Author: អេបិល

  • ផ្ទុះសង្ស័យ !! ​ឈ្មោះ « ការកេត » ក្នុងរឿងភាគល្បីថៃ លួចគំនិតចេញពីរឿងខ្មែរនៅអំឡុងឆ្នាំ1962

    ផ្ទុះសង្ស័យ !! ​ឈ្មោះ « ការកេត » ក្នុងរឿងភាគល្បីថៃ លួចគំនិតចេញពីរឿងខ្មែរនៅអំឡុងឆ្នាំ1962

    នៅពេលថ្មីៗនេះ ស្រាប់តែអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកបានទម្លាយការសង្ស័យចំពោះរឿងភាគល្បីរបស់ប្រទេសថៃ មានចំណងជើងថា « បុព្វេសន្និវាស » ដែលតួឯកស្រីមានឈ្មោះថា « ការកេត » និងត្រូវបានសង្ស័យថា លួចគំនិតចេញពីរឿងខ្មែរនៅអំឡុងឆ្នាំ1962 ដែលមាននៅក្នុងឯកសាស្រាវជ្រាវរបស់សៀវភៅ « មួយម៉ឺនអាល័យ » របស់ក្រុមព្រះសូរិយា។

    ដោយផ្អែកលើការបញ្ជាក់របស់គណនី Viriya Lim បានលើកឡើងថា « ភស្តុតាងច្បាស់ចែស ថៃលួចកុនខ្មែរដែលថតតាំងពីឆ្នាំ 1962 មាន សាក់ ស៊ីស្បោង ជាតួរងផង។ សំខាន់ គាត់នៅរស់រានមានជីវិត ឯប្រទេសអាឡឺម៉ង់ដល់សព្វថ្ងៃ។ សាក្សីរស់ រឿង ការកេត! »។ ប្រភពដដែរបានបន្ដ« រឿង ការកេត ដែលក្មេងៗភ្លូក​ទឹកភ្លូកដី លើកតម្កើង ថាជារឿងថៃល្បី។ ក្នុងសៀវភៅ សរសេរ​ថា រឿងខ្មែររាប់រយរឿង ដែលផលិតកម្មថៃ ស្នើសូមសិទ្ធិដាក់បញ្ចាំងនៅបាងកក។ 1960 ដល់ 1670 ជាយុគមាស នៃវិស័យភាពយន្តខ្មែរ ល្បីទូទាំងពិភពលោក»។

    តែយ៉ាងណាមិញ អ្នកលេងបណ្ដាញសង្គមមួយចំនួនទៀត បានយល់ឃើញថា នោះគ្រាន់តែមានឈ្មោះតួស្រី « ការកេត » ដូចគ្នាតែប៉ុណ្ណោះ តែសាច់រឿងប្រហែលខុសគ្នាក៏ថាបាន៕

  • ពិតទេ ! លោក អែតវីន សាងប្រជាប្រិយភាពតាមរយៈរូបភាពសិចស៊ី ?

    ពិតទេ ! លោក អែតវីន សាងប្រជាប្រិយភាពតាមរយៈរូបភាពសិចស៊ី ?

    តាមរយៈបណ្ដាញទំនាក់ទនងសង្គមហ្វេសប៊ុក​ បានឱ្យដឹងថា តារាសម្ដែង លោក អែតវីន កន្លងបានទម្លាយរូបភាពសិចស៊ី នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលបង្កឱ្យមហាជនភាគច្រើនមានការងឿងឆ្ងល់ថា លោកមានគោលបំណងចង់បាន​ប្រជាប្រិយភាពឬយ៉ាងណា?

    គួរកត់សម្គាល់ដែរថា លោក យិត មាសឧស្សាហ៍ ហៅ អែតវីន បានក្លាយជាតារាសម្តែងប្រុសមួយរូប ដែលទទួលបានការគាំទ្រច្រើន ពីសំណាក់ទស្សនិកជន ខណៈតារារូបនេះធ្លាប់បានសម្តែង ខ្សែភាពយន្តជាច្រើន។ ជាមួយគ្នានេះ រាល់ភាពយន្ត ដែលលោកសម្តែងភាគច្រើន សុទ្ធសឹងតែទទួលបាននូវការកោតសរសើរ ពីផលិតករ និងទស្សនិកជន ដោយសារតារារូបនេះ មិនត្រឹមតែមានរូបសម្បត្តិស្រស់សង្ហារនោះតែ ថែមទាំងពោរពេញដោយសមត្ថភាព ទេពកោសល្យខាងសិល្បៈទៀតផង។

    គួរបញ្ជាក់ដែរថា បើងាកមកការប្រើប្រាស់ជីវិតឯកជន និងរឿងអាស្រូវផ្សេងៗ ក្នុងការងារសិល្បៈ លោកអែតវីន ក៏មានមិនតិចនោះដែរ ពោលគឺកាលពីមួយរយៈមុន ខណៈដែលលោកបង្ហាញ រូបភាពសិចស៊ីក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលទម្លាយពីរូបរាងគួរឲ្យទាក់ទាញ និងសាច់ដុំធំៗនោះ គឺត្រូវបានទស្សនិកជនសង្ស័យថា ទំនង់ជា ដើម្បីទាក់ទាញ់ចំណាប់អារម្មណ៍ ពីបុគ្គលដែលមានចំណងផ្លូវភេទ ហើយមើលទៅ។ ការមន្ទិលនេះ នៅមិនទាន់ការបកស្រាយពីសមីខ្លួននៅឡើយទេ។

    សូមរំឭកដែរថា អែតវីន ជា​បេក្ខភាព​ចំណាត់​ថ្នាក់​លេខ​1 ផ្នែក​ខាង​តារា​បង្ហាញ​ម៉ូដ​បុរស​នៅ​កម្ពុជា​ក្នុង​កម្មវិធី”Mr Asia Contest Cambodia” ។ តារា​បង្ហាញ​ម៉ូដ​រូប​នេះ​តែ​ម្នាក់​គត់ ដែល​បាន​មាន​ឱកាស​ទៅ​ចូលរួម​ក្នុង​ការ​ប្រកួត​ក្នុង​កម្មវិធី”Mr Asia Contest ” បង្កើត​ឡើង​ក្នុង​គោល​បំណង​លើក​ស្ទួយ​វិស័យ​សិល្បៈ​ក្នុង​តំបន់​អាស៊ី និង​បាន​បញ្ចប់​ទៅ​កាល​ពី​ពេល​ថ្មី​នេះ ហើយ​ជា​លទ្ធផល​តំណាង​កម្ពុជា​ជាប់​ជា​តារា​ញញឹម​ស្រស់ សម្រាប់​ការ​ចូលរួម​ជា​លើក​ដំបូង​នេះ៕

  • ប្រាក់​បញ្ញើ​ជា​រូបិយប័ណ្ណ​កើនឡើង 20%ក្នុង​ឆមាស​ទី1 ឆ្នាំនេះ

    ប្រាក់​បញ្ញើ​ជា​រូបិយប័ណ្ណ​កើនឡើង 20%ក្នុង​ឆមាស​ទី1 ឆ្នាំនេះ

    ប្រាក់​បញ្ញើ​ជា​រូបិយប័ណ្ណ​បាន​កើនឡើង20% នៅ​ឆមាស​ទី​ដើមឆ្នាំ20188 ដែលមាន​កំណើន​ខ្ពស់ជាង​បន្តិច​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ។017។ ការកើនឡើង​នៃ​អត្រា​ប្រាក់​បញ្ញើ​ជា​រូបិយប័ណ្ណ​នេះ គឺ​ដោយសារ​ការបន្ត​កើនឡើង​នៃ​ប្រាក់ចំណូល និង​ការ​សន្សំ​ប្រាក់​របស់​ប្រជាជន រួម​នឹង​ការបន្ត​ទទួលបាន​លំហូរ​មូលធន​ចូលមកក្នុង​សេដ្ឋកិច្ច​តាមរយៈ​ប្រព័ន្ធ​ធនាគារ​ផងដែរ។

    យោងតាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា​បង្ហាញថា អនុ​បាត​ប្រាក់​បញ្ញើ​ជា​រូបិយប័ណ្ណ​ធៀប​នឹង​រូបិយវត្ថុ​ទូទៅ និង​ប្រាក់​បញ្ញើ​សរុប​ដែល​ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​ដុល្លា​រូបនីយកម្ម នៅ​បន្ត​មាន​កម្រិត​ខ្ពស់ ប៉ុន្តែ​មាន​ស្ថិរភាព​ក្នុង​កម្រិត​ប្រមាណ84% និង95%រៀង​គ្នា​ក្នុង​រយៈពេល​ប្រមាណ 10ឆ្នាំ​ចុង​ក្រោយនេះ។

    ទន្ទឹមនឹងនេះ​ប្រាក់​បញ្ញើ​បាន​កើនឡើង21% ទាប​ជាង​កំណើន24% នៅ​ឆមាស​ទី1 ឆ្នាំ2017 ជា​ចម្បង​ដោយសារ​ការថយចុះ​នៃ​អត្រា​ការប្រាក់​បញ្ញើ។ ផ្ទុយទៅវិញ​រូបិយវត្ថុ​ក្នុង​ចរាចរណ៍​មាន​កំណើន22% ខ្ពស់ជាង18% ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ដោយសារ៖ 1.កំណើន​ការប្រើប្រាស់​ប្រាក់រៀល​ក្នុងអំឡុង​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ។ 2.ការបង្កើន​ចំណាយ​រដ្ឋាភិបាល និង3.ការដំឡើង​ប្រាក់ខែ​មន្ត្រីរាជការ និង​កម្លាំងប្រដាប់អាវុធ។ ការណ៍​នេះ​បង្ហាញ​ពី​ការកើនឡើង​ជា​បន្តបន្ទាប់ នូវ​ជំនឿ​ទុកចិត្ត​របស់​សាធារណជន​លើ​ប្រាក់រៀល និង​តួនាទី​កាន់តែ​សកម្ម​របស់​ប្រាក់រៀល​នៅក្នុង​សេដ្ឋកិច្ច​ដែល​រួមចំណែក​រក្សា​កម្រិត​ដុល្លារ​រូបនីយកម្ម មិនឱ្យ​កើតឡើង​ក្នុងពេល​កន្លងមក។

    ក្រៅពីនេះ​ឥណទាន​ចំពោះ​វិស័យ​ឯកជន​បាន​កើនឡើង​បន្តិច​ប្រមាណ16.8% ធៀប​នឹង16.5% នៅក្នុង​ខែមិថុនា​ឆ្នាំមុន ដែល​បង្ហាញថា ចលនា​សាច់ប្រាក់​នៅក្នុង​សេដ្ឋកិច្ច​នៅតែ​បន្ត​រឹងមាំ និង​គាំទ្រ​ដល់​កំណើន​ប្រាក់​បញ្ញើ​ជា​រូបិយប័ណ្ណ និង​រូបិយវត្ថុ​ទូទៅ។ កំណើន​ឥណទាន​ចំពោះ​វិស័យ​ឯកជន​ត្រូវបាន​គាំទ្រ​ដោយ​ការបន្ត​កើនឡើង​នៃ​សកម្មភាព​សេដ្ឋកិច្ច ទោះជា​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​មានការ​ប្រុងប្រយ័ត្ន​ក្នុងការ​ផ្តល់​ឥណទាន និង​ត្រៀម​ទុក​សាច់ប្រាក់​ច្រើនជាង​ឆ្នាំមុន​ក៏ដោយ៕

  • ញាក់សាច់ ! ឌីជេ អាចារ្យធំ ចេញមុខពន្លះ G-Devith ឱ្យឆ្អែតបាយទៀតហើយ

    ញាក់សាច់ ! ឌីជេ អាចារ្យធំ ចេញមុខពន្លះ G-Devith ឱ្យឆ្អែតបាយទៀតហើយ

    ពិតជាភ្ញាក់ផ្អើលខ្លាំងនៅលើបណ្ដាញសង្គមហ្វេប៊ុក ដែលគេមើលឃើញថា តារាចម្រៀងរ៉េបប្រចាំផលិតកម្មរស្មីហង្សមាស គឺលោក G-Devith បានបញ្ចេញបទចម្រៀងថ្មី ដែលមានចំនងជើងថា “BODY” ជា ភាសាថៃ ធ្វើឱ្យមហាជន ជាពិសេសហ្វេនរបស់លោកជាច្រើន បានសរសើរពីទេព្យកោសល្យថ្មីរបស់លោក ដែលបានព្យាយាមវាយលុកទីផ្សារអន្តជាតិ។ ទន្ទឹមនឹងមានការគាំទ្រពីសំណាក់ជនជាតិថៃ និងខ្មែរមួយចំនួនហើយនោះ នៅក្នុងក៏មានមតិរិះគន់មួយចំនួនចេញពីមាត់អ្នកសិល្បៈជាតិនិយម គឺលោក អាចារ្យធំ នគររាជ ដែលត្រូវបានគេមើលឃើញថា លោកជាម្នាក់បានចូលរួមអភិរក្សវប្បធម៌បុរាណខ្មែរ នៅលើបណ្ដាញសង្គហ្វេសប៊ុក។

    ភ្លាមៗតែម្ដង ឌីជេអាចារ្យធំ គ្រាន់តែបានឃើញវីដេអូចម្រៀងនេះភ្លែត ក៏ស្រាប់តែបោះសម្តីខ្លាំងៗថា « ឮតែ (ណង…សួយក៏ឌី)…??? នេះឬអ្នកសិល្បៈ(ខ្មែរ)???

    ខ្មាសដូនតា! មិនគួរផែនដីនៃខឿនវប្បធម៌ដ៏អស្ចារ្យនេះ មានកោសិកាអវិជ្ជមានកើតបាន ហើយប្រឹងលូនទៅលិឍបាតជើងចោរ…! ។ (#ខ្មែរប្រឹងលួចថៃបច្ចុប្បន្ន) ឯ (#ថៃប្រឹងប្លន់អតីតកាលរបស់ខ្មែរ)។ លោកអាចប្រកាសប្រាប់ពិភពលោកបាន ថាលោកបានមកកើតច្រឡំប្រទេសទេ លោកប្ដូរសញ្ជាតិ ប្ដូរឈាមចុះ កុំឱ្យឈ្មោះជាតិខ្មែរនេះ នាំថោកដល់លោកឯង »។

    គួររំឭកផងដែរថា មួយរយៈមុន ឌីជេអាចារ្យ​ធំ ធ្លាប់មានសង្គ្រាមពាក្យសម្ដីឌឺដងដៀមដាម​ទៅកាន់​តារាចម្រៀង G-Devith ថា ជា​តារាចម្រៀង​មិន​ជួយ​លើកស្ទួយនិងអភរិរក្សវប្បធម៌​ប្រពៃណី​ខ្មែរ ជាតារាចម្រៀងប្លែកសលុយ ហើយចាត់ទុកថា ជាការបំផ្លាញវប្បធម៌ខ្មែរ ថែមទៀតផង៕

  • ឌីជេ ហេរ៉ូ អ្នកតំណាងឱ្យម្ចាស់បុរី RN VIP ពាំនាំអំណោយសប្បុរធម៌និងទឹកប្រាក់ចំនួន 1 ម៉ឺនដុល្លារជូនដល់មន្ទីរពេទ្យគន្ធបុប្ផា

    ឌីជេ ហេរ៉ូ អ្នកតំណាងឱ្យម្ចាស់បុរី RN VIP ពាំនាំអំណោយសប្បុរធម៌និងទឹកប្រាក់ចំនួន 1 ម៉ឺនដុល្លារជូនដល់មន្ទីរពេទ្យគន្ធបុប្ផា

    នៅរសៀលថ្ងៃទី19 ខែកក្កដ ឆ្នាំ 2018 នេះពិធីករល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍លោក ឌីជេ ហេរ៉ូ ដែលជាអ្នកតំណាងម្ចាស់បុរី RN VIP បានដឹកនាំក្រុមការងារ ពាំនាំអំណោចសប្បុរសធម៌យ៉ាងច្រើនដូចជា ម៉ាស៊ីបន្សុទ្ធទឹក កែវទឹកដែលអាចរក្សាកំដៅ និងប្រគល់ទឹកប្រាក់ចំនួន 1 ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។ ក្នុងពិធីនោះ លោកក៏បានគៀរគរតារាសិល្បៈមួយចំនួនរួមកញ្ញា ឌួង ហ្សូរីដា និងកញ្ញា ឌួង ហ្សូរីម៉ា ឱ្យមកចូលរួមផងដែរ ដើម្បីរួមគ្នាចែករំលែកអំពើល្អ។

    លោកឌីជេ ហេរ៉ូ បានប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា ក្រោយពីបានបំពាក់ម៉ាស៊ីបន្សុទ្ធទឹកចំនួន6គ្រឿងជូនដល់មន្ទីរពេទ្យ លោក និងក្រុមការងាររបស់បុរី RN VIP ជាច្រើនរូប ក៏ត្រូវជំនួសមុខឱ្យលោក វ៉ន វណ្ណៈ ម្ចាស់បុរី ហើយបានធ្វើពិធីប្រគល់ម៉ាស៊ីទាំងនោះជូនមន្ទីរពេទ្យ ដោយក្នុងពិធីនោះ ក៏មានការប្រគល់ទឹកប្រាក់ចំនួន20លានរៀល និងមានការចែកកែវទឹកដែលអាចរក្សាកំដៅ និងភាពត្រជាក់បាន ប្រមាណជា200កែវផង ជូនដល់គ្រួសារអ្នកជំងឺ និងអ្នកជំងឺ។ លោកថាការប្រគល់ថវិកា និងឧបករណ៍បន្សុទ្ធទឹកជូនដល់មន្ទីរពេទ្យនេះ គឺតបតាមការស្នើសុំរបស់មន្ទីរពេទ្យ ក្នុងពេលដែលខាងមន្ទីរពេទ្យ បានឱ្យម្ចាស់បុរី RN VIP លោក វ៉ន វណ្ណៈ ជាជួយបំពាក់ម៉ាស៊ីនចម្រោះទឹកស្អាតឱ្យអ្នកជំងឺ និងក្រុមគ្រូពេទ្យបានទទួលទាន ដើម្បីជាការកាត់បន្ថយការចំណាយលើទឹកសុទ្ធ ដើម្បីឱ្យបុគ្គលិក និងអ្នកជំងឺមានទឹកស្អាតទទួលទាន។

    ជាមួយគ្នានោះដែរ លោក ហេរ៉ូ  ប្រាប់បន្ដថា ម៉ាស៊ីបន្សុទ្ធទឹកនោះ មិនត្រឹមតែបំលែងទឹកម៉ាស៊ីពីក្បាលរ៉ូម៉ានេ ឱ្យក្លាយជាទឹកបរិសុទ្ធគ្មានមេរោគប៉ុណ្ណោះទេ ប៉ុន្តែទឹកនោះក៏មានគុណប្រយោជន៍សម្រាប់ឆុងទឹកដោះគោបានយ៉ាងដូចទឹកឆ្អិនផងដែរ ដែលលោកបានហៅគ្រឿងម៉ាស៊ីន ឬឧបករណ៍ចម្រោះទឹកស្អាតដែលបានបំពាក់នោះថា ជាការបំពេញតម្រូវការយ៉ាងប្រសើរដល់អ្នកជំងឺ ក្នុងការកាត់បន្ថយជំងឺពីការទទួលទានទឹកមិនស្អាត និងពីការចំណាយលុយលើការទិញទឹក។ លោកថា កាលពីលើកទឹក1 បងធម៌របស់លោកដែលជាម្ចាស់បុរី បានបរិច្ចាគថវិកាប្រមាណ5លានជួយដល់មន្ទីរពេទ្យម្ដងហើយ ហើយមកពីបងធម៌ខ្លួនមើលឃើញពីកង្វះខាតដែលមានការចាំបាច់នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា ទើបសម្រេចបំពាក់ទាំងម៉ាស៊ីនទឹកស្អាតឱ្យ និងបន្ថែមទាំងប្រាក់20លានរៀលទៀត ដោយមិនរាប់បញ្ចូលការចុះចែកលើកែវទឹកអនាម័យជាច្រើនរយកែវ ជូនដល់គ្រួសារអ្នកជំងឺ។

    លោកបានបញ្ជាក់ផងដែរថា លោកមានអារម្មណ៍សប្បាយចិត្តណាស់ ដែលម្ចាស់ជំនួញធំៗច្រើនឡើង កាន់តែងាកមករួមចំណែកជួយសង្គម ជាពិសេសគឺជួយបរិច្ចាគនូវផលចំណេញ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា៕

  • ចាន់ សម័យ វិលចូលសិល្បៈវិញ និងមានការជ្រោមជ្រែងឱ្យចូលផលិតកម្មធំ

    ចាន់ សម័យ វិលចូលសិល្បៈវិញ និងមានការជ្រោមជ្រែងឱ្យចូលផលិតកម្មធំ

    ក្រោយពីព្យាយាមបិទបាំងជីវិតឯកជន និងរស់នៅក្នុងស្ថានភាពលំបាកអស់រយៈពេលជាង 20ឆ្នាំមក ខណៈនេះតារាចម្រៀងប្រុស ចាន់ សម័យ ត្រូវបានសិល្បករ-សិល្បការិនីព្យាយាមស្វែងរកជំនួយសប្បុរសធម៌ដើម្បីជួយព្យាបាលជំងឺរបស់លោក និងទទូចឱ្យលោកវិលមកចូលសិល្បៈវិញ ដោយមានការជ្រោមជ្រែងពីសំណាក់អ្នកដឹកនាំកម្មវិធីទូរទស្សន៍ និងការគាំទ្រពីមហាជនផងដែរ។

    ជាក់ស្តែង យោងតាមការរៀបរាប់ពីសាច់រឿងជីវិតដ៏កម្សត់ ម្ចាស់បទ «មិនស្រឡាញ់អូន​ មិនបាន» និងភរិយាព្រមទាំងកូនៗ គឺពិតជាជួបប្រទះនឹងបញ្ហាជាច្រើន រកព្រឹកខ្វះល្ងាច រកមួយថ្ងៃ រស់មួយថ្ងៃ ដោយសារតែលោក ចាន់ ​សម័យ ដែលជាមេគ្រួសារត្រូវទំនុកបម្រុងគ្រួសារទាំងមូលនេះបានធ្លាក់ខ្លួនមានជំងឺរបេងឆ្អឹង មិនអាចដើរបានស្រួលបួលដូចគេឯង រហូតត្រូវបង្ខំចិត្តផ្អាកពីការងារសិល្បៈ និងខិតខំស្វែងរកអាហារចិញ្ចឹមជីវិតតាមគ្រប់វិធី ដូចជាស្ទូចត្រីយកមកចិញ្ចឹមគ្រួសារ ជាដើម។

    លោកបានបញ្ជាក់តាមរយៈការសម្ភាសនៅលើបណ្ដាញសង្គមនៅពេលថ្មីៗនេះថា លោកនឹងវិលត្រឡប់ចូលសិល្បៈវិញ បន្ទាប់ពីជំងឺរបេងឆ្អឹងរបស់លោកបានធូរស្រាល តែមិនទាន់បានប៉ុន្មានផងដោយសារតែការលើកទឹកចិត្តដ៏ច្រើនពីអ្នកគាំទ្ររបស់លោក លោកបានសម្រេចចិត្តចូលរួមក្នុងកម្មវិធីសិល្បៈមួយដែលមានឈ្មោះថា «ចម្រៀងគ្រួសារខ្មែរ» ថែមទាំងបានបកស្រាយចម្រៀងចំនួន 2បទដែលស្តាប់ទៅនៅតែពីរោះមិនធម្មតាដដែល។ ក្នុងនោះអ្នកនាង កាតុ ដែលបានចូលរួមក្នុងកម្មវិធីនេះផងដែរ បានសន្យាថា នឹងជួយរកខាងផលិតកម្មឱ្យលោកបានចូលច្រៀងវិញទៀតផង។

    ជាការលើកទឹកចិត្ត សូមប្រិយមិត្តស្ដាប់ចម្រៀងរបស់លោកចាន់ សម័យទាំងអស់ខាងក្រោមនេះ៖

    https://youtu.be/cQIWsMun_cM

  • ម៉ៃ សុគន្ធ នៅតែមិនរាថយចំពោះការបញ្ចេញបទ Original Song

    ម៉ៃ សុគន្ធ នៅតែមិនរាថយចំពោះការបញ្ចេញបទ Original Song

    បើទោះជាលោក ម៉ៃ សុគន្ធ ត្រូវបានគេមិនចូលចិត្តពីការរិះគន់របស់លោក និងរឿងទើសអី និយាយហ្នឹងក៏ពិតមែន តែលោកនៅតែបន្តចេញបទចម្រៀងជាហូរហែ ដោយមិនខ្វល់ពីការតិះដៀល និងថែមទាំងរំពឹងថា នឹងមានការគាំទ្រច្រើនពីមិត្តអ្នកស្តាប់ទៀតផង។ ថ្មីៗនេះ លោកបានបញ្ចេញបទចម្រៀងថ្មីដែលមានចំណងជើងថា “សន្យាអាចម៍ឆ្កែ” ដែលធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនងាកមកចាប់អារម្មណ៍ខ្លាំងលើចំណងជើង និងអត្ថន័យនៅក្នុងបទចម្រៀងមួយបទនេះ។

    តាមរយៈ Original Song បទ “សន្យាអាចម៍ឆ្កែ” របស់តារាចម្រៀងដែលធ្លាប់តែចេញមុខបង្ហាញពីរិះគន់មិនសំចៃមាត់លើចំណុចអវិជ្ជមានរបស់តារាប្រុស-ស្រី រួមអាជីពមួយចំនួនចំពោះសកម្មភាព ឬចំណុចខ្វះខាតរហូតមកនោះ ខណៈនេះត្រូវបានគេកត់សម្គាល់ឃើញថា កំពុងតែទទួលបានការគាំទ្រ និងចែករំលែកគ្នាយ៉ាងគគ្រឹកគគ្រេងនៅលើបណ្តាញសង្គមដ៏ពេញនិយម។ បើស្តាប់តាមអត្ថន័យនៃបទចម្រៀង Original Song “សន្យាអាចម៍ឆ្កែ” របស់លោក ម៉ៃ សុគន្ធ នេះហើយ វាគឺជាការច្រៀងរៀបរាប់អំពីជីវិតស្នេហារវាងយុវវ័យប្រុស-ស្រីមួយគូ ដែលស្រឡាញ់គ្នាគ្រាដំបូង និងបាននសន្យាស្បថស្បែសច្ចាថា នឹងចូលស្តីដណ្តឹងគ្នាធ្វើជាគូអនាគតរហូតអស់មួយជីវិត។ ប៉ុន្តែក្រោយមកទៀត បន្ទាប់ពីការស្រឡាញ់គ្នាមិនបានប៉ុន្មានឆ្នាំផង ខាងប្រុសបែរជាក្បត់ពាក្យសន្យាប្រែក្រឡាស់សម្តី ទៅមានស្រីផ្សេង រហូតធ្វើឱ្យនារីជាគូស្នេហ៍មានវិបត្តិផ្លូវចិត្តស្ទើរក្អួតឈាមទៅវិញ។

    ដើម្បីកុំឱ្យខាតពេលរៀបរាប់យូរ សូមទស្សនាវីដេអូពេញខាងក្រោមនេះ៖

    https://www.youtube.com/watch?v=bH42IETunaA

  • អ្នកដឹកនាំ​សម្ដែង រិ​ទ្ធ អូ​មេ​ហ្កា បញ្ចេញ​អារម្មណ៍​ពិត​ចំពោះ​ភាព​លះបង់​របស់​តារា​ស្រី ស៊ូ ស៊ី​រី​កា

    អ្នកដឹកនាំ​សម្ដែង រិ​ទ្ធ អូ​មេ​ហ្កា បញ្ចេញ​អារម្មណ៍​ពិត​ចំពោះ​ភាព​លះបង់​របស់​តារា​ស្រី ស៊ូ ស៊ី​រី​កា

    ក្រោយពេល​ទម្លាយ​សកម្ម​ភាព​ក្រៅ​ឆាក​សម្ដែង​របស់​តារាចម្រៀង​ស្រី​ល្បីឈ្មោះ​ក្នុង​ផលិតកម្ម ថោ​ន គឺ​កញ្ញា ស៊ូ ស៊ី​រី​កា ដែលមាន​ភាព​លះបង់​ខ្ពស់​ក្នុង​ការសម្ដែង​វីដេអូ​បទ​ចម្រៀង «ឧបសគ្គ​ស្នេហ៍»  ដែលជា​ការបកស្រាយរ​ប​ស់លោក ហាក់ និង​ក្រោម​ការដឹកនាំ​សម្ដែង​របស់​ផលិតករ​ល្បីឈ្មោះ​ប្រចាំ​ផលិតកម្ម​ថោ​ន លោក រិ​ទ្ធ អូ​មេ​ហ្គា(Rith Omega) ខណៈ​នេះ​ពិតជា​ទទួលបាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​មហាជន​អ្នកគាំទ្រ​មែន បើទោះបីជា​សាច់រឿង​ទាំងមូល​មិនទាន់បាន​លាតត្រដាង​នៅឡើយ​ក្ដី តែ​យ៉ាងណាមិញ តារា​ឯក​ស្រី ស៊ូ ស៊ី​រី​កា ពិតជា​ទទួល​បានការ​សរសើរ​ពី​សំណាក់​អ្នកដឹកនាំ​សម្ដែង​ផ្ទាល់ រួមទាំង​ក្រុមការងារ​ទាំងអស់​ចំពោះ​ភាព​អត់ធ្មត់​របស់​នាង​ទម្រាំ​បាន​ថត​មួយ​បទ​នោះ​ចប់។

    លោក រិ​ទ្ធ អូ​មេ​ហ្គា បាន​ប្រាប់​សារព័ត៌មាន​ឡា​រ៉ែ​ន​ថា អាច​និយាយថា មិនមាន​ការសម្ដែង​បទ​ណា សុទ្ធតែ​ពិបាក​សម្រាប់​តារាចម្រៀង​កញ្ញា ស៊ូ ស៊ី​រី​កា ដូច​បទ «ឧបសគ្គ​ស្នេហ៍» ដែល​លោក​សម្ងំ​ដឹក​ឱ្យ​នាង​នោះទេ ព្រោះ​នៅក្នុង​បទ​នេះ លោក​តម្រូវឱ្យ​នាង​លោតទឹក​ក្នុង​កម្ពស់12ម៉ែត្រ ហើយ​លង់ និង​ឈ្លក់ទឹក​មែនទែន និង​កុំ​តែ​បានការ​ជួយសង្គ្រោះ​ពី​ក្រុមការងារ​ទាន់ពេល កុំ​អី​ប្រហែលជា​អាច​ប៉ះពាល់​ដល់​អាយុជីវិត​នាង​មែនទែន​ទៀតផង។ លោក​បន្ដថា មួយ​រឿងនេះ ចំណាយពេល​ថត​ដល់​ទៅ 4ថ្ងៃ​ពេញ ដោយ​ក្នុង​មួយថ្ងៃ​ត្រូវ​ថត​ដល់​ម៉ោង 4ភ្លឺ ព្រោះតែ​លោក​ចង់បាន​សាច់រឿង​មួយ ដែលមាន​ច្រើន​ប្លង់ ទាំង​ប្លង់​យប់​ផង ថ្ងៃ​ផង ហើយ​ស៊ូ ស៊ី​រី​កា គឺជា​តួអង្គ​ដែល​ប្រឈម​ការលំបាក​ពេញ​មួយ​សាច់រឿង​ដែល​លោក​ប្រឹងប្រែង​សរសេរ​ឡើង​នេះ។

    លោក រិ​ទ្ធ បាន​ចាត់ទុកថា ការសម្ដែង​មួយ​បទ​នេះ គឺ​នាង​លះបង់​បានល្អ​ហួស​ពី​ការរំពឹងទុក ជាពិសេស​ត្រង់ចំណុច​លោតទឹក និង​ឈ្លក់ទឹក​មែនទែន ហើយ​នៅតែ​ថតចុះឡើងៗ ទម្រាំ​តែ​បាន​ត្រូវ​ប្លង់​ល្អ​ទៀត។ ក្នុងនោះ នាង​ក៏ត្រូវ​ថត​ហាល​ក្ដៅ​រាល់ថ្ងៃ ដល់​ថ្នាក់​របកស្បែក ដូច​គេ​បកស្បែក​ទាំងផ្ទាំងៗផងដែរ ប៉ុន្តែ​នាង​នៅតែ​តស៊ូ​រហូត​ទាល់តែ​ចប់។

    គួរបញ្ជាក់​ផងដែរ​ថា មួយ​បទ «ឧបសគ្គ​ស្នេហ៍» នេះ ទាំង​អ្នកដឹកនាំ​សម្ដែង ក្រុមការងារ និង​តារាចម្រៀង​បាន​រំពឹងទុក​ថា ជោគជ័យ​ខ្លាំង​សម្រាប់​ការគាំទ្រ ដោយសារតែ​អត្ថន័យ​សាច់រឿង ទេពកោសល្យ​សម្ដែង ការដាក់​មនោសញ្ចេតនា​ចូល​តួ​មិនធម្មតា​ឡើយ។ កញ្ញា ស៊ូ ស៊ី​រី​កា  វិញ​ក៏បាន​និយាយថា ដើម្បី​តម្រូវ​តាម​សាច់រឿង​ដែល​អ្នកដឹកនាំ​ចង់បាន ទើប​នាង​តស៊ូ​សម្ដែង​មួយ​បទ​នេះ ហើយ​ការលះបង់​របស់​នាង​នៅក្នុង​បទ​ចម្រៀង​ល្បី​មួយ​នេះ គឺជា​ក្ដី​ស្រឡាញ់​ពេញចិត្ត​ខ្លាំង​បំផុត​ចំពោះ​ភាព​តស៊ូ​ក្នុង​វិថី​សិល្បៈ។ នាង​ក៏​រំពឹង​ដូចគ្នា​ដែរ​ថា ការប្រឹងប្រែង​របស់ខ្លួន​នឹង​ទទួលជោគជ័យ​នៅពេល MV ទាំងមូល​ត្រូវ​បានចេញ​បង្ហោះ​ជា​ផ្លូវការ៕

  • គ្រូ អេក ប្រាប់មូលហេតុពិត ដែលនាំក្មេងៗក្រុមជ្រូកព្រៃចូលរូងភ្នំថាំលួង

    គ្រូ អេក ប្រាប់មូលហេតុពិត ដែលនាំក្មេងៗក្រុមជ្រូកព្រៃចូលរូងភ្នំថាំលួង

    តាមរយៈសារព័ត៌មាន Mthai បានចេញផ្សាយនៅពេលថ្មីៗនេះ បានឱ្យដឹងថា ក្រុមកីឡាករជ្រូកព្រៃ អាខាដេមី ទាំង 13នាក់ បានបង្ហាញវត្តមាន និងផ្ដល់បទសម្ភាសជាលើកដំបូងបន្ទាប់ពីបានចេញពីរូងភ្នំថាំលួង តាមរយៈកញ្ចក់ទូរទស្សន៍ថៃនាវេលាម៉ោង 6ល្ងាចថ្ងៃម្សិលមិញនេះ ដែលមានការចូលរួមពីសំណាក់ អាណាព្យាបាល អង្គភាពស៊ីល គ្រូពេទ្យមន្ទីរពេទ្យខេត្តឈៀងរ៉ាយ និងអ្នកសារព័ត៌មានថៃ និងអន្ដរជាតិជាច្រើនរូប។

    នៅក្នុងនោះដែរ លោកគ្រូបង្វឹក អេក បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានពីមូលហេតុនៃការធ្វើដំណើរចូលទៅក្នុងរូងភ្នំថាំលួងថា មុនពេលនោះបន្ដិច ពួកយើងបានពិភាក្សាគ្នានៅក្នុងក្រុមរបស់យើងបន្ទាប់ពីបេសកកម្មធាក់កង់នៅបរិវេណជើងភ្នំរួចហើយថា នឹងចូលទៅលេងក្នុងរូងភ្នំថាំលួងជាមួយគ្នាជាលក្ខណៈផ្ទាល់ខ្លួន។ គ្រូបង្វឹកធ្លាប់ចូលទៅរួចមកហើយជាមួយប្អូនៗខ្លះនៅក្នុងក្រុម។ បន្ទាប់ពីបានបញ្ចប់ការប្រកួតបាល់ ពួកយើងក៏នាំគ្នាធ្វើដំណើរចូលទៅក្នុងរូងភ្នំភ្លាមៗតែម្ដង ដោយបានបញ្ជាក់ប្រាប់គ្រប់គ្នាទុកជាមុនថា នឹងត្រូវចេញពីរូងភ្នំមកវិញនៅវេលាម៉ោង 17គត់(5ល្ងាច)។ ដោយសារតែត្រូវជូនប្អូន តៃតាន់ ទៅរៀនកួរឱ្យទាន់ពេលវេលាវិញ។

    គ្រូបង្វឹកបាននិយាយពីអំឡុងពេលជាប់នៅក្នុងរូងភ្នំថា នៅពេលដើរត្រឡប់មកវិញ ក៏ប្រទះឃើញទឹកជន់ចូលមកបិទច្រកចេញ-ចូលយ៉ាងជ្រៅ ពេលនោះគ្រប់គ្នាបានព្យាយាមផ្ដល់កម្លាំងចិត្តគ្នាទៅវិញទៅមក និងព្យាយាមតាំងស្មារតី និងសតិអារម្មណ៍យ៉ាងខ្លាំង។ បន្ទាប់មកក៏ព្យាយាមកាយខ្សាច់ជាចង្អូរដើម្បីឱ្យទឹកស្រកចេញ ក៏ប៉ុន្ដែទឹកមិនស្រកចុះសោះ ទើបពួកយើងនាំគ្នាស្វែងរកកន្លែងសម្រាក ដោយរំពឹងថា ថ្ងៃស្អែកទឹកនឹងស្រកអស់ទៅវិញ។ សូមបញ្ជាក់ថា គ្រប់គ្នាសុទ្ធតែអាចហែលទឹកបានទាំងអស់គ្នា គ្រាន់តែមានអ្នកខ្លះមិនសូវចំណាប់ប៉ុណ្ណោះ។

    ចំពោះយុទ្ធសាស្ត្ររំលែកសមាជិកក្រុមជ្រូកព្រៃ ដើម្បីជម្លៀសចេញពីរូងភ្នំមកក្រៅនោះ គ្រូបង្វឹកបានប្រាប់ថា លោកបានពិភាក្សាជាមួយអង្គភាពស៊ីល និងលោកគ្រូពេទ្យ ដោយបានសង្កេតមើលថា គ្រប់គ្នាមានសុខភាពរាងកាយ និងផ្លូវចិត្តល្អ ទើបជ្រើសរើសឱ្យអ្នកដែលមានផ្ទះនៅឆ្ងាយ បានចេញមកមុន និងតាមការស្ម័គ្រចិត្តរបស់ប្អូនៗខ្លួនឯងផង។ គួរបញ្ជាក់ដែរថា គ្រូបង្វឹក និងក្មេងៗក្រុមជ្រូកព្រៃ បានសម្ដែងអារម្មណ៍សោកស្ដាយយ៉ាងខ្លាំងចំពោះវីរភាពនៃការលះបង់ក្នុងការជួយសង្គ្រោះពួកគេរបស់លោក សាម៉ាន គុណាន់  ឬឈ្មោះហៅក្រៅ ចា សែម ជាអ្នកវាយប្រហារក្រោមផ្ទៃទឹកស្ម័គ្រចិត្ត ជំនាន់ទី 30 មានអាយុ 38 ឆ្នាំផងដែរ។ បន្ទាប់បានចាកចេញពីមន្ទីរពេទ្យ អ្នកទាំង 13នាក់ នឹងទៅគោរពវិញ្ញាណក្ខន្ធលោក សាម៉ាន គុណាន់ ដោយការដឹងគុណ និងអាល័យគ្រាចុងក្រោយ៕

  • ក្រុមកីឡាករជ្រូកព្រៃ បង្ហាញវត្តមានសម្ភាសតាមរយៈកញ្ចក់ទូរទស្ស​ន៍នារសៀលថ្ងៃនេះ

    ក្រុមកីឡាករជ្រូកព្រៃ បង្ហាញវត្តមានសម្ភាសតាមរយៈកញ្ចក់ទូរទស្ស​ន៍នារសៀលថ្ងៃនេះ

    តាមរយៈសារព័ត៌មាន  Mthai ដែលចេញផ្សាយនៅពេលមុននេះបន្ដិចបានឱ្យដឹងថា នៅថ្ងៃទី18 ខែកក្កដា ឆ្នាំ 2018 នេះនឹងមានការបង្ហាញវត្តមាន និងសម្ភាសក្រុមកីឡាករជ្រូកព្រៃ អាខាដេមី ទាំង 13​រូប ជាលើកដំបូងតាមរយៈកញ្ចក់ទូរទស្សន៍ប្រទេសថៃ នាវេលាម៉ោង 6ល្ងាចនេះ ក្នុងកម្មវិធី «เดินหน้าประเทศไทย ( Thailand Moves Forward ) »​ បន្ទាប់ពីសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្ត ឈៀងរ៉ាយ អស់រយៈពេលជាច្រើនថ្ងៃ។

    គួរបញ្ជាក់ផងដែរថា ការធ្វើបទសម្ភាសនោះ មានរយៈពេលប្រមាណ 45នាទី ទៅតាមសំណួរដែលអ្នកសារព័ត៌មានថៃ និងអន្ដរជាតិបានគ្រោងទុករួចជាស្រេច ដើម្បីឱ្យប្អូនៗបានដឹង និងត្រៀមខ្លួនជាមុន ព្រោះអ្នកជំនាញបានអះអាងថា បទសម្ភាសអាចមានផលប៉ះពាល់ដល់ផ្លូវចិត្តរបស់ក្មេងៗ។ សំណួររបស់អ្នកសារព័ត៌មានដែលត្រៀមសួរទៅកាន់ក្មេងៗក្រុមជ្រូកព្រៃ រួមមាន ៖

    Aljazeera English :

    1-ជួយអធិប្បាយបន្ដិចបានទេថា 10ថ្ងៃដំបូង តើហេតុម្ដេចបានអ្នកទាំងអស់គ្នាមានសុវត្ថិភាពទាំងផ្លូវចិត្ត និងកាយ?

    2-អ្នកជួយសង្គ្រោះបានប្រាប់អ្វីខ្លះ ចំពោះរឿងការនាំចេញពីរូងភ្នំ? តើអ្នកទាំងអស់គ្នាត្រៀមខ្លួនយ៉ាងដូចម្ដេច ចំពោះការធ្វើដំណើរចេញមកយ៉ាងលំបាកលំបិននោះ?

    3-តើអ្នកបានរៀនដឹងអ្វីខ្លះពីហេតុការណ៍នេះ?

    Nine Network Australia :

    1-លោកគ្រូពេទ្យជនជាតិអូស្ដា្រលីមានភាពសំខាន់ប៉ុនណាក្នុងការជួយអ្នកទាំងអស់គ្នាឱ្យចេញមកពីរូងភ្នំ?

    2-តើអ្នកធ្វើដូចម្ដេចបើគ្មានទឹក និងអាហារដល់ 10ថ្ងៃ តើហេតុម្ដេចទើបរស់បាន?

    BBC News (UK)

    1-យើងបានស្ដាប់អ្នកនិយាយភាសាអង់គ្លេសជាមួយអ្នកជ្រមុជទឹកជនជាតិអង់គ្លេស សូមជួយប្រាប់ពីអារម្មណ៍នៅពេលនោះដែលអ្នកបានជួបពួកគាត់គ្រាដំបូងក្នុងរូងភ្នំ?

    2-Manchester United បានអញ្ជើញក្រុមជ្រូកព្រៃទៅទស្សនកិច្ច Old Trafford តើអ្នកនឹងទទួលការអញ្ជើញនោះយ៉ាងណាដែរ?

    CNN

    1-មនុស្សទូទាំងពិភពលោកបានចាប់អារម្មណ៍តាមដានព័ត៌មានបាត់ខ្លួនរបស់ក្រុមអ្នកតាំងពីថ្ងៃដំបូង តើមានអ្វីចង់ប្រាប់ទៅអ្នកតាមដានព័ត៌មានដែរឬទេ?

    2-អ្នកបានសិក្សាពីការតាំងសមាធិនៅក្នុងរូងភ្នំ តើវាបានជួយអ្វីខ្លះដល់អ្នក?

    សំនួររបស់មហាជន៖

    1-ពួកប្អូនត្រៀមខ្លួនដើម្បីមុជទឹកយ៉ាងណាខ្លះ? បានហាត់រៀនហែលទឹកឬទេ?

    2-រឿងដំបូងដែលចង់ធ្វើនៅពេលត្រឡប់ទៅដល់ផ្ទះវិញ គឺអ្វី?

    3-ពួកប្អូនផ្ដល់កម្លាំងចិត្តដល់គ្នាយ៉ាងម៉េច មុនពេលអ្នកជួយសង្គ្រោះរកឃើញពួកប្អូនៗ?