Author: អេបិល

  • គ្រាន់តែ ឌុច សុភា បង្ហាញខ្លួននៅក្នុងរឿងភាគថ្មីភ្លាម អ្នកគាំទ្រអន្ទះសាចង់តាមដានតែម្ដង

    គ្រាន់តែ ឌុច សុភា បង្ហាញខ្លួននៅក្នុងរឿងភាគថ្មីភ្លាម អ្នកគាំទ្រអន្ទះសាចង់តាមដានតែម្ដង

    គ្រាន់តែឃើញការបង្ហាញវត្តមានជាថ្មីរបស់តារាសម្ដែង ឌុច សុភា តាមរយៈរឿងភាគថ្មីរបស់ស្ថានីយទូរទស្សន៍ហង្សមាសភ្លាម បានបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងភ្លេតតែម្ដង។ បើតាមការទម្លាយវីដេអូ Trailer នៅលើផេករស្មីហង្សមាស រឿងភាគចំណងជើងថា «ផ្កាថ្ម» គេសង្កេតឃើញមានតារាសម្ដែងល្បីៗជាច្រើនដួងបានចូលរួមសម្ដែងនៅក្នុងរឿងភាគល្អមួយនេះ ជាពិសេសមានវត្តមានសម្ដែងដោយអ្នកនាង ឌុច សោភា ផងដែរ។

    នៅចាំបានថា ការបាត់មុខពីការសម្ដែងខារ៉ាអូខេ និងភាពយន្ដអស់រយៈពេល 3 ឆ្នាំមកនេះ អ្នកនាង ឌុច សុភា ក៏ហាក់បីដូចជាបាត់មុខពីពិភពសិល្បៈខ្មែរដូចគ្នាដែរ ដោយគេសង្កេតឃើញថា អ្នកនាងមិនមានសម្ដែងរឿង ឬវីដេអូចម្រៀង MV ណាមួយឡើយ។ គួបញ្ជាក់ផងដែរថា បទចម្រៀងដែលតារាស្រីរូបនេះបានសម្ដែងចុងក្រោយគេមុនពេលបាត់មុខនោះ គឺបទ “Call មកបង ម្ដេចសុំលេខគេ” របស់ផលិតកម្មរស្មីហង្សមាស កាលពីឆ្នាំ 2014 ដែលជាច្រៀងដោយលោក ព្រាប សុវត្ថិ ហើយក៏ជាបទដែលនិពន្ធទំនុកច្រៀងដោយលោក សុខ ចាន់ផល ផងដែរ។

    តែដោយឡែក​ នៅពេលបានឃើញអ្នកនាង ឌុច សុភា បង្ហាញវត្តមានថ្មីសន្លាង និងទេពកោសល្យសម្ដែងរឿងជាថ្មីម្ដងទៀតនោះ បានធ្វើឱ្យអ្នកគាំទ្រអន្ទះសា និងអត់ទ្រាំរង់ចាំទស្សនារឿង «ផ្កាថ្ម» នៅមិនសុខបក់មិនល្ហើយ។ អ្នកគាំទ្រភាគច្រើនលាន់មាត់ថា `« រង់ចាំការសម្ដែងរបស់ ឌុច សុភា យូរណាស់ហើយ។ មើលហើយមើលទៀត អត់ទ្រាំលែងបាន ព្រោះថាវាល្អមើលពេក អគុណហង្សមាសដែលផលិតរឿងដែលល្អល្អបែបនេះហើយជួយលើកស្ទួយវប្បធម៌ខ្មែរទៀតទ្រាំទ្ររហូត »។

    អូហូ!! គ្រាន់តែ Trailer​ ទាក់ទាញកម្រិតនេះទៅហើយ ចុះទម្រាំដល់ថ្ងៃបញ្ចាំងទៀត មិនដឹងភ្លូកទឹកភ្លូកដីចាំទស្សនាប៉ុនណានោះទេ..។ សូមប្រិយមិត្តទាំងអស់កុំខកខានទស្សនារឿង «ផ្កាថ្ម» ដែលសម្ដែងដោយតារាស្រី ឌុច សុភា ឱ្យសោះ ធានាថា នាងបញ្ចេញទេពកោសល្យសម្ដែងគ្រប់រសជាតិតែម្ដង៕

    https://www.youtube.com/watch?v=s1rIb1xFOCA

  • រណ្ដំចិត្តរហូតស្រស់ទឹកភ្នែក !! បទ « វីរបុរសក្នុងចិត្ត » ចាក់អារម្មណ៍ខ្លាំងម្លេះ

    រណ្ដំចិត្តរហូតស្រស់ទឹកភ្នែក !! បទ « វីរបុរសក្នុងចិត្ត » ចាក់អារម្មណ៍ខ្លាំងម្លេះ

    មនោសញ្ចេតនារវាងក្មេងស្រីម្នាក់ បានតួញត្អូញត្អែរយំរៀបរាប់អំពីខ្សែជិវិតរបស់ខ្លួន ដែលខុសស្រឡះពីក្មេងស្រីដទៃទៀត ដោយសារនាងជាក្មេងស្រីកំព្រាឪពុក តែនាងមានភាពរឹងមាំ និងក្លាហ៊ានប្រាប់មហាជនទាំងអស់អំពីទឹកចិត្តឪពុកនាង។ នាងបានបាត់បង់ភាពកក់ក្ដៅ ការថ្នាក់ថ្នម និងក្ដីស្រឡាញ់ ដែលត្រូវឃ្លាតពីឪពុករបស់នាងជារៀងរហូត ក៏ប៉ុន្ដែនាងនៅតែចង់ចាំ នឹកឃើញពីញើសឈាមរបស់ឪពុកដែលបានចិញ្ចឹមបីបាច់រូបនាងរហូតមក។ បើទោះបីជាគ្មានវត្តមានឪពុកនាងនៅជាមួយទៀតពិតមែន នាងនៅតែតាំងចិត្តហៅពុកនាងជា « វីរបុរសក្នុងចិត្ត » ហើយផ្ទៃរឿងទាំងមូលនេះ បានត្រូវលាតត្រដាងនៅក្នុងបទចម្រៀង កំពូលតារាចម្រៀងស្រីផ្អែមស្រទន់ មាស សុខសោភា ។

    គ្រាន់តែហ្វេសប៊ុកផ្លូវការរបស់ផលិតកម្មថោនទម្លាយចេញនៅវីដេអូចម្រៀង « វីរបុរសក្នុងចិត្ត » នេះភ្លាម គេសង្កេតឃើញការ Comment ពីអារម្មណ៍ពិតរបស់អ្នកគាំទ្រដែលបានស្ដាប់ ភាគច្រើនបានបង្ហូរទឹកភ្នែក ដាក់មនោសញ្ចេតនាស្រឡាញ់ឪពុកទៅតាមបទចម្រៀង ពិតជាក្ដុកក្ដួលខ្លាំងឥតឧប្បមាណាស់។ បទចម្រៀងចាក់ដោតអារម្មណ៍មួយនេះ ជាស្នាដៃនិពន្ធចម្រៀងដោយ លោក សយ រតនា និងជាគំនិតនិពន្ធទំនុកមេឡូឌីដោយ លោក ងួន សុបិន ហើយនិពន្ធភ្លេងដោយ ភា ភ្លេង។

    ដើម្បីចង់ដឹងថា បទ « វីរបុរសក្នុងចិត្ត » ចាក់ដោតអារម្មណ៍អ្នកស្ដាប់ហូរទឹកភ្នែកដល់កម្រិតណានោះ សូមស្ដាប់ និងទស្សនាវីដេអូខាងក្រោមនេះ៖

  • ម៉ៃ សុគន្ធ ទទូចឱ្យខ្មែរកុំរវល់តែរឿងស៊ីពោតខ្លាំងពេក ងាកមកខ្វល់រឿងរបាំអប្សរាខ្លះផង

    ម៉ៃ សុគន្ធ ទទូចឱ្យខ្មែរកុំរវល់តែរឿងស៊ីពោតខ្លាំងពេក ងាកមកខ្វល់រឿងរបាំអប្សរាខ្លះផង

    អីយ៉ា! មានរឿងដ៏គួរឱ្យចាប់អារម្មណ៍មួយទៀតហើយ កំពូលតារាទើសមិនចេះចប់ ម៉ៃ សុគន្ធ បានចេញសារ និងរូបភាពជាច្រើនសន្លឹកដែលស្ដែងឱ្យឃើញពីការមិនពេញចិត្ត​ដែលនិស្សិតប្រុសថៃម្នាក់ បានតែងខ្លួនបំពាក់គ្រឿងរបាំអប្សរា ហើយរាំតាមលំនាំរបាំអប្សរាខ្មែរទាំងស្រុងកំពុងតែមានភាពល្បីល្បាញនៅលើបណ្ដាញសង្គមហ្វេសប៊ុក រហូតដល់មានអ្នកទស្សនារាប់លាននាក់ឯណោះ។

    ម្ចាស់បទ «ស្លុយពេកហើយ» រូបនេះបានរៀបរាប់នៅលើហ្វេសប៊ុកខ្លួនថា «រវល់តែអារឿងស៊ីពោត អត់ប្រយោជន៍ទៅ របាំអប្សរាខ្មែរប្រហែលនឹងបាត់បង់មួយទៀតហើយ។ ពេលនេះស្រឡាញ់ខ្លាំង 5ឆ្នាំក្រោយបើកូនខ្មែរប្រហែស ប្រហែលក្លាយជារបស់គេហើយ (មិនរើសអើងភេទប្រុស ស្រី ខ្ទើយទេ តែអប្សរា មិនមែនតួអង្គប្រុសខ្ទើយរាំទេ សូមជ្រាប ខ្លាំងត្រង់រាំរបាំខ្មែរហើយ យកបទចម្រៀងភាសាខ្មែរទៅរាំទៀត )ចាំមើលកូនខ្មែរប៉ុន្មាននាក់ដែលឈឺឆ្អាលរឿងមួយនេះ…អប្សរាជារបស់ខ្មែរ​»។

    ងាកមកមើលពីមតិមហាជនដែលបានបញ្ចេញមតិចំពោះការលើកឡើងរបស់តារាប្រុសរូបនេះវិញម្ដង គេបកស្រាយថាបើនិយាយពីខ្មែរមនជំនាន់ដើម ហើយរៀបរាប់ថាទឹកដីខ្មែរមនជំនាន់នោះ លាតសន្ធឹងពីណាដល់ណា បញ្ជាក់ថៃលាវហៅ ខ្មែរមនថាខមបុរាណ ( ជាការបួងសួងក៏មិនខុសដែរបើគេលម្អិតមកហើយថា ជារបស់ខ្មែរមនមិនមែននិយាយថារបស់ថៃណា ហើយមិនបានcopyយកភ្លេងទៅធ្វើជាបទថៃដែរ) ។ ចិត្តទូលាយតិចទៅ បើស្រឡាញ់មែន ជួយថែរក្សារទៅ ( ស្គាល់អ្វីដែលជារបស់យើងឱ្យច្បាស់ វាស្មើនឹងយើងជួយថែរក្សាហើយ មិនមែនចេះតែបំផុសឱ្យគេដៀលថា យើងពាលទេ ចេះតែជេគេទេ ដូនតាខ្មែរយើងថ្លៃថ្នូរណាស់) បើនិយាយអីខុស ខ្ញុំសុំទោសផង។ ខ្លះទៀតក៏បានលើកឡើងដែរថា « វាមិនបាត់ទេពូ​ របាំអប្សរា​ ឬរបាំព្រះរាជទ្រព្យ​ ឬ​ Royal Ballet Dance យើងចុះបេតិកភណ្ឌហើយកាលពីឆ្នាំ2003។​ កុំចេះតែឃើញគេរាំ ក្រៅពីជនជាតិខ្មែរ​ ថាគេយកនោះ។​ ទៅជួយផូស្តរបស់ដែលមិនទាន់ចុះបេតិកភណ្ឌវិញទៅ​ ក្រែងមានអ្នក​ share ដល់ថ្នាក់លើឱ្យគេជួយចុះថែមទៀតទៅ។​ បើសៀមយកទាល់តែសៀមទៅដុត​ Unescoឱ្យលុបរបស់យើងហើយដាក់របស់វា។​ ហើយខ្លាចខុសរឿងហើយពូសុគន្ធ»៕

  • មាស សុខសោភា ដឹកដៃគូស្នេហ៍យ៉ាងចំហទៅប្រទេសអូស្ត្រាលី

    មាស សុខសោភា ដឹកដៃគូស្នេហ៍យ៉ាងចំហទៅប្រទេសអូស្ត្រាលី

    ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ នៅពេលដែលតារាចម្រៀងស្រីសំឡេងផ្អែមស្រទន់ប្រចាំទ្រនំថោន គឺអ្នកនាង មាស សុខសោភា ត្រូវបានគេមើលឃើញថា ដឹកដៃគូស្នេហ៍ដែលខំរក្សាចំណងស្នេហាអស់រយៈពេលជាង 11ឆ្នាំមកហើយនោះហោះទៅកាន់ប្រទេសអូស្ត្រាលី និងសង្កេតឃើញមានបងប្អូនសាច់ញាតិ និងអ្នកគាំទ្រជាច្រើនចាំជូនដំណើរនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅរាត្រីថ្ងៃទី6 ខែឧសភា ឆ្នាំ2018ម្សិលមិញនេះ។

    បើតាមការបង្ហោះរូបភាពរបស់តារាស្រីរូបនេះ នៅលើគណនីអ៊ីនស្តាក្រាមរបស់ខ្លួនត្រូវបានឱ្យដឹងថា «លាសិនហើយកម្ពុជា ជួបគ្នាឆាប់ៗលើទឹកដីប្រទេសអូស្ត្រាលី»។ យ៉ាងណាក៏ដោយ ដំណើរទៅអូស្ត្រាលីនោះមិនទាន់ត្រូវបាននាងបង្ហើបថា ទៅក្នុងគោលបំណងអ្វីនោះទេ តែក្នុងការរួមដំណើជាមួយគូស្នេហ៍បែបនេះ ធ្វើឱ្យអ្នកគាំទ្រនឹកសង្ស័យថា ប្រហែលជានាងចង់ចំណាយពេលស្ងាត់ៗតែពីរនាក់ជាមួយគូស្នេហ៍ទេដឹង?  ព្រោះក​ន្លងមកធ្លាប់បានលេចឮពីដំណឹងជិតរៀបការរបស់នាងផងដែរ។

    គួររំឭកផងដែរថា មួយរយៈថ្មីៗចុងក្រោយនេះ ជុំវិញព័ត៌មានស្នេហារបស់តារាស្រីសំឡេងផ្អែមក្រអួនក្រអៅរូបនេះ ត្រូវបានមហាជនទម្លាយឱ្យដឹងថា គូស្នេហ៍របស់ មាស សុខសោភា មានឈ្មោះថា លោក អ៊ឹត រ៉ាដា ជាអាណិកជនខ្មែរនៅប្រទេសកាណាដា ដែលពួកគេមានទំនាក់ទំនងស្នេហាអស់រយៈពេល 11ឆ្នាំមកហើយ ដោយពុំបានឆ្លងកាត់នឹមអាពាហ៍ពិពាហ៍ឡើយ ពោលគឺបានរួមរស់ជាគូស្នេហ៍ក្នុងរូបភាពលាក់លៀម ដែលមានការលើកឡើងថា ដោយសារតែនាងខ្លាចពិបាកដណ្តើមការគាំទ្រនៅលើវិថីចម្រៀង ទើបខ្លាចរោងការ ។ តែថ្មីៗនេះ ស្រាប់តែគេសង្កេតឃើញថា តារាស្រីរូបនេះ បានបណ្ដើរប្រុសស្នេហ៍ជាសាធារណៈ យ៉ាងបើកចំហ ក្រោយពីមានតារាល្បីៗជំនាន់ស្រករគ្នាបានចូលរោងការទាំងមានការគាំទ្រពីមហាជនយ៉ាងខ្លាំងរួចមក។ សង្ឃឹមថា មាស សុខសោភា អាចនឹងមានដំណឹងល្អឆាប់ៗនេះ ប្រាប់ដល់មហាជនបានដឹងមិនខាន៕

  • ស្រាបៀរអាន់ឆ័រនឹងចាប់រង្វាន់លើកទី2នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ

    ស្រាបៀរអាន់ឆ័រនឹងចាប់រង្វាន់លើកទី2នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ

    រាជធានីភ្នំពេញ នៅ​​ថ្ងៃអាទិត្យទី​ 10 ​ខែមិថុនា ឆ្នាំ​​2018ខាងមុខនេះ ស្រាបៀរអានឆ័រនឹងរៀបចំកម្មវិធីចាប់រង្វាន់លើកទី2នៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Anchor Fun Zone ដើម្បីផ្តល់រង្វាន់លាភមង្គលជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរអាន់ឆ័រ​សម្រាប់ទទួលភ្ញៀវកិត្តិយសក្នុង​កម្មពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។

    ​​កម្មវិធី​ Anchor Fun Zone​ ​ នឹងមានការ​​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​​ទូរទស្សន៍​ ភី​អិន​អិន​ (PNN) ចាប់ពី​​ម៉ោង ​8យប់​-10​​យប់ ​ដោយមាន​​ការចូល​រួម​សម្តែង​​ដ៏អស្ចារ្យពី​តារា​ចម្រៀងល្បីឈ្មោះ​ជាច្រើន​រូបដើម្បីផ្តល់ការកម្សាន្តសប្បាយជូនទស្សនិកជន មាន​ដូចជា លោក ខេមរះ សេរីមន្ត​ ក្រុម N-TICK K-POP និង កញ្ញា ពេជ្រ សោភា

     កម្មវិធី​នេះ​ធ្វើឡើង​​សម្រាប់តែ​អតិថិជន​ដែល​បាន​​ជាវ​ស្រា​បៀរ​​អាន់​ឆ័​រ​សម្រាប់កម្មវិធី​​អាពាហ៍ពិពាហ៍​របស់​ខ្លួន។ សម្រាប់​​ការចាប់​​រង្វាន់​លើកទី2នេះ​ ស្រា​បៀរ​​អាន់​ឆ័​រ នឹង​​ប្រគល់​​រង្វាន់ដំណើរ​​ក្រេប​ចន្ទ​​ទឹកឃ្មុំ​ទៅកាន់កោះសាមុយប្រទេសថៃ ​ចំនួន 15 រង្វាន់ជូន​គូស្វាមីភរិយាថ្មីដែលមានមហាសំណាង។

    តើ​​គូ​ស្វាមីភរិយា​​រូប​ណា​ខ្លះ​​ជា​ម្ចាស់​​រង្វាន់ដ៏អស្ចារ្យ​​ទាំងនេះ​​?

    សូមកុំ​ភ្លេច​​ចូលរួមទស្សនា និងតាមដាន​​ទាំងអស់គ្នា!!!​​

    ពិសាដោយការទទួលខុសត្រូវ៕ ​​

  • យូ ឌីស្កូ ឯកាខ្លាំងដល់ថ្នាក់ថ្ងូរចង់ឱ្យមានអ្នកកំដរ…

    យូ ឌីស្កូ ឯកាខ្លាំងដល់ថ្នាក់ថ្ងូរចង់ឱ្យមានអ្នកកំដរ…

    ថ្មីៗនេះ តារាសម្ដែង និងច្រៀង យូ ឌីស្កូ បានបង្ហាញពីភាពឯកា និងបាត់បង់ទំនុកចិត្តតាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់លោក។ ដោយសារគិតថា ខ្លួនកំពុងឯកាកណ្ដោចកណ្ដែងខ្លាំងណាស់ ទើបតារាចម្រៀងរូបនេះបានបង្ហោះសារមួយចំនួន ដែលទស្សនិកជនអានហើយស្ទើរតែទប់ទឹកភ្នែកមិនបាន។ ខណៈពេលកំពុងគេងសម្រាកព្យាបាលលើគ្រែ លោក យូ ឌីស្កូហាក់បានបង្ហាញអារម្មណ៍ថា «ឯកា» គ្មានអ្នកកំដរ ព្រោះញាតិមិត្តបងប្អូននៅស្រុកខ្មែរមិនបានមកលេង មកសួរសុខទុក្ខលោក ក្រៅតែពីសាច់ញាតិប៉ុន្មាននាក់ដែលរួមដំណើរទៅជាមួយនោះឡើយ។

    អស់រយៈពេលជាងមួយខែមកហើយដែលតារាសម្តែងប្រុសរូបនេះ បានចាកចេញពីទឹកដីកំណើតទៅបន្តព្យាបាលជំងឺនៅប្រទេសឥណ្ឌា ខណៈស្ថានភាពជំងឺរបស់លោកពេលនេះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេថា នឹងមានសភាពយ៉ាងណានោះ ដោយមិត្តសិល្បៈ និងអ្នកគាំទ្រជាច្រើនកំពុងទន្ទឹងរង់ចាំពីលទ្ធផលជំងឺរបស់លោក។ ថ្មីៗនេះ ដោយសារភាព «ឯកា» រួមរឹតអារម្មណ៍របស់លោកខ្លាំងពេក លោកបានបង្ហោះសារអមដោយចម្រៀងមួយបទ បែបមនោសញ្ចេតនា ដែលជាសំនៀងរបស់លោក សុវត្ថិ មុន្នីវណ្ណ ដោយភ្ជាប់ពាក្យពេចន៍យ៉ាងក្រៀមក្រំថា «ពេលនេះជីវិតមួយនេះឯកាខ្លាំងណាស់ តើអាចឱ្យកម្លាំងចិត្ត និងកំដរខ្ញុំបន្តិចបានទេ?»។

    គួរបញ្ជាក់ថា លោក យូ ឌីស្កូ បច្ចុប្បន្នកំពុងសម្រាកព្យាបាលជំងឺនៅប្រទេសឥណ្ឌា ដោយសារលោកមានជំងឺក្រលៀន ទឹកនោមប្រៃ និងឈាមសឡើងខ្ពស់ ខណៈការចាកចេញទៅនេះ គឺដោយសារការជ្រោមជ្រែងពីមិត្តសិល្បករជាច្រើន។ យ៉ាងណាមិញ សម្រាប់ទស្សនិកជន និងមិត្តសិល្បៈនៅពេលនេះ គឺគ្មានអ្វីក្រៅពីជូនពរឱ្យលោក យូ ឌីស្កូ ទទួលការព្យាបាលបានជោគជ័យ នឹងឆាប់ជាសះស្បើយនោះឡើយ៕

  • លោក ឡេង ណាវ៉ាត្រា បរិច្ចាគថវិកាផ្ទាល់ខ្លួន 40 លានរៀល ជូនកម្មករសំណង់

    លោក ឡេង ណាវ៉ាត្រា បរិច្ចាគថវិកាផ្ទាល់ខ្លួន 40 លានរៀល ជូនកម្មករសំណង់

    នេះមិនមែនជាលើកដំបូងទេដែលថៅកែប្រុស និងជាឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា បានយកចិត្តទុកដាក់ចំពោះបុគ្គលិក និងកម្មករសំណង់ក្នុងការជួយសម្រាលបន្ទុកដែលពួកគាត់កំពុងតែជួបការលំបាក និងភាពក្រក្សត់ទីទាល់។ កាលពីប៉ុន្មានខែមុននេះលោក ឡេង ណាវ៉ាត្រា បានលើកទឹកចិត្តដល់កម្មករសំណង់ដោយការដំឡើងប្រាក់ខែឱ្យផងដែរ ដែលធ្វើឱ្យកម្មករទាំងអស់រីករាយ សប្បាយចិត្តយ៉ាងខ្លាំង និងដឹងគុណចំពោះទឹកចិត្តមេត្តាករុណារបស់លោក រហូតដល់ថ្នាក់កម្មករខ្លះស្រក់ទឹកភ្នែកដោយក្ដីរំភើបចិត្តចំពោះទឹកចិត្តសន្ដោសប្រណីនេះ។

    ដោយឡែក នៅពេលថ្មីៗនេះ តារាសម្ដែង និងច្រៀង ឡេង ណាវ៉ាត្រា បានបរិច្ចាគថវិកាផ្ទាល់ខ្លួនសរុបជាង 40 លានរៀលជូនដល់កម្មករសំណង់ ដោយលោកបានអះអាងថា «មកដល់ពេលនេះ ខ្ញុំបាទ ឡេង ណាវ៉ាត់ត្រា បានផ្ដល់ការងារជូនបងប្អូនខ្មែរយើងបានជាង 1ពាន់នាក់ ហើយខ្ញុំបាទបានចុះសួរសុខទុក្ខ បរិច្ចាគថវិកាសរុបជាង 40 លានរៀល ជាការចែករំលែកសេចក្ដីស្រឡាញ់ជូនដល់បងប្អូនកម្មករសំណង់ទាំងអស់នៅក្នុង បុរី ឡេងណាវ៉ាត់ត្រា ហើយថែមទាំងជួយដោះស្រាយផលវិបាកផ្សេងៗជូនគាត់ទៀតផង»។

    គួរបញ្ជាក់ផងដែរថា ដោយសារអតីតកាលនៃជីវិតរបស់លោក ឡេង ណាវ៉ាត្រា ធ្លាប់បានហែលឆ្លងនូវភាពឈឺចាប់ ក្រលំបាក វេទនាអត់ឃ្លាន រហូតដល់លោកសម្រេចចិត្តទៅធ្វើការងារនៅប្រទេសកូរ៉េនោះ ក្រោយពេលត្រឡប់មកវិញ លោកបានព្យាយាមកសាងជីវិតថ្មីសន្លាងមួយ ដែលមានភាពរឹងមាំ និងស្វះស្វែងក្នុងការជួយរំលែកទុក្ខលំបាករបស់បងប្អូនខ្មែរក្រីក្រមួយចំនួនវិញម្ដង។ លោកបានប្រឹងប្រែងជួយការងារសង្គម ដោយបានធ្វើការបរិច្ចាគថវិកាផ្ទាល់ខ្លួន 50លាន​រៀល ដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយទ្រទ្រង់សេវាថែទាំសុខភាពដោយឥតគិតថ្លៃជូនកុមារកម្ពុជា។ ក្រៅពីនោះលោកក៏បានផ្ដល់ជំនួយជារថយន្ដប្រណីត  2គ្រឿងដើម្បីជួយសម្រួលលើមធ្យោបាយធ្វើដំណើររបស់សិល្បករ-សិល្បការិនីទៀតផង។ ជាពិសេស លោកក៏បានចូលរួមក្នុងសកម្មភាពជួយដល់សិល្បករចាស់ជរា តាមរយៈសមាគមអ្នកសិល្បៈស្ម័គ្រចិត្តជួយសង្គម និងសមាគមសិល្ប​ករ​ខ្មែរផងដែរ៕

  • ឈិត សុវណ្ណបញ្ញា មានទុក្ខក្រៀមក្រំដោយសារលោកយាយបានទទួលមរណភាព

    ឈិត សុវណ្ណបញ្ញា មានទុក្ខក្រៀមក្រំដោយសារលោកយាយបានទទួលមរណភាព

    មួយភ្លែតមុននេះ តារាចម្រៀងស្រីនៅក្នុងផលិតកម្មថោន កញ្ញា ឈិត សុវណ្ណបញ្ញា បានបង្ហោះសារ និងរូបភាពជាច្រើនសន្លឹក ដែលបង្ហាញឱ្យឃើញថា រូបនាងកំពុងតែមានទុក្ខសោកយ៉ាងក្រៀមក្រំ ដោយសារតែលោកយាយរបស់នាងបានទទួលមរណភាពកាលពីយប់ថ្ងៃទី4 ខែឧសភា ឆ្នាំ2018នេះ ដោយរោគាពាធ។

    តារាស្រីរូបនេះ បានបង្ហោះសាររៀបរាប់មួយនៅប៉ុន្មាននាទីមុននេះថា «សូមលោកយាយជាទីស្រឡាញ់នៃចៅបានទៅកាន់ឋានសួគ៌ កូនចៅទាំងអស់នឹករលឹកលោកយាយណាស់»។ គួរបញ្ជាក់ផងដែរថា ខណៈនេះក្រុមគ្រួសាររបស់តារាស្រី ឈិត សុវណ្ណបញ្ញា កំពុងរៀបចំពិធីបុណ្យសពរបស់លោកយាយទៅតាមប្រពៃណីខ្មែរ និងទំនៀមទម្លាប់សាសនា។ នៅក្នុងនោះដែរ គេឃើញមានអ្នកគាំទ្រតារាចម្រៀងស្រីរូបនេះបានបង្ហោះសាររំលែកទុក្ខ និងចូលរួមសោកស្ដាយក្នុងការបាត់បង់មនុស្សជាទីគោរពស្រឡាញ់នៃក្រុមគ្រួសារបញ្ញា។

    ជំនួសមុខឱ្យសារព័ត៌មានឡារ៉ែន យើងខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះជាមួយក្រុមគ្រួសារតារាចម្រៀងស្រី ឈិត សុវណ្ណបញ្ញា ផង និងសូមឱ្យវិញ្ញាណក្ខន្ធលោកយាយបានអញ្ជើញទៅកាន់សុខគតិភពកុំបីខាន៕

  • ស៊ូ ស៊ីរីកា ផ្ទុះសង្គ្រាមសម្តី​ជាមួយពិធីការិនី រ័ត្ន ផាវាឌី ពាក់ព័ន្ធរឿងស្នេហាត្រីកោណ?!?

    ស៊ូ ស៊ីរីកា ផ្ទុះសង្គ្រាមសម្តី​ជាមួយពិធីការិនី រ័ត្ន ផាវាឌី ពាក់ព័ន្ធរឿងស្នេហាត្រីកោណ?!?

    ក្រោយពីកើតមានភាពភ្ញាក់ផ្អើលលើបណ្តាញសង្គមហ្វេសប៊ុកពាក់ព័ន្ធនឹងពិធីការិនី រ័ត្ន ផាវាឌី ដែលបានធ្វើការ Live វីដេអូនិយាយពីបុគ្គលម្នាក់ដែលបានដើរនិយាយដើមនាងថា ​យកលុយពីប្រុសចាស់ទៅចិញ្ចឹមប្រុសក្មេងបន្តនោះ បានធ្វើឱ្យអ្នកក្នុងចង្កោមសិល្បៈចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីតារាចម្រៀង ស៊ូ ស៊ីរីកា បញ្ចេញមតិ Comment ឌឺដងផ្លែផ្កាដាក់ទៅវិញរួចមក។​

    គេនៅចាំបានថា កាលពីថ្ងៃទី31 ខែឧសភា ឆ្នាំ2018 កន្លងទៅថ្មីនេះៗ ពិធីការិនីក្នុងកម្មវិធី Happy Life Show របស់ស្ថានីយទូរទស្សន៍ថោន បាន Live និយាយទាំងទឹកភ្នែកខ្សឹកខ្សួល នៅលើគណនីហ្វេសប៊ុករបស់នាងថា «គេបាននិយាយថា ខ្ញុំមានគេចិញ្ចឹម មានប្រុសចាស់ចិញ្ចឹម រួចយកលុយពីប្រុសចាស់ ទៅចិញ្ចឹមប្រុសក្មេង​បន្ត។ អ៊ីចឹង​អ្នកឯងមិនបាច់ដើរនិយាយថា មានអ្នកនោះSponser អ្នកនេះSponser រួចដើរនិយាយដើមខ្ញុំថា ខ្ញុំជាមនុស្សស្រីអស់សាច់ ដែលភាសានេះមានន័យថា មនុស្សប្រុសណាក៏អាចយកខ្ញុំទៅដេកបានដែរ។ អ៊ីចឹងចង់សួរទៅអ្នកដើរបរិហារកេរ្តិ៍គេនោះវិញថា ស្គាល់ខ្ញុំច្បាស់នៅ? ស្គាល់ពីប្រវត្តិខ្ញុំច្បាស់នៅ? បានចូលមករស់នៅក្នុងសង្គមគ្រួសាររបស់ខ្ញុំនៅ? ហើយដឹងថាខ្ញុំជាមនុស្សបែបម៉េចទេ?»។

    កញ្ញាបានបន្តថា «រឿងនេះខ្ញុំខឹងគាត់(អ្នកដើរនិយាយដើម)ឡើងចង់ស្រែកយំទៅហើយ មើលងាយខ្ញុំហួសហេតុពេក។ ខ្ញុំសូមប្រាប់ទៅអ្នកវិញថា មុននឹងនិយាយពីគេ សូមមើលខ្លួនឯងពីក្បាលដល់ចុងជើងផង ថា​ខ្លួនឯងយ៉ាងម៉េច។ សម្រាប់ក្រុមគ្រួសារខ្ញុំ គឺអ្នករកស៊ីលក់ខោអាវ គ្រឿងកាឡៃ បងស្រីខ្ញុំរកស៊ីលក់តាមអនឡាញ ហើយ​បងស្រីខ្ញុំឡើងទៅចិនយកឥវ៉ាន់មកលក់ ដោយបោះដុំនៅអូឡាំពិក និងផ្សារថ្មី ខ្ញុំសារភាពត្រង់តែម្តង ខ្ញុំមិនរស់ដោយសារតែលុយអាណាមកជះចិញ្ចឹម ហៅខ្ញុំទៅដេក​ឱ្យលុយ គឺគ្មាននោះទេ។ តើមាននរណាដឹងថាមាន ហើយស៊ើបច្បាស់ពីខ្ញុំ ដើរលក់ខ្លួនឬអ៊ីចឹងមែន ហៅមក ខ្ញុំសុខចិត្តជូនជាសគុណ ជប់លៀងឱ្យទៀត តែកុំបង្ខូច​ខ្ញុំពេក។ កញ្ញាបានបន្តទៀតថា ប្រវត្តិគ្រួសារខ្ញុំបែបម៉េច បើចង់ច្បាស់ទៅសួរ​នៅខេត្តតាកែវទៅ ព្រោះស្រុកកំណើតខ្ញុំនៅទីនោះ ហើយសួរថាពូជអម្បូរ​ខ្ញុំវាម៉េច​?»។

    ​កា​រ​ប​ញ្ចេ​ញសា​រ​ជា​វី​ដេ​អូ​ទាំ​ង​ទឹ​ក​ភ្នែ​ក​នេះ​ ត្រូ​វ​បា​ន​ម​ហា​ជ​ន​ដា​ក់​កា​រ​ស​ង្ស័​យថា​ ​ទំ​ន​ងជា​កើ​ត​ចេ​ញ​ពី​ស្នេ​ហា​ត្រី​កោ​ណ​រវាង​តា​រា​ច​ម្រៀ​ង​ស្រី​ម្នា​ក់​រ​ប​ស់​ផ​លិ​ត​ក​ម្ម​ថោ​ន​។​​​ ដោយហេតុថា មុនការបញ្ចេញវីដេអូនេះ គេឃើញ​គណនីមួយមានឈ្មោះថា «SouSiryka» បានបង្ហោះ Comment ថា គ្រាប់បើជាងមនុស្សស្រីមួយចំនួន ដែលឱ្យគេចិញ្ចឹមហើយ​យកលុយទៅចិញ្ចឹមប្រុសត ហើយធ្វើចរិតអ្នកមានដើរ​ប៉ាវគេ ណាគេមានខ្លួនយកទៅ»។​

    គួរបញ្ជាក់ផងដែរថា មហាជនបានដាក់ការសង្ស័យថា តារាចម្រៀងខាងលើនេះទំនង​ជាមានសង្គ្រាមពាក្យសម្តីជាមួយគ្នា ទើបឈានដល់ដំណាក់កាលខំមិន ( Comment )  និងឡៃហ្វ៍ ( Live ) យកឈ្នះចាញ់រៀងខ្លួនយ៉ាងដូច្នេះ។​ ទោះបីជាយ៉ាងណា សារព័ត៌មាន ឡារ៉ែន មិនទាន់អាចសុំការស្រាយបំភ្លឺពីអ្នកទាំងពីរបាននៅឡើយ៕

  • អូហូ!! វ៉ាន់ វល័ក្ខ ចូលតួខ្លាំង ពេលសម្ដែងឈុតស្រៀវស្រើបជាមួយតួប្រុសរូបនេះ…

    អូហូ!! វ៉ាន់ វល័ក្ខ ចូលតួខ្លាំង ពេលសម្ដែងឈុតស្រៀវស្រើបជាមួយតួប្រុសរូបនេះ…

    ពិតជាគួរឱ្យភ្ញាក់ផ្អើលខ្លាំងមែនទែន នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកដែលត្រូវបានគេមើលឃើញថា តារាសម្ដែងប្រុស សុវណ្ណ ចាន់រតនា បានទម្លាយខ្សែវីដេអូចំនួន 2ឃ្លីប ដែលសម្ដែងឱ្យឃើញពីសកម្មភាពរួមស្នេហាដ៏ក្ដៅរោលរាលនៅលើគ្រែជាមួយតារាសម្ដែងស្រីសិចស៊ី កាចឆ្នាសឆ្នើម កញ្ញា វ៉ាន់ វល័ក្ខ នៅក្នុងបទចម្រៀងរបស់ផលិតកម្ម សាស្តា ដែលមានចំណងជើងថា «ស្រីមុខលុយ»។

    អូហូ! គ្រាន់តែឮចំណងជើងបទចម្រៀងនោះ ប្រិយមិត្តទស្សនិកជនក៏អាចទាយដឹងដែរថា តារាស្រី វ៉ាន់ វល័ក្ខ ត្រូវសម្ដែងជាតួអង្គបែបណា។ តាមរយៈវីដេអូក្ដៅសាច់ខ្លីៗទាំង 2នោះ គេក៏បានឃើញដែរថា តារាស្រីរូបនេះហាក់បីដូចជាចូលតួខ្លាំងខុសពីធម្មតាក្នុងការសម្ដែងជាមួយតារាប្រុសមាឌឌាំងម្នាក់នេះណាស់ ព្រោះមិនត្រឹមតែមានរូបរាងសង្ហាប៉ុណ្ណោះទេ តែគេក៏មានទេពកោសល្យក្នុងការសម្ដែងខ្លាំងណាស់ដែរ។ វីដេអូទាំង 2នោះ គឺអ្នកដឹកនាំតម្រូវឱ្យតួទាំង2 សម្តែងនៅលើគ្រែជាមួយគ្នាស្រស់ៗ ឆៅៗ នូវឈុតឆាកស្រៀវស្រើបកាមារម្មណ៍ពិតៗ ហើយផ្លាស់ប្ដូរអារម្មណ៍សម្ដែងភ្លាមៗ ហួសពីការស្មាន ដោយមិនមានកាត់តសូម្បីតែបន្តិច។

    ដើម្បីកុំឱ្យខាតពេលយូរ សូមទស្សនាវីដេអូខាងក្រោមនេះ៖