Author: អេបិល

  • ក្រុមបាល់ទាត់ សសយក កំចាយមារ ក្លាយជាម្ចាស់ជើងឯកទូទាំងប្រទេស Tiger Street Football 2020

    ក្រុមបាល់ទាត់ សសយក កំចាយមារ ក្លាយជាម្ចាស់ជើងឯកទូទាំងប្រទេស Tiger Street Football 2020

    ភ្នំពេញ៖ ជើងឯក Tiger Street Football 2020 វគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេសដែលមានប្រាក់រង្វាន់លើកទឹកចិត្តរហូតដល់ទៅ១៥០០០ដុល្លារអាមេរិកត្រូវបានរកឃើញ នាល្ងាចថ្ងៃអាទិត្យទី១ ខែមិនា ម្សិលមិញនេះ បន្ទាប់ពីក្រុមខ្លាំង សសយក កំចាយមារ បានប្រកួតយកឈ្នះក្រុមបាល់ទាត់ VANDASAK ដោយលទ្ធផល១ទល់០ក្នុងវគ្គផ្តាច់ព្រ័ត្រ។

    មុនឈានទៅគ្រងដំណែងជើងឯកទូទាំងប្រទេសជាមួយរង្វាន់១៥០០០ដុល្លារអាមេរិកនេះ ក្រុម សសយក កំចាយមារ បានប្រកួតយកឈ្នះក្រុមបាល់ទាត់ Poipet United ដោយលទ្ធផល៤ទល់១ នៅវគ្គ៨ក្រុមចុងក្រោយឡើងមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយ វគ្គកណ្តាលផ្តាច់ព្រ័ត្រប្រជែងយកឈ្នះក្រុម Rolling United ដោយលទ្ធផល៣ទល់២ ឈានឡើងទៅប្រជែងដណ្តើមតំណែងជើងឯកជាមួយក្រុមបាល់ទាត់ VANDASAK ដោយយកឈ្នះក្រុមបាល់ទាត់ VANDASAK ជាមួយការប្រកួតយ៉ាងតានតឹងបំផុតក្នុងលទ្ធផល១ទល់០ក្លាយជាម្ចាស់ជើងឯកទូទាំងប្រទេស Tiger Street Football 2020

    តំណាងក្រុមបាល់ទាត់ សសយក កំចាយមា បានបញ្ជាក់ថា ការដណ្តើមបានតំណាងជើងឯកទូទាំងប្រទេសលើកទី១នេះ បានកើតឡើងដោយសារតែក្រុមលេងជាមួយគ្នាដោយការរួបរួមសាមគ្គីភាព មិត្តភាពនៅក្នុងក្រុមបានល្អ ដូច្នោះហើយ ពីមួយវគ្គទៅមួយវគ្គចេះតែទទួលបានជោគជ័យរហូតក្លាយជាម្ចាស់ជើងឯកទូទាំងប្រទេស។ លោក ប្តេជ្ញាថា Tiger Street Football រដូវកាលក្រោយ នឹងដណ្តើមបានជើងឯកម្តងទៀត។

    ព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020 បានដំណើរការប្រកួតអស់រយៈពេល២ខែ ចែកចេញជា៨មណ្ឌល ក្នុងនោះមណ្ឌលតាមបណ្តាលខេត្តមានចំនួន៧ និងនៅរាជធានីភ្នំពេញចំនួន១មណ្ឌល ដែលសម្រាំងក្រុមខ្លាំងចេញពី៨មណ្ឌលនោះ មានចំនួន៦៤ក្រុមចូលរួមការប្រជែងវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស ដោយលទ្ធផលក្រុមជើងឯកបានទៅលើក្រុមបាល់ទាត់ សសយក កំចាយមាទទួលបានរង្វាន់លើកទឹកចិត្តពីក្រុមហ៊ុនស្របៀរ Tiger (CBL) ចំនួន១៥០០០ដុល្លារអាមេរិក ក្រុមជើងឯករងក្រុមបាល់ទាត់ VANDASAK ទទួលបានរង្វាន់៥០០០ដុល្លារអាមេរិក​ ក្រុមចំណាត់ថ្នាក់លេខ៣បានទៅលើក្រុមបាល់ទាត់ Rolling United ទទួ​លបានរង្វាន់២៥០០ដុល្លារអាមេរិក និងក្រុមចំណាត់ក្រុមបាល់ទាត់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A ទទួលបានរង្វាន់១០០០ដុល្លារអាមេរិក។

    សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH.

    ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។

    ពិសាដោយការទទួលខុសត្រូវ៕

  • ក្រោយលែងប្ដី អ្នកនាង Love Riya ហក់ចូលសិល្បៈពេញទំហឹង

    ក្រោយលែងប្ដី អ្នកនាង Love Riya ហក់ចូលសិល្បៈពេញទំហឹង

    អ្នកនាង Love Riya នៅតែកត់សម្គាល់ថា ហ៊ឺហាឡូយឆាយ គ្រប់ពេលបង្ហាញខ្លួនក្នុងកម្មវិធីសិល្ប: និងសប្បុរសធម៌ បើទោះជាមុននេះអ្នកនាងខូចចិត្តនឹងរឿងរ៉ាវលែងលះស្វាមី។ អ្វីដែលសំខាន់ គឺអ្នកនាងនៅតែរឹងមាំ និង ស្រស់ស្អាតផូរផង់មិនខុសពីក្នុងពីហ្វេសប៊ុក។ ខុសពីនារីភាគច្រើន ដែលក្រោយលែងប្ដីរមែងខូចចិត្ត និងក្លាយជានារីទន់ជ្រាយ សម្រាប់ តារាហ្វេសប៊ុក អ្នកនាង Love Riya បែរជាកាន់តែឡូយឆាយ កាលីប និង ធ្វើខ្លួនស្អាតៗ ស្ទីលប្លែកៗ បង្ហាញពីភាពរឹងមាំ និងទាក់ទាញខ្លាំង។

    អ្នកនាងត្រូវគេឃើញមានមុខ ភ្ជាប់ជាមួយអ្នកសិល្ប:យ៉ាងសកម្មក្រោយពេលលែងប្ដី ដោយឧស្សាហ៍ឡើងកម្មវិធីទូរទស្សន៍យ៉ាងកាលីប ដូចអ្នកសិល្ប:អាជីពផង ចាប់តាំងពីអ្នកនាង និងស្វាមីរូបសង្ហាបាក់បែកគ្នាជាសាធារណ:។ អ្នកនាង Love Riya បានអះអាងប្រាប់អ្នកសារព័ត៌មានថា ក្រោយពេលលះលែងស្វាមីភ្លាមៗ អ្នកនាងមានអារម្មណ៍ខ្មាសញាតិ និង ពិបាកធ្វើចិត្ត ប៉ុន្តែនៅក្នុងពេលនេះ អ្នកនាងមានកម្លាំងចិត្តវិញហើយ បន្ទាប់ពីត្រូវបានបណ្ដាកម្មវិធីជាពិសេសគឺទូរទស្សន៍ CTN អញ្ជើញឱ្យឡើងឆាកជាហូរហែរ ដែលធ្វើឱ្យអ្នកនាងសប្បាយចិត្ត។

    អ្នកនាងថា ខ្លួនកាន់តែមានសកម្មភាពជាមួយផលិតករ និង តារាសិល្ប: ប៉ុន្តែអ្នកនាងនៅមិនទាន់ចាត់ទុកថា ខ្លួនគឺជាអ្នកសិល្ប:នៅឡើយទេ ដោយសារតែអ្នកនាងមិនទាន់មានស្នាដៃសម្ដែង ឬ ការងារសិល្ប:ជាដុំកំភួន។ អ្នកនាង កាន់តែសប្បាយចិត្តក្នុងការបង្ហាញមុខក្នុងវិថីសិល្បៈ ព្រោះខ្លួនស្រទ្បាញ់សិល្ប: និងស្វាគមន៍រាល់កម្មវិធីនានា ដែលចង់ឱ្យអ្នកនាងបង្ហាញសមត្ថភាព៕

    https://youtu.be/F2bfhurXUcA

    https://youtu.be/p9fEGNsT3PM

    https://youtu.be/xISnPawZ6lk

  • កញ្ញា ប៊ី សុធារី ប្រកាសនាំឈុតតំណាងជាតិចេញទៅប្រកួតក្នុងកម្មវិធី Miss Charm 2020

    កញ្ញា ប៊ី សុធារី ប្រកាសនាំឈុតតំណាងជាតិចេញទៅប្រកួតក្នុងកម្មវិធី Miss Charm 2020

    តាមការប្រកាសរបស់តារាបង្ហាញម៉ូដស្រី និងជាអតីតបវរកញ្ញា Miss Univers កញ្ញា ប៊ី សុធារី បានធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃទី​01​ ខែមីនា​ ឆ្នាំ​ 2020​ នេះឱ្យដឹងថា កញ្ញានឹងត្រៀមខ្លួនចេញទៅប្រកួតក្នុងកម្មវីធី Miss Charm 2020 ដែលមានបណ្ដា៥០ប្រទេសចូលរួមប្រកួតនៅប្រទេសវៀតណាម។

    ដោយមានការជ្រោមជ្រែងពីអ្នកច្នៃម៉ូដ និងក្រុមហ៊ុនលក់នាឡិកាដៃ ប៊ី សុធារី បានសម្រេចនិងនាំតំណាងជាតិចេញទៅបង្អួតនៅក្នុងកម្មវិធីនោះ ។ ប៊ី សុធារី បានអះអាងថា «ការចូលរួមប្រកួតកម្មវិធីនិមួយៗគឺមិនងាយស្រួលនោះ បើសិនជាយើងធ្វើដើម្បីមុខមាត់ប្រទេស និងប្រជាជនយើង ហើយមិនមែនដើម្បីតែមុខមាត់ផ្ទាល់ខ្លួន. ព្រោះតែខ្ញុំជាកូនខ្មែរ ទើបខ្ញុំប្រឹងតស៊ូធ្វើអ្វីគ្រប់យ៉ាងដូចដែលអ្នកទាំងអស់គ្នាបានឃើញនេះ។ ពេលខ្លះក៏មានអារម្មណ៍ថា ហត់នឿយដូចគ្នា ប៉ុន្តែព្រោះតែពាក្យថា « ខ្ញុំជាកូនខ្មែរ» ខ្ញុំចង់ឱ្យពិភពលោកទទួលស្គាល់ និងឱ្យតម្លៃយើងទាំងអស់គ្នា យើងដែលជាជនជាតិខ្មែរ ជាពិសេសគឺស្រ្តីខ្មែរ ទើបខ្ញុំខំប្រឹងបែបនេះ..។ ខ្ញុំគ្មានអ្វីច្រើនសុំពីអ្នកគាំទ្រទាំងអស់គ្នា សុំត្រឹមការគាំទ្រដែលចេញពីចិត្ត ដូចដែលខ្ញុំធ្វើដើម្បីអ្នកគាំទ្រទាំងអស់គ្នា គឺសុំប៉ុណ្ណឹងទេ….»។

    យ៉ាងណាមិញ បវរកញ្ញាវ័យក្មេងរូបនេះ ក៏បានបញ្ជាក់ដែរថា តាមគម្រោងនាងនឹងត្រូវធ្វើដំណើរទៅប្រទេសវៀតណាម នៅដើមខែមីនានេះ ក៏ប៉ុន្ដែ ខាងអ្នករៀបចំកម្មវិធីបានធ្វើការពន្យាលថ្ងៃប្រកួតរហូតដល់ដើមខែមេសាជំនួសវិញ ព្រោះប្រទេសវៀតណាមកំពុងតែជួបស្ថានភាពវឹកវរនូវជំងឺកូរ៉ូណា19 ៕

  • លើកដំបូង ប៊ូ ចាន់ដាណែត ប្រកាសគ្រងតំណែងជាទូតសុឆន្ទៈផលិតផលថែរក្សាស្បែក

    លើកដំបូង ប៊ូ ចាន់ដាណែត ប្រកាសគ្រងតំណែងជាទូតសុឆន្ទៈផលិតផលថែរក្សាស្បែក

    តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកគេមើលឃើញថា តារាសម្ដែងស្រីល្បីឈ្មោះក្នុងរឿងភាគ « ផ្កាថ្ម » កញ្ញា ប៊ូ ចាន់ដាណែត ត្រូវបានប្រកាសខ្លួនជាលើកដំបូងក្លាយជា ទូតសុឆន្ទៈផលិតផលថែរក្សាស្បែក BellaCare Super Premium Collagen ដែលនាំចូលពីប្រទេសថៃ។

    តាមការបង្ហើបរបស់តារាស្រីមុខកូនកាត់រូបនេះក៏បានឱ្យដឹងដែរថា នេះជាកាដូផ្នែកទូតសុឆន្ទៈ លើកដំបូងសម្រាប់ឆ្នាំ២០២០ ជូនផលិតខាងលើ។ នាងចុះកុងត្រា១ឆ្នាំ ហើយសន្យាថានឹង បំពេញការងារឱ្យល្អជាមួយផលិតផលថែរក្សាស្បែកមួយនេះ។ ជាពិសេសនាងក៏រំពឹងថា តំណាងចែកចាយទាំងអស់ និងសហការរួមកម្លាំងគ្នា ប្រឹងប្រែងរកយុទ្ឋសាស្ត្រថ្មីៗ ដើម្បីពង្រីកការចែកចាយទៅកាន់អតិថិជនឱ្យកាន់តែល្អប្រសើរឡើង។

    ប៊ូ ចាន់ដាណែត មិនបានបញ្ជាក់អំពីតម្លៃខ្លួនរបស់នាងក្នុងការងារមួយនេះឡើយ ក៏ប៉ុន្ដែនាងក៏បានប្រាប់ដែរថា នាងហ៊ានព្រមទទួលការងារមួយនេះ ព្រោះនាងមានភាពជឿជាក់ទៅលើផលិតស្រាប់ ក៏ព្រោះតែនាងបានទទួលទានអស់រយៈពេល ៣ ខែមកហើយ មុនក្លាយជាទូតសុឆន្ទៈ៕

  • ពិធីសម្ពោធសាលកុមារជាផ្លូវការ សម្រាប់សេវាកម្មព្យាបាល និងថែរក្សាសុខភាពស្រ្តី និងកុមារ តាមស្តង់ដារអន្តរជាតិ

    ពិធីសម្ពោធសាលកុមារជាផ្លូវការ សម្រាប់សេវាកម្មព្យាបាល និងថែរក្សាសុខភាពស្រ្តី និងកុមារ តាមស្តង់ដារអន្តរជាតិ

    ភ្នំពេញ ថ្ងៃទី២៩ ខែកុម្ភៈ​ ឆ្នាំ២០២០៖ មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ បានរៀបចំ ពិធីសម្ពោធសាលកុមារជាផ្លូវការ សំរាប់សេវាកម្មព្យាបាល និងថែរក្សាសុខភាព ស្រ្តី និងកុមារ តាមស្តង់ដារអន្តរជាតិ

    មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ ជាមន្ទីរពេទ្យដែលបានបើកដំណើរការតាំងពីចុងឆ្នាំ ២០១៤ ដោយក្រុមហ៊ុន Bangkok Dusit Medical Services Public CO LTD (BDMS)  ផ្តល់ជូននូវការព្យាបាល​ និងថែទាំកំរិតខ្ពស់តាមស្តង់ដារអន្តរជាតិ។

    មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ ត្រូវបានទទួលស្គាល់ជាអន្តរជាតិចំពោះការប្រើប្រាស់បច្ចេកវិទ្យាវេជ្ជសាស្រ្ត ហើយថែមទាំងប្រើប្រាស់បណ្តាញវិជ្ជាជីវៈ របស់មន្ទីរពេទ្យយ៉ាងមានប្រសិទ្ធិភាព ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈខ្ពស់បំផុតទៅតាមស្តង់ដារអន្តរជាតិ ជាមួយនឹងការប្តេជ្ញាបន្តពង្រឹងសេវាកម្មរបស់ខ្លួនសម្រាប់អ្នកជំងឺក៏ដូចជាសង្គមទាំងមូលផងដែរ។ រយៈពេលជិត​៥ឆ្នាំ ក្នុងការកបើកដំណើរការ មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ បានក្លាយជាមន្ទីរពេទ្យដំបូងគេនៅប្រទេសកម្ពុជាដែលមានការទទួលស្គាល់ជាអន្តរជាតិពីគណៈកម្មការចម្រុះអន្តរជាតិ (JCI) ដែលធានានូវស្តង់ដារវេជ្ជសាស្រ្តអន្តរជាតិ និងសេវាកម្មថែទាំសុខភាពដល់ប្រជាជនទាំងក្នុងនិងក្រៅ​ស្រុក។ ការទទួលស្គាល់ជាផ្លូវការត្រូវបានប្រគល់ជូនមន្ទីរពេទ្យសម្រាប់ការផ្តល់នូវសេវាកម្មវេជ្ជសាស្រ្តដែលមានគុណភាពដល់អ្នកជំងឺ និងទទួលបានការជឿទុកចិត្តពីក្រុមហ៊ុនធានារ៉ាប់រងអន្តរជាតិ និងទីភ្នាក់ងាររដ្ឋាភិបាលនៅជុំវិញពិភពលោក។

    ជាមួយនឹងការកើនឡើងនៃអ្នកដែលមានចំណូលសមរម្យនៅក្នុងប្រទេសកម្ពុជា ធ្វើអោយសេវាកម្មថែទាំ និងព្យាបាលសុខភាពអោយបានត្រឹមត្រូវ មានតម្រូវការកាន់តែខ្ពស់ជាងមុន។ ដូច្នេះ មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ បានកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាកម្ម និងការព្យាបាលលំដាប់ពិភពលោកដល់ប្រជាជនកម្ពុជា ភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅក្នុងប្រទេសក៏ដូចជាជនបរទេសទាំងអស់ផងដែរ។ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃចំនួនអ្នកជំងឺស្ត្រី និងកុមារ ជាពិសេសផ្នែកសេវាមាតុភាព មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ បានកំពុងវិនិយោគលើអ្នកជំនាញផ្នែកវេជ្ជសាស្រ្ត ក្រុមថែទាំ និងឧបករណ៍វេជ្ជសាស្ត្រដែលផ្តោតសំខាន់លើសេវាសង្គ្រោះបន្ទាន់ ២៤ ម៉ោង​ សំរាប់ស្ត្រី និងកុមារ។ ក្នុងនោះដែរយើងក៏បានបំពាក់បន្ថែមនូវបន្ទប់សំរាប់សង្រ្គោះទារកកើតមុនកាលកំណត់ (NICU) បន្ទប់សំរាប់សង្រ្គោះកុមារដែលមានជំងឺធ្ងន់ធ្ងរ​ (PICU) និងបន្ថែមក្រុមវេជ្ជបណ្ឌិតផ្នែកកុមារ ផ្នែកសម្ភព និងរោគស្ត្រី ក្នុងគោលបំណងធានាថាម្តាយ និងកូនទទួលបានសុវត្ថិភាព និងការយកចិត្តទុកដាក់ខ្ពស់បំផុត។

    ដើម្បីអបអរសាទរពិធីសម្ពោធសាលកុមារ​ បន្ទប់សំរាប់សង្រ្គោះទារកកើតមុនកាលកំណត់ (NICU) បន្ទប់សំរាប់សង្រ្គោះកុមារដែលមានជំងឺធ្ងន់ធ្ងរ​ (PICU) និងសេវាព្យាបាលរោគស្ត្រីនិង​កុមារ។ ក្នុងនាមជាគណៈគ្រប់គ្រងមន្ទីរពេទ្យ បុគ្គលិកមន្ទីរពេទ្យ និងក្រុមហ៊ុន BDMS សូមឆ្លៀតក្នុងឱកាសនេះដើម្បីថ្លែងអំណរគុណ ចំពោះការគាំទ្រពីសំណាក់ប្រជាពរដ្ឋខ្មែរ ដៃគូអាជីវកម្ម អ្នកផ្គត់ផ្គង់ និងរាជរដ្ឋាភិបាលកម្ពុជា។

    វេជ្ជបណ្ឌិត​ Thanarat Samupet បានលើកឡើងថា “ទាំងអស់នេះគឺជាកិត្តិយស និងសេចក្តីសោមនស្សរីករាយរបស់មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា”។ យើងប្តេជ្ញាថានឹងនាំយកឧបករណ៍វេជ្ជសាស្រ្តដែលមានបច្ចេកវិទ្យាខ្ពស់និងផ្តល់ជូននូវសេវាកម្មវេជ្ជសាស្រ្តនិងការថែទាំសុខភាពដ៏ល្អបំផុតជូនលោកអ្នក។

    ដូច្នេះប្រសិនបើអ្នកកំពុងស្វែងរកសេវាថែទាំសុខភាពនៅឯក្រៅប្រទេស សូមអញ្ជើញមកកាន់មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ ព្រោះយើងអាចផ្តល់សេវាកម្មល្អដូចគ្នា ហើយលោកអ្នកអាចសន្សំពេលវេលានិងថវិការបស់អ្នកក្នុងការធ្វើដំណើរទៅក្រៅប្រទេសផងដែរ។

    យើងផ្តល់ជូននូវការយកចិត្តទុកដាក់ខ្ពស់លើសុខភាពមាតានិងទារកពីដំណាក់កាលមុននិងក្រោយពេលសម្រាលកូន។ បុគ្គលិកដែលមានជំនាញរបស់យើងរួមមានគ្រូពេទ្យកុមារ គ្រូពេទ្យជំនាញខាងសម្ភពនិងរោគស្ត្រីគឺមាននៅទីនេះដើម្បីជួយអ្នកនិងក្រុមគ្រួសាររបស់អ្នក។

    សុខភាពរបស់កុមារ ដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការលូតលាស់និងអភិវឌ្ឍន៍ផងដែរ។ សូមអញ្ជើញមកពិនិត្យអោយបានទៀតទាត់ ក្នុងការវាយតំលៃអំពីការលូតលាស់និងការអភិវឌ្ឍន៍ ការពិនិត្យរាងកាយនិងការចាក់ថ្នាំបង្ការរោគគឺចាំបាច់ចំពោះគុណភាពនៃការថែទាំ។ មន្ទីរពេទ្យររបស់យើង ផ្តល់ជូននូវសេវាថែទាំសុខភាពកុមារតាំងពីកំណើតរហូតដល់វ័យជំទង់។ យើងប្តេជ្ញាថានឹងផ្តល់ការថែទាំសុខភាពដែលមានគុណភាពខ្ពស់សម្រាប់កុមារដែលមានសុខភាពល្អក៏ដូចជាកុមារដែលមានជំងឺ និងគាំទ្រក្រុមគ្រួសាររបស់ពួកគេ មិនថាបញ្ហាធំឬតូចយ៉ាងណាយើងតែងតែនៅទីនេះដើម្បីជួយអ្នកទាំងអស់គ្នា។

    ផ្នែកសម្ភពនិងរោគស្ត្រីនិងពេទ្យកុមារ៖

    • សេវាកម្មសង្គ្រោះបន្ទាន់សម្រាប់ម្តាយនិងកូន ២៤/៧
    • សេវាកម្មសម្រាប់ព្យាបាលរោគស្ត្រីនិងកុមារគ្រប់បរភេទ
    • សេវាកម្មសំរាប់កម្មវិធីចាក់វ៉ាក់សាំងស្ត្រីនិងកុមារ
    • បន្ទប់សម្រាក់សំរាប់អ្នកជំងឺមានផាសុខភាព
    • បន្ទប់សំរាប់​សង្រ្គោះទារកទើបនឹងកើតមុនកាលកំណត NICU បន្ទប់សំរាប់សង្រ្គោះកុមាកំរិតធ្ងន់​PICU Service តាមស្តង់ដារអន្តរជាតិ
    • រថយន្តសង្គ្រោះបន្ទាន់ ២៤/៧
    • បន្ទប់សម្រាលបុត្រមានផាសុខភាព

    អំពី​មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ជាមន្ទីរពេទ្យថែទាំដែលមានការថែទាំកំរិតខ្ពស់គ្រប់គ្រងនិងដំណើរការដោយក្រុមហ៊ុន Bangkok Dusit Medical Services Public CO LTD (BDMS) បានបើកដំណើរការតាំងពីឆ្នាំ ២០១៤ ។

    អាសយដ្ឋាន លេខ 888 មហាវិថីសហពន្ធរុស្សី​​ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានី

    Hospital Hotline Call: +855 (0) 23 991 000/ +855(0)12991000

    Email: [email protected]

  • វគ្គផ្តាច់ព្រ័ត្រដ៏រំភើបអស្ចារ្យនៃព្រឹត្តិការណ៍ TIGER STREET FOOTBALL នាចុងសប្តាហ៍នេះនៅរាជធានីភ្នំពេញក្រោមវត្តមានបង្ហាញខ្លួនគាំទ្រតាមអនឡាញរបស់កំពូលកីឡាករ RIO FERDINAND

    វគ្គផ្តាច់ព្រ័ត្រដ៏រំភើបអស្ចារ្យនៃព្រឹត្តិការណ៍ TIGER STREET FOOTBALL នាចុងសប្តាហ៍នេះនៅរាជធានីភ្នំពេញក្រោមវត្តមានបង្ហាញខ្លួនគាំទ្រតាមអនឡាញរបស់កំពូលកីឡាករ RIO FERDINAND

    រាជធានីភ្នំពេញ – ថ្ងៃទី ២៨ ខែកុម្ភៈឆ្នាំ ២០២០  ក្នុងរយៈពេល ៨ ឆ្នាំជាប់ៗគ្នាចាប់នៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football  ព្រឹត្តិការណ៍នេះបាននាំមកជាថ្មីម្តងទៀតនូវសកម្មភាពប្រកួតដ៏ស្វិតស្វាញខ្លាំងក្លានៅលើទីលានកីឡាហ្វុតសាលដ៏ល្បីល្បាញនៅក្នុងខេត្តក្រុងចំនួន ៨ ទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលមានជាង ៦៧៧ ក្រុមនិងកីឡាករជាង ៤៧៣៩ នាក់ចូលរួមប្រកួតគាំទ្រយ៉ាងច្រើនក្នុងឆ្នាំ ២០២០ ដ៏អស្ចារ្យនេះ។

    ព្រឹត្តិការណ៍ Tiger Street Football កាន់តែធំនិងអស្ចារ្យដែលទទួលបានការពេញនិយមនៅតំបន់អាស៊ីអាគ្នេយ៍រួមមានប្រទេសកម្ពុជា វៀតណាម ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា។ នេះជាទីលានមួយដែលផ្តល់ឱកាសសំរាប់យុវជនដែលមានទេពកោសល្យក្នុងស្រុក ដើម្បីបញ្ចេញសមត្ថភាព ជំនាញ និងសេចក្តីក្លាហានរបស់ខ្លួន   ដើម្បីសម្រេចនូវមហិច្ឆិតា និងក្តីសុបិន្តរបស់ខ្លួន។ មានក្រុមកីឡាកឆ្នើមចំនួន ៦៤ ក្រុមចូលរួមប្រកួតប្រជែងមកដណ្តើមពានរង្វាន់ក្នុងវគ្គផ្តាច់ព្រ័ត្រ។

    កាន់តែអស្ចារ្យនោះ គឺការប្រកួតផ្ទាល់រវាងក្រុមជើងឯកTiger Street Football ឆ្នាំ ២០២០ និងកីឡាករបាល់ទាត់ថ្នាក់ជាតិជាមួយតារាសំដែងដ៏ល្បីរួមគ្នាក្រុម មានការលេងហ្គេមបាល់ទាត់សប្បាយសប្បាយជាច្រើនដើម្បីទទួលបានសំភារៈកីឡាស្អាតៗ មានការបោះពុម្ពឈ្មោះលើអាវកីឡាយកភ្លាមៗ និងការផ្តល់ជូនបទពិសោធន៍ដ៏អស្ចារ្យក្នុងក្លឹបទឹកកក​Tiger Crystal Igloo មានគំនូរសិល្បៈគូរភ្លាមៗនៅបាល់ ជាពិសេសមានកាន់តែក៏ក្រើកមានការ​ប្រគំតន្ត្រីរយៈពេល ៣ ថ្ងៃ ចូលរួមដោយកំពូលតារាល្បីៗជាច្រើនរូបចាប់ពីថ្ងៃទី ២៨ ខែកុម្ភៈដល់ថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២០។

    ព្រឹត្តិការណ៍ Tiger Street Football ឆ្នាំ ២០២០ មានការគាំទ្រពីវីរៈបុរសបាល់ទាត់របស់ប្រទេសអង់គ្លេសគឺ លោក Rio Ferdinand ដែលបំពេញតួនាទីជាអ្នកតំណាងផ្សព្វផ្សាយព្រឹត្តិការណ៍នេះ ហើយលោកត្រូវបានចាត់ទុកជាកីឡាករបាល់ទាត់ ដែលបានឈ្នះពានរង្វាន់ជាច្រើន និងជាខ្សែការពារដ៏ឆ្នើមផងដែរ។ លោក Rio Ferdinand នឹងចូលទស្សនាវគ្គផ្តាច់ព្រ័ត្រនេះតាមអនឡាញ លោកមានប្រសាសន៍ថា៖

    “ខ្ញុំពិតជាមានការសោកស្តាយយ៉ាងខ្លាំង ដែលខ្ញុំមិនអាចចូលរួមផ្ទាល់ជាមួយអ្នកទាំងអស់គ្នានាចុងសប្តាហ៍នេះក្នុងវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Tiger Street Football។ ដោយសារមានការរីករាលដាលនូវមេរោគកូរ៉ូណាថ្មីទូទាំងពិភពលោក ខ្ញុំបានសម្រេចចិត្តជៀសវាងការធ្វើដំណើរទៅកាន់ប្រទេសក្រៅ។ ខ្ញុំទន្ទឹងរង់ចាំមកទស្សនាប្រទេសកម្ពុជាជាលើកដំបូងសម្រាប់រូបខ្ញុំក្នុងថ្ងៃណាមួយ និងចូលរួមក្នុងព្រឹត្តិការណ៍នេះ ហើយខ្ញុំសូមសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង និងសុំការអធ្យាស្រ័យ និងការយោគយល់ពីបងប្អួនទាំងអស់ដែលចូលរួមក្នុងកម្មវិធីនេះ។ ខ្ញុំសូមឆ្លៀតយកឱកាសនេះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនមិត្តអ្នកគាំទ្រទាំងអស់នៅកម្ពុជា ដែលបន្តគាំទ្ររូបខ្ញុំ​​និង​ការ​យោគយល់​របស់​អ្នក ខ្ញុំសូមកោតសរសើរ និងសូមជូនពរកីឡាករទាំងអស់មានសំណាងល្អក្នុងការប្រកួតខាងមុខនេះ។ ខ្ញុំទន្ទឹងរង់ចាំទស្សនាកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រនេះនៅលើទំព័រហ្វេសប៊ុករបស់ស្រាបៀរថៃហ្គ័រ ហើយសង្ឃឹមថានឹងមានឱកាសម្តងទៀតមកទស្សនាប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះដោយមានការគាំទ្រពីស្រាបៀរថៃហ្គ័រ។”

    លោក Rio Ferdinand នឹងមានវត្តមានគាំទ្រការប្រកួតនេះពីចម្ងាយតាមអនឡាញដើម្បីបង្ហាញសេចក្តីសាទរគាំទ្រកីឡាករបាល់ទាត់ និងបង្ហាញពីការប្តេជ្ញាចិត្តមោះមុតរបស់ខ្លួនចំពោះព្រឹត្តិការណ៍ Tiger Street Football ជាទីលានមួយសម្រាប់ពួកគេបញ្ចេញសមត្ថភាព និងការតាំងចិត្តដ៏មោះមុតក្នុងការសម្រេចនូវមហិច្ឆិតា និងក្តីស្រមៃរបស់ខ្លួន។  លោកនឹងចូលរួមវគ្គសម្ភាសន៍ផ្ទាល់ជាមួយអ្នកសារព័ត៌មាន ក្នុងស្រុក ធ្វើឡើងនៅថ្ងៃសុក្រទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោង ៦:៣០ ល្ងាច ( ១១ ព្រឹកតាមម៉ោងតំបន់ GMT ) ។ លោកក៏នឹងចូលរួមក្នុងការធ្វើវីដេអូដែលបង្ហាញសារគាំទ្រដល់ក្រុមកីឡាករចំនួន ៦៤ ក្រុមចុងក្រោយដែលបានឈានទៅវគ្គផ្តាច់ព្រ័ត្រដើម្បីដណ្តើមយកកៅអីជាក្រុមកំពូលឈ្នះពានជើងឯក និងអបអរសាទររដូវកាលឆ្នាំដ៏អស្ចារ្យមួយទៀតសម្រាប់ព្រឹត្តិការណ៍ Tiger Street Football ប្រចាំឆ្នាំ។

    ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍ Tiger Street Football ឆ្នាំ ២០២០ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH.

    រីករាយពិសាស្រាបៀរ ថៃហ្គ័រ ដោយទំនួលខុសត្រូវ


  • រាជិនីសំឡេងស្រទន់ មាស សុខសោភា គ្រងតំណែងទូតសុឆន្ទៈឆ្នើម Synovy

    រាជិនីសំឡេងស្រទន់ មាស សុខសោភា គ្រងតំណែងទូតសុឆន្ទៈឆ្នើម Synovy

    យោងតាមការបង្ហោះរបស់កំពូលតារាចម្រៀងស្រីប្រចាំផលិតកម្មថោនបានឱ្យឃើញ អ្នកនាង មាស សុខសោភា គ្រងតំណែងជា «ទូតសុឆន្ទៈឆ្នើម Synovy » ។ ទោះបីជាអ្នកនាងបានគ្រងតំណែងទូតសុឆន្ទៈកាលពីឆ្នា ២០១៩ តែបេសកកម្មរបស់អ្នកនាងត្រូវបានមហាជនជាច្រើនគាំទ្រ និងទទួលអត្ថប្រយោជន៍យ៉ាងពីការថែរក្សាសម្រស់រូបឱ្យស្អាតដូចអ្នកនាង។

    អ្នកនាង មាស សុខសោភា រៀបរាប់អារម្មណ៍អារម្មណ៍រំភើបដែលនាងត្រូវបានក្រុមហ៊ុនបន្តតំណែងឱ្យជាដៃគូសហការ និង ជាទូតសុឆន្ទៈថា «រយៈពេលនៃការប្រើប្រាស់ Fiber Synovy មិនត្រឹមតែធ្វើនាងខ្ញុំមានសាច់ភ្លឺ ស្អាត និង មានសុខភាពល្អ ដោយសារតែជាតិពុលត្រូវបានកម្ចាត់ជាប្រចាំប៉ុណ្ណោះទេ ផលិតផលក៏ធ្វើឱ្យនាងមានអារម្មណ៍ល្អ និងស្រស់ស្រាយជាប្រចាំផងដែរ»។ អ្នកនាងប្រកាសណែនាំឱ្យប្រើប្រាស់ដើម្បីសុខភាព និង ជួយផ្នែកសម្រស់ ដោយកញ្ញាក៏ប្រកាសថានេះគឺជាផលិតផលគុណភាពល្អគ្មាន២ ក្នុងចំណោម Fiber ដែលកញ្ញាធ្លាប់ប្រើប្រាស់។

    គួរបញ្ជាក់ផងដែរថា តារាចម្រៀង មាស សុខភាព នឹងនៅតែបន្តតំណែងជា Brand Ambassador ឬ ជាទូតសុឆន្ទៈរបស់ផលិតផលប្រចាំក្រុមហ៊ុនFood import & Export ដោយមិនកំណត់នោះទេ បើទោះជាផលិតផលនេះបានក្លាយជាផលិតដែលមានទីផ្សារឈរជើងទៅហើយ៕

  • ចោម ក្វាន់ ៖ « ធ្វើជាមនុស្សកុំបោះបង់ការព្យាយាម »

    ចោម ក្វាន់ ៖ « ធ្វើជាមនុស្សកុំបោះបង់ការព្យាយាម »

    យោងតាមហ្វេសប៊ុករបស់តារាហ្វេសប៊ុកអ្នកនាង ចោម ក្វាន់ គេស្គាល់ថាជាបងប្អូនស្រីរបស់អ្នកនាង ដេន នីក្វាន់ បានបង្ហោះសារលើកទឹកចិត្តដល់មហាជន និងកូនក្រុមរបស់អ្នកនាង ជាកម្លាំងបណ្ដាលចិត្តឱ្យខិតខំប្រឹងប្រែងក្នុងការរកស៊ីពង្រឹងមុខជំនួញ។ ​អ្នកនាង ចោម ក្វាន់​ បានបង្ហើបពីប្រវត្តិកូនក្រុមឈ្មោះ​អ្នកនាង ឌី ដែលមានប្រវត្តិកម្សត់ ស្ដាប់ហើយចង់ស្រក់ទឹកភ្នែក។

    តាមការបញ្ជាក់ អ្នកនាង ឌី ថា​ កាល​ពី​មួយ​ឆ្នាំ​មុន​ខ្លួន​ទទួល​បាន​កាដូ​រថយន្ត​ម៉ាក​ Visto ១​គ្រឿង​យ៉ាង​ស្រស់​ស្អាត​ពី​អ្នក​នាង ចោម​ ក្វាន់ ​​។ ប៉ុន្តែ​មក​ដល់​ឆ្នាំ​២០២០ នេះ​អ្វី​ដែល​អ្នកនាង នឹក​ស្មាន​មិន​ដល់​នោះ​គឺ​​ខ្លួន​បាន​ទទួលកាដូ​​រថយន្ត​ Prius មួយ​គ្រឿង​​ទៀត​ពី​អ្នកនាង ចោម ក្វាន់ ដែល​ជា​មេ​ដ៏​ល្អ​ម្នាក់​តែង​តែ​ចែក​រំលែក​បទពិសោធន៍​ល្អ​ៗ​ដល់​កូន​ក្រុម។ ជាមួយ​គ្នា​នេះ​ដែរ​អ្នកនាង ឌី ក៏​បាន​រៀបរាប់​បន្ថែម​ថា៖” ជា​ដំបូង​ខ្ញុំ​សូមអរគុណ​ដល់​មេ​របស់​នាង​ខ្ញុំ គឺ​បង​ស្រី ចោម ក្វាន់ ដែល​តែង​តែ​​ចែក​រំលែក​បទ​ពិសោធន៍​ល្អ​ៗ​គំនិត​រក​ស៊ីសព្វ​គ្រប់​បែប​យ៉ាង​​ដល់​រូប​ខ្ញុំ​ និយាយ​ឡើង​ចង់​តែ​យំ​ទេ​ នេះ​គឺ​ជា​អារម្មណ៍​ពិត​របស់​ខ្ញុំ​អគុណ​ដល់​គ្រួសារ​ DNK”។ អ្នកនាង បញ្ជាក់​ថា មុន​ជួប​អ្នកនាង ចោម ក្វាន់ មុន​ដំបូង​ឡើយ​ខ្លួន​​បាន​រក​ស៊ី​ជាមួយ​ក្រុម​ហ៊ុន​ថែរក្សា​សម្រស់​មួយ តែ​គ្មាន​ថវិកា​នោះ​ទេ​ពេល​នោះ​​​​មាន​តែ​៨០០ដុល្លារ​តែ​ប៉ុណ្ណោះ ហើយ​ចង​ការ​គេ​ទៀត តែ​មិន​ទទួល​បាន​ជោគជ័យ​អ្វី​ឡើយ។ ប៉ុន្តែ​ក្រោយ​បាន​ជួប​​អ្នកនាង ចោម ក្វាន់ ដែល​ជា​មេ​​ល្អ​ និង​គំរូ​សម្រាប់​កូន​ចៅ​នោះ​ឃើញ​​ថា ការ​រក​ស៊ី​របស់​អ្នកនាង ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ពី​មួយ​ខែ​ទៅ​មួយ​ខែ​​​​មាន​តែ​ភាព​ជោគ​ជ័យ​គ្រប់​ពេល​។

    យ៉ាងណាមិញ អ្នកនាង ចោម ក្វាន់ បានផ្ដាំសារទៅកាន់មហាជនទូទៅថា « ធ្វើជាមនុស្សកុំបោះបង់ការព្យាយាម » បន្ទាប់ពីអ្នកនាងជួយជ្រោមជ្រែងកូនក្រុមខាងលើឱ្យក្លាយជាស្ត្រីរឹងមាំ៕

  • មួយបទនេះ នាយ គ្រឿន ឱបថើប កាចុប ពេញៗប្លង់តែម្ដង

    មួយបទនេះ នាយ គ្រឿន ឱបថើប កាចុប ពេញៗប្លង់តែម្ដង

    តារាកំប្លែង​ និង​សម្ដែង​ដ៏​មាន​ប្រជាប្រិយភាព​នាយ គ្រឿន បាន​ធ្វើ​ឲ្យ​​អ្នកគាំទ្រ​ មាន​ការ​ភ្ញាក់​ផ្អើល​​យ៉ាង​ខ្លាំង​ក្រោយ​ពីនាយ​ចេញ​ MV បទ​ចម្រៀង​មួយ​បទ​ឱបថើប កាចុប ដែល​គ្រប់​គ្នា​ស្គាល់​ថា​ជា​ប្អូន​ប្រុស​នាយ ចយ គ្មាន​ប្រណីដៃ។ MV បទ​ចម្រៀង​ដែល​នាយ គ្រឿន ចាប់​ឱប​ថើប​ កាចុប គ្មាន​ប្រណីដៃ​នោះ​មាន​ចំណង​ជើង​ថា “តិចនិចញ៉ែ” ដែល​នាយ ចាប់​ដៃ​គូ​ច្រៀង​រួម​គ្នា​ជាមួយ​​លោក ឌីអូ។ បទនេះមិនត្រឹមតែពីរោះ​ប៉ុណ្ណោះទេ សូម្បីតែការ​សម្តែងក៏មានភាពទាក់ទាញផងដែរ ដែលអាចធ្វើឱ្យអ្នកទស្ស​នាជក់ចិត្ត ជាពិសេសឈុតចុងក្រោយតែម្តង ធ្វើឱ្យពុក​ម៉ែ​បង​ប្អូន​អស់សំណើច សើចចុក​ពោះគ្រប់ៗគ្នា។

    ជារៀងរាល់ឆ្នាំ នាយ គ្រឿន តែងតែចេញបទចម្រៀងចូលឆ្នាំដើម្បីឱ្យពុកម៉ែបងប្អូនបានរាំសប្បាយភ្លេចអស់នៅទុក្ខកង្វល់។បើទោះបីជាសំឡេងនាយនៅមានលក្ខណៈកំប្លែង និងរណ្ដំចិត្តដូចតារាចម្រៀងដទៃ ក៏ប៉ុន្ដែមហាជនជាច្រើនពោលថា ពីរោះមួយបែប អាចទទួលយកបាន។ បទចម្រៀងថ្មីមួយបទរបស់នាយគ្រឿនមានចំណងជើងថា “តិចនិចញ៉ែ” នេះ ទើបតែបង្ហោះនៅលើឆាណែលយូធូប Hokpi Music កាលពីថ្ងៃម្សិលមិញនេះទី ២៦ ខែកុម្ភៈ ឆ្នាំ២០២០ តែមានអ្នកចូលទស្សនាជិត ១ លាននាក់ហើយ។

    សូមជម្រាបបញ្ជាក់ថា បទចម្រៀងនេះជាការបកស្រាយរួមគ្នារវាង នាយគ្រឿន នឹងលោក ឌីអូ ដែលជាអ្នកនិពន្ធបទចម្រៀងនេះផ្ទាល់តែម្ដង។យ៉ាងណាមិញ ចង់ដឹងថាតើនាយ គ្រឿនបកស្រាយបទចម្រៀងនេះជាមួយនឹងលោក ឌីអូ ពិរោះនឹងកំប្លែងដល់កម្រិតណានោះសូមប្រិយមិត្តអ្នកអាន ទាំងអស់ទស្សនាវីដេអូនៃការបកស្រាយបទចម្រៀងរបស់លោកនៅខាងក្រោមនេះទាំងអស់គ្នា ហើយកុំភ្លេចណា សើចទាំងអស់គ្នា ដើម្បីបំបាត់ទុក្ខកង្វល់។ សូមទស្សនាវីដេអូខាងក្រោមនេះ៖

  • ស្ងាត់ៗ កំពូលតារាចម្រៀង ព្រាប សុវត្ថិ ទិញខុនដូតម្លៃជាង៣០ម៉ឺនដុល្លារ

    ស្ងាត់ៗ កំពូលតារាចម្រៀង ព្រាប សុវត្ថិ ទិញខុនដូតម្លៃជាង៣០ម៉ឺនដុល្លារ

    នៅពេលថ្មីៗនេះ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់កំពូលតារាចម្រៀងប្រុស ព្រាប សុវត្ថិ បានបង្ហោះរូបភាពជាច្រើន ដែលបានឱ្យដឹងថា លោកបានចំណាយប្រាក់អស់ប្រមាណ៣០ម៉ឺនដុល្លារ ដើម្បីទិញខុនដូរដែលមានទីតាំងល្អនៅទល់មុខមាត់ទន្លេ។

    កំពូលតារាចម្រៀងប្រុសប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះ មិនត្រឹមតែគេដឹងថា ជាតារាល្បីដែលសំបូរទ្រព្យប៉ុណ្ណោះទេ លោកក៏ជាម្ចាស់ចម្ការស្វាយចន្ទីររាប់សិបហិកតារនៅខេត្តរតនៈគីរី និង មានដីច្រើនកន្លែង បន្ថែមពីវីឡាបែបខ្មែរនៅកណ្ដាលភ្នំពេញ និងជាម្ចាស់ខុនដូរតម្លៃរបស់ម៉ឺនដុល្លារទៀត។

    តាមការបញ្ជាក់របស់ លោក ព្រាប សុវត្ថិ បង្ហោះថា លោកបានទិញនដូ Morgan Enmaison តម្លៃជិតកន្លះលានដុល្លារនេះ តាំងពីគម្រោងខុនដូដ៏ធំ ដែលបានឈរជើង នៅលើអតីតបន្ទាយទាហានជើងទឹកចាស់ ក្នុងទំហំផ្ទៃដី2.5 ហិចតានេះ បុកគ្រឹះសាងសង់ក្ដៅៗម្លេះ ខណៈដែលខុនដូររបស់លោក មកទល់ពេលនេះ គឺបានឡើងថ្លៃជិតកន្លះលានដុល្លារទៅហើយ។ នេះជាគម្រោងខុនដូ ដែលបានសាងសង់រហូតដល់ទៅ5អាគារធំៗ ដែល អាគារទី1 និងទី 6 មានកម្ពស់ 47 ជាន់ អាគារទី2 និងទី 5 មានកម្ពស់ 53ជាន់ និងអាគារទី3 នៅកណ្តាលគេ មានកម្ពស់70ជាន់ នេះ កំពុងក្លាយជាគម្រោងខុនដូដែលទាក់ទាញយ៉ាងខ្លាំង ដោយសារតែក្នុងគម្រោងនេះ ក្រៅពីមានខុនដូជាង6០០០យូនីត ក៏មានកន្លែងចតរថយន្តដែលអាចផ្ទុករថយន្តបានដល់ជាង២ពាន់រថយន្ត និងត្រូវបានស្ថាបនា ដើម្បីធ្វើឱ្យអ្នករស់នៅក្លាយជាមនុស្សស៊ីវិល័យ និងស័ក្តសមជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ហើយរស់នៅប្រកបដោយសុវត្តិភាពខ្ពស់។ ទីតាំងនេះ សមស្របនឹងខ្យល់អាកាសបរិសុទ្ធ និងអាចមើលឃើញទេសភាពទន្លេទាំង៣ពីលើអាគារ គឺទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ដែលអំណោយផលសម្រាប់សុខភាព និងទាក់ទាញកំពូលតារាល្បីល្បាញឱ្យបោះទុនភ្លាមទិញទុកស្នាក់នៅបែបស៊ីវិល័យ។