Author: អេបិល

  • ធ្លាយវីដេអូ  ប៉ែន ចំរ៉ុង និងនារីម្នាក់ឱបថើបមាត់គ្នាយ៉ាងផ្អែមល្ហែមក្នុងថ្ងៃខួបកំណើត

    ធ្លាយវីដេអូ  ប៉ែន ចំរ៉ុង និងនារីម្នាក់ឱបថើបមាត់គ្នាយ៉ាងផ្អែមល្ហែមក្នុងថ្ងៃខួបកំណើត

    ក្រោយពីបញ្ចប់ជីវិតគូរវាងតារាសម្តែងអ្នកនាង ភិន សុដាលីស រួចមក គេមើលឃើញថា តារាសម្តែងដ៏មានឈ្មោះល្បីល្បាញ លោក ប៉ែន ចំរ៉ុង ហាក់ដូចជាមិនមានទំនាក់ទំនងស្នេហាជាមួយអ្នកណាផ្សេងទៀតទ្បើយ។ តែកាលពីពេលថ្មីៗនេះ ពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់ ក្រោយពីគេបានមើលឃើញនៅក្នុងបណ្តាញសង្គមរបស់នារីម្នាក់បានបង្ហោះរូបភាពស្និទ្ធស្នាលជាមួយនឹងតារាប្រុសរូបនេះ និងថែមទាំងភ្ជាប់ជាមួយសារដ៏មានអត្ថន័យផ្អែមល្ហែមមិនធម្មតាទៀតផង។

    ជាក់ស្ដែងនៅក្នុងថ្ងៃខួបកំណើតរបស់លោក ប៉ែន ចំរ៉ុង ត្រូវបានអ្នកលេងបណ្ដាញសង្គមម្នាក់ចែកចាយឃ្លីបវីដេអូរបស់លោកនឹងនារីម្នាក់នោះដែលបានស្ដែងឱ្យឃើញពីភាពផ្អែមល្ហែមដោយការឱបថើប បឺតជញ្ជក់មាត់គ្នាយ៉ាងច្បាស់ៗតែម្ដង។

    តាមរយៈឃ្លីបវីដេអូ​​​នេះ​ដែរ គេឃើញរូប​នារីវ័យក្មេងម្នាក់​នោះ​​កាន់នំខួបកំណើតមួយ និងហៅ​ ប៉ែន ចំរ៉ុង​ ថា​ ប្ដី​ពេញ​​ៗ​មាត់​តែ​ម្ដង​ ដោយ​គ្មាន​លាក់​លៀម​អ្វី​ឡើយ​។ បន្ថែម​​ពី​នេះ​ នាងបាន​ជូន​ពរ​ឱ្យ​​លោក​កាន់​តែ​មាន​ភាព​ល្បី​ល្បាញ​ទ្វេ​ឡើង និង​សុំឱ្យតារាប្រុសរូបនេះឈប់​ខូច​តទៅ​ទៀត​​ ហើយ​ស្រឡាញ់​តែ​នាង​ម្នាក់​គត់ទៀតផង។ ចំណែកលោក ប៉ែន ចំរ៉ុងវិញ បានឱបស្មានាង និងផ្តល់ស្នាមថើបមាត់នារីម្នាក់នោះយ៉ាងផ្អែមល្អែម ជាមួយពាក្យថា “ឈប់គិតច្រើនថា ប្តីមានស្រី កុំរករឿងប្តីទៀតណា៎”។

    តាមរយៈសាច់រឿងនៃការបែកធ្លាយមួយនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលខ្លាំងមែនទែន តែទោះជាយ៉ាងណាក៏អ្នកគាំទ្រ នៅតែចង់ដឹងច្បាស់ពីរឿងនេះថា តើជារឿងពិត ឫក៏យ៉ាងណា?។ សារព័ត៌មាន ឡារ៉ែន នៅមិនទាន់អាចទំនាក់ទំនងតារាប្រុសរូបនេះដើម្បីសុំការបកស្រាយបាននៅឡើយទេ៕

  • កូរ៉េ​ខាង​ជើង និង​ខាង​ត្បូង យល់​ព្រមបង្កើត​ក្រុម​រួម​គ្នា និង​ចូល​រួមព្រឹត្តិ​ការណ៍​កីឡា​នា​នា

    កូរ៉េ​ខាង​ជើង និង​ខាង​ត្បូង យល់​ព្រមបង្កើត​ក្រុម​រួម​គ្នា និង​ចូល​រួមព្រឹត្តិ​ការណ៍​កីឡា​នា​នា

    កូរ៉េខា​ង​ជើង និង​ខាង​ត្បូង បានយល់​​ព្រម​រៀប​ចំ​ការ​ប្រកួត​កីឡា​បាល់​​បោះ​រួម​គ្នា​មួយ ក្នុង​ទីក្រុង Pyongyang  ហើយនឹង​បង្កើត​ក្រុម​រួម​គ្នា​ជាច្រើន​ទៀតក្នុងព្រឹត្តិការណ៍​កីឡា​អាស៊ី នា​ខែ​សីហា ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​។ នេះ​បើយោង​តាម​ការ​ប្រកាស​​របស់​​ប្រទេស​​ទាំង​2 កាល​ពីថ្ងៃ​ចន្ទ ក្រោយពី​ការ​​ចរ​ចា​នា​នា​ពេញ​ 1​ថ្ងៃ នៅ​ឯ​ព្រំ​ដែន​រួម​គ្នា​របស់​ពួក​គេរួចមក​។

    ការ​ប្រកួត​កីឡា​បាល់​បោះ​នេះ នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​​នៅថ្ងៃ​ទី​4 ខែកក្កដា ដើម្បី​អប​អរ​​ខួប​គម្រប់​នៃ​​កិច្ច​ព្រម​ព្រៀង​រួម​គ្នា​មួយ​របស់​​អន្តរ​កូរ៉េ​​។ នេះ​បើយោង​តាម​ការ​ប្រកាស​របស់ប្រទេស​ទាំង​2 ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​។ ការ​ប្រកួត​មួយ​ផ្សេង​ទៀត​នឹង​ត្រូវ​រៀប​ចំ​ឡើង​នៅ​ទីក្រុង​សេ​អ៊ូល នៅ​ចុង​ឆ្នាំ​នេះ​។ អត្ត​ពលិក​​មក​ពី​ប្រទេស​ទាំង​2 នឹង​ដង្ហែ​ក្បួន​ជាមួយ​គ្នា​ក្រោម​ទង់​ជាតិ​រួម​គ្នា​មួយ និង​ប្រទេស​ដែល​មាន​ឈ្មោះ​ថា «កូរ៉េ» អំឡុង​ពេល​បើក និង​បិទ​កម្ម​វិធី​ប្រកួត​នៃ​ព្រឹត្តិ​ការណ៍​កីឡា​អាស៊ី ដូច​ដែល​ពួក​គេ​បាន​ធ្វើរួចមកហើយ​ក្នុង​ព្រឹត្តិ​ការណ៍​អូឡាំ​ពិក​រដូវ​រងា​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ខែ​កុម្ភៈ​ដូច្នោះ​ដែរ​។

    ពួក​គេ​ក៏​បានយល់​ព្រម​ក្នុង​ការ​បង្កើត​ក្រុមរួម​​ចម្រុះ​គ្នា សម្រាប់​ព្រឹត្តិ​ការណ៍​នា​​ពេល​ខាងមុខ​ និង​សម្រាប់​យុទ្ធ​នា​​ការ​អន្តរ​ជាតិ​ផ្សេង​ទៀតផងដែរ ហើយ​ប្រទេស​ទាំង​2 នឹង​រៀប​ចំ​ការ​ពិភាក្សា​​ផ្សេង​ៗ​ជាច្រើន​​បន្ថែម​ទៀត​​ដើម្បី​​ធ្វើ​ការងារ​លើ​សេចក្តីលម្អិត​នានា​ទាំងនោះ។ លោក Jeon Choong-ryul អគ្គ​រដ្ឋ​លេខា​ធិការ​របស់​គណៈ​កម្មា​ធិការ​អូឡាំ​ពិក និង​កីឡា​កូរ៉េ បាន​ឱ្យ​ដឹង​ថា៖ «យើង​នឹង​ព្យា​យាម​​បង្ហាញ​ពី​ស្មារតី និង​គោល​ការណ៍​នា​នា​ដែល​ត្រូវ​បាន​ព្រម​ព្រៀង​រវាង​មន្ត្រី​ជាន់​ខ្ពស់​របស់​កូរ៉េ​ខាង​ត្បូង និង​ខាង​ជើង ក្រោម​ការ​ជឿជាក់​ថា កីឡា​អាច​ដើរ​តួ​ជា​អ្នក​នាំ​ផ្លូវ​មួយ​សម្រាប់​ការ​ដោះ​ដូរ​​កាន់​តែ​ច្រើនឡើង​​រវាង​​អន្តរ​កូរ៉េ​»​៕

    ប្រភពពី៖ Channel News Asia

  • ភ្ញាក់ផ្អើល!! តារាសម្ដែង ញ៉ែម សុគន្ធ ភ្ជាប់ពាក្យបញ្ចប់ភាពនៅលីវ

    ភ្ញាក់ផ្អើល!! តារាសម្ដែង ញ៉ែម សុគន្ធ ភ្ជាប់ពាក្យបញ្ចប់ភាពនៅលីវ

    បើតាមបណ្ដាញហ្វេសប៊ុកនៅពេលថ្មីៗនេះបានឱ្យដឹងថា តារាសម្ដែង លោក  ញ៉ែម សុគន្ធ ត្រូវបានអ្នកលេងបណ្ដាញទំនាក់ទំនងមួយនេះទម្លាយរូបភាពជាច្រើនសន្លឹក ដែលស្ដែងឱ្យឃើញថា លោកបានភ្ជាប់ពាក្យជាមួយនារីស្រស់សោភាម្នាក់ មានឈ្មោះ ងួន កែវមល្លិកា នៅថ្ងៃទី18 ខែមិថុនា ឆ្នាំ2018 នេះ។

    ដោយផ្អែកទៅលើគណនីរបស់ម្ដាយខាងកូនស្រីដែលបានបង្ហោះរូបភាពរបស់កូនស្រី អង្គុយពាក់ចិញ្ចៀនភ្ជាប់ពាក្យជាមួយលោក ញ៉ែម សុគន្ធ និងបានរៀបរាប់ថា «នាងខ្ញុំសូមថ្លែងអំណរអរគុណដល់មិត្តភ័ក្តិ បងប្អូន ពូមីង យាយតា និងភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញមកចូលរួមក្នុងពិធីភ្ជាប់ពាក្យកូនស្រីនាងខ្ញុំក្នុងថ្ងៃនេះ និងសូមជូនពរដល់កូនៗ និងមិត្តភ័ក្តិ បងប្អូន កូនក្មួយ ពូមីង យាយតា និងភ្ញៀវកិត្តិយសទាំងអស់សូមជួបតែពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមជួបតែសុភមង្គលគ្រប់ក្រុមគ្រួសារ»។ យ៉ាងណាមិញ តារា​ប្រុសរូបនេះក៏ទទួលបានសារជូនពរជ័យពីសំណាក់តារាកិត្តិយសដែលបានចូលរួមពិធីដ៏មហាមង្គលរបស់លោកផងដែរ ដូចជាកញ្ញា ថន លក្ខិណា បានជូនពរថា «​អបអរសាទរ​!!! បងប្រុស ញ៉ែម សុគន្ធ ភ្ជាប់ពាក្យ​ហើយ ជួបគ្នា​ម្តងទៀត​នៅ​ថ្ងៃ​ពិសេស​របស់​អ្នក​ទាំងពីរ​»​។

    សូមជម្រាបផងដែរថា មួយរយៈមុននេះ តារាសម្ដែងប្រុសរូបនេះ ត្រូវបានក្មេងប្រុសម្នាក់ដែលអះអាងថា ជា​សាច់ឈាមនឹងរូបលោកចោទប្រកាន់ថា ញ៉ែម សុគន្ធ ស្រឡាញ់ភេទដូចគ្នា និងសុំមើលប្រដាប់ភេទរបស់ខ្លួន តែជាព័ត៌មានអកុសលនេះត្រូវបានបញ្ចប់មន្ទិលត្រឹមនេះហើយ ព្រោះថា​តារាប្រុសរូបនេះ បានសម្រេច​ចិត្តភ្ជាប់ពាក្យជាមួយ​នារីដ៏ស្រស់ស្អាត និងទទួលយកគ្នាធ្វើជាស្វាមីភរិយាតទៅថ្ងៃអនាគត៕

  • Koepka ឈ្នះ​ពាន US Open ជាលើក​ទី​2 ​ជាប់​ៗ​គ្នា

    Koepka ឈ្នះ​ពាន US Open ជាលើក​ទី​2 ​ជាប់​ៗ​គ្នា

    កីឡាករ​វាយកូន​គោល Brooks Koepka បាន​ក្លាយ​ជា​កីឡាករ​ដំបូង​គេក្នុង​រយៈ​ពេល​ 3ទស​វត្សរ៍ ក្នុ​ងការ​ក្លាយ​ជា​ម្ចាស់​ជើង​​ឯក US Open ជាលើក​ទី​2 ​​ជាប់​ៗ​​គ្នា​កាល​ពីថ្ងៃ​អាទិត្យ ក្រោយពី​រក​បាន​ 68​ពិន្ទុ​​ក្នុង​ការ​ប្រកួត​ជុំ​ចុង​ក្រោយ នៅ​លើ​ទីលាន Shinnecock Hills ដើម្បី​ផ្តួល​កីឡាករ Tommy Fleetwood តាម​រយៈ​ការ​នាំមុខ​ 1​ឈើ​។

    រយៈពេល​ 1​ឆ្នាំ ក្រោយ​ពី​រូប​គេ​បាន​ទទួល​ជ័យជម្នះ​នៅលើ​ទីលាន Erin Hills កីឡាករ Koepka បាន​គ្រប់គ្រង​លើ​អារម្មណ៍​របស់​គេ​ចាប់​តាំង​ពី​រន្ធ​ទី​9 ដើម្បី​ដណ្តើម​បាន​ជ័យជម្នះ​ជា​មួយ​នឹង​ពិន្ទុ​សរុប​ 282​។ កីឡាករ​វាយកូន​គោល​មាន​ចំណាត់​ថ្នាក់​លេខ​9 ​ក្នុង​ពិភព​លោក​រូបនេះ គឺ​ជាកីឡាករ​ដំបូង​គេ​ចាប់​តាំងពីលោក Curtis Strange ក្នុង​ឆ្នាំ​1988-1989 ក្នុង​ការ​ឈ្នះ​ពាន US Open ជាប់​ៗ​គ្នា​។ កីឡាករ​អង់គ្លេស Fleetwood ដែលមានចំណាត់ថ្នាក់​​លេខ​12 ​ក្នុងពិភព​លោក ធ្វើ​បាន​យ៉ាង​ល្អ​ក្នុង​ការ​ប្រកួត US Open តាម​រយៈ​​ការរក​បាន​ 63ពិន្ទុ​ក្នុង​ជុំ​ចុងក្រោយ សម្រាប់​ការ​រក​បា​ន​ពិន្ទុ​សរុប​281​។

    Fleetwood បាន​វាយ​កូន​គោល​យ៉ាងល្អ​ដើម្បី​ដាក់​សម្ពាធ​លើ​ជើង​ខ្លាំង​ជាច្រើន​ដូច​ជា Koepka, Dustin Johnson, Daniel Berger និង Tony Finau មុន​នឹង​ចាញ់​ទាំង​ប្រផិត​ប្រផើយ​។ Koepka បាន​ឱ្យ​ដឹង​ថា៖ «នៅពេលនេះ ខ្ញុំ​មិន​ដឹង​រក​ពាក្យ​អ្វី​មក​និយាយ​ឡើយ​។ យើង​​បាន​ដេញ​តាម​ពីក្រោយ​នៅ​សប្តាហ៍នេះ មុន​នឹង​វាយ​បក​វិញ​កាល​ពីថ្ងៃ​សុក្រ ហើយ​ធ្វើ​អ្វី​ដែល​យើង​បាន​ធ្វើ​»​៕

    ប្រភពពី៖ Sport.yahoo.com

  • Kane រក​គ្រាប់​បាល់​ឈ្នះ​សម្រាប់​អង់គ្លេស ខណៈ​​បែលហ្ស៊ិក លត់ ប៉ា​ណា​ម៉ា ចាស់​ដៃ

    Kane រក​គ្រាប់​បាល់​ឈ្នះ​សម្រាប់​អង់គ្លេស ខណៈ​​បែលហ្ស៊ិក លត់ ប៉ា​ណា​ម៉ា ចាស់​ដៃ

    ខ្សែ​ប្រយុទ្ធ Harry Kane បាន​រក​គ្រាប់​បាល់​ឈ្នះ​នៅ​ពេលជិត​បញ្ចប់​ការ​ប្រកួតសម្រាប់​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អង់គ្លេស កាល​ពីថ្ងៃ​ចន្ទ តាម​រយៈ​ការ​តែត​បាល់​បញ្ចូល​ទី​យ៉ាងល្អ​នៅនាទី​បន្ថែម ក្នុង​ការ​ប្រកួត​បើកឆាក​នៃ​យុទ្ធ​នា​ការ World Cup របស់​ពួក​គេ ក្រោយពី​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​បែលហ្ស៊ិក ផ្តួល​ក្រុម​ជម្រើស​ជាតិ​ប៉ា​ណា​ម៉ា ក្នុង​ការ​ប្រកួត​មួយ​គូ​មុននេះ​។

    គ្រាប់​បាល់​ទី​2 ​របស់ Kane ក្នុង​ការ​ប្រកួត​នេះ បាន​ជួយ​​ឱ្យ​ក្រុម​របស់គេ​ទទួល​ជ័យជម្នះ 2-1 ក្រោយ​ពី​វា​ហាក់​បង្ហាញ​ថា ក្រុម​ជម្រើស​ជាតិ​អង់​គ្លេស បាន​ខ្ជះ​ខ្ជាយ​ឱកាស​ជាច្រើន​ក្នុង​ការ​​បាត់​បង់​ 3​ពិន្ទុ​ទៅហើយ បន្ទាប់​ពី​​ក្រុម​ជម្រើស​ជាតិ​ទុយ​នី​ស៊ី តាម​ស្មើ​វិញ​នៅ​​រយៈពេល​ 20​នាទី​ចុងក្រោយ​នៃ​តង់​ទី​1​។ Kane បាន​ឱ្យ​ដឹង​ថា៖ «ខ្ញុំ​ពិត​ជា​មាន​មោទ​ន​ភាព​ណាស់​​ចំពោះ​មិត្តួរួម​​ក្រុម​ទាំង​អស់​។ ពួក​គេ​បាន​រក្សា​ការ​ឆ្ពោះ​ទៅ​មុខ និង​រក្សា​ការ​ប្រជែង​រហូត​ដល់​វិនាទី​ចុងក្រោយ​។ ខ្ញុំ​ពិត​ជា​​រំភើប​ណាស់ ក្រុម​ការ​ងារ​ទាំង​អស់​ក៏​រំភើប​ដែរ​។ វា​បង្ហាញពី​ឥរិយា​បថ​ដ៏ល្អ​ក្នុង​ការ​បំពេញ​ការ​ងារ​នេះ​»​។

    លោក Roberto Martinez គ្រូបង្វឹកនៃក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​បែល​ហ្ស៊ិក បាន​កោត​សរសើរ​​ទម្រង់​លេង​របស់​ក្រុម​លោក ក្រោយ​ពី​ពួក​គេ​បាន​ជម្នះ​លើ​បញ្ហា​លំ​បាកក្នុង​តង់​ទី​1 ដើម្បីផ្តួលក្រុម​ជម្រើស​ជាតិ​ប៉ា​ណាម៉ា យ៉ាង​ចាស់​ដៃក្នុង​លទ្ធ​ផល 3-០ ក្នុង​ការ​ប្រកួត​បើកឆាក​នៃ​យុទ្ធ​នា​ការ World Cup របស់​ពួក​គេ កាល​ពីថ្ងៃ​ចន្ទ​។លោក Martinez បាន​ឱ្យ​ដឹង​ថា៖ «គ្រាប់​បាល់​ទី​1 ​ពិត​ជា​សំខាន់​ណាស់​។ វា​គឺ​ជា​ការ​ជំរុញស្មារតី​ដ៏ធំមួយ​សម្រាប់ក្រុម​យើង ហើយ​វា​ផ្តល់​ឱ្យអ្នក​នូវ​​ភាពធូរ​ស្រាល​សម្រាប់​ការ​ប្រកួត​លើកទី​1 ​របស់​អ្នក​ក្នុ​ងយុទ្ធ​នា​ការ​នេះ ហើយ​ខ្ញុំ​បាន​គិត​ត្រង់​ចំណុច​នោះ​ថា យើង​កាន់​តែ​​លេង​ល្អ និង​កាន់​តែ​គ្រប់​គ្រង​បាល់​បាន​ច្រើន​»។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្រុម​ជម្រើស​ជាតិ​ស៊ុយ​អែត បាន​ផ្តួល​ក្រុម​ជម្រើស​ជាតិ​​កូរ៉េខាង​ត្បូង ក្នុងលទ្ធផល 1-០ ក្រោយ​ពី​​​មាន​គ្រាប់​បាល់​ប៉េ​ណាល់​ទី​​1 ក្នុ​ងតង់​ទី​2 ដែលបានកើត​ឡើង​​ដោយ​សារ​តែប្រព័ន្ធ​​វី​ដេ​អូ​ជំនួយ​ការ​អាជ្ញា​កណ្តាល(VAR)​​​៕

    ប្រភព​ពី៖ The Sun Daily

  • មាតុចក្រហ្វីលម៍ទម្លាយរឿងថ្មីមកទៀតហើយ « ទារុណកម្មខ្មោច » !!

    មាតុចក្រហ្វីលម៍ទម្លាយរឿងថ្មីមកទៀតហើយ « ទារុណកម្មខ្មោច » !!

    នៅទីបំផុតខាងផលិតកម្ម មាតុចក្រហ្វីលម៍ បានទម្លាយរូបភាព Poster រឿងថ្មីរបស់ខ្លួនបន្ទាប់ពីរឿង « ធ្មប់ » គឺរឿង « ទារុណកម្មខ្មោច » ដែលជាប្រភេទរឿងភ័យរន្ធត់ លួសព្រលឹង ព្រឺព្រួច អន្ទងវិញ្ញាណ ដែលធ្វើឱ្យអ្នកទស្សនានៅក្នុងរោងកុន តក់ស្លុតស្ទើតែដង្ហក់ដង្ហើមតាមសាច់រឿង។

    ពីអ្នកដឹកនាំរឿង ខ្មោចដើមចេកជ្វា និង ធ្មប់ គឺលោក ហ៊ុយ យ៉ាឡេង បានប្រាប់អ្នកគាំទ្រស្នាដៃរបស់លោកទាំងអស់ថា រឿង « ទារុណកម្មខ្មោច » គ្រោងនឹងដាក់បង្ហាញខ្លួននាពេលឆាប់ៗខាងមុខនេះហើយ។ លោករំពឹងទុកយ៉ាងខ្លាំងថា ប្រភេទខ្មោចមួយនេះ នឹងជោគជ័យខ្លាំង ព្រោះថា ភាពយន្តមួយនេះ លោកបានលះបង់សាច់និងឈាម ដាក់កាយក្នុងការផលិតដើម្បីឱ្យកុនខ្មែរ កាន់តែមានវឌ្ឍនភាពទៅកាន់សាកលលោក។ លោកបានទទូចឱ្យប្រិយមិត្តអ្នកគាំទ្រ កុំភ្លេចរង់ចាំ និងទៅទស្សនាភាពយន្ដដ៏ល្អមួយនេះ។

    គួរបញ្ជាក់ផងដែរថា គ្រាន់តែដាក់បង្ហាញ Poster រឿងថ្មីមួយនេះមិនបានប៉ុន្មាននាទីផង សង្កេតឃើញថា មានអ្នកគាំទ្រជាច្រើនបានចូលទៅ Comment សួរនាំលោកពីថ្ងៃបញ្ចាំងយ៉ាងភ្លូកទឹកភ្លូកដីតែម្ដង។ ដើម្បីឱ្យកាន់តែជាក់ច្បាស់​ សូមទស្សនារូបភាពទាំងអស់ខាងក្រោមនេះ៖

  • អ្នកគាំទ្រក្ដុកក្ដួលស្រក់ទឹកភ្នែក ខណៈទស្សនាវីដេអូកញ្ញា រ៉ាប៊ី ទម្លាយរឿងពិតរបស់ឪពុក

    អ្នកគាំទ្រក្ដុកក្ដួលស្រក់ទឹកភ្នែក ខណៈទស្សនាវីដេអូកញ្ញា រ៉ាប៊ី ទម្លាយរឿងពិតរបស់ឪពុក

    នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការរបស់ផលិតកម្មថោន បានបង្ហោះវីដេអូខ្លីរបស់កញ្ញា រ៉ាប៊ី បានរៀបរាប់ទាំងអារម្មណ៍ពិតយ៉ាងអួលដើមក ពោរពេញទៅដោយមនោសញ្ចេតនាស្រឡាញ់ពុក  ដែលស្ដែងពីអារម្មណ័ពិតកាលនៅវ័យកុមារ នាងតែងតែធ្វើឱ្យឪពុកម្ដាយព្រួយបារម្ភ និងគិតគូរពីអនាគតនាងរហូតមកដល់ពេញវ័យ និងបានសាងកំហុសឆ្គងមួយចំនួនតូចដែលធ្វើឱ្យលោកទាំងពីរពិបាកចិត្ត។

    នៅក្នុងវីដេអូខ្លីនោះ ម្ចាស់បទចម្រៀង «មាន់ស្រែ» បានលើកឡើងពីប្រវត្តិជូរចត់របស់ឪពុកនាងដែលជាអតីតទាហានមួយរូបបានខិតខំតស៊ូខ្លាំងណាស់ អត់ធ្មត់អត់ទ្រាំជាមួយការងារលំបាកច្រើនយ៉ាងដើម្បីទំនុកបម្រុងចិញ្ចឹមក្រុមគ្រួសារ រហូតដល់រូបនាងបានធំដឹងក្ដី និងមានការងារមួយច្បាស់លាស់។ អ្វីដែលខ្លួននាងស្រឡាញ់ និងគោរពនោះគឺ លោកឪពុកបានខិតខំរកមកបំពេញចិត្តនាង បើទោះជាត្រូវចំណាយកម្លាំងញើសឈាមអស់ច្រើនប៉ុនណា ក៏លោកមិនខ្លាចនឿយហត់អ្វីទាំងអស់។ សារជាវីដេអូប្រវត្តិពិតរបស់ឪពុកកញ្ញា រ៉ាប៊ី បានធ្វើឱ្យមហាជនជាច្រើននាក់ស្រក់ទឹកភ្នែកនៅពេលដែលបានទស្សនាហើយ។

    តោះ! ចង់ដឹងថា តារាស្រី រ៉ាប៊ី បង្ហាញក្ដីស្រឡាញ់បែបណាចំពោះលោកឪពុករបស់នាងនោះ សូមទស្សនាវីដេអូ ដូចខាងក្រោម៖

  • ឱក សុគន្ធកញ្ញា បង្ហាញវត្តមានក្នុងសកម្មភាពត្បាញក្រមាយ៉ាងភ្ញាក់ផ្អើល

    ឱក សុគន្ធកញ្ញា បង្ហាញវត្តមានក្នុងសកម្មភាពត្បាញក្រមាយ៉ាងភ្ញាក់ផ្អើល

    នៅពេលថ្មីនេះ កំពូលតារាចម្រៀងស្រី ប្រចាំផលិតកម្មរស្មីហង្សមាស និងជាម្ចាស់យីហោកាបូបប៊្រេនដ៍ ASK គឺកញ្ញា ឱក សុគន្ធកញ្ញា ត្រូវបានគេមើលឃើញថា មានភាពរវល់ជាមួយការងារជាច្រើននៅក្នុងពិភពសិល្បៈស្ទើររកពេលសម្រាកគ្មានឡើយ តែទន្ទឹមនឹងភាពមមាញឹកនោះ នាងបានធ្វើឱ្យអ្នកគាំទ្រខ្លួនភ្ញាក់ផ្អើលជាខ្លាំង ដោយនាងបានឆ្លៀតយកពេលរបស់ខ្លួនដើម្បីទៅចូលរួមត្បាញក្រមាប្រវែង1,000ម៉ែត្រ កាលពីថ្ងៃទី14 ខែមិថុនា ឆ្នាំ2018 ម្សិលមិញ។

    តាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់កញ្ញា ក៏ដូចជានៅក្នុង IG របស់តារាស្រីឆ្នើមរូបនេះ ក៏បានរៀបរាប់ឱ្យដឹងដែរថា «ជឿថា ខ្មែរ​ធ្វើ​បាន…! ខ្ញុំ​បាន​ចូល​រួម​ត្បាញ​ក្រមា​ 1,000 ម៉ែត្រ ទុក​ជា​អនុ​ស្សាវរីយ៍ចុះអ្នកវិញ..? តើបងប្អូនបានចូលរួមហើយឬនៅ?»។ ពិតណាស់ តារាស្រីរូបនេះបានថតរូបជាមួយអ្នកគាំទ្រ និងតារាល្បីៗរួមទ្រនំ ព្រមជាមួយតារាសម្ដែងវ័យក្មេងជាច្រើននាក់ផងដែរ។

    គួរបញ្ជាក់ផងដែរថា ក្រមាជាវត្ថុចាំបាច់មួយដែលបងប្អូនខ្មែរយើងនិយមប្រើប្រាស់ មិនថាចាស់ មិនថាក្មេង តែងតែស្គាល់ថាក្រមាខ្មែររបស់យើងជាវត្ថុប្រើប្រាស់ដែលមានប្រយោជន៍ច្រើនយ៉ាងណាស់។ ស្របពេលឃើញសកម្មភាពរបស់អាយដលបែប​នេះអ្នកគាំទ្របាននាំគ្នានិយាយថា ឱក សុគន្ធកញ្ញា ពិតជាតារាស្រីមួយរូបគួរឱ្យគោរពស្រឡាញ់មែន មិនថាខ្លួនរវល់យ៉ាងណាក៏ដោយ ក៏នៅតែឆ្លៀតពេលដើម្បីចូលរួមការងារសង្គមទៀតដែរ។ កុំភ្លេចណា៎! សូមអញ្ជើញទៅចូលរួមទាំងអស់គ្នា ដើម្បីត្បាញក្រមាស្នាដៃកូនខ្មែររបស់យើងពិតៗ៕

  • ក្រុមហ៊ុន G Gear ប្រកាសនាំចូល និងចែកចាយទូក្លាស្សេ Panasonic ផ្ដាច់មុខនៅលើទីផ្សារកម្ពុជា

    ក្រុមហ៊ុន G Gear ប្រកាសនាំចូល និងចែកចាយទូក្លាស្សេ Panasonic ផ្ដាច់មុខនៅលើទីផ្សារកម្ពុជា

    បន្ទាប់ពីបានដំណើរការអាជីវកម្មដែលផ្តោតសំខាន់ទៅលើសម្ភារៈប្រើប្រាស់ក្នុងផ្ទះវៃឆ្លាត បែបអេឡិចត្រូនិចយ៉ាងជោគជ័យអស់រយៈកាលជាច្រើនឆ្នាំកន្លងទៅនេះ នៅត្រឹមរសៀលថ្ងៃទី14 ខែមិថុនា ឆ្នាំ2018 នៅសណ្ឋាគារ The Great Duke Phnom penh ក្រុមហ៊ុន G Gear បានធ្វើការប្រកាសជាផ្លូវការនូវការសម្រេចនាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលទូក្លាស្សេ ភេសជ្ជៈ និងអាហារកំប៉ុង ម៉ាក Panasonic នៅលើទីផ្សារកម្ពុជា ក្រោមវត្តមានរបស់លោកឧកញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន G Gear Group រួមជាមួយនឹងលោក Maresuke Nagatoshi ប្រធានតំណាងក្រុមហ៊ុន Panasonic ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក សាខាកម្ពុជា ។

    លោកឧកញ៉ា សុខ ពិសិដ្ឋ  បានមានប្រសាសន៍នៅក្នុងឱកាសដ៏អស្ចារ្យនេះថា « យើងពិតជាមានក្ដីសោមនស្សខ្លាំងបំផុត ដែលបានទទួលសិទ្ធិនាំចូលនូវទូក្លាស្សេម៉ាក Panasonic Cold Chain ដ៏ទំនើបបំផុត សម្រាប់ផ្គត់ផ្គង់តម្រូវការរបស់អតិថិជននៅកម្ពុជា។ ជាមួយនឹងការសម្រេចនាំចូល និងចែកចាយផ្ដាច់មុខទៅលើផលិតផលអេឡិចត្រូនិកមួយនេះ លោកមានភាពជឿជាក់ថា នឹងទទួលបានការគាំទ្រពីសំណាក់អតិថិជនជាក់ជាមិនខាន ព្រោះ Panasonic ត្រូវបានគេស្គាល់យ៉ាងទូលាយថា ជាម៉ាកសញ្ញាផលិតផលដែលមានកេរ្តិ៍ឈ្មោះល្បី និងគុណភាពខ្ពស់ដែលអាចជឿទុកចិត្តបាន ។

    ឆ្លៀតនៅក្នុងឱកាសនោះ លោកឧកញ៉ា សុខ ពិសិដ្ឋ ក៏បានបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅ នៅលើទីផ្សារកម្ពុជា ក៏មានទូក្លាស្សេម៉ាក Panasonic ចរាចរណ៍ផងដែរ ប៉ុន្តែទូក្លាស្សេទាំងនោះភាគច្រើនជាផលិតផលខុសច្បាប់ដែលនាំចូលមកពីប្រទេសជិតខាង និងមិនមានស្ដង់ដារគុណភាពត្រឹមត្រូវនោះទេ។ ដោយឡែកសម្រាប់ទូក្លាស្សេម៉ាក Panasonic Cold Chain ដែលក្រុមហ៊ុន G Gear បាននាំចូល និងចែកចាយផ្តាច់មុខនាពេលនេះ គឺមានការឆ្លងកាត់នូវប្រព័ន្ធគ្រប់គ្រងគុណភាព ប្រព័ន្ធភ្លើង និងការគ្រប់គ្រងកម្រិតត្រជាក់យ៉ាងត្រឹមត្រូវពីសំណាក់អ្នកជំនាញប្រចាំក្រុមហ៊ុន Panasonic តែម្ដង ។​

    លោក Maresuke Nagatoshi ក៏បានថ្លែងផងដែរថា ៖​បច្ចុប្បន្នេះ ក្រុមហ៊ុន Panasonic កំពុងតែធ្វើអាជីវកម្មលើផលិតផលទូក្លាស្សេនៅទីផ្សារសំខាន់ៗចំនួន4តំបន់ រួមមានប្រទេស ចិន ជប៉ុន អាមេរិកខាងជើង រួមជាមួយនឹងបណ្តាប្រទេសនានាដែលស្ថិតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកយ៉ាងសកម្ម។ ដោយឡែកសម្រាប់ទីផ្សារនៅកម្ពុជានាពេលនេះ តាំងតំណាងឱ្យក្រុមហ៊ុន Panasonic ពិតជាមានក្ដីសោមនស្សរីករាយ ដែលបានចាប់ដៃគូសហការជាមួយក្រុមហ៊ុន G Gear ដែលជាក្រុមហ៊ុនមានឈ្មោះល្បី និងឈានមុខគេនៅកម្ពុជា ហើយក្រុមហ៊ុន Panasonic មានភាពជឿជាក់យ៉ាងមុតមាំថា នឹងទទួលបានជោគជ័យនៅលើកិច្ចសហការមួយនេះ។

    គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ មានផលិតផលទូក្លាស្សេ Panasonic Cold Chain ខុសច្បាប់មួយចំនួនកំពុងតែមានសកម្មភាពចរាចរណ៍នៅលើទីផ្សារកម្ពុជា ក្រោមការនាំចូល និងចែកចាយគេចពន្ធ ដែលគេដឹងថា ភាគច្រើននាំចូលមកពីប្រទេសថៃ។ ពាក់ពន្ធទៅនឹងចំណុចនេះ ក្រុមហ៊ុន G Gear សូមប្រកាសថា ចំពោះផលិតផលដែលស្របច្បាប់ និងមានគុណភាពខ្ពស់ស្របតាមស្ដង់ដារ គឺមានលក់តែនៅក្នុងក្រុមហ៊ុន G Gear តែប៉ុណ្ណោះ ៕

  • ព្យុះលាភ ព្យុះសំណាងនាំមហារង្វាន់ពីក្រុមហ៊ុនសាមសុងមកដល់ហើយ!

    ព្យុះលាភ ព្យុះសំណាងនាំមហារង្វាន់ពីក្រុមហ៊ុនសាមសុងមកដល់ហើយ!

    ទិញ Samsung Galaxy S9/S9+ ឥឡូវនេះរហូតដល់ថ្ងៃទី31 ខែកក្កដា 2018 នឹងមានឱកាសឈ្នះរង្វាន់ម៉ូតូ Honda ZOOMER X សរុប 6 រង្វាន់ Samsung Galaxy S9+ 64GB សរុប 6 រង្វាន់ Samsung Galaxy J6 សរុប 12 រង្វាន់ ទូរទស្សន៍ Samsung 32 សរុប 18 រង្វាន់ និងធុងបាស់ Harman សរុប 30 រង្វាន់
    ការចាប់ឆ្នោតនឹងផ្សាយផ្ទាល់រៀងរាល់ថ្ងៃអាទិត្យ ក្នុងកម្មវិធីប្រគំតន្ត្រី A1 Concert លើកញ្ចក់ទូរទស្សន៍ MyTV ចាប់ពីម៉ោង 11 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់។

    ចាំអីទៀត? រួសរាន់ឡើង ។ ចាប់ពីឥឡូវនេះរហូតដល់ថ្ងៃទី31 ខែកក្កដា

    លើសពីនេះ នឹងលោកអ្នកនឹងទទួលបានរង្វាន់ភ្លាមៗជាច្រើនដូចជា៖ ការផ្តល់ជូនវិញនូវទឹកប្រាក់ $50 ធុងបាស JBL Wireless Charger ស្រោម LED និងការបង់រំលោះដោយមិនមានការប្រាក់ ។ ព័ត៌មានលម្អិត សូមអានខិត្តប័ណ្ឌ ឫទាក់ទង 1800 203 232៕