Author: អេបិល

  • ផលិតផលគ្រឿងសំអាងដ៏ល្បីឈ្មោះម៉ាក LIV White Diamond បង្ហាញខ្លួននៅលើទីផ្សារកម្ពុជាហើយ

    ផលិតផលគ្រឿងសំអាងដ៏ល្បីឈ្មោះម៉ាក LIV White Diamond បង្ហាញខ្លួននៅលើទីផ្សារកម្ពុជាហើយ

    បន្ទាប់ពីបានបង្ហាញខ្លួន និងចរាចរណ៍យ៉ាងទូលាយនៅលើទីផ្សារតាមបណ្តាប្រទេសមួយចំនួនអស់រយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ  បច្ចុប្បន្ន ផលិតផលថែរក្សាសម្ផស្ស និងគ្រឿងសំអាងដ៏ល្បីឈ្មោះប្រចាំនៅក្នុងប្រទេសថៃ ម៉ាក LIV White Diamond ចាប់ផ្តើមមានវត្តមាននៅកម្ពុជាយើងហើយ ខណៈដែលផលិតផលលើវិស័យមួយនេះជាច្រើនទៀតកំពុងតែមានការប្រកួតប្រជែងយ៉ាងខ្លាំង ។

    អ្នកនាង Vicki Sunisa ដែលជាកំពូលតារាសម្ដែងស្រីដ៏ល្បីឈ្មោះ និងម្ចាស់ម៉ាកសញ្ញាផលិតផលគ្រឿងសំអាងដ៏ល្បីមួយនេះ បានលើកឡើងនៅក្នុងអង្គសន្និសីទសារព័ត៌មាននៃការបង្ហាញខ្លួនលើកដំបូងនៅលើទីផ្សារកម្ពុជាកាលពីរសៀលថ្ងៃទី14 ខែកក្កដា ឆ្នាំ2018 កន្លងទៅ នៅសណ្ឋាគារ សូហ្វីតែល យ៉ាងដូច្នេះថា ៖ ចំពោះផលិតផល LIV White Diamond នេះ មិនមែនទើបតែបង្កើតឡើងថ្មីនោះទេ ប៉ុន្តែវាបានចរាចរណ៍យ៉ាងទូលាយជាច្រើនឆ្នាំមកហើយនៅតាមបណ្តាប្រទេសមួយចំនួនដូចជា មីយ៉ាន់ម៉ា ចិន ឡាវ ជាពិសេសប្រទេសថៃតែម្ដង ដែលក្នុងនោះក៏មានអ្នកសិល្បៈ ជាតារាសម្ដែង ក៏បាននិយមគាំទ្រប្រើប្រាស់ផលិតផលម៉ាកនេះផងដែរ ។ អ្នកនាងបានបន្តទៀតថា ៖ ដោយសាតែសម្លឹងឃើញពីការយល់ដឹងកាន់តែច្បាស់លើការថែរក្សាសម្រស់របស់ប្រជាជនកម្ពុជាមានការកើនឡើងនោះ អ្នកនាងបានសម្រេចចិត្តធ្វើការបែងចែកផលិតផលដែលមានម៉ាកសញ្ញាដ៏ល្បីរបស់ខ្លួនមកកាន់ទីផ្សារកម្ពុជា តាមរយៈកិច្ចសហការជាមួយដៃគូប្រចាំនៅកម្ពុជា « LIV White Diamond Cambodia» ។

    លោក ចនសុន ដែលជាអ្នកតំណាងចែកចាយប្រចាំនៅកម្ពុជា ក៏បានថ្លែងនៅក្នុងពិធីខាងលើនេះផងដែរថា ៖ លោកមិនមានភាពស្ទាក់ស្ទើរក្នុងការសម្រេចចិត្តចាប់ជាដៃគូ ដើម្បីនាំចូល និងចែកចាយនូវផលិតផលគ្រឿងសំអាងម៉ាក LIV White Diamond នេះនោះឡើយ ព្រោះលោកបានយល់ដឹង និងស្គាល់យ៉ាងច្បាស់ពីតម្រូវការរបស់អ្នកប្រើប្រាស់ផលិតផលថែរក្សាសម្រស់នៅកម្ពុជា ជាពិសេស លោកមានជំនឿចិត្តយ៉ាងមុតមាំក្នុងការទទួលបានចំណែកទីផ្សារប្រកបដោយភាពជោគជ័យ ព្រោះតែផលិតផលម៉ាក LIV White Diamond ពិតជាមានគុណភាពល្អ ផលិតចេញពីវត្ថុធាតុដើមបែបធម្មជាតិពិតៗពីប្រទេសជប៉ុន ក្រោមបច្ចេកទេសរបស់សហរដ្ឋអាមេរិក ស្របតាមកម្រិតស្ដង់ដា និងមានការទទួលស្គាល់ពីស្ថាប័នពាក់ព័ន្ធយ៉ាងត្រឹមត្រូវ។

    ចំពោះផលិតផល ដែលជាម៉ាកដ៏ល្បីបំផុតប្រចាំប្រទេសថៃ « LIV Wite Dianomd » មានច្រើនប្រភេទ រួមមានដូចជា ម្សៅផាត់ ក្រែមការពារកំដៅថ្ងៃ ក្រែមលាបបបូរមាត់ ឡេលាបស្បែក ឡេលាបមុខឱ្យស សេរ៉ូមជំនួយស្បែក រួមជាមួយនឹងផលិតផលជាច្រើនប្រភេទទៀត ។ សូមជម្រាបបន្ថែមថា ខណៈនេះផលិតផលដ៏ល្បីមួយនេះ កំពុងធ្វើការសហការ និងស្វែងរកដៃគូចែកចាយយ៉ាងធំទូលាយនៅក្នុងប្រទេសកម្ពុជា ។ ដូច្នេះសម្រាប់ អតិថិជន ដែលជាអ្នកគាំទ្រ ក៏ដូចជាអាជីវករ ដែលមានបំណងធ្វើជាអ្នកចែកចាយបន្ត អាចធ្វើការទំនាក់ទំនងមកកាន់ក្រុមហ៊ុនផ្ទាល់តែម្ដងតាមរយៈ Facebook : LIV White Diamond Cambodia ៕

  • ព្រះមហាក្សត្រ ព្រះរាជប្រទានងារ ឧកញ៉ា ជូន លោក ឡេង ណាវ៉ាត់ត្រា

    ព្រះមហាក្សត្រ ព្រះរាជប្រទានងារ ឧកញ៉ា ជូន លោក ឡេង ណាវ៉ាត់ត្រា

    លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានបញ្ជាក់ឱ្យដឹងថា លោក ឡេង ណាវ៉ាត់ត្រា គឺជាអតីតពលករនៅប្រទេសកូរ៉េ ហើយបានមកចូលរួមក្នុងវិស័យសិល្បៈនៅកម្ពុជា និងបានរួមចំណែក ក្នុងកម្មវិធីមនុស្សធម៌ ក្នុងវិស័យអភិវឌ្ឍន៍សង្គមជាច្រើន ក្នុងនោះបានជួយដល់កាកបាតក្រហមកម្ពុជា ជួយដល់ជនក្រីក្រ និងបានជួយដល់ពលរដ្ឋដែលជួបគ្រោះមហន្តរាយផងដែរ ។

    លោក ហេង ឡុង ដែលបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកបានបង្ហាញឱ្យឃើញថា អតីតពលករនៅកូរ៉េ និងជាម្ចាស់បុរី ឡេង ណាវ៉ាត់ត្រា គឺ ទទួលបានងារជាឧកញ៉ា កាលពីថ្ងៃទី6 ខែកក្កដា ឆ្នាំ2018 កន្លងទៅថ្មីៗនេះ ត្រូវបាន សម្តេចព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំង ឈ្មោះ ឡេង ភត្រា ហៅលោក ឡេង ណាវ៉ាត់ត្រា ជាឧកញ៉ា យោងតាមសេចក្តី ក្រាបបង្គំ ទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

  • តារាស្រី Kylie Jenner ក្លាយជាមហាសេដ្ឋវ័យក្មេងជាងគេនៅលើពិភពលោក

    តារាស្រី Kylie Jenner ក្លាយជាមហាសេដ្ឋវ័យក្មេងជាងគេនៅលើពិភពលោក

    បើការតាមការចេញផ្សាយរបស់គេហទំព័រទស្សនាវដ្តី Forbes បានឱ្យដឹងថា កូនស្រីពៅរបស់ត្រូកូល Kardashian មានវ័យ 21 ឆ្នាំ គឺនាង Kylie Jenner ត្រូវបានប្រកាសឱ្យដឹងថា នាងក្លាយជាមហាសេដ្ឋីវ័យក្មេងជាងគេនៅលើពិភពលោកនេះ ដែលមានទ្រព្យសម្បិត្តច្រើនមហាសាលនៅក្នុងសហរដ្ឋអាមេរិក ។ បន្ទាប់ពីនាងបានបើកក្រុមហ៊ុនគ្រឿងសម្អាងមានឈ្មោះ “Kylie Cosmetics” កាលពី 2 ឆ្នាំមុន ។

    បើតាមការរៀបលំដាប់លេខរៀងរបស់ទស្សនាវដ្ដី Forbes បានសរសេរថា តារាស្រី Kylie Jenner បានក្លាយជាសមាជិកក្រុមគ្រួសារអ្នកមានទ្រព្យសម្បិត្តស្ដុកស្ដមទៅហើយ ដោយសារតែនាងបានប្រើប្រាស់កេរិ្ដឈ្មោះភាពល្បីល្បាញរបស់នាង តាមរយៈប្រព័ន្ធផ្សាយ និងបណ្ដាញសង្គមនានា ដែលមានអ្នកតាមដានរាប់លាននាក់ ក្នុងការផ្សព្វផ្សាយពីគ្រឿងសម្អាងរបស់នាង ដែលជាហេតុនាំឱ្យជំនួញរបស់នាងជោគជ័យទាំងទូពិភពលោក។

    គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ទស្សនាវដ្តីForbes បានឱ្យចំណាត់ថ្នាក់តារាស្រី Kylie Jenner ជាសេដ្ឋនីទី 1 របស់ពិភពលោក មានវ័យក្មេងជាងគេបង្អស់ និងមានទ្រព្យសម្បត្តិជាង 900 ដុល្លារសហរដ្ឋអាមេរិក និងក្លាយជាសេដ្ឋនីដែលបានប្រើប្រាស់សមត្ថភាពខ្លួនផ្ទាល់ ក្នុងការកសាងភាពមានបាន។ មិនតែប៉ុណ្ណោះ នាងបានដណ្ដើមតំណែងរបស់បិតាបង្កើតហ្វេសប៊ុកវ័យក្មេង ដែលមានទ្រព្យសម្បត្តិច្រើនជាងគេកាលពីអាយុ 23 ឆ្នាំ គឺលោក Mark Zuckerberg ៕

  • Justin Biber ឱបថើបគូដណ្ដឹងក្នុងឈុតសម្លៀកបំពាក់សិចស៊ីក្ដៅសាច់

    Justin Biber ឱបថើបគូដណ្ដឹងក្នុងឈុតសម្លៀកបំពាក់សិចស៊ីក្ដៅសាច់

    តាមរយៈសារព័ត៌មាន Teenee បានចេញផ្សាយនៅថ្ងៃទី 16 ខែកក្កដា ឆ្នាំ 2018 នេះ បានឱ្យដឹងថា តារាចម្រៀងប្រុស Justin Biber បានបង្ហោះរូបភាពផ្អែមល្ហែមឱបថើបបឺតមាត់គ្នាជាមួយគូដណ្ដឹងរបស់នៅបណ្ដាញទំនាក់ទំនងសង្គម IG នៅក្នុងឈុតសម្លៀកបំពាក់សិចស៊ីក្ដៅសាច់ ដែលទាក់ទាញចិត្តអ្នកគាំទ្ររហូតដល់មានអ្នកចុច Like ដល់ទៅ 6 លាននាក់ ក្នុងរយៈពេល 8 ម៉ោង។

    សូមជម្រាបផងដែរថា គូដណ្ដឹងរបស់តារាចម្រៀងប្រុសរូបនេះត្រូវបានគេស្គាល់ថាជាកញ្ញា Haley Baldwin ដែលអ្នកទាំងពីរចាប់ផ្ដើមស្គាល់គ្នាតាំងពីអំឡុងឆ្នាំ 2009 និងបានទំនាក់ទំនងស្នេហាគ្នារយៈពេល 1 ឆ្នាំ ។ គូស្នេហ៍ទាំងពីរនោះ ជាគូស្នេហ៍វ័យក្មេង ការចាប់ផ្ដើមស្នេហាដំបូងរបស់ពួកគេ គេមើលឃើញថាដូចជាភ្លើងចំបើងដែលឆាបឆេះតែមួយឆាវប៉ុណ្ណោះ។ លុះដល់ឆ្នាំ 2015 ពួកគេទាំងពីបានធ្វើការចាប់ផ្ដើមទំនាក់ទំនងស្នេហាសារជាថ្មី និងបានបង្ហោះរូបគូឱ្យមហាជនបានដឹងផងដែរ។ រហូតដល់ឆ្នាំ 2016 អ្នកទាំងពីរ បានចាប់ផ្ដើមបង្ហាញសកម្មភាពផ្អែមល្ហែមខ្លាំងឡើងៗ ដូចជាឱបថើបបឺតមាត់គ្នា និង មានរូបភាពខ្លះទៀត បានពីភាពសិចស៊ីនៅលើគ្រែតែម្ដង រហូតដល់អ្នកគាំទ្រលាន់មាត់ថា « គូស្នេហ៍សិចស៊ីរោលរាល »។

    ដើម្បីឱ្យកាន់តែជាក់ច្បាស់បន្ថែម សូមទស្សនារូបភាពទាំងអស់ខាងក្រោមនេះ៖

  • បារាំង លើក​ពាន World Cup ជាលើក​ទី​២ ក្រោយ​ផ្តួល​ក្រូ​អាស៊ី ចាស់​ដៃ​នៅ​ម៉ូស្គូ

    បារាំង លើក​ពាន World Cup ជាលើក​ទី​២ ក្រោយ​ផ្តួល​ក្រូ​អាស៊ី ចាស់​ដៃ​នៅ​ម៉ូស្គូ

    ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​បារាំង បាន​ឈ្នះពាន World Cup ជាលើក​ទី​២ តាម​រយៈ​ការ​បញ្ចប់​ក្តី​សុបិន​របស់​​ក្រុម​ជម្រើស​ជាតិ​​ក្រូ​អាស៊ី នៃការលើកពាន​ជាលើក​ទី​១ តាមរយៈ​ការ​ដណ្តើម​បាន​ជ័យជម្នះក្នុងលទ្ធ​ផល ៤-២ កាល​ពី​ថ្ងៃ​អាទិត្យ ក្នុង​ការ​ប្រកួត​មួយ​ក្នុង​ចំណោម​ការ​ប្រកួត​ដ៏​រំភើប​បំផុត​​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ សម្រាប់​រយៈពេល​ជាច្រើន​ទស​វត្សរ៍កន្លង​មក​នេះ​។

    បារាំង បាន​នាំ​មុខ ២-១ នៅ​ត្រឹម​តង់​ទី​១ ក្រោយពី​ការ​ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួន​ឯង​ពី​ខ្សែ​ប្រយុទ្ធ Mario Mandzukic និង​ការ​ស៊ុត​បាល់​ប៉េណាល់​១​គ្រាប់​ពី Antoine Griezmann ដែល​ត្រូវ​បាន​ផ្តល់​ឲ្យ​ដោយ​វី​ដេអូ​ជំនួយ​ការ​អាជ្ញា​កណ្តាល (VAR) ខណៈ​ដែល Ivan Perisic បាន​តាមស្មើ​វិញ​ក្នុង​រយៈពេល​ដ៏ខ្លី​សម្រាប់​ក្រុម​ជម្រើស​ជាតិក្រូ​អាស៊ី​។ គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​យ៉ាងល្អ​ពីសំណាក់​ខ្សែ​បម្រើ Paul Pogba និង​ខ្សែ​ប្រយុទ្ធ Kylian Mbappe នៅ​ពាក់​កណ្តាល​តង់​ទី​២ បាន​ជួយ​ឲ្យ​បារាំង ស្ថិតនៅ​ផ្លូវ​ឆ្ពោះ​ទៅកាន់​កា​រលើកពាន Mandzukic បាន​វាយ​បក​១​គ្រាប់​ទៀត​ដោយ​សារ​តែ​ការ​ធ្វេស​ប្រហែស​របស់​អ្នក​ចាំទី Hugo Lloris ដើម្បី​បង្កើត​ឲ្យ​មាន​​ការ​រន្ធត់​ចិត្ត​ក្នុង​រយៈពេល​២០​នាទីចុងក្រោយ​។

    ទោះ​បី​ជា​យ៉ាង​ណា បារាំង បាន​​​រា​រាំង​ការ​វាយ​សម្រុក​យ៉ាងល្អ​របស់​ក្រូ​អាស៊ី ដើម្បី​លើកពាន World Cup ជាលើក​ទី​២ ក្រោយពី​ការ​ឈ្នះពាន​ជាលើក​ទី​១​របស់​ពួកគេ​នៅលើ​ទឹកដីខ្លួន​ឯង​កាលពី​២០ឆ្នាំ​មុន និង​មិន​បណ្តោយ​ឲ្យ​មាន​ការ​ខកចិត្ត​ជាលើក​ទី​២កាលពី​២ឆ្នាំមុន ដែល​នៅ​ពេល​នោះ​ពួក​គេ​បាន​រង​បរា​ជ័យ​​ក្នុង​ព្រឹត្តិ​ការណ៍ Euro វគ្គ​ផ្តាច់​ព្រ័ត្រ ក្រោមស្នា​ដៃក្រុម​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គាល់ នៅ​ទីក្រុង​ប៉ារីស​​។ ក្រោយ​ពី​ត្រូវ​បាន​លើក​បោះ​ចុះ​ឡើង​ដោយ​កីឡាករ​របស់​លោក​បន្ទាប់​ពី​​ការ​ប្រកួត​ក្រោម​ដំណក់​ទឹកភ្លៀង លោក Didier Deschamps គ្រូបង្វឹក​របស់​បារាំង បាន​ឲ្យ​ដឹង​ថា៖ «ពិត​ណាស់​​អស្ចារ្យ​ណាស់​។ វា​ជា​ក្រុម​វ័យ​ក្មេង​មួយ​ដែល​ស្ថិតក្នុង​ចំណាត់​ថ្នាក់​​កំពូល​លលើ​ពិភព​លោក​។ ម្ចាស់​ជើង​ឯក​ខ្លះ​មាន​វ័យ​ត្រឹម​តែ​១៩​ឆ្នាំ​ប៉ុណ្ណោះ​»​៕


    ប្រភពពី៖ Reuters

  • តារាសម្ដែងល្បីរបស់ថៃ នាង Vicki Sunisa បង្ហាញវត្តមានដំបូងនៅកម្ពុជា ជាមួយផលិតផលគ្រឿងសម្អាង LIV

    តារាសម្ដែងល្បីរបស់ថៃ នាង Vicki Sunisa បង្ហាញវត្តមានដំបូងនៅកម្ពុជា ជាមួយផលិតផលគ្រឿងសម្អាង LIV

    តារាសម្ដែងស្រីដ៏ល្បីឈ្មោះប្រចាំប្រទេសថៃ ដែលគេស្គាលថាជាអ្នកនាង Vicki Sunisa ធ្លាប់ទាក់អារម្មណ៍របស់ទស្សនិកជនប្រជាជនខ្មែរជាច្រើនឆ្នាំមកហើយនោះ បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដែលនឹងបង្ហាញវត្តមានជាមួយផលិតផលគ្រឿងសម្អាងម៉ាកល្បី LIV Wite Dianomd នៅសណ្ឋាគារ សូហ្វីតែល រាជធានាភ្នំពេញ ថ្ងៃទី 14 ខែកក្កដា ឆ្នាំ 2018 ។

    នៅក្នុងកិច្ចជំនួបជាមួយអ្នកសារព័ត៌មានកម្ពុជា តារាស្រីរូបនេះបានប្រាប់ឱ្យដឹងថា អ្នកនាងពិតជាមានអារម្មណ៍រំភើបសប្បាយរីករាយជាទីបំផុត ព្រោះថា កម្ពុជា គឺជាទឹកដីមួយដែលស្ថិតនៅក្នុងក្ដីស្រមៃរបស់នាង ដែលចង់មកទស្សនា ជាពិសេស ទឹកដីដ៏អច្ឆរិយៈក្រុងសៀមរាប ដែលមានប្រាសាទអង្គរ ជាសម្បត្តិរបស់ខ្មែរ និងជាបេតិកភណ្ឌពិភពលោក។ ជាមួយនឹងការបង្ហាញពីអារម្មណ៍ដ៏រំភើប អ្នកនាង Vicki Sunisa ក៏បានបង្ហើបប្រាប់ផងដែរថា ចំពោះការបង្ហាញខ្លួននៅលើទឹកដីកម្ពុជានាពេលនេះ គឺនាងបាននាំមកជាមួយនូវផលិតផលគ្រឿងសម្អាងដ៏ល្បីឈ្មោះ ដែលនាងជាអ្នកបង្កើតម៉ាកដោយផ្ទាល់ នោះគឺផលិតផលគ្រឿងសម្អាងម៉ាក « LIV Wite Dianomd » ។ ផលិតផលប្រ៊េន ដែលជាម៉ាកដ៏ល្បីបំផុតប្រចាំប្រទេសថៃ « LIV Wite Dianomd » មានច្រើនប្រភេទ រួមមានដូចជា ម្សៅផាត់ ក្រែមការពារកំដៅថ្ងៃ ឡេលាបស្បែកមុខឱ្យស និងក្រែមលាបបបូរមាត់ ជាដើម។ អ្នកនាង Vicki Sunisa បានរៀបរាប់ថា « ផលិតផលរបស់យើង គឺជាផលិតផលជាទីពេញចិត្តបំផុតសម្រាប់សុខភាពនារី និងបុរស នៅក្នុងប្រទេសកម្ពុជានេះតែម្ដង ។
    យ៉ាងណាមិញ តារាសម្ដែងស្រីដ៏ល្បីឈ្មោះ និងជាអ្នកបង្កើតផលិតផល ដែលធ្លាប់ទទួលបានជោគជ័យលើការចែកចាយផលិតផលនៅតាមបណ្ដាលប្រទេសធំៗមួយចំនួនដូចជា សហរដ្ឋអាមេរិក ចិន ភូមា និង ថៃ អ្នកនាង Vicki Sunisa បានអះអាងថា ផលិតផលល្បីមួយនេះ មិនត្រឹមតែមានគុណភាពល្អ និងតម្លៃសមរម្យនោះទេ សំខាន់គឺមិនមានផលប៉ះពាល់ដល់សុខភាពស្បែករបស់អ្នកប្រើប្រាស់ឡើយ​ ព្រោះថា ស្ថានភាពស្បែករបស់ប្រជាជនកម្ពុជា និងប្រជាជនថៃ មានភាពប្រហាក់ប្រហែលគ្នា ដែលខុសពីតំបន់ ​និងប្រទេសមយចំនួននៅអឺរ៉ុប ខណៈដែលផលិតផលប្រ៊េន « LIV Wite Dianomd » មួយនេះជាផលិតផលតែមួយគត់ដែលមានវត្ថុធាតុផ្សំល្អដាច់គេ។

    គួរបញ្ជាក់ផងដែលថា វត្ថុធាតុដើមយ៉ាងសំខាន់របស់ « LIV Wite Dianomd » គឺត្រូវបានច្នៃចេញពីគ្រាប់ពេជ្រ ព្រោះគ្រាប់ពេជ្រមានគុណប្រយោជន៍ម្យ៉ាងដែលអាចជួយឱ្យស្បែកភ្លឺថ្លា ម៉ត់រលោង ក្មេងជាងវ័យ មិនងាយចាស់ រួមជាមួយគ្រឿងផ្សំផ្សេងៗជាច្រើនទៀត ដែលសុទ្ធតែជំនួយដល់ស្បែក ជួយឱ្យស្បែកកាន់តែ ស ភ្លឺ ម៉ត់រលោង។ សូមជម្រាបបន្ថែមថា ខណៈនេះផលិតផលដ៏ល្បីមួយនេះ កំពុងធ្វើការសហការ និងស្វែងរកដៃគូចែកចាយយ៉ាងធំទូលាយនៅក្នុងប្រទេសកម្ពុជា ។ ដូច្នេះសម្រាប់ អតិថិជន ដែលជាអ្នកគាំទ្រ ក៏ដូចជាអ្នកដែលមានបំណងធ្វើជាអ្នកចែកចាយបន្ត អាចធ្វើការទំនាក់ទំនងមកកាន់ក្រុមហ៊ុនផ្ទាល់តែម្ដង៕

  • CL ឆ្លើយតបរឿងមិនបន្ដកុងត្រាជាមួយក្រុមហ៊ុន YG

    CL ឆ្លើយតបរឿងមិនបន្ដកុងត្រាជាមួយក្រុមហ៊ុន YG

    តាមរយៈសារព័ត៌មាន Teenee នៅព្រឹកថ្ងៃសុក្រ ទី 13 ខែកក្កដា ឆ្នាំ 2018 នេះ បានឱ្យដឹងថា មានដំណឹងលេចឮជាច្រើនដែលពាក់ព័ន្ធជាមួយតារាចម្រៀងស្រី CL នៅក្នុងការវិចវង្វឹចចេញពីទ្រនំ YG Entertainmen ដោយមានការសង្ស័យថា នាងមិននឹងបន្ដកុងត្រាជាមួយក្រុមហ៊ុននោះទៀតឡើង។

    កាលពីថ្ងៃទី 11 ខែកក្កដា ឆ្នាំ 2018 អ្នកគាំទ្រនាងជាច្រើនបានបង្ហោះសារនិយាយទៅកាន់នាងថា « សូមមេត្តាកុំចាកចេញពី YG Entertainmen អីណា៎ ខ្ញុំស្រឡាញ់អ្នក ម្ចាស់ក្សត្រីយ៍ @chaelincl BLACKJACK និង YG យើងនៅរង់ចាំគាំទ្រអ្នកហូត។ ថែរក្សាសុខភាពផងណា »។

    មិនយូរប៉ុន្មាន តារាស្រី CL ក៏បានឆ្លើយតបថា “មានមនុស្សតំណាង YG ជាច្រើនកំពុងឆ្ងល់ពេលនេះ។ ដូចដែលអ្នកគ្រប់ឃើញ ខ្ញុំស្រឡាញ់អ្នកទាំងអស់គ្នា។ អរគុណសម្រាប់គ្រប់គ្នា ដែលតែងតែផ្តល់ការគាំទ្រខ្ញុំ” ។ ទោះជាមានការឆ្លើយតបបែបនេះក្តីក៏យើងនៅមិនទាន់ដឹងថា តារាចម្រៀងស្រីរូបនេះ នឹងសម្រេចចិត្តចាកចេញពី YG Entertainment ឬយ៉ាងណានោះទេ? ខណៈដែលបទថ្មីរបស់ CL ហាក់ដូចជាស្ងប់ស្ងាត់ មិនទាន់ចេញផ្សាយនៅឡើយ៕

     

  • អ្នកគាំទ្រកម្ពុជាដល់ថ្នាក់ដេកនឹងឥដ្ឋបែបនេះ រង់ចាំជួបតារាស្រី Bella Ranee

    អ្នកគាំទ្រកម្ពុជាដល់ថ្នាក់ដេកនឹងឥដ្ឋបែបនេះ រង់ចាំជួបតារាស្រី Bella Ranee

    បើតាមការចេញផ្សាយរបស់សារព័ត៌មាន Teenee នៅថ្ងៃទី 13 ខែកក្កដា ឆ្នាំ 2018 នេះ​បានឱ្យដឹងថា តារាស្រី Bella Ranee មិនត្រឹមតែមានប្រជាប្រិយភាពនៅក្នុងថៃនោះទេ សូម្បីតែប្រទេសជិតខាងក៏នាងទទួលបានការគាំទ្រយ៉ាងខ្លាំងដូចគ្នា ដែលនៅថ្មីនេះៗ នាងបានធ្វើដំណើរទៅជួបអ្នកគាំទ្រនៅក្នុងប្រទេសកម្ពុជា តាមរយៈការដាក់បញ្ចាំងរឿង « បុព្វេសន្និវាស » របស់ស្ថានីយទូរទស្សន៍ PNNTV ។

    នៅក្នុងកម្មវិធីជំនួបតារា PNN នៅក្នុងបរិវេណ Aeon Mall Sen Sok City ក្នុងរាជធានីភ្នំពេញ គេមើលឃើញថា មានការចោមរោមរង់ចាំជួបទទួលស្វាគមន៍តារាស្រីរូបនេះ ចាប់តាំងពីផ្លូវចូលរហូតដល់វេទិកាតែម្ដង។ មានរូបភាពមួយចំនួនបានបង្ហាញថា អ្នកគាំទ្រកម្ពុជា បានដេកនៅនឹងឥដ្ឋរង់ចាំការទស្សនារូបសម្រស់ពិតរបស់«ម៉ែការៈកេត»។

    នៅទីបំផុត តារាស្រី Bella បាននិយាយប្រាប់ថា « សប្បាយចិត្តណាចា៎ ! ដែលបានត្រឡប់មកជួបអ្នកគាំទ្រនៅក្នុងប្រទេសកម្ពុជាជាថ្មីម្ដងទៀត ចាប់តាំងពីរឿងភាគមុន និងរឿងបុព្វេសន្និវាស អស់រយៈពេលជាង 2 ឆ្នាំហើយ តែអ្នកគាំទ្រនៅតែគួរឱ្យស្រឡាញ់ខ្លាំងណាស់ និងស្វាគមន៍នាងខ្ញុំយ៉ាងកក់ក្ដៅជាងមុនទៅទៀត។ នាងខ្ញុំសូមអរគុណជាថ្មីម្ដងទៀតចំពោះក្ដីស្រឡាញ់ជូន ការៈកេត , កេតសូរ៉ាង, និង Bella Ranee ។ សូមអរគុណដែលបានតាមដានទស្សនាការងាររបស់នាងខ្ញុំរហូតមក ទាំងអស់នោះហើយដែលជាកម្លាំងចិត្តជូនតារាសម្ដែង Bella នេះចា៎​»។

    ដើម្បីឱ្យកាន់តែជ្រាបច្បាស់ថា អ្នកគាំទ្រកម្ពុជា មានភាពលះបង់ដល់កម្រិតណានោះ សូមទស្សនារូបទាំងអស់នេះ៕

  • តារាស្រីខ្មែរប៉ុន្មានដួង ដែលមានសាក់ខ្នងដ៏គួរឱ្យទាក់ទាញ

    តារាស្រីខ្មែរប៉ុន្មានដួង ដែលមានសាក់ខ្នងដ៏គួរឱ្យទាក់ទាញ

    សព្វថ្ងៃនេះវាមិនមែនជារឿងចម្លែកទេ ដែលប្រទះឃើញនរណាម្នាក់មានស្នាមសាក់នៅលើដងខ្លួន ប៉ុន្តែអ្វីដែលសំខាន់នោះគឺ ស្នាមសាក់ទាំងនោះ ស្អាត ហើយសាកសមជាមួយបុគ្គលនោះដែរឬអត់។ សង្គមកាន់តែទាន់សម័យ ស្នាមសាក់ក៏កាន់តែពេញនិយម ហើយពេលថ្មីៗនេះ គេសម្គាល់ឃើញថា តារាស្រីល្បីឈ្មោះជាច្រើនដួង ចាក់សាក់ខ្នង ដើម្បីទាក់ទាញប្រជាប្រិយភាព។ ចង់ដឹងថាមានតារាស្រីរូបណាខ្លះនោះ សូមទស្សនាខាងក្រោមនេះ ៖

    1-តារាស្រីកែវ នីសា

    តារាសម្តែង និងពិធីការិនីស្រីល្បីឈ្មោះអ្នកនាង កែវ នីសា ត្រូវបានគ្រូអាគមសាក់យ័ន្តដ៏ល្បីប្រទេសថៃទម្លាយចេញនូវខ្សែវីដេអូខ្លីគ្រាដែលតារាស្រីរូបនេះចូលទៅសាក់យ័ន្ត។ ហើយយ័ន្តគាថានេះក៏ត្រូវបានតារាសម្តែងលំដាប់ហូលីវូដអ្នកស្រីអេនជីលីណា ជូលីសាក់ផងដែរ។

    2-ទឹម រដ្ឋា

    ស្នាមសាក់អក្សរចិនមួយជួរ ដែលនៅលើខ្នងរបស់តារាម៉ូដែលស្រី ចូលចិត្តលេងស្ទាយតែងខ្លួនបែបបរទេស កញ្ញា ទឹម រដ្ឋា ដែលជារឿយៗនាងចូលចិត្តស្លៀកឈុតវាលខ្នង និងថតរូបបង្ហាញស្នាមសាក់មួយនេះជាប្រចាំ ដែលបានធ្វើឲ្យមហាជនជាច្រើន ចាប់អារម្មណ៍ខ្លាំងមែនទែន។

    3-ម៉ៃយ៉ា

    ​សម្រាប់​តារា​សម្តែង​កូនកាត់​អាល្លឺម៉ង់ ម៉ៃ​យ៉ា ក៏មាន​ស្នាម​សាក់​នៅ​កណ្តាលខ្នង​ផងដែរ​ដែល​គេ​អាច​មើលឃើញ​នៅពេល​នាង​ពាក់អាវ​វាល​បញ្ចេញ​សាច់​ខ្នង ។ ​ស្នាម​សាក់​នៅ​កញ្ចឹងក​របស់ ម៉ៃ​យ៉ា មាន​រាង​ជា​រង្វង់​មូល​និង​មាន​អក្សរ​ដូចជា​យ័ន្ត​ក្នុងនោះមហាជនពោលសរសើរ​ថា​ស្រស់ស្អាត​និង​ពេញនិយម​ដូច​តា​រាប​ស្ចឹ​ម​ប្រទេស ។

    4-អ្នកនាង ស្វែង សុជាតា

    តារា​សម្ដែង​ជើង​ចាស់ អ្នក​នាង ស្វែង សុជាតា ក៏មាន​ស្នាម​សាក់​​​លើ​​ខ្នង​​​ដ៏​កម្រ​មួយ ដោយ​ស្នាម​សាក់​នេះ ​និយាយ​ថា ជា​ការ​សាក់​យ័ន្ត អាគម​បែប​ព្រហ្មញ្ញ សាសនា ដើម្បី​ការពារ​ខ្លួន មិនមែន​​ដើម្បី​លំអ​ខ្លួន​​នោះ​ទេ។

    5-ពេជ្រ អាវីហ្សា​

    តារាសម្ដែងស្រីរូបនេះ ក៏មានសាក់យន្ដគាថា 5 ជួរដូចជាតារាស្រី កែវ នីសា ផលដែរ។

    6-កញ្ញា ទេព បូ​ព្រឹក្ស​

    នាង​ជា​តារាចម្រៀង​មួយ​ដួង ​ប្រចាំ​នៅ​ផលិតកម្ម​រស្មី​ហង្ស​មាស ​ដែល​បច្ចុប្បន្ន​ គ្រប់គ្នា​ធ្លាប់តែ​បាន​ស្គាល់​ថា​ នាងនិយម​ច្រៀង​បទ​ញាក់​កន្ត្រាក់​អារម្មណ៍ និង​ មាន​ស្ទីល​ទៅរក​តារា K-POP របស់​កូរ៉េ​ ។ នាង​មាន​ស្នាម​សាក់​នៅត្រង់​ស្មា និង ​ក​ញ្ចឹ​ង ក ​។​

    7-អ្នកនាង ឆ​យី

    ថ្វីត្បិតតែ​មានកូន​ស្រី​ម្នាក់​រួចទៅហើយ​ក្តី អ្នកនាង​ឆ​យី ​នៅតែ​ស្រស់ស្អាត​ ជាមួយនឹង​ស្នាម​សាក់​នៅលើ​ស្មា ចង្កេះ និង​ ជើង​របស់​នាង ។​

    8-សន ផល្លីកា

    តារាចម្រៀងស្រីមួយដួងនៅក្នុងផលិតកម្មរស្មីហង្សមាស ដែលថ្មីនេះនាងបានបង្ហាញខ្លួនតាមរយៈបទចម្រៀងថ្មី ព្រមទាំងបង្ហាញសាក់ខ្នងយ៉ាងស្រស់ស្អាតផងដែរ។

  • ព័ត៌មានអាប់ដេត…ចូលរួមសោកស្ដាយ គ្រោះទឹកជំនន់នៅប្រទេសជប៉ុន អ្នកស្លាប់នឹងឡើងលើសពី 200នាក់

    ព័ត៌មានអាប់ដេត…ចូលរួមសោកស្ដាយ គ្រោះទឹកជំនន់នៅប្រទេសជប៉ុន អ្នកស្លាប់នឹងឡើងលើសពី 200នាក់

    តាមរយៈទីភ្នាក់ងារសារព័ត៌មានបារាំង AFP ដែលរាយការណ៍មុននេះបន្ដិច បានឱ្យដឹងថា អង្គភាពជួយសង្គ្រោះរបស់ប្រទេសជប៉ុនរាយការណ៍ពីចំនួនអ្នកស្លាប់ដោយសារជំនន់ទឹកភ្លៀងនៅក្នុងភាគខាងលិចប្រទេសនេះ នៅប៉ុន្មាននាទីមុននេះ បានកើនដល់ 200នាក់ហើយ ដែលនេះគឺជារឿងគួរឱ្យសោកសៅបំផុត។

    អាជ្ញាធរនៅតំបន់ភាគខាងលិចប្រទេសជប៉ុន លោក ម៉ាតៈសឹរិ អ៊ិម៉ាវ៉ាកៈ បានប្រាប់ឱ្យដឹងដែរថា មានមនុស្សប្រមាណជា 60 នាក់ទៀតដែលត្រូវបានគេសង្ស័យថា បានបាត់បង់ជីវិត  ហើយក្នុងរយៈពេល 72 ម៉ោងទៀត គេរំពឹងទុកថា ព្យុះភ្លៀងនឹងរសាត់បាត់ទៅអស់ហើយ»។ លោកបន្ដថា យើងនៅតែបន្ដធ្វើប្រតិបត្តិការរុករកមនុស្សជាបន្ដទៀត ដោយជឿថា នៅមានក្រុមមនុស្សនៅមានជីវិតកំពុងរង់ចាំការជួយសង្គ្រោះនៅឡើយ៕