Author: អេបិល

  • កាន់តែព្រួយបារម្ភ !! នៅថ្ងៃនេះមានភ្លៀងធ្លាក់ខ្លាំង តើជួយសង្គ្រោះក្មេងជ្រូកព្រៃទី 5 បានដោយវិធីណា ?

    កាន់តែព្រួយបារម្ភ !! នៅថ្ងៃនេះមានភ្លៀងធ្លាក់ខ្លាំង តើជួយសង្គ្រោះក្មេងជ្រូកព្រៃទី 5 បានដោយវិធីណា ?

    តាមរយៈសារព័ត៌មាន Teenee បានចេញផ្សាយនៅពេលមុននេះបន្ដិចបានឱ្យដឹងថា ខណៈប្រជាជនថៃទូទាំងប្រទេស និងមនុស្សទូទាំងពិភពលោកកំពុងតែចាប់ក្រសែភ្នែកមតាមដាន ការជួយសង្គ្រោះក្មេងក្រុមជ្រូកព្រៃទី 5 ថាតើនឹងចេញមកបានដោយវិធីណា នៅពេលណា? និងមានក្ដីបារម្ភខ្លាំង ព្រោះអាចនឹងមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងថ្ងៃនេះ ដែលកម្រិតទឹកហូរចូលទៅក្នុងរូងកាន់តែខ្ពស់ជាងមុន ខ្លាចក្រែងមានផលប៉ះពាល់ដល់ការជួយសង្គ្រោះដល់ក្មេងក្រុមជ្រូកព្រៃ។

    នៅវេលាម៉ោង 8 និង 00 នាទីព្រឹកថ្ងៃទី 9 ខែកក្កដា ឆ្នាំ 2018 នេះ អ្នកសារព័ត៌មានថៃបានរាយការណ៍មកថា រថយន្ដមន្ដ្រីជួយសង្គ្រោះនៅតែបន្ដដំណើរការណ៍ចូលទៅក្នុងរូងភ្នំថាំលួងដូចដើម ដើម្បីជួយសង្គ្រោះអ្នកដែលនៅសល់ទាំង 9 នាក់បន្ដទៀត។ ក៏ប៉ុន្ដែក្រុមឧត្តុនិយម បានធ្វើការព្យាករណ៍អាកាសធាតុ 24 ម៉ោងខាងមុខនេះ នៅក្នុងប្រទេសថៃ នឹងមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភូមិភាគខាងជើង ភូមិភាគខាងកើតឈៀងជើង ខាងកើតឈៀងខាងត្បូង និងសូមឱ្យប្រជាជនដែលនៅក្នុងតំបន់ភូមិភាគទាំងអស់នោះ មានការប្រុងប្រយ័ត្នចំពោះផលអាក្រក់នៃកម្លាំងភ្លៀងខ្លាំង។

    គួរបញ្ជាក់ផងដែរថា នៅតំបន់ឈូងសមុទ្រថៃ ក៏មានការព្យាករណ៍មកថា នឹងមានខ្យល់បោកបក់ខ្លាំងនៅក្នុងរយៈកម្ពស់ 2-3 ម៉ែត្រ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 12 ខែកក្កដា ឆ្នាំ 2018 ។ ដោយសារអាកាសធាតុមិនអំណោយផល ចំពោះការជួយសង្គ្រោះក្មេងៗបែបនេះ ទើបបណ្ដាលមានក្ដីព្រួយបារម្ភកាន់តែខ្លាំងសម្រាប់អ្នកដែលនៅសល់ទាំង 9 នាក់ និងចំពោះវត្តមានអ្នកទី 5 ដែលត្រូវចេញពីរូងក្នុងពេលឆាប់ៗនេះ៕

  • ដេននី ក្វាន់ ប្រកាសចង់ជួប និងជួយថវិកាខ្លះដល់លោក ចាន់ សម័យ

    ដេននី ក្វាន់ ប្រកាសចង់ជួប និងជួយថវិកាខ្លះដល់លោក ចាន់ សម័យ

    ស្របពេលដែលមានការចាប់អារម្មណ៍ចំពោះជីវភាពឯកជនរបស់តារាចម្រៀង ចាន់ សម័យ បានធ្លាក់ខ្លួនក្នុងសភាពលំបាកលំបិនធ្វើឱ្យមហាជនក្ដុកក្ដួតក្នុងអារម្មណ៍ រហូតមានការអាណិតអាសូរ និងក្នុងនាមជាអ្នកសិល្បៈដូចគ្នា តារាសម្តែងស្រីកញ្ញា ដេននី ក្វាន់ ក៏បានប្រកាសនៅលើបណ្តាញ សង្គមហ្វេសប៊ុករបស់ខ្លួន ដើម្បីស្វែងរកពីអាស័យដ្ឋាន និងលេខទូរស័ព្ទទំនាក់ទំនង ក្នុងន័យចង់ជួយថវិកា ដល់លោក ចាន់ សម័យ។

    តារាសម្ដែងស្រីស្រស់សិចស៊ី ដេននី ក្វាន់ បានលើកឡើងថា «តើមាននរណាមានលេខទូរសព្ទ័គាត់ទេ? ជួយប្រាប់ផង ព្រោះខ្ញុំចង់ជួយលុយគាត់ខ្លះ ព្រោះឃើញហើយអាណិតណាស់ ជាពិសេសខ្ញុំជា Fan របស់គាត់ តាំងពីខ្ញុំនៅក្មេងៗមកម្ល៉េះ»។ តាមរយៈនេះក៏មានមហាជនជាច្រើន បានផ្ញើសារ និងផ្តល់លេខទូរស័ព្ទរបស់លោក ចាន់ សម័យ ឲ្យដល់កញ្ញា ដេននី ក្វាន់ ដែលមានលេខ 017 557 221។

    គួរបញ្ជាក់ថា តារាចម្រៀង ដែលមានភាពល្បីល្បាញខ្លាំង កាលពីអំឡុងឆ្នាំ 2000 លោក ចាន់ សម័យ ក្រោយពីលោក បានបាត់មុខពីវិស័យសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំមក លោកមិនត្រូវបានគេដឹងថា មានជីវភាពរស់នៅ សុខស្រួល ឬក៏លំបាកយ៉ាងណាឡើយ ស្រាប់តែពេលថ្មីៗនេះ ត្រូវបានគេប្រទះឃើញលោក ធ្លាក់ខ្លួនលំបាកខ្លាំង ដល់ថ្នាក់ធ្វើឱ្យលោក ដើរស្ទូចត្រីធ្វើជាម្ហូបអាហារ ដើម្បីចិញ្ចឹមជីវិតគ្រួសារប្រចាំថ្ងៃ ស្ទើរមិនគួរឱ្យជឿ៕

  • ម្ចាស់ពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ2018 ប្រកាសជាផ្លូវការ

    ម្ចាស់ពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ2018 ប្រកាសជាផ្លូវការ

    កម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ2018 មានមោទនភាពក្នុងការបង្ហាញពីអ្នកឈ្នះជ័យលាភីនៃព្រឹត្តិការណ៍ដ៏មានកិត្យានុភាពបំផុតនៅឆ្នាំនេះសម្រាប់វិស័យអចលន ទ្រព្យនៅកម្ពុជា។

    អ្នកឈ្នះរង្វាន់ត្រូវបានប្រកាស និងទទួលស្គាល់នៅក្នុងពិធីប្រគល់ពានរង្វាន់ និងទទួលទានអាហារពេលល្ងាច ដែលរៀបចំឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញនៅល្ងាចថ្ងៃសុក្រដែលមានការចូលរួម និងជួបជុំគ្នាដោយបុគ្គលសំខាន់ៗជាង​ 200នាក់រួមមាន៖ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល  និងអ្នកដឹកនាំសំខាន់ៗនៅក្នុង​វិស័យអចលនទ្រព្យ។ កម្មវិធីក៏ត្រូវបានផ្សាយបន្តផ្ទាល់ តាមប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងឱកាសនោះផងដែរ។

    លោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ កម្ពុជា (CVEA) បានថ្លែងអំណរគុណដល់ក្រុមហ៊ុន Realestate.com.kh ដែលជាអ្នកផ្តួចផ្តើម ដ៏សំខាន់មួយ សម្រាប់ព្រឹត្តិការណ៍ពានរង្វាន់អចលនវត្ថុកម្ពុជានេះ។ លោកក៏បានសង្កត់ ធ្ងន់ផងដែរអំពីសារៈសំខាន់នៃការរៀបចំឲ្យមានព្រឹត្តិការណ៍ស្រដៀងគ្នានេះនៅពេលអនាគត។

    កម្មវិធីពានរង្វាន់អចលនវត្ថុបានគាំទ្រដោយក្រុមហ៊ុន Cheng Fung Investment (ជាម្ចាស់ឧបត្ថម្ភធំ) និងអ្នកឧបត្ថម្ភផ្សេងទៀត រួមមាន៖ ក្រុមហ៊ុន Belt Road Capital Management ក្រុមហ៊ុន Yuetai Group ក្រុមហ៊ុន Aristo ក្រុមហ៊ុន Camhomes គម្រោង Sky Villa គម្រោង Le Bassac ក្រុមហ៊ុន NC Max World គម្រោង Orkide Villa ធនាគារ BRED ក្រុមហ៊ុន Creed Group គម្រោង Parkway ក្រុមហ៊ុន PropEase ប្រព័ន្ធផ្សព្វផ្សាយ Gold Zone Media ក្រុមហ៊ុន Crystal Orange Construction ក្រុមហ៊ុ​ន Silk Road Properties ក្រុមហ៊ុន Zenearth ក្រុមហ៊ុន AIMS ក្រុមហ៊ុន DFDL ក្រុមហ៊ុន Pathmazing និងប្រព័ន្ធ realestateCRM។

    បញ្ជីឈ្មោះអ្នកឈ្នះពានរង្វាន់

    ក្រុមហ៊ុនភ្នាក់ងារឆ្នើមក្នុងតំបន់ប្រចាំឆ្នាំ

    ក្រុមហ៊ុន IPS Cambodia (នៅសៀមរាប)  

    ក្រុមហ៊ុនភ្នាក់ងារវាយតម្លៃឆ្នើមប្រចាំឆ្នាំ

    ក្រុមហ៊ុន Knight Frank Cambodia

    ក្រុមហ៊ុនភ្នាក់ងារវាយតម្លៃក្នុងស្រុកឆ្នើមប្រចាំឆ្នាំ

    ក្រុមហ៊ុន Key Real Estate and Khmer Foundation & Appraisal (KFA)

    ក្រុមហ៊ុនភ្នាក់ងារគ្រប់គ្រងអចលនទ្រព្យឆ្នើមប្រចាំឆ្នាំ

    ក្រុមហ៊ុន CBRE Cambodia – Prince Phnom Penh Tower

    ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអាជីវកម្មឆើ្នមប្រចាំឆ្នាំ

    ក្រុមហ៊ុន CBRE Cambodia

    ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យប្រចាំឆ្នាំ(ក្រុមហ៊ុន​មានបុគ្គលិកចាប់ពី ១៦ នាក់)

    ក្រុមហ៊ុន Cambodia Properties Limited (CPL Cambodia)

    ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យប្រចាំឆ្នាំ(ក្រុមហ៊ុនមធ្យម មានបុគ្គលិកពី ៨ ទៅ ១៥ នាក់)

    ក្រុមហ៊ុន South East Asia Property Services (SEAPS Cambodia)

    ក្រុមហ៊ុនអចលនទ្រព្យល្អបំផុត (ខាងគ្រប់គ្រង និងចាត់ចែងបុគ្គលិក)

    ក្រុមហ៊ុន Yi Fung Real Estate Cambodia

    ពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារឆ្នើម

    ក្រុមហ៊ុន CBRE Cambodia  

    ពានរង្វាន់លក្ខណៈបុគ្គល​​៖

    ភ្នាក់ងាររីកចម្រើនថ្មីឆ្នើមប្រចាំឆ្នាំ

    Ms Chanthy Koy ក្រុមហ៊ុន IPS Cambodia (Independent Property Services)

    ភ្នាក់ងារអចលនទ្រព្យឆ្នើមប្រចាំឆ្នាំ

    អ្នកឧកញ៉ា ចេង ខេង – ក្រុមហ៊ុន Cambodia Properties Limited (CPL)

    ភ្នាក់ងារជួលឆ្នើមប្រចាំឆ្នាំ

    ពៅ ធីតា ក្រុមហ៊ុន CBRE Cambodia

    ភ្នាក់ងារលក់ឆ្នើមប្រចាំឆ្នាំ

    លោកជំទាវ ប៊ុន ណាវី  ក្រុមហ៊ុន Cambodia Properties Limited (CPL)

    ភ្នាក់ងារតម្លៃប្រកបដោយវិជ្ជាជីវៈឆ្នើមប្រចាំឆ្នាំ

    ឧកញ៉ា នួន រឹទ្ធី  ក្រុមហ៊ុន Khmer Foundation & Appraisals (KFA)

    ពានរង្វាន់ភ្នាក់ងារឆ្នើម

    លោក Rithy Seap -ក្រុមហ៊ុន Yi Fung Real Estate Cambodia

  • តារាស្រី គង់ ចាន់ស្រីមុំ សម្រាលកូនស្រីបានដោយសុវត្ថិភាពហើយ

    តារាស្រី គង់ ចាន់ស្រីមុំ សម្រាលកូនស្រីបានដោយសុវត្ថិភាពហើយ

    ដោយផ្អែកទៅលើវីដេអូនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី នៅថ្ងៃទី 7 ខែកក្កដា ឆ្នាំ 2018 នេះបានឱ្យដឹងថា ពេលនេះអ្នកម្ដាយវ័យក្មេងសម័យថ្មីប្រសូតបុត្រីដ៏គូរឱ្យស្រលាញ់បានដោយសុវត្ថិភាពហើយ។

    គួរបញ្ជាក់ផងដែរថា នាងតូចដែលទើបកើតនេះត្រូវបាន អ្នកម៉ាក់លោកប៉ាវ័យក្មេងទាំងពីរ ដាក់ឈ្មោះថា គឹម សីហ៍មរកត ហៅក្រៅថា ម៉ូ ម៉ូ ដែលប្រិយធ្លាប់ស្គាល់ថា ជឈ្មោះប្រ៊េនហាងគ្រឿងសម្អាងរបស់អ្នកនាង។ ចំពោះរូបសម្រស់ កូនតូចនេះវិញ ទើបតែកើតសោះតែមានមុខមាត់ឃ្យូដស្រស់ស្អាតខ្លាំងមិនចាញ់លោកប៉ាអ្នកម៉ាក់គេឡើយ៕

  • ក្រុមហ៊ុនអវកាសអាមេរិក SpaceX បញ្ជូនអ្នកជំនាញមកជួយសង្គ្រោះក្រុមជ្រូកព្រៃទាំង13នាក់កំពុងជាប់​ក្នុងរូងភ្នំថាំ​លួង

    ក្រុមហ៊ុនអវកាសអាមេរិក SpaceX បញ្ជូនអ្នកជំនាញមកជួយសង្គ្រោះក្រុមជ្រូកព្រៃទាំង13នាក់កំពុងជាប់​ក្នុងរូងភ្នំថាំ​លួង

    តាមរយៈសារព័ត៌មានថៃ Teenee បានចេញផ្សាយនៅពេលមុននេះបន្ដិចបានឱ្យដឹងថា នាយប្រតិបត្តិ​ក្រុមហ៊ុន SpaceX &The Boring Co. លោក អេឡន ម៉ាសក៍ (Elon Musk) បានប្រកាថា នឹងបញ្ជូនក្រុម​វិស្វករជំនាញ របស់លោកឱ្យទៅចូលរួមក្នុងប្រតិបត្តិការ​ជួយសង្រ្គោះក្រុមកីឡាបាល់ទាត់ « ក្រុមជ្រូកព្រៃ​» ទាំង 12 រូបនិងគ្រូបង្វឹករបស់ពួកគេម្នាក់ចេញពីរូងភ្នំថាំលួង ខេត្ត ឈៀងរ៉ាយ ​ប្រទេសថៃ ដែលកំពុងជាប់នៅក្នុងល្អាងអស់រយៈពេល 14 ថ្ងៃមកហើយ។

    ​លោក Elon Musk បានបង្ហោះសារនៅលើធី្វតតឺរបស់ខ្លួនថា «ក្រុមវិស្វករជំនាញ​មកពី SpaceX & Boring Co នឹងធ្វើដំណើរ​ទៅកាន់ប្រទេសថៃ​នៅថ្ងៃ​ស្អែកនេះត្រូវនឹងថ្ងៃសៅរ៍ទី 7 ម៉ោងប្រទេសថៃ ដើម្បីពិនិត្យថា ពួកគេអាចជួយ​អ្វីខ្លះដល់រដ្ឋាភិបាល​ថៃ ក្នុងការជួយសង្រ្គោះក្រុមជ្រូកព្រៃទាំង 13 រូបចេញពី​រូងភ្នំថាំលួង»។

    សូមជម្រាបបន្ថែមថា មន្ត្រីថៃ និងក្រុមអ្នក​ជួយសង្រ្គោះស្ម័គ្រ​ចិត្តកំពុងបង្រៀនអ្នក​ទាំង 13រូបពីរបៀបជ្រមុជ និងហែលទឹក ការផ្សងព្រេងដ៏គ្រោះថ្នាក់ របៀបរស់នៅក្នុងរូងភ្នំរយៈពេលយូរ រហូតដល់រដូវភ្លៀងបញ្ចប់ ឬទឹកស្រក ព្រោះថា អ្នកជំនាញបានធ្វើការអះអាងថា អ្នកទាំង 13 រូប នឹងត្រូវជាប់ក្នុងរូងយូររហូតដល់ទៅ 4 ខែឯណោះ ដូច្នេះទើបមាន​ក្រុម​ជំនាញ​ពីអន្តរជាតិបន្ថែម​ទៀត ដូចជាមកពីជប៉ុន និង SpaceX ចូល​រួមជួយ៕

  • កក្រើកបំផុត!! បទដំបូងរួមគ្នា ចេន រ៉ូហ្វើ ចាប់​ដៃ​គូនឹងកញ្ញា ចែម ស្រីលក្ខ និយាយពីក្រមាខ្មែរ

    កក្រើកបំផុត!! បទដំបូងរួមគ្នា ចេន រ៉ូហ្វើ ចាប់​ដៃ​គូនឹងកញ្ញា ចែម ស្រីលក្ខ និយាយពីក្រមាខ្មែរ

    ក្រោយពីកម្ពុជាត្រូវបានគណៈកម្មការ World Guiness Records បានប្រកាសពីជយលាភីជាប្រទេសទី1 លើពិភពលោកបង្កើតក្រមាវែងបំផុតជាង1ពាន់ម៉ែត្រ បានធ្វើឱ្យមហាជនកោតស្ងប់ស្ងែងខ្លាំង។ វីដេអូបទចម្រៀង”ក្រមាសាមគ្គីក្រមាកម្ពុជា” ដែលរៀបរាប់អំពីគុណតម្លៃក្រមា និងទិដ្ឋភាពរីកចម្រៀងនៃសង្គមកម្ពុជានោះក៏បានបញ្ចេញរហូតទទួលបានការកោតសរសើរខ្លាំង។

    បទចម្រៀងថ្មី”ក្រមាសាមគ្គីក្រមាកម្ពុជា” ជាការបកស្រាយលើកដំបូងរបស់ម្ចាស់បទ « រាំជាន់អាចម៍ឆ្កែ» តារាចម្រៀងចេនរ៉ូហ្វើ និងអតីតបេក្ខភាពកម្មវិធីប្រលងចម្រៀង Cambodian Idol រដូវកាលទី 3 កញ្ញា ចែម ស្រីលក្ខ ផ្ទុះការចាប់អារម្មណ៍ខ្លាំង ទាំងអត្ថន័យបង្កប់ន័យជ្រាលជ្រៅ និងការផលិតបទចម្រៀងប្រកបដោយគុណភាពទាំងរូបភាពដ៏គួរឱ្យទាក់ទាញ។

    ​តារាចម្រៀង ចេន រ៉ូហ្វើ បានថ្លែងពីមោទកភាពខ្លាំងក្រោយពីបទចម្រៀងនេះផ្ទុះការគាំទ្រខ្លាំង។ តារាចម្រៀង និងជាអ្នកនិពន្ធបទភ្លេងរូបនេះបានបញ្ជាក់ថា លោកមានគោលបំណងបង្កើតបទចម្រៀងបែបនេះជាយូរមកហើយគាប់ជួនទទួលបានការផ្តល់ឱកាសលើកទឹកចិត្តពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ គឺកាន់តែធ្វើឱ្យលោកមានកម្លាំងចិត្ត និងខិតខំផលិតបទចម្រៀងនេះដោយមិនរុញរា។

    លោកបន្តថាបទចម្រៀងនេះនិពន្ធទំនុកច្រៀងដោយកញ្ញា ថាវ ពេជ្រអម្រិត ចំណាយពេលនិពន្ធសាច់ភ្លេងត្រឹមចំនួន5ថ្ងៃ ដោយចេញថត ជាវីដេអូចំនួន2ថ្ងៃ និងចំណាយពេលកាត់តចំនួន4ថ្ងៃ។ លោកថាបទចម្រៀងនេះមានព័ណ៌សម្បុរបែបខ្មែរច្រើនដោយ មានការដាក់លាយបញ្ចូលគ្នានូវបទចម្រៀងខ្មែរពីដើមជាមួយបទថ្មីដែលមានលក្ខណៈ អត្តសញ្ញាណជាខ្មែរ។

    លោកថាកាន់តែធ្វើឲ្យបទចម្រៀងនេះគួរឱ្យចាប់អារម្មណ៍គឺសំនៀងរួមគ្នារបស់លោកជាមួយបេក្ខភាពវគ្គចុងក្រោយរបស់កម្មវិធី The Voice Cambodia កញ្ញាចែមស្រីលក្ខ ពិសេសគឺការកាត់តបទចម្រៀងជាមួយនឹងទិដ្ឋភាពដ៏ស្រស់ត្រកាលនៃតំបន់នានាដែលធ្វើឲ្យអ្នកទស្សនាកាន់តែមានមោទកភាពសម្រាប់ជាតិសាសន៍របស់ខ្លួនឯង។ ​ជាចុងក្រោយលោកថ្លែងអំណរគុណចំពោះកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងទស្សនិកជនដែលបានផ្តល់ឱកាស លើកទឹកចិត្ត និងគាំទ្រស្នាដៃផលិតបទចម្រៀងថ្មីរបស់លោក ហើយលោកនឹងបន្តការខិតខំប្រឹងប្រែងនេះទៅមុខទៀតផងដែរ៕

  • ដំណឹងល្អ !! Fifa អញ្ជើញក្មេងៗក្រុមកីឡាបាល់ទាត់និងគ្រូបង្វឹកទាំង 13 រូបទៅចូលរួមទស្សនា World Cup វគ្គផ្ដាច់ព្រ័ត្រ

    ដំណឹងល្អ !! Fifa អញ្ជើញក្មេងៗក្រុមកីឡាបាល់ទាត់និងគ្រូបង្វឹកទាំង 13 រូបទៅចូលរួមទស្សនា World Cup វគ្គផ្ដាច់ព្រ័ត្រ

    តាមរយៈទំព័រផ្លូវការ Fa Thailand បានប្រកាសឱ្យដឹងថា លោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក Fifa បានផ្ញើលិខិតមកកាន់ លោក ស៊ុមយុធ ផុមផាន់មួង នាយកពុហកីឡដ្ឋានប្រចាំប្រទេសថៃ ដើម្បីសម្ដែងក្ដីរីករាយចំពោះការរកឃើញក្រុមកីឡាករបាល់ទាត់ជ្រូកព្រៃទាំង 12 រូប និងគ្រូបង្វឹក ទាំងអស់ 13 នាក់ ដែលបានជាប់នៅក្នុងរូងភ្នំថាំលួង-ឃុនណ៉ាមណាងណន ខេត្ត ឈៀងរ៉ាយ អស់រយៈពេលជាងមួយសប្ដាហ៍។

    ដោយក្រុមកីឡាករទាំង 12 រូប និងគ្រូបង្វឹកម្នាក់នៃក្រុមជ្រូកព្រៃ បានបាត់ខ្លួននៅបរិវេណតំបន់ទេសចរណ៍ដែលពោលខាងលើនៅថ្ងៃទី 23 ខែមិថុនា ឆ្នាំ 2018 រហូតបានដឹងដំណឹងរកឃើញវិញនៅយប់ថ្ងៃទី 2 ខែកក្កដា ឆ្នាំ 2018 នេះ ទើបហេតុរន្ធត់ចិត្តមួយនេះ បានអង្រួនដួងចិត្តមនុស្សទូទាំងពិភពលោក បានចូលរួមបួងសួងដល់ការស្វែងរក រួមទាំងបានជ្រាបដល់ក្រុមកីឡា Fifa ដូចគ្នា និងផ្នែកខាងប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក Fifa ក៏បានចូលរួមសម្ដែងក្ដីរីករាយ។

    គួរបញ្ជាក់ផងដែរ ដើម្បីជាក្ដីសម្ដែងការស្វាគមន៍ និងជាកម្លាំងចិត្តនៃការវិលត្រឡប់របស់ក្រុមកីឡាករបាល់ទាល់ក្រុមជ្រូកព្រៃ Fifa បានធ្វើការអញ្ជើញអ្នកទាំង 13 ឱ្យទៅចូលរួមទស្សនា World Cup វគ្គផ្ដាច់ព្រ័ត្រ ខណៈដែលពួកគេបានត្រឡប់មកវិញដោយសុខសវត្ថិភាពទាន់ពេលវេលា ៕

  • មកដឹងពីប្រវត្តិបុរសបាត់បង់ជីវិត ដើម្បីជួយសង្គ្រោះកីឡាករបាល់ទាត់ក្រុមជ្រូកព្រៃក្នុងរូងភ្នំ

    មកដឹងពីប្រវត្តិបុរសបាត់បង់ជីវិត ដើម្បីជួយសង្គ្រោះកីឡាករបាល់ទាត់ក្រុមជ្រូកព្រៃក្នុងរូងភ្នំ

    តាមរយៈសារព័ត៌មានថៃ Teenee បានចេញផ្សាយមុននេះបន្ដិចបានឱ្យដឹងថា រឿងរ៉ាវថ្មីអាចរាប់ទុកថា ជារឿងសោកសៅនិងគួរឱ្យសង្រេងក្នុងចិត្តជាទីបំផុត សម្រាប់ការបាត់បង់ជីវិតរបស់លោក សាម៉ាណ គុណាន់ ឬឈ្មោះហៅក្រៅ ចា សែម ជាអ្នកវាយប្រហារក្រោមផ្ទៃទឹកស្ម័គ្រចិត្ត ជំនាន់ទី 30 មានអាយុ 38 ឆ្នាំ ខណៈលោកបានចូលរួមប្រតិបត្តិការណ៍ជួយសង្គ្រោះជីវិតក្រុមកីឡាករបាល់ទាល់ជ្រូកព្រៃទាំង 13 រូបកំពុងជាប់នៅក្នុងរូងភ្នំថាំលួង ឃុនណ៉ាមណាងណន ស្រុក ម៉ែសាយ ខេត្ត ឈៀងរ៉ាយ ដែលបានមរណភាពនៅវេលាពាក់កណ្ដាលយប់ថ្ងៃទី 6 ខែកក្កដា ឆ្នាំ 2018។

    សូមជម្រាបដែរថា សម្រាប់លោក សាម៉ាណ គុណាន់ មានអាយុ 38 ឆ្នាំ ជាអ្នកវាយប្រហារក្រោមផ្ទៃទឹកស្ម័គ្រចិត្ត ជំនាន់ទី 30 មុនពេលលោកលាចេញទៅធ្វើការនៅក្នុងតំណែង ជាអ្នកសម្របសម្រួលសន្ដិសុខនៅក្នុងព្រលានអកាសយានដ្ឋានសុវណ្ណភូមិ ចាប់ពីឆ្នាំ 2006។ លោកមានចំណេះដឹង សមត្ថភាព ជាកីឡាករឆ្នើមប្រចាំក្រុមជម្រើសជាតិថៃ ជាគ្រូបង្វឹកក្រុមអ្នកធាក់កង់រយៈឆ្ងាយ ដែលឆ្លងកាត់ការប្រកួត និងទទួលបានពានរង្វាន់ជាច្រើនទៅលើកីឡាផ្នែកផ្សងគ្រោះថ្នាក់។

    មិនតែប៉ុណ្ណោះ លោកក៏ជាម្ចាស់ជយលាភីប្រចាំកាប្រកួត « Amarin Outdoor Unlimited Chiang Mai » ដែលរៀបចំការប្រកួតកីឡា ធាក់កង់ឆ្លងកាត់ភ្នំ រត់ ហែលទឹក អ៊ំទូកកៃយ៉ាក់ ដោយលោកទទួលបានជ័យជំនះនៅក្នុងជំនាន់ទី 1 នៅក្នុងថេរវេលា 4.26 ម៉ោង អំឡុងឆ្នាំ 2009 និងឆ្នាំបន្ទាប់ លោកបានឈ្នះនៅក្នុងកម្មវិធី « The ibis Koh Samui Trophy 2010 » ក្នុងថេរវេលា 4.15 ម៉ោង៕

  • បង្ហាញមុខវិរៈបុរសជួយសង្គ្រោះក្រុមជ្រូកព្រៃទាំង 13 នាក់ ដែលបានបាត់បង់ជីវិត

    បង្ហាញមុខវិរៈបុរសជួយសង្គ្រោះក្រុមជ្រូកព្រៃទាំង 13 នាក់ ដែលបានបាត់បង់ជីវិត

    តាមរយៈសារព័ត៌មាន Teenee បានចេញផ្សាយនៅថ្ងៃ6 ខែកក្ដដា បានឱ្យដឹងថា​ នៅវេលា 9 និង 00 នាទី មានភ្នាក់ងារយកព័តមានបានរាយការណ៍មកថា អ្នកជួយសង្គ្រោះផ្នែកជ្រមុជទឹកស្ម័គ្រចិត្ត និងជាទ័ពជើងម្នាក់មានឈ្មោះ សាម៉ាណ គុណាន់ មានវ័យ 38 ឆ្នាំ បានទទួលភារកិច្ចបញ្ចូនដបខ្យល់ចេញពីសាលទី 3 នៅក្នុងរូងភ្នំថាំលួង ទៅកាន់ចំនុចផ្សេងៗ បរិវេណផ្លូវបំបែក 3 ចាប់តាំងពីវេលាថ្ងៃម្សិលមិញ ថ្ងៃទី 5 ខែកក្កដា វេលាម៉ោង 8 និង 37 នាទីយប់។ នៅពេលបានបញ្ចប់ភារកិច្ច ខណៈដែលជ្រមុជទឹកត្រឡប់មកវិញ ក៏បានបាត់បង់ស្មារតីនៅក្នុងទឹកតែម្ដង។

    គូដែលបានជ្រមុជជាមួយគ្នា ក៏បានធ្វើការជួយលោក ដោយការជួយសង្គ្រោះបឋម CPR តែនៅមិនទាន់មានស្មារតីដឹងខ្លួននៅឡើយទេ ទើបបាននាំលោកត្រឡប់មកកាន់សាលទី 3 វិញ ដើម្បីបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ តែជាអកុសល លោកនៅតែមិនទាន់ដឹងខ្លួនទៀត រហូតដល់បាត់បង់ជីវិតនៅវេលាម៉ោង ប្រមាណជា 01 និង00 នាទីទាបភ្លឺ។ គួរបញ្ជាក់ផងដែរថា នៅវិនាទីចុងក្រោយ មន្ត្រីជំនាញបានបញ្ជូនសពរបស់លោកមកកាន់មាត់រូងភ្នំថាំលួង និងនាំទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។

    សូមជម្រាបជូនបន្ថែមថា វិរៈបុរសដែលបានបាត់បង់ជីវិតមានឈ្មោះ លោក សាម៉ាណ គុណាន់ ជាអ្នកវាយប្រហារក្រោមទឹកស្ម័គ្រចិត្ត ជំនាន់ទី 30 មានវ័យ 38 ឆ្នាំ បច្ចុប្បន្នមានតួនាទី ជាភ្នាក់ងារសន្ដិសុខសម្របសម្រួលនៅក្នុងអាកាសយានដ្ឋានសុវណ្ណភូមិ នៃក្រុមហ៊ុនអាកាសចរថៃ។ អាចនិយាយបានថា ព័ត៌មាននេះបានសាងភាពរន្ធត់ចិត្ត និងសោកសៅបំផុតរបស់មនុស្សគ្រប់គ្នានៅពេលនេះ។ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ៕

  • អ្នកជ្រមុជទឹកជួយសង្គ្រោះក្មេងៗទាំង 13 នាក់ បានស្លាប់បាត់បង់ជីវិតម្នាក់ហើយ

    អ្នកជ្រមុជទឹកជួយសង្គ្រោះក្មេងៗទាំង 13 នាក់ បានស្លាប់បាត់បង់ជីវិតម្នាក់ហើយ

    តាមរយៈសារព័ត៌មាន Teenee បានចេញផ្សាយមុននេះបន្ដិច បានឱ្យដឹងថា​ នៅវេលា 9 និង 00 នាទី នេះមានភ្នាក់ងារយកព័តមានបានរាយការណ៍មកថា អ្នកជួយសង្គ្រោះផ្នែកជ្រមុជទឹក និងជាទ័ពជើងទឹកម្នាក់មានឈ្មោះ សាម៉ាណ គុណាន់ មានវ័យ 38 ឆ្នាំ បានទទួលភារកិច្ចបញ្ចូនដបខ្យល់ចេញពីសាលទី 3 នៅក្នុងរូងភ្នំថាំលួង ទៅកាន់ចំនុចផ្សេងៗ នៃបរិវេណផ្លូវបំបែកជា3 ចាប់តាំងពីថ្ងៃម្សិលមិញ ថ្ងៃទី 5 ខែកក្កដា វេលាម៉ោង 8 និង 37 នាទីយប់។ នៅពេលបានបញ្ចប់ភារកិច្ច ខណៈដែលជ្រមុជទឹកត្រឡប់មកវិញ ក៏ត្រូវបាត់បង់ស្មារតីនៅក្នុងទឹកតែម្ដង។

    គូដែលបានជ្រមុជទឹកជាមួយគ្នា ក៏បានធ្វើការជួយសង្គ្រោះលោក ដោយការជួយសង្គ្រោះបឋម CPR តែនៅមិនទាន់មានស្មារតីដឹងខ្លួននៅឡើយនោះ ទើបបាននាំលោកត្រឡប់មកកាន់សាលទី3 វិញ ដើម្បីបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ តែជាអកុសល លោកនៅតែមិនទាន់ដឹងខ្លួនទៀត រហូតដល់បាត់បង់ជីវិតនៅវេលាម៉ោង ប្រមាណជា 01 និង00 នាទីទាបភ្លឺ។

    គួរបញ្ជាក់ផងដែរថា នៅវិនាទីចុងក្រោយ មន្ត្រីជំនាញបានបញ្ជូនសពរបស់លោកមកកាន់មាត់រូងភ្នំថាំលួង និងនាំទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា៕