Author: អេបិល

  • គណៈកម្មការទាំង 3 ស្រឡាំងកាំងជាមួយក្មេងប្រុសសំឡេងស្រីក្នុងកម្មវិធី The Voice Kids Cambodia

    គណៈកម្មការទាំង 3 ស្រឡាំងកាំងជាមួយក្មេងប្រុសសំឡេងស្រីក្នុងកម្មវិធី The Voice Kids Cambodia

    នេះគឺជាបេក្ខជនមកពីខេត្ត ត្បូងឃ្មុំ មានឈ្មោះថា រ៉េត រ៉ែន មានវ័យ 14 ឆ្នាំ ដែលបានបង្ហាញវត្តមានដ៏ភ្ញាក់ផ្អើលបំផុតនៅក្នុងកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia នារដូវកាលទី2 ក្នុងវគ្គ The Blind Audition សប្តាហ៍ដំបូង។ ការបោកបញ្ឆោតតាមរយៈសំឡេងពិតជាធ្វើបានសម្រេចមែន អូហូ! គណៈកម្មការទាំង3នាក់ខំប្រឹងស្ដាប់ឡើងស្លុងអារម្មណ៍ជាមួយនឹងសំឡេងដ៏ពីរោះក្រអួនក្រអៅ លុះពេលគោះប៊ូតុងបែរមក ស្រាប់តែជាកុមារាសោះ ហាសហា…។

    ស្មានមិនដល់សោះ បេក្ខជនរូបនេះបានជ្រើសរើសចម្រៀងមួយបទដែលមានចំណងជើងថា «នឹកភូមិភ្នំធំ» ដែលជាសំនៀងដើមរបស់លោកយាយ រស់ សិរីសុទ្ធា  តែប្អូនប្រុសរូបនេះយកមកបកស្រាយបានយ៉ាងល្អ រហូតធ្វើឱ្យគណៈកម្មការទាំង 3រូប ដណ្តើមយកប្អូនគ្រប់ៗគ្នា។ លើសពីនេះប្អូនក៏បានបង្ហាញសមត្ថភាពច្រៀងបទចម្រៀងបុ្រសមួយឃ្លាទៀតដែលមានចំណងជើងថា  «បុប្ជាឈៀងម៉ៃ» ដែលកាន់តែធ្វើឱ្យមហាជន និងគណៈកម្មការទាំងអស់ពោលសរសើរពីសមត្ថភាពដ៏កម្រនេះមិនដាច់ពីមាត់។

    គួរបញ្ជាក់ដែរថា លុះវគ្គសម្រេចចិត្តបានមកដល់ ប្អូនប្រុស រ៉េត រ៉ែន ក៏បានជ្រើសរើសយក កញ្ញា ឱក សុគន្ធកញ្ញា ដើម្បីធ្វើជាគ្រូបង្វឹករបស់ខ្លួន។ ឥលូវដើម្បីកុំឱ្យរង់ចាំយូរ សូ​មទស្សនាវីដេអូខាងក្រោមនេះដូចតទៅ៖

  • ប្អូនប្រុស ទេព ពិសិដ្ឋ បេក្ខជនលេចធ្លោជាងគេក្នុងកម្មវិធី The Voice Kids Cambodia

    ប្អូនប្រុស ទេព ពិសិដ្ឋ បេក្ខជនលេចធ្លោជាងគេក្នុងកម្មវិធី The Voice Kids Cambodia

    បន្ទាប់ពីបានធ្វើការចាក់បញ្ចាំងកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី2 រួចមក គេមើលឃើញថា នៅក្នុងវគ្គ The Blind Audition សប្តាហ៍ដំបូងនេះបេក្ខជនទី1 ដែលបានបង្ហាញខ្លួនគឺ បេក្ខជនមកពីខេត្ត សៀមរាប ដែលមានឈ្មោះថា ទេព ពិសិដ្ឋ មានវ័យ 14ឆ្នាំ បានឡើងមកបង្ហាញសមត្ថភាពច្រៀង ដែលប្រើប្រាស់បច្ចេកទេសសំឡេង ស្រែកខ្លាំងធ្វើឱ្យគ្រូបង្វឹកទាំង 3 នាក់បង្វិលកៅអីមករកប្អូនប្រុសតែម្ដង។

    ប្អូនប្រុសក៏បានជ្រើសរើសចម្រៀងមួយបទរបស់លោក ឆាយ វីរៈយុទ្ធ ដែលមានចំណងជើងថា «ដឹងទេថាខ្ញុំឈឺចាប់» ដែលជាបទតឹង និងមានតុងមេឡូឌីខ្ពស់ តែផ្ទុយទៅវិញ ប្អូនប្រុសបានស្រែកច្រៀងយ៉ាងពេញក​ម្លាំង ដោយមិនបាច់ប្រឹងស្រែកខ្លាំងឡើយ។ សមត្ថភាពមិនធម្មតានេះ បានទាក់ទាញចិត្តមហាជនទាំងអស់ឱ្យចាប់អារម្មណ៍ចំពោះប្អូនប្រុស។

    គួរបញ្ជាក់ដែរថា គណៈកម្មការម្នាក់ៗបានព្យាយាមបញ្ចុះបញ្ចូលដើម្បីឱ្យប្អូនប្រុសចូលមកក្នុងក្រុមរបស់ខ្លួន ប៉ុន្តែចុងក្រោយប្អូនប្រុស ពិសិដ្ឋ ក៏បានជ្រើសរើសយកកញ្ញា ឱក សុគន្ធកញ្ញា ដើម្បីធ្វើជាគ្រូបង្វឹករបស់ខ្លួន។  តោះ! កុំឱ្យខាតពេលយូរ សូមទស្សនាវីដេអូប្អូនប្រុស ពិសិដ្ឋ ដូចខាងក្រោមនេះ៖

  • ស្វែង សុជាតា ទទូចអង្វរសូមជួបមុខកូនៗ ដែលបានបែកគ្នា10ឆ្នាំ មកហើយ

    ស្វែង សុជាតា ទទូចអង្វរសូមជួបមុខកូនៗ ដែលបានបែកគ្នា10ឆ្នាំ មកហើយ

    ដូចដែលប្រិយមិត្តបានស្គាល់រួចមកហើយថា អ្នកនាង ស្វែង សុជាតា ជាតារាសម្ដែងជើងចាស់ ឆ្នាស់ឆ្នើមដែលមានប្រជាប្រិយភាពខ្លាំងនៅក្នុងពិភពសិល្បៈខ្មែរ និងជាតួស្រីដំបូងដែលមានភាពលេចធ្លោក្នុងភាពយន្ដហូលីវូដ ដែលដឹកនាំដោយអ្នកនាង Angelina Jolie។ ខណៈនេះអ្នកនាងបានបើកបេះដូងផ្ដល់ការសម្ភាសអំពីប្រវត្តិដ៏ជូរជត់ និងរឿងរ៉ាវបែកបាក់ស្វាមី កាលពី 10ឆ្នាំមុនរបស់អ្នកនាង និងបានទទូចអង្វរថា សុំឱ្យអ្នកនាងបានជួបកូនៗ ជាទីស្រឡាញ់របស់អ្នកនាង ដោយសុំត្រឹមតែជួបមុខប៉ុណ្ណោះ។

    ស្វែង សុជាតា បាននិយាយថា មូលហេតុដែលធ្វើឱ្យនាងត្រូវលែងលះគ្នា គឺមិនមែនស្វាមីរបស់នាងជាមនុស្សអាក្រក់នោះទេ ប៉ុន្តែមកពីនាងរស់នៅមិនចុះសម្រុងគ្នា ខណៈនាង គឺជាអ្នកសិល្បៈ មិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ស្វាមី។ អ្នកនាងបន្តថា នៅឆ្ងាយគឺ ណាយចិត្ត បានន័យថា ពេលនាងរវល់នឹងការងារសិល្បៈច្រើន ក៏មានស្រីម្នាក់ទៀតចូលមកធ្វើអ្វីគ្រប់យ៉ាងបានច្រើនជាងនាង ស្វាមីរបស់នាងនឹងរីករាយជាមួយគេ។ បើនិយាយឱ្យចំ គឺដោយសារតែនាងគ្មានពេលវេលាគ្រប់គ្រាន់ និងស្វាមីនាងមិនយល់ពីអ្នកសិល្បៈ ទើបបណ្ដាលឱ្យបែកបាក់គ្នា។

    អ្នកនាង ស្វែង សុជាតា បានថ្លែងទាំងបង្ហូរទឹកភ្នែកថា មកទល់នឹងបច្ចុប្បន្ននេះ នាងមិនបាននឹកស្តាយស្រណោះអ្វី ចំពោះស្វាមីរបស់នាងនោះទេ ហើយនាងក៏បានធ្វើជាមនុស្សស្រីដែលរឹងមាំម្នាក់សម្រាប់ខ្លួនឯងដែរ តែអ្វីដែលនាងចង់បានពីស្វាមីរបស់នាង គឺសូមឱ្យស្វាមីរបស់នាង អនុញ្ញាតឱ្យនាងបានជួបកូន ព្រោះនាង និងកូនបានបែកគ្នា 10ឆ្នាំមកហើយ ពោលចាប់តាំងពីលែងលះគ្នាមក ស្វាមីរបស់នាងមិនឱ្យនាងជួបមុខកូនឡើយ»។

    គួរបញ្ជាក់ផងដែរថា អ្នកនាង ស្វែង សុជាតា សង្ឃឹមថា អតីតស្វាមីរបស់អ្នកនាងនឹងបានឃើញ និងស្ដាប់ការសម្ភាសនេះហើយ នឹងអនុញ្ញាតឱ្យអ្នកនាងបានជួបកូន៕

  • ឡួយម៉្មង កាក់កបម្ល៉េះ! កំពូលស្មាតហ្វូនស៊េរីថ្មី #Huawei_nova3 #Nova_3 i បើកលក់ថ្ងៃដំបូងមនុស្សសម្រុកទិញដូចព្យុះ កំណើន 30 ដងធៀបនឹងស៊េរី Nova មុនៗ

    ឡួយម៉្មង កាក់កបម្ល៉េះ! កំពូលស្មាតហ្វូនស៊េរីថ្មី #Huawei_nova3 #Nova_3 i បើកលក់ថ្ងៃដំបូងមនុស្សសម្រុកទិញដូចព្យុះ កំណើន 30 ដងធៀបនឹងស៊េរី Nova មុនៗ

    ហ៊ួរវ័យ ដែលជា​ក្រុមហ៊ុន​ស្មាតហ្វូន​ឈានមុខ​លំដាប់​អន្តរជាតិ​ដែល​កំពុង​ឡើង​កូដ និង​ទទួល​បាន​ចំណាត់​ថ្នាក់លេខ 2ទាំង​បរិមាណ​លក់​ និងចំណែក​ទីផ្សារលើ​ពិភព​លោក ជាពិសេសនៅ​កម្ពុជា វ៉ាដាច់ Apple ថ្មីៗ​នេះ បាន​ប្រារព្ធ​ពិធី​សម្ពោធ ​និងបើកលក់ថ្ងៃ​ដំបូង​ជាផ្លូវ​ការ​នូវស៊េរី​ថ្មីលំដាប់​កំពូល គឺ Huawei_Nova3 #Huawei_Nova3i បានធ្វើឱ្យរញ្ជួយ​កម្ម​វិធី​នៅផ្សារ​ទំនើប​អីអន 2 សែនសុខ ជាមួយ​តារា​ចម្រៀង និង​តារា​ល្បីៗ រួមមាន រាជនី​ក្បាច់​រាំ​កញ្ញា ទេព បូព្រឹក្ស តារា​ចម្រៀង​​សាច់​​ស​ខ្ចី វីវៈ និច ម្ចាស់បទ «សង្សារ​សុំបែក» ក្រុម​រាំដ៏ល្បី​ ម្ចាស់​បទ វ៉ៃមាលុយ តារាបង្ហាញ​ម៉ូត​ល្បីៗជាច្រើន ដូចជា កញ្ញា ប្រាសាទ ដាវីន កញ្ញា សុផា លីនដា កញ្ញាចាន់គង្គារ កញ្ញា ពីយ៉ា វិកា ពិធីករ លោកឈាង ដាវុធ និងពិធីកា​រិនី​ដ៏ស្រស់ស្អាត កញ្ញា វីត វីត តារា ព្រមទាំងតារាសម្ដែង និងតារា ​Facebook វ័យក្មេង​ដ៏ល្បីឈ្មោះ ជាច្រើន​រូបទៀត បាន​ផ្តល់​កិតិ្តយស ដើម្បី​អបអរបើក​លក់កាលពីថ្ងៃទី 18 ខែ 08 ឆ្នាំ2018 ក្រោមកិច្ច​សហការជាមួយ​ហាង ណូជីម៉ា 2 ។

    ថ្លែងនៅក្នុងព្រឹត្តិការណ៍​បើក​សម្ពោធ​ការលក់​នៅថ្ងៃ​ដំបូង​នេះ លោក អែម យុទ្ធូ នាយក​ជាន់ខ្ពស់​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា «សព្វ​ថ្ងៃ​នេះ ស្មាតហ្វូន Huawei មាន​ប្រជាប្រិយ​ភាពខ្ពស់ និង​ទទួល​បាន​ការគាំទ្រ​ពីដៃ​គូ​ពាណិជ្ជ​កម្ម តារាល្បីៗ​ និង​មិត្តអ្នក​សារព័ត៌មាន ក៏​ដូចជា​មហាជន​នៅ​កម្ពុជា ជាមួយ​ហាង​ចំនួន​ជាង 1500 កន្លែង គ្រប​ដណ្ដប់​ 25ខេត្ត-ក្រុង ទូទាំង​ប្រទេស។ យើងជឿ​ជាក់ថា #Huawei_Nova3 #Huawei_Nova3i នឹងបំពេញ​នូវតម្រូវ​ការដ៏ទាន់​សម័យ ខណៈ​ដែល​ស្មាតហ្វូន​នេះ​បាន​ឆក់យក​បេះដូង​អ្នក​ប្រើប្រាស់​ពិសេស​យុវវ័យសម័យ​ទំនើប​តែម្ដង ចាប់​តាំងតែ​ពីថ្ងៃបង្ហាញខ្លួន​នាទី​ដំបូង​មក​ម្ល៉េះ។ យើង​មាន​ក្ដីប្រាថ្នា​មោះមុត​ចំពោះ​ប្រជាជន​កម្ពុជា ឱ្យទទួល​បាន​បទពិសោធ​ន៍បច្ចេកវិទ្យា​ថ្មី​ពី #Huawei_Nova3 #Huawei_Nova3i ដោយ​ប្រើប្រាស់​វាបំពេញ​តម្រូវ​ការយ៉ាង​ឆ្លាត​វៃ។ យើង​ជឿ​ជាក់ថា #Huawei_Nova3 #Huawei_Nova3i ជាមួយ​កាមេរ៉ា 24MP, 4 AI Camera និង128 GB ROM នឹង​នាំមក​នូវបទ​ពិសោធ​ន៍ល្អ​ឥតខ្ចោះ​ដល់អ្នក​ប្រើប្រាស់​ស្មាតហ្វូន​នៅ​កម្ពុជា»។

    លោកបាន​បន្ថែម​ថា #Huawei_Nova3 #Huawei_Nova3i ទទួល​បាន​ការកម៉្មុង​ទុកជា​មុន​ពីហាង​ធំៗ​ប្រមាណ 800 ហាង ដោយ​ក្រុមហ៊ុន​ជ្រើស​យក​តែ 18​ហាងធំៗ​ ដែលទទួល​បាន​ការកុម្ម៉ង់ទុក​ជាមុន​ច្រើន​ជាងគេ​ធ្វើក​ម្មវិ​ធី​លក់​ពិសេស​ដោយ​បន្ថែមជាសរុប​មក​តួលេខ​លក់​ចេញ ថ្ងៃ​ដំបូង​កើន10 ដង​បើធៀប​នឹង Nova 3e និង 30 ដង ធៀប​នឹង​ Nova 2i ពោល​គឺត្រឹម​តែមួយ​ថ្ងៃ ស្តុក​ទាំងអស់​ត្រូវបាន​បព្ចោញ​ពីឃ្លាំង​ដេប៉ូចែក​ចាយ​គ្មាន​សល់ ដែលជា​តួរលេខ​បំបែក​កំណត់​ត្រា​នៅ​កម្ពុជា មិន​ដែល​ធ្លាប់​មានពី​មុន​មក។

    រាជនីក្បាច់​រាំ និង​កំពូល​តារាចម្រៀង​លេច​ធ្លោរ​ជួរ​មុខ​កញ្ញា ទេព បូព្រឹក្ស ដែល​ចូលរួម​សម្ដែង និងច្រៀង​អបអរ​ក្នុងកម្ម​វិធីនេះ​បាន​បង្ហើប​ពីចិត្ត​ដែល​លាក់​ទុក​ក្នុង​បេះដូង​ជាយូរ​ថា «ក្រុមគ្រួសារ ឪពុក​ម្តាយ​គឺជា Fan របស់​ទូរសព្ទ័ Huawei ហើយ​កញ្ញានឹ​ង​កុម្ម៉ង​ទិញ​ពីរគ្រឿង ពណ៌ក្រហម​មួយ និង​ពណ៌ស្វាយ​ដេញ​មួយ ពោល​គឺទិញ​មួយគូរ​តែ​ម្តង ចំពោះ​កំពូល​ស្មាតហ្វូន​ស៊េរីថ្មី #Huawei_Nova3i #Huawei_Nova3 នេះ»។  ជាមួយគ្នានេះ តារាចម្រៀង​​សាច់​សខ្ចី វីវៈ និច ដែល​បាន​​ និង​កំពុង​​ប្រើហ៊ួរវ័យថ្មីៗ​​ដូចជា #Huawei_Nova2i #Huawei_Nova3e និង #Huawei_P20 បាន​និយាយ​ថា «ស្មាតហ្វូន #Huawei_Nova3i #Huawei_Nova3 គឺជា​ស្មាតហ្វូន​សម្រាប់​អនាគត​ និងមនុស្ស​ជំនាន់​ថ្មី យុវវ័យឡួយ​ឆាយ​សម័យ​លេង​ខ្លួន អួត​សម្ភារៈនិយម »។

    គួរកំណត់​សំគាល់​ផងដែរថា នាព្រឹក​ថ្ងៃទី 18 ម៉ោង 7 : 30​ ព្រឹក ដោយ​ភាព​អន្ទះសារ និងរង់​ចាំដ៏យូរ អតិថិជន​សរុប​ដែល​មាន​តម្រង់​ជួរ និង​ទិញ​ប្រើ​ដំបូង​នៅ​ផ្សារទំនើប​អីអន​ម៉ល​សែន​សុខ ដែល​មាន​ប្រមាណ​ជិត 100នាក់ ផ្សារអ៊ីអន​សែនសុខ​ជាន់​ក្រាម​លោក​អ្នកដែល​មក​តម្រង់​ជួរទិញ​មុនគេ នឹង​ទទួល​បាន Coupon ពីក្រុម​ការងារ Huawei ដើម្បី​ទទួល​បាន​កាដូ​បន្ថែម​យ៉ាង​ច្រើន​លើស​ពីការ​ថែម​ធម្មតា​តែមួយ​ថ្ងៃ​ដែល​ចំណេញ​កាដូគិត​ជា​សាច់​ប្រាក់ $149 ជាង​នេះ​ទៅទៀត​កម្មវិធី​ទាំង​មូល​បាន​ទាក់​ទាញអតិថិជន​ក៏ដូចជា Fan ៗ ចូលរូ​ម​រង់ចាំ​ និង​ទស្សនា​យ៉ាង​រីករាយ ​និង​អន្ទះសារ​ប្រមាណ 5000 នាក់ ណែន​ណាន់​តាន់​តាប់ ស្ទះក៏ស្ទះ តាំងពី​កន្លែង​ចត​ឡានជាន់​ក្រោម ជាន់ទី 1 រហូត​ដល់​ជាន់​ទី 4 គ្រប់​ជាន់​គ្រប់​កន្លែង​ផ្អើល​ពេញ​ផ្សារ​ទំនើប​អីអនម៉ល​សែន​សុខ​ក៌ដូចជា​ទី​ក្រុង​ភ្នំពេញ​ទាំងមូល។

    Huawei_nova3 (24MP 4 AI Camera 128GB) បំពាក់​កាមេរ៉ា​មុខ​ពីរគ្រាប់​ទំហំ 24M + 2MP និង​កាមេរ៉ា​ភ្លោះ​ខាង​ក្រោយ​ទំហំ 24M + 16MP ថត​បែប​អាជីព បែប bokeh effect មាន​ផ្ទៃក្រោយ​ព្រាល មុខងារ HDR Pro ធ្វើឱ្យមាន​តុល្យភាព​ពន្លឺ កម្រិត Aperture F1.8 ។ បច្ចេកវិទ្យា AI សម្គាល់​ប្លង់​រូប​ភាព​ដោយ​ស្វ័យ​ប្រវត្តិ​ទាំង​ក្រោយ និង​មុខ ជួយ​ការថត​សែលហ្វី​ស្អាត​លេច​ធ្លោរ។ #Huawei_nova3 ក៏បំពាក់​នូវអេក្រង់​ឆក​ដ៏កំពុង​ពេញ​និយម ធំពេញ​ភ្នែក ទំហំ 6.3 អ៊ីញ កម្រិត Full HD+ 409 ppi។

    Huawei_nova3i(24MP 4 AI Camera 128GB) បំពាក់​កាមេរ៉ា​មុខ​ពីរ​គ្រាប់ទំហំ 24M + 2MP និង​កាមេរ៉ា​ភ្លោះ​ខាង​ក្រោយ​ទំហំ 16M + 2MP ជាមួយ​ការឌីហ្សាញ​រាង​រៅដ៏ប្រណីត ពណ៌ភ្លឺ​ចែង​ចាំង លម្អ​ដោយ​គែម​អាលុយ​មីញ៉ូម អេក្រង់​ឆក​ធំ ទំហំ 6,3 អ៊ីញ កម្រិត Full HD+ ផ្ដល់​នូវបទ​ពិសោធន៏​ទស្សនា​ភាពយន្ត​ និង​លេង​ហ្គេម​ម៉ាពេញ​ចិត្ត ក៏ដូចជា​ឆ្លើយ​តបនឹង​តម្រូវ​ការ​បទពិសោធ​ន៍លេង​ហ្គេម​ដ៏រលូន Huawei ដាក់ឱ្យ​ប្រើនូវ GPU Turbo បង្កើន​ដំណើរ​ការកា្រហ្វិក​ឥត​ទាស់​ចិត្ត នាំមក​នូវ​បទពិសោធ​ន៍ដ៏រំជើប​រំជួលសម្រាប់​យុវវ័យ។ Huawei_nova3 បំពាក់​ដោយ CPU: Chip Kirin 970 មាន RAM 6GB, ROM 128 GB កម្លាំង​ថ្មវិញ​ក៏មិន​ណយ​ដែរ គឺ 3750 mAh Fast Charge សាកថ្ម​លឿន​ទាន់ចិត្ត Type C រីឯ #Huawei_nova3i បំពាក់ CPU: Chip Kirin 710 មាន RAM 4GB, ROM 128 GB និង ថាមពល​ថ្ម 3340 mAh ។

    ស្របនឹងជោគជ័យ​លើ​ទីផ្សារ​ពិភព​លោក ក៏​ដូចជា​ប្រជាប្រិយ​ភាព​ខ្ពស់ មិនថា P Series, Mate Series, Y Series ស៊េរីថ្មី​សន្លាង​ចុងក្រោយ​ជា​ស្មាតហ្វូន ​#Huawei_​Nova3​_​Series ​បំពាក់​បច្ចេកវិទ្យា កាមេរ៉ា AI បួន​គ្រាប់ (24MP 4 AI Camera បំពាក់ ROM 128GB ត្រូវ​បាន​​ដាក់លក់​​ក្ដៅៗ #Huawei_Nova3 តម្លៃ 469 ដុល្លារ និង #​Huawei​_Nova 3i តម្លៃ​ជាង 329 ដុល្លារ នឹង​ទទួល​បាន Bluetooth Speaker ដ៏កាលីប Original ហើយ​ថែមស៊ីម​ស្មាត ជាមួយ​កញ្ចប់​សេវាកម្ម​ធំ​ហ្មង 12សប្ដាហ៍ និង 16 សប្ដាហ៍។

    តោះ! ទស្សនាវីដេអូល​ម្អិតស្ដីពី​លក្ខណៈពិសេស Huawei nova3/3i និងវីដេអូ​ពីការ​កុម្ម៉ង​ទុក​ជាមុន

    https://youtu.be/3beMEaiCPiY

    https://youtu.be/Ydg6W91Z6uE

    ព័ត៌មានលំអិត សូមចូលទៅកាន់បណ្តាញទំនាក់ទំនងសង្គម និងគេហទំព័រខាងក្រាមនេះ

    Facebook: Huawei Mobile (KH)

    Instagram: huaweimobilekh

    Website: www.consumer.huawei.com/kh

     

  • Sun ដឹក​នាំ​ឱ្យ​ចិនឈ្នះ​មេដាយមាស​ជា​បន្ត​បន្ទាប់​ក្នុង Asian Games

    Sun ដឹក​នាំ​ឱ្យ​ចិនឈ្នះ​មេដាយមាស​ជា​បន្ត​បន្ទាប់​ក្នុង Asian Games

    កីឡាករ​ហែល​ទឹក Sun Yang បាន​​ដឹកនាំ​ឱ្យ​ចិន ឈ្នះ​មេដាយមាស​ជា​បន្ត​បន្ទាប់ កាល​ពី​ថ្ងៃ​អាទិត្យ ខណៈ​ដែល​ក្រុម​​ខ្លាំង​ប្រចាំ​តំបន់​មួយនេះ​បាន​ចាប់​ផ្តើម​យុទ្ធ​នាការ​នៃ​ព្រឹត្តិការណ៍ Asian Games ឆ្នាំ​2018របស់​ពួកគេ​​ តាម​រយៈ​ការ​​ឈរ​លើលេខរៀងទី​1​ជា​បណ្តោះ​អាសន្ន​នៅ​លើ​តារាង​មេដាយ​។

    ម្ចាស់​មេដាយមាស​អូឡាំពិក​ 3​សម័យកាល​រូបនេះ ត្រូវ​បាន​ធ្វើ​ឱ្យ​​ផ្ទុះ​​កំហឹង​យ៉ាង​ខ្លាំង​ ដោយ​សារ​តែ​​កំហុសក្នុងពេល​បង្ហូត​ទង់​ជាតិ​ ក្នុង​កម្ម​វិធី​ប្រគល់​មេដាយ​របស់​គេ ប៉ុន្តែ​​មិនមែន​នៅមុន​ពេល​រូប​គេ​បាន​យកឈ្នះ​ដោយ​ងាយ​ក្នុងការ​ប្រកួត​ហែល​ទឹក​ចម្ងាយ​ 200​ម៉ែត្របែប​សេរី លើ​កីឡាករ​ជប៉ុន Katsuhiro Matsumoto នោះ​ឡើយ​។ ក្នុង​ទិដ្ឋភាព​​ប្រកប​ដោយ​ភាព​ជ្រួល​ច្របល់ Sun វ័យ​ 26​ឆ្នាំ បាន​ទាម​ទារ​ឱ្យ​មានការ​រៀប​ចំ​កម្ម​វិធី​​ប្រគល់​មេដាយ​ជាថ្មី នៅ​ពេល​ដែល​បង្គោល​ទង់​ជាតិ​ បាន​ដួល​ខណៈ​ដែល​​រូបគេ​​កំពុង​ច្រៀង​​​ចម្រៀង​ជាតិរបស់​ប្រទេសខ្លួន​យ៉ាង​មាន​មោទ​ន​ភាព​។

    ប្រទេស​ចិន បាន​បញ្ចប់​ថ្ងៃ​ទី​1 តាម​រយៈ​ការ​ឈ្នះមេដាយមាស​ចំនួន​7 ដើម្បី​ឈរ​ពី​លើ​ប្រទេស​ជប៉ុន ដែល​បាន​ឈ្នះ​មេដាយមាស​3 និង​កូរ៉េ​ខាង​ត្បូងដែល​បាន​ឈ្នះមេដាយមាស​2​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ កីឡាករ​ចិន​ម្នាក់​ទៀត​គឺ Sun Peiyuan ដែល​បាន​ឈ្នះ​​មេដាយមាស​ជាលើក​ទី​1 ​របស់ចិនក្នុង​​​​ព្រឹត្តិការណ៍ Asian Games លើវិញ្ញាសា​ Wushu ផ្នែក​បុរសនោះ បាន​យកឈ្នះ​លើ​កីឡាករ​ជើង​ខ្លាំង​របស់​ឥណ្ឌូនេស៊ី Edgar Xavier Marvelo ដើម្បី​ឈ្នះ​មេដាយប្រាក់​៕

    ប្រភព​ពី៖ Channel News Asia

  • សួនផ្កា​ឈូករ័ត្ន ប្រចាំខេត្ត ណៈខនរ៉ាតស៊ីម៉ា កំពុងសម្ញែងភ្នែកទេសចរ

    សួនផ្កា​ឈូករ័ត្ន ប្រចាំខេត្ត ណៈខនរ៉ាតស៊ីម៉ា កំពុងសម្ញែងភ្នែកទេសចរ

    តោះៗ !! នៅថ្ងៃនេះ សូមនាំអារម្មណ៍ប្រិយមិត្តទៅកម្សាន្ដទៅតំបន់​ភូមិភាគ​ឥសាន​ប្រទេស​ថៃ ដែលកំពុងអំណោយផលអាកាសធាតុ​ត្រដ៏ជាក់ និង​អំណោយផល​ដល់​រុក្ខជាតិដែលកំពុង​ចេញ​ផ្កា​រីក​ស្គុសស្គាយ រំលេច​បានជា​ទស្សនីយភាព​ដ៏ស្រស់​ត្រ​កាស​សម្រាប់​ភ្ញៀវទេសចរ​។​

    ​ដំណើរ​ទៅកាន់តំបន់ទេសចរណ៍​នោះ ភ្ញៀវទាំងអស់​ត្រូវ​ប្រើពេល 3 ម៉ោងក្នុងការចាកចេញ​ពី​ទីក្រុង​បាងកក​។ នោះគឺ «សួនផ្កា​ឈូករ័ត្ន» ជាវាល​កម្រាលព្រំ​ពណ៌​លឿង​ដ៏​ធំធេង​ក្នុងទីក្រុង ​ណៈខនរ៉ាតស៊ីម៉ា ខេត្ត ណៈខនរ៉ាតស៊ីម៉ា កំពុងសម្ញែងសម្រស់ជាទី​ទាក់ទាញ​ចំណាប់អារម្មណ៍​ជនជាតិ​ថៃ​យ៉ាងខ្លាំង​។ តំបន់រមណីដ្ឋានចៃប្រឌិតបែបធម្មជាតិមួយនេះ ពិតជាស័ក្ដសមចំពោះការថតរូប​ជុំ​មិ​ត្ដ​ភក្ដិ ក្រុមគ្រួសារ និង​គូសង្សារ​ពេល​បុណ្យ​ឈប់សម្រាក​។ វា​ជា​ឱកាស​កម្សាន្ដ​រីករាយ​ទៅកាន់​ទីជនបទ​ប្រទេស​ថៃ​។

    «សួនផ្កា​ឈូករ័ត្ន» នេះមានទំហំ​ផ្ទៃដី 500 រ៉ៃ ត្រូវបាន​ប្រែក្លាយជា​ទីឋាន​ដ៏​មាន​ប្រជាប្រិយភាព​មួយ ខណៈ​ភ្ញៀវ​នាំគ្នា​ថតរូប​បង្ហោះ​ពេញ​បណ្ដាញ​សង្គម​ជាមួយ​ផ្កាឈូករ័ត្ន កំពុង​រីក​ព្រោងព្រាត។ នៅ​ក្រៅឆ្ងាយពីក្រុង​ណៈខនរ៉ាតស៊ីម៉ា នៅមាន​សួនផ្កា​ឈូករ័ត្ន​ប៉ុន្មាន​កន្លែង​ផងដែរ​។ ផ្កាឈូករ័ត្ន វា​ជា​ដំណាំ​លើសពី​អត្ថប្រយោជន៍​គ្រាប់ និង​ប្រេង ព្រមទាំង​គោលដៅ​ទេសចរណ៍​ថែមទៀត​។ គួរបញ្ជាក់ដែរថា ក្នុងការមកកម្សាន្ដនៅក្នុង «សួនផ្កា​ឈូករ័ត្ន» ដ៏ធំល្វឹងល្វើយដាច់កន្ទុយភ្នែកមួយនេះ ភ្ញៀវទេសចរត្រូវទិញសំបុត្រចូលកម្សាន្ដ ដែលមានតម្លៃ 20 បាត៕

  • អ្នកនាង សឿ សុធារ៉ា ប្រកាសលក់សម្លៀកបំពាក់មួយទឹក ដើម្បីជួយមន្ទីរពេទ្យគន្ធបុប្ផា និងបងប្អូនរងគ្រោះទឹកជំនន់

    អ្នកនាង សឿ សុធារ៉ា ប្រកាសលក់សម្លៀកបំពាក់មួយទឹក ដើម្បីជួយមន្ទីរពេទ្យគន្ធបុប្ផា និងបងប្អូនរងគ្រោះទឹកជំនន់

    តារាសម្ដែងស្រីដែលធ្លាប់មានកេរ្តិ៍ឈ្មោះល្បាញល្បីក្នុងពិភពសិល្បៈខ្មែរ អ្នកនាង សឿ សុធារ៉ា ថ្មីៗនេះត្រូវបានគេមើលឃើញថា អ្នកនាងមិនសូវមានសកម្មភាពសិល្បៈដូចមុនទេ នោះហាក់បីដូចជាអ្នកនាង បានលាឈប់ពីសិល្បៈទៅហើយ។ តែយ៉ាងណាមិញ រាល់ព័ត៌មានដែលទាក់ទងនឹងជីវភាពឯកជនរបស់អ្នកនាង និងក្រុមគ្រួសារ មហាជនលោកនៅតែបន្ដតាមដានពីសកម្មភាពរបស់អ្នកនាងដដែល។ ថ្មីៗនេះទៀតសោត តាមរយៈគណនីបុរសម្នាក់ ដែលមានភាពស្និតស្នាលនឹងក្រុមគ្រួរសាររបស់អ្នកនាង បានទម្លាយថា អ្នកនាង សឿ សុធារ៉ា គ្រោងធ្វើការ Live Video លក់សម្លៀកបំពាក់មួយទឹក ដើម្បីជួយមន្ទីរពេទ្យគន្ធបុប្ផា និងបងប្អូនរងគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅតាមបណ្ដាខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា។

    ប្រភពពីគណនីហ្វេសប៊ុកនោះបានរៀបរាប់ថា « ជំរាបសួរមិត្តភក្តិបងប្អូនទាំងអស់គ្នានៅក្នុងបណ្តាញសង្គមហ្វេសបុក នៅថ្ងៃសៅរ៍-អាទិត្យនេះចាប់ពីម៉ោង3រសៀលទៅ ខ្ញុំជាបងមួយបងស្រី សឿ សុធារ៉ា ចាប់ផ្តើម live video លក់សំលៀកបំពាក់មួយទឹករបស់គាត់ ហើយថវិកាដែលបានមកពីការលក់សំលៀកបំពាក់របស់ពួកខ្ញុំនឹងយកទៅ បរិច្ចាគជូនទៅដល់មន្ទីរពេទ្យគន្ធបុប្ផា នឹង បងប្អូនដែលកំពុងតែជួបប្រទះគ្រោះទឹកជំនន់។ សូមកុំភ្លេចជួយទិញផងណា រាល់ការទិញសំលៀកបំពាក់របស់ខ្ញុំ ទិញអាវចំនួនបីថែមជូនក្រែម1ដើម ទិញអាវប្រាំថែមជូនចំនួន2ដើម ទិញដប់អាវថែមជូនដបទឹកមួយនឹងក្រែមចំនួន5ដើម ទិញសំលៀកបំពាក់យើងខ្ញុំក៏ដូចចូលរួមការងារសង្គមផងដែរ ជាពិសេសជួយដល់ មន្ទីរពេទ្យគន្ធបុប្ផាតែម្តង អ្នករង់គ្រោះព្រោះទឹកជំនន់ផងដែរសូមអរគុណ ជួយចែករំលែកផងណាបាទ» ។

    គួររំឭកដែរថា សឿ សុធារ៉ា បានបាត់បង់ការងារសិល្បៈទាំងស្រុងទៅហើយ នៅរយៈពេលចុងក្រោយនេះ បើទោះជានាងបានទម្លាក់ខ្លួនមុននេះ ដោយប្រកាសថា ទទួលសម្តែងជាតួយ៉ាងណាក៏ព្រម។ ប៉ុន្តែ បណ្តាផលិតករមួយចំនួន ក្រៅពីនិយាយដូចគ្នាថា ពិបាកទាក់ទងនោះ ពួកគេហាក់បំភ្លេចសុធារ៉ា ចង្កោមថតភាពយន្តទៅហើយ។ សឿ សុធារ៉ា និងប្តីសាពូន មីដាដា ដែលបាត់បង់ប្រាក់ចំណូលពីសិល្បៈទាំងស្រុងដូចគ្នា ហើយងាកមកសម្រុកយកកូនទាំងពីរឱ្យទាល់តែបាន ដែលកូនស្រីទី1 ឈ្មោះសាពូន ដារ៉ាពិមាន សព្វថ្ងៃមានអាយុ 6ឆ្នាំជាង និងកូនប្រុសទី 2 មានឈ្មោះ សាពូន ដារ៉ាបុរស មានអាយុប្រមាណ6-7 ខែហើយ ៕

  • យូ ឌីស្កូ បញ្ជាក់ពីអាការ និងការចំណាយថ្លៃថ្នាំអស់មួយជិវិត

    យូ ឌីស្កូ បញ្ជាក់ពីអាការ និងការចំណាយថ្លៃថ្នាំអស់មួយជិវិត

    ក្រោយពេលធ្លាក់ខ្លួនធ្ងន់ធ្ងរ រហូតប្រកាសស្វែងរកជំនួយ ពីសប្បុរសជន ដើម្បីចេញទៅសង្គ្រោះជីវិត នៅក្រៅប្រទេស ដោយសារជំងឺក្រលៀន និងទឹកនោមប្រៃនោះ តារាសម្តែងលោក យូ ឌីស្កូ ទីបំផុតក៏ទទួលបានការជួយស្រោចស្រង់ជីវិត តាមរយៈការជួយឧបត្ថម្ភ ពីទស្សនិកជនទាំងក្នុង និងក្រៅក្រទេស។ ជាមួយគ្នានេះ លោក យូ ឌីស្កូ បានបង្ហើបឱ្យពីស្ថានភាពអាការនាពេលបច្ចុប្បន្ន និងការចំណាយលើសេវាព្យាបាលនៅក្នុងប្រទេសឥណ្ឌា ដែលក្នុងនោះគ្រូពេទ្យ ក៏តម្រូវឱ្យរូបលោក ត្រូវលេបថ្នាំអស់មួយជីវិតទៀតផង។

    ជាក់ស្តែង ក្រោយពេលបានធូបន្តិចហើយ លោក យូ ឌីស្កូ កាលពីម្សិលមិញបានបង្ហាញមុខជាលើដំបូងក្នុងកិច្ចសំភាសន៍ជាមួយលោក ហេង ឡុង ដើម្បីប្រាប់នៅរឿងរ៉ាវនាៗទាក់ទងនឹងជីវិតរបស់លោក នៅពេលនេះ និងថ្ងៃអនាគត។ ក្នុងវីដេអូ លោក បានបញ្ជាក់ថា ពេលនេះគឺលោកមានអាការធូស្រាលហើយ ក្រោយការវះកាត់ប្តូក្រលៀនបានជោគជ័យ 100ភាគរយ នៅប្រទេសឥណ្ឌា។ យ៉ាងណាពេលនេះ ត្រូវសម្រាកនៅផ្ទះឱ្យបានច្រើន ទៅណាមកណាត្រូវពាក់ម៉ាស់ជាប់ ដើម្បីការពារការឆ្លងជំងឺពីអ្នកមនុស្សដទៃ និងតមអាហារ ហើយត្រូវលេបថ្នាំរហូតអស់រយៈមួយជីវិត។ ចំពោះថ្នាំសង្កូវត្រូវចំណាយយ៉ាងតិច 300 ដុល្លាក្នុងមួយខែ ហើយខណៈនេះគឺលោកអាចនឹងច្រៀងបាន ប៉ុន្តែមិនអាចដកម៉ាសបានឡើយ។

    គួរបញ្ជាក់ដែរថា បើតាមការលើកឡើងរបស់សាមីខ្លួន លោកយូ ឌីស្កូ បានឱ្យដឹងថា ក្រោយពេលដែលទទួលបានការវះកាត់ ដោយជោគជ័យ ជីវិតរបស់លោកពេលនេះប្រៀបបាន នឹងមនុស្សដែលមានជីវិតពីរ ឬអាចនិយាយបានថា ជាការប្រទានជីវិតថ្មីអ៊ីចឹងដែរ។ លោក យូ ឌីស្កូ បានបញ្ជាក់ថា ចំពោះការចំណាយលើការព្យាបាល និងវះកាត់ប្តូរក្រលៀន នៅប្រទេសឥណ្ឌានេះ គឺត្រូវចំណាយថវិកាអស់រហូត5ម៉ឺនដុល្លារ ដែលថវិកាទាំងនេះ ជាលុយដែលបានមកពីការបរិច្ចាគ របស់សប្បុរសជននានា៕

  • ស្ងាត់ៗ !! អ្នកស្រី អម្ពរ ទេវី បានវិលត្រឡប់មកកម្ពុជាម្ដងទៀតហើយ

    ស្ងាត់ៗ !! អ្នកស្រី អម្ពរ ទេវី បានវិលត្រឡប់មកកម្ពុជាម្ដងទៀតហើយ

    ប៉ុន្មានម៉ោងមុននេះបន្ដិច តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកបានឱ្យដឹងថា អតីតតារាសម្តែងជើងចាស់ល្បីឈ្មោះអ្នកស្រី អម្ពរ ទេវី បានត្រឡប់មកកម្ពុជាជាថ្មីម្ដង​ ដើម្បីចូលរួមសម្តែងភាពយន្តភាគថ្មីមួយគឺរឿង« ម្ចាស់ក្រោលដំរី”» ដែលអ្នកស្រីរំពឹងទុកថានឹងទទួលបានការគាំទ្រខ្លាំងចំពោះរូបអ្នកស្រី។ ដោយឡែក ទន្ទឹមនឹងការបង្ហាញវត្តមានជាលើកទី 2 នៅក្នុងទឹកដីកំណើត គេសង្កេតឃើញថា អ្នកគាំទ្ររបស់អ្នកស្រី អម្ពរ ទេវី រួមទាំងបណ្ដាអ្នកសារព័ត៌មាន បានទៅរង់ចាំទទួលអ្នកនាងដោយផ្ទាល់នៅក្នុងបរិវេណព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ។

    ​បើតាម​ប្រភព​មួយ​បាន​បង្ហើប​ប្រាប់ថា អ្នកស្រី អម្ពរ ទេវី បាន​មកដល់​ស្រុកកំណើត​កាលពី​ម្សិលមិញ ដើម្បី​ចូលរួម​បន្ដសម្តែង​នៅក្នុង​រឿង​ភាគ​ខ្នាត​ធំឱ្យ​ស្ថានីយ៍ទូរទស្សន៍​មួយ តែ​ដោយ​មិន​ចង់ឱ្យមាន​ការភ្ញាក់ផ្អើល​ទើប​អ្នកស្រី​មក​ស្ងាត់ៗបន្ទាប់ពី​ថត​រឿង​ចប់ អ្នកស្រី​នឹង​ឡើង​យន្តហោះ​ចេញទៅ អាមេរិក ភ្លាម ។ ម្យ៉ាងវិញទៀត​អ្នកស្រី អម្ពរ ទេវី មិន​ចូលចិត្ត​ភាព​អ៊ូរ​អរ​ឡើយ ។​ ​អ្នកស្រី អម្ពរ ទេវី មក​លើក​នេះ​តែម្នាក់ឯង​ប៉ុណ្ណោះ ហើយ​អ្នកស្រី​មិន​ស្នាក់នៅ​ស្រុកខ្មែរយូរ​ដូច​មុនពេល​មុន​ឡើយ ដោយសារ​ប្រញាប់​ត្រឡប់​ទៅបំពេញការងារ​នៅ អាមេរិក វិញ ពីព្រោះ​អ្នកស្រី​សុំច្បាប់​គេ​បាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ ។

    គួរបញ្ជាក់ផងដែរថា ក្រៅពី​អ្នកនាង អម្ពរ ទេវី ក៏មាន​ការចូលរួម​សម្តែង​ពី​សំណាក់​ដៃគូ​ដ៏​សក្តិសម​របស់ អ្នកនាង​គឺ​លោក ទេព រិ​ន​ដា​រ៉ូ ។ សម្រាប់​តួឯក​គឺ​លោក អ៊ុន សិទ្ធា និង ស្រី​ស្អាត ឆុំ វ​ត្តី ។​ ក្រៅពីនេះក៏មានការចូលរួមសម្តែងពីសំណាក់តារាល្បីៗជាច្រើនដែលមានដូចជាលោក ជា សំណាង និង នាងអ៊ីត ជាដើម ៕

  • ត្រជាក់ភ្នែកជាមួយបឹងព្រលិតដ៏ស្រស់ត្រកាលនៅខេត្តឧដនថានី ប្រទេសថៃ

    ត្រជាក់ភ្នែកជាមួយបឹងព្រលិតដ៏ស្រស់ត្រកាលនៅខេត្តឧដនថានី ប្រទេសថៃ

    គេហទំព័រឡារ៉ែន សូមនាំអារម្មណ៍ប្រិយមិត្តទាំងអស់ទៅកម្សាន្ដនៅរមណីយដ្ឋាន «បឹងព្រលិត» ដែលមានទីតាំងស្ថិតនៅក្នុងស្រុកគុមផៈវ៉ាពី ខេត្តឧដនថានី ក្នុងបរិវេណបឹងណងថាន ជាបឹងធម្មជាតិដ៏ធំជាងគេនៅក្នុងខេត្តមួយនេះ ដែលរួមមានធនធានធម្មជាតិជាច្រើនដូចជា ត្រីទឹកសាប សត្វស្លាបគ្រប់ប្រភេទ និងរុក្ខវារីដ៏ល្អស្រស់ត្រកាល។

    តំបន់ទេសចរណ៍ធម្មជាតិច្នៃប្រឌិតដ៏ស្រស់ស្អាតមួយនេះ បានបង្កើតឡើងក្នុងអំឡុងខែធ្នូ ឆ្នាំ2016  ដែលសម្បូរទៅដោយមានផ្កាព្រលិតពណ៌ក្រហមខ្ចីដែលរីកស្គុះស្គាយពេញផ្ទៃបឹង ធ្វើឱ្យភ្ញៀវទេសចរមើលឃើញប្រៀបដូចជាសមុទ្រព័ណ៌ក្រហមខ្ចីក្នុងអំឡុងខែធ្នូ រហូតដល់ខែកុម្ភៈ លុះដល់ខែមិនា បរិមាណផ្កាព្រលិតត្រូវបានថយចុះវិញ។

    ជារៀងរាល់ឆ្នាំ ប្រជាជនថៃបាននាំកូនចៅទៅកម្សាន្ដ ស្រូបយកខ្យល់ធម្មជាតិ និងចូលរួមកម្មវិធីបុណ្យផ្សេងៗជារៀងរាល់ឆ្នាំ។ នៅក្នុងមានរួមមានកម្មវិធីជាច្រើនដូចជា ការសម្ដែងរបស់សិស្សសាលា ការប្រកួតគូរគំនូរធម្មជាតិ និងរូបថតទេសភាពបឹងព្រលិត ការប្រកួតបវរកញ្ញាបឹងព្រលិត ការប្រកួតចម្រៀងស្រុកស្រែប្រុស-ស្រី ការប្រកួតតន្ត្រីកណ្ដាលបឹង ការប្រកួតរបាំ និងការប្រកួតស្នាដៃផលិតចំណីអាហារប្រចាំតំបន់ ភូមិមួយផលិតផលថ្មីទៀតផង។

     

    ចំពោះការចូលទស្សនាតំបន់កម្សាន្ដបែបធម្មជាតិមួយនេះ លោកអ្នកត្រូវចំណាយប្រាក់ 40បាតទាំងភ្ញៀវជាតិ និងអន្ដរជាតិ ដើម្បីទុកជាការជួយឧបត្ថម្ភផ្នែកអនាម័យ និងសម្អាតបរិស្ថានតំបន់ទេសចរណ៍មួយនេះ។ ប្រសិនបើលោកអ្នកចង់ជិះទូកកម្សាន្ដ ថតរូបលេងនៅកណ្ដាលបឹង ត្រូវចំណាយបន្ថែម 150បាតសម្រាប់ទូកមួយដែលអាចជិះបានពី 2 – 3នាក់ និង 600បាតសម្រាប់ទូកដែលអាចផ្ទុកមនុស្សបាន 6-10នាក់ ហើយការជិះទូកជិះកម្សាន្ដនេះត្រូវបានកំណត់ត្រឹមរយៈពេលតែ 1ម៉ោង ឬអាចបន្ថែមបាន 30នាទីទៀត។

    គួរបញ្ជាក់ផងដែរថា ចំពោះពេលវេលាដែលផ្កាព្រលិតចាប់ផ្ដើមរីកបង្អួតសម្រស់គឺ ចាប់ពីម៉ោង 6ព្រឹក  ដល់ម៉ោង11ថ្ងៃត្រង់តែប៉ុណ្ណោះ លុះដល់ពេលរាងរសៀលបន្ដិច ផ្កាទាំងនោះនឹងចាប់ផ្ដើមរួមក្រពុំវិញ។ បើតាមការបញ្ជាក់របស់គេហទំព័រ Kapookបានឱ្យដឹងថា ក្នុងមួយថ្ងៃៗតំបន់ទេសចរណ៍ច្នៃប្រឌិតមួយនេះអាចរកចំណូលបានដល់ទៅរាប់លានបាតឯណោះ។ លោកអ្នកអាចទទួលទានអាហារថៃគ្រប់ប្រភេទនៅទីនោះ ឬយកអាហារទៅពិសាដោយខ្លួនឯងក៏បាន។ អ៊ីចឹង នៅចាំអីទៀត តោះទៅទស្សនាទាំងអស់គ្នា…៕