើ ត្រីសាច់ ភេសជ្ជៈរាល់ថ្ងៃនោះ! ប្រាកដណាស់វាជារឿងដ៏គួរឱ្យធុញទ្រាន់ និងធ្វើឱ្យយើងខាតពេលវេលាច្រើន ហើយចំណាយលើថ្លៃធ្វើដំណើរច្រើនផងដែរ!

    ប៉ុន្តែឥឡូវនេះលោកអ្នកឈប់បារម្ភទៀតទៅ! ជាមួយនឹងទូទឹកកក Samsung Side By Side ជួយឱ្យការរស់នៅ និងគុណភាពជីវិតរបស់យើងពោរពេញដោយផាសុកភាពជព្រោះ Side By Side មានរាងស្អាតទាក់ទាញ ពណ៌កាលីបស៊ីវីល័យ ផ្ទៃខាងក្នុងធំទូលាយអាចផ្ទុកបានច្រើនមានមុខងារ FlexZone™ ដែលអាចកំណត់ភាពត្រជាក់តាមផ្នែកនីមួយៗ និងតាមប្រភេទនៃរបស់ដែលយើងត្រូវការរក្សាទុកដោយអាចបញ្ចេញភាពត្រជាក់បាន ៣ ផ្នែកផ្សេងគ្នា ហើយអ្វីដែលកាន់តែអស្ចារ្យទៀតនោះគឺមានការធានាជូនរហូតដល់ទៅ ១០ ឆ្នាំ ទៀតផង! យ៉ាងម៉េចដែរ? ឡូយអត់?

    កាន់តែពិសេសនោះគឺបច្ចេកវិទ្យា Deodorizing Filter លោកអ្នកលែងខ្វាយខ្វល់ពីការឆ្លងក្លិន ឬទូទឹកកកធុំក្លិនទៀតឡើយ! ដោយឡែកបើនិយាយពីផ្ទៃខាងក្នុងវិញយើងអាចដាក់បន្លែត្រីសាច់ ផ្លែឈើ និងគ្រឿងឧបភោគបរិភោគផ្សេងទៀតបានច្រើនសឹងតែ ១ សប្តាហ៍ ឬ ១០ ថ្ងៃចំាឡើងផ្សារម្តងក៏បាន!

    ហើយអ្វីដែលពិសេសបំផុតនោះគឺ Samsung Side by Side បំពាក់នូវបច្ចេកវិទ្យា Twin Cooling TDM ដែលធ្វើឱ្យផ្ទៃខាងក្នុងមានភាពស្ងួតក្នុងកម្រិតត្រឹមត្រូវ និងរក្សាសីតុណ្ហភាពត្រជាក់ក្នុងទូទឹកកកបានត្រឹមត្រូវតាមស្តង់ដានៃសំណើម (world best 71% of humidity) ជួយរក្សាភាពស្រស់បានយូរ និងរស់ជាតិនៃ បន្លែ ផ្លែឈើ ត្រីសាច់ និងភេសជ្ជៈផ្សេងៗបានយ៉ាងល្អឥតខ្ចោះ!! ឡូយហ្អេ៎…! អែមហួសតែម្តង! អ៊ីចឹងនៅចាំអីទៀត? ផ្លាស់ប្តូរមកកាន់ជីវិតដ៏ទំនើបទាន់សម័យជាមួយទូទឹកកក Samsung Side By Side ឥឡូវនេះភ្លាមទៅ!

    ដើម្បីចង់ជ្រាបឱ្យកាន់តែច្បាស់សូមអញ្ចើញមកទស្សនាដោយផ្ទាល់នៅតាមបណ្តាហាងទំនើប

    សាមសុង ឬដេប៉ូចែកចាយបន្តដែលនៅជិតលោកអ្នកបំផុត។ សម្រាប់ព័ត៌មានបន្ថែមលោកអ្នកក៏អាចទំនាក់ទំនងមកកាន់លេខ៖ 1800 203 232 !!

  • លោកស្រី ទេព សក្តិ​លីន​ដា ជោគជ័យខ្លាំងជាមួយនឹងផលិតផលថែរក្សាស្បែក

    លោកស្រី ទេព សក្តិ​លីន​ដា ជោគជ័យខ្លាំងជាមួយនឹងផលិតផលថែរក្សាស្បែក

    បន្ទាប់ពីភាពជោគជ័យជាបន្តបន្ទាប់ លោកស្រី ទេព សក្តិ​លីន​ដា ដែលជា​ម្ចាស់​ក្រុមហ៊ុន NKY trading Co., Ltd បានទទួលនូវ​ពានរង្វាន់​សហគ្រិនឆ្នើមចំនួន3 ក្នុងពេល​តែមួយ​នៅ​ប្រទេស​ថៃ ពី​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ ជិ​កសាក់ ចេ​រិ​ន​សម្បត្តិ ដោយ​ក្នុងនោះ​មានដូចជា ពានរង្វាន់ Outstanding Organization 2019, ពានរង្វាន់ Achievement Award 2019 និង​ពានរង្វាន់ Standardization Products Awards។ ហើយថ្មីៗនេះ​លោកស្រី​ក៏បាន​ទទួល​ពានរង្វាន់​សហគ្រិន​ឆ្នើម​ឆ្នាំ2019 កាលពី​ខែវិច្ឆិកា ឆ្នាំ2019 នៅក្នុងប្រទេសកម្ពុជា​ផងដែរ។

    ក្រុមហ៊ុន NKY trading Co., Ltd បាន​បង្កើតឡើង​តាំងពី​ឆ្នាំ2016 ដែលបាន​នាំចូល​គ្រឿងទេស និង​គ្រឿងសម្អាង​ប្រ៊េ​ន​ដ៍ល្បីៗពី​ប្រទេសជិតខាង ដូចជា MIZ, NACECA, CHERISTA, CHUBUGAH ហើយ​អាជីវកម្ម​របស់លោក​ស្រី​ ទេព សក្តិ​លីន​ដា កាន់តែមានកេរ្តិ៍ឈ្មោះ​ល្បី​នៅលើ​វិស័យ​គ្រឿងសម្អាង​ក្នុង​ចុងឆ្នាំ2019នេះ។ ប្រ៊េ​ន​ដ៍ ដែល​ល្បី​ជាងគេប្រចាំក្រុមហ៊ុន ​ NKY trading Co., Ltd គឺ ប្រ៊េ​ន​ដ៍ NACECA ដែលមាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​តំណាង​ចែកចាយ​ទូទាំងប្រទេស និងអតិថិជនគ្រប់ស្រទាប់វណ្ណៈ ហើយថ្មីៗនេះ ប្រ៊េ​ន​ដ៍​ថ្មី​មួយ​របស់​លោកស្រី គឺ ប្រ៊េ​ន​ដ៍ BABY FACE ដែលជាផលិតផល​ម៉ាស​សន្លឹកមកពី​ប្រទេសកូរ៉េ បានទទួលការពេញនិយម និងគាំទ្រជាខ្លាំង ដោយសារតែគុណភាពដ៏ល្អ និងប្រសិទ្ធភាពខ្ពស់របស់ម៉ាស BABY FACE។

    ម៉ាសសន្លឹក BABY FACE មានប្រសិទ្ធភាពប្រៀបដូចជាការបញ្ចូលវីតាមីនដល់ស្បែកមុខ ដោយគ្រាន់តែលោកអ្នកបិទម៉ាសសន្លឹក BABY FACE ជាប្រចាំនឹងធ្វើឱ្យស្បែកមុខរបស់លោកអ្នកសភ្លឺរលោងដូចបំណងប្រាថ្នា មានប្រសិទ្ធគួរជាទីពេញចិត្ត មិនប៉ះពាល់ដល់សុខភាពស្បែកមុខ។ ដោយសារតែគុណភាពល្អបែបនេះហើយបានជាម៉ាសសន្លឹក BABY FACE ត្រូវបានប្រជាជនខ្មែរយើងគាំទ្រជាខ្លាំង ជាក់ស្តែងបន្ទាប់ពីម៉ាសសន្លឹក BABY FACE ចូលស្តុកភ្លាម តំណាងចែកចាយ និងអតិថិជនទាំងអស់បានធ្វើការកុម្ម៉ង់ទិញម៉ាសសន្លឹក BABY FACE ចំនួន25,000ប្រអប់ ក្នុងរយៈពេលមិនដល់មួយខែផង គឺគ្រាន់តែម៉ាសសន្លឹក BABY FACE ចូលស្តុកថ្មីភ្លាម គឺក្រុមហ៊ុនលក់បាន25,000ប្រអប់ ក្នុងរយៈពេលដ៏ខ្លី។ ម៉ាសសន្លឹក BABY FACE ពិតជាពិសេស និងអស្ចារ្យខ្លាំងណាស់។

    សម្រស់ផ្ទៃមុខស្រស់ផូរផង ដោយសារម៉ាសសន្លឹក BABY FACE! (PROMOTING ARTICLE)

  • ៤ ថ្ងៃប៉ុណ្ណោះ! ភាពយន្ដ « អន្ទាក់ស្នេហ៍ » ទទួលបានអ្នកគាំទ្រពេញៗរោង

    ៤ ថ្ងៃប៉ុណ្ណោះ! ភាពយន្ដ « អន្ទាក់ស្នេហ៍ » ទទួលបានអ្នកគាំទ្រពេញៗរោង

    ក្រោមពាក្យស្លោក « ខ្ញុំគាំទ្រភាពយន្ដខ្មែរ » បានធ្វើឱ្យភាពយន្ដខ្មែរខ្នាតធំរឿង « អន្ទាក់ស្នេហ៍ » ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីមហាជន លក់សំបុត្របានពេញៗរោង។

    ទើបតែដាក់បញ្ចាំងបានរយៈពេល ៤ ថ្ងៃប៉ុណ្ណោះ ភាពយន្ដខ្មែរមួយនេះ ហាក់មានសន្ទុះខ្លាំង ស្របពេលដែលភាពយន្ដបរទេសល្បីៗកំពុងតែដាក់បញ្ចាំងទន្ទឹមថ្ងៃគ្នា។ រឿង « អន្ទាក់ស្នេហ៍ » ត្រូវបានអ្នកគាំទ្រជាច្រើនលើកសរសើរថា ប្លង់ទេសភាពស្រស់ស្អាត ជារឿងមនោសញ្ចេតនាទេ តែហួសពីការរំពឹងទុក ពោលគឺ ផ្ទុះសំណើចតាំងពីដើមរឿងរហូតដល់ចប់ បើទោះបីជាយើងមកមើលរឿងច្រើនដងក្ដី។ មានអ្នកខ្លះទៀតលើកសរសើរពីតារាសម្ដែង ជីវ័ន្ដ ដែលជាតួអង្គថ្លុកនៅក្នុងរឿងនេះទាំងមូល។

    ក្រោយពីទទួលបានស្ដាប់ចំណាប់អារម្មណ៍របស់អ្នកគាំទ្រភាពយន្ដខ្មែររួចមក យុវជន ព្រីកា តំណាងផលិតកម្ម Space Sp Production ក៏បានថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងអស់ ដែលបានចំណាយពេលវេលា និងថវិកាទិញសំបុត្រ ដើម្បីគាំទ្រភាពយន្ដខ្មែរ។ សូមជម្រាបថា លោក ព្រីកា គឺផលិតករដឹកនាំផលិតរឿងមួយនេះ ហើយលោកក៏ជាអតីតក្មេងរើសសំរាមនៅតំបន់ស្ទឹងមានជ័យ តែលោកត្រូវបានលោក Scott ទទួលយកមកចិញ្ចឹមជាកូនធម៌ហើយបានបណ្ដុះបណ្ដាលរហូតទទួលបានសមិទ្ធផលជាច្រើន ចំណែកឯភាពយន្តរឿង «អន្ទាក់ស្នេហ៍» នេះដែរ លោកក៏អ្នកគ្រប់គ្រងការផលិតក្នុងរឿងទាំងស្រុងផងដែរ។

    ជាការពិតណាស់ នៅរាត្រីថ្ងៃទី ២៣ ខែកុម្ភៈនេះ តារាសម្ដែងក្នុងរឿង អន្ទាក់ស្នេហ៍ ក៏បានបង្កភាពភ្ញាក់ដល់ទស្សនិកជនផងដែរ រួមមានលោក ជីវ័ន្ដ និងលោក សន ពិសិដ្ឋ ព្រមទាំងតារាសម្ដែង និងផលិតករជាច្រើនទៀត បានស្កាត់អ្នកគាំទ្រថតរូបភាពអនុសាវរីយ៍រួមគ្នា នៅក្នុងរោងកុន។ សូមទស្សនាសកម្មភាពទាំងស្រុងខាងក្រោមនេះ៖

  • ទោះខកខានដណ្ដើមពាននៅម៉ាឡេស៊ី លោក សូ ស្រណោះ រៀបចំកម្មវិធីសម្ដែងតន្រ្តីបញ្ចេញសមត្ថភាពនៅក្នុងស្រុកជំនួសវិញ

    ទោះខកខានដណ្ដើមពាននៅម៉ាឡេស៊ី លោក សូ ស្រណោះ រៀបចំកម្មវិធីសម្ដែងតន្រ្តីបញ្ចេញសមត្ថភាពនៅក្នុងស្រុកជំនួសវិញ

    តាមការលើកឡើងរបស់ លោក សូ ស្រណោះ ជាគ្រូបង្វឹកនៅសាលាស្រណោះតន្ត្រី បានប្រាប់សារព័ត៌មានឡារ៉ែនថា ដោយសារការផ្ទុះឡើងនៃជម្ងឺកូរ៉ូណាកំពុងរាតត្បាលពិភពលោក លោក និង អាណាព្យាបាលសិស្ស ត្រូវបានខកខានមិនបានចេញបញ្ចេញសមត្ថភាពប្រកួតប្រជែងផ្នែកតន្ត្រីលើជំនាញឧបករណ៍វីយូឡុង ហ្គីតា ព្យាណូ និង ចម្រៀង នៅក្នុងប្រទេសម៉ាឡេស៊ី។

    ថ្លែងប្រាប់អ្នកសារព័ត៌មានឡារ៉ែន នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២ នេះលោក សូ ស្រណោះ រៀបរាប់ថា ដោយសារតែលោក និង អាណាព្យាបាលសិស្ស សុទ្ធតែមិនចង់ប្រថុយប្រថាននឹងការផ្ទុះឡើងនៃជម្ងឺកូរ៉ូណាដែលកំពុងវាយលុក និង ចង់លើកទឹកចិត្តអោយកូនសិស្សទាំង៤២នាក់ ដែលខំប្រឹងហ្វឹកហាត់ចម្រៀង និង តន្ត្រីរហូតដល់៥ខែ តែបែរជាមិនបានចេញទៅដណ្ដើមពាននោះ ទើបលោករៀបចំជាការសម្ដែងទ្រង់ទ្រាយធំនៅក្នុងស្រុកវិញ ដើម្បីបង្ហាញថាបេក្ខភាពរបស់កម្ពុជាទាំង៤២រូបដ្បិតថាមិនបានចេញប្រកួត តែក៏មានសមត្ថភាពខ្លាំងៗតាមជំនាញរៀងខ្លួន ក្រោយការបង្វឹកផងដែរ។

    លោកថាក្មេងៗដែលមានឈ្មោះត្រូវទៅប្រកួតនៅក្នុងប្រទេសម៉ាឡេស៊ីតែខកខានទាំងនោះ សុទ្ធសឹងតែបានឆ្លងកាត់ការបង្ហាត់បង្រៀនជាច្រើនឆ្នាំនៅក្នុងសាលាស្រណោះតន្ត្រី និងត្រូវបានប្រលងជ្រើសរើសដោយគណកម្មការជំនាញ ទើបលោកក៏សម្ដែងអារម្មណ៍សោកស្ដាយដូចគ្នា ដែលបេក្ខភាពទាំងនោះ ខកខានក្នុងការប្រកួតយកពានអន្តរជាតិ។ លោមបានទាំងបង្ហាញក្ដីសង្ឃឹមថា ប្រសិនបើបេក្ខភាពទាំងនេះ មានឱកាសចេញទៅម៉ាឡេ គឺនឹងឈ្នះពានមាស និង ពានផ្សេងៗមកកាន់កម្ពុជាវិញ មិនតិចជាងពាក់កណ្ដាលនោះផង ដោយសារតែពេលកន្លងមក លោកធ្លាប់បានដឹកនាំក្មេងៗទាំងនេះ ទៅប្រលងចម្រៀង និងតន្ត្រី លើឆាកអន្តរជាតិ គឺឈ្នះបានពានមាសជារឿយៗ។

    ងាកមកការសម្ដែងជាជំនួសនៅក្នុងស្រុកនេះវិញ លោក សូ ស្រណោះ បញ្ជាក់ថា លោកពិតជាមានមោទនភាពដែលក្មេងៗទាំងនោះបង្ហាញសមត្ថភាពបានល្អ ខណៈដែលភ្ញៀវកិត្តិយស ដែលបានចូលរួម ជាពិសេសគឺអាណាព្យាបាល ដែលឃើញការបង្ហាញទេពកោសល្យរបស់កូនខ្លួនបានល្អ គឺសប្បាយចិត្ត បើមិនមែនជាការបង្ហាញសមត្ថភាពលើឆាកអន្តរជាតិ។ លោកថាឆ្នាំក្រោយ បេក្ខភាពទាំងនេះ នឹងនៅតែត្រៀមទៅប្រកួតដណ្ដើមពាននៅក្រៅប្រទេសដដែល ដើម្បីបង្ហាញថាវិស័យតន្ត្រី និងចម្រៀងរបស់កម្ពុជា មានការរីកចំរើន៕

  • តួប្រុសនៅក្នុងរឿង « Jail Break » ទុក្ខធំបាត់បង់ម្ដាយជាទីស្រឡាញ់

    តួប្រុសនៅក្នុងរឿង « Jail Break » ទុក្ខធំបាត់បង់ម្ដាយជាទីស្រឡាញ់

    តារាសម្ដែងប្រុសមានឈ្មោះល្បីលោក អ៊ូ តារា តាមរយៈភាពយន្ដខ្នាតធំរឿង « Jail Break » និងរឿង « The Prey » បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងក្រៀមក្រំ។

    ខណៈដំណឹងដ៏ក្រៀមក្រំ គេបានដឹថា ម្តាយបង្កើតតារាសម្ដែងប្រុសរូបនេះបានទទួលមរណៈភាព។ លោក អ៊ូ តារា បានបង្ហោះសារតាមបណ្តាញសង្គមយ៉ាងក្តុកក្តួលថា «ការបាត់បង់មួយ ដែលពិបាកទទួលយក។សូមអោយអ្នកម្តាយ ចាកចេញទៅឱ្យសុខ ពេលកូនប្រុសចាប់កំណើតម្តាយបីកូនក្នុងដៃក្តីរីករាយ ពេលម្តាយចាកចេញទៅ ម្តាយដេកលើដៃកូនដោយក្តីសោកសង្រេង។ ម្តាយមិនមែនបណ្ឌិត តែម្តាយមានគតិបណ្ឌិតបង្រៀនឱ្យកូនចេះអនុវត្តក្តីស្រលាញ៉ដល់មនុស្សជុំវិញខ្លួនបណ្តុះបណ្តាល ផ្គត់ផ្ទង់ ទំនុងបម្រុង»។

    អ្នកគាំទ្រលោកជាច្រើនបានផ្ញើរចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះការបាត់បង់ម្តាយជាទីស្រលាញ់របស់លោក សូមឱ្យដួងព្រលឹងវិញ្ញាណក្ខន្ធរបស់អ្នកម្ដាយលោក បានទៅកាន់ឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

  • សរសើរទឹកចិត្តសិល្បករ នូ សុភេន ស្វែងរកជំនួយសប្បុរធម៌ជួយដល់ក្មេងៗខ្វះសម្ភារសិក្សា

    សរសើរទឹកចិត្តសិល្បករ នូ សុភេន ស្វែងរកជំនួយសប្បុរធម៌ជួយដល់ក្មេងៗខ្វះសម្ភារសិក្សា

    នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២០ នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់សិល្បករ និងជាផលិតករកម្មវិធីទូរទស្សន៍គឺលោក នូ សុភេន បានឱ្យឃើញថា លោកបានគៀរគររកជំនួយពីសប្បុរសជន ជួយដល់ក្មេងៗនៅក្នុងសាលាមួយក្នុងទឹកដីខេត្តខេត្តព្រះវិហារ ដែលមិនឆ្ងាយប៉ុន្មានពីស្រុកកំណើតរបស់លោក។

    លោក នូ សុភេន បានរៀបរាប់ថា ក្មេងៗសិស្សសាលានៅខេត្តព្រះវិហារភាគច្រើននៅមានជីវភាពខ្វះខាតនោះទេ ទើបលោករមែងគៀរគរដល់សប្បុរសជន ដើម្បីប្រមូលជាមូនិធិជួយដល់អ្នកស្រុកនៅស្រុកកំណើតរបស់លោកតាមតែលើកធ្វើទៅបាន។លោកថា ដោយយោងទៅលើភាពខ្វះខាតរបស់បងប្អូនដែលមានកូនកំពុងសិក្សាហើយកំពុងត្រូវការសម្ភារសិក្សា ដើម្បីបន្តការសិក្សាឱ្យបានចប់ជោគជ័យទៅថ្ងៃអនាគត នៅក្នុងសហគមនៃសាលាបឋមសិក្សានៅខេត្តព្រះវិហារ ទើបលោកគៀរគរជំនួយយកទៅចែករំលែក។

    នេះមិនមែនជាលើកទី១នោះទេ ដោយពេលកន្លងមកលោកបានគៀរគរជំនួយបែបនេះជួយតាមលទ្ធភាពច្រើនដងមកហើយ ពីសប្បុរសជនដែលលោកបានស្គាល់ ដល់សហគមន៍ និងសិស្សខ្វះខាតនៅខេត្តព្រះវិហារ។ អំណោយដែលលោកនាំយកទៅចែកជូននេះ គឺជាជំនួយឧបត្ថម្ភរបស់លោកឧកញ៉ា សួរ វិរៈ អគ្គនាយកក្រុមហ៊ុនវីរៈប៊ុនថាំ និងលោកជំទាវ ប៊ុន ចន្ធូ ជូនដល់សិស្សានុសិស្សសិស្សសរុបចំនួន 100 នាក់ ដែលកំពុងសិក្សានៅសាលាបឋមសិក្សាភូមិទំនប់ ដែលសាលានេះស្ថិតនៅក្នុង ភូមិទំនប់ សង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារខេត្តព្រះវិហារ៕

  • អុិន សុភិន និង ភិន សុដាលីស ប្រកាសបើកក្រុមហ៊ុនថ្មីចាប់ដៃជាមួយអាមេរិក

    អុិន សុភិន និង ភិន សុដាលីស ប្រកាសបើកក្រុមហ៊ុនថ្មីចាប់ដៃជាមួយអាមេរិក

    បើតាមការបង្ហើបរបស់លោក អុិន សុភិន ជាចាងហ្វាងផលិតកម្មមហាហង្សបានឱ្យដឹងថា សព្វថ្ងៃលោកមានក្រុមហ៊ុនធំៗចំនួន ៧ នៅក្នុងដៃ រួមទាំងផលិតកម្មភាពយន្ដដ៏ធំមួយនេះផងដែរ ដែលជាផ្នែកមួយជំរុញការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនលោក។ ដោយឡែកថ្មីៗនេះ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ លោក និងកូនស្រីលោក គឺកញ្ញា ភិន សុដាលីស បានចាប់ដៃគូជាមួយក្រុមហ៊ុនអាមេរិកធំមួយ ទាំងប្រកាសតំណែងកូនឲជាប្រធានទីផ្សារយ៉ាងកាលីបថែមទៀត។ នៅក្នុងពិធីកាត់ខ្សែបូរប្រកាសក្រុមហ៊ុនថ្មីនិងប្រកាសតំណែងថ្មី នៅក្នុងថ្ងៃនោះ ក៏មានវត្តមានសិល្បករ និងក្រុមកីឡាករបាល់ទាត់ស្នូលរបស់ក្រុមមហាហង្សចូលរួមផងដែរ។

    ជួបសម្ភាសន៍ជាមួយសារព័ត៌មានឡារ៉ែន លោក អុិន សុភិន ម្ចាស់ផលិតកម្មមហាហង្ស បានថ្លែងបញ្ជាក់ថា លោកមានក្រុមហ៊ុនដឹកជញ្ជូនបញ្ញើឈ្មោះ Linex Neutral Express Solution ដែលទទួលសេវាដាក់បញ្ញើទៅក្រៅប្រទេសជាយូរមកហើយ ហើយបណ្ដាលមកពីក្រុុមហ៊ុននេះទទួលជោគជ័យ ទើបក្រុមហ៊ុន Kango Express ដែលជាក្រុមហ៊ុនកុម្មង់ទំនិញដោយផ្ទាល់នៅក្នុងសហរដ្ឋអាមេរិកប្រកាសចាប់ដៃ ដោយផ្ដល់សិទ្ធិឱ្យលោកបង្កើតក្រុមហ៊ុនមួយឈ្មោះ Kango Express Cambodia ជាតំណាងនៅកម្ពុជា។ លោកថាក្រុមហ៊ុនដែលលោកទើបទទួល នឹងមានសិទ្ធិកុម្ម៉ង់គ្រប់មុខទំនិញទាំងអស់ពីសហរដ្ឋអាមេរិក ក្នុងតម្លៃមិនចាំបាច់បង់ពន្ធ ដោយភាគីខាងអាមេរិក គឺជាចាត់ចែង និង វិចខ្ចប់របស់ដែលមានគុណភាព និងដូចរូបភាពបង្ហោះលក់ មកកាន់ក្រុមហ៊ុនរបស់លោក។ លោកថាតាមរយៈកិច្ចព្រមព្រៀង មិនថាទំនិញអ្វី ផលិតផលអ្វី គឺសូម្បីតែរថយន្ត អោយតែបងប្អូនចង់ទិញដោយផ្ទាល់នៅអាមេរិក គឺអាចកុម្ម៉ង់ទិញតាមរយៈក្រុមហ៊ុន Kango Express Cambodia របស់លោកបាន ដោយរាល់ទំនិញទាំងអស់ គឺនៅលើអនឡាញអាមេរិកប្រកាសលក់តម្លៃណា ទិញបានតម្លៃនឹង អត់ចាំបាច់បង់ពន្ធបន្ថែមដូចនៅទីផ្សារអាមេរិកនោះទេ ដោយសារតែកិច្ចសហការ។

    លោកបន្ដថាទំនិញដែលមានលក់ជាសាធារណៈនៅក្នុងទីផ្សារអាមេរិក គឺអាចកុម្ម៉ង់ទិញបានទាំងអស់ លើកលែងទឹកអប់ដែលរយន្តហោះមិនអាចដឹកមកច្រើន និងលើកលែងអាវុធ ឬ ផលិតផលខ្លះដែលហាមឃាត់។ ក្នុងនោះការធានាលើការយឺតយ៉ាវ ការបាត់បង់ ឬ ភាពមិនច្បាស់លាស់ ក៏លែងកើតមានទៀតហើយ ដោយសារមានក្រុមហ៊ុនលោកជាតំណាងនៅកម្ពុជាទទួលខុសត្រូវ។ លោកថាខ្លួនត្រូវបានដៃគូសហរដ្ឋអាមេរិក ផ្ដល់តំណាងឱ្យក្លាយជាអគ្គនាយក ហើយកូនស្រីរបស់លោក គឺ ភិន សុដាលីស គឺជាប្រធានទីផ្សារធំប្រចាំក្រុមហ៊ុន។ លោកថាជំហានជោគជ័យកើតមានរួចទៅហើយ ដោយសារតែមុនប្រកាសកាត់ខ្សែបូរដែលបានធ្វើឡើងនេះ គឺក្រុមហ៊ុនរបស់លោកក៏បានដំណើរសាកល្បងបាន៦ខែដែរ ហើយឃើញថាមានតម្រូវការកុម្ម៉ង់ច្រើន ដោយសារតែសេវានេះពេញនិយម ហើយមិនភ័យរឿងខាតបង់ ឬ បានរបស់មិនដូចក្នុងរូប ឬ របស់កន្លែងក្លាយ។

    អ្នកនាង ភិន សុដាលីស បានអះអាងថា តួនាទីដែលអ្នកនាងទើបទទួល គឺត្រូវចំណូលចិត្តមួយ ដោយសារតែផ្នែកគ្រប់គ្រង និងផ្នែកពង្រីកទីផ្សារ អ្នកនាងមានបទពិសោធន៍តាំងពីលក់រោមភ្នែកធម្មតាៗ នៅតាមហ្វេសប៊ុកដំបូងៗ។ អ្នកនាងនឹងមាននាទីឡើងចុះអាមេរិកញឹកញាប់ ប៉ុន្តែមិនចោលការសម្ដែងនោះទេ គឺអ្នកនាងនៅតែទទួលនៅពេលមានរឿងត្រូវសម្ដែង ដែលទម្លាក់ដោយផលិតកម្មមហាហង្ស។ លោក អុិន សុភិន ក៏ប្រកាសជំហរមិនកាត់បន្ថយការផលិតភាពយន្តក្នុងមួយឆ្នាំយ៉ាងតិច៤រឿង តាមផែនការដែលធ្លាប់បានធ្វើនោះផងដែរ៕

  • បុរសជាកម្មកររោងចក្រកាត់ដេរម្នាក់នៅជម្ពូវ័ន ឈ្នះរង្វាន់ ១០០លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

    បុរសជាកម្មកររោងចក្រកាត់ដេរម្នាក់នៅជម្ពូវ័ន ឈ្នះរង្វាន់ ១០០លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

    បុរសម្នាក់ដែលបច្ចុប្បន្នកំពុងបម្រើការងារជាកម្មកររោងចក្រកាត់ដេរនៅម្ដុំជម្ពូវ័ន១ សង្កាត់ចោមចៅ១ សង្កាត់ពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានសំណាងបានឈ្នះរង្វាន់១០០លានរៀលពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ។

    បុរសដែលមានសំណាងម្នាក់នេះមានឈ្នោះ កុយ វណ្ណា អាយុ ២៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលនៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ និងបម្រើការងារជាកម្មកររោងចក្រកាត់ដេរ ។

    នៅចំពោះមុខក្រុមការងារ ជាអ្នកតំណាងក្រុមហ៊ុនចុះទៅប្រគល់ទឹកប្រាក់ចំនួន ១០០លានរៀល ដល់កន្លែងស្នាក់នៅដែលស្ថិតនៅទីតាំងភូមិសាស្ត្រខាងលើនេះ លោក កុយ វណ្ណា បានរៀបរាប់ប្រាប់ឱ្យដឹងថា ដោយសារតែកម្រិតជីវភាពមានការខ្វះខាត និងមានកូនស្រីម្នាក់នៅក្នុងបន្ទុកផងនោះ បច្ចុប្បន្ន លោកបានសម្រេចចាកចេញពីស្រុកកំណើតនៅឯភូមិកន្លង់ជុំ ឃុំផុស ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មករស់នៅរាជធានីភ្នំពេញ ដោយបម្រើការងារជាកម្មកររោងចក្រកាត់ដេរ។

    លោកបានបន្តទៀតថា ជារៀងរាល់ថ្ងៃ នៅពេលដែលទៅធ្វើការនៅរោងចក្រកាត់ដេរ ហើយអស់កម្លាំង លោកតែងទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ទទួលទានជាប់ជាប្រចាំ។ ដោយឡែក ស្រាប់តែកាលពីចុងសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីសម្រាកពីការងាររោងចក្រ លោកក៏ពឹងបងស្រីដែលរស់នៅ និងធ្វើការជាមួយគ្នាឱ្យជួយទិញភេសជ្ជៈខារ៉ាបាវចំនួនមួយកំប៉ុងសម្រាប់ទទួលទាននៅពេលត្រឡប់ទៅផ្ទះវិញ។ លុះពេលគាស់ក៏ស្រាប់តែឃើញមានរង្វាន់១០០លានរៀលនៅនឹងក្រវិលកំប៉ុងតែម្ដង។ ភ្លាមនោះលោកពិតជារីករាយ និងរំភើបជាខ្លាំង ហើយក៏ស្រែកហៅអ្នកជិតខាងឱ្យជួយមើល និងទូរស័ព្ទប្រាប់ដំណឹងដល់ក្រុមហ៊ុនតែម្ដង ។

    លោកបានបញ្ជាក់ថា ក្រោយពីទទួលបានប្រាក់រង្វាន់ធំ ១០០លានរៀលនេះ លោកនឹងយកមួយចំនួនសាងសង់ផ្ទះសម្រាប់រស់នៅឯស្រុកកំណើតឱ្យបានសមរម្យ ហើយនឹងឈប់សម្រាកពីការងារជាកម្មកររោងចក្រកាត់ដេរ ទៅបង្កើតមុខរបរថ្មីសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងការសិក្សារបស់កូនស្រីទៅថ្ងៃអនាគត ។

    សូមបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណចំពោះអតិថិជន ក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបង្កើនរង្វាន់យ៉ាងសន្ធឹកសន្ធាប់នូវចំនួនទឹកប្រាក់សុទ្ធ ១០០លានរៀល កើនឡើងដល់ ១០០ រង្វាន់ , បន្ថែមទឹកប្រាក់ចំនួន ១០ លានរៀល ចំនួន១០០ រង្វាន់, ទឹកប្រាក់ ១លានរៀលចំនួន ១០០០រង្វាន់ , ម៉ូតូ HONDA Dream កើនឡើងដល់ ១០០ រង្វាន់ , ទូរស័ព្ទដៃ iPhone កើនឡើងដល់ ១០០ រង្វាន់ រួមជាមួយការផ្តល់ជូនរង្វាន់1កំប៉ុង រាប់លានកំប៉ុង ដោយគ្មានការកំណត់នោះទេ ។ សូមចំណាំ ៖ សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅសម្បកកំប៉ុង ដែលមានអក្សរខ្មែរជាសញ្ញាសម្គាល់តែប៉ុណ្ណោះ ៕

  • « នាងដើរចាប់ក្ដាម » ពីតារាចម្រៀងស្អក រាជ ប្រាថ្នា កំពុងផ្ទុះការគាំទ្រខ្លាំងលើបណ្ដាញសង្គម

    « នាងដើរចាប់ក្ដាម » ពីតារាចម្រៀងស្អក រាជ ប្រាថ្នា កំពុងផ្ទុះការគាំទ្រខ្លាំងលើបណ្ដាញសង្គម

    មួយបទដែលមានចំណងជើងថា « នាងដើរចាប់ក្ដាម » កំពុងតែទទួលភាពនិយមនៅលើបណ្ដាញសង្គម ដែលជាការបកស្រាយរបស់តារាចម្រៀងប្រុសសំឡេងស្អកនៅក្នុងផលិតកម្ម Top Music គឺលោក រាជ ប្រាថ្នា។ តាមការផ្ដល់សម្ភាសន៍ជាមួយសារព័ត៌មានឡារ៉ែន តារាប្រុសវ័យក្មេងរូបនេះ បានអះអាងថា កៀកដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរយើងនេះ លោកមានចម្រៀងតែមួយបទនេះទេសម្រាប់កំដរអារម្មណ៍មហាជនអ្នកគាំទ្រ ចាក់សាប់និងរាំលេងកម្សាន្ដ។

    លោក រាជ ប្រាថ្នា ត្បិតតែចេញចម្រៀងមួយបទនេះនៅលើបណ្ដាញសង្គមយូធូបហើយក៏ពិតមែន ក៏ប៉ុន្ដែលោកបានប្រាប់ថា បទចម្រៀងនេះកំពុងតែត្រៀមថតវីដេអូអឹមវីជាសាច់រឿង ដែលមានលាយលំជាមួយរូបភាពកំប្លុកកំប្លែង ធ្វើឱ្យអ្នកគាំទ្រផ្ទុះសំណើច និងសប្បាយទៅតាមបទ។ តាំងពីថ្ងៃបង្ហោះនៅលើបណ្ដាញសង្គមរហូតដល់ពេលនេះ ចម្រៀង « នាងដើរចាប់ក្ដាម » ទទួលបានអ្នកចូលទស្សនាកើតឡើងៗរហូតដល់ខ្ទង់លានអ្នក View ។ បើតាមតាមអារម្មណ៍រំភើប និងនឹកស្មានមិនដល់ដែលផ្ទុះការគាំទ្រខ្លាំងបែបនេះ លោក ប្រាថ្នា បន្ដថា លោកពិតជាអរគុណដល់ពុកម៉ែបងប្អូនដែលស្រឡាញ់បទចម្រៀងរបស់រូបលោក ថ្វីបើឆ្នាំនេះលោកមានចម្រៀងប្រពៃណីតែមួយបទក៏ពិតមែន តែលោកសប្បាយចិត្តដែលឃើញមានសន្ទុះក្នុងការគាំទ្រចេញពីចិត្តពិតៗ។

    សូមជម្រាបថា លោក រាជ ប្រាថ្នា បានចុះកុងត្រាជាមួយផលិតកម្ម Top Music រយៈពេល ៥ ឆ្នាំ ហើយបានចេញបទចម្រៀងជាហូរហែ ដែលនៅក្នុងនោះរួមមានបទមនោសញ្ចេតនាដូចជា ភ្លេងការអ្នកណា និងបទគ្មានអនាគត ជាដើម សុទ្ធសឹងជាបទចម្រៀងដែលមហាជនអ្នកគាំទ្រចូលចិត្តខ្លាំង និងនិយមចាក់ផ្សាយតាមរយៈប៉ុស្ដិ៍វិទ្យុផងដែរ។ តារាប្រុសដែលជ្រកដំបូលរួមជាមួយផលិតកម្មថោនរូបនេះ ក៏បានអះអាងទៀតថា លោកបានចូលច្រៀងនៅក្នុងផលិតកម្មមួយនេះ ក៏ទទួលបានការជ្រោមជ្រែងពីសំណាក់ម្ចាស់បទ « នឹកនា » ហើយក៏សូមអរគុណដល់លោក ដា ភ្លេង និងបងៗអ្នកនិពន្ធទាំងអស់ផងដែរ ក្នុងការជួយជ្រោមជ្រែងក្នុងពិភពសិល្បៈចម្រៀងមួយនេះ។

    កុំឱ្យខាតពេលយូរ សូមទស្សនាវីដេអូចម្រៀងរបស់តារាប្រុសសំឡេងស្អក លោក រាជ ប្រាថ្នា តាមរយ​បទ « នាងដើរចាប់ក្ដាម »៖