Author: អេបិល

  • ផ្ទុះការសង្ស័យ!!  G-Devith បញ្ចេញបទល្បីកប់ តែមិនមែននៅក្នុងទ្រនំហង្សមាស

    ផ្ទុះការសង្ស័យ!!  G-Devith បញ្ចេញបទល្បីកប់ តែមិនមែននៅក្នុងទ្រនំហង្សមាស

    នៅពេលថ្មីៗនេះ តារាចម្រៀងប្រុសនៅក្នុងផលិតកម្មរស្មីហង្សមាស គឺលោក G-Devith បានបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួនទាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងយូធូប ដែលបទនោះមានចំណងជើងថា «BODY» ដែលមានការសម្ដែងដោយរូបលោកផ្ទាល់ជាមួយនឹងកញ្ញា ទេព បូព្រឹក្ស។ អ្វីដែលកាន់តែធ្វើឱ្យមានភាពទាក់ទាញបំផុតរបស់បទចម្រៀងនេះគឺការបកស្រាយជាភាសាខ្មែរ និងជាភាសាថៃ ដែលមាន Version 2 ដាច់ដោយឡែកផ្សេងគ្នា ជាប្រភេទ Original Song។

    គួរកត់សម្គាល់ដែរថា បទចម្រៀងដ៏ថ្មីសន្លាងមួយបទនេះ មិនត្រឹមតែមានភាពល្បីល្បាញនៅក្នុងស្រុកតែប៉ុណ្ណោះទេ តែក៏ទទួលបានការគាំទ្រនៅក្នុងប្រទេសថៃដូចគ្នាផងដែរ រហូតដល់មានអ្នកគាំទ្រជនជាតិថៃបានចូលមកសរសើរ និងគាំទ្រ G-Devith យ៉ាងពេញទំហឹងទៀតផង។ ទន្ទឹមនឹងការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីបែបនេះ ក៏នៅមានផ្ទុះការសង្ស័យពីសំណាក់មហាជនដែលបានបង្ហើបថា «ហេតុអ្វីបទចម្រៀងល្បីមួយបទនេះមិនមែននៅក្នុងផលិតកម្មរស្មីហង្សមាស តែបែរជាបទ Original Song នៅក្នុងគណនីយូធូបផ្ទាល់របស់លោកទៅវិញ?»។

    ស្របពេលជោគជ័យយ៉ាងខ្លាំងរបស់តារាចម្រៀង G-Devith បច្ចុប្បន្ននេះគេមើលឃើញថា លោកមានភាពមមាញឹកច្រើន ចំពោះការគ្រប់ការងារសិល្បៈ និងជំនួញរួមគ្នាជាមួយកញ្ញា ទេព បូព្រឹក្ស ក្នុងការបើកហាងផលិតផលគ្រឿងសម្អាងសម្រាប់បុរសនារីពីរោងចក្រនៅប្រទេស សាំងហ្គាពួរផ្ទាល់(Cosmetic)ឈ្មោះ ទេព បូព្រឹក្ស ជាអក្សរកាត់ ” XTBP” និងមានសម្លៀកបំពាក់ និងមួកផងដែរ ហើយហាងពួកគេមានឈ្មោះ Dit-Way Shop ដែលបានចំណាយទឹកប្រាក់សរុប 14ម៉ឺនដុល្លារអាមេរិក ដោយហ៊ុនគ្នាម្នាក់ 50%៕

     

  • កម្ម​វី​ធី​ចាប់​រង្វាន់​អាហារូបករណ៍​ថ្នាំដុសធ្មេញ Colgate ឆ្នាំ2018 លើក​ទី2ស្ថិតនៅ​ផ្សារ​រាត្រី ទី​រួម​ខេត្ត​កំពង​ស្ពឺ

    កម្ម​វី​ធី​ចាប់​រង្វាន់​អាហារូបករណ៍​ថ្នាំដុសធ្មេញ Colgate ឆ្នាំ2018 លើក​ទី2ស្ថិតនៅ​ផ្សារ​រាត្រី ទី​រួម​ខេត្ត​កំពង​ស្ពឺ

    កាលពី​ថ្ងៃ​សៅរ៍ ទី14 ខែកក្កដា ឆ្នាំ2018 ក្រុមហ៊ុន  ខ​ល​ហ្គេ​ត បានរៀបចំ​កម្មវិធី​ចាប់​រង្វាន់ អាហារូបករណ៍​លើក​ទី2របស់ខ្លួន ស្ថិតនៅ​បរិវេណ​ផ្សារ​រាត្រី ទី​រួម​ខេត្តកំពង់ស្ពឺ និង​បាន​រកឃើញ អ្នកឈ្នះ​រង្វាន់ ចំនួន37រូប​ប​ន្ដែ​ម​ទៀត។ នៅក្នុង​កម្ម​វី​ធី​នេះ​ក៏មាន​កម្មវិធី​លេងល្បែង​កំសាន្តសប្បាយៗ ដើម្បី​ឈ្នះ​រង្វាន់ អនុស្សាវរីយ៍​ជាច្រើន និង​ការលក់​ជូន​ពិសេស​ដល់​អតិថិជន​ផងដែរ។

    យុទ្ធនាការ​នេះ​ផ្តល់ឱកាស​ដល់​ប្រជាជន​កម្ពុជា ជាពិសេស​មាតាបិតា​ដែល​ធ្លាប់តែ​បារម្ភ​ណ៍​ពី​ការសិក្សា​របស់កូនៗ និង​សិស្សានុសិស្ស​ដែល​កំពុងតែ​បារម្ភ​ណ៍​ពី​ការសិក្សា​របស់ខ្លួន។ ឥឡូវនេះ​អតិថិជន​ទាំងអស់ នឹងមាន​ឱកាស​ឈ្នះ​រង្វាន់​ជា​អាហារូបករណ៍​ដែលមាន​តម្លៃ​សរុប 240លាន​រៀល។ គោលបំណង​របស់ ក្រុមហ៊ុន ខ​ល​ហ្គេ​ត នៅក្នុង​យុទ្ធនាការ​នេះ​គឺ​ដើម្បី​ផ្តល់នូវ​ឱកាស​ដល់​កុមារ​កម្ពុជា​ឲ្យ​មានការ​អប់រំ​កាន់តែ​ប្រសើរ និង​មាន​អនាគត​រុងរឿង។

    កម្មវិធី​ចាប់​រង្វាន់​អាហារូបករណ៍​លើកចុងក្រោយ​នឹង​មកដល់ឆាប់ៗនេះ! ដូច្នេះ​សូមកុំ​ឲ្យ​ឱកាស​ឈ្នះ​រង្វាន់ នេះ​រំលង​ឲ្យ​សោះ។ រង្វាន់​អាហារូបករណ៍៣៧រង្វាន់​ផ្សេងទៀត​កំពុង​រង់ចាំ​អ្នក ដូច្នេះ​ប្រញាប់​ឡើង! កម្មវិធី​ចាប់ រង្វាន់​អាហារូបករណ៍​លើកចុងក្រោយ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី18 ខែសីហា ឆ្នាំ2018 ស្ថិតនៅ Lively Plaza Aeon Mall រាជធានី​ភ្នំពេញ នឹងមាន​កម្មវិធី​លេងល្បែង​កំសាន្តសប្បាយៗដើម្បី​ឈ្នះ​រង្វាន់​អនុស្សាវរីយ៍​ជាច្រើន និង​ការចូលរួម​សម្តែង​របស់​តារា​កិត្តិយស​ផងដែរ។

    ប្រញាប់​ឡើង! ឱកាស​ឈ្នះ​រង្វាន់​អាហារូបករណ៍​លើកចុងក្រោយ​កំពុង​រង់ចាំ​អ្នក ដោយ​គ្រាន់តែ សរសេរ​ឈ្មោះ លេខ​ទូរស័ព្ទ និង​អាសយដ្ឋាន លើ​សំបក​ប្រអប់​ថ្នាំដុសធ្មេញ ខ​ល​ហ្គេ​ត ឬ សំបក​ច្រាស​ដុសធ្មេញ ខ​ល​ហ្គេ​ត គ្រប់​ប្រភេទ រួច​យកទៅដាក់​ក្នុង​ធុង​ឆ្នោត​ដែល​នៅ​ជិត​អ្នក ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី31 ខែកក្កដា ឆ្នាំ2018។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​មើល​លើ​ប្រអប់​ថ្នាំដុសធ្មេញ ខ​ល​ហ្គេ​ត  ឬ​ទំនាក់ទំនង​ទៅ​លេខ 017 891 00។

    ក្រុមហ៊ុន ខ​ល​ហ្គេ​ត សន្យា​នឹង​ជួយ​បន្ត​ការគាំទ្រ​ចំពោះ​យុទ្ធនាការសំខាន់ៗដើម្បី​ផ្តល់នូវ

    ឱកាស​ដល់​កុមារ​កម្ពុជា​ឲ្យ​មានការ​អប់រំ​កាន់តែ​ប្រសើរ​និង​មាន​អនាគត​រុងរឿង។

    ខ​ល​ហ្គេ​ត ផ្គត់ផ្គង់​ការសិក្សារ​កុមារ​កម្ពុជា​ឲ្យ​មាន​អនាគត​កាន់តែ​ប្រសើរ។

  • មិននឹកស្មានថា ស៊ូ ស៊ីរិកា​ លះបង់ដើម្បីសិល្បៈដល់ថ្នាក់ហ្នឹងសោះ…

    មិននឹកស្មានថា ស៊ូ ស៊ីរិកា​ លះបង់ដើម្បីសិល្បៈដល់ថ្នាក់ហ្នឹងសោះ…

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅពេលថ្មីៗនេះបានឱ្យដឹងថា តារាចម្រៀង ស៊ូ ស៊ីរិកា​ បានព្យាយាមលះបង់ជាច្រើនក្នុងការថតបទចម្រៀងដែលមានលាយឡំជាមួយសាច់រឿងខ្លី រហូតភ្លាត់ស្នៀតធ្វើនាងលង់ទឹកមែនទែនទៀតផង តែយ៉ាងណាក៏ដោយ ក៏ក្រុមការងារបានជួយសង្គ្រោះនាងទាន់ពេលវេលាដែរ។ ចម្រៀងមួយបទនោះមានចំណងជើងថា «ឧបសគ្គស្នេហ៍» ដឹកនាំសម្ដែងដោយលោក រិទ្ធ អូមេហ្កា នៅក្នុងផលិតកម្មថោន។

    តាមរយៈវីដេអូដែលបានបង្ហោះនៅលើបណ្ដាញសង្គមនេះត្រូវបានគេមើលឃើញថា ពិតជាគួរឱ្យអាណិតអាសូរតារាស្រីរូបនេះខ្លាំងណាស់នៅពេលដែលនាងកំពុងឈ្លក់ទឹកអាងយ៉ាងខ្លាំង។ រឿងលង់ទឹកនេះហាក់មិនទាន់ស្ងប់បានប៉ុន្មានផងស្រាប់តែនៅថ្ងៃនេះគេឃើញម្ចាស់បទ «ស្រលាញ់បង លើសហើយ» រូបនេះបាន​បង្ហាញ​រូបភាពដ៏គួរអាសូ​រប៉ុន្មានសន្លឹកទៀត ដែលគេមើលឃើញថា ខ្នងរបស់នាងបានរបកស្បែកមកទាំងផ្ទាំងៗ ហាក់បីដូចជាកើតប្រតិកម្មចាញ់កម្ដៅថ្ងៃ។ នាងបានសរសេរសារយ៉ាងខ្លីថា «ឧបសគ្គស្នេហ៍មានច្រើនរសជាតិណាស់ របកស្បែក លង់ទឹក បាក់ដៃនឹងមាននៅវគ្គបន្ត»។

    ដើម្បីឱ្យកាន់តែជាក់ច្បាស់ថា តើតារាស្រីរូបនេះគួរឱ្យអាណិតអាសូរដល់កម្រិតណានោះ សូមទស្សនាវីដេអូសកម្មភាពក្រៅឆាកខាងក្រោមនេះ៖

  • ចំណាត់ថ្នាក់តារាសម្ដែង 10រូប ដែលមានទ្រព្យសម្បត្តិច្រើនជាងគេលើពិភពលោកក្នុងឆ្នាំ2018

    ចំណាត់ថ្នាក់តារាសម្ដែង 10រូប ដែលមានទ្រព្យសម្បត្តិច្រើនជាងគេលើពិភពលោកក្នុងឆ្នាំ2018

    តាមរយៈសារព័ត៌មាន MThai ដែលចេញផ្សាយនៅពេលថ្មីៗនេះបានឱ្យដឹងថា ការចាត់ចំណាត់ថ្នាក់តារាសម្ដែងហូលីវូដ​ដែលមានទ្រព្យច្រើនជាងគេលើពិភពលោករបស់គេហទំព័រ Forbes នៅក្នុងឆ្នាំ 2018 នេះ​បានឱ្យដឹងថា មានតារាសម្ដែង កីឡាករ អ្នកជំនួញទាំងអស់ចំនួន 100នាក់ ដែលជាប់ក្នុងចំណាត់ថ្នាក់អ្នកមានទ្រព្យសម្បត្តិច្រើនជាងគេលើពិភពលោក។ ការចាត់ចំណាត់ថ្នាក់នេះ ត្រូវបានគណនាតាមរយៈទ្រព្យសម្បត្តិដែលទទួលបានច្រើនចាប់តាំងពីថ្ងៃទី1 ខែមិថុនា ឆ្នាំ2017 រហូតដល់ថ្ងៃទី1 ខែមិថុនា ឆ្នាំ2018(រយៈពេល 1ឆ្នាំ) ដែលនៅក្នុងចំណោមនោះ គេសង្កេតឃើញមានតារាសម្ដែងចំនួន 10រូប ស្ថិតនៅលំដាប់លេខរៀងកំពូលៗដែរ។  

    អ្នកដែលស្ថិតនៅលំដាប់លេខរៀងទី1 នោះគឺ  Floyd Mayweather ជាកីឡាករប្រដាល់ជនជាតិអាមេរិក វ័យ 41ឆ្នាំ​ មានទ្រព្យសម្បត្តិដល់ទៅ 285 លានដុល្លារសហរដ្ឋអាមេរិក។

    លំដាប់ទី2 ) លោក George Clooney

    ជាតារាសម្ដែងវ័យ 57ឆ្នាំ មានទ្រព្យសម្បត្តិ 239លានដុល្លារសហរដ្ឋអាមេរិក។

    លំដាប់ទី3 )  Kylie Jenner

    ជាតារាម៉ូដែល និងជាអ្នកជំនួញវ័យ 20ឆ្នាំ មានទ្រព្យសម្បត្តិ 166.5លានដុល្លារសហរដ្ឋអាមេរិក។

    លំដាប់ទី4) លោក Dwayne Johnson(The Rock)

    ជាកីឡាករ-តារាសម្ដែងវ័យ 46ឆ្នាំ មានទ្រព្យសម្បត្តិ 124លានដុល្លារសហរដ្ឋអាមេរិក។

    លំដាប់ទី5) U2

    ជាតន្ត្រីករដែលមានទ្រព្យសម្បត្តិ 118លានដុល្លារសហរដ្ឋអាមេរិក។

    លំដាប់ទី6 ) លោក Coldplay

    ជាតន្ត្រីករមានទ្រព្យសម្បត្តិ 115.5 លានដុល្លារសហរដ្ឋអាមេរិក។

    លំដាប់ទី7 ) លោក Ed Sheeran

    ជាតារាចម្រៀងវ័យ 27ឆ្នាំ មានទ្រព្យសម្បត្តិ 110លានដុល្លារសហរដ្ឋអាមេរិក។

    លំដាប់ទី8 ) លោក Bruno Mars

    ជាតារាចម្រៀងវ័យ 32ឆ្នាំ មានទ្រព្យសម្បត្តិ 100លានដុល្លារសហរដ្ឋអាមេរិក។

    លំដាប់ទី9 ) Katy Perry

    ជាតារាចម្រៀងវ័យ 33ឆ្នាំ មានទ្រព្យសម្បត្តិ 83លានដុល្លារសហរដ្ឋអាមេរិក។

    និងអ្នកដែលជាប់លំដាប់ថ្នាក់ក្រោម10 មាន៖

    លំដាប់ទី20 ) Robert Downey Jr.(Iron man)

    ជាតារាសម្ដែងវ័យ 57ឆ្នាំ មានទ្រព្យសម្បត្តិ 81លានដុល្លារសហរដ្ឋអាមេរិក។

    និងលំដាប់ទី21 ) Taylor Swift

    ជាតារាចម្រៀងវ័យ 28ឆ្នាំ មានទ្រព្យសម្បត្តិ 80លានដុល្លារសហរដ្ឋអាមេរិក៕

  • ក្ដុកក្តួលអារម្មណ៍!! កូនស្រីកវី អ៊ុំ ដរ៉ា សម្រក់ទឹកភ្នែករៀបរាប់ស្ថានភាពជំងឺឪពុក

    ក្ដុកក្តួលអារម្មណ៍!! កូនស្រីកវី អ៊ុំ ដរ៉ា សម្រក់ទឹកភ្នែករៀបរាប់ស្ថានភាពជំងឺឪពុក

    កញ្ញា សំ ថារ័ត្ន ដែលគេស្គាល់ថាជាកីឡាការិនីថ្នាក់ជាតិផ្នែកល្បុក្កតោ និងជាតួស្រីនៅក្នុងរឿង « ការពារឧក្រិដ្ឋជន » ក៏ត្រូវជាកូនស្រីកវីល្បីឈ្មោះ លោក អ៊ុំ ដរ៉ា បានពោលពាក្យយ៉ាងកម្សត់លាយឡំដោយទឹកភ្នែក ព្រោះតែស្ថានភាពជំងឺឪពុកហាក់មិនធូរស្បើយ។ ទោះជាយ៉ាងណានាងនៅតែមិនទាន់អស់សង្ឃឹម ទេគឺនៅតែបន្តព្យាយាមស្វែងរកការព្យាបាលព្រោះតែសង្ឃឹមថាឪពុកនឹងអាចងើបឈរឡើងវិញបាន។

    ម្ចាស់និពន្ធបទ « បិតាវីយូឡុង» លោក អ៊ុំ ដរ៉ា ធ្លាប់ល្បីឈ្មោះខ្លាំង នៅក្នុងអំឡុងទសវត្សឆ្នាំ60 លោកបាននិពន្ធបទចម្រៀងជាច្រើន ហើយបទចម្រៀងដែលល្បាញខ្លាំងរហូតមកដល់បច្ចុប្បន្នមានដូចជា បទចម្រៀងរបស់លោកសិន ស៊ីសាមុតមានបទ« រូបអូនហ្នឹងហើយ» និង « ថ្ងៃណាមានសង្ឃឹម» បទច្រៀងដោយអ្នកស្រី រស់ សេរីសុទ្ធា មានបទ« ឈប់ស្រលាញ់អូនទៅ », «នេះឬផលបុណ្យ? », « ស្រលាញ់អូនដល់ណា» ,«ចាស់ជូរឯម» ជាដើម។ ភាពល្បីល្បាញរបស់លោកហាក់មិនបានធ្វើឲ្យជីវភាពរស់ក្នុងភាពស្រណុកសុខស្រួលសមនិងកេរ្តិ៍ឈ្មោះសោះព្រោះតែវ័យឈានដល់79ឆ្នាំ ហើយក៏ កំពុងមានជំងឺប្រចាំកាយឈឺផ្នែកឆ្អឹងត្រគាក ខាងឆ្វេងដើរមិនរួចជាច្រើនឆ្នាំមកហើយ។ ទោះបីជាមានជំងឺប្រចាំកាយជាយូរ កូនស្រីកវីឆ្នើមរូបនេះថ្លែងទាំងមិនអស់សង្ឃឹមថានាង និងក្រុមគ្រួសារបានសម្រេចចិត្តសាជាថ្មី ដែលផ្ដល់ការព្យាបាលឆ្អឹង ឪពុកនាង ទៅអោយលោកវេជ្ជបណ្ឌិតខ្មែរបុរាណ ព្រោះថាទៅមើលពេទ្យវិទ្យាសាស្ត្រ គេលែងទទួលព្យាបាលឆ្អឹងលោកពុកហើយ ដោយសារពុកចាស់ជ្រុល ហើយខ្សោយមិនអាចទប់ទល់បាននូវការអនុវត្តព្យាបាលរបស់ពេទ្យទេ។ ដូច្នេះ មានតែវិធីអាគមផ្សំអាយុ ដែលប្រហែលនឹងអាចជួយឪពុកនាងបាន។ នាងថាថ្លៃព្យាបាលក៏អស់មិនតិចដែរអាចដល់ទៅ 2ពាន់ដុល្លារអាមេរិកឯណោះ។

    ទោះបីជាមិនមានលទ្ធភាពប៉ុន្តែនាងចង់តស៊ូនឹងការងារជាច្រើនតាមតែអាចធ្វើបានព្រោះតែកូនៗចង់ឃើញឪពុកឈរបាន មានតែត្រូវប្រឹងរកលុយ។ ទោះបីជានាងស្ថានភាពជំងឺឪពុកមិនដូចដើម100 ភាគរយ ក៏យ៉ាងហោចណាស់ ក៏អាចធ្វើឱ្យឪពុកនាងបានថយការឈឺចាប់ និងក្រោកឈរបានវិញ និងចង់ឱ្យពុក អង្គុយឱ្យបានយូរ និងកូតវីយូឡុងអោយពួកនាងស្ដាប់ទៀត។ នាងថាបើឪពុកនាងឈរបានវិញមែន នាងនឹងសុំគេ ឡើងឆាកតន្ត្រីណាមួយជាមួយគ្នា ហើយឪពុកនាងលេងវីយូឡុង ហើយនាងជាអ្នកច្រៀង ។ នាងពោលទាំងទឹកភ្នែកថា «អរគុណឪពុក ដែលបានសហការជាមួយកូនអំឡុងពេលកូននៅមើលថែ ពេលដែលពុកស្ថិតក្នុងដង្ហើមផិតផើយ ប្រឹងរស់បន្តជីវិត ដើម្បីជាជនគំរូ សម្រាប់សង្គមគ្រួសារ និងប្រទេសជាតិ និងអោយកូនៗបានមើល និងរៀនសូត្រតាម ទោះបីពុកមិនបានសម្ដីវោហារស្ដីប្រដៅដូចពុកគេដទៃ តែទង្វើរ ដែលពុកបានបង្ហាញ គឺមានន័យណាស់ទៅហើយ»។

    នាងបន្ដថា ស្ថានភាពគ្រួសារយើងពីមុន វេទនា ឥឡូវនេះពួកយើងបានអង្គុយគ្រាន់ សង្ឃឹមថាថ្ងៃខាងមុខ ពួកយើងនឹងបានឈរយ៉ាងស្រស់ស្រាយក្ដីសុខបំផុត។ នាងតែងត្រលប់ទៅមើលរូបថត និងអនុស្សាវរីយ៍លោកពីមុនៗ ស្រក់ទឹកភ្នែក ស្ដាយ ស្ដាយពុកប្រញាប់ធ្លាក់ខ្លួនឈឺ ពុកអត់ទាន់បានដេញធាក់កូនៗអោយរៀនភ្លេងរៀននិពន្ធអីផង។ ក៏មិនដែលឮពុកអួតប្រាប់កូនមួយម៉ាត់ថា « ឪពីមុនល្បីដែរណា! អួតមួយម៉ាត់ពីរអី អត់អាលីង»។
    នាងបន្តថាលោកឪលោកម៉ែ កូនសុំទោស ដែលមិនបានដើរតាមផ្លូវឪ ឪបានចំណូលមិនឈឺសាច់ដូចកូនមែន តែឪចុករោយចង្កេះ ឈឺក្បាល ស្រ្តេស ព្រោះឪប្រើខួរក្បាលគិតច្រើន។ នាងថា” រឿងធ្វើការបំរើជាតិ គឺកូនគិតថា កូនដើរផ្លូវជាមួយឪ អ៊ីចឹង សូមឪ និងម៉ែ កុំខកចិត្តឡើយ៕

  • បវរកញ្ញា Miss Grand Thailand 20018 រំភើបពេកដល់ថ្នាក់ក្រាបសំពះបាតជើងឪពុកម្ដាយ

    បវរកញ្ញា Miss Grand Thailand 20018 រំភើបពេកដល់ថ្នាក់ក្រាបសំពះបាតជើងឪពុកម្ដាយ

    តាមរយៈសារព័ត៌មាន Khaosod ទើបចេញផ្សាយនៅពេលថ្មីៗនេះ បានឱ្យដឹងថា កម្មវិធីប្រកួតបវរកញ្ញា Miss Grand Thailand 2018 នេះបានរកឃើញម្ចាស់មកុដនារដូវកាលថ្មីនេះហើយគឺ នាង ណាំអយ ឆៈនៈផាន មានឈ្មោះហៅក្រៅ ប្អូនស្រី ម៉ស ( Moss ) ។ នាងជាបវរកញ្ញាប្រចាំឆ្នាំ 2018 ដែលទទួលបានបោះឆ្នោតគាំទ្រ និងភាពសុគ្រិតយុត្តិធម៌ពីគណៈកម្មការជាច្រើន ក្រោយពីបានឆ្លងកាត់វគ្គជម្រុះជាច្រើនជុំ។

    ដោយមានក្ដីរំភើបខ្លាំងពេក បវរកញ្ញារូបនេះ បានបង្ហាញកាយវិការក្រាបសំពះបាតជើងឪពុកម្ដាយរបស់នាងនៅលើវេទិកា ដែលធ្វើឱ្យទស្សនិកជន និងសំណាក់អ្នកសារព័ត៌មានទាំងអស់មានភាពភ្ញាក់ផ្អើលចំពោះរូបនាង។ ដោយផ្អែកទៅលើការបង្ហោះសារនៅលើអ៊ីនស្ដាក្រាមរបស់នាង បានឱ្យដឹងថា « នៅទីបំផុតនៃជីវិតរបស់កូនម្នាក់នេះ បានតបស្នងគុណពុកម៉ែហើយ យើងមានផ្ទះហើយណា៎ មានឡានបន្ថែមទៀត ពុកម៉ែនិងបានសម្រាកខ្លះ ពុកម៉ែជាដួងចិត្តរបស់កូន ស្រឡាញ់ណាស់ »។ សារនេះបានបញ្ជាក់ឱ្យដឹងថា ក្រោយពីដែលនាងទទួលបានជយលាភីនេះហើយ នាងគ្រោងនឹងកសាងផ្ទះជូនឪពុកម្ដាយ។

    ពិតជាកត្តញូចំពោះមាតាបិតារបស់ខ្លូនខ្លាំងណាស់ និងពិតជាគួរឱ្យសរសើចំពោះរូបនាង ដែលបានឆ្លងកាត់ឧបសគ្គនានាច្រើន រហូតបានជួយក្ដីសម្រេចប្រាថ្នាខ្លួនឯង។ គួរបញ្ជាក់ផងដែរថា សកម្មភាពរបស់បវរកញ្ញារូបនេះ បានក្លាយជាកម្លាំងបណ្ដាលចិត្តយ៉ាងខ្លាំងដល់អ្នកគាំទ្រ ឱ្យក្រោយឈរតស៊ូជាមួយបញ្ហាជីវិត ហើយងាកមកតបស្នងគុណឪពុកម្ដាយដោយមិនរាថយ បើទោះបីជាផ្លូវខាងមុនមានឧបសគ្គលំបាកជាច្រើន ៕

  • តារាល្បីកូនកាត់ ឆេង ទីម៉ា បង្ហាញអារម្មណ៍ពិតលើកដំបូងក្រោយរងការរិះគន់ពេញហ្វេសប៊ុក

    តារាល្បីកូនកាត់ ឆេង ទីម៉ា បង្ហាញអារម្មណ៍ពិតលើកដំបូងក្រោយរងការរិះគន់ពេញហ្វេសប៊ុក

    នៅចាំបានទេ រហ័សនាមតារាល្បីកូនកាត់ដែលមានភាពល្បីល្បាញដោយការចែកចាយពាសពេញបណ្ដាញសង្គមហ្វេសប៊ុកនោះគឺ លោក ឆេង ទីម៉ា ត្រូវបានរងនូវការរិះគន់យ៉ាងចាស់ដៃ ពីអ្នកលេងបណ្ដាញសង្គមជាមួយវីដេអូដែលមានព័ត៌មានចេញផ្សាយពីរូបសម្រស់ និងមានមុខមាត់ ស្អាតដូចកូនកាត់ ធ្វើឱ្យរូបើផលល្បីភ្លាមៗ ដែលមានអ្នកចែករំលែកវីដេអូនេះដល់ទៅរាប់ម៉ឺននាក់ឯណោះ។

    សូមជម្រាបថា លោក ឆេង ទីម៉ា មានអាយុ22ឆ្នាំ ត្រូវបានមហាជនកោតសរសើរ និងរិះគន់ក្នុងពេលតែមួយដោយសារតែ បច្ចេកទេសកាត់តរូបភាព តាមរយៈកម្មវិធី Photoshop ដែលធ្វើអោយប្រិយមិត្តដែលនិយមលេងបណ្តាញ Facebook ធ្វើការស៊ែរ រួមជាមួយពាក្យថា IDOL ថែមទៀតផង។ បើទោះជាមានអ្នកគាំទ្រ និងអ្នកមិនគាំទ្រ យ៉ាងណាក៏ដោយ ប៉ុន្តែលោក ឆេង ទីម៉ា បានបង្ហាញអារម្មណ៍របស់ខ្លួនដែលត្រូវបានគេយកទៅ Troll គ្រប់ Page និងគ្រប់សារពត៌មាន នៅក្នុងកម្មវិធី “ពេញចិត្តឬអត់?”។

    ចង់ដឹងកាន់តែច្បាស់ថា លោកបានបញ្ចេញអារម្មណ៍យ៉ាងម៉េចខ្លះ សូមទស្សនាវីដេអូខាងក្រោមនេះ៖

  • ឈាមច្រមុះ !! មាស សុខសោភា បង្ហាញរាងសិចស៊ីឡើងកប់

    ឈាមច្រមុះ !! មាស សុខសោភា បង្ហាញរាងសិចស៊ីឡើងកប់

    តារាចម្រៀងសំឡេងស្រទន់ ប្រចាំផលិតកម្មថោន កញ្ញាមាស សុខសោភា នៅពេលថ្មីៗនេះបានបង្ហាញដងខ្លួនក្នុងស្ថានភាពសិចស៊ីដ៏គួរឱ្យភ្ញាក់ផ្អើលទៀតហើយនៅលើអ៊ីនស្ដាក្រាម គ្រា​ដែលបានកម្សាន្ដនៅឆ្នេរសមុទ្រ ស្របពេល​តារា​សម្ដែង​និយម​ភាព​សិច​ស៊ី​ជាច្រើន​ហាក់​មាន​សភាព​ស្ងប់ស្ងាត់​ក្នុង​ការបញ្ចេញ​រូបភាព​សិច​ស៊ី​របស់​ខ្លួន​ដើម្បី​ជា​ការទាក់ទាញ​ប្រជាប្រិយភាព​ពី​មហាជន ។

    ​កន្លងមក​ធ្លាប់​មាន​តារា​សម្ដែង​ជាច្រើន​បាន​យក​រូបភាព​សិច​ស៊ី​ខ្លួន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក ដើម្បី​ទទួលបាន​ចំណាប់​អារម្មណ៍​ពី​មហាជន​។ អ្វី​ដែល​ពួកគេ​បាន​ប្រឹងប្រែង​ធ្វើ​ឃើញថា​ពិតជា​មាន​លទ្ធផល​មែន ព្រោះ​ក្រោយពេល​ដែល​រូបភាព​របស់​ពួកគេ​ត្រូវ​បាន​ចែកចាយ​បន្ដ​គ្នា ត្រូវបាន​មហាជន​ជាច្រើន​ស្គាល់​ពួកគេ​កាន់តែច្បាស់ ដូច​ជា​កញ្ញា វ៉ាន់ វ​ល្ល័ក សេង សូ​ណា និង​ដេនី​ក្វាន់ ជាដើម ប៉ុន្ដែ​ក្រោយមក​សកម្មភាព​ទាំងនោះ​ក៏​ត្រូវបាន​ស្ងាត់​ទៅ​វិញ​ដោយសារតែ​ក្រសួង​ពាក់ព័ន្ធ​បាន​ចាត់​ចំណាត់ការ​ប្រមាន​ទៅលើ​តារា​ទាំងនោះ​ឱ្យ​រក្សា​សេចក្ដីថ្លៃថ្នូរ និង​វប្បធម៌​ប្រពៃណី​ផងដែរ​។

    ​ដោយឡែក​សម្រាប់​រូបភាព​សិច​ស៊ី​របស់​កញ្ញា មាស សុខ​សោភា ប៉ុន្មាន​សន្លឹក​នោះ​អ្នកគាំទ្រ​របស់​នាង​ជាច្រើន​បាន ជឿថាគ្មានចេតនាក្នុងការបង្ហាញភាពសិចស៊ីទាក់ទាញប្រជាប្រិយភាពនោះទេ តែគ្រាន់តែជាការកម្សាន្ដ និងបង្អួតដងខ្លួនចំពោះឆ្នេរសមុទ្រដ៏ខៀវស្រងាត់តែប៉ុណ្ណោះ ព្រោះបើ​និយាយ​ពី​កេរ្ដិ៍ឈ្មោះ​ក្នុង​សិល្បៈ​វិញ សម្រាប់​នាង​គឺ​ល្បី​សុះសាយ​ទៅហើយ​។

    គួរបញ្ជាក់​ថា​នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​កញ្ញា មាស សុខ​សោភា លេចចេញ​នូវ​រូបភាព​បែប​សិច​ស៊ី ព្រោះ​កន្លងមក​នាង​ធ្លាប់​បង្ហោះរូបភាពសិចស៊ីបញ្ចេញដើមទ្រូងមូលក្លំឱ្យ​មហាជន​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ក្រោយមក​ក៏​ស្ងប់ស្ងាត់​។ ប្រមាណ​ជា​កន្លះ​ឆ្នាំ​មុន​ក៏​លេច​ចេញ​រូបភាព​នាង​ស្លៀក​ឈុត​ប៊ី​គីនី​ដេក​សំ​ដិលខ្លួន​យ៉ាង​រំភើយ​នៅ​ជិត​អាង​ហែល​ទឹក និង​លើក​នេះ​រូបភាព​នាង​នៅ​មាត់សមុទ្រ​ម្ដងទៀត​។ ​​ទោះយ៉ាងក៏ដោយ មាស សុខសោភា ធ្លាប់បានបកស្រាយអះអាងប្រាប់សារព័ត៌មានឡារ៉ែនថា ការស្លៀកពាក់សិចស៊ីរបស់នាង គឺមានទៅតាមកាលទេសៈ មិនមែនចេះតែសិចស៊ីគ្រប់ពេលនេះទេ ៕

  • ក្តីស្រមៃធំមួយរបស់អាណាព្យាបាលគឺកូន​ទទួលបានការសិក្សាល្អ និងសុភមង្គល

    ក្តីស្រមៃធំមួយរបស់អាណាព្យាបាលគឺកូន​ទទួលបានការសិក្សាល្អ និងសុភមង្គល

    គ្រប់អាណាព្យាបាលទាំងអស់​ សុទ្ធតែខិតខំប្រឹងប្រែងគ្រប់លទ្ធភាពដើម្បី​អនាគតរបស់កូនៗ ហើយ​គាត់ហ៊ានលះបង់អ្វីគ្រប់យ៉ាងដើម្បី​ឱ្យកូនទទួលបានការអប់រំល្អ មានសុភមង្គល និង​ក្លាយជាមនុស្សខ្លាំងនៅថ្ងៃអនាគត។ តែជាទូទៅ ពួកគាត់គិតថា​ការបញ្ចូនកូន​ឱ្យទៅរៀនជាវិធីគ្រប់គ្រាន់ហើយសម្រាប់ពួកគេ ខណៈស្ថានភាពជាក់ស្តែងដែលនាំឱ្យក្មេងក្លាយជាមនុស្សខ្លាំងនោះក៏ត្រូវការចាំបាច់នូវបរិស្ថាន​ក្នុងការរស់នៅល្អ ឬគ្រួសារមួយដែលមានសុភមង្គល​ផងដែរ ទើបពួកគេអាចអភិវឌ្ឍសក្តានុពលប្រកបដោយថាមពលវិជ្ជមានបាន។

    លោក គង់ សំនៀង ប្រធាននាយក​ប្រតិបត្តិការនៃក្រុមហ៊ុន​វេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា ដើម្បីជំរុញឱ្យក្មេងក្លាយជាមនុស្សខ្លាំងបានពួកគេចាំបាច់ត្រូវទទួលបានការអប់រំល្អពីសាលាដែលមានប្រព័ន្ធអប់រំច្បាស់លាស់ និង​រស់នៅក្នុងសង្គមគ្រួសារមួយដែលមានភាពកក់ក្តៅសម្រាប់ពួកគេ។ ហេតុនេះអាណាព្យាបាល​ចាំបាច់ត្រូវតែ​រក្សាឱ្យបាននូវតុល្យភាពជីវិត មានទាំងកម្រិតជីវភាពល្អ និង​មានសុភមង្គល​ផ្ទាល់ខ្លួនផងដែរ ដើម្បីឱ្យកូនបានរស់នៅជាមួយគ្នាប្រកបដោយភាព​រីករាយ ដែលអនុញ្ញាតឱ្យពួកគេខិតខំប្រឹងប្រែងរៀនសូត្រដោយមិនខ្វល់ខ្វាយច្រើនពីរឿងគ្រួសារ។ ម្យ៉ាងវិញទៀត ប្រសិនបើកូនរៀន​នៅសាលាល្អហើយ តែ​អាណាព្យាបាល​តែងតែមានបញ្ហាក្នុងគ្រួសារ កូននោះក៏នឹងមិនអាច​រៀនពូកែបានដែរ ហើយថែមទាំងអាចប៉ះពាល់​អវិជ្ជមានសម្រាប់ការគិតរបស់ពួកគេថែមទៀតផង។  

    លោក គង់ សំនៀង បានមានប្រសាសន៍ថា៖ «ក្នុងការរស់នៅ​របស់មនុស្សយើងម្នាក់ៗ អ្នកណាក៏មានបញ្ហាដែរ ដូចជាបញ្ហា​គ្រួសារ បញ្ហាការងារ បញ្ហាអាជីវកម្ម ឬបញ្ហាផ្សេងៗទៀតដែលមិនអាចជៀសផុត។ តែស្របពេលជាមួយគ្នានេះ យើងក៏​មាន​កាតព្វកិច្ចយ៉ាងសំខាន់មួយទៀតគឺដើរតួនាទីជាឪពុកម្តាយ​ប្រកបដោយទំនួលខុសត្រូវខ្ពស់។ ហេតុនេះ​ដើម្បីបំពេញតួនាទីយ៉ាងមានតម្លៃនេះបានល្អអាណាព្យាបាល​ចាំបាច់ត្រូវ​តែសិក្សាឱ្យបានច្រើនដើម្បី​អភិវឌ្ឍជីវិតរស់នៅឱ្យកាន់តែប្រសើរសម្រាប់ជាគំរូដល់កូន និង កសាងសុភមង្គលគ្រួសារទាំងមូល»។

    លោក គង់ សំនៀង បានលើកឡើងផងដែរថា ឆ្លើយតបជាមួយនឹងបញ្ហានេះ សាលារៀន​វ៉េស្ទឡាញន៍ សាខាព្រែកលៀប នឹងផ្តល់ជូននូវកម្មវិធីសិក្សាពិសេសមួយដែលមានឈ្មោះថា កម្មវិធីអប់រំសម្រាប់គ្រួសារ ​ដែល​ផ្តល់ឱកាសឱ្យអាណាព្យាបាល​បានសិក្សា​ពី​វិធីសាស្រ្តបង្កើនសេចក្តីសុខ សុភមង្គមង្គលសម្រាប់ក្រុមគ្រួសារ​ កសាងទំនុកចិត្ត​លើខ្លួនឯងសម្រាប់បុត្រធីតា បង្កើនជំនាញ និងសម្មិទ្ធិផលក្នុងការសិក្សា ព្រមទាំងកាត់បន្ថយបញ្ហាផ្សេងៗដែលបុត្រធីតាត្រូវប្រឈម​មុខនាថ្ងៃអនាគតថែមទៀតផង។ កម្មវិធីអប់រំសម្រាប់គ្រួសារគឺផ្តោតលើចំណុចសំខាន់ៗមួយចំនួនដូចជា ទី1 ទម្លាប់ទាំង7 ដ៏មានប្រសិទ្ធភាពសម្រាប់គ្រួសារ និង បុត្រធីតា ទី2 ការអភិវឌ្ឍអាជីពការងារ និងភាពជាអ្នកដឹកនាំ ទី3 ការអភិវឌ្ឍអាជីវកម្ម និងភាពជាអ្នកដឹកនាំ ទី4 ការប្រឹក្សាយោបល់អប់រំ និងចិត្តសាស្ត្រ ដល់សិស្សានុសិស្ស និងមាតាបិតាសិស្ស។

    អ្នកជំនាញអប់រំខាងលើបានលើកឡើងផងដែរថា ដើម្បីទទួលបាននូវ​ប្រភពពុទ្ធិដ៏មានតម្លៃទាំងអស់នេះអាណាព្យាបាលគ្រាន់តែចុះឈ្មោះកូនរបស់គាត់​នៅសាលារៀនវ៉េស្ទឡាញន៍​សាខាព្រែកលៀប​ ក្នុង​បវេសនកាល​ថ្មីខាងមុខនេះគាត់នឹងអាចមានឱកាសសិក្សាពីមេរៀនសំខាន់ៗដើម្បី​អភិវឌ្ឍជីវិតស្របពេលដែលកូនរបស់ពួកគាត់​ទទួលបានការសិក្សាពីចំណេះជំនាញ​ប្រកបដោយគុណភាពខ្ពស់។

    លោកស្រី សូ សុភក្តិ ជាម្ចាស់អាជីវកម្ម និងជាអាណាព្យាបាលសិស្សមួយរូបបានលើកឡើងថា លោកស្រី​​មានការភ្ញាក់ផ្អើល​នៅពេលដែល​គាត់បានដឹងពីកម្មវិធី ចុះឈ្មោះសិក្សាកូនបានទាំងគ្រួសារនេះ ព្រោះលោកស្រីជាអ្នករកស៊ីផង និងជាអ្នកគ្រប់គ្រងលើ​កូនៗផង។ លោកស្រីសង្កត់ធ្ងន់ថាពេលខ្លះយើងម្នាក់ៗ រវល់តែគិតរឿងរកស៊ីភ្លេចគិតពីកូន ហើយពេលខ្លះ​គិតតែពីគ្រួសារភ្លេចគិតពីមុខរបរ ខណៈពេលខ្លះទៀត​មានបញ្ហាប្រឈមច្រើនក្នុងពេលជាមួយគ្នា​ ដែលបណ្តាលឱ្យខ្វល់ខ្វាយច្រើន និងប៉ះពាល់ដល់ការរស់នៅ។ ប្រសិនបើកូនរបស់គាត់បានសិក្សាក្នុងសាលាល្អមួយ ហើយថែមទាំងមានកន្លែង​ប្រឹក្សាយោបល់ និងបន្ថែមគំនិតល្អៗដល់គាត់បន្ថែមទៀតនោះលោកស្រីនឹងមិនរារែកក្នុងការចុះឈ្មោះសម្រាប់កូននោះទេ។

    លោកស្រី សូ សុភក្តិ បាននិយាយថា៖ «​អាណាព្យាបាលមួយចំនួន​ រួមទាំងរូបខ្ញុំផង ពេលខ្លះ​ពិតជាចង់​ទទួលបានចំណេះដឹងបន្ថែមពីការពង្រីកមុខរបរ ការដឹកនាំការងារ និងគ្រួសារឱ្យកាន់តែល្អ តែ​និយាយត្រង់ខ្ញុំលំបាកស្វែងរក​កន្លែងរៀន និងមិនដាច់ចិត្តទៅរៀន។ ប្រសិនបើសាលារបស់កូនៗ មាន​បន្ថែមវគ្គទាំងអស់នេះសម្រាប់ឪពុកម្តាយ​ ខ្ញុំអាចរីករាយនឹងការសាកល្បង ហើយក៏អាចយកឈ្នះភាពរារែករបស់ខ្លួនឯងដែរ»។

    លោកស្រី សុភក្តិ បានបន្ថែមផងដែរថា ប្រសិនបើ​ជីវភាព​រស់នៅក្នុងគ្រួសារមានសុភមង្គល និង​ភាពរឹងមាំ​ផ្នែកហិរញ្ញវត្ថុនោះកូនៗក៏នឹង​ទទួលបាននូវឱកាស រួមទាំងភាពកក់ក្តៅច្រើនពីគ្រួសារ។ នៅពេលនោះហើយជាពេលមានសេចក្តីសុខជាងគេសម្រាប់ឪពុកម្តាយ ព្រោះ​គាត់នឹងអាចចំណាយពេលវេលាច្រើនក្នុងការផ្តល់ក្តីស្រឡាញ់កាន់តែច្រើនដល់កូនៗ ស្របពេលដែលគាត់មានទីប្រឹក្សាល្អ​នៅកន្លែងសិក្សារបស់កូនៗផ្ទាល់តែម្តង។

    គួរបញ្ជាក់ផងដែរថាដើម្បីអបអរសាទរ បវេសនកាលថ្មី ឆ្នាំសិក្សា 2018-2019 ចុះឈ្មោះបុត្រធីតា នៅសាលារៀនវ៉េស្ទឡាញន៍ សាខាព្រែកលៀប ឲ្យបានមុនថ្ងៃទី 01 ខែ សីហា ឆ្នាំ 2018 លោក លោកស្រី នឹងទទួលបានការបញ្ចុះតម្លៃសិក្សា 25% មានសុពលភាពរយៈពេល 2ឆ្នាំ និង អាវយឺតដ៏ស្រស់ស្អាត 1 រួមទាំងកញ្ចប់សិក្សាសម្រាប់គ្រួសារផងដែរ ៕

  • មុនពេលប្រឡងបាក់ឌុបសូមមកមើលប្រការហាមឃាត់ដែលនាំឱ្យ​ប៉ះពាល់ដល់បេក្ខជន

    មុនពេលប្រឡងបាក់ឌុបសូមមកមើលប្រការហាមឃាត់ដែលនាំឱ្យ​ប៉ះពាល់ដល់បេក្ខជន

    ​ការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ត្រូវបាន​រៀបចំយ៉ាងម៉ឺងម៉ាត់ ហេតុនេះ​ដើម្បីធានា​ឱ្យការប្រឡងដំណើរការដោយ​រលូន និងមានភាពយុត្តិធម៌ ក្រសួងអប់រំ យុវជន និងកីឡា បានចេញគោលការណ៍ហាមឃាត់មួយចំនួនដើម្បីបញ្ជាក់ប្រាប់ដល់បេក្ខជនប្រឡងឱ្យមានការប្រុងប្រយ័ត្នចំពោះពេលប្រឡង។

    ប្រការ​ដែល​បេក្ខជន​មិន​ត្រូវ​អនុវត្ត​ក្នុង​ដំណើរ​ការ​សំណេរ​​​​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិរួមមាន៖
    1- មិន​ត្រូវ​មក​ដល់​មណ្ឌល​ប្រឡង​ក្រោយ​ជួង​ទី​2 
    2- មិន​ត្រូវ​ស្លៀកពាក់​ឯកសណ្ឋាន​កង​ប្រដាប់​អាវុធ​ចូល​ក្នុង​មណ្ឌល​ប្រឡង 
    3- មិន​ត្រូវ​យក​សៀវភៅ និង​សំណៅ​គ្រប់​រូបភាព​ចូល​ក្នុង​មណ្ឌល​ប្រឡង 
    4- មិន​ត្រូវ​យក​ចូល​ក្នុង​មណ្ឌល​ប្រឡង ឬ​បន្ទប់​ប្រឡង​នូវ​អាវុធ ជាតិផ្ទុះ ទូរស័ព្ទ​ដៃ ឧបករណ៍ អេឡិចត្រូនិក​គ្រប់​ប្រភេទ សៀវភៅ សំណៅ​ឯកសារ ប្រដាប់​គិត​លេខ នាឡិកា​ដៃ​​ដែល​មាន​ប្រដាប់​គិត​លេខ កាតាប កាបូប​យួរ​ដៃ ថង់ សំពៀត កញ្ចប់​ផ្សេងៗ និង​ទឹក​លុប​ពណ៌ស
    5- មិន​ត្រូវ​ចូល​ក្នុង​បន្ទប់​ប្រឡង មុន​ពេល​អនុរក្ស​ហៅ​ឈ្មោះ 
    6- មិន​ត្រូវ​ប្រើ​ពាក្យ​សំដី អាកប្ប​កិរិយា​មិន​សមរម្យ​ក្នុង​មណ្ឌល​ប្រឡង ឬ​បង្ក​ជម្លោះ​នៅ​ក្នុង​មណ្ឌល​ប្រឡង ឬ​ក្នុង​បន្ទប់​ប្រឡង ដោយ​គំរាម​កំហែង​លើ​បេក្ខជន​ដទៃ 
    7- មិន​ត្រូវ​បដិសេធ ប្រឆាំង​តបត ឬ​បង្ក​បាតុភាព​ដោយ​ពាក្យ​សំដី ដោយ​កាយវិការ ចំពោះ​ការ​ត្រួតពិនិត្យ របស់​អ្នក​មាន​សមត្ថកិច្ច ឬ​មេប្រយោគ​ក្នុង​ការ​ពិនិត្យ ស្រាវជ្រាវ​រើ​រក​សំណៅ​ឯកសារ និង​សម្ភារ​ផ្សេងៗ ដែល​ត្រូវ​ហាមឃាត់ មិន​ឱ្យ​យក​ចូល​ក្នុង​មណ្ឌល​ប្រឡង 
    8- មិន​ត្រូវ​ធ្វើ​ចម្លើយ​វិញ្ញាសា នៅ​លើ​សន្លឹក​កិច្ចការ​ណា ដែល​គ្មាន​ហត្ថលេខា​របស់​អនុរក្ស 
    9- មិន​ត្រូវ​ចម្លង​ប្រធាន​វិញ្ញាសា​ចូល​ក្នុង​ក្រដាស​ដទៃ និង​មិន​ត្រូវ​បោះ​ប្រធាន​វិញ្ញាសា​ចេញ​ក្រៅ​បន្ទប់​ប្រឡង​ឡើយ 
    10- មិន​ត្រូវ​ងើប​ឈរ ងាកឆ្វេង-ស្ដាំ អើត​ឈ្ងោក​ទៅ​មុខ បែរ​ទៅ​ក្រោយ ឬ​ដើរ​ចេញ​ពី​កន្លែង​អង្គុយ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​អនុរក្ស។ មិន​ត្រូវ​សរសេរ​កិច្ចការ​ហើយ​អាន​ខ្លាំងៗ ឮ​ដល់​អ្នក​ជិត​ខាង ឬ​ឆក់​អូសទាញ​យក​សន្លឹក​កិច្ចការ​របស់​អ្នកដទៃ​ដាក់​ពី​មុខ ឬ​ដាក់​ពី​ក្រោម​សន្លឹក​កិច្ចការ​របស់​ខ្លួន​ឡើយ 
    11- មិន​ត្រូវ​ប្ដូរ​គ្នា​នូវ​សន្លឹក​កិច្ចការ ឬ​ក្រដាស​ព្រាង ឬ​ផ្ទៀងផ្ទាត់​ចម្លើយ ឬ​ចម្លង​គ្នា និង​មិន​ត្រូវ​ដាក់​សន្លឹក​កិច្ចការ​ឆ្ងាយ​ពី​មុខ​របស់​ខ្លួន បង្ក​ឱ្យ​អ្នក​ដទៃ​មើល ឬ​អូស​ឆក់​យក​បាន 
    12- មិន​ត្រូវ​ធ្វើ​សញ្ញា​សម្គាល់​លើ​សន្លឹក​កិច្ចការ ដើម្បី​ធ្វើ​ឱ្យ​សម្គាល់​អាគតដ្ឋាន​របស់​ខ្លួន ដូច​ជា​សរសេរ អក្សរ​ប្លែក​ពី​តួអក្សរ​ទាំងអស់​ក្នុង​កិច្ចការ ធ្វើ​សញ្ញា​ផ្សេងៗ ឬ​គូស​បន្ទាត់​ខុស​ប្រក្រតី ឬ​លុប​នឹង​ទឹក​ស ឬ​សរសេរ​រំលង​បន្ទាត់​ជា​ដើម
    13- មិន​ត្រូវ​លាក់ ឬ​ហែក​សន្លឹក​កិច្ចការ​របស់​ខ្លួន និង​មិន​ត្រូវ​ហែក ឬ​លាក់​សន្លឹក​កិច្ចការ​អ្នកដទៃ
    14- មិន​ត្រូវ​បំផ្លាញ ឬ​ធ្វើ​ឱ្យ​ខូចខាត​សម្ភារៈ​នៅ​ក្នុង​បន្ទប់​ប្រឡង ដូចជា​ដោះ​ទ្វារ បង្អួច ធ្វើ​ឱ្យ​របើក​ជញ្ជាំង​ក្ដារ ធ្វើ​ឱ្យ​បាក់បែក​តុ កៅអី ឬ​ក្ដារខៀន​ជាដើម 
    15- មិន​ត្រូវ​ឱ្យ​អ្នកដទៃ​ប្រឡង​ជំនួស ឬ​សរសេរ​បំពេញ​បន្ថែម ​លើ​សន្លឹក​កិច្ចការ​របស់​ខ្លួន​ជា​ដាច់​ខាត
    16- មិន​ត្រូវ​ប្រើ​ពាក្យ​សំដី និង​អាកប្បកិរិយា ដែល​នាំ​ឱ្យ​ខូច​សណ្ដាប់ធ្នាប់ ​របៀបរៀបរយ​នៃ​ការ​ប្រឡង​ឬ​ប៉ះពាល់​ដល់​កិត្តិយស​របស់​មេប្រយោគ។