Author: អេបិល

  • នីឡា សម្ញែងភាពសិចស៊ីញាក់សាច់

    នីឡា សម្ញែងភាពសិចស៊ីញាក់សាច់

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាកំប្លែងស្រីវ័យក្មេង វ៉ាន់ នីឡា នៅថ្ងៃទី4 ខែកក្កដា ឆ្នាំ2018 នេះ បានបង្ហោះរូបភាពជាច្រើនសន្លឹក ខណៈដែលនាងកំពុងតែឈរបង្ហាញរាងនៅលើឆ្នេរសមុទ្រ។ ដោយឡែករូបភាពនីមួយៗ គេសង្កេតឃើញនាងបានបង្ហាញឱ្យឃើញពីសាច់ដ៏សខ្ចី និងបញ្ចេញដើមទ្រូងដ៏មូលក្បំ ដែលទីជាចាប់អារម្មណ៍របស់មហាជន ជាពិសេសអ្នកគាំទ្រដែលជាបុរសភេទតែម្ដង។

    គួរបញ្ចាក់ផងដែរថា តារាកំប្លែងរូបស្រស់វ័យក្មេងម្នាក់នេះបានធ្វើដំណើរទៅលេងមាត់សមុទ្រ ដែលដំណើរនេះមិនដឹងថាកញ្ញាទៅបំពេញការងារ ឬក៏ទៅកម្សាន្តផ្ទាល់ខ្លួននោះទេ។ ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំងនោះគឺដោយសារតែ កញ្ញា នីឡា បានធ្វើការបង្ហោះរូបភាពបែបស៊ីអារម្មណ៍ ព្រោះថាជាធម្មតាកញ្ញាកម្រនឹងបង្ហាញភាពស៊ិចស៊ីបែបនេះណាស់ ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ កញ្ញា នីឡា ទោះបីជានៅវ័យក្មេង និងចូលចិត្តលេងសម្ភារទំនើបថ្លៃៗ មែន ប៉ុន្តែកញ្ញាបានខិតខំប្រឹងប្រែងធ្វើការដោយខ្លួនឯង និងមិនរំពឹងលើលុយកាក់របស់ឪពុកម្តាយឡើយ រហូតនៅពេលនេះ កញ្ញា នីឡា បានទទួលជោគជ័យក្នុងអាជីវកម្មតាមអនឡាញយ៉ាងខ្លាំង។

    ចង់ដឹងថា ម្ដងនេះតារាកំប្លែងស្រី វ៉ាន់ នីឡា សិចស៊ីទាក់ទាញអារម្មណ៍ដល់កម្រិតណានោះ សូមទស្សនារូបភាពខាងក្រោមនេះ៖

    Hi 🙂

    A post shared by វ៉ាន់ នីឡា🌹🥀 (@nyla_pila) on

  • បង្ហើបពីមូលហេតុដែលគ្រូបង្វឹកនាំក្មេងៗ ចូលទៅក្នុងរូងភ្នំ “ថាំលួង”

    បង្ហើបពីមូលហេតុដែលគ្រូបង្វឹកនាំក្មេងៗ ចូលទៅក្នុងរូងភ្នំ “ថាំលួង”

    តាមរយៈសារព័ត៌មាន Teenee ដែលបានចេញផ្សាយនៅព្រឹកថ្ងៃទី4 ខែកក្កដា ឆ្នាំ 2018 នេះ បានឱ្យដឹងថា សម្រាប់ការរកឃើញក្មេងៗនៃក្រុមបាល់ទាត់ “ជ្រូកព្រៃ” ទាំង 13រូបនៅក្នុងរូងភ្នំថាំលួង ខេត្តឈៀងរ៉ាយ កាលពីពេលពាក់កណ្ដាលអាធ្រាតនៃថ្ងៃទី2 ខែកក្កដានោះ បានសាងក្ដីសប្បាយរីករាយចិត្តយ៉ាងខ្លាំងចំពោះអ្នកដែលទន្ទឹងរង់ចាំស្ដាប់នូវដំណឹងដ៏ល្អនេះ ។

    ហើយនៅទីបំផុត បន្ទាប់ពីបានរកឃើញក្រុមជ្រូកព្រៃនៅក្នុងរូងភ្នំហើយ កីឡាការិនីបាល់ទះនៃក្រុមជម្រើសជាតិថៃ វិឡាវ៉ាន់ អភិតយ៉ាផុង បានចេញមកធ្វើការបកស្រាយនូវការយល់ឃើញរបស់នាងក្នុងនាមជាអ្នកដឹកនាំក្រុមកីឡាការិនីម្នាក់ដែរនោះ  នាងបានពន្យល់ពីមូលហេតុដែលគ្រូបង្វឹកបាននាំក្មេងៗទាំង 12 រូប ចូលទៅក្នុងរូងភ្នំទាំងមានការដាក់ស្លាកសញ្ញាហាមឃាត់ នោះថា «បន្ទាប់ពីបានតាមដានសារព័ត៌មានជាច្រើនថ្ងៃមក យើងសង្កេតឃើញថា មនុស្សជាច្រើនមានមន្ទិលសង្ស័យចំពោះគ្រូបង្វឹកថា ហេតុអ្វីបានជានាំគ្នាចូលទៅក្នុងរូងភ្នំ ទាំងមានការហាមឃាត់ ដោយស្លាកសញ្ញាហាមឃាត់នោះបានប្រាប់ថា ហាមចូលទៅលេងក្នុងរូងភ្នំ នៅអំឡុងខែកក្កដា ដល់វិច្ឆិកា ដោយបានសរសេរយ៉ាងច្បាស់ៗ តែថ្ងៃដែលក្មេងៗចូលទៅនោះ គឺជាចុងខែមិថុនា ដូច្នេះមិនបានស្ថិតក្នុងខែហាមឃាត់នោះទេ»។

    នាងបន្ដថា «យើងត្រូវយល់ថា គ្រូបង្វឹកត្រូវការឱ្យក្មេងៗបានធ្វើការងារជាក្រុម រួមគ្នាជាក្រុមមួយក្នុងការហ្វឹកហាត់ និងសាងសម្ព័ន្ធភាពនៅក្នុងក្រុម ដែលវាជារឿងមួយចាំបាច់ និងសំខាន់បំផុតក្នុងការហ្វឹកហាត់កីឡាប្រភេទលេងជាក្រុមបែបនេះ។ ដូចគ្នាដែរ ក្រុមនាងខ្ញុំក៏បានធ្វើដូចគ្នាអីចឹងដែរ។ តែនៅក្នុងករណីរបស់ប្អូនៗក្រុមជ្រូកព្រៃ អាចសំណាងមិនល្អ ទើបកើតរឿងដែលនឹកស្មានមិនដល់នេះឡើង។ វាហាក់បីដូចជាស្ថិតនៅក្នុងបន្ទុកគ្រប់គ្រងក្រុម តែគ្មានអ្នកណាម្នាក់ចង់ឱ្យក្លាយជារឿងដែលមានបញ្ហាដល់អ្នកណាម្នាក់ឡើយ ហើយបើពិចារណាមកវិញ អ្នកទាំងអស់គ្នាបាននាំគ្នាជួយសង្គ្រោះដោយការស្ម័គ្រចិត្ត មកជួយដោយបេះដូង ព្រមលះបង់គ្រប់យ៉ាងដើម្បីជួយក្រុមក្មេងៗ»។

    ជាចុងក្រោយនាងបានបន្ដបញ្ជាក់ថា «រូងភ្នំមួយនេះ បើទោះបីជាមិនមានទឹកជន់ ក៏ជារូងភ្នំដែលសម្បូរទៅដោយឧបសគ្គវែងឆ្ងាយជាងគេ ព្រោះត្រូវឆ្លងកាត់ទាំងការដើរ លូនវារក្រាប ជ្រមុជ ដែលស័ក្ដិសមចំពោះការហ្វឹកហាត់របស់អ្នកកីឡា ក្នុងការអត់ទ្រាំ ការជួយយកអាសាគ្នា សាមគ្គីភាព ដែលជាហេតុផលមួយនាំឱ្យគ្រូបង្វឹកត្រូវធ្វើដូច្នោះ។ ប្រសិនបើជារូបនាងខ្ញុំវិញ ក៏នាងខ្ញុំត្រូវទៅដូចគ្នា ព្រោះវាជាការហ្វឹកហាត់សាងសមត្ថភាពផ្ទាល់ខ្លួន។ ដូចដែលគេនិយាយថា ទោះឧបសគ្គប៉ុនណាក៏ដោយ បើមានការតាំងចិត្តហើយ គឺអាចជម្នះបានទាំងអស់»៕

  • ស៊ុយ​អែត ទម្លាក់​ស្វ៊ីស​ទាំង​ប្រផិត​ប្រផើយ ដើម្បី​ឈាន​​ទៅ​វគ្គ​ 8​ក្រុមនៃ World Cup

    ស៊ុយ​អែត ទម្លាក់​ស្វ៊ីស​ទាំង​ប្រផិត​ប្រផើយ ដើម្បី​ឈាន​​ទៅ​វគ្គ​ 8​ក្រុមនៃ World Cup

    ការ​ស៊ុត​បាល់​​ប្លាត​ 1​គ្រាប់​ពីសំណាក់​ខ្សែ​បម្រើ Emil Forsberg បាន​ជួយ​ឱ្យក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ស៊ុយ​អែត ដណ្តើម​បាន​ជ័យជម្នះក្នុងលទ្ធផល 1-០ លើ​ក្រុមជ្រើស​ជាតិស្វ៊ីស ក្នុងការ​ប្រកួត​វគ្គ​ 16ក្រុមចុងក្រោយ​កាល​ពី​ថ្ងៃ​អង្គារ ខណៈ​ដែល​ជ័យជម្នះនេះ បាន​ជួយ​ឱ្យពួក​គេ​ឈាន​ទៅ​ប្រកួត World Cup វគ្គ​8ក្រុមចុងក្រោយ ជាលើក​ទី​1 ក្នុង​រយៈពេល​ 24​ឆ្នាំ​។

    ការ​ជួប​ជាមួយនឹងក្រុម​ជម្រើស​ជាតិអង់គ្លេស កំពុង​តែ​រង់​ចាំ​​ក្រុមរ​បស់​លោក JanneAndersson នៅ​វគ្គ​បន្ទាប់ នៅ​ថ្ងៃ​សៅរ៍ ខាងមុខនេះ​។ ខ្សែ​ការ​ពារ​អន្តរ​ជាតិ​ស្វ៊ីស Michael Lang បាន​រង​ពិន័យ​កាត​ក្រហម នៅ​ពេលជិត​បញ្ចប់​ការ​ប្រកួត សម្រាប់​ការ​រុញ​កីឡាករ Martin Olsson ហើយ​លោក​អាជ្ញា​កណ្តាល DamirSkomina បាន​លុប​ចោល​ការ​ផ្តល់​ការពិន័យ​ប៉េ​ណាល់​ទី ទៅ​ជា​ការ​ស៊ុត​បាល់​ពិន័យ Free-kick នៅក្បែរ​ប្រអប់​​គ្រោះថ្នាក់​។

    ប៉ុន្តែ ការ​ប្រកួត​នេះ ​បានកាត់​សេចក្តី​​រួច​ស្រេច​ទៅហើយ។ គ្រាប់បាល់​បញ្ចូល​ទីក្នុង​តង់​ទី​2 ​របស់ Forsberg ដែល​បាន​ប្លាត​ចេញ​ពី​ខ្សែ​ការ​ពារ Manuel Akanji មាន​ន័យ​ថា ក្រុម​ជម្រើស​ជាតិ​ស៊ុយ​អែត នឹង​​ត្រូវ​ឈាន​ទៅ​វគ្គ​ 8​ក្រុម​ចុងក្រោយ​នៃ World Cup ជាលើក​ទី​1 ចាប់​តាំងពីឆ្នាំ​1994 នៅ​សហ​រដ្ឋ​អាមេរិក​។

    លោក Andersson គ្រូបង្វឹកនៃក្រុម​ជម្រើស​ជាតិ​ស៊ុយ​អែត បាន​ឱ្យ​​ដឹងថា៖ «វា​ជា​រឿង​ដ៏គួរ​ឱ្យ​ភ្ញាក់ផ្អើល ក្នុងកា​រឈរ​នៅលើ​ទីលាន​ប្រកួត ដោយ​​ឮអ្នក​គាំទ្រ​ហៅ​ឈ្មោះ​របស់​ខ្ញុំ ប៉ុន្តែ កីឡា​បាល់​ទាត់ គឺ​ជាកីឡា​ជាក្រុម ហើយក្រុ​ម​នេះ​គឺ​ជា​តួ​​អង្គ​នោះ​។ យើង​ទាំង​អស់គ្នា ខិត​ខំព្យា​យាម​យ៉ាង​ខ្លាំង​ទាំងនៅក្នុង​ និងក្រៅ​ទីលាន​​»​៕

    ប្រភព​ពី៖ Channel News Asia

  • លោក Southgate សម្លឹង​ឆ្ពោះ​ទៅ​មុខ ក្រោយ​ពី​អង់​គ្លេសឈ្នះ កូឡុំ​ប៊ី ដោយ​​ប៉េ​ណាល់​ទី

    លោក Southgate សម្លឹង​ឆ្ពោះ​ទៅ​មុខ ក្រោយ​ពី​អង់​គ្លេសឈ្នះ កូឡុំ​ប៊ី ដោយ​​ប៉េ​ណាល់​ទី


    លោក Gareth Southgate អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អង់គ្លេស​បាន​បញ្ជាក់​ថា លោក «មិន​ចង់​ទៅផ្ទះ​វិញ» ឡើយ ខណៈ​ដែល​លោក​បាន​អំ​ពាវ​នាវឱ្យ​​ក្រុមដែល​ប្រជុំដោយ​​កីឡាករ​វ័យ​ក្មេង​របស់​លោក​ពង្រឹង​ក្រុម ក្រោយពី​បាន​យកឈ្នះ​ក្នុងការ​ស៊ុត​បាល់​ប៉េ​ណាល់ទី​កាត់​សេចក្តីលើ​ក្រុម​ជម្រើស​ជាតិកូឡុំ​ប៊ី ក្នុង​ការ​ប្រកួត​ព្រឹត្តិការណ៍ World Cup វគ្គ​​16​ក្រុម​ចុងក្រោយ កាល​ពី​ថ្ងៃ​អង្គា​រ។

    ក្រោយពី​​ការ​ស៊ុត​បាល់ប៉េ​​ណាល់​ទី​ ​1​គ្រាប់​ក្នុង​តង់​ទី​2 បានជួយ​ឱ្យ​ខ្សែ​ប្រយុទ្ធ Harry Kane រក​បាន​គ្រាប់បាល់​ទី​6 ​ក្នុង​យុទ្ធ​នាការនេះ គ្រាប់​បាល់​តែត​បញ្ចូល​ទី​​នៅ​ពេលជិត​បញ្ចប់​ការ​ប្រកួត​របស់​ខ្សែ​ការ​ពារ Yerry Mina បាន​សង្គ្រោះ​ក្តីសង្ឃឹម​របស់​ក្រុម​ជម្រើស​ជាតិ​កូឡុំ​ប៊ី​ឡើង​វិញមុន​ពេល​​ក្រុមជម្រើស​ជាតិ​អង់គ្លេស ដណ្តើម​បាន​ជ័យ​ជម្នះ​ដោយការ​ស៊ុត​បាល់​ប៉េ​ណាល់​ទី​កាត់​សេចក្តី​ជាលើក​ទី​1 ​ក្នុង​ព្រឹត្តិ​ការណ៍ World Cup ក្រោយពី​បាន​រង​បរា​ជ័យ​ក្នុង​ឆ្នាំ​1990, 1998 និង​2006។ លោក Southgateបានប្រាប់​ទូរ​ទស្សន៍​ ITV ថា៖ «យើង​បានលេង​យ៉ាងល្អ​ក្នុង​រយៈពេល​ 90​នាទី យើង​បាន​បង្ហាញពី​ភាព​​រឹង​មាំ ដើម្បី​ស្រោច​ស្រង់​ពីការ​ខក​ចិត្ត​ដ៏ធំមួយ និង​ស្ថិតក្នុង​អារម្មណ៍​ស្ងប់​។ ការ​ស៊ុត​បាល់​ប៉េណាល់​ទី ពិតជា​តាន​តឹង​។ កីឡាករ​​បាន​ខិត​ខំព្យា​យាម​ធ្វើ​ឱ្យ​បានល្អ ហើយ​វា​ជា​ពេល​វេលា​ដ៏ពិសេស​មួយ​សម្រាប់​យើង​»​។ ខ្សែ​ការ​ពារ Eric Dier បាន​ឱ្យ​ដឹង​ថា៖ «ក្នុង​ការ​ធ្លាក់​ចេញ​ដូច​ដែល​យើង​បាន​ធ្វើ​​ជាមួយ​នឹង​គ្រាប់​បាល់​នៅនាទី​បន្ថែម​​បែប​នេះ អ្នកដឹង​ទេ​ថា វា​ពិត​ជា​លំ​បាកក្នុងការ​​បំភ្លេច​ណាស់​»​។

    ស្រប​ពេល​ដែល​អេ​ស្ប៉ាញ បាន​ធ្លាក់​ចេញ​រួច​ជាស្រេច​ ក្រុម​ជម្រើស​ជាតិ​អង់​គ្លេស នឹង​ត្រូវ​ប៉ះ​ជាមួយ​នឹងក្រុម​ជម្រើស​ជាតិ​ស៊ុយ​អែត ក្នុង​ទីក្រុង Samara នៅ​ថ្ងៃ​សៅរ៍នេះ ខណៈ​រុស្ស៊ី ឬ​ក្រូ​អាស៊ី នឹងក្លាយ​ជា​គូ​ប្រកួត​ក្នុង​វគ្គ​​​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​៕

    ប្រភព​ពី៖ Channel News Asia

  • ថ្មីនេះ! ទទួលបានដំណឹងថា មានម្នាក់ចុះខ្សោយកម្លាំងបំផុតនៅក្នុងចំណោម 13 នាក់

    ថ្មីនេះ! ទទួលបានដំណឹងថា មានម្នាក់ចុះខ្សោយកម្លាំងបំផុតនៅក្នុងចំណោម 13 នាក់

    មុននេះបន្ដិច សារព័ត៌មានថៃ Teenee បានចេញផ្សាយថា ក្រោយពីទទួលដំណឹងទាំងរីករាយ និងទឹកភ្នែកមក នៅក្នុងចំណោមអ្នកទាំង 13 រូបនេះ អ្នកទាំងអស់នៅមានសភាពរឹងមាំនៅឡើយ បើទោះបីជា បានជាប់នៅក្នុងរ៉ូងភ្នំទាំងគ្មានអាហារគ្រប់គ្រាន់អស់រយៈពេលជាង 10 ថ្ងៃនេះ តែពពួកគេនៅមានសភាពសតិគ្រប់ទាំងអស់គ្នា និងរំពឹងទុកថា បានចេញមកវិញដោយសុខសុវត្ថិភាព។

    តែយ៉ាងណាមិញ អ្វីដែលគ្រប់គ្នាកំពុងតែព្រួយបារម្ភខ្លាំងបំផុត និងដំណឹងចុងក្រោយនោះគឺ គ្រូបង្វឹក ដែលមើលទៅមានសភាពចុះខ្សោយកម្លាំងបំផុត ព្រោះលោកត្រូវបានបែកចែក ទឹក និងអាហារ ឱ្យទៅក្មេងៗទទួលទាន រហូតដល់លោក មានអាការក្ដៅខ្លួនខ្លាំង ចុះខ្សោយកម្លាំង និងគួរបារម្ភខ្លាំងបំផុតនៅពេលនេះ។

    សូមជម្រាបផងដែរថា ខណៈនេះមានអាហារបីប្រភេទ សម្រាប់ត្រៀមជួយសង្គ្រោះក្មេងៗទាំង 12 រូប និងលោកគ្រូបង្វឹក មានដូចជា អាហារសម្ងួត អាហារប្រភេទម្សៅ និងអាហាររាវ រួមមាន ទឹកតុងយ៉ាំ និងទឹកបន្លែជាដើម៕

  • រឿងដំបូងដែលឪពុកម្ដាយក្រុមក្មេងៗជ្រូកព្រៃចង់ឱ្យធ្វើក្រោយពេលត្រឡប់មកវិញយ៉ាងមានសុវត្ថិភាពនោះគឺ…

    រឿងដំបូងដែលឪពុកម្ដាយក្រុមក្មេងៗជ្រូកព្រៃចង់ឱ្យធ្វើក្រោយពេលត្រឡប់មកវិញយ៉ាងមានសុវត្ថិភាពនោះគឺ…

    បើតាមការចេញផ្សាយជាបន្ដរបស់សារព័ត៌មាន Teenee នៅពេលមុននេះបន្ដិចបានឱ្យដឹងថា ជាដំណឹងល្អបំផុត ដែលប្រជាជនទូទាំងប្រទេសថៃ និងពិភពលោក បានរីករាយចំពោះការនៅមានជីវិតរបស់ក្រុមក្មេងៗជ្រូកព្រៃទាំង 12 នាក់ និងលោកគ្រូបង្វឹកម្នាក់ ដែលមានចំនួនទាំងអស់ 13 នាក់បានជាប់នៅក្នុងរ៉ូងភ្នំថាំលួង ខេត្ត ឈៀងរ៉ៃ រយៈពេលជាង 10 ថ្ងៃមកនេះ។ លុះដល់យប់ថ្ងៃទី 2 ខែកក្កដា ឆ្នាំ 2018 ក៏ទទួលបានដំណឹងថា អ្នកទាំង 13 រូបនេះ នៅមានជីវិតទាំងអស់ ដែលជាដំណឹងធ្វើឱ្យក្រុមគ្រួសាររបស់គេ សប្បាយចិត្តរកអ្វីមកថ្លែងពុំបានឡើយ។

    នៅទីបំផុតនេះ អាណាព្យាបាលរបស់អ្នកទាំង 13 រូបនេះ បានត្រៀមខ្លួនក្នុងការជួបមុខ និងសំណេះសំណាលជាមួយកូនៗ ជាលើកដំបូងបន្ទាប់ពីបានជួយហេតុការណ៍បាត់ខ្លួននៅក្នុងរ៉ូងភ្នំថាំលួង ដោយក្រុមគ្រួសាររបស់ពួកគេបានផ្ដល់សម្ភាសន៍ជាមួយអ្នកសារព័ត៌មានថៃថា « ពួកយើងខ្ញុំ ត្រៀមឱ្យកូនចៅបួសជាសង្ឃ នៅរយៈវេលា 9 ថ្ងៃ បន្ទាប់ពីបានចេញពីរ៉ូងភ្នំបានដោយសុវត្ថិភាព ដើម្បីជាសិរីមង្គល និងឧទ្ទិសបុណ្យកុសលជូនព្រះម៉ែ នាងដេក ម្ចាស់ទឹកដីការពាររ៉ូងភ្នំថាំលួង »៕

  • វែកមុខវិរៈបុរសពិតប្រាកដ ( Hero ) បានជួយសង្គ្រោះជីវីតទាំង 13 រូប​ ដំបូងបង្អស់នៅក្នុងរ៉ូងភ្នំថាំលួង

    វែកមុខវិរៈបុរសពិតប្រាកដ ( Hero ) បានជួយសង្គ្រោះជីវីតទាំង 13 រូប​ ដំបូងបង្អស់នៅក្នុងរ៉ូងភ្នំថាំលួង

    តាមរយៈសារព័ត៌មាន​Teenee បានចេញផ្សាយនៅថ្ងៃទី 3 ខែកក្កដា ឆ្នាំ 2018 នេះ បានឱ្យដឹងថា រយៈពេលជួយសង្គ្រោះក្រុមជ្រូកព្រៃជីវិតទាំង 13 រូប នៅក្នុងរ៉ូងភ្នំ ថាំលួង ខេត្ត ឈៀងរ៉ៃ អស់រយៈពេល 9-10 ថ្ងៃមកនេះ ប្រជាជនថៃ បានសាទរចំពោះដំណឹងរស់រាននៅមានជីវិតរបស់ទាំងអស់គ្នា ដែលបានជាប់នៅក្នុងរ៉ូងភ្នំ តែទន្ទឹមនឹងនោះ ក៏មិនទាន់បានជ្រាបអំពីវិរៈបុរសពិតប្រាកដ ដែលបានរកឃើញទីតាំង និងបានទៅជួយសង្គ្រោះក្មេងដំបូងគេបង្អស់នៅឡើយទេ។

    បើតាមការបញ្ចេញរបស់សារព័ត៌មានខាងលើនេះ បានឱ្យដឹងថា វិរៈបុរសពិតប្រាកដ ដែលបានទៅជួយនិងជួប ក្មេងៗទាំង 12 នាក់ និងលោកបង្វឹកម្នាក់ ដំបូងគេបង្អស់នោះគឺ « ក្រុមអ្នកជ្រមុជទឹកពីប្រទេសអង់គ្លេស World Best Cave Diver» ដែលត្រូវបានទម្លាយរឿងដោយគណនីធ្វីតតឺឈ្មោះថា XIIIXKIMNOOT។ បើតាមការទម្លាយនៅលើធ្វីតតឺ បានសរសេរយ៉ាងដូច្នោះថា « សូមអរគុណអ្នកជ្រមុជទឹកនៅក្នុងរ៉ូងភ្នំមកពីប្រទេសអង់គ្លេស ដែលពួកគេបានដឹកនាំក្រុមតម្រង់ទិសចេញពីឆ្នេរសមុទ្រផាត់ថាយ៉ា រហូតដល់សល់ត្រឹមតែមនុស្ស 2 នាក់ ដែលត្រូវបានអ្នកដទៃគិតថា បាត់ខ្លួនទៅទាំងមិនត្រឡប់មកវិញនោះ បានបង្ហាញមុខហើយ សូមអរគុណដល់ការសង្គ្រោះក្មេងៗ ទាំងដែលអ្នកទាំងអស់គ្នាបានធ្វើដំណើរយ៉ាងវែងឆ្ងាយ ពិតជាស័ក្ដសមឈ្មោះ Best cave diver ពិតមែន​»។

    គួរបញ្ជាក់ផងដែរថា ខណៈនេះ ក្រុមជួយសង្គ្រោះ កំពុងត្រៀមជួយក្មេងៗតាមរយៈ 8 ដំណាក់កាលចុងក្រោយបន្ថែមទៀត ដែលគ្រោងចំណាយពេលប្រមាណជាមួយសប្ដាហ៍បន្ថែម និង បានកំពុងអំពាវនាវស្នើរសុំជំនួយ អ្នកដែលមាន ក្បាំងមុខជ្រមុជទឹកខ្នាតតូចចំនួន 13 បន្ថែម ដើម្បីបំពាក់ឱ្យក្រុមក្មេងកំពុងជាប់ក្នុងរ៉ូងភ្នំ៕

  • អ្នកគាំទ្រនៅចាប់អារម្មណ៍រូបរាងសង្ហារបស់តារាសម្ដែងប្រុស កែវ ង៉ែត

    អ្នកគាំទ្រនៅចាប់អារម្មណ៍រូបរាងសង្ហារបស់តារាសម្ដែងប្រុស កែវ ង៉ែត

    បន្ទាប់ពីបានគាស់កកាយរូបភាពចាស់ៗនៅក្នុងរឿងភាគល្បី «រសជាតិជីវិត»  រួចមក គេកត់សម្គាល់ឃើញថា បណ្ដាអ្នកគាំទ្ររឿងភាគទូរទស្សន៍មួយនេះ នៅតែចាប់អារម្មណ៍ចំពោះរូបសម្រស់ដ៏សង្ហារបស់តួអង្គ ប៉ូរា ដែលសម្ដែងដោយលោក កែវ ង៉ែត។ តារាសម្ដែងប្រុសរូបនេះបានបាត់មុខបាត់មាត់ចេញពីពិភពសិល្បៈអស់រយៈពេលជាយូរឆ្នាំមកហើយ តែរូ​បរាងរបស់លោក នៅតែសង្ហាមិនចាញ់កាលទើបចូលប្រឡូកសិល្បៈថ្មីៗឡើយ។

    គួររំឭកឡើងវិញដែរថា លោក កែវ ង៉ែត ជា​អតីត​ Freshie Boy ចំណាត់​ជយលាភីលេខ 1 ជំនាន់​ទី1 ក្នុង​អំឡុងឆ្នាំ 2002 រហូតមកទល់​ពេល​នេះ​ លោក​ឈាន​ចូល​វ័យ​ប្រមាណ​30​ឆ្នាំ​ហើយ តែ​រូប​រាង​ និង​សម្រស់​ នៅ​តែ​ស្អាត​សង្ហា មិន​ចាញ់​កាល​ពី​ជាង10​ឆ្នាំ​មុនឡើយ។ រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​នេះ លោក​បាន​ចាក​ឆ្ងាយ​ពី​កម្ពុជា ដើម្បី​បន្ត​ការសិក្សា និងរស់​នៅ​ក្រៅ​ប្រទេស។ ការវិលចូលមកផ្ដល់បទសម្ភាស បង្ហាញវត្តមានជាថ្មីនៅក្នុងសិល្បៈនេះ បណ្ដាលឱ្យអ្នកគាំទ្រ ជ្រួលជ្រើមចង់ឃើញលោក សម្ដែងរឿងថ្មីជាបន្ដទៀតតែម្ដង។

    ចង​់ដឹង​រូប​សម្រស់ លោក​ កែវ ង៉ែត ស្រស់សង្ហាកម្រិត​ណា ទស្សនា​ទាំង​អស់​គ្នា៖​

  • ដេននី ក្វាន់ ត្រៀមលុយ 50,000 ដុល្លារ គ្រោងបើកជំនួញថ្មី

    ដេននី ក្វាន់ ត្រៀមលុយ 50,000 ដុល្លារ គ្រោងបើកជំនួញថ្មី

    ដូចដែលប្រិយមិត្តបានដឹងហើយថា តារាសម្ដែងសិចស៊ី ដេននី ក្វាន់ ទើបតែត្រឡប់មកពីធ្វើការកែសម្ផស្សនៅប្រទេសថៃវិញ តែនាងមិនសូវនិយមតែងខ្លួនសិចស៊ីបង្អួតមហាជនដូចមុនទៀតឡើយ ព្រោះថា នាងបែរជាចូលចិត្តបង្អួតសម្ភាប្រើប្រាស់នានា ដូចជាផ្ទះ លុយ ឡាន និងគ្រឿងអលង្ការវិញម្ដងនៅក្នុងបណ្តាញសង្គម។ ថ្វីបើតារាស្រីរូបនេះមើលទៅហាក់ដូចជាសម្ញែងភាពមានបានបន្តិចមែន ប៉ុន្តែកន្លងមកនាងក៏បានចូលរួមយ៉ាងសកម្មក្នុងការងារសង្គម និងជួយមនុស្សទីទាល់ក្រជាច្រើនដែលជាទីពេញចិត្តពេញថ្លើមរបស់អ្នកគាំទ្រនាងដែរ។

    គ្រាន់តែចូលខែថ្មីភ្លាម កញ្ញា ដេននី ក្វាន់បានប្រកាសពីការរៀបចំបើកមុខជំនួញថ្មីមួយផ្សេងទៀត ដោយកញ្ញា ត្រៀមចំណាយក្នុងជំនួញថ្មីនោះរហូតដល់ទៅរាប់ម៉ឺនដុល្លាឯណោះ។ នាងបានសរសេរនៅលើគណនីផ្ទាល់ខ្លួនរបស់នាងថា «ដើមខែនេះចំណាយដើមទុន50,000ដុល្លារ ទៀតហើយសម្រាប់ការរកស៊ី តែមិនបញ្ហាទេព្រោះខ្ញុំជឿជាក់លើខ្លួនខ្ញុំថាអាចធ្វើបាន ហើយក៏មិនភ័យខ្លាចបរាជ័យដែរ (ធ្វើស្រែមើលមេឃ ធ្វើជំនួញមើលទីផ្សារ) ខួរក្បាលខ្ញុំអើយដើររហូត គិតស្ទើរឆ្កួតហើយព្រោះតែចង់មានបានដូចគេ!»។

    គួររំឭកបន្ថែមដែរថា កាលពីពេលថ្មីៗនេះ តារាស្រីរូបនេះ ទើបតែធ្វើការប្រកាសចង់រៀបការឱ្យបានឆាប់នៅក្នុងឆ្នាំនេះ ដែលដំណឹងនេះធ្វើឱ្យមហាជនលោកមានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយជានិច្ចកាល នាងតែបង្ហាញមុខគូស្នេហ៍យ៉ាងស្និទ្ធស្នាលក្នុងឱកាសដើរកម្សាន្ដជាមួយគ្នាទៅកាន់ក្រៅប្រទេសផងដែរ៕

  • រូបប៉ុន្មានសន្លឹករបស់ សូរ្យ​ អេនណា បង្ហាញពីការលើកស្ទួយតម្លៃសម្បត្តិវប្បធម៌ប្រពៃណីខ្មែរ

    រូបប៉ុន្មានសន្លឹករបស់ សូរ្យ​ អេនណា បង្ហាញពីការលើកស្ទួយតម្លៃសម្បត្តិវប្បធម៌ប្រពៃណីខ្មែរ

    ពិតជាមិនធ្វើឱ្យអ្នកគាំទ្រខកចិត្តមែន សម្រាប់តារាបង្ហាញម៉ូដ និងសម្ដែង កញ្ញា សូរ្យ អេនណា ដែលបានបង្ហាញឈុតសម្លៀកបំពាក់ ព្រមទាំងទម្រង់នៃមកុដអប្សរាជាច្រើនសន្លឹក នៅលើគណនីហ្វេសប៊ុករបស់នាង។ ដោយមានទឹកចិត្តស្រឡាញ់ និងអភិរក្សសិល្បៈបុរាណខ្មែរយើង តារាស្រីរូបនេះបានតាំងចិត្តបង្ហាញជូនយ៉ាងមុតមាំ អមដោយសារដែលអានហើយចាក់ដោតបេះដូងអ្នកគាំទ្រយ៉ាងខ្លាំងទៀតផង។

    នៅក្នុងសំណេរសារនោះ នាងបានបង្ហាញពីអារម្មណ៍ពិតថា «រៀងរាល់ពេលដែលនាងខ្ញុំបានទៅទស្សនាប្រាសាទអង្គរវត្ត​ អ្វីដែលនាងខ្ញុំចាប់អារម្មណ៍ជាងគេ គឺ​មកុដនៃតួអង្គអប្សរាដែលមានលក្ខណៈខុសៗគ្នា​ទាំងអស់។ នាងខ្ញុំធ្លាប់ស្រមៃថា មកុដទាំងអស់នោះនឹងមានរូបរាងពិតប្រាកដ ហើយនៅថ្ងៃណាមួយនាងខ្ញុំនឹងបានគ្រង។ ឥឡូវនេះបានចេញជារូបរាងបណ្តើរៗហើយ ដែលពិតជាធ្វើឱ្យនាងខ្ញុំមានអារម្មណ៏ដូចបានត្រឡប់ទៅកាន់អតីតកាលនាសម័យអង្គរ នៅពេលដែលនាងខ្ញុំគ្រងមកុដទាំង5 នោះ។ សូមចូលរួមថែរក្សា និងអភិរក្សសម្បត្តិវប្បធម៌ ប្រពៃណីខ្មែរយើង! »។

    សូមបញ្ជាក់ផងដែរថា មិនត្រឹមតែរូបនាងមានសម្រស់ស្រស់សោភាសមសួនជានារីខ្មែរអង្គរនោះទេ នាងថែមទាំងបានលើកបង្ហាញស្នាដៃ ដែលស្ដែងពីតម្លៃនៃសិល្បៈវប្បធម៌ខ្មែរជាច្រើនទៀត នៅលើឆាកអន្ដរជាតិ និងទទួលបានមេដាយមាសជាច្រើនសន្ធឹកសន្ធាប់ទៀតផង៕